Thousands members of the CPP's (Cambodia People's Party) Youth movement, gather at Wat Botum park in central Phnom Penh, for an concert offered by the party. 06/07/2013 © Thomas Cristofoletti / Ruom

មន្រ្តីរាជការជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់មុខតំណែងចាប់ពីអនុប្រធាន​ការិយាល័យ​ថ្នាក់​កណ្តាលអាចប្រឈមទៅនឹងការដកហូតតួនាទី ឬ ព្យួរមុខងារ ប្រសិនបើភូមិ-ឃុំ ឬ សង្កាត់ ដែលខ្លួន​(សមាជិក​ចុះពង្រឹមមូលដ្ឋាន ឬឃោសនា) កាន់ ឬ ទទួលខុសត្រូវនោះចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ ។

ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាបានបន្តថា នៅក្នុងយុទ្ឋនាការនៃការស្វែងរកសំឡេង​ឆ្នោតក្នុងជួរ​បក្សកាន់​អំណាចក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៤ឆ្នាំ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា(CPP) ហាក់ខិតខំជាងបណ្តាឆ្នាំណាៗទំាងអស់ដើម្បីយកឈ្នះលើគូប្រកួត ពិសេសចង់ឈ្នះគណបក្ស​សង្រ្គោះជាតិ ។

មន្រ្តីគណបក្សប្រជាជនកម្ពុជាមួួចំនួនបានលួចបង្ហើបទៀតថា មន្រ្តីរាជការដែលជាសមាជិកគណបក្សប្រជាជន​កម្ពុជាដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យឡើងទៅ ត្រូវបង់លុយប្រចំាខែក្នុងម្នាក់ៗ៣ម៉ឺនរៀល ដោយ​មិនគិតពីការចុះមូលដ្ឋាននូវរៀងរាល់សប្តាហ៍ ឬ ខែនោះទេ ។

ប្រភពបន្តថា នៅតាមក្រសួង-ស្ថាប័នមួយចំនួន ប្រធានអង្គភាព ឬ ប្រធានគណៈពង្រឹង​មូលដ្ឋានបានតម្រូវ​ឲ្យ​ប្រធាន អនុប្រធាន ឬសមាជិកចុះពង្រឹងឃុំ-សង្កាត់និមួយត្រូវបង់លុយថ្លៃស្លាកគណបក្សដោយក្នុងមួយ​ស្លាក​៥០ដុល្លារអាមេរិក ។

យ៉ាងណាក៍ដោយ មកទល់នឹងវេលាម៉ោង៩និង៥៥នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ «អង្រុត» មិន​អាច​រកការសុំអត្ថាធិប្បាយឆ្លើយតបបានទេពីលោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ជុំវិញការ​ចោទប្រកាន់ខាងលើនេះ ៕

Comments

comments