ចាប់ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ក្រោយ​ផ្ទេរតំណែង​ចប់?

ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​ផ្ទេរតំណែង​អភិបាល​តាកែវ ពី​លោក ឡាយ វណ្ណៈ ជូន​លោក អ៊ុ​ច ភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មីនា រួច​មក គឺ​លោក​ឡាយ វណ្ណៈ ត្រូវ​បាន​ចាប់​នាំ​ខ្លួន ពី​ខេត្តតាកែវ មក​កាន់​ក្រសួងមហាផ្ទៃ​ទាំង​យប់ ។ ករណី​ចាប់​ឃាត់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​លើក​ឡើង​ថា...

ហ៊ុន សែន បា្រប់ចិនថា CPP នឹងឈ្នះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយាប្រាប់​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនថា គណបក្ស​ប្រជាជន(CPP) នឹង​អាច​បន្ត​កាន់អំណាច​ទៀត ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់​ក្រសួងការបរទេសនិង​សហប្រតិបត្តិ​ការអន្តរជាតិ  ។ សេចក្តីថ្លែងការណ៍ដដែលបានដែល​​ស្រង់​ប្រសាសន៍​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖« បើ​គិតពី​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ចំនួន​ដែលមាន បើសិនជា​សមាជិក​ម្នាក់​បោះឆ្នោត​បាន​មួយ​សម្លេង ហើយ​បូក​ជាមួយ​សម្លេង​របស់​សមា​ជិ​ក​ក្រុមគ្រួសារ​ទៀត​នោះ​គណបក្ស​ប្រជាជន​អាច​នឹង​ឈ្នះ​»​៕

ព្រឹទ្ធាចារ្យ ភុល ជឹ​ម គ្រូអក្សរ​សាស្ត្រ​ខ្មែរ​ដ៏​ល្បី​ម្នាក់ ទទួលមរណភាព​ហើយ

ភ្នំពេញ ៖ បន្ទាប់​ពី​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជា​ច្រើន​ស​ប្តា​ហ៍មក ព្រឹទ្ធាចារ្យ ភុល ជឹ​ម ដែល​ជា​គ្រូបង្រៀន​ដ៏​ល្បីល្បាញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ នៅ​វិទ្យាល័យ​បាក់​ទូក បាន​ទទួលមរណភាពហើយ ​នៅ​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃ​ទី​១៣ ខែកញ្ញា​ ឆ្នាំ ២០១៧ នេះ​ ។ លោក ជូ ចន្ទ​តារា​រិ​ទ្ធិ កូនប្រុស​បង្កើត​របស់​គ្រូ​តា ភុល ជឹ​ម បាន​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​(Chou Chan Dararith) របស់​ខ្លួន​ថា «​លោកឪពុក​របស់​លោក​បាន​ទទួលមរណភាព​នៅ​ម៉ោង​៧ និង​៣០​នាទី...

រថយន្តក្រុងយួននៅតែប្រមាថជីវិតខ្មែរ

នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​សង្គម​ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ទីក្រុង​ហូ​ជី​មិ​ញ ឬ​ពី​ទីក្រុង​ហូ​ជី​មិ​ញ​មក​កាន់​រាជធានី​ភ្នំពេញ ឬ​ខេត្តសៀមរាប ។ តាម​ការ​កត់សម្គាល់​របស់​អ្នក​តាមដាន​សង្គម​និង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​និយាយ​រអ៊ូរទាំ​ប្រឆាំង​រថយន្តក្រុង​យួន​ដែល​ដឹក​អ្នកដំណើរ​ធ្វើ​ទេសចរណ៍ ភាគច្រើន​ជា​ជនជាតិ​យួន ហើយ​ពិសេស​នោះ​អ្នកបើកបរ​ស្ទើរតែ​៩៩​ភាគរយ​ជា​ជនជាតិ​យួន បាន​បើកបរ​លឿន​ហួស​ច្បាប់​កំណត់​និង​តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លង​មក ។ អ្វី​ដែល​ជា​ឧទាហរណ៍​ជាក់ស្តែង ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​រួច​មក អ្នកបើកបរ​ជនជាតិ​យួន ហាក់​ធ្វើ​សកម្មភាព​បញ្ឈឺចិត្ត​ខ្មែរ ដូច​ជា​ពុំ​មានរឿង​អ្វី​កើតឡើង​ទាំងអស់ នៅ​គ្រា​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជាង​២០​នាក់​និង​របួស​ជា​ច្រើន​នាក់​នៅ​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង កាលពី​ឆ្នាំ​២០១៥​កន្លង​មក ។ ក្រោយ​មាន​ពលរដ្ឋ​ខ្មែរ ពិសេស​កម្មករ​កម្មការិនី​ស្លាប់​ច្រើន​បែប​នេះ គឹ​ឃើញ​អាជ្ញាធរ​ខ្មែរ​ហាក់​យកចិត្តទុកដាក់​ចាត់វិធានការ​ទៅ​លើ​រថយន្តក្រុង​យួន​ដែល​បើកបរ​លើស​ច្បាប់​កំណត់​របស់​កម្ពុជា ប៉ុន្តែ​រថយន្តក្រុង​យួន​នៅ​តែ​បំពាន​និង​ប្រមាថ​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដដែល ហាក់បីដូចជា​មិន​ខ្លាចញញើត​នរណា​ទាំងអស់ ទោះ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​និង​ប្រទេស​ក្តី ៕

បញ្ជូន​ក្មេង​ស្ទាវ​ប្រើ​ពាក្យ​«​ហ្អែ​ង​ដឹង​ថា អញ​កូន​ពី​ណា​គេ​អត់?» ទៅ​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​ធ្វើការ​ចោទប្រកាន់​ក្មេង​ស្ទាវ​មាន​ជម្លោះ​ជាមួយ​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ ក្រោយ​ពី​ការ​ចោទប្រកាន់​ហើយ ក្មេង​ស្ទាវ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ។ គួរ​រំ​ឮ​កថា រឿងរ៉ាវ​ក្មេង​ស្ទាវ​ឈាមរាវ​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ ដែល​មាន​អាការ​:​ស្រវឹងស្រា​ខ្លាំង​បាន​បើករថយន្ត​ទៅ​បំ​បុក​រថយន្ត របស់​លោក​ផ្តា​យ​៣ ឧត្តម​សេនី​យ៏​ឯក ន​ន្ទ សុខា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃ​ទី​១៨...

ដកហូត​ដើម​និង​កាត់​ក្រី​មែកឈើ​ងាប់ ក្នុង​រមណីយដ្ឋាន​អង្គរ

សៀមរាប ៖ ព្រឹក​នេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និង​កំពុង​ដំណើរការ​កាត់ និង​ដកហូត​ដើមឈើ​ងាប់ កាត់​ពាក់កណ្តាល​ដើម និង​កាត់​ក្រី​មែកឈើ​ងាប់ មែក​រស់នៅ​តាម​បរិវេណ​ប្រាសាទ និង​តាម​ទីតាំង​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ។ យោង​តាម​សេចក្ដីជូនដំណឹង​ដែល​ដែល​ចុះ​ថ្ងៃ​ទី​០៩ មិថុនា ២០១៧ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ធ្វើការ​កាត់​ដកហូត​ដើមឈើ​ងាប់ កាត់​ពាក់កណ្ដាល​ដើម និង​កាត់​ក្រី​មែក​ងាប់ មែក​រស់​មួយ​ចំនួន គឺ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ សាធារណជន និង​ការ​ប៉ះពាល់​ដល់​ប្រាសាទ​ជាយថាហេតុ និង​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព បរិវេណ​ប្រាសាទ និង​តាម​ទីតាំង​នានា ក្នុង​រមណីយដ្ឋាន​អង្គរ...

គណបក្ស​សម្ព័ន្ធ​របស់ ខឹ​ម វាសនា មិន​ទទួលយក​អាសនៈ​បក្ស​សង្គ្រោះ​ជាតិ

ភ្នំពេញ ៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់ថា LDP របស់​លោក ខឹ​ម វាសនា បាន​ប្រកាស​បដិសេធ​មិន​ទទួលយក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ ។ នេះ​បើ​យោង​តាម​លិខិត​របស់​គណបក្ស LDP ផ្ញើ​ទៅ​កាន់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ លិខិត​បដិសេធ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ធ្វើ​ឡើង​បន្ទាប់​ពី គ​.​ជ​.​ប បាន​ប្រកាស​ឱ្យ​គណបក្ស​នយោបាយ​ចំនួន​៦ ដែល​នឹង​ត្រូវ​ទទួលយក​អាសនៈ ក្នុង​រដ្ឋសភា...

កញ្ញា Pey Pey Ly បដិសេធថា នាងមិនមែនជាសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិទេ

ភ្នំពេញ ៖ ប៉ុន្មាន​ម៉ោង​មុន​នេះ កញ្ញា Pey Pey Ly បាន​ចេញ​មក​បដិសេធ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​យប់​ថ្ងៃ​ទី​២១ ឧសភា ២០១៧​នេះ​ថា កញ្ញា​មិនមែន​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ សូម​លោក ហង្ស ពុទ្ធា មេត្តា​ជ្រាប ។ ការ​ថ្លែង​ក្នុង​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​របស់​កញ្ញា Pey Pey Ly ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បានអោយ​ដឹង​ថា...

សាទរ! ស្តេចប្រដាល់ហ្វីលីពីន ផេកគីអៅ មកស្រុកខ្មែរ

យោងតាមលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ  កាញារីទ្ឋ ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook)បង្ហោះនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អំឡុងពេលដំណើររបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្កូ ឌូទ័រតេ ( Rodrigo Duterte ) នៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ធ្នូ តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរនោះ លោកប្រធានាធិបតីហ្វីលីពីនក៍បាននំាស្តេចប្រដាល់ហ្វីលីពីន មេនី ផេកគីអៅ មកទស្សនកិច្ចផងដែរ  ៕

មានអ្វីប្លែកនៅអ្នកលឿងត្រើយខាងកើត?

ចាប់តំាងពីស្ពានអ្នកលឿង ឬ ស្ពានស៊ូបាសា)ភាសាជប៉ុន) ជាជំនួយរបស់ជប៉ុន បានត្រូវសម្ពោធ​ដាក់ឲ្យប្រើ​បា្រស់​ជា​ផ្លូវ​ការ​កាលពីថ្ងៃទី០១ ខែមេសា ឆ្នំា២០១៥នោះរួចមក ស្ថានភាពទូទៅនៅក្នុង​ភូមិសាស្រ្តអ្នកលឿងមាន​ការកែប្រែ​មួួយ​ចំនួន ពិសេសនៅត្រើយខាងកើត ។ បើតាមភ្នាក់ងារ«អង្រុត»ដែលចុះយកការណ៍ផ្ទាល់កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ បានកត់សម្គាល់​​នៅភូមិសាស្រ្តអ្នលឿងត្រើយខាងកើតដោយបញ្ជាក់ថា ផ្សារអ្នកលឿងមានសភាពស្ងប់ស្ងាត់ដោយអន្លើរ (ពេល​វេលា) ព្រោះពលរដ្ឋខ្លះដែលរស់នៅត្រៀយខាងកើតអ្នកលឿង គឺខេត្តព្រៃវែងនិងស្វាយរៀង បានជិះ​ហួស​ផ្សារ​អ្នកលឿង ដោយបន្តដំណើរទៅកាន់ទីរួមខេត្តព្រៃវែង ឬ ស្វាយរៀង និងឆ្ពោះទៅ​កាន់ប្រទេសវៀតណាម​តែម្តង ។ ចំណែកស្ថានភាពមមាញឹកដូចមុនពេលស្ពានអ្នកលឿងសម្ពោធដាក់ឲ្យប្រើប្រាស់ ហាក់មានការប្រែ​ប្រួល​ដូចជា មិនមានវត្តមានកង់ឌុប-រ៉ឺម៉កឬ រទេះសេះ ទ្វារកំពង់ចម្លង់អ្នកលឿងបានត្រូវបិទ...

យួន​ឲ្យ​ក្មេង​ប្រុស​ខ្មែរ​បៀម​ប្រដាប់​ភេទ ជា​ថ្នូរ​នឹង​ប្រាក់​៥,០០០​រៀល

បុរស​ជនជាតិ​យួន​ម្នាក់ បាន​បង្ខំ​អោយ​ក្មេង​ប្រុស​បៀម​ប្រដាប់​ភេទ​(​លិង្គ)​របស់​ខ្លួន ជា​ថ្នូរ​នឹង​ប្រាក់​៥០០០​រៀល ខណៈ​ពេលកំពុង​ស្រាតខោ​អង្គុយ​បណ្តាល​អោយ​ធ្លាក់​កាំបិត​ពី​ហោប៉ៅ ធ្វើអោយ​ជន​រង​គ្រោះភ័យ បានរ​ត់ទៅ​ប្រាប់ជីដូន ទើប​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​១៥​នាទី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែក​ក្តាម​២ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ។ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ពញ្ញាឮ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​យ​.​ហ​.​ស ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តាម​២ ​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនសង្ស័យ​ឈ្មោះ​ត្រាង...

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយឧកញ៉ា លី យ៉ុងផាត់

សង្គម​ស៊ី​វិល​នៅ​ខែត្រ​កោះកុង ទាមទារ​ឲ្យ​តុលាការ ដោះ​លែង​តំណាង​របស់​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន អេស​.​អ៊ី​.​ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ឲ្យ​មាន​សេរីភាព​វិញ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខែត្រ​កោះកុង បាន​សម្រេច​ចោទ​តំណាង​ពលរដ្ឋ​ម្នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​មេការ​ក្រុមហ៊ុន​។ មន្ត្រី​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក (Adhoc) ប្រចាំ​ខែត្រ​កោះកុង លោក ញ៉េ​ប សំ​អឿ​ន ហៅ​ការ​ចោទប្រកាន់​ទៅ​លើ​សកម្មជន​ដីធ្លី ឈ្មោះ ហេង សុខ ថា...

សុខ ចាន់មាន បំបាក់បារំាងដណ្តើមមេដាយមាសពិភពលោក

កីឡាករជម្រើសជាតិប៉េតង់(ប៊ូល)កម្ពុជា លោក សុខ ចាន់មាន បានឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីផ្តួលកីឡាករជើងខ្លំាងរបស់បារំាង Le Boursicaud Bruno ក្នុងពិន្ទុ ៣៦ទល់នឹង២៩ នៅព្រឹត្តិការណ៍ដណ្តើមជើងឯកប៉េតង់ពិភពលោក (Championnat du Monde de Petanque) លើកទី៤៧ រៀបចំឡើងនៅទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា ពីថ្ងៃទី០១...

​ព្រៃ​អភិរក្ស​ជាង​៣០០​ហិកតារ​ថ្មី​ទៀត​ត្រូវ​ឈ្មួញ​ឈូស​ឆាយ​យក​ធ្វើ​កម្មសិទ្ធិ

ជនជាតិ​ដើម​ភាគតិច​ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខែត្រ​រតនគិរី អះអាង​ថា ព្រៃ​សហគមន៍​ជាង ៣០០​ហិ​កតារ​ថ្មី​ទៀត ត្រូវ​ឈ្មួញ​ឈូស​ឆាយ​ព្រៃ​ហ៊ុម​ព័ទ្ធ​យក​ដី​លក់​ធ្វើ​ជា​សម្បត្តិ​ឯកជន​។ សកម្មភាព​ឈូស​ឆាយ​នោះ បាន​រាលដាល​ដល់​ទឹកអូរ​ធម្មជាតិ និង​ព្រៃ​ជំនឿ ដែល​ជា​កន្លែង​អ្នក​ភូមិ​ឃ្វាលគោ​ក្របី និង​ប្រមូល​អនុ​ផល​ព្រៃឈើ​កំពុង​ប្រឈម​ការ​បាត់បង់​ទាំងស្រុង​។ អ្នក​ភូមិ​កែង​សាន់ បារម្ភ​ជា​ថ្មី​ទៀត​ពី​បទល្មើស​ព្រៃឈើ ដែល​ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ កំពុង​រង​ការ​បំផ្លាញ​ច្រើន​ករណី ដូច​ជា​ការ​កាប់​រាន​ព្រៃ​យក​ដី ការ​ទិញ​លក់​ឈើមូល​ក្នុង​ព្រៃ​ខុសច្បាប់ និង​ការ​លក់ដូរ​ដី​សមូហភាព​សហគមន៍​ជាដើម​។ អ្នក​ភូមិ​ថា ពលរដ្ឋ​ចេញ​មុខ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ ដើម្បី​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល ឬ​គណបក្សប្រឆាំង ហើយ​សហគមន៍​ខ្លះ​បាន​រង​ការ​គំរាមកំហែង​។ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​កែង​សាន់ ឃុំ​សេ​ដា...

ខេត្តស្វាយរៀងក្លាយជាប្រទេសម៉ិកស៊ិក?

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងអាណាចក្រខេត្តស្វាយរៀងជាប់ព្រំដែនប្រទេសវៀតណាមបានកក្រើក និងរីករាលដាលដូចផ្សិត តាមរយៈសមត្ថកិច្ចឃាត់ខ្លួននិស្សិត និងសិស្សសាលាបានជាបន្តបន្ទាប់ ។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បញ្ហាចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិសាស្ត្រភាគខាងកើតនៃប្រទេសកម្ពុជាមួយនេះបាននិងកំពុងរីករាលដាលដល់គ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាល័យនានាធ្វើអោយពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធមានការព្រួយបារម្ភយ៉ាងខ្លាំង ។ អ្វីដែលជាការកត់សម្គាល់ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានរំលេច និងបង្ហាញពីបញ្ហាគ្រឿងញៀននៅក្នុងខេត្តស្វាយរៀងប៉ុន្មានថ្ងៃជាប់ៗគ្នាក្តី ក៏គេមិនឃើញលោកជៀង អំ អភិបាលខេត្តស្វាយរៀងមានវិធានការ ឬដាក់បទបញ្ជាដល់សមត្ថកិច្ចជំនាញដើម្បីទប់ស្កាត់ និងបង្ក្រាបនោះនៅឡើយទេ ។ ក្រុមអ្នកជំនាញ និងមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវរកអោយឃើញមេខ្លោងធំក្នុងការជួញដូរគ្រឿងញៀន ហើយការប្រើប្រាស់គ្រឿងញៀនកំពុងតែរីករាលដាលនៅតាមភូមិ-ឃុំ-សង្កាត់ ជាពិសេសនិស្សិត-សិស្សនាំគ្នាប្រើប្រាស់នោះ អាណាចក្រខេត្តស្វាយរៀងនឹងក្លាយជាប្រទេសម៉ិកស៊ិក ដែលអ្នកតាមដានទទួលស្គាល់ថាជាប្រទេសដែលមានមនុស្សប្រើប្រាស់ច្រើនជាងគេលើពិភពលោកនោះ...

សមយុទ្ឋ«នាគមាស»រវាងកងទ័ពខ្មែរ-ចិនចាប់ផ្តើមហើយ

កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកធ្វើសមយុទ្ឋរួមគ្នាមានឈ្មោះថា«នាគមាស»ឆ្នាំ២០១៦ ។ ពិធីបើកធ្វើលំហាត់សមយុទ្ឋជាផ្លូវការ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានទ័ពជើងគោក ថ្លុកតាសេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងលោក Huang Ming អគ្គមេបញ្ជាការកងទ័ពរំដោះប្រជាជនចិនតំបន់៤១ ។ សូមបញ្ជាក់ថា សមយុទ្ឋខាងលើនេះមានរយៈពេល៨ថ្ងៃ ដោយមានកងយោធពលខេមរភូមិន្ទ២៨០នាក់ និងកងទ័ពរំដោះចិនជាង១០០នាក់ រួមគ្នានៅក្នុងលំហាត់«នាគមាស» ២០១៦ ដែលមានលំហាត់លើទីលាននិងទីបញ្ជាការ ។ បើតាមមន្រ្តីក្រសួងការពារជាតិបានឲ្យដឹងថា...

យកទាហានមកធ្វើសន្តិសុខ កម្មករផ្ទុះការតវ៉ា

កម្មករ​កាត់ដេរ​ប្រមាណ ១០០ នាក់ បាន​ធ្វើការ​តវ៉ា​ជា​ថ្មី​ម្តងទៀត នៅ​មុខ​រោងចក្រ Pou Yuen នៅ​ថ្ងៃ​ទី ២៦ ខែធ្នូ​ឆ្នាំ ២០១៧ ខណៈ​មានការ​ចោទប្រកាន់​ថា រោងចក្រ​ស្បែកជើង​មួយ​នេះ បាន​ជួល​ទាហាន មក​ធ្វើ​ជា​សន្តិសុខ ដើម្បី​ដាក់​សម្ពាធ​លើ​កម្មករ​កុំ​ឲ្យ​ធ្វើការ​តវ៉ា​។ កម្មករ​បាន​ចាប់ផ្តើម​មាន​វិវាទ​ជាមួយ​រោងចក្រ​ស្បែកជើង​នេះ យ៉ាង​ហោច​ណាស់​តាំងពី​ខែតុលា ពាក់ព័ន្ធ​នឹង​ករណី​ដែល​ក្រុមហ៊ុន បាន​សម្រេច​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​។ ទាហាន​ម្នាក់ ដែល​ពាក់​ឯកសណ្ឋាន ត្រូវ​បាន​គេ​ឃើញ​កំពុង​អង្គុយ​នៅ​ក្នុង​ប៉ុស្តិ៍​សន្តិសុខ​រោងចក្រ​នៅ​ពេល​កម្មករ​កំពុង​តវ៉ា នៅ​ថ្ងៃ​ទី ២៦ ខែធ្នូ ប៉ុន្តែ​បាន​បាត់​ទៅ​វិញ​ភ្លាម​ៗ​បន្ទាប់​ពី​អ្នកកាសែត​ទៅ​ដល់​។ នគរបាល ក៏​កំពុង​ស៊ើបអង្កេត​ផង​ដែរ អំពី​ការ​ប្រឈម​មុខ​ដាក់​គ្នា...

ខណៈនេះ មានអគ្គីភ័យនៅសង្កាត់ទឹកថ្លា

បើ​តាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​នៅ​ជិតផ្សារទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ។ មិន​ទាន់​ដឹង​ពី​មូលហេតុ​និង​ការ​ខូចខាត​បណ្តាល​មក​ពី​ភ្លើង​នេះ​នៅឡើយ​ទេ ។ ព័ត៌មាន​បឋម​ថា ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​ត្រូវ​ភ្លើង​កំពុង​ឆាបឆេះ ៕

ហ៊ុន សែនថាលោកនឹងមិនកាន់តំណែងមិនលើសពីឆ្នំា២០៣០

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា លោក​នឹង​កាន់​អំណាច​មិន​តិច​ជាង​១០​ឆ្នាំ​ទៀត តែ​ក៍​មិន​ឲ្យ​លើស​ពី​ឆ្នាំ​២០៣០​នោះ​ដែរ ។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជា​កម្មករ​កម្មការិនី​រោងចក្រ​នៅ​តំបន់​ទឹកថ្លា ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ បើ​តាម RFA លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ដំបូង​ជា​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​១៩៨៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង និង​លើក​បន្តុប​ពី​សំណាក់​ប្រទេស​វៀតណាម...

អស់ពី ឡាយ វណ្ណៈ ចូល​រឿង​លោកស្នងការ​ខេត្តតាកែវ​ម្តង

មន្ត្រី​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តតាកែវ សំណូមពរ​យ៉ាង​ទទូច​ទៅ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ត្រួតពិនិត្យ និង​តាម​ដ្ឋា​ន​ចំពោះ​សកម្មភាព​នៃ​ការ​ដឹកនាំ​របស់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទើប​ឡើង​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​នោះ​។ ប្រភព​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក សុខ សំណាង ដែល​ជា​ស្នងការ​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ រអ៊ូរទាំ និង​មានការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ក្រោយ​ពេល​មាន​សំណើ​ផ្លាស់​ប្តូរ​តួនាទី​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​ជា​ញឹក ញាប់ ដែល​អ្នកខ្លះ​ជា​មន្ត្រី​មាន​ស្នាដៃ ខ្លះ​ជា​មន្ត្រី​ដែល​បម្រើ​ក្នុង​អង្គភាព​២០​ទៅ​៣០​ឆ្នាំ​ហើយ ត្រូវ​បាន​ដក...

សង់រោង​ឡើងផ្ទះ​ថ្មី ក្លាយជា​ពិធី​បុណ្យសព ឪពុក​រន្ធត់​ចិត្ត ម្តាយ​ស្ទើរ​គាំង​បេះ

ភ្នំពេញ ៖ ជាថ្ងៃជ័យ​មង្គល​សម្រាប់​ក្រុម​គ្រួសារមួយ ខណៈកំពុង​រៀបចំ​សង់រោង​ឡើងផ្ទះ​ថ្មី ដោយសារ​តែ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ កំពុងសប្បាយ​រីករាយ​រៀបចំ​ពិធី​ឡើងផ្ទះ​ថ្មី ដែល​ទើបនឹង​សាងសង់​រួច ដោយ​បាន​​រៀបចំ​តុរង់ចាំទទួលភ្ញៀវ​មក​ចូលរួម​​ទៅ​ហើយ ស្រាប់តែ​អកុសល កូនប្រុស​បាន​ដើរ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​បង្ក​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ​។ ហេតុការណ៍​​ប្រែ​ក្លាយជា​អួរ​អាប់​ក្នុង​មួយ​ប៉​ព្រិច​ភ្នែកនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិត​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ ។ ក្មេង​ប្រុស​រង​គ្រោះ ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់ មានឈ្មោះ​ម៉ុ​ន ប៊ុ​ន​ហេង អាយុ​៩​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ...

តំណាងរាស្ត្រ​ធ្លាប់​រត់​បះដៃបះជើង ​ថា​«​ពាក្យ​សង្គ្រោះ​ជាតិ​»​ជា​របស់ CPP

តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​( CPP) លោក សួ​ស យ៉ា​រ៉ា បាន​និយាយ​ថា​«​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក នៃ​កម្លាំងប្រដាប់អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ ហើយ​ពា​ក្ស​សង្គ្រោះ​ជាតិ ជា​កម្មសិទ្ធិ​ដើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយឡែក គណបក្ស​ផ្សេង​ដែល​យកពាក្យ​សង្គ្រោះ​ជាតិ​មក​ប្រើ គឺជា​ការ​បោកប្រាស់​សុទ្ធសាធ បើ​ផ្អែក​តាម​ប្រ​វត្ត​របស់​គណបក្ស​នោះ តើ​គេ​បាន​សង្គ្រោះ​អ្វីខ្លះ? ដែល​ត្រង់​ចំណុច​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ​ឲ្យ​សោះ​»​។ ការ​លើក​ឡើង​ខាងលើ​របស់​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​អបអរ​សារ​ទរ​រំ​ឮ​ក​ខួប​ឆ្នាំ​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨.០៦.១៩៥១-២៨.០៦.២០១៧) នៅ​ទីស្នាក់ការ​គណបក្ស​ខេត្តព្រះវិហារ​។ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា...

នៅភ្នំពេញមានអ្វីប្លែកថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ?

ចាប់តាំងពី​ព្រឹក​រហូត​មក​ទល​នឹង​វេលា​ម៉ោង​៦​និង​០៩​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា គម្រប់ ៦៤​យាង​ចូល​៦៥​ព្រះ​វស្សា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ស្ថានភាព​ទូទៅ​លើ​ដងផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ថ្ងៃ​ធម្មតា ដោយសារ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​ច្រើន​ថ្ងៃ មន្ត្រីរាជការ បុគ្គលិក កម្មករ​និង​ប្រជាពលរដ្ឋ​មួ​ួ​ចំនួន​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​តាម​បណ្តា​រាជធានី​-​ខេត្ត ឬ​ទៅ​លេង​ស្រុក​កំណើត ..​។ ដោយឡែក តាម​ការ​កត់សម្គាល់​របស់​«​អង្រុត​» នៅ​មុខ​គេហដ្ឋាន និង​ស្នាក់​ការ​ការិយាល័យ​ឯកជន​ភាគច្រើន គេ​មិនឃើញ​មានការ​ដាក់​ទង់ជាតិ​ដើម្បី​អបអរសាទរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ ។ ចំណែក​នៅ​មុខ​ទីស្តីការក្រសួង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​តូច ក៍​មិនឃើញ​មានការ​តុបតែង​លម្អ ឃើញ​តែ​តាំង​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​តូច​មួយ ៕

ហ៊ុន សែន តែងតំាងកូនប្រសា ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ

លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​សព​លោក ហុ​ក ឡង​ឌី អតីត​មេ​ប៉ូលិស​ស្រុក​ខ្មែរ និង​ត្រូវជា​ស្វាមី​លោកស្រី ហ៊ុន ម៉ា​ណា កូនលោក ហ៊ុន សែន​នោះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​លេខ​២៨ អន​ក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែមាឃ...

នយោបាយនឹងឡើងកម្តៅកាន់តែខ្លំាងមុនចូលឆ្នំាខ្មែរ

បើគ្មានអ្វីប្រែប្រួលនោះទេ តាមសំណើរបស់​ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច​(គណបក្ស​ប្រជាជន​កម្ពុជា) រដ្ឋសភាជាតិនឹងលើកយកសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់​អ្នក​នយោបាយដែលជាប់ពិរុទ្ឋ ឬ ទណ្ឌិត មិនអាចធ្វើជាប្រធាននិងអនុប្រធានគណបក្សនយោបាយ​ តាមការ​បញ្ជា​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកធ្វើការពិភាក្សា​និងអនុម័តនៅថ្ងៃទី០១ ខែមេសា ​ឆ្នាំ២០១៧​ខាងមុខនេះ ។ នេះបើយោងតាមអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាដែលបា្រប់កាសែតភ្នំបេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា ប្រសិនបើរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​តាមការបញ្ជារបស់លោ ហ៊ុន សែន និងក្រោយការធ្វើវិសោធនកម្មច្បាប់នោះរួចហើយ លោក សម រង្ស៊ី មិន​អាច​ក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ ហើយគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងកំពុង​តែមាន​ប្រជាប្រិយ​ភាពនឹងត្រូវរលាយមែននោះ ស្ថានភាពនយោបាយនៅកម្ពុជានឹងអាចឡើងកម្តៅកាន់តែខ្លំាង ។ អ្នក​វិភាគ​នយោបាយ...

សៀង សុខ បញ្ជាឲ្យចាប់ខ្លួន ជុន ច័ន្ទបុត្រ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ដល់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំ​ខ្លួន អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ហួត វុ​ទ្ធី ហៅ ជុន ច័ន្ទ​បុត្រ មក​បង្ហាញខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ចុះ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ និង​ចុះហត្ថលេខា​ដោយ​លោក​ព្រះ​រា​ជ្ញា​រង សៀង សុខ បាន​បញ្ជាក់​ថា កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​នាំ​ខ្លួន​លោក ជុន ច័ន្ទ​បុត្រ ដែល​ប​ច្ចុ​ប​ប្បន្ន​បាន​និង​កំពុង រស់នៅ​សហរដ្ឋអាមេរិក «​មក​បង្ហាញខ្លួន​នៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី​ដើម្បី​សាកសួរ​ពី​ដំណើររឿង ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក...

មានការបំផ្ទុះព្រមគ្នានៅជប៉ុន ស្លាប់និងរបួស៤នាក់

យ៉ាងហោចណាស់មានការបំផ្ទុះចំនួន៣ព្រមគ្នា បណ្តាលឲ្យមនុស្ស១នាក់ស្លាប់និងរបួស៣នាក់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងប្រទេសជប៉ុន)ថ្ងៃទី២៣ ខែតុលា ឆ្នំា២០១៦នេះ នៅក្នុងឧទ្យាន Utsunomiya Joshi នៃខេត្ត Tochigi ចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ភាគជើងទីក្រុងតូក្យូ ។ មិនទាន់មានមន្រ្តីជំនាញណាម្នាក់បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះនោះនៅឡើយទេ រាប់ទំាងបុគ្គលិកពន្លត់ អគ្គិសភ័យ គ្រាន់តែសាក្សីបាននិយាយថា គេបានធុំក្លិន«រំសេវ» នៅក្បែរនៃតំបន់ដែលកើតហេតុនោះ៕

MRC៖សំណង់ទំនប់​វារីអគ្គិសនី​អាច​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា

ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​នឹង​ទំនងជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​ជលផល និង​កសិករ​ដែល​ធ្វើស្រែ​។ នេះ​បើ​តាម​លទ្ធផល​រក​ឃើញ​សំខាន់​ៗ​ពី​គណៈកម្មាធិការ​ទន្លេមេគង្គ (MRC) ដែល​បាន​បង្ហាញ​កាលពី​ស​ប្តា​ហ៍​មុន​។ ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​បង្កើត​គោលនយោបាយ​ដែល​បង្ហាញ​ទៅ​រដ្ឋ​សមាជិក​របស់​គណៈកម្មាធិការ​ទន្លេមេគង្គ​ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ទី ១៤ ខែធ្នូ​ឆ្នាំ ២០១៧ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​រក​ឃើញ​ដែល​គ្រោង​នឹង​បោះពុម្ពផ្សាយ​នៅ​ខែមករា​ខាង​មុខ​នេះ​ជា​ផ្នែក​នៃ​ការ​សិក្សា​ធំ​មួយ​រយៈពេល ៥ ឆ្នាំ​ស្តី​ពី​ការ​គ្រប់គ្រង​ដោយ​ចីរភាព​នៃ​ប្រព័ន្ធ​ទន្លេមេគង្គ​រួម​ទាំង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​។ របាយការណ៍​នេះ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​របស់​ប្រទេស​ឡាវ វៀតណាម និង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០១១​។ នៅ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​អ៊ីមែល​មក​ភ្នំពេញ​ប៉ុស្តិ៍ គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​ថ្លែង​ថា​ការ​ផ្លាស់​ប្តូរ​នៃ​លំហូរ​ទឹក​របស់​ទន្លេមេគង្គ​ដោយសារ​ការ​សាងសង់​ទំនប់​នឹង​ធ្វើ​ឲ្យ​មាន «​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ប្រព័ន្ធ​អេកូ​ចីរភាព និង​សន្តិសុខ​ស្បៀង​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ត្រី​» សម្រាប់​កម្ពុជា​។ សេណា​រី​យោ​ជាមួយនឹង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ពេញលេញ​បាន​ព្យាករ​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ជលផល​នៅ​ក្នុង​បឹង និង​តំបន់​ទឹក​លិច​ចំនួន​ពី ៤០ ទៅ ៧០...

ប៉ា សុជាតិវង្ស ត្អូញត្អែរថាតម្រូវការពលរដ្ឋខ្ពស់ ហួសសមត្ថភាពលោក

«​ការ​ដំណើរការ​ការងារ​នេះ ពិតជា​មិន​អាច​ចាត់ចែង​បាន​តាម​តម្រូវការ​ប្រជាពលរដ្ឋ​បាន​ល្អ​១០០​ភាគរយ នោះ​ទេ អាច​ថា សមត្ថភាព​មាន​ប៉ុណ្ណឹង ម្យ៉ាង​បញ្ហា​ប្រឈម បញ្ហា​តម្រូវការ​មាន​កម្រិត​ខ្ពស់ ដែល​លទ្ធភាព​ដោះស្រាយ​របស់​យើង មិន​ទាន់​ឆ្លើយ​តប នេះ​ជា​គំលាត​តម្រូវការ និង​ការ​ដោះស្រាយ​នៅ​ឆ្ងាយ​ពី​គ្នា ធ្វើ​ឲ្យ​ការងារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មិន​ទាន់​បាន​ល្អ​នៅឡើយ​»​។ ខ្លឹមសារ​ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំ​បេ​ញ លោក ប៉ា សុ​ជាតិ​វង្ស នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ នៃ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​សាល​ប្រជុំ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ។ លោក​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ជិត​អស់តំណែង​ដោយសារ​ដល់​អាយុ​ចូល​និវត្តន៍​បាន​បញ្ជាក់​ទៀត​ថា​«​ក្នុង​តំណែង​ជា​ចៅហ្វាយ​ក្រុង​អស់​រយៈពេល​ជិត​៤​ឆ្នាំ បញ្ហា​ប្រឈម ក៏​ដូច​ជា​បញ្ហា​តម្រូវការ​របស់​ប្រជាពលរដ្ឋ...

អ្នកនយោបាយរវល់តែជេរគ្នា ឯកសិករយំព្រោះកសិផលធ្លាក់ថ្លៃ

ប៉ុន្មាន​ថ្ងៃនេះ មេដឹកនាំ​និង​អ្នក​យោ​បាយ​មួយ​ចំនួន ពិសេស​អ្នកនយោបាយ​កាន់​អំណាច​និង​បក្ស​ប្រឆាំង​បាន​និយាយ​ដៀមដាម ជេរ​បង្អាប់​គ្នា និង​កំពុង​ឈាន​ទៅ​សង្គ្រាមពាក្យសម្តី​ដែល​ទំនងជា​គ្មាន​ថ្ងៃ​នឹង​បញ្ចប់​ពី​ពេល​នេះ​រហូត​ដល់​ចុងបញ្ចប់​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ (​អាណត្តិ​ទី​៦) ឆ្នាំ​២០១៨​ខាង​មុខ ឯ​កសិករ ឬ អ្នកចំការ​ឯណោះ​វិញ គិតតែ​ពី​ស្រែក​និង​យំ ព្រោះតែ​ខាត​ឡុងចុង​ដោយសារ​កសិផល​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក គ្មាន​វត្តមាន​អ្នកនយោបាយ​ចេញ​មុខ​ជួយ​ដោះស្រាយ ។ ប្រភព​ពី​កសិករ​បាន​និយាយ​ថា កសិផល​ដែល​បាន​និង​កំពុង​គ្មាន​ទីផ្សារ​លក់​និង​ធ្លាក់​ថ្លៃ​នា​ពេល​បច្ចុប្បន្ន​នោះ​រួម​មាន​៖ ម្រេច ពោត ដំឡូង​មី និង​កៅស៊ូ ជាដើម ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា តម្លៃ​ដំឡូង​មី​ស្រស់​បាន​ធ្លាក់​ថ្លៃ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ដោយ​ក្នុង​មួយ​គីឡូ​ធ្លាក់​ចុះ​មក​ត្រឹម​១០០​រៀល ឬ ១​តោន​ស្ថិត​នៅ​ក្នុង​តម្លៃ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំទៅ​មិ​ញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ​។ ។ បើ​តាម​កសិករ តម្លៃ​ម្រេច​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចន្លោះ...

ប៉ូលិសដាក់តុត្រួតពិនិត្យចំាផាកអ្នកអត់មួកនៅកន្លែងលក់មួក

រូបភាព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​១​សន្លឹក​ដែល​គេ​ចែកចាយ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ បាន​ធ្វើ​ឲ្យ​អ្នក​ឃើញ​រូបភាព​នេះ​មួយ​ចំនួន​ភ្ញាក់ផ្អើល ខ្លះ​ក៍​ហួសចិត្ត និង​ខ្លះ​ពេញចិត្ត​សរសើរ​ភាព​ឆ្លាត​វៃ​របស់​ប៉ូលិស​ចរាចរណ៍​ដែល​ដាក់​តុ​អង្គុយ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កន្លែង​តូប​លក់​មួក​សុវត្ថិភាព ។ យ៉ាងណា​ក៍ដោយ មិន​មាន​ប្រភព​ជាក់លាក់​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ថា រូបភាព​នោះ​ថត​នៅ​ពេល​ណា​និង​នៅ​ទីកន្លែង​ណា​នោះ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ «​អង្រុត​» មិន​អាច​រក​កាស​រុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ ។ សូម​បញ្ជាក់​ថា ពេល​នេះ ប៉ូលិស​ចរាចរណ៍​និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់​ព័​ន្ឋ រាប់​ទាំង​មន្ត្រី​អាជ្ញាធរ​ដែនដី បាន​និង​កំពុង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​យ៉ាង​តឹង​រឹង​តាម​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី...

មន្ត្រី​យោធា​ជាង​ ៣០០ ​រូប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ

ព្រះមហាក្សត្រ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ជាង ៣០០ រូប​បន្ថែម​ទៀត​កាលពី​ខែធ្នូ និង​ខែមករា​កន្លង​ទៅ ក្នុង​នោះ​រួម​មាន​ថ្នាក់ឧត្តម​សេនីយ៍​យ៉ាង​ហោច​ណាស់ ៦ រូប​ហើយ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ផង​ដែរ​។ នេះ​ជា​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​កង​យោធា​ធំ​បំផុត​ទី ២ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​បាន​បង្ហាញ​ថា មន្ត្រី ៣ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន ១៣ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ឧត្តមសេនីយ៍ឯក ១១៤ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ថ្នាក់​ឧត្តមសេនីយ៍ទោ និង ១៧៨ រូប និង​មាន​ផ្សេង​ទៀត​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ថ្លែង​ការពារ​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ​ថា ជា​រឿង​ធម្មតា ហើយ​លោក​បាន​បញ្ជាក់​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​កងទ័ព​។...

ជន​គំរាម​ទារប្រាក់​១​ម៉ឺន​ដុល្លារ​ពី​អង្គរក្ស​ផ្ទាល់​លោក ហ៊ុន សែន ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ

ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​ជាង​១៤​ឆ្នាំ​ម្នាក់ ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ជំរិត​ទារប្រាក់​ពី​លោក​ឧត្ដមសេនីយ៍ទោ ណាំ ភិ​រុណ អង្គរក្ស​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ២០១៧ ម្សិលមិញ​នេះ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ។ លោក លី កុសល មេធាវី​ការពារ​ក្ដី​ក្មេង​ប្រុស​ឈ្មោះ សៀ​ក ជី​មី ថ្លែងប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា នេះ​ថា ក្មេង​ប្រុស​រូប​នេះ ត្រូវ​បាន​លោកស្រី កែវ...

ហ៊ុន សែន ចូលបុណ្យគម្រប់១ឆ្នំា សពកែម ឡី ១ម៉ឺនដុល្លារ

យោង​ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា សម្ដេច​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​បុណ្យខួប​គម្រប់​មួយ​ឆ្នាំ​នៃ​មរណៈភាព បណ្ឌិត កែម ឡី ជា​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោយ​លោក កែម រិ​ទ្ធិ​សិទ្ធ ដែល​ជា​ប្អូនប្រុស​បង្កើត​បណ្ឌិត កែម ឡី ប្រកាស​ខ្វះខាត​ចំណាយ​ថ្លៃ​បបរ និង​ចំណាយ​ផ្សេង​ៗ​ចំនួន ៧,៨០០ ដុល្លារ​។ បច្ច័យ​ចូល​បុណ្យ​របស់​សម្ដេច​តេ​ជោ ត្រូវ​បាន​លោក លឹ​ម ជា​វុ​ត្ថា នាយក​ប្រតិបត្តិ​សារព័ត៌មាន Fresh News...

ពលរដ្ឋ​រិះគន់អាជ្ញាធរមិន​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់នៅ​ខាងក្រោយ​កាស៊ីណូ​ហេង​​ហេង​​ ក្នុងស្រុក​ស្នួល

ប្រជាពលរដ្ឋរស់នៅ ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​អះអាង​ថា ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ ហេង​​​ ហេង​ ​ដែល​មា​នទី​តាំងនៅ​ច្រក​ទ្វារ​អន្តរជាតិ​វ៉ា​លឺ​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​បើក​ឱ្យ​មាន​ល្បែងស៊ីសង់​គ្រប់​ប្រភេទ ។ ជាង​នេះ​ទៅ​ទៀត​ពលរដ្ឋ​បាន​ស្នើរ​ឱ្យ​អាជ្ញាធរ​ចុះ​បង្ក្រាប​ជា​បន្ទាន់ ហើយ​ពួក​គាត់​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ មូលដ្ឋាន ដែល​ពួក​គេ​រស់នៅ ព្រមទាំង​គ្រួសារ​ក្រីក្រ​ខ្លះ​អាច​ក្លាយទៅជា​អ្នក​វ័ណ្ឌ.ក​ដោយសារ​តែ​ ជំពាក់​បំណុល ព្រោះតែ​ចាញ់​និង​ល្បែង​ទាំងនេះ​។ ការ​ព្រួយ​បារ​ម្ម​ របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​គេ​មើលឃើញ​ថា ពេល​បច្ចុប្បន្ន​នៅ​កាស៊ីណូ​ ​ហេង​ ​ហេង​ បាន​បើក​សង្វៀន​ជល់​មាន់​ ​បាញ់អាប៉ោង​...

ពាក្យលោក ហ៊ុន សែន «ឆ្កែសុទ្ឋ» កំពុងពេញនិយម

មិនខុសពីជនដៃដល់បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ឈ្មោះ«ជួប សម្លាប់ » ឬ ពាក្យលោក កែម ឡី «ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ» បានត្រូវគេនិយមនិយាយលេងនាពេលកន្លងមកនិងបន្តមកដល់ពេលនេះ ។ ចំណែកបច្ចុប្បន្នពាក្យ«ឆ្កែសុទ្ឋ» ក៍ត្រូវបានគេឮមន្រ្តីរាជការនិងមហាជនមួយចំនួនបាននិយាយលេងផង ផ្កែផ្កាដាក់គ្នាផង ក្នុងន័យឌឺដងតាមពាក្យសម្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ។ ឧទាហរណ៍ នៅក្នុងវង់ផឹកស៊ី គេនិយាយថា បើអ្នកណាលើកកែវមិនអស់ (ផឹកស្រា ឬ ប៊ីយែរ) «ឆ្កែសុទ្ឋ»ជាដើម...

បើករថយន្តក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ឈ្លក់ទឹកស្លាប់ ប្រពន្ធ​យំ​ឱប​សព​ប្តី

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​នៅ​ពេល​យប់​តែ​ម្នាក់ឯង លុះដល់​ចំណុច​ផ្លូវ​កោង និង​មាន​សភាព​ងងឹត​ខ្លាំង​ផង ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក តាំងពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ លុះដល់​ព្រឹក​ទើប​មាន​អ្នក​ប្រទះ​ឃើញ​។ ហេតុការណ៍​បុរស​បើករថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ទឹក​ស្លាប់​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​ ។ បុរស​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ មានឈ្មោះ​ហេង ដា​រ៉ា អាយុ​៥០​ឆ្នាំ មុខរបរ​មន្ត្រី​យោធា នៅ​អង្គភាព​ង​៧០ ស្នាក់​នៅ​ភូមិ​បឹង​ខ្យា​ង...

បញ្ជូន​គ្រាប់​ថ្នាំ​បាញ់​សន្លប់​មក​មិន​ទាន់​បាញ់​សម្លាប់​ដំរីចុះប្រេង

ដំរីចុះប្រេង​ដែល​បាន​ជាន់​សម្លាប់​ហ្ម​កាលពី​ថ្ងៃ​ទី​៥ ខែមេសា កំពុង​ធ្វើ​ឱ្យ​អ្នក​ភូមិ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សមាជិកគ្រួសារ​របស់​ខ្លួន ខណៈ​ដំរី​មួយ​ក្បាល​នោះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​សម្រេចចិត្ត​បង្ខំ​បាញ់​សម្លាប់​វា​តែ​ម្តង នៅ​ម៉ោងជាង​០៦​ព្រឹក​នា​ថ្ងៃ​ទី​០៧ មេ​សា ២០១៧​នេះ ។ ការ​បង្ខំចិត្ត​បាញ់​សម្លាប់​នេះ​បើ​តាម​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បានឱ្យ​ដឹង​ថា ដោយសារ​ពលរដ្ឋ​រស់នៅ​ភូមិ​ពូ​តាំង ទាំង​ចាស់​ក្មេង​ប្រុស​ស្រី ព្រួយបារម្ភ​ពី​សុវត្ថិភាព ក៏​បាន​នាំ​គ្នា​រត់​ប្រសាច​ទៅ​ប្រមូលផ្តុំ​នៅផ្ទះ​ប្រធាន​ភូមិ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​រក​វិធានការ​ទប់​ស្តា​ត់ ព្រោះ​ដំរី​ឈ្មោះ «​តក​» ដែល​ជាន់​ហ្ម​ស្លាប់ បាន​ចេញ​ទៅ​អុកឡុក​ពេញ​ផ្លូវលំ​មួយ​ខ្សែ​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ភូមិ ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ។ វត្តមាន​ដំរីចុះប្រេង​នៅ​លើ​ដងផ្លូវ​នេះ បាន​អុកឡុក​កម្ទេច​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ក្នុងភូមិ និង​បាន​បញ្ចេញ​សកម្មភាព​វាយប្រហារ​លើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ទៀត​ផង បណ្តាល​ឱ្យ​ខូច​ខា​ច​អស់​មួយ​ផ្នែក​យ៉ាងដំណំ ។ ចំណែកឯ​មន្ត្រី​បរិស្ថាន​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា...

សមាគមយួនទិញដី៧២ហិកតា ដើម្បីឲ្យយួននៅលើទឹកឡើងមករស់នៅ

ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យួនរាប់រយគ្រួសារ បានត្រូវជនជាតិយួនអូសលយទៅ​មុខ​ហួស​ពី​ការ​កំណត់​របស់អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ខណ​:​ដែលប្រភពថា​សមាគម​​យួន បានទិញ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ដែន​​នេសាទចំនួន​៧២​ហិកតា ដើម្បីឡើងទៅតំាងទីលំនៅលើគោកវិញ តែដីនោះ​មិន​ទាន់​មាន​អនុ​ប​យោគ (​មិន​មានច្បាប់​អនុញ្ញាត​ពីរ​ដ្ឋា​ថា​ភិ​បាល​កម្ពុជា​) ។ ប្រភពបន្តថា ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិយួន​ទំាងនោះ បាន​លយ​ទៅ​មុខ ហួស​ពី​ការ​កំណត់​របស់អាជ្ញាធរ​ខេត្ត នៅ​លើ​ផ្ទៃ​ទឹក ដែល​មាន​ទង់ជាតិ​ខ្មែរ​បាន​ដោត​នៅ​លើ​ដើមឈើ​១​ដើម ហើយនៅ​ជាប់​នោះ​ក៍​មានផ្ទះ​បណ្តែត​ទឹក របស់​គណ​:​ក​ម្មា​ការ​ខេត្ត សម្រាប់​ធ្វើការ​ត្រួតពិនិត្យ ការ​ចត​ផ្ទះទឹក​របស់​ជន​អន្តោ​ស​ប្រវេសន៍ និង​បាន​ហួស​ទៅ​ពីមុខ​កំពង់​ផែ​ថ្មី ដែល​អាជ្ញាធរ​ខេត្តបាន​រៀបចំ​រួច​ហើយ ។ ព័ត៌មាននេះ អាជ្ញាធរ​​បានដឹង ប៉ុន្តែ​ធ្វើ​មិនដឹង​។ សូម​បញ្ជាក់​ថា ការ​រៀបចំផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យួន ដើម្បី​ឡើង​លើ​គោ​គ​នោះ គឺ​ដឹកនាំ​ដោយ​អភិបាល​ខេត្ត និង​អភិបាលរង​មួយ​រូប...

រុស្ស៊ីនិងអ៊ីរ៉ង់ព្រមានវាយអាមេរិក បើវាយស៊ីរីម្តងទៀត

រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​តេ​អេ​រ៉​ង់ បាន​ចេញ​សេចក្តី​ព្រមាន​រួម​គ្នា​មួយ​ថា​នឹង​សងសឹក​ឲ្យ​ស៊ី​រី ប្រសិនបើ​អា​មេ​រិ​ក​រំលោភ​ចូល​បន្ទាត់​ក្រហម​វាយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ដែល​ជាស​ម្ព័​ន្ឋ​មិត្ត​ជា​ថ្មី​ម្តងទៀត ។ កាលពី​យប់​ថ្ងៃ​ទី​៦​ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា លោក​ត្រាំ បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​បាញ់​មី​ស៊ី​ល​ប្រភេទ Tomahawk ចំនួន​៥៩​គ្រាប់ ដែល​មាន​តម្លៃ​ប្រមាណ​៨៣​លាន​ដុល្លារ (​មី​ស៊ី​ល​Tomahawk១​គ្រាប់​មាន​តម្លៃ​១,៤១០,០០០) ស្រោច​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី Shayrat ដែល​ជា​ប្រភព​ដើម​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​ជន​ស៊ី​វិល​ជិត​១០០​នាក់ និង​របួស​ជាង​៥០០​នាក់​ក្នុង​ខេត្ត Idlib ៕

ហ៊ុន សែន ថាលោកជាវីរបុរសដូចសាលដឺហ្គោល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សរសើរ​ខ្លួន​លោក​ផ្ទាល់​ទៅ​នឹង​វីរបុរស​បារាំង​លោក សាល​ដឺ​ហ្គោ​ល នៅ​ត្រង់​ថា​លោក​និង​អតីត​ប្រធានាធិបតី​បារាំង​សាល​ដឺ​ហ្គោ​ល ដែល​ធ្លាប់​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​អំឡុង​ទសវត្សរ៍​ទី​៦០​គឺ​ទៅ​ពឹង​កម្លាំងយោធា​បរទេស​មក​រំដោះប្រទេស​ដូច​គ្នា គឺ​លោក​ពឹង​វៀតណាម ឯ​លោក​សាល​ដឺ​ហ្គោ​ល​ពឹង​អង់គ្លេស​មក​វាយ​អា​ឡឺ​ម៉​ង់ ។ លោក ហ៊ុន សែន ក៍បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ចង់​បន្ទោស​លោក​ថា ហេតុ​អ្វី​ទៅ​ពឹង​ប្រទេស​វៀតណាម ដើម្បី​ជួយ​រំដោះប្រទេស អីចឹង​គួរ​បន្ទោស​លោក សាល​ដឺ​ហ្គោ​ល ផង​ដែរ​។ បុរស​ខ្លាំង ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​កងទ័ព​វៀតណាម ដែល​មិន​ត្រឹមតែ​មិន​ចាប់ចង​និង​ធ្វើបាប​លោក អំឡុង​ពេល​លោក​រត់​ភៀសខ្លួន​ទៅ​វៀតណាម​នោះ​ទេ បែរជា​វៀតណាម​បាន​ជួយ​លោក និង​យុទ្ធ​មិត្ត ៤​រូប​ទៀត...

លួច​បាន​ហើយ​ជិះ​ម៉ូតូ​វង្វេងផ្លូវ ចង្រៃ​អី? សួរ​ប៉ះ​ចំ​ប្រជា​ការពារ​ភូមិ

កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​របស់​អ្នក​ភូមិ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រក​ផ្លូវ​គេ​ខ្លួន​ដោយ​វង្វេង ហើយ​បាន​ឈប់​សួរ​ប៉ះ​ចំ​ប្រជា​ការពារ​ភូមិ ក៏​ត្រូវ​ប្រជា​ការពារ​ភូមិ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ឧសភា ២០១៧ នៅ​ចំណុច​ទួល​អ្នកតា​ស្លែង ភូមិ​កំចាត់​ព្រាយ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។ បើ​តាម​មន្ត្រី​នគរបាល​នៅ​អធិការដ្ឋាន​ស្រុក​ពញាឮ​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឯក ឡា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ...

ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ឋនឹងអំពើក្បត់ជាតិជាមួយកឹម សុខា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ធ្ងន់​ៗ​ទៅ​លើ​បុគ្គល​ដែល​ពាក់​ព័​ន្ឋ​នឹង​អំពើ​ក្បត់ជាតិ​ជាមួយ​លោក កឹ​ម សុខា ថា​នឹង​មិន​រួចខ្លួន​នោះ​ទេ ព្រោះ​សំណុំរឿង​ដែល​លោក ហ៊ុន សែន ចោទ​ថា​ឈាន​ទៅ​រក​ការ​ធ្វើ​បដិវត្តន៍​ព៌​ណ​នេះ​មិន​ទាន់​ចប់​ត្រឹម​ចាប់ខ្លួន​លោក កឹ​ម សុខា​តែ​ម្នាក់​នោះ​ទេ ។ យ៉ាងណា​ក៍ដោយ លោក ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​លោក​ព្រមាន​ខាងលើ​ទេ គ្រាន់តែ​អ្នក​នោះ​បាន​និយាយ​ដោយ​ព្រហើន​នៅ​ក្នុង​ខេត្តកំពង់ធំ ព្រះ​វិហារ​និង ខេត្តសៀមរាប​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ៕

បង្កៃគ្រាប់​M79 ចង​ភ្ជាប់​ក្រោម​រថយន្ត​ឡិច​ស៊ី​ស ម្ចាស់​យក​មក​ជួសជុល​ទើប​ដឹង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​២ ថា​បាន​ប្រទះ​ឃើញ​គ្រាប់​ម៉ាក M79 មួយ​គ្រាប់​ចង​ភ្ជាប់​នឹង​ទុយោ​ធុង​ទឹក​រថយន្ត​ម៉ាក​ឡិច​ស៊ីស RX.330 មួយ​គ្រឿង ខណ​:​ដែល​ម្ចាស់​រថយន្ត​បាន​យក​មក​ជួសជុល​នៅ​យានដ្ឋាន​មួយ​កន្លែង​នៅ​ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​០៩ មីនា ២០១៨ ។ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ងួ​ន ហួត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ីស ពណ៌​ស​ស៊េរី​ឆ្នាំ ២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7668 បាន​អះអាង​ថា ខ្លួន​បាន​ទិញ​រថយន្ត​នេះ​ពី​ឈ្មោះ ស៊ី​ណា លី​ម៉េ​ង...

បែកធ្លាយលុយ Bill Gates ២ដងបានស្មើលុយ ពូទីន

យោងតាមគេហទំព័រ Business Insider និងរបាយការណ៍របស់ Panama Papers បានឲ្យដឹងថា ប្រធានានាធិបតីសហព័ន្ឋរុស្ស៊ី លោក Vladimir Putin ក្នុងវ័យ៦៤ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណពី១៤៤ពាន់លានដុល្លារអាមេរិក ទៅ២០០ពាន់លានដុល្លារអាមេរិក ។ បើតាមប្រភពដដែល ទ្រព្យសម្បត្តិរបស់មេដឹកនំាដ៍មានឥទ្ឋិពលបំផុតទំាងនៅរុស្ស៊ីនិងលើពិភពលោកទាំងនោះបានមកសេវាកម្មជំនួញជាច្រើនដូចជា៖ ក្រុមហ៊ុនប្រេង និងឧស្ម័ន អចលនវត្ថុ ធនាគារ សាលារៀន មន្ទីរពេទ្យ និងក្រុមហ៊ុនសំណង់ …          ។ល។ ខណៈដែល ទស្សនាវដ្ដី...

ចង់​សាក​រសជាតិ​បបរ​សម័យ ប៉ុ​ល ពត មាននៅ​សៀមរាប

សៀមរាប ៖ ភាព​អត់ឃ្លាន​របស់​ប្រជាជន​ខ្មែរ​វ័យ​ចាប់ពី​ប្រមាណ​ជា​៤០​ឆ្នាំ​ឡើង​លើ ច្បាស់​ជា​នៅ​ចាំ​បាន បបរ​សម័យ ប៉ុ​ល ពត ភាគច្រើនគឹ​បបរ​អង្ករ​មួយ​កំប៉ុង​ជាមួយ​ទឹក​មួយ​ឆ្នាំងខ្ទះ​ធំ ។ សព្វ​ថ្ងៃនេះ​ក្មេង​ៗ​សម័យ​ឥឡូវ ហូប​ឆ្ងាញ់ ដេក​ស្រួល ច្បាស់​ជា​មិនដឹង​ពី​អតីតកាល​ជូរ​ចត់​យ៉ាងណា​នោះ​ទេ ទាំងនេះ​ហើយ​ធ្វើ​អោយ​បុរស​ម្នាក់​ជា​អ្នក​សៀមរាប សម្រេចចិត្ត​បើក​អាហារ​ដ្ឋា​ន បបរ​សម័យ ប៉ុ​ល ពត ។ លោក​ទួន តែម​ បើកហាង​នេះ​ក្នុងគោលបំណង ដែល​លោក​បើក​នោះ​គឺ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​មាន​ចំណាប់អារម្មណ៍ ​និង​ចង់​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍ កាលពី​របប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ចង​ចាំ​នូវ​ប្រវត្តិសាស្ត្រ​...

ក្រសួងប្រាប់ថាថ្នំាប៉ូវផ្លូវភេទសម្រាប់បុរស «GOOD MAN» មិនទាន់..

ក្រសួងសុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ឱសថស្ថាន​ទាំងឡាយ​ណា​ដែល​នាំ​ចូល និង​ចែកចាយ​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ «GOOD MAN» ដែល​ក្រសួង​អះអាង​ថា​ពុំ​បាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ បើ​យោង​តាម​សេចក្ដីជូនដំណឹង​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ពិនិត្យ​ឃើញ​មានការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ «GOOD MAN» តាម​ប្រព័ន្ធ facebook ដែល​នៅ​ក្នុង​នោះ​ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Wining International Trade Co; Ltd ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​ខាងលើ​នេះ​ដោយ​អួតអាង​ហួស​ពី​ការ​ពិត​ថា វា​នឹង​ជួយ​បុរស​ដែល​អសមត្ថភាព​ផ្លូវភេទ​មានឱកាស​ផ្ដល់​ភាព​សុខ​ស្រួល​ដល់​ដៃគូ​រួម​ភេទ​របស់​ខ្លួន​បាន​ដោយ​ងាយ​ដោយសារ​ឱសថ​នេះ​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ «​ក្រលៀន តម្រងនោម ក្រពេញ​ប្រ៉ូ​ស្តា​ត អ័រម៉ូន ជា​ពិសេស​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស​ឲ្យ​បាន​ខ្លាំង...

សប្តាហ៍នេះ EU អាចនឹងចេញវិធានការបន្ថែមប្រឆំាងរដ្ឋាភិបាលខ្មែរ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​មក​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​លុប​ចោលការ​អនុគ្រោះ​លើ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ជុំវិញ​អ្វី​ដែល​សហភាព​អឺរ៉ុប​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​មុន​។ សហភាព​អឺរ៉ុប បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ថា​រ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​នោះ ឲ្យ​វិល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​ខាង​មុខ​ឡើង​វិញ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​នោះ​ឡើយ​។ ខណៈ​ដែល​កម្ពុជា​នៅ​តែ​មិន​ផ្លាស់​ប្ដូរ​ជំហរ​ងាក​ទៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក ២៨​ប្រទេស គ្រោង​នឹង​ជជែក​ជា​ថ្មី​ម្ដងទៀត​អំពី​បញ្ហា​កម្ពុជា និង​ភូមា នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប្រ៊ុ​ច​ស៊ែ​ល...

មន្រ្តីរវល់ឃោសនាបក្ស ឈ្មួញសម្រុកកាប់ឈើ

ប្រភព​ពី​ប្រជា​សហគមន៍​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាប​និយាយ​ថា ព្រៃឈើ​ក្នុង​សហគមន៍​របស់​ពួក​គេ បាន​ត្រូវ​ជនល្មើស​ដែល​ស៊ីឈ្នួល​ឲ្យ​ក្រុម​ឈ្មួញ​ឈើ​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​យល​ឈើ​ផង​និង​ឈូស​ឆាយ​យក​ដី​ធ្វើក​ម្មសិ​ទ្ឋិ​ផង ខណៈ​មន្ត្រី​ពាក់​ព័​ន្ឋ​នានា​ដែល​ភាគច្រើន​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់រវល់​ទៅ​ឃោសនា​រក​សំឡេង​ឆ្នោត​ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែឧសភា​រហូត​ដល់​ថ្ងៃ​បិទ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃ​ទី​០២ មិថុនា​ម្សិលមិញ​នេះ ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ព្រៃឈើ​ដែល​ត្រូវ​បាន​ជនល្មើស​កាប់​បំផ្លាញ​នោះ នៅ​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ស្ថិត​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ៕    

អ្នក​គ្រប់គ្រង​រោងចក្រជនជាតិ​ចិន​វ៉ៃ​កម្មការិនី​ពីរ​នាក់​បណ្ដាល​ឱ្យ​ម្នាក់​សន្លប់

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវ​ឌូ (CCAWDU) បាន​លើក​ឡើង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​ករណី​ដែល​ជនជាតិ​ចិន បាន​វាយ​កម្មការិនី​រោងចក្រ ប៊ី​ង​វិ​ន ហ្គា​មិន ខេ​ម​បូ​ឌា ពីរ​នាក់ បណ្ដាល​ឱ្យ​ម្នាក់​សន្លប់ ដែល​មា​នទី​តាំងនៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខែត្រ​កណ្ដាល​។ លោក អាត់ ធន់ បានឱ្យ​អាស៊ី​សេរី ដឹង​កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែកុម្ភៈ ថា អ្នកគ្រប់គ្រង​រោងចក្រ​ជា​ជនជាតិ​ចិន តាម​បណ្ដា​រោងចក្រ​ភាគច្រើន​បាន​ធ្វើបាប​កម្មករ​ខ្មែរ ប៉ុន្តែ​គ្រាន់តែ​មិន​ទាន់​មានការ​ផ្ទុះ​ហិង្សា​ប៉ុណ្ណោះ​។ កម្មករ​រោងចក្រ​កាត់ដេរ ប៊ី​ង​វិ​ន...