ព្យុះ​ទី​ហ្វុ​ង វាយប្រហារ​ចិន ៤​នាក់​ស្លាប់ និង​១៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន

មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​បាន​ស្លាប់ និង​១៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន ដោយសារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង (​រឺ​ហៅ​ថា ព្យុះកំបុតត្បូង​) លាយឡំ​ភ្លៀង​ដែល​មាន​អនុភាព​វាយប្រហារ​ខ្លាំង លើ​តំបន់ឆ្នេរ​សមុទ្រ ខេត្ត​ក្វា​ង​ទុង ភាគ​ខាងត្បូង​ប្រទេស​ចិន ។ ព្យុះ​ទី​ហ្វុ​ង​ដែល​មាន​អនុភាព​បាន​វាយប្រហារ​ភាគ​ខាងត្បូង​ប្រទេស​ចិន​នេះ បាន​នាំ​យក​នូវ​ខ្យល់​បក់​ខ្លាំង និង​ទឹកជំនន់ ។ តំបន់​ខ្លះ​ល្បឿន​ខ្យល់​បក់​រហូត​ដល់ ១៨០​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង​។

​ម៉ា​ឡេ​ស៊ី​ព្រមទទួលយក​ជនភៀសខ្លួន​ស៊ី​រី​ចំនួន៣.០០០នាក់

អង្គការសហប្រជាជាតិ​-ក្រុងញូ​វ​យ៉​ក ៖ លោកនាយក​រដ្ឋមន្ត្រី Najib Razak បាន​ថ្លែង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ តុលា ២០១៥ នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ថា ម៉ា​ឡេ​ស៊ី​នឹង​បើកទ្វារ​របស់​ខ្លួន​ទទួលយក​ជន​ចំណាកស្រុក​ចំនួន​៣.០០០​នាក់ ពី​ស៊ី​រី​ក្នុង​រយៈពេល​បី​ឆ្នាំ ដើម្បី​ជួយ​កាត់​បន្ថយ​វិបត្តិ​ជនភៀសខ្លួន ។ លោក​ណា​ជីប​បានឱ្យ​ដឹង​ថា "​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ មាន​មនុស្ស​ជា​ច្រើន​ដែល​ភៀសខ្លួន​ពី​សង្គ្រាម ដោយ​ការ​អត់ឃ្លាន និង​ការ​ធ្វើទុក្ខបុកម្នេញ​នេះ គឺជា​មូលហេតុ​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រម​ទទួលយក​" ។ យោង​តាម​របាយការណ៍​បញ្ជាក់​ថា មាន​ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ​ជា​៤​លាន​នាក់ បាន​ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស នៅ​ឆ្នាំ​២០១១​នោះ​មក...

រញ្ជួយ​ដី ៦,៦​រ៉ិ​ច​ទ័​រ បង្ក​ការ​ភ័យ​ស្លន់ស្លោ នៅ​ប៉ា​ពួ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

កាសែត​AFP​បានឱ្យ​ដឹង​ថា ការ​រញ្ជួយ​ដី​កំរិត ៦,៦​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​នៅ​ជម្រៅ​២៤​គីឡូម៉ែត្រ ដែល​មាន​អនុភាព​វាយប្រហារ​តំបន់​ប៉ា​ពួ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ពី​ថ្ងៃ​សុក្រ ទី​២៥ កញ្ញា នេះ មាន​រយៈពេល​ប្រហែលជា​២​នាទី ធ្វើ​ឲ្យ​ប្រជាជន​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោ​ហើយ​រត់​មក​នៅ​ខាងក្រៅ ប៉ុន្តែ​មិន​មានការ​ព្រមាន​រលក​ស៊ូ​ណា​មីនោះ​ទេ​។

ថៃស្លាប់​២​នាក់​របួស​រាប់​សិប​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​៦​កន្លែង នៅ​ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់

រយៈពេល​មួយ​ខែ​គត់​នៃ​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា Erawan ដោយ​បាន​សម្លាប់​មនុស្ស​អស់​២០​នាក់ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស រួច​មក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ កញ្ញា យប់មិញ​នេះ​មនុស្ស​២​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង​១០​នាក់​ទៀត​រង​របួស នៅ​ក្នុង​ការ​ផ្ទុះ​៦​កន្លែង​ផ្សេង​គ្នា នៅ​ខេត្ត Narathiwat ភាគ​ខាង​ត្បួ​ង​ប្រទេស​ថៃ​។ ថ្លែង​នៅ​លើ​បណ្តាញ​សង្គម អ្នកនាំពាក្យ​ប៉ូលិស​លោក Prawut Thavornsiri បានឱ្យ​ដឹង​ថា គ្រាប់បែក​២​គ្រាប់​បាន​ផ្ទុះ ដោយ​គ្រាប់បែក​ទី​១​ផ្ទុះ​នៅ​ជិត​វត្ត Sangkhasitthitharam ។ ខណៈ​ពេល​មនុស្ស​ម្នា​ប្រមូលផ្តុំ​គ្នា​ទៅ​មើល​កន្លែង​កើតហេតុ ស្រាប់តែ​គ្រាប់បែក​លើក​ទី​២ បាន​ផ្ទុះ​បណ្តាល​ឲ្យ​អ្នក​អ្នក​ភូមិ​រង​របួស​ជា​ច្រើន​នាក់​។ លោក​បន្ត​ថា ការ​ផ្ទុះ​លើក​ទី​៣ នៅ​កន្លែង​ក្បែរ​នោះ...

យ៉ាង​ហោច​ណាស់មនុស្ស២នាក់​បាន​ស្លាប់​ បន្ទាប់​ពី​មានការ​រញ្ជួយ​ដី​នៅ​ប្រទេស​ឈី​លី​ ដែល​បង្ក​ជា​រលក​ស៊ូ​ណា​មិ

សាន់​ត្យា​ហ្គោ​ ប្រទេស​ឈី​លី ៖ យ៉ាង​ហោច​ណាស់​​មនុស្ស​២​នាក់​ត្រូវ​បានស្លាប់ ​និង១០នាក់​ទៀតបានរង​របួស​ ដោយការ​ភ័យ​ស្លន់ស្លោ​របស់ប្រជាជននៅតំបន់ឆ្នេរ ​បន្ទាប់ពីឮសម្លេងប្រកាសភាពអាសន្នពីការ​រញ្ជួយ​ដី កំរិត៨.៣រ៉ិ​ច​ទ័​រ បា​ន​វាយប្រហារ​ទីតាំង​ឆ្នេរសមុទ្រមួយ ស្ថិត​នៅ​ប្រហែល ២២៨គីឡូម៉ែត្រ ភាគ​ខាងជើង​ នៃ​រដ្ឋធានី Santiago នៅ​ប្រទេស​ឈី​លី​ កាលពី​យប់ថ្ងៃ​ពុធ ទី16 កញ្ញា​ បង្ក​ឱ្យ​មានការ​ជម្លៀស​ប្រជាជន​ភ្លាមៗ ចេញពី​តំបន់ឆ្នេរ ​ជាមួយនឹងការព្រមានពី​រលក​ស៊ូ​ណា​មិ​ ​​។

ព្យុះ និង​រន្ទះ​បំបាក់​ដង​ស្ទូច​រថយន្ត​រលំ​ធ្លាក់​លើ​វិហារ​សម្លាប់​មនុស្ស​១០៧​នាក់ របួស​២៣៨​នាក់

ប្រទេស Saudi Arabia ៖ ឧបទ្ទវហេតុ​រលំ​ដង​ស្ទូច​រថយន្ត​សំណង់​ធំ​មួយ​គ្រឿង កាលពី​ថ្ងៃ​សុក្រ​ទី​១១ កញ្ញា ២០១៥ បាន​ធ្លាក់​លើ​វិហារ​មួយ ​ Mecca ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចំ​ពេល​មាន​ពី​ធី​ធម្ម​យាត្រា​ប្រចាំឆ្នាំ ។ អ្នកនាំពាក្យ​វិហារ​អ៊ី​ស្លា​ម​ពីរ​នាក់​ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អា​រ៉ា​ប៊ី ដែល​និយាយ​ថា ផ្នែក​មួយ​នៃ​រថយន្ត​ស្ទូច បាន​ដួលរ​លំនៅ​ម៉ោង​១១​និង​១០​នាទី​ម៉ោង​នៅ​ប្រទេស​កម្ពុជា ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​ខ្យល់ព្យុះ និង​រន្ទះ​ផង បាន​ធ្វើ​ឲ្យ​ដួល​រលំ​ដង​ស្ទួ​ច​រថយន្ត​សំណង់​មួយ​គ្រឿង​លើ​ព្រះ​វិហារ​អ៊ី​ស្លា​ម បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១០៧​នាក់​បាន​ស្លាប់ និង​រង​របួស​ជាង​២៣៨​នាក់ ។ សោកនាដកម្ម​នេះ​បាន​កើតឡើង ខណៈ​សាសនិក​អ៊ី​ស្លា​ម​រាប់​ម៉ឺន​នាក់​នៃ​ជន​មូ​ស្លី​ម​មក​ពី​ទូ​ទាំង​ពិភពលោក បាន​ប្រមូលផ្តុំ​ធ្វើ​ធម្ម​យាត្រា​ព័ទ្ធ​ជុំវិញ Kaaba សក្ការៈបូជា​ដ៏​ធំ​នៅ​កណ្តាល​នៃ​វិហារ​អ៊ី​ស្លា​ម...

ថ្ងៃនេះកាលពី១៤ឆ្នាំមុខ នៃព្រឹត្ដិការណ៍វាយប្រហារភេរវកម្ម នៅសហរដ្ឋអាមេរិក

ថ្ងៃនេះកាលពី១៤ឆ្នាំមុន នៃព្រឹត្ដិការណ៍វាយប្រហារភេរវកម្មទៅលើអគារ ពាណិជ្ជកម្មពិភពលោក World Trade Center នៅសហរដ្ឋអាមេរិកថ្ងៃ១១កញ្ញា ២០០១ បណ្តាលឲ្យមនុស្សស្លាប់ជាង២៧០០នាក់ និងរបួសជាច្រើនពាន់នាក់ ។ រយៈពេល១៤ឆ្នាំបានកន្លងផុតទៅ អាមេរិកនៅតែមិនទទួលបានសុវត្ថិភាពនៅឡើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋអាមេរិកកាន់តែបាត់បង់សិទ្ធិសេរីភាព ដោយសារតែការស៊ើបអង្កេតទូទាំងប្រទេសពីក្រសួងចារកិច្ចអាមេរិកទាំងក្នុង និងក្រៅប្រទេស ។ ការស៊ើបអង្កេតនោះ ធ្វើឱ្យអាមេរិកប្រឈមនឹងបញ្ហាជាច្រើន ក៏ដោយសារតែការខិតខំទប់ស្កាត់ព្រឹត្ដិការណ៍ដូចថ្ងៃទី១១ កញ្ញា កើតឡើងសារជាថ្មីម្ដងទៀត ។ សូមរំលឹកថា កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ក្រុមភេរវករ១៩នាក់...

កូរ៉េ​ទាំង​២​បន្ត​កិច្ច​ពិភាក្សា​ជា​លើក​ទី​២​ដើម្បី​ដោះស្រាយ​ជម្លោះ

ក្រុង​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េ​ខាងត្បូង​-​កូរ៉េ​ខាងជើង​បាន​កំណត់​ថា នឹង​បន្ត​កិច្ច​ពិភាក្សា​កម្រិត​កំពូល​នៅ​ថ្ងៃអាទិត្យ ដើម្បី​ពិភាក្សា​ឱ្យ​បាន​ហ្មត់ចត់​ឆ្ពោះទៅ​ចំណុច​ទទួលយក​បាន​ទៅ​វិញ​ទៅ​មក​មួយ​ស្តី​ពី​វិបត្តិ​ដែល​អាច​ជម្រុញ​ឱ្យ​ពួក​ឈាន​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា ។ កិច្ច​ពិភាក្សា​នៅ​«​ភូមិ​ឈប់​បាញ់​»​នៅ​តាម​ព្រំដែន Panmunjom ត្រូវ​បាន​គេ​គ្រោង​នឹង​ចាប់​ផ្តើ​វេលា​ម៉ោង 3:00 រសៀល (ម៉ោង​នៅ​ប្រទេស​កូរ៉េ) ថ្ងៃ​អាទិត្យនេះ​ បន្ទាប់​ពី​សម័យប្រជុំ​ចរចា​រត់​ម៉ា​រ៉ា​តុង​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​គ្នា​មួយ​នោះ ៕

ញាក់សាច់​ ! បុរស​ម្នាក់ជិះ​លើដំបូល​រថភ្លើងត្រូវ​អគ្គិសនីកម្លាំង២៥,០០០​វ៉ុលឆក់ ផ្ទុះនិង​ឆាបឆេះពេញ​ខ្លួន

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវ​ចរន្តអគ្គិសនីកម្លាំង​២៥,០០០​វ៉ុល​ ឆក់បណ្តាល​ឲ្យ​ផ្ទុះ និង​ឆាបឆេះពេញ​ខ្លួន បន្ទាប់​ពី​បុរស​រង​គ្រោះ​ទៅ​ជិះ​លើដំបូល​រថភ្លើង ហើយ​ប៉ះ​ត្រូវ​ខ្សែភ្លើងនៅ​លើ​ក្បាល ​។ ហេតុ​ការ​ណ៏​ដ៏​អាក្រក់ និង​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ឯ​ស្ថា​នី​យ៏​រថភ្លើង​បាន​ត្រា (Bandra) ស្ថិត​ក្នុង​ទីក្រុង ម៉ុម​បៃ (Mumbai) ប្រទេស​ឥណ្ឌា ​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ មាន​បុរស​២-៣​នាក់​បាន​ព្យាយាម​ទាញ​បុរស​រង​គ្រោះ​ចុះ​ពីលើ​ដំបូល​រថភ្លើង ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ ចរន្ត​អគ្គី​ស​នី​នៅ​តែ​បន្ត​ឆក់​បុរស​រង​គ្រោះ​ដ​ដែរ ​។ យ៉ាងណាមិញ​បុរស​រង​គ្រោះ​ត្រូវ​បាន​អគ្គិសនី​ឆក់​រហូត​ដល់​ផ្ទុះ និង​ឆាបឆេះ​ពេញ​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​លើដំបូល​រថភ្លើង​នោះ​តែ​ម្តង​ ៕

«​ភ្នែក​សង​ភ្នែក» បុរស​ម្នាក់​ត្រូវ​កាត់ទោស​ដោយ​ខ្វេះ​ភ្នែក​ចេញ នៅ​អ៊ី​រ៉​ង់

កាលពី​ពេល​ថ្មី​ៗ​នេះ តុលាការ​របស់​ប្រទេស​អ៊ី​រ៉​ង់​បាន​ចេញ​សេចក្តីសម្រេច​ទោស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ កាត់ទោស​ខ្វេះ​ភ្នែក​បុរស​ម្នាក់​ចេញ ដើម្បី​លុប​លាង​នូវ​ទោស​កំហុស​ដែល​រូបគេ​បាន​សាង​។ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មាន​នាមត្រកូល Hamad វ័យ​២៧​ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់ទោស ខ្វេះ​ភ្នែក​ចេញ ដែល​ជន​នេះ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​បុរស​រង​គ្រោះ​ម្នាក់​ខ្វាក់​ដោយ​អ​ចេតនា​នៅ​ក្នុង​ជម្លោះ​មួយ​កាលពី​ខែ​មិ​នា ឆ្នាំ​២០១១ ហើយ​នេះ​គឺជា​ការ​សម្រេច​ទោស​ដែល​ហៅ​ថា «ភ្នែក​សង​ភ្នែក​» ​។ ក្នុង​នោះ​ដែរ Hamad បាន​ប្រាប់​តុលាការ​ថា នៅ​ក្នុង​ពេល​កើតហេតុ​នោះ រូបគេ​គឺ​ប្រញាប់រ​ត់ទៅ​ជួយ​ឪពុក​របស់​ខ្លួន ដែល​បាន​ជួប​ប្រទះ​គ្រោះថ្នាក់​ចរាចរណ៍ តែ​រូបគេ​មិន​បានដឹង​ខ្លួន ហើយ​ក៏​មិន​មាន​បំណង​ធ្វើ​ឲ្យ​ភ្នែក​បុរស​ម្នាក់​នោះ​ត្រូវ​ខូច​មើល​លែង​ឃើញ​នោះ​ដែរ​ ។ ទោះ​យ៉ាងណា តុលាការ​បាន​ធ្វើការ​សម្រេច​កាត់ទោស​រួច​ទៅ​ហើយ ខណ​:​ដែល​លោក Hamad នឹង​ត្រូវ​ត្រៀមខ្លួន​ឲ្យ​គេ​ខ្វេះ​ភ្នែក​ចេញ​ផង​ដែរ...

កម្លាំង​សន្តិសុខ​ឥណ្ឌារឹបអូស​សារធាតុ​ហេ​រ៉ូ​អ៊ី​ន​ជិត​៥​គីឡូក្រាម ពី​តំបន់​ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន

កងកម្លាំង​សន្តិសុខ​ព្រំដែន​ឥណ្ឌា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​ប្រហែល​៥​គីឡូក្រាម​ត្រូវ​បាន​គេ​រឹបអូស​បាន​ពី​តំបន់​ភាគ​ជើង ជាប់​នឹង​តំបន់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន ​។ ការ​រឹបអូស​នេះបាន​ធ្វើ​ឡើង​ក្រោម​ការ​អន្តរាគមន៍​កាលពី​យប់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ នៅ​តំបន់​ចាន់​មូ​ឡា ស្ថិត​នៅ​រដ្ឋ​ភាគ​ខាងជើង​ពុន​ចាប ​។ លោក​ អា​នី​ល ប៉ា​លី​វ៉ាល់ គឺជា​មន្ត្រី​ប្រចាំ​ព្រំដែន​នៃ​កងកម្លាំង​សន្តិសុខ​ឥណ្ឌាបាន​និយាយ​ថា អង្គភាព​របស់​លោក​បាន​តាមដាន​សកម្មភាព​របស់​ក្រុម​រត់ពន្ធ​អាភៀន ហើយ​ក៏​រឹបអូស​បាន​សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៤​កញ្ចប់ ដែល​មាន​ទម្ងន់​ស្មើនឹង​៤.៧​គីឡូក្រាម ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​មានការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ក្នុង​ប្រតិបត្តិការ​លើក​នេះ​។ សូម​បញ្ជាក់​ថា សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ត្រូវ​បាន​រឹត​បន្តឹង​បន្ទាប់​ពី​មានការ​វាយប្រហារ​ពី​ពួក​ជីវពល​កាលពី​ខែ​មុន​ដោយ​បាន​សម្លាប់​មនុស្ស​៧​នាក់​៕

MH370​ក្រោយ​ពី​បាត់​រយៈពេល​១៧​ខែ យ៉ាង​អាថ៌​កំបាំង ឥឡូវ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នឹង​មាន​ក្តី​សង្ឃឹម

បំណែក​កម្ទេច​ស្លាប​នៃ​យន្តហោះ បូ​អ៊ី​ង​៧៧៧ ដែល​បាន​រក​ឃើញ​នៅ​លើ​ប្រជុំ​កោះ​Reuion ជិត​ទីក្រុង Madagascar ប្រទេស​បារាំង​នោះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Najib Razak បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ សីហា ២០១៥ នេះ​ថា ពិតជា​របស់​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី បង្ហាញ​ឱ្យ​ឃើញ​ថា វា​បាន​ធ្លាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា តែ​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​នោះ ទោះជា​យ៉ាងណា ក៏​នៅ​តែ​មិនដឹង​ពី​មូលហេតុ​ដដែល​។ ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បែប​នេះ បន្ទាប់​ពី​ក្រុម​ជំនាញ​បាន​សិក្សា​យ៉ាង​ច្បាស់ ហើយ​បាន​កំណត់​ថា បំណែក​នោះ...

រក​ឃើញ​ថ្នាំ​កំចាត់​មេរោគ HIV ១០០​ភាគរយពី​រាង​កាយ

ថ្មី​ៗ​នេះ ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ មក​ពី​សកល​វិទ្យាល័យ UC Davis អា​មេ​រិ​ក បាន​ប្រកាស​នៅលើ​ទស្សនាវដ្ដី PLoS Pathogens ថា​មេរោគ HIV អាច​ត្រូវ​បាន​កំចាត់​ទាំងស្រុង​ក្នុង​រាង​កាយមនុស្ស ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក ។ វិធីសាស្ដ្រ​ព្យាបាល​ជម្ងឺ HIV ដែល​មាន​ប្រសិទ្ធភាព​បំផុត​នា​បច្ចុប្បន្ន គឺ​ការ​ព្យាបាល​តាម​បែប retrovirus (ART) ប៉ុន្តែ​វិធី​នេះ​អាច​កំចាត់​តែ​មេរោគ HIV ដែល​នៅ​ក្នុង​សរសៃឈាម ហើយ​វា​មិន​អាច​ប៉ះពាល់​ដល់​មេរោគ​ដែល​នៅ​លាក់ខ្លួន​ក្នុង​រាង​កាយ ។ យុទ្ធសាស្ដ្រ «​កំចាត់​ទាំង​ពូជ​» ដែល​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ទើបតែ​រក​ឃើញ​នេះ ត្រូវ​បាន​គេ​ចាត់​ទុកដូចជា​គន្លឹះ...

ប្រេងបន្តធ្លាក់ថ្លៃ ​ក្រោយ OPEC បង្កើន​ការ​ផ្គត់ផ្គង់​ប្រចាំខែ

តាម​​សារព័ត៌មាន Reuters តម្លៃ​ប្រេង​បាន​ធ្លាក់​ថ្លៃ​ក្នុង​កម្រិត​ទាប​៦​ខែ​នេះ ដោយសារ​តែ​កំណើន​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​មិនសូវ​ស្ទុះ​ខ្លាំង​ក្នុង​ប្រទេស​ចិន​តែ​ម្តង ដែល​នាំ​ឲ្យ​ហាងឆេង​ប្រេង​ឆៅ​ ស្ថិត​ក្នុង​កម្រិត​ចុះ​ខ្សោយ​បំផុត ​ក្នុង​ត្រីមាស​ទី​៣​របស់​ខ្លួន គិត​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ ឆ្នាំ​២០០៨ ។ ប្រភព Reuters បាន​ស្ទង់​មើល​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ឃើញ​ថា ទិន្នផល​ប្រេង​របស់ OPEC សម្រេច​បាន​ក្នុង​កម្រិត​ខ្ពស់​បំផុត​ប្រចាំខែ​ក្នុង​ប្រវត្តិ​ថ្មី​ៗ​នេះ​ក្នុង​ខែកក្កដា ។ ចំណែក​អា​រ៉ា​ប៊ី​សា​អូឌីត និង​បណ្តា​ប្រជាជាតិ​សំខាន់​ៗ​ដទៃ​ទៀត​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ពុំ​មាន​សញ្ញា​នៃ​ការ​កម្រើក​ឡើង​ ​ក្នុង​ការ​ផ្តោត​លើ​ការ​ការពារ​ផ្សារ​ហ៊ុន ដែល​ជំនួស​ដោយ​តម្លៃ​នោះ​ឡើយ ពោល​គឺ​វា​បាន​ធ្លាក់​ចុះ​៩% ឆ្នាំ​នេះ ។ រីឯ​អ៊ី​រ៉​ង់​វិញ​ មាន​ក្តី​រំពឹង​ថា នឹង​បង្កើន​ទិន្នផល​ផលិត​ឲ្យ​បាន​៥០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច...

១១នាក់បានស្លាប់នៅក្នុងការរលំអគារនៅទីក្រុងMumbai

ឥណ្ឌា ៖ ប៉ូ​លី​សបាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់ បាន​ស្លាប់ ​បន្ទាប់​ពី​អគារ​មួយបាន​បាក់រ​លំ នៅ​ជិត​ទីក្រុង​ភាគ​ខាងលិចទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា​។​មនុស្ស​ជា​ច្រើន​ទៀតត្រូវ​គេ​បារម្ភ​ថា អាច​ជាប់​នៅ​ក្រោម​អគារ​កម្ពស់​បី​ជាន់ ​ហេតុការណ៍​បាក់រ​លំអគារ​នេះ​កើត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ សីហា ២០១៥​។ ប៉ូ​លី​សបន្ត​ថា អាជ្ញាធរ​បាន​ប្រកាស​នូវ​គ្រោះថ្នាក់​នៃ​អាគារ​ចាស់​ទ្រុឌទ្រោម ប៉ុន្តែ​អ្នកស្រុក​រស់នៅ​ក្នុង​នោះ​បាន​បដិសេធ​មិន​ចាកចេញ ។ មាន​អគារ​ជាង១៤​ពាន់ នៅ​ក្នុង​ទីក្រុង Mumbai ដែល​មាន​អាយុកាល​ច្រើន​ជាង​៧០​ឆ្នាំ។ ហើយ​មនុស្ស​ជាង​១០០​នាក់​ហើយ បាន​ស្លាប់​នៅ​ក្នុង​ការ​រលំ​នៃ​អគារ នៅ​ក្នុង​ទីក្រុង នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ បើ​តាម​តម្លៃ​អចលនទ្រព្យនៃការ​ជួល​ផ្ទះ និងអាគារ នៅ​ក្នុង​ទីក្រុង...

បំណែកយន្តហោះរកឃើញនៅសមុទ្រឥណ្ឌា ពិតជារបស់​ MH370 ?

តាម​ព័ត៌មាន​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia គេ​បាន​រក​ឃើញ​បំណែក​នេះ នៅ​មាត់​កោះ Reunion ភាគ​ខាងត្បូង​នៃ​សមុទ្រ​ឥណ្ឌា ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ប្រទេស​បារាំង ។ ក្រុម​អ្នកជំនាញ​មក​ពី​ប្រទេស​អូស្ត្រាលី អា​មេ​រិ​ក និង​បារាំង​និយាយ​ដូច​ៗ​គ្នា​ថា តាម​ការ​វិភាគ​បំណែក​នេះ វា​ពិតជា​របស់​ក្រុមហ៊ុន​យន្តហោះ Boeing 777 ជើង​យន្តហោះ​ម៉ា​ឡេ​ស៊ី MH 370 ដែល​បាត់​កាលពី​ខែមីនា ឆ្នាំ​២០១៤​។ ក្រុម​អ្នកជំនាញ​ខាង​អាកាស​ចរ​ណ៏​ស៊ី​វិល មក​ពី​ប្រទេស​អូស្ត្រាលី អា​មេ​រិ​ក និង​បារាំង វិភាគ​ថា បំណែក​ស្លាប​យន្តហោះ​ដែល​រក​ឃើញ​នៅ​សមុទ្រ​ឥណ្ឌា គឺ​ពិតជា​របស់...

Flash កាមេរ៉ា​ទូរស័ព្ទ​ពេល​ថត​កៀក​ខ្លាំង​ពេក ធ្វើ​ឲ្យ​ទារក​ម្នាក់​ពិការ​ភ្នែក

ទារក​ដែល​មាន​អាយុ​ទើបតែ​បី​ខែ​ប៉ុណ្ណោះ​ត្រូវ​ពិការ​ភ្នែក​ម្ខាង​ជា​រៀង​រហូត ឯ​ម្ខាង​ទៀត​បាត់បង់​ការ​មើលឃើញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ត្រូវ​មិត្តភក្តិ​របស់​គ្រួសារ​ទារក​រង​គ្រោះ ព្យាយាម​ថតរូប​ទារក​ដ៏​ក្មេងខ្ចី​នេះ យ៉ាង​ជិត​បំផុត ដោយ​មិន​បាន​បិទ​ភ្លើង​កាមេរ៉ា​ទូរស័ព្ទ (flash) ។ ហេតុការណ៍​អាក្រក់​ខាងលើ​ត្រូវ​បាន​គ្រូពេទ្យ​ម្នាក់​ឲ្យ​ដឹង​ថា ទារក​អាយុ​បី​ខែ​រូប​នេះ បាន​ទទួល​រង​ការ​ប៉ះពាល់​គ្រាប់ភ្នែក​ធ្ងន់ធ្ងរ មិន​អាច​ព្យាបាល​បាន ក្រោយ​ពី​ត្រូវ flash កាមេរ៉ា​ទូរស័ព្ទ ជះ​ចំ​យ៉ាង​ជិត មាន​ចម្ងាយ​ត្រឹមតែ ១០ អ៊ី​ញ​ពី​កែវភ្នែក​ទារក​នោះ​។ ឪពុក​ម្តាយ​របស់​ទារក​ពិការ​ភ្នែក ដោយសារ ការ​ថតរូប​ជិត​ពេក​នេះ បាន​កត់សម្គាល់​ឃើញ​ភ្លាម​ៗ​ដូច​ជា​មាន​អ្វី​ម្យ៉ាង​ខុស​ប្រក្រតី ចំពោះ​ភ្នែក​ទារក​តូច​រូប​នោះ បន្ទាប់​ពី​ត្រូវ​គេ​ថតរូប​រួច​។ បន្ទាប់​ឧប្បត្តិហេតុ​នោះ​ភ្លាម ទារក​ចាប់ផ្តើម​ថមថយ​ចុះ​គំហើញ (​ការ​មើលឃើញ​) នៃ​កែវភ្នែក​ខាងឆ្វេង និង...

រញ្ជួយ​ដី​កម្រិត​៧.០​រ៉ិ​ច​ទ័​រ​វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

ការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំងក្លា​កាលពី​ម៉ោង​៦​និង​៤១​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ មាន​កម្រិត​ដល់​ទៅ​៧.០​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បណ្ដាល​ឲ្យ​អគារ​មួយ​ចំនួន​រង​ការ​ខូចខាត ជាមួយនឹង​ការ​បាត់​ខ្លួន​មនុស្ស​ម្នាក់​ថែម​ទៀត​ផង ការ​រញ្ជួយ​ដី​បាន​កើត​មាន​ឡើង​មាន​ចម្ងាយ​ប្រមាណ​ដល់​ទៅ​២៥០​គីឡូម៉ែត្រ ពី​ភាគ​ខាងលិច​នៃ​ទីប្រជុំជន Jayapura នៃ​ខេត្ដ​ដដែល​នោះ ស្ថិត​នៅ​ក្នុង​ជម្រៅ​ដី​ដល់​ទៅ​៥២​គីឡូម៉ែត្រ​។ តាម​ការ​លើក​ឡើង​ពី​អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​គ្រោះ​មហន្ដរាយ​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា ការ​រញ្ជួយ​ផែនដី​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា តែ​ក្នុង​រយៈពេល​៤​វិនាទី​ប៉ុណ្ណោះ ប៉ុន្ដែ​អ្នកស្រុក​ដោយសារ​ការ​ភ័យ​ខ្លាច​ក៏​បាន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​អស់​ទៅ ។ មាន​គេហដ្ឋាន​២​ខ្នង មន្ទីរពេទ្យ​មួយ​កន្លែង និង​ឃ្លាំង​មួយទៀត ដែល​ស្ថិត​នៅ​ក្នុង​ក្រុង Kasonaweja រង​ការ​ខូចខាត​បន្ដិចបន្ដួច ហើយ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ បាន​បាត់​ខ្លួន បន្ទាប់​ពី​បាន​អណ្ដែត​ទឹក​នៅ​ក្នុង​ដង​ទន្លេ​មួយ ប៉ុន្ដែ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ គឺ​នៅ​ត្រង់​ចំណុច​ដែល​កើត​មានការ​រញ្ជួយ​ផែនដី​តែ​ម្ដង...

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេ​ត្យូ​ពី

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ធ្វើ​ដំណើរ​មក​ដល់​វិមាន​ជាតិ​នៃ​ទីក្រុង​អា​ឌី​ស អា​បា​បា របស់​ប្រទេស​អេ​ត្យូ​ពី​ លោក​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ផង​ដែរ ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី គឺ​លោក​ហៃ​ឡេ​ម៉ា​រី​ម ដឺ​សា​ឡេ​ញ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្រាប់​កិច្ចប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​នេះ​។ លោក​អូ​បា​ម៉ា និង​លោកនាយក​រដ្ឋមន្ត្រី​ហៃ​ឡេ​ម៉ា​រី​ម ដឺ​សា​ឡេ​ញ មាននូវ​កិច្ច​ព្រម​ទ្វេភាគី​ផង​ដែរ មុន​ពេល​ចូលរួម​សន្និសីទកាសែត​រួម​គ្នា​។ ក្រោយមក លោក​អូ​បា​ម៉ា បាន​ធ្វើ​អំពាវនាវ​ផង​ដែរ ឲ្យ​មាន​កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​អាហ្វ្រិក ស្តី​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ជិតខាង​ស៊ូ​ដង់​ខាងត្បូង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​អូ​បា​ម៉ា បាន​ប្រឈម​នឹង​ការ​រិះគន់​យ៉ាងច្រើន​ពី​ក្រុម​សិទ្ធិ​មនុស្ស និង​ក្រុម​សកម្មជន​ផ្សេង​ទៀត សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​មក​កាន់​ប្រទេស​អេ​ត្យូ​ពី​។ ...

អតីត​ប្រធានាធិបតី​ឥណ្ឌា ជំនាញ​អាវុធ​នុយក្លេអ៊ែរ​ទទួលមរណៈភាព

អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា និង​ជា​កំពូល​អ្នក​វិទ្យាសាស្ត្រ APJ Abdul Kalam ដែល​ដើរតួ​នាទី​ក្នុង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ បាន​ទទួលមរណៈភាព​ហើយ ក្នុង​វ័យ​៨៣​ឆ្នាំ នេះ​យោង​តាម​មន្ត្រី​ពេទ្យ ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ លោក APJ Abdul Kalam បាន​ដួល​អំឡុង​ពេល​ធ្វើ​បាឋកថា នៅ​វិទ្យាស្ថាន​គ្រប់គ្រង​ក្នុង​ក្រុង​ស៊ី​ឡុ​ង ភាគ​ខាងជើង​ឆៀង​ខាងកើត​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់ ដោយ​វេជ្ជបណ្ឌិត នៅ​មន្ទីរពេទ្យ Bethany​។ យ៉ាងណា​ក៏​ដោយ មិន​ទាន់​មានការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ស្លាប់​ឲ្យ​ពិស្តា​នៅឡើយ​ទេ ហើយ​រដ្ឋាភិបាល​ប្រកាស​កាន់ទុក្ខ​៧​ថ្ងៃ ។ លោក​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី​ទី​១១ ឥណ្ឌា​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០២ និង​២០០៧...

អង្គការ NASA បានរកឃើញភព​ថ្មី​មួយ ​ដូច​ភព​ផែនដី​ស្ថិតនៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​

អង្គការ NASA អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ កក្កដា​ថា ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ឆ្នាំ​២០១៥​នេះ នោះ​គឺ​ការ​ប្រទះ​ឃើញ​នូវ​ភព​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ភព​ផែនដី ក្នុង​ដំណើរ​ស្វែងរក​របស់​ខ្លួន​។ ភព​នេះ​ស្ថិត​នៅ​តារាវិថី​ជុំវិញ​ផ្កាយ​យ៉ាង​ឆ្ងាយ​មួយ ។ វា​ស្ថិត​នៅ​ចម្ងាយ​ពី​ផ្កាយ​នោះ​ប្រហែល​គ្នា​នឹង​ភព​ផែនដី និង​ព្រះអាទិត្យ ។ វា​វិល​ជុំវិញ​ផ្កាយ​ឆ្ងាយ​នោះ​រយៈពេល​៣៨៥​ថ្ងៃ ហើយ​អាច​រក​ឃើញ​ទឹក​រាវ​នៅ​ទីនោះ​ដែល​មានជីវិត​រស់នៅ ។ ភព​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ភព​កូនភ្លោះ ដោយសារ​តែ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ជាមួយនឹង​ភព​ផែនដី​យើង​នេះ​មានឈ្មោះ ថា Kepler 452b​។ ភព Kepler 452b នេះ​មាន​ទំហំ​ធំ​ជាង​ភព​ផែនដី ៦០​ភាគរយ និង​ចំណាយពេល​៣៨៥​ថ្ងៃ ដើម្បីរ​ង្វិ​ល​ជុំ​លើ​គន្លង​គោចរ គឺ​យូរ​ជាង​ផែនដី​២០​ថ្ងៃ ហើយ​វា​ស្ថិត​នៅ​រយៈ​ចម្ងាយ​១៤០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែនដី​។ ចំពោះ​ព្រះអាទិត្យ​របស់​ភព...

ថៃ​ចាត់​ទុក​វៀតណាម​ជា​មិត្ត​ដ៏​ល្អ ​មិនមែន​ជា​គូប្រជែង​ឡើយ

នាយក​រដ្ឋមន្ត្រី​ថៃ ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ច្រាន​ចោលការ​ព្រួយបារម្ភ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ដែល​ថា​វៀតណាម​ជា​គូប្រជែង តែ​ជា​ការ​ពិត​វៀតណាម​គឺជា​មិត្ត​ដ៏​ល្អ​មួយ​នៅ​ក្នុង​តំបន់​។ ការ​បញ្ជាក់​របស់​លោក ប្រា​យុទ្ធ​ចន្ទ​អូ​ចា ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម ង្វៀ​ន តាន​យុង ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​បាងកក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ លោក ប្រា​យុទ្ធ មាន​ប្រសាសន៍​ដូចនេះ​ថា​៖ "​វៀតណាម ពេល​នេះ​គឺជា​ដៃគូ​ជំនួប​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​នាំ​មក​នូវ​ការ​វិនិយោគ​ធំ​មួយ​ជាមួយ​ប្រទេស​ថៃ​"​។ ជាមួយ​គ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀ​ន តាន​យុង ទទូច​ថា​ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី​ជាមួយ​ថៃ គួរ​បង្កើន​ឱ្យ​ដល់​២០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។ ទំហំ​សេដ្ឋកិច្ច​ថៃ​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៤ មាន​១១៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

គំនិតមួយចំនួនរបស់សម្តេចសង្ឃ Dalai Lama

សម្តេច​សង្ឃ Dalai Lama ដែល​ព្រះ​អង្គ ជា​អ្នកដឹកនាំ​ប្រទេស​ទី​បេ ដ៏​អស្ចារ្យ​ម្នាក់ ហើយ​បាន​ជួយ​ប្រទេស​នេះ អោយ​រួច​ផុត​ពី​អំណាច និង​អាណានិគម​របស់​ប្រទេស​ចិន ។ ខាងក្រោម​នេះ គឺជា​គំនិត​មួយ​ចំនួន​របស់​សម្តេច​សង្ឃ Dalai Lama មក​ធ្វើការ​ចែករំលែក​ទុកជា​បទ​ពិសោធន៍ ពី​លក្ខណៈ​ស​ម្បិ​ត្ត នៃ​ការ​ដឹកនាំ ៖ ១.សេចក្តីសុខ​មិនមែន​ធ្លាក់​មក​ពីលើ​មេឃ​ទេ គឺ​យើង​ជា​អ្នក​បង្កើត​វា​៖ សេចក្តីសុខ​កើតឡើង ដោយ​ការ​ឲ្យ​និយម​ន័យ និង​ការ​ប្រតិបត្តិការ​ផ្សេង​ៗ​គ្នា​របស់​បុគ្គល​ម្នាក់​ៗ ហើយ​សេចក្តីសុខ​ក៏​មិនមែន​អ្នក​ដទៃ​ជា​អ្នក​បង្កើត​អោយ​យើង​នោះ​ដែរ គឺ​យើង​ជា​អ្នក​បង្កើត​វា​ដោយ​ខ្លួនឯង​។ ព្រោះ​វា​ជា​ការ​សំរេចចិត្ត​របស់​យើង​ម្នាក់​ៗ​ថា តើ​អ្វី​ទៅ​ជា​សេចក្តីសុខ​ពិតប្រាកដ​សម្រាប់​ជីវិត? ជិ​វិត​មនុស្ស​ម្នាក់​ៗ...

ជឿ​អត់​អ្នកនាំពាក្យ​ក្រសួងការបរទេស​យួន​ថា គ្មាន​ការ​ពង្រាយ​កម្លាំង និង​រថពាសដែក​នៅ​ជាប់​ព្រំដែន​កម្ពុជា​!

អ្នកនាំពាក្យក្រសួងការបរទេសយួនលោក Le Hai Binh បានប្រញាប់ប្រញាល់ច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាលកុម្មុយនីស្តក្រុងហាណូយ បានដាក់ពង្រាយកងទ័ព សព្វាវុធ និងរថគ្រោះ រថពាសដែក នៅជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ។ លោក Le Hai Binh បានត្រូវសារព័ត៌មានយួន ឈ្មោះ Tuoi Tre News ស្រង់សម្តីចេញផ្សាយ នៅថ្ងៃទី១៧ កក្តដា ២០១៥ ថា ដោយសារព័ត៌មាននៃការពង្រាយកងទ័ព និងសព្វាវុធ...

ប្រព័ន្ធ​ផ្សព្វផ្សាយVN ៖ វៀតណាម​បញ្ជូន​កាំភ្លើង​និង​រថពាសដែក​ច្រើន​គ្រឿង មក​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម?

សៃ​ហ្គ​ន ៖ យោង​តាម​គេហទំព័រ​របស់​វៀតណាម Vien Dong បាន​ស្រង់​រូបភាព​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook) ផ្សាយ​កាលពី​ថ្ងៃ​១៤ ក​ក្ត​ដា ២០១៥ រថពាសដែក​ជា​ច្រើន​គ្រឿង​ ត្រូវ​គេ​បញ្ជូន​តាម​រថភ្លើង​មក​រក្សា​ទុក​នៅ​ក្នុង​ខេត្ត​ដា​ណា​ង ភាគ​ខាង​ត្បួ​ង​ប្រទេស​វៀតណាម ។ យ៉ាងណា​ក៏​ដោយ​គេហទំព័រ​ដដែល បាន​ដាក់​ជា​ច​ម្ង​ល់​អំពី​រដ្ឋាភិបាល​កុ​ម្មុ​យ​និ​ស្ត​វៀតណាម បញ្ជូន​រថពាសដែក​ទៅ​ភាគ​ខាងត្បូង ដើម្បី​អ្វី? ឫ​ការ​បញ្ជូន​រថពាសដែក​នេះ មានការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ឫ​ក៏​ជាមួយ​ប្រទេស​កម្ពុជា​នោះ​ទេ ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា ការ​បញ្ជូន​រថ​គ្រោះ និង​រថពាសដែក និង​កាំភ្លើង​ជា​ច្រើន​មក​ភាគ​ខាងត្បូង​វៀតណាម​នេះ គឺ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ក​ក្ត​ដា មក​ម្ល៉េះ ។ គេហទំព័រ...

ស្ដេច​គ្រឿងញៀន​ចំណាយ ៥០​លាន​ដុល្លារ​រត់​តាម​រូង​ក្រោម​ដី​ចេញពី​គុក

ប៉ូលិស​មិន​ទាន់​ប្រទះ​ស្រមោល​សូម្បី​បន្តិច បន្ទាប់​ពី​ស្ដេច​គ្រឿង​ញៀន​​ម្នាក់ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ជួល​ក្រុម​វិស្វករ​ជីក​រូង​​ក្រោម​ដី​រត់​គេច​ខ្លួន​បាត់។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពេល​មេដឹកនាំ​ក្រុម​អ្នក​លេង Sinaloa Cartel រូប​នេះ រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ដោយ​សុវត្ថិភាព​នៅ​វេលា​ម៉ោង​ជិត៩យប់។ ការ​រត់​គេច​ខ្លួន ធ្វើ​ឡើង​តាម​រយៈ​រូង​ក្រោម​ដី ដែល​ជីក​ឡើង​ដោយ​ក្រុម​វិស្វករ​រ៉ែ​ជា​ច្រើន​នាក់។ តាម​រូបភាព​នៅ​ក្នុង​រូង​ក្រោម​ដី​នោះ មាន​ម៉ូតូ​មួយ​គ្រឿង​រង់ចាំ​នៅ​ខាងក្នុង​សម្រាប់​បើក​ចេញ​តាម​ផ្លូវ​ក្រោម​ដី​។ គេ​ជឿ​ង​ជាក់​ថា​ត្រូវការ​ចំណាយ​ពេលវេលា​ជាង​មួយ​ឆ្នាំ​ទើប​អាច​ជីក​រូង​នោះ​បាន​ហើយ​ត្រូវ​ដឹក​ដី​ជាង​៣​តោន​ចេញពី​រូង​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូង​ក្រោម​ដី​បាន​បំពាក់​បំពង់​បង្ហូរ​ឧស្ម័ន​គ្រប់គ្រាន់​។ តាម​អ្នកឯកទេសមេ​ជួញដូរ​គ្រឿងញៀន​រូប​នេះ​បាន​ចំណាយ​ប្រាក់​យ៉ាងតិច​៥០​លាន​ដុល្លារ​សម្រាប់​សកម្មភាព​ជីក​រូង​ក្រោម​ដី និង​សូកប៉ាន់​ដល់​មន្ត្រី​យាមគុក ដើម្បី​ឲ្យ​ឆ្មាំ​គុក​ធ្វើ​មិនដឹង មិន​ឮ​ពី​សកម្មភាព​ជីក​រូង​ក្រោម​ដី​។ មេ​ជួញដូរ​គ្រឿងញៀន​រូប​នេះ​ត្រូវ​ចោទប្រកាន់​បទល្មើស​ដល់​ទៅ​៣៥​ករណី ក្នុង​នោះ​មានការ​ជួញដូរ​គ្រឿងញៀន​សម្លាប់​មនុស្ស និង​លាង​លុយខ្មៅ​ជាដើម​។ មន្ត្រី​គ្រប់គ្រង​ព​ន្ធា​នាគារ​នៅ​ប្រទេស​មិច​ស៊ី​កូ ៣​រូប​ត្រូវ​បាន​ដកហូត​តំណែង​ក្រោយ​ពេល​ដែល​អ្នកទោស Joaquin Guzman ហែក​គុក​រត់​ចេញ​ដោយ​សុវត្ថិភាព ។ រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​3,8​លាន​ដុល្លារ​សម្រាប់​បុគ្គល​ណាមួយ​ដែល​អាច​ចាប់ខ្លួន​អ្នកទោស​រូប​នោះ​បាន​។ រដ្ឋមន្ត្រី​ក្រ​សូ​ង​មហាផ្ទៃ​មិច​ស៊ី​កូ...

ចម្លាក់​ក្បាល​នៅ​ប្រទេស​ស៊ី​លី មាន​ដងខ្លួន​កប់​ក្នុង​ដី

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្រុង​សាន់​ត្យា​ហ្គោ​ប្រទេស​ស៊ី​លី បើកភ្នែក​ធំ​ៗ សម្លឹង​មើល​នូវ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​ក្រោយ​ពី​ជីកដី លុង​ខាងក្រោម​រូបចម្លាក់​ក្បាល​នៅ​កោះ​អ៊ី​ស្ទ័​រ​។ ក្រុម​បុរាណ​វិទូ​បាន​សិក្សា​ពី​ចម្លាក់​លើ​កោះ​រយៈពេល​មួយ​សតវត្សរ៍ ហើយ​ទីបំផុត​ពួក​គេ​រក​ឃើញ​រាង​កាយ​ដំបូង​តាំងពី​សង់​ក្នុង​ឆ្នាំ​១៩១៤ ។ តំបន់​បុរាណវិទ្យា​ដ៏​ល្បី​នេះ​មាន​រូបចម្លាក់​កប់​ដី​ជា​ច្រើន​ឈ្មោះ Moai បង្កើត​ឡើង​ដោយ​ជនជាតិ​រ៉ា​ប៉ា​នុយ សតវត្សរ៍​ទី ១០ ដល់ទី ១៦ ។ រូបភាព​ថ្មី​ៗ​បង្ហាញ​ថា ដងខ្លួន​រូបចម្លាក់​ដែល​កប់​ក្នុង​ដី​ជា​ច្រើន​សតវត្សរ៍​ត្រូវ​បាន​កាយ​រក​ឃើញ​ដោយ​មាន​តែ​ស្នាម​សាក់​ពេញ​រាង​កាយ​ថែម​ទៀត​ផង​។ ពិភពលោក មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដឹង​ថា ចម្លាក់​ក្បាល​ដ៏​ល្បី​នៅ​កោះ​អ៊ី​ស្ទ័​រ​ពិតជា​មាន​ដងខ្លួន​ដែល​កប់​ចូល​ក្នុង​ដី​យ៉ាង​ជ្រៅ​។ ចម្លាក់​យក្ស​៨៨៧​រូប ដែល​មាន​កម្ពស់​ដល់​១០​ម៉ែត្រ និង​ទម្ងន់​ជាង​៨០​តោន ត្រូវ​បាន​ឆ្លាក់​ចេញពី​ថ្មភ្នំ​ដោយ​ជនជាតិ​ប៉ូ​លី​ណេ​ស៊ី​បុរាណ​ចន្លោះ​ពី​ឆ្នាំ​១០០​ទៅ​១៨០០ ។ អត្ថន័យ​ចំពោះ​រូប​ទាំងនោះ​មិន​ត្រូវ​បានដឹង​ច្បាស់​ទេ ប៉ុន្ដែ​វា​ទំនងជា​តំណាង​ឲ្យ​អ្នក​កុលសម្ព័ន្ធ ឬ​ដូនតា​របស់​ពួក​គេ ៕

យានអវកាស​របស់​ទីភ្នាក់ងារ NASA ធ្វើ​ដំណើរ​ទៅ​ដល់​កូន​ភព​ភ្លុ​យ​តុង

នៅ​ថ្ងៃ​អង្គារ ទី​១៤​កក្កដា ប្រមាណ​ជា​ម៉ោង ១២​ថ្ងៃត្រង់​ម៉ោង​សកល (​ត្រូវ​នឹង​ម៉ោង ៧​ល្ងាច​ម៉ោង​នៅ​ប្រទេស​កម្ពុជា​) យានអវកាស ដែល​មានឈ្មោះ​ថា “New Horizon” នឹង​ហោះ​កាត់ ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត គឺ​ប្រមាណ​ត្រឹមតែ ១​ម៉ឺន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កូន​ភព​ភ្លុ​យ​តុង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ៥​ពាន់​លាន​គីឡូម៉ែត្រ​ពី​ភព​ផែនដី​។ នេះ​គឺជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​អាច​បញ្ជូន​យានអវកាស​ទៅ​ដល់​ក្បែរ​ភ្លុ​យ​តុង (​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​១៩៣០) ក្នុង​ពេល​ដែល​ភព​ផ្សេង​ៗ​ទៀត ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ សុទ្ធតែ​ធ្លាប់​មាន​យានអវកាស​ហោះ​កាត់​យ៉ាងតិច​ម្តង​រួច​មក​ហើយ​។ នៅ​ក្នុង​ល្បឿន​លឿន​រហូត​ដល់​ទៅ​ជិត ៥​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង យានអវកាស New Horizon...

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​មក​នៅ​ 52 ដុល្លារ​ក្នុង​មួយ​បារ៉ែល

តម្លៃ​ប្រេង​ឆៅ​នៅលើពិភពលោកបាន​ធ្លាក់​ចុះ1,6% មក​នៅ​ប្រហែល52ដុល្លារ​ក្នុង​មួយ​បារ៉ែល កាលពី​ថ្ងៃ​ចន្ទ​ទី​13 ក​ក្ត​ដានេះ ខណៈ​ដែល​ប្រទេស​អ៊ី​រ៉​ង់ ​និង​ប្រទេស​មហាអំណាច​ពិភពលោក​ នឹង​បង្ហាញនូវ​​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ ​ដោយ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្មលើ​​ការ​ដោះ​ដូរ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​រ៉​ង់ ​​៕

ប៉ូ​លី​ស ៖ ចំនួន​អ្នក​ស្លាប់​កើនឡើង​ដល់​១៤១​នាក់ ពី​ការ​ធ្លាក់​យន្តហោះ​យោធា​នៅ​ឥណ្ឌូ​នេ​ស៊ី

ក្រុង Medan ឥណ្ឌូ​ណេ​ស៊ី ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ឥណ្ឌូ​នេ​ស៊ី​មួយ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១៤១​នាក់ នេះ​បើ​តាម​មន្ត្រី​ប៉ូ​លី​ស​មួយ​រូប នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Medan បាន​ប្រាប់ AFP កាលពី​ព្រឹក​ថ្ងៃ​ពុធ ១​កក្កដា នេះ​ថា យើង​បាន​ទទួល​បាន​សាកសព​១៤១​នាក់ ហើយ ។ យន្តហោះ C-130 Hercules បាន​ធ្លាក់ និង​បាន​ផ្ទុះ​ឆេះ នៅ​ក្នុង​អណ្តាតភ្លើង នៅ​ក្នុង​តំបន់​ដែល​មាន​លំនៅ​ដ្ឋា​ន​និង​អាគារ នៃ​ទីក្រុង​ភាគ​ខាងលិច កាលពី​ថ្ងៃ​អង្គារ ៣០...

ធ្លាក់​យន្តហោះ​យោធា​ឥណ្ឌូ​នេ​ស៊ី​មួយ​គ្រឿង មនុស្ស​យ៉ាង​ហោច​ណាស់​៣៨​នាក់​បាន​ស្លាប់

ឥណ្ឌូ​នេ​ស៊ី ៖ យន្តហោះ​យោធា​មួយ​គ្រឿង បាន​ធ្លាក់​លើ​សណ្ឋាគារ​និង​ផ្ទះ​អ្នក​ភូមិ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣៨​នាក់​បាន​ស្លាប់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា នេះ​បើ​យោង​តាម​ទូរទស្សន៍​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្សាយ​រូបភាព​នានា​នៃ​ភ្លើង​ឆាបឆេះ​ក្នុង​សង្កាត់​ដែល​យន្តហោះ​ធ្លាក់ ។ ឧត្តមសេនីយ៍​យោធា​ឥណ្ឌូ​នេ​ស៊ី​គូសបញ្ជាក់​ថា មនុស្ស​១២​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ដែល​មាន​អ្នក​បើក​៣​នាក់ ។ វា​ធ្លាក់​លើ​តំបន់​មាន​មនុស្ស​រស់នៅ​ដែល​ទើប​កសាង​ថ្មី ។ យន្តហោះ​នេះ​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​មេ​ដាន ទៅ​កាន់​ប្រជុំ​កោះ​នា​វេលា​ម៉ោង​១២​និង​០៦​នាទី ហើយ​ធ្លាក់​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ ពី​មូលដ្ឋាន​។ ប្រតិបត្តិការ​កំពុង​ជួយ​សង្គ្រោះ និង​តាម​រក​ជន​រង​គ្រោះ​ឯទៀត​ៗ​កំពុង​បន្ត ៕

ភេ​វរ​កម្ម​3​កន្លែង​ផ្ទួន​ៗ​គ្នា ISIS អះអាង​ថា បាន​វាយប្រហារ​នៅ​ក្នុង​ទុ​យ​ណេ​ស៊ី និង​គុយ​វ៉ែត

មនុស្ស​យ៉ាង​ហោច​៦០នាក់​ត្រូវបាន​សម្លាប់​ និង​ជាង​២០០​នាក់ទៀត​បាន​រងរ​បូស ​នៅ​ក្នុង​ការ​វាយប្រហារទាំង​៣​កន្លែង​ផ្សេងៗ​គ្នា កាលពី​យប់​ថ្ងៃ​សុក្រ ទី​២៦ មិថុនា​២០១៥ ការ​វាយប្រហារ​ទាំងនោះ ​ត្រូវ​បាន​ក្រុម​ភេ​វរ​កម្ម​នៃរដ្ឋ​អ៊ី​ស្លា​ម ដែល​ហៅ​កាត់​ថា​ ISIS បានអះអាង​ទទួលខុសត្រូវ​តែ​នៅ​ក្នុង​ប្រទេស​ទុ​យ​ណេ​ស៊ី និង​ប្រទេស​គុយ​វ៉ែត ប៉ុណ្ណោះ ។ ប៉ូ​លី​សទុយ​នេ​ស៊ី​បាន​និយាយ​ថា ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​សណ្ឋាគារ​ តំបន់រមណីយដ្ឋាន​មាត់សមុទ្រ នៅឆ្នេរប្រទេស​ទុ​យ​នី​ស៊ី បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣៧​នាក់ និង​​៣៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស ដោយ​សារខ្មាន់​កាំ​ភ្លើ​ង​បាន​បាញ់​រះ​ចូល​ក្នុងសណ្ឋាគា​នៅ​មុខ​ឆ្នេរសមុទ្រ ក្រោយ​កើ​ត​ហេតុ​ ខ្មាន់​កាំ​ភ្លើ​ង​ម្នាក់ បានត្រូវ​​បាញ់ស្លាប់ បន្ទាប់​ពី​បាញ់​តដៃ​គ្នា​ជាមួយ​ប៉ូ​លី​សទុយ​នេ​ស៊ីនោះ ។ ប៉ូលិស​បន្ត​ថា ចំនួន​ពួក​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន...

សាច់​១​សែន​តោន​ដែល​ក្លា​សេ​ទុក​ជាង​40​ឆ្នាំ​មក​ហើយ ត្រូវ​អាជ្ញាធរ​ចិន​ចាប់​រឹបអូស

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​បាន​បើក​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២៤ មិថុនា បង្ក្រាប​ក្រុម​រត់ពន្ធ​សាច់ នាំ​ចូល​ខុសច្បាប់ ដោយ​រឹបអូស​យក​បាន​ទម្ងន់​ជាង​១០​ម៉ឺន​តោន ត្រូវ​បាន​អាជ្ញាធរ​ចិន​អះអាង​ថា សាច់​មួយ​ចំនួន​មាន​អាយុកាល ៤០​ឆ្នាំ មក​ហើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​បាន​រាយការណ៍​ថា អាជ្ញាធរ​គយ​របស់​ប្រទេស​ចិន បាន​ចាប់​ក្រុម​ពួក​អ្នករត់ពន្ធ​សាច់​ខុសច្បាប់ នៅ​ទូ​ទាំង​ប្រទេស និង​រឹបអូស​បាន​សាច់​មួយ​ចំនួន​ធំ​នៃ​សាច់​ខុសច្បាប់ ដែល​មាន​តម្លៃ​ជាង ៣​ពាន់​លាន​យន់ សាច់​ស្អុយរលួយ​មួយ​ចំនួន​ត្រូវ​ក្លា​សេ​ទុក​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ ។ មន្ត្រី​គយ​ចិន និយាយ​ថា ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រព្រឹត្ត​បទល្មើស​តាំងពី​ថ្ងៃ​ទី​២១ មិថុនា ទើប​នាំ​ឱ្យ​មានការ​រឹបអូស​យក​សាច់​រត់គេច​បែប​នេះ សាច់​ទាំងនោះ​មាន​ដូច​ជា សាច់​មាន់ សាច់​គោ និង​សាច់​ជ្រូក...

ពុល​ស្រា​.​សបាន​សម្លាប់​មនុស្ស​៩៩​នាក់ នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្រុង​បុ​ម​បៃ

ក្រុង​បុ​ម​បៃ​-​ប្រទេស​ឥណ្ឌា ៖ ហេតុការណ៍​ពុល​ស្រា​.​ស​នេះ​បាន​កើតឡើង​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដ៏​ធំ ក្នុង​ទីក្រុង​បុ​ម​បៃ របស់​ប្រទេស​ឥណ្ឌា ។ ហើយ​ការ​ស្លាប់​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​ការ​ផឹកស្រា​.​ស​ផលិត​ខុសច្បាប់​ដែល​មាន​សារធាតុពុល​មេតា​ណុ​ល ។ ប៉ូ​លី​ស​ឥណ្ឌា​បាន​និយាយ​ថា ការ​ពុល​ស្រា​.​សបាន​សម្លាប់​មនុស្ស ៩៩​នាក់​ហើយ និង​អ្នក​ផ្សេង​ជា​ច្រើន​ទៀត ដែល​បាន​ផឹកស្រា​.​ស នៅ​តំបន់​អនាធិបតេយ្យ ក្នុង​ក្រុង​បុ​ម​បៃ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​មនុស្ស​៤៦​នាក់​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​បន្ទាន់ ។ អាជ្ញាធរ​ក្រុង​បុ​ម​បៃ បាន​និយាយ​ថា មនុស្ស​៦​នាក់ ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ផង​ដែរ ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បទល្មើស​មនុស្សឃាត ។ ខណៈ​ពេល​ដែល​ប៉ូលិស​បើក​ការ​ស្រាវជ្រាវ ធ្វើតេស្ត​លើ​ស្រា​.​ស របស់​ក្រុម​ជនសង្ស័យ​ខាងលើ ៕

ពួក​សកម្មប្រយុទ្ធតា​លី​បង់៦នាក់ ត្រូវបាញ់សម្លាប់​ក្នុងការ​​ព្យាយាម​វាយប្រហារ​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន

ក្រុង​កា​ប៊ុល ៖ អ្នកនាំពាក្យ​ប៉ូលិស​បានអោយ​ដឹង​ថា សកម្មភាព​ប្រយុទ្ធ​គ្នា​រវាង​ពួក​យុទ្ធ​ជនតា​លី​បង់​៦​នាក់ និង​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ពេល​រថយន្ត​បំផ្ទុះ​គ្រាប់បែក​ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​ជញ្ជាំង​ខាងក្រៅ​នៃ​អគារ​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៥ នេះ ។ ការ​ប្រយុទ្ធ​គ្នា​នេះ​ដោយ​មានការ​បាញ់​រ៉ុក្កែត និង​កាំភ្លើង AK47 រួម​នឹង​កាំភ្លើងយន្ត​ផង​ដែរ ។ លោក​បាន​បន្ត​ទៀត​ថា កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​គ្រប់គ្រង​ស្ថានការណ៍ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​នោះ​បាន​ហើយ ដោយ​អ្នក​វាយប្រហារ​ទាំង​៦​នាក់​ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​បាញ់​តទល់​គ្នា ។ ការ​ព្យាយាម​ក្នុង​ការ​វាយប្រហារ​លើ​សភា​អា​ហ្គា​នី​ស្ថាន​នេះ បណ្តាល​អោយ​ជន​ស៊ី​វិល​រាប់​សិប​នាក់​បាន​រង​របួស រួម​នឹង​សមាជិក​សភា​រងរ​បូស​ដោយសារ​ការ​ផ្ទុះ​បាន​បំបែក​កញ្ចក់ និង​បំណែក​ថ្ម​នៃ​ពិ​ដាន ។ អ្នកនាំពាក្យ​ប៉ូលិស​បញ្ចា​ក់ថា សមាជិក​សភា​ទាំងអស់...

រលក​កំ​ដៅ​ជិត​៤៧​អង្សា​សេ បាន​សម្លាប់​មនុស្ស​១៤០​នាក់ នៅ​ក្នុង​ក្រុង​កា​រ៉ា​ជី

លោក Saeed Mangnejo រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាំ​ស់មនុស្ស ១២២​នាក់​បាន​ស្លាប់ ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី​២០ មិថុនា ២០១៥ មក​។ រហូត​មក​ដល់​ពេល​នេះ​រលក​នៃ​ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​ក្រុង​កា​រ៉ា​ជី ជាទី​ក្រុង​ធំ​បំផុត​របស់​ប៉ា​គី​ស្ថាន និង​ស្រុក​ឯទៀត​ៗ​នៃ​ខេត្ត Sindh ភាគ​ខាងត្បូង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​កើនឡើង​១៤០​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៥ នេះ ។ ទីភ្នាក់ងារ​ឧតុនិយម​បានអោយ​ដឹង​ថា សី​តុ​ណ្ហា​ភាព​កាលពី​ថ្ងៃ​សៅរ៍​បាន​កើនឡើង​ដល់ ៤៤.៨ អង្សា​សេ (១១២.៦៤ អង្សា​ហ្វា​រិ​ន​ហៃ​) គឺជា​សីតុណ្ហភាព​ដែល​ខ្ពស់​បំផុត...

លោត​ឆត្រយោងធ្លាក់​ប៉ះ​ចំ​ខ្សែភ្លើង​មាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​បុរស​ម្នាក់

នេះ​បើ​តាម Bangkok Post បង្ហាញ​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ស្តី​ពី​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្រោយ​ពី​បាន​លោត​ពីលើ​យន្តហោះ​ដោយ​ឆត្រយោង បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្សែ​អគ្គិសនី​ដែល​មាន​តង់ស្យុង​ខ្ពស់​តាម​ផ្លូវ បណ្តាល​អោយ​ឆក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ក្នុងស្រុក​ឡា​លុម​គៀរ​, ខេត្ត​ផា​ធុម​ថា​នី ប្រទេស​ថៃ ។