ហ៊ុន សែន ហៅ សម រង្ស៊ី ជាជនជម្លើយតពូជ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី​ថា​ជា​ជន​ជម្លើយ​ត​ពូជ ដែល​លោក​មិន​ចេះ​ធ្វើការ​ជាមួយ​នោះ​ទេ ។ បើ​តាម​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ចរិត​របស់​បក្ស​ប្រឆាំង​គ្មាន​ថ្ងៃ​បាន​កាន់កាប់​ប្រទេស​កម្ពុជា​នោះ​ឡើយ​។ លោក​បន្ត​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ច្រើន ហើយ​កម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ដៃ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ពី​លោក សម រ​ង្ស៊ី ដែល​កំពុង​និ​រ​ទស​ខ្លួន​នៅ​ក្រៅប្រទេស​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ ។ ថ្លែង​ចេញពី​វិមាន​សន្តិភាព​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ លោក ហ៊ុន សែន ក៍បាន​បញ្ជាក់​ទៀត​ថា...

បេក្ខជននំាភាសាបាលីចូលបន្ទប់ ដើម្បីសូត្របន្ទន់ចិត្តអនុរក្ស

បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ បាក់​ឌុ​ប កាលបរិច្ឆេទ​ប្រឡង​ថ្ងៃ​ទី​២១-២២ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​នាំ​យក​ភាសាបាលី​ចូល​បន្ទប់​ប្រឡង ដើម្បី​សូត្រ​បន្ទន់ចិត្ត​អនុរក្ស​ប្រចាំ​បន្ទប់​ឲ្យ​ទន់​ចិត្ត កុំ​ឲ្យ​ចាប់​ប្រ៊ុ​យ​ញ៉ុ​ង ឬ​ឯកសារ និង​ការ​លួច​ចម្លង​គ្នា​ក្នុង​បន្ទប់​ប្រឡង ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​បាន ។ នៅ​ក្នុង​ភាសាបាលី​នោះ ត្រូវ​បាន​គេ​ឲ្យ​សូត្រ​៧​ចប់​ពេល​ចូល​ដល់​បន្ទប់​ប្រឡង​ដែល​មាន​ខ្លឹមសារ​ថា​«​អនុរក្ស​មក​ពីមុខ​រំលង អនុរក្ស​មក​ពី​ខ្នង​ឲ្យ​រលាយ ត្រួត​ពិ​ន្យិ​អគារ​ដើរ​វង្វេង ខ្ចាត់ខ្ចាយ សប្បាយ​ប្រធាន​មណ្ឌល អហិមៈ​មៈ​» ។ យ៉ាងណា​ក៍ដោយ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​បេក្ខជន ឬ បេ​ក្ខ​នារី​រូប​ណា​ដែល​នាំ​ភាសាបាលី​យក​ទៅ​សូត្រ​ដើម្បី​បន្ទន់ចិត្ត​អនុរក្ស​នោះ​ទេ គ្រាន់តែ​បង្ហាញ​ថា ការ​ចាប់​បាន​បាលី​នេះ នៅ​មណ្ឌល​ប្រឡង​អនុ​វិទ្យាល័យ​ពោធិសាត់ ៕

បេក្ខនារីម្នាក់បីកូនអាយុ៨ខែ ចូលប្រឡងបាក់ឌុប

បេក្ខជនស្វ័យរិន ឡុ​ញ ស្រី​ពៅ នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ព្រែក​ស្តី ខេត្តពោធិ៍សាត់ ដែល​ពុះពារ​ការ​លំបាក​មក​ប្រឡង​ដោយ​ត្រូវ​ធ្វេ​ី​ដំណេ​ី​រ​ជិត​១០០​គីឡូម៉ែត្រ យក​កូន​អាយុ​៨​ខែ​មក​ជាមួយ ហេ​ី​យ​ស្វាមី​ជា​អ្នក​ជួយ​មើលថែ​ពេល​ចូល​បន្ទប់​ប្រឡង​។ សូម​ជម្រាប​ថា ប្អូនស្រី​សព្វ​ថ្ងៃជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា​បង្រៀន​ថ្នាក់​ទី​១ នៅ​សាលា​បឋម​សិក្សា​សហគមន៍​រំលិច ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ដែល​មាន​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។ ប្អូនស្រី​បាន​បង្រៀន​ទីនោះ រយៈពេល​បី​ឆ្នាំ​ហើយ ដោយ​ឆ្នាំ​ដំបូង​ទទួល​បានការ​ឧបត្ថម្ភ​ជា​អង្ករ​ពី​ប្រជាពលរដ្ឋ​ក្នុង​សហ​គម​ន៏ និង​ក្រោយមក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រហែល​៤០​ម៉ឺន​រៀល​ក្នុង​១​ខែ ពី​រាជរដ្ឋាភិបាល ប្អូន​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​នេះ ដើម្បី​ប្អូន​អាច​មានឱកាស​ប្រលង​ធ្វើ​ជា​គ្រូបង្រៀន​ក្របខ័ណ្ឌ​នៅ​បឋម​សិក្សា ៕

ហ៊ុន សែន បា្រប់កាសែតឌឹខេមបូឌាដេលីឲ្យបង់ពន្ឋ បើចង់បន្ត

នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ចេញពី​វិមាន​សន្តិភាព នា​ព្រឹក​មិ​ញ​ដោយ​ស្នើ​ដល់​ម្ចាស់​កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី ( The Cambodia Daily) ឲ្យ​បង់​ព​ន្ឋ​៦​លាន​ដុល្លារ​ថ្លៃ​ជំពាក់​រដ្ឋ បើ​ចង់​បន្តសកម្មភាព​នៅ​កម្ពុជា​តទៅ​ទៀត ។ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បន្ត​ព្រមាន​បិទ និង​រឹបអូស​ទ្រព្យសម្បត្តិ​ស្ថាប័ន​កាសែត...

ទៀ បាញ់៖គ្មានអ្នកណាស្រឡាញ់ជាតិជាងអ្នកស្វែងរកសន្តិភាពនោះទេ

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ប៉ុន្មាន​នាទី​មុន​នេះ​ដោយ​បញ្ជាក់​ថា​«​ខ្ញុំ​ជឿ​ថា គ្មាន​អ្នក​ណា​ស្រឡាញ់​ជាតិ ជាង​អ្នក​ដែល​បាន​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ស្វែងរក​សន្តិភាព និង​ការ​អភិវឌ្ឍ​ជូន​ជាតិ​នោះ​ទេ ព្រោះ​ពួក​គាត់​ហ៊ាន​លះបង់​សូ​ម្បី​តែ​ជីវិត​ក៏​ព្រោះតែ​បុព្វហេតុ​ជាតិ​មាតុភូមិ​។​»​។ យ៉ាងណា​ក៍ដោយ លោក​ប្រមុខ​ការពារ​ជាតិ​ដែល​ធ្លាប់​រង​ការ​រិះគន់​អំពី​ការ​ព្រមាន​វាយ​បាក់​ធ្មេញ​ទៅ​លើ​ជន​ណា​ដែល​តវ៉ា​ប្រឆាំង​នឹង​ល​ទ្ឋ​ផល​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ដែល​លោក​គិត​ថា​ជា​អ្នក​ស្រឡាញ់​ជាតិ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ជា​ច្រើន​ដង​នៅ​លើ​វេទិកាសាធារណៈ​នានា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​លើក​ឡើង​អំពី​ថ្ងៃជ័យ​ជម្នះ​៧ មក​រា​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុ​ល ពត​) ការ​ចរចា​ស្វែងរក​សន្តិភាព​និង​ការ​បញ្ចប់សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ ដែល​នាំ​ដល់​ការ​អភិវឌ្ឍ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្នុង​នោះ​រាប់​ទាំង​ការ​ចរចា​ជាមួយ​សម្តេចព្រះ​នរោត្តម​សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) និង​នយោបាយ​ឈ្នះ​ៗ​របស់​លោក​កាលពី​ឆ្នាំ​១៩៩៨ ដើម្បី​បញ្ចប់​នយោបាយ​និង​យោធារ​ខ្មែរក្រហម​ជាដើម ។ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​ដដែល​នេះ​«​អង្រុត​»​មិន​អាច​រក​ការ​បញ្ជាក់​បន្ថែម​បាន​ទេ...

ព្រឹកនេះ ហ៊ុន សែន ថ្លែងអំពីការអភិរក្សធនធានធម្មជាតិ

បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​បើក​វេទិកា​ជាតិ​លើក​ទី ២ ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​»។ វេទិកា​ខាងលើ ធ្វើ​ឡើង​ក្នុង​គោលបំណង​ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ និង​ផ្តល់​អនុសាសន៍ យោបល់​នានា​ពី​សំណាក់​អ្នកចូលរួម ​ដើម្បី​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ខណៈ​ដែល​ព្រៃឈើ​និង​ធនធានធម្មជាតិ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​គួរ​ឲ្យ​បារម្ភ​នោះ ៕  

ស្រ្តីម្នាក់ដើររែកបបរលក់ ត្រូវសន្តិសុខខណ្ឌចំការមនទាត់ឆ្នំាងបបរចោល

ស្ត្រី​ម្នាក់​បាន​យំ​ស្រែក ដោយសា​តែ​សន្តិ​ុ​ិ​សុខ​ខណ្ឌ​ចំការ​មានបាន​ទាត់​ឆ្នាំង​បបរ​របស់​គាត់​ធ្វើ​ឲ្យ​ក្រ​ពប់​អស់ ខណៈ​ដែល​ស្ត្រី​ក្រីក្រ​រូប​នោះ​អង្គុយ​លក់​លើ​ចិញ្ចើម​ផ្លូវ ពេល​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ជាង​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​) ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ក្រីក្រ​បាន​រែក​បបរ​លក់​តាម​ច​ញ្ចើ​ម​ផ្លូវ​នៅ​ចំណុច​កើតហេតុ​ខាងលើ ក៍​លេចមុខ​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌចំការមន ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ ហើយ​មិនដឹង​ហើយ​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​សន្តិសុខ​ណ្ឌ​ម្នាក់​ស្ទុះ​មក​ទាត់​ឆ្នាំង​បបរ​របស់​គាត់​តែ​ម្ដង បណ្ដាល​ឲ្យ​ចាក់ចោល​ពេញ​ផ្លូវ ។ ប្រភព​បន្ត​ថា ក្រោយមក​កើតហេតុ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មាន លោក ព្រំ សំខាន់ បាន​ចេញ​សង​ថ្លៃ​ខូចខាត​ដល់​ស្ត្រី​អ្នកលក់​បបរ​នោះ​ចំនួន​១០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕ ...

អ្នកនាំពាក្យ​រដ្ឋសភា ឲ្យ​សួរ​រាជរដ្ឋាភិបាល រឿងសុខ ទូច ថាហេង សំ​រិ​ន យក​ដី​យួន​នៅ

ភ្នំពេញ ៖ ជុំវិញ​ករណី​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​លើក​ឡើង​ថា ភូមិ​គ្រឹះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៅ​ខេត្ត​ត្បូងឃ្មុំ ស្ថិត​នៅ​លើ​ទឹកដី​វៀតណាម​នោះ លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា មិន​បកស្រាយ​ឲ្យ​បាន​វែង​ឆ្ងាយ ដោយជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន ទៅ​សាកសួរ​រាជរដ្ឋាភិបាល ឬ​ក៏​គណៈកម្មាធិការ​ព្រំដែន បើ​ចង់បាន​ច្បាស់លាស់​ជាង​នេះ ។ ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៧...

ធី សុវណ្ណថា ថាបន្តប្តឹងជនក្បាលខូចដើម្បីរក្សាតំណែង«ជួប ប្តឹង»

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា បាន​អះអាង​ថា នឹង​បន្ត​ប្តឹង​ជន​ក្បាលខូច ដើម្បី​រក្សា​តំណែង​«​ជួប​ប្តឹង​»​មិន​ឲ្យ​របូត​ពី​ដៃ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ទើប​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សរសេរ​ទៀត​ថា ទៅ​ថ្ងៃ​អនាគត​កញ្ញា​ចង់​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​និង​ដើរ​លេង​ច្រើន​ដូច​គ្នា ។ បើ​តាម ធី សុវណ្ណ​ថា មក​ដល់​ពេល​នេះ នាង​បាន​ធ្លាប់​ប្តឹង​មនុស្ស​៥​ទៅ​៦​នាក់​ហើយ ។ សូម​បញ្ជាក់​ថា កន្លង​មក​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម​រូប​នេះ ធ្លាប់​បាន​ដាក់​ពាក្យ​ប្តឹង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បរិហារ​កេ​រ្ត៍ ផង​ដែរ ៕      

ប្រហិតនិងសាច់មាន់ខូចគុណភាពនៅតែចូលតាមប៉ោយប៉ែត

សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ប្រហិត និង​សាច់​មាន់​(​ស្លាប​និង​ជើង​) ខូចគុណភាព​រាប់រយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​បាន​ឈ្មួញ​បន្ត​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​នានា​បង្ក្រាប និង​ទប់ស្កាត់​បាន​ឡើយ ។ ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ សាច់​ប្រហិត​និង​សាច់​មាន់​ខូច​គុណ​ភាណ​ចំនួន​មួយ​រថយន្ត​តា​កូ​ម៉ា ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ខ្មែរ ។ ប្រភព​បន្ត​ថា ការណ៍​ដែល​ឈ្មួញ​អាច​នាំ​ចូល​សាច់​ប្រហិត​និង​សាច់​មាន់​ខូចគុណភាព​ពី​ថៃ​មក​បាន​ដោយសារ​តែ​មានការ​ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ឋ​រវាង​សមត្ថកិច្ច​នា​ន​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ក្រុម​ឈ្មួញ និង​ប្រភព​ខ្លះ​ទៀត​ថា ឈ្មួញ​មាន​លិខិតអនុញ្ញាត​នាំ​ចូល​ត្រឹមត្រូវ​៕

បំណុល​ពន្ធ​ជាង​៦​លាន​ដុល្លារ បើ​កាសែត​ខេ​ម​បូ​ឌា ដេ​លី មិន​បង់​នឹង​ត្រូវ​បិទ

ភ្នំពេញ ៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បន្ត​ព្រមាន​បិទ និង​រឹបអូស​ទ្រព្យសម្បត្តិ​ស្ថាប័ន​កាសែត ខេ​ម​បូ​ឌា ដេ​លី ពាក់ព័ន្ធ​បំណុល​ពន្ធ​ជាង​៦​លាន​ដុល្លារ ។ លោក គង់ វិបុល បាន​ថ្លែង​អះអាង​ប្រាប់​គេហទំព័រ Fresh News កាលពី​យប់​សៅរ៍ ថ្ងៃ​ទី​១៩ សីហា ២០១៧ ថា កាសែត...

ជួយផង ! ភ្នំមួយនៅស្រុកបាទីជិតបាត់ពីផែនទីហើយ

ភ្នំ​ចំបាប់ ស្ថិត​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ បាន​បាត់​រូបរាង​បន្តិច​ម្តង​ៗ និង​ជិត​បាត់​ពី​ផែនទី​ហើយ ដោយសារ​តែ​ឈ្មួញ​វាយ​កម្ទេច​យក​ថ្ម​លក់ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ភ្នំ​នេះ ត្រូវ​បាន​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​បាន​ឃុបឃិត​គ្នា​លក់​ឲ្យ​ទៅ​ឈ្មួញ​ធ្វើ​អាជីវកម្ម ដោយ​វាយ​កម្ទេច​យក​ថ្ម​លក់ ហើយនឹង​អាច​យក​ដី​ទីតាំង​ភ្នំ​នេះ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន​នោះ​ថែម​ទៀត ។ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​មួ​ួ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​ក្បែរ​ៗ​ភ្នំ​ចំបាប់​ខាងលើ​នេះ ។ បើ​តាម​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ឈ្មួញ​ដែល​គេ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​វាយ​កម្ទេច​ថ្មភ្នំ និង​ដឹក​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លងកាត់​ផ្ទះ​អ្នក​ភូមិ​ហុយ​សំពោង​តែ​ម្តង និង​បាន​ធ្វើ​ឲ្យ​ផ្លូវលំ​ក្នុងភូមិ​រង​ការ​ខូចខាត​ផង​ដែរ ៕

សុខ ឥសាន និង ផៃ ស៊ីផាន ថាសុខ ទូចនិយាយត្រូវ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥ​សាន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា «​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​មិន​ខុស​ទេពី​ព្រោះ​ភូមិ​របស់​លោក ហេង សំ​រិ​ន ពិតជា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​មែន បើ​យោង​តាម​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​រៀបចំ​ដោយ​អាណានិគម​បារាំង​។ លោក ឥ​សាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្សែ​ផែនទី​ដែល​រត់​នៅ​ខាងលិច​នៃ​ផ្ទះ​របស់​សម្តេច ហេង វា​ជាក់ស្តែង​ដូចនេះ​»​។ លោក​បន្ត​ថា​កាលពីមុន​មិន​មាន​នរណា​គូស​ខ្សែ​ផែនទី​កាត់​កន្លែង​ណា​នោះ​ទេ ដោយសារ​ផែនទី​ខ្នាត ១/១០០.០០០...

ចរចា​ត្រូវ​ថ្លៃ ​សាំញ៉ាំទីតាំងផ្ទះសំណាក់​ ពូ​រ៉ឺ​ម៉ក​ម៉ូតូ​ខឹង ​កាប់​នាង​រយះ​ដៃ​

ភ្នំពេញ ៖ នារីរកស៊ី​ផ្លូវភេទនៅ​ម្ដុំ​វត្ត​ភ្នំ​ម្នាក់ ត្រូវ​បុរសម្នាក់ជាម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​បានយក​ដាវ​សាំ​ម៉ូ​រៃ កាប់​ឲ្យ​រង​របួស​ដៃ​ហូរ​ឈាម​ស្រោច​ខ្លួន ខណៈ​មិន​ត្រូវ​គ្នាពី​ទីតាំង​ដែល​ត្រូវ​នាំគ្នាទៅឡើងឋានសួគ៌​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ ថ្ងៃ​ទី​២០ សីហា ២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ បើ​តាម​សម្ដី​នារី​រង​គ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​(​រកស៊ី​ផ្លូវភេទ​) ឈរ​នៅ​ម្ដុំ​វត្ត​ភ្នំ ស្រាប់តែ​មាន​បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ មក​រក​សេវា​ផ្លូវភេទ ដោយ​ហៅ​នាង​ទៅ​ជាមួយ ។ ខណៈនោះ នាង​បាន​ទារ​តម្លៃ​ខ្លួន​៣​ម៉ឺន​រៀល តែ​បុរស​ខាងលើ​មាន​តែ​២​ម៉ឺន​រៀល...

អ្នក​ខ្លាំង​ប៉ះ​អ្នក​មែន បើ​ឯង​ខ្លាំង​បាញ់​អញ​មក ផ្ទុះអាវុធ​ផូង​! ដួល​ខ្ពោក

ភ្នំពេញ ៖ ជន​រង​គ្រោះ​២​នាក់​ទើប​ចេញពី​កន្លែង​ផឹកស៊ីស្រវឹង​ស្ទើរ​ដើរ​មិន​ត្រង់​ផ្លូវ បាន​ទៅ​សួរ​ខ្មាន់កាំភ្លើង​ពី​ការ​ចត​រថយន្ត រហូត​ដល់​មាន​ជម្លោះ​ពាក្យ​សម្តីកើតឡើង ទំនង​អ្នក​ខ្លាំងប៉ះ​អ្នក​មែន ទើប​ជន​ដែ​ដល់ផ្ទុះអាវុធ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ នា​វេលា​ម៉ោង​ប្រមាណ​ជាង​១​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្លូវ​លេខ​៣៧១ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ជន​រង​គ្រោះ​ឈ្មោះ ញៀន សុ​ផាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវ​ជន​ដៃដល់​បាញ់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន​៣​គ្រាប់ រង​របួស​ចំ មាត់ ទ្រូង និង​ដៃ ហើយ​ត្រូវ​បាន គេ​ជួយ​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ភ្លាម​ៗ...

ឪពុក​ជាប់​ទោស​​នៅ​ថៃ ម្តាយ​ស្លាប់​ចោល បន្សល់​ទុក​កូនស្រី​២​នាក់ ម្នាក់​​ពិការជើង​

ខេត្តកំពង់ធំ ៖ ក្រោម​ដំណក់ទឹកភ្លៀង​លាយឡំ​ជាមួយនឹង​ដំណក់ទឹកភ្នែក ដោយ​ក្តី​អាណិតអាសូរ​ដល់​ជីវិត​កុមារ​កំព្រា​២​នាក់ ក្មួយ​ស្រី ឆាន ម៉ា​ណែ​ត អាយុ​១២ឆ្នាំ និង​ក្មួយ​ស្រី​ឆាន ម៉ា​នុ​ត អាយុ​៨​ឆ្នាំ ត្រូវជា​ប្អូនបង្កើត តែ​ជា​អកុសល ម៉ា​នុ​ត បាន​ក្លាយជា​ជន​ពិការ​ស្វិត ​និង​ទន់​ជើង​តាំងពី​កំណើត​មិន​អាច​ដើរ​បាន ។ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ភូមិ​ត្រពាំង​ជ្រូក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ។ ព្រហ្ម​លិខិត​ពិតជា​គ្មាន​មេត្តា​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ក្រោយ​ពេល​ក្មួយ​ស្រី​កើតមក​មិន​បាន​ទាំង​ស្គាល់​មុខ​ឪពុក​ផង ​(ឪពុក​ឈ្មោះ ឈា ឆាន) ឪពុក​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ នៅ​ប្រទេស​ថៃ...

ដកតំណែងចៅហ្វាយក្រុងប៉ោយប៉ែត

អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក ង៉ោង ម៉េ​ង​ជ្រួ​ន បាន​ក្រសួងមហាផ្ទៃ​សម្រេច​ដក​តំណែង ដោយ​ដាក់​ជំនួស​វិញ​ដោយ​លោក សាន ស៊ា​ន​ហូ ដែល​គេ​ស្គាល់​ថា​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​និង​អតីត​ចៅហ្វាយ​ស្រុក​អូរ​ជ្រៅ ។ មិន​មាន​ប្រភព​ច្បាស់​ការណ៍​ណា​មួ​ួ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ទេ ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ប៉ោ ភ័ក្តិ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​នៃ​ការ​ផ្លាស់​ប្តូរ​ចៅហ្វាយ​ក្រុម​ប៉ោយ​ប៉ែ​ត​ខាងលើ​នេះ​ទេ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ពិធី​ប្រកាស​ផ្លាស់​ប្តូរ​និង​ផ្ទេរ​ភារកិច្ច​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ ៕

សុខ ផល៖យួនមានឯកសារបញ្ជាក់ថាជាខ្មែរច្រើនជាងគេ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ សុខ ផល បាន​និយាយ​ថា ជនបរទេស​អន្ដោប្រវេសន៍​ដែល​បាន​កាន់កាប់​ឯកសារ​រដ្ឋបាល បញ្ជាក់​ភាព​ជា​ពលរដ្ឋ​ខ្មែរ​មាន​ជិត ១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ច្រើន​ជាងគេ​។ បើ​តាម​លោក​ផ្កាយ​៤ សុខ ផល រាជរដ្ឋាភិបាល​កម្ពុជា នឹង​លុប​ចោល​រាល់​ឯកសារ និង​លិខិត​ស្នាម​នានា​ដែល​បញ្ជាក់​ពី​ភាព​ជា «​ពលរដ្ឋ​ខ្មែរ​» ដែល​ត្រូវ​បាន​អាជ្ញាធរ ឬ​សមត្ថកិច្ច ចេញ​ឲ្យ​ជនអន្តោប្រវេសន៍​នៅ​កម្ពុ​ជានា​ពេល​កន្លង​ទៅ​។ លោក​អគ្គនាយក​អន្ដោប្រវេសន៍​បាន​បន្ត​ថា ចាប់តាំងពី​ឆ្នាំ​១៩៥៦​មក តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​អន្តោប្រវេសន៍​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា មាន​ចំនួន​ជាង ១៦​ម៉ឺន​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​រហូត​ដល់​៩០​ភាគរយ​។ បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​បូក​សរុប​របាយការណ៍​ជំហាន​ដំបូង​ស្ដី​ពី​ការ​បន្ដ​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា​ម្សិលមិញ លោក សុខ ផល...

ព្រឹកនេះ ហ៊ុន សែន សំណេះសំណាលទៅកាន់កម្មករ

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​និង​សួរសុខទុក្ខ​កម្មករ​កម្មការិនី​ប្រមាណ​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត និង​ពិព័រណ៍​កោះ​ពេជ្រ ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​សន្យា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​០៤ សីហា​កន្លង​មក​ថ្មី​ៗ​នេះ​ថា លោក​សម្រេច​យក​ថ្ងៃអាទិត្យ​នូវ​រៀង​រាល់​ស​ប្តា​ហ៍ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ សីហា​នេះ ដើម្បី​ទទួល​ជួប​សំណេះសំណាល និង​ចុះ​សួរសុខទុក្ខ​កម្មករ និយោជិត​នៅ​តាម​បណ្តា​រោងចក្រ​នានា ។ បើ​ទោះបីជា​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ លើក​ឡើង​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី​ថា ការ​ទទួល​និង​ចុះ​ជួប​កម្មករ​នៅ​តាម​រោងចក្រ​នេះ ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ​និង​តម្រូវការ​នានា​របស់​កម្មករ​ក្តី ក៍​ក្រុម​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​លើ​គម្រោង​របស់​លោក ហ៊ុន...

អធិការ​ខណ្ឌ​ព្រែក​ព្នៅ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកកាសែត​២​នាក់ រឿង​លុយ​១០០​ដុល្លារ

ភ្នំពេញ ៖ អ្នកកាសែត​មិនសូវ​ជា​ល្បីឈ្មោះ​២​នាក់ ត្រូវ​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ម្នាក់​ចាប់​នៅ​កន្លែង​ប៉ូលិស និង​ម្នាក់​ទៀត ចាប់​នៅ​កណ្តាល​ក្រុងភ្នំពេញ បន្ទាប់​ពី​ពួក​គេ​ពាក់ព័ន្ធ​រឿង​ជំរិត​ទារ​លុយ​១០០​ដុល្លារ ថ្នូរ​មិន​ផ្សាយ​ព័ត៌មាន ។ ពួក​គេ​ក៏​ត្រូវ​បាន​ប៉ូលិស​បញ្ជូន​យក​ទៅ​សាកសួរ​នៅ​តុលាការក្រុង​ភ្នំពេញ​ផង​ដែរ ជុំវិញ​ករណី​កំហែង​យក​លុយ​ពី​អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ។ បើ​តាម​លោក​វរៈសេនីយ៍ឯក ឈិ​ន គឹ​មធុ​យ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ សីហា ២០១៧ នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកកាសែត​២​នាក់ ដោយសារ​តែ​ទ្រាំ​មិន​បាន រឿង​ជំរិត​ទារ​លុយ កាលពី​ថ្ងៃ​១៧...

យកប្លង់ខ្ទមបញ្ចំាបាន៣០០$ព្យាបាលជំងឺ អស់លុយពេទ្យកាល់ម៉ែត្រឲ្យចេញ

ប៉ូលិស​ទេសចរណ៍​ម្នាក់​បម្រើ​ការងារ​ជិត​៣០​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ ហើយដោយ​សារ​តែ​ស្ថានភាព​ជំងឺ​ស្ថិត​ក្នុង​កម្រិត​ដុនដាប​ខ្លាំង ក៍​ត្រូវ​បាន​ក្រុម​គ្រួសារ​ក្រីក្រ​របស់​គាត់​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ដោយសារ​តែ​ជីវភាព​ក្រីក្រ​អស់​ល​ទ្ឋ​ភាព ក៍បាន​យក​ប្លង់​ផ្ទះ​ដូច​ខ្ទម​ទៅ​បញ្ចាំ​បាន​លុយ​៣០០​ដុល្លារ​ដើម្បី​បន្ត​ព្យាបាល ប៉ុន្តែ​លុយ​៣០០​ដុល្លារ​ដេកពេទ្យ​បាន​តែ​២​យប់​ក៍​អស់ ហើយក៍​ត្រូវ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ប្រាប់​ឲ្យ​ចេញ​ទៅ​ផ្ទះ​វិញ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ា ឃុន​» ដែលសម្តីភរិយារបស់ប៉ូលិសដែលឈឺបាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ចូល​ខម​មិន​(Comment)​របស់​ក្រុម​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា លោក​ប៉ូលិស​ដ៍​កម្សត់​រូប​នេះ​ឈ្មោះ ឡា​ច ណា​រិ​ន ។ បច្ចុប្បន្ន​លោក​កំពុង​តែ​ស្ថិត​នៅ​លើ​គ្រែ នៅ​ក្នុង​ខ្ទម​របស់​លោក​ខាងក្រោយ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​តេ​លា​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧​នេះ​«​អង្រុត​»​មិន​អាច​ទំនាក់ទំនង​សុំ​ការ​អត្ថាធិប្បាយ​តប​បាន​ទេពី​លោក​វេជ្ជបណ្ឌិត ឈាង រ៉ា ប្រធាន​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ប៉ុន្តែ​ក្រុម​ទំនាក់ទំនង​សាធារណៈ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បាន​ចូល​ទៅ​ខម​មិន​នៅ​លើ​គណនី​ឈ្មោះ​«​ហ៊ា...

ម៉ន សាម៉េត ស្រក់ឈាមលើសង្វៀនយកលុយឲ្យប្រពន្ឋឆ្លងទន្លេ

កីឡាករ​ប្រដាល់សេរី​ក្បាច់គុន​ខ្មែរ លោក ម៉​ន សា​ម៉េ​ត មក​ពី​ក្លឹ​ប​ប្រដាល់​ព្រែក​ឯង​កីឡា​បាន​ប្រកួត​ឈ្នះ​កីឡាករ​រួម​ជាតិ វឿ​ន សា​រិ​ន នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ។ បើ​ទោះបីជា​កីឡាករ ម៉​ន សា​ម៉េ​ត ឈ្នះ​ពិន្ទុ​មែន តែ​នៅ​លើ​ផ្ទៃមុខ​របស់​គេ​គឺ​មាន​ស្នាម​បែក​ហូរ​ឈាម​លើ​សង្វៀន រហូត​គ្រូពេទ្យ​ដេរ​មិន​តិច​ជាង​១០​ថ្នេរ​នោះ​ទេ ។ អ្វី​ដែល​គួរ​ឲ្យ​អាណិតអាសូរ​នោះ​ថែម​ទៀត ការ​ឡើង​សង្វៀន​ប្រដាល់​ប្រកួត​កាលពី​យប់មិញ​នេះ​ដែរ គឺ សា​ម៉េ​ត បាន​យក​ថវិកា​ដែល​ខ្លួន​ខិតខំ​ទាំង​កម្លាំងកាយ​និង​ចិត្ត​រហូត​សម្រាក់​ឈាម​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​នេះ យក​ទៅ​ជូន​ប្រ​ព​ន្ឋ​ឆ្លងទន្លេ ។ ជា​ការ​កត់សម្គាល់ កន្លង​មក​មាន​អ្នក​ប្រដាល់សេរី​គុន​ខ្មែរ និង​សកល​ច្រើន​នាក់ ដែល​ជួប​វាសនា​ជីវិត​មិន​ខុស​ពី​កីឡាករ ម៉​ន...

ចៅក្រម០១រូបធ្លាប់ទទួលពិន័យ ផ្ទេរកន្លែងការងារលឿនដូចព្យុះ

អតីត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េ​ង​សែ ដែល​ធ្លាប់​ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក ឌិ​ត មុន្ទី ដាក់​ពិន័យ​ព្យួរការងារ​រយៈពេល​០១​ឆ្នាំ​ក្រោយ​រក​ឃើញ​ថា បាន​ដោះ​លែង​មិន​ប្រក្រតី​នូវ​ជនជាប់ចោទ​ចំនួន​០៩​នាក់ និង​ឃុំខ្លួន​មនុស្ស​ខុសច្បាប់​កំណត់​ចំនួន​០៦​នាក់ មាន​ទាំង​អនីតិជន ទាំង​បទ​ម​ជ្ឈឹ​ម​កាលពី​ឆ្នាំ​២០០៥​កន្លង​មក​នោះ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មក​កាន់​តំណែង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៧/៦០៨ ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ និង​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​ក្នុង​ព្រះ​បរម​នាម​និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ ។ ជា​ការ​កត់សម្គាល់ លោក ហម ម៉េ​ង​សែ អាយុ​៥៣​ឆ្នាំ...

ឃុំខ្លួនបានប៉ុន្មានម៉ោង មានអ្នកចង់រត់ការដោះលែងម្ចាស់កុងស៊ី

ម្ចាស់​ហាង​បញ្ចាំ​(​កុងស៊ី​)​ម្នាក់ ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ស្រាប់តែ​នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដដែល មាន​អ្នក​ចង់​រត់ការ​ដោះ​លែង​ម្ចាស់​ហាង​បញ្ចាំ​ឈ្មោះ សុត ពិសិដ្ឋ នៅ​ខណ្ឌ​សែន​សុខ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ផែង វណ្ណៈ​» ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ គណនី​ដែល​ល្បី​គ្រាន់បើ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​ថា​« អស់លោក​ខ្លះ មាន​លុយ មានបុណ្យ​ស័ក្តិ មាន​អំណាច គ្រាន់តែ​ធ្វើអំពើ​ល្អ​តើ​វា​មាន​ទៅ​ពិបាក​ស្អី ? ហេតុ​អ្វី​បាន​ចូល​ចិត្ត​យក​អំណាច​បុណ្យ​ដែល​ខ្លួន​មាន​ទៅ​អន្តរាគមន៍​កាង​ជនល្មើស​បើក​កុងស៊ីបញ្ចាំ​ខុសច្បាប់​ទៅ​វិញ ? ខ្ញុំ​ដឹង​ថា អស់លោក​អន្តរាគមន៍​ដើម្បី​បាន​លុយ តែ​អស់លោក​មាន​ដែល​មើល​ទឹកភ្នែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដែល​ចោរលួច​ប្លន់​យក​ទៅ​វេទនា​ប៉ុនណា​ទេ ? ពលរដ្ឋ​ខ្លះ​មាន​តែ​ម៉ូតូ...

គ្រាន់តែនិយាយថា«ឈប់ខាងហ្នុះ ម៉េចមើលខាងហ្នេះ»បាញ់៣គ្រាប់ស្លាប់ភ្លាម

ស្ត្រី​ជា​កម្មការិនី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ដោយសារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ចំនួន​០៣​គ្រាប់ ដោយសារ​តែ​ជន​រង​គ្រោះ​និយាយ​ថា​«​ឈប់​ម៉ូតូ​ខាង​ហ្នុះ ម៉េច​បាន​មើល​មក​ខាង​ហ្នេះ​» ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បើ​តាម​សមត្ថកិច្ច ស្ត្រី​រង​គ្រោះ​ឈ្មោះ មូល ស៊ី​ម អាយុ​ជាង​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​និង​មិត្ត​ភ័ក្តិ​ប្រុស​ស្រី​៤​នាក់​ទៀត បាន​ជិះ​ម៉ូតូ​២​គ្រឿង...

ខេមរៈ សិរីមន្ត លាសាន់ដេចូលរស្មីហង្សមាស

អ្នកចម្រៀង​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ខ្មែរ លោក ខេមរៈ សិរីមន្ត បាន​ចាកចោល​ទ្រនំ​ចាស់​ពី​ផលិតកម្ម​សាន់​ដេ (Sunday) ទៅ​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ RHM Family ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​១៧​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​ភ្លាម​ៗ​បាន​ទេពី​លោក ខេមរៈ សិរីមន្ត និង​តំណាង​ផលិតកម្ម​សាន់​ដេ ក៍​ដូច​ជា​រស្មី​ហង្ស​មាស ៕  

សុខ ទូច ថាហេង សំរិន យកដីយួននៅ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត្យ សុខ ទូច បាននិយាយថា «សម្តេច ហេង សំរិនទេ ដែលយកដី​វៀតណាម​នៅ ព្រោះទម្លាក់ផែនទីទៅ ដីលោកតា ហេង សំរិន ឬ សម្តេច ហេង សំរិន បានទៅលើវៀតណាម ប៉ុន្តែគាត់(លោកប្រធានរដ្ឋសភា ហេង សំរិន) រស់នៅយូរហើយ » ។ គិតត្រឹមវេលាម៉ោង២និង៤៨នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នំា២០១៧នេះ មិនទាន់មានប្រតិកម្មភ្លាមៗនៅ​ឡើយ​ទេពីលោក...

ខ្មែរគំាទ្រចិនជាប្រធានគណៈកម្មាធិការប៉ារ៉ាអូឡំាពិកអន្តរជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​បេក្ខភាព​ចិន​និង​បោះ​ឆ្នោត​ឲ្យ​ចិន​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​​ប៉ា​រ៉ា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ។ ការ​ប្រកាស​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន បាន​អញ្ជើញ​បំពាក់​មេដាយ និង​ជូន​រង្វាន់​ដល់​ក្រុមកីឡា​យុវជន ជន​ពិការ ដែល​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​យុវជន​ជន​ពិការ​រដូវក្តៅ​នៅ​សាធារណរដ្ឋ​កូរ៉េ​និង​សំណេះសំណាល​ជាមួយ​ជាមួយ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចូល​រួល​រួម​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។ ក្នុង​ឱកាស​នោះ​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​« មិត្ត​ចិន​បាន​ឧបត្ថម្ភ​ដល់​កម្ពុជា​យ៉ាងច្រើន ហើយ​យើង​មិន​ខ្លាច​ទេ​ក្នុង​ការ​ប្រកាស​ថា គាំទ្រ​ចិន​។​»​។ នៅ​ក្នុង​ពិធី​នោះ​ដែរ លោក...

រកឃើញសត្វជិតផុតពូជលើផែនដីនៅខេត្តព្រះវិហារ

ព្រៃរបោះ​ដែល​ដើមឈើ​ជ្រុះ​ស្លឹក​នា​រដូវប្រាំង និង​វាលស្មៅ​ជាដើម មាន​ភាព​អស្ចារ្យ និង​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ ខណៈ​ព្រៃ​នេះ​មាន​ច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​វា​ជា​ជម្រក​ល្អ​បំផុត​សម្រាប់​សត្វព្រៃ និង​ជា​កន្លែង​ងាយ​រក​ចំណី​សម្រាប់​ពពួក​ថនិកសត្វ​នានា​។ យ៉ាងណាមិញ ពូជ​ថនិកសត្វ​ចំនួន ៣០ ប្រភេទ​កំពុង​តែ​មាន​វត្តមាន ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​សិក្សា​ជ្រាវ​ជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នកជំនាញ ពី​សាកលវិទ្យាល័យ​ក្យូ​តូ មក​ពី​ប្រទេស​ជប៉ុន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ថ្មី​ៗ​នេះ​។ លោក អេ​ង ម៉េ​ង​អ៊ី មន្ត្រី​ផ្នែក​ទំនាក់ទំនង​អង្គការ WCS ឲ្យ​ដឹង​ថា​៖ «​ជីវចម្រុះ​ដែល​ថត​ជាប់​នៅ​ក្នុង​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ បង្ហាញ​ថា ដែនជម្រកសត្វព្រៃ​ឆែប ដែល​ជា​ផ្នែក​មួយ​នៃ​បណ្តុំ​ព្រៃរបោះ​ធំ​ជាងគេ...

ហ៊ុន សែនប្រកាសគំាទ្រចិន

ការ​ប្រកាស​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន បាន​អញ្ជើញ​បំពាក់​មេដាយ និង​ជូន​រង្វាន់​ដល់​ក្រុមកីឡា​យុវជន ជន​ពិការ ដែល​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​យុវជន​ជន​ពិការ​រដូវក្តៅ​នៅ​សាធារណរដ្ឋ​កូរ៉េ​និង​សំណេះសំណាល​ជាមួយ​ជាមួយ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចូល​រួល​រួម​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។ យ៉ាងណា​ក៍ដោយ​នៅ​ក្នុង​ពិធី​នោះ លោកនាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់ ថា​តើ​កម្ពុជា​គាំទ្រ​ចិន​ទៅ​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង គោលនយោបាយសេដ្ឋកិច្ច ឬបញ្ហា​អ្វី​នោះ​ទេ ? ដោយ​លោក ហ៊ុន សែន គ្រាន់តែ​លើក​ឡ;​ង​ថា​« មិត្ត​ចិន​បាន​ឧបត្ថម្ភ​ដល់​កម្ពុជា​យ៉ាងច្រើន ហើយ​យើង​មិន​ខ្លាច​ទេ​ក្នុង​ការ​ប្រកាស​ថា...

ចិនបង្រៀនមន្រ្តីខ្មែរពីរបៀបប្រើម៉ាស៊ីនផ្ទុកសារធាតុនុយក្លេអ៊ែរ

កម្ពុជា​-​ចិន នឹង​ចុះ​អនុស្សរណៈ​យោគយល់​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហកម្ម​នុយក្លេអ៊ែរ ដើម្បី​បណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា ឲ្យ​យល់​ដឹង​អំពី​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​ម៉ាស៊ីន​ដែល​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ (Nuclear Material)​។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា ថ្លែងប្រាប់​អាស៊ី​សេរី​ថា ការ​ត្រៀម​ចុះ​អនុស្សរណៈ​នេះ គឺ​ផ្ដោត​លើ​ការ​អប់រំ​អំពី​ផល​ប៉ះពាល់ ការ​គ្រប់គ្រង និង​ការ​ផ្ទេរ​បច្ចេកវិទ្យា ទាក់ទង​នឹង​ម៉ាស៊ីន​ស្កេ​ន​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ ដែល​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល វិស័យ​ឧស្សាហកម្ម មាននៅ​តាម​មន្ទីរពេទ្យ កំពង់​ផែ និង​ព្រ​លាន​យន្តហោះ​ជាដើម និង​មិនមែន​ជា​គោលដៅ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ប្រើ​ជា​ថាមពល​អគ្គិសនី​ឡើយ​៖ «​ធម្មតា​នៅ​ពេល​យើង​យក​អី​ធម្មតា​ទៅ​ថត គឺ​ថត​អត់​ចេញ​ទេ ប៉ុន្តែ Materiel...

រកឃើញសារធាតុគីមីនៅលើស្លឹកខ្ទឹម ម្ទេសនិងគូឆាយដែលនំាចូលពីយួន

មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​មុខ​បន្លែ ផ្លែ​ឈើ​និង​ទំនិញ​ចំនួន​២៨​មុខ នៅ​ក្នុង​ផ្សារ​តាកែវ និង​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា ។ បើ​តាម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​ថា មុខម្ហូប​បន្លែ​ទាំង​៤​មុខ ដែល​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​ខាងលើ​នេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ ។ ក្រៅពី​រក​ឃើញ​សារធាតុ​គីមី​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា មន្ត្រី​ជំនាញ​ក៍បាន​ពិនិត្យ​មុខទំនិញ​គំរូ​ចំនួន​៥៦​មុខ​ទៀត​នៅ​លើ​រថយន្ត​ចល័ត​និង​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់លើ​គុយទាវ​បាញ់​កាញ់​ផង​ដែរ ៕

រកឃើញរថយន្តជាង៣០គ្រឿងនៅឃ្លំាងបញ្ចំាក្បែរគុកព្រៃស

រថយន្ត​ចំនួន​៣៣​គ្រឿង បាន​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​បញ្ចាំ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​ព​ន្ឋ​នាគារ​ព្រៃ​ស ក្នុង​កំ​រៀង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ម្ចាស់​ឈ្មោះ ឃឹម យោល ប្រុស អាយុ​៥៦​ឆ្នាំ​។ យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​តាម​ដីកា​របស់​តំ​ណា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង​នេះ សមត្ថកិច្ច​ចម្រុះ​មិន​បាន​រក​ឃើញ​រថយន្ត​ទាំង​៣៣​គ្រឿង​នោះ​មាន​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​នោះ​ទេ គឺ​មាន​លិខិត​បញ្ចាំ​ត្រឹមត្រូវ ។ តាម​បទបញ្ជា​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ខែមិថុនា​កន្លង​ទៅ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នៅ​គ្រប់​ខណ្ឌ​ទាំង​១២ បាន​បើក​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​និង​បាន​រក​ឃើញ​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ដែល​ពុំ​មាន​លិខិត​ស្នាម​បញ្ចាំ​ត្រឹមត្រូវ ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ៕

បាត់​ហ្វេ​ស​ប៊ុ​ក​ទី​១ នាយ ពែ​ក​មី ប្តឹង​សមត្ថកិច្ច មុន​នេះ​បន្តិច​បាត់​ហ្វេ​ស​ប៊ុ​កទី​២​ទៀត

ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​ក​មី នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៧ សីហា ២០១៧ នេះគណនី​ហ្វេ​ស​ប៊ុ​ក​ទី​២ ឈ្មោះ Pek Mi របស់​លោក ត្រូវ​បាន​ចោរលួច​បាត់​ទៀត​ហើយ បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ទី​១​មានឈ្មោះ Pek Mi CBS ត្រូវ​បាន​គេ​លួច​កាលពី​ម្សិលមិញ​នេះ ។ លោក ហេង ឡុ​ង បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកាស​ថា គណនី​ទី​២​របស់​នាយ ពែ​ក មី...

ចាប់ផ្ដើម​បោសសម្អាតចំណត​គូក​ជេរ​រថយន្ត​តំបន់​ផ្លូវភ្លោះ មុខ​សក្យមុនី​ចេ​តី​ដល់​ផ្សារ​ចាស់

រាជធានី​ភ្នំពេញ ៖ នៅ​តំបន់​ផ្លូវភ្លោះចាប់​ពី​ចំណុច​មុខ​សក្យមុនី​ចេ​តី​យ៏ ឬ​តំបន់​ជុំវិញ​អតីត​ទីលាន​ប្រជាធិបតេយ្យ​រហូត​ដល់​ផ្សារ​ចាស់​នោះ គេ​ឃើញ​ពី​ចំណត​គូក​ជេរ​រថយន្ត​បែប​ដុះ​ស្លែ ដែល​មាន​អាយុកាល​រាប់​ឆ្នាំ​មក​ហើយ ដែល​វិធានការ​របស់​អាជ្ញាធរ​ គឺ​មិន​ខុស​ពី​វែក​ចក​នោះ​ទេ គឺ​ដេញ​ពីមុខ ​ចូលតាម​ក្រោយ​តែ​ម្តង ។ ប៉ុន្តែ​ទីតាំង​អតីត​ចំណត​បង់ប្រាក់​នៅ​តំបន់​ផ្សារ​ចាស់​ដែល​រួម​មាន ចំណត​សួន​លទ្ធិប្រជាធិបតេយ្យ និង​ចំណត​ផ្សារ​រាត្រី ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​លុប​ចោល​វិញ​ហើយ តាម​ស្មារតី​លិខិត​លេខ​៦៣០/១៧​ឆត​.​ផ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០១៧ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ចុះហត្ថលេខា...

ពេទ្យយួនដែលចាក់ថ្នំាចម្លងអេដស៍សុំបន្ថយទោស

គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន មានដើមកំណើតជាជនជាតិយួនដែល​ត្រូវ​បាន​តុលាការខេត្ត​បាត់ដំបង​ផ្ដន្ទាទោស​ក្រោយ​ពី​ចោទប្រកាន់​ថា បាន​ចម្លង​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយសារ​ការ​ចាក់​ថ្នាំ​មិន​ប្ដូរ​ម្ជុល ប្ដឹង​មក​សាលាឧទ្ធរណ៍​បន្ធូរ​បន្ថយទោស​។ ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន បាន​ស្នើ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ឲ្យ​បន្ធូរ​បន្ថយទោស​លោក ពី​២៥​ឆ្នាំ មក​ត្រឹម ១០​ឆ្នាំ​។ ចំណែក​មេធាវី​របស់​លោក​ស្នើ​ប្ដូរ​បទ​ចោទ​ចំនួន ៣​ករណី មក​ជា​១​ករណី គឺ​ត្រឹម​ជា​បទ​ចោទ​ឃាតកម្ម​ដោយ​អ​ចេតនា​។ ក្រោយ​សវនាការ​បញ្ចប់ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​នេះ ទៅ​ថ្ងៃ​ទី​៨ កញ្ញា...

ជួន សុវណ្ណ ៖ ជន​​ដែល​បាញ់​រថយន្ដក្រុង មិនមែន​ជា​អង្គរក្ស និងជាទាហានទេ

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ដេញ​បាញ់​រថយន្តក្រុង​១​គ្រឿង ព្រោះ​ខឹង​បុក​រថយន្ដ​របស់​ខ្លួន ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​សួរ​របស់​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ដ ។ បើ​តាម​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់គេហទំព័រ​ក្នុងស្រុក​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ២០១៧ នេះ​ថា ជន​ដែល​បាញ់​ទៅ​លើ​រថយន្ដក្រុង ដោយសារ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​យប់មិញ​នេះ ក្រោយ​ការ​សួរនាំ​ជន​នេះ ជា​ជន​ស៊ី​វិល​មិនមែន​ជា​អង្គរក្ស ហើយ​ក៏​គ្មាន​ក្រប​ខណ្ឌ​កងទ័ព​ដែរ ។ លោក ជួន សុវណ្ណ បញ្ជាក់​ថា​ «​មិនមែន​ជា​អង្គរក្ស​ទេ និង​គ្មាន​ក្រប​ខណ្ឌ​កងទ័ព​ទេ គឺជា​ជន​ស៊ី​វិល...

ព្រឹកនេះ ជំនន់ទឹកភ្លៀងកំពុងវាយលុកខេត្តជាប់សមុទ្រ

សេចក្តីរាយការណ៍​ពី​ខេត្ត​ជាប់មាត់​សមុទ្រ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ ជំនន់​ទឹកភ្លៀង​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់មិញ​បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ឃុំ​ទឹកថ្លា ឃុំ​ទឹកល្អក់​និង​ឃុំ​សាមគ្គី ខេត្តកំពត និង​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កំពុង​លិចលង់ ។ ចំណែក​នៅ​ផ្សារ​វាល​រេញ និង​តំបន់​មួយ​ចំនួន​ទៀត ក្នុងស្រុក​ព្រៃ​នប់ ក៍​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដោយសារ​ភ្លៀង​ធ្លាក់​ក្នុង​កំរិត ១៨១ មី​ល្លី​ម៉ែត្រ ។ រីឯ​នៅ​កោះកុង​នោះ​វិញ ក៍​មាន​សេចក្តីរាយការណ៍​មក​ដែរ​ថា ភ្លៀង​ដែល​បាន​ចាប់​ធ្លាក់​តាំងពី​វេលា​យប់​ថ្ងៃ​ទី ១៦ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៧ ខែសីហា នេះ កំពុង​បង្ក​ឱ្យ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ខេមរភូមិន្ទ រង​ការ​ជន់​លិច...

ឃាត់ខ្លួនជនបរទេស២នាក់ច្នៃក្រដាសចេញជាដុល្លារ

ប៉ូលិស​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​បុរស​ជនជាតិ​បរទេស​២​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​យក​ក្រដាស​កែ​ច្នៃ​លាង​ឲ្យ​ទៅ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ពិតប្រាកដ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា សំណុំរឿង​នេះ លោក​ព្រះ​រាច​អាជ្ញា​រង រៀល សុ​ភិន ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ពោល​គឺ​កំពុង​សាកសួរ​នៅឡើយ ។ បើ​តាម​ប៉ូលិស​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ គឺ​ជនជាតិ​សេ​រ៉ា​ឡេ​អូន​ឈ្មោះ កា​ម៉ា​រ៉ា អាប់​ឌុ​ល អាយុ​៣៧​ឆ្នាំ និង​ម្នាក់​ទៀត​ជនជាតិ​លី​ប៊ី ឈ្មោះ ដា​វិ​ដ​សុ​ន អាល់​ប៉ុន​សុ​ន អាយុ​៤៨​ឆ្នាំ បាន​ត្រូវ​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា និង​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ...

អានន្ទ ដាយ៉ាត ៖ CNRP ឡើងកាន់អំណាចនឹងកាត់ខេត្ត៤ឲ្យយួនសេរី

ទីប្រឹក្សា​រាជរដ្ឋាភិបាល​លោក អានន្ទ ដា​យ៉ា​ត បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​យួន​សេរី ដោយ​យួន​សេរី​គេ​នឹង​ជួយ​បក្ស​សង្គ្រោះ​ជាតិ​ឱយ​បាន​ឡើង​កាន់​អំណាច ហើយ​គេ​(​យួន​សេរី​)​នឹង​ទទួល​បាន​មក​វិញ​ពី​បក្ស​សង្គ្រោះ​ជាតិ នូវ​ខេត្ត​បួន​គឺ​ខេត្ត​រតនគីរី មណ្ឌល​គី​រី ក្រចេះ ស្ទឹង​ត្រែង និង​ផ្តល់​សញ្ញា​តិ​ខ្មែរ​ដោយ​ចារឹក​ក្នុង​រដ្ឋធម្មនុញ្ញ​។ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​ចោទប្រកាន់​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​អតីត​នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ លោក អានន្ទ ដា​យ៉ា​ត នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ។ លោក​ទីប្រឹក្សា​រាជរដ្ឋាភិបាល​រូប​នេះ​(​អានន្ទ ដា​យ៉ា​ត​) ក៍​ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ស្រង់​សម្តី​លោក ចុះ​ផ្សាយ​ថា លោក​ចង់ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹ​ម សុខា បកស្រាយ ទាក់ទង​នឹង​រឿង​នេះ...

ខឹងបើករថយន្តប៉ះ អង្គរក្សម្នាក់បើកដេញតាមបាញ់ផ្អើល

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ដេញ​បាញ់​រថយន្តក្រុង​១​គ្រឿង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​៥៩៨ មុខ​ដី​ឧកញ៉ា លី ហួរ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ បើ​តាម​សមត្ថកិច្ច​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អេ​ង កុសល អាយុ​៣៧​ឆ្នាំ ជា​អង្គរក្ស​នៅ​បន្ទាយ​វរៈ​៤៩៩ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​ដេ​២៤ ផ្លូវ​លេខ​២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។ មុន​ពេល​កើតហេតុ មាន​រថយន្ដក្រុង​១​គ្រឿង​របស់​ក្រុមហ៊ុន «​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​» បាន​បើក​ទៅ​កៀរ​រថយន្ត​ម៉ាក​ព្រូស​របស់​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​(​អង្គរក្ស​) ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ប៉ះ​បើក​នោះ​រួច​មក​រថយន្តក្រុង​នោះ​មិន​បាន​ឈប់​ដោះស្រាយ​ទេ ដោយ​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត...

ខ្លាចអ្នកទោសវ៉ៃ អនុរក្សពន្ឋនាគារប្តូរបន្ទប់ជនសង្ស័យរំលោភសម្លាប់

ករណី​រំលោភ​សម្លាប់​ដ៏​កក្រើក​នៅ​ខេត្តស្វាយរៀង ដែល​ជនសង្ស័យ​ជា​អ្នក​រត់​តាក់ស៊ី និង​ជន​រង​គ្រោះជា​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​បា​វិត​នោះ នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​និង​កំពុង​តាមដាន​កា​រវិ​វត្ត​នៃ​ចំណាត់ការ​របស់​សមត្ថកិច្ច​នៅឡើយ ។ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ជនសង្ស័យ​ឈ្មោះ​ឆើយ សុ​ជាតិ និង​ឈ្មោះ​ផ្លេក មុន្នី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ ប៉ិច ឈឿ​ត ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចេញ​ដីកា​កោះហៅ​បញ្ជា​ឲ្យ​អនុរក្ស​ព​ន្ឋ​នាគារ​បញ្ជូន​ពួក​គេ​ចូល​មក​សាលាដំបូង​ដើម្បី​សាកសួរ​បន្ថែម ។ ប្រភព​បន្ត​ថា មុន​ថ្ងៃ​កោះហៅ​សាកសួរ​ចម្លើយ​បន្ថែម អនុរក្ស​ព​ន្ឋ​នាគារ​បាន​ផ្លាស់​ប្តូរ​បន្ទប់​អោយ​ជនសង្ស័យ​ទាំង ពីរ​នាក់​(​ឆើយ សុ​ជាតិ និង​ឈ្មោះ​ផ្លេក មុន្នី​) ដើម្បី​បញ្ចៀស​ពី​ការ​ធ្វើបាប​ពី​សំណាក់​អ្នកទោស​រួម​បន្ទប់​ជាមួយ​។ គួរ​រំ​ឮ​កថា ជនសង្ស័យ​ជា​ឃាតករ​ទាំង​២​នាក់ ដែល​បាន​រំលោភ​សម្លាប់​នារី​បុគ្គលិក នៅ​កាស៊ីណូ «Good Luck»...

ញឹក ប៊ុនឆៃ ទទួលស្គាល់កំហុសដែលប្រព្រឹត្តមិនគប្បីមកលើ ហ៊ុន សែន

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​បាន​និង​កំពុង​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) លោក ញឹក ប៊ុ​ន​ឆៃ បាន​សារភាព​ទទួលស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី​មក​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។ នៅ​ក្នុង​សារលិខិត​របស់​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុ​ន​ឆៃ ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផ្កាយ​មាស​៤​រូប​នេះ​បាន​សរសេរ​ដោយ​សម្តែង​ការ​សោកស្តាយ​និង​វិប្បដិសារី​ដែល​លោក​មិន​អាច​បន្ត​បេសកកម្ម​រួមរស់​ជា​សហជីវិនី សហជីវិន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​បាន​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​អ្នកគាំទ្រ​ចំពោះ​កំហុសឆ្គង​របស់​លោក ។ យ៉ាងណា​ក៍ដោយ​នៅ​ក្នុង​សារលិខិត​ដែល​គ​បង្ហោះ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ លោក ញឹក ប៊ុ​ន​ឆៃ មិន​បាន​បញ្ជាក់​ពី​កំហុសឆ្គង​របស់​លោក​មួយ​ណា​នោះ​ទេ ព្រោះ​លោក​ត្រូវ​បាន​គេ​ចោទ​ពាក់​ព័​ន្ឋ​នឹង​ការ​នាំ​ចូល​សារធាតុ​ញៀន​និង​ផលិត​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​១០​ឆ្នាំ​មុន និង លួច​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ...

ទៀ បាញ់ ទៅពិនិត្យសុខភាពនៅទីក្រុងប៉េកំាង

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ ដើម្បី​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក General TEA Banh ។ នៅ​លើ​បណ្តាញ​សង្គម​លោក​ប្រមុខ​ការពារ​ជាត​បាន​សរសេរ​ថា​«...​ខ្ញុំ បាន​ឆ្លៀតឱកាស​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​...​បងប្អូន​កងទ័ព និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អ​មាំមួន​គ្រប់​ៗ​គ្នា​..." ប្រជាជន​មាន​សុខភាព​ល្អ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ "​។ នៅ​យប់​ថ្ងៃ​ពុធ​ដដែល​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេ...

ឃួង ស្រេង បញ្ជាឲ្យចាប់ម្ចាស់ហាងបញ្ចំាទទួលផលចោរកម្ម

ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចេញ​បញ្ជា​ឲ្យ​តាម​ចាប់​ម្ចាស់​ហាង​បញ្ចាំ ឬ​កុងស៊ី ដែល​ទទួលផល​ចោរកម្ម​និង​កំពុង​ជម្លៀស​ទីតាំង ខណៈ​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាង​បញ្ចាំ​នានា​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​១២ ។ ការ​ចេញ​បញ្ជា​របស់ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក ប៉ា សុ​ជាតិ​វង្ស​កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ឃួ​ង ស្រេង បាន​កិច្ចប្រជុំ​ពាក់ព័ន្ធ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ។ រយៈពេល​ប្រមាណ​២​ខែ​ចាប់តាំងពី​ចូល​កាន់​តំណែង​មកនេះ លោក ឃួ​ង ស្រេង ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​កត់​សម្គាល់ថា លោក​ចៅហ្វាយ​ក្រុង​ថ្មី​រូប​នេះ បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម​បម្រើ​ប្រយោជន៍​សាធារណៈ​និ ង​និយាយ​ជា​រួម​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ...

នាយ ពែ​ក​មី ប្រពន្ធ​លែង​ចោល ​ក៏​គ្មាន​ទុក្ខ​ធ្ងន់​ដូច​បាត់​គណនី Facebook

ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​ក​មី នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ត្រូវ​បាន​ចោរលួច​បាត់​ហើយ ​នេះបើតាមការ​ទម្លាយព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​របស់​លោក ហេង ឡុ​ង នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ សីហា ២០១៧ នេះ ។ លោក ហេង ឡុ​ង ដែល​គេ​ស្គាល់​ថា ជា​អនាគត​ស្វាមី​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​កិ្ខ​ណា បាន​បង្ហោះ​វី​ដេ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ ដោយ​ប្រកាស​ថា ហ្វេ​ស​ប៊ុ​ក​នាយ ពែ​ក មី ត្រូវ​បាន​មនុស្ស​អាក្រក់​លូច...

ចាប់​បាន​ទៀត​ហើយម្តង​ៗ​មិន​ចេះ​តិច ចិន​ចាប់ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ

ភ្នំពេញ​ ៖ នៅមុននេះបន្តិច កម្លាំង​សមត្ថកិច្ចចម្រុះ មានការ​ចូល​រូ​ម​ពី​នគរបាលនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាបជនជាតិ​ចិន​មួយ​ក្រុម ​មានគ្នារហូត​ជាង​១០០​នាក់ ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​ទារ​លុយតាម​ប្រព័ន្ធអ៊ីនធើណែត(អនឡាញ​) ។ ប្រតិបត្តិការ​ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ ។ បើ​ប្រភព​​មួយទៀត​បាន​បង្ហើប​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ស្ថិត​នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង​គ្មាន​លេខ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង​២៣១​នាក់ ក្នុង​នោះ​ស្រី​២៨​នាក់ ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​ទារ​លុយ ខាងលើ​នេះ...

ជាង​ផ្សារ​ដែក​រអិល​ជើង​ធ្លាក់ខ្លួន​ចូល​ក្នុង​ម៉ាស៊ីន​កំពុង​កិន​ដីឥដ្ឋ

ភ្នំពេញ ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ សីហា ២០១៧ នៅ​ត្រង់​ចំណុច​សិប្បកម្ម​ឡ​ផលិត​ឥដ្ឋ​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុងភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ខណៈ​ជាង​ផ្សារ​ដែក​ម្នាក់​កំពុង​ផ្សារ​ដែក ស្រាប់តែ​រអិល​ជើង​ធ្លាក់ខ្លួន​ចូល​ក្នុង​ម៉ាស៊ីន​កិន​ដីឥដ្ឋ ស្លាប់​យ៉ាង​អាណោចអាធម៌​បំផុត ។ បើ​តាម​អធិការរង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ អឿ​ន រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក បច្ចុប្បន្ន​ស្នាក់​នៅ​ក្បែរ​ស្ពាន​ទី​១២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ និង​មានស្រុក​កំណើត​នៅ​ឯ​ព្រែក​អញ្ចាញ...

អាជ្ញាធរ​អប្សរាចុះចាត់ការ​ ខ្យូ​ស​​របស់​ភរិយា​មន្ត្រី​យោធា សង់​ក្នុង​តំបន់​ឧទ្យាន​អង្គរ

សៀមរាប ៖ ​ខ្យូ​ស​​ចំនួន​១០ និង​ផ្ទះថ្ម​មួយ​ខ្នងត្រូវ​បាន​ក្រុម​គណៈកម្មការ​ចម្រុះចុះ​រុះរើ​ដោយ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៧ ដែល​បាន​សង់​ឡើង តាម​បណ្តោយ​ផ្លូវ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ទៅ​ប្រាសាទអង្គរវត្ត ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប បន្ទាប់​ពី​ម្ចាស់​សំណង់​សន្យា​ រុះរើដែរ ប៉ុន្តែ​បែរជា​ពន្យា​ពេលម្តងហើយម្តងទៀត ។ យោងតាម​ការ​បញ្ជាក់​ពីមន្ត្រីចុះទៅ​រុះរើបាន​ឲ្យ​ដឹង​ថា សំណង់​ទាំងនេះជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ អឿ​ម ស្រី​ពេជ្រ មាន​ប្តី​ជា​មន្ត្រី​យោធា គឺ​ស្ថិត​ក្នុង​បញ្ជី​រុះរើ​ទាំងអស់ ព្រោះ​សង់​នៅ​កន្លែង​ហាមឃាត់ មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ចុះ​រុះរើ ធ្វើ​ឡើង​ខណៈ​អាជ្ញាធរ​អប្សរា​ បាន​ជូនដំណឹង​រួច​ហើយ​ដល់​ម្ចាស់​សំណង់...

ខណៈនេះ ហ៊ុន សែន ទៅសួរសុខទុក្ខទ័ពនៅស្ទឹងត្រែង

គិត​ត្រឹម​វេលា​ម៉ោង​៨​និង​២៧​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​សួរសុខទុក្ខ​កងទ័ព​នៅ​យោធភូមិ​ភាគ​ទី​១​ដែល​មាន​ទីបញ្ជាការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង ។ បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​ឲ្យ​ដឹង​ថា ក្រៅពី​សួរសុខទុក្ខ​កងទ័ព គោលបំណង​សំខាន់​គឺ​លោក ហ៊ុន សែន​ទៅ​ពិនិត្យ​ដោះស្រាយ​ការ​លំបាក​របស់​កងកម្លាំងប្រដាប់អាវុធ និង​បង្កើត​កងពលតូច​អន្តរាគមន៍​ថ្មី​មួយ​មាន​លេខ​១២៨​ឬ​ហៅ​ថា​កងពលតូច​ថ្មើរជើង​លេខ​១២៨​ចំណុះ​ឲ​យោធភូមិ​ភាគ​ទី​១ ហើយនឹង​ដាក់​ទីតាំង​កងទ័ពជើងទឹក​ឲ​ប្រចាំការ​នៅ​ខេត្តស្ទឹងត្រែង​ផង​ដែរ​។ បើ​តាម​លោក ហ៊ុន សែន ការ​រៀបចំ​ទាំងអស់​មិន​សំដៅ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​នោះ​ទេ​តែ​សំដៅលើ​កិច្ច​ការពារ​ជាតិ​ការពារ​ប្រជាជន​និង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជិតខាង​៕