ជើង​ខ្លាំង​បើករថយន្ត​ប៉ះ​គេ​ហើយ​បាញ់​គំរាម ​ចូល​ខ្លួនមក​បំភ្លឺ​ស្អែក​នេះ

ភ្នំពេញ ៖ ទីបំផុត ជើង​ខ្លាំង​ជាម្ចាស់​រថយន្ត​បា​ឡែ​ន ស្លាក​លេខ ភ្នំពេញ 2AM-2762 ដែល​បើក​ប៉ះ​គេ​ហើយ ដក​កាំភ្លើង​បាញ់​គំរាម គឺ​មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ជា​កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ នឹង​ចូល​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១២ មិថុនា ២០១៧ ស្អែក​នេះ​ហើយ ។ ​បើ​តាម​លោក ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងប្រាប់​គេហទំព័រ Fresh News ឲ្យ​ដឹង​ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក...

មេឃុំ​ចាញ់ឆ្នោត​ត្រៀម​ដក​ម៉ាស៊ីនត្រជាក់ តុ កៅអី​យក​ទៅ​ផ្ទះ?

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​បាន​និយាយ​ថា មេឃុំ​-​ចៅសង្កាត់​ចាញ់ឆ្នោត​មក​ពី​គណ​ប្រជាជន​កម្ពុជា បាន​ដើរ​និយាយ​តាម​ហាង​កាហ្វេ ឬ ផ្ទះ​អ្នក​ភូមិ​ស្គាល់គ្នា​ថា ពួក​គេ​(​មេឃុំ​-​ចៅសង្កាត់​ចាញ់ឆ្នោត​)​នឹង​ប្រមូល​សម្ភារ​ការិយាល័យ​មួយ​ចំនួន ពិសេស​តុ កៅអី ឬ​ដោះ​យក​ម៉ាស៊ីនត្រជាក់​យក​ទៅ​ផ្ទះ មិន​ទុក​ឲ្យ​មេឃុំ ឬ​ចៅសង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​មេឃុំ​និង​ចៅសង្កាត់​ដែល​ចាញ់ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​មក ។ ប្រភព​បន្ត​ថា ក្រៅពី​ដក​យក​សម្ភារ​មួយ​ចំនួន​ខាងលើ មេឃុំ​និង​ចៅសង្កាត់​ចាញ់ឆ្នោត ក៍​ដើរ​និយាយ​ថា ពួក​គេ​មិន​ឲ្យ​មេឃុំ ឬ​ចៅសង្កាត់​ឡើង​កាន់​តំណែង​ថ្មី ពិសេស​មេឃុំ​-​ចៅសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​អភិវឌ្ឍ​តាម​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​រលូន​នោះ​ទេ ៕    

ចៅហ្វាយខណ្ឌនិងអធិការសែនសុខធុំក្លិនស្អុយយូរហើយមិនបោះចោល

រឿងអាស្រូវ​ពុក​រលួយ​របស់​លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ​សែន​សុខ ដែល​ប្រ ព្រឹ​ត្ត​អំពើ​ពុក​រលួយ​បក្ខពួក​និយម​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់​ប៉ុន្តែ​ថ្នាក់ ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ​មិន​ចាត់វិធានការ​ដោះស្រាយ​តាម​សំណើ មន្ត្រីរាជការ​ខណ្ឌ​សែន​សុខ​នៅឡើយ​ទេ​។ សូ​ម្បី​តែ​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ក៏​មាន​ជនអនាមិក​ទម្លាក់​លិខិត​រិះគន់​អំពើ​អា ក្រក់​របស់​លោក ប៉ឹ​ល កុសល ចូល​ក្នុង​ហឹប​ឆ្នោត​ដែរ​ហើយ​លិខិត​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​។ តាម​រយៈ​លិខិត​នោះ​ម​ជ្ឈ ដ្ឋា​ន​នានា​សង្ឃឹមថា​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​និង​ក្រសួងមហាផ្ទៃ មិន​ទុក​ឲ្យ​លោក ប៉ឹ​ល កុសល ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បក្ខពួក​និយម​តាម​អំពើ​ចិត្ត​ទៀត​ឡើយ​។ ចំណែក​លោក ម៉ក់ ហុង...

ហ៊ុន សែន ដំឡើងស័ក្តិក្មួយប្រុសដែលធ្លាប់ជាប់គុក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តី​ពី​ការ​ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​នគរបាល​ជាតិ​ចំនួន​០៦​រូប​កាលពី​ថ្ងៃ​ទី​០៦​ខែមេសា ឆ្នាំ​២០១៧ ក្នុង​នោះ​ក៍​មានឈ្មោះ​លោក នឹម ពិសី ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ទោ ដំឡើង​ទៅ​ជា​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ផង​ដែរ ។ លោក នឹម ពិសី នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ គឺជា​កូនប្រុស​បង្កើត​របស់​លោក​តំណាងរាស្ត្រ​ខេត្តកំពត​លោក នឹម ច័ន្ទ​តារា​និង​លោកស្រី ហ៊ុន ស៊ី​ណាត ដែល​ត្រូវជា​ប្អូនបង្កើត​និង​ប្អូនថ្លៃ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ គេ​នៅ​ចាំ​បាន​ថា លោក នឹម ពិសី ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​បាញ់បោះ​សេរី​យ៉ាង​ទំនើង​ក្នុង​ក្លឹ​បរា​ត្រី​កណ្តាល​រាជធានី​ភ្នំពេញ...

មុននេះបន្តិច លោក សម រង្ស៊ីអំពាវនាវដល់គណបក្សដទៃរួបរួមជាមួយCNRP

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក សម រ​ង្ស៊ី បាន​ថ្លែង​អំពាវនាវ​ដល់​គណបក្ស​ដទៃ​ទៀត​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ និង​អ្នក​ស្នេហា​ជាតិ​ទាំងអស់​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។ មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​ភ្លាម​ៗ​នៅឡើយ​ទេ ពី​បណ្តា​ថ្នាក់ដឹកនាំ​គណបក្ស​ចំនួន​១០​ទៀត​ដែល​ចូល​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃ​ទី​០៤ មិថុនា ជុំវិញ​ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោ ម់ែន គឹ​ម​សេង អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ៕

ឧកញ៉ា សុខ ប៊ុន ទន្រ្ទានយកដីតំបន់អភិរក្ស២០០០ហិកតា

អតីត​ជា​អ្នកទោស​ធ្លាប់​ជាប់​ព​ន្ឋ​នាគា​រពាក់​ព័​ន្ឋ​នឹង​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN ឯក សុជាតា ហៅ​សា​សា គឺ​លោក​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចោទប្រកាន់​ថា​បាន​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​បឹង​៤​មុំ ដែល​ជា​ដី​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ប្រមាណ​២០០០​ហិ​កតា​យក​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន ។ បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​កែវ និង​ភូមិ​ទ​ម្ព​រ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ខាងលើ ជា​កន្លែង​អភិរក្ស​មេ​ពូជ​ត្រី​នៅ​រដូវវស្សា ប៉ុន្តែ​មួយ​រយៈពេល​កន្លង​ទៅ​នេះ​ឧកញ៉ា សុខ ប៊ុ​ន បាន​ឈូស​ឆាយ​ទន្ទ្រាន​កាប់​កាប់​តាម​អំពើ​ចិត្ត ហើយ​អាជ្ញាធរ​ឃុំ​ស្វាយ​ជ្រំ និង​អាជ្ញាធរ​ស្រុក​រលាប្អៀរ មិន​ហ៊ាន​ទប់ស្កាត់​ឡើយ ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ដី​ព្រៃ​លិច​ទឹក​នោះ​តាំងពី​ដើម​រហូត​មក​មិន​ដែល​មាន​អ្នក​ភូមិ​ណា​ហ៊ាន​កាប់​ទន្ទ្រាន​ទេ​ព្រោះ​អ្នក​ភូមិ​តែងតែ​អាស្រ័យ​ផល​នៅ​ក្នុង​រដូវ​ទឹក​ស្រក​ដូច​ជា​នេសាទ​ត្រី​និង​ដាំ​ឈូក​ជាដើម​។ ពលរដ្ឋ​បន្ត​ថា ឧកញ៉ា...

សេដ្ឋី គិត ម៉េងនិង លឹម បុណ្ណា សហការគ្នាបំផ្លាញឈើ

យោង​តាម​ប្រភព​ពី​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​លោក​ឧកញ៉ា​លឹ​ម ប៊ុ​ណ្ណា កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) របស់​ឧកញ៉ា​គិត ម៉េ​ង​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ដោយ​ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន របស់​អ្នកឧកញ៉ា​គិត ម៉េ​ង និង​លោក សាន ច​យ​ជា​មេការ​របស់ លោក​ឧកញ៉ា លឹ​ម ប៊ុ​ណ្ណា​ដែល​មាន​ភរិយា​ឈ្មោះ​ថុ​ង ធីតា​គឺជា​អ្នក​ដែល​បាន​និង​កំពុង​តែ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​យួន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​នោះ​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ សាន...

ហ៊ុន សែន ខឹង ញឹក ប៊ុ​ន​ឆៃ ដក​តំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល?

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​ត្រូវ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​បញ្ចប់​តំណែង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ។ ក្រុម​អ្នក​តាមដាន​នយោបាយ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា ការ​បញ្ចប់​តួនាទី​លោក ញឹក ប៊ុ​ន​ឆៃ អតីត​អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា​ខាងលើ ធ្វើ​ឡើង​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទំនង​លោក ហ៊ុន សែន ខឹង ឬ​អន់ចិត្ត​លោក ញឹក ប៊ុ​ន​ឆៃ...

សាក្សីជាមន្រ្តី​ព្រៃឈើ​​៥​នាក់បំភ្លឺ​ថា ​មិន​ស្គាល់យាយ​ព្រឿ​ងឈ្មួញ​ឈើ​វៀតណាមទេ

ភ្នំពេញ ៖ ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាន​និង​មាន​ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ដែល​គេ​និយម​ហៅថា ​យាយ​ព្រឿ​ង ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ម​២ បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ​២០១៧ ដើម្បី​ជំនុំជម្រះ ។ ក្រោយ​ការ​សួរ​ដេញដោល លោក​ចៅក្រម ពេជ្រ វិជ្ជាធរ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម ​ទៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ខាង​មុខ​នេះ​វិញ ទោះ​ជា​យ៉ាងនេះក្តីមជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា តើ​ជោគវាសនា​យាយ​ព្រឿ​ង នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងណា ពេល​ប្រកាស​សាលក្រម​នោះ ? តាម​អង្គហេតុ ដែល​តុលាការ​បាន​ជំនុំជម្រះ ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់...

សម្តី ទៀ បាញ់ «​វ៉ៃ​បែក​ធ្មេញ​»​ល្បី​ដល់​អឺរ៉ុប

នៅ​មុន​និង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដល់​សារព័ត៌មាន​មួយ​ចំ​នួ​នៅ​អឺរ៉ុប​ខាងលិច ពិសេស​ពាក្យ​គំរាម​«​វ៉ៃ​បែក​ធ្មេញ ប្រសិនបើ​បក្ស​ប្រឆាំង​តវ៉ា​នឹង​ល​ទ្ឋ​ផល​ឆ្នោត​»​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។ សារព័ត៌មាន​បារាំង​ឈ្មោះ Quest-France បាន​សរសេរ​ថា​៖ «​សម្រាប់​គណបក្សប្រឆាំង ពេលវេលា​របស់​ពួក​គេ បាន​មក​ដល់​ហើយ បើ​ទោះជា​ពួក​គេ​បាន​ប្រឈម​មុខ នៅ​ចំពោះ​ការ​គាបសង្កត់ ដ៏​ខ្លាំងក្លា ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ប្រៀប​ដូច​ស្ថិត​ក្រោម រ៉ូ​ឡូ​កិន​ថ្នល់ (Rouleau compresseur) និង​នៅ​ចំពោះ​ការ​គម្រាម "​វ៉ៃ​បែក​ធ្មេញ​"​ក្រុម​អ្នក​ហ៊ាន​តវ៉ា ទល់​នឹង​លទ្ធផល​ឆ្នោត​ក៏​ដោយ​។ នៅ​ពេល​នេះ គណបក្សប្រឆាំង...

អ្នកនំាពាក្យច្រានចោលការតែងតំាងមេឃុំចាញ់ឆ្នោត

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​តែងតាំង​មេឃុំ ឬ ចៅសង្កាត់​ដែល​ចាញ់ឆ្នោត​ធ្វើ​ជាទី​ប្រឹក្សា ឬ​ជំនួយការ​មន្ត្រី​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ថវិកាជាតិ​។ បើ​តាម​លិខិត​បដិសេធ​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ កន្លង​មក​រាជរដ្ឋាភិបាល​មាន​គោលការណ៍​ក្នុង​ការ​រៀបចំ​តែងតាំង​មុខ​តំណែង​ជាទី​ប្រឹក្សា ឬ​ជំនួយការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ចំពោះតែ​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់​រង​មួយ​ចំនួន​ដែល​មិន​បាន​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​តែ​ប៉ុណ្ណោះ ។ លិខិត​ដដែល​ក៍បាន​ហៅ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ធ្វើ​ឲ្យ​សាធារណ​មតិ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៕

ប៉ា សុ​ជាតិ​វង្ស​បាត់​តំណែង​ដោយសារ​ចូល​និវត្តន៍​ឬ​ចាញ់ឆ្នោត?

នេះ​ជា​ច​ម្ង​ល់​និង​ការ​លើក​ឡើង​មួយ​ចំនួន​របស់​ក្រុម​អ្នក​តាមដាន​សង្គម​និង​នយោបាយ បន្ទាប់​ពី​លេចឮ​ព័ត៌មាន​ថា​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដល់​អាយុ​ចូល​និវត្តន៍​នឹង​ត្រូវ​ចាក​ចេញពី​តំណែង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ គេ​នៅ​ចាំ​បាន​ថា ប៉ុន្មាន​ខែ​មុន​មាន​ព័ត៌មាន​ចចាមអារ៉ាម​បែកធ្លាយ​ម្តង​ហើយ​ថា លោ ប៉ា សុ​ជាតិ​វង្ស ដល់​អាយុ​ចូល​និវត្តន៍ ហើយ​តំណែង​លោក​នឹង​ត្រូវ​ជំនួស​ដោយ​កូនប្រុស​លោក​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សាយ ឈុំ គឺ​លោក សាយ សំ​អាល់ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប៉ុន្តែ​ពេល​នោះ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​មក​បដិសេធ​ភ្លាម​ៗ ថា​លោក ប៉ា សុ​ជាតិ​វង្ស ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ជា​មេដឹកនាំ​សម្បូរ​អនុសាសន៍​ប្លែក​ៗ តែ​អនុសាសន៍​ខ្លះ​គួរ​ឲ្យ​អស់សំណើច​នោះ​ដូច​ជា​«​អសន្តិសុខ​ក្នុង​ទីក្រុង​ដោយសារ​ទូរ ATM»​ជាដើម​នោះ នឹង​នៅ​តែ​បន្ត​កាន់​តំណែង​អភិបាល​រាជធានី​ភ្នំពេញ​រហូត​ដល់​មានការ​ចាតតាំង​ជា​ថ្មី ។ ស្រាប់តែ​នៅ​ដើម​ស​ប្តា​ហ៍​នេះ...

សាក​ថ្ម​ទូរស័ព្ទ​បណ្តើរ​លេង​បណ្តើរ ខណៈ​មេឃ​កំពុង​ភ្លៀង​ឆក់​ស្លាប់

យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុងផ្ទះ ដោយសារ​ឆ្លង​ចរន្ត​លើ​ទូរស័ព្ទ​ដៃ ខណៈ​កំពុង​សាក​ទូរ​សព្ទ័​បណ្តើរ លេង​ហ្វេ​ស​ប៊ុ​គ​បណ្តើរ ហើយ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ និង​មាន​ផ្លេកបន្ទោ​ល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​បឹង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ចែ​ត្រ អាយុ​២០​ឆ្នាំ ៕

អ៊ឹម ជីវ៉ាចង់ប្តូរអាជីព ព្រោះគ្រាន់តែជេរក៍បានធ្វើចៅសង្កាត់

សិល្បករ លោក អ៊ឹម ជីវ៉ា បាន​រិះគន់​បេក្ខភាព​មេឃុំ​និង​ចៅសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​«​អត់​ធ្វើ​អី​សោះ គ្រាន់តែ​ដើរ​ស្រែក​ជេរ​ក៍​ជាប់​ឆ្នោត​ជា​មេឃុំ​-​ចៅសង្កាត់​ដែរ »​។ លោក​បន្ត​ថា​នៅ​អាណត្តិ​ក្រោយ លោក​នឹង​ដាក់​ពាក្យ​ជា​បេក្ខភាព​ចៅសង្កាត់​ដែរ​ហើយ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក អ៊ឹម ជីវ៉ា បាន​សរសេរ​យ៉ាង​ដូច្នេះ​«​អាណត្តិ​ក្រោយ​ចង់​ដាក់​ពាក្យ​ជា​បេក្ខភាព​ចៅសង្កាត់​ដែរ​ហើយ ព្រោះ​អត់​ធ្វើ​អី​សោះ​គ្រាន់តែ​ដើរ​ស្រែក​ជេ​ក៏​ជាប់​ដែរ​!!  អស់លោក CNRP តិច​ទៀត​ក្លាយជា​ចៅសង្កាត់​ពេញ​សិ​ទ្ឋិ​ហើយ គឺជា​ចៅសង្កាត់​អភិវឌ្ឍ​ន៌ ភូមិ សង្កាត់ មិនមែន​ចៅសង្កាត់​ស្រែក​ជេរ​ដូច​មុន​ទៀត​ទេ ហើយ​បើ​ធ្វើ​មិនកើត​កុំ​ស្រែក​ទៀត​ព្រោះ​តំណែង​នេះ មិនមែន​ជា​តំណែង​ស្រែក​ទៀត​ទេ ! ចាំ​មើល​គ្នា​អស់លោក​ស្រែ​កថា​ម៉េច​ទៀត ! ?​?​?...

អតិថិជនជាប់កាតព្វកិច្ចពន្ឋ ខណៈរដ្ឋដាក់បន្ទុកពន្ឋបន្ថែមលើធនាគារ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បាន​ចេញ​ប្រកាស​មួយ​ស្តី​ពី​ការ​ណែនាំ​អនុវត្តន៍​ព​ន្ឋ​អាករ​លើ​តម្លៃបន្ថែម​(​ជា​អាករ​ដែល​ត្រូវ​គិត​ទៅ​លើ​អ្នក​ប្រើប្រាស់​) លើ​សេវា​ហិរញ្ញវត្ថុ​នៅ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ទាំងអស់​ត្រូវ​បង់ ១០ ភាគរយ ។ បើ​តាម​អ្នកជំនាញ​ហិរញ្ញវត្ថុ​ប៉ាន់​ស្មានថា​ចំណូល​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​ពី​កម្រៃ​សេវា និង សោហ៊ុយ​បូក​បញ្ចូល​គ្នា​មាន​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ មាន​ន័យ​ថា រដ្ឋាភិបាល​អាច​ប្រមូល​អាករ​ពី​សេវា​ទាំងនេះ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា លោក អ៊ិ​ន ចាន់​នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​នៅ​ធនាគារ ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​លើ​តម្លៃបន្ថែម ១០ ភាគរយ លើ​កម្រៃ​សេវា និង...

កម្មករសំណង់ខ្វះ៥០០០រៀល ពេទ្យមិនទទួលពិនិត្យ

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​តាំង គឹ​ម​ឡេ​ង​» ដែល​គេ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ករណី​អ្នកគ្រូ​ពេទ្យ មិន​ទទួល​ពិនិត្យ​ស្ត្រី​ម្នាក់​ដែល​កូន​នៅ​ក្រៅ​ស្បូន ដោយសារ​តែ​ជន​រង​គ្រោះ​ខ្វះ​លុយ​៥០០០​រៀល ។ បើ​តាម​គណនី​ដដែល ដែល​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​អ្នកគ្រូ​ពេទ្យ​និង​មន្ទីរពេទ្យ​នោះ ក៍បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​ការ​មិន​ទទួល​ពិនិត្យ អ្នកគ្រូ​ពេទ្យ​ថែម​ទាំង​ប្រើ​ពាក្យ​សម្តី​អសុរោះ​ថែម​ទៀត​ដែល​«​អង្រុត​»​សូម​អភ័យទោស​ដោយ​ត្រូវ​បង្ហាញ​ពាក្យពេចន៍​ទាំងនោះ ក្នុង​ន័យ​ដើម្បី​ជួយ​គ្នា​កែ​លម្អ​សង្គម​មួយ​នេះ ពិសេស​គុណធ៌ម​និង​សីល​ធ៌​ម​វិជ្ជាជីវៈ​គ្រូពេទ្យ​មួយ​ចំនួន​តូច​ដែល​តែងតែ​ភ្លេចខ្លួន ។ «​នេះ​ជា​ការ​ប្រើប្រាស់​នៅ​ពាក្យ​សម្តី​របស់​គ្រូពេទ្យ​មក​អ្នកជំងឺ​យប់មិញ​ដោយ​គាត់​ជា​កម្មករ​សំណង់​មាន​ត្រឹមតែ​២០០០០៛​ក្នុង​ខ្លួន ហើយ​មន្ទីរពេទ្យ​ទាមទា​២៥០០០៛​ទើប​ទទួល​ទទួល​ឆ្លុះ​ពិនិត្យ អោយ​ខ្ញុំ​សួរ​ថា​អាយុជីវិត​មនុស្ស​ម្នាក់​ស្មើនឹង​តម្លៃ​៥០០០៛ ឬ​យ៉ាងណា ជីវិត​មនុស្ស​មិនមែន​ជា​ទំនិញ​នោះ​ទេ​ហើយ​ប្រើ​នៅ​សម្តី​មក​អ្នកជំងឺ​ដោយ​ថា​(​បើ​សុ​ី​នំ​ត្រូវ​តែ​អស់​លុយ ចូល​ពេទ្យ​ត្រូវ​តែ​បង់ថ្លៃ​សេវា​)​និង​ពាក្យ​មួយ​ម៉ាត់​ទៀត គឺ​មិន​គួរ​ប្រើ​ទាល់តែ​សោះ​ថា​(​ចុយ​គ្នា​មានកូន​អត់​មាន​លទ្ធភាព​យក​ចេញ​ចុះបើ​កើត​ទៀត​មាន​លុយ​ឯណា​ទៅ​ចិញ្ចឹម​)​ខ្ញុំបាទ​សុំ​មិន​អាច​ទទួលយក​បាន​នោះ​ទេ0x017d7 បើ​មន្ទីរពេទ្យ​ពិត​ថា​ខ្លួន​ល្អ​ហេតុ​អ្វី​ដេញ​ប្រជាពលរដ្ឋ​ចេញ​និង​សារព័ត៌មាន​ចេញ​ធ្វើ​អ្វី​មិន​បកស្រាយ​អោយ​ចប់​មកនេះ​ជា​ករណី​កូន​នៅ​ក្រៅ​ស្បូន​ដែរ​ត្រូវ​សង្គ្រោះ​បន្ទាន់ សុំ​បញ្ជាក់​ពេទ្យ​មួយ​ចំនួន​មិនមែន​ទាំងអស់ បើ​មិន​ផុស​ពួក​គាត់​មិនដឹង​ពី​ចរិត​ខ្លួន​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​សា​ម៉ី​គ្រូពេទ្យ ក៍​ដូច​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល...

ខៀវ កាញារីទ្ឋថា CPP មិនគួរច្រៀងបទ៧មករាដដែលៗ

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ឋ បាន​ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​យុ​ទ្ឋ​សាស្ត្រ​រក​សំឡេង​ឆ្នោត​គាំទ្រ​សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ជា​ពិសេស​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​តែងតែ​រំ​ឮ​ក​ពី​គុណ​០៧ មក​រា ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក លោក ខៀវ កា​ញា​រី​ទ្ឋ​បាន​សរសេរ​បង្ហា​ោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ចំរៀង​ដដែល​ៗ​របស់ CPP ដែល​តែងតែ​រំលឹក​គុណ​ពី ០៧ មក​រា ១៩៧៩ គួរតែ​មានការ Update សម្រាប់​ឆ្នាំ ២០១៨ ព្រោៈ​ក្មេង​ក្រោយ​គ្រាប់​ផ្លោង ជា​ម្ចាស់​ឆ្នោត ២០១៨ និង​ទៅ​អនាគត មិនសូវ​ចាប់​អារ​ម្ម​ណ៌​ទេ​»​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ...

CPPនឹងតែងតំាងមេឃុំ-ចៅសង្កាត់ចាញ់ឆ្នោតជាទីប្រឹក្សារដ្ឋាភិបាល

យោង​តាម​លិខិត​របស់​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​តែងតាំង​អតីត​មេឃុំ​-​ចៅសង្កាត់​ដែល​ចាញ់ឆ្នោត​ជាទី​ប្រឹក្សា ឬ​ជំនួយការ ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី  ឬ រដ្ឋមន្ត្រី នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​នានា​ដែល​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន រហូត​ដល់​អនុប្រធាន​ការិយាល័យ ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​។ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ ល​ទ្ឋ​ផល​ដែល​មិន​ទាន់​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ផ្លូវការ​បាន​បង្ហាញ​ថា​ក្នុង​ចំណោម​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​១៦៤៦​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​១១៦៣ គណបក្ស​សង្គ្រោះ​ជាតិ​៤៨២​និង​គណបក្ស​រួម​រួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន​ឆៃ ទទួល​បាន​១​អាសនៈ ។ ល​ទ្ឋ​ផល​ខាងលើ​ក៍បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​អាសនៈ​ឃុំ​-​សង្កាត់​៤៤២(​ស្មើនឹង​មេឃុំ​-​ចៅសង្កាត់​៤៤២​នាក់​) បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាលពី​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​កន្លង​ទៅ...

តើ CPP គួរពិចារណាដូរបេក្ខភាពនាយករដ្ឋមន្រ្តីឬទេ?

បន្ទាប់​ពីរ​បូត​អាសនៈ​ឃុំ​-​សង្កាត់​ដល់​ទៅ​ជាង​៤០០​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​និង​ការ​កើនឡើង​អាសនៈ​សភា​របស់​គណបក្សប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​នៅ​ក្នុង​អាណត្តិ​ទី​៥​នោះ​រួច​មក អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​បាន​យល់​ឃើញ​ក្នុង​នាម​ផ្ទាល់ខ្លួន​ថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP) គួរ​ដូរ​យុ​ទ្ឋ​សាស្ត្រ ឬ​ឈាន​ទៅ​ពិចារណា​ផ្លាស់​ប្តូរ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ។ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៅ​មហាវិទ្យាល័យ អុក​ស៊ី​ឌែ​ន​ថ​ល (Occidental College) នៅ​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេ​ស (Los Angeles) លោក​បណ្ឌិត អៀ សុផល យល់​ឃើញ​ថា គេ​ពុំ​ចាំបាច់​សួរនាំ​ច្រើន​អំពី​ថា លទ្ធផល​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នេះ​ជា​សញ្ញា​ព្រមាន​មួយ​ចំពោះ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន នោះ​ឡើយ​។ លោក​បាន​ថ្លែងប្រាប់​អាស៊ី​សេរី តាម​សារ​អេ​ឡិច​ត្រូ​និក​ថា...

ធ្លាក់យន្តហោះយោធាភូមា មនុស្សជាង១០០នាក់សង្ស័យស្លាប់

មនុស្ស​១០០៤​នាក់​(៩០​នាក់​ជា​អ្នកដំណើរ​)​ដែល​នៅ​លើ​យន្តហោះ​យោធា​ភូមា​មួយ​គ្រឿង​បាន​ត្រូវគេសង្ស័យថា​ស្លាប់ បន្ទាប់​ពី​យន្តហោះ​បាន​ធ្លាក់​ចូល​សមុទ្រ Andaman កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ ។ នៅ​ពេល​នេះ បំណែក​យន្តហោះ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ចម្ងាយ​២១៨​គីឡូម៉ែត្រ​ពី​ទីក្រុង Dawei ។ នៅ​ពេល​នេះ អាជ្ញាធរ​ភូមា​បាន​បញ្ជូន​នាវា​៤​គ្រឿង​និង​យន្តហោះ​យោធា​២​គ្រឿង​ចេញ​ប្រតិបត្តិការ​រក​សាកសព​មនុស្ស ។ មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាត់ដាន​យន្តហោះ ហើយ​ដំណឹង​ចុង​ក្រោយ​ថា​យន្តហោះ​Y-8F ដែល​ផលិត​នៅ​ប្រទេស​ចិន​នោះ បាន​ធ្លាក់​ចូល​សមុទ្រ Andaman ៕    

ដក​​លិង្គចេញពីរន្ធម៉ា​ឡេ​តអត់រួច យកទៅពេទ្យធ្មេញ

យោង​តាម​ប្រភព​ព័ត៌មាន​ពីគេហទំព័រ​ប្រទេស​ចិន​បាន​ចេញផ្សាយ​ថ្ងៃ​ទី​៦ មិថុនា អោយ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​បាន​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត​សម្រាប់​មួល​ខ្ចៅគ្រឿងដែក ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ធ្វើ​អ្វី​បាន ក៏​បា​នប​ញ្ចូ​ន​បុរស​រង​គ្រោះ​មក​មន្ទីរ​ពេទ្យធ្មេញ ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ទៅ​វិញ ។ បុរស​រង​គ្រោះ​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត ប្រ​ព​ភ​ព័ត៌មាន​មិន​បាន​បញ្ចេញ​ឈ្មោះ​គាត់​ឡើយ ដឹង​ត្រឹម​អាយុ​៣៧​ឆ្នាំ  រស់នៅ​ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​និង​៤០​នា​ទៅ​យប់​នៅ​ថ្ងៃ​ទី​០២ មិថុនា ២០១៧ កន្លង​មកនេះ​ ។ បើ​តាម​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បានអោយ​ដឹង​ថា លិង្គ​របស់​បុរស​រង​គ្រោះ​បាន​ហើមហើយ​ឡើង​ពណ៌​ស្វាយភ្លាម​ៗ​ពេល​ដែល​ជាប់​ក្នុង​រន្ធម៉ា​ឡេ​ត ទម្រាំ​តែ​មក​ដល់​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​ធ្មេញ បាន​ព្យាយាម​បន្ថយ​លំហូរ​ឈាម​មក​កាន់​ក្បាល​លិង្គ ងាយស្រួល​ក្នុង​ការ​ធ្វើការ​វះកាត់​ដក​ម៉ា​ឡេ​ត​ចេញ...

គ្មាន​នរណា​ម្នាក់រួចជីវិត​ពី​សង្គ្រាម​នុយក្លេអ៊ែរ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី ឡើយ!

នរណា​ក៏​ដឹង​ដែរ​ថា រុ​ស្ស៊ី និង​អា​មេ​រិ​ក គឺជា​មហាអំណាច​ពិភពលោក​ពីរ ដែល​មាន​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ច្រើន​ជាងគេ សង្គ្រាម​រវាង​មហាអំណាច​ទាំង​២ ពិតជា​ប្រើអាវុធ​នុយក្លេអ៊ែរ​មិន​ខាន ប្រសិនបើ​រុ​ស្ស៊ី និង​អា​មេ​រិ​ក​ផ្ទុះ​សង្គ្រាម​ឡើង​មែន គ្មាន​នរណា​ម្នាក់​អាច​រស់រាន​មានជីវិត​ឡើយ នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន ។ ថ្លែង​នៅ​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ លោក Oliver Stone អ្នកដឹកនាំ​ខ្សែភាពយន្ត​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​លើក​ឡើង​ថា គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ភព​ផែនដី​នេះ​អាច​នៅ​រស់រាន​បាន​ឡើយ ប្រសិនបើ​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះ​ឡើង​រវាង​មហាអំណាច​​មែន ។ បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុ​ស្ស៊ី RT...

ចៅសង្កាត់​ផ្សារកណ្ដាលក្រុង​ប៉ោយប៉ែត​ បដិសេធ​ថា ខ្លួនមិនមែនជាយួន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដោយសារ​តែ​មានការ​លើក​ឡើង​ថា បេក្ខជន​ចៅសង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ អ្នកស្រី ឃុន ចន្ទី អ្នកស្រី​មាន​ដើម​កំណើត​យួន​នោះ ពេល​នេះ​សា​ម៉ី​ខ្លួន​បាន​បដិសេធ​ថា អ្នកស្រី​រស់នៅ​លើ​ទឹកដី​កម្ពុជា​ជាង​៤០​ឆ្នាំ ហើយ​ក៏​មិន​មាន​សាច់ញាតិ​ជនជាតិ​វៀតណាម​ដែរ ។ បើ​តាម​លោកស្រី ឃុន ចន្ទី ដែល​ត្រៀម​នឹង​ក្លាយជា​ចៅសង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខាង​មុខ​នេះ បាន​រៀបរាប់​ថា «​ខ្ញុំ​ឈរឈ្មោះ និង​ជាប់​ជា​ចៅសង្កាត់​រង​ទី​ពីរ អស់ពីរ​អាណត្តិ​មក​ហើយ ប៉ុន្តែ​មិនសូវ​មាន​បញ្ហា​អ្វី​ទេ​។ ហើយ​ខ្ញុំ​ជាប់​ឆ្នោត​នឹង​ត្រៀម​ក្លាយជា​ចៅសង្កាត់​ខាង​មុខ​នេះ ស្រាប់តែ​មានការ​ផ្សព្វផ្សាយ​វាយប្រហារ​ខ្ញុំ​ថា មាន​ដើម​កំណើត​យួន​តែ​ម្ដង​»...

បើក​ជួសជុល​និង​ប៉ះ​កង់​ម៉ូតូ លើ​ស្ពាន​អ្នក​លឿង​(​ត្សឹ​បា​សា​) បាន​ទៀត?

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ពី​តំបន់​ស្ពាន​អ្នក​លឿង​បានអោយ​ដឹង​ថា មិននេះបន្តិចបុរសជា​ជាង​ប៉ះ​កង់​ម៉ូតូ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ចុះ​ឃាត់ខ្លួន​យក​មក​អប់រំ​នៅ​ឯ​អធិការដ្ឋាន និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ បន្ទាប់​ពី​បុរស​នេះ​បាន​យក​ទីតាំង​នៅ​លើ​ស្ពាន​ត្សឹ​បា​សា (​អ្នក​លឿង​) ចំ​កណ្តាល​ស្ពាន​មក​ប្រកប​របរ​ប៉ះ​កង់​ម៉ូតូ​ទៅ​វិញ ។ បើ​តាម​ប្រ​ព​ភ​ពី​មន្ត្រី​នគរបាល​ស្រុក​លើក​ដែក​បានអោយ​ដឹង​ថា សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បុរស​ខាងលើ​នៅព្រឹកថ្ងៃ​ទី​០៧ មិថុនា ២០១៧ នេះ​។ នគរបាល​ស្រុក​លើក​ដែក បន្ត​ថា បុរស​នេះ​មិន​ត្រឹមតែ​ហ៊ាន​ធ្វើ​អាជីវកម្ម​ប៉ះ​កង់ និង​ជួសជុល​ម៉ូតូ​នៅ​លើ​ស្ពាន​អ្នក​លឿង​តែ​ប៉ុណ្ណោះ ថែម​ទាំង​បាន​បាញ់ថ្នាំ​ជា​លេខ​ទូរស័ព្ទ​និង​ពាក្យ​ថា «​យួន​» លើ​បង្កាន់ដៃស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន មួយ​នេះ ដែល​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ស្ពាន​ផង​ដែរ ៕ ...

​​​សល់​​ជាង​២០​ថ្ងៃ​ទៀត លោក ប៉ា សុ​ជាតិ​វង្ស នឹង​ចូល​និវត្តន៍​ហើយ​?

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​លេចឮ​ព័ត៌មាន​ដដែល​ៗ ស្ដី​ពី​គម្រោង​ផ្លាស់​ប្ដូរ​តំណែង​ចៅហ្វាយ​ក្រុងភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស ដែល​នឹង​គ្រោង​ចូល​និវត្តន៍​នៅ​ក្នុង​ពេល​ឆាប់​ៗ ត្រូវ​បាន​ប្រភព​មួយ​បង្ហើប​ថា ការ​ចូល​និវត្តន៍របស់លោក ​នឹង​មក​ដល់​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ ។ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កៀក​នឹង​សាលាក្រុង​ភ្នំពេញ​បាន​ខ្សឹប​ប្រាប់​អង្រុត​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៧ ជាង​២០​ថ្ងៃ​ទៀត​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស នឹង​ត្រូវ​ចូល​និវត្តន៍ហើយ​ ហើយ​ក៏​មានការ​ជំនួសដោយ​អ្នក​ថ្មី​ផង​ដែរ ។ ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ ឬ​អភិបាលក្រុង​ចូល​និវត្តន៍​នោះ...

សាពូន មីដាដា៖ CNRP​នឹងរលាយមុនឆ្នំា២០២៣

អ្នកចម្រៀង​ផលិតកម្ម​ហង្ស​មាស​ដែល​ធ្កាប់​មានឈ្មោះ​ល្បី​គ្រាន់បើ លោក សា​ពូន មី​ដា​ដា បាន​លើក​ឡើង​ថា មេឃុំ​-​ចៅសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ដែល​ទើប​ជាប់​ឆ្នោត គ្មាន​សមត្ថភាព​ដឹកនាំ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ឃុំ​-​សង្កាត់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ហើយ​ថា​ពួក​គេ​(​មេឃុំ​-​ចៅសង្កាត់​CNRP) មិន​ដល់​២​ឆាំ្ន​នោះ​ទេ​នឹង​ត្រូវ​ប្រជាជន​ទាមទារ​ឲ្យ​ចុះ​ពី​តំណែង ។ បើ​តាម​លោក​សា​ពូន ដែល​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មូលហេតុ​ខាងលើ​នេះ​ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រលាយ​នៅ​មុន​ឆ្នាំ​២០២៣​។ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕

អតីតអគ្គនាយកពន្ឋនាគារ លោក គុយ ប៊ុនសន ទទួលមរណភាព

ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជា​អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគា​រលោក​គុយ ប៊ុ​ន​សន បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្នុង​ជន្មាយុ​៦០​ឆ្នាំ ដោយ​រោគាពាធ ។ សព​លោក​ផ្កាយ​៣ គុយ ប៊ុ​ន​សន បាន​និង​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិ​នៅ​ភូមិ​គ្រឹះ​របស់​លោក​ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ៕

ថៃ​ចាប់​ប៉ូលិស​ខ្មែរ​ជួញដូរ​កាំភ្លើង​រាប់​សិប​ដើម​ទៅ​ភូមា

ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ម្នាក់​ឈ្មោះ លៀង ពិសិដ្ឋ ឋានៈ​អនុសេនីយ៍ត្រី​(​ស័ក្តិ​២) បាន​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​ខេត្ត​ត្រា​ត ពី​បទ​ជួញដូរ​អាវុធ​ពី​ស្រុក​ខ្មែរ​ឆ្លងកាត់​ប្រទេស​ថៃ​យក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​ភូមា ។ បើ​តាម​សារព័ត៌មាន​ថៃ​បាន​អះអាង​ថា ឈ្មោះ លៀង ពិសិដ្ឋ​និង​ជនជាតិ​ថៃ​២​នាក់​ទៀត​ដែល​ចាប់ខ្លួន​ដូច​គ្នា​នេះ បាន​ចេញចូល​ដី​ថៃ​ពីរ​បី​ដង​ហើយ ដោយ​ប្រើប្រាស់​រថយន្ត​ម៉ាក Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP 5629 ជា​មធ្យោបាយ​ដឹក​ជញ្ជូន​អាវុធ និង​រថយន្ត​ថៃ​១​គ្រឿង​ទៀត ។​កាំភ្លើង​ដែល​រឹបអូស​បាន​រួម​មាន​៖​កាំភ្លើង​វែង AK-47 ចំនួន ២៩ ដើម កាំភ្លើងយន្ត 7.62 mm...

ក្រសួងជំនាញប្រកាសឲ្យប្រយ័ត្នរលកសមុទ្រខ្ពស់ៗ

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​របស់​ប្រទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រជា​នេសាទ​និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​បោកបក់​ខ្លាំង​ធ្វើ​ឲ្យ​រលក​សមុទ្រ​មាន​រលក​ខ្ពស់​ៗ​ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ ។ បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រសួង​ជំនាញ​ដដែល ក្រៅពី​ខេត្ត​ព្រះ​សីហ​នុ កោះកុង​និង​កែប ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ច្រើន​នោះ ខេត្ត​ចំនួន​០៦​ទៀត​រួម​មាន​៖​ខេត្តព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ​និង​ខេត្តមណ្ឌលគិរី នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំណែក​រាជធានី​ភ្នំពេញ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ។ បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម មូលហេតុ​ខាងលើ​បណ្តាល​មក​ពី ជ្រលង​សម្ពាធ​ទាប​បាន​និង​កំពុង​គ្របដណ្តប់​មក​លើ​ភាគ​ខាងកើត​និង​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស និង ខ្យល់មូសុង​និរតី​ក៍បាន​និង​កំពុង​បង្កើន​ឥ​ទ្ឋិ​ពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ៕

២០ឆ្នំាមកហើយ ហ៊ុន សែននិងអ៊ិត សេដ្ឋា ដូចឪពុកនិងកូន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន​រវាង​លោក ភរិយា​លោក​និង​ពិធីករ​ទូរទស្សន៍​ល្បីឈ្មោះ​លោក អ៊ិ​ត សេដ្ឋា ប្រមាណ​២០​ឆ្នាំ​កន្លង​មកនេះ​ប្រៀប​ដូច​ជា​ឪពុក​ម្តាយ​និង​កូន ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ លោក​ហ៊ុន សែន បាន​សរសេរ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​«​ក្មួយ អ៊ិ​ត សេដ្ឋា ពេល​នះ​រូប​កាយ​ក្មួយ​បាន​បាត់​ពី​ភព​ផែនដី​នេះ​រួច​ទៅ​ហើយ​បន្សល់​ទុក តែ​ការ​ស្តាយ ស្រណោះ​ពី​មនុស្ស​ជា​ច្រើន​ដែល​បាន​រាប់អាន​ក្មួយ ។​ប្រមាណ​២០​ឆ្នាំ​កន្លង​មកនេះ ទំនាក់ទំនង​រវាង​ក្មួយ​ជាមួយ​ពូ​និង​មីង​ប្រៀប​ដូច​ឪពុក ម្តាយ​និង​កូន​។ ពូ​នៅ​ចាំ​បាន​នូវ​អ្វី​ៗ​ដែល​ក្មួយ​បាន​រៀបរាប់​តាម​លិខិត តាម​ទូរ​ស័​ព្វ​និង​ការ​ជួប​ក្មួយ​ផ្ទាល់​នៅផ្ទះ​ពូ​នា​ឆ្នាំ​២០១៥ ។ ពូ​នៅ​ចាំ​បាន​នូវ​សំណូមពរ​ដែល​ក្មួយ​បាន​សុំ​មក​ពូ​ដើម្បី​កសាង​សាលារៀន​ដែល​ក្មួយ​ធ្លាប់​រៀន ម្តាយ​ក្មួយ​ធ្លាប់​បង្រៀន...

ជំនន់​ទឹកភ្លៀង​បាក់​ទំនប់​អាង​ស្តុក ឧកញ៉ា កុក អាន លិច​កំណាត់​ផ្លូវជាតិ​លេខ​៥

បន្ទាយ​មាន​ជ័យ ៖ អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជិត​៣០០​ម៉ែត្រ ត្រូវ​បាន​ទឹកជំនន់​ជន់​លិច​ដែល​បាន​កាត់​ផ្តាច់​ផ្លូវ ស្ថិត​នៅ​ត្រង់​ចំណុច ខាងកើត​ដើម ពោធិ៍​យាយ​ម៉ៅ ហើយ​នៅ​មុខ​ក្រុមហ៊ុន​ទេសចរណ៍ ស៊ូ ជី​ង កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៥ មិថុនា ២០១៧​នេះ ។ សេចក្តីរាយការណ៍បន្ត​ថា ចរាចរណ៍​ត្រូវ​បាន​សមត្ថកិច្ច​បិទ​ជា​បណ្តោះអាសន្ន ព្រោះ​អាច​បង្ក​ជា​គ្រោះថ្នាក់ ដល់​អ្នកដំណើរ និង​ដើម្បី​បញ្ចៀស​ការ​ខូចខាត​ផ្លូវ ខណៈ​ពេល​ដែល​រថយន្ត​ចេញពី​ច្រក​ប៉ោយ​ប៉ែ​ត ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ខ្នាត​ធំ​ៗ ហើយ​ទឹកជំនន់​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥ នេះ​ផ្តើម​ចេញពី​ជំនន់​ទឹកភ្លៀង​ហូរ​មក​ពី​ប្រទេស​ថៃ និង​មួយ​ផ្នែក​ទឹកភ្លៀង​នៅ​ប៉ោយ​ប៉ែ​ត...

បេក្ខជន​បក្ស​ប្រឆាំង​២​រូប នឹង​ក្លាយជា​ចៅសង្កាត់​វ័យក្មេង​ នា​ពេល​ខាង​មុខ

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្រោម​ការ​រៀបចំ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ពិនិត្យ​តាមដាន​ពី​អង្គការ​ជាតិ និង​អន្តរជាតិ ក្នុង​ឆ្នាំ ២០១៧​នេះ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​រលូន ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ ការ​បោះ​ឆ្នោត​ក្នុងឆ្នាំនេះ ក្រុម​អ្នកវិភាគ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​បេក្ខជន​២​រូប វ័យក្មេង​បំផុត បាន​ជាប់​ជា​ចៅសង្កាត់ មក​ពី​ខេត្ត​២​ផ្សេង​គ្នា និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ បេក្ខជន ជិន សុខ​ង៉េ​ង អាយុ២៦​ឆ្នាំ កូតា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ក្លាយជា​ចៅសង្កាត់​វ័យក្មេង​បំផុត បន្ទាប់​ពី​លទ្ធផល​បឋម​បាន​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​សំឡេង​ឆ្នោត​នាំមុខ​នៅ​សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ។ ដោយសារ​មាន​ទេព​កោសល្យ និង​ចំណូលចិត្ត​ខាង​ផ្នែក​នយោបាយ...

បើ​គ្រាន់តែ​ដើម្បី​យកឈ្នះ CPP លោក​ម៉​ម សូណ​ង់​ដូ មិន​រួបរួម​ជាមួយ CNRP ទេ

បន្ទាប់​ពី​លទ្ធផល​បឋម​ក្រៅផ្លូវការ​ណ៍ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ បង្ហាញ​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​ទទួល​បាន​តំណែង​មេឃុំ​-​ចៅសង្កាត់​សូ​ម្បី​តែ​១​នោះ ពេល​នេះ លោក​ម៉​ម សូណ​ង់​ដូ ហាក់​បង្ហាញ​ជំហរ​ក្នុង​ការ​រួបរួម​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ។ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ផ្ដល់​សម្ភាសន៍ជាមួយ វិទ្យុ វាយោ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា នេះ​ថា លោក​ជា​អ្នក​ប្រជាធិបតេយ្យ គឺ​នៅ​តែ​ចង់​រួបរួម​ជាមួយ​គណបក្ស​ដទៃ មិន​ថា តែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ឲ្យ​តែ​ក្នុង​គោលដៅ​ដើម្បី​បម្រើ និង​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ ព្រមទាំង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ផង​ដែរ ។ ប៉ុន្តែ​លោក​ម៉​ម សូណ​ង់​ដូ បាន​បញ្ជាក់ថា...

ប្តី​ចាក់​ប្រពន្ធមួយ​កាំបិត​សាំង​គី​ម រួច​ចាក់​ខ្លួនឯង​

ខេត្តកណ្តាល ៖ បុរស​ជា​ប្ដី​ម្នាក់​បាន​យក​កាំបិត​សាំង​គី​ម​របស់​ទាហាន ចាក់​ទៅ​លើ​ប្រពន្ធ​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស រួច​ចាក់​ខ្លួនឯង​បន្ទាប់​ពី​កើត​ជម្លោះ​បាន​បន្តិច អ្នក​ទាំង​ពីរ ត្រូវ​បងប្អូន​សាច់ញាតិ​មក​យក​ទៅ​សង្គ្រោះ ដោយ​ប្រពន្ធ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ចំណែក​ប្តី​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ២០១៧ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ដល់​កន្លែង​ភ្លាម​ៗ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ លឹ​ម សុខ​អេ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់...

កូនលោក​ផ្កាយ​៣​វាយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​សន្លប់

មក​ទល់​នឹង​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​សាក្សី​បាន​អះអាង​ថា កូនលោក​ផ្កាយ​៣​ម្នាក់​ដែល​សមត្ថកិច្ច​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ឪពុក គ្រាន់តែ​ដឹង​ថា​ជន​បង្ក​ឈ្មោះ ទី​ន មាន​ទីលំនៅ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដែល​បាន​វាយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ម្នាក់​សន្លប់​នោះ ហាកបីដូចជា​ស្ងាត់ឈឹង ។ សូម​បញ្ជាក់​ថា​ករណី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ត្រង់​ចំណុច​ម្តុំ​ផ្សារ​តា​ប៉ា​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ បើ​តាម​ជន​ប​ង្បា​ន​និយាយ​ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ស្គាល់គ្នា​៣​ទៅ​៤​នាក់​រួម​ជាមួយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ម្នាក់​ផង ។ លុះ​ពេល​ផឹក​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​ក៏​និយាយ​លេង​ចុះឡើង​ធ្វើ​ឲ្យ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​ជាម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ និយាយ​មើលងាយ​ឪពុក​របស់​គាត់​ដែល​មាន​ឋានៈ​ដល់​ទៅ​ផ្កាយ​៣​។ ពេល​ឮ​ដូច្នេះ គាត់​(​ឈ្មោះ​ទី​ន​)​ឲ្យ​មន្ត្រី​នគរបាល​រូប​នោះ​សុំ​ទោស​តែ​មិន​ព្រម​សុំ​ទោស​ទេ...

ហ៊ុន សែនថា CPP នឹងឈ្នះនៅឆ្នំា២០១៨

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​( CPP) នឹង​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨ ហើយនឹង​បន្ត​ដឹកនាំ​ប្រទេស​។ ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ​ខាងលើ​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន អះអាង​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា​កន្លង​មកនេះ «​សំឡេង​ឆ្នោត​គណបក្ស​ប្រជាជន​មានការ​កើនឡើង​ប្រៀប​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​ខ្ពស់​ជាង​បក្ស​ផ្សេង​ទៀត​នៅ​កម្ពុជា​។ តាម​តួលេខ​មិន​ទាន់​ផ្លូវការ​ចំនួន​អ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្ស​ប្រជាជន​ទទួល​បាន​ចំនួន 3,529,400​សម្លេង ស្មើ​51,39% កើនឡើង​ជាង...

បាត់មុខ យុគ ចិន្តាក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ការពិតអីចឹងសោះ

ជា​ដៃគូ​ដ៍​ល្អ​និង​មាន​ប្រជាប្រិយភាព ក្នុង​កម្មវិធី​ចម្រៀង និង​កម្មវិធី​សប្បាយ​ៗ​នានា ចាប់តាំងពី​នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​រហូត​ដល់​ស្ថានីយ៍ទូរទស្សន៍ CTN ជាមួយ​សព​លោក អ៊ិ​ត សេដ្ឋា គឺ​អ្នក​នាង​យុគ ចិន្តា ដែល​គេ​មិនឃើញ​វត្តមាន​របស់​អ្នក​នាង​តាំងពី​លោក អ៊ិ​ត សេដ្ឋា ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ស្លាប់​នោះ ឥឡូវ​ដឹង​ការ​ពិត​ហើយ​គឺ​នាង​កំពុង​តែ​ដើរ​អង្គាសប្រាក់​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​លោក​អ៊ិ​ត សេដ្ឋា ។ នេះ​បើ​យោង​តាម​អ្នក​នាង យុគ ចិន្តា ដែល​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​នៅ​ប្រមាណ​២​ម៉ោង​មុន​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។ នៅ​លើ​បណ្តាញ​សង្គម​ដដែល​អ្នក​នាង​បាន​សរសេរ​បញ្ជាក់​ថា​«​ប្អូន​ស្ដាយ​ណាស់ ដែល​មិន​បាន​មក​ចូលរួម​ជូន​ដំណើរ “​បង​” មុន​ដង្ហើម​ចុង​ក្រោយ ស្តាយ​ណាស់​ដែល​មិន​មានឱកាស​ជួប​មុខ...

យួននៅស្រុកខ្មែរខ្លះសើច ខ្លះយំ

បើ​តាម​ការ​និយាយ​ជជែក​គ្នា​ជា​ភាសា​យួន​និង​ខ្មែរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ហាង​កាហ្វេ​នានា​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ប្រទេស​ខ្មែរ អំពី​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ និង​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​និង​អ្នកចេះ​ភាសា​យួន​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនជាតិ​យួន​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទុកជា​មុន អំពី​ការ​លំបាក​នានា​ក្នុង​ការ​ចុះ​អត្រានុកូលដ្ឋាន​ដូច​ជា​សៀវភៅ​ស្នាក់​នៅ ប័ណ្ណគ្រួសារ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍​និង​សំបុត្រ​មរណភាព​ជាដើម បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ឃុំ​-​សង្កាត់ ៤៨២​ឃុំ​សង្កាត់​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ទូ​ទាំង​ប្រទេស​១៦៤៦ ។ ផ្ទុយ​ទៅ​វិញ ក៍​មាន​ជនជាតិ​យួន​ដែល​ខ្លះមក​តាំងទី​លំនៅ​រាប់​សិប​ឆ្នាំ ខ្លះ​ទើប​ចូល​មក​រស់នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បាន​សប្បាយចិត្ត ព្រោះតែ​ឃុំ​-​សង្កាត់​ដែល​ពួក​គេ​រស់នៅ​គឺ​ជាប់​ឆ្នោត​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ។ គិត​ត្រឹម​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​«​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​សមាគម​វៀតណាម​នៅ​កម្ពុជា ក៍​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នានា ពិសេស​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ៕

ញឹក ប៊ុនឆៃឈ្នះសម្តេចក្រុមព្រះ

គណបក្ស​រួបរួម​ជាតិ​ដឹកនាំ​ដោយ​អតីត​អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា​និង​សហ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ញឹ​ម ប៊ុ​ន​ឆៃ បាន​ឈ្នះ​អាសនៈ​ចំនួន​១​ឃុំ គឺ​ឃុំ​ថ្មពួក ស្ថិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ ដែល​ជា​អតីត​ជា​មេ​លោក ញឹក ប៊ុ​ន​ឆៃ មិន​ទទួល​បាន​សូ​ម្បី​តែ​១​ឃុំ​-​សង្កាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ។ គណបក្ស​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន​ឆៃ ដែល​ទើបនឹង​ចេញដំណើរ អាច​ចាត់​ទុក​ថា​ជា​គណបក្ស​ដែល​ឈ្នះ​អាសនៈ​ឃុំ​-​សង្កាត់​ឈរ​នៅ​លេខ​រៀង​ទី​៣ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយមេឃុំដែលជាប់ឆ្នោតនិងឡើងកាន់តំណែងនៅថ្នាក់ក្រោមជាតិដំបូងរបស់គណបក្សនេះ គឺលោក ដា ឈាន ដែលជាអតីតមេឃុំថ្មពួកដែរ តែស្ថិតក្នុងគណបក្សហ្វ៊ុនស៊ីនប៉ិច៕  

ឈ្មោះ​ល្អ​ មាន​ជ័យ​និង​សែន​សុខ តែ ​CPP ក្អួត​ឈាម

រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១០៥ ឃុំ​-​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​ចៅសង្កាត់​ចំនួន​៥៤ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន​៥១ (​ដែល​ពី​មុន​អាណត្តិ​ទី​៣ មាន​សង្កាត់​ចំនួន​៩៦ គឺ​អាសនៈ​ចៅសង្កាត់​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​) ។ យោង​តាម​របាយការណ៍​បណ្ដោះអាសន្ន​របស់​គ​.​ជ​.​ប បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ CNRP ដែល​កើត​ចេញពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ អាច​ទទួល​បាន​នូវ​អាសនៈ​មេឃុំ​-​ចៅសង្កាត់ នៅ​ទូ​ទាំង​ប្រទេស​យ៉ាងច្រើន​ហួស​ពី​ការ​ស្មាន ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​ចៅសង្កាត់​រហូត​ដល់​ជាង​៥០ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១០៥ ។ ជាមួយ​គ្នា​នេះ​សុំ​ក្រឡេក​មើល​ខណ្ឌ​ចំនួន​២​ដែល​មានឈ្មោះ​ល្អ តែ​លទ្ធផល​វិញ​សូន្យ​សំឡេង គឺ​សែន​សុខ​និង​មាន​ជ័យ ។ បើ​តាម​ទស្សនៈ​យុវជន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា...

ម្ចាស់ហាងផឹកស៊ីខឹងមន្រ្តី CPP

មុនមួយថ្ងៃ ឬថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ (០៤ មិថុនា) មានមន្រ្តីមួយចំនួនរបស់​គណបក្សប្រជាជន​កម្ពុជា (CPP) នៅថ្នាក់មូលដ្ឋាន និងថ្នាក់កណ្តាល បានកក់ម្ហូប ឬតុ ដើម្បីជប់លៀងផឹកស៊ីអបអរជ័យជម្នះ ព្រោះ​គេដឹងថា គណបក្សរបស់ខ្លួនពិតជាឈ្នះឆ្នោត ប៉ុន្តែក្រោយការប្រកាសលទ្ឋផលបឋម ឬបណ្តោះអាសន្នរបស់​គណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត ធ្វើឲ្យមន្រ្តីមួយចំនួនដែលកក់ម្ហូបនិងតុនោះខកចិត្ត មានន័យ​ថាឃុំ​-សង្កាត់​របស់គាត់ចាញ់គណបក្សសង្រ្គោះជាតិ ហើយក៍នឹកខ្មាស មិនទៅផឹកស៊ីធ្វើឲ្យម្ចាស់ហាងខ្លះខឹងសម្បារ ព្រោះ​សល់ម្ហូបគាត់ដែលទិញទុក ៕

ត្រូវ ឬ ខុស ?

ប្រជាពលរដ្ឋ​ម្នាក់​បាន​បញ្ចេញ​ទស្សនៈ​ក្នុង​នាម​ផ្ទាល់ អំពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ដល់​ការ​ធ្លាក់​ចុះ​សំឡេង​ឆ្នោត ឬ​ការ​អស់ជំនឿ​លើ​គណបក្សកាន់អំណាច ​ដោយ​«​អង្រុត​»​សួ​ម​លើក​ឡើង​ទាំងស្រុង​ដូច​តទៅ ៖ «​មិនមែន​បក្ស​ប្រឆាំង​ខ្លាំង​ក្នុង​ការ​អូស​ទាញ​ទឹកចិត្ត​ប្រជាជន​ទេ តែ​មក​ពី​បក្ស​យើង​ខ្សោយ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ - ​ជឿ​តែ​របាយ​កាណ៍​ប៉ោង​ដូច​បូស ។ - ដំណោះស្រាយ​ទីផ្សារ​កសិផល​គ្មាន (​ដាំ​ពត​ខាត​ពត ដាំ​កៅស៊ូ​រាប់​ឆ្នាំ​កាប់​ចោល​អស់) ។ - វេជ្ជសាស្ត្រ ប្រជាជន​រាប់​ពាន់​នាក់​មួយ​ថ្ងៃ​ៗ​រត់​ទៅ​ក្រៅ​ស្រុក​ដើម្បី​ព្យាបាល ។ - ប្រព័ន្ធ​ការងារ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចាស់​គំ​រិល តាម​មូលដ្ឋាន មានការ​ទៅ​រក​បី​ដង​បាន​ជួប ការងារ​ធ្វើ​មួយ​ម៉ោង​ហើយ អូស​ដល់​បី​ថ្ងៃ សម្តី​មិន​សមរម្យ ។ - ប្រព័ន្ធ​តុលាការ​ប្រជាជន​អស់ជំនឿ​ទាំងស្រុង ។ - គោលនយោបាយ​អន្តោប្រវេសន៍ លំហូរ​ចូល​ដូច​ទឹក...

លី​កាដូ​ ថា​មានការ​ចល័ត​ទ័ព​អំឡុង​ពេល​បោះ​ឆ្នោត

ភ្នំពេញ ៖ យោងតាមផេកហ្វេសប៊ុករបស់អង្គការសិទ្ធិមនុស្ស​លី​កាដូ បាន​លើក​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ថា មាន​ក្រុម​អ្នក​សង្កេតការណ៍ និង​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មានការ​ចល័ត​យោធា ដែល​មិន​មាន​ភារកិច្ច​តាម​រថយន្ត​យោធា នៅ​ខេត្តសៀមរាប ឧត្តរមានជ័យ និង​ព្រះ​វិហារ ។ តាម​របាយការណ៍​លី​កាដូ​ បានអោយដឹង​ថា «​មានការ​រាយការណ៍​ជា​ច្រើន​ពី​អ្នក​សង្កេតការណ៍ និង​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការ​ចល័ត​យោធា ដែល​មិន​មាន​ភារកិច្ច​តាម​រថយន្ត​យោធា និង​ភាព​មិន​សមាមាត្រ​គ្នា​នៃ​ចំនួន​បុរស ដែល​បោះ​ឆ្នោត​តាម​បណ្តា​ការិយាល័យ​បោះ​ឆ្នោត​ជា​ច្រើន ជា​ពិសេស​ក្នុង​ខេត្តសៀមរាប​» ។ យោង​តាម​របាយការណ៍​មួយ​បាន​លើក​ឡើង​ថា យោធា​ចំនួន​៣៨០​នាក់ មក​ពី​តំបន់​ភូមិភាគ​យោធា​ចំនួន​៣ ក្នុង​ខេត្តឧត្តរមានជ័យ...

រវល់​រឿង​បោះ​ឆ្នោត ភ្លេច​គិត​ថា​ថ្ងៃនេះ​ខ្មែរ​បាត់​ទឹកដី​កម្ពុជា​ក្រោម

យោង​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ថា ទឹកដី​កម្ពុជា​ក្រោម​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ខ្មែរ​ប​ច្ចប្ប​ន្ន​បាន​ត្រូវ​បារាំង​ដែល​ជា​អាណាព្យាបាល​ខ្មែរ​ បាន​កាត់​ឲ្យ​ទៅ​យួន​គ្រប់គ្រង​ នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ។ ដោយឡែក​ នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ជា​ខួប​ឆ្នាំ​ទី​៦៨ ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា សមាគម​ប្រមាណ១០ បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ញត្តិ​មួយ​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ទី​0៥ មិថុនា តាម​រយៈ​ក្រសួងការបរទេស​កម្ពុជា​ ។ ខ្លឹមសារ​ក្នុង​ញត្តិ​នោះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ពិនិត្យ​ឡើង​វិញ​នូវ​ការ​រឹតត្បិត​សេរីភាព​គ្រប់យ៉ាង​មក​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​សព្វ​ថ្ងៃនេះ ។ ពលរដ្ឋ​ខ្មែរ​ទូទៅ​មានការ​ឈឺចាប់​ចំពោះ​ការ​បាត់​បង់ជីវិត​បុព្វបុរស និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន ដើម្បី​សេរីភាព និង​បុព្វហេតុ​ការពារ​ទឹកដី​របស់​ខ្លួន ជា​ពិសេស​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ...

ប្រវត្តិ​ការងារ​ខ្លះ​ៗ​របស់​ពិធីករ​ជើង​ចាស់​លោក អ៊ិ​ត សេដ្ឋា មុនមរណភាព

ភ្នំពេញ ៖ លោក អ៉ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បីឈ្មោះ បាន​ទទួលមរណភាព​នៅ​ម៉ោង​ប្រមាណ​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ក្រោយ​ក្រុម​គ្រូពេទ្យ​ព្យាយាម​ជួយ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក នេះ​បើ​យោង​តាមលោក ហេង ឡុ​ង បានអោយ​ដឹង​នៅ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ។ សព​លោក អ៊ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ CTN ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ទុក និង​បូជា​នៅ​វត្ត​ឧត្តរា​វ​ត្តី ស្ថិត​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ...

លោក អ៊ិ​ត សេដ្ឋា ទទួលមរណភាពហើយ

ភ្នំពេញ ៖ លោក អ៊ិ​ត សេដ្ឋា បានលាចាកលោកហើយ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង ដែល​សរសេរ​បង្ហោះ​នៅ​ម៉ោង​​២​​រសៀល​ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ ខណៈ​ក្រុម​តារា​កំប្លែង​នាយ ពែ​ក មី បាននឹង​នាំ​លោក អ៊ិ​ត សេដ្ឋា ពី​ផ្ទះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រុ​ស្សី ។ សូម​បញ្ជាក់​ថា ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ...

គ​.​ជ​.​ប ព្រមាន ខឹ​ម វាសនា វាយប្រហារ​គណបក្ស​ផ្សេង ​ថ្ងៃ​ហាមឃាត់

ភ្នំពេញ ៖ លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​.) បាន​ចេញ​លិខិត​ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោក ខឹ​ម វាសនា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។ ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​ក៏​ព្រោះតែ​គណបក្ស​មួយ​នេះ បាន​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាន ធ្វើការ​ផ្សព្វផ្សាយ​វាយប្រហារ​ទៅ​លើ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ហាមឃាត់​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​(​ថ្ងៃ​ស​) ពោល​គឺ​មុន​ថ្ងៃ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ។ នៅ​ក្នុង​លិខិត​ព្រមាន​របស់ គ ជ ប បាន​បញ្ជាក់​ថា «​គ​.​ជ​.​ប បាន​សង្កេត​ឃើញ​ថា...

លោក អ៊ិ​ត សេដ្ឋា លែង​ដឹងខ្លួន​ហើយ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រុ​ស្សី

ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច លោក អ៊ិ​ត សេដ្ឋា លែង​ដឹងខ្លួនហើយ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង ដែល​សរសេរ​បង្ហោះ​នៅ​ម៉ោង​១១ និង​២៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​។ គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បានអោយ​ដឹង​ថា បងប្អូន​ក្រុម​តារា​កំប្លែង​នាយ ពែ​ក មី នឹង​នាំ​លោក អ៊ិ​ត សេដ្ឋា ពី​ផ្ទះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រុ​ស្សី បន្តិចទៀត​នេះ...

តារារងគ្រោះដោយទឹកអាស៊ីតប្រពន្ឋមន្រ្តីជាន់ខ្ពស់៖ ធី សុវណ្ណថា នាំខ្មែរឈ្លោះ

អតីត​តារា​សម្តែង​អ្នក​នាង តាត ម៉ា​រី​ណា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ​ដោយ​រិះគន់​កញ្ញា ធី សុវណ្ណ​ថា ថា​«​នាង​មួយ​ហ្នឹង (​ធី សុវណ្ណ​ថា​) បាន​នៅផ្ទះ​( ក ) និយាយដើម​អ្នក​នៅផ្ទះ​(​ខ​) ។ ខ្ញុំ​អត់​មាន​ពេល​ស្តាប់​នាង​ហ្នឹង​ទៀត​ទេ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​មនុស្ស​ដូច​នាង ឆ្អិន​ក្បាល​ឆី​ក្បាល ឆ្អិន​កន្ទុយ​ឆី​កន្ទុយ​» ។ អ្នក​នាង តាត ម៉ា​រី​ណា សង្កត់ធ្ងន់​ទៀត​ថា​« ព្រោះតែ​មាន​វា (​ធី សុវណ្ណ​ថា​)...

ហ៊ុន សែនទៅបោះឆ្នោតនៅតាខ្មៅ ឯកឹម សុខា ទៅចាក់អង្រែលើ

ព្រឹកនេះប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ ១៦៩៧ នៅ​សាលា​គរុកោសល្យ​ក្រុង​តា​ខ្មៅ ក្នុង​សង្កាត់​-​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ចំណែក​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​វិញ លោក​កឹ​ម សុខា ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ ០៩៩៦ ក្នុង​សាលា​បឋម​សិក្សា​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ការ​បោះ​ឆ្នោត​ជ្រើសរើស​ម​សា​ជិ​ក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៣​រសៀល នៅ​ថ្ងៃអាទិត្យ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧...