គ្រាន់តែទេសចរណ៍ យួនរកចំណូលពីកោះត្រល់ជិត៨០០លានដុល្លារ

ក្រសួងទេសចរណ៍​វៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​ ហើយ​ស្រូប​ទាញ​ប្រាក់​ចំណូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ កោះត្រល់មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​ កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ ហើយ​បើ​គិតរាប់ពី​ខេត្ត​ Ha​ Tien​ វៀតណាម​ មានរយៈចម្ងាយ ជាង​៤៥​គីឡូម៉ែត្រ​។​ អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​ ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​...

រញ្ជួយ​ដី​នៅ​អេ​ក្វា​ឌ័​រ​មនុស្ស​ស្លាប់​កើន​ដល់​២៤៦​នាក់

ប្រទេសអេក្វាឌ័រ ៖ គិតតត្រឹមម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី១៨ មេសា ២០១៦ គ្រោះធម្មជាតិរញ្ជួយដីកម្លាំង៧.៨រីស្ទ័រ នៅក្នុងប្រទេសអេក្វាឌ័រកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្ស ២៤៦នាក់និងរបួស២៥២៧នាក់ ។ នេះបើយោងតាមលោក Jorge Glas ប្រធានាធិបតីអេក្វាឌ័រ ដែលបាននិយាយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ៕

ប្រធានាធិបតីនិងម៉ារ៉ាដូណា ស្នើMessi កុំចាកចេញ

ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនលោក Mauricio Macri នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់កីឡាករខ្សែប្រយុទ្ឋមុតស្រួចរបស់អាហ្សង់ទីននិងក្លឹបបាសេឡូណា (Barcelona) លីយ៉ូនែល មេសស៊ី (Lionel Messi ) កុំចាកចេញពីក្រុមបាល់ទាត់ជំរើសជាតិអាហ្សង់ទីន ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃចន្ទទី២៧ ខែមិថុនាម្សិលមិញ លោក ឌីយ៉ាហ្គោ ម៉ារ៉ាដូណា (Diego Maradona ) អតីតខ្សែប្រយុទ្ឋល្បីល្បាញរបស់អាហ្សង់ទីនអំឡុងទសវត្សរ៍ទី៨០ ក៍បានអំពាវនាវដល់ Messi កុំឲ្យចាកចេញដែរ...

«គប់​ដុំ​ថ្ម» កងទ័ព​ឥណ្ឌា និង​ចិន​ប៊ិះ​ផ្ទុះ​សង្គ្រាម​នៅ​ព្រំដែន​មាន​ជម្លោះ

ញូ​ដេ​លី ៖ យោង​តាម​សារព័ត៌មាន Channle News Asia បាន​ដកស្រង់​សម្តី​មន្ត្រី​យោធា​ឥណ្ឌា នៅ​រសៀល​ថ្ងៃ​ពុធ ១៦ សីហា ២០១៧ នេះ​អោយ​ដឹង​ថា កងទ័ព​ឥណ្ឌា និង​ចិន​បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ ក្នុង​តំបន់​ជម្លោះ​មួយ​កន្លែង នៅ​លើ​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ ដែល​ប្រការ​នេះ បាន​ដុត​បញ្ឆេះ​ភាព​តានតឹង​ថែម​ទៀត ក្នុង​អំឡុង​នៃ​ការ​ប្រឈម​មុខ​គ្នា​រាប់​ខែ រវាង​កម្លាំងយោធា​នៃ​មហា​យក្ស​ទាំង​ពីរ​នៅ​តាម​ព្រំដែន ។ ប្រភព​ពី​មន្ត្រី​យោធា​ឥណ្ឌា​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា កងទ័ព​ចិន​បាន​យក​ដុំ​ថ្ម ចោល​មក​លើ​កងទ័ព​ឥណ្ឌា នៅ​ក្បែរ​បឹង ផា​ហ្គុ​ង ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ...
video

តារា​សម្តែង​រឿង​អាសអាភាស អរគុណ​ដល់ CNN ចាក់​ផ្សាយ​រឿង​សិច​៣០​នាទី​ឥត​គិតថ្លៃ

អាមេរិក ៖ Riley Quinn​ ​តារាសម្តែងរឿង​អាសអាភាស បាន​អរគុណ​ដល់​ CNN សម្រាប់​ការ​ចាក់​ផ្សាយ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ដែលមានរយៈពេលទៅដល់៣០នាទី។ ខណៈស្តិ៍​ទូរទស្សន៍ CNN បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​​ថា ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សាយ​រឿង​អាសអាភាស​រយៈពេល​៣០​នាទី ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​​ឡើយ ហើយ​បាន​ទម្លាក់​កំហុស​ដល់​ក្រុមហ៊ុន​ខ្សែកាប RCN ទៅ​វិញ​ ។ ​CNN បាន​និយាយ​​​ក្នុង​សេ​ក្តី​ថ្លែងការណ៍​មួយ​ថា «​ក្រុមហ៊ុន​ខ្សែកាប RCN នៅ Boston បាន​ចាក់​ផ្សាយ​រឿង​អាសអាភាស​អស់​រយៈពេល​៣០​នាទី​លើ​បុ​ស្តិ៍ CNN កាលពី​យប់ថ្ងៃសុក្រ...

មិន​ផ្ទុះ​សង្គ្រាម​មែន​ទេ? ស្ងាត់​ៗ​អា​មេ​រិ​ក​ចល័ត​នាវាមុជទឹកនុយក្លេអ៊ែរ​ ​ចូល​ជិត​កូរ៉េ​ខាងជើង

ក្រុង​សេ​អ៊ូ​លៈ នៅ​មុន​នេះ​បន្តិច​សារព័ត៌មាន Channel News Asia បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា ២០១៧ នេះ​ថា នាវាមុជទឹក ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក បាន​ចូល​មក​ដល់​កំពង់​ផែ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ ប្រហែលជា​ការ​បង្ហាញ​សាច់ដុំ​មួយទៀត ចំពោះ​កូរ៉េ​ខាងជើង ដោយ​គេ​រំពឹង​ថា ថ្ងៃ​អបអរ​គំរប់​ខួប នៃ​ថ្ងៃ​បង្កើត​កម្លាំងយោធា​នៅ​ថ្ងៃ​អង្គារ​នេះ កូរ៉េ​ខាងជើង​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល ឬ​ក៏​ការ​ធ្វើតេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ តើ​វា​អាច​ផ្ទុះ​សង្គ្រាម​ទេ? យោធា​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូល​ចត​នៃ​នាវាមុជទឹក​អា​មេ​រិ​ក​មានឈ្មោះ​ថា Michigan ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​បេសកជន​នុយក្លេអ៊ែរ​មក​ពី​កូរ៉េ​ខាងត្បូង អា​មេ​រិ​ក និង​ជប៉ុន គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គ្នា​នៅ​ឯ​ទីក្រុង​តូ​ក្យូ ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​វិធានការ​ឆ្លើយ​តប ចំពោះ​ការ​បដិសេធ​យ៉ាង​រឹងទទឹង​របស់​កូរ៉េ​ខាងជើង...

គីម ជុងណាម ស្លាប់ដោយសារថ្នំា VX

ទីបំផុតទៅសមត្ថកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានរកឃើញថា ការស្លាប់របស់លោក គីម ជុងណាម បងប្រុស​បង្កើត​តែម្តាយទីទៃរបស់មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បណ្តាលមកពីពុលសារធាតុគីមីប្រភេទ VX ។ បើតាមការប្រកាសរបស់ប៉ូលិសម៉ាឡេស៊ី VX ជាសារធាតុគីមីបំផ្លាញសរសៃប្រសាទគ្មានក្លិនហើយគ្មានពណ៌ និង​ពុលខ្លាំងបំផុត ហើយថាសារធាតុនេះគេប្រើសម្រាប់សង្រ្គាមអាវុធគីមីប៉ុណ្ណោះ ។ គួររំឮកថា លោក គីម ជុងណាម កូនប្រុសច្បងអតីតមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ីល បានត្រូវគេបំពុល​ស្លាប់នៅក្នុងអាកាសយានដ្ឋាននៅទីក្រុងគូឡាឡំាពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយ​មកទល់នឹងពេលនេះ...

ចាប់ខ្លួន​អូស្ត្រាលី​ម្នាក់​សង្ស័យ​ជា​ចារកម្ម

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះ ​James Ricketson អាយុ​៦៨ ឆ្នាំ បាន​ត្រូ​ង​កងកម្លាំង​ប៉ូលិស​ភ្នំពេញ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ ២០១៧ ដោយ​សង្ស័យ​បុរស​នេះ​ជា​ចូល​មក​កម្ពុជា​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ចេញ​ទៅ​ក្រៅប្រទេស ។ ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ថា សមត្ថកិច្ច​នឹង​បន្ត​បើក​ការ​ស៊ើបអង្កេត​នៅ​ថ្ងៃ​ទី​០៤ មិថុនា​ទៀត បន្ទាប់​ពី​សួរនាំ​បុរស​ជនជាតិ​អូស្ត្រាលី ​ដែល​លាក់លៀម​ទីកន្លែង​ស្នាក់​នៅ ​និង​លិខិតឆ្លងដែន ។ បើ​មាន​ព័ត៌មាន​បន្ថែម​នៅ​ថ្ងៃស្អែក «​អង្រុត​»​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៀត​ ៕

ប្រេងបន្តធ្លាក់ថ្លៃ ​ក្រោយ OPEC បង្កើន​ការ​ផ្គត់ផ្គង់​ប្រចាំខែ

តាម​​សារព័ត៌មាន Reuters តម្លៃ​ប្រេង​បាន​ធ្លាក់​ថ្លៃ​ក្នុង​កម្រិត​ទាប​៦​ខែ​នេះ ដោយសារ​តែ​កំណើន​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​មិនសូវ​ស្ទុះ​ខ្លាំង​ក្នុង​ប្រទេស​ចិន​តែ​ម្តង ដែល​នាំ​ឲ្យ​ហាងឆេង​ប្រេង​ឆៅ​ ស្ថិត​ក្នុង​កម្រិត​ចុះ​ខ្សោយ​បំផុត ​ក្នុង​ត្រីមាស​ទី​៣​របស់​ខ្លួន គិត​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ ឆ្នាំ​២០០៨ ។ ប្រភព Reuters បាន​ស្ទង់​មើល​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ឃើញ​ថា ទិន្នផល​ប្រេង​របស់ OPEC សម្រេច​បាន​ក្នុង​កម្រិត​ខ្ពស់​បំផុត​ប្រចាំខែ​ក្នុង​ប្រវត្តិ​ថ្មី​ៗ​នេះ​ក្នុង​ខែកក្កដា ។ ចំណែក​អា​រ៉ា​ប៊ី​សា​អូឌីត និង​បណ្តា​ប្រជាជាតិ​សំខាន់​ៗ​ដទៃ​ទៀត​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ពុំ​មាន​សញ្ញា​នៃ​ការ​កម្រើក​ឡើង​ ​ក្នុង​ការ​ផ្តោត​លើ​ការ​ការពារ​ផ្សារ​ហ៊ុន ដែល​ជំនួស​ដោយ​តម្លៃ​នោះ​ឡើយ ពោល​គឺ​វា​បាន​ធ្លាក់​ចុះ​៩% ឆ្នាំ​នេះ ។ រីឯ​អ៊ី​រ៉​ង់​វិញ​ មាន​ក្តី​រំពឹង​ថា នឹង​បង្កើន​ទិន្នផល​ផលិត​ឲ្យ​បាន​៥០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច...

រញ្ជួយ​ដី​កម្រិត​៧.០​រ៉ិ​ច​ទ័​រ​វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

ការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំងក្លា​កាលពី​ម៉ោង​៦​និង​៤១​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ មាន​កម្រិត​ដល់​ទៅ​៧.០​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បណ្ដាល​ឲ្យ​អគារ​មួយ​ចំនួន​រង​ការ​ខូចខាត ជាមួយនឹង​ការ​បាត់​ខ្លួន​មនុស្ស​ម្នាក់​ថែម​ទៀត​ផង ការ​រញ្ជួយ​ដី​បាន​កើត​មាន​ឡើង​មាន​ចម្ងាយ​ប្រមាណ​ដល់​ទៅ​២៥០​គីឡូម៉ែត្រ ពី​ភាគ​ខាងលិច​នៃ​ទីប្រជុំជន Jayapura នៃ​ខេត្ដ​ដដែល​នោះ ស្ថិត​នៅ​ក្នុង​ជម្រៅ​ដី​ដល់​ទៅ​៥២​គីឡូម៉ែត្រ​។ តាម​ការ​លើក​ឡើង​ពី​អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​គ្រោះ​មហន្ដរាយ​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា ការ​រញ្ជួយ​ផែនដី​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា តែ​ក្នុង​រយៈពេល​៤​វិនាទី​ប៉ុណ្ណោះ ប៉ុន្ដែ​អ្នកស្រុក​ដោយសារ​ការ​ភ័យ​ខ្លាច​ក៏​បាន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​អស់​ទៅ ។ មាន​គេហដ្ឋាន​២​ខ្នង មន្ទីរពេទ្យ​មួយ​កន្លែង និង​ឃ្លាំង​មួយទៀត ដែល​ស្ថិត​នៅ​ក្នុង​ក្រុង Kasonaweja រង​ការ​ខូចខាត​បន្ដិចបន្ដួច ហើយ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ បាន​បាត់​ខ្លួន បន្ទាប់​ពី​បាន​អណ្ដែត​ទឹក​នៅ​ក្នុង​ដង​ទន្លេ​មួយ ប៉ុន្ដែ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ គឺ​នៅ​ត្រង់​ចំណុច​ដែល​កើត​មានការ​រញ្ជួយ​ផែនដី​តែ​ម្ដង...

កូរ៉េខាងជើងថាសង្រ្គាមពិតជាផ្ទុះ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ(កូរ៉េខាងជើង) លោក Han Song-Ryol បានបញ្ជាក់ថា​ សង្គ្រាមនឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា ។​ ថ្លែងប្រាប់ BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះលោក Han Song-Ryol បានបញ្ជាក់​ទៀត​ថា កូរ៉េខាងជើង​​មិនខ្វល់នឹងការគំរាមវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក​និងការ​ថ្កោលទោស​ណា​មួួយ​ពីសហគមន៍អន្តរជាតិនិងសម័្ពន្ឋមិត្តនោះឡើយ ពោលគឺកូរ៉េខាងជើងនៅតែបន្តសាកល្បងមីស៊ីលនិងអភិវឌ្ឍន៍​អាវុធប្រល័ួលោកដដែល ។ ការលើកឡើងរបស់លោកអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​លោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បាននិយាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧ថា ​​កូរ៉េខាងជើងអាចនឹងជួបវាសនាដូចស៊ីរីនិងអាហ្វហ្កានីស្ថាន ហើយថា​ការអត់ធ្មត់​ចំពោះ​ប្រទេសនេះ​គឺអស់ហើយ។ យ៉ាងណាក៍ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក...

សមយុទ្ធយោធាដ៏កក្រើករវាង អាមេរិក-ឥណ្ឌា-ជប៉ុន កំពុង​បញ្ឆេះកំហឹងចិន

​ឥណ្ឌា​ ៖ ​បើយោងតាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ឆ្នាំ​២០១៧​ អោយដឹងថា កង​នាវាចម្បាំង​អា​មេ​រិ​ក​ដឹកនាំ​ដោយ​នាវា​ពិឃាត US Nimitz បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ហើយ ដើម្បី​ចូលរួម​សមយុទ្ធ​យោធា ជាមួយ​កង​នាវា​ជប៉ុន និង​ឥណ្ឌា ហើយ​ដែល​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ទៀត​សោត ធ្វើ​ឡើង​ក្នុង​ន័យ​ជាសារ​បែប​យុទ្ធសាស្ត្រ​មួយ​ផ្ញើ​ជូន​ទីក្រុង​ប៉េ​កាំ​ង ដែល​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ឥណ្ឌា នា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ​ ។ ទោះបី​យ៉ាងណា សមយុទ្ធ​យោធា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា កើត​មាន​ឡើង​គាប់​ជួន​ចិន និង​ឥណ្ឌា កំពុង​មាន​ជម្លោះ​នឹង​គ្នា​នៅ​តាម​តំបន់​ព្រំដែន ក៏​ដូច​ជា​ត្រូវធ្វើ​ឡើង​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា...

ស្រ្តីម្នាក់ប្តឹងមន្រ្តីជំនាញ ក្រោយលេបថ្នំាប្រឆំាងអេដស៍៨ឆ្នំា

ការ​ប្រកាស​របស់​ស្ត្រី ឈ្មោះ Suthida Saengsumat អាយុ​២០​ឆាំ្ន រស់នៅ​ក្នុង​ខេត្ត Roi Et ស្ថិត​នៅ​ភាគ​ឦសាន ចម្ងាយ​៥១៤​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ត្រី​រូប​នោះ​ទៅ​ពិនិត្យ​រក​មេរោគ​អេ​ដស៍​លើក​ទី​២ តែ​មិន​មាន​ក្រោយ​ពេល​នាង​បាន​លេបថ្នាំ​ប្រឆាំង​អេ​ដស៍​អស់​រយៈពេល​៨​ឆ្នាំ​នោះ​រួច​មក ។ បើ​តាម​ស្ត្រី​ជាដើម​បណ្តឹង​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ថា នាង​ត្រូវ​បាន​គេ​ប្រាប់​ថា​មាន​ផ្ទុក​ជំងឺអេដស៍ បន្ទាប់​ពី​គ្រូ​របស់​នាង​យក​នាង​ទៅ​ពិនិត្យ កាលពី​អាយុ​១២​ឆ្នាំ ដោយសារ​តែ​ពួក​គេ​សង្ស័យ​ថា​នាង​មាន​ជំងឺ​នេះ ក្រោយ​ពី​ឪពុក​នាង​ស្លាប់​ដោយសារ​តែ​ជំងឺអេដស៍ និង​ម្ដាយ​នាង​ចាប់ផ្ដើម​មាន​ជំងឺ​អា​ឡែ​រ​ហ្ស៊ី​ច្រើន​។ នាង Suthida Saengsumat បន្ត​ថា នាង​មាន​ត្រូវ​បាន​មិត្តភក្តិ​និង​អ្នក​រស់​ក្បែរ​ខាង​រើសអើង ក្រោយ​ដឹង​ថា​នាង​ផ្ទុកមេរោគ​អេ​ដស៍ ធ្វើ​ឲ្យ​នាង​យំ​ម្នាក់ឯង​និង​បាន​ឈប់​រៀន មុន​ពេល​រៀប​ការ ។...

ក្មេងប្រុស២នាក់លួចបាញ់ស្តេចសៀម

សមត្ថកិច្ច​អា​ឡឺ​ម៉​ង់​បាន​និង​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ក្មេង​ប្រុស​ជនជាតិ​អា​ឡឺ​ម៉​ង់​២​នាក់ ដែល​គេ​មិន​បង្ហាញ​អត្តសញ្ញាណ គ្រាន់តែ​ដឹង​ថា​ក្មេង​បង្ក​ទាំង​ពីរ​នាក់​មាន​អាយុ​ពី​១៣​ទៅ​១៤​ឆ្នាំ បាន​ប្រើ​កាំភ្លើង​ខ្យល់​លួច​បាញ់​ព្រះមហាក្សត្រ​ថៃ​ទើប​ឡើង​កាន់​អំណាច​គឺ​ព្រះ​អង្គ​ម្ចាស់មហា​វិ​ជ្ជ​រ៉ា​ឡុ​ង​កន (Moha Vajiralongkorn)ចេញពី​បង្អួច ខណៈ​ព្រះ​អង្គ​កំពុង​ជិះ​កង់​លម្ហែ​ព្រះ​កាយ​នៅ​ពេល​រាត្រី​ជិត​ព្រ​លាន​យន្តហោះ​ក្នុង​ទីក្រុង​មុ​យ​និ​ច (Munich) ។ ហេតុការណ៍​ខាងលើ​បាន​កើត​ឡោះ​ង​តាំងពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០១៧ ប៉ុន្តែ​ទើប​បែកធ្លាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ មិថុនា​កន្លង​មក ។ បើ​តាម​គេហទំព័រ​បរទេស​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការ​បាញ់​នេះ ព្រះមហាក្សត្រ​ថៃ​មិន​មាន​រង​របួស​ស្នាម​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាង​ថា ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នោះ​មាន​បំណង​បង្ក​របួស​ស្នាម ហើយ​ថា ទោះជា​ព្រះ​អង្គ​ម្ចាស់​ដែល​មាន​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា​អង្គ​នេះ ដែល​គេ​ដឹង​ថា មានមុខ​ជំនួញ​រកស៊ី​និង​តែងតែ​ឧស្សាហ៍​ចេញចូល​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​មិន​ដាក់​ពាក្យ​ប្តឹង​ក្តី ក៍​អាជ្ញាធរ​អា​ឡឺ​ម៉​ង់​បើក​កា​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាត់កា​តាម​ច្បាប់​ផង​ដែរ ៕    

កូរ៉េខាងត្បូងថានឹងកម្ទេចក្រុងព្យុងយ៉ាងឲ្យក្លាយជាផេះ

យោងតាមសារព័ត៌មានរបស់កូរ៉េខាងត្បូងដែលស្រង់ប្រភពស៊ើបការណ៍សម្ងាត់បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងត្រៀមនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦របស់ខ្លួនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសហគមន៍អន្តរជាតិពិសេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើប្រទេសកូរ៉េខាងជើង ក្រោយពី គីម ជុងអ៊ុន បញ្ជាបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៥ប្រកបដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឲ្យកើតមានរញ្ជួយដីកម្លំាង៥.៣រីស្ទ័រនៅភាគខាងកើតប្រទេសកូរ៉េខាងជើង ។ ទីភ្នាក់ងារកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ មេដឹកនំាវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុងអ៊ុន បានសើចចំអកចំពោះការប្រកាសរបស់ហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មលើប្រទេសខ្លួន នឹងថាមេដឹកនំាកូរ៉េខាងជើងទំាងអស់ត្រៀមខ្លួនជានិច្ចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដោយមិនខ្វល់ចំពោះការដាក់ទណ្ឌកម្មនោះឡើយ ។ សារព័ត៌មានកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនំាកូរ៉េខាងត្បូងបានប្រកាសភ្លាមៗថា ខ្លួននឹងកម្ទេចក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងឲ្យក្លាយជាផេះផង់ ប្រសិនបើកូរ៉ខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េពិសេសដែនអធិបតេយ្យរបស់កូរ៉េខាងត្បូង ។ ចំាមើលទំាងអស់គ្នា ថាតើនឹងមានអ្វីកើតឡើងនៅឧបទ្វីបកូរ៉េនាពេលដ៍ខ្លីនេះ ប្រសិនបើអ្វីៗធ្វើតាមការគ្រោងទុកនិងការសន្យារបស់ប្រទេសជាបងប្អូនជាគូសត្រូវនឹងគ្នាទំាងពីរនេះ...

នារី​ម្នាក់​នៅ​អា​មេ​រិ​ក និង​នារី​ម្នាក់​ទៀត​នៅ​អង់គ្លេស ជាប់​ឯតទគ្គ​កម្ម​ជា​ស្ដ្រី​ដែល​ទាប​និង​ខ្ពស់​បំផុត

យុវនារី​អា​មេ​រិ​ក​ម្នាក់​នេះ​បាន​ជាប់​ឯតទគ្គ​កម្ម​ជានា​រី​មានកំ​ពស់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ដោយ​នាង​មានកំ​ពស់​ដល់​ទៅ​ជាង​២​ម៉ែត្រឯណោះ ។ យុវនារី​រូប​នេះ​ឈ្មោះ Marvadene Anderson រស់នៅ​ក្នុង​ទីក្រុង Somerset រដ្ឋ​ញូ​វ​ជឺ​ស៊ី រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Somerset ។ Marvadene Anderson បានឱ្យ​ដឹង​ថា ពេល​នេះ នាង​កំពុង​មាន​ផែនការ​ដាក់​ពាក្យសុំ​ទៅ​អង្គការ​កំណត់ហេតុ​ឯតទគ្គ​កម្ម​ពិភពលោក (​ហ្គី​ណេ​ស​ប៊ុ​ក​) ដើម្បី​សុំ​ឱ្យ​ចុះ​ឈ្មោះ​នាង​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ឯតទគ្គ​កម្ម​ពិភពលោក (​ហ្គី​ណេ​ស​ប៊ុ​ក​) ជា​យុវនារី​មានកំ​ពស់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ ចំណែកឯ​នារី​ម្នាក់​ទៀត​នេះ បាន​ជាប់​ឯតទគ្គ​កម្ម​ជា​ស្ដ្រី​ទាប​បំផុត ដែល​មានកូន​នៅ​ក្នុង​ប្រទេស​អង់គ្លេស ។ នារី​ជា​ម្ដាយ​ដែល​មាន​មោទនភាព​រូប​នេះ​ឈ្មោះ Amanda...

ឆ្លាម​វាយប្រហារ​តារា​សម្តែង​ភាពយន្ត​អាសអាភាស នៅ​ឆ្នេរ​រដ្ឋ​ផ្ល​រី​ដា

យោង​តាម​សារព័ត៌មាន​ដា​លី​ម៉ែល​បាន​ផ្សាយ​អោយ​ដឹង​កាលពី​ថ្ងៃ​ទី​៥ ឧសភា នេះ​ថា តារា​ស្រី​សម្តែង​ភាពយន្ត​អាសអាភាស​មួយ​រូប ត្រូវ​ត្រី​ឆ្លាម​មួយ​ក្បាល​ក្នុង​ចំណោម​ប្រមាណ​១០​ក្បាល បាន​ខាំ​ជើង​របស់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ថត​រឿង​សម្រាប់​ក្រុមហ៊ុន​កម្សាន្ត​របស់​មនុស្ស​ពេញវ័យ​មួយ ។ Molly Cavalli តារា​សិច ស្ថិត​ក្នុង​សំលៀក​បំពាក់​ជា​ឈុត​ហែល​ទឹក​នោះ នាង​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​ការពារ​ក្នុង​ទឹក ដើម្បី​សំដែង​ក្បាច់​រាំ​របស់​នាង​ជាមួយនឹង​ម៉ាស៊ីន​ថត​នៅ​ក្នុង​ទឹកសមុទ្រ ពី​ឆ្នេរ​រដ្ឋ​ផ្ល​រី​ដា ស្រាប់តែ​នាង​ស្រែកហៅ​អោយ​គេ​ជួយ​ស្រង់​ចេញពី​ទឹក​ជាមួយនឹង​ការ​ឈឺចាប់ ដោយសារ​ត្រី​ឆ្លាម​បាន​វាយប្រហារ​លើ​ជើង​បណ្តាល​អោយ​រយះ​ចេញ​ឈាម​ផង​ដែរ ។ ទោះជា​យ៉ាងណា​នាង Molly ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​ចេញពី​ច​ង្គូ​ម​មច្ចុរាជ​សត្វ​ឆ្លាម​ដែល​បាន​វាយប្រហារ ។ បន្ទាប់​មក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស​របស់​នាង ៕ ...

អគ្គិភ័យឆាបឆេះដំបូលអគារ Trump Tower របស់ប្រធានាធិបតី​អាមេរិក

ញូយ៉ក ៖ អាជ្ញាធរ​បាន​និយាយ​ថា ផ្សែង​បាន​ហុយ​ឡើង​នៅ​លើដំបូល​អគារ​កប់​ពពក Trump Tower ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​កំពុង​ជួយ​អន្តរាគមន៍ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨ មក​រា ២០១៨ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ។ មន្ត្រី​ប៉ូ​លី​ស​ក្រុង​ញូ​វ​យ៉​ក បាន​និយាយ​ថា នៅ​មុន​ម៉ោង​៧​ព្រឹក​ព្រលឹម មានការ​ហៅ​ទូរស័ព្ទ​មួយ​ថា មាន​អគ្គិភ័យ​មួយ​កើត​មាននៅ​លើ​អាគារ​ជាន់​ទី​៦៨ អគារ​ប្រណីត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Trump Tower នៅ​លើ​មហាវិថី​ទី​៥ នៅ​ម៉ា​ន​ហា​តាន់ ។ ភ្លាម​ៗ​មិន​មានការ​ជម្លៀស​ទេ ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​បន្ត​នៅ​នឹង​កន្លែង ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​កន្លែង​កើតហេតុ ក្នុង​រង្វង់​ប៉ុន្មាន​នាទី​ក្រោយ​ការ​ហៅ​ទូរស័ព្ទ​ចូល...

គីម ជុងអ៊ុន ដាក់ទណ្ឌកម្មកីឡាករអត់ឈ្នះមេដាយអូឡំាពិក

កីឡាករ កីឡាការិនីមួយចំនួនដែលមិនឈ្នះមេដាយក្នុងចំណោមអត្តពលិកសរុប៣១នាក់ ដែលត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង បញ្ចូនឲ្យទៅចូលរួមប្រកួតកីឡាអូឡំាពិករដូវក្តៅនៅទីក្រុងរីយ៉ូ (Rio) ប្រទេសប្រេស៊ីល ដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នោះ នឹងអាចទទួលទណ្ឌកម្ម ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា អំឡុងពេលផ្តំាផ្ញើកីឡាករកីឡាការិនីរបស់ខ្លួនមុនពេលទៅចូលរួមប្រកួតកីឡាអូឡំាពិកនោះ មេដឹកនំាវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយដាក់លក្ខខណ្ឌឲ្យឈ្នះមេដាយមាសយ៉ាងហោចណាស់ចំនួន១៧ ក្នុងនោះមេដាយមាសត្រូវឲ្យឈ្នះយ៉ាងតិច៥ ប៉ុន្តែអត្តពលិកកូរ៉េខាងជើងរកបានតែមេដាយសរុប៧ប៉ុណ្ណោះ ក្នុងនោះមេដាយមាស២ បា្រក់៣និងសំរឹទ្ឋ២ ។ បើតាមសារព័ត៌មានដដែល អ្នកដែលឈ្នះមេដាយក្នុងការប្រកួតកីឡាអូឡំាពិករដូវក្តៅនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលនោះ នឹងទទួលបានប័ណ្ណសរសើរលើកទឹកចិត្តនិង រថយន្ត ផ្ទះ របបអាហារ...

បំផ្ទុះ​គ្រាប់បែក​ចំ​ពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន របួស​១៤​នាក់

ទីក្រុង​ម៉ានីល ៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាងក្រោយ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​មហាវិថី​កេ​ហ្សុ​ន ក្នុងស្រុក Quiapo ប្រទេស​ហ្វី​លី​ពី​ន ចំ​ពេល​មានការ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​១០​រូប ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ទីក្រុង​ម៉ានីល នេះបើតាមការចេញផ្សាយព័ត៌មានរបស់ rappler ។ បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ ពី​កន្លែង​ប្រជុំ​របស់​បណ្តា​មេដឹកនាំ​អាស៊ាន ។ ប៉ូលិស​បន្ត​ថា បើ​តាម​អង្គភាព​មីន​ផ្នែក​កំទេច​យុទ្ធភណ្ឌ បាន​រក​ឃើញ​ថា គ្រាប់បែក​ប្រើ​បំពង់​ច្នៃ សម្រាប់​ជា​ការ​បំផ្ទុះ ។...

សង្រ្គាមលោកលើកទី៣ជិតផ្ទុះហើយ ?

ក្រសួងមហាផ្ទៃរបស់ប្រទេសអាឡឺម៉ង់ បានអំពាវនាវឲ្យពលរដ្ឋខ្លួនរក្សាស្បៀងអាហារទុកប្រើប្រាស់ឲ្យបាន១០ថ្ងៃយ៉ាងតិច រាប់ទាំងបរិក្ខាថ្នាំពេទ្យផងដែរ សម្រាប់ដោះស្រាយបញ្ហាបណ្តោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន Frankfurter Allgemeine Sonntagszeitung (AFS) ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដែលស្រង់សម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃអាឡឺលឺម៉ង់ ដោយបញ្ជាក់ថា គម្រោងខាងលើនិងត្រូវសភាអនុម័តនៅថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ ប៉ុន្តែមិនបញ្ចេញព័ត៌មានលម្អិតនោះទេ។ ការអំពាវនាវរបស់ក្រសួងមហាផ្ទៃអាឡឺម៉ង់ខាងលើនេះ បានធ្វើឲ្យពលរដ្ឋអាឡឺម៉ង់ព្រួយបារម្ភ ហើយព័ត៌មានេះក៍បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោកដោយបារម្ភពីសង្គ្រាមលោកលើកទី៣ អាចកើតឡើងក្នុងពេលឆាប់ៗនេះ។ ការប្រកាសខាងលើក៍ស្របពេលដែលចិនធ្វើសមយុទ្ធទប់ទល់សង្គ្រាមបរមាណូ និងស្នើពលរដ្ឋត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមបរមាណូ ខណៈដែលរុស្ស៊ីបានសាងសង់ត្រង់សេធំៗជាច្រើនកន្លែងនៅក្រោមដី ដើម្បីទុកឲ្យពលរដ្ឋលាក់ខ្លួនពេលមានសង្គ្រាម។ ចំណែកកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីក (Ballistic Missile)...

ស្លាប់​ស្ត្រី​ខ្មែរ​ម្នាក់ ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤ នៅ​ក្រុង​បាងកក

ប្រទេស​ថៃ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤ ដែល​គេ​កំពុង​កសាង​ដើម្បី​ធ្វើការ​សម្អាត ហើយ​ក៏​បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែ​ម្តង នេះ​បើ​តាម​វេ​ប​សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ​២០១៨ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លេខ​២៤​និង​២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ដោយ​មាន​សម្លេង​ស្រែក​ទ្រ​ហ៊ោ​រយំ​ឡើង​កងរំពង​ថែម​ទៀត​ផង ពី​សំណាក់​កូន​ៗ របស់​ស្ត្រី​រង​គ្រោះ ។ យោង​តាម​របាយការណ៍​ពី​ភាគី​ថៃ ដែល​ហើយ​ទទួល​បាន​គឺ នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច...

កម្លាំង​សន្តិសុខ​ឥណ្ឌារឹបអូស​សារធាតុ​ហេ​រ៉ូ​អ៊ី​ន​ជិត​៥​គីឡូក្រាម ពី​តំបន់​ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន

កងកម្លាំង​សន្តិសុខ​ព្រំដែន​ឥណ្ឌា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​ប្រហែល​៥​គីឡូក្រាម​ត្រូវ​បាន​គេ​រឹបអូស​បាន​ពី​តំបន់​ភាគ​ជើង ជាប់​នឹង​តំបន់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន ​។ ការ​រឹបអូស​នេះបាន​ធ្វើ​ឡើង​ក្រោម​ការ​អន្តរាគមន៍​កាលពី​យប់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ នៅ​តំបន់​ចាន់​មូ​ឡា ស្ថិត​នៅ​រដ្ឋ​ភាគ​ខាងជើង​ពុន​ចាប ​។ លោក​ អា​នី​ល ប៉ា​លី​វ៉ាល់ គឺជា​មន្ត្រី​ប្រចាំ​ព្រំដែន​នៃ​កងកម្លាំង​សន្តិសុខ​ឥណ្ឌាបាន​និយាយ​ថា អង្គភាព​របស់​លោក​បាន​តាមដាន​សកម្មភាព​របស់​ក្រុម​រត់ពន្ធ​អាភៀន ហើយ​ក៏​រឹបអូស​បាន​សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៤​កញ្ចប់ ដែល​មាន​ទម្ងន់​ស្មើនឹង​៤.៧​គីឡូក្រាម ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​មានការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ក្នុង​ប្រតិបត្តិការ​លើក​នេះ​។ សូម​បញ្ជាក់​ថា សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ត្រូវ​បាន​រឹត​បន្តឹង​បន្ទាប់​ពី​មានការ​វាយប្រហារ​ពី​ពួក​ជីវពល​កាលពី​ខែ​មុន​ដោយ​បាន​សម្លាប់​មនុស្ស​៧​នាក់​៕

យានអវកាស​របស់​ទីភ្នាក់ងារ NASA ធ្វើ​ដំណើរ​ទៅ​ដល់​កូន​ភព​ភ្លុ​យ​តុង

នៅ​ថ្ងៃ​អង្គារ ទី​១៤​កក្កដា ប្រមាណ​ជា​ម៉ោង ១២​ថ្ងៃត្រង់​ម៉ោង​សកល (​ត្រូវ​នឹង​ម៉ោង ៧​ល្ងាច​ម៉ោង​នៅ​ប្រទេស​កម្ពុជា​) យានអវកាស ដែល​មានឈ្មោះ​ថា “New Horizon” នឹង​ហោះ​កាត់ ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត គឺ​ប្រមាណ​ត្រឹមតែ ១​ម៉ឺន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កូន​ភព​ភ្លុ​យ​តុង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ៥​ពាន់​លាន​គីឡូម៉ែត្រ​ពី​ភព​ផែនដី​។ នេះ​គឺជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​អាច​បញ្ជូន​យានអវកាស​ទៅ​ដល់​ក្បែរ​ភ្លុ​យ​តុង (​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​១៩៣០) ក្នុង​ពេល​ដែល​ភព​ផ្សេង​ៗ​ទៀត ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ សុទ្ធតែ​ធ្លាប់​មាន​យានអវកាស​ហោះ​កាត់​យ៉ាងតិច​ម្តង​រួច​មក​ហើយ​។ នៅ​ក្នុង​ល្បឿន​លឿន​រហូត​ដល់​ទៅ​ជិត ៥​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង យានអវកាស New Horizon...

ធ្លាក់យន្តហោះនៅរុស្ស៊ី ស្លាប់៧១នាក់

យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Saratov បាន​បាត់ដាន​ចេញពី​ប្រ​ព័​ន្ឋ​រ៉ា​ដា ហើយ​ត្រូវ​បាន​អាជ្ញាធរ​រុ​ស្ស៊ី​អះអាង​ថា បាន​ធ្លាក់​នៅ​ជិត​ភូមិ Argunovo ចម្ងាយ​ប្រហែល 80 គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ម៉ូ​ស្គូ​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​ថា​អ្នក​ដែល​នៅ​លើ​យន្តហោះ​ចំនួន​៧១​នាក់ បាន​ស្លាប់​ទាំងអស់​។ យន្ដហោះ​ដែល​ធ្លាក់​ប្រភេទ An-148 ដោយ​ហោះហើរ​ចេញពី​អាកាស​យាន្ត​ដ្ឋា​ន Domodedovo នាទី​ក្រុង Moscow ក្នុង​គោលបំណង​ទៅ​កាន់​ទីក្រុង Orsk នៃ​តំបន់​អ៊ុយ​រ៉ា​ល់​(Urals)នៅ​ជិត​ព្រំដែន​រុ​ស្ស៊ី​ជាមួយ​កា​ហ្សា​ក់​ស្ថាន ។ វា​បាន​ធ្លាក់​នៅ​រសៀល​ម៉ោង​ក្នុងស្រុក នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ៕    

ប្រមុខការពារជាតិកូរ៉េខាងត្បូងថានឹងធ្វើឃាត គីម ជុងអ៊ុន

រដ្ឋមន្រ្តីការពារជាតិរបស់កូរ៉េខាងត្បូងលោក Han Min Koo បាននិយាយនៅក្នុងសប្តាហ៍នេះថា កងកម្លំាងពិសេសរបស់កូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើឃាតមេដឹកនំាវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើកូរ៉េខាងជើងនៅតែបន្តគំរាមវាយប្រហារគ្រាប់នុយក្លេអ៊ែរទៀតនោះ ។ បើតាមលោកប្រមុខការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងមកនេះ សំណើសុំធ្វើឃាតមេដឹកនំាកូរ៉េខាងជើងបានត្រូវបញ្ជូនទៅកាន់រដ្ឋសភាដើម្បីសុំការអនុម័តយល់ព្រមហើយ ។ ការគំរាមរបស់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងនាពេលនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើងបានគំរាមថានឹងកម្ទេចទីក្រុងសេអ៊ូល និងកោះហ្គំាឲ្យក្លាយទៅជាផេះ ៕

ចាប់​ឈ្មួញ​រត់ពន្ធ​មាស​១៧​នាក់ មាន​១១​នាក់​លាក់​មាស​ក្នុង​រន្ធ​គូទ

ប្រទេស​ឥណ្ឌា ៖ បើ​តាម AFP បាន​ចុះ​ផ្សាយ​ថា ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​មនុស្ស​១១​នាក់ ក្នុង​ករណី​រត់ពន្ធ​មាស​ដោយ​លាក់​នៅ​ក្នុង «​រន្ធ​គូទ​» របស់​ពួក​គេ ដើម្បី​ដឹក​ជញ្ជូន​មាស​ឲ្យ​រួច​ផុត​ពី​មន្ត្រី​គយ ។ បើ​តាម​មន្ត្រី​គយ ដែល​បាន​សហ​ការណ៍​ជាមួយ​ប៉ូលិស បាន​ថ្លែង​ថា ការ​ឃាត់ខ្លួន​មនុស្ស​ក្បាលរឹង​មួយ​ក្រុម ដែល​មាន​ឧបាយកល​រត់ពន្ធ​មាស ខណៈ​យន្តហោះ​របស់​ពួក​គេ ធ្វើ​ដំណើ​ពី​ប្រទេស​ស្រី​លង្កា បាន​ចុះ​ចត​នៅ​ភាគ​ខាងត្បូង​ទីក្រុង Madurai នៃ​ប្រទេស​ឥណ្ឌា ។ មាន​អ្នកដំណើរ១១​នាក់​បាន​លាក់​មាស​ពី​៣២ ទៅ ៥០​ក្រាម នៅ​ក្នុង​រន្ធ​គូទ​របស់​ពួក​គេ ហើយ​១៧​នាក់​ផ្សេង​ទៀត បាន​លាក់​មាស​នៅ​ក្នុង​វ៉ា​លី​ឥ​វ៉ា​ន់​របស់​ពួក​គេ​...

បើ​លោក​វេជ្ជបណ្ឌិត​វៀតណាម ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក រឿង​ក្តី​ឧក្រិដ្ឋ​របស់​លោក​អាច​សើរើ

បន្ទាប់​ពី​លោក David Dao ត្រូវ​បាន​ទាញ​ពី​កៅអី​អូស​ចេញ​ដោយ​ហិង្សា​ពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ United Airline របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៩ ខែមេសា កន្លង​មក ប្រវត្តិ​រឿង​ក្តី​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ ចំនួន​៩៨លើក ក្នុង​កំណត់​ត្រា​របស់​តុលាការ ។ ប្រសិនបើ​គាត់​សម្រេចចិត្ត​ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ប៉ូ​លី​ស រឿង​ក្តី​ឧក្រិដ្ឋរបស់​គាត់​អាច​ត្រលប់​មក​រក​គាត់​វិញ​ក៏​អាច​ថា​បាន នេះ​បើ​យោង​តាម​លោក​មេធាវី​ទីក្រុង​ញូ​វ​យ៉​ក ។ មេធាវី​ញូ​វ​យ៉​ក​លោក Michael Dauti បានអោយ​ដឹង​ថា កន្លង​មក​លោក​វេជ្ជបណ្ឌិត David Dao ស្ថិត​ក្នុង​បញ្ជីខ្មៅ​នៅឡើយ...

អ្នកអប់រំផ្លូវភេទម្នាក់ថា លោកត្រំាធ្លាប់ថើបឲ្យ១ម៉ឺនដុល្លារ

នាង Jessica Drake ស្ថិតក្នុងវ័យ៤២ឆ្នាំ ជាអ្នកអប់រំផ្លូវភេទនិងតួសម្តែងភាពយន្ត បានចេញមុខចោទប្រកាន់បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រំា (Donald Trump) ថាបានថើបនាងរួចឲ្យលុយ១ម៉ឺនដុល្លារកាលពីប្រមាណ១០ឆ្នាំមុន អំឡុងពេលការប្រកួតកូនហ្គោល (Gofl) នៅទីលានវាយកូនហ្គោល Lake Tahoe រដ្ឋNevada សហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា Jessica Drake ជាស្រ្តីទី១១ហើយ ដែលចោទប្រកាន់លោកត្រំា វ័យ៧០ឆ្នាំ និងជាសេដ្ឋីមានទ្រព្យសម្បត្តិជិត៤ពាន់លានដុល្លារពីបទបំពានរាងកាយនិងផ្លូវភេទ ៕

​ប្រា​យុទ្ធ ចាន់​អូ​ចា ​បង្ហើប​ទីតាំង​លាក់ខ្លួន​របស់​អ្នកស្រី​យី​ង​ឡាក់​​ហើយ

បាងកក ៖ បន្ទាប់​ពី​តុលាការ​កំពូល​ថៃ ប្រកាស​សាលក្រម​រឿង​ក្ដី​អ្នកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នាយក​រដ្ឋមន្ដ្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រកាស​ជា​សាធារណៈ​ពី​ទីតាំង​ដែល​អ្នកស្រី​យី​ង​ឡាក់​បាន​លាក់ខ្លួន ។ លោក​បាន​ធ្វើ​តាម​ការ​សន្យា​ថា ឲ្យ​តែ​តុលាការ​ប្រកាស​សាលក្រម​ភ្លាម លោក​នឹង​ប្រាប់​ពី​ទីតាំង​អ្នកស្រី​យី​ង​ឡាក់​ភៀសខ្លួន​ទៅ​ភ្លាម​ផង​ដែរ ។ លោក​ប្រា​យុទ្ធ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពេល​នេះ​អ្នកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អា​រ៉ាប់​រួម ។ ក្រសួងការបរទេស​កំពុង​តាមដាន​បន្ដ ហើយ​ប៉ូលិស និង​សហការ​ជាមួយ​ក្រសួងការបរទេស រួម​ជាមួយ​ប៉ូលិស​អាំង​ទែ​ប៉ូ​ល ដើម្បី​តាម​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ។ អ្នកស្រី​យី​ង​ឡាក់...

ថ្ងៃនេះជាខួបឆ្នំាទី១៩នៃមរណភាពរបស់វីរបុរសសង្រ្គោះផែនដីពីសង្រ្គាមនុយក្លេអ៊ែរ

ប្រសិនបើ​អ្នក​កើត​នៅ​មុន​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​១៩៦២ គឺ​លោក វ៉ា​ស៊ី​លី អា​ឡិច​ហ្ស​ង់​ដ្រូ​វី​ច អា​គី​ប៉ូវ (Vasili Alexandrovich Arkhipov)ម្នាក់​នេះ​ហើយ​ ជា​អ្នក​សង្គ្រោះ​ជីវិត​អ្នក ។ នៅ​ថ្ងៃ​កាលបរិច្ឆេទ​ខាងលើ​នេះ​ដែរ ត្រូវ​បាន​គេ​ចាត់ទុកជា​ថ្ងៃ​ដែល​នឹង​កើត​មាននូវ​មហា​សោកនាដកម្ម​និង​ផែនដី​មួយ​ចំហៀង​ត្រូវ​បាន​បំផ្លាញ ប្រសិនបើ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​អតីត​សហភាព​សូ​វៀត​(​បច្ចុប្បន្ន​ប្រទេស​រុ​ស្ស៊ី​)​និង​សហរដ្ឋអាមេរិក​ផ្ទុះ​ឡើង​។ ដំណើររឿង មាន​យន្តហោះ​ស៊ើបការណ៍​របស់​សហរដ្ឋអាមេរិក​១​គ្រឿង​បាន​ត្រូវ​បាញ់​ទម្លាក់​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​គុយ​បា និង ១​គ្រឿង​ទៀត បាន​បាត់ដាន​នៅ​ក្នុង​ដែនអាកាស​របស់​អតីត​សហភាព​សូ​វៀត អំឡុង​ពេល​ភាព​តានតឹង​ខ្លាំង​រវាង​អា​មេ​រិ​ក​និង​សូ​វៀត ដែល​កើត​ចេញពី​កម្មវិធី​ផលិត​គ្រាប់​មី​ស៊ី​ល​របស់​ប្រទេស​គុយ​បា​នា​សម័យ​កាលនោះ ។ ក្រោយ​យន្តហោះ​ស៊ើបការណ៍​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​និង​បាត់ សហរដ្ឋអាមេរិក​បាន​ចោទ​សហភាព​សូ​វៀត​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាញ់​យន្តហោះ​ទាំង​ពីរ​គ្រឿង និយាយ​ឲ្យ​ចំ​គឺជា​អ្នក​បាញ់ ទើប​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​នាវាចម្បាំង​ប្រភេទ USS Beale ដើម្បី​វាយប្រហារ​សំដៅ​នាវាមុជទឹក​របស់​សហភាព​សូ​វៀត...

រញ្ជួយដីព្រឹកនេះនៅឥណ្ឌូនេស៊ីសម្លាប់មនុស្សជិត២០នាក់

យ៉ាងហោចណាស់មនុស្ស១៨នាក់បានត្រូវអាជ្ញាធរថាបានស្លាប់ដោយគ្រោះធម្មជាតិរញ្ជួយដីកម្លំាង៦.៥រីស្ទ័របានវាយប្រហារខេត្តអាសេ(Aceh)ភាគខាងជើងកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ។ សេចក្តីរាយការណ៍បានបន្តថា ក្រៅពីមនុស្សស្លាប់១៨នាក់ ក៍មានមនុស្សបាត់ខ្លួននិងរបួសរាប់សិបនាក់និងអគារ ផ្ទះសម្បែងជាច្រើនខ្នង បានរងការបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ចួយដីនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ។ គួររំលឹកថា កាលពី១២ឆា្នំមុន ពោលគឺកាលពីឆ្នាំ២០០៤ មនុស្សជាង១២ម៉ឺននាក់បានស្លាប់ដោយសារគ្រោះរញ្ជួយដីក្រោមបាតសមុទ្រនិងបង្កទៅជារលកយក្សស៊ូណាមិ នៅតំបន់ក្នុងខេត្តអាសេខាងលើនេះ ៕

ប្រធានាធិបតីហ្វីលីពីនបញ្ជាឲ្យតកម្ទេចឡានទំនើបគេចពន្ឋ ចុះខ្មែរ ?

ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក​រ៉ូ​ឌ្រី​ហ្គូ ឌូ​ទែ​រ​តេ (Rodrigo Duterte) បាន​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​បំផ្លាញ​ចោល​នូវ​រថយន្ត​ប្រភេទ​ប្រណីត​ចំ​នួ ន ៣០​គ្រឿង ដែល​គយ​ហ្វី​លី​ពី​ន​ចាប់​បាន​ថ្មី​ៗ​នេះ ដោយសារ​អំពើ​រត់គេច​ពន្ធ ។ យោង​តាម​ការិយាល័យ​គយ​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ថា ប្រធានាធិបតី​លោក Rodrigo Duterte បាន​ទៅ​ត្រួតពិនិត្យ​ឃ្លាំង​ផ្ទុក​រថយន្ត​ទំនើប​ៗ ៣០ គ្រឿង​កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ​ម្សិលមិញ ដែល​ត្រូវ​គេ​ជឿ​ថា​ជា​រថយន្ត​រត់ពន្ធ ចូល​មក​ប្រទេស​នេះ​។ រថយន្ត​ចំនួន ២០ គ្រឿង​មាន​តម្លៃ​សរុប ១,២ លាន​ដុល្លារ​ត្រូវ​បាន​បំផ្លាញ​ដោយ​ម៉ាស៊ីន​ឈូស​ឆាយដី​មួយ​គ្រឿង​នៅ​ការិយាល័យ​គយ​ក្នុង​រដ្ឋធានី​ម៉ានីល ខណៈ​ដែល​រថយន្ត​ថ្មី​សន្លាង ១០ គ្រឿង​ទៀត​ត្រូវ​បាន​ត្រូវ​បាន​បំផ្លាញ​ដោយ​ប្រើ​គ្រឿងចក្រ​Bulldozor...

វាយប្រហារដោយកំាបិតស្លាប់១៩នាក់

យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់និងរបួស២៥នាក់(ធ្ងន់២០នាក់)ដោយសារអំពើវាយប្រហារចាក់សម្លាប់ដោយកំាបិតពីបុរសម្នាក់ ។ ហេតុការណ៍នេះបនាកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោងនៅក្នុងប្រទេសជប៉ុន នៅមជ្ឈមណ្ឌលស្តានីតិសម្បទា ក្នុងទីក្រុង Sagamihara ស្ថិតនៅប្រមាណ៥០គីឡូម៉ែត្រភាគខាងលិចទីក្រុងតូក្យូ ។ ជនដៃដល់ឈ្មោះ Satoshi Uematsu អាយុ២៦ឆ្នាំ ជាអតីតអ្នកបម្រើការងារស្តានីតិសម្បទានៅក្នុងមជ្ឈមណ្ឌលខាងលើ បានប្រគល់ខ្លួនឲ្យប៉ូលិស ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាព ។ យោងតាម NHK World របស់ជប៉ុនបានឲ្យដឹងថា នៅពេលនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេត និងមិនទាន់សន្និដ្ឋានថាអំពើឃាតកម្មនេះផ្តើមឡើងដោយមូលហេតុអ្វីនៅឡើយទេ ៕  

បែកធ្លាយលុយ Bill Gates ២ដងបានស្មើលុយ ពូទីន

យោងតាមគេហទំព័រ Business Insider និងរបាយការណ៍របស់ Panama Papers បានឲ្យដឹងថា ប្រធានានាធិបតីសហព័ន្ឋរុស្ស៊ី លោក Vladimir Putin ក្នុងវ័យ៦៤ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណពី១៤៤ពាន់លានដុល្លារអាមេរិក ទៅ២០០ពាន់លានដុល្លារអាមេរិក ។ បើតាមប្រភពដដែល ទ្រព្យសម្បត្តិរបស់មេដឹកនំាដ៍មានឥទ្ឋិពលបំផុតទំាងនៅរុស្ស៊ីនិងលើពិភពលោកទាំងនោះបានមកសេវាកម្មជំនួញជាច្រើនដូចជា៖ ក្រុមហ៊ុនប្រេង និងឧស្ម័ន អចលនវត្ថុ ធនាគារ សាលារៀន មន្ទីរពេទ្យ និងក្រុមហ៊ុនសំណង់ …          ។ល។ ខណៈដែល ទស្សនាវដ្ដី...

កំពុងរាយការណ៍ព័ត៌មានពីអាកាសធាតុ ត្រូវរន្ទះបាញ់

ខណៈពេលកំពុងរាយការណ៍ព័ត៌មានស្តីពីខ្យល់ព្យុះ លាយឡំភ្លៀងខ្លំាងនិងរន្ទះ ហើយសីតុណ្ហ​ភាព​ស្ថិតក្នុង​កម្រិត​១២​​អង្សាសេ បុរសជាអ្នកកាសែតម្នាក់បានត្រូវរន្ទះបាញ់ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅក្នុងទី​ក្រុង​ផែ Dalian ខេត្តឡៅនីង (Liaoning) ប្រទេសចិន ។ ជនរងគ្រោះឈ្មោះ លូ ហ្សាវដុង ( Lu Xiaodong) ជាអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ Dalian TV ៕

ពលរដ្ឋបារំាងកំពុងរកសំឡេងដើម្បីឲ្យអូបាម៉ាដឹកនំា

ប្រជាពលរដ្ឋបារំាងមួយចំនួនបាននិងកំពុងប្រមូលស្នាមមេដៃគំាទ្រចំនួន១លានសំឡេងដើម្បីបញ្ចុះបញ្ជូលអតីតប្រធានាធិបតីអាមេរិកទី៤៤គឺលោក បារ៉ាក់ អូបាម៉ា មកប្រកួតប្រជែងតំណែងប្រធានាធិបតីបារំាង ដែលតាម​គម្រោង​​នឹងធ្វើការបោះឆ្នោតនៅខែមេសា ឆ្នាំ២០១៧ខាងមុខ ។ ក្នុង​ញត្តិ​ខាង​លើ​​បាន​សរសេរ​​ពាក្យ​ស្លោក​ជា​ភាសា​បារាំង​ថា “Oui on peut” មាន​ន័យ​ថា “បាទ/ចាស យើង​អាច​” និង​អម​ដោយ​ពាក្យ​ថា​ “អតីត​មេបញ្ជាការ​រូប​នេះ​សក្ដិសម​បំផុត​លើ​លោក​​​ក្នុង​ការ​បន្ត​​ធ្វើ​ជា​ប្រធានាធិបតី​បារាំង។ មកដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ មិនទាន់មានប្រតិកម្មតបយ៉ាងណានៅឡើយទេពីមេដឹកនំាបារំាង ក៍ដូចជាលោក​បារ៉ាក់ អូបាម៉ាផ្ទាល់ ។ នៅ​​ប៉ុន្មាន​​ថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​​ប្រមាណ ៥០០​​សន្លឹក​ត្រូវ​បាន​បិទ​​តាម​ទី​សាធារណៈ​ទូទាំង​ក្រុង​ប៉ារីស​ដោយ​ជំរុញ​ឲ្យ​គ្រប់​គ្នា​​ចូល​ទៅ​គាំទ្រ​ញត្តិ​​ក្នុង​គេហទំព័រ​របស់​ពួក​គេ។ ក្រុម​​អ្នក​​ធ្វើ​ញត្តិ​ខាងលើនេះ ព្រោះ​ពួក​គេ​​មិន​ពេញ​ចិត្ត​​នឹង​បេក្ខជន​ប្រធានាធិបតី​បារំាងបច្ចុប្បន្ន។

រសៀលនេះ មានការចាប់ជំរិតលើយន្តហោះអារ៉ាប៊ី

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីតមួយគ្រឿង (Saudi Arabian Airline ) បានបង្ខំចុះចតបន្ទាន់នៅព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ទីក្រុងម៉ានីឡាប្រទេសហ្វីលីពីន បន្ទាប់ពីអ្នកបើកបរយន្តហោះ (Pilot) បានប្រាប់ថាមានការគំរាមមួយនៅលើយន្តហោះ ។ យ៉ាងណាក៍ដោយ បើតាមប្រធានអាកាស៊ីចរណ៍ស៊ីវិលរបស់ប្រទេសហ្វីលីពីន ពិតជាមានយន្តហោះក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabian Airline ) ចុះចតនៅព្រលានយន្តហោះអន្តរជាតិ Ninoy Aquino នោះបា្រកដមែន ប៉ុន្តែមូលហេតុពិតបា្រកដមិនទាន់ច្បាស់នៅឡើយទេ...

កូរ៉េ​ខាង​ក្បួ​ង​ស្នើ​ឲ្យ​អា​មេ​រិ​ក​​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD បន្ដែម

សេ​អ៊ូ​ល ៖ សារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​ចេញផ្សាយ​ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ ខែមេសា ២០១​នេះ​ថា នៅ​ទី​នេះ​គ្មាន​ទេ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​កម្រិត​ខ្ពស់​របស់​សហរដ្ឋអាមេរិក តាមតែ​អាច​ធ្វើ​ទៅ​បាន​នៅ​ថ្ងៃ​ទី 9 ខែឧសភា ខាង​មុខ​នេះបន្ថែមទៀត ។ ប្រទេស​កូរ៉េ​ខាងត្បូង​រំពឹង​ទុក​ថា សហរដ្ឋអាមេរិក​អាច​ព​ន្លឿ​ន​នៃ​ការ​នាំ​យក​ស្ថានីយ​ការពារ​កម្ពស់​ខ្ពស់​(THAAD) ទៅ​កាន់​តំបន់​ឧបទ្វីប​កូរ៉េ​អោយ​បាន​ឆាប់​ៗ សម្រាប់​កូរ៉េ​ខាងត្បូង​កំណត់​ជ្រើសរើស​ជា​ប្រធាន​ថ្មី​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាងជើង ។

ប្រវត្តិ​ នៃ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិ​ស្មាស «​លោកតា ​ណូអែល​»

បុណ្យ​ណូអែល (Noël) ដែល​គេ​នាំ​គ្នា​ប្រារ​ព្វ​ជា​រៀង​រាល់​ឆ្នាំ​នេះ យក​លំនាំ​តាម​បែប​អា​មេ​រិ​កាំ​ង និង​ជា​បុណ្យ​សាំង នី​កូ​ឡា (saint Nicolas) តាមរ​បែប​អ៊ឺ​រ៉ុ​ប​។ នៅ​អា​មេ​រិ​ក «​លោកតា​ណូអែល​»​មានឈ្មោះ​ថា «​សាន​តា ក្លូ​ស (Santa Claus - ឈ្មោះ​ហៅ​តាម សំនៀង​របស់​ជនជាតិ​ហូ​ឡង់​)» ហើយ​បាន​ចេញ​ជា​រូបរាង​ឡើង នៅ​សតវត្ស​ទី​១៩​។ នៅ​បារាំង គេ​ទើបនឹង​ចាប់ផ្ដើម​និយាយ​ខ្លាំង ពី​«​លោកតា​ណូអែល​» នៅ​កណ្ដាល​សតវត្ស​ទី​២០​ប៉ុណ្ណោះ​។ ការងារ​របស់ «​សាន​តា ក្លូ​ស...

ស្លុត​ស្មារតី យន្តហោះ​ថៃ​ឡើង​ផុត​ពី​ដី កង្ហារ​ម៉ាស៊ីនស្លាប​ម្ខាង​ឈប់​វិល

អ្នកដំណើរ​ភ័យរន្ធត់​តក់ស្លុត ខណៈ​ពួក​គេ​បាន​មើលឃើញ​តាម​បង្អួច​យន្តហោះ និង​បាន​ថត​កង្ហារ​យន្តហោះ​មិន​វិល ក្រោយ​ពី​ម៉ាស៊ីន​នៅ​ស្លាប​ម្ខាង​មាន​ភ្លើង​ឆាបឆេះ ។ យន្តហោះ​ដែល​មាន​កង្ហារ​២ ដែល​ដឹក​អ្នកដំណើរ​ចំនួន​៨៤​នាក់ បាន​ហោះ​ចេញពី​ខេត្ត​សា​ខន ប្រទេស​ថៃ កាលពី​ម៉ោង​៣​និង​១០​នាទី ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៨ ប៉ុន្តែ​ពេល​ដែល​យន្តហោះ Nok-Air ហោះ​ឡើង​ពី​ដី​ក្នុង​កម្ពស់​១.៥​គីឡូម៉ែត្រ បាន​ប្រមាណ​២​នាទី​ក្រោយមក ម៉ាស៊ីន​យន្តហោះ​មួយ​មាន​បញ្ហា បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្មៅ​ជុំវិញ​ម៉ាស៊ីន ។ អ្នក​បើក​យន្តហោះ​ម្នាក់ បាន​សម្រេចចិត្ត​ហោះ​ត្រឡប់​ក្រោយ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​វិញ បន្ទាប់​ពី​បានឮ​អ្នកដំណើរ​ប្រាប់​ថា "​ម៉ាស៊ីន​មាន​បញ្ហា រអាក់រអួល​" ។ ក្រុម​អាកាសយានិក​បាន​សុំ​ទោស​ក្រុម​អ្នកដំណើរ ចំពោះ​ឧ​បទ្ទ​ហេតុនេះ ។ ទោះជា​យ៉ាងណា...

មន្ត្រី​ខ្មែរ​ខ្លះ​ប្រើ Telegram និង WhatsApp បើ​មានរឿង​សម្ងាត់​មិន​អាច​លាក់បាំង​ពី​​ចារកម្ម​អា​មេ​រិ​ក?

ទីក្រុង​ឡុ​ង​ដ៏ ៖ បើ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ធំ​ៗ​នៅ​លើ​ពិភពលោក អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មីនា ២០១៧ នេះ​ថា ផ្អែក​លើ​ឯកសារ​សម្ងាត់ ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​គេហទំព័រ Wikileaks បាន​បង្ហាញ​ថា ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​អា​មេ​រិ​ក ហៅ​កាត់ CIA អាច​មាន​លទ្ធភាព​ជ្រៀតចូល និង​ប្រមូល​សារ​ឆ្លើយឆ្លង​តាម​សារ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​​ឆ្លើយឆ្លង​តាម​សារមួយ​ចំនួន​មាន​ដូច​ជា Telegram, WhatsApp, Weibo, Clockman និង​កម្មវិធី​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ផ្សេង​ទៀត ត្បិត CIA បាន​តាមដាន ក៏​ដូច​ជា​កំពុង​គ្រប់គ្រង​ទូរស័ព្ទ​ដៃ​ស្មា​ត ដល់​ទៅ​៨៥​ភាគរយ...

ចប់ហើយ! ក្រុមមេឃខៀវ Manchester City រងពិន័យពី FA លើករណីបំពានច្បាប់ថ្នាំជំនួយកំលាំង

សហព័ន្ធបាល់ទាត់ចក្រភពអង់គ្លេស FA បានចេញសេចក្តីប្រកាសតំរូវអោយក្រុមមេឃខៀវ Manchester City បង់ប្រាក់ពិន័យប្រមាណ៣ម៉ឺន៥ពាន់ផោនលើករណីល្មើសច្បាប់ថ្នាំជំនួយកំលាំង។ ជាការពិត Manchester City តម្រូវអោយផ្តល់ពត៌មានផ្លូវការពីទីតាំងនិងការហ្វឹកហាត់ដើម្បីសហព័ន្ធធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើស្ថានភាពសុខភាពកីឡាករបានត្រឹមត្រូវ  ប៉ុន្តែពួកគេមិនបានគោរពតាមលក្ខខ័ណ្ឌដល់ទៅ៣ដងមកហើយ ដូចនេះទើបសហព័ន្ធ FA សំរេចធ្វើការពិន័យតែម្តង។ ក្នុងនោះដែរ ទណ្ឌ​កម្មនេះបានធ្វើឡើងក្រោយការប្រជុំពីគណៈកម្មាការឯករាជ្យមួយ ដោយព្រមាន Manchester City កុំអោយមានកំហុសឆ្គងនាពេលអនាគតផងដែរ៕
video

វីដេអូ ពន្លឺ​បៃតង​ហោះ​កាត់​ផ្ទៃមេឃ​ ធ្វើឲ្យជប៉ុនឆ្ងល់ តើជាអ្វី?

ប្រទេសជប៉ុន ៖ ដុំ​ភ្លើងពណ៌​បៃតង ​ដ៏​អាថ៌​កំបាំង​មួយ ​ត្រូវ​បាន​គេ​ឃើញ​ហោះ​យ៉ាង​លឿន​ លើ​ផ្ទៃមេឃ​ ក្នុងប្រទេស​ជប៉ុន​ កាលពី​យប់​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៦នេះ ។ ដុំ​ភ្លើងពណ៌​បៃតង​យ៉ាងចម្លែកនោះ​ ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​ទូរទស្សន៍​ជប៉ុន ​នៅ​ភាគ​ខាងលិច​ប្រទេស ​ហើយ​បន្ទាប់​មក​ក៏ត្រូវ​បាន​ផ្សាយ​ដោយ​ក្រុមហ៊ុន​វិទ្យុ​-​ទូរទស្សន៍​ជប៉ុន NHK ។ របស់ដែល​ហោះអាថ៌​កំបាំង​នោះ​ ធ្វើអោយប្រជាជនជប៉ុនងើយឆ្ងល់យ៉ាងខ្លាំងថា ជារបស់អ្វី? វាជាបក្សី ឫជាយន្តហោះ? ដែលហោះពីលើ​ដែនដី​ ពិតជា​ពោរពេញ​ដោយ​អាថ៌​កំបាំងមែន​ ។ ទោះបី​យ៉ាងណាបណ្តា​តារាវិទូ​ជប៉ុន ពុំ​យល់​ឃើញ​ដូច្នេះ​ឡើយ ហើយ​ពួក​គេ ​រហូត​ត្រៀម​លាតត្រដាង​ពី​ការ​លេច​ដុំ​ភ្លើង​ហោះ​នោះ​ទៀត​ផង...

រថយន្តលោក ពូ ទីន ជួបគ្រោះថ្នាក់ចរាចរណ៍

រថយន្តផ្លូវការរបស់ក្រុមប្រឹក្សាសហព័ន្ឋរុស្ស៊ី ដែលដឹកលោកប្រធានាធិបតីសហព័ន្ឋរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើវិថី Kutuzovsky ក្នុងរដ្ឋធានីមូស្គូ បណ្តាលឲ្យអ្នកបើកបរសំណព្វចិត្តមានបទពិសោធន៍ជាង៤០ឆ្នាំរបស់លោក ពូ ទីន បានស្លាប់បាត់បង់ជីវិត ។ បើតាមគេហទំព័របរទេសបានផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត Mercedes មួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសដៅគ្នា បើកមកបុករថយន្ត BMWប្រធានាធិបតីរុស្ស៊ីតែម្ដង ប៉ុន្តែលោក ពូ ទីន មិនស្ថិតក្នុងរថយន្តនោះទេ គឺលោកប្រធានាធិបតីកំពុងចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនិងឧស្សាហកម្មជឿនលឿនទំាង២០លើពិភពលោក (G20)នៅក្នុងប្រទេសចិន ៕    

បើ គឹម ជុងអ៊ុន កំរោលចូលមានអ្វីកើតឡើង?

បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា«វាសនាអាមេរិកនឹងអាចបញ្ចប់នៅក្នុងសង្រ្គាមលោកលើកទី៣ » ប្រសិនបើជប៉ុនរងការវាយប្រហារពីកូរ៉េខាងជើង ព្រោះជប៉ុនមិនចាំបាច់ ធ្វើអ្វីឡើយ ប្រសិនបើមូលដ្ឋានទ័ពអាមេរិកនានារងការវាយប្រហារពីកូរ៉េខាជើងមែននោះ ។ លោក Donald Trump បាននិយាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ដោយបញ្ជាក់ទៀតថា «បុរសដែលតែងតែបង្កការគំរាមកំហែងនៅក្នុងតំបន់និងពិភពលោក គឺលោក គឹម ជុងអ៊ុន មេដឹកនំាកូរ៉េខាងជើង ប្រសិនបើគាត់នៅសុខៗស្រាប់តែកំរោលចូល និងធ្វើនូវៗអ្វីដែលមេដឹកនំាកូរ៉េខាងជើងរូបនេះតែងព្រមាននិងគំរាមកំហែងនោះ អាមេរិកនឹងត្រូវបញ្ចប់»៕

រឿង​ផែនការ​ប៉ង​ធ្វើឃាត​លោក​ប្រា​យុទ្ធ​ក្នុងស្រុក​ថៃ ចង់ទាញ​ខ្មែរ​ឲ្យ​ចូល​ពាក់ព័ន្ធ?

បាងកក ៖ យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មីនា ២០១៧​ នេះ​អោយ​ដឹង​ថា ក្រោយ​ពី​ការ​រក​ឃើញ​កន្លែង​លាក់​អាវុធ​មួយ​របស់​ពួក​សកម្មជន​ប្រឆាំង​របប​យោធា ប៉ូលិស​ថៃ​អះអាង​ថា​បាន​រក​ឃើញ​គម្រោងការ​ប៉ង​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​អាវុធ​ដែល​រក​ឃើញ​ទាំងនេះ​គេ​ថា ជា​របស់​សមាជិក​ក្រុម​អាវ​ក្រហម​ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ។ មេ​ប៉ូលិស​ថៃ​លោក JAKTHIP CHAIJINDA បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុក​ថៃ​ថា យើង​រក​ឃើញ​កាំភ្លើង​វែង​ជា​ច្រើន​ដើម ព្រមទាំង​កែវ​យិ​ត ដែល​គេ​ត្រៀម​សម្រាប់​ធ្វើឃាត​មេដឹកនាំ​ប្រទេស​លោក​ចាន់​អូ​ចា ។ ទោះបីជា​យ៉ាងណា លោក​មេ​ប៉ូលិស​ថៃ​ពុំ​បាន​បង្ហាញ​ភស្តុ​តាង​ផ្សេង​ទៀត នៃ​ការ​ប៉ង​ធ្វើឃាត​ឡើយ ។ ប៉ុន្តែ​បែរជា​និយាយ​បន្ត​ថា មេដឹកនាំ​អាវ​ក្រហម​រូប​នេះ​អាច​លាក់ខ្លួន​នៅ​កម្ពុជា​ផង...

រញ្ជួយ​ដី ៦,៦​រ៉ិ​ច​ទ័​រ បង្ក​ការ​ភ័យ​ស្លន់ស្លោ នៅ​ប៉ា​ពួ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

កាសែត​AFP​បានឱ្យ​ដឹង​ថា ការ​រញ្ជួយ​ដី​កំរិត ៦,៦​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​នៅ​ជម្រៅ​២៤​គីឡូម៉ែត្រ ដែល​មាន​អនុភាព​វាយប្រហារ​តំបន់​ប៉ា​ពួ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ពី​ថ្ងៃ​សុក្រ ទី​២៥ កញ្ញា នេះ មាន​រយៈពេល​ប្រហែលជា​២​នាទី ធ្វើ​ឲ្យ​ប្រជាជន​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោ​ហើយ​រត់​មក​នៅ​ខាងក្រៅ ប៉ុន្តែ​មិន​មានការ​ព្រមាន​រលក​ស៊ូ​ណា​មីនោះ​ទេ​។

រំលោភសម្លាប់ រួចស៊ីសាច់ទៀត

យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ី​ន​ហួរ បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ត្រូវ​បាន​តុលាការ​ប្រទេស​ឥណ្ឌា​កាត់ទោស​ប្រហារជីវិត ពាក់​ព័​ន្ឋ​នឹង​ការ​រំលោភ​សម្លាប់​និង​ស៊ីសាច់​នារី​ជា​អ្នកបម្រើ​ម្នាក់​កាលពី​១០​ឆ្នាំ​មុន នៅ​ក្នុង​ទីក្រុង Noida ក្បែរ​រដ្ឋធានី​ញូ​ដេ​លី ។ ទីភ្នាក់ងារ​ដដែល​បញ្ជាក់​ទៀត​ថា តុលាការ​បាន​រក​ឃើញ​ថា លោក Maninder Singh Pandher និង​ជំនិត​របស់​លោក​ម្នាក់​ទៀត ឈ្មោះ Surinder Koli ពិតជា​មានទោស​ក្នុង​បទល្មើស ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ក្នុងភូមិ Nithari នៃ​ក្រុង Noida​។ ចៅក្រម​ពិសេស CBI លោក Tiwari...

ព្រះចៅអធិរាជជប៉ុនយាងបំពេញទស្សនកិច្ចនៅយួន

យោងតាម NHK WORLD របស់ជប៉ុនបានឲ្យដឹងថា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ​ (Akihito)និងអគ្គមហេសី​បានចាកចេញពី​អាកាស​​យានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូហើយ ដើម្បីយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង​ទៅកាន់​ប្រទេសវៀតណាម ។ មុនពេលចាកចេញពីព្រលានយន្តហោះ Haneda ព្រះចៅអធិរាជបានមានបន្ទូលជាមួយលោកនាយករដ្ឋមន្រ្តី ហ្ស៊ុនហ្សូ អាបេ និង សមាជិករាជវង្សានុវង្សរបស់ព្រះអង្គផងដែរ ហើយតាមគម្រោងព្រះអង្គទំាងទ្វេនឹងយាងដល់​ទីក្រុង​ហាណូយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ អំឡុងពេលទស្សនកិច្ចរយៈពេល៦ថ្ងៃនៅក្នុងប្រទេសវៀតណាមនេះដែរ ព្រះចៅអធិរាជនិងអគ្គមហេសីនឹង​ត្រូវ​បាន​ទទួលគារវកិច្ចជាផ្លូវរដ្ឋ ហើយព្រះអង្គបានមានព្រះរាជបន្ទូលថា ដំណើរទស្សនកិច្ចទៅកាន់​ប្រទេសស្ថិតក្នុង​តំបន់អាស៊ីអាគ្មេយ៍មួយនេះ សង្ឃឹម​ថានឹងមានការយោគយល់គ្នាទៅវិញទៅមកលើទំនាក់ទំនង​រវាងប្រទេសទំាង​ពីរ​។ នៅថ្ងៃពុធស្អែក ព្រះអង្គទំាងទ្វេនឹងត្រូវបានទទួលលៀងសោយភាជន៍ដោយប្រធានាធិបតីវៀតណាមលោក ត្រាន់ ដាយខ្វាង(...