រុស្ស៊ីបញ្ជូនទ័ពទៅព្រំប្រទល់កូរ៉េខាងជើង

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាដល់អគ្គមេបញ្ជាការកងទ័ពក្រហមរបស់ខ្លួនឲ្យ​បញ្ជូន​កង​ទ័ពនិងគ្រឿងបរិក្ខាទ័ពទៅកាន់ព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ។ បើតាម Daily Mail ការបញ្ជូនកងទ័ពនិងគ្រឿងយុទ្ឋោបករណ៍ជាច្រើនតាមរថភ្លើងនាពេលនេះ ព្រោះតែរុស្សី​បារម្ភ​សហរដ្ឋអាមេរិកវាយប្រហារកូរ៉េខាងជើង ។ មកទល់នឹងពេលនេះ មហាយក្សពីរហើយគឺរុស្ស៊ីនិងចិន(ទ័ព១៥ម៉ឺននាក់) បានបញ្ជូនទ័ពទៅកាន់ព្រំដែន​កូរ៉េខាងជើង ដើម្បីត្រៀមទប់ទល់ស្ថានការណ៍ណាមួយនៅពេលផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉ ៕  

បំផ្ទុះគ្រាប់និងបាញ់នៅថៃស្លាប់និងរបួស៥នាក់

យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់និងរបួសធ្ងន់ស្រាល០៣នាក់ ដោយសារបំផ្ទុះគ្រាប់និងបាញ់នៅ​ខេត្តភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ។ ការបំផ្ទុះគ្រាប់និងបាញ់រះពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Narathiwat, Pattani និងខេត្តSongkhla បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។ ចាប់តំាងពីឆ្នាំ២០០៤មក មនុស្សជាង៦៥០០នាក់បានត្រូវអាជ្ញាធរថៃរាយការណ៍ថា​បានស្លាប់ដោយសារការបំផ្ទុះ​គ្រាប់និងបាញ់រះក្រោយក្រុមមូស្លីមនៅភាគខាងត្បូងថៃចង់ផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ថៃ ៕    

ទូតកូរ៉េខាងជើងប្រចំា UN ហៅអាមេរិកជនពាល

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក គីម អ៊ីន រីយុង(Kim In Ryong )​បាននិយាយ​ចោទ​ប្រកាន់​សហរដ្ឋអាមេរិកថាជាអ្នករំខានសន្តិភាព និងស្ថិរភាពពិភពលោក និងកំពុងប្រើចរិតជាជនពាល ។ ថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York សហរដ្ឋអាមេរិក​លោកទូតកូរ៉េខាងជើង​បានលើកឡើងទៀតថា ការវាយប្រហាររបស់អាមេរិកលើប្រទេសស៊ីរី គឺ ជាសារមួយដ៏ច្បាស់លាស់​ជូនកូរ៉េខាង​ជើង ។ បើតាមលោក គីម អ៊ីន រីយុង កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើសង្គ្រាម​ដែលបង្កឡើង​ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ ទោះជាយ៉ាងណាលោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចំា UN...

នាវាមុជទឹកកូរ៉េខាងជើងជាច្រើនគ្រឿងបាត់ពីរ៉ាដា

ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លំាង ខណៈដែលព័ត៌មានចារកម្មរបស់​កូរ៉េខាង​ត្បូងបានឲ្យដឹងថា នាវមុជទឹកមានផ្ទុកគ្រាប់នុយក្លេអ៊ែរ​និងមីស៊ីលជាច្រើនគ្រឿងរបស់កូរ៉េខាងជើងបាន​បាត់ពី​ប្រព័ន្ឋរ៉ាដា ដែលគេបានដាក់ការសង្ស័យថា កូរ៉េខាងជើងអាចនឹងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរបាញ់ចេញពី​នាវាមុខទឹក​ដែលបាត់ពីរ៉ាដានោះ ៕    

កូរ៉េខាងជើងថាសង្រ្គាមពិតជាផ្ទុះ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ(កូរ៉េខាងជើង) លោក Han Song-Ryol បានបញ្ជាក់ថា​ សង្គ្រាមនឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា ។​ ថ្លែងប្រាប់ BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះលោក Han Song-Ryol បានបញ្ជាក់​ទៀត​ថា កូរ៉េខាងជើង​​មិនខ្វល់នឹងការគំរាមវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក​និងការ​ថ្កោលទោស​ណា​មួួយ​ពីសហគមន៍អន្តរជាតិនិងសម័្ពន្ឋមិត្តនោះឡើយ ពោលគឺកូរ៉េខាងជើងនៅតែបន្តសាកល្បងមីស៊ីលនិងអភិវឌ្ឍន៍​អាវុធប្រល័ួលោកដដែល ។ ការលើកឡើងរបស់លោកអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​លោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បាននិយាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧ថា ​​កូរ៉េខាងជើងអាចនឹងជួបវាសនាដូចស៊ីរីនិងអាហ្វហ្កានីស្ថាន ហើយថា​ការអត់ធ្មត់​ចំពោះ​ប្រទេសនេះ​គឺអស់ហើយ។ យ៉ាងណាក៍ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក...

អាមេរិកលែងទ្រំាជាមួយកូរ៉េខាងជើងទៀតហើយ

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានលើកឡោះងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧នេះថា ​​កូរ៉េខាងជើងអាចនឹងជួបវាសនាដូចស៊ីរីនិងអាហ្វហ្កានីស្ថាន ហើយថា​ការអត់ធ្មត់​ចំពោះ​ប្រទេសនេះគឺអស់ហើយ។ យ៉ាងណាក៍ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster បានអះអាងថា បញ្ហាកូរ៉េខាងជើង​កំពុងតែក្តៅគគុក ប៉ុន្តែអាមេរិកមិនរំពឹងក្នុងការប្រើប្រាស់កម្លាំងយោធានោះឡើយ។ ការលើកឡើងរបស់លោកអនុប្រធានាធិបតីអាមេរិកខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​មេដឹកនំា​កុម្មុុនីស្ត​កូរ៉េ​ខាងជើង នៅតែគគ្លើនចង់សាកល្បងអាវុធប្រល័យលោកនិងអះអាងពីការមិនខ្លាច​ញញើតចំពោះសហរដ្ឋ​អាមេរិកដែលចង់ប្រើកម្លំាងវាយប្រហារកូរ៉េខាងជើងនោះ ។ រង់ចំាតាមដានលើគេហទំព័រនិងផេកហ្វេសប៊ុករបស់«អង្រុត»ថាតើ អាមេរិកនឹងវាយប្រហារកូរ៉េខាងជើង​ឬយ៉ាងណា ហើយបើអាមេរិកវាយមែន សង្រ្គាមលោកលើកទីIII ពិតជាផ្ទុះចេញពីឧបទ្វីកូរ៉េមែន ឬក៍​យ៉ាង​ណា?៕  

កូរ៉េ​ខាង​ក្បួ​ង​ស្នើ​ឲ្យ​អា​មេ​រិ​ក​​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD បន្ដែម

សេ​អ៊ូ​ល ៖ សារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​ចេញផ្សាយ​ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ ខែមេសា ២០១​នេះ​ថា នៅ​ទី​នេះ​គ្មាន​ទេ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​កម្រិត​ខ្ពស់​របស់​សហរដ្ឋអាមេរិក តាមតែ​អាច​ធ្វើ​ទៅ​បាន​នៅ​ថ្ងៃ​ទី 9 ខែឧសភា ខាង​មុខ​នេះបន្ថែមទៀត ។ ប្រទេស​កូរ៉េ​ខាងត្បូង​រំពឹង​ទុក​ថា សហរដ្ឋអាមេរិក​អាច​ព​ន្លឿ​ន​នៃ​ការ​នាំ​យក​ស្ថានីយ​ការពារ​កម្ពស់​ខ្ពស់​(THAAD) ទៅ​កាន់​តំបន់​ឧបទ្វីប​កូរ៉េ​អោយ​បាន​ឆាប់​ៗ សម្រាប់​កូរ៉េ​ខាងត្បូង​កំណត់​ជ្រើសរើស​ជា​ប្រធាន​ថ្មី​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាងជើង ។

បើ​អា​មេ​រិ​ក​វាយ កូរ៉េ​ខាងជើង​នឹង​សង​វិញ​យ៉ាង​ចាស់ដៃ

ក្រុង​ព្យុ​ង​យ៉ាង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពី​កាំជ្រួច​មី​ស៊ី​ល​របស់​ខ្លួន ដែល​អាច​ប្រតិបត្តិការ​ឆ្លង​ទ្វីប ពី​នាវាមុជទឹក​(SLBM) ជា​លើក​ដំបូង នៃ​ក្បួន​យោធា​ដ៏​ធំ​មួយ​ប្រារព្ធ​ខួប​លើក​កំណើត​ទី​១០៥ ឪពុក​បង្កើត​លោក​គី​ម ជុង​អ៊ុ​ន នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ មេ​សា ២០១៧ នេះ​។ ប្រទេស​កូរ៉េ​ខាងជើង​បាន​ ព្រមាន​សហរដ្ឋអាមេរិក​នៅ​​ថ្ងៃ​សៅរ៍​នេះ​ថា សូម​បញ្ចប់ "​ការ​គំរាម​គំ​ហែង​ផ្នែក​យោធា​" បើ​អាមេរិកហ៊ានវាយប្រហារនោះ ច្បាស់ជាប្រឈម​នឹង​ការ​សងសឹក​យ៉ាង​ចាស់ដៃ​វិញ​ជាក់ជាមិន​ខាន ខណៈ​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​ឆ្ពោះទៅ​រក​រដ្ឋ​ទីក្រុង​ព្យុ​ង ​យ៉ាង កំពុង​បង្កើន​កំ​ដៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​យ៉ាង​ខ្លាំង ។ ទូរទស្សន៍ ​រដ្ឋ​បាន​បង្ហាញ​រូបភាព​នៃ Pukguksong-2 SLBMs...

បើ​លោក​វេជ្ជបណ្ឌិត​វៀតណាម ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក រឿង​ក្តី​ឧក្រិដ្ឋ​របស់​លោក​អាច​សើរើ

បន្ទាប់​ពី​លោក David Dao ត្រូវ​បាន​ទាញ​ពី​កៅអី​អូស​ចេញ​ដោយ​ហិង្សា​ពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ United Airline របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៩ ខែមេសា កន្លង​មក ប្រវត្តិ​រឿង​ក្តី​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ ចំនួន​៩៨លើក ក្នុង​កំណត់​ត្រា​របស់​តុលាការ ។ ប្រសិនបើ​គាត់​សម្រេចចិត្ត​ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ប៉ូ​លី​ស រឿង​ក្តី​ឧក្រិដ្ឋរបស់​គាត់​អាច​ត្រលប់​មក​រក​គាត់​វិញ​ក៏​អាច​ថា​បាន នេះ​បើ​យោង​តាម​លោក​មេធាវី​ទីក្រុង​ញូ​វ​យ៉​ក ។ មេធាវី​ញូ​វ​យ៉​ក​លោក Michael Dauti បានអោយ​ដឹង​ថា កន្លង​មក​លោក​វេជ្ជបណ្ឌិត David Dao ស្ថិត​ក្នុង​បញ្ជីខ្មៅ​នៅឡើយ...

​លួចចូលនេសាទ​​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ផ្កាថ្ម ​អូស្ត្រាលីចាប់យួន​១៥​នាក់ទៀត

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ឡើយ ដែល​ប្រជា​នេសាទ​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី​ចាប់ខ្លួន ដោយសារ​តែ​បញ្ហា​លួច​ចូល​មក​ធ្វើការ​នេសាទ​ខុសច្បាប់​ជា​ដដែល​ៗ ហើយ​ទូក​ជា​ច្រើន​គ្រឿង​ក៏​ធ្លាប់​ត្រូវ​បាន​កម្ទេច​ចោល ដើម្បី​ជា​ការ​ព្រមាន​ផង​ដែរ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ពុំ​រាងចាល ហើយ​បន្ត​រុករាន​ចូល​មក​ប្រមែប្រមូល​ធនធាន​សមុទ្រ​របស់​ប្រទេស​ដទៃ​ទៀត ។ ជាក់ស្តែង​​យន្តហោះ​ឃ្លាំមើល​នៅ​រសៀល​ថ្ងៃទី​១២ មេសា ២០១៧ នេះ​ទីភ្នាក់ងារ​ការពារ​ព្រំដែន​សមុទ្រ​អូស្ត្រាលី (ABF) បាន​ប្រទះ​ឃើញ​និង​ធ្វើ​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​ជន​វៀតណាម​ចំនួន​​១៥​នាក់ ទូក​មួយ​គ្រឿង​កំពុង​នេសាទ​នៅ​ក្នុង​ដែនសមុទ្រ​ផ្កាថ្ម នៅ​ជិត​ថ្ម​ប៉ប្រះ​ទឹក Saumarez, ប្រមាណ៣៣០គីឡូម៉ែត្រ ពីភាគ​ឦសាន​នៃ​ទីក្រុង Gladstone ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ចូល​មក​ធ្វើការ​នេសាទ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ២០១៧​នេះ​។ អាជ្ញាធរ​អូស្ត្រាលី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឆ្មាំ​សមុទ្រ​អូស្ត្រាលី​បាន​ឆែកឆេរ​ក្នុង​ទូក​មួយ​គ្រឿង​រក​ឃើញ​ធនធាន​នេសាទ នៅ​ក្នុង​បរិមាណ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ក៏​បាន​ចាប់ផ្តើម​រៀបចំ​នីតិវិធី...

រុស្ស៊ីនិងអ៊ីរ៉ង់ព្រមានវាយអាមេរិក បើវាយស៊ីរីម្តងទៀត

រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​តេ​អេ​រ៉​ង់ បាន​ចេញ​សេចក្តី​ព្រមាន​រួម​គ្នា​មួយ​ថា​នឹង​សងសឹក​ឲ្យ​ស៊ី​រី ប្រសិនបើ​អា​មេ​រិ​ក​រំលោភ​ចូល​បន្ទាត់​ក្រហម​វាយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ដែល​ជាស​ម្ព័​ន្ឋ​មិត្ត​ជា​ថ្មី​ម្តងទៀត ។ កាលពី​យប់​ថ្ងៃ​ទី​៦​ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា លោក​ត្រាំ បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​បាញ់​មី​ស៊ី​ល​ប្រភេទ Tomahawk ចំនួន​៥៩​គ្រាប់ ដែល​មាន​តម្លៃ​ប្រមាណ​៨៣​លាន​ដុល្លារ (​មី​ស៊ី​ល​Tomahawk១​គ្រាប់​មាន​តម្លៃ​១,៤១០,០០០) ស្រោច​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី Shayrat ដែល​ជា​ប្រភព​ដើម​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​ជន​ស៊ី​វិល​ជិត​១០០​នាក់ និង​របួស​ជាង​៥០០​នាក់​ក្នុង​ខេត្ត Idlib ៕

ចិនខ្លាចអាមេរិកវ៉ៃកូរ៉េខាងជើងមែន ត្រៀមទ័ព១៥ម៉ឺននាក់

រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​បាន​បញ្ជូន​កងទ័ព​ចំនួន​១៥​ម៉ឺន​នាក់​ទៅ​កាន់​ព្រំដែន​ជាប់​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ត្រៀម​មុន​ទប់ទល់​ស្ថាន​កា​រវិ​វត្ត​ណាមួយ ពិសេស​ករណី​មាន​ជនភៀសខ្លួន​ពី​ប្រទេស​កូរ៉េ​ខាងជើង ក្រោយ​អា​មេ​រិ​ក​គំរាម​ថា​នឹង​វាយប្រហារ​កូរ៉េ​ខាងជើង ប្រសិនបើ​ប្រទេស​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​បន្ត​អភិវឌ្ឍន៍​និង​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​នោះ ។ ពេល​នេះ​កងទ័ព​អា​មេ​រិ​កបាន​ចល័ត​នាវា USS Carl Vinson ដែល​ជា​ប្រភេទ​នាវា​ទំនើប​បំផុត​សម្រាប់​ដឹក​ក្រុម​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល ពី​សិង្ហ​បុរី​ទៅ​កាន់​កូរ៉េ​ខាងជើង ៕  

ក្រោយ​វាយ​ស៊ី​រី​ទើប​ដឹង​ថា គម្រោង​លោក​ត្រាំ សន្សំ​សំចែ​ជាង​លោក​អូ​បា​ម៉ា

រឿងរ៉ាវ​ជា​ច្រើន​បាន​កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​វាយប្រហារ​ប្រទេស​ស៊ី​រី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើ​អាវុធ​គីមី ក្រោម​របប​នៃ​រដ្ឋាភិបាល​លោក អាសា​ដ ធ្វើ​ឲ្យ​មានការ​ប្រៀបធៀប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក ដូ​ណា​ល់ ត្រាំ ព្រោះ​គម្រោង​វាយ​ប្រទេស​ស៊ី​រី​តែ​មួយ តែ​ការ​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​មាន​ទ្រង់ទ្រាយ​ខុស​គ្នា ។ បើ​តាម​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ចេញផ្សាយ​ថា ការ​វាយប្រហារ​លើ​មូលដ្ឋាន​អាកាស​មួយ​របស់​រដ្ឋាភិបាល​ស៊ី​រី របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ គឺ​ស្រ​ដៀង​គ្នា​នឹង​ផែន​ការណ៍ អតីត​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ការ​វាយប្រហារ​ដែល​បាន​រៀបចំ​ទុក​កាលពី​ឆ្នាំ​២០១៣ មក​ដែរ ប៉ុន្តែ​ការ​វាយប្រហារ​របស់​លោក​អូ​បា​ម៉ា មាន​ទ្រង់ទ្រាយ​ធំ​ជាង​លោក​ត្រាំ...

ត្រាំ សង្កៀតធ្មេញចង់ខំា គីម ជុងអ៊ុន

សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​នាវា​ពិឃាត USS Carl Vinson ផ្ទុក​យន្តហោះ​និង​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល ប្រើ​ឋា​ម​ពល​នុយក្លេអ៊ែរ និង នាវាចម្បាំង​សម្រាប់​បាញ់​គ្រាប់​មី​ស៊ី​ល​ថម​ម៉ា​ហ៊​ក ទៅ​កាន់​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ក្បែរ​នឹង​ឧបទ្វីប​កូរ៉េ ដើម្បី​គំរាមកំហែង​កូរ៉េ​ខា​ជើង​ផង និង​ពង្រឹង​វត្តមាន​យោធា​អា​មេ​រិ​ក​នៅ​ទីនោះ​ផង​។ ការ​បញ្ជូន​ក្រុម​នាវា​ពិឃាត​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដោយ​ចំហ​គំរាម​វាយប្រហារ​កូរ៉េ​ខាងជើង ប្រសិនបើ​កូរ៉េ​ខាងជើង​មិន​បោះបង់​គម្រោង​សាកល្បង​អាវុធ​ប្រល័យ​លោក​នោះ​ទេ ។ ចំណែកឯ​កូរ៉េ​ខាងជើង​នោះ​វិញ ក៍បាន​ប្រកាស​មិន​ខ្លាច​ការ​គំរាម​របស់​អា​មេ​រិ​ក​នោះ​ដែរ និង​ថាបើ​អា​មេ​រិ​ក​ខ្លាំង​សាក​ម្តង​ទៅ ៕      

ពូទីនថាបើត្រំាវ៉ៃស៊ីរីម្តងទៀតនឹងផ្ទុះសង្រ្គាម

លោក​ប្រធានាធិបតី​សហ​ព័​ន្ឋ​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​០៨ ខែមេសា​ដោយ​ព្រមាន​ថា ប្រសិនបើ​លោក​ប្រធានាធិបតី​អា​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​ស៊ី​រី​ជា​ថ្មី​ម្តងទៀត​ដូច​អ្វី​ដែល​លោក​ត្រាំ​ធ្លាប់​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នោះ​មែន នោះ​សង្គ្រាម​នៅ​ស៊ី​រីនឹង​ផ្ទុះ​កាន់តែ​ធំ ។ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា លោក​ត្រាំ បាន​បញ្ជា​លើក​ដំបូង​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៥​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២០ ខែមករា​កន្លង​មក ឲ្យ​កងទ័ព​អា​មេ​រិ​ក​បើក​ការ​វាយប្រហារ​ទៅ​លើ​យោធា​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​លោក​បា​សា អាល់​អាសា​ដ ។ ល​ទ្ឋ​ផល​នៃ​ការ​បាញ់​មី​ស៊ី​ល​ប្រភេទ​ថម​ម៉ា​ហ៊​ក​ចំនួន​៥៩​គ្រាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល​ស៊ី​រី​ដែល​ប្រើ​អាវុធ​គីមី​នោះ​បណ្តាល​ឲ្យ​ស្លាប់​០៧​នាក់ ខូចខាត​យន្តហោះ​ចម្បាំង​ស៊ី​រី​យ៉ាងតិច​២០​គ្រឿង និង​ខូចខាត​ប្រព័ន្ធ​ការពារ​អាកាស រ៉ា​ដា និង​ដេប៉ូ​គ្រាប់​។ គ្រាប់​មី​ស៊ី​ល ថម​ម៉ា​ហ៊​កមួយ​គ្រាប់​មាន​តម្លៃ ៨៣​ម៉ឺន​២០០០​ដុល្លារ ហើយ​វា​គឺជា​អាវុធ​ដ៏​សំខាន់​របស់​យោធា​សហរដ្ឋអាមេរិក​ដែល​មាន​ភាព​សុ​ក្រិត​ខ្ពស់​បំផុត​។ រង្វង់​ប្រតិបត្តិការ​របស់​វា​អាច​បាញ់​ពី​ចម្ងាយ​១២០០​គីឡូម៉ែត្រ​ដល់​២៥០០​គីឡូម៉ែត្រ...

អា​មេ​រិ​ក​មិន​បន្ធូរ​ដៃ ព្រមាន​វ៉ៃ​ស៊ី​រី​បន្ថែម​ទៀត

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​៧ មេ​សា នេះ​ថា សហរដ្ឋអាមេរិក​នឹង​មិន​នៅ​ស្ងៀម​ទេ "​យើង​រៀបចំ​រួច​ហើយ​ដើម្បី​វាយប្រហារ​បន្ថែម​ទៀត​" ទាំងនេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី chemical weapons របស់​ប្រទេស​ស៊ី​រី ដែល​មានការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​រុ​ស្ស៊ី​ថា ជា​អ្នកគាំទ្រ​នៃ​ទ​ង្វើ​មួយ​នេះ ។ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ផ្តើម​វាយប្រហារ​យ៉ាង​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី​៦ មេ​សា​នេះ លោកស្រី Haley បាន​ថ្លែង​ថា យើង​នឹង​ចាត់វិធានការ​វាយប្រហារ​ស៊ី​រី​បន្ថែម​ទៀត អាច​នឹង​ប្រើ​គ្រាប់បែកនុយក្លេអ៊ែរ bombing វា​ជា​អាវុធ​ដែល​អន្ដរជាតិ​ហាមឃាត់ ប៉ុន្តែ​យើង​សង្ឃឹមថា នឹង​មិន​មានការ​ចាំបាច់​សម្រាប់​ប្រើ​វា ប្រសិនបើ​របប​លោក​អាសា​ដ​បញ្ចប់​ការ​សម្លាប់​ដោយ​អាវុធ​គីមី ។...

ផ្ទុះ​ភេរវកម្ម​នៅ​ស៊ុ​យ​អ៊ែ​ត បើករថយន្ត​បំ​បុក​អ្នក​ថ្មើរជើង ស្លាប់​៣​នាក់​របួស​ច្រើន​នាក់

ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​រដ្ឋធានី​ស្ត​ក់​ហូ​ម Stockholm ប្រទេស​ស៊ុ​យ​អ៊ែ​ត មនុស្ស​យ៉ាង​ហោច​ណាស់​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ជា​ច្រើន​បាន​រង​របួស បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បំ​បុក​អ្នក​ថ្មើរជើង នៅ​លើ​ផ្លូវ​ជិត​ផ្សារ​ទំនើប​នៅ​កណ្តាល​នៃ​ទីក្រុង​នេះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ប្រហែល​ម៉ោង​៩​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែមេសា ឆ្នាំ​២០១៧ នេះ​នៅ​លើ​ផ្លូវ​ផ្សារ​ទំនើប​ដ៏​មមាញឹក​មួយ​កន្លែង Drottninggatan ។ សេវា​សង្គ្រោះ​បន្ទាន់​កំពុង​ជួយ​ជន​រង​គ្រោះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​បាន​រង​របួសស្រាល​ឬ​ធ្ងន់ធ្ងរ​នោះ​ឡើយ ។ ប៉ូ​លី​ស​ស៊ុ​យ​អ៊ែ​ត​បាន​បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ គឺជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ដែល​ក្រុម​ភេ​វរ​ករ​អាច​ធ្វើ​ទៅ​បាន ហើយ​មនុស្ស​៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជឿ​ថា បាន​រង​របួស​ ក្នុងការ​វាយប្រហារ​នៅ​កណ្តាល​នៃ​រដ្ឋធានី Stockholm ។ ប៉ូ​លី​ស​កំពុងបើកការ​ស៊ើបអង្កេត​មួយ​។ ពួក​គេ​បាន​បន្ថែម​ថា​...

តើសង្រ្គាមលោកលើកទីIII ចេញពីស៊ីរី ?

គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៧​នេះ កងទ័ព​ស៊ី​រី​បាន​ស្លាប់​៦​នាក់​ហើយ ដោយសារ​ការ​វាយប្រហារ​មី​ស៊ី​ល​៥៩​គ្រាប់​ចេញពី​នាវា​ពិឃាត​នៅ​មហាសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ពី​សំណាក់​កងទ័ព អា​មេ​រិ​ក​ក្រោម​បញ្ជា​លើក​ដំបូង​របស់​លោក ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា​។ ក្រោយ​សហរដ្ឋអាមេរិក​បើក​ការ​វាយប្រហារ​មក​លើ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​សងសឹក​ទៅ​លើ​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក បា​ស្សា អាល់​អាស្សា​ដ ដែល​ប្រើ​អាវុធ​គីមី​សម្លាប់​ពលរដ្ឋ​ខ្លួន​ជិត​១០០​នាក់​នោះ​រួច​មក ប្រទេស​រុ​ស្ស៊ី​និង អ៊ី​រ៉​ង់ ជា​អ្នកគាំទ្រ​ស៊ី​រី និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ប្រកាស​ថ្កោលទោស​សង​រដ្ឋ​អា​មេ​រិ​ក​ភ្លាម​ៗ ។ នៅ​មុន​នេះ​បន្តិច លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​អា​មេ​រិ​កម​កលើ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ថា​ជា​ការ​ឈ្លានពាន​អធិបតេយ្យ​របស់​រដ្ឋ​មួយ​និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ ។ នា​ពេល​នេះ​មេដឹកនាំ​រុ​ស្ស៊ី បាន​ប្រកាស​លុប​ចោល​អនុស្សរណៈ​ដែល​ចុះ​ជាមួយ​សហរដ្ឋអាមេរិក​ស្តី​ពី​បញ្ហា​ស៊ី​រី...

កាន់តែ​តានតឹងហើយ រុ​ស្ស៊ី​កោះ​ប្រជុំ​នៅ UN រឿង​អា​មេ​រិ​ក​វាយ​ស៊ី​រី​

យោង​តាម​សារព័ត៌មាន​រុ​ស្ស៊ី​ចេញផ្សាយ​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ថា ប្រទេស​រុ​ស្ស៊ី នឹង​ទាមទារ​ឲ្យ​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បន្ទាន់មួយ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក បាន​បើក​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅ​លើ​មូលដ្ឋានទ័ព អាកាស​នៅ​ក្នុង​ប្រទេស​ស៊ី​រី កាលពី​យប់​ឈាន​ចូល​ថ្ងៃ​សុក្រ​ទី​៧ មេ​សា ២០១៧​នេះ​ ។ ដោយ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក Victor Ozerov ប្រធាន​គណៈកម្មាធិការ​ប្រឹក្សា​កិច្ច​ការពារ និង​សន្តិសុខ​ជាតិ របស់​សហព័ន្ធ​រុ​ស្ស៊ី ប្រាប់ Sputnik ថា រុ​ស្ស៊ី​នឹង​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ UN កោះ​ប្រជុំ​បន្ទាន់ទាក់ទង​នឹង​វាយប្រហារ ដោយ​មី​ស៊ី​ល​របស់​អាម៉េរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស ស្ថិត​នៅ​ក្បែរ​ទីក្រុង Homs របស់​ស៊ី​រី...

ត្រំាបញ្ជាលើកដំបូងវាយប្រហារមីស៊ីលលើស៊ីរី

លោក​ប្រ​ធានា​នា​ធិ​បតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជា​លើក​ដំបូង​បន្ទាប់​ពី​ឡើង​កាន់​តំណែង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ឲ្យ​ទាហាន​អា​មេ​រិ​ក​បើក​ការ​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​សងសឹក​ទៅ​នឹង​រដ្ឋាភិបាល​ស៊ី​រី​ដែល​ប្រើប្រាស់​អាវុធ​គីមី​សម្លាប់​ពលរដ្ឋ​ខ្លួនឯង ។ ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​ដោយ​បាញ់​មី​ស៊ី​ល​ពី​៥០​ទៅ​៦០​គ្រាប់ ចេញពី​នាវា​នៅ​មា​ហា​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស​របស់​ស៊ី​រី នៅ​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៧​នេះ ធ្វើ​ឡើង​នៅ​គ្រា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណ​ល់ ត្រាំ និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ជួប​គ្នា​ចរចា​ស្តី​ពី​បញ្ហា​កូរ៉េ​ខាងជើង និង​បង្កើន​ទំនាក់ទំនង​ជិត​ស្និ​ទ្ឋ​រវាង​ប្រទេស​ទាំង​ពីរ ។ ក្រោយ​ការ​វាយប្រហារ​មី​ស៊ី​ល​ពី​៥០​ទៅ​៦០​គ្រាប់ លោក​ដូ ណា​ល់ បាន​ពន្យល់​ប្រាប់​ជនរួមជាតិ​ខ្លួន​អំពី​ការ​វាយប្រហារ​នេះ​និង​បាន​អំពាវនាវ​ឲ្យ​ប​ឈ្ឍ​ប់​ការ​សម្លាប់​និង​បង្ហូរឈាម​ក្នុង​ប្រទេស​ស៊ី​រី ។ មិន​ទាន់​មាន​របាយការណ៍​ស្តី​ពី​ការ​ស្លាប​និង​របួស​មនុស្ស​និង​ខូចខាត​ពី​ការ​វាយប្រហារ​ក្រោម​ការ​ផ្តើម​បញ្ជា​លើក​ដំបូង​របស់​ប្រ​ធានា​នា​ធិ​បតី​អា​មេ​រិ​ក ដូ​ណា​ល់...

យប់មិញ!ផ្ទុះ១ ឬ២ គ្រាប់នៅក្រុងបាងកក

អ្នក​បោសសម្អាត​ចំនួន​២​នាក់​បាន​រង​របួស​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក ដោយសារ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បំផ្ទុះ​គ្រាប់​ច្នៃ​១ ឬ ០២​គ្រាប់ នៅ​ខាង​មុខ​អតីត ការិយាល័យ​ឆ្នោតជាតិ ស្ថិត​នៅ​ផ្លូវ Ratchadamnoen ក្បែរ​វិមាន​ប្រជាធិបតេយ្យ ។ យ៉ាងណា​ក៍ដោយ បើ​តាម​បាងកក​ប៉ុស្តិ៍​បាន​ស្រង់​សម្តី​មេ​ប៉ូលិស​ជាតិ​លោក​ឧត្តមសេនីយ៍ Chaktip Chaijinda ឲ្យ​ដឹង​ថា​ការ​បំផ្ទុះ​គ្រាប់​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៧ មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ មិនមែន​ជា​អំពើ​ភេរវកម្ម​នោះ​ទេ ៕

រឿង​កាន់តែ​ធំ​ហើយ ស៊ី​រី​ចាប់ផ្តើម​ប្រើ​អាវុធ​គីមី​វាយប្រហារ​តាម​ផ្លូវអាកាស ស្លាប់​និង​របួស​ជាង​៥០០​នាក់

បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​០៥ ខែមេសា ឆ្នាំ​២០១៧ ថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង នៅ​ថ្ងៃនេះ បាន​លើក​ឡើង​នូវ​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ UN ជា​បន្ទាន់​មួយ​ដើម្បី​ថ្កោលទោស​ទៅ​លើ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ដ៏​សាហាវ​ឃោ​ឃៅ ដែល​បាន​សម្លាប់​ប្រជាជន​ស្លូតត្រង់​កើន​ដល់​១០០​នាក់ និង​ជាង​៤០០​នាក់​ទៀត​រង​របួស​នៅ​ក្នុង​នោះ​ក៏​មាន​កុមារ​ជា​ច្រើន​នាក់​ផង​ដែរ ដ៏​ខ្លោចផ្សា​បំផុត នៅ​ក្នុង​ប្រទេស​ស៊ី​រី ។ ប្រទេស​ទាំង​៣​ខាងលើ​បាន​ទម្លាក់​កំហុស​នេះ ទៅ​លើ​កងកម្លាំង​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad ចំពោះ​ការ​វាយប្រហារ​ដ៏​ប្រល័យ​នេះ ខណៈ​យោធា​ស៊ី​រី​បាន​ទាត់​ចោលការ​ចោទប្រកាន់​នេះ...

សារធាតុ​គីមី​នៅ​សមុទ្រ ធ្វើ​ឲ្យ​យួន​រក​ត្រី​មិន​បាន

Quang Tri វៀតណាម ៖ យោង​តាម​សារព័ត៌មាន Channel News Asia បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៧​នេះ​បាន​អោយ​ដឹងថា ប្រជា​នេសាទ​វៀតណាម​បាន​បង្ហាញ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ជីវភាព​របស់​ពួក​គេ ​ត្រូវ​ពឹងផ្អែក​ទាំងស្រុងលើ​ឆ្នេរសមុទ្រ​ Quang Tri ដែល​ពោរពេញ​ទៅ​ដោយសារ​ធាតុគីមី​ពុល ពីព្រោះ​តែឆ្នេរសមុទ្រ​មួយនេះ ជួប​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​បំផុត​មួយ​កាលពី​ឆ្នាំ​មុន ។ ធនធាន​មច្ឆា​នៅ​ក្នុង​សមុទ្រ​បាន​ចាប់ផ្តើម​ទទួល​រង​ការ​ការ​បំពុល ត្រី​ធំ​បានងាប់​ទាំងអស់ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្បែរ​រោងចក្រ​ដែកថែប​មួយ​កន្លែង របស់​ក្រុមហ៊ុន​កោះ​តៃវ៉ាន់ ។...

ឥណ្ឌូ​នេ​ស៊ី​បាញ់​កម្ទេច​ទូកនេសាទ​៨១​គ្រឿង​ទៀត ក្នុង​នោះ​ទូក​យួន​ច្រើន​ជាងគេ

យោង​តាម​សារព័ត៌មាន The Straits Times បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២ មេ​សា ២០១៧​នេះ​ថា កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បាន​បាញ់​កម្ទេច និង​បំផ្ទុះ​កប៉ាល់​នេសាទ​ដោយ​រំ​សែ​វ​ដល់​ទៅ​៨១​គ្រឿង​ទៀត នៅ​១២​កន្លែង​ផ្សេង​គ្នា ក្រោម​ការ​ត្រួតពិនិត្យ​ពី​ឆ្មាំ​សមុទ្រ​ថា បាន​លួច​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ប្រទេស​ខ្លួន ។ ជា​ការ​កត់សម្គាល់ ចាប់តាំងពី​លោក វី​ដូ​ដូ Joko Widodo ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​ឡើង​កាន់​តំណែង​កាលពី​ខែតុលា ២០១៤ លោក​បាន​អនុវត្ត​គោលនយោបាយ​តឹងតែង ជាមួយនឹង​ការ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​ឥណ្ឌូ​នេ​ស៊ី ។ គិត​រហូត​មក​ទល់​ពេល​នេះ មាន​កប៉ាល់​រហូត​ដល់​ទៅ​៣១៧​គ្រឿង​ហើយ ដែល​ត្រូវ​បាន​ចាប់ និង​បាញ់​កម្ទេច​បំផ្លាញ​ចោល...

បាក់​ដី​នៅ​កូ​ឡុំ​ប៊ី ស្លាប់​កើន​២១០​នាក់ របួស​២០៣​នាក់ បាត់​ខ្លួន​ប្រមាណ​២២០​នាក់

Bogotá, កូឡុំប៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧​ថា តុល្យការ​ចុង​ក្រោយមនុស្ស​យ៉ាងហោចណាស់​២១០​នាក់​បាន​បាត់បង់​ជីវិត​ និង២០៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់-ស្រាល ដោយសារភ្លៀង​ធ្លាក់​ច្រើន​ម៉ោង​នៅ​វេលា​យប់​ថ្ងៃ​ទី​៣១ មីនា​ ធ្វើ​ឲ្យ​ទឹកស្ទឹង​ទន្លេ​ដងអូរ​ហូរហៀរ​នាំ​ទាំង​ភក់ល្បាប់​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ខេត្ត Putumayo ភាគ​នីរ​តី​នៃប្រទេស នេះបើយោងតាមការ​ថ្លែងរបស់មន្ត្រី​កូ​ឡុំ​ប៊ី​ប្រាប់អ្នកសារព័ត៌មាន ។ កាកបាទក្រហម​របស់​ប្រទេស​នេះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ប្រមាណ​២២០​នាក់​បាត់​ខ្លួន​មិន​ទាន់​រក​ឃើញ និង​ខណៈ​ដែល​ជន​រង​គ្រោះ​២០៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់និងស្រាល ។ បណ្តា​រូបភាព​នៃ​ទីក្រុង​នេះ​ដែល​ដាច់​អគ្គិសនី និង​ទឹក​ស្អាត មើលទៅ​គួរ​ឱ្យ​ព្រឺព្រួច​បំផុត​ដោយ​បណ្តា​វិ​ថី​រាតត្បាត​ដោយ​ភក់ រួច​កង​យោធា​ដើរ​ប្រមូល​កុមារ​ៗ​ពីក្រោម​គំនរ​បាក់បែក ប្រជាជន​ម្នាក់​ៗ​ទឹកភ្នែក​ហូរ​រហាម បណ្តា​រថយន្ត​រង​ការ​បំផ្លាញ ហើយ​កន្លែង​ណា​ក៏​មាន​គំនរ​បែកបាក់​ដែរ ហើយ​ស្ពាន​២​ត្រូវ​បាក់ ។ ប្រធានាធិបតី​កូ​ឡុំ​ប៊ី...

អេ​ជី​លី​ណា ជួ​លី ប្រតិកម្ម​នឹង​អ្នក​កាត់ត​រូប​នាង​ជា​អប្សរា

ហូ​លី​វ៉ូត ៖ តារាភាពយន្ត​ម្នាក់​របស់​ហូ​លី​វ៉ូតគឺ​អ្នកស្រី អេ​ជី​លី​ណា ជួ​លី បាន​ចេញ​សារ​ប្រតិកម្ម​ទៅនឹង​អ្នក​កាត់ត​រូប​នាង ហើយ​យក​ទៅ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៧ ម៉ោង​១១​និង​២០​នាទី​ព្រឹក​នេះ ​នៅ​លើក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ជូ​លី​បាន​សរសេរ​សារដែល​មាន​អត្ថន័យ​ជា​ខ្មែរ​ថា «សូម​បញ្ឈប់​ការ​បង្ហោះ​រូបភាព​កាត់ត​នេះ​ទៅ​ទៀត រូប​នេះ​មិនមែន​ជា​រូប​នាង​ទេ» ។ ព្រោះ​ទម្រង់​កាត់ត​គឺ​យកមុខ​របស់​នាង​ដាក់ខ្លួន​ប្រាណ​របស់​អ្នក​ផ្សេង​ទាំងស្រុង ។ ការ​ចេញ​សារ​ព្រមាន​នេះ​មាន​មតិ​មួយ​ចំនួន​សន្និដ្ឋាន​ថា ជួ​លី អាច​នឹង​មាន​ចេតនា​ប្រាប់​ថា រូបថត​អប្សរា​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ​នេះ ជូ​លី​ចង់​លើកតម្កើង​អត្តសញ្ញាណ​ជាតិខ្មែរ​ ជា​ពិសេស​សិទ្ធិ​ស្ត្រី និង​ការ​គោរព​សិទ្ធិ​(​មិនមែនជា​ការកាត់ត​) ហើយ​ចំណុច​មួយទៀត​នោះ​ នាង​ចង់បញ្ជាក់ថា មិន​បាន​ថតរូប​គ្រង​សំលៀក​បំពាក់​អប្សរា​ទេ គឺ​នាង​ចង់​ឲ្យ​តម្លៃ​ទៅ​លើ​ស្ត្រី​ខ្មែរ...

រឿង​ផែនការ​ប៉ង​ធ្វើឃាត​លោក​ប្រា​យុទ្ធ​ក្នុងស្រុក​ថៃ ចង់ទាញ​ខ្មែរ​ឲ្យ​ចូល​ពាក់ព័ន្ធ?

បាងកក ៖ យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មីនា ២០១៧​នេះ​អោយ​ដឹង​ថា ក្រោយ​ពី​ការ​រក​ឃើញ​កន្លែង​លាក់​អាវុធ​មួយ​របស់​ពួក​សកម្មជន​ប្រឆាំង​របប​យោធា ប៉ូលិស​ថៃ​អះអាង​ថា​បាន​រក​ឃើញ​គម្រោងការ​ប៉ង​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​អាវុធ​ដែល​រក​ឃើញ​ទាំងនេះ​គេ​ថា ជា​របស់​សមាជិក​ក្រុម​អាវ​ក្រហម​ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ។ មេ​ប៉ូលិស​ថៃ​លោក JAKTHIP CHAIJINDA បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុក​ថៃ​ថា យើង​រក​ឃើញ​កាំភ្លើង​វែង​ជា​ច្រើន​ដើម ព្រមទាំង​កែវ​យិ​ត ដែល​គេ​ត្រៀម​សម្រាប់​ធ្វើឃាត​មេដឹកនាំ​ប្រទេស​លោក​ចាន់​អូ​ចា ។ ទោះបីជា​យ៉ាងណា លោក​មេ​ប៉ូលិស​ថៃ​ពុំ​បាន​បង្ហាញ​ភស្តុ​តាង​ផ្សេង​ទៀត នៃ​ការ​ប៉ង​ធ្វើឃាត​ឡើយ ។ ប៉ុន្តែ​បែរជា​និយាយ​បន្ត​ថា មេដឹកនាំ​អាវ​ក្រហម​រូប​នេះ​អាច​លាក់ខ្លួន​នៅ​កម្ពុជា​ផង ។ មេ​ប៉ូលិស​ថៃ​ប៉ូលិស​និយាយ​ទៀត​ថា...

បែកធ្លាយ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក យួន​ចាក់​ថ្នាំ​ចូល​ផ្លែ​ខ្នុរ

ហាណូយ ៖ យោង​តាម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ហាណូយ ពួក​គេ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានអោយ​ដឹង​ថា ជា​ការ​ពិត​ណាស់ ផលិតផល​មាន​បន្លែ និង​ផ្លែ​ឈើ ដែល​បាន​ផលិត​នៅ​ក្នុងស្រុក​ជា​ច្រើន បាន​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន​ពេក ហេតុ​ដូចនេះ​ហើយ​បានជា​ពួក​គេ​ងាក​ទៅ​ទិញ​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស​មក​វិញ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ មីនា ២០១៧ នេះ នៅ​លើ​បណ្តាញ​ព័ត៌មាន​ប្រទេស​វៀតណាម​បាន​ផ្សាយ​អោយ​ដឹង​ថា នៅ​ទីប្រជុំ​ប្រជុំជន​មួយ ស្ថិត​នៅ​ទីក្រុង​ឡុ​ង​ខា​ញ់​ចាន ខេត្ត Dong Nai ប្រទេស​វៀតណាម បាន​ប្រើ​សារធាតុ​គីមី​ម្យ៉ាង​ចាក់​ចូល​ទៅ​ក្នុង​ផ្លែ​ខ្នុរ​ខ្ចី ដើម្បី​អោយ​វា​ឆាប់​ទុំ ។ បើ​តាម​ប្រភព​ខ្លះ​លើក​ឡើង​ថា កុំ​បារម្ភ​អី​! ថ្នាំ​គីមី​នេះ​ត្រូវ​បាន​ចាក់​បញ្ចូល​លាយ​ជាមួយ​ថ្នាំ MIT...

សូ​ម្បី​តែ​យួន​ខ្លួនឯង​មិន​ស៊ី​បន្លែ​ផ្លែ​ឈើ​ក្នុងស្រុក ថែម​ទាំង​សម្រុក​នាំ​របស់​គីមី​ទៅ​ប្រទេស​ជិតខាង

ហាណូយ ៖ យួន​បាន​ចំណាយ​ប្រមាណ១៦៤​លាន​ដុល្លារ កាន់តែចំណាយលុយច្រើនឡើងៗទៅ​លើ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ មក​បំពេញតម្រូវការ​របស់​ប្រទេស​ខ្លួន ក្នុង​រយៈពេល២​ខែ ដើមឆ្នាំ ២០១៧​នេះ​ ។ គេសង្កេតឃើញថា​ប្រជាជនយួនពីមួយឆ្នាំទៅមួយឆ្នាំ​កាន់តែមាន​ទំនោរ​ទៅរកបន្លែ-ផ្លែឈើ​ដែលនាំចូល​ពីបរទេស​ជាពិសេសចិន​និងថៃតែម្តង​ ជាជាងការទិញផលិត​ក្នុងស្រុក​របស់ខ្លួន ពីព្រោះតែ​បញ្ហានៃការ​ប្រើប្រាស់ថ្នាំគីមី​ច្រើនលើស​លប់ហួស​កំណត់ ដោយ​ហេតុ​តែចង់​បាន​ផលចំណេញ​ច្រើន​​​រហូត​បង្ក​​ជា​ផល​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​ដល់​​សុខភាព​​​អ្នក​បរិភោគ ។ បើ​យោង​តាម​របាយការណ៍ពី​មន្ត្រី​គយ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ស៊ិ​ន​ហួរ​នៅ​ក្នុងថ្ងៃនេះ​ បានអោយដឹងថា ការ​នាំ​ចូល​នេះ​មានការ​កើនឡើង ៥៥​ភាគរយ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះ​ថា ​​យួនទំនងជា​មានការ​កើនឡើង​ក្នុង​ការ​ប្រើប្រាស់ ផ្លែ​ឈើ និង​បន្លែ​ដែល​នាំ​ចូល ជា​ពិសេស​នាំ​ចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​ចិន ​។ យោងតាម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ហាណូយ...

មន្ត្រី​ខ្មែរ​ខ្លះ​ប្រើ Telegram និង WhatsApp បើ​មានរឿង​សម្ងាត់​មិន​អាច​លាក់បាំង​ពី​​ចារកម្ម​អា​មេ​រិ​ក?

ទីក្រុង​ឡុ​ង​ដ៏ ៖ បើ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ធំ​ៗ​នៅ​លើ​ពិភពលោក អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មីនា ២០១៧ នេះ​ថា ផ្អែក​លើ​ឯកសារ​សម្ងាត់ ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​គេហទំព័រ Wikileaks បាន​បង្ហាញ​ថា ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​អា​មេ​រិ​ក ហៅ​កាត់ CIA អាច​មាន​លទ្ធភាព​ជ្រៀតចូល និង​ប្រមូល​សារ​ឆ្លើយឆ្លង​តាម​សារ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​​ឆ្លើយឆ្លង​តាម​សារមួយ​ចំនួន​មាន​ដូច​ជា Telegram, WhatsApp, Weibo, Clockman និង​កម្មវិធី​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ផ្សេង​ទៀត ត្បិត CIA បាន​តាមដាន ក៏​ដូច​ជា​កំពុង​គ្រប់គ្រង​ទូរស័ព្ទ​ដៃ​ស្មា​ត ដល់​ទៅ​៨៥​ភាគរយ...

បច្ចេកទេស​ថ្មីចាប់​ត្រី​ងាយ​ៗ​របស់​ខ្មែរ ​ថៃចង់ចម្លង?

ប្រទេសថៃ ៖ ការ​នេសាទ​រក​ត្រី​មាន​វិធី​​ច្រើនបែបច្រើន​យ៉ាង​ណាស់ ទាំង​ខុសច្បាប់ ​ទាំង​ត្រូវ​ច្បាប់ ទៅ​តាម​ចំណង់ និង​ចំណេះ​របស់​អ្នកនេសាទ ប៉ុន្តែបែរមក​មើល​អ្នក​ធ្វើស្រែ​ខ្មែរយើងវិញ វិធី​រក​ត្រីដោយ​ដាក់​បំពង់​ឫស្សីដើម្បី​ចាប់ ក៏​ជា​វិធី​ងាយ​ៗម្យ៉ាងដែរ រក​ត្រី​ងាយស្រួល​ហើយ​ដើម​ឫស្សី​ក៏​ងាយ​រក​ថែម​ទៀត ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បញ្ឆោត​ឲ្យ​ត្រី បង្កង អន្ទុង ជាដើម​។​ល​។ ឲ្យ​ចូល​ក្នុង​បំពង់ ។ បច្ចេកទេស​ចាប់​ត្រី​ងាយ​ៗ​របស់​ខ្មែរ​មួយ​នេះ បាន​ល្បី​រហូត​ដល់​ស្រុក​សៀម ទើប​អ្នក​សារព័ត៌មាន​មក​ថត​យក​ទៅ​ច​ង្រៀ​ន​ប្រជាជន​ថៃ ។ ជាក់ស្តែង បុរស​ប្រជា​កសិករ​ខ្មែរ​យើង​ម្នាក់ គាត់​មាន​ជំនាញ​ពិសេស​មួយ​ក្នុង​ការ​ចាប់​ត្រី​ងាយ​ៗ វិធី​ចាប់​ត្រី​នេះ​មិនមែន​ចាប់អារម្មណ៍​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ ថែម​ទាំង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅដល់​ស្រុក​ថៃទៀត ទើប​អ្នក​សារព័ត៌មាន​ថៃ បាន​ចុះ​មក​ថត​ដល់​ប្រទេស​ខ្មែរ​ក្នុង​បច្ចេកទេស​ចាប់​ត្រី​របៀប​ងាយ​ៗ​មួយ​នេះ...

បាញ់​វៀតណាម​ស្លាប់​ម្នាក់ តុលាការ​កាត់ទោស​មន្ត្រី​ឆ្មាំ​ព្រំដែន​កម្ពុជា​ ជាប់គុក​២៥​ឆ្នាំ

វៀតណាម ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​​ក្នុងស្រុក​មួយ​បានអោយ​ដឹង​ថា មន្ត្រី​ឆ្មាំ​ព្រំដែន​កម្ពុជា​-​វៀតណាម​ម្នាក់ ​ត្រូវ​បាន​តុលាការ​វៀតណាម​ក្នុង​ខេត្ត​អាងយ៉ាង ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្តតាកែវ បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន២៥​ឆ្នាំ ពី​បទ​បាញ់​ជនជាតិ​វៀតណាម​ស្លាប់ ក្នុង​អំឡុង​ជម្លោះ​មួយ ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​មុន ។ បុរស​មន្ត្រី​ឆ្មាំ​ព្រំដែន​កម្ពុជា​ម្នាក់​នេះ ​នឹង​បណ្តេញ​ចេញពី​វៀតណាម​បន្ទាប់​ពី​ជាប់គុក​គ្រប់២៥​ឆ្នាំ ។ ជនជាប់ចោទជាមន្ត្រី​នគរបានព្រំដែន​កម្ពុជា​ឈ្មោះលោក ឡាយ ប៊ុ​ន​ធី វ័យ​៥៣​ឆ្នាំ ដែល​ធ្លាប់​ជា​អនុប្រធាន​ឆ្មាំ​ព្រំដែន​ក្នុង​ខេត្តតាកែវ ត្រូវ​បាន​កាត់ទោស កាលពី​ថ្ងៃ​អង្គារ​ទី​៧ មីនា ២០១៧ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ពី​បទ​មនុស្សឃាត និង​៥​ឆ្នាំ​ទៀត​ពី​បទ​លាក់​ទុក​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ក្នុង​ទឹកដី​វៀតណាម សរុប​ទៅ​ជាប់​ទោស​ចំនួន...

ណង ណាត អតីត​តារា​សិច​ថៃ លែងលះ​ប្តី ចាប់​អាជីព​ចាស់

ប្រទេស​ថៃ ៖ លោក​អ្នក​ប្រាកដជា​នៅ​ចាំ​បាន ជា​ពិសេស​មិត្ត​បុរស​ៗ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​អតីត​តារា​សិច​ថៃ​មួយ​រូប​មានឈ្មោះ​ពិតប្រាកដ​ថា Kejsarin Chaichalermphol ដែល​បាន​រៀប​ការ​ជាមួយ​សេដ្ឋី​វ័យ​ចំណាស់​អាយុ​៧០​ឆ្នាំ ជា​ស្ថាបត្យករ​ឈ្មោះ ហា​រ៉ូ​ល ជែ​ន​នី​ង​ណេ​ស្លែ​ន​ជេ​អា រហូត​មក​ទល់​ពេល​នេះ ចំណង​ស្នេហ​អ្នក​ទាំង​២ ប្រហែលជា​នឹង​ត្រូវ​ដល់ទី​បញ្ចប់​ហើយ ។ ការ​ចែកផ្លូវ​គ្នា​នេះ​ដែល​លេចឮ​ពាក្យ​ចចាមអារ៉ាម​ដោយ​និយាយ​ត​ៗ​គ្នា នៅ​ថ្ងៃ​ទី​៧ មីនា ២០១៧ នេះ​បានអោយ​ដឹង​ថា អតីត​តារា​សិច​ថៃ​ដែល​គេ​និយម​ហៅ​ឈ្មោះ​ថា Natt Chanapa ឫ Nong Natt នាង​នឹង​ត្រឡប់​ទៅ​ចាប់​អាជីព​ចាស់​របស់​នាង​ដដែល​វិញ ពោល​គឺ​នាង​នឹង​ទៅ​ធ្វើការ​វះកាត់​កែ​ពង្រីក​ដើមទ្រូង​នាង​អោយ​ធំ​ជាង​មុន នៅ​ខែមីនា​ខាង​មុខ​នេះ...

កំពូល​មនុស្ស​ឆ្លាត​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ទាំង​១០​រូប អា​ល្លឺ​ម៉​ង់​នាំមុខ

លោក​អ្នកដឹង​ទេ​ថា ​គេ​ចាត់​ថ្នាក់​មនុស្ស​ឆ្លាត​ជាងគេ​ក្នុង​លោកតាម​វិធី​ណា? កន្លង​ទៅលោក-​អ្នកតែងតែគិត​ថា មនុស្សឆ្លាតគេធ្វើតេស្ដ​តាម​រយៈ​ពិន្ទុ IQ​ ប៉ុន្តែនៅពេល​​ថ្មី​ៗ​នេះ ​លោក Libb Thims ដែលជាវិស្វករ​អេ​ឡិច​ត្រូ​គីមី ជនជាតិ​អា​មេ​រិ​ក បានអះអាងថា មាន​វិធី​ថ្មី​វាយតម្លៃ​មនុស្ស​ឆ្លាត​ជាងគេ​បំផុត​ក្នុង​លោក គឺមានវិធីមួយបន្ថែមផ្សេងទៀត ។ លោក Thims យល់​ថា ការ​វាយតម្លៃ​ដោយ​គ្រាន់តែ​វាស់វែង​តាម​ពិន្ទុ IQ តែ​មួយ​មុខ ​គឺ​មិនទាន់​គ្រប់​នៅឡើយ​ទេ អីចឹង​ហើយ​បាន​លោកចេញមកអះអាង ពី​សមិទ្ធផលនៃ​ការងារ​មួយទៀតដែលជាការធ្វើតេស្ដ​​ចាត់​ថ្នាក់​មនុស្ស​ឆ្លាត​ជាងគេ​ក្នុង​លោក ។ មនុស្ស​ឆ្លាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​តាំងពី​ចុង​សតវត្សរ៍​ទី​១៩ មាន​ដូច​ជា ​៖ ១-...

ព្រះចៅអធិរាជជប៉ុនយាងបំពេញទស្សនកិច្ចនៅយួន

យោងតាម NHK WORLD របស់ជប៉ុនបានឲ្យដឹងថា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ​ (Akihito)និងអគ្គមហេសី​បានចាកចេញពី​អាកាស​​យានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូហើយ ដើម្បីយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង​ទៅកាន់​ប្រទេសវៀតណាម ។ មុនពេលចាកចេញពីព្រលានយន្តហោះ Haneda ព្រះចៅអធិរាជបានមានបន្ទូលជាមួយលោកនាយករដ្ឋមន្រ្តី ហ្ស៊ុនហ្សូ អាបេ និង សមាជិករាជវង្សានុវង្សរបស់ព្រះអង្គផងដែរ ហើយតាមគម្រោងព្រះអង្គទំាងទ្វេនឹងយាងដល់​ទីក្រុង​ហាណូយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ អំឡុងពេលទស្សនកិច្ចរយៈពេល៦ថ្ងៃនៅក្នុងប្រទេសវៀតណាមនេះដែរ ព្រះចៅអធិរាជនិងអគ្គមហេសីនឹង​ត្រូវ​បាន​ទទួលគារវកិច្ចជាផ្លូវរដ្ឋ ហើយព្រះអង្គបានមានព្រះរាជបន្ទូលថា ដំណើរទស្សនកិច្ចទៅកាន់​ប្រទេសស្ថិតក្នុង​តំបន់អាស៊ីអាគ្មេយ៍មួយនេះ សង្ឃឹម​ថានឹងមានការយោគយល់គ្នាទៅវិញទៅមកលើទំនាក់ទំនង​រវាងប្រទេសទំាង​ពីរ​។ នៅថ្ងៃពុធស្អែក ព្រះអង្គទំាងទ្វេនឹងត្រូវបានទទួលលៀងសោយភាជន៍ដោយប្រធានាធិបតីវៀតណាមលោក ត្រាន់ ដាយខ្វាង(...

ព្រះចៅអធិរាជជប៉ុនយាងបំពេញទស្សនកិច្ចនៅយួន

យោងតាម NHK WORLD របស់ជប៉ុនបានឲ្យដឹងថា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ​ (Akihito)និងអគ្គមហេសី​បានចាកចេញពី​អាកាស​​យានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូហើយ ដើម្បីយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង​ទៅកាន់​ប្រទេសវៀតណាម ។ មុនពេលចាកចេញពីព្រលានយន្តហោះ Haneda ព្រះចៅអធិរាជបានមានបន្ទូលជាមួយលោកនាយករដ្ឋមន្រ្តី ហ្ស៊ុនហ្សូ អាបេ និង សមាជិករាជវង្សានុវង្សរបស់ព្រះអង្គផងដែរ ហើយតាមគម្រោងព្រះអង្គទំាងទ្វេនឹងយាងដល់​ទីក្រុង​ហាណូយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ អំឡុងពេលទស្សនកិច្ចរយៈពេល៦ថ្ងៃនៅក្នុងប្រទេសវៀតណាមនេះដែរ ព្រះចៅអធិរាជនិងអគ្គមហេសីនឹង​ត្រូវ​បាន​ទទួលគារវកិច្ចជាផ្លូវរដ្ឋ ហើយព្រះអង្គបានមានព្រះរាជបន្ទូលថា ដំណើរទស្សនកិច្ចទៅកាន់​ប្រទេសស្ថិតក្នុង​តំបន់អាស៊ីអាគ្មេយ៍មួយនេះ សង្ឃឹម​ថានឹងមានការយោគយល់គ្នាទៅវិញទៅមកលើទំនាក់ទំនង​រវាងប្រទេសទំាង​ពីរ​។ នៅថ្ងៃពុធស្អែក ព្រះអង្គទំាងទ្វេនឹងត្រូវបានទទួលលៀងសោយភាជន៍ដោយប្រធានាធិបតីវៀតណាមលោក ត្រាន់ ដាយខ្វាង(...

ពលរដ្ឋបារំាងកំពុងរកសំឡេងដើម្បីឲ្យអូបាម៉ាដឹកនំា

ប្រជាពលរដ្ឋបារំាងមួយចំនួនបាននិងកំពុងប្រមូលស្នាមមេដៃគំាទ្រចំនួន១លានសំឡេងដើម្បីបញ្ចុះបញ្ជូលអតីតប្រធានាធិបតីអាមេរិកទី៤៤គឺលោក បារ៉ាក់ អូបាម៉ា មកប្រកួតប្រជែងតំណែងប្រធានាធិបតីបារំាង ដែលតាម​គម្រោង​​នឹងធ្វើការបោះឆ្នោតនៅខែមេសា ឆ្នាំ២០១៧ខាងមុខ ។ ក្នុង​ញត្តិ​ខាង​លើ​​បាន​សរសេរ​​ពាក្យ​ស្លោក​ជា​ភាសា​បារាំង​ថា “Oui on peut” មាន​ន័យ​ថា “បាទ/ចាស យើង​អាច​” និង​អម​ដោយ​ពាក្យ​ថា​ “អតីត​មេបញ្ជាការ​រូប​នេះ​សក្ដិសម​បំផុត​លើ​លោក​​​ក្នុង​ការ​បន្ត​​ធ្វើ​ជា​ប្រធានាធិបតី​បារាំង។ មកដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ មិនទាន់មានប្រតិកម្មតបយ៉ាងណានៅឡើយទេពីមេដឹកនំាបារំាង ក៍ដូចជាលោក​បារ៉ាក់ អូបាម៉ាផ្ទាល់ ។ នៅ​​ប៉ុន្មាន​​ថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​​ប្រមាណ ៥០០​​សន្លឹក​ត្រូវ​បាន​បិទ​​តាម​ទី​សាធារណៈ​ទូទាំង​ក្រុង​ប៉ារីស​ដោយ​ជំរុញ​ឲ្យ​គ្រប់​គ្នា​​ចូល​ទៅ​គាំទ្រ​ញត្តិ​​ក្នុង​គេហទំព័រ​របស់​ពួក​គេ។ ក្រុម​​អ្នក​​ធ្វើ​ញត្តិ​ខាងលើនេះ ព្រោះ​ពួក​គេ​​មិន​ពេញ​ចិត្ត​​នឹង​បេក្ខជន​ប្រធានាធិបតី​បារំាងបច្ចុប្បន្ន។

ពលរដ្ឋបារំាងកំពុងរកសំឡេងដើម្បីឲ្យអូបាម៉ាដឹកនំា

ប្រជាពលរដ្ឋបារំាងមួយចំនួនបាននិងកំពុងប្រមូលស្នាមមេដៃគំាទ្រចំនួន១លានសំឡេងដើម្បីបញ្ចុះបញ្ជូលអតីតប្រធានាធិបតីអាមេរិកទី៤៤គឺលោក បារ៉ាក់ អូបាម៉ា មកប្រកួតប្រជែងតំណែងប្រធានាធិបតីបារំាង ដែលតាម​គម្រោង​​នឹងធ្វើការបោះឆ្នោតនៅខែមេសា ឆ្នាំ២០១៧ខាងមុខ ។ ក្នុង​ញត្តិ​ខាង​លើ​​បាន​សរសេរ​​ពាក្យ​ស្លោក​ជា​ភាសា​បារាំង​ថា "Oui on peut” មាន​ន័យ​ថា "បាទ/ចាស យើង​អាច​" និង​អម​ដោយ​ពាក្យ​ថា​ "អតីត​មេបញ្ជាការ​រូប​នេះ​សក្ដិសម​បំផុត​លើ​លោក​​​ក្នុង​ការ​បន្ត​​ធ្វើ​ជា​ប្រធានាធិបតី​បារាំង។ មកដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ មិនទាន់មានប្រតិកម្មតបយ៉ាងណានៅឡើយទេពីមេដឹកនំាបារំាង ក៍ដូចជាលោក​បារ៉ាក់ អូបាម៉ាផ្ទាល់ ។ នៅ​​ប៉ុន្មាន​​ថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​​ប្រមាណ ៥០០​​សន្លឹក​ត្រូវ​បាន​បិទ​​តាម​ទី​សាធារណៈ​ទូទាំង​ក្រុង​ប៉ារីស​ដោយ​ជំរុញ​ឲ្យ​គ្រប់​គ្នា​​ចូល​ទៅ​គាំទ្រ​ញត្តិ​​ក្នុង​គេហទំព័រ​របស់​ពួក​គេ។ ក្រុម​​អ្នក​​ធ្វើ​ញត្តិ​ខាងលើនេះ ព្រោះ​ពួក​គេ​​មិន​ពេញ​ចិត្ត​​នឹង​បេក្ខជន​ប្រធានាធិបតី​បារំាងបច្ចុប្បន្ន។  

គីម ជុងណាម ស្លាប់ដោយសារថ្នំា VX

ទីបំផុតទៅសមត្ថកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានរកឃើញថា ការស្លាប់របស់លោក គីម ជុងណាម បងប្រុស​បង្កើត​តែម្តាយទីទៃរបស់មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បណ្តាលមកពីពុលសារធាតុគីមីប្រភេទ VX ។ បើតាមការប្រកាសរបស់ប៉ូលិសម៉ាឡេស៊ី VX ជាសារធាតុគីមីបំផ្លាញសរសៃប្រសាទគ្មានក្លិនហើយគ្មានពណ៌ និង​ពុលខ្លាំងបំផុត ហើយថាសារធាតុនេះគេប្រើសម្រាប់សង្រ្គាមអាវុធគីមីប៉ុណ្ណោះ ។ គួររំឮកថា លោក គីម ជុងណាម កូនប្រុសច្បងអតីតមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ីល បានត្រូវគេបំពុល​ស្លាប់នៅក្នុងអាកាសយានដ្ឋាននៅទីក្រុងគូឡាឡំាពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយ​មកទល់នឹងពេលនេះ...

យន្តហោះបុកផ្សារស្លាប់០៥នាក់

មនុស្ស០៥នាក់បានត្រូវអាជ្ញាធរអូស្រ្តាលីរាយការណ៍ថាស្លាប់ក្នុងឧបទ្ទហេតុយន្តហោះធុនតូចរបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលមួយគ្រឿងបានហោះបុកផ្សារទំនើបបណ្តាលឲ្យផ្ទុះឆេះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកម៉ោងក្នុងប្រទេសអូស្រ្តាលី នៅអាកាសយានដ្ឋាន Essendor ទីក្រុងមែលប៊ន (Melburne) ។ ព័ត៌មានបន្ថែមនឹងផ្សាយជូននាពេលបន្តបន្ទាប់ទៀតនៅលើគេហទំព័រនិងផេក«អង្រុត» ។

11,200​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ល្បឿន​យន្តហោះ​គ្មាន​មនុស្ស​លឿន​បំផុត​ក្នុង​ពិភពលោក

យោង​តាម​ទីភ្នាក់ងារ NASA បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤ បានអោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​គ្មាន​យន្តហោះ​មួយ​ណា​អាច​យកឈ្នះ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​មានឈ្មោះ​ថា X-43A Hypersonic បាន​នៅឡើយ​ទេ ។ យន្តហោះ Hypersonic ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​យន្តហោះ​ដែល​លឿន​បំផុត​នៅ​លើ​ពិភពលោក ។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ក្នុងអំឡុងពេល​ហោះហើរ​បាន​បង្ហាញ​អោយ​ឃើញ​ថា មាន​ល្បឿន​លឿន​អស្ចារ្យ ដល់​ទៅ​11,230 គីឡូម៉ែត្រ ក្នុង​១​ម៉ោង ។ បើ​ធៀប​ជាមួយ​ល្បឿន​នៃ​សំឡេង​នោះ​គឺ​លឿង​ជាង 9,6 ដង ។ បើ​ប្រៀបធៀប​ជាមួយនឹង​យន្តហោះ​ចម្បាំង​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​វិញ គឺ​យន្ដហោះ​ល្បឿន​លឿន​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​ទំហំ​តូច​មួយ​នេះ លឿង​ជាង​ទ្វេ​ដង...

ជនសង្ស័យសម្លាប់គីម ជុងណាម ជាជនជាតិកូរ៉េខាងជើង

យោងតាមទីភ្នាក់ងារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានស្រង់សំដីប៉ូលិសម៉ាឡេស៊ីចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះថា ជនសង្ស័យ៤នាក់(ស្រី២នាក់) ដែលប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួនជាប់ពាក់ព័ន្ឋនឹងការបំពុល​សម្លាប់លោក គីម ជុងណាម បងប្រុសមេដឹកនំាវ័យក្មេងកូរ៉េខាងជើងនោះ គឺជាជនជាតិកូរ៉េខាងជើង ហើយ​ពួក​គេ(ជនសង្ស័យទំាង៤នាក់ដែលគេមិនទាន់បង្ហាញអត្តសញ្ញាណច្បាស់លាស់) បានចូលមកក្នុងប្រទេសម៉ាឡេស៊ី ចំថ្ងៃដែលបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន ត្រូវគេសម្លាប់នៅអាកាសយានដ្ឋានក្នុងទីក្រុងគូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ បើតាមទីភ្នាក់ងារយុនហាប់ដដែល ប៉ូលិសម៉ាឡេស៊ីនឹងបង្ហាញអត្តសញ្ញាណជនសង្ស័យទំាង៤នាក់បន្ថែមទៀត ហើយគេសង្ស័យកាន់តែច្បាស់ថា របបក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយនៃអំពើឃាតកម្ម​បំពុល​សម្លាប់​កូនប្រុសច្បងអតីតមេដឹកនំាកូរ៉េខាងជើង​ សពលោក គីម ជុងអ៊ីល ។ ចំណែកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចំាទីក្រុងគូឡាឡំាពួរ លោក Kang...

Barcelona ចង់បានMichel Macedo របស់ Las Palmas មកពង្រឹងប្រព័ន្ធការពាររបស់ខ្លួន

ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងចាប់អារម្មណ៍ចង់ទិញយកកីឡាករ  របស់ Las Palmas ដើម្បីមកពង្រឹងប្រព័ន្ធការពាររបស់ខ្លួនឡើងវិញ។ ក្រោយពីកីឡាករ Aleix Vidal បានរងរបួសភ្លាត់កជើងស្តាំរហូតត្រូវសំរាកព្យាបាលដល់ទៅ ៥ខែ តំបន់ការពាររបស់ Barcelona ហាក់មានភាពទន់ខ្សោយយ៉ាងខ្លាំង ជាក់ស្តែងពួកគេបានបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Paris st Germain នៅជើងទី១ វគ្គ១៦ក្រុម ពាន UEFA Champions League ហើយមូលហេតុនេះធ្វើអោយលោក Luis...

គួរអោយសរសើរមែន ! ប្រជាជនជប៉ុនបរិចា្ចគទូរស័ព្ទចាស់ៗ ដើម្បីយកលោហធាតុទៅកែច្នៃជាមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០

កាលពីពេលថ្មីៗនេះ ប្រជាជនជប៉ុនរាប់រយនាក់បានធ្វើការបរិច្ចាគទូរស័ព្ទដៃចាស់ៗរបស់ខ្លួនទៅអោយគណៈកម្មាធិការអូឡាំពិក ដើម្បីប្រមូលលោហធាតុទៅកែច្នៃជាមេដាយសំរាប់ផ្តល់ជួនអត្ត ពលិកនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នាទីក្រុងតូក្យូ។ ជាការពិត គំរោងនេះគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិដោយ    អោយមនុស្សទាំងអស់បានស្វែងយល់ពីការប្រើប្រាស់កាកសំណល់ឡើងវិញ ហើយជាពិសេសនោះគឺដើម្បីសន្សំថវិកាដែលប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ។ ក្នុងនោះផងដែរ គណៈកម្មាធិការអូឡាំពិកប្រទេសជប៉ុនសង្ឃឹមថាពួកគេនឹងអាចប្រមូល លោហធាតុបាន៨តោនទើបអាចគ្រប់គ្រាន់ក្នុងការផលិតមេដាយចំនួន៥ពាន់គ្រឿង៕

ចប់ហើយ! ក្រុមមេឃខៀវ Manchester City រងពិន័យពី FA លើករណីបំពានច្បាប់ថ្នាំជំនួយកំលាំង

សហព័ន្ធបាល់ទាត់ចក្រភពអង់គ្លេស FA បានចេញសេចក្តីប្រកាសតំរូវអោយក្រុមមេឃខៀវ Manchester City បង់ប្រាក់ពិន័យប្រមាណ៣ម៉ឺន៥ពាន់ផោនលើករណីល្មើសច្បាប់ថ្នាំជំនួយកំលាំង។ ជាការពិត Manchester City តម្រូវអោយផ្តល់ពត៌មានផ្លូវការពីទីតាំងនិងការហ្វឹកហាត់ដើម្បីសហព័ន្ធធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើស្ថានភាពសុខភាពកីឡាករបានត្រឹមត្រូវ  ប៉ុន្តែពួកគេមិនបានគោរពតាមលក្ខខ័ណ្ឌដល់ទៅ៣ដងមកហើយ ដូចនេះទើបសហព័ន្ធ FA សំរេចធ្វើការពិន័យតែម្តង។ ក្នុងនោះដែរ ទណ្ឌ​កម្មនេះបានធ្វើឡើងក្រោយការប្រជុំពីគណៈកម្មាការឯករាជ្យមួយ ដោយព្រមាន Manchester City កុំអោយមានកំហុសឆ្គងនាពេលអនាគតផងដែរ៕

អតីតខ្សែការពារក្រុមសេះបង្កង់ Juventus, Martin Caceres ចូលលេងអោយ Southampton រហូតដល់ចប់រដូវកាល

អតីតខ្សែការពារក្រុមសេះបង្កង់ Juventus, Martin Caceres ចូលលេងអោយ Southampton រហូតដល់ចប់រដូវកាល នេះបើតាមការបញ្ជាក់ពីសារពត៌មានចក្រភពអង់គ្លេស កាលពីម្សិលមិញ។ កីឡាករវ័យ ២៩ ឆ្នាំបានទទួលថ្លៃនឿយហត់ដល់ទៅមួយសែនផោនក្នុង១សប្តាហ៍ហើយការមកដល់របស់លោក គឺចូលទៅជំនួសកន្លែងខ្សែការពារ Virgil van Dijk ដែលរងរបួសកជើងត្រូវសំរាកព្យាបាលដល់ទៅ៣ខែ។ បុរសសញ្ជាតិអ៊ុយរ៉ាហ្កាយបានលេងអោយ Juventus ចាប់ពីឆ្នាំ ២០១២ដល់២០១៦និងជួយអោយក្រុមបានគ្រងជើងឯក Serie A ចំនួន៥សម័យផងដែរ។ យ៉ាងណាមិញរូបលោកមិន​បានចូល​​លេងតាំងពី​ខែកុម្ភៈឆ្នាំ​ទៅ​ដោយសារ​របួស​គន្លាក់​ជើង​ហើយនៅខែមិថុនាលោកក៏ចាកចេញពីក្រុមតែម្តងដោយសារផុតកិច្ចសន្យា៕

Zlatan Ibrahimoivc ស៊ុត Hat-Trick ជួយអោយ Manchester United ឈ្នះ Saint Etienne កាលពីយប់មិញ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ស៊ុត Hat-Trick ជួយអោយក្រុមបិសាចក្រហម Manchester United ឈ្នះក្រុមភ្ញៀវមកពីបារាំង Saint Etienne ដោយលទ្ធផល ៣ទល់នឹង០ នៅជើងទី១ វគ្គ៣២ក្រុម ពានរង្វាន់ UEFA Europa League កាលពីយប់មិញ។ ជួបគ្នាបាន១៥នាទីនាកីឡដ្ឋាន Old Trafford កីឡាករវ័យ ៣៥ ឆ្នាំបានស៊ុតបាល់ពិន័យ Free-Kick បើកឆាកយ៉ាងល្អជួយអោយម្ចាស់ផ្ទះនាំមុខ...

រញ្ជួយដី២កន្លែងនៅឥណ្ឌូនេស៊ី របួស៩នាក់

យ៉ាងហោចណាស់មនុស្ស០៩នាក់បានរងរបួសនិងផ្ទះ២ខ្នងបានរលំដោយសារគ្រោះរញ្ចួយដី២កន្លែងផ្សេងគ្នានៅខេត្តអាសេ ( Aceh) ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ បើតាមមន្រ្តីកាកបាទក្រហមឥណ្ឌូនេស៊ីបាននិយាយឲ្យដឹងជាជំហានដំបូងថា មនុស្ស០៩នាក់ដែលរបួស​នោះ​នៅ​ក្នុង​ស្រុក Trianggadeng រីឯផ្ទះ២ខ្នងដែលបាក់រលំនោះនៅក្នុងស្រុកPidie Jaya និងតំបន់មួយចំនួន​អគ្គិសនី​បានកាត់ផ្តាច់។ យោងតាមក្រុមស្ទង់ខាងភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក(USGS)បានឲ្យដឹងថា គ្រោះរញ្ចួយដី២កន្លែងដែល​កើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺម៉ោងក្នុងប្រទេសឥណ្ឌូនេស៊ី​ឈានចូលថ្ងៃព្រហស្បតិ៍មាន​កម្រិត៥.១រីស្ទ័រនិង​៥.៦រីស្ទ័រ ។ យ៉ាងណាក៍ដោយ បើតាមមន្រ្តីនៃទីភ្នាក់ងារខាងឧតុនិយមនិងភូមិសាស្រ្តរបស់ឥណ្ឌូនេស៊ីបាននិយាយថា គ្រោះរញ្ចួយដីនេះមិនមានឥទ្ឋិពលបង្កើតជារលកយក្សស៊ូណាមិនោះទេ ។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ គ្រោះធម្មជាតិរញ្ជួយដីនៅចំណុចក្នុងភូមិសាស្រ្តខាងលើ​បានសម្លាប់មនុស្សជាង​១០០នាក់ បំផ្លាញអគារជាង១១០០០ខ្នង ដែលក្នុងចំណោមនេះភាគច្រើនជាលំនៅដ្ឋាន ៕

ចាប់ខ្លួនស្រ្តីម្នាក់សង្ស័យសម្លាប់បងប្រុស គីម ជុងអ៊ុន

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ប៉ូលិសចារកម្មរបស់​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កាន់​លិខិតឆ្លងដែន​វៀតណាម ដែលប៉ូលិសម៉ាឡេស៊ីសង្ស័យ​ជាប់​ពាក់ព័ន្ឋនឹងការបំពុលសម្លាប់​លោក គីម ជុងណាម បងប្រុស​មេដឹកនាំកូរ៉េខាងជើង លោកគីម ជុង​អ៊ុន​ ។ បើតាមលិខិតឆ្លងដែនរបស់ស្រ្តីសង្ស័យនោះមានឈ្មោះ Doan Thi Huong កើត​នៅ​ខែ ឧសភា ឆ្នាំ​១៩៨៨ ។ ​យ៉ាងណាក៍ដោយ នៅពេលនេះប៉ូលិស​ម៉ាឡេស៊ី កំពុង​បន្ត​ការស៊ើបអង្កេត​នៅឡើយ ព្រោះ​បើតាម​របាយការណ៍​ចារកម្ម​កូរ៉េខាងត្បូង ស្ត្រី​ពីរ​នាក់ដែល​សម្លាប់លោក គីម ជុងណាម នៅព្រលាមយន្តហោះសង្ស័យថា​ជា​ចារនារី​របស់​កូរ៉េខាងជើង បានសម្លាប់​បងប្រុស​លោ​ក...

ឃាតកសម្លាប់បងប្រុស គីម ជុងអ៊ុន ក៍ស្លាប់ដែរ

ស្រ្តីពីរនាក់ដែលជាជនសង្ស័យថាបានដាក់ថ្នំាបំពុលសម្លាប់លោក គីម ជុងណាម ​បងប្រុសបង្កើតរបស់មេដឹកនំា​វ័យ​​ក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុននោះ ក៍សង្ស័យត្រូវបានគេសម្លាប់បំបិទមាត់ផងដែរ ។ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុនដែលស្រង់សម្តីជនអនាមិក ហើយត្រូវបានចេញផ្សាយដោយគេហទំព័រ KYODO NEWS របស់ជប៉ុននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ លោក គីម ជុងណាម កូនប្រុសច្បងអតីតសពមេដឹកនំាកូរ៉េខាងជើង គីម ជុងអ៊ីល និងជាអ្នកប្រឆំាងនឹងការដឹកនំា​របស់ប្អូន​ប្រុស​របស់លោក គីម ជុងអ៊ុន ​ត្រូវបានស្រ្តីសង្ស័យពីរនាក់លួចបំពុលឱ្យស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧...