ស្ថានការណ៍នយោបាយអាចនឹងប្រែប្រួលក្រោយចូលឆ្នំាខ្មែរ?

ខាងលើ​នេះ ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ ក៍​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន ខណៈ​ដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃ​សុក្រ ០៦​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ មុន​ពេល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក តា​រ៉ូ កា​ណូ (Taro Kono)​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ខែមេសា​នេះ​។ យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ មិន​ទាន់​មាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បញ្ជាក់​លម្អិត​អំពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ​នៅឡើយ​ទេ គ្រាន់តែ​បញ្ជាក់​ថា​តាម​គម្រោង​ព្រះ​អង្គ​នឹង​យាង​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ដើម​ស​ប្តា​ហ៍​ក្រោយ​នេះ​ប៉ុណ្ណោះ ។ បើតាមផេកហ្វេសប៊ុក...

ករណី​ប្រពន្ធ​ស្លាប់​ប្តីដេក​ឱប​សព សមត្ថកិច្ច​ចាប់​ប្តី ប៊ិះ​ដាក់ទោស​ខុស​មនុស្ស

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ដេក​ឱប​សព​ប្រពន្ធ​នៅ​ក្នុង​មុង ទាំង​ស្ថានភាព​ស្រវឹង ដែល​ធ្វើ​ឱ្យ​មហាជន និង​សមត្ថកិច្ច​សង្ស័យ​ថា បុរស​នេះ​ជា​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ការ​ពិត​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ។ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ សមត្ថកិច្ច​អោយ​ដឹង​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឃិ​ន វ​ណ្ណា អាយុ​៣៧​ឆ្នាំ និង​បុរស​ជា​ប្តី​នោះ​ឈ្មោះ អ៊ុ​ក ចាន់​សី អាយុ​៣៨​ឆ្នាំ...

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

ចៅក្រម អ៊ី ឋា​វរៈ សម្រេចដោះ​លែង​លោក​ប្តីដែល​វាយ​ប្រពន្ធ​ខៀវ​ភ្នែក

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា នៅ​រ​សៀ​ល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨​នេះ លោក អ៊ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះ​លែង បុរស​ជា​ប្តី​ដែល​វាយ​ប្រពន្ធ​ខ្លួនឯង​ខៀវ​ភ្នែក ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​ដាក់​ជន​ត្រូវ​ចោទ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ លោក ងិ​ន ពេជ្រ ជា​តំណាង​អយ្យការ​បាន បានឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​នេះ​ថា ក្រោយ​ពី​ពិនិត្យ​សំណុំរឿង លោក​បាន​បើក​ការ​ស៊ើបសួរ ដោយ​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ សរ ច​ន្នី​រឹទ្ធ ភេទ​ប្រុស​ពី​បទ អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ...

អស់សង្ឃឹម​នាង​ចង់​ស្លាប់ មជ្ឈមណ្ឌល​កេ​តវ៉ា​ឌី​កែស​ម្ភ​ស្ស​ពី​មិនល្អ​ទៅ​អាក្រក់​ថែម

រាជធានី​ភ្នំពេញ ៖ គួរ​អោយ​អាណិត​ណាស់​! នារី​ម្នាក់​អស់សង្ឃឹម​បែរជា​គិត​ខ្លី ទៅ​ទិញ​ថ្នាំ​នៅ​ពេទ្យ ហើយ​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​ភ្លាម​ៗ ដោយសារ​កែស​ម្ភ​ស្ស​មិន​ត្រូវចិត្ត តែ​សំណាង​ត្រូវ​បាន​សមត្ថកិច្ច​នៅ​មុខ​មន្ទី​ពេទ្យ​ប្រទះ​ឃើញ​ក៍បាន​ឆក់​យក​ថ្នាំ​ចេញពី​ដៃ​នាង​វិញ ធ្វើការ​ហាមឃាត់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ទល់មុខ​មន្ទី​ពេទ្យ​រុ​ស្សី សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ តាម​ប្រភព​ពី​នា​រិ​រង​គ្រោះ​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា «នាង​ស្រឡាញ់​បបូ​មាត់​រាង​បេះដូង ដូច​ច្នេះ​នាង​ក៏​បាន​ទៅ​វះកាត់​បបូរមាត់​នៅ​មន្ទី​ពេទ្យ​កេ​តវ៉ា​ឌី ប៉ុន្តែ​គ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​មិន​បាន​ពិគ្រោះ​យោបល់​អ្វី​ទេ ធ្វើការ​វះកាត់​តែ​ម្តង​» ។ នាង​បាន​បន្ត​ទៀត​ថា​«​បន្ទាប់​វះកាត់​រួច​ប្រហែល​ជាង​១​ខែ នាង​សង្កេត​ឃើញ​ថាប​បូ​មាត់​របស់​នាង​ខើច​មើលទៅ​អាក្រក់​មើល នាង​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ម្តងទៀត តែ​ពេទ្យ​ថា​មិន​អី​ទេ បន្ទាប់​នាង​ក៏​បាន​ទៅ​សួរ​កន្លែង​ហាង​កែស​ម្ភ​ស្ស​ល្បី​ៗ​ជា​ច្រើន​គេ​ប្រាប់​ថា​បបូរមាត់​របស់​នាង​កាត់​ខើច​អស់ហើយ​។ បន្ទាប់​ពី​លឺ​បែប​នេះ​នាង​ក៏​អ​សង្ឃឹម​ក៏​ទៅ​ទិញ​ថ្នាំ​នៅ​ពេទ្យ...

តែងតំាងផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់សាលាក្រុងដូចទឹកបាក់ទំនប់

មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ដែល​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ខាងលើ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ បើ​តាម​ការ​ប្រកាស​របស់​អ្នក​កាន់​កម្មវិធី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​និង​ផ្លាស់​ប្តូរ​នោះ​រួម​មាន​៖ តែងតាំង​និង​ផ្ទេរ​ភារកិច្ច លោក អៀង អូន​នី ពី​អភិបាលរង​រាជធានី​ភ្នំពេញ ទៅ​បំរើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ចំណែក លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក អៀង អូន​នី...

ព្រឹក​នេះ អា​មេ​រិ​ក​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៤៣​នាក់ មក​កម្ពុជា​វិញ

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ចំនួន​៤៣​នាក់ ក្នុង​ចំណោម​៥១​នាក់ ត្រូវ​អាជ្ញាធរ​អា​មេ​រិ​ក​បញ្ជូន​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នេះ​បើ​តាម​លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា មុន​ដំបូង​គឺ​អា​មេ​រិ​ក​គ្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​ចំនួន​៥១​នាក់ ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ ដែល​អង្គភាព​របស់​លោក​ទទួល​បាន បន្ទាប់​ពី​សួរនាំ គឺ​មាន​ចំនួន​ត្រឹម​៤៣​នាក់​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​នោះ​មាន​ប្រុស​ចំនួន​៤០​នាក់ និង​ស្រី​ចំនួន​៣​នាក់ ។ លោក​អគ្គនាយករង​រូប​នេះ បាន​បន្ត​ថា ពួក​គាត់​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក...

អស់ពី ឡាយ វណ្ណៈ ចូល​រឿង​លោកស្នងការ​ខេត្តតាកែវ​ម្តង

មន្ត្រី​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តតាកែវ សំណូមពរ​យ៉ាង​ទទូច​ទៅ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ត្រួតពិនិត្យ និង​តាម​ដ្ឋា​ន​ចំពោះ​សកម្មភាព​នៃ​ការ​ដឹកនាំ​របស់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទើប​ឡើង​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​នោះ​។ ប្រភព​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក សុខ សំណាង ដែល​ជា​ស្នងការ​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ រអ៊ូរទាំ និង​មានការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ក្រោយ​ពេល​មាន​សំណើ​ផ្លាស់​ប្តូរ​តួនាទី​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​ជា​ញឹក ញាប់ ដែល​អ្នកខ្លះ​ជា​មន្ត្រី​មាន​ស្នាដៃ ខ្លះ​ជា​មន្ត្រី​ដែល​បម្រើ​ក្នុង​អង្គភាព​២០​ទៅ​៣០​ឆ្នាំ​ហើយ ត្រូវ​បាន​ដក...

តោះស្អែកទៅជិះកាណូតដឹកអ្នកដំណើរភ្នំពេញ-តាខ្មៅ

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ កាណូត​ដឹក​អ្នកដំណើរ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ស្អែក​នេះ ។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា កាណូត​ដឹក​អ្នកដំណើរ តាម​ផ្លូវទឹក​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ ត្រូវ​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នៅ​ថ្ងៃស្អែក​នេះ ដោយ​មាន​កំពង់​ផែ​៦​ទីតាំង និង​កាណូត​ចំនួន​២​គ្រឿង នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ក្រៅពី​នោះ​ក៏​មាន​កាណូត​ចាស់​ៗ​ចំនួន​២​គ្រឿង​ទៀត ដែល​សរុប​ទាំងអស់​មាន​ចំនួន​៤​គ្រឿង​។ ទីតាំង​សម្រាប់​ចំណត​នាវា​អ្នកដំណើរ​រវាង​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់ រួម​មាន​៖...

ស្លុតចិត្ត ពេលឃើញតួកុនជើង​ចាស់​ខ្មែរលោក ចៅ ចាន់​ណា​រី

ភ្នំពេញ ៖ ១​ម៉ោង​មុន​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហោះ​រូបភាព ជាមួយនឹង​ជីវភាព​រស់នៅ​របស់​តួកុន​ជំនាន់​មុន​ម្នាក់ គឺ​លោក ចៅ ចាន់​ណា​រី ធ្វើ​ឲ្យ​មហាជន​មានការ​តក់ស្លុត​ចិត្ត​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ទៅ​ឃើញ​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​លោកតា ចៅ ចាន់​ណា​រី ធ្វើ​ឲ្យ​នាង​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ក៏​ដាច់​ចិត្ត​បង្ហោះ​រូបភាព​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ នៅ​ក្នុង​នោះ​ដែរ រូបភាព​ទិដ្ឋភាព​ផ្ទះ​ដ៏​សែន​តូច ពោរពេញ​ដោយ​ធូលី​ដី ធ្វើ​ឲ្យ​ខាត់ សុ​ឃី​ម អាណិត ទៅ​ដល់​តារា​ជើង​ចាស់​រូប​នេះ​យ៉ាង​ខ្លាំង​។ ខាត់ សុ​ឃី​ម សរសេរ​ថា...

ទណ្ឌិត​៣២១នាក់ ​ត្រូវ​បាន​ស្នើលើក​លែងនិង​បន្ធូរ​បន្ថយ​ទោស​ក្នុងពិធី​ចូល​ឆ្នាំ​ខ្មែរ

ទណ្ឌិត ៣២១ នាក់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​មានការ​លើកលែង និង បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែមេសា​នេះ ខណៈ​ក្រសួងយុត្តិធម៌ និង ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ពិនិត្យ​ពិចារណា​ការ​ស្នើ​សុំ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ក្រសួងយុត្តិធម៌​។ លោក សុច សុ​ផា​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យ​ការណ៍​នៃ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ មេ​សា​នេះ​ថា មាន​ទណ្ឌិត​សរុប ៣២១ នាក់ ក្នុង​នោះ​មាន​ស្ត្រី ២៨ នាក់​។ លោក​និយាយ​ថា ទណ្ឌិត​ទាំងនេះ​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ក្រុង​ចំនួន ២០ និង មណ្ឌល​អប់រំ​កែ​ប្រ​ចំនួន...

តុលាការ​​កោះហៅ​ថ្នាក់​ដឹកនាំ​នៃ​​ចលនា​សង្គ្រោះជាតិ​៦​នាក់​ឱ្យ​ចូល​បំភ្លឺ

តុលាការ​នៃ​របប​លោក ហ៊ុន សែន កោះហៅ​ថ្នាក់ដឹកនាំ ៦នាក់ នៃ​ចលនា​សង្គ្រោះជាតិ​ឱ្យ​ទៅ​បំភ្លឺ​នៅ​ចុង​ខែ​ឧសភា​ខាងមុខ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ ដែល​របប​ក្រុងភ្នំពេញ​ចាត់ទុក​ថា ជា​ចលនា​ខុសច្បាប់។ ដីកាកោះ​ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញារង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ កាលពី​ថ្ងៃ​ទី ៣០ មីនា និង​ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ មេសា នេះ កោះហៅ​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ​ចំនួន ៦នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ទី ៣០ឧសភា ខាងមុខ។ ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ទាំង ៦ រូប​នោះ​រួមមាន (១)...

ឃាត់ខ្លួនបុរស​មេការ​ម្នាក់ ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​មក​ប្តឹង​សមត្ថកិច្ច

ភ្នំពេញ ​៖ សមត្ត​កិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​មេការ​រោងចក្រ​ផលិត​ទឹកកក​ម្នាក់ ​ក្រោយ​ពីរ​ប្រើ​អំពើ​ហឹ​ង្សា វាយ​កម្ម​ការ​នី​រោងចក្រ​ជាមួយ​គ្នា ​បណ្ដាល​ឲ្យ​បែក​ច​ញ្ចើ​ម ហេតុ​ការ​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ខែមេសា​ ឆ្នាំ​២០១៨ នៅ​ចំណុច​រោងចក្រ​ទឹកកក​ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ទេព រ៉​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ មុខរបរកម្មករ​រោងចក្រ​ទឹកកក ស្នាក់​នៅផ្ទះ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ដៃដល់​មានឈ្មោះ បុ​ង សៅ អាយុ​៣០​ឆ្នាំ​ មានមុខរ​បរជា​មេការរោងចក្រ​ផលិត​ទឹកកក ​មានស្រុក​កំណើត​នៅ​ភូមិ​ត្រ​ពាំង​ពិការ ឃុំ​អំពិល...

ម្តាយ​រវល់​ការងារ​ក្នុងផ្ទះ កូនប្រុស​អាយុ​១០​ខែ វារ​ធ្លាក់​ចូល​លូ​បង្គន់​លង់​ស្លាប់

ខេត្តពោធិ៍សាត់ ៖ កុមា​រា​អាយុ​ទើបតែ​បាន​១០​ខែ បាន​ធ្លាក់​ចូល​លូ​បង្គន់​គ្មាន​គម្រប បណ្ដាល​ឲ្យ​លង់​ស្លាប់ គួរ​អាណិត ខណៈ​ម្ដាយ​រវល់​ធ្វើ​ការងារ​នៅ​ខាង​មុខ​ផ្ទះ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៣ មេ​សា ២០១៨ នៅ​ត្រង់​ចំណុច​លូ​បង្គន់​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​កញ្ជើបាយដាច ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ កុមា​រា​រង​គ្រោះ​មានឈ្មោះ ឌី រតនា អាយុ​១០​ខែ ឪពុក​មាន ឈ្មោះ ឌឿ​ន ឌី...

William Guang ដាក់​បេក្ខភាព​តំណាងរាស្ត្រ​តាម​បញ្ជា ហ៊ុន សែន?

ប្រភព​មួយ ពី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ដែល​ដាក់​ឈ្មោះ​ខ្លួន នៅ​លើ​បណ្ដាញ​សង្ក​ម ហៅ វី​ល្លៀម ក័​ង (William Guang) និង​ដែល​បាន​ចេញ​មុខ​ឈរឈ្មោះ ជា​បេក្ខជន តំណាងរាស្ត្រ ជាមួយ​គណបក្ស​ថ្មី​មួយ​នោះ ជា​ការ​រៀបចំ​ឡើង ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ កាលពី​ម្សិល​ម៉ិ​ញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ដែល​ដាក់​ឈ្មោះ​ខ្លួន នៅ​លើ​បណ្ដាញ​សង្ក​ម ហៅ...

ស ខេ​ង រិះគន់​ការ​ចាប់​ជនល្មើស​តែ​៦​នាក់ ​មិន​សម​នឹង​..

លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រិះគន់​មន្ត្រី​នគរបាល​ជាតិ ដែល​ចាប់​បាន​ជនល្មើស ៦​នាក់ ប៉ុន្តែ​រឹបអូស​បាន​ផលិតផល​ខូចគុណភាព​រាប់​សិប​តោន​ ។ លោក ស ខេ​ង ថា ការ​ចាប់​បាន​ជនល្មើស​បាន​តិចតួច​នេះ មិន​ស៊ីសង្វាក់​ទៅ​នឹង​វត្ថុ​តាង​ដែល​រឹបអូស​បាន​ ។ ការ​ប្រតិកម្ម​របស់ លោក ស ខេ​ង ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ៦០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា​។...

៦​នាក់មាន​២​នាក់រួច​ខ្លួនពី​ការ​ចោទប្រកាន់ ពាក់ព័ន្ធ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨​នេះ​ ព្រះរាជអាជ្ញា​រង សៀង សុខ បាន​សម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​៦​នាក់​ ដោយ​ចោទប្រកាន់​ពី​បទឃាតកម្ម និង​លាក់បាំង​តម្រុយ​ ។ មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មានក្នុងស្រុកមួយ អោយដឹងថា ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួម​មាន ​៖ ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ...

អ្នក​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​រដូវ​បុណ្យ​ទាន អាច​អត់​ទឹកមាត់លេប​ដូច​មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ សល់​តែ​ជិត​ពី​រស​ប្ដា​ហ៍​ទៀត គេ​ពិនិត្យ​ឃើញ​រថយន្តឈ្នួល​គ្រប់​ប្រភេទ បាន​ឡើងថ្លៃ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន គួរ​ឱ្យ​កត់សម្គាល់ ដោយ​គ្មាន​ការ​ហាមឃាត់ ឬ​ទប់ស្កាត់​បាន​ឡើយ ។ តាម​ការ​កត់សម្គាល់​នៅ​ចំណុច​ចំណតរថយន្ត​នីមួយ​ៗ ឃើញ​ថា រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ផ្តើម​ឡើងថ្លៃ​ចាប់តាំងពី​ថ្ងៃ​ទី​០១ មេ​សា ២០១៨ មក​ម្ល៉េះ ព្រោះ​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​រៀបចំ​សែន​ផ្នូរ (​ឆេ​ង​ម៉េ​ង​) ប៉ុន្តែ​ឡើងថ្លៃ​តិចតួច​ទេ ។ បន្ទាប់​មក មុន​ពីរ​បី​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ដំឡើង​រថយន្តឈ្នួល​ចាប់ផ្តើម​ឡើង​យ៉ាង​គំហុក​តែ​ម្តង​…​នេះ​គ្រាន់តែ​ជា​ការ​ឡើង​នៅ​ថ្ងៃ​ដំបូង​ៗ​ប៉ុណ្ណោះ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ (​ថ្ងៃ​ទី​១៤ មេ​សា​) អាច​ឡើង​ទ្វេ​ជា​ពីរ​ជា​បី​លើស​នេះ​ទៀត ។ ចំណែក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន​ធំ ក៏​មានការ​ដំឡើង​ថ្លៃ​ដូច​គ្នា​ដែរ...

វី​ល្លាម ហួសចិត្ត​នឹង​ព្រះរាជអាជ្ញា​រង គ្រាន់តែ​ដីកាកោះ ចុះ​ថ្ងៃខែ​មិន​ត្រូវ​ផង?

ភ្នំពេញ ៖ លោក វិ​ល្លាម ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក William Guang បាន​សរសេរ​សារ​បង្ហោះ​ដោយ​សម្តែង​ការ​ហួសចិត្តចំពោះព្រះរាជអាជ្ញា​ ថាគ្រាន់តែ​ស៊ី​ញ៉េ​ដីកា​កោះហៅ​លោក សរសេរ​ថ្ងៃខែ​មិន​ត្រូវ​ផង ? តើ​ចោទ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រង​គ្រោះ ? ការ​ប្រតិកម្ម​តប​របស់​លោក វី​ល្លាម បាន​ធ្វើ​ឡើង​បន្ទាប់​ពីព្រះរាជអាជ្ញា​រង សឿ​ន មុន្នី​រ័​ត្ន​ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៨ បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ម្ចាស់​គណនីហ្វេ​ស​ប៊ុ​ក William Guang ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណ​: និង​ញុះញង់​អោយ​មានការ​រើសអើង យោង​តាម​បណ្តឹង...

ព្រឹកនេះ ដុតកម្ទេចផលិតផលក្លែងក្លាយជាង៦០​តោន

ភ្នំពេញ ៖ សេចក្តី​រាយ​ករា​ណ៍​បឋម​ឱ្យ​ដឹង​ថា ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន ត្រូវ​បាន​រៀបចំ​ពិធី​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ ដែល​ធ្វើ​ឡើង​នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពី​ធី​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។ ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន​នេះ ត្រូវបាន​​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ក្រាប និង​រឹបអូស​ពី​ជនល្មើស ដែល​ចរាចរ ផលិត ស្តុក​ទុក និង​ចែកចាយ នា​ពេល​កន្លង​មក ។ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ​ដែល​ខុសច្បាប់ ​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព...

ព្រឹក​នេះ​បន្ត​សួរ​ចម្លើយ ឡាយ វណ្ណៈ និង​ជន​៥​នាក់​ទៀត ពាក់ព័ន្ធ​ឃាតកម្ម

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ មេ​សា ២០១៨​នេះ ព្រះរាជអាជ្ញា​រង សៀង សុខ ចាប់ផ្តើម​បន្ត​ការ​សាកសួរ​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់​ទៀត ករណី​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។ សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​០២ មេ​សា ២០១៨​នេះ ព្រះរាជអាជ្ញា​មិន​ទាន់​សម្រេច​ចោទប្រកាន់​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់​ទៀត...

បញ្ជូន​អតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ មក​ដល់​តុលាការ​ហើយ

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​បញ្ជូន​លោក ឡាយ វណ្ណៈ ទៅ​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​ក្រុង​ដូន​កែវ ។ ចំណែក​ជនសង្ស័យ​៥​នាក់​ទៀត ពាក់ព័ន្ធ​ឃាតកម្ម​ដូច​គ្នា​នេះ​ដែរ កំពុង​សាកសួរ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លោក ឡាយ វណ្ណៈ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្តតាកែវ តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក សៀង សុខ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​០២...

ជន​ពាក់ព័ន្ធ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទាំង​៦​នាក់ ផ្ដល់​ចម្លើយ​បឋម​ផ្សេង​គ្នា

ភ្នំពេញ ៖ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​បន្ត​ការ​សាកសួរ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អាច​សម្រេច​ចោទប្រកាន់ ក្រុម​ជនសង្ស័យ​ទាំងអស់ នៅ​ល្ងាច​ថ្ងៃ​ទី​ដដែល​នេះ ។ មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ មេ​សា ដោយសារ​នីតិវិធី​នៃ​ការ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​បញ្ចប់​នោះ តុលាការ​បាន​បង្គាប់​ឱ្យ​ជនសង្ស័យ​ទាំង​៥​នាក់ ដេក​នៅ​បន្ទប់​រង់ចាំ​ក្នុង​បរិវេណ​សាលាដំបូង​តែ​ម្តង ដែល​នេះ​ជា​លើក​ទី​១​ហើយ ដែល​ជនសង្ស័យ...

អ្នកលេង​ភ្លេងសម័យ​តាម​រោងការ បោក​បងប្រុស​ខ្លួនឯង​ថា ចោរប្លន់​ម៉ូតូ

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ចេញពី​ជក់​ថ្នាំ រួច​សមត្ថកិច្ច ឃាត់​សួរនាំ តែ​បែរជា​ភ័យ​រត់​ចោល​ម៉ូតូ រួច​ទាក់ទង​ទៅ​បងប្អូន​ថា មាន​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​ដាវ សា​ម៉ូ​រ៉ៃ​២​ដើម ភ្ជង់​ប្លន់​យក​ម៉ូតូ បាត់​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​១០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ មេ​សា ២០១៨ នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ កែង​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​មានឈ្មោះ...

អារ.កសម្លាប់ម្តាយនិងកូន២នាក់នៅត្បូងឃ្មុំ

ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​មួយ បាន​កើតឡើង​នៅ ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ត្រី​ជា​ម្តាយ រួម​ទាំង​កូនប្រុស​ជំនង់​២​នាក់ ត្រូវ​បាន​ឃាតក អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត​នៅ​លើ​ផ្ទះ ។ ជន​រង​គ្រោះ​ទី​១​ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជាតិខ្មែរ (​ម្ដាយ​) ភូមិ​ដូង​ឃុំ ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ និង​ទី​២​ឈ្មោះ ធឿ​ន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៣៖ ឈ្មោះ ធឿ​ន ធា​រី ភេទ​ប្រុស​អាយុ​១១​ឆ្នាំ...

មុននេះបន្តិច សមត្ថកិច្ចឃាត់ខ្លួន ឡាយ វណ្ណៈ

អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​ស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ ការឃាត់ខ្លួនលោក ឡាយ វណ្ណៈ ពាក់ព័ន្ឋនឹងសំណុំរឿងឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា បានធ្វើឡើង​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ​ក្រោយ​ពេល​លោក​ចូលរួម​ពិធី​ផ្ទេរ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ជូន​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ទើប​តែងតាំង​ថ្មី​ជំនួស​លោក​នៅ​ព្រឹក​ថ្ងៃអាទិត្យដដែលនេះ ។ ប្រភពបន្តថា នៅពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនលោក ឡាយ វណ្ណៈ...

ឡាយ វណ្ណៈ ថាពេលខឹងម្តងៗ ចេវ សុវឌ្ឍនា ប៉ងធ្វើឃាតរហូត

អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​បញ្ជាក់​ថា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ធ្លាប់​បាន​លេបថ្នាំ​ធ្វើ​អត្តឃាត​ម្តង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ តែ​បាន​មិត្ត​ភ័ក្តិ​របស់​នាង នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាន់​ពេលវេលា ហើយ​ថា​រាល់ពេល​គាត់​(​ចេ​វ សុ​វ​ឌ្ឍ​នា​)​ខឹង​ម្តង​ៗ គាត់​តែងតែ​ចង់​ធ្វើ​អត្តឃាត ។ មក​ទល់​នឹង​វេលា​ម៉ោង​៣​និង​២៤​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ​នៅឡើយ​ទេ ទោះជា​លោក​សារភាព​ថា​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា និង បង្ហោះ​ខ្លឹមសារ​ខាងលើ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​លោក​ចូលរួម​ពិធី​ផ្ទេរ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ជូន​លោក...

មនុស្ស៣នាក់ស្លាប់ ផ្តើមចេញពីសមត្ថកិច្ចសុំលុយ៦ម៉ឺនរៀលអត់បាន

យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​បន្ត​គ្នា​០៣​គ្រឿង ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​នៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ផ្តើម​ពី​ការ​មិន​ព្រម​បង់លុយ​ក្បាល​ឡាន​ចំនួន​៦​ម៉ឺន​រៀល​ជូន​អង្គភាព​ជំនាញ ដែល​សមត្ថកិច្ច​មិន​បញ្ចេញ​អត្តសញ្ញាណ ។ លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា...

សង្ស័យរឿងចង់ធ្វើធំក្នុងវត្ត សង្ឃមួយអង្គភៀសព្រះកាយ ព្រោះតែការគំរាម

នៅ​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ដណ្តើម​អំណាច​និង​តំណែង​គ្នា ដែល​មួយ​ចំនួន​ផ្តើម​ចេញពី​ការ​ច្រណែនឈ្នានីស​លាប​ព៌​ណ​និង​ប៉ែង​ជើង​គ្នា មិន​ថា​តែ​កើត​មាននៅ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ឬ ឯកជន​នោះ​ទេ សូ​ម្បី​តែ​នៅ​ក្នុង​វ​ត្តក៍​មានការ​ប៉ែង​ជើង​គ្នា​ផង​ដែរ ។ ជាក់ស្តែង ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ ស្ថិត​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ភៀស​ព្រះ​កាយ​ដោយសារ​តែ​ការ​គំរាមកំហែង​ដល់​ព្រះ​ជន្ម ពី​សំណាក់​គណៈកម្មការ​វត្ត​និង​ក្រុម​ព្រះសង្ឃ​មួយ​ក្រុម ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​ដែល​ភៀស​ព្រះ​កាយ​មក​គង់នៅ​វត្ត​ពោធិ៍​វាល ក្រុង​-​ខេត្តបាត់ដំបង​នោះ ព្រះ​នាម ម៉ៅ សុខ ព្រះ​ជន្ម​៤៤​ព្រះ​វស្សា ។ បើ​តាម​ព្រះ​ចៅអធិការ​អង្គ​នេះ​បាន​មានបាន​សង្ឃដីកា​ថា ព្រះ​អង្គ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បាន​មក​បួស​រៀន​គង់នៅ​វត្ត​ស្វាយ​ជាតិ​នេះ​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ (​តាំងពី​នៅ​ក្មេង​) រហូត​ឆ្នាំ​២០១២ ត្រូវ​បាន​គណៈ​សង្ឃនាយក​តែងតាំង ធ្វើ​ជា​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​រហូត​មក...

តើ ឡាយ វណ្ណៈ ពិតជាជនដៃដល់សម្លាប់ ចេវ សុវឌ្ឍនា ?

មក​ទល់​នឹង​ម៉ោង​៧​និង​១៧​នាទី​ព្រឹក​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​នៅឡើយ​ទេ ទោះបីជា​លោក ឡាយ វណ្ណៈ បាន​សារភាព​ថា​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​មន្ត្រី​រដ្ឋសភា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា តែ​ប្រកែក​ថា​ខ្លួន​(​ឡាយ វណ្ណៈ​) និង បងប្រុស (​ឡាយ ណា​រិ​ទ្ឋ​) ព្រមទាំង​បុគ្គលិក​របស់​លោក​មិន​បាន​សម្លាប់​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា​នោះ​ក្តី ។ ម្យ៉ាងវិញទៀត បើ​យោង​លើ​របាយការណ៍​របស់​សមត្ថកិច្ច ក៍​ដូច​ជា​ចម្លើយ​សារភាព​របស់​លោក ឡាយ វណ្ណៈ បាន​បង្ហាញ​ថា​សំណុំរឿង​ឃាតកម្ម...

ឡាយ វណ្ណៈ ទទួលស្គាល់មានទំនាក់ទំនងស្នេហាជាមួយ ចេវ សុវឌ្ឍនា តែ..

អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ប្រាកដ​មែន តែ​បដិសេធ​ថា​មិន​បាន​ពាក់​ព័​ន្ឋ​នឹង​អំពើ​ឃាតកម្ម​សម្លាប់​នាង​នោះ​ទេ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អតីត​អភិបាល​ខេត្តតាកែវ​ដែល​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ពេល​ថ្មី​ៗ​នេះ បា​នប​ដិ​សេ​ដ​ទាំងស្រុង​នូវ រាល់ ការ​ចោទប្រកាន់​ដែល​ថា រូប​លោក​និង​បងប្រុស​លោក​បាន​សម្លាប់​នាង​ចេ​វ សុ​វ​ឌ្ឍ​នា ។ បើ​តាម​លោក ឡាយ វណ្ណៈ លោក​និង​បងប្រុស​ញុំ​ពុំ​មានចិត្ត​បាប សាហាវព្រៃផ្សៃ​សម្លាប់​នាង ចេ​វ សុ​វ​ឌ្ឍ​នា​នោះ​ទេ...

បែកធ្លាយមូលហេតុសម្លាប់ ចេវ សុវឌ្ឍនា ហើយអ្នកសម្លាប់ផ្ទាល់ដៃគឺ ឡាយ វណ្ណៈ

គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អាក់​ខោ​ន​ឈ្មោះ​« Sophea Sin » បាន​អះអាង​ថា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ឃាតករ​សម្លាប់​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​ផ្ទាល់​ដៃ​ដោយសារ​តែ​ជម្លោះ​ដែល​កើត​ចេញពី​លោក ឡាយ វណ្ណៈ យក​ស្រី​ផ្សេង​មក​ដេក​នៅផ្ទះ​ដែល​នាង ចេ​វ សុ​វ​ឌ្ឍ​នា ស្លាប់ ។ យ៉ាងណា មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេពី​លោក ឡាយ វណ្ណៈ ក៍​ដូច​ជា​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោក ជុំវិញ​ការ​អះអាង​របស់​គណនី​ខាងលើ ប៉ុន្តែបើតាមប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុក លោក...

ចេវ សុវឌ្ឍនា បង្ហាញអារម្មណ៍ក្នុងសំបុត្របែបណាមុននាងត្រូវគេសម្លាប់ ?

បន្ទាប់​ពី​សំណុំរឿង​ចង​.​ក ក្លាយជា​ឃាតកម្ម​ដោយ​អាថ៌​កំបាំង​ត្រូវ​បាន​បំបែក​ដោយ​សមត្ថកិច្ច​និង​បាន​បង្ហាញ​ថា​ជន​ពាក់​ព័​ន្ឋ​ក្នុង​សំណុំរឿង​នេះ​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ជា​បងប្រុស​លោក ឡាយ វណ្ណៈ អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឡាយ ណា​រិ​ទ្ធ និង​មនុស្ស​ទី​៤ ទី​៥ ជា​ប្តី​-​ប្រពន្ធ អ្នកបម្រើ​នៅផ្ទះ​ជន​រង​គ្រោះ ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា នោះ​រួច​មក «​អង្រុត​» សូម​លើកយក​ខ្លឹមសារ​ទាំងស្រុង​នៃ​សំបុត្រ​ដែល​នាង ចេ​វ សុ​វ​ឌ្ឍ​នា បាន​សរសេរ​ទុក​មុន​ពេល​នាង​ត្រូវ​បាន​គេ​សម្លាប់ ។ សំបុត្រ​មួយ​ច្បាប់​រហែក​ជា​២​បំណែក...

ចាប់ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ក្រោយ​ផ្ទេរតំណែង​ចប់?

ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​ផ្ទេរតំណែង​អភិបាល​តាកែវ ពី​លោក ឡាយ វណ្ណៈ ជូន​លោក អ៊ុ​ច ភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មីនា រួច​មក គឺ​លោក​ឡាយ វណ្ណៈ ត្រូវ​បាន​ចាប់​នាំ​ខ្លួន ពី​ខេត្តតាកែវ មក​កាន់​ក្រសួងមហាផ្ទៃ​ទាំង​យប់ ។ ករណី​ចាប់​ឃាត់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​លើក​ឡើង​ថា...

ចង់​ដឹង​ជន​៥​នាក់ ពាក់ព័ន្ធ​ករណី​ឃា​កម្ម​លើ​ស្ត្រី​ម្នាក់​នៅ​ក្រុង​ដូន​កែវ ជា​នរណា​ទេ?

ភ្នំពេញ ៖ ស្រី​ស្អាត​ដែល​បម្រើ​ការងារ​នៅ​រដ្ឋសភា ស្លាប់​យ៉ាង​អាថ៌​កំបាំង ដែល​សមត្ថកិច្ច​ធ្វើ​របាយការណ៍​ថា ជា​អំពើ​អត្តឃាត​នោះ ឥឡូវ​ការ​ពិត​ត្រូវ​បាន​បង្ហាញ គឺជា​ករណី​ឃាតកម្ម ដែល​ពេល​នេះ​លទ្ធផល​បាន​ចេញ​ហើយ អាច​និយាយ​ថា ប្រៀប​ដូច​វាំងនន​ខ្មៅ​បាន​បើក​ហើយ គឺ​មិនមែន​អត្តឃាត​ទេ គឺ​អំពើ​ឃាតកម្ម យ៉ាង​ព្រៃផ្សៃ ។ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នៅ​វេលា​ថ្ងៃត្រង់​ទី​៣១ ខែមីនា នេះ ពុំ​ទាន់​ឃើញ​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។ ប៉ុន្តែ​តាម​ការ​គ្រោង នៅ​ល្ងាច​ថ្ងៃ​ទី​៣១ មីនា​នេះ ដែល​អ្នក​ទាំង​៥​មាន​បំពាក់​ខ្នោះដៃ អាច​នឹង​បញ្ជូន​ទៅ​សាលាដំបូង ។ សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ...

មុនកាប់ម្រាមដៃរួចទៅចង.ក ផ្តំាប្រពន្ឋឲ្យយកប្តីថ្មីណាល្អជាងខ្លួន

ស្រុក​ខ្សាច់កណ្តាល​៖ បុរស​ខ្លាំង​ម្នាក់ ឈ្លោះ ប្រច័ណ្ឌ ជាមួយ​ប្រពន្ធ ហៅ​ប្រពន្ធ​មក​ដេក​វិញ ប្រពន្ធ​មិន​មក ទាញ​កាំបិត​ដេញ​កាប់​តែ​នាង​រត់​រួច តូចចិត្ត​យក​កាំបិត​កាត់​ម្រាមដៃ​ខ្លួន​រួច មក​ចងក សម្លាប់​ខ្លួន ថត​ជា​វី​ដេ​អូ ទុកជា​បណ្ដាំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាល​វេលា ម៉ោង ៧:០០ នាទី ពី​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ...

ឃាតករ​វ័យក្មេងចាប់​ក្មេង​ស្រី​រុំ​បង់​ស្អិត​ដៃជើង​និង​មុខ រួច​យក​ក្រមា​រឹត​.​ក

បន្ទាយ​មាន​ជ័​យ ៖ ក្មេង​ស្រី​ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ​ម្នាក់ បាន​បាត់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​៣០ មីនា ២០១៨ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ លុះ​ពេល​រក​ឃើញ​វិញ ក្មេង​រង​គ្រោះ ក៏​ក្លាយជា​សាកសព​ទៅ​ហើយ ដោយសារ​ត្រូវ​ជនសង្ស័យ​ម្នាក់ សម្លាប់​ញាត់កា​រ៉ុ​ង​ក្នុង​បន្ទប់​ជួល​ ។ តាម​វី​ដេ​អូ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឃាតករ រុំ​បង់​ស្អិត ដៃនិង​ជើង រុំ​មាត់ និង​ច្រមុះ និង​យក​ក្រមា​រឹត​ក ថែម​មួយ​តង់​ទៀត ហើយ​បាន​ច្រកចូល​កា​រ៉ុ​ង​រូត​មាត់ ដោយ​ញាត់​ចូល​ក្នុង​ទូរ​ដាក់​ខោអាវ...

អាណាព្យាបាល​ក្មេងមេត្តា​ប្រុង​ប្រយ័ត្ន!​ ចាប់ជំរិកក្មេងស្រីហើយសម្លាប់ញាត់ក្នុងការុង

បន្ទាយ​មាន​ជ័យ ​៖  មាន​ករី​ណី​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ល្បួង​ឱ្យទៅ​តាម​ខ្លួន រួច​ចាប់ជំរិត ប៉ុន្តែមិនដឹងយ៉ាងម៉េចក៏​សម្លាប់​តែ​ម្ដង ។ ហេតុ​ការ​នេះ​បាន​កើតឡើងកាលពី​ថ្ងៃ​ទី៣០ មីនា ២០១៨ ​ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​សាលារៀន​នៅភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយ​ប៉ែ ខេត្តបន្ទាយមានជ័យ ។ គិតត្រឹមវេលាម៉ោង​ជាង១០ព្រឹកនេះថ្ងៃទី៣១ មីនា បាន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ គឺ​មាន​​ឈ្មោះ​សុខ​ ខឿន​សយ​ធី ​អាយុ​១៦​ឆ្នាំ ​ជា​អ្នក​ភូមិ​សិលា​ខ្មែរ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែលមាន​​ផ្ទះ​ឆ្ងាយ​ពី​​ផ្ទះ​​ជន​រង​គ្រោះ​ប្រហែល​៤ម៉ែត្រ ​​ក្នុងភូមិ​តែមួយ ។ ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ឈុ​ន អ៊ី...

ឃាតកម្ម​ស្រី​ស្អាត​៖ សមត្ថកិច្ច​បញ្ជូន​ស្នងការ​រង​និង​ប៉ូលិស​៥​នាក់​ទៅ​តុលាការ

ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ និង នគរបាល​ចំនួន​០៥​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា បន្ទាប់​ពី​សាកសួរ​និង​កសាង​សំណុំរឿង​នោះ​រួច​មក ។ នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ។ គួរ​រំលឹក​ថា កាល​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ ធ្វើការ​នៅ​រដ្ឋសភា​និង​មានកូន​៣​នាក់ នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​ចង​.​ក​នឹង​ខ្សែ​វាំងនន...

តើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​ណាមួយ ជា​អ្នក​សម្លាប់​ស្ត្រី​ស្អាត​ធ្វើការ​នៅ​រដ្ឋសភា ?

ទីបំផុត​ទៅ​សំណុំរឿង​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ ដែល​ត្រូវ​គេ​ឃើញ​ក្នុង​រូបភាព​ចង​.​ក​នៅ​ក្នុងភូមិ​គ្រឹះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​នោះ ត្រូវ​បាន​រក​ឃើញ​ថា​មិនជា​ករណី​ធ្វើ​អត្តឃាត​ដូច​ក្នុង​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តតាកែវ​ឡើយ ផ្ទុយ​ទៅ​វិញ​ជា​ករណី​ឃាតកម្ម ហើយ​សមត្ថកិច្ច​មាន​តម្រុយ​ហើយ តែ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ តែ​ប្រភព​ខ្លះ​ថា​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​មានការ​ពាក់​ព័​ន្ឋ​នឹង​ឃាតកម្ម​នេះ ។ តើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​រូប​ណា​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ដ៍​កក្រើក​មួយ​នេះ ? ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ និង​មន្ត្រី​នគរបាល​០៨​រូប​ផ្សេង​ទៀត បាន​សារភាព​ហើយ​ថា សំណុំរឿង​ស្ត្រី​ស្រស់​ស្អាត​ស្លាប់​នោះ​មិនមែន​ជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​នោះ​ទេ ។ តែ​យ៉ាងណា លោក​ផ្កាយ​៤...

បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ប្តូរ​មន្ទីរពេទ្យ​ព្យាបាល​ ពី​វៀតណាម​ទៅ​ថៃ

ក្រោយ​ពី​បណ្ឌិត ស៊ុ​យ​សា​រ៉េ​ត ទទួល​រង​នូវ​ហិង្សា​តាម​ដងផ្លូវ​យ៉ាងធ្ងន់ធ្ងរ រហូត​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​អស់​មួយ​រយៈពេល​មក​នោះ នា​ពេល​ឆាប់​ៗ​ខាង​មុន​នេះ លោក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​វិញ ។ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Da Vann Seatv ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា ៖ ស្ថានភាព​ជំងឺ​របស់​លោក​បណ្ឌិត​ស៊ុ​យ​សា​រ៉េ​ត បាន​ធូរស្រាល​ខ្លះ​ហើយ លោក​អាច​មាន​ប្រសាសន៍​បាន ហូប​បបរ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០២ មេសា ២០១៨ ​ខាង​មុខ​នេះ លោក​នឹង​ត្រូវ​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​វិញ នេះ​បើ​តាម​លោក បណ្ឌិត ស៊ុ​យ សា​រ៉េ​ត...

តំាងពីឆ្នំា១៩៧៩មក តើអភិបាលក្រុងភ្នំពេញរូបណាមានស្នាដៃជាងគេ ?

គិត​ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩ មក​ដល់​ឆ្នាំ​២០១៨​នេះ រាជធានីភ្នំពេញបានឆ្លងកាត់អ្នកគ្រប់គ្រង ឬអភិបាលចំនួន​១១​រូបហើយ  ​។ ​ក្នុង​ការ​រៀបចំ​ការងារ​គ្រប់គ្រង​រចនា​សម្ព​ន្ធ័ រដ្ឋបាល​ដែនដី របស់​រាជរដ្ឋាភិបាល ការ​ផ្លាស់​ប្តូរ​រចនា​សម្ព​ន្ធ័​ដឹកនាំ​ជា​អភិបាលក្រុង​ភ្នំពេញ តែងតែ​មានការ​ភ្ញាក់ផ្អើល និង​ដឹង​លឺ​ល្បី​ខ្ទរខ្ទារ ព្រោះ​អាណាចក្រ​នេះ គឺជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ រាប់​ទាំង​ក្បាលម៉ាស៊ីន​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក៏​នៅ​ទី​នេះ​ដែរ ហើយ​ក៏​អាច​និយាយ​បាន​ទៀត​ថា អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺជា​ប៉ុស្តិ​ត្រូវប៉ាន់ ក្នុង​ចំណោម ខេត្ត​ក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​ក៏​ជា​ប៉ុស្តិ​ប្រ​គួ​ត​ប្រជែង​គ្នា​ផង​ដែរ ។ ដោយសារ​កន្លែង​ត្រូវប៉ាន់ និង​ប្រ​គួ​ត​ប្រជែង​គ្នា​បែប​នេះហើយ បានជា​មហាជន​តែងតែ​ចាប់​អារ​ម្មណ៍ និង​យក​ចិត្តទុកដាក់​ចំពោះតែ​អភិបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​ច​ម្ង​ល់​ដោយ​លើក​ឡើងជា​សំណួរថា តើ​អភិបាលក្រុង​ភ្នំពេញ​មួយ​ណា​ដែល​កាន់​តំណែង​យូរ​ជាងគេ ?...

ឃាត់ខ្លួន​ស្ត្រី​ថៃ​ម្នាក់ ​លាក់​គ្រឿងញៀនជិត​២​គីឡូ ក្នុង​កញ្ចប់​កាហ្វេ​

សៀមរាប​ ៖ នគរបាល​ជាតិ​កម្ពុជា បាន​ឃាត់ខ្លួន​នារី​ជនជាតិ​ថៃ​ម្នាក់ កាលពី​វេលា​ម៉ោង១០និង៤៥នាទី ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប ដោយសារ​តែនារី​ថៃ​ម្នាក់​នេះ ជាប់​ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ជិត​០២​គីឡូក្រាម​ ។ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការ​រង​នគរបាលខេត្តសៀមរាប ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន បានឱ្យ​ដឹង​ថា នារី​ជនជាតិ​ថៃ​ម្នាក់​នេះ ឈ្មោះ ណូ​យ​ស៊ី​ម កេសា​ដា (Noysim Kessada) អាយុ​២៣​ឆ្នាំ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន...

មានរឿង​អី​បានជា​ប៉ូលិស​បាញ់​គំរាម​អ្នក​ផឹកស៊ី ?​

ករណី​ផឹកស៊ី​មួយ​កន្លែង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ប៉ូលិស​មូលដ្ឋាន​បាន​ទាញ​កាំភ្លើង AK ៤៧ បាញ់​១​គ្រាប់​ឡើង​លើ ។ គេ​មិនដឹង​ដើមចម ​នៃ​សាច់​រឿង​យ៉ាងណា​នោះ​ទេ បានជា​ធ្វើ​ឲ្យ​ប៉ូលិស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាញ់​គំរាម​អ្នក​កំពុង​ផឹកស៊ី តែបើ​តាម​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​ដែល​គេ​ថត​បង្ហោះ​នោះ គេ​ឮ​អ្នក​កំពុង​ផឹកស៊ី​ថា គេ​បាន​បង់​ព​ន្ឋ​ផ្លូវ​ហើយ ។ ហេតុការណ៍​បាញ់​គំរាម​អ្នក​ផឹកស៊ី​ខាងលើ បាន​កើតឡើង​នៅ​ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ អ្នកដឹង​រឿង សូម​ជួយ​ផ្តល់​ព័ត៌មាន​បន្ថែម ៕

សម រង្ស៊ី ថាហ៊ុន សែន ជាអ្នកបញ្ជា ហ៊ីង ប៊ុនហៀង ឲ្យរៀបចំ..

ខណៈ​ដែល​គណបក្ស​ភ្លើងទៀន​កំពុង​រៀបចំ​ខួប​ឆ្នាំ​ទី​២១​នៃ​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែកដៃ​នៅ​មុខ​អតីត​រដ្ឋសភា​(​បច្ចុប្បន្ន​តុលាការ​កំពូល​) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​មេ​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​ចោទប្រកាន់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​រៀបចំ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែកដៃ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​ស្លាប់ តាម​បញ្ជា​របស់​លោក ហ៊ុន សែន ។ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៣៤​នាទី​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០...

Washington Post សរសេរអ្វីខ្លះពីខេត្តព្រះសីហនុ ?

នៅ​ថ្ងៃ​ទី​២៩ ខែមីនា​នេះ សារព័ត៌មាន​របស់​សហរដ្ឋអាមេរិក The Wahington Post បាន​ចុះ​ផ្សាយ​អត្ថបទ​ដ៏​ភ្ញាក់ផ្អើល​មួយ ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ជនជាតិចិន​នៅ​ក្រុងព្រះសីហនុ របស់​ប្រទេស​កម្ពុជា ដោយ​ដាក់​ចំណងជើង​ថា “This Cambodian city is turning into a Chinese enclave, and not everyone is happy” ដែល​មាន​ន័យ​ថា "​ទីក្រុង​របស់​កម្ពុ​ជាមួយ​នេះ បាន​ក្លាយជា​គោលដៅ​របស់​ជនជាតិ​ចិន...

សម្រាលកូន​ស្លាប់​ម្តាយ សម្ភព​សោភា​បញ្ជូន​ទៅ​ពេទ្យ​ជប៉ុន ចង់​យករួចខ្លួន?

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅ​ហើយ ពេល​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បាត់បង់​ជីវិតយ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ជប៉ុន កាល​ពី​​វេលា​ម៉ោង​១០​ព្រឹក​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ។ ដើម្បី​ផុត​ពី​ការ​ទទួលខុសត្រូវ មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បញ្ជូន​ស្ត្រី​រូប​នេះ មក​មន្ទីរពេទ្យ​ជប៉ុន តែ​ជា​អកុសល ស្ត្រី​រូប​នេះ​បាន​ស្លាប់​ទៅហើយ។ ក្រុម​គ្រួសារ​នៃ​សព អះអាង​ថា ពេល​នេះ​មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា កំពុង​ចរចា​អំពី​សំណង​ជូន​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​បញ្ចប់រឿង ។ ក្រុម​គ្រួសារ​នៃ​សព​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុំ ច​ន្ទ្រា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ភូមិ​រកា​២...

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ខួរក្បាល​ពួក​វា​ជា​អ្វី​ទៅ បាន​មក​បំផ្លាញ​មរតក​ជាតិ?

សៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​វាយ​បំបែក​លិង្គ​ថ្ម​បុរាណ​) ខ្នងភ្នំ​គូលែន ។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​លិង្គ​មួយ​ពាន់ ស្ថិត​ក្នុងភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ។ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អោយ​ដឹង​ថា «​ខួរក្បាល​ពួក​វា​ជា​អ្វី​ទៅ បាន​មក​បំផ្លាញ​មរតក​ជាតិ?​» លោក...

មន្ទីរពេទ្យកាល់ម៉ែតមានរឿងអាស្រូវមិនចេះចប់

វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ខ្សឹប​ថា ដោយសារ​ស្ថានការណ៍​ការងារ​លំបាក លោក​មាន​បំណង​លាឈប់​ពី​ការងារ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នេះ​មិន​អនុញ្ញាត ។ លោក​និយាយ​ថា ប្រាក់ខែ​មិនដឹង​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ ហើយ​ថ្នាក់ដឹកនាំ​ស្តីបន្ទោស ។ នៅ​ពេល​ដែល​បុគ្គលិក​សុំ​ស្នើ​ឈប់ ថ្នាក់ដឹកនាំ​មិន​អនុញ្ញាត ។ គ្រូពេទ្យ​ម្នាក់​ផ្សេង​ទៀត​ដែល​បាន​ឈប់​ពី​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាត​អះអាង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​លាឈប់ ។ ពាក្យ​លាឈប់​របស់ខ្ញុំ​គ្រាន់តែ​ជា​ការ​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ដឹង​ថា ការ​ស្នើ​សុំ​ឈប់​ណាមួយ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ ។ ដូច្នេះ ខ្ញុំ​គ្រាន់តែ​ដាក់​ពាក្យ​ជូនដំណឹង​អំពី​ការ​ឈប់​ជា​រៀង​រហូត ដោយ​សុខចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​វិញ ។ ប្រភព​មួយទៀត​បាន​និយាយ​ថា ប្រសិនបើ​មានការ​អនុញ្ញាត​ដោយ​ត្រឹមត្រូវ​ពី​ប្រធាន​ស្ថាប័ន​នេះ មាន​គ្រូពេទ្យ​មិន​តិច​ទេ ដែល​ប៉ុនប៉ង​ចង់​លាឈប់​ពី​ការងារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ គេ​មិនដឹង​ថា មាន​មូលហេតុ​អ្វីខ្លះ​នោះ​ទេ...

នៅ​ក្នុង​គុក មា​ជ សុ​វ​ណ្ណា​រ៉ា អាច​និយាយ​ទៅ​ខាងក្រៅ​បាន តាម​រយៈ​ទូរទស្សន៍?

ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​សត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​មាន​កំហុស​ថ្មី​មួយទៀត​ ពាក់ព័ន្ធ​នឹង​ករណី​លួច​ច្នៃ​ប្រព័ន្ធ​ទូរទស្សន៍​ ដែល​អាច​និយាយ​តាម​ប្រព័ន្ធ online ទៅ​ខាងក្រៅ​បាន ជា​ទ​ង្វើ​មួយ​ដែល​ប្រឈម​នឹង​ការ​ដាក់​ពិន័យ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ពន្ធនាគារ និង​ទៅ​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត​ នេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍​ចុះ​ផ្សាយ​ ​។ ការ​រក​ឃើញ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ដកហូត​ទូរស័ព្ទ​ពី​លោក មា​ជ សុ​វ​ណ្ណា​រ៉ា បន្ទាប់​ពី​លោក​បាន​ទទួល​ព័ត៌មាន​ថា ទណ្ឌិត​រូប​នេះ​បាន​ប្រើ​ទូរស័ព្ទ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ ។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​លោក សន កែវ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅ​ពេល​ស្រាវជ្រាវ​ទៅ...