កីឡាការិនីប៉េតង់ជម្រើសជាតិខ្មែរ អ៊ុក ស្រីមុំ បានប្រកួតឈ្នះកីឡាការិនី​ទុយ​នី​ស៊ី Mouna BEJI ក្នុង​លទ្ធផល ១៣-៧ ទទួលបានមេដាយមាសពិភពលោក ។

ការប្រកួត​ World Championship Petaque 2017 ដែលប្រារព្ឋធ្វើពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧​នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក​ មានកីឡាការិនី​ចូលរួមជាង៤០នាក់មកពីជុំវិញពិភពលោក ។

មុនឈ្នះកីឡាការិនីទុយនេស៊ីខាងលើ អ៊ុក ស្រីមុំបានឈ្នះម៉ាដាកាស្កា ១០-៩ ឈ្នះកោះ Jersey ១៣-៧ ឈ្នះម៉ូណាកូ ៩-៨ និងឈ្នះកាណាដា ១៣-១១។

បន្ទាប់មក ​អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ស៊ុយអែត Noon GEFFENBLAD ១៣-១០ នៅ​វគ្គ១៦ក្រុម​ចុងក្រោយ ហើយ​បំបាក់​កីឡាការិនី​អេ​ស្ប៉ា​ញ Rosario ÍNÉS LIZÓN ១៣-១០ ដដែល​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ មុននឹង​យកឈ្នះ​កីឡាការិនី​បារាំង Audrey BANDIERA ទាំង​ប​ផិត​ប​ផើយ ១៣-១២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ៕

Comments

comments