នា​រដូវ​ចូល​ឆ្នាំ​ថ្មី​មុន​ថ្ងៃ​មហាសង្ក្រាន្ត​២០១៧​នេះ តាម​បណ្តា​ផលិតកម្ម​ក្នុងស្រុក​នីមួយ​ៗ បាន​បញ្ចេញ​បទ​ចំរៀង​ជា​ច្រើន​សម្រាប់​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​។ ពោល​គឺ​មាន​បទ​ប្រពៃណី បទ​បែប​បែក​ស្លុយ​។​ល​។ សម្រាប់​មិត្ត​យុវវ័យ​ជួបជុំ​គ្នា​រាំ​លេង​កម្សាន្ត សង្ឃឹមថានឹង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ ។

ចង់​ដឹង​ថា​បទ​ណា​ល្បី អង្រុត​សុំ​លើកយក​បទ​ចម្រៀង​បែប​ញាក់​ចំនួន​២​យក​មក​ប្រៀបធៀប​គ្នា មើល​ថា តើ​យុវវ័យ​ចាប់​អារ​ម្ម​ណ៏​បទ​មួយ​ណា​ជាងគេ? គឺ​បទ «​រាំ​អ៊ីចេះ​» របស់​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា និង​បទ «​ចាក់ទឹកដូង​» របស់ កញ្ញា យូ​រី ។

ជាក់ស្តែង​នៅ​លើ​គេហទំព័រ​យូ​ធូប ​(Youtube) បទ​ចម្រៀង «​ចាក់ទឹកដូង​» របស់​កញ្ញា យូ​រី ត្រូវ​បាន​ទស្សនិកជន​ទទួលស្គាល់​ថា ជា​បទ​ចម្រៀង​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ ព្រោះ​មាន​អ្នក​ចូល​ទស្សនា MV មាន​ចំនួន​រហូត​ដល់​ទៅ​ជិត​៩​លាន់​នាក់ នេះ​បើ​គិតតែ​មួយ​ឆា​នែ​ល (Channel) តែ​ប៉ុណ្ណោះ ។ ចំណែកឯ​បទ «​រាំ​អ៊ីចេះ​» របស់​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា​មាន​អ្នក​ចូល​ទស្សនា MV ត្រឹមតែ​ជិត​៤​លាន​នាក់​ទេ ។

សូម​បញ្ជាក់​ថា ផលិតកម្ម​ល្បី​ៗ​បាន​បង្កើត​នូវ​ក្បាច់​រាំ​ប្លែក​ៗ និង​បទ​ចម្រៀងយ៉ាង​ពីរោះ​ៗ និងថ្មីៗ ស្តាប់​ទៅ​គួរ​អោយ​កន្ត្រាក់​អារ​ម្ម​ណ៏​មិត្ត​យុវវ័យ​រាំ​លេង​កម្សាន្ត​ពេល​ចូល​ឆ្នាំ​ថ្មី​នេះមាន​ដូច​ជា ៖ រាំ​អ៊ីចេះ​, ចាក់ទឹកដូង​,​ រាំ​ស្លៀក​សារុង​, ​បុណ្យ​ភូមិ​កុក​គ្រូ​, ​បូរបាច់​,​ រាំ​តាម​ពូ​, ​ឆ្កែ​រត់​បុក​ប៉ោត​, ស្រុក​ខ្ញុំគេ​រាំ​តែ​អ​ញ្ចឹ​ង, អរគុណ​ដែល​អោយ​ខ្ចី​លុយ​, សុំ​ប៉ះ, កុំញ៉ែចែ ។​ល​។​និង​។​ល​។ និងបទ​ប្រពៃណីមួយចំនួនទៀត ។

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម ៖ ចម្រៀង​ថ្មី​ផ្សេង​ៗ​ទៀត​មួយ​ណា ដែល​អាច​ទាក់​យក​បេះដូង​កូន​ខ្មែរ​ខ្លាំង​ជាងគេ សូម Comment ប្រាប់​ផង !!

Comments

comments