ធ្លាក់​យន្តហោះ​យោធា​ឥណ្ឌូ​នេ​ស៊ី​មួយ​គ្រឿង មនុស្ស​យ៉ាង​ហោច​ណាស់​៣៨​នាក់​បាន​ស្លាប់

ឥណ្ឌូ​នេ​ស៊ី ៖ យន្តហោះ​យោធា​មួយ​គ្រឿង បាន​ធ្លាក់​លើ​សណ្ឋាគារ​និង​ផ្ទះ​អ្នក​ភូមិ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣៨​នាក់​បាន​ស្លាប់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា នេះ​បើ​យោង​តាម​ទូរទស្សន៍​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្សាយ​រូបភាព​នានា​នៃ​ភ្លើង​ឆាបឆេះ​ក្នុង​សង្កាត់​ដែល​យន្តហោះ​ធ្លាក់ ។ ឧត្តមសេនីយ៍​យោធា​ឥណ្ឌូ​នេ​ស៊ី​គូសបញ្ជាក់​ថា មនុស្ស​១២​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ដែល​មាន​អ្នក​បើក​៣​នាក់ ។ វា​ធ្លាក់​លើ​តំបន់​មាន​មនុស្ស​រស់នៅ​ដែល​ទើប​កសាង​ថ្មី ។ យន្តហោះ​នេះ​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​មេ​ដាន ទៅ​កាន់​ប្រជុំ​កោះ​នា​វេលា​ម៉ោង​១២​និង​០៦​នាទី ហើយ​ធ្លាក់​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ ពី​មូលដ្ឋាន​។ ប្រតិបត្តិការ​កំពុង​ជួយ​សង្គ្រោះ និង​តាម​រក​ជន​រង​គ្រោះ​ឯទៀត​ៗ​កំពុង​បន្ត ៕

ភេ​វរ​កម្ម​3​កន្លែង​ផ្ទួន​ៗ​គ្នា ISIS អះអាង​ថា បាន​វាយប្រហារ​នៅ​ក្នុង​ទុ​យ​ណេ​ស៊ី និង​គុយ​វ៉ែត

មនុស្ស​យ៉ាង​ហោច​៦០នាក់​ត្រូវបាន​សម្លាប់​ និង​ជាង​២០០​នាក់ទៀត​បាន​រងរ​បូស ​នៅ​ក្នុង​ការ​វាយប្រហារទាំង​៣​កន្លែង​ផ្សេងៗ​គ្នា កាលពី​យប់​ថ្ងៃ​សុក្រ ទី​២៦ មិថុនា​២០១៥ ការ​វាយប្រហារ​ទាំងនោះ ​ត្រូវ​បាន​ក្រុម​ភេ​វរ​កម្ម​នៃរដ្ឋ​អ៊ី​ស្លា​ម ដែល​ហៅ​កាត់​ថា​ ISIS បានអះអាង​ទទួលខុសត្រូវ​តែ​នៅ​ក្នុង​ប្រទេស​ទុ​យ​ណេ​ស៊ី និង​ប្រទេស​គុយ​វ៉ែត ប៉ុណ្ណោះ ។ ប៉ូ​លី​សទុយ​នេ​ស៊ី​បាន​និយាយ​ថា ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​សណ្ឋាគារ​ តំបន់រមណីយដ្ឋាន​មាត់សមុទ្រ នៅឆ្នេរប្រទេស​ទុ​យ​នី​ស៊ី បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣៧​នាក់ និង​​៣៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស ដោយ​សារខ្មាន់​កាំ​ភ្លើ​ង​បាន​បាញ់​រះ​ចូល​ក្នុងសណ្ឋាគា​នៅ​មុខ​ឆ្នេរសមុទ្រ ក្រោយ​កើ​ត​ហេតុ​ ខ្មាន់​កាំ​ភ្លើ​ង​ម្នាក់ បានត្រូវ​​បាញ់ស្លាប់ បន្ទាប់​ពី​បាញ់​តដៃ​គ្នា​ជាមួយ​ប៉ូ​លី​សទុយ​នេ​ស៊ីនោះ ។ ប៉ូលិស​បន្ត​ថា ចំនួន​ពួក​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន...

សាច់​១​សែន​តោន​ដែល​ក្លា​សេ​ទុក​ជាង​40​ឆ្នាំ​មក​ហើយ ត្រូវ​អាជ្ញាធរ​ចិន​ចាប់​រឹបអូស

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​បាន​បើក​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២៤ មិថុនា បង្ក្រាប​ក្រុម​រត់ពន្ធ​សាច់ នាំ​ចូល​ខុសច្បាប់ ដោយ​រឹបអូស​យក​បាន​ទម្ងន់​ជាង​១០​ម៉ឺន​តោន ត្រូវ​បាន​អាជ្ញាធរ​ចិន​អះអាង​ថា សាច់​មួយ​ចំនួន​មាន​អាយុកាល ៤០​ឆ្នាំ មក​ហើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​បាន​រាយការណ៍​ថា អាជ្ញាធរ​គយ​របស់​ប្រទេស​ចិន បាន​ចាប់​ក្រុម​ពួក​អ្នករត់ពន្ធ​សាច់​ខុសច្បាប់ នៅ​ទូ​ទាំង​ប្រទេស និង​រឹបអូស​បាន​សាច់​មួយ​ចំនួន​ធំ​នៃ​សាច់​ខុសច្បាប់ ដែល​មាន​តម្លៃ​ជាង ៣​ពាន់​លាន​យន់ សាច់​ស្អុយរលួយ​មួយ​ចំនួន​ត្រូវ​ក្លា​សេ​ទុក​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ ។ មន្ត្រី​គយ​ចិន និយាយ​ថា ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រព្រឹត្ត​បទល្មើស​តាំងពី​ថ្ងៃ​ទី​២១ មិថុនា ទើប​នាំ​ឱ្យ​មានការ​រឹបអូស​យក​សាច់​រត់គេច​បែប​នេះ សាច់​ទាំងនោះ​មាន​ដូច​ជា សាច់​មាន់ សាច់​គោ និង​សាច់​ជ្រូក...

ពុល​ស្រា​.​សបាន​សម្លាប់​មនុស្ស​៩៩​នាក់ នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្រុង​បុ​ម​បៃ

ក្រុង​បុ​ម​បៃ​-​ប្រទេស​ឥណ្ឌា ៖ ហេតុការណ៍​ពុល​ស្រា​.​ស​នេះ​បាន​កើតឡើង​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដ៏​ធំ ក្នុង​ទីក្រុង​បុ​ម​បៃ របស់​ប្រទេស​ឥណ្ឌា ។ ហើយ​ការ​ស្លាប់​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​ការ​ផឹកស្រា​.​ស​ផលិត​ខុសច្បាប់​ដែល​មាន​សារធាតុពុល​មេតា​ណុ​ល ។ ប៉ូ​លី​ស​ឥណ្ឌា​បាន​និយាយ​ថា ការ​ពុល​ស្រា​.​សបាន​សម្លាប់​មនុស្ស ៩៩​នាក់​ហើយ និង​អ្នក​ផ្សេង​ជា​ច្រើន​ទៀត ដែល​បាន​ផឹកស្រា​.​ស នៅ​តំបន់​អនាធិបតេយ្យ ក្នុង​ក្រុង​បុ​ម​បៃ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​មនុស្ស​៤៦​នាក់​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​បន្ទាន់ ។ អាជ្ញាធរ​ក្រុង​បុ​ម​បៃ បាន​និយាយ​ថា មនុស្ស​៦​នាក់ ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ផង​ដែរ ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បទល្មើស​មនុស្សឃាត ។ ខណៈ​ពេល​ដែល​ប៉ូលិស​បើក​ការ​ស្រាវជ្រាវ ធ្វើតេស្ត​លើ​ស្រា​.​ស របស់​ក្រុម​ជនសង្ស័យ​ខាងលើ ៕

ពួក​សកម្មប្រយុទ្ធតា​លី​បង់៦នាក់ ត្រូវបាញ់សម្លាប់​ក្នុងការ​​ព្យាយាម​វាយប្រហារ​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន

ក្រុង​កា​ប៊ុល ៖ អ្នកនាំពាក្យ​ប៉ូលិស​បានអោយ​ដឹង​ថា សកម្មភាព​ប្រយុទ្ធ​គ្នា​រវាង​ពួក​យុទ្ធ​ជនតា​លី​បង់​៦​នាក់ និង​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ពេល​រថយន្ត​បំផ្ទុះ​គ្រាប់បែក​ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​ជញ្ជាំង​ខាងក្រៅ​នៃ​អគារ​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៥ នេះ ។ ការ​ប្រយុទ្ធ​គ្នា​នេះ​ដោយ​មានការ​បាញ់​រ៉ុក្កែត និង​កាំភ្លើង AK47 រួម​នឹង​កាំភ្លើងយន្ត​ផង​ដែរ ។ លោក​បាន​បន្ត​ទៀត​ថា កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​គ្រប់គ្រង​ស្ថានការណ៍ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​នោះ​បាន​ហើយ ដោយ​អ្នក​វាយប្រហារ​ទាំង​៦​នាក់​ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​បាញ់​តទល់​គ្នា ។ ការ​ព្យាយាម​ក្នុង​ការ​វាយប្រហារ​លើ​សភា​អា​ហ្គា​នី​ស្ថាន​នេះ បណ្តាល​អោយ​ជន​ស៊ី​វិល​រាប់​សិប​នាក់​បាន​រង​របួស រួម​នឹង​សមាជិក​សភា​រងរ​បូស​ដោយសារ​ការ​ផ្ទុះ​បាន​បំបែក​កញ្ចក់ និង​បំណែក​ថ្ម​នៃ​ពិ​ដាន ។ អ្នកនាំពាក្យ​ប៉ូលិស​បញ្ចា​ក់ថា សមាជិក​សភា​ទាំងអស់...

រលក​កំ​ដៅ​ជិត​៤៧​អង្សា​សេ បាន​សម្លាប់​មនុស្ស​១៤០​នាក់ នៅ​ក្នុង​ក្រុង​កា​រ៉ា​ជី

លោក Saeed Mangnejo រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាំ​ស់មនុស្ស ១២២​នាក់​បាន​ស្លាប់ ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី​២០ មិថុនា ២០១៥ មក​។ រហូត​មក​ដល់​ពេល​នេះ​រលក​នៃ​ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​ក្រុង​កា​រ៉ា​ជី ជាទី​ក្រុង​ធំ​បំផុត​របស់​ប៉ា​គី​ស្ថាន និង​ស្រុក​ឯទៀត​ៗ​នៃ​ខេត្ត Sindh ភាគ​ខាងត្បូង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​កើនឡើង​១៤០​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៥ នេះ ។ ទីភ្នាក់ងារ​ឧតុនិយម​បានអោយ​ដឹង​ថា សី​តុ​ណ្ហា​ភាព​កាលពី​ថ្ងៃ​សៅរ៍​បាន​កើនឡើង​ដល់ ៤៤.៨ អង្សា​សេ (១១២.៦៤ អង្សា​ហ្វា​រិ​ន​ហៃ​) គឺជា​សីតុណ្ហភាព​ដែល​ខ្ពស់​បំផុត...

លោត​ឆត្រយោងធ្លាក់​ប៉ះ​ចំ​ខ្សែភ្លើង​មាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​បុរស​ម្នាក់

នេះ​បើ​តាម Bangkok Post បង្ហាញ​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ស្តី​ពី​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្រោយ​ពី​បាន​លោត​ពីលើ​យន្តហោះ​ដោយ​ឆត្រយោង បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្សែ​អគ្គិសនី​ដែល​មាន​តង់ស្យុង​ខ្ពស់​តាម​ផ្លូវ បណ្តាល​អោយ​ឆក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ក្នុងស្រុក​ឡា​លុម​គៀរ​, ខេត្ត​ផា​ធុម​ថា​នី ប្រទេស​ថៃ ។