video

រាត្រី​ផ្សំ​ដំណេក ត្រូវ​ក្រុម​មិត្តភក្តិចូលមកថតពីសកម្មភាព​រួមរ័ក

ប្រទេសចិន​ ៖ ​វី​ដេ​អូ ដែល​ក្រុម​មិត្តភក្តិ របស់កូនកំលោះ​ថត​បាន ពី​សកម្មភាព​រួមរ័ក​របស់​កូនកំលោះជាមួយ​កូនក្រមុំ​ បន្ទាប់​ពី​បញ្ចប់​ពិធី​រៀប​ការ​រួច ចូល​ដល់​រាត្រី​ផ្សំ​ដំណេក ហើយ​យក​ទៅ​បង្ហោះ ចែកចាយ​ពេញ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មោងថ្មី ​រង​ការ​អាម៉ាស់​ជា​ខ្លាំង​ស្ទើរ​ងើបមុខ​លែង​រួច​។ ហេតុការណ៍​នេះបានកើតឡើង​នៅ​ប្រទេស​ចិន បើតាមវីដេអូ​នោះ បង្ហាញថា ក្រុម​បុរស​ៗ​ជា​មិត្តភក្តិ​កូនកំលោះ​បាន​ស្រែក និង​សើច​លេង​យ៉ាង​រីករាយ មុន​ពេល​ទាញ​ភួយ​ចេញ ពី​ប្តី​ប្រពន្ធ ដែល​ទើប​រៀប​ការ​ថ្ងៃ​ដំបូង​នេះ ដើម្បី​ឃើញ​រូបរាង​អាក្រាត របស់​ពួក​គេ​រួច​ថតរូប​លេង យក​ទៅ​បង្ហោះ ទោះបីជា​ត្រូវ​បណ្តេញចេញ ក៏​ក្រុម​មិត្តភក្តិ​នោះ មិន​ព្រម​ដែរ ហើយ​ថែម​ទាំង​ថត​បាន រូប​អាក្រាត​ប្តី​ប្រពន្ធ​ថ្មោងថ្មី...

មន្ទីរពេទ្យ​សុរិន្ទ​ដាក់​អក្សរ​ខ្មែរ ផេ​ក​ថៃមួយយកមក​រិះគន់​លើហ្វេ​ស​ប៊ុ​ក

ប្រភពពីហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ថៃ​មួយ​ធ្វើការ​រិះគន់​ថា ពេទ្យ​នៅ​សុរិន្ទ​ថា បាន​សរសេរ​អក្សរ​ខ្មែរ ការ​សរសេរ​បែប​នេះ​ធ្វើ​អោយ​ខូច​វប្ប​ធ​ម៍​របស់​ថៃ រហូត​ដល់​អាច​បាត់បង់​ទឹកដី​អោយមក​ខ្មែរ ថែម​ទៀត ។ ការ​រិះគន់​ខាងលើ​នេះ ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្សេង​ទៀត ចូល​មក ខម​មិន ស្តីបន្ទោស​អោយ​ម្ចាស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ថា មិន​ស្គាល់​សម័យ​សម្មាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ទេ​ឫ? និង​បន្ត​ថា ការ​សរសេរ​បែប​នេះ គឺ​ដើម្បី​អោយ​អ្នកជំងឺ​ខ្មែរ​ងាយស្រួល​យល់​តែ​ប៉ុណ្ណោះ ។ អ្នក​ខម​មិន​ខ្លះ​ទៀត​បន្តអោយដឹងនៅព្រឹកថ្ងៃទី៣ ឧសភា ២០១៧ ​ថា ប្រសិនបើ​គ្រាន់តែ​សរសេរ​ខ្មែរ ហើយ​ខ្មែរ​យក​ទឹកដី​បាន​នោះ សួរ​ថា​ពេល​គេ​សរសេរ​អង់គ្លេស ម្តេច​អង់គ្លេស​មិន​យក​ទឹកដី​ដែរ​ទៅ?​?​?...

អ្នកគ្រូ​ពេទ្យ ព្រ​លែងខ្លួន​ប​ញ្ឍឺ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែលរិះគន់​នាង

កន្លង​មកនេះ ថ្វីបើ​មាន​អ្នកគាំទ្រ​ធ្វើការ​រិះគន់​យ៉ាងណា​ក៏​ដោយ ក៏​គិលានុបដ្ឋាយិកា​ម្នាក់​ឈ្មោះ​ថា Carina Linn មក​ពី​តៃវ៉ាន់ មិន​ខ្វល់​ឡើយ ថ្មី​ៗ​នេះ រូបថត​ស៊ែ​ល​ហ្វី​បែប​សិច​ស៊ី​របស់​នាង នៅ​តែ​ហ៊ាន​បញ្ចេញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រូបភាព​ខ្លះ​ព្រ​លែងខ្លួន​ម៉ា​ទំហឹង ថែម​ទាំង​ខ​មិន ផ្លែផ្កា​ទៅ​អ្នក​រិះគន់​នាង ឡើង​កប់​ហ្មង ។ អ្នកគ្រូ​ពេទ្យ Carina Linn មាន​ជំនាញ​វិជ្ជាជីវៈ​ថែរក្សា​អ្នកជំងឺ អាយុ​២៣​ឆ្នាំ​ម្នាក់​នេះ បាន​ចាប់ផ្តើម​ល្បីល្បាញ​សម្រាប់​ការ​ចែករំលែក​រូបថត​ដ៏​សិច​ស៊ី ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​ទាំងនេះ នៅ​លើ​បណ្តាញ​សង្គម បាន​ប្រមូល​អ្នកគាំទ្រ​ចំនួន ១៨៦.០០០ នាក់​នៅ​លើ អ៊ី​ន​ស្តា​ក្រាម បន្ទាប់​ពី​មាន​ចំនួន​ត្រឹមតែ...

វៀតណាម​រក​ឃើញ​មាន​ថ្នាំ​សន្លប់ក្នុងសាច់ជ្រូក​ជិត​៤​ពាន់​ក្បាល ប៉ះពាល់​សុខភាព​អ្នក​បរិភោគ

វៀតណាម ៖ កាលពី​ថ្ងៃ​ទី​៥ ​តុលា ២០១៧ ប៉ូលិស​បាន​ឆ្មក់​ចូល​ពិនិត្យ​មើលកន្លែង​សម្លាប់សត្វ​មួយ​កន្លែង​នៅ​សង្កាត់គូ​ជី នៅ​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​បាន​រក​ឃើញ​សត្វ​ជ្រូក​រាប់​ពាន់​ក្បាល ​ដែល​ត្រូវ​បាន​ចាក់​ថ្នាំ​សន្លប់​ដើម្បី​ឱ្យ​ពួក​វា​ដេក នៅ​មុន​ពេល​ពួក​វា​ត្រូវ​បាន​សម្លាប់​យក​សាច់​ ។ សត្វ​ជ្រូក​រាប់​ពាន់​ក្បាល ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មានសារធាតុគីមី​នៃ​ថ្នាំ​សន្លប់ ដែល​ធ្វើ​ឱ្យ​សត្វ​ជ្រូក​ទាំងនោះ គ្មាន​​កម្រើក នៅ​ពេល​គេ​សម្លាប់​យក​សាច់ ​។ ការ​ចាក់​ថ្នាំ​សន្លប់​នៅ​ពេល​សម្លាប់​នោះ គឺដើម្បី​ធ្វើ​ឱ្យ​សាច់​ជ្រូក​ទន់​ល្អ ប៉ុន្តែវា​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគសាច់ជ្រូកនោះ ​។ នៅ​កន្លែង​សម្លាប់សត្វ​ដ៏​ធំ “Xuyen A” សត្វ​ជ្រូក​ជាង​៥,០០០​ក្បាល ត្រូវ​បាន​សម្លាប់​យក​សាច់​ក្នុង​មួយ​យប់​ៗ​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​តាម​ទីផ្សារ​និង​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​តំបន់ ​​។ កាលពី​ថ្ងៃ​ចន្ទ លោក ត្រឹ​ន...

គ្រាន់តែកោះត្រល់យួនរកចំណូលជិត៨០០លានដុល្លារ

​ក្រសួងទេសចរណ៍​វៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​  អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​  ហើយ​ស្រូប​ទាញ​ប្រាក់​ចំនូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ កោះត្រល់មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​ កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ ហើយ​បើ​គិតរាប់ពី​ខេត្ត​  Ha​ Tien​ វៀតណាម​ មានរយៈចម្ងាយ ជាង​៤៥​គីឡូម៉ែត្រ​។​ ​អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​  ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​...

រក​ឃើញ​ថ្នាំ​កំចាត់​មេរោគ HIV ១០០​ភាគរយពី​រាង​កាយ

ថ្មី​ៗ​នេះ ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ មក​ពី​សកល​វិទ្យាល័យ UC Davis អា​មេ​រិ​ក បាន​ប្រកាស​នៅលើ​ទស្សនាវដ្ដី PLoS Pathogens ថា​មេរោគ HIV អាច​ត្រូវ​បាន​កំចាត់​ទាំងស្រុង​ក្នុង​រាង​កាយមនុស្ស ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មហារីក ។ វិធីសាស្ដ្រ​ព្យាបាល​ជម្ងឺ HIV ដែល​មាន​ប្រសិទ្ធភាព​បំផុត​នា​បច្ចុប្បន្ន គឺ​ការ​ព្យាបាល​តាម​បែប retrovirus (ART) ប៉ុន្តែ​វិធី​នេះ​អាច​កំចាត់​តែ​មេរោគ HIV ដែល​នៅ​ក្នុង​សរសៃឈាម ហើយ​វា​មិន​អាច​ប៉ះពាល់​ដល់​មេរោគ​ដែល​នៅ​លាក់ខ្លួន​ក្នុង​រាង​កាយ ។ យុទ្ធសាស្ដ្រ «​កំចាត់​ទាំង​ពូជ​» ដែល​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ទើបតែ​រក​ឃើញ​នេះ ត្រូវ​បាន​គេ​ចាត់​ទុកដូចជា​គន្លឹះ...

បំផ្ទុះ​គ្រាប់បែក​ចំ​ពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន របួស​១៤​នាក់

ទីក្រុង​ម៉ានីល ៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាងក្រោយ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​មហាវិថី​កេ​ហ្សុ​ន ក្នុងស្រុក Quiapo ប្រទេស​ហ្វី​លី​ពី​ន ចំ​ពេល​មានការ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​១០​រូប ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ទីក្រុង​ម៉ានីល នេះបើតាមការចេញផ្សាយព័ត៌មានរបស់ rappler ។ បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ ពី​កន្លែង​ប្រជុំ​របស់​បណ្តា​មេដឹកនាំ​អាស៊ាន ។ ប៉ូលិស​បន្ត​ថា បើ​តាម​អង្គភាព​មីន​ផ្នែក​កំទេច​យុទ្ធភណ្ឌ បាន​រក​ឃើញ​ថា គ្រាប់បែក​ប្រើ​បំពង់​ច្នៃ សម្រាប់​ជា​ការ​បំផ្ទុះ ។...

ប្រយុទ្ធ​ជាមួយ​ថ្លាន់​យក្ស​ក្នុង​ចម្ការ​ដូងប្រេង ពស់​ងាប់ បុរស​ម្នាក់​ស្ទើរ​ដាច់​ដៃ

បុរស​ម្នាក់​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បន្ទាប់​ពីធ្វើការ​ប្រយុទ្ធបង្ហូរឈាម ​រហូត​ដល់សម្លាប់​ពស់ថ្លាន់​យក្ស​ដ៏​ធំ​មួយ​ក្បាល នៅ​តំបន់​ស៊ូ​ម៉ា​ត្រា ប្រទេសឥណ្ឌូ​នេ​ស៊ី​ កាលពី​ថ្ងៃ​ទី​១ តុលា ២០១៧ នេះ​ ។ បុរស​ជន​រង​គ្រោះ​មានឈ្មោះ Robert Nababan អាយុ​៣៧​ឆ្នាំ ជា​សន្តិសុខ​ បាន​ដើរ​ល្បាត​នៅ​ក្នុង​ចម្ការ​ដូងប្រេង​មួយ​ន្លែ​ង នៅ​ស្រុក Batang Gansal នៃ​កោះ​ស៊ូ​ម៉ា​ត្រា ក៏​ប្រទះ​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ស្រប​ពេល​ដែល​លោក​មាន​បទ​ពិសោធ​ន៏​ក្នុង​ការ​ចាប់​ពស់ស្រាប់ លោក​ព្យាយាម​ចាប់​វា ប៉ុន្តែ​ត្រូវ​ពស់ថ្លាន់​យក្ស បាន​ខាំ​វាយបក ​ប្រយុទ្ធ​ជាមួយ​គាត់​វិញ ដោយ​ប្រើ​កម្លាំង​ដែល​ស្ទើរតែ​ដាច់​ដៃ​ម្ខាង​របស់​គាត់ ។ បើ​តាម​លោក​មេ​ប៉ូលិស​ស្រុក...

ថៃ​គំរាម​ប្តឹង​ហ្វេ​ស​ប៊ុ​ក​​បាន​ដូច​ចិត្តឲ្យ​បិទ ជុំវិញ​វី​ដេ​អូ​អាម៉ាស់​របស់​ស្តេច​ខ្លួន

ប្រទេស​ថៃ​បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​លេច​វី​ដេ​អូ​ដ៍​អាម៉ាស់​របស់​ស្តេច​ថៃ មហា​វ​ជ្ជ​រ៉ា ឡុ​ង​កន ដែល​ទើបនឹង​ឡើង​គ្រងរាជ្យ បាន​ពាក់អាវ​វាល​ក្លៀក មាន​បង្ហាញ​រូបសាក់​ក្លែងក្លាយ​ស្ទើរ​ពេញ​ខ្លួន បាន​យាង​ដើរ​ពេញ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ។ វី​ដេ​អូ​គួរ​ឱ្យ​អាម៉ាស់​មួយ​ដែល​បង្ហាញ​ស្តេច​ថៃ ពាក់អាវ​វាល​ខើច​ពណ៌​លឿង បង្ហាញ​រូបសាក់​នោះ បាន​យាង​ដើរ​នៅ​ផ្សារ​ទំនើប​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​ចែកចាយ​បន្ត​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​នេះ ។ វី​ដេ​អូ​នោះ ត្រូវ​បាន​គេ​ថត នៅ​ទីក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ខែកក្កដា ឆ្នាំ​មុន...

តើ​ប្រទេស​ណា​មាន​អា​ត្រា​ប្រជាជនស្លាប់​មុន​អាយុ​ច្រើន​ជាងគេលើលោក?

កូរ៉េ​ខាង​ត្បួ​ង ៖ បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO ដែល​បាន​ចុះ​ផ្សាយ នា​ពេល​ថ្មី​ៗ​នេះ បានអោយដឹងថា មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​មុន​អាយុ ដោយសារ​ផ្សែង​ពុល​ក្នុង​បរិយាកាស ហើយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​តិចតួច ដូច​ជា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​តែ​ផ្សែង​ពុល​ក្នុង​បរិយាកាស ។ បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង យុន​ហ៉ា​ប់ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ បាន​ចេញផ្សាយ​របាយការណ៍​មួយ​អោយ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដោយសារ​តែ​ការ​បំពុល​ខ្យល់ ស្ថិត​ក្នុង​អា​ត្រា​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​មនុស្ស​ចំនួន​២៣៨​នាក់ ក្នុង​ចំណោម​មនុស្ស ១០០,០០០​នាក់​ បានស្លាប់...

សង្ឃ​មួយ​អង្គ​មាន​សាច់ដុំ​កង់​ៗ កំពុង​ល្បី​ខ្លាំង​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ថៃ

ថ្មី​ៗ​នេះ​ព្រះសង្ឃ​មួយ​អង្គ​ដែល​មាន​សាច់ដុំ​ធំ​ៗ​កង់​ៗ​ដូច កីឡាករ​លើក​ដុំ​ដែក ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថៃ ។ ព្រះសង្ឃ​ដែល​គេ​ស្គាល់​ថា គឺជា​ព្រះសង្ឃ​ថៃ មិន​ត្រូវ​បាន​ប្រភព​ច្បាស់លាស់​ណាមួយ​បង្ហាញ​ពី​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ឡើង ថ្វីបើ​រូបថត​របស់​ព្រះសង្ឃ​អង្គ​នេះ ត្រូវ​បាន​គេ​បង្ហោះ​តាម​រយៈ​គណនី​មួយ​ឈ្មោះ​ថា Chuen Tan ចែករំលែក​ព្រោងព្រាត​នៅ​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ គណនី​ហ្វេ​ស​ប៊ុ​ក Chuen Tan ជា​ជនជាតិ​ថៃ បាន​បង្ហោះ​រូបថត​របស់​ព្រះសង្ឃ​ដែល​មាន​សាច់ដុំ​ធំ​ៗ​នេះ ដើម្បី​នាំ​មក​នូវ​ការ​យល់​ដឹង​ដល់​សុខភាព​របស់​ព្រះសង្ឃ ។ តាម​សំ​ណេ​រ Chuen Tan អាយុ​៥១​ឆ្នាំ បាន​អះអាង​ថា ចង់ឱ្យ​ព្រះសង្ឃ​ថៃ ព្យាយាម​ហាត់ប្រាណ​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ និង​ចង់ឱ្យ​ពុទ្ធបរិស័ទ​ឈប់​ប្រគេន​គ្រឿង...

ប្រវត្តិ​ នៃ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិ​ស្មាស «​លោកតា ​ណូអែល​»

បុណ្យ​ណូអែល (Noël) ដែល​គេ​នាំ​គ្នា​ប្រារ​ព្វ​ជា​រៀង​រាល់​ឆ្នាំ​នេះ យក​លំនាំ​តាម​បែប​អា​មេ​រិ​កាំ​ង និង​ជា​បុណ្យ​សាំង នី​កូ​ឡា (saint Nicolas) តាមរ​បែប​អ៊ឺ​រ៉ុ​ប​។ នៅ​អា​មេ​រិ​ក «​លោកតា​ណូអែល​»​មានឈ្មោះ​ថា «​សាន​តា ក្លូ​ស (Santa Claus - ឈ្មោះ​ហៅ​តាម សំនៀង​របស់​ជនជាតិ​ហូ​ឡង់​)» ហើយ​បាន​ចេញ​ជា​រូបរាង​ឡើង នៅ​សតវត្ស​ទី​១៩​។ នៅ​បារាំង គេ​ទើបនឹង​ចាប់ផ្ដើម​និយាយ​ខ្លាំង ពី​«​លោកតា​ណូអែល​» នៅ​កណ្ដាល​សតវត្ស​ទី​២០​ប៉ុណ្ណោះ​។ ការងារ​របស់ «​សាន​តា ក្លូ​ស...

១១នាក់បានស្លាប់នៅក្នុងការរលំអគារនៅទីក្រុងMumbai

ឥណ្ឌា ៖ ប៉ូ​លី​សបាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់ បាន​ស្លាប់ ​បន្ទាប់​ពី​អគារ​មួយបាន​បាក់រ​លំ នៅ​ជិត​ទីក្រុង​ភាគ​ខាងលិចទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា​។​មនុស្ស​ជា​ច្រើន​ទៀតត្រូវ​គេ​បារម្ភ​ថា អាច​ជាប់​នៅ​ក្រោម​អគារ​កម្ពស់​បី​ជាន់ ​ហេតុការណ៍​បាក់រ​លំអគារ​នេះ​កើត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ សីហា ២០១៥​។ ប៉ូ​លី​សបន្ត​ថា អាជ្ញាធរ​បាន​ប្រកាស​នូវ​គ្រោះថ្នាក់​នៃ​អាគារ​ចាស់​ទ្រុឌទ្រោម ប៉ុន្តែ​អ្នកស្រុក​រស់នៅ​ក្នុង​នោះ​បាន​បដិសេធ​មិន​ចាកចេញ ។ មាន​អគារ​ជាង១៤​ពាន់ នៅ​ក្នុង​ទីក្រុង Mumbai ដែល​មាន​អាយុកាល​ច្រើន​ជាង​៧០​ឆ្នាំ។ ហើយ​មនុស្ស​ជាង​១០០​នាក់​ហើយ បាន​ស្លាប់​នៅ​ក្នុង​ការ​រលំ​នៃ​អគារ នៅ​ក្នុង​ទីក្រុង នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ បើ​តាម​តម្លៃ​អចលនទ្រព្យនៃការ​ជួល​ផ្ទះ និងអាគារ នៅ​ក្នុង​ទីក្រុង...

ពិតឬទេ? NASA ​ថត​ជាប់​ស្ពាន​ហនុមាន​សង់​ក្នុង​រឿង​រាម​កេ​រ្ត៍​

ក្នុង​រឿង​ព្រ​ង​និទាន​រាមកេរ្តិ៍ ដែល​មាន​អាយុកាល​ជាង​១​លាន​ឆ្នាំ​មុន ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា ស្តេច Rama (​ព្រះ​រាម​) បាន​សាងសង់​ស្ពាន​មួយ​ត​ភ្ជាប់​ឥណ្ឌា ជាមួយ​ស្រី​លង្កា ។ រូបថត​របស់​អង្គការ NASA បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ «​សំណល់​» នៃ​ស្ពាន​មួយ​ស្រ​ដៀង​ក្នុង​រឿងព្រេង​និទាន​ដ៏​ចំណាស់​នេះ ។ ​រូបភាព​​របស់ NASA បាន​ផ្សាយ​ចេញកាលពីឆ្នាំ ២០០៧ ​នោះ​ៗ ​គណបក្ស​ជាតិនិយម BIP របស់ឥណ្ឌា បាន​ប្រកាស​ថា ស្ពាន​នេះ​មាន​អាយុកាល ១,៧ លាន​ឆ្នាំ ។...

MH370​ក្រោយ​ពី​បាត់​រយៈពេល​១៧​ខែ យ៉ាង​អាថ៌​កំបាំង ឥឡូវ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នឹង​មាន​ក្តី​សង្ឃឹម

បំណែក​កម្ទេច​ស្លាប​នៃ​យន្តហោះ បូ​អ៊ី​ង​៧៧៧ ដែល​បាន​រក​ឃើញ​នៅ​លើ​ប្រជុំ​កោះ​Reuion ជិត​ទីក្រុង Madagascar ប្រទេស​បារាំង​នោះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Najib Razak បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ សីហា ២០១៥ នេះ​ថា ពិតជា​របស់​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី បង្ហាញ​ឱ្យ​ឃើញ​ថា វា​បាន​ធ្លាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា តែ​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​នោះ ទោះជា​យ៉ាងណា ក៏​នៅ​តែ​មិនដឹង​ពី​មូលហេតុ​ដដែល​។ ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បែប​នេះ បន្ទាប់​ពី​ក្រុម​ជំនាញ​បាន​សិក្សា​យ៉ាង​ច្បាស់ ហើយ​បាន​កំណត់​ថា បំណែក​នោះ...

កម្លាំង​សន្តិសុខ​ឥណ្ឌារឹបអូស​សារធាតុ​ហេ​រ៉ូ​អ៊ី​ន​ជិត​៥​គីឡូក្រាម ពី​តំបន់​ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន

កងកម្លាំង​សន្តិសុខ​ព្រំដែន​ឥណ្ឌា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​ប្រហែល​៥​គីឡូក្រាម​ត្រូវ​បាន​គេ​រឹបអូស​បាន​ពី​តំបន់​ភាគ​ជើង ជាប់​នឹង​តំបន់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន ​។ ការ​រឹបអូស​នេះបាន​ធ្វើ​ឡើង​ក្រោម​ការ​អន្តរាគមន៍​កាលពី​យប់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ នៅ​តំបន់​ចាន់​មូ​ឡា ស្ថិត​នៅ​រដ្ឋ​ភាគ​ខាងជើង​ពុន​ចាប ​។ លោក​ អា​នី​ល ប៉ា​លី​វ៉ាល់ គឺជា​មន្ត្រី​ប្រចាំ​ព្រំដែន​នៃ​កងកម្លាំង​សន្តិសុខ​ឥណ្ឌាបាន​និយាយ​ថា អង្គភាព​របស់​លោក​បាន​តាមដាន​សកម្មភាព​របស់​ក្រុម​រត់ពន្ធ​អាភៀន ហើយ​ក៏​រឹបអូស​បាន​សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៤​កញ្ចប់ ដែល​មាន​ទម្ងន់​ស្មើនឹង​៤.៧​គីឡូក្រាម ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​មានការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ក្នុង​ប្រតិបត្តិការ​លើក​នេះ​។ សូម​បញ្ជាក់​ថា សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ត្រូវ​បាន​រឹត​បន្តឹង​បន្ទាប់​ពី​មានការ​វាយប្រហារ​ពី​ពួក​ជីវពល​កាលពី​ខែ​មុន​ដោយ​បាន​សម្លាប់​មនុស្ស​៧​នាក់​៕

ណង ណាត អតីត​តារា​សិច​ថៃ លែងលះ​ប្តី ចាប់​អាជីព​ចាស់

ប្រទេស​ថៃ ៖ លោក​អ្នក​ប្រាកដជា​នៅ​ចាំ​បាន ជា​ពិសេស​មិត្ត​បុរស​ៗ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​អតីត​តារា​សិច​ថៃ​មួយ​រូប​មានឈ្មោះ​ពិតប្រាកដ​ថា Kejsarin Chaichalermphol ដែល​បាន​រៀប​ការ​ជាមួយ​សេដ្ឋី​វ័យ​ចំណាស់​អាយុ​៧០​ឆ្នាំ ជា​ស្ថាបត្យករ​ឈ្មោះ ហា​រ៉ូ​ល ជែ​ន​នី​ង​ណេ​ស្លែ​ន​ជេ​អា រហូត​មក​ទល់​ពេល​នេះ ចំណង​ស្នេហ​អ្នក​ទាំង​២ ប្រហែលជា​នឹង​ត្រូវ​ដល់ទី​បញ្ចប់​ហើយ ។ ការ​ចែកផ្លូវ​គ្នា​នេះ​ដែល​លេចឮ​ពាក្យ​ចចាមអារ៉ាម​ដោយ​និយាយ​ត​ៗ​គ្នា នៅ​ថ្ងៃ​ទី​៧ មីនា ២០១៧ នេះ​បានអោយ​ដឹង​ថា អតីត​តារា​សិច​ថៃ​ដែល​គេ​និយម​ហៅ​ឈ្មោះ​ថា Natt Chanapa ឫ Nong Natt នាង​នឹង​ត្រឡប់​ទៅ​ចាប់​អាជីព​ចាស់​របស់​នាង​ដដែល​វិញ ពោល​គឺ​នាង​នឹង​ទៅ​ធ្វើការ​វះកាត់​កែ​ពង្រីក​ដើមទ្រូង​នាង​អោយ​ធំ​ជាង​មុន នៅ​ខែមីនា​ខាង​មុខ​នេះ...

ស្ត្រី​ទេសចរ​ម្នាក់​ស្លាប់​ដោយសារ ត្រី​ពពុះទឹក​ទិច​នៅថៃ

ក្រុង​បាងកក​៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា មាន​ស្ត្រី​ដែល​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អា​ល្លឺ​ម៉​ង់ វ័យ ២០​ឆ្នាំ​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​ទិច​ដោយ​ពិស​ត្រី Jellyfish (​សត្វ​ពពុះ​សមុទ្រ​) នៅ​ឯ​កោះ​សា​មុ​យ ដែល​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​។ នេះ​ជា​ករណី​ទី​បី​ដែល​ស្លាប់​ដោយសារ​សត្វ​ពពុះ​សមុទ្រ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រឹមតែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រកាស​ថា បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ នៅ​ឯ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​លើ​កោះ សា​មុ​យ បន្ទាប់​ពី​ត្រូវ​រង​ការ​វាយប្រហារ​ពី​ប្រភេទ​ត្រី Jellyfish ឬ​ពពុះ​សមុទ្រ ក្នុងអំឡុងពេល​នាង​ហែល​ទឹក​លេង​នា​ពេល​យប់​នៅ​ឯ​ឆ្នេរ​ឡា​ម៉ៃ លើ​កោះ​នេះ​។ លោក​អនុ​សេនី​ឯក Thanakorn Patnankaew មន្ត្រី​នគរបាល​ទេសចរណ៍​នៅ​លើ​កោះ​នេះ​បាន​ដកស្រង់​សម្តី​គ្រូពេទ្យ​ថា «​នាង​បាន​ស្លាប់ ដោយសារ​តែ​ជាតិ​ពិស​ពី​ត្រី​ពពុះ​សមុទ្រ (Jellyfish) ទិច​»​។ លោក​បន្ថែម​ថា មន្ត្រី​មូលដ្ឋាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ឆ្នេរ​សមុទ្រ​នៅ​ក្បែរ​នោះ​ភ្លាម...

ខឹងអាជ្ញាធរមិនជួសជុល អ្នកភូមិយកសំណាបស្ទូងកណ្តាលផ្លូវ

ដោយសារ​តែ​ទ្រាំ​នឹង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ធ្វើការ​ជួសជុល​ផ្លូវ ក្រុម​អ្នក​ភូមិ​ជាង​៣០​នាក់​នៅ​ក្នុង​ខេត្ត​អ៊ី​សាន ( Isaan) ប្រទេស​ថៃ​បាន​នាំ​គ្នា​ស្ទូងស្រូវ​កណ្តាលផ្លូវ ។ អ្នក​ភូមិ​ម្នាក់​បាន​អះអាង​ថា ពួក​គេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​ឆ្អែត​ចិត្តនឹង​ផ្លូវលំ​ពោរពេញ​ទៅ​ដោយ​ភក់ ទឹក​ដក់​កណ្ដាលផ្លូវ​ដ៏​ពិបាកធ្វើ​ដំណើរ​។ ប្រភព​ដដែល​បន្ត​ថា ភូមិ​ជា​ច្រើន​បាន​ប្រើ​ផ្លូវ​នេះ ពួក​គេ​មាន​ភាព​លំបាក​ច្រើន ជា​ពិសេស​រដូវវស្សា​។ ផ្លូវ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​នេះ មាន​រណ្ដៅ​ជម្រៅ​ជាង ៣០​សង់ទីម៉ែត្រ បង្ក​ឡើង​ដោយសារ​ទឹកភ្លៀង ហើយ​ខែ​រាំង​វិញ គឺ​ដី​ហុយ​ខ្លាំង​។ អ្នក​ភូមិ​បាន​ស្នើ​អាជ្ញាធរ​ឲ្យ​ជួសជុល​ផ្លូវ​ជា​ច្រើន​លើក ច្រើន​សារ តែ​ត្រូវ​ថ្នាក់លើ​ថា ពុំ​មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ការ​ធ្វើ​លើក​នេះ គឺជា​សារ​មួយ​រៀបរាប់​ពី​ផល​លំបាក​អ្នក​ភូមិ​។ ការ​ធ្វើ​សកម្មភាព​ប្លែក​ៗ​នៅ​តាម​ដងផ្លូវ​ដក់​ទឹក​ក្នុង​ប្រទេស​ថៃ គេ​តែងតែ​សង្កេត​ឃើញ​កើត​មាន​ជា​បន្តបន្ទាប់​នា​រដូវវស្សា​ដូច​ជា...

អ្នកគ្រូ​រួមរ័ក​ជាមួយ​សិស្សអាយុ​១៣​ឆ្នាំ​រហូត​មានគភ៌ ប្រឈម​ការ​ជាប់គុក​30​ឆ្នាំ

អាមេរិក ៖ អ្នកគ្រូ​បង្រៀន​អាយុ​២៤​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​រដ្ឋ​តិច​សាស់​ចាប់ខ្លួន​ពី​បទល្មើស​ផ្លូវភេទ គឺបាន​រួមរ័ក​ជាមួយ​កូនសិស្ស​របស់​ខ្លួន ​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​ស៊ើប​ដឹង​ថា អ្នកគ្រូ​នោះ​រួមរ័ក​ជាមួយ​សិស្ស​របស់​ខ្លួន រហូត​មានគភ៌ ហើយ​នាង​បាន​អះអាង​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​បានដឹង ហើយនិង​ផ្តល់​ការ​គាំទ្រដល់នាង ។ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៦ «Daily Mail» ផ្សាយ​ថា នាង​អា​ឡិច​សាន​ឌ្រៀ វ៉េ​រ៉ា អាយុ​២៤​ឆ្នាំ អតីត​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ក្រុង​ហ៊ូ​ស្តុ​ន បាន​សារភាព​ពី​បទចោទប្រកាន់​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ និង​ចាប់ពង្រត់​ក្មេង​ប្រុស​ជា​កូនសិស្ស​របស់​ខ្លួន ។ មានការ​រំពឹង​ថា...

បវរកញ្ញា​កូ​ឡុំ​ប៊ី​គ្រោង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​៥​លាន​ដុល្លារ​ពី​លោក​ពិធីករ ក្រោយ​ប្រកាស​លទ្ធផល​ខុស

​យោង​តាម​ប្រភព​ព័ត៌មាន​ពីគេហទំព័របរទេសបាន​ឲ្យ​ដឹង​ថា បវរកញ្ញា​កូ​ឡុំ​ប៊ី គ្រោង​នឹង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក Steve Harvey ចំនួន៥​លាន​ដុល្លា​អា​មេ​រិ​ក ចំពោះ​ការ​ប្រកាស​លទ្ធផល​ខុស​របស់​លោក ដែល​ទ​ង្វើ​នេះ ​វា​បាន​ធ្វើ​នាង​តានតឹង​ចិត្តខ្លាំង​បំផុត ហើយ​នាង​គិត​ថា​ នាង​ពិតជា​មិន​អាច ក្លាយ​ខ្លួន​ជា​មនុស្ស​ដូច​មុន​បាន​ទៀត​ទេ​។ មនុស្ស​គ្រប់​គ្នា​ដែល​បាន​មើល​កម្មវិធី​ផ្សាយ​ផ្ទាល់ ការ​ប្រកួត​បវរ​កញ្ញាឯក​ពិភពលោក​ឆ្នាំ​២០១៥ មាន​ភាព​ភ័យរន្ធត់ និង​ហួស​ចិត្តជា​ខ្លាំង នៅ​ពេល​ដែល​អ្នក​ប្រកាស​លទ្ធផល លោកពីធីករ បាន​ប្រកាស​លទ្ធផល​ច្រឡំ​ថា បវរកញ្ញា​កូ​ឡុំ​ប៊ី​ជា​អ្នក​ឈ្នះ តែ​ក្រោយមក​លោក​បាន​ធ្វើការ​សុំ​ទោស និង​កែតម្រូវ​វិញ​ថា ជា​បវរកញ្ញា​ហ្វី​លី​ពី​ន​ទេ​ដែល​បាន​ឈ្នះ បើ​ទោះបីជា​ពេល​នោះ ម្កុដ​បាន​បំពាក់​លើ​ក្បាល បវរកញ្ញា​កូ​ឡុំ​ប៊ី​ទៅ​ហើយ​ក្តី​។ ជាមួយគ្នានោះពី​ឈឺចាប់​ផ្លូវចិត្ត​យ៉ាងដំណំ ដោយសារ​លោកពីធីករ...

វំាងអង់គ្លេសរើសអ្នកលាងចានបា្រក់ខែជាង២ម៉ឺនដុល្លារ

ការិយាល័យ​ព្រះ​បរមរាជវាំង​នៃ​ចក្រភព​អង់គ្លេស បាន​ប្រកាស​ផ្សាយ​រើស​អ្នកបម្រើ​លាងចាន​ម្នាក់​មក​បំរើ​ការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង Buckingham ផ្ទាល់​តែ​ម្ដង ដោយ​ទទួល​បាន​ប្រាក់ខែ ១៧០០០​ផោន (​ប្រហាក់ប្រហែល ២២០០០​ដុល្លារ​សហរដ្ឋអាមេរិក​)​។ នេះ​បើ​យោង​តាម​ចេញផ្សាយ​ដោយ​ដេ​លី​ម៉េ​ល​ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​នៅ​ចក្រភព​អង់គ្លេស ។ បើ​តាម​ដេ​លី​ម៉េ​ល​ដដែល នៅ​ក្នុង​មុខ​តំណែង​នេះ​បេក្ខជន ឫ​បេ​ក្ខ​នារី មិន​ចាំបាច់​មានបទពិសោធន៍​ធ្វើការ​នោះ​ឡើយ ។ បេក្ខជន ឬ​បេ​ក្ខ​នារី​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ទ​ទួ​បាន​អាហារ​បី​ពេល​និង​ទទួល​បាន​សិ​ទ្ឋិ​ឈប់​សម្រាក​ចំនួន​៣៣​ថ្ងៃ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ផង​ដែរ ហើយ​បុគ្គលិក​អាច​រស់នៅ​ក្នុង​បរិវេណ​មួយ​ដ៏​សមរម្យ​នៅ​ជិត​ព្រះ​បរមរាជវាំង និង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​គ្រឹះ ឬ​វិមាន​នៃ​រាជវង្ស​ផ្សេង​ៗ​ទៀត ដែល​មាន​ដូច​ជា ប្រាសាទ​ប​ល​ម័​រ និង​ប្រាសាទ​ឡាំង​សឺរ ប្រសិនបើ​មានធុរៈ​ចាំបាច់​នៅ​ទីនោះ​៕

តើសង្រ្គាមលោកលើកទីIII ចេញពីស៊ីរី ?

គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៧​នេះ កងទ័ព​ស៊ី​រី​បាន​ស្លាប់​៦​នាក់​ហើយ ដោយសារ​ការ​វាយប្រហារ​មី​ស៊ី​ល​៥៩​គ្រាប់​ចេញពី​នាវា​ពិឃាត​នៅ​មហាសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ពី​សំណាក់​កងទ័ព អា​មេ​រិ​ក​ក្រោម​បញ្ជា​លើក​ដំបូង​របស់​លោក ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា​។ ក្រោយ​សហរដ្ឋអាមេរិក​បើក​ការ​វាយប្រហារ​មក​លើ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​សងសឹក​ទៅ​លើ​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក បា​ស្សា អាល់​អាស្សា​ដ ដែល​ប្រើ​អាវុធ​គីមី​សម្លាប់​ពលរដ្ឋ​ខ្លួន​ជិត​១០០​នាក់​នោះ​រួច​មក ប្រទេស​រុ​ស្ស៊ី​និង អ៊ី​រ៉​ង់ ជា​អ្នកគាំទ្រ​ស៊ី​រី និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ប្រកាស​ថ្កោលទោស​សង​រដ្ឋ​អា​មេ​រិ​ក​ភ្លាម​ៗ ។ នៅ​មុន​នេះ​បន្តិច លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​អា​មេ​រិ​កម​កលើ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ថា​ជា​ការ​ឈ្លានពាន​អធិបតេយ្យ​របស់​រដ្ឋ​មួយ​និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ ។ នា​ពេល​នេះ​មេដឹកនាំ​រុ​ស្ស៊ី បាន​ប្រកាស​លុប​ចោល​អនុស្សរណៈ​ដែល​ចុះ​ជាមួយ​សហរដ្ឋអាមេរិក​ស្តី​ពី​បញ្ហា​ស៊ី​រី...

ត្រូវ​មួយ​ជង្គង់​មិត្ត​រួម​ក្រុម​អំឡុង​ប្រកួត អ្នកចាំទី​ឥណ្ឌូ​នេ​ស៊ី​ពិបាក​ដកដង្ហើម​រហូត​ស្លាប់

អ្នកចាំទី​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ការ​ប្រកួត​លី​ក កាលពី​ថ្ងៃអាទិត្យ​ទី ១៥ តុលា ២០១៧ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ម្នាក់ នៅ​ទីក្រុង​ឡា​ម៉ុ​ន​ហ្គា​ន ខេត្ត​ជ្វា​ខាងកើត ។ នៅ​ពេល​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​ក្នុង​នាទី ទី​៤៤ លើ​កីឡាករ ឆ​រុល ហ៊ូ​ដា លេង​ជា​អ្នកចាំទី សម្រាប់​ក្រុម Persela Lamongan ដែឡ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Semen Padang នៅ​ក្នុង​ក្រប​ខណ្ឌ​លី​ក​ទី​១ របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ វី​ដេ​អូ​ឃ្លី​ប​ពី​ទូរទស្សន៍​បាន​បង្ហាញ​ថា អ្នកចាំទី Choirul វ័យ​៣៨​ឆ្នាំ ពិបាក​ដកដង្ហើម...

ជឿ​អត់​អ្នកនាំពាក្យ​ក្រសួងការបរទេស​យួន​ថា គ្មាន​ការ​ពង្រាយ​កម្លាំង និង​រថពាសដែក​នៅ​ជាប់​ព្រំដែន​កម្ពុជា​!

អ្នកនាំពាក្យក្រសួងការបរទេសយួនលោក Le Hai Binh បានប្រញាប់ប្រញាល់ច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាលកុម្មុយនីស្តក្រុងហាណូយ បានដាក់ពង្រាយកងទ័ព សព្វាវុធ និងរថគ្រោះ រថពាសដែក នៅជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ។ លោក Le Hai Binh បានត្រូវសារព័ត៌មានយួន ឈ្មោះ Tuoi Tre News ស្រង់សម្តីចេញផ្សាយ នៅថ្ងៃទី១៧ កក្តដា ២០១៥ ថា ដោយសារព័ត៌មាននៃការពង្រាយកងទ័ព និងសព្វាវុធ...
video

ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ

បើ​តាម «Mirror» របស់​អង់គ្លេស​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ តុលា ២០១៦ បាន​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​របស់​តុក្កតា​កៅស៊ូ ដូច​មនុស្ស​ស្រី​ពិត គឺ​ក្រុមហ៊ុន «Abyss Creations» ផលិត​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​បង្ហាញ​តុក្កតា​កៅស៊ូ​ស៊េរី​ថ្មី គ្រោង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​មាន​តម្លៃ ១២,០០០​ផោន ស្មើនឹង១៣,៣៤៤​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​លក្ខណៈ​ដូច​មនុស្ស​បេះបិទ​តែ​ម្តង ។ លោក Matt Mcmullen ម្ចាស់​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា លោក​ចង់ឱ្យ​មនុស្ស​មាន​សម្ព័ន្ធភាព​ផ្លូវចិត្ត​ជាមួយ​តុក្កតា ។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដើម្បី​បន្ធូរ​អារម្មណ៍​ផ្លូវភេទ ធ្វើ​ឱ្យ​ការ​ព្យាករ​របស់​លោក​សាស្ត្រាចារ្យ​ហេ​លែ​ន គ្រី​ស្កូ​ល អ្នក​ចិត្ត​វិទ្យា...

អ្នកគំាទ្រកីឡាបាល់ទាត់យួនអបអរក្រុម U23 រហូតស្រីៗដោះអាវតាមផ្លូវ

ប្រជាពលរដ្ឋ​វៀតណាម​ជា​ច្រើន​ពាន់​នាក់​កាលពី​យប់មិញ​បាន​ជិះ​ម៉ូតូ​ហ៊ោ​ក​ញ្ច្រៀ​វ​តាម​ដងផ្លូវ និង​មាន​ស្រី​ៗ​ខ្លះ​ដែល​ជា​អ្នកគាំទ្រ​បាន​សប្បាយ​រហូត​ដោះ​អាវ​ព្រ​លែង​ដើមទ្រូង​ជា​សាធារណៈ បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ ( U23) បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​នៃ​ពានរង្វាន់ AFC U23 Championship​នោះ​រួច​មក ។ សូម​បញ្ជាក់​ថា ក្រុមបាល់ទាត់ U23 វៀតណាម ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ាន និង​ធ្លាប់​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​ធំ​ៗ​ជា​ច្រើន​មាន​ដូច​ជា អូ​ឡាំ​ពិ​ក​, Asian Games, ស៊ី​ហ្គេ​ម​, AFF U23 Youth Championship និង AFC U23 Championship...

ញាក់សាច់​ ! បុរស​ម្នាក់ជិះ​លើដំបូល​រថភ្លើងត្រូវ​អគ្គិសនីកម្លាំង២៥,០០០​វ៉ុលឆក់ ផ្ទុះនិង​ឆាបឆេះពេញ​ខ្លួន

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវ​ចរន្តអគ្គិសនីកម្លាំង​២៥,០០០​វ៉ុល​ ឆក់បណ្តាល​ឲ្យ​ផ្ទុះ និង​ឆាបឆេះពេញ​ខ្លួន បន្ទាប់​ពី​បុរស​រង​គ្រោះ​ទៅ​ជិះ​លើដំបូល​រថភ្លើង ហើយ​ប៉ះ​ត្រូវ​ខ្សែភ្លើងនៅ​លើ​ក្បាល ​។ ហេតុ​ការ​ណ៏​ដ៏​អាក្រក់ និង​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ឯ​ស្ថា​នី​យ៏​រថភ្លើង​បាន​ត្រា (Bandra) ស្ថិត​ក្នុង​ទីក្រុង ម៉ុម​បៃ (Mumbai) ប្រទេស​ឥណ្ឌា ​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ មាន​បុរស​២-៣​នាក់​បាន​ព្យាយាម​ទាញ​បុរស​រង​គ្រោះ​ចុះ​ពីលើ​ដំបូល​រថភ្លើង ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ ចរន្ត​អគ្គី​ស​នី​នៅ​តែ​បន្ត​ឆក់​បុរស​រង​គ្រោះ​ដ​ដែរ ​។ យ៉ាងណាមិញ​បុរស​រង​គ្រោះ​ត្រូវ​បាន​អគ្គិសនី​ឆក់​រហូត​ដល់​ផ្ទុះ និង​ឆាបឆេះ​ពេញ​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​លើដំបូល​រថភ្លើង​នោះ​តែ​ម្តង​ ៕

រោងចក្រ​នៅប្រទេសចិន ជាង២ពាន់​​ត្រូវ​ផ្អាកដំណើរការ

ទីក្រុង​ប៉េ​កាំ​ង​ត្រូវ​បាន​ដាក់​ក្នុង​ប្រព័ន្ធ​ដែល​ព្រមាន​ពី​ផ្សែង​ អ័ព្ទ ៤ ពណ៌​ក្នុង​រយៈពេល ៤ ថ្ងៃ​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សៅរ៍ ដែល​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ជា​លើក​ទី​ពីរ​ចាប់តាំងពី​ទីក្រុង​ប៉េ​ កាំ​ង​បាន​បង្កើត​ផែនការ​បង្ការ​ការ​បំពុលបរិយាកាស ​។ រដ្ឋាភិបាលចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ទី២១ ធ្នូ ២០១៥នេះ​ថា ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ជា​ឲ្យ​រោងចក្រ​ចំនួន​២១០០ ត្រូវ​ផ្អាក ឬ​កាត់​បន្ថយ​ការ​ផលិត​ជា​ផ្នែក​មួយ​នៃ​វិធានការ «​ប្រកាស​អាសន្ន​» ដើម្បី​ដោះស្រាយ​ជាមួយ​ផ្សែង​អ័ព្ទ ខណៈ​ទីក្រុង​នេះ​នៅ​តែ​ស្ថិត​ក្រោម​ផ្សែង​អ័ព្ទ​ជាតិពុល​រយៈពេល ៣ ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ​។ លោកស្រី​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​បញ្ជូន​អ្នកត្រួតពិនិត្យ​ទៅ​កាន់​រោងចក្រ​ទាំងនោះ​ជា​ រៀងរាល់ថ្ងៃ​។ លោកស្រី​បន្ត​ថា​៖ «​ទាំង​អស់នេះ​បាន​អនុវត្ត​វិធានការ​នេះ​យ៉ាង​តឹងរ៉ឹង​» តាម​តម្រូវការ​។ ជា​ផ្នែក​មួយ​នៃ...

នារី​ស្លៀក​ខ្លី​ស្ទើរ​បង្ហាញ​កេរ្តិ៍ខ្មាស​លើ​ឆ្នេរសមុទ្រ មិនមែន​ជា​ស្ត្រី​ខ្មែរ

បរទេស ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​រូបភាព​នារី​ស៊ិ​ច​ស៊ី​ជាមួយ​កូន​ក្មេង ស្ទើរតែ​ឃើញ​ដល់​រាង​កាយ ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ យ៉ាង​ផុលផុស​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​ប្រជា​ជន​ថៃ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​អ្នក​និយាយ​លេង​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុ​ជាមួយ​ចំនួន បាន​ទាយ​យក​រូបភាព​ទាំងនោះ ដាក់​ថា ជា​ស្ដ្រី​ខ្មែរ​ក៏​ចេះ​ស្លៀក​ខ្លី​ទៅ​វិញ ថែម​ទាំង​សរសេរ​បន្ថែម​ទៀត​ថា នៅ​ឆ្នេរមាត់​សមុទ្រ​ក្រុងព្រះសីហនុ ឥឡូវ​ក៏​មិន​ចាញ់​នៅ​សមុទ្រ​ប្រទេស​លោក​ខាងលិច​ឡើយ ។ ប៉ុន្តែ​ប្រភព​ពិត​នៃ​រូបភាព​ទាំងនោះ គឺ​ចេញ​មក​ពី​ប្រទេស​ថៃ​ទៅ​វិញ​ទេ រូបភាព​ដែល​រង​នូវ​ការ​រិះគន់​វាយប្រហារ​នេះ ត្រូវ​បែកធ្លាយ​ផ្សាយ​បន្ត​គ្នា​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ​ថៃ ។ ហើយ​ការ​រិះគន់​នេះ ដោយសារ​តែ​ក្នុង​រូបភាព ជា​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​នៅឡើយ ស្ថិត​ក្នុង​ស្លៀកពាក់​ឈុត​ហែល​ទឹក...

Flash កាមេរ៉ា​ទូរស័ព្ទ​ពេល​ថត​កៀក​ខ្លាំង​ពេក ធ្វើ​ឲ្យ​ទារក​ម្នាក់​ពិការ​ភ្នែក

ទារក​ដែល​មាន​អាយុ​ទើបតែ​បី​ខែ​ប៉ុណ្ណោះ​ត្រូវ​ពិការ​ភ្នែក​ម្ខាង​ជា​រៀង​រហូត ឯ​ម្ខាង​ទៀត​បាត់បង់​ការ​មើលឃើញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ត្រូវ​មិត្តភក្តិ​របស់​គ្រួសារ​ទារក​រង​គ្រោះ ព្យាយាម​ថតរូប​ទារក​ដ៏​ក្មេងខ្ចី​នេះ យ៉ាង​ជិត​បំផុត ដោយ​មិន​បាន​បិទ​ភ្លើង​កាមេរ៉ា​ទូរស័ព្ទ (flash) ។ ហេតុការណ៍​អាក្រក់​ខាងលើ​ត្រូវ​បាន​គ្រូពេទ្យ​ម្នាក់​ឲ្យ​ដឹង​ថា ទារក​អាយុ​បី​ខែ​រូប​នេះ បាន​ទទួល​រង​ការ​ប៉ះពាល់​គ្រាប់ភ្នែក​ធ្ងន់ធ្ងរ មិន​អាច​ព្យាបាល​បាន ក្រោយ​ពី​ត្រូវ flash កាមេរ៉ា​ទូរស័ព្ទ ជះ​ចំ​យ៉ាង​ជិត មាន​ចម្ងាយ​ត្រឹមតែ ១០ អ៊ី​ញ​ពី​កែវភ្នែក​ទារក​នោះ​។ ឪពុក​ម្តាយ​របស់​ទារក​ពិការ​ភ្នែក ដោយសារ ការ​ថតរូប​ជិត​ពេក​នេះ បាន​កត់សម្គាល់​ឃើញ​ភ្លាម​ៗ​ដូច​ជា​មាន​អ្វី​ម្យ៉ាង​ខុស​ប្រក្រតី ចំពោះ​ភ្នែក​ទារក​តូច​រូប​នោះ បន្ទាប់​ពី​ត្រូវ​គេ​ថតរូប​រួច​។ បន្ទាប់​ឧប្បត្តិហេតុ​នោះ​ភ្លាម ទារក​ចាប់ផ្តើម​ថមថយ​ចុះ​គំហើញ (​ការ​មើលឃើញ​) នៃ​កែវភ្នែក​ខាងឆ្វេង និង...

អ្នកប្រមាថស្តេចកើនឡើង ខណៈថៃស្នើឲ្យខ្មែរបញ្ចូនមនុស្ស៣នាក់

ក្រោយការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ចំនួនពលរដ្ឋថៃដែលប្រមាថស្តេចថៃ និងនិយាយវាយប្រហាររបបរាជានិយមនៅប្រទេសក្បែរខាងកម្ពុជាមួយនេះបាននិងកំពុងកើនឡើងជាបន្តបន្ទាប់នៅលើ Facebook , Twitter និង YouTube ជាដើម ។ មេប៉ូលិសថៃ លោកឧត្តមសេនីយ៍ ចាក់ធីប ចៃចិន្ដា(Jakthip Chaijinda) បានលើកឡើងកាលសប្តាហ៍មុននេះថា ក្រុមប៉ូលិសកំពុងសើបអង្កេតករណីប្រមាថមហាក្សត្រ (lese-majeste) ចំនួន២០ករណី និងបានចេញបញ្ជាឲ្យចាប់ខ្លួនចំនួន៨ករណីក្នុង ចំណោមករណីទាំង២០។ បើតាមលោក ចាក់ធីប ចៃចិន្ដា...

ភូមិ​មួយ​នៅ​ឡាវ ទាក់ទាញ​ទេសចរណ៍ ដោយសារ​គ្រាប់បែក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម

ភូមិ​មួយ​ដែរ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​ខ្លាំង​បំផុត ជា​កន្លែង​ដែល​អ្នកទេសចរ​ណ៍ស្គាល់​តិច​បំផុត នៅ​លើ​ផែនទី​ទេសចរណ៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​កន្លែង​នោះ​សក្ដិ​សម​បំផុត​សម្រាប់​អ្នកទេសចរណ៍​ដែល​ចង់​ឃើញកាក​សំណល់​ និងភាពខ្ទេចខ្ទី​ដោយ​សារសង្គ្រាម ។ ភូមិ​មួយ​នេះ នៅ​ក្នុង​ខេត្ត Xieng Khouang មាន​ទីតាំង​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Phon Sa Vanh នៅ​ភាគ​និរតី​ទីក្រុង​វៀង​ចាន់ ប្រទេស​ឡាវ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ។ អ្នក​ទេសចរណ៍​អាច​មើលឃើញ​ពី​សសរផ្ទះ​មួយ​ចំនួន ត្រូវ​បាន​អ្នកស្រុក​សង់​ឡើង​ពី​សម្បក​គ្រាប់បែក ដែល​អា​មេ​រិ​ក​បន្សល់​ទុក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ដែល​ខេត្ត​នេះ​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង ។ ផ្ទៃដី​វាលរាប់​សិប​ហិ​កតា​ត្រូវ​ទុក​ចោល ប្រជាជន​ដែល​រស់នៅ​ទីនោះ បាន​យក​យុទ្ធភណ្ឌ​សំណល់​សង្គ្រាម និង​សម្បក​គ្រាប់បែក​ទាំងនោះ​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​ដើម្បី​ប្រើប្រាស់ ដូច​ជា​ធ្វើ​សសរផ្ទះ របង​ផ្ទះ ទូក...

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​បន្ទាយ​កងទ័ព​អ៊ី​រ៉ា​ក់ ​នៅ​ជិត​ទីក្រុង Ramadi

ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦​ថា ក្រុម​សកម្មប្រយុទ្ធ​ដែល​គេ​ហៅ​ថា​រដ្ឋ​អ៊ិ​ស្លា​ម (IS)​ នោះ​បាន​បើក​ការ​វាយប្រហារ​មួយ​ទៅ​លើ​ទីតាំង​បន្ទាយ​យោធា​របស់​អ៊ី​រ៉ា​ក់ ដែល​ស្ថិត​នៅ​ជិត​ទីក្រុង Ramadi ។ ការ​វាយប្រហារ​បាន​ធ្វើ​ឡើង ក្រោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដែល​កងទ័ព​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ដណ្តើម​បាន​គ្រប់គ្រង​ទីក្រុង Ramadi មក​វិញ​ពី​ក្រុម​ភេរវកម្ម​នោះ ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ិ​ស្លា​ម​ប៉ុន្មាន​នាក់​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ជាយក្រុង ហើយ​កំពុង​តែ​ប្រឈម​មុខជា​មួយ​កងកម្លាំង​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​នោះ​ឡើយ ។ ខណៈ​នេះការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើតឡើង ហើយ​គេ​មិន​អាច​ដឹង​បាន​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាត់​បង់ជីវិត​នោះទេ ៕

១៣ឆ្នាំទៀត ឥណ្ឌូនេស៊ីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៥

នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ ប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជា​មហា​អំណាចសេដ្ឋកិច្ចទី៥នៅលើពិភពលោក ។ នេះបើយោងតាមការព្យាករណ៍របស់ក្រុម PriceWaterhouseCoopers( PWC) ជាក្រុមហ៊ុនផ្តល់​សេវាកម្មដ៍ធំ​មួយ​​នៅលើពិភពលោក ដែលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ ។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនខាងលើដដែល នៅ១៣ឆ្នាំខាងមុខទៀតនេះ មហាអំណាចសេដ្ឋកិច្ចទី១ ធ្លាក់ទៅលើប្រទេសចិន ដែលមានទំហំសេដ្ឋកិច្ចស្មើនឹង ៣៨០០៨កោដិដុល្លារ ។ អាមេរិកធ្លាក់មកលេខ២ មានទំហំសេដ្ឋកិច្ច ២៣ ៤៧៥ កោដិដុល្លារ ។ ប្រទេសឥណ្ឌាហក់ឡើងហក់ឡើងមកលេខ៣ មានទំហំសេដ្ឋកិច្ច ១៩៥១១កោដិដុល្លារ និងជប៉ុនលេខ៤ មានទំហំសេដ្ឋកិច្ច ៥៦០៦កោដិដុល្លារ...

ចង់​ដឹង​ហាងឆេង​នារី​រកស៊ី​ផ្លូវភេទ​នៅ​ថៃ មាន​តម្លៃ​ប៉ុន្មាន​ទេ ?

ដោយសារ​ទេសចរណ៍​ផ្លូវភេទ​សំបូរ​បែប ធ្វើ​ឱ្យ​ប្រទេស​ថៃ​ល្បី​ទូ​ទាំង​ពិភពលោក ហើយ​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ចូល​លេង​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ពួក​គេ​មួយ​ចំនួន តែងតែ​ស្វែងរក​នារី​រកស៊ី​ផ្លូវភេទ ដែល​មាន​រាប់​ម៉ឺន​នាក់​ ។ នេះបើតាមគេហទំព័រ Thailand Red Cat បាន​បង្ហាញ​ពី​ហាងឆេង​នារី​រកស៊ី​ផ្លូវភេទ មានដូច​ជា ៖ ទី១ Thai Go Go Girls ៖ ជានា​រី​ដែល​អង្គុយ​ប្រចាំការ​នៅ​ក្នុង​ក្លឹ​បរា​ត្រី​នានា ហើយ​បុរស​ដែល​ចង់​ទាក់ទង​បែប​ឯកជន អាច​ទៅ​អង្គុយ​ជិត​នាង​រួច​ចរចា​សាក​ចិត្តបាន​។ ពេល​ខ្លះ នាង​អាច​នឹង​សុំ​ភេសជ្ជៈ​មួយ​កែវ ឬ​ពីរ​កែវ កម្ដៅ​មាត់ មុន​និយាយ​សាច់​ការ​...

វាសនា​មិន​ទៀង នារី​ម្នាក់​ដែល​ធ្លាប់​ជាប់គុក ទីបំផុត​ក្លាយទៅជា​សេដ្ឋិនី

នៅ​លើ​លោក​នេះ ​វាសនា​មនុស្ស​គ្រប់​គ្នា​ពិតជា​មិន​ទៀង ជួន​រាំង​ជួន​ភ្លៀង ​ហេតុនេះ​មិន​ត្រូវ​មើល​មនុស្ស​ពី​សំបក​ខាងក្រៅ រឺ​មិន​ត្រូវ​មើលងាយ​មនុស្ស​ដូច​គ្នា​នោះ​ទេ​ ។ ​ដោយឡែក​ថ្ងៃនេះ យើង​សូម​នាំ​អារ​ម្ម​ណ៏​លោក​អ្នក​មក​តាមដាន​មើល​នារី​មួយ​រូបជនជាតថៃ ដែល​ធ្លាប់​ជា​អ្នក​ជាប់គុក ដោយសារ​ញៀន​គ្រឿងញៀន តែ​ចុង​ក្រោយ​នាង​បាន​ក្លាយជា​ម្ចាស់​ផលិតផល ដ៏​ល្បី​មួយ​មានឈ្មោះ​ថា ​Madam Bovy Natural Span ​ហើយនឹង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ ​ដែល​ជា​មហាសេដ្ឋី​ផង​ដែរ​ ។ ​តើ​ខ្សែជីវិត​នាង ហេតុ​អ្វី​បាន​ប្រែក្លាយ​ពី​មនុស្ស​បាត​សង្គម​ម្នាក់ ក្លាយទៅជា​មនុស្ស​ដែល​មាន​កិត្តិយស​នឹង​កេ​រ្ត៍​ឈ្មោះ​ល្អ​ក្នុង​សង្គម​វិញ ? ដំបូង​នាង​គឺជា​មនុស្ស​ស្រី​ម្នាក់​ ដែល​រស់​ព្រឹក​ខ្វះ​ល្ងាច រស់​ល្ងាច​ខ្វះ​ព្រឹក ពេល​ខ្លះ​ខ្ចី​លុយ​គេ​ញាំ​បាយ​ពេល​ខ្លះ​ដាច់​បាយ​ក៏​មាន ។​...

អាល្លឺម៉ង់ទុកពេល៤៨ម៉ោងឲ្យឯកអគ្គរដ្ឋទូតយួនវេចបង្វិចចាកចេញ

អគ្គរដ្ឋទូត​នៃ​សា​ធា​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​បាន​រដ្ឋាភិបាល​របស់​អា​ល្លី​ម៉​ង ដាក់​ឱសានវាទឲ្យវេច​បង្វេច​ចាក​ចេញពី​ទឹកដី​អា​ល្លី​ម៉​ង់ ក្នុង​រយៈពេល​៤៨​ម៉ោង​។ ហេតុផល​៖ សមត្ថកិច្ច​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​ស៊ើបអង្កេត និង​រក​ឃើញ​ថា លោក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ប្រចាំ​ប្រទេស​អា​ល្លី​ម៉​ង់ ឈ្មោះ Doan Xuan Hung បាន​ប្រ​ព្រឹត្តបទឧក្រិដ្ឋ​ព្រហ្មទណ្ឌ ព្រមទាំង​បាន​រួមចំណែក​សហការ​ជាមួយ​សេវា​សមត្ថកិច្ច​សន្តិសុខរ​ជាតិ​វៀតណាម លប​ចាប់​លោក អតីតមន្ត្រី ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ និង​ពាណិជ្ជករ​(businessman)​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឈ្មោះ Trinh Xuan Thanh (51) នៅ​លើ​ទឹកដី​អា​ល្លី​ម៉​ង់ (​នៅ​លើ​សួនច្បារ Tiergarten/Berlin/​ប្រទេស​អា​ល្លី​ម៉​ង់​)...

ព្យុះ​«​ដំរី​»​វាយប្រហារ​ប្រទេស​វៀតណាម​យ៉ាង​ទាន់ហន់ ស្លាប់​១៩​នាក់ បាត់​ខ្លួន​១២​នាក់

វៀតណាម ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ វិច្ឆិកា ២០១៧ អោយដឹងថា ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​ដែល​មានឈ្មោះ​ថា «ដំរី» បាន​កើត​មាន​ឡើង​យ៉ាង​ទាន់ហន់ ហើយបាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ផ្តាច់​យក​ជីវិត​មនុស្ស​កើនឡើង​ដល់១៩​នាក់​ហើយ ខណៈ​មនុស្ស១២​នាក់​ទៀតកំពុង​បាត់​ខ្លួន ​​។ អាជ្ញាធរ​វៀតណាម បាន​និយាយ​ថា ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ នៅ​​ខេត្ត​ភាគ​កណ្តាល​ ​ក្នុង​ខេត្ត Khanh Hoa, Phu Yen និង Binh...

គ្រាន់តែទេសចរណ៍ យួនរកចំណូលពីកោះត្រល់ជិត៨០០លានដុល្លារ

ក្រសួងទេសចរណ៍​វៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​ ហើយ​ស្រូប​ទាញ​ប្រាក់​ចំណូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ កោះត្រល់មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​ កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ ហើយ​បើ​គិតរាប់ពី​ខេត្ត​ Ha​ Tien​ វៀតណាម​ មានរយៈចម្ងាយ ជាង​៤៥​គីឡូម៉ែត្រ​។​ អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​ ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​...

ទូតកូរ៉េខាងជើងប្រចំា UN ហៅអាមេរិកជនពាល

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក គីម អ៊ីន រីយុង(Kim In Ryong )​បាននិយាយ​ចោទ​ប្រកាន់​សហរដ្ឋអាមេរិកថាជាអ្នករំខានសន្តិភាព និងស្ថិរភាពពិភពលោក និងកំពុងប្រើចរិតជាជនពាល ។ ថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York សហរដ្ឋអាមេរិក​លោកទូតកូរ៉េខាងជើង​បានលើកឡើងទៀតថា ការវាយប្រហាររបស់អាមេរិកលើប្រទេសស៊ីរី គឺ ជាសារមួយដ៏ច្បាស់លាស់​ជូនកូរ៉េខាង​ជើង ។ បើតាមលោក គីម អ៊ីន រីយុង កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើសង្គ្រាម​ដែលបង្កឡើង​ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ ទោះជាយ៉ាងណាលោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចំា UN...

ជប៉ុន​នឹង​ក្លាយជា​ប្រទេស​ទី​៤​ដែល​អាច​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដោយ​ខ្លួនឯង

ជប៉ុន​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​បាន​ផលិត​យន្តហោះ​ស៊ី​វិល សម្រាប់​ដឹក​អ្នកដំណើរ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ​។ នៅ​ពេល​នេះ​ជប៉ុន​បាន​ដាក់​បង្ហាញ​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដាស​ត្រូវ​ទៀត​ផង ។ ការ​ខិតខំ​របស់​ជប៉ុន​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​កែប្រែ​ធម្មនុញ្ញ​អនុញ្ញាត្ត​ឲ្យ​កម្លាំងយោធា​ជប៉ុន​អាច​ចូលរួម​នៅ​ក្នុង​សង្គ្រាម​ក្រៅប្រទេស​បាន​។ មួយវិញទៀត​ជប៉ុន​កំពុង​តែ​មាន​វិវាទ​ដែន​អធិបតេយ្យ​ជាមួយ​ប្រទេស​ជិតខាង ក្នុង​នោះ​មាន​ប្រទេស​ចិន​ជាដើម ជុំវិញ​ប្រជុំ​កោះ​សែន​កា​គូ​។ ទាំងនោះ​ហើយ​ទើប​ជម្រុញ​ឲ្យ​ជប៉ុន​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​វិស័យ​យោធា និង​ការ​ស្រាវជ្រាវ​ផលិត​អាវុធ​ទំនើប​ៗ​សម្រាប់​ការពារ​ខ្លួន​។ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​នេះ​ ជប៉ុន​បាន​ដាក់​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ជា​លើក​ដំបូង​ដែល​ផលិត​ដោយ​បច្ចេក​វិ​ទ្យ​ខ្លួនឯង ហើយ​យន្តហោះ​នោះ​និង​ធ្វើការ​ហោះហើរ​សាកល្បង​នៅ​ខែកុម្ភៈ​ខាង​មុខ​។ ក្រសួងការពារជាតិ​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​យន្តហោះ​ចម្បាំង​បំបាំងកាយ​ផលិត​ដោយ​ខ្លួនឯង​មានឈ្មោះ​ X-2 បាន​ដាក់​បង្ហាញ​នៅ​ក្នុង​អាកាសយានដ្ឋាន​ទីក្រុង ​Komaki ។ យន្តហោះ​នេះ​នឹង​ធ្វើការ​ហោះហើរ​សា​ល្បង​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​មុន​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​។ យន្តហោះ​ចម្បាំង​បំបាំងកាយ​ X-2 ផលិត​ឡើយ​ដោយ​ក្រុមហ៊ុន​ Mitsubishi Heavy Industries មាន​ប្រវែង ១៤,២​ម៉ែត្រ ទទឹង​៩,១​មែ​ត្រ ជា​យន្តហោះ​ទំនើប​បំផុត​សម្រាប់​ស្នង​ដំណែង​យន្តហោះ​F-2...

ស្លាប់​ស្ត្រី​ខ្មែរ​ម្នាក់ ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤ នៅ​ក្រុង​បាងកក

ប្រទេស​ថៃ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤ ដែល​គេ​កំពុង​កសាង​ដើម្បី​ធ្វើការ​សម្អាត ហើយ​ក៏​បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែ​ម្តង នេះ​បើ​តាម​វេ​ប​សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ​២០១៨ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លេខ​២៤​និង​២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ដោយ​មាន​សម្លេង​ស្រែក​ទ្រ​ហ៊ោ​រយំ​ឡើង​កងរំពង​ថែម​ទៀត​ផង ពី​សំណាក់​កូន​ៗ របស់​ស្ត្រី​រង​គ្រោះ ។ យោង​តាម​របាយការណ៍​ពី​ភាគី​ថៃ ដែល​ហើយ​ទទួល​បាន​គឺ នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច...

ឆ្លាម​វាយប្រហារ​តារា​សម្តែង​ភាពយន្ត​អាសអាភាស នៅ​ឆ្នេរ​រដ្ឋ​ផ្ល​រី​ដា

យោង​តាម​សារព័ត៌មាន​ដា​លី​ម៉ែល​បាន​ផ្សាយ​អោយ​ដឹង​កាលពី​ថ្ងៃ​ទី​៥ ឧសភា នេះ​ថា តារា​ស្រី​សម្តែង​ភាពយន្ត​អាសអាភាស​មួយ​រូប ត្រូវ​ត្រី​ឆ្លាម​មួយ​ក្បាល​ក្នុង​ចំណោម​ប្រមាណ​១០​ក្បាល បាន​ខាំ​ជើង​របស់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ថត​រឿង​សម្រាប់​ក្រុមហ៊ុន​កម្សាន្ត​របស់​មនុស្ស​ពេញវ័យ​មួយ ។ Molly Cavalli តារា​សិច ស្ថិត​ក្នុង​សំលៀក​បំពាក់​ជា​ឈុត​ហែល​ទឹក​នោះ នាង​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​ការពារ​ក្នុង​ទឹក ដើម្បី​សំដែង​ក្បាច់​រាំ​របស់​នាង​ជាមួយនឹង​ម៉ាស៊ីន​ថត​នៅ​ក្នុង​ទឹកសមុទ្រ ពី​ឆ្នេរ​រដ្ឋ​ផ្ល​រី​ដា ស្រាប់តែ​នាង​ស្រែកហៅ​អោយ​គេ​ជួយ​ស្រង់​ចេញពី​ទឹក​ជាមួយនឹង​ការ​ឈឺចាប់ ដោយសារ​ត្រី​ឆ្លាម​បាន​វាយប្រហារ​លើ​ជើង​បណ្តាល​អោយ​រយះ​ចេញ​ឈាម​ផង​ដែរ ។ ទោះជា​យ៉ាងណា​នាង Molly ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​ចេញពី​ច​ង្គូ​ម​មច្ចុរាជ​សត្វ​ឆ្លាម​ដែល​បាន​វាយប្រហារ ។ បន្ទាប់​មក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស​របស់​នាង ៕ ...

មេទ័ពអាមេរិកថាបើវ៉ៃកូរ៉េខាងជើង ក្រុងសេអ៊ូលនឹងខ្ទេច

រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក​ជេ​ម​ស៍ ម៉ា​ធី​ស ( James Mattis) និង​នាយសេនាធិការ​ចម្រុះ​កងទ័ព​អា​មេ​រិ​ក​លោក​ឧត្តមសេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត (Joseph Dunford) បាន​និយាយ​ព្រមាន​ដូច​ៗ​គ្នា​ថា ប្រសិនបើ​សង្គ្រាម​ផ្ទុះ​ឡើង​រវាង​អា​មេ​រិ​ក​និង កូរ៉េ​ខា​ជើង នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ក្នុង​នោះ​មាន​ទាំង​កងទ័ព​អា​មេ​រិ​ក កូរ៉េ​ខាងជើង ហើយ​ពិសេស​ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េ​ខា​ត្បូង​នឹង​ត្រូវ​ខ្ទេច​រលាយ​ហិនហោច​តែ​ម្តង ។ បើ​តាម​លោក​ប្រមុខ​កងទ័ព​អា​មេ​រិ​ក​ទាំង​ពីរ​រូប​ខាងលើ​បាន​ព្រមាន​ទៀត​ថា បើ​សង្គ្រាម​កើតឡើង​មែន គឺ​មិន​ដូច​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​កាលពី​ឆ្នាំ​១៩៥០-១៩៥៣​ឡើយ ព្រោះ​កូរ៉េ​ខាងជើង​មាន​សព្វាវុធ​ទំនើប​ជា​ច្រើន​ៗ មិន​ថា​មី​ស៊ី​ល ឬ​អាវុធ​នុយក្លេអ៊ែរ​ឡើយ ហើយ​ថែម​ទាំង​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ថែម​ទៀត ហើយ​ថា​អា​មេ​រិ​ក​ត្រូវ​តែ​ប្រើប្រាស់​គ្រប់​កម្លាំង​ទាំងអស់​ដើម្បី​ទប់ស្កាត់ ។ ប្រមុខ​កងទ័ព​អា​មេ​រិ​ក​បញ្ជាក់​ទៀត​ថា ទីក្រុង​សេ​អ៊ូ​ល​មាន​ប្រជាជន​២៥​លាន​នាក់...

មនុស្ស១៦៨នាក់ព្រលឹងចុងសក់ ខណៈយន្តហោះរអិលធ្លាក់សមុទ្រ

មនុស្ស​១៦៨​នាក់​(​អ្នកដំណើរ​១៦២​នាក់ អ្នកបើកបរ​យន្តហោះ​២​នាក់​និង​ក្រុម​អាកាសយានិក​៤​នាក់​) បាន​ភ័យ​ស្លន់ស្លោរ ព្រលឹង​ចុង​សក់ តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ក្នុង​ហេតុ​ការ​យន្តហោះ​រអិល​ធ្លាក់​ផ្លូវ ហៀបនឹង​ធ្លាក់​ចូល​សមុទ្រ ។ ជា​ភ័ព្វសំណាង យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី Pegasus Airlines​ដែល​រអិល​នោះ ប្រភេទ Boeing 737-800 ម៉ាស៊ីន​រ៉េ​អាក់​ទ័​រ​ផ្នែក​ខាងឆ្វេង​របស់​យន្តហោះ បាន​បាក់​ចេញពី​ស្លាប​របស់​យន្តហោះ នៅ​អំឡុង​ពេល​ជួប​គ្រោះថ្នាក់ តែ​កង់​របស់​វា​បាន​ទាក់​ជាប់​ផ្ទាំង​ភក់​ទឹកកក ដែល​បាន​បញ្ឈប់​វា​ឲ្យ​ជាប់​នៅ​ច្រាំង មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្មៅ ។ ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម​ៗ អាកាស​យាន្ត​ដ្ឋា​ន Trabzon ត្រូវ​បាន​បិទ ហើយ​ជើងហោះហើរ​ទាំងអស់ ត្រូវ​បាន​ពន្យារពេល ឬ​ក៏​លុប​ចោល...

ស្ដេច​គ្រឿងញៀន​ចំណាយ ៥០​លាន​ដុល្លារ​រត់​តាម​រូង​ក្រោម​ដី​ចេញពី​គុក

ប៉ូលិស​មិន​ទាន់​ប្រទះ​ស្រមោល​សូម្បី​បន្តិច បន្ទាប់​ពី​ស្ដេច​គ្រឿង​ញៀន​​ម្នាក់ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ជួល​ក្រុម​វិស្វករ​ជីក​រូង​​ក្រោម​ដី​រត់​គេច​ខ្លួន​បាត់។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពេល​មេដឹកនាំ​ក្រុម​អ្នក​លេង Sinaloa Cartel រូប​នេះ រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ដោយ​សុវត្ថិភាព​នៅ​វេលា​ម៉ោង​ជិត៩យប់។ ការ​រត់​គេច​ខ្លួន ធ្វើ​ឡើង​តាម​រយៈ​រូង​ក្រោម​ដី ដែល​ជីក​ឡើង​ដោយ​ក្រុម​វិស្វករ​រ៉ែ​ជា​ច្រើន​នាក់។ តាម​រូបភាព​នៅ​ក្នុង​រូង​ក្រោម​ដី​នោះ មាន​ម៉ូតូ​មួយ​គ្រឿង​រង់ចាំ​នៅ​ខាងក្នុង​សម្រាប់​បើក​ចេញ​តាម​ផ្លូវ​ក្រោម​ដី​។ គេ​ជឿ​ង​ជាក់​ថា​ត្រូវការ​ចំណាយ​ពេលវេលា​ជាង​មួយ​ឆ្នាំ​ទើប​អាច​ជីក​រូង​នោះ​បាន​ហើយ​ត្រូវ​ដឹក​ដី​ជាង​៣​តោន​ចេញពី​រូង​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូង​ក្រោម​ដី​បាន​បំពាក់​បំពង់​បង្ហូរ​ឧស្ម័ន​គ្រប់គ្រាន់​។ តាម​អ្នកឯកទេសមេ​ជួញដូរ​គ្រឿងញៀន​រូប​នេះ​បាន​ចំណាយ​ប្រាក់​យ៉ាងតិច​៥០​លាន​ដុល្លារ​សម្រាប់​សកម្មភាព​ជីក​រូង​ក្រោម​ដី និង​សូកប៉ាន់​ដល់​មន្ត្រី​យាមគុក ដើម្បី​ឲ្យ​ឆ្មាំ​គុក​ធ្វើ​មិនដឹង មិន​ឮ​ពី​សកម្មភាព​ជីក​រូង​ក្រោម​ដី​។ មេ​ជួញដូរ​គ្រឿងញៀន​រូប​នេះ​ត្រូវ​ចោទប្រកាន់​បទល្មើស​ដល់​ទៅ​៣៥​ករណី ក្នុង​នោះ​មានការ​ជួញដូរ​គ្រឿងញៀន​សម្លាប់​មនុស្ស និង​លាង​លុយខ្មៅ​ជាដើម​។ មន្ត្រី​គ្រប់គ្រង​ព​ន្ធា​នាគារ​នៅ​ប្រទេស​មិច​ស៊ី​កូ ៣​រូប​ត្រូវ​បាន​ដកហូត​តំណែង​ក្រោយ​ពេល​ដែល​អ្នកទោស Joaquin Guzman ហែក​គុក​រត់​ចេញ​ដោយ​សុវត្ថិភាព ។ រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​3,8​លាន​ដុល្លារ​សម្រាប់​បុគ្គល​ណាមួយ​ដែល​អាច​ចាប់ខ្លួន​អ្នកទោស​រូប​នោះ​បាន​។ រដ្ឋមន្ត្រី​ក្រ​សូ​ង​មហាផ្ទៃ​មិច​ស៊ី​កូ...

ចិនព្រមានយួនថា ចង់ឈឺសាច់មែន ?

យោងតាមកាសែតចិន« Global Times» បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកំាងបានព្រមានវៀតណាម ចំពោះការចល័តម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងសមុទ្រចិនខាងត្បូង ដោយបានរំលឹកក្រុងហាណួយពីការបង្ហូរឈាមនៃវិនាសកម្ម សង្គ្រាមរវាងប្រទេសទាំងពីរកាលពីអតីតកាល ។ កាសែតដដែលបានស្រង់សម្តីមន្រ្តីចិនដែលនិយាយថា«វៀតណាមកំពុងការពារផលប្រយោជន៍ខ្លួននៅកោះ Nansha ដោយរៀបចំកម្លាំងតាមបណ្តាកោះដោយបំពាក់ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ដែលបង្ហាញពីការតាំងចិត្តរបស់វៀតណាមក្នុងការពង្រឹងការចល័តយោធារបស់ខ្លួនមកកាន់ប្រទេសចិន តែវៀតណាមគួរតែចងចំា ហើយដកបទពិសោធន៍ពីសង្រ្គាមកន្លងមក» ។ ការព្រមានរបស់មន្រ្តីចិនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ធ្វើឡើងបន្ទាប់ពីវៀតណាម បានចល័តជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុក្កែត តម្រង់មកលើផ្លូវរត់យន្តហោះ និងទីតាំងយោធារបស់ចិន ក្នុងសមុទ្រចិនខាងត្បូងនោះរួចមក ។ សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពវៀតណាមបានលុកលុយចូលប្រទេសកម្ពុជា ដែលថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជាថាជាការមកចូលរួមជួយរំដោះប្រជាជនកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យ...

រូប​លោកស្រី Harriet Tubman នឹង​មាន​ក្នុង​រូបិយ​វត្ថុ​អា​មេ​រិ​ក​ក្រដាស​២០​ដុល្លារ​ថ្មី

ក្រសួង​រតនាគារ​ជាតិ​របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ មេ​សា ថា ក្រដាសប្រាក់ ២០​ដុល្លារ ដែល​មាន​រូប​លោក​ប្រធានាធិបតី Andrew Jackson នៅ​ខាង​មុខ នឹង​ជំនួស​រូប​លោកស្រី Harriet Tubman ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោកស្រី Harriet Tubman បាន​ឧទ្ទិស​ជីវិត​របស់​លោកស្រី​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព ដោយ​លោកស្រី​បាន​កើតជា​ទាសករ លោកស្រី​បាន​ក្លាយជា​អ្នកតស៊ូ​ដើម្បី​លុប​បំបាត់​ទាសភាព ហើយ​បាន​ជួយ​អ្នក​ដទៃ​អោយ​គេច​ចេញ​ទៅ​រក​សេរីភាព នៅ​ចុង​ទស​វត្ស​ទី​១៨ ។ លោកស្រី​គឺជា​ស្ត្រី​ទី​១ ដែល​មាន​រូប​នៅ​លើ​រូបិយប័ណ្ណ​របស់​សហរដ្ឋអាមេរិក គិត​តាំងពី​ចុង​សតវត្ស​ទី​១៩ នេះ​។ សូម​បញ្ជាក់​ថា រូប​លោក​ប្រធានាធិបតី...

តួកុនឥណ្ឌាល្បីឈ្មោះនៅខ្មែរនាទសវត្សរ៍៨០ អ្នកស្រី ទេវី ទទួលមរណភាព

យោង​តាម​សារព័ត៌មាន India Times បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា តារាភាពយន្ត​ជើង​ចាស់​ដ៍​ល្បីឈ្មោះ​របស់​ផលិតកម្ម​បូ​លី​វូ​ត​គឺ​អ្នកស្រី Sridevi Boney Kapoor ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅ ទេវី ទេវី កាលពី​ទសវត្សរ៍​១៩៨០-១៩៩០​នោះ បាន​ទទួលមរណភាព​ដោយ​ជំងឺ​បេះដូង ក្នុង​អាយុ​៥៤​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​ឥណ្ឌា ខណៈ​នាង​និង​គ្រួ​សារបាន​ទៅ​ចូល​ពិធី​មង្គលការ​ក្មួយ​ប្រុស​ឈ្មោះ Mohit Marwah ។ ក្រុម​គ្រួសារ​របស់​ស្រី​ទេវី បាន​អះអាង​បឋម​ថា តារាភាពយន្ត​រូប​នេះ មាន​បញ្ហា​បេះដូង​ឈប់​ដើរ...