សមាជិកាសភាហ្វីលីពីនស្នើប្តូរឈ្មោះប្រទេស

ដោយ​សំអាង​ថា ប្រទេស​ហ្វី​លី​ពី​ន​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​បរទេស មិន​មាន​ឯករាជ្យ​នោះ សមាជិក​សភា​មក​ពី​គណ​ព​ក្ស​ប្រឆាំង​របស់​ប្រទេស​ហ្វី​លី​ពី​ន លោក Gary Alejano បាន​ស្នើ​សល់​រដ្ឋសភា​ហ្វី​លី​ពី​ន​បង្កើត​គណៈកម្មការ​មួយ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ប្តូរ​ឈ្មោះ​ប្រទេស​ថ្មី ។ បើ​តាម​គេហទំព័រ​បរទេស​បាន​ស្រង់​សម្តី​លោក​តំណាងរាស្ត្រ​ហ្វី​លី​ពី​នរូ​ប​នោះ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ប្រសិនបើ​រដ្ឋសភា​បាន​អនុ​ម័​ួ​សេចក្តីព្រាងច្បាប់​បង្កើត​គណៈកម្មការ​នេះ​រួច​មក គណៈកម្មការ​ស្រាវជ្រាវ​នឹង​បង្ហាញ​ឈ្មោះ​ប្រទេស​ហ្វី​លី​ពី​ន​ថ្មី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​យោបល់ មុន​ពេល​ដាក់​ឲ្យ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រ​តេ ( Rodrigo Duterte) សម្រេច​អនុម័ត​ចុង​ក្រោយ ។ លោក​សមាជិកា​សភា​Gary Alejano បាន​លើក​ឡើង​ទៀត​ថា នៅ​លើ​ពិភពលោក​នេះ ព្រ​ទេស​មួយ​ចំនួន​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​ប្រទេស​បាន​ប្តូរ​ឈ្មោះ​ប្រទេស​ថ្មី ដើម្បី​ឲ្យ​ប្រទេស​ខ្លួន​ឯករាជ្យ​និង​មាន​អធិបតេយ្យភាព​ពេញលេញ ។ សូម​បញ្ជាក់​ថា...

ឆេះអគារខ្ពស់នៅទីក្រុងឡុងដ៍ស្លាប់និងរបួសជាង៦០នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​ជាង១០​នាក់​បាន​ស្លាប់ និង ជាង​៥០ នាក់​រង​របួស នៅ​ក្នុង​ហេតុការណ៍​ឆេះ​អគារ​កម្ពស់​២៤​ជាន់ នៅ​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស​។ បើ​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៤ មិថុនា ម៉ោង​នៅ​ក្នុង​ប្រទេស​អង់គ្លេស ។ សេចក្តីរាយការណ៍ ភ្លើង​បាន​ផ្តើម​ចេញពី​ជាន់​ទី​៤ ហើយ​បាន​រាលដាល​យ៉ាង​លឿន​ដល់​ជាន់​ទី​២៣ ។ ក្នុង​ហេតុការណ៍​នេះ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​២០០ នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤០ គ្រឿង​បាន​ចេញ​អន្តរាគមន៍ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅឡើយ​ទេ ។ ស្នងការ​ក្រុម​ពន្លត់​អគ្គិភ័យ លោក Dany Cotton បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ស្លាប់​ជាង​១០ នាក់...

ធ្លាក់យន្តហោះយោធាភូមា មនុស្សជាង១០០នាក់សង្ស័យស្លាប់

មនុស្ស​១០០៤​នាក់​(៩០​នាក់​ជា​អ្នកដំណើរ​)​ដែល​នៅ​លើ​យន្តហោះ​យោធា​ភូមា​មួយ​គ្រឿង​បាន​ត្រូវគេសង្ស័យថា​ស្លាប់ បន្ទាប់​ពី​យន្តហោះ​បាន​ធ្លាក់​ចូល​សមុទ្រ Andaman កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ ។ នៅ​ពេល​នេះ បំណែក​យន្តហោះ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ចម្ងាយ​២១៨​គីឡូម៉ែត្រ​ពី​ទីក្រុង Dawei ។ នៅ​ពេល​នេះ អាជ្ញាធរ​ភូមា​បាន​បញ្ជូន​នាវា​៤​គ្រឿង​និង​យន្តហោះ​យោធា​២​គ្រឿង​ចេញ​ប្រតិបត្តិការ​រក​សាកសព​មនុស្ស ។ មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាត់ដាន​យន្តហោះ ហើយ​ដំណឹង​ចុង​ក្រោយ​ថា​យន្តហោះ​Y-8F ដែល​ផលិត​នៅ​ប្រទេស​ចិន​នោះ បាន​ធ្លាក់​ចូល​សមុទ្រ Andaman ៕    

ដក​​លិង្គចេញពីរន្ធម៉ា​ឡេ​តអត់រួច យកទៅពេទ្យធ្មេញ

យោង​តាម​ប្រភព​ព័ត៌មាន​ពីគេហទំព័រ​ប្រទេស​ចិន​បាន​ចេញផ្សាយ​ថ្ងៃ​ទី​៦ មិថុនា អោយ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​បាន​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត​សម្រាប់​មួល​ខ្ចៅគ្រឿងដែក ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ធ្វើ​អ្វី​បាន ក៏​បា​នប​ញ្ចូ​ន​បុរស​រង​គ្រោះ​មក​មន្ទីរ​ពេទ្យធ្មេញ ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ទៅ​វិញ ។ បុរស​រង​គ្រោះ​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត ប្រ​ព​ភ​ព័ត៌មាន​មិន​បាន​បញ្ចេញ​ឈ្មោះ​គាត់​ឡើយ ដឹង​ត្រឹម​អាយុ​៣៧​ឆ្នាំ  រស់នៅ​ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​និង​៤០​នា​ទៅ​យប់​នៅ​ថ្ងៃ​ទី​០២ មិថុនា ២០១៧ កន្លង​មកនេះ​ ។ បើ​តាម​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បានអោយ​ដឹង​ថា លិង្គ​របស់​បុរស​រង​គ្រោះ​បាន​ហើមហើយ​ឡើង​ពណ៌​ស្វាយភ្លាម​ៗ​ពេល​ដែល​ជាប់​ក្នុង​រន្ធម៉ា​ឡេ​ត ទម្រាំ​តែ​មក​ដល់​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​ធ្មេញ បាន​ព្យាយាម​បន្ថយ​លំហូរ​ឈាម​មក​កាន់​ក្បាល​លិង្គ ងាយស្រួល​ក្នុង​ការ​ធ្វើការ​វះកាត់​ដក​ម៉ា​ឡេ​ត​ចេញ...

គ្មាន​នរណា​ម្នាក់រួចជីវិត​ពី​សង្គ្រាម​នុយក្លេអ៊ែរ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី ឡើយ!

នរណា​ក៏​ដឹង​ដែរ​ថា រុ​ស្ស៊ី និង​អា​មេ​រិ​ក គឺជា​មហាអំណាច​ពិភពលោក​ពីរ ដែល​មាន​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ច្រើន​ជាងគេ សង្គ្រាម​រវាង​មហាអំណាច​ទាំង​២ ពិតជា​ប្រើអាវុធ​នុយក្លេអ៊ែរ​មិន​ខាន ប្រសិនបើ​រុ​ស្ស៊ី និង​អា​មេ​រិ​ក​ផ្ទុះ​សង្គ្រាម​ឡើង​មែន គ្មាន​នរណា​ម្នាក់​អាច​រស់រាន​មានជីវិត​ឡើយ នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន ។ ថ្លែង​នៅ​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ លោក Oliver Stone អ្នកដឹកនាំ​ខ្សែភាពយន្ត​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​លើក​ឡើង​ថា គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ភព​ផែនដី​នេះ​អាច​នៅ​រស់រាន​បាន​ឡើយ ប្រសិនបើ​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះ​ឡើង​រវាង​មហាអំណាច​​មែន ។ បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុ​ស្ស៊ី RT...

ចាប់ខ្លួន​អូស្ត្រាលី​ម្នាក់​សង្ស័យ​ជា​ចារកម្ម

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះ ​James Ricketson អាយុ​៦៨ ឆ្នាំ បាន​ត្រូ​ង​កងកម្លាំង​ប៉ូលិស​ភ្នំពេញ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ ២០១៧ ដោយ​សង្ស័យ​បុរស​នេះ​ជា​ចូល​មក​កម្ពុជា​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ចេញ​ទៅ​ក្រៅប្រទេស ។ ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ថា សមត្ថកិច្ច​នឹង​បន្ត​បើក​ការ​ស៊ើបអង្កេត​នៅ​ថ្ងៃ​ទី​០៤ មិថុនា​ទៀត បន្ទាប់​ពី​សួរនាំ​បុរស​ជនជាតិ​អូស្ត្រាលី ​ដែល​លាក់លៀម​ទីកន្លែង​ស្នាក់​នៅ ​និង​លិខិតឆ្លងដែន ។ បើ​មាន​ព័ត៌មាន​បន្ថែម​នៅ​ថ្ងៃស្អែក «​អង្រុត​»​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៀត​ ៕

ស្រ្តីម្នាក់ប្តឹងមន្រ្តីជំនាញ ក្រោយលេបថ្នំាប្រឆំាងអេដស៍៨ឆ្នំា

ការ​ប្រកាស​របស់​ស្ត្រី ឈ្មោះ Suthida Saengsumat អាយុ​២០​ឆាំ្ន រស់នៅ​ក្នុង​ខេត្ត Roi Et ស្ថិត​នៅ​ភាគ​ឦសាន ចម្ងាយ​៥១៤​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ត្រី​រូប​នោះ​ទៅ​ពិនិត្យ​រក​មេរោគ​អេ​ដស៍​លើក​ទី​២ តែ​មិន​មាន​ក្រោយ​ពេល​នាង​បាន​លេបថ្នាំ​ប្រឆាំង​អេ​ដស៍​អស់​រយៈពេល​៨​ឆ្នាំ​នោះ​រួច​មក ។ បើ​តាម​ស្ត្រី​ជាដើម​បណ្តឹង​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ថា នាង​ត្រូវ​បាន​គេ​ប្រាប់​ថា​មាន​ផ្ទុក​ជំងឺអេដស៍ បន្ទាប់​ពី​គ្រូ​របស់​នាង​យក​នាង​ទៅ​ពិនិត្យ កាលពី​អាយុ​១២​ឆ្នាំ ដោយសារ​តែ​ពួក​គេ​សង្ស័យ​ថា​នាង​មាន​ជំងឺ​នេះ ក្រោយ​ពី​ឪពុក​នាង​ស្លាប់​ដោយសារ​តែ​ជំងឺអេដស៍ និង​ម្ដាយ​នាង​ចាប់ផ្ដើម​មាន​ជំងឺ​អា​ឡែ​រ​ហ្ស៊ី​ច្រើន​។ នាង Suthida Saengsumat បន្ត​ថា នាង​មាន​ត្រូវ​បាន​មិត្តភក្តិ​និង​អ្នក​រស់​ក្បែរ​ខាង​រើសអើង ក្រោយ​ដឹង​ថា​នាង​ផ្ទុកមេរោគ​អេ​ដស៍ ធ្វើ​ឲ្យ​នាង​យំ​ម្នាក់ឯង​និង​បាន​ឈប់​រៀន មុន​ពេល​រៀប​ការ ។...

ហាម​ចូល​បន្ទប់​ជាង​៣​ឆ្នាំ ថ្ងៃមួយ​មិត្ត​ប្រុស​ឃើញ​ក្នុង​បន្ទប់ នាង​សុំ​បែក

ក្រុង​តៃប៉ិ ៖ គូស្នេហ៍​ជនជាតិ​តៃវ៉ាន់​បាន​ស្រលាញ់​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ ត្រូវ​បែកបាក់​គ្នា​វិញ ទោះបីជា​លោក​បាន​ណាត់​នាង​យ៉ាងណា ក៏​គ្មាន​ឱកាស​បោះ​ជំហាន​ចូល​ទៅ​ក្នុង​បន្ទប់​មិត្ត​ស្រី​របស់​គាត់​បាន​ដែរ តែ​ទីបំផុត​លោក​ឃើញ​បន្ទប់ដេងរបស់​មិត្ត​ស្រី ពោរពេញ​ទៅ​ដោយខោ​ប្រឡាក់ និង​សំឡី​អនាម័យ នៅ​រាយ​ប៉ាយ​ពេញ​ក្នុង​បន្ទប់ នេះ​បើ​តាម​ប្រភព​ពី straitstimes បាន​ចុះ​ផ្សាយ កាល​នៅ​ពី​ថ្ងៃ​ទី​២៦ ឧសភា ២០១៧ ។ បុរស​ជនជាតិ​តៃវ៉ាន់​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បានអោយ​ដឹង​ថា «​មិត្ត​ស្រី​មិន​បាន​អនុញ្ញាត​ឱ្យ​គាត់​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​ទេ​» នេះ​គឺជា​បម្រាម​តែ​មួយ​គត់​ដែល​នាង​ដាក់​ឱ្យ ទោះបីជា​ពួក​យើង​បាន​ស្រលាញ់​គ្នា​អស់​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ក្តី ។ បើ​ទោះបី​លោក​មាន​ច​ម្ង​ល់​ជា​ខ្លាំងយ៉ាងណា​ ក៏​នៅ​តែ​មិន​ហ៊ាន​ចូល ព្រោះ​វា​ជា​បម្រាម​របស់​មិត្ត​ស្រី​តែ​មួយ​គត់ ។ លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ​គ្រាន់តែ​អាច​ស្នាក់​នៅ​ក្នុង​បន្ទប់ និង​មើល​ទូរទស្សន៍...

ម៉ាឡេស៊ី រឹតបន្តឹងសន្តិសុខក្រោយ ISIS គំរាម

ប្រទេស​ម៉ា​ឡេ​ស៊ី​មួយទៀត​ហើយ បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​តាម​រយៈ​ការ​រឹត​បន្តឹង​សន្តិសុខ​តាម​ព្រំដែន បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម (ISIS) បាន​គំរាម​វាយប្រហារ​នោះ​រួច​មក ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី លោក Hishammuddin Hussein ដែល​ត្រូវ​បាន Channel News Asia ស្រង់​សំដី​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ប្រមុខ​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី លោក Hishammuddin Hussein បាន​បញ្ជាក់​ថា ម៉ា​ឡេ​ស៊ី​បង្កើន​កងកម្លាំង​និង​រឹត​បន្តឹង​តាម​ព្រំដែន បន្ទាប់​ពី​មានការ​គំរាម​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង​បាងកក​(​ថៃ​) ហ្សា​រកា​តា​(​ឥណ្ឌូ​នេ​ស៊ី​) និង ទីក្រុង​មីន​ដា​ណា​វ​(​ហ្វី​លី​ពី​ន​) ៕  

ក្រុម ISIS ចូលដល់ថៃហើយ?

អាជ្ញាធរ​ថៃ​បាន​និង​កំពុង​ចាត់វិធានការ​តឹង​រឹង​សន្តិសុខបំផុត​សម្រាប់​អ្នក​ចូល​ប្រទេស​ថៃ ដោយសារ​ប្រភព​ចារកម្ម​បាន​រាយការណ៍​ថា​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​( ISIS) បាន​គ្រោង​នឹង​ចូល​មក​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងត្បូង​ថៃ ។ ពេល​នេះ បណ្តាញ​ក្រុម  ISIS ហាក់​កំពុង​បង្វែរ​គោលដៅ​មក​កាន់​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដែល​មាន​ចលនា​អ៊ី​ស្លា​ម ក្នុង​នោះ​ប្រទេស​ហ្វី​លី​ពី​នក៍​បាន​និង​កំពុង​មានការ​បាញ់​ប្រ​យុ​ទ្ឋ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ក្រុម​ជ្រុលនិយម​អ៊ី​ស្លា​ម ។ យោង​តាម​សារព័ត៌មាន​រុ​ស្ស៊ី​បាន​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​កងទ័ព​រដ្ឋាភិបាល​និង​ពួក​សកម្ម​ប្រ​យុ​ទ្ឋ​អ៊ី​ស្លា​ម​ចំនួន​៤៦​នាក់​បាន​ស្លាប់​(​កងទ័ព​រដ្ឋាភិបាល​ស្លាប់​១៥​នាក់​) នៅ​ក្នុង​ការ​ប្រ​យុ​ទ្ឋ​គ្នា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧​នៅ​ក្នុង​ទីក្រុង Marawi ដែល​ការ​បើក​ការ​ប្រ​យុ​ទ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​នេះ​ក្នុង​បំណង​កម្ទេច​ក្រុម ISIS ដើម្បី​ជា​ការ​សងសឹក​ដែល​ក្រុម​ISIS​បាន​កាត់​ក្បាល​មេ​ប៉ូលិស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤​ខែឧសភា ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន ឌូ​ទែ​រ​តេ ប្រញាប់ប្រញាល់​មក​កាន់​ប្រទេស​វិញ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​រុ​ស្ស៊ី​បាន​ប៉ុន្មាន​ម៉ោង​នោះ ៕

តើ​ប្រទេស​ណា​មាន​អា​ត្រា​ប្រជាជនស្លាប់​មុន​អាយុ​ច្រើន​ជាងគេលើលោក?

កូរ៉េ​ខាង​ត្បួ​ង ៖ បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO ដែល​បាន​ចុះ​ផ្សាយ នា​ពេល​ថ្មី​ៗ​នេះ បានអោយដឹងថា មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​មុន​អាយុ ដោយសារ​ផ្សែង​ពុល​ក្នុង​បរិយាកាស ហើយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​តិចតួច ដូច​ជា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​តែ​ផ្សែង​ពុល​ក្នុង​បរិយាកាស ។ បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង យុន​ហ៉ា​ប់ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ បាន​ចេញផ្សាយ​របាយការណ៍​មួយ​អោយ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដោយសារ​តែ​ការ​បំពុល​ខ្យល់ ស្ថិត​ក្នុង​អា​ត្រា​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​មនុស្ស​ចំនួន​២៣៨​នាក់ ក្នុង​ចំណោម​មនុស្ស ១០០,០០០​នាក់​ បានស្លាប់...

ប្តី​ប្រពន្ធ​អ្នកតាកែវ ចាក់​សម្លាប់​គ្នា​ក្នុង​បន្ទប់​ជួល​នៅ​ថៃ

ប្រទេស​ថៃ ៖ ប្រ​ព​ភ​ពី​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ បាន​ចុះ​ផ្សាយ​អោយ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ប្រ​ជាំ​ពលរដ្ឋ​ថៃ​បាន​ប្រទះ​ឃើញ​ឈាម​ដាប​ពេញ​បន្ទប់​ជួល​មួយ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ពលករ​ខ្មែរ ដែល​ស្ថិត​នៅ​ខាងក្រោយ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សាត់​កូ ផ្ទះ​លេខ​៧០ ភូមិ​៨ ឃុំ​តាន​ដៀវ ស្រុក​កែង​ខយ ខេត្ត​សា​រ៉ា​ប៊ូ​រី ប្រទេស​ថៃ ។ សាក្សី​មួយ​ដែល​ស្នាក់​នៅ​បន្ទប់​ក្បែរ​គ្នា​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បានឮ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី​ទេ បន្ទាប់​ពី​សំលេង​ប្រកែក​គ្នា​និង​ស្រែកយំ​ស្ងប់ស្ងាត់​មួយសន្ទុះ ទើប​ពួក​គេ​មានការ​សង្ស័យ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​មក​ត្រួតពិនិត្យ ជា​លទ្ធផល​ប្រទះ​ឃើញ​ជន​ទាំង​ពីរ​នាក់ ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​អស់​ទៅ​ហើយ...

តួឯក០០៧លោក ជេមស៍ ប៊ន ទទួលមរណភាពហើយ

តារាភាពយន្ត​ដ៍​ល្បីល្បាញ​សម្តែង​ក្នុង​រឿង​ភ្នាក់ងារ​សម្ងាត់ ០០៧ ជេ​ម ស៍ ប៊​ន (Jame Bond) ឈ្មោះ​ពិត​របស់​លោក Roger Moore បាន​ទទួលមរណភាព​ហើយ​នៅ​កនុង​ប្រទេស​ស្វី​ស​ដោយ​ជំងឺមហារីក ក្នុង​ជន្មាយុ​៨៩​ឆ្នាំ ។ លោក Roger Moore ហៅ ជេស៍ ប៊​ន កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩២៧ នៅ​ក្នុងស្រុក StockWell ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​៕    

ស្ត្រី​ខ្មែរ​៣​នាក់​ឆ្លង​ដែន​ខុសច្បាប់ ចូល​ក្រុម​លួច​ឆក់​តាម​ផ្សារ តម្រួត​ថៃ​ចាប់ខ្លួន

បាងកក ៖ តម្រួត​​ថៃ​បាន​ចាប់ខ្លួន​មុខសញ្ញា​ក្រុម​ចោរ​លូក​ហោប៉ៅ​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​បុរស​ថៃ​២​នាក់ និង​ស្ត្រី​ខ្មែរ​៣​នាក់​ផងដែល បាន​ធ្វើ​សកម្មភាព​នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ទីក្រុង​បាងកក នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation អោយ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០១៧ នេះ ។ ពេល​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត​បង្ហាញខ្លួន​ជនសង្ស័យ និង​ភស្តុ​តាង​ចំពោះ​អ្នក​សារព័ត៌មាន មេបញ្ជាការ​កង​ពិសេស​191 លោក​ឧត្តមសេនីយ៍​ស៊ូ​រ៉ា​ចេ​ត ហាក់​ផា​ន បានអោយ​ដឹង​ថា ស្ត្រី​ខ្មែរ​ឈ្មោះ Doung Thida អាយុ​៣៥​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ដំបូង​នៅ​ផ្សារ​លក់​សំលៀក​បំពាក់ ។ ក្រោយមក​ស្ត្រី​ឈ្មោះ Thadech...

បំផ្ទុះ​គ្រាប់បែក​នៅមន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក របួសធ្ងន់​ស្រាល​២៤​នាក់

ក្រុង​បាងកក ៖ ប៉ូលិស​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា មានការ​បំផ្ទុះ​មួយ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​ចៅ Mongkut ចំ​កណ្តាល​ក្រុង​បាងកក កាលពីម៉ោង១១និង៤៥នាទី ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ឧសភា ២០១៧ នេះ មនុស្ស​យ៉ាង​ហោច​ណាស់​២៤​នាក់ បាន​រង​របួសធ្ងន់​ស្រាល ក្នុង​នោះ​មាន​៣​នាក់​របួសធ្ងន់ នេះ​បើ​តាម​ការ​ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច ដោយសារ​ព័ត៌មាន​ថៃ PBS ។ មន្ត្រី​ប៉ូ​លី​សលោក Kamthorn Aucharoen បាន​និយាយ​ប្រាប់​អ្នកកាសែត Reuters ថា ខណៈ​នេះ​កម្លាំង​ប៉ូលិស​កំពុង​ពិនិត្យ​ក​នៅ​កន្លែង​កើតហេតុ ក្នុង​មន្ទីរពេទ្យ​នេះ ។...

ថៃ​គំរាម​ប្តឹង​ហ្វេ​ស​ប៊ុ​ក​​បាន​ដូច​ចិត្តឲ្យ​បិទ ជុំវិញ​វី​ដេ​អូ​អាម៉ាស់​របស់​ស្តេច​ខ្លួន

ប្រទេស​ថៃ​បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​លេច​វី​ដេ​អូ​ដ៍​អាម៉ាស់​របស់​ស្តេច​ថៃ មហា​វ​ជ្ជ​រ៉ា ឡុ​ង​កន ដែល​ទើបនឹង​ឡើង​គ្រងរាជ្យ បាន​ពាក់អាវ​វាល​ក្លៀក មាន​បង្ហាញ​រូបសាក់​ក្លែងក្លាយ​ស្ទើរ​ពេញ​ខ្លួន បាន​យាង​ដើរ​ពេញ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ។ វី​ដេ​អូ​គួរ​ឱ្យ​អាម៉ាស់​មួយ​ដែល​បង្ហាញ​ស្តេច​ថៃ ពាក់អាវ​វាល​ខើច​ពណ៌​លឿង បង្ហាញ​រូបសាក់​នោះ បាន​យាង​ដើរ​នៅ​ផ្សារ​ទំនើប​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​ចែកចាយ​បន្ត​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​នេះ ។ វី​ដេ​អូ​នោះ ត្រូវ​បាន​គេ​ថត នៅ​ទីក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ខែកក្កដា ឆ្នាំ​មុន...

ខណៈទាមទារកាត់ទោស​អ្នកសម្លាប់​ទ័ព​មួក​ខៀវ​កម្ពុជា​​ ក្រុមឧទ្ទាមវាយប្រហារជុំរំ UN ២​យប់​ជាប់​ៗ​គ្នា

រាជធានី​ភ្នំពេញ ៖ អង្គការសហប្រជាជាតិ និង​អាជ្ញាធរ​របស់​ប្រទេស​អាហ្វ្រិក​កណ្ដាល ប្រើប្រាស់​គ្រប់​មធ្យោបាយ​ណា​ក៏​ដោយ ឲ្យ​តែ​នាំ​ខ្លួន​ឧក្រិដ្ឋជន​យក​មក​កាត់ទោស​បាន ទាំងនេះ​ជា​ការ​ទាមទារ​សារ​ជា​ថ្មី ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​សព​ទាហាន​មួក​ខៀវ ពលី​ទាំង​៥​រូប (​កម្ពុជា​៤​រូប និង​ម៉ា​រុក​១​រូប​) ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧទ្ទិស​ដល់​ពួក​គេ កាលពី​រសៀល​ថ្ងៃ​ទី​១២ ឧសភា ២០១៧ ក្រោម​វត្តមាន​របស់​លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ អគ្គលេខាធិការ​រង អង្គការសហប្រជាជាតិ ។ ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ នៅ​ចំពោះ​សព​ទាហាន​មួក​ខៀវ​ពលី​ទាំង​ប្រាំ​រូប (​កម្ពុជា​៤​រូប និង​ម៉ា​រ៉ុ​ក​១​រូប​)...

ប្រយ័ត្នបាត់អីវ៉ាន់លើយន្តហោះពេលទៅស្រុកយួន

អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​អាសន្ន បន្ទាប់​ពី​ករណី​ចោរលួច​អីវ៉ាន់​ភ្ញៀវ​លើ​យន្តហោះ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ យោង​តាម VN Express បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៧ ចោរលួច​អីវ៉ាន់​លើ​យន្តហោះ​កើនឡើង​១១​ករណី លើស​១០​ករណី​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ៕

មី​ស៊ី​ល​កូរ៉េ​ខាងជើង​ថ្មី អាច​បាញ់​ដល់​ទឹកដី​អា​មេ​រិ​ក

ក្រុង​ព្យុ​ង​យ៉ាង ៖ កូរ៉េ​ខាងជើង​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​ដឹង​ថា កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ថ្មី ដែល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​បាញ់​សាកល្បង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ម្សិលមិញ​នេះ ទទួល​បាន​ជោគជ័យ ។ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​សន្យា​ថា នឹង​ធ្វើតេស្ត​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជា​ច្រើន​ទៀត និង​បាន​ព្រមាន​ថា អាវុធ​របស់​កូរ៉េ​ខាងជើងថ្មីមួយនេះ អាច​ធ្វើការ​វាយប្រហារទៅ​ដល់​ទឹកដី​របស់​សហរដ្ឋអាមេរិក រួម​ទាំង​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក បាន​ថែម​ទៀត​ផង ។ ការ​ព្រមាន​របស់​កូរ៉េ​ខាងជើង​គួរតែ​ប្រុង​ប្រយ័ត្ន ព្រោះ​ក្រុង​ព្យុ​ង​យ៉ាង​បាន​គំរាមបែបនេះក៏​ព្រោះតែ​មី​ស៊ី​ល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន មាន​សមត្ថភាព​ឈាន​ទៅ​ដល់​ទឹកដី​អា​មេ​រិ​ក នេះ​បើ​តាម​អ្នកជំនាញ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​មន្ត្រី​នៅ​ទីក្រុង​តូ​ក្យូ...

ទាហាន​ឈុត​ខ្មៅ​ថៃ​ប៉ះ​ក្រុម​គ្រឿងញៀន​ឆ្លង​ដែន ស្លាប់​៨​នាក់ រឹបអូស​យ៉ា​ម៉ា​៦​សែន​គ្រាប់

ប្រទេស​ថៃ ៖ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​ចម្រុះ​បាន​ធ្វើការ​សហការ​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ប្រយុទ្ធ ក៏​បាន​ប្រទះ​ឃើញ​សាក់​កាដូ​ចំនួន​៦ ដែល​ជនសង្ស័យ​បាន​បោះបង់​ចោល ព្រមទាំង​មាន​សព​មនុស្ស​ស្លាប់​ចំនួន​៨​នាក់ សមត្ថកិច្ច​បាន​រក​ឃើញ​អាវុធ​ធុន M16 ចំនួន​២​ដើម និង​អាវុធ​ធុន AK47 ចំនួន​១​ដើម ព្រមទាំង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​៦០​ម៉ឺន​គ្រាប់ ដែល​គេ​សង្ស័យ​ថា អាច​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ ដើម្បី​រកស៊ី​នាំ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ ។ សូម​បញ្ជាក់​ថា កម្លាំង​វរៈ​ការពារ​ព្រំដែន​ថៃ​តាម​ខ្សែ​បន្ទាប់​ព្រំដែន​ប្រទេស​ភូមា បានការ​ប៉ះទង្គិច​គ្នា ព្រមទាំង​ផ្ទុះអាវុធ​មួយ​ប្រាវ បន្សល់​នូវ​សព​ជនសង្ស័យ​ចំនួន​៨​នាក់ នៅ​លើ​សមរភូមិ​ផង​ដែរ កាលពី​វេលា​កណ្ដាលអធ្រាត្រ...

នារី​ស្លៀក​ខ្លី​ស្ទើរ​បង្ហាញ​កេរ្តិ៍ខ្មាស​លើ​ឆ្នេរសមុទ្រ មិនមែន​ជា​ស្ត្រី​ខ្មែរ

បរទេស ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​រូបភាព​នារី​ស៊ិ​ច​ស៊ី​ជាមួយ​កូន​ក្មេង ស្ទើរតែ​ឃើញ​ដល់​រាង​កាយ ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ យ៉ាង​ផុលផុស​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​ប្រជា​ជន​ថៃ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​អ្នក​និយាយ​លេង​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុ​ជាមួយ​ចំនួន បាន​ទាយ​យក​រូបភាព​ទាំងនោះ ដាក់​ថា ជា​ស្ដ្រី​ខ្មែរ​ក៏​ចេះ​ស្លៀក​ខ្លី​ទៅ​វិញ ថែម​ទាំង​សរសេរ​បន្ថែម​ទៀត​ថា នៅ​ឆ្នេរមាត់​សមុទ្រ​ក្រុងព្រះសីហនុ ឥឡូវ​ក៏​មិន​ចាញ់​នៅ​សមុទ្រ​ប្រទេស​លោក​ខាងលិច​ឡើយ ។ ប៉ុន្តែ​ប្រភព​ពិត​នៃ​រូបភាព​ទាំងនោះ គឺ​ចេញ​មក​ពី​ប្រទេស​ថៃ​ទៅ​វិញ​ទេ រូបភាព​ដែល​រង​នូវ​ការ​រិះគន់​វាយប្រហារ​នេះ ត្រូវ​បែកធ្លាយ​ផ្សាយ​បន្ត​គ្នា​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ​ថៃ ។ ហើយ​ការ​រិះគន់​នេះ ដោយសារ​តែ​ក្នុង​រូបភាព ជា​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​នៅឡើយ ស្ថិត​ក្នុង​ស្លៀកពាក់​ឈុត​ហែល​ទឹក...

មិនដល់១ថ្ងៃបទថ្មីទាំង២របស់លោក PSY មានអ្នកចូលទស្សនាសរុបជាង១០លានដង

តារាចម្រៀង​ដ៏​ល្បី​លំដាប់​ពិភពលោក ម្ចាស់​បទ Gangnam Style លោក PSY ដែល​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​នេះ បាន​ចេញ​នូវ វី​ដេ​អូ​ចម្រៀង​ថ្មី​ចំនួន​២​បទ ក្រោយ​ពេល​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​អស់​មួយ​រយៈ ។ ប៉ុន្តែ​លើក​នេះ​សម្រាប់​តារាចម្រៀង​កូរ៉េ លោក PSY មិន​បាន​ចេញ​តែ​មួយ​បទ​នោះ​ទេ គឺ​ចេញ​២​បទ ព្រម​ៗ​គ្នា​តែ​ម្តង ដែល​បទ​មួយ​មាន​ចំណងជើង​ថា «I lUV IT» គេ​ក៏​ឃើញ​មាន​វត្តមាន​លោក Pikotaro តារា​កំប្លែង​សញ្ជាតិ​ជប៉ុន...

ក្រុម​ឧទ្ទាមស្លាប់​​៨​នាក់​​របួស​ច្រើន​នាក់ ក្នុង​វាយប្រហារ​លើ​ទ័ព​មួក​ខៀវ​កម្ពុជា និង​ម៉ា​រ៉ុ​ក

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់ ត្រូវ​បាន​រក​ឃើញ​ថា ស្លាប់ បន្ទាប់​ពី​រង​ការ​វាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​គ្រី​ស្ទា​ន ជាឧទ្ទាម​ទ័ពព្រៃ "Balaka" កាលពី​ថ្ងៃ​ចន្ទ ទី​៨ ឧសភា ២០១៧ ទៅ​លើ​ក្បួន​រថយន្ត​មួយ នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នេះ​បើ​យោង​តាម​សារព័ត៌មាន​អាចា​ស៊ី​រ៉ា​បាន​ចុះ​ផ្សាយកាលពីថ្ងៃទី៩ ឧសភា ម្សិលមិញ ។ ក្រុម​មន្ត្រី​បេសកកម្ម MINUSCA របស់​អង្គការសហប្រជាជាតិ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ក្បួន​រថយន្ត​នោះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ "Balaka" នៅ​ក្បែរ​ភូមិ Yogofongo ចម្ងាយ​ជាង៤៧០​គីឡូម៉ែត្រ ភាគ​ខាងកើត នៃ​រដ្ឋធានី...

គូស្នេហ៍​រុ​ស្ស៊ី រួម​រ័ក្ស​លើ​ម៉ូតូ​កង់​បី ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ផ្ទុះ​កំហឹង

បាងកក ៖  វី​ដេ​អូ​ថត​ចេញពី​ក្នុង​រថយន្ត​មួយគ្រឿងដែលកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ពីក្រោយ​ម៉ូតូ​កង់​បី​ ក្នុង​តំបន់ឆ្នេរ​សមុទ្រប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ផ្ទុះ​កំហឹង​គ្រប់​គ្នា ដោយសារ​តែ​ជនបរទេស​២​នាក់ បាន​រួម​ភេទ​នៅ​លើ​ម៉ូតូ​កង់​បី​នោះ ដោយ​គ្មាន​ខ្មាស​អៀន​អី្វ​បន្តិច​សោះ ។ វី​ដេ​អូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​ទី​០៥ ឧសភា ជា​ហេតុ​ធ្វើ​អោយ​ល្បី​និង​រីក​រាលដាល​ពេញ​បណ្តាញ​សង្គម ក្នុង​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ ។ ព្រឹក​ឡើង​ទើប​ប៉ូលិស​ថៃ​បាន​តាមដាន​ស្វែងរក​ម៉ូតូ​កង់​បី​តាម​រយៈ​ស្លាក​លេខ​ម៉ូតូ រហូតឈាន​ដល់​ការ​ឃាត់ខ្លួន​គូស្នេហ៍​ជនជាតិ​រុ​ស្ស៊ី ទាំង​២​នាក់ នៅល្ងាច​ថ្ងៃអាទិត្យទី៧ ឧសភា ២០១៧ ​។ ទោះជា​យ៉ាងណា​ប៉ូលិស​បដិសេធ​មិន​ប្រាប់​ពី​អត្តសញ្ញាណ​លម្អិត​ពី​ពួក​គេ​ទាំង​២​នាក់​ឡើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្តិ​អំពើ​អនាចា​រ្យ​នៅ​ទី​សាធារណៈ ដែល​ចាត់​ទុក​ថា ជា​ទ​ង្វើ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ៕

កូរ៉េខាងជើងចោទ CIA តាមសម្លាប់ គីម ជុងអ៊ុន

មេដឹកនំាវ័យក្មេងរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានត្រូវទីភ្នាក់ងារកណ្តាលស៊ើបអង្កេតរបស់​សហរដ្ឋ​អាមេរិក(CIA) តាមធ្វើឃាត ។ ជាការកត់សម្គាល់ការចោទប្រកាន់របស់កូរ៉េខាងជើងខាងលើនេះ បានធ្វើឡើងបន្ទាប់សហរដ្ឋអាមេរិកបាន​បញ្ជូន​នាវា​ពិឃាតមកធ្វើសមយុទ្ឋជាមួយកូរ៉េខាងត្បូងនិងភ្នាក់ងារចារកម្មមកកាន់ឧបទ្វីបកូរ៉េ ។ យ៉ាងណាក៍ដោយ ការចោទប្រកាន់ថា CIA តាមសម្លាប់មេដឹកនំានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ (កូរ៉េខាងជើង)នេះ បានត្រូវសហរដ្ឋអាមេរិកច្រានចោលទំាងស្រុង ៕

ឆ្លាម​វាយប្រហារ​តារា​សម្តែង​ភាពយន្ត​អាសអាភាស នៅ​ឆ្នេរ​រដ្ឋ​ផ្ល​រី​ដា

យោង​តាម​សារព័ត៌មាន​ដា​លី​ម៉ែល​បាន​ផ្សាយ​អោយ​ដឹង​កាលពី​ថ្ងៃ​ទី​៥ ឧសភា នេះ​ថា តារា​ស្រី​សម្តែង​ភាពយន្ត​អាសអាភាស​មួយ​រូប ត្រូវ​ត្រី​ឆ្លាម​មួយ​ក្បាល​ក្នុង​ចំណោម​ប្រមាណ​១០​ក្បាល បាន​ខាំ​ជើង​របស់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ថត​រឿង​សម្រាប់​ក្រុមហ៊ុន​កម្សាន្ត​របស់​មនុស្ស​ពេញវ័យ​មួយ ។ Molly Cavalli តារា​សិច ស្ថិត​ក្នុង​សំលៀក​បំពាក់​ជា​ឈុត​ហែល​ទឹក​នោះ នាង​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​ការពារ​ក្នុង​ទឹក ដើម្បី​សំដែង​ក្បាច់​រាំ​របស់​នាង​ជាមួយនឹង​ម៉ាស៊ីន​ថត​នៅ​ក្នុង​ទឹកសមុទ្រ ពី​ឆ្នេរ​រដ្ឋ​ផ្ល​រី​ដា ស្រាប់តែ​នាង​ស្រែកហៅ​អោយ​គេ​ជួយ​ស្រង់​ចេញពី​ទឹក​ជាមួយនឹង​ការ​ឈឺចាប់ ដោយសារ​ត្រី​ឆ្លាម​បាន​វាយប្រហារ​លើ​ជើង​បណ្តាល​អោយ​រយះ​ចេញ​ឈាម​ផង​ដែរ ។ ទោះជា​យ៉ាងណា​នាង Molly ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​ចេញពី​ច​ង្គូ​ម​មច្ចុរាជ​សត្វ​ឆ្លាម​ដែល​បាន​វាយប្រហារ ។ បន្ទាប់​មក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស​របស់​នាង ៕ ...

សើចចំអក​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក ស្ត្រី​ម្នាក់ប្រឈមជាប់​ពន្ធនាគារ​១​ឆ្នាំ

ប្រ​ព​ភ​ពី​សារព័ត៌មាន​រុ​ស្ស៊ី RT បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា ២០១៧ នេះ​ថា អង្គ​ជំនុំជម្រះ នៃ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​បាន​ផ្តន្ទាទោស ស្ត្រី​ជា​សកម្មជន​ម្នាក់ និង​អ្នក​តវ៉ា​ពីរ​នាក់​ផ្សេង​ទៀត ពី​បទ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ ពោល​គឺ​លោកស្រី​បាន​សើចចំអក នៅ​ក្នុង​វិមាន​កា​ពី​តូ​ល ក្នុង​ឱកាស​សម្រេច​ទទួលស្គាល់​លោក Jeff Sessions ជា​អគ្គ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក ហើយ​លោកស្រី​ទំនងជា​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​យ៉ាងតិច​១​ឆ្នាំ ឯណោះ ។ លោកស្រី Desiree Fairooz វ័យ​៦១​ឆ្នាំ រួម​ជាមួយ​សមាជិក​ដទៃ​ទៀត នៃ​ចលនា​ប្រឆាំង​តវ៉ា Code Pink...

មន្ទីរពេទ្យ​សុរិន្ទ​ដាក់​អក្សរ​ខ្មែរ ផេ​ក​ថៃមួយយកមក​រិះគន់​លើហ្វេ​ស​ប៊ុ​ក

ប្រភពពីហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ថៃ​មួយ​ធ្វើការ​រិះគន់​ថា ពេទ្យ​នៅ​សុរិន្ទ​ថា បាន​សរសេរ​អក្សរ​ខ្មែរ ការ​សរសេរ​បែប​នេះ​ធ្វើ​អោយ​ខូច​វប្ប​ធ​ម៍​របស់​ថៃ រហូត​ដល់​អាច​បាត់បង់​ទឹកដី​អោយមក​ខ្មែរ ថែម​ទៀត ។ ការ​រិះគន់​ខាងលើ​នេះ ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្សេង​ទៀត ចូល​មក ខម​មិន ស្តីបន្ទោស​អោយ​ម្ចាស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ថា មិន​ស្គាល់​សម័យ​សម្មាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ទេ​ឫ? និង​បន្ត​ថា ការ​សរសេរ​បែប​នេះ គឺ​ដើម្បី​អោយ​អ្នកជំងឺ​ខ្មែរ​ងាយស្រួល​យល់​តែ​ប៉ុណ្ណោះ ។ អ្នក​ខម​មិន​ខ្លះ​ទៀត​បន្តអោយដឹងនៅព្រឹកថ្ងៃទី៣ ឧសភា ២០១៧ ​ថា ប្រសិនបើ​គ្រាន់តែ​សរសេរ​ខ្មែរ ហើយ​ខ្មែរ​យក​ទឹកដី​បាន​នោះ សួរ​ថា​ពេល​គេ​សរសេរ​អង់គ្លេស ម្តេច​អង់គ្លេស​មិន​យក​ទឹកដី​ដែរ​ទៅ?​?​?...

បំផ្ទុះ​គ្រាប់បែក​ចំ​ពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន របួស​១៤​នាក់

ទីក្រុង​ម៉ានីល ៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាងក្រោយ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​មហាវិថី​កេ​ហ្សុ​ន ក្នុងស្រុក Quiapo ប្រទេស​ហ្វី​លី​ពី​ន ចំ​ពេល​មានការ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​១០​រូប ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ទីក្រុង​ម៉ានីល នេះបើតាមការចេញផ្សាយព័ត៌មានរបស់ rappler ។ បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ ពី​កន្លែង​ប្រជុំ​របស់​បណ្តា​មេដឹកនាំ​អាស៊ាន ។ ប៉ូលិស​បន្ត​ថា បើ​តាម​អង្គភាព​មីន​ផ្នែក​កំទេច​យុទ្ធភណ្ឌ បាន​រក​ឃើញ​ថា គ្រាប់បែក​ប្រើ​បំពង់​ច្នៃ សម្រាប់​ជា​ការ​បំផ្ទុះ ។...

កាក​សំណល់​ប្លា​ស្ទិ​កលើ​ផែនដី លែង​ជា​បញ្ហា​ហើយ បើ​មាន​សត្វ​មួយ​នេះ

អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បានដឹង​ថា ពូជ​ដង្កូវ​ដែល​ធ្លាប់តែ​គេ​យក​មក​ធ្វើ​ជា​នុយ​ស្ទូចត្រី វាអាច​មាន​សមត្ថភាព​រំលាយ​ថង់​ប្លា​ស្ទិ​កបាន​ ជា​ការ​រក​ឃើញ​មួយ​ដែល​អាច​ជួយ​ដល់​ពិភពលោក ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​បានខ្លះ នេះបើតាមការផ្សាយ​ព័ត៌មានពី Big think ។ ដង្កូវ​​ស៊ី​ប្លា​ស្ទិ​ក វាមានឈ្មោះ​ថា «Galleria Mellonella»​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ធ្វើការ​ស្រាវជ្រាវ ដោយចងក្រង​ក្នុង​អត្ថបទមួយឈ្មោះ Current Biology ។ ការ​រក​ឃើញ​នេះ ជារឿងចៃ​ដន្យ​ ​នៅ​ពេល​ដែល​លោកស្រី Bertochhini ដែល​ជា​អ្នក​ចូល​ចិត្ត​ចិញ្ចឹម​ឃ្មុំ បានយក​ដង្កូវ​នោះ​ចេញពី​ក្នុង​ឡាំង​ដាក់​ឃ្មុំ ​ដោយសារលោកស្រីគិតថាវាជា​សត្វ​ចង្រៃ​សម្រាប់​ការ​ចិញ្ចឹម​ឃ្មុំ ព្រោះវា​អាចបំផ្លាញ​ឡាំង​ចិញ្ចឹម​ឃ្មុំ​បាន​ ។ លោកស្រី​បាន​យក​វា​ចេញ...

កំពុងរាយការណ៍ព័ត៌មានពីអាកាសធាតុ ត្រូវរន្ទះបាញ់

ខណៈពេលកំពុងរាយការណ៍ព័ត៌មានស្តីពីខ្យល់ព្យុះ លាយឡំភ្លៀងខ្លំាងនិងរន្ទះ ហើយសីតុណ្ហ​ភាព​ស្ថិតក្នុង​កម្រិត​១២​​អង្សាសេ បុរសជាអ្នកកាសែតម្នាក់បានត្រូវរន្ទះបាញ់ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅក្នុងទី​ក្រុង​ផែ Dalian ខេត្តឡៅនីង (Liaoning) ប្រទេសចិន ។ ជនរងគ្រោះឈ្មោះ លូ ហ្សាវដុង ( Lu Xiaodong) ជាអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ Dalian TV ៕

ថៃចំណាយជាង១ពាន់លានដុល្លារទិញនាវាពីចិន

លោកឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ បា្រវីត វង់សូវ៉ាន់ (Prawit Wongsuwon) បាននិយាយ​ថា កងទ័ពជើងទឹកថៃ​បានសម្រេចទិញនាវាមុជទឹក​ចំនួន០៣គឿងផលិត​នៅប្រទេសចិន ដែលមានទឹកប្រាក់សរុប​៣៦​ពាន់លាន​បាត​ស្មើនឹងជាង១ពាន់លានដុល្លារ ដើម្បី​ការពារ​ទឹកដី និង​ការពារ​ពី​ការគំរាមកំហែង​ណាមួយ​មកលើ​សន្តិសុខ​ប្រទេស​ក្នុងករណី​មាន​ជម្លោះ​ក្នុង​កើតឡើង​។ បើតាមលោកប្រមុខការពារជាតិថៃ នាវាមុជទឹក Yuan ប្រភេទ S26Tនេះ មាន​បំពាក់​ប្រព័ន្ធ​តួប៊ីន​សប់​ខ្យល់ (Air Turbine Pump) ដែល​អាច​ឲ្យ​នាវា​ស្ថិតក្រោម​ទឹក​ដល់​ទៅ ២១​ថ្ងៃ​ ​ហើយថាការទិញនាវានេះមានតម្លៃថោក ហើយចិនក៍ផ្ដល់​សម្ភារ​យោធា និង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​ដោយ​ឥតគិតថ្លៃ​ថែមទៀត​ ។​ លោករដ្ឋមន្រ្តីការពារជាតិថៃ បា្រវីត...

ថៃចំណាយជាង១ពាន់លានដុល្លារទិញនាវាពីចិន

លោកឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ បា្រវីត វង់សូវ៉ាន់ (Prawit Wongsuwon) បាននិយាយ​ថា កងទ័ពជើងទឹកថៃ​បានសម្រេចទិញនាវាមុជទឹក​ចំនួន០៣គឿងផលិត​នៅប្រទេសចិន ដែលមានទឹកប្រាក់សរុប​៣៦​ពាន់លាន​បាត​ស្មើនឹងជាង១ពាន់លានដុល្លារ ដើម្បី​ការពារ​ទឹកដី និង​ការពារ​ពី​ការគំរាមកំហែង​ណាមួយ​មកលើ​សន្តិសុខ​ប្រទេស​ក្នុងករណី​មាន​ជម្លោះ​ក្នុង​កើតឡើង​។ បើតាមលោកប្រមុខការពារជាតិថៃ នាវាមុជទឹក Yuan ប្រភេទ S26Tនេះ មាន​បំពាក់​ប្រព័ន្ធ​តួប៊ីន​សប់​ខ្យល់ (Air Turbine Pump) ដែល​អាច​ឲ្យ​នាវា​ស្ថិតក្រោម​ទឹក​ដល់​ទៅ ២១​ថ្ងៃ​ ​ហើយថាការទិញនាវានេះមានតម្លៃថោក ហើយចិនក៍ផ្ដល់​សម្ភារ​យោធា និង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​ដោយ​ឥតគិតថ្លៃ​ថែមទៀត​ ។​ លោករដ្ឋមន្រ្តីការពារជាតិថៃ បា្រវីត...

បើ​ផ្ទុះ​សង្គ្រាម​មែន ​! កងទ័ព​កូរ៉េ​ខាងជើង​ត្រៀមខ្លួន​រួច​ជា​ស្រេច

គ្រាន់តែ​មួយ​ថ្ងៃ ក្រោយ​ពី​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​យោធា​អា​មេ​រិ​ក​នៅ​វាល​បណ្តុះ​បណ្តា​ក្នុង​ខេត្ត Pocheon ជិត​ព្រំដែន​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២៥ មេ​សា ២០១៧ នេះ​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​របស់​ខ្លួន "​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​" ក្នុង​ការ​បង្ហាញ​នៃ​កម្លាំងយោធា​ផង និង​ដើម្បី​អបអរ​ខួប​ទី​៨៥​ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​កូរ៉េ​ខាងជើង​ផង​នោះ ។ កងទ័ព​របស់​លោក គី​ម ជុង​អ៊ុ​ន បាន​ត្រៀមខ្លួន​សម្រាប់​ការ​ធ្វើសង្គ្រាម​រួច​ជា​ស្រេច ដូចដែល​ពួក​គេ​បាន​បាញ់​រ៉ុក្កែត និង​គ្រាប់កាំភ្លើង​ធំ នៅ​ក្នុងអំឡុងពេល​ធ្វើ​សមយុទ្ធ ។ ការ​បាញ់កាំភ្លើង​ធំ​ជាង​៣០០​គ្រាប់​ក្នុង​មួយ​សារ​ៗ ដើម្បី​ការពារ​ផ្លូ​​វ​អាកាស និង​ការ​វាយប្រហារ​នាវាមុជទឹក ត្រូវ​បាន​បង្ហាញ​ក្នុង​សមយុទ្ធ ខណៈ​ដែល​លោក គី​ម ជុង​អ៊ុ​ន...

មិន​ផ្ទុះ​សង្គ្រាម​មែន​ទេ? ស្ងាត់​ៗ​អា​មេ​រិ​ក​ចល័ត​នាវាមុជទឹកនុយក្លេអ៊ែរ​ ​ចូល​ជិត​កូរ៉េ​ខាងជើង

ក្រុង​សេ​អ៊ូ​លៈ នៅ​មុន​នេះ​បន្តិច​សារព័ត៌មាន Channel News Asia បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា ២០១៧ នេះ​ថា នាវាមុជទឹក ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក បាន​ចូល​មក​ដល់​កំពង់​ផែ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ ប្រហែលជា​ការ​បង្ហាញ​សាច់ដុំ​មួយទៀត ចំពោះ​កូរ៉េ​ខាងជើង ដោយ​គេ​រំពឹង​ថា ថ្ងៃ​អបអរ​គំរប់​ខួប នៃ​ថ្ងៃ​បង្កើត​កម្លាំងយោធា​នៅ​ថ្ងៃ​អង្គារ​នេះ កូរ៉េ​ខាងជើង​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល ឬ​ក៏​ការ​ធ្វើតេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ តើ​វា​អាច​ផ្ទុះ​សង្គ្រាម​ទេ? យោធា​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូល​ចត​នៃ​នាវាមុជទឹក​អា​មេ​រិ​ក​មានឈ្មោះ​ថា Michigan ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​បេសកជន​នុយក្លេអ៊ែរ​មក​ពី​កូរ៉េ​ខាងត្បូង អា​មេ​រិ​ក និង​ជប៉ុន គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គ្នា​នៅ​ឯ​ទីក្រុង​តូ​ក្យូ ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​វិធានការ​ឆ្លើយ​តប ចំពោះ​ការ​បដិសេធ​យ៉ាង​រឹងទទឹង​របស់​កូរ៉េ​ខាងជើង...

រុស្ស៊ីបញ្ជូនទ័ពទៅព្រំប្រទល់កូរ៉េខាងជើង

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាដល់អគ្គមេបញ្ជាការកងទ័ពក្រហមរបស់ខ្លួនឲ្យ​បញ្ជូន​កង​ទ័ពនិងគ្រឿងបរិក្ខាទ័ពទៅកាន់ព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ។ បើតាម Daily Mail ការបញ្ជូនកងទ័ពនិងគ្រឿងយុទ្ឋោបករណ៍ជាច្រើនតាមរថភ្លើងនាពេលនេះ ព្រោះតែរុស្សី​បារម្ភ​សហរដ្ឋអាមេរិកវាយប្រហារកូរ៉េខាងជើង ។ មកទល់នឹងពេលនេះ មហាយក្សពីរហើយគឺរុស្ស៊ីនិងចិន(ទ័ព១៥ម៉ឺននាក់) បានបញ្ជូនទ័ពទៅកាន់ព្រំដែន​កូរ៉េខាងជើង ដើម្បីត្រៀមទប់ទល់ស្ថានការណ៍ណាមួយនៅពេលផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉ ៕  

បំផ្ទុះគ្រាប់និងបាញ់នៅថៃស្លាប់និងរបួស៥នាក់

យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់និងរបួសធ្ងន់ស្រាល០៣នាក់ ដោយសារបំផ្ទុះគ្រាប់និងបាញ់នៅ​ខេត្តភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ។ ការបំផ្ទុះគ្រាប់និងបាញ់រះពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Narathiwat, Pattani និងខេត្តSongkhla បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។ ចាប់តំាងពីឆ្នាំ២០០៤មក មនុស្សជាង៦៥០០នាក់បានត្រូវអាជ្ញាធរថៃរាយការណ៍ថា​បានស្លាប់ដោយសារការបំផ្ទុះ​គ្រាប់និងបាញ់រះក្រោយក្រុមមូស្លីមនៅភាគខាងត្បូងថៃចង់ផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ថៃ ៕    

ទូតកូរ៉េខាងជើងប្រចំា UN ហៅអាមេរិកជនពាល

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក គីម អ៊ីន រីយុង(Kim In Ryong )​បាននិយាយ​ចោទ​ប្រកាន់​សហរដ្ឋអាមេរិកថាជាអ្នករំខានសន្តិភាព និងស្ថិរភាពពិភពលោក និងកំពុងប្រើចរិតជាជនពាល ។ ថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York សហរដ្ឋអាមេរិក​លោកទូតកូរ៉េខាងជើង​បានលើកឡើងទៀតថា ការវាយប្រហាររបស់អាមេរិកលើប្រទេសស៊ីរី គឺ ជាសារមួយដ៏ច្បាស់លាស់​ជូនកូរ៉េខាង​ជើង ។ បើតាមលោក គីម អ៊ីន រីយុង កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើសង្គ្រាម​ដែលបង្កឡើង​ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ ទោះជាយ៉ាងណាលោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចំា UN...

នាវាមុជទឹកកូរ៉េខាងជើងជាច្រើនគ្រឿងបាត់ពីរ៉ាដា

ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លំាង ខណៈដែលព័ត៌មានចារកម្មរបស់​កូរ៉េខាង​ត្បូងបានឲ្យដឹងថា នាវមុជទឹកមានផ្ទុកគ្រាប់នុយក្លេអ៊ែរ​និងមីស៊ីលជាច្រើនគ្រឿងរបស់កូរ៉េខាងជើងបាន​បាត់ពី​ប្រព័ន្ឋរ៉ាដា ដែលគេបានដាក់ការសង្ស័យថា កូរ៉េខាងជើងអាចនឹងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរបាញ់ចេញពី​នាវាមុខទឹក​ដែលបាត់ពីរ៉ាដានោះ ៕    

កូរ៉េខាងជើងថាសង្រ្គាមពិតជាផ្ទុះ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ(កូរ៉េខាងជើង) លោក Han Song-Ryol បានបញ្ជាក់ថា​ សង្គ្រាមនឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា ។​ ថ្លែងប្រាប់ BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះលោក Han Song-Ryol បានបញ្ជាក់​ទៀត​ថា កូរ៉េខាងជើង​​មិនខ្វល់នឹងការគំរាមវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក​និងការ​ថ្កោលទោស​ណា​មួួយ​ពីសហគមន៍អន្តរជាតិនិងសម័្ពន្ឋមិត្តនោះឡើយ ពោលគឺកូរ៉េខាងជើងនៅតែបន្តសាកល្បងមីស៊ីលនិងអភិវឌ្ឍន៍​អាវុធប្រល័ួលោកដដែល ។ ការលើកឡើងរបស់លោកអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​លោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បាននិយាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧ថា ​​កូរ៉េខាងជើងអាចនឹងជួបវាសនាដូចស៊ីរីនិងអាហ្វហ្កានីស្ថាន ហើយថា​ការអត់ធ្មត់​ចំពោះ​ប្រទេសនេះ​គឺអស់ហើយ។ យ៉ាងណាក៍ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក...

អាមេរិកលែងទ្រំាជាមួយកូរ៉េខាងជើងទៀតហើយ

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានលើកឡោះងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧នេះថា ​​កូរ៉េខាងជើងអាចនឹងជួបវាសនាដូចស៊ីរីនិងអាហ្វហ្កានីស្ថាន ហើយថា​ការអត់ធ្មត់​ចំពោះ​ប្រទេសនេះគឺអស់ហើយ។ យ៉ាងណាក៍ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster បានអះអាងថា បញ្ហាកូរ៉េខាងជើង​កំពុងតែក្តៅគគុក ប៉ុន្តែអាមេរិកមិនរំពឹងក្នុងការប្រើប្រាស់កម្លាំងយោធានោះឡើយ។ ការលើកឡើងរបស់លោកអនុប្រធានាធិបតីអាមេរិកខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​មេដឹកនំា​កុម្មុុនីស្ត​កូរ៉េ​ខាងជើង នៅតែគគ្លើនចង់សាកល្បងអាវុធប្រល័យលោកនិងអះអាងពីការមិនខ្លាច​ញញើតចំពោះសហរដ្ឋ​អាមេរិកដែលចង់ប្រើកម្លំាងវាយប្រហារកូរ៉េខាងជើងនោះ ។ រង់ចំាតាមដានលើគេហទំព័រនិងផេកហ្វេសប៊ុករបស់«អង្រុត»ថាតើ អាមេរិកនឹងវាយប្រហារកូរ៉េខាងជើង​ឬយ៉ាងណា ហើយបើអាមេរិកវាយមែន សង្រ្គាមលោកលើកទីIII ពិតជាផ្ទុះចេញពីឧបទ្វីកូរ៉េមែន ឬក៍​យ៉ាង​ណា?៕  

កូរ៉េ​ខាង​ក្បួ​ង​ស្នើ​ឲ្យ​អា​មេ​រិ​ក​​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD បន្ដែម

សេ​អ៊ូ​ល ៖ សារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​ចេញផ្សាយ​ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ ខែមេសា ២០១​នេះ​ថា នៅ​ទី​នេះ​គ្មាន​ទេ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​កម្រិត​ខ្ពស់​របស់​សហរដ្ឋអាមេរិក តាមតែ​អាច​ធ្វើ​ទៅ​បាន​នៅ​ថ្ងៃ​ទី 9 ខែឧសភា ខាង​មុខ​នេះបន្ថែមទៀត ។ ប្រទេស​កូរ៉េ​ខាងត្បូង​រំពឹង​ទុក​ថា សហរដ្ឋអាមេរិក​អាច​ព​ន្លឿ​ន​នៃ​ការ​នាំ​យក​ស្ថានីយ​ការពារ​កម្ពស់​ខ្ពស់​(THAAD) ទៅ​កាន់​តំបន់​ឧបទ្វីប​កូរ៉េ​អោយ​បាន​ឆាប់​ៗ សម្រាប់​កូរ៉េ​ខាងត្បូង​កំណត់​ជ្រើសរើស​ជា​ប្រធាន​ថ្មី​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាងជើង ។

បើ​អា​មេ​រិ​ក​វាយ កូរ៉េ​ខាងជើង​នឹង​សង​វិញ​យ៉ាង​ចាស់ដៃ

ក្រុង​ព្យុ​ង​យ៉ាង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពី​កាំជ្រួច​មី​ស៊ី​ល​របស់​ខ្លួន ដែល​អាច​ប្រតិបត្តិការ​ឆ្លង​ទ្វីប ពី​នាវាមុជទឹក​(SLBM) ជា​លើក​ដំបូង នៃ​ក្បួន​យោធា​ដ៏​ធំ​មួយ​ប្រារព្ធ​ខួប​លើក​កំណើត​ទី​១០៥ ឪពុក​បង្កើត​លោក​គី​ម ជុង​អ៊ុ​ន នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ មេ​សា ២០១៧ នេះ​។ ប្រទេស​កូរ៉េ​ខាងជើង​បាន​ ព្រមាន​សហរដ្ឋអាមេរិក​នៅ​​ថ្ងៃ​សៅរ៍​នេះ​ថា សូម​បញ្ចប់ "​ការ​គំរាម​គំ​ហែង​ផ្នែក​យោធា​" បើ​អាមេរិកហ៊ានវាយប្រហារនោះ ច្បាស់ជាប្រឈម​នឹង​ការ​សងសឹក​យ៉ាង​ចាស់ដៃ​វិញ​ជាក់ជាមិន​ខាន ខណៈ​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​ឆ្ពោះទៅ​រក​រដ្ឋ​ទីក្រុង​ព្យុ​ង ​យ៉ាង កំពុង​បង្កើន​កំ​ដៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​យ៉ាង​ខ្លាំង ។ ទូរទស្សន៍ ​រដ្ឋ​បាន​បង្ហាញ​រូបភាព​នៃ Pukguksong-2 SLBMs...

បើ​លោក​វេជ្ជបណ្ឌិត​វៀតណាម ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក រឿង​ក្តី​ឧក្រិដ្ឋ​របស់​លោក​អាច​សើរើ

បន្ទាប់​ពី​លោក David Dao ត្រូវ​បាន​ទាញ​ពី​កៅអី​អូស​ចេញ​ដោយ​ហិង្សា​ពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ United Airline របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៩ ខែមេសា កន្លង​មក ប្រវត្តិ​រឿង​ក្តី​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ ចំនួន​៩៨លើក ក្នុង​កំណត់​ត្រា​របស់​តុលាការ ។ ប្រសិនបើ​គាត់​សម្រេចចិត្ត​ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ប៉ូ​លី​ស រឿង​ក្តី​ឧក្រិដ្ឋរបស់​គាត់​អាច​ត្រលប់​មក​រក​គាត់​វិញ​ក៏​អាច​ថា​បាន នេះ​បើ​យោង​តាម​លោក​មេធាវី​ទីក្រុង​ញូ​វ​យ៉​ក ។ មេធាវី​ញូ​វ​យ៉​ក​លោក Michael Dauti បានអោយ​ដឹង​ថា កន្លង​មក​លោក​វេជ្ជបណ្ឌិត David Dao ស្ថិត​ក្នុង​បញ្ជីខ្មៅ​នៅឡើយ...

​លួចចូលនេសាទ​​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ផ្កាថ្ម ​អូស្ត្រាលីចាប់យួន​១៥​នាក់ទៀត

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ឡើយ ដែល​ប្រជា​នេសាទ​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី​ចាប់ខ្លួន ដោយសារ​តែ​បញ្ហា​លួច​ចូល​មក​ធ្វើការ​នេសាទ​ខុសច្បាប់​ជា​ដដែល​ៗ ហើយ​ទូក​ជា​ច្រើន​គ្រឿង​ក៏​ធ្លាប់​ត្រូវ​បាន​កម្ទេច​ចោល ដើម្បី​ជា​ការ​ព្រមាន​ផង​ដែរ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ពុំ​រាងចាល ហើយ​បន្ត​រុករាន​ចូល​មក​ប្រមែប្រមូល​ធនធាន​សមុទ្រ​របស់​ប្រទេស​ដទៃ​ទៀត ។ ជាក់ស្តែង​​យន្តហោះ​ឃ្លាំមើល​នៅ​រសៀល​ថ្ងៃទី​១២ មេសា ២០១៧ នេះ​ទីភ្នាក់ងារ​ការពារ​ព្រំដែន​សមុទ្រ​អូស្ត្រាលី (ABF) បាន​ប្រទះ​ឃើញ​និង​ធ្វើ​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​ជន​វៀតណាម​ចំនួន​​១៥​នាក់ ទូក​មួយ​គ្រឿង​កំពុង​នេសាទ​នៅ​ក្នុង​ដែនសមុទ្រ​ផ្កាថ្ម នៅ​ជិត​ថ្ម​ប៉ប្រះ​ទឹក Saumarez, ប្រមាណ៣៣០គីឡូម៉ែត្រ ពីភាគ​ឦសាន​នៃ​ទីក្រុង Gladstone ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ចូល​មក​ធ្វើការ​នេសាទ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ២០១៧​នេះ​។ អាជ្ញាធរ​អូស្ត្រាលី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឆ្មាំ​សមុទ្រ​អូស្ត្រាលី​បាន​ឆែកឆេរ​ក្នុង​ទូក​មួយ​គ្រឿង​រក​ឃើញ​ធនធាន​នេសាទ នៅ​ក្នុង​បរិមាណ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ក៏​បាន​ចាប់ផ្តើម​រៀបចំ​នីតិវិធី...

រុស្ស៊ីនិងអ៊ីរ៉ង់ព្រមានវាយអាមេរិក បើវាយស៊ីរីម្តងទៀត

រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​តេ​អេ​រ៉​ង់ បាន​ចេញ​សេចក្តី​ព្រមាន​រួម​គ្នា​មួយ​ថា​នឹង​សងសឹក​ឲ្យ​ស៊ី​រី ប្រសិនបើ​អា​មេ​រិ​ក​រំលោភ​ចូល​បន្ទាត់​ក្រហម​វាយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ដែល​ជាស​ម្ព័​ន្ឋ​មិត្ត​ជា​ថ្មី​ម្តងទៀត ។ កាលពី​យប់​ថ្ងៃ​ទី​៦​ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា លោក​ត្រាំ បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​បាញ់​មី​ស៊ី​ល​ប្រភេទ Tomahawk ចំនួន​៥៩​គ្រាប់ ដែល​មាន​តម្លៃ​ប្រមាណ​៨៣​លាន​ដុល្លារ (​មី​ស៊ី​ល​Tomahawk១​គ្រាប់​មាន​តម្លៃ​១,៤១០,០០០) ស្រោច​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី Shayrat ដែល​ជា​ប្រភព​ដើម​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​ជន​ស៊ី​វិល​ជិត​១០០​នាក់ និង​របួស​ជាង​៥០០​នាក់​ក្នុង​ខេត្ត Idlib ៕

ចិនខ្លាចអាមេរិកវ៉ៃកូរ៉េខាងជើងមែន ត្រៀមទ័ព១៥ម៉ឺននាក់

រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​បាន​បញ្ជូន​កងទ័ព​ចំនួន​១៥​ម៉ឺន​នាក់​ទៅ​កាន់​ព្រំដែន​ជាប់​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ត្រៀម​មុន​ទប់ទល់​ស្ថាន​កា​រវិ​វត្ត​ណាមួយ ពិសេស​ករណី​មាន​ជនភៀសខ្លួន​ពី​ប្រទេស​កូរ៉េ​ខាងជើង ក្រោយ​អា​មេ​រិ​ក​គំរាម​ថា​នឹង​វាយប្រហារ​កូរ៉េ​ខាងជើង ប្រសិនបើ​ប្រទេស​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​បន្ត​អភិវឌ្ឍន៍​និង​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​នោះ ។ ពេល​នេះ​កងទ័ព​អា​មេ​រិ​កបាន​ចល័ត​នាវា USS Carl Vinson ដែល​ជា​ប្រភេទ​នាវា​ទំនើប​បំផុត​សម្រាប់​ដឹក​ក្រុម​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល ពី​សិង្ហ​បុរី​ទៅ​កាន់​កូរ៉េ​ខាងជើង ៕  

ក្រោយ​វាយ​ស៊ី​រី​ទើប​ដឹង​ថា គម្រោង​លោក​ត្រាំ សន្សំ​សំចែ​ជាង​លោក​អូ​បា​ម៉ា

រឿងរ៉ាវ​ជា​ច្រើន​បាន​កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​វាយប្រហារ​ប្រទេស​ស៊ី​រី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើ​អាវុធ​គីមី ក្រោម​របប​នៃ​រដ្ឋាភិបាល​លោក អាសា​ដ ធ្វើ​ឲ្យ​មានការ​ប្រៀបធៀប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក ដូ​ណា​ល់ ត្រាំ ព្រោះ​គម្រោង​វាយ​ប្រទេស​ស៊ី​រី​តែ​មួយ តែ​ការ​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​មាន​ទ្រង់ទ្រាយ​ខុស​គ្នា ។ បើ​តាម​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ចេញផ្សាយ​ថា ការ​វាយប្រហារ​លើ​មូលដ្ឋាន​អាកាស​មួយ​របស់​រដ្ឋាភិបាល​ស៊ី​រី របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ គឺ​ស្រ​ដៀង​គ្នា​នឹង​ផែន​ការណ៍ អតីត​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ការ​វាយប្រហារ​ដែល​បាន​រៀបចំ​ទុក​កាលពី​ឆ្នាំ​២០១៣ មក​ដែរ ប៉ុន្តែ​ការ​វាយប្រហារ​របស់​លោក​អូ​បា​ម៉ា មាន​ទ្រង់ទ្រាយ​ធំ​ជាង​លោក​ត្រាំ...

ត្រាំ សង្កៀតធ្មេញចង់ខំា គីម ជុងអ៊ុន

សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​នាវា​ពិឃាត USS Carl Vinson ផ្ទុក​យន្តហោះ​និង​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល ប្រើ​ឋា​ម​ពល​នុយក្លេអ៊ែរ និង នាវាចម្បាំង​សម្រាប់​បាញ់​គ្រាប់​មី​ស៊ី​ល​ថម​ម៉ា​ហ៊​ក ទៅ​កាន់​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ក្បែរ​នឹង​ឧបទ្វីប​កូរ៉េ ដើម្បី​គំរាមកំហែង​កូរ៉េ​ខា​ជើង​ផង និង​ពង្រឹង​វត្តមាន​យោធា​អា​មេ​រិ​ក​នៅ​ទីនោះ​ផង​។ ការ​បញ្ជូន​ក្រុម​នាវា​ពិឃាត​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដោយ​ចំហ​គំរាម​វាយប្រហារ​កូរ៉េ​ខាងជើង ប្រសិនបើ​កូរ៉េ​ខាងជើង​មិន​បោះបង់​គម្រោង​សាកល្បង​អាវុធ​ប្រល័យ​លោក​នោះ​ទេ ។ ចំណែកឯ​កូរ៉េ​ខាងជើង​នោះ​វិញ ក៍បាន​ប្រកាស​មិន​ខ្លាច​ការ​គំរាម​របស់​អា​មេ​រិ​ក​នោះ​ដែរ និង​ថាបើ​អា​មេ​រិ​ក​ខ្លាំង​សាក​ម្តង​ទៅ ៕      

ពូទីនថាបើត្រំាវ៉ៃស៊ីរីម្តងទៀតនឹងផ្ទុះសង្រ្គាម

លោក​ប្រធានាធិបតី​សហ​ព័​ន្ឋ​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​០៨ ខែមេសា​ដោយ​ព្រមាន​ថា ប្រសិនបើ​លោក​ប្រធានាធិបតី​អា​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​ស៊ី​រី​ជា​ថ្មី​ម្តងទៀត​ដូច​អ្វី​ដែល​លោក​ត្រាំ​ធ្លាប់​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នោះ​មែន នោះ​សង្គ្រាម​នៅ​ស៊ី​រីនឹង​ផ្ទុះ​កាន់តែ​ធំ ។ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា លោក​ត្រាំ បាន​បញ្ជា​លើក​ដំបូង​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៥​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២០ ខែមករា​កន្លង​មក ឲ្យ​កងទ័ព​អា​មេ​រិ​ក​បើក​ការ​វាយប្រហារ​ទៅ​លើ​យោធា​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​លោក​បា​សា អាល់​អាសា​ដ ។ ល​ទ្ឋ​ផល​នៃ​ការ​បាញ់​មី​ស៊ី​ល​ប្រភេទ​ថម​ម៉ា​ហ៊​ក​ចំនួន​៥៩​គ្រាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល​ស៊ី​រី​ដែល​ប្រើ​អាវុធ​គីមី​នោះ​បណ្តាល​ឲ្យ​ស្លាប់​០៧​នាក់ ខូចខាត​យន្តហោះ​ចម្បាំង​ស៊ី​រី​យ៉ាងតិច​២០​គ្រឿង និង​ខូចខាត​ប្រព័ន្ធ​ការពារ​អាកាស រ៉ា​ដា និង​ដេប៉ូ​គ្រាប់​។ គ្រាប់​មី​ស៊ី​ល ថម​ម៉ា​ហ៊​កមួយ​គ្រាប់​មាន​តម្លៃ ៨៣​ម៉ឺន​២០០០​ដុល្លារ ហើយ​វា​គឺជា​អាវុធ​ដ៏​សំខាន់​របស់​យោធា​សហរដ្ឋអាមេរិក​ដែល​មាន​ភាព​សុ​ក្រិត​ខ្ពស់​បំផុត​។ រង្វង់​ប្រតិបត្តិការ​របស់​វា​អាច​បាញ់​ពី​ចម្ងាយ​១២០០​គីឡូម៉ែត្រ​ដល់​២៥០០​គីឡូម៉ែត្រ...