អតីត​បុគ្គលិក​អាស៊ី​សេរី ចូលរួម​ថត​រឿង​សិច ជាមួយ​បរទេស នៅ​កម្ពុជា ?

ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បង្ហើប​តាម​រយៈ​គេហទំព័រ Fresh News អោយ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​រូបភាព​ជា​ភស្តុ​តាង នៅ​ក្នុង​កុំព្យូទ័រ ដែល​បញ្ជាក់​ពី​លោក អួន ឈិ​ន អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លួច​ថត​វី​ដេ​អូ​សិច (រឿងអាសអាភាស)។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុ​តាង​ថ្មី​មួយទៀត គឺ​រូបភាព និង​វី​ដេ​អូ​របស់​មួយ​ចំនួន របស់​លោក អ៊ួ​ន ឈិ​ន អតីត​បុគ្គលិក​អាស៊ី​សេរី ដែល​បាន​ចូលរួម ថត​វី​ដេ​អូ​សិច ជាមួយ​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា...

សម រង្ស៊ី នៅតែថាកោះត្រល់បាត់ដោយសារ ហ៊ុន សែន

ជាថ្មីម្តងទៀត អ​តី​តមេដឹកនាំ​បក្ស​ប្រឆាំង លោក សម រ​ង្ស៊ី បន្ត​រំឭក​ពី​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ដោយ​ចោទ​ចំ​ៗ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​កោះត្រល់​របស់​ខ្មែរ ឲ្យ​ទៅ​វៀតណាម តាម​រយៈ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩៨២​។ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅប្រទេស​នោះ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​លោក កាលពី​ថ្ងៃ​ម្សិលមិញ​ថា តាម​គណៈ​ក​ម្មា​ការ​ព្រំដែន​ខ្មែរ របស់​លោក ស៊ា​ន ប៉េង​សែ មា​នទី​តាំងនៅ​ប្រទេស​បារាំង បាន​បញ្ជាក់​ថា សន្ធិសញ្ញា​ព្រំដែន​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩...

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

ដឹង​មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្រី​ឆក់អ​គ្គិ​សនី​ស្លាប់ នៅ​ផ​ប់​ស្ទ្រី​ត​សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យុវតី​វ័យក្មេង​វ័យ​ដ៏​ស្រស់​ស្អាត​ម្នាក់ ខណៈ​កំពុង​តែ​រាំ​កម្សាន្ត និង​លេង​បាញ់​ទឹក​សាច​ពាសពេញ​ផ្លូវ ជាមួយ​កា​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផង​ដែរ​នៅ​តំបន់​កម្សាន្ត​ផ​ប់​ ស្ទ្រី​ត Pub Street ក្នុង​ក្រុង​សៀមរាប នាំ​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ ភ្លាម​ៗ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ ប្រភព​ព័ត៌មាន​បាន ​បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៧​ថា យុវតី​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នេះ មានឈ្មោះ មុនី រ​ដ្ឋា​នី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ខេត្តសៀមរាប...

ហ៊ុន សែន ថាថ្ងៃ​៧ មករា​ ១៩៧៩ នាំ​មក​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា បាន​នាំ​មក​វិញ បន្ទាប់​ពី​ថ្ងៃជ័យ​ជម្នះ ៧ មក​រា ១៩៧៩ លើ​របប​ខ្មែរក្រហម​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃនេះ ចំ​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ​។ លោក ហ៊ុន សែន រៀបរាប់​ថា​៖ «​ថ្ងៃ​៧ មក​រា ១៩៧៩ គឺ​បាន​នាំ​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​វឌ្ឍនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​»​។ លោក​បាន​អះអាង​បន្ថែម​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ...

រូបសំណាកយាយម៉ៅនៅភ្នំបូកគោ មិនមែនរចនាបថខ្មែរ

ខាងលើ​នេះ ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​កម្សាន្ត​លេង​នៅ​រមណីយដ្ឋាន​ឋានសួគ៌ ភ្នំ​បូកគោ ។ បើ​តាម​ប្រជាពលរដ្ឋ​មួយ​ចំនួន​រូបសំណាក​យាយ​ម៉ៅ​ដែល​ពលរដ្ឋ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បូកគោ និង​នៅ​ពេជ្រនិល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្តី តែង​សុំ​សេចក្តីសុខ​សប្បាយ​តាម​ផ្លូវ ហើយ​ដែល​ក្រុមហ៊ុន​សុខា​របស់​អ្នកឧកញ៉ា សុខ គង់ សាងសង់​នៅ​បូកគោ​នោះ មិន​មាន​លក្ខណៈ​ជា​រចនា​បថរបស់​ខ្មែរ ពិសេស​ទម្រង់​មុខ​និង​ការ​បួងសក់ ។ ពលរដ្ឋ​អ្នក​រិះគន់​បាន​និយាយ​ថា ទម្រង់​មុខ​យាយ​ម៉ៅ​នៅ​ភ្នំ​បូកគោ​នោះ គឺ​រចនា​បទ​តាម​បែប​យួន ឬ ចិន ។ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​ក្រសួង​ជំនាញ​ពាក់​ព័​ន្ឋ​ពិនិត្យ​នូវ​សំណង់​រូបសំណាក​យាយ​ម៉ៅ​នៅ​ភ្នំ​បូកគោ​នោះ​ឡើង វិញ ។ នៅ​ព​ញ​រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន​សុខា​របស់​អ្នកឧកញ៉ា សុខ គង់ ក៍​ដូច​ជា​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​នានា ៕  

សូម្បីតែ ដីតំបន់ប្រាសាទកោះកេរ្ត៍ ក៍អ្នកមានអំណាចរំលោភយក

កន្លង​មក ធ្លាប់​មាន​អ្នកមាន​អំណាច​បាន​រំលោភ​ទន្ទ្រាន​ដី​របស់​អាជ្ញាធរ​ព្រះ​វិហារ នៅ​តំបន់​ប្រាសាទកោះកេរ្តិ៍ តែ​លោក​បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​ទាន់​ពេលវេលា និង​បាន​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ច្បាប់​។ នេះ​បើ​យោង​តាម​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ លោក គឹ​ម សេ​តារា ដែល​ត្រូវ​បាន Fresh News ស្រង់​ប្រសាសន៍​លោក​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ។ យ៉ាងណា​ក៍ដោយ​លោក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​អំណាច​ដែល​ឮ​រំលោភ​ទន្ទ្រាន​ដី​របស់​អាជ្ញាធរ​ព្រះ​វិហារ នៅ​តំបន់​ប្រាសាទកោះកេរ្តិ៍ នោះ​ទេ ដោយ​គ្រាន់តែ​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ដើម្បី​លើក​ទិស​ដៅ​អនុវត្តន៍​ការងារ​បន្ត ឆ្នាំ​២០១៨ នា​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហា​រថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាង​អាជ្ញាធរ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​ទាន់​ពេលវេលា...

ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​​និងបង់​រំលស់ផ្ទះល្វែង​ ​រង​ការ​ចោទ​ថា ឆបោក​រាប់​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា នេះ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ខេត្ត​ក្រុង​រាប់រយ​នាក់ បាន​នាំ​គ្នា​ប្រមូលផ្ដុំ​នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​៣០៦ ម្ដុំ​ផ្សា​របឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ិ​ន​វេស​មេន ដែល​គេ​ស្គាល់​​ថា​ជា​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​២ ប៊ុ​ន ចាន​គ្រឹ​ស្នា ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់ពាក់ព័ន្ធ​ករណី​ឆបោក​ពួក​គាត់​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្ដើម​ការ​តវ៉ា​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលខុសត្រូវ​ផ្ដល់​សំណង​ចំពោះ​ការ​ខូចខាត​នេះ ព្រោះ​ក្រុមហ៊ុន​សន្យា​សាងសង់​ផ្ទះ​បង់​រំលស់ នៅ​ក្នុង​បុរី​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ប៉ុន្តែ​ក្រុមហ៊ុន​មិន​ធ្វើ​តាម​ការ​សន្យា...

ធ្លាយរូបភាពដ៍កម្ររវាង នេត សាវឿន និង ហ៊ុន ម៉ាណា

រូបភាព​៥​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​ស្និ​ទ្ឋ​ស្នាល​ក្នុង​នាម​ជា​បង​ប្អូនថ្លៃ​ជា​ដូន​មួយ​រវាង​លោក​អគ្គស្នងការ​នគរបាល ជាតិ នេ​ត សា​វឿ​ន និង អ្នកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកាទូរទស្សន៍​និង​វិទ្យុ​បាយ័ន ជា​កូនស្រី​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​«​ធ្លាយ​ហើយ​»​។ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន ក៍​ដូច​ជា​អ្នកស្រី ហ៊ុន ម៉ា​ណា​ផ្ទាល់ ៕

កូនលន់ នល់ ប្រកាសចូលរួមប្រកួតបោះឆ្នោតឆ្នំាក្រោយ

ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក លន់ ប្ញ​ទ្ឋិ ដែល​គេ​អះអាង​ថា​ជា​កូនប្រុស​លោក​សេនាប្រមុខ លន់ ន​ល់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ពី​ឆ្នាំ​១៩៧០-១៩៧៥ បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិ​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ថា​«​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹកនាំ​ដោយ​លោក លន់ ឫទ្ធិ ជា​អធិបតី នឹង​ចូលរួម​បោះ​ឆ្នោត​សភា​តំណាង​រាស្ត្រ 2018 ខាង​មុខ​នេះ , ដូច​បាន​ជំរាប​ជូន​ខាងលើ សូម​ជនរួមជាតិ​ដែល​និយម​សាធារណរដ្ឋ និង​គណបក្ស​នានា​ដែល​មាន​គោលនយោបាយ​សាធារណរដ្ឋ ដែល​ធ្លាប់​បាន​ស្វែង​យល់​ពី​ការ​បូជាជីវិត និង​ពលិកម្ម​សព្វបែប​យ៉ាង​ក្នុង​ការ​វាយប្រហារ​បណ្ដេញ​យួន យៀ​ក កុង និង​ខ្មែរក្រហម ការពារ​បូរណភាព​ទឹកដី...

រដ្ឋាភិបាលនឹងពង្រីកការសាងសង់វិមានឈ្នះៗនៅខេត្ត៣ទៀត

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​ការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​នៅ​សង្កាត់ ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ សីហា ឆ្នាំ​២០១៧ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​និយាយ​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​វិមាន​ឈ្នះ ឈ្នះ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ បាត់ដំបង​និង ខេត្តកំពង់ស្ពឺ ។ បើ​តាម​លោក ទៀ បាញ់ ដែល​ធ្លាប់​គំរាម​វាយ​បាក់​ធ្មេញ​ចំ​ព​អ្នក​តវ៉ា​នឹង​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ដើម្បី​រំ​ឮ​ក​គុណ​តម្លៃ នៃ​សន្តិភាព ដែល​កើតឡើង​ពី​គោលនយោបាយ ឈ្នះ ឈ្នះ...

មាន់​ជល់​ដែល​ជា​វត្ថុ​តាង បុរស​ម្នាក់​ចូល​លួច​១​ក្បាល លក់​តម្លៃ​៥,០០០​ដុល្លារ

កណ្តាល ៖ លោក អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​អោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់ ដែល​ថ្លើមធំ ហ៊ាន​ចូល​លួច​មាន់គក នៅ​ស្នងការដ្ឋាន ដែល​ជា​វត្ថុ​តាង ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បង្ក្រាប​សង្វៀន​ជល់​មាន់ ដ៏​ធំ​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ។ ហេតុការណ៍​ចូល​លួច​មាន់​ជល់​ដែល​ជា​វត្ថុ​តាង​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ នៅ​ស្នងការដ្ឋាន ស្ថិត​នៅ​មាត់​ស្ទឹង ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ជន​ស​ង្ស​យ័​មានឈ្មោះ...

រិះគន់​បន្ដបន្ទាប់ ព្រះ​ចៅអធិការ បំភ្លឺ រឿង​វាយ​ព្រះ​វិហារ​ដែល​ជាបេតិកភណ្ឌជាតិ

កំពង់ធំ ៖ ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌជាតិ​នៅ​ឆ្នាំ ២០០៧ ត្រូវ​បាន​ព្រះ​មេគុណ និង​ជា​ព្រះ​ចៅអធិការ​វត្ត ព្រមទាំង​គណៈកម្មការ​វត្ត​ទាំងអស់​សម្រេច​ជា​ឯក​ច្ឆ័​ន​វាយ​កម្ទេច​ចោល​តាំងពី​ថ្ងៃ​ទី​២៨ សីហា ២០១៧ ក្រោម​ហេតុផល​ថា ព្រះ​វិហារ​មួយ​នេះ មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ជា​ពិសេស​ដំបូល​ព្រះ​វិហារ​តែ​ម្ដង ដែល​អាច​ដាក់​រលំ​បង្ក​មាន​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ​ជាយថាហេតុ នៅ​ពេល​ណាមួយ ។ ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ស្ថិត​នៅ​ទីរួមខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ពោល​មាន​រយៈពេល​៦៩​ឆ្នាំ​មក​ហើយ ។ ការ​វាយ​កម្ទេច​ចោល​ព្រះ​វិហារ​វ័យ​ចំណាស់​មួយ​នេះ បាន​ទទួល​ការ​រិះគន់​ជា​បន្ដបន្ទាប់ ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ដល់​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក ខៀវ...

ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ឧកញ៉ា ហ៊ុន តូ នៅ​លើ​យន្តហោះ

ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​សុំ​នារី​ដ៍​ស្រស់​សោភា​ម្នាក់​ជា​អ្នកបម្រើ​និង​ទទួលភ្ញៀវ​លើ​យន្តហោះ​ថតរូប​ជាមួយ ។ ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​លោក​ឧកញ៉ា ហ៊ុន តូ (​កូនប្រុស​លោក ហ៊ុន ណេ​ង​) ល្បីឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​អំពី​ឥ​ទ្ឋិ​ពល​និង​អំណាច​នៅ​ស្រុក​ខ្មែរ​យ៉ាងណា​ក៍ដោយ ក៍​លោក ហ៊ុន តូ គេ​កម្រ​នឹង​ឃើញ​បង្ហាញខ្លួន​នៅ​ទីប្រជុំជន​សាធារណៈ​ណាស់ ៕

ស្ករត្នោត​ខ្មែរ​ជាប់​លេខ​១ ឈ្នះ​មេដាយមាស​ប្រចាំឆ្នាំ​២០១៧

ភ្នំពេញ ៖ ផលិតផល​ស្ករត្នោត​សរីរាង្គរបស់​កម្ពុជា ដែល​ផលិត​ដោយ​អង្គការ Confirel ទទួល​បាន​ពានរង្វាន់​លេខ​១ ជា​ផលិតផល​ល្អ​បំផុត​របស់​អាស៊ាន​ឆ្នាំ២០១៧ នៅ​ក្នុង​សន្និសីទ​ម្ហូបអាហារអាស៊ាន​លើក​ទី​១៥ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៧ ។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី១២ឆ្នាំ​មុន ផលិតផល​ស្ករត្នោត​សរីរាង្គ​របស់​កម្ពុជា ​បាន​ឈ្នះ​មេដាយមាស​ម្តង​ហើយ ​នៅ​ក្នុង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម Natexpo នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ហើយ​មក​ដល់​ពេល​ផលិត​ស្ករ​ត្នោ​កម្ពុជា ​ដែល​ផលិត​ដោយ​អង្គការ Confirel ​នេះ នៅ​តែ​ជាប់​ចំណាត់ថ្នាក់​នៅ​លើ​កំពូល​តារាង​​ក្នុងប្រទេសនានា ។ មាន​តែ​មាន​ស្ករត្នោត​កំពង់ស្ពឺ​ប៉ុណ្ណោះ​របស់​កម្ពុជា ដែល​ទទួល​បាន​ឋានៈ​ជា​ផលិតផល...

ភ្ញាក់ផ្អើលកំប៉ុង«ស្រាបៀរកម្ពុជា»មានអក្សរយួន

អ្នក​និយម​ចូល​ចិត្ត​ទទួលទាន​ស្រា​បៀរ​បាន​គាស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​( Cambodia Beer) ស្រាប់តែ​ឃើញ​អក្សរ​យួន​នៅ​លើ​ក្រវិល​កំប៉ុង បង្ក​ឲ្យ​មាន​ច​ម្ង​ល់​និង​ភ្ញាក់ផ្អើល​ថា​តើ​ជា​ស្រា​បៀរ​កម្ពុជា​ពត ឬក៍​ក្លែងក្លាយ ។ យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ការ​ចែកចាយ​រូបភាព​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម មិន​មានការ​បញ្ជាក់​ច្បាស់លាស់​អំពី​អត្តសញ្ញាណ​អ្នក​គាស់ និង​កាលបរិច្ឆេទ​នោះ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ ។ សូម​បញ្ជាក់​ថា រោងចក្រ​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា លាង ឃុន ចំណាយ​ថវិកា​សាងសង់​និង​ផលិត​៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន...

តែងតំាងកូន ជីវ កេង ជានាយកសាលាភូមិន្ទចៅក្រម

លោក កេង សុ​ម៉ា​រិ​ទ្ឋ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល លោក ជីវ កេង ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតាំង និង​ផ្តល់​ឋានៈ​ជា​នាយក​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ន​ស​/ រក​ត​/ ១០១៧/៧០៨ ចុះ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ដែល​ធ្វើ​ឡើង​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕

ឈ្មោះ​ល្អ​ មាន​ជ័យ​និង​សែន​សុខ តែ ​CPP ក្អួត​ឈាម

រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១០៥ ឃុំ​-​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​ចៅសង្កាត់​ចំនួន​៥៤ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន​៥១ (​ដែល​ពី​មុន​អាណត្តិ​ទី​៣ មាន​សង្កាត់​ចំនួន​៩៦ គឺ​អាសនៈ​ចៅសង្កាត់​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​) ។ យោង​តាម​របាយការណ៍​បណ្ដោះអាសន្ន​របស់​គ​.​ជ​.​ប បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ CNRP ដែល​កើត​ចេញពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ អាច​ទទួល​បាន​នូវ​អាសនៈ​មេឃុំ​-​ចៅសង្កាត់ នៅ​ទូ​ទាំង​ប្រទេស​យ៉ាងច្រើន​ហួស​ពី​ការ​ស្មាន ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​ចៅសង្កាត់​រហូត​ដល់​ជាង​៥០ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១០៥ ។ ជាមួយ​គ្នា​នេះ​សុំ​ក្រឡេក​មើល​ខណ្ឌ​ចំនួន​២​ដែល​មានឈ្មោះ​ល្អ តែ​លទ្ធផល​វិញ​សូន្យ​សំឡេង គឺ​សែន​សុខ​និង​មាន​ជ័យ ។ បើ​តាម​ទស្សនៈ​យុវជន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា...

ផ្ទុះអាវុធខាងលិចកោះសេះខេត្តព្រះសីហនុ របួសយួនម្នាក់

បុរស​ជនជាតិ​យួន​ម្នាក់​បាន​រង​របួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ទឹកដី​យួន​ខេត្ត​គៀន​យ៉ាង ដើម្បី​ព្យាបាល ។ បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ប្រជា​នេសាទ​ជនជាតិ​យួន​រង​របួស​នេះ សង្ស័យ​សមត្ថកិច្ច​ខ្មែរ​បង្ក្រាប​ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ជនជាតិ​យួន​ដែល​លបចូល​មក​នេសាទ​ក្នុង​ដែនទឹក​ប្រៃ​របស់​ខ្មែរ ។ ករណី​នេះ​ដែរ ស្នងការ​នគ​រាប​ល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា លោក​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​ហើយ ដោយ​លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ច្បាស់លាស់​នៅឡើយ​ទេ ។ តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ ការ​ឈាន​ដល់​ផ្ទុះ​អា​វុ​ុ​ធ​កណ្តាល​សមុទ្រ​ខាងលិច​កោះសេះ​បណ្តាល​ឲ្យ​របួស​ប្រជា​នេសាទ​ជនជាតិ​យួន​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ទំនងជា​ក្រុម​អ្នកនេសាទ​យួន​ទាំងនោះ​តដៃ​សមត្ថកិច្ច​ខ្មែរ ទើប​មានការ​ផ្ទុះអាវុធ​បែប​នេះ ។ ក្រុម​អ្នក​តាមដាន​សង្គម​បាន​លើក​ឡើង​ថា សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ព្រំដែន​ទាំង​ទឹក​និង​គោក ពិសេស​ប្រចាំ​សមុទ្រ​គួរ​ពង្រឹង​វិធានការ​ច្បាប់​ខ្មែរ​ឲ្យ​តឹង​រឹង​និង​មាន​ប្រ​សិ​ទ្ឋ​ភាព ព្រោះ​កន្លង​មក​មាន​ព័ត៌មាន​ខ្លះ​ថា មាន​ជនជាតិ​យួន​បាន​ឆ្លង​ចូល​មក​ដែនទឹក​ប្រៃ​ខ្មែរ ធ្វើការ​នេសាទ​ដោយ​មានការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នោះ​ថែម​ទៀត​៕

រកឃើញសារធាតុគីមីនៅលើស្លឹកខ្ទឹម ម្ទេសនិងគូឆាយដែលនំាចូលពីយួន

មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​មុខ​បន្លែ ផ្លែ​ឈើ​និង​ទំនិញ​ចំនួន​២៨​មុខ នៅ​ក្នុង​ផ្សារ​តាកែវ និង​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា ។ បើ​តាម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​ថា មុខម្ហូប​បន្លែ​ទាំង​៤​មុខ ដែល​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​ខាងលើ​នេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ ។ ក្រៅពី​រក​ឃើញ​សារធាតុ​គីមី​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា មន្ត្រី​ជំនាញ​ក៍បាន​ពិនិត្យ​មុខទំនិញ​គំរូ​ចំនួន​៥៦​មុខ​ទៀត​នៅ​លើ​រថយន្ត​ចល័ត​និង​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់លើ​គុយទាវ​បាញ់​កាញ់​ផង​ដែរ ៕

ជឿ​ទេ​ថា? សត្វ​ស្លាប​នេះ​អាច​កូរទឹកឲ្យ​អ្នក​ផឹក​ជា​ពី​ជំងឺ (​មាន​វី​ដេ​អូ​)

ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​តែងតែ​ដិតដាម​ទៅ​នឹង​អប្បិយ​ជំនឿ​ជំនឿ វា​បាន​កើតឡើង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ បើ​ទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ ស្ទើរតែ​៩០​ភាគរយ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក្តី ក៏​ក្នុង​នោះ​ការ​មាន​ជំនឿ​ទៅ​លើ​អប្បិយ​ជំនឿ​ជំនឿ​ផ្សេង​ៗ ក៏​មាន​ច្រើន​ដែរ ។ អប្បិយ​ជំនឿ​ទាំងនោះ​មាន​ពេល​ខ្លះ ក៏​បាន​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ផល​ពី​វា ប៉ុន្តែ​មាន​ពេល​ខ្លះ​អប្បិយ​ជំនឿ​ទាំងនោះ ក៏​បាន​បំផ្លាញ​ជីវិត​របស់​គាត់ ហើយ​មាន​ពេល​ខ្លះ​វា​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អ្នក​ដទៃ​ផង​ដែរ ។ ជាក់ស្តែង រឿងរ៉ាវ​នៃ​អប្បិយ​ជំនឿ​មួយ បាន​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​៩ កញ្ញា ២០១៧​នេះ បាន​បង្ហាញ​ថា សត្វ​មួយ​ប្រភេទ ដែល​គេ​ល្បី​ត​ៗ​ថា ចេះ​កូរទឹក ពូកែ​ស័ក្ដិសិទ្ធិ ធ្វើ​អោយ​អ្នក​ដែល​ទៅ​សុំ​ទឹក​នោះ​យក​មក​ផឹក បានជា​ពី​ជំងឺ​គ្រប់​ៗ​គ្នា...

ព្រះ​វិហារ​វត្ត​ឥន្ទ្រី​សំ​វរៈ ដែល​ជា​បេតិកភណ្ឌ​ជាតិ ត្រូវ​វិនាស​ត្រឹម​១​រាត្រី

វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុងខេត្ត​កំពង់ធំ មាន​ចម្ងាយ​ប្រមាណជា​១​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ រីឯ​ព្រះ​វិហារ​ សាងសង់​ឆ្នាំ ១៩៤៨ វិហារ​នេះ មាន​រូបគំនូរ​បុរាណ​ជា​ច្រើន​ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​ នៅ​ឆ្នាំ ២០០៧ ។ បើ​ទោះជា​មានការ​ប្រាប់ពន្យល់ណែនាំ ​ក្រើនរំលឹក​ជា​ច្រើន​ដង​ពី​អាជ្ញាធរ​មន្ទីរ​ព័ត៌​មាន​ខេត្ត រួម​ទាំង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិ​ល្បៈផ្ទាល់ក៏ដោយ ក៏ព្រះ​តេជគុណ សៀង សុខ ព្រះ​ចៅអធិការ​វត្ត​ឥន្ទ្រី​សំ​វរៈ ​និង​ជា​មេគណ​ខេត្តកំពង់ធំ បាន​សម្រេច​អោយ​វាយ​កម្ទេច​ចោល​តែ​ម្តង ​ឥត​ស្តាយ​ស្រណោះ ត្រឹមតែ​១​យប់​រាប​ស្មើ​ដល់​ដី កាលពី​យប់​ថ្ងៃ​ទី...

សមត្ថកិច្ច​ឃាត់ខ្លួន​​ស្រី​ស្អាត​សាច់​សខ្ចី លក់​ឡេ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Love Riya

កណ្តាល ៖ តារា​លក់​ឡេ​លាប​ស្បែក​ជាមួយ​ការ​បញ្ចេញ​រូបរាង​កាយ​ដ៏​សិច​ស៊ីសាច់​សខ្ចីម្នាក់​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «Love Riya» ត្រូវ​បាន​នគរបាល​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ ចុះ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​និង​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា លក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់ ។ ការ​ចុះ​បង្ក្រាប​នោះ​ដឹកនាំ​ដោយ​លោក ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណ​:​កម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង បាន​ចុះ​ឆែកឆេរ​ផ្ទះ​ស្ត្រី​ម្នាក់ លក់​ឡេ លក់​ម្សៅ គ្រឿង​លម្អរ​ខ្លួន សង្ស័យ​ផលិត វេច​ខ្ចប់ រក្សា​ទុក...

ក្រសួងការពារជាតិទទួលពាក្យចូលធ្វើទាហានចាប់ពីថ្ងៃ០១ តុលា

គណៈកម្មការ​ជ្រើសរើស​ពល​ទាហាន​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១​កងទ័ពជើងគោក បាន​ប្រកាស​ដល់​បេក្ខជន​ដែល​មាន​បំណង​ចូល​បម្រើ​ដោយ​ស្ម័គ្រចិត្ត​ក្នុង​កង​យោធពលខេមរភូមិន្ទ ត្រូវ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​នៅ​តាម​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​-​ក្រុង ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ចាប់​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​តទៅ ។ បើ​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ ២០១៧​របស់​គណៈកម្មការ​ជ្រើសរើស​ពល​ទាហាន​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១ កងទ័ពជើងគោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បេក្ខជន​ដែល​មាន​បំណង​ចូល​បម្រើ​ទ័ព​ដោយ​ស្ម័គ្រចិត្ត​នៅ​យោធភូមិ​ភាគ​ទី​១​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ អាយុ​ចាប់ពី​១៨​ដល់​៣០​ឆ្នាំ កម្ពស់​ចាប់ពី​១,៦០​ម៉ែត្រ​ឡើង​ទៅ មាន​សុខភាព​ល្អ​តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ មាន​កម្រិត​វប្ប​ធ៌​ម​ចេះ​អាន​និង​សរសេរ​ភាសា​ខ្មែរ និង​មាន​ភក្តីភាព​ចំពោះ​ជាតិ​មាតុភូមិ​និង​គ្មាន​ជាប់​ពិ​រុ​ទ្ឋ​អំពី​បទល្មើស​ផ្សេង​ៗ ។ យោង​តាម​សំណើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​ទាហាន​ចំនួន​៣៨៥០​នាក់ ។ បើ​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក​លោក ហ៊ុន...

ស្រី​ស្រស់​សោភា​ម្នាក់​ចងក​សម្លាប់​ខ្លួន ចោល​កូន​៣​នាក់​ឲ្យ​នៅ​កំព្រា

តាកែវ ៖ នារី​ស្រស់​សោភា​ម្នាក់ បាន​បញ្ចប់ជីវិត​ខ្លួនឯង នៅ​ជាប់​ចម្រឹង​បង្អួច ដោយ​ចងក​នឹង​ខ្សែ​វាំងនន ស្លាប់​ដោយ​មិនដឹង​មូលហេតុ អ្នក​ជិតខាង​សង្ស័យ​ថា ជា​ឃាតកម្ម ឯ​ជំនាញ​សមត្ថកិច្ច​សង្ស័យ​ថា​មាន​វិបត្តិ​ស្នេហា ធ្វើ​អត្តឃាត​ខ្លួនឯង ។ នារី​រង​គ្រោះ​មានឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ័យ រាជធានី​ភ្នំពេញ មុខ​របបរ​សព្វថ្ងៃ ជា​ជា​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា ហើយ​ក៏​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ការងារ​ពង្រីក​ចលនា​យុវជន​នៅ​ក្រៅប្រទេស​ផង​ដែរ ។ ជន​រង​គ្រោះ ចេ​វ សុ​វ​ឌ្ឍ​នា មានកូន​៣​នាក់ កំពុង​ស្នាក់​នៅ​ជាមួយ​ជីដូន​ក្នុង រាជធានី​ភ្នំពេញ ។...

មុនល្បាតការពារព្រៃឡង់ រដ្ឋាភិបាល​តម្រូវ​ឲ្យ​ស្នើសុំ​លិខិត​អនុញ្ញាតជាមុន

សហគមន៍​ការពារ​ព្រៃ​ឡង់ និង​អង្គការ​សង្គម​ស៊ី​វិល​ប្រតិកម្ម​យន្តការ​ថ្មី របស់​ក្រសួងបរិស្ថាន ដែល​តម្រូវ​ឲ្យ​សហគមន៍​ធ្វើ​លិខិតស្នើ​សុំ​ពី​មន្ទីរ​បរិស្ថាន​ជា​មុន​សិន ទើប​អាច​មាន​សិទ្ធិ​ចុះ​ល្បាត​ព្រៃ​ឡង់​បាន​។ ពួក​គាត់​ចាត់​ទុក​វិធានការ​នេះ ជា​ការ​រឹតត្បិត​សេរីភាព​អភិរក្ស​ព្រៃឈើ និង​បង្ក​ភាព​ស្មុគស្មាញ​ដល់​បេសកកម្ម​គាំពារ​ព្រៃឈើ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ខែត្រ​ក្រចេះ និង​អង្គការ​សង្គម​ស៊ី​វិល​ចាត់​ទុក វិធានការ​ថ្មី​របស់​ក្រសួងបរិស្ថាន​នេះ​ថា ផ្ទុយ​ពី​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​។ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ថ្លែង​ក្នុង​ពិធី «​ការ​ចូលរួម​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ព្រៃឈើ​» ដោយ​បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃ​ឡង់​ត្រូវធ្វើ​លិខិតស្នើ​សុំ​មន្ទីរ​បរិស្ថាន​ជា​មុន​សិន...

ហ៊ុន សែន៖មិនម៉ោទេ មុខដូចម៉ែអញ !

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​មិន​បាន​បង្ខំ​អ្នក​ណា​ឲ្យ​លក់​ឧត្តមគតិ ឬ ក៍​មិន​បាន​ទិញ​ឧត្តមគតិ​អ្នក​ណា​ដែរ ក្នុង​ការ​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ថ្លែង​បែប​កំប្លែង​ទៀត​ថា​«​មិន​ម៉ោ​ទេ​មុខ​ដូច​ម៉ែអញ​» ។ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​រិះគន់​ថា លោក​បាន​បង្ខំ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​រួមរស់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ មក​ពី​រោងចក្រ​នានា​នៅ​តំបន់​ចំការ​ដូង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សែន​បញ្ជាក់​ថា​«​យើង​មិន​បាន​ទិញ​ដូរ​នោះ​ទេ យើង​គ្រាន់តែ​ផ្ដល់​ឱកាស​ប៉ុណ្ណោះ គណបក្ស​ដទៃ​ក៏​នឹង​ទទួល​បាន​អាសនៈ​រាប់​ពាន់​កន្លែង ។ គេ​ដាក់​ជណ្ដើរ​ឲ្យ​ឡើង​ហើយ បើ​មិន​ឡើង​ចុះ​នរក​ក៍​ចុះ​ទៅ មិន​ម៉ោ​(មក)ទេ​មុខ​ដូច​ម៉ែអញ​ហ្ហា​»​។ នៅ​ក្នុង​ឱកាស​នោះ...

សេដ្ឋី គិត ម៉េងនិង លឹម បុណ្ណា សហការគ្នាបំផ្លាញឈើ

យោង​តាម​ប្រភព​ពី​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​លោក​ឧកញ៉ា​លឹ​ម ប៊ុ​ណ្ណា កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) របស់​ឧកញ៉ា​គិត ម៉េ​ង​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ដោយ​ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន របស់​អ្នកឧកញ៉ា​គិត ម៉េ​ង និង​លោក សាន ច​យ​ជា​មេការ​របស់ លោក​ឧកញ៉ា លឹ​ម ប៊ុ​ណ្ណា​ដែល​មាន​ភរិយា​ឈ្មោះ​ថុ​ង ធីតា​គឺជា​អ្នក​ដែល​បាន​និង​កំពុង​តែ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​យួន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​នោះ​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ សាន...

ជួយផង ! ភ្នំមួយនៅស្រុកបាទីជិតបាត់ពីផែនទីហើយ

ភ្នំ​ចំបាប់ ស្ថិត​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ បាន​បាត់​រូបរាង​បន្តិច​ម្តង​ៗ និង​ជិត​បាត់​ពី​ផែនទី​ហើយ ដោយសារ​តែ​ឈ្មួញ​វាយ​កម្ទេច​យក​ថ្ម​លក់ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ភ្នំ​នេះ ត្រូវ​បាន​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​បាន​ឃុបឃិត​គ្នា​លក់​ឲ្យ​ទៅ​ឈ្មួញ​ធ្វើ​អាជីវកម្ម ដោយ​វាយ​កម្ទេច​យក​ថ្ម​លក់ ហើយនឹង​អាច​យក​ដី​ទីតាំង​ភ្នំ​នេះ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន​នោះ​ថែម​ទៀត ។ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​មួ​ួ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​ក្បែរ​ៗ​ភ្នំ​ចំបាប់​ខាងលើ​នេះ ។ បើ​តាម​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ឈ្មួញ​ដែល​គេ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​វាយ​កម្ទេច​ថ្មភ្នំ និង​ដឹក​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លងកាត់​ផ្ទះ​អ្នក​ភូមិ​ហុយ​សំពោង​តែ​ម្តង និង​បាន​ធ្វើ​ឲ្យ​ផ្លូវលំ​ក្នុងភូមិ​រង​ការ​ខូចខាត​ផង​ដែរ ៕

តារា​សម្តែង​ស្រី កូន​ខ្មែរ​៤​ដួង ប្រកាស​ថត​ស្រាត

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌​ក៏ធ្លាប់ស្នើ​ឲ្យ​កាត់​ឈុត​សម្តែង​ដែល​លើស​ពី​កាយវិការ​សិល្បៈ​វប្បធម៌​ដូនតា​ខ្មែរ​នោះ ក្រោយពីដំណឹង​ដ៏​កក្រើក​ក្នុង​សង្វៀន​សិល្បៈ ដែល​ ឌុ​ច លី​ដា តារា​សម្តែង​កូន​ខ្មែរ ហ៊ាន​ថត​ស្រាត ​និង​ឈុត​រំលោភ សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ជា​ថ្នូរ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ជាថ្មីម្តងទៀត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រ​កូក​ប្រកាស​ដ៏​ប្លែករបស់តារា​សិច​ស៊ី​ជា​ច្រើន​កំពុង​ប្រជែង​តំណែង​គ្នា ក្នុង​តួនាទី​ជាតា​រា​សិច​ស៊ី និង​បញ្ចេញ​ភាព​ស្រើបស្រាល ក្នុង​ខ្សែភាពយន្ត ស្រប​ពេល​ដែល តារាស្រី​៤ដួង ​បាន​ប្រកាស​ក្តែ​ង​ៗថា ​ហ៊ាន​ថត​ស្រាត​ ។ ខាងក្រោម​នេះ​ដែរ​ជាតា​រា​៤​ដួង ដែល​បាន​ប្រកាស​ថត​ស្រាត ៖ ទី១. ព្រី​ម លី​ហ្សា ៖ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា បើសិនជា​គេ​ឲ្យ​ថត​ស្រាត​នាង​ហ៊ាន...

ស្រី​ស្អាត​ស៊ិ​ច​ស៊ី​ម្នាក់​នេះ​កំពុង​ដុត​រោល​អារម្មណ៍​បុរស​ខ្មែរ ប្រយ័ត្ន​ចាញ់ល្បិច​ឆបោក

បុរស​ភាគច្រើន ប្រហែល​ស្គាល់​ស្រី​ស្អាត​ម្នាក់​នេះ​ច្បាស់​ណាស់ ជា​ពិសេស​នៅ​កម្ពុជា​នាង​កំពុង​ល្បី ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​រយៈ​គណនី​មួយ​មានឈ្មោះ​ថា Oun Nich II ដោយសារ​តែ​ហ្វេ​ស​ប៊ុ​កមួយ​នេះ​បង្ហោះ​រូប​នីមួយ​ៗ គឺ​ធ្វើ​ឲ្យ​បុរស​ៗ​ព្រឺ​ឡើង​សម្បុរគីង្គក់ អម​ដោយ​ពាក្យ​ដុត​រោល​អារម្មណ៍​ថែម​ទៀត ធ្វើ​ឲ្យ​ឡើងក​ម្តៅ​ម៉ឺន​អង្សារ ។ បើ​យោ​តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក កញ្ញា លី​ន​ណា ជា​បុគ្គលិក​ស្ថានីយ៍​វិទ្យុ​ក្នុងស្រុក​មួយ បាន​រៀបរាប់​អោយ​ដឹង​ថា មិត្តភក្តិ​ជា​បុរស​ប្រហែល​៣​ទៅ​៤​នាក់ បាន​សួរ​កញ្ញា​ថា តើ​នាង​ជា​ខ្មែរ? ជា​ម្ចាស់​គណនី​ពិត ឫ​យ៉ាងណា? ។ លី​ន​ណា ថា ធ្វើ​មើល​តែ​ខ្ញុំ​ជា Google...

ការ​ពិត កំពូល​ប្រាសាទបន្ទាយឆ្មារ ជា​ដុំ​ស្ពាន់ មិនមែន​មាស​សុទ្ធ ៧​គ​.​ក្រ​ទេ

បន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​វប្បធម៌​ និង​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ មាន​សោកស្តាយ​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ខុស​ ពី​កំពូល​ត្រីសូល៍គាងឃ្វាយ​ធ្វើ​ពី​ស្ពាន់​ស្រោបមាស​ មិនមែន​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​៧​គ​.​ក្រ​ទេ ដែល​ត្រូវ​បាន​កាយ​រក​ឃើញ​តាំងពី​ថ្ងៃ​ទី​២៥ ​សីហា​ ​២០១១​ កន្លង​មក​ម្ល៉េះ​ មិនមែន​ទើប​រក​ឃើញ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទេ​ ។ មន្ត្រី​វប្បធម៌​មន្ទីរ​និង​ក្រសួង​វប្បធម៌ ក៏​ដូច​លោក ​ម៉ៅ ស៊ី​ ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ថ្ងៃ​ទី​២១​ធ្នូ​ថា អស់លោក​មានការ​សោកស្តាយ​ និង​ស្នើ​សុំ​អោយ​កែតម្រូវ​ជា​បន្ទាន់​នូវ​ការ​ផ្តល់​ព័ត៌មាន​ខុស បង្ក​ការ​ភ័ន្ត​ច្រឡំ​ និង​បង្ក​មន្ទិល​ច្របូកច្របល់​អំពី​ករណី​ស្ពាន់​ ឬ​លង្ហិន​ស្រោបមាស ​ជា​កំពូល​ត្រីសូល៍គាងឃ្វាយ​ ចុង​ស្រួច​១​ដុំ ​នៃ​ប្រាសាទបន្ទាយឆ្មារ​ ។ ក្នុង​ចំណោម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនានា ក៏​មាន​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ...

អ្នកគ្រូ​ពេទ្យ ព្រ​លែងខ្លួន​ប​ញ្ឍឺ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែលរិះគន់​នាង

កន្លង​មកនេះ ថ្វីបើ​មាន​អ្នកគាំទ្រ​ធ្វើការ​រិះគន់​យ៉ាងណា​ក៏​ដោយ ក៏​គិលានុបដ្ឋាយិកា​ម្នាក់​ឈ្មោះ​ថា Carina Linn មក​ពី​តៃវ៉ាន់ មិន​ខ្វល់​ឡើយ ថ្មី​ៗ​នេះ រូបថត​ស៊ែ​ល​ហ្វី​បែប​សិច​ស៊ី​របស់​នាង នៅ​តែ​ហ៊ាន​បញ្ចេញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រូបភាព​ខ្លះ​ព្រ​លែងខ្លួន​ម៉ា​ទំហឹង ថែម​ទាំង​ខ​មិន ផ្លែផ្កា​ទៅ​អ្នក​រិះគន់​នាង ឡើង​កប់​ហ្មង ។ អ្នកគ្រូ​ពេទ្យ Carina Linn មាន​ជំនាញ​វិជ្ជាជីវៈ​ថែរក្សា​អ្នកជំងឺ អាយុ​២៣​ឆ្នាំ​ម្នាក់​នេះ បាន​ចាប់ផ្តើម​ល្បីល្បាញ​សម្រាប់​ការ​ចែករំលែក​រូបថត​ដ៏​សិច​ស៊ី ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​ទាំងនេះ នៅ​លើ​បណ្តាញ​សង្គម បាន​ប្រមូល​អ្នកគាំទ្រ​ចំនួន ១៨៦.០០០ នាក់​នៅ​លើ អ៊ី​ន​ស្តា​ក្រាម បន្ទាប់​ពី​មាន​ចំនួន​ត្រឹមតែ...

ក្មួយ ហ៊ុន សែន គឺហ៊ុន ជា ចង់ជួបបុរសម្នាក់ដែលតំាងខ្លួនជាស្តេច

ករណី​បុរស​តាំងខ្លួន​ជា ស្ដេច​ក្លែងក្លាយ និង​តាំង​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​ក្រោម​ជើង​ខ្លួន រួម​ទាំង​មា​នប​ល្ល័​ង្គ និង​ស្វេត​ឆត្រ​ផង​នោះ ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ល្បី​ព្រោងព្រាត និង​បាន​ធ្វើ​ឲ្យ លោក​ឧកញ៉ា ហ៊ុន ជា ដែល​ជា​កូន​ប្រុសរបស់​លោក ហ៊ុន សាន និង​ជា​ក្មួយ​ប​ង្កើ​ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ប្រតិកម្ម​ថា ៖ «អញ​គោ​ររ​ព​ស្រលាញ់ និង​ដឹងគុណ​ចំពោះតែ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ ហើ​យ​ចុះ​ហ្អែ​ង​មកពីណា​ហ៊ាន​មក​តាំង​ខ្លួនឯង​ជា​ព្រះ​ចក្រ​វា​ឡ ហើយ​យ​ហ៊ាន​យក​ព្រះ​ឆាយា​ល័ក្ខណ៍​អតីត​ព្រះ​មហាក្រ​ត្រមក​ដាក់​ក្រោម​ជើង​របស់  ​ហ្អែ​ង​នោះ ! អញចង់​ជួប​ហ្អែ​ង​ក្នុង​ផ្លូវ​បែប​ណា​ក៏​បាន បើបាន​ជួប​ក្នុង​សំលៀក​បំពាក់​ព្រះ​របស់​ហ្អែ​ង​កាន់តែ​ល្អ »៕  

ឈ្មួញ​យួន​ចង់បាន​ដើម​រាំង​ភ្នំ២​ដើម​ក្នុង​វត្ត ​ប្រើ​​មន្ត្រី​ខ្មែរឲ្យ​ជួយ​ទិញ

ខេត្តកំពត ៖ គេ​សង្កេត​ឃើញ​ថា នា​រយៈកាល​ចុង​ក្រោយ​នេះ ក្រុម​ឈ្មួញ​យួន​ដើរ​រក​ទិញ​ដើមឈើ​ក្នុងស្រុក​យ៉ាង​សកម្ម​ដូច​ជាដើម​ពោធិ៍ ដើម​ជ្រៃ និង​ដើម​រាំង​គ្រប់​ភេទ ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ហើយ ។ ជាក់ស្ដែង​ដើម​រាំង​ភ្នំ​២​ដើម​ធំ​ៗ នៅ​ក្នុង​បរិវេណ​វត្ត​អង្គរ​សុ​ភី ឃុំ​អង្គរ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវ​បាន​ឈ្មួញ​តថ្លៃ​ទិញ​យក ។ បើ​តាម​លោកតា អ៊ុ​ន អ៊ឹ​ង អាយុ​៧៦​ឆ្នាំ ជា​គណៈកម្មាធិការ​អាចារ្យវត្ត​អង្គរ​សុ​ភី បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ២០១៧ នេះ​ថា ដើម​រាំង​ធំ​ៗ២​ដើមនៅ​ក្នុង​វត្ត ពិតជា​មាន​គេ​មក​តថ្លៃមែន ដោយកន្លង​មក​​ក្រុម​ឈ្មួញ​គេ​ឲ្យ​ថ្លៃ​ក្នុង​ដើម​រាំង​មួយ​ដើម​ៗ...

ផ្កាយ៤ ហ៊ុយ ពិសិដ្ឋ បា្រប់ទ័ពឲ្យប្តេជ្ញាគាំទ្រ ហ៊ុន សែន ដឹកនំាបន្ត

អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ប្រចាំការ​អចិន្ត្រៃយ៍​បញ្ជាការដ្ឋាន​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ នាយ​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បាន​និយាយ​ថា​ប្រាប់​កងទ័ព​ឲ្យ​ប្តេជ្ញា​គាំទ្រ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាតិ​តទៅ​មុខ​ទៀត​។ លោក​ផ្កាយ​៤ ហ៊ុយ ពិសិដ្ឋ លើក​ឡើង​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​ពិធី​បើក វគ្គ​ហ្វឹកហ្វឺន​ទាំង​៤​វគ្គ ឆ្នាំ​២០១៧ របស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក (​វគ្គ​ហ្វឹកហ្វឺន​ពល​ទាហាន​រង​វិក្រឹត្យការ​៣ ជំនាន់​ទី​៩-​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យោធា​ចា​រ្យ​ជំនាន់​ទី​៧- វគ្គ​ហ្វឹកហ្វឺន​បំប៉ន​បាញ់កាំភ្លើង​ដៃ អាស៊ាន និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន ក្រុមកីឡា...

ករណី​ប្រពន្ធ​ស្លាប់​ប្តីដេក​ឱប​សព សមត្ថកិច្ច​ចាប់​ប្តី ប៊ិះ​ដាក់ទោស​ខុស​មនុស្ស

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ដេក​ឱប​សព​ប្រពន្ធ​នៅ​ក្នុង​មុង ទាំង​ស្ថានភាព​ស្រវឹង ដែល​ធ្វើ​ឱ្យ​មហាជន និង​សមត្ថកិច្ច​សង្ស័យ​ថា បុរស​នេះ​ជា​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ការ​ពិត​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ។ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ សមត្ថកិច្ច​អោយ​ដឹង​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឃិ​ន វ​ណ្ណា អាយុ​៣៧​ឆ្នាំ និង​បុរស​ជា​ប្តី​នោះ​ឈ្មោះ អ៊ុ​ក ចាន់​សី អាយុ​៣៨​ឆ្នាំ...

មុននេះបន្តិច ហ៊ុន សែន ថាសមិទ្ឋផលពេលនេះគ្មានបាតដៃបក្សប្រឆំាង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ការ​អភិវឌ្ឍ​រីក​ចម្រើន​និង​ស​មិ​ទ្ឋ​ផល​របស់​ជាតិ​មក​ដល់​ពេល​នេះ គ្មាន​បាតដៃ​បក្ស​បក្ស​ប្រឆាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បក្ស​ប្រឆាំង​ទេ​ដែល​ស្នើ​ឲ្យ​បរទេស​និង​សហគមន៍​អន្តរជាតិ​មានការ​កាត់​ជំនួយ ។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ក៍បាន​រំ​ឮ​ក​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បក្ស​ប្រឆាំង​បាន​ញុះញង់​កម្មករ​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល ក្នុង​រូបភាព​ជា​ការ​ធ្វើ​បដិវត្ត​ព៌​ណ​។ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​លើក​ឡើង​របស់​បុរស​ខ្លាំង ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ មក​ពី​រោងចក្រ​ចំនួន​១០ នៅ​រោងចក្រ​តំបន់​កំ​បូល ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧​ខាងលើ​នេះ​៕  

ស៊ុន ចាន់​ថុ​ល ៖ ក្រសួង​ពី​មុន ធ្វើ​ផ្លូវ​ស្ដើង ដោយសារ​ថវិកា​មិន​គ្រប់គ្រាន់

ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ និង​ដឹក​ជញ្ជូន បានអោយ​អ្នក​សារព័ត៌មាន​ដឹង​ថា កាលពីមុន​ក្រសួង​ធ្វើ​ផ្លូវ​ស្ដើង ដោយសារ​អត់​ទាន់​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ធ្វើ​ផ្លូវ​ឲ្យ​បាន​ក្រាស តែ​សព្វថ្ងៃ​ក្រសួង​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ធ្វើ​ផ្លូវ​ដែល​មាន​កម្រាស​ក្រាស និង​មានគុណ​ភាពល្អ​ជាង​មុន ។ លោក ស៊ុន ចាន់​ថុ​ល ថ្លែង​បែប​នេះ នៅ​ក្រោយ​ពី​ពិធី​ចុះ MOU ជាមួយ​ក្រុមហ៊ុន Beijing Urban Construction Group Co.,...

ប៉ាវ​គេ​ផឹក​! គេ​គាស់​ត្រូវ​រថយន្ត​១​គ្រឿង​លាក់​អត់​ចែក ប្តឹង​ផ្អាក​បើក​រង្វាន់​ពី Ganzberg

ខេត្តកំពង់ចាម ៖ រឿង​ក្ដី​មួយ​ប្តឹងផ្ដល់​គ្នា​ទៅ​ដល់​តុលាការ ហើយ​បាន​អូស​បន្លាយពេល​ជិត​៨​ខែ​មក​ហើយ ដោយសារ​តែ ផឹក​ជុំ​គ្នា​៥​ទៅ​៦​នាក់ មាន​ម្នាក់​គាស់​ត្រូវ​រង្វាន់​ធំ​រថយន្ត​មួយ​គ្រឿង ពី​ក្រុមហ៊ុនស្រា​បៀ​ហ្គេ​ន​ហ៍​បឺ​គ Ganzberg តែ​លាក់​មិន​ចែក​ឲ្យ​ម្ចាស់​លុយ​ចេញថ្លៃ​ទិញ​ស្រា​បៀរ​នោះ​ឡើយ ទើប​ប្តឹង​គ្នា រហូត​សុំ​អោយ​ក្រុមហ៊ុន​ផ្អាក​ផ្ដល់​រង្វាន់​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ មក​រា ដើមឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដោះស្រាយ​រួច​នៅឡើយ ។ បើ​តាម​លិខិត​របស់​លោក​មេធាវី សំ ម៉េ​ង​ឌឿ​ន ចុះ​ថ្ងៃ​ទី​១៥ សីហា ២០១៧ នេះ...

ចង់​សាក​រសជាតិ​បបរ​សម័យ ប៉ុ​ល ពត មាននៅ​សៀមរាប

សៀមរាប ៖ ភាព​អត់ឃ្លាន​របស់​ប្រជាជន​ខ្មែរ​វ័យ​ចាប់ពី​ប្រមាណ​ជា​៤០​ឆ្នាំ​ឡើង​លើ ច្បាស់​ជា​នៅ​ចាំ​បាន បបរ​សម័យ ប៉ុ​ល ពត ភាគច្រើនគឹ​បបរ​អង្ករ​មួយ​កំប៉ុង​ជាមួយ​ទឹក​មួយ​ឆ្នាំងខ្ទះ​ធំ ។ សព្វ​ថ្ងៃនេះ​ក្មេង​ៗ​សម័យ​ឥឡូវ ហូប​ឆ្ងាញ់ ដេក​ស្រួល ច្បាស់​ជា​មិនដឹង​ពី​អតីតកាល​ជូរ​ចត់​យ៉ាងណា​នោះ​ទេ ទាំងនេះ​ហើយ​ធ្វើ​អោយ​បុរស​ម្នាក់​ជា​អ្នក​សៀមរាប សម្រេចចិត្ត​បើក​អាហារ​ដ្ឋា​ន បបរ​សម័យ ប៉ុ​ល ពត ។ លោក​ទួន តែម​ បើកហាង​នេះ​ក្នុងគោលបំណង ដែល​លោក​បើក​នោះ​គឺ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​មាន​ចំណាប់អារម្មណ៍ ​និង​ចង់​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍ កាលពី​របប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ចង​ចាំ​នូវ​ប្រវត្តិសាស្ត្រ​...

យួននៅស្រុកខ្មែរខ្លះសើច ខ្លះយំ

បើ​តាម​ការ​និយាយ​ជជែក​គ្នា​ជា​ភាសា​យួន​និង​ខ្មែរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ហាង​កាហ្វេ​នានា​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ប្រទេស​ខ្មែរ អំពី​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ និង​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​និង​អ្នកចេះ​ភាសា​យួន​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនជាតិ​យួន​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទុកជា​មុន អំពី​ការ​លំបាក​នានា​ក្នុង​ការ​ចុះ​អត្រានុកូលដ្ឋាន​ដូច​ជា​សៀវភៅ​ស្នាក់​នៅ ប័ណ្ណគ្រួសារ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍​និង​សំបុត្រ​មរណភាព​ជាដើម បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ឃុំ​-​សង្កាត់ ៤៨២​ឃុំ​សង្កាត់​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ទូ​ទាំង​ប្រទេស​១៦៤៦ ។ ផ្ទុយ​ទៅ​វិញ ក៍​មាន​ជនជាតិ​យួន​ដែល​ខ្លះមក​តាំងទី​លំនៅ​រាប់​សិប​ឆ្នាំ ខ្លះ​ទើប​ចូល​មក​រស់នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បាន​សប្បាយចិត្ត ព្រោះតែ​ឃុំ​-​សង្កាត់​ដែល​ពួក​គេ​រស់នៅ​គឺ​ជាប់​ឆ្នោត​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ។ គិត​ត្រឹម​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​«​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​សមាគម​វៀតណាម​នៅ​កម្ពុជា ក៍​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នានា ពិសេស​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ៕

សួរ​មេរៀន​មិន​ចេះ គ្រូ​វាយ​សិស្ស​នឹង​បន្ទាត់ ឪពុក​ម្ដាយ​ខឹង​ប្ដឹង​ទារ​៨​លាន​រៀល

តាកែវ ៖ គ្រូបង្រៀន នៃ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី​ម្នាក់ ត្រូវ​អាណាព្យាបាល​ខាង​កូនសិស្ស​ស្រី ប្ដឹង​ទាមទារ​សំណង​ចំនួន​៨​លាន​រៀល បន្ទាប់​ពី​លោកគ្រូ​វាយ​សិស្ស​នឹង​បន្ទាត់​ចំ​ស្មា ពេល​សួរ​មេរៀន​មិន​ចេះ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក «​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​» បាន​យក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៨​នេះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧ មក​ម្លេះ ។ លោកគ្រូ មួ​ង ទូច ជា​គ្រូ​គណិត​វិទ្យា ចំណែកឯ​ សិស្ស​ស្រី​មាន​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨F នៅ​វិទ្យាល័យ ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី...

ធ្លាយ​រឿង​កូនភ្លោះ​​ក្នុង​ផ្ទៃ​ស្រី​លាភ ប្រពន្ធដើម​នាយ​ក្រឹម​ ប្តឹង​ទៅ​តុលាការ

ភ្នំពេញ ៖ ច្រើន​ខែ​ហើយ​ដែល​ធ្លាយ​ដំណឹង​តារា​កំប្លែង​ស្រី​ក្នុង​ក្រុម​នាយ​ក្រឹម គឺ​ស្រី​លាភ កំពុង​មាន​ផ្ទៃពោះ​ពពោះកូនភ្លោះស្រី ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាយ​ឪពុក​កូន​ក្នុង​ផ្ទៃ​ជា​នរណា​នោះ​ទេ ទើបតែ​ពេល​នេះ​ក៏​ផ្ទុះ​ថា ភរិយា​ស្របច្បាប់​នាយ ក្រឹម កំពុង​ត្រ​ឡោ​ត​ខឹង​ រឿងស្រី​លាភមានកូន​ភ្លោះ​ជាមួយ​ប្តី​របស់​ខ្លួន ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ទៀត​ផង​ ។ ភរិយា​ស្របច្បាប់​របស់​តារា​កំប្លែង​ល្បីឈ្មោះ​នាយ​ក្រឹម បាន​ចេញ​មុខ​ចោទប្រកាន់​តារា​កំប្លែង​ស្រី​វ័យក្មេង ដៃគូ​នាយ​ក្រឹម គឺ​កញ្ញា​ស្រី​លាភ ហៅ​នាង​ព្រលិត ថា​បាន​ដណ្តើម​ប្តី​របស់​គាត់ គឺ​នាយ​ក្រឹម លួច​ទាក់ទង​គ្នា​រហូត​មាន​ផ្ទៃពោះ​កូនភ្លោះ​៥​ខែ ព្រមទាំង​បង្ខំ​ឱ្យ​នាយ​ក្រឹម លែងលះ​គាត់​ជា​ប្រពន្ធ​ទៀត ទើប​គាត់​កើតទុក្ខ​មិន​សុខចិត្ត ក៏​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​ច្បាប់​ជួយ​រក​យុត្តិធម៌ ។ អ្នកស្រី​វង់ ឡុ​ង​មុន្នី...

មន្ទីរពេទ្យ​សុរិន្ទ​ដាក់​អក្សរ​ខ្មែរ ផេ​ក​ថៃមួយយកមក​រិះគន់​លើហ្វេ​ស​ប៊ុ​ក

ប្រភពពីហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ថៃ​មួយ​ធ្វើការ​រិះគន់​ថា ពេទ្យ​នៅ​សុរិន្ទ​ថា បាន​សរសេរ​អក្សរ​ខ្មែរ ការ​សរសេរ​បែប​នេះ​ធ្វើ​អោយ​ខូច​វប្ប​ធ​ម៍​របស់​ថៃ រហូត​ដល់​អាច​បាត់បង់​ទឹកដី​អោយមក​ខ្មែរ ថែម​ទៀត ។ ការ​រិះគន់​ខាងលើ​នេះ ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្សេង​ទៀត ចូល​មក ខម​មិន ស្តីបន្ទោស​អោយ​ម្ចាស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ថា មិន​ស្គាល់​សម័យ​សម្មាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ទេ​ឫ? និង​បន្ត​ថា ការ​សរសេរ​បែប​នេះ គឺ​ដើម្បី​អោយ​អ្នកជំងឺ​ខ្មែរ​ងាយស្រួល​យល់​តែ​ប៉ុណ្ណោះ ។ អ្នក​ខម​មិន​ខ្លះ​ទៀត​បន្តអោយដឹងនៅព្រឹកថ្ងៃទី៣ ឧសភា ២០១៧ ​ថា ប្រសិនបើ​គ្រាន់តែ​សរសេរ​ខ្មែរ ហើយ​ខ្មែរ​យក​ទឹកដី​បាន​នោះ សួរ​ថា​ពេល​គេ​សរសេរ​អង់គ្លេស ម្តេច​អង់គ្លេស​មិន​យក​ទឹកដី​ដែរ​ទៅ?​?​?...

បង្ក្រាប​មេ​ល្បែងស៊ីសង ស្ទួ​ច​ប្រេងកូឡា នៅ​ទួល​សង្កែ

ភ្នំពេញ ៖ ទីតាំង​បើក​លេងល្បែង​ស៊ីសង ស្ទួ​ច​ប្រេងកូឡា មួយ​កន្លែង នៅ​តាម​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ​១ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​0១​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន​មេ​ល្បែង​ម្នាក់ ព្រមទាំង​ដកហូត​សម្ភារ​មួយ​ចំនួន ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​នេះ គឺ​មានការ​សម្របសម្រួល​ពី​លោក វង្ស ប៉ុន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង (​ស្ទូច​ប្រេងកូឡា​) ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កៅ និស្ស័យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ...

វៀតណាម​រក​ឃើញ​មាន​ថ្នាំ​សន្លប់ក្នុងសាច់ជ្រូក​ជិត​៤​ពាន់​ក្បាល ប៉ះពាល់​សុខភាព​អ្នក​បរិភោគ

វៀតណាម ៖ កាលពី​ថ្ងៃ​ទី​៥ ​តុលា ២០១៧ ប៉ូលិស​បាន​ឆ្មក់​ចូល​ពិនិត្យ​មើលកន្លែង​សម្លាប់សត្វ​មួយ​កន្លែង​នៅ​សង្កាត់គូ​ជី នៅ​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​បាន​រក​ឃើញ​សត្វ​ជ្រូក​រាប់​ពាន់​ក្បាល ​ដែល​ត្រូវ​បាន​ចាក់​ថ្នាំ​សន្លប់​ដើម្បី​ឱ្យ​ពួក​វា​ដេក នៅ​មុន​ពេល​ពួក​វា​ត្រូវ​បាន​សម្លាប់​យក​សាច់​ ។ សត្វ​ជ្រូក​រាប់​ពាន់​ក្បាល ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មានសារធាតុគីមី​នៃ​ថ្នាំ​សន្លប់ ដែល​ធ្វើ​ឱ្យ​សត្វ​ជ្រូក​ទាំងនោះ គ្មាន​​កម្រើក នៅ​ពេល​គេ​សម្លាប់​យក​សាច់ ​។ ការ​ចាក់​ថ្នាំ​សន្លប់​នៅ​ពេល​សម្លាប់​នោះ គឺដើម្បី​ធ្វើ​ឱ្យ​សាច់​ជ្រូក​ទន់​ល្អ ប៉ុន្តែវា​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគសាច់ជ្រូកនោះ ​។ នៅ​កន្លែង​សម្លាប់សត្វ​ដ៏​ធំ “Xuyen A” សត្វ​ជ្រូក​ជាង​៥,០០០​ក្បាល ត្រូវ​បាន​សម្លាប់​យក​សាច់​ក្នុង​មួយ​យប់​ៗ​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​តាម​ទីផ្សារ​និង​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​តំបន់ ​​។ កាលពី​ថ្ងៃ​ចន្ទ លោក ត្រឹ​ន...

ទ្រំាលែងបាន ពលរដ្ឋម្នាក់ដាក់ពាក្យប្តឹង ខឹម វាសនា

ដោយ​មើលឃើញ​និង​ស្តាប់​ឮ​ការ​ដៀល​ប្រមាថ​ដល់​ពូជ​ជាតិ​សាសន៍​ខ្មែរ​ពី​សំណាក់​ប្រធាន​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ គឺ​លោក ខឹ​ម វាសនា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​កើត​និង​កំពុង​រស់នៅ​លើ​ទឹកដី​ដែល​ធ្លាប់​មាន​អរិយ​ធ៌​ម​និង​ប្រវត្តិ​រុងរឿង​ថ្កើងថ្កាន​នា​សម័យ​មហានគរ លោក សុច សឿង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​តុលាការ​ផ្តន្ទាទោស​និង​ទាមទារ​ឲ្យ​លោក ខឹ​ម វាសនា សងជំងឺចិត្ត​ដោយ​ធ្វើការ​សុំ​ទោស​ជា​លាយលក្ខណ៍អក្សរ​និង​ជា​សាធារណៈ ។ បើ​តាម​ពាក្យបណ្តឹង​របស់​លោក សុច សឿង បាន​ឲ្យ​ដឹង​ពី​ដំណើររឿង​ដែល​ឈាន​ដល់​ការ​ធ្វើ​ឲ្យ​លោក​អត់ធ្មត់​លែង​បាន​និង​សម្រេច​ដាក់​ពាក្យបណ្តឹង​លោក ខឹ​ម វាសនា ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​និង​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលយក​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​បញ្ជាក់​ថា​«​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​វេទិកា​ជួបជុំ​មួយ​របស់​ឈ្មោះ ខឹ​ម វាសនា...

រំលោភម្តាយបង្កើត ជាប់គុក១០ឆ្នំា

ទីបំផុត​ទៅ​បុរស​ម្នាក់​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់​ព​ន្ឋ​នាគារ​រយៈពេល​១០​ឆ្នាំ  ពាក់​ព័​ន្ឋ​កូ​ស្រវឹងស្រា​ច្រឡំ​បើក​មុង​ម្តាយបង្កើត​រំលោភ​សេព​ស​ន្ទ​វ​:​រហូត​បាន​សម្រេច ។ ជន​ត្រូវ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ទោស​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ ឈ្មោះ យឹ​ម ហួរ អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២១៧ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះជា​ម្តាយបង្កើត អាយុ​៦០​ឆ្នាំ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ ២០១០ ប៉ុន្តែ​ដោយសារ​ជន​ត្រូវ​ចោទ​ដែល​ជា​មនុស្ស​ញៀន​ថ្នាំ​និង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ មិន​រា​កែខ្លួន ថែម​ទាំង​អុកឡុក គំរាមកំហែង ក្នុង​ក្រុម​គ្រួសារ ទើបត្រូវ​សាច់ញាតិ និង​ម្តាយបង្កើត​សម្រេចចិត្ត​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦...

ជុំ កុសល ឡើងឋានៈស្មើរដ្ឋមន្រ្តី

ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​០៩​រូប ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី លោក សាយ ឈុំ ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ក្នុង​ព្រះ​បរម​នាម និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ ដំឡើង​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី ក្នុង​នោះ​ក៍​មាន​លោក ជុំ កុសល ដែលគេស្គាល់ថាជាអតីតពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ និង​បច្ចុប្បន្នជាអ្នកធ្វើអត្ថាធិប្បាយនយោបាយនិងសង្គមនៅស្ថានីយ៍ទូរទស្សន៍និង​វិទ្យុ​បាយ័នផងដែរ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​ធ្វើ​ឡើង​តាម​សំណើ​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ។ ក្រៅពី​លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​របស់​បុរស​ខ្លាំង...