ខេត្តតាកែវ ៖ ការ​ស្លាប់​របស់​ភរិយា​តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត បាន​ធ្វើ​ឲ្យ​មហាជន​មានការ​រំជួលចិត្ត​ និង​អាណិត​យ៉ាង​ខ្លាំង ខណៈ​ពេល​លោក​នៅ​កំដរ​សព​ភរិយាដែល​កំពុង​តែ​ធ្វើបុណ្យ​នៅ​ខេត្តតាកែវ​នោះ លោក​សុខ ជំនោរ អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​បាន​ទម្លាយនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អោយ​ដឹង​ថា លោ​ករិន សា​វ៉េ​ត មុន​នឹង​ចូល​ផលិតកម្ម​ល្បី លោក​មានឈ្មោះ សែន កម្សត់ ។

ទោះជា​យ៉ាងណា​មិនដឹង​ថា ឈ្មោះ​ខាងលើ​នេះ​ជា​ឈ្មោះ​ពិតប្រាកដ ឫយ៉ាងណា ព្រោះ​មិន​ទាន់​បានការ​បញ្ជាក់​ពី​លោក រិ​ន សា​វ៉េ​ត នៅឡើយ​ទេ ដោយសារ​តែលោក​កំពុង​កាន់ទុក្ខ​នៃ​សព​ភរិយា​ ។ នៅ​ក្នុង​នោះ​ដែរ​គេ​ក៏​បាន​ថតរូបថត​ប៉ុន្មាន​សន្លឹក ​ពីទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស្រណោះ និង​ក្តុកក្តួល​ជាទី​បំផុត ពេល​សែន កម្សត់ អង្គុយ​សម្លឹង​មើល​សព​ប្រពន្ធទាំង​ក្តី​ក្តុកក្ដួលសែន​ឈឺចាប់​រក​ពាក្យប្រៀប​ផ្ទឹម​ពុំ​បាន ​។

សូម​បញ្ជាក់​ថា ភរិយា​លោក​សែន កម្សត់ ត្រូវ​ទៅ​ចោល​ស្វាមី និង​កូន​ជាទី​ស្រលាញ់ ដោយ​ជំងឺសារ​មហារីក​សុដន់​ដ៏​កាច​សាហាវ កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ៕