video

រាត្រី​ផ្សំ​ដំណេក ត្រូវ​ក្រុម​មិត្តភក្តិចូលមកថតពីសកម្មភាព​រួមរ័ក

ប្រទេសចិន​ ៖ ​វី​ដេ​អូ ដែល​ក្រុម​មិត្តភក្តិ របស់កូនកំលោះ​ថត​បាន ពី​សកម្មភាព​រួមរ័ក​របស់​កូនកំលោះជាមួយ​កូនក្រមុំ​ បន្ទាប់​ពី​បញ្ចប់​ពិធី​រៀប​ការ​រួច ចូល​ដល់​រាត្រី​ផ្សំ​ដំណេក ហើយ​យក​ទៅ​បង្ហោះ ចែកចាយ​ពេញ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មោងថ្មី ​រង​ការ​អាម៉ាស់​ជា​ខ្លាំង​ស្ទើរ​ងើបមុខ​លែង​រួច​។ ហេតុការណ៍​នេះបានកើតឡើង​នៅ​ប្រទេស​ចិន បើតាមវីដេអូ​នោះ បង្ហាញថា ក្រុម​បុរស​ៗ​ជា​មិត្តភក្តិ​កូនកំលោះ​បាន​ស្រែក និង​សើច​លេង​យ៉ាង​រីករាយ មុន​ពេល​ទាញ​ភួយ​ចេញ ពី​ប្តី​ប្រពន្ធ ដែល​ទើប​រៀប​ការ​ថ្ងៃ​ដំបូង​នេះ ដើម្បី​ឃើញ​រូបរាង​អាក្រាត របស់​ពួក​គេ​រួច​ថតរូប​លេង យក​ទៅ​បង្ហោះ ទោះបីជា​ត្រូវ​បណ្តេញចេញ ក៏​ក្រុម​មិត្តភក្តិ​នោះ មិន​ព្រម​ដែរ ហើយ​ថែម​ទាំង​ថត​បាន រូប​អាក្រាត​ប្តី​ប្រពន្ធ​ថ្មោងថ្មី...

បាញ់​វៀតណាម​ស្លាប់​ម្នាក់ តុលាការ​កាត់ទោស​មន្ត្រី​ឆ្មាំ​ព្រំដែន​កម្ពុជា​ ជាប់គុក​២៥​ឆ្នាំ

វៀតណាម ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​​ក្នុងស្រុក​មួយ​បានអោយ​ដឹង​ថា មន្ត្រី​ឆ្មាំ​ព្រំដែន​កម្ពុជា​-​វៀតណាម​ម្នាក់ ​ត្រូវ​បាន​តុលាការ​វៀតណាម​ក្នុង​ខេត្ត​អាងយ៉ាង ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្តតាកែវ បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន២៥​ឆ្នាំ ពី​បទ​បាញ់​ជនជាតិ​វៀតណាម​ស្លាប់ ក្នុង​អំឡុង​ជម្លោះ​មួយ ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​មុន ។ បុរស​មន្ត្រី​ឆ្មាំ​ព្រំដែន​កម្ពុជា​ម្នាក់​នេះ ​នឹង​បណ្តេញ​ចេញពី​វៀតណាម​បន្ទាប់​ពី​ជាប់គុក​គ្រប់២៥​ឆ្នាំ ។ ជនជាប់ចោទជាមន្ត្រី​នគរបានព្រំដែន​កម្ពុជា​ឈ្មោះលោក ឡាយ ប៊ុ​ន​ធី វ័យ​៥៣​ឆ្នាំ ដែល​ធ្លាប់​ជា​អនុប្រធាន​ឆ្មាំ​ព្រំដែន​ក្នុង​ខេត្តតាកែវ ត្រូវ​បាន​កាត់ទោស កាលពី​ថ្ងៃ​អង្គារ​ទី​៧ មីនា ២០១៧ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ពី​បទ​មនុស្សឃាត និង​៥​ឆ្នាំ​ទៀត​ពី​បទ​លាក់​ទុក​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ក្នុង​ទឹកដី​វៀតណាម សរុប​ទៅ​ជាប់​ទោស​ចំនួន...

នារី​ស្លៀក​ខ្លី​ស្ទើរ​បង្ហាញ​កេរ្តិ៍ខ្មាស​លើ​ឆ្នេរសមុទ្រ មិនមែន​ជា​ស្ត្រី​ខ្មែរ

បរទេស ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​រូបភាព​នារី​ស៊ិ​ច​ស៊ី​ជាមួយ​កូន​ក្មេង ស្ទើរតែ​ឃើញ​ដល់​រាង​កាយ ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ យ៉ាង​ផុលផុស​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​ប្រជា​ជន​ថៃ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​អ្នក​និយាយ​លេង​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុ​ជាមួយ​ចំនួន បាន​ទាយ​យក​រូបភាព​ទាំងនោះ ដាក់​ថា ជា​ស្ដ្រី​ខ្មែរ​ក៏​ចេះ​ស្លៀក​ខ្លី​ទៅ​វិញ ថែម​ទាំង​សរសេរ​បន្ថែម​ទៀត​ថា នៅ​ឆ្នេរមាត់​សមុទ្រ​ក្រុងព្រះសីហនុ ឥឡូវ​ក៏​មិន​ចាញ់​នៅ​សមុទ្រ​ប្រទេស​លោក​ខាងលិច​ឡើយ ។ ប៉ុន្តែ​ប្រភព​ពិត​នៃ​រូបភាព​ទាំងនោះ គឺ​ចេញ​មក​ពី​ប្រទេស​ថៃ​ទៅ​វិញ​ទេ រូបភាព​ដែល​រង​នូវ​ការ​រិះគន់​វាយប្រហារ​នេះ ត្រូវ​បែកធ្លាយ​ផ្សាយ​បន្ត​គ្នា​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ​ថៃ ។ ហើយ​ការ​រិះគន់​នេះ ដោយសារ​តែ​ក្នុង​រូបភាព ជា​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​នៅឡើយ ស្ថិត​ក្នុង​ស្លៀកពាក់​ឈុត​ហែល​ទឹក...

គ្រាន់តែកោះត្រល់យួនរកចំណូលជិត៨០០លានដុល្លារ

​ក្រសួងទេសចរណ៍​វៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​  អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​  ហើយ​ស្រូប​ទាញ​ប្រាក់​ចំនូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ កោះត្រល់មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​ កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ ហើយ​បើ​គិតរាប់ពី​ខេត្ត​  Ha​ Tien​ វៀតណាម​ មានរយៈចម្ងាយ ជាង​៤៥​គីឡូម៉ែត្រ​។​ ​អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​  ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​...

យួន​យក​ធ្យូង​ស្នូល​ថ្មពិល​ លាយ​ជាមួយ​កាហ្វេ​ ខ្ចប់​លក់​រាប់​សិប​តោន

ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង នៅ​ខេត្ត​ដា​កណុង ប្រទេស​វៀតណាម ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយប្រទេស​កម្ពុជា​ផង​នោះ បាន​ទិញ​កាក​សំណល់​ថ្មពិល ដើម្បី​យក​ធ្យូង​នៅ​ក្នុង​ស្នូល​ថ្ម​(​ម្សៅ​ខ្មៅ​) ​មក​ដុត​លាយ​ជាមួយ​កាហ្វេ ហើយ​ខ្ចប់​លក់​នៅ​លើ​ទីផ្សារ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​គេហទំព័រ Zing របស់​វៀតណាម ។ នៅ​ថ្ងៃ​ទី​១៧ មេ​សា ២០១៨ មន្ត្រី​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង បាន​និយាយ​ថា អង្គភាព​របស់​លោក បាន​សហការ​ជាមួយ​កងកម្លាំង​ប៉ូលិស​ដែល​ពាក់ព័ន្ធ ឆ្មក់​ចូលចាប់​កន្លែង​កែ​ច្នៃ​កាហ្វេមួយ ដោយ​លាយ​ជាមួយ​ម្សៅ​ខ្មៅ​នៅ​ក្នុងស្នូល​ថ្មពិល ។ ប្រធាន​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង បន្ត​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមេសា លោកទទួល​បាន​ប្រភព​ព័ត៌មាន​មួយ​ដែល​ផ្ដល់​ដោយ​អធិការដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ អោយ​ដឹង​ថា រោងចក្រ​កែ​ច្នៃ​កាហ្វេ​របស់​លោកស្រី...

រឿង​ល្បី​នៅ​ថៃ ៥​ថ្ងៃ​ហើយ គ្រូ​និង​ក្មេង​ប្រុស​ថៃ​ទាំង​១៣​នាក់ បាត់​ខ្លួន​ក្នុង​រ៉ូង​ភ្នំ

ប្រទេស​ថៃ ៖ នៅ​ពេល​ដែល​ប្រតិបត្តិការ​រុករក និង​ជួយ​សង្គ្រោះ ក្នុង​រ៉ូង​ភ្នំ នៅ​ខេត្ត​ឈៀង​រ៉ៃ ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ បាន​ចូល​ដល់​ថ្ងៃ​ទី​៥ គិត​មក​ដល់​ថ្ងៃ​ពុធ​ទី​២៧ មិថុនា នេះ កងទ័ព​ថៃ បាន​ប្រើ​យន្ដហោះ​ដឹក​ជញ្ជូន​មួយ​គ្រឿង​ទៀត ដឹក​ឧបករណ៍​បន្ថែម ដើម្បី​ជួយ​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ ។ ម៉ាស៊ីនបូមទឹក​ដែល​មាន​ស្រាប់​នៅ​កន្លែង​កើតហេតុ ល្អាង​ភ្នំ​ហ្លួង មិន​អាច​ទប់ទល់​នឹង​ទឹកជំនន់​ដែល​បន្ត​ហូរ​ចូល​ទៅ​ក្នុង​រ៉ូង​ភ្នំ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​កងទ័ពជើងទឹក ពិបាក​ចូល​ទៅ​ដល់​កន្លែង​គោលដៅ​ដែល​ពួក​គេ​ជឿ​ថា ក្រុម​កីឡាករ​បាល់ទាត់​វ័យក្មេង​១៣​នាក់ ព្រមទាំង​គ្រូបង្វឹក​ផង​នោះ អាច​យក​កន្លែង​ណាមួយ​ក្នុង​ល្អាង​ភ្នំ​ជ្រកកោន ។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី Prawit...

ភរិយា​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីព និង​បក្សពួក ក៏​ជាប់​ពាក់ព័ន្ធ​ដែរ

សារព័ត៌មាន The News Straits Times អោយដឹងថា លោកស្រី Rosmah Mansor ជា​ភរិយា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ណា​ជីព​រ៉ា​ហ្សា​ក់ ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បាត់​ខ្លួន​ពី​លំនៅ​ដ្ឋា​ន ។ លោកស្រី Rosmah Mansor ត្រូវ​បាន​នាំ​ខ្លួន​ចូល​រថយន្ត​ពណ៌​ខ្មៅ ហើយ​អម​ដោយ​រថយន្ត​ពីរ​គ្រឿង​ផ្សេង​ទៀត ហើយ​ក្រោយមក​ទៀត ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត​ពណ៌​ស បាន​បើក​ចេញពីផ្ទះ​របស់​លោក​ណា​ជីព​នៅ​ក្រុង​កូ​ឡា​ឡំ​ពួរ ។ ប្រភព​ព័ត៌មាន​របស់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ចុះ​ផ្សាយ​ថា កាលពី​ថ្ងៃ​អង្គា​រ៍ ទី​៣ កក្កដា ២០១៨ ​លោក...

អាល្លឺម៉ង់ទុកពេល៤៨ម៉ោងឲ្យឯកអគ្គរដ្ឋទូតយួនវេចបង្វិចចាកចេញ

អគ្គរដ្ឋទូត​នៃ​សា​ធា​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​បាន​រដ្ឋាភិបាល​របស់​អា​ល្លី​ម៉​ង ដាក់​ឱសានវាទឲ្យវេច​បង្វេច​ចាក​ចេញពី​ទឹកដី​អា​ល្លី​ម៉​ង់ ក្នុង​រយៈពេល​៤៨​ម៉ោង​។ ហេតុផល​៖ សមត្ថកិច្ច​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​ស៊ើបអង្កេត និង​រក​ឃើញ​ថា លោក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ប្រចាំ​ប្រទេស​អា​ល្លី​ម៉​ង់ ឈ្មោះ Doan Xuan Hung បាន​ប្រ​ព្រឹត្តបទឧក្រិដ្ឋ​ព្រហ្មទណ្ឌ ព្រមទាំង​បាន​រួមចំណែក​សហការ​ជាមួយ​សេវា​សមត្ថកិច្ច​សន្តិសុខរ​ជាតិ​វៀតណាម លប​ចាប់​លោក អតីតមន្ត្រី ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ និង​ពាណិជ្ជករ​(businessman)​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឈ្មោះ Trinh Xuan Thanh (51) នៅ​លើ​ទឹកដី​អា​ល្លី​ម៉​ង់ (​នៅ​លើ​សួនច្បារ Tiergarten/Berlin/​ប្រទេស​អា​ល្លី​ម៉​ង់​)...

រក​ឃើញ​ហើយ អ្នក​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ទាំង​១៣​នាក់ មានជីវិត​និង​សុវត្ថិភាព

បាងកក ៖ រយៈពេល​៩​ថ្ងៃ ៥​ម៉ោង ៤១​នាទី​និង ១៥​វិនាទី អភិបាលខេត្ត​ឈាង​រ៉ៃ បាន​ប្រកាស​ថា ក្រុម​សង្គ្រោះ (​ក្រុម​មុជទឹក​) បាន​រក​ឃើញ​អ្នក​បាត់​ខ្លួន​ទាំង ១៣​នាក់​ហើយ នៅ​ទីទួល​មួយ​ក្នុង​រូងភ្នំ ស្ថិត​នៅ​ចម្ងាយ​៤០០​ម៉ែត្រ​ចុង​ក្រោយ ។ លោក ណា​រ៉ុ​ង សាក់​អូ​សា​ថា​ន​កាន អភិបាលខេត្ត​ឈៀង​រ៉ៃ ថ្លែងប្រាប់​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ថៃ អោយ​ដឹង​ថា ក្មេង​ៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ម្នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រក​ឃើញ​ហើយ នៅ​ម៉ោង​២២​និង​៣៣​នាទី​យប់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨...

មន្ទីរពេទ្យ​សុរិន្ទ​ដាក់​អក្សរ​ខ្មែរ ផេ​ក​ថៃមួយយកមក​រិះគន់​លើហ្វេ​ស​ប៊ុ​ក

ប្រភពពីហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ថៃ​មួយ​ធ្វើការ​រិះគន់​ថា ពេទ្យ​នៅ​សុរិន្ទ​ថា បាន​សរសេរ​អក្សរ​ខ្មែរ ការ​សរសេរ​បែប​នេះ​ធ្វើ​អោយ​ខូច​វប្ប​ធ​ម៍​របស់​ថៃ រហូត​ដល់​អាច​បាត់បង់​ទឹកដី​អោយមក​ខ្មែរ ថែម​ទៀត ។ ការ​រិះគន់​ខាងលើ​នេះ ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្សេង​ទៀត ចូល​មក ខម​មិន ស្តីបន្ទោស​អោយ​ម្ចាស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ថា មិន​ស្គាល់​សម័យ​សម្មាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ទេ​ឫ? និង​បន្ត​ថា ការ​សរសេរ​បែប​នេះ គឺ​ដើម្បី​អោយ​អ្នកជំងឺ​ខ្មែរ​ងាយស្រួល​យល់​តែ​ប៉ុណ្ណោះ ។ អ្នក​ខម​មិន​ខ្លះ​ទៀត​បន្តអោយដឹងនៅព្រឹកថ្ងៃទី៣ ឧសភា ២០១៧ ​ថា ប្រសិនបើ​គ្រាន់តែ​សរសេរ​ខ្មែរ ហើយ​ខ្មែរ​យក​ទឹកដី​បាន​នោះ សួរ​ថា​ពេល​គេ​សរសេរ​អង់គ្លេស ម្តេច​អង់គ្លេស​មិន​យក​ទឹកដី​ដែរ​ទៅ?​?​?...

សូ​ម្បី​តែ​យួន​ខ្លួនឯង​មិន​ស៊ី​បន្លែ​ផ្លែ​ឈើ​ក្នុងស្រុក ថែម​ទាំង​សម្រុក​នាំ​របស់​គីមី​ទៅ​ប្រទេស​ជិតខាង

ហាណូយ ៖ យួន​បាន​ចំណាយ​ប្រមាណ១៦៤​លាន​ដុល្លារ កាន់តែចំណាយលុយច្រើនឡើងៗទៅ​លើ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ មក​បំពេញតម្រូវការ​របស់​ប្រទេស​ខ្លួន ក្នុង​រយៈពេល២​ខែ ដើមឆ្នាំ ២០១៧​នេះ​ ។ គេសង្កេតឃើញថា​ប្រជាជនយួនពីមួយឆ្នាំទៅមួយឆ្នាំ​កាន់តែមាន​ទំនោរ​ទៅរកបន្លែ-ផ្លែឈើ​ដែលនាំចូល​ពីបរទេស​ជាពិសេសចិន​និងថៃតែម្តង​ ជាជាងការទិញផលិត​ក្នុងស្រុក​របស់ខ្លួន ពីព្រោះតែ​បញ្ហានៃការ​ប្រើប្រាស់ថ្នាំគីមី​ច្រើនលើស​លប់ហួស​កំណត់ ដោយ​ហេតុ​តែចង់​បាន​ផលចំណេញ​ច្រើន​​​រហូត​បង្ក​​ជា​ផល​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​ដល់​​សុខភាព​​​អ្នក​បរិភោគ ។ បើ​យោង​តាម​របាយការណ៍ពី​មន្ត្រី​គយ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ស៊ិ​ន​ហួរ​នៅ​ក្នុងថ្ងៃនេះ​ បានអោយដឹងថា ការ​នាំ​ចូល​នេះ​មានការ​កើនឡើង ៥៥​ភាគរយ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះ​ថា ​​យួនទំនងជា​មានការ​កើនឡើង​ក្នុង​ការ​ប្រើប្រាស់ ផ្លែ​ឈើ និង​បន្លែ​ដែល​នាំ​ចូល ជា​ពិសេស​នាំ​ចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​ចិន ​។ យោងតាម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ហាណូយ...

ក្មេង​ប្រុស​៤នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដំបូង​​មាន​សុខភាព​ល្អ

ថៃ ៖ លោក អា​ណុ​ផុង ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ កក្កដា នេះ​ថា​ក្មេង​ប្រុស​បួន​នាក់​ដំបូង​ដែល​បាន​ជម្លៀស​ចេញពី​រូងភ្នំ​ថា​ម​លួង កាលពី​យប់​ថ្ងៃអាទិត្យ ស្ថិត​ក្នុង​ស្ថាន​ភាពល្អ នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ។ ឥឡូវនេះ អ្នក​ទាំង​៤​នាក់​ កំពុង​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ឈាង​រ៉ៃ រី​ប្រា​សាន់​ខូ​រ៉ូ​វ ក្នុងស្រុក​មាំ​ង ខេត្ត ឈាង​រ៉ៃ ដែល​មាន​ចម្ងាយ​ប្រហែល​៧០​គីឡូម៉ែត្រ​ពី​រូងភ្នំ​ថា​ម​លួង ។ លោក​ឧត្តមសេនីយ៍​អា​ណុ​ផុង បាន​និយាយ​ថា ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​វេជ្ជសាស្ត្រ ជា​ទូទៅ​ពួក​គេ​ទាំង​៤​នាក់​«​រឹង​មាំ​និង​មាន​សុវត្ថិភាព​» ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវការ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត...

កូរ៉េ​ខាង​ក្បួ​ង​ស្នើ​ឲ្យ​អា​មេ​រិ​ក​​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD បន្ដែម

សេ​អ៊ូ​ល ៖ សារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​ចេញផ្សាយ​ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ ខែមេសា ២០១​នេះ​ថា នៅ​ទី​នេះ​គ្មាន​ទេ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​កម្រិត​ខ្ពស់​របស់​សហរដ្ឋអាមេរិក តាមតែ​អាច​ធ្វើ​ទៅ​បាន​នៅ​ថ្ងៃ​ទី 9 ខែឧសភា ខាង​មុខ​នេះបន្ថែមទៀត ។ ប្រទេស​កូរ៉េ​ខាងត្បូង​រំពឹង​ទុក​ថា សហរដ្ឋអាមេរិក​អាច​ព​ន្លឿ​ន​នៃ​ការ​នាំ​យក​ស្ថានីយ​ការពារ​កម្ពស់​ខ្ពស់​(THAAD) ទៅ​កាន់​តំបន់​ឧបទ្វីប​កូរ៉េ​អោយ​បាន​ឆាប់​ៗ សម្រាប់​កូរ៉េ​ខាងត្បូង​កំណត់​ជ្រើសរើស​ជា​ប្រធាន​ថ្មី​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាងជើង ។

តើសង្រ្គាមលោកលើកទីIII ចេញពីស៊ីរី ?

គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៧​នេះ កងទ័ព​ស៊ី​រី​បាន​ស្លាប់​៦​នាក់​ហើយ ដោយសារ​ការ​វាយប្រហារ​មី​ស៊ី​ល​៥៩​គ្រាប់​ចេញពី​នាវា​ពិឃាត​នៅ​មហាសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ពី​សំណាក់​កងទ័ព អា​មេ​រិ​ក​ក្រោម​បញ្ជា​លើក​ដំបូង​របស់​លោក ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា​។ ក្រោយ​សហរដ្ឋអាមេរិក​បើក​ការ​វាយប្រហារ​មក​លើ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​សងសឹក​ទៅ​លើ​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក បា​ស្សា អាល់​អាស្សា​ដ ដែល​ប្រើ​អាវុធ​គីមី​សម្លាប់​ពលរដ្ឋ​ខ្លួន​ជិត​១០០​នាក់​នោះ​រួច​មក ប្រទេស​រុ​ស្ស៊ី​និង អ៊ី​រ៉​ង់ ជា​អ្នកគាំទ្រ​ស៊ី​រី និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ប្រកាស​ថ្កោលទោស​សង​រដ្ឋ​អា​មេ​រិ​ក​ភ្លាម​ៗ ។ នៅ​មុន​នេះ​បន្តិច លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​អា​មេ​រិ​កម​កលើ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ថា​ជា​ការ​ឈ្លានពាន​អធិបតេយ្យ​របស់​រដ្ឋ​មួយ​និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ ។ នា​ពេល​នេះ​មេដឹកនាំ​រុ​ស្ស៊ី បាន​ប្រកាស​លុប​ចោល​អនុស្សរណៈ​ដែល​ចុះ​ជាមួយ​សហរដ្ឋអាមេរិក​ស្តី​ពី​បញ្ហា​ស៊ី​រី...

រក​ឃើញ​ថ្នាំ​កំចាត់​មេរោគ HIV ១០០​ភាគរយពី​រាង​កាយ

ថ្មី​ៗ​នេះ ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ មក​ពី​សកល​វិទ្យាល័យ UC Davis អា​មេ​រិ​ក បាន​ប្រកាស​នៅលើ​ទស្សនាវដ្ដី PLoS Pathogens ថា​មេរោគ HIV អាច​ត្រូវ​បាន​កំចាត់​ទាំងស្រុង​ក្នុង​រាង​កាយមនុស្ស ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក ។ វិធីសាស្ដ្រ​ព្យាបាល​ជម្ងឺ HIV ដែល​មាន​ប្រសិទ្ធភាព​បំផុត​នា​បច្ចុប្បន្ន គឺ​ការ​ព្យាបាល​តាម​បែប retrovirus (ART) ប៉ុន្តែ​វិធី​នេះ​អាច​កំចាត់​តែ​មេរោគ HIV ដែល​នៅ​ក្នុង​សរសៃឈាម ហើយ​វា​មិន​អាច​ប៉ះពាល់​ដល់​មេរោគ​ដែល​នៅ​លាក់ខ្លួន​ក្នុង​រាង​កាយ ។ យុទ្ធសាស្ដ្រ «​កំចាត់​ទាំង​ពូជ​» ដែល​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ទើបតែ​រក​ឃើញ​នេះ ត្រូវ​បាន​គេ​ចាត់​ទុកដូចជា​គន្លឹះ...

ភូមិ​មួយ​នៅ​ឡាវ ទាក់ទាញ​ទេសចរណ៍ ដោយសារ​គ្រាប់បែក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម

ភូមិ​មួយ​ដែរ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​ខ្លាំង​បំផុត ជា​កន្លែង​ដែល​អ្នកទេសចរ​ណ៍ស្គាល់​តិច​បំផុត នៅ​លើ​ផែនទី​ទេសចរណ៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​កន្លែង​នោះ​សក្ដិ​សម​បំផុត​សម្រាប់​អ្នកទេសចរណ៍​ដែល​ចង់​ឃើញកាក​សំណល់​ និងភាពខ្ទេចខ្ទី​ដោយ​សារសង្គ្រាម ។ ភូមិ​មួយ​នេះ នៅ​ក្នុង​ខេត្ត Xieng Khouang មាន​ទីតាំង​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Phon Sa Vanh នៅ​ភាគ​និរតី​ទីក្រុង​វៀង​ចាន់ ប្រទេស​ឡាវ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ។ អ្នក​ទេសចរណ៍​អាច​មើលឃើញ​ពី​សសរផ្ទះ​មួយ​ចំនួន ត្រូវ​បាន​អ្នកស្រុក​សង់​ឡើង​ពី​សម្បក​គ្រាប់បែក ដែល​អា​មេ​រិ​ក​បន្សល់​ទុក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ដែល​ខេត្ត​នេះ​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង ។ ផ្ទៃដី​វាលរាប់​សិប​ហិ​កតា​ត្រូវ​ទុក​ចោល ប្រជាជន​ដែល​រស់នៅ​ទីនោះ បាន​យក​យុទ្ធភណ្ឌ​សំណល់​សង្គ្រាម និង​សម្បក​គ្រាប់បែក​ទាំងនោះ​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​ដើម្បី​ប្រើប្រាស់ ដូច​ជា​ធ្វើ​សសរផ្ទះ របង​ផ្ទះ ទូក...

បំផ្ទុះ​គ្រាប់បែក​ចំ​ពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន របួស​១៤​នាក់

ទីក្រុង​ម៉ានីល ៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាងក្រោយ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​មហាវិថី​កេ​ហ្សុ​ន ក្នុងស្រុក Quiapo ប្រទេស​ហ្វី​លី​ពី​ន ចំ​ពេល​មានការ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​១០​រូប ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ទីក្រុង​ម៉ានីល នេះបើតាមការចេញផ្សាយព័ត៌មានរបស់ rappler ។ បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ ពី​កន្លែង​ប្រជុំ​របស់​បណ្តា​មេដឹកនាំ​អាស៊ាន ។ ប៉ូលិស​បន្ត​ថា បើ​តាម​អង្គភាព​មីន​ផ្នែក​កំទេច​យុទ្ធភណ្ឌ បាន​រក​ឃើញ​ថា គ្រាប់បែក​ប្រើ​បំពង់​ច្នៃ សម្រាប់​ជា​ការ​បំផ្ទុះ ។...

វំាងអង់គ្លេសរើសអ្នកលាងចានបា្រក់ខែជាង២ម៉ឺនដុល្លារ

ការិយាល័យ​ព្រះ​បរមរាជវាំង​នៃ​ចក្រភព​អង់គ្លេស បាន​ប្រកាស​ផ្សាយ​រើស​អ្នកបម្រើ​លាងចាន​ម្នាក់​មក​បំរើ​ការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង Buckingham ផ្ទាល់​តែ​ម្ដង ដោយ​ទទួល​បាន​ប្រាក់ខែ ១៧០០០​ផោន (​ប្រហាក់ប្រហែល ២២០០០​ដុល្លារ​សហរដ្ឋអាមេរិក​)​។ នេះ​បើ​យោង​តាម​ចេញផ្សាយ​ដោយ​ដេ​លី​ម៉េ​ល​ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​នៅ​ចក្រភព​អង់គ្លេស ។ បើ​តាម​ដេ​លី​ម៉េ​ល​ដដែល នៅ​ក្នុង​មុខ​តំណែង​នេះ​បេក្ខជន ឫ​បេ​ក្ខ​នារី មិន​ចាំបាច់​មានបទពិសោធន៍​ធ្វើការ​នោះ​ឡើយ ។ បេក្ខជន ឬ​បេ​ក្ខ​នារី​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ទ​ទួ​បាន​អាហារ​បី​ពេល​និង​ទទួល​បាន​សិ​ទ្ឋិ​ឈប់​សម្រាក​ចំនួន​៣៣​ថ្ងៃ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ផង​ដែរ ហើយ​បុគ្គលិក​អាច​រស់នៅ​ក្នុង​បរិវេណ​មួយ​ដ៏​សមរម្យ​នៅ​ជិត​ព្រះ​បរមរាជវាំង និង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​គ្រឹះ ឬ​វិមាន​នៃ​រាជវង្ស​ផ្សេង​ៗ​ទៀត ដែល​មាន​ដូច​ជា ប្រាសាទ​ប​ល​ម័​រ និង​ប្រាសាទ​ឡាំង​សឺរ ប្រសិនបើ​មានធុរៈ​ចាំបាច់​នៅ​ទីនោះ​៕

បុគ្គលិក​ក្រុមហ៊ុន Apple ឈ្លោះ​ជា​មួយ​​ស្ត្រី​ហ្វី​លី​ពី​ន​ម្នាក់ ដៀល​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​!

ស្ត្រី​ម្នាក់​ទំនងជា​ជនជាតិ​ហ្វី​លី​ពី​ន​ដែល​មក​រស់នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក បាន​ថត​វី​ដេ​អូ​ឃ្លី​ប​មួយ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ជម្លោះ​ជាមួយ​បុរស​ជនជាតិ​អា​មេ​រិ​ក​ស្បែក​សម្នាក់ ខណៈ​លោកស្រី​កំពុង​ជិះ​កង់​ជាមួយ​កូនស្រី​អាយុ​៩​ឆ្នាំ អ្វី​ដែល​សំខាន់​បុរស​នោះ​បាន​ប្រើ​ពាក្យ​អាក្រក់​ស្តាប់ និង​ប្រមាថមើលងាយ រើសអើង​ជាតិ​សាសន៍​មក​លើ​ខ្មែរ ទៅ​វិញ ។ អ្នកស្រី Paula Nuguid បាន​ថ្លែងប្រាប់​គេហទំព័រ​មួយ​ថា រឿង​នេះ​កើតឡើង​នៅ​ម៉ោង​០៤ និង​៣៣​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​២៩ មិថុនា ២០១៧ ខណៈ​ដែល​អ្នកស្រី Paula កំពុង​ជិះ​កង់​តាម​ផ្លូវ Frances ក្នុង​ទីក្រុង Sunnyvale រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ។ អ្នកស្រី​បន្ត​ថា...

តាម​ទាន់​បងស្រី​កំពុង​រួមមេត្រី​ជាមួយ​ប្តី​ប្អូនស្រី ចាប់​​កាត់សក់​ ថត​វី​ដេ​អូ

វី​ដេ​អូ​ឃ្លី​ប​មួយ​មានការ​ចែកចាយ​ត​ៗ​គ្នា​យ៉ាងច្រើន ពាក់ព័ន្ធ​នឹង​រឿង​បងស្រី​បង្កើត​លួច​មាន​សាហាវ​ស្មន់​ជាមួយ​ប្តី​របស់​ប្អូនស្រី​ខ្លួនឯង ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ ។ ស្រ្តីជនជាតិ​វៀតណាម ត្រូវជាប្អូនស្រី​ បាន​លួច​តាមដាន​បងស្រី​របស់​នាង ជា​ច្រើន​ខែ​មក​ហើយ រហូត​នាង​តាម​ទាន់​បងស្រី​រូប​នោះ​កំពុង​សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​រោលរាល​ជាមួយ​ប្តី​របស់​ប្អូនស្រី នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ទីក្រុង​ហាណូយ ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី viettoday បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជាតា​រា «​ស្រី​ស្អាត Bigo» មុន​ពេល​កើត​មានរឿង​ដ៏​អាម៉ាស់​នេះ​ឡើង នាង​បាន​បាន​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្តី​របស់​ប្អូនស្រី​នាង ។ ប៉ុន្តែ​សំណាងអាក្រក់ ពួក​គេ​ត្រូវ​បាន​តាម​ទាន់ ខណៈ​កំពុង​រួមរ័ក​យ៉ាង​ត្រេកត្រអាល​ជាមួយ​គ្នា នៅ​ក្នុង​សណ្ឋាគារ​មួយ ក្បែរ​ផ្ទះ​របស់​ពួក​គេ ។ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ​នៅ​ចំពោះ​មុខ​ភ្លាម​ៗ ស្ត្រី​ជា​ប្អូន​ស្លុតចិត្ត​ស្ទើរ​គាំងបេះដូង​ស្លាប់...
video

ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ

បើ​តាម «Mirror» របស់​អង់គ្លេស​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ តុលា ២០១៦ បាន​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​របស់​តុក្កតា​កៅស៊ូ ដូច​មនុស្ស​ស្រី​ពិត គឺ​ក្រុមហ៊ុន «Abyss Creations» ផលិត​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​បង្ហាញ​តុក្កតា​កៅស៊ូ​ស៊េរី​ថ្មី គ្រោង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​មាន​តម្លៃ ១២,០០០​ផោន ស្មើនឹង១៣,៣៤៤​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​លក្ខណៈ​ដូច​មនុស្ស​បេះបិទ​តែ​ម្តង ។ លោក Matt Mcmullen ម្ចាស់​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា លោក​ចង់ឱ្យ​មនុស្ស​មាន​សម្ព័ន្ធភាព​ផ្លូវចិត្ត​ជាមួយ​តុក្កតា ។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដើម្បី​បន្ធូរ​អារម្មណ៍​ផ្លូវភេទ ធ្វើ​ឱ្យ​ការ​ព្យាករ​របស់​លោក​សាស្ត្រាចារ្យ​ហេ​លែ​ន គ្រី​ស្កូ​ល អ្នក​ចិត្ត​វិទ្យា...

ពិតឬទេ? NASA ​ថត​ជាប់​ស្ពាន​ហនុមាន​សង់​ក្នុង​រឿង​រាម​កេ​រ្ត៍​

ក្នុង​រឿង​ព្រ​ង​និទាន​រាមកេរ្តិ៍ ដែល​មាន​អាយុកាល​ជាង​១​លាន​ឆ្នាំ​មុន ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា ស្តេច Rama (​ព្រះ​រាម​) បាន​សាងសង់​ស្ពាន​មួយ​ត​ភ្ជាប់​ឥណ្ឌា ជាមួយ​ស្រី​លង្កា ។ រូបថត​របស់​អង្គការ NASA បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ «​សំណល់​» នៃ​ស្ពាន​មួយ​ស្រ​ដៀង​ក្នុង​រឿងព្រេង​និទាន​ដ៏​ចំណាស់​នេះ ។ ​រូបភាព​​របស់ NASA បាន​ផ្សាយ​ចេញកាលពីឆ្នាំ ២០០៧ ​នោះ​ៗ ​គណបក្ស​ជាតិនិយម BIP របស់ឥណ្ឌា បាន​ប្រកាស​ថា ស្ពាន​នេះ​មាន​អាយុកាល ១,៧ លាន​ឆ្នាំ ។...

ថ្ងៃនេះ តុលាការកំពូលថៃ ប្រកាសទោស យីងឡាក់

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា នឹង​ត្រូវ​តុលាការ​កំពូល​សម្រេច​ប្រកាស​ទោស​លោកស្រី​នៅ​ថ្ងៃ​ទី ២៥ ខែសីហា​នេះ ពី​បទ​ធ្វេសប្រហែស​តួនាទី​ក្នុង​ការ​គ្រប់គ្រង​គម្រោង​ទិញ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ទិញ​ស្រូវ​ដែល​នាំ​អោយ​រដ្ឋ​ខាតបង់​អស់​រាប់​ពាន់​លាន​ដុល្លារ អំឡុង​ពេល​លោកស្រី​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ។ ប្រសិនបើ​រក​ឃើញ​ទោស​កំហុស លោកស្រី​នឹង​ត្រូវ​ជាប់គុក ១០ ឆ្នាំ និង​ពិន័យ​ជិត ១០០០ លាន​ដុល្លារ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោកស្រី យី​ង​ឡាក់ បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​លោកស្រី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាង​៦​លាន​នាក់ កុំ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​រដ្ឋាភិបាលយោធា​របស់​លោក​ប្រា​យុ​ទ្ឋ ចាន់​អូ​ចា បាន​ត្រៀម​កងកម្លាំង​ជាង​២៥០០​នាក់​នៅ​ជុំវិញ​តុលាការ​កំពូល​នៅ​ថ្ងៃនេះ​ដែរ ។ ក្រសួង​សេដ្ឋកិច្ច​ថៃ​បាន​កំណត់​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​របស់​លោកស្រី យី​ង ឡាក់ បន្ទាប់​ពី​ក្រុមប្រឹក្សា​បំណុល​ស៊ី​វិល បាន​សម្រេច​ឱ្យ​លោកស្រី​យី​ង​ឡាក់​ត្រូវ​តែ​បង់ប្រាក់​ចំនួន...

បែកធ្លាយ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក យួន​ចាក់​ថ្នាំ​ចូល​ផ្លែ​ខ្នុរ

ហាណូយ ៖ យោង​តាម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ហាណូយ ពួក​គេ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានអោយ​ដឹង​ថា ជា​ការ​ពិត​ណាស់ ផលិតផល​មាន​បន្លែ និង​ផ្លែ​ឈើ ដែល​បាន​ផលិត​នៅ​ក្នុងស្រុក​ជា​ច្រើន បាន​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន​ពេក ហេតុ​ដូចនេះ​ហើយ​បានជា​ពួក​គេ​ងាក​ទៅ​ទិញ​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស​មក​វិញ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ មីនា ២០១៧ នេះ នៅ​លើ​បណ្តាញ​ព័ត៌មាន​ប្រទេស​វៀតណាម​បាន​ផ្សាយ​អោយ​ដឹង​ថា នៅ​ទីប្រជុំ​ប្រជុំជន​មួយ ស្ថិត​នៅ​ទីក្រុង​ឡុ​ង​ខា​ញ់​ចាន ខេត្ត Dong Nai ប្រទេស​វៀតណាម បាន​ប្រើ​សារធាតុ​គីមី​ម្យ៉ាង​ចាក់​ចូល​ទៅ​ក្នុង​ផ្លែ​ខ្នុរ​ខ្ចី ដើម្បី​អោយ​វា​ឆាប់​ទុំ ។ បើ​តាម​ប្រភព​ខ្លះ​លើក​ឡើង​ថា កុំ​បារម្ភ​អី​! ថ្នាំ​គីមី​នេះ​ត្រូវ​បាន​ចាក់​បញ្ចូល​លាយ​ជាមួយ​ថ្នាំ MIT...

រុស្ស៊ីបញ្ជូនទ័ពទៅព្រំប្រទល់កូរ៉េខាងជើង

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាដល់អគ្គមេបញ្ជាការកងទ័ពក្រហមរបស់ខ្លួនឲ្យ​បញ្ជូន​កង​ទ័ពនិងគ្រឿងបរិក្ខាទ័ពទៅកាន់ព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ។ បើតាម Daily Mail ការបញ្ជូនកងទ័ពនិងគ្រឿងយុទ្ឋោបករណ៍ជាច្រើនតាមរថភ្លើងនាពេលនេះ ព្រោះតែរុស្សី​បារម្ភ​សហរដ្ឋអាមេរិកវាយប្រហារកូរ៉េខាងជើង ។ មកទល់នឹងពេលនេះ មហាយក្សពីរហើយគឺរុស្ស៊ីនិងចិន(ទ័ព១៥ម៉ឺននាក់) បានបញ្ជូនទ័ពទៅកាន់ព្រំដែន​កូរ៉េខាងជើង ដើម្បីត្រៀមទប់ទល់ស្ថានការណ៍ណាមួយនៅពេលផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉ ៕  

ចាប់ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បញ្ជូន​ទៅ​តុលាការ

ទីក្រុង​គួ​ឡា​ឡាំ​ពួរ ៖ ប្រភព​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ ជុំវិញ​ការ​គ្រប់គ្រង​មូលនិធិ​របស់​រដ្ឋ ប្រាក់​ចំនួន ៧០០លាន​ដុល្លារ​នៃ​មូលនិធិ(1MDB) ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​រសៀល​ថ្ងៃ​អង្គារ ហើយ​បាន​នាំ​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៤ កក្កដា ២០១៨​នេះ ។ មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់ AFP ថា មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ា​ឡេ​ស៊ី បាន​នាំ​ខ្លួន​លោក​ណា​ជីប រ៉ា​ហ្សា​ក់ ទៅ​កាន់​ទីស្នាក់ការកណ្តាល​​គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ា​ឡេ​ស៊ី នៅ​ម៉ោង​៣​និង​១០​នាទី​រសៀល ។ ពួក​គេ​បាន​ជិះ​រថយន្ត​៣​ទៅ​៤​គ្រឿង...

ណង ណាត អតីត​តារា​សិច​ថៃ លែងលះ​ប្តី ចាប់​អាជីព​ចាស់

ប្រទេស​ថៃ ៖ លោក​អ្នក​ប្រាកដជា​នៅ​ចាំ​បាន ជា​ពិសេស​មិត្ត​បុរស​ៗ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​អតីត​តារា​សិច​ថៃ​មួយ​រូប​មានឈ្មោះ​ពិតប្រាកដ​ថា Kejsarin Chaichalermphol ដែល​បាន​រៀប​ការ​ជាមួយ​សេដ្ឋី​វ័យ​ចំណាស់​អាយុ​៧០​ឆ្នាំ ជា​ស្ថាបត្យករ​ឈ្មោះ ហា​រ៉ូ​ល ជែ​ន​នី​ង​ណេ​ស្លែ​ន​ជេ​អា រហូត​មក​ទល់​ពេល​នេះ ចំណង​ស្នេហ​អ្នក​ទាំង​២ ប្រហែលជា​នឹង​ត្រូវ​ដល់ទី​បញ្ចប់​ហើយ ។ ការ​ចែកផ្លូវ​គ្នា​នេះ​ដែល​លេចឮ​ពាក្យ​ចចាមអារ៉ាម​ដោយ​និយាយ​ត​ៗ​គ្នា នៅ​ថ្ងៃ​ទី​៧ មីនា ២០១៧ នេះ​បានអោយ​ដឹង​ថា អតីត​តារា​សិច​ថៃ​ដែល​គេ​និយម​ហៅ​ឈ្មោះ​ថា Natt Chanapa ឫ Nong Natt នាង​នឹង​ត្រឡប់​ទៅ​ចាប់​អាជីព​ចាស់​របស់​នាង​ដដែល​វិញ ពោល​គឺ​នាង​នឹង​ទៅ​ធ្វើការ​វះកាត់​កែ​ពង្រីក​ដើមទ្រូង​នាង​អោយ​ធំ​ជាង​មុន នៅ​ខែមីនា​ខាង​មុខ​នេះ...

គេហទំព័រថៃមួយថា យីង ឡាក់ នៅសិង្ហបុរី

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង ឡាក់ ស៊ី​ណា​វ៉ា​ត្រា កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ។ នេះ​បើ​យោង​តាម​គេហទំព័​របស់​ថៃ​មួយ​ឈ្មោះ Khaosod ដែល​ចេញផ្សាយ​បន្ទាប់​ពី​តុលាការ​កំពូល​និង​លោក នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ទ្ឋ ចាន់​អូ​ចារ បាន​ប្រកាស​ឲ្យ​តាម​ចាប់ខ្លួន​លោកស្រី យី​ង ឡាក់ ក្រោយ​ប្អូនស្រី​អតីត នាយក​រដ្ឋមន្ត្រី​ថៃ ថា​ក់​ស៊ី​នរូ​ប​នេះ មិន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកាស​សាល​ដី​របស់​តុលាការ​កំពូល​ក្នុង​សំណុំ រឿង​ធ្វេសប្រហែស​តួនាទី​ក្នុង​ការ​គ្រប់គ្រង​គម្រោង​ទិញ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ទិញ​ស្រូវ​ដែល​នាំ​អោយ​រដ្ឋ​ខាតបង់​អស់​រាប់​ពាន់​លាន​ដុល្លារ អំឡុង​ពេល​លោកស្រី​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ។ កាលពី​ថ្ងៃ​ម្ស​ល​មិ​ញ​នេះ​ដែរ ក្រុម​ត្រួតពិនិត្យ​អ្នកដំណើរ​ចេញចូល​នៅ​ក្នុង​ប្រទេស​ថៃ បញ្ជាក់​ថា គ្មាន​ទិន្នន័យ ស្តី​ពី​ការ​ចាកចេញ​របស់​លោកស្រី​យី​ង​ឡាក់​នោះ​ទេ​។ ចំណែក រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ...

ប្រយុទ្ធ​ជាមួយ​ថ្លាន់​យក្ស​ក្នុង​ចម្ការ​ដូងប្រេង ពស់​ងាប់ បុរស​ម្នាក់​ស្ទើរ​ដាច់​ដៃ

បុរស​ម្នាក់​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បន្ទាប់​ពីធ្វើការ​ប្រយុទ្ធបង្ហូរឈាម ​រហូត​ដល់សម្លាប់​ពស់ថ្លាន់​យក្ស​ដ៏​ធំ​មួយ​ក្បាល នៅ​តំបន់​ស៊ូ​ម៉ា​ត្រា ប្រទេសឥណ្ឌូ​នេ​ស៊ី​ កាលពី​ថ្ងៃ​ទី​១ តុលា ២០១៧ នេះ​ ។ បុរស​ជន​រង​គ្រោះ​មានឈ្មោះ Robert Nababan អាយុ​៣៧​ឆ្នាំ ជា​សន្តិសុខ​ បាន​ដើរ​ល្បាត​នៅ​ក្នុង​ចម្ការ​ដូងប្រេង​មួយ​ន្លែ​ង នៅ​ស្រុក Batang Gansal នៃ​កោះ​ស៊ូ​ម៉ា​ត្រា ក៏​ប្រទះ​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ស្រប​ពេល​ដែល​លោក​មាន​បទ​ពិសោធ​ន៏​ក្នុង​ការ​ចាប់​ពស់ស្រាប់ លោក​ព្យាយាម​ចាប់​វា ប៉ុន្តែ​ត្រូវ​ពស់ថ្លាន់​យក្ស បាន​ខាំ​វាយបក ​ប្រយុទ្ធ​ជាមួយ​គាត់​វិញ ដោយ​ប្រើ​កម្លាំង​ដែល​ស្ទើរតែ​ដាច់​ដៃ​ម្ខាង​របស់​គាត់ ។ បើ​តាម​លោក​មេ​ប៉ូលិស​ស្រុក...

អ្នកគ្រូ​រួមរ័ក​ជាមួយ​សិស្សអាយុ​១៣​ឆ្នាំ​រហូត​មានគភ៌ ប្រឈម​ការ​ជាប់គុក​30​ឆ្នាំ

អាមេរិក ៖ អ្នកគ្រូ​បង្រៀន​អាយុ​២៤​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​រដ្ឋ​តិច​សាស់​ចាប់ខ្លួន​ពី​បទល្មើស​ផ្លូវភេទ គឺបាន​រួមរ័ក​ជាមួយ​កូនសិស្ស​របស់​ខ្លួន ​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​ស៊ើប​ដឹង​ថា អ្នកគ្រូ​នោះ​រួមរ័ក​ជាមួយ​សិស្ស​របស់​ខ្លួន រហូត​មានគភ៌ ហើយ​នាង​បាន​អះអាង​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​បានដឹង ហើយនិង​ផ្តល់​ការ​គាំទ្រដល់នាង ។ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៦ «Daily Mail» ផ្សាយ​ថា នាង​អា​ឡិច​សាន​ឌ្រៀ វ៉េ​រ៉ា អាយុ​២៤​ឆ្នាំ អតីត​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ក្រុង​ហ៊ូ​ស្តុ​ន បាន​សារភាព​ពី​បទចោទប្រកាន់​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ និង​ចាប់ពង្រត់​ក្មេង​ប្រុស​ជា​កូនសិស្ស​របស់​ខ្លួន ។ មានការ​រំពឹង​ថា...

កំពូល​មនុស្ស​ឆ្លាត​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ទាំង​១០​រូប អា​ល្លឺ​ម៉​ង់​នាំមុខ

លោក​អ្នកដឹង​ទេ​ថា ​គេ​ចាត់​ថ្នាក់​មនុស្ស​ឆ្លាត​ជាងគេ​ក្នុង​លោកតាម​វិធី​ណា? កន្លង​ទៅលោក-​អ្នកតែងតែគិត​ថា មនុស្សឆ្លាតគេធ្វើតេស្ដ​តាម​រយៈ​ពិន្ទុ IQ​ ប៉ុន្តែនៅពេល​​ថ្មី​ៗ​នេះ ​លោក Libb Thims ដែលជាវិស្វករ​អេ​ឡិច​ត្រូ​គីមី ជនជាតិ​អា​មេ​រិ​ក បានអះអាងថា មាន​វិធី​ថ្មី​វាយតម្លៃ​មនុស្ស​ឆ្លាត​ជាងគេ​បំផុត​ក្នុង​លោក គឺមានវិធីមួយបន្ថែមផ្សេងទៀត ។ លោក Thims យល់​ថា ការ​វាយតម្លៃ​ដោយ​គ្រាន់តែ​វាស់វែង​តាម​ពិន្ទុ IQ តែ​មួយ​មុខ ​គឺ​មិនទាន់​គ្រប់​នៅឡើយ​ទេ អីចឹង​ហើយ​បាន​លោកចេញមកអះអាង ពី​សមិទ្ធផលនៃ​ការងារ​មួយទៀតដែលជាការធ្វើតេស្ដ​​ចាត់​ថ្នាក់​មនុស្ស​ឆ្លាត​ជាងគេ​ក្នុង​លោក ។ មនុស្ស​ឆ្លាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​តាំងពី​ចុង​សតវត្សរ៍​ទី​១៩ មាន​ដូច​ជា ​៖ ១-...

អាមេរិកលែងទ្រំាជាមួយកូរ៉េខាងជើងទៀតហើយ

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានលើកឡោះងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧នេះថា ​​កូរ៉េខាងជើងអាចនឹងជួបវាសនាដូចស៊ីរីនិងអាហ្វហ្កានីស្ថាន ហើយថា​ការអត់ធ្មត់​ចំពោះ​ប្រទេសនេះគឺអស់ហើយ។ យ៉ាងណាក៍ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster បានអះអាងថា បញ្ហាកូរ៉េខាងជើង​កំពុងតែក្តៅគគុក ប៉ុន្តែអាមេរិកមិនរំពឹងក្នុងការប្រើប្រាស់កម្លាំងយោធានោះឡើយ។ ការលើកឡើងរបស់លោកអនុប្រធានាធិបតីអាមេរិកខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​មេដឹកនំា​កុម្មុុនីស្ត​កូរ៉េ​ខាងជើង នៅតែគគ្លើនចង់សាកល្បងអាវុធប្រល័យលោកនិងអះអាងពីការមិនខ្លាច​ញញើតចំពោះសហរដ្ឋ​អាមេរិកដែលចង់ប្រើកម្លំាងវាយប្រហារកូរ៉េខាងជើងនោះ ។ រង់ចំាតាមដានលើគេហទំព័រនិងផេកហ្វេសប៊ុករបស់«អង្រុត»ថាតើ អាមេរិកនឹងវាយប្រហារកូរ៉េខាងជើង​ឬយ៉ាងណា ហើយបើអាមេរិកវាយមែន សង្រ្គាមលោកលើកទីIII ពិតជាផ្ទុះចេញពីឧបទ្វីកូរ៉េមែន ឬក៍​យ៉ាង​ណា?៕  

កាសែត​ថៃ​មួយ​ចុះ​ផ្សាយ​ថ្ងៃនេះ​ថា យី​ង ឡាក់ មក​កម្ពុជា​មុន​ទៅ​ឌូ​បៃ

បាងកក ៖ បើ​តាម​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែសីហា ឆ្នាំ​២០១៧ ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត់ ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ មុន​ការ​ប្រកាស​សាលក្រម លោកស្រី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កម្ពុជា មុន​និង​បន្ត​ឆ្ពោះទៅ​កាន់​ទីក្រុង​ឌូ​បៃ Dubai ប្រទេស​អា​រ៉ាប់​រួម ជាទី​កន្លែង​ដែល​គេ​ជឿជាក់​ថា លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត់ បងប្រុស​បង្កើត​របស់​លោកស្រី​កំពុង​ស្នាក់​នៅ​ទីនោះ ។ ម្សិលមិញនេះ តុលាការ​កំពូល​ថៃ...

មិនដល់១ថ្ងៃបទថ្មីទាំង២របស់លោក PSY មានអ្នកចូលទស្សនាសរុបជាង១០លានដង

តារាចម្រៀង​ដ៏​ល្បី​លំដាប់​ពិភពលោក ម្ចាស់​បទ Gangnam Style លោក PSY ដែល​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​នេះ បាន​ចេញ​នូវ វី​ដេ​អូ​ចម្រៀង​ថ្មី​ចំនួន​២​បទ ក្រោយ​ពេល​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​អស់​មួយ​រយៈ ។ ប៉ុន្តែ​លើក​នេះ​សម្រាប់​តារាចម្រៀង​កូរ៉េ លោក PSY មិន​បាន​ចេញ​តែ​មួយ​បទ​នោះ​ទេ គឺ​ចេញ​២​បទ ព្រម​ៗ​គ្នា​តែ​ម្តង ដែល​បទ​មួយ​មាន​ចំណងជើង​ថា «I lUV IT» គេ​ក៏​ឃើញ​មាន​វត្តមាន​លោក Pikotaro តារា​កំប្លែង​សញ្ជាតិ​ជប៉ុន...

បច្ចេកទេស​ថ្មីចាប់​ត្រី​ងាយ​ៗ​របស់​ខ្មែរ ​ថៃចង់ចម្លង?

ប្រទេសថៃ ៖ ការ​នេសាទ​រក​ត្រី​មាន​វិធី​​ច្រើនបែបច្រើន​យ៉ាង​ណាស់ ទាំង​ខុសច្បាប់ ​ទាំង​ត្រូវ​ច្បាប់ ទៅ​តាម​ចំណង់ និង​ចំណេះ​របស់​អ្នកនេសាទ ប៉ុន្តែបែរមក​មើល​អ្នក​ធ្វើស្រែ​ខ្មែរយើងវិញ វិធី​រក​ត្រីដោយ​ដាក់​បំពង់​ឫស្សីដើម្បី​ចាប់ ក៏​ជា​វិធី​ងាយ​ៗម្យ៉ាងដែរ រក​ត្រី​ងាយស្រួល​ហើយ​ដើម​ឫស្សី​ក៏​ងាយ​រក​ថែម​ទៀត ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បញ្ឆោត​ឲ្យ​ត្រី បង្កង អន្ទុង ជាដើម​។​ល​។ ឲ្យ​ចូល​ក្នុង​បំពង់ ។ បច្ចេកទេស​ចាប់​ត្រី​ងាយ​ៗ​របស់​ខ្មែរ​មួយ​នេះ បាន​ល្បី​រហូត​ដល់​ស្រុក​សៀម ទើប​អ្នក​សារព័ត៌មាន​មក​ថត​យក​ទៅ​ច​ង្រៀ​ន​ប្រជាជន​ថៃ ។ ជាក់ស្តែង បុរស​ប្រជា​កសិករ​ខ្មែរ​យើង​ម្នាក់ គាត់​មាន​ជំនាញ​ពិសេស​មួយ​ក្នុង​ការ​ចាប់​ត្រី​ងាយ​ៗ វិធី​ចាប់​ត្រី​នេះ​មិនមែន​ចាប់អារម្មណ៍​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ ថែម​ទាំង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅដល់​ស្រុក​ថៃទៀត ទើប​អ្នក​សារព័ត៌មាន​ថៃ បាន​ចុះ​មក​ថត​ដល់​ប្រទេស​ខ្មែរ​ក្នុង​បច្ចេកទេស​ចាប់​ត្រី​របៀប​ងាយ​ៗ​មួយ​នេះ...

អតីតកូនខ្មែរក្រហម Maddox អាចនិយាយបាន៥ភាសា

Maddox Chivan Jolie-Pitt ដើមកំណើតខ្មែរនិងជាកូនច្បងរបស់តារាហូលីវូដដ៍ល្បីល្បាញនាង Angelina Jolie និងBrad Pitt អាចនិយាយបាន៥ភាសា រួមមាន អង់គ្លេស បារាំង ខ្មែរ អាល្លឺម៉ង់និងរុស្ស៊ី ខណៈកូនបង្កើតរបស់ Angelina Jolie និងBrad PittគឺShiloh កំពុងសិក្សាភាសាខ្មែរ ។ នេះបើតាមកំពូលតារាសម្ដែងអាមេរិក Angelina Jolie បាននិយាយនៅក្នុងកម្មវិធីវិទ្យុ “Woman’s Hour Takeover”...

ថៃ​គំរាម​ប្តឹង​ហ្វេ​ស​ប៊ុ​ក​​បាន​ដូច​ចិត្តឲ្យ​បិទ ជុំវិញ​វី​ដេ​អូ​អាម៉ាស់​របស់​ស្តេច​ខ្លួន

ប្រទេស​ថៃ​បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​លេច​វី​ដេ​អូ​ដ៍​អាម៉ាស់​របស់​ស្តេច​ថៃ មហា​វ​ជ្ជ​រ៉ា ឡុ​ង​កន ដែល​ទើបនឹង​ឡើង​គ្រងរាជ្យ បាន​ពាក់អាវ​វាល​ក្លៀក មាន​បង្ហាញ​រូបសាក់​ក្លែងក្លាយ​ស្ទើរ​ពេញ​ខ្លួន បាន​យាង​ដើរ​ពេញ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ។ វី​ដេ​អូ​គួរ​ឱ្យ​អាម៉ាស់​មួយ​ដែល​បង្ហាញ​ស្តេច​ថៃ ពាក់អាវ​វាល​ខើច​ពណ៌​លឿង បង្ហាញ​រូបសាក់​នោះ បាន​យាង​ដើរ​នៅ​ផ្សារ​ទំនើប​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​ចែកចាយ​បន្ត​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​នេះ ។ វី​ដេ​អូ​នោះ ត្រូវ​បាន​គេ​ថត នៅ​ទីក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ខែកក្កដា ឆ្នាំ​មុន...

ក្រុម ISIS ចូលដល់ថៃហើយ?

អាជ្ញាធរ​ថៃ​បាន​និង​កំពុង​ចាត់វិធានការ​តឹង​រឹង​សន្តិសុខបំផុត​សម្រាប់​អ្នក​ចូល​ប្រទេស​ថៃ ដោយសារ​ប្រភព​ចារកម្ម​បាន​រាយការណ៍​ថា​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​( ISIS) បាន​គ្រោង​នឹង​ចូល​មក​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងត្បូង​ថៃ ។ ពេល​នេះ បណ្តាញ​ក្រុម  ISIS ហាក់​កំពុង​បង្វែរ​គោលដៅ​មក​កាន់​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដែល​មាន​ចលនា​អ៊ី​ស្លា​ម ក្នុង​នោះ​ប្រទេស​ហ្វី​លី​ពី​នក៍​បាន​និង​កំពុង​មានការ​បាញ់​ប្រ​យុ​ទ្ឋ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ក្រុម​ជ្រុលនិយម​អ៊ី​ស្លា​ម ។ យោង​តាម​សារព័ត៌មាន​រុ​ស្ស៊ី​បាន​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​កងទ័ព​រដ្ឋាភិបាល​និង​ពួក​សកម្ម​ប្រ​យុ​ទ្ឋ​អ៊ី​ស្លា​ម​ចំនួន​៤៦​នាក់​បាន​ស្លាប់​(​កងទ័ព​រដ្ឋាភិបាល​ស្លាប់​១៥​នាក់​) នៅ​ក្នុង​ការ​ប្រ​យុ​ទ្ឋ​គ្នា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧​នៅ​ក្នុង​ទីក្រុង Marawi ដែល​ការ​បើក​ការ​ប្រ​យុ​ទ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​នេះ​ក្នុង​បំណង​កម្ទេច​ក្រុម ISIS ដើម្បី​ជា​ការ​សងសឹក​ដែល​ក្រុម​ISIS​បាន​កាត់​ក្បាល​មេ​ប៉ូលិស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤​ខែឧសភា ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន ឌូ​ទែ​រ​តេ ប្រញាប់ប្រញាល់​មក​កាន់​ប្រទេស​វិញ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​រុ​ស្ស៊ី​បាន​ប៉ុន្មាន​ម៉ោង​នោះ ៕

មន្ត្រី​ខ្មែរ​ខ្លះ​ប្រើ Telegram និង WhatsApp បើ​មានរឿង​សម្ងាត់​មិន​អាច​លាក់បាំង​ពី​​ចារកម្ម​អា​មេ​រិ​ក?

ទីក្រុង​ឡុ​ង​ដ៏ ៖ បើ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ធំ​ៗ​នៅ​លើ​ពិភពលោក អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មីនា ២០១៧ នេះ​ថា ផ្អែក​លើ​ឯកសារ​សម្ងាត់ ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​គេហទំព័រ Wikileaks បាន​បង្ហាញ​ថា ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​អា​មេ​រិ​ក ហៅ​កាត់ CIA អាច​មាន​លទ្ធភាព​ជ្រៀតចូល និង​ប្រមូល​សារ​ឆ្លើយឆ្លង​តាម​សារ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​​ឆ្លើយឆ្លង​តាម​សារមួយ​ចំនួន​មាន​ដូច​ជា Telegram, WhatsApp, Weibo, Clockman និង​កម្មវិធី​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ផ្សេង​ទៀត ត្បិត CIA បាន​តាមដាន ក៏​ដូច​ជា​កំពុង​គ្រប់គ្រង​ទូរស័ព្ទ​ដៃ​ស្មា​ត ដល់​ទៅ​៨៥​ភាគរយ...

បើអាច ! គួរផ្អាកដំណើរទៅក្រុងបាងកក

ឧបនាយករដ្ឋមន្រ្តី និងជាប្រមុខការពារជាតិថៃ លោក ប្រាវីត វង្សស៊ូវ៉ាន់ (Prawit Wongsuwan ) បានស្នើឲ្យកងកម្លំាងគ្រប់ប្រភេទបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយពីមានសារព្រមានគំរាមបំផ្ទុះគ្រាប់ក្នុងទីក្រុងបាងកកនោះរួចមក ។ យ៉ាងណាបើតាមសារព័ត៌មានរដ្ឋស៊ីនហួររបស់ចិន លោករដ្ឋមន្រ្តីការពារជាតិថៃ មិនបានព្រួយបារម្ភពីអំពើភេរវកម្មវាយប្រហារគ្រប់បែកក្នុងរថយន្តនៅតំបន់«សាថន( Sathorn)» ក្នុងក្រុងបាងកកនោះទេ ។ នៅពេលនេះ ប៉ូលិសក្នុងឯកសណ្ឋាននិងបង្កប់ក្នុងជនស៊ីវិល បាននិងកំពុងរឹតបន្តឹងសន្តិសុខយ៉ាងខ្លំាង ខណៈការធ្វើពិធីឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រថៃថ្មីគឺព្រះអង្គម្ចាស់ មហា វ៉ាច្ចរ៉ាឡុងកន តាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នំា២០១៦ខាងមុខ ។ យ៉ាងណាមិនទាន់មានការប្រកាសឲ្យដឹងថា ជនគំរាមបំផ្ទុះគ្រាប់ក្នុងក្រុងបាងកកនោះ ចេញមកពីប្រភពណានោះទេ...

ស្តេចថៃ​ចូលសម្រាក​ពេទ្យមួយឆ្នាំ

ព្រះមហាក្សត្រថៃ ព្រះចៅភូមិបុល អាឌុលយ៉ាដេត បានចូលសម្រាកព្យបាលក្នុងមន្ទីរពេទ្យរយៈពេលមួយឆ្នាំ បន្ទាប់ពីព្រះអង្គត្រូវបានក្រុមវេជ្ជបណ្ឌិតអះអាងថា មានជំងឺហើមសួត និងជង្គង់និងឡើងកម្តៅព្រះកាយផងដែរ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យព្រះបរមរាជវំាងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ។ ប្រសូតនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩២៧ ព្រះចៅយូហួរ ( ភូមិបុល អាឌុលយ៉ាដេត) បានឡើងសោយរាជកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៤៦ បន្ទាប់ពីបងប្រុសព្រះអង្គ អាណាន់ដា ម៉ាហ៊ីដុល ( Ananda...

សមយុទ្ធយោធាដ៏កក្រើករវាង អាមេរិក-ឥណ្ឌា-ជប៉ុន កំពុង​បញ្ឆេះកំហឹងចិន

​ឥណ្ឌា​ ៖ ​បើយោងតាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ឆ្នាំ​២០១៧​ អោយដឹងថា កង​នាវាចម្បាំង​អា​មេ​រិ​ក​ដឹកនាំ​ដោយ​នាវា​ពិឃាត US Nimitz បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ហើយ ដើម្បី​ចូលរួម​សមយុទ្ធ​យោធា ជាមួយ​កង​នាវា​ជប៉ុន និង​ឥណ្ឌា ហើយ​ដែល​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ទៀត​សោត ធ្វើ​ឡើង​ក្នុង​ន័យ​ជាសារ​បែប​យុទ្ធសាស្ត្រ​មួយ​ផ្ញើ​ជូន​ទីក្រុង​ប៉េ​កាំ​ង ដែល​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ឥណ្ឌា នា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ​ ។ ទោះបី​យ៉ាងណា សមយុទ្ធ​យោធា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា កើត​មាន​ឡើង​គាប់​ជួន​ចិន និង​ឥណ្ឌា កំពុង​មាន​ជម្លោះ​នឹង​គ្នា​នៅ​តាម​តំបន់​ព្រំដែន ក៏​ដូច​ជា​ត្រូវធ្វើ​ឡើង​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា...

ដក​​លិង្គចេញពីរន្ធម៉ា​ឡេ​តអត់រួច យកទៅពេទ្យធ្មេញ

យោង​តាម​ប្រភព​ព័ត៌មាន​ពីគេហទំព័រ​ប្រទេស​ចិន​បាន​ចេញផ្សាយ​ថ្ងៃ​ទី​៦ មិថុនា អោយ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​បាន​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត​សម្រាប់​មួល​ខ្ចៅគ្រឿងដែក ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ធ្វើ​អ្វី​បាន ក៏​បា​នប​ញ្ចូ​ន​បុរស​រង​គ្រោះ​មក​មន្ទីរ​ពេទ្យធ្មេញ ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ទៅ​វិញ ។ បុរស​រង​គ្រោះ​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត ប្រ​ព​ភ​ព័ត៌មាន​មិន​បាន​បញ្ចេញ​ឈ្មោះ​គាត់​ឡើយ ដឹង​ត្រឹម​អាយុ​៣៧​ឆ្នាំ  រស់នៅ​ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​និង​៤០​នា​ទៅ​យប់​នៅ​ថ្ងៃ​ទី​០២ មិថុនា ២០១៧ កន្លង​មកនេះ​ ។ បើ​តាម​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បានអោយ​ដឹង​ថា លិង្គ​របស់​បុរស​រង​គ្រោះ​បាន​ហើមហើយ​ឡើង​ពណ៌​ស្វាយភ្លាម​ៗ​ពេល​ដែល​ជាប់​ក្នុង​រន្ធម៉ា​ឡេ​ត ទម្រាំ​តែ​មក​ដល់​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​ធ្មេញ បាន​ព្យាយាម​បន្ថយ​លំហូរ​ឈាម​មក​កាន់​ក្បាល​លិង្គ ងាយស្រួល​ក្នុង​ការ​ធ្វើការ​វះកាត់​ដក​ម៉ា​ឡេ​ត​ចេញ...

កាក​សំណល់​ប្លា​ស្ទិ​កលើ​ផែនដី លែង​ជា​បញ្ហា​ហើយ បើ​មាន​សត្វ​មួយ​នេះ

អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បានដឹង​ថា ពូជ​ដង្កូវ​ដែល​ធ្លាប់តែ​គេ​យក​មក​ធ្វើ​ជា​នុយ​ស្ទូចត្រី វាអាច​មាន​សមត្ថភាព​រំលាយ​ថង់​ប្លា​ស្ទិ​កបាន​ ជា​ការ​រក​ឃើញ​មួយ​ដែល​អាច​ជួយ​ដល់​ពិភពលោក ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​បានខ្លះ នេះបើតាមការផ្សាយ​ព័ត៌មានពី Big think ។ ដង្កូវ​​ស៊ី​ប្លា​ស្ទិ​ក វាមានឈ្មោះ​ថា «Galleria Mellonella»​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ធ្វើការ​ស្រាវជ្រាវ ដោយចងក្រង​ក្នុង​អត្ថបទមួយឈ្មោះ Current Biology ។ ការ​រក​ឃើញ​នេះ ជារឿងចៃ​ដន្យ​ ​នៅ​ពេល​ដែល​លោកស្រី Bertochhini ដែល​ជា​អ្នក​ចូល​ចិត្ត​ចិញ្ចឹម​ឃ្មុំ បានយក​ដង្កូវ​នោះ​ចេញពី​ក្នុង​ឡាំង​ដាក់​ឃ្មុំ ​ដោយសារលោកស្រីគិតថាវាជា​សត្វ​ចង្រៃ​សម្រាប់​ការ​ចិញ្ចឹម​ឃ្មុំ ព្រោះវា​អាចបំផ្លាញ​ឡាំង​ចិញ្ចឹម​ឃ្មុំ​បាន​ ។ លោកស្រី​បាន​យក​វា​ចេញ...

យន្តហោះ​ដែល​ភេរវ​ករ​ខ្លាច​ជាងគេ MQ-9 អា​មេ​រិ​ក​បង្កើន​សមត្ថភាពបន្ថែម

កងកម្លាំង​បច្ចេកទេស​សហរដ្ឋអាមេរិក​ប្រកាស​ក្នុង​ស​ប្តា​ហ៍​នេះ​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក MQ-9 នឹង​ធ្វើការ​បង្កើន​សមត្ថភាព (Block 5)​ ។ នៅ​ក្នុង​ការ​ប្រកាស​ដដែល​គឺ​យន្តហោះ​គ្មាន​មនុស្ស​បើក MQ-9 នឹង​ត្រូវ​បញ្ជូន​មក​កាន់​មូលដ្ឋាន​បច្ចេកទេស​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ Califortnia ក្នុង​ស​ប្តា​ហ៍​នេះ​សម្រាប់​ការ​បំពាក់​ប្រព័ន្ធ​ទាក់ទង​ទំនើប​ថ្មី ។ សមត្ថភាព​របស់ MQ-9 ធ្វើ​ឱ្យ​វា​មាន​លក្ខណៈសម្បត្តិ​តែ​មួយ​គត់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គោលដៅ មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ហើយ​ទាន់​ពេលវេលា ។ MQ-9 បាន​បំពេញបេសកកម្ម​ចំនួន​23 លើក​កាលពី​ខែមិថុនា​កន្លង​មកនេះ ជា​ពិសេស​វា​បាន​ប្រើ​គ្រាប់បែក​កម្ទេច​មូលដ្ឋាន​សំខាន់​ៗ​របស់​ក្រុម​ភេរវ​ករ​ដ៏​ជោគជ័យ ដែល​ធ្វើ​ឲ្យ​ភេរវ​ករ​មានការ​ខ្លាចរអារ​ផង​ដែរ ។ លក្ខណៈ​ពិសេស...

ចិនខ្លាចអាមេរិកវ៉ៃកូរ៉េខាងជើងមែន ត្រៀមទ័ព១៥ម៉ឺននាក់

រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​បាន​បញ្ជូន​កងទ័ព​ចំនួន​១៥​ម៉ឺន​នាក់​ទៅ​កាន់​ព្រំដែន​ជាប់​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ត្រៀម​មុន​ទប់ទល់​ស្ថាន​កា​រវិ​វត្ត​ណាមួយ ពិសេស​ករណី​មាន​ជនភៀសខ្លួន​ពី​ប្រទេស​កូរ៉េ​ខាងជើង ក្រោយ​អា​មេ​រិ​ក​គំរាម​ថា​នឹង​វាយប្រហារ​កូរ៉េ​ខាងជើង ប្រសិនបើ​ប្រទេស​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​បន្ត​អភិវឌ្ឍន៍​និង​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​នោះ ។ ពេល​នេះ​កងទ័ព​អា​មេ​រិ​កបាន​ចល័ត​នាវា USS Carl Vinson ដែល​ជា​ប្រភេទ​នាវា​ទំនើប​បំផុត​សម្រាប់​ដឹក​ក្រុម​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល ពី​សិង្ហ​បុរី​ទៅ​កាន់​កូរ៉េ​ខាងជើង ៕  

ស្តេច​ប្រដាល់ មេ​នី ប៉ា​គី​អៅ បន្ថែម​កំណត់​ត្រា​ចាញ់​គូប្រកួត មួយទៀត

ទីបំផុត​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​អូស្ត្រាលី Jeff Horn ស្គាល់​រសជាតិ​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBO welterweight ហើយ ក្រោយ​ផ្តួលស្តេច​ប្រដាល់​អាជីព​របស់​ហ្វី​លី​ពី​ន កីឡាករ មេ​នី ប៉ា​គី​អៅ Manny Pacquiao ដោយ​ពិន្ទុ​ឯកច្ឆន្ទ ១១៧-១១១ ១១៥-១១៣ និង ១១៥-១១៣ ដែល​ទើប​បញ្ចប់​មុន​នេះ ក្នុង​ការ​ប្រកួត​ចំនួន១២​ទឹក​ពេញ (៣​នាទី​/​ទឹក​) នេះបើតាម​សារព័ត៌មាន BBC បាន​ចេញផ្សាយ​មុន​នេះ​បន្តិច ។ កីឡាករ​វ័យ​២៩​ឆ្នាំ បាន​ប្រើ​កណ្តាប់ដៃ​វ៉ៃទៅ​លើ​ជើង​ខ្លាំង...

តួឯក០០៧លោក ជេមស៍ ប៊ន ទទួលមរណភាពហើយ

តារាភាពយន្ត​ដ៍​ល្បីល្បាញ​សម្តែង​ក្នុង​រឿង​ភ្នាក់ងារ​សម្ងាត់ ០០៧ ជេ​ម ស៍ ប៊​ន (Jame Bond) ឈ្មោះ​ពិត​របស់​លោក Roger Moore បាន​ទទួលមរណភាព​ហើយ​នៅ​កនុង​ប្រទេស​ស្វី​ស​ដោយ​ជំងឺមហារីក ក្នុង​ជន្មាយុ​៨៩​ឆ្នាំ ។ លោក Roger Moore ហៅ ជេស៍ ប៊​ន កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩២៧ នៅ​ក្នុងស្រុក StockWell ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​៕    

ក្រុម​ឧទ្ទាមស្លាប់​​៨​នាក់​​របួស​ច្រើន​នាក់ ក្នុង​វាយប្រហារ​លើ​ទ័ព​មួក​ខៀវ​កម្ពុជា និង​ម៉ា​រ៉ុ​ក

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់ ត្រូវ​បាន​រក​ឃើញ​ថា ស្លាប់ បន្ទាប់​ពី​រង​ការ​វាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​គ្រី​ស្ទា​ន ជាឧទ្ទាម​ទ័ពព្រៃ "Balaka" កាលពី​ថ្ងៃ​ចន្ទ ទី​៨ ឧសភា ២០១៧ ទៅ​លើ​ក្បួន​រថយន្ត​មួយ នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នេះ​បើ​យោង​តាម​សារព័ត៌មាន​អាចា​ស៊ី​រ៉ា​បាន​ចុះ​ផ្សាយកាលពីថ្ងៃទី៩ ឧសភា ម្សិលមិញ ។ ក្រុម​មន្ត្រី​បេសកកម្ម MINUSCA របស់​អង្គការសហប្រជាជាតិ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ក្បួន​រថយន្ត​នោះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ "Balaka" នៅ​ក្បែរ​ភូមិ Yogofongo ចម្ងាយ​ជាង៤៧០​គីឡូម៉ែត្រ ភាគ​ខាងកើត នៃ​រដ្ឋធានី...

មេដឹកនំាអឺរ៉ុបស្នើលោក ដូណាល់ ត្រំាម ប្រឆាំងលោក ពូទីន

ក្រុមមេដឹកនាំនៅទូទំាងតំបន់អឺរ៉ុបកណ្តាល និងខាងកើត បានសរសេរលិខិតទៅលោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទើបជាប់ឆ្នោត​ លោក ដូណាល់ ត្រំាម (Donald John Trump ) ឲ្យនៅពីក្រោយអ៊ុយក្រែន ដើម្បី​តស៊ូ​ប្រឆាំងការបញ្ចូលតំបន់គ្រីមៀទៅក្នុងដែនរដ្ឋបាល​របស់រុស្ស៊ី និងគាំទ្រពួកបំបែកខ្លួននៅតំបន់​ខាងកើតអ៊ុយ​ក្រែន។ នៅក្នុងលិខិតផ្ញើជូនលោកប្រធានាធិបតីអាមេរិកដែលជាមហាសេដ្ឋី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ពីសំណាក់​​ក្រុមប្រមុខរដ្ឋ និងរដ្ឋមន្ត្រីការបរទេសទាំងអតីត និងបច្ចុប្បន្នចំនួន១៧រូប ក៍បានបញ្ជាក់ថា«លោក វ៉្លាឌីមៀ ពូទីន (Vladimir Vladimirovich Putin ) មិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកទេ...