«​ស្រវឹង​កុំ​បើកបរ​» មន្ត្រី​កាំកុងត្រូល​ម្នាក់​ឈប់​កណ្តាលផ្លូវ​ដេក​ក្នុង​រថយន្ត

ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​ចេញ​មក​ពី​ពិធី​មង្គលការ​មួយ​នៅ​កោះ​ពេជ្រ ទំនង​ផឹកស្រា​ជ្រុល ​ស្រវឹង​ខ្លាំង បាន​បើករថយន្ត​មក​ឈប់​ដេក​នៅ​កណ្តាលផ្លូវ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ចចុះ​មក​អន្តរាគមន៍ ។ ហេតុការណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ធ្នូ ២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ បើ​តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-8448 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​កាំកុងត្រូល...

សិស្សសាលា​បើករថយន្ត​លឿន​ជ្រុល​បុក​រះ​កាម​រី​បា​ឡែ​ន ម៉ូតូ និង​តូប​លក់​មីឆា

ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ម៉ាក Mercedes ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-3838 បុក​រះ​តូប​លក់​អាហារ​ពេល​យប់ និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​រថយន្ត​មួយ​គ្រឿង​ផង​ដែរ ដែល​បង្ក​ឲ្យ​ខូចខាត សំណាងល្អ​ពុំ​មាន​អ្នក​រង​គ្រោះ​ដល់​អាយុ​ជិ​វីត​ទេ ។ ហេតុការណ៍បុក​រះ​​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ធ្នូ ២០១៧ តាម​បណ្តាល​ឱ្យ​ផ្លូវ​២៧១ ជិត​ដល់​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។ បន្ទាប់​ពី​បើក​បុក​រួច​បុរស​ដែល​បើករថយន្ត​បង្ក​មានឈ្មោះ ស៊ី​ម ពុទ្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​សិស្ស...

ឡិច​ស៊ី​ស​៤៧០ ប្រ​លះ​​គូថ​រថយន្ត​ស្ទូច ដែល​ចត​ស្ងៀម

ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៤៧០ ខ្ទេច​មួយ​ចំហៀង ហើយ​អ្នកបើកបរ​រង​របួសស្រាល ខណៈ​បើក​ទៅ​បុក​ពីក្រោយ​គូថ​រថយន្ត​ស្ទូច​ដែល​ចត​នៅ​ស្ងៀម កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៧ នៅ​ចំណុច​ផ្លូវ​១០១៩ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ភ្លាម​ៗ អ្នក​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​អ្នក​បើករថយន្ត​ស្ទូច​វិញ បាន​គេចខ្លួន​បាត់ ក្រោយ​កើតហេតុ​ការណ៍ ។ ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា ដំបូង​គេ​ឃើញ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង ម៉ាក HINO ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0046...

រថយន្ត​ដឹក​កម្មករ​ប៉ះ​ជាមួយ​រថយន្ដ​កង​វិស្វកម្ម ស្លាប់​ម្នាក់ របួស​១៦នាក់

កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី ធ្វើការ​នៅ​រោងចក្រ​មួយ​គ្រឿង ប៉ះ​រថយន្ដ ដឹក​ដី​របស់​កង​វិស្វកម្ម​ខេមរភូមិន្ទ បណ្តាល​អោយ​កម្មការិនី​ម្នាក់​ស្លាប់ និង​កម្មការិនី​១៦​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល ហើយ​១៤​នាក់ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​ភ្នំពេញ​ផង​ដែរ ។ បើ​តាម​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ម៉ោង​០៦ និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ២០១៧ លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ត្រង់​ចំណុច​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ...

ស ងួន ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិលស្លាប់ប្រពន្ឋ

អ្នកគ្រប់គ្រង​ព័ត៌មាន​និង​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ លោក ស ងួ​ន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ តំបន់​ពេជ្រនិល បណ្តាល​ឲ្យ​ប្រ​ព​ន្ឋ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ឧបទ្ទវហេតុ​រថយន្ត​របស់​លោក ស ងួ​ន បុក​គ្នា​ជាមួយ​រថយន្ត​ក្រុមហ៊ុនស្រា​បៀ​អង្គរ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ក្នុង​នោះ​មាន​លោក ស ងួ​ន និង កូនស្រី ៕

កន្លែងស្ទះញឹកញាប់គួរបិទចោល !

ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​ប​ច្ចុ​ប​ប្បន្ន​នេះ ទំនងជា​មិន​អាច​រក​ដំណោះស្រាយ​ចេញ​ជា​ដុំ​កំភួន​បាន​ឡើយ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​កកស្ទះ​នោះ ភាគច្រើន​ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​កត្តា​មនុស្ស ច្បាប់ និង​ផ្លូវ ។ កត្តា​មនុស្ស​គឺ​សំដៅ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​មួយ​ចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​ជា​មិន​គោរព​ភ្លើង​សញ្ញា គំនូស​សញ្ញា​ចរាចរណ៍ គន្លង​ផ្លូវ​អាទិភាព ការ​បើកបរ​លើស​ល្បឿន​កំណត់ បើក​បញ្ច្រាសទិស​ដៅ ការ​មិន​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ក្នុង​ការ​បើកបរ ឬ បញ្ជា​យានយន្ត និង​កង្វះខាត​ខាង​គុណធ៌ម សីល​ធ៌​ម​ក្នុង​ការ​បើកបរ​ជាដើម ។ កត្តា​ច្បាប់ គឺ​សំដៅ​ដល់​ច្បាប់​ចរាចរណ៍​ដែល​ចូល​ជា​ធរមាន រាប់​ទាំង​ច្បាប់​ផ្សេង​ៗ​ទៀត​ដែល​ពាក់​ព័​ន្ឋ បើ​ទោះជា​មាត្រា​និង​ជំពូក​និ​មួយ​នៃ​ច្បាប់​នេះ​បាន​ចែង​គ្រប់​ជ្រុងជ្រោយ ឬក៍​អាច​និយាយ​ចែង​លម្អិត​ហើយក៍​ដោយ ប៉ុន្តែ​កត្តា​អនុវត្ត​នៅ​មាន​កំណត់​រាប់​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រតិបត្តិ ...​។ ការណ៍​ដែល​អនុវត្តន៍​ច្បាប់​នៅ​មាន​កម្រិត​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​កន្លង​មក​បាន​បន្ទោស​ទៅ​លើ​បញ្ហា​អំពើ​ពុក​រលួយ​នៅ​តាម​ដងផ្លូវ និង​កត្តា​អន្តរាគមន៍​ដូច​ជា​ខ្លះ​ថា...

រថយន្តតម្លៃជាង១លានដុល្លារដែលជួបគ្រោះថ្នាក់ចរាចរណ៍ជារបស់ ហ៊ុន តូ

ប្រភព​គេហទំព័រ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​១,៣​លាន​ដុល្លារ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងដំណំ​នោះ​ជាក​ម្មសិ​ទ្ឋិ​របស់​លោក​ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវជា​ក្មួយ​ប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (​កូនប្រុស​លោក ហ៊ុន ណេ​ង អតីត​អភិបាលខេត្ត​កំពង់ចាម បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ និង​ត្រូវជា​បង​បង្កើត​លោក ហ៊ុន សែន ) ។ យ៉ាងណា​ក៍ដោយ នៅ​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក​ឧកញ៉ា ហ៊ុន តូ ។   គួរំឮកថា រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​២​គ្រឿង...

រថយន្ត​២​គ្រឿងបុក​គ្នា​ ខ្ទេចរថយន្ត​ទំនើប១​គ្រឿង​តម្លៃ​១.៣​លាន​ដុល្លារ​

ខេត្តកោះកុង ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​២​គ្រឿង បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៧ ។ បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ថា មាន​មនុស្ស​៥​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នោះ មាន​ផ្ទុក​រថយន្ត​ទំនើប​មួយ​គ្រឿង​ទៀត ក៍​ទទួល​រង​ការ​ខូចខាត​ដែរ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៧​នេះ រថយន្ត​ទាំង​២​ខាងលើ នៅ​មិន​ទាន់​យក​ចេញពី​កន្លែង​កើតហេតុ​នៅឡើយ​ទេ ។ យ៉ាងណា​ក៏​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទាំង​២​ខាងលើ​នេះ​ឡើយ ។ បើ​សេចក្តីរាយការណ៍​មិន​ទាន់​ផ្លូវការ​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​និយាយ​ថា រថយន្ត​ទំនើប​មួយ​គ្រឿង...

រថយន្តក្រុង វី​រៈ ប៊ុ​ន​ថាំ បុកគ្នាជាមួយរថយន្ត​ដឹក​ដី ស្លាប់​២​នាក់ ​របួស​៧​នាក់​

សៀមរាប​ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ដឹក​ជញ្ជូន វី​រៈ ប៊ុ​ន​ថាំ មាន​ទាំង​ភ្ញៀវ​ជាតិ និង​បរទេស បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយយបុកគ្នា​ជាមួយ​រថយន្ត​ដឹក​ដី នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​២៩៧ និង​២៩៨ ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅម៉ោង៦ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ​២០១៧​នេះ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​៧​នាក់​។ មន្ដ្រី​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​រថយន្ត​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស​-​លឿង ប្រភេទ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ដឹក​ជញ្ជូន...

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ CNC ដែល​គ្រោះថ្នាក់​ចរាចរណ៍ សង្គ្រោះ​ទាន់​ពេល

សៀមរាប​ ៖ អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ CNC ចំនួន​បី​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​លើ​ជាតិ​លេខ​៦៧ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៣៧១ ពី​ខេត្តសៀមរាប​ឆ្ពោះទៅ​ខេត្តឧត្តរមានជ័យ ស្ថិត​នៅ​ក្នុងស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ​២០១៧​នោះ ​មិន​មាន​អ្នក​ណា​រង​គ្រោះ​ជីវិត​ដល់​ជីវិត​ដោយសារ​ស្ថានភាព​របួស​មិន​ធ្ងន់ធ្ងរ​និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ ស៊ី​អិន​ស៊ី ដែល​រង​គ្រោះ គឺ​ពីរ​នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​របួសស្រាល​ ។ អ្នក​រង​គ្រោះ​ទាំង​បី​រូប មាន​ទី​១.​ឈ្មោះ ថាំង ចាន់​ថា​រ៉ា​ន់​, ទី​២.​ឈ្មោះ ទេព ពិ​សិទ្ធ និង​ទី​៣.​ឈ្មោះ...

កំពុង​ធ្វើ​ផ្លូវ អាឡូថយក្រោយ​មិន​បាន​មើល កិន​នារី​ម្នាក់​ធ្លាយ​ខួរ​ស្លាប់

ភ្នំពេញ​ ៖ នារី​ម្នាក់​ខណៈ​ដែល​ចត​ឈប់​ម៉ូតូ​នៅ​លើ​កន្លែង​ការដ្ឋាន​ផ្លូវ ត្រូវ​បាន​អា​ឡូ​កិន​ថ្នល់​ បើក​ថយក្រោយ មិន​បាន​មើល​ជ្រុល​ទៅ​កិនបែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ខ្ទេច​ទាំង​ម៉ូតូ​អស់​មួយ​កំណាត់​មុខ​។ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ស្ថិត​នៅ តាម​ផ្លូវ​កំពុង​សាងសង់​ចូល​បុរី​ពិភព​ថ្មី ក្នុងភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ នារី​រង​គ្រោះ​ឈ្មោះ ផ​ន ស្រស់ អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ក្បែរ​នៅ​កន្លែង​កើតហេតុ បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​កិន​ម៉ូតូ ZOOMER X ពណ៌​ខ្មៅ...

គ្រោះថ្នាក់​ចរាចរណ៍​ ឬ​ក៏បើក​បំ​បុក​រថយន្ដ​តាក់ស៊ី នឹក​ស្មានថា​ដឹកឈើ​ល្មើសច្បាប់ ?

បាត់ដំបង​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​រថយន្ដ​របស់​មន្ត្រី​ប៉េ​អឹ​ម​ខេត្តបាត់ដំបង បើក​បំ​បុក​រថយន្ដ​តាក់ស៊ី​១​គ្រឿង ដោយ​ពួក​គេ​សង្ស័យ​ថា រថយន្ដ​តាក់ស៊ី​រង​គ្រោះជា​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់ តែ​ពេល​ចុះ​ទៅ​ពិនិត្យ គឺ​គ្មាន​វត្ថុ​តាង​បទល្មើស​អ្វី​សោះ​ នាំ​គ្នា​គេច​ចេញ​ទៅ​បាត់​អស់ ។ ករណី​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ ​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៧ ត្រង់​ចំណុច​លើ​ស្ពាន​ដងទង់ ក្នុងភូមិ​ស្រែ​ស្តៅ ឃុំ​មាន​ជ័យ​ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​នឹង​ព្រំប្រទល់ ស្រុក​រតនៈ​មណ្ឌល ​។ បើតាមរបាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ គឺ​មាន​រថយន្ត​មួយ​គ្រឿង ម៉ា​កវី​ហ្គូ​ពណ៌​ស មួយ​បាំង​កន្លះ គ្មានស្លាក​លេខ...

បងប្រុស​ឌុ​ប​ប្អូន​ៗ​ចេញពី​សាលា បុក​ជាមួយ​រថយន្ត ស្លាប់​ម្នាក់​របួស​៤​នាក់

បាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ក៏​មាន​កុមារី​ទើបតែ​មាន​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ចំណោម​ក្មេង​ៗ៤​នាក់ ដែល​ត្រូវ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​ផង​ដែរ ខណៈ​ដែល​បងប្រុស​បាន​ឌុ​ប​ពួក​គេ​ទាំងអស់​គ្នា​ទៅ​សាលារៀន ហើយ​ចំ​ពេល ដែល​មាន​រថយន្ត​បត់​កាត់​ពីមុខ​ក៏​បុក​តែ​ម្តង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុម​ទី​១៧ ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រដូករណែល ។ បើ​តាម​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍ បានអោយ​ដឹង​ថា ខាង​រថយន្ត​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-1322 អ្នកបើកបរ​ឈ្មោះ​ម៉ៅ...

ម្ដាយ​យុវជន​ដែល​ធាក់​ម៉ូតូ​ខ្លួនឯង ប្តឹង​នគរបាល​ចរាចរណ៍​ដែល​វាយ​កូន​គាត់

សៀមរាប ៖ វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​ម្នាក់ ត្រូវ​មន្ដ្រី​នគរបាល​ចរាចរណ៍ ចាប់​ផាក់ពិន័យ ប៉ុន្ដែ​បែរជា​បញ្ចេញ​អាប្ប​កិរិយា​កោងកាច រហូត​លើ​ជើង​ធាក់​ម៉ូតូ​ខ្លួនឯង​ផ្ដួល ដើម្បី​ឌឺ​ដាក់​នគរបាល​ថែម​ទៀត​ផង ត្រូវ​បាន​អ្នក​និយម​លេង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុស ចែកចាយ​បន្ដ​គ្នា​ជា​ច្រើន ។ បើតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​បង្ហាញ​ថា លោក​ម្ចាស់​ទំនើ​ង​រូប​នេះ បាន​ជិះ​ម៉ូតូ​ល្មើ​ស​ច្បាប់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ប៉ុន្តែ​ប្រហែលជា​សមត្ថកិច្ច​រារាំង​មានការ​ប៉ះពាល់​លើដងខ្លួន ក៏​ត្រូវ​យុវជននោះ ខឹង​ស​ប្បារ​ ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សមត្ថកិច្ច​ទៀត​ផង ប្រហែលជា​អាង​ខ្លួន​ជា​ក្មួយ​លោក​ចៅក្រម ថាំង សុខ​លី​ម ហើយ​មើលទៅ បានជា​ហ៊ាន​កោងកាច​បែប​នេះ ? ម្ដាយ​យុវជន​ម្នាក់​ដែល​បាន​ធាក់​ម៉ូតូ​ខ្លួនឯង​ផ្ដួល ជា​ការ​ឌឺ​ដល់​មន្ដ្រី​នគរបាល​ចរាចរណ៍ ក្រោយ​ចាប់ខ្លួន​ផាកពិន័យ​នោះ...

ទូច ស្រី​ល័​ក្ខ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លេចមុខ ប៉ែន ចំ​រ៉ុ​ង ​មកជួយដោះស្រាយ

ភ្នំពេញ ៖ តារា​សម្ដែង និង​ម៉ូ​ដែល អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​បើករថយន្ត​ស៊េរី​ទំនើប​បុក គ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ អូស​ជិត​១​គីឡូម៉ែត្រ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ទើប​បញ្ឈប់រថយន្ត​ដើម្បី​ដោះស្រាយ ភ្លាម​ៗ​នៅ​ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​លោក ប៉ែន ចំ​រ៉ុ​ង តារា​សម្ដែង និង​ជា​ពិធីករ​ផង​នោះ ក៏​ចេញ​មុខ​ជួយ​ដោះស្រាយ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​២០​នាទី រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​២៥ តុលា ២០១៧...

ប្រាក់​បាន​មក​ពី​ការ​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់ ធ្វើ​ថ្នល់​មិន​បាន​១​គីឡូម៉ែត្រ​ផង

ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​សុំ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​ដែល​មាន​រថយន្ត​ធំ​ៗ កុំ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​ចែង ព្រោះ​លោក​មិន​ចង់​ចាប់​ហើយ​ធ្វើការ​ផាកពិន័យ​នោះ​ទេ ពីព្រោះ​អី​លុយ​ដែល​បាន​មក​ពី​ការ​ផាកពិន័យ​មាន​ចំនួន​តិចតួច ធ្វើ​ថ្នល់​មិន​បាន​១​គីឡូម៉ែត្រ​ផង ។ លោក ស៊ុន ចាន់​ថុ​ល ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ប្រគល់​ស្ពាន​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃ​ទី​១៥ តុលា ២០១៧ ។ លោក​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា «​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ផាកពិន័យ​ទេ​! គឺ​ខ្ញុំ​សុំ​សំណូមពរ​ទៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់ សុំ​មេត្តា​គោរព​ច្បាប់​ចរាចរណ៍ សុំ​មេត្តា​កុំ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​ចែង​ឲ្យ សុំ​កុំ​ត​ទ្រុង​ឡាន​វែង​លើស​ច្បាប់​អនុញ្ញាត ឬត​ទ្រុង​ខ្ពស់​ពេក​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ...

រថយន្ត​ដឹង​ដំឡូង​មី​តែ​មួយ ចូល​ថ្លឹង​ស្ថានីយជញ្ជីង​២​កន្លែង ទម្ងន់​ខុស​គ្នា​២​តោន

កំពង់ធំ ៖ រឿងរ៉ាវកើតទុកមិនសុខក្នុងចិត្ត ហើយកាន់តែ​មិន​អស់ចិត្តទៀតព្រោះ​ខាត​លុយ​ខាត​កាក់​ចូល​ដើម ធ្វើ​អោយ​អ្នកស៊ីឈ្នួល​ដឹក​ដំឡូង​មី​ម្នាក់ ទូរស័ព្ទ​ចូលទៅ​សារព័ត៌មាន​ក្នុងស្រុក​មួយ(Fresh News) នៅ​ថ្ងៃ​ទី​១៣ តុលា ​២០១៧​នេះ ដើម្បី​សូម​អំពាវនាវ​ទៅ​កាន់​លោក​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល ឲ្យ​ជួយរក​ខុស​ត្រូវ​ ​និងវែកញែក​មន្ដ្រី​ខិលខូច នៅ​តាម​ស្ថានីយ៍​ជញ្ជីង លើ​ដងផ្លូវ​ជាតិ​ផង ។ លោក សុភា​ស់ ដែល​ជា​ម្ចាស់​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​ កង់​១០​មួយ​គ្រឿង ត្រូវ​បាន​គេ​ជួល​អោយដឹក​ដំឡូង​មី​ពី​ស្រុក​គូលែន ខេត្តសៀមរាប ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​បាន​ប្រាក់​ឈ្នួល​១​លាន​រៀល ក្នុង​មួយ​ជើង ហើយ​បើ​គិត​ពី​ថ្លៃ​ចំណេញ​វិញ...

ម៉ោង​៧​យប់ បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ចូល​លូ​គ្មាន​គម្រប បាក់​ក​ស្លាប់

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ធ្លាក់​លូ បណ្ដាល​អោយ​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​និង​កន្លែង​កើតហេតុ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​១៣ កែង​នឹង​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​មានឈ្មោះ ស៊ី​ង អាយុ​ប្រហែល​៣០​ឆ្នាំ មានមុខរ​បរជា​ជាង​ពី​ដាន ស្នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​កំពង់ឆ្នាំង ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា...

លោក ស៊ុន ចាន់​ថុ​ល អំពាវនាវកុំ​ឲ្យ​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​គ្រឿងញៀន

ភ្នំពេញ ​៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ដល់​ប្រធាន​ក្រុមហ៊ុន ដឹក​ជញ្ជូន​ទាំងអស់ ត្រូវ​ណែនាំ​អ្នកបើកបរ​រថយន្ត កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន និង​ស្នើ​សុំ​ឲ្យ​មានការ​បិទ​ខិតប័ណ្ណ ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ខុសច្បាប់ តាម​រថយន្ត​ផង​ដែរ​ ៕

ចៅអធិការវត្តនិងសង្ឃចេញពីច្រៀងខារ៉ាអូខេជួបគ្រោះថ្នាក់ចរាចរណ៍

ទីបំផុត​ទៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​៤​នាក់ កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ គីឡូម៉ែត្រ​លេខ​១៦១-១៦២ ស្ថិត​ក្នុងភូមិ តា​បឹម សង្កាត់​-​ក្រុង​បា​វិត​នោះ ជន​រង​គ្រោះ​២​នាក់​ជា​ចៅអធិការ​វត្ត និង​២​នាក់​ទៀត​ជា​សង្ឃ ។ បើ​តាម​សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គី​ម ហ៊ា អាយុ​៣៥​ឆ្នាំ ជា​ចៅអធិការ​វត្ត​ក្រួស ស្ថិត ក្នុង​ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ និង​ឈ្មោះ សឹ​ុ​ម ភុ​ន អាយុ​៣៤​ឆ្នាំ...

ឡិច​ស៊ី​ស​បុក​រះ​ម៉ូតូ និង​រថយន្ដ​កំពុង​ឈប់​ចាំ​ភ្លើងស្តុប រង​របួស​៥​នាក់

ភ្នំពេញ ៖ រថយន្ដ​១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រះ​ម៉ូតូ​៤​គ្រឿង និង​រថយន្ដ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់ រង​របួសធ្ងន់​ស្រាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភ្លើងស្តុប​វិទ្យាល័យ ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។ ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ិ​ស RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-8657 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា រួម​ដំណើរ...

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ព្រូស​និង​ម៉ូតូ ស្លាប់​៣​នាក់​លើ​ផ្លូវជាតិ​លេខ​៤

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ព្រូស​និង​ម៉ូតូ បាន​បុក​គ្នា​ពេញទំហឹង បណ្តាល់​អោយ​មនុស្ស​៣​នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា នា​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ព្រូស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-6082 បើកបរ​ដោយ​បុរស​ម្នាក់​និង​ប្រពន្ធ​រួម​ដំណើរ​ជាមួយ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ...

រថយន្ត​បែក​កង់​មុខ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ស្លាប់២នាក់ របួសធ្ងន់៣នាក់

ព្រៃវែង ៖ រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​គ្រឿង បើកបរ​សុខ​ៗ​ស្រាប់តែ បែក​កង់​មុខ បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ធ្វើ​អោយ​ស្លាប់​មនុស្ស​២​នាក់​ភ្លា​ប់​ៗ​នៅ​កន្លែង​កើតហេតុ និង​របួសធ្ងន់​៣​នាក់​ផង​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ក្រាំង​ស្វាយ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ស្ថិត​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១-៨២ ។ បើ​តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ...

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃបិណ្ឌទី១៣ម្សិលមិញស្លាប់១៤នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​១៤​នាក់​ស្លាប់​និង​របួសធ្ងន់​០៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១៥​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣ ។ នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ របាយការណ៍​ដដែល​ក៍បាន​បង្ហាញ​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ០៤​គ្រឿង រថយន្ត​តូច​០៤​គ្រឿង យានយន្ត​ផ្សេង​ៗ០២​គ្រឿង និង​ថ្មើរជើង​២​នាក់ ។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង​, បត់​គ្រោះថ្នាក់​។ រយៈពេល​១៨​ថ្ងៃ ខែកញ្ញា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៧៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៦​នាក់ របួសធ្ងន់​ចំនួន​១៨០​នាក់ និង​របួសស្រាល​ចំនួន ៩២​នាក់ ។ សូម​លោក​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​មេត្តា​ប្រុង​ប្រយ័ត្ន...

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃបិណ្ឌទី១២ម្សិលមិញស្លាប់០៧នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​០៧​នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​១៨​នាក់ (​ធ្ងន់​១២​នាក់​) ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១៤​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១២ ។ នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​អាទិត្យ​ម្សិលមិញ​។ របាយការណ៍​ដដែល​ក៍បាន​បង្ហាញ​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ១៧​គ្រឿង រថយន្ត​តូច​៧​គ្រឿង និងរ​យន្ដ​ធុន​ធំ​២​គ្រឿង ។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង​, បត់​គ្រោះថ្នាក់​។ រយៈពេល​១៧​ថ្ងៃ ខែកញ្ញា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៦១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៩២​នាក់ របួសធ្ងន់​ចំនួន​១៧២​នាក់ និង​របួសស្រាល​ចំនួន ៩២​នាក់...

បិណ្ឌទី១២ ផ្លូវចេញចូលភ្នំពេញស្ទះគ្រប់កន្លែង

ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១២​នេះ នៅ​តាម​ផ្លូវ​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​គ្រប់កន្លែង​ស្ទះចរាចរណ៍ ដែល​គិត​ត្រឹម​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដដែល​នេះ កំណាត់​ផ្លូវ​និង​ផ្លូវ​ប្រសព្វ ឬ រង្វង់​មូល​មួយ​ចំនួន​នៅ​តែ​បន្ត​ស្ទះ​នៅឡើយ ដូច​ជា​រង្វង់​មូល​ចោម​ចៅ ផ្លូវ​ច្រមុះជ្រូក​ក្បាលថ្នល់ និង​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​ប៉ែក​ខាងកើត​ជាដើម ។ ការ​កកស្ទះ​ចរាចរណ៍​នេះ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ទៅ​ចូលរួម​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា និង​ខ្លះទៅ​ដើរ​កម្សាន្ត​លេង​នៅ​តំបន់​ទេសចរណ៍ ឬ​តាម​រមណីយដ្ឋាន​នានា បន្ទាប់​ពី​ដាក់​បិណ្ឌ​ទី​១២ ។ ដោយឡែក​បើ​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​ក៍បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ការ​កកស្ទះ​នៅ​តាម​បណ្តា​ផ្លូវ​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ នៅ​តាម​កំណាត់​ផ្លូវជាតិ​មួយ​ចំនួន​ក៍​កំពុង​កកស្ទះ​ដែរ​នៅ​ព្រឹក​មិ​ញ ហើយ​កំណាត់​ផ្លូវជាតិ​ខ្លះ​ក៍បាន​និង​កំពុង​កកស្ទះ​នៅឡើយ​គិត​ត្រឹម​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ត្រង់នេះ ដូច​ជា​កំណាត់​ផ្លូវជាតិ​លេខ​៣​ចំណុច​ផ្លូវ​ប្រសព្វ​វត្ត​ស្លែង ទំនប់​កំពង់ទួល ឬ​ទំនប់​៧​មក​រា ម្តុំ​មុខ​ផ្សារ​ដើម​រកា ផ្សារ​ត្រាំ​ច​ខ្នារ...

PRADO ស្លាក​លេខ​រដ្ឋ​ចត​កណ្តាលផ្លូវ ប្រជាពលរដ្ឋ​រិះគន់​ម្ចាស់​ភោជនីយដ្ឋាន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ថា ពួក​គាត់​ឃើញ​រថយន្ត​០១​គ្រឿង នោះ​ម៉ាក​ PRADO ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​រដ្ឋ​២៥ 2-0202 ដែល​ឈប់​ចត​នៅ​កណ្តាល​ទ្រូងផ្លូវ នៅ​ខាង​មុង​ភោជនីយដ្ឋាន ​(​សេ​វេន​ប្រាយ​ឃី​ង​) ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​១០៨ ស្ថិត​ខាងកើត​ស្ពាន​នាគ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ជិតខាង ពិសេស​អ្នកដំណើរ មានការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ភោជនីយដ្ឋាន (​សេ​វេន​ប្រាយ​ឃី​ង​) បាន​នឹង​កំពុង​រំលោភ​ចំណី​ផ្លូ វ​ទាំងស្រុង​តែ​ម្តង ដោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ...

នៅ​ថ្ងៃ​ភ្ជុំ​បិ​ណ្យ​នេះ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​៦ ​ប្រកាស​មិន​តម្លើង​ថ្លៃ

ភ្នំពេញ​ ៖ ​​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន ​ចាន់​ថុ​ល ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ចំនួន​៦ បាន​ប្រកាស​មិន​តម្លើង​ថ្លៃ​ ក្នុង​ការ​ដឹក​អ្នកដំណើរ​នានា​ ឱកាស​ភ្ជុំបិណ្ឌ​ឡើយ​ ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្អះ​សម្បែង​ មិន​ត្រូវ​ចំណាយ​ថវិការ​ច្រើន​។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល ​បែប​នេះ​បាន​ធ្វើ​ឡើង​ ក្នុង​ពិធី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់ ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ​ប្រចាំ​ខែសីហា​ ឆ្នាំ​២០១៧ ​នា​ទីស្តីការក្រសួង ​កាលពី​ថ្ងៃ​ទី​១៤ ​ខែកញ្ញា ២០១៧ ​​។ បញ្ជាក់​ក្នុង​ពិធី​នេះ ​លោក​...

ព័ត៌មាន​បន្ថែម ៖ តារាចម្រៀង ណ​យ វ៉ា​ន់​ណេ​ត ជួប​គ្រោះថ្នាក់​ចរាចរណ៍

ព្រះ​សីហ​នុ ៖ សេចក្តី​រាយការណ៍​ថា មនុស្សម្នាក់បាន​ស្លាប់ និង២នាក់​របួស​ដោយសារ​រថយន្ត និង​ម៉ូតូ​ធំ បាន​បុក​គ្នាចំពីមុខពេញទំហឹង នៅ​យប់​ថ្ងៃ​សៅរ៍​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​នៅ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​តារាចម្រៀង លោក ណ​យ វ៉ា​ន់​ណេ​ត ។ លោកមេបញ្ជាការ​ សំ សា​មាន ​មន្រ្តីកងរាជអាវុធហត្ថស្រុក​កំពង់​សីលា បាន​ប្រាប់​អោយដឹងថា នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ កញ្ញា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០-១៥១ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង...

មុននេះបន្តិច តារាចម្រៀង ណយ វ៉ា​ន់​ណេ​ត ជួប​គ្រោះថ្នាក់​ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ជា​ជំហាន​ដំបូង​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍មួយ បណ្តាលអោយអ្នក​បើក​ម៉ូតូ​ធំ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង និង​ម្នាក់​ផ្សេង​ទៀតបាន​រង​បួស​ធ្ងន់ ខណៈ​ឌុ​ប​គ្នា​ បាន​បើក​បុក​គ្នា​ជាមួយរថយន្ត ចំ​ពីមុខពេញទំហឹង ។ ​ភ្លាមៗនៅកន្លែងកើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវបានគេ​ស្គាល់​ថា ជា​លោក ណយ វ៉ា​ន់​ណេ​ត ដែល​ជា​តារាចម្រៀង មានឈ្មោះ​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​រង​របួស​ដូច​គ្នា​ផង​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ នេះស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០-១៥១ ស្រុកស្រែ​អំបិល ខេត្ត​ព្រះ​សីហ​នុ...

មុននេះបន្តិច អ្នកចម្រៀង ណយ វ៉ាន់ណេត ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជំហានដំបូងបានឲ្យដឹងថា អ្នកចម្រៀង​ល្បីឈ្មោះ​មួយ​រូប លោក ណ​យ វ៉ា​ន់​ណេ​តរងរ​បួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «SataWath FC 20» បាន​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ជិត​ស្រែអំបិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ម្តុំ​គីឡូម៉ែត្រ​លេខ​១៥១ ។ បើ​តាម​ប្រភព​ដដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ ដោយសារ​អ្នក​ជិះ​ម៉ូតូ​ធំ​បុក​រថយន្ត​គាត់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ។ នៅ​យប់​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ភ្លាម​ៗ​ទេពី​លោក ណ​យ វ៉ា​ន់​ណេ​ត ក៍​ដូច​ជា​អាជ្ញាធរ​ដែនដី​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ៕

១​យប់​ឃាត់​អ្នក​ជិះ​ម៉ូតូ​ឡើង​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង បាន​៣៨​គឿ​ង

ភ្នំពេញ ៖ ម៉ូតូ​ចំនួន​៣៨​គឿ​ង ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ឃាត់​ទុក​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ រង់ចាំ​ហៅ​ម្ចាស់​យក​មក​អប់រំ​ណែនាំ ក្រោយ​ពី​ពួក​គាត់​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ ចាប់ពី​សួនច្បារ​មុខ​ផ្សារ​រាត្រី រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង ។ បើ​តាម​លោក​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ លោក​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ចុះ​ចាប់​ម៉ូតូ​ដែល​ជិះ​ឡើង​លើ​ចិញ្ចឹម​សួនច្បារ ចាប់ពី​សួនច្បារ​មុខ​ផ្សារ​រាត្រី រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង បាន​ចំនួន​៣៨​គ្រឿង យក​មក​អប់រំ​ណែនាំ អោយ​បញ្ឈប់​ការ​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ​បន្ត​ទៀត ព្រោះ​កា​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ ធ្វើ​ឲ្យ​បាក់បែក​ការ៉ូឡា បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ...

ផ្លូវ​១​ចំនួន​ខូចខាត​ដោយសារ​បុរស​វៀតណាម​ម្នាក់​នេះ តុលាការ​បែរជា​ដោះ​លែង

ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ជា​បុគ្គលិក​ក្រុមហ៊ុន អេ​អេ​ភី​ គ្រុប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កែ​ច្នៃ​ជញ្ជីង​ថ្លឹង​រថយន្ត​ពី​ធ្ងន់​ទៅ​ស្រាល ឬ​ពី​ស្រាល​ទៅ​ធ្ងន់ នៅ​តាម​ស្ថានីយ​ទាំង​១៥​ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រូវ​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​រសៀល​ថ្ងៃ​ទី​៥ កញ្ញា​ ២០១៧ ។ ជនជាប់ចោទ ដែល​ចៅក្រម​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ខាងលើ​នេះ ​ឈ្មោះ ង្វៀ​ន វ៉ា​ន់​ប៊ែ​បៃ អាយុ​៣៣​ឆ្នាំ កាន់​លិខិត​ឆ្លង ដែន​ប្រទេស​វៀតណាម​លេខ C...

ដេញ​ពី​ចំណត​ចាស់ រថយន្ត​គួ​ក​ជេ​ទៅ​ចត​ក្បែរ​ៗ​វត្ត​ភ្នំ អាណា​ធិ​ប​តេ​យ្យ​ដដែល

ភ្នំពេញ ៖ ទិដ្ឋភាព​នៅ​អតីត​តំបន់​ចំណតរថយន្ត​គួ​ក​ជេ ទីលាន​ប្រជាធិបតេយ្យ ឬ​តំបន់​ផ្លូវភ្លោះ​មុខ​សក្យមុនី​ចេ​តី​យ៏​រហូត​ដល់​ផ្សារ​ចាស់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ដាក់​កម្លាំង​ជា​ប្រចាំ រង​ចាំ​រារាំង​មិន​ឲ្យ​រថយន្ត​គួ​ក​ជេ​ចូល​ដាក់​តាំង​លក់​ទៀត​ទេ ពោល​គឺ​ស្អាត​ល្អ​ស្ទើរតែ​១០០​ភាគរយ​ហើយ ស្រាប់តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ក្រុម​អ្នក​គួ​ក​ជេ​ទាំងនោះ បាន​នាំ​គ្នា​យក​រថយន្ត​របស់​ខ្លួន ទៅ​ឈប់​ចត​ដាក់​តាំង​លក់​ត្រៀម​ត្រា នៅ​តំបន់​ជុំវិញ​វត្ត​ភ្នំ ជា​ពិសេស នៅ​តំបន់​ជុំវិញ​សួ​ម​កុមារ មុខ​អគ្គនាយក​ក​ដ្ឋា​ន​វិទ្យុជាតិ​កម្ពុជា តំបន់​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម ដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មានការ​ថ្នាំងថ្នាក់​យ៉ាង​ខ្លាំង ។ ទាក់ទិន្ន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ...

ចាប់ផ្ដើម​បោសសម្អាតចំណត​គូក​ជេរ​រថយន្ត​តំបន់​ផ្លូវភ្លោះ មុខ​សក្យមុនី​ចេ​តី​ដល់​ផ្សារ​ចាស់

រាជធានី​ភ្នំពេញ ៖ នៅ​តំបន់​ផ្លូវភ្លោះចាប់​ពី​ចំណុច​មុខ​សក្យមុនី​ចេ​តី​យ៏ ឬ​តំបន់​ជុំវិញ​អតីត​ទីលាន​ប្រជាធិបតេយ្យ​រហូត​ដល់​ផ្សារ​ចាស់​នោះ គេ​ឃើញ​ពី​ចំណត​គូក​ជេរ​រថយន្ត​បែប​ដុះ​ស្លែ ដែល​មាន​អាយុកាល​រាប់​ឆ្នាំ​មក​ហើយ ដែល​វិធានការ​របស់​អាជ្ញាធរ​ គឺ​មិន​ខុស​ពី​វែក​ចក​នោះ​ទេ គឺ​ដេញ​ពីមុខ ​ចូលតាម​ក្រោយ​តែ​ម្តង ។ ប៉ុន្តែ​ទីតាំង​អតីត​ចំណត​បង់ប្រាក់​នៅ​តំបន់​ផ្សារ​ចាស់​ដែល​រួម​មាន ចំណត​សួន​លទ្ធិប្រជាធិបតេយ្យ និង​ចំណត​ផ្សារ​រាត្រី ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​លុប​ចោល​វិញ​ហើយ តាម​ស្មារតី​លិខិត​លេខ​៦៣០/១៧​ឆត​.​ផ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០១៧ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ចុះហត្ថលេខា...

អាងអំណាច គេថយឡានប៉ះតិចតួច ចាប់យកឡានគេទៅផ្ទះ

មេបញ្ជាការ​វរៈ​៣៨២​នៃ​កងពលតូច​លេខ​៨ លោក​ឡី លុន ដោយសារ​តែ​ឥទ្ធិពល និង​អំណាច​បាន​ប្រើ​ច្បាប់​ព្រៃ​បំពាន​ច្បាប់​រដ្ឋ ដោយ​គ្រាន់តែ​គេ​ថយ​រថយន្ដ​ប៉ះ គូទ​រថយន្ដ​របស់​ខ្លួន​បន្តិច​ទាមទារ​គេ​បង់ប្រាក់​២០០​ដុល្លារ ដោយ​ជន​បង្ក​បាន​សារភាព និង​ការ​ទទួលទោស​កំហុស​រួចរាល់ និង​ព្រម​សង​សំណង​ក្តី និង​រក​ប្រាក់​មិន​ទាន់​បាន ក៏​ប្រើ​កូនចៅ​ទៅ​គំរាមកំហែង​ដក​សោ​ឡាន រួច​បើករថយន្ដ​ជន​បង្ក​ទាំង​យប់​យក​មក​ទុក​ផ្ទះ​របស់​ខ្លួន ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ជាំ​សា​ង៉ាំ ក្នុងភូមិ​ជាំ ឃុំ​ត្រ​ពាំ​ប្រិ​យ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ​យ័ ។ ជន​បង្ក​ដែល​បាន​ក្លាយជា​ជន​រង​គ្រោះ ឈ្មោះ ហេង រតនៈ...

ក្រុមហ៊ុន​ចិន​មក​រកស៊ី​យក​លុយ​ដាក់​ហោប៉ៅ បំផ្លាញ​កំណាត់​ផ្លូវ ស្រុក​ស្អាង​ខ្ទេច

ខេត្តកណ្តាល ៖ កំណាត់​ផ្លូវជាតិ​លេខ​២១០ ប្រវែង​ជាង​០២​គីឡូម៉ែត្រ ស្ថិត​នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ទទួល​រង​ការ​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង ដោយសារ​តែ​រថយន្ត​ដឹក​ជញ្ជូន​ថ្ម​របស់​ហុង​ហ្វុ​ង បែរជា​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​មិនដឹង មិន​ឮ​ហាក់​មើល​មិនឃើញ​ដូច​មិន​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​ទេ​មើលទៅ ។ ជាក់ស្ដែង​ក្រុមហ៊ុន​ហុង​ហ្វុ​ង​ដែល​មាន​អាជ្ញាប័ណ្ណ​វាយ​ភ្នំ​ខ្សាក ​យក​ថ្ម​លក់​នេះ បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​រថយន្ត​ដឹក​ជញ្ជូន​ថ្ម​លើស​ទំងន់​រាប់​តោន​បំផ្លាញ​ផ្លូវជាតិ​លេខ​២១០ បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ខណៈ​អ្នក​សារព័ត៌មាន​ទូរស័ព្ទ​ទៅ​សម្ភាសន៍​អភិបាលស្រុក​ស្អាង លោក ញឹ​ម វណ្ណ​ឌិន បាន​ឆ្លើយ​នៅ​ពាក្យ​យ៉ាង​ខ្លី​ប្រញាប់​ៗ​ថា «​ប្រជុំ​ៗ» រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​វិញ​។ ចំណែកឯ​ការ​ដឹក​ជញ្ជូន​ថ្ម​ទៀត​សោត ក៏​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​សារធាតុ​រ៉ែ​ដែរ ដោយសារ​តែ​រថយន្ត​ខ្លះ មិន​មានការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​រថយន្ត​ខ្លះ​ទៀត​មានការ​វេច​ខ្ចប់​ដែរ តែ​មិន​គ្រប់លក្ខណៈ​នោះ​ទេ...

លោក​ស៊ុន ចាន់​ថុ​ល ៖ រថយន្ត​ធុន​ធំ​ចូល​ហើយ បែរជា​មន្ត្រី​ជញ្ជីង​មិន​ថ្លឹង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនលោក ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ប្រាប់នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៧ នេះថា ក្រសួង​នឹង​ចាត់វិធានការចំពោះ​កន្លែង​ថ្លឹង​រថយន្ត និង​មន្ត្រី​ទាំងឡាយ​ណា ដែលមិន​បាន​គោរព​ទៅតាម​ច្បាប់​កំណត់ ក្នុង​ពេល​រថយន្ត​ធុនធំ​ចូល​ថ្លឹង​ហើយ បែរជា​មិន​ថ្លឹង... ហើយ​អនុញ្ញាត​ឲ្យ​រថយន្ត​ទាំងនោះ​ចេញ​វិញ ។ ការមាន​ប្រសាសន៍សង្កត់ធ្ងន់ៗ ​របស់លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បែបនេះក្នុង​ពិធី​សម្ពោធ​មណ្ឌលត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្ត​នៅ​សាខា​បឹង​ស្នោរ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ លោក ស៊ុន...

រថភ្លើងដឹកប្រេងនិងរថភ្លើងដឹកទូកុងតឺន័របុកគ្នានៅខេត្តព្រះសីហនុ

សេចក្តីរាយការណ៍​បឋម​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ស្រង់​សម្តី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថភ្លើង​២​គ្រឿង​បាន​បើក​បុក​គ្នា​មិន​ទាន់​ដឹង​ពី​មូលហេតុ ប៉ុន្តែ​ឧបទ្ទវ​ហេតុនេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ហេតុការណ៍​នេះ ផ្ទះ​ពលរដ្ឋ​២​ខ្នង​រង​ការ​ប៉ះពាល់​និង​ខូច​ធុង​ទឹក​ចំណុះ​២៥០០​លី​ត្រ ដោយសារ​ក្បាលរថភ្លើង​ទាំង​ពីរដែល០១គ្រឿងដឹកប្រេងតេលា និង០១គ្រឿងទៀតដឹកទូកុងតឺន័រ ​ធ្លាក់​ចេញពី​ផ្លូវ ៕

លោក​ចៅក្រម ម្ចាស់​រថយន្ត​ថុ​ន​ត្រា​ឆេះ​លើ​ផ្លូវជាតិ​លេខ​៤ បកស្រាយ​ការ​ពិត

កណ្ដាល ៖ ក្រោយពីរថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងតម៉ាក​ថុ​ន​ត្រា​ បានឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្ចាស់​កំពុង​បើកបរ តាម​បណ្ដោយ​ដងផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​មុខ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ២០១៧​ រួចមក លោក ឆឹ​ម ឬ​ទ្ធី ដែលគេ​ស្គាល់​ថា ជាមន្រ្តី​ចៅក្រម នៅ​តុលាការខេត្ត​កំពង់ស្ពឺ បានបកស្រាយខាងក្រោមនេះថា ​៖ ក្នុង​នាម​ខ្ញុំបាទ​ជា​ម្ចាស់​រថយន្ត​ធុន​ដ្រា​ឆ្នាំ២០១១ ដែល​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​ទី​១០ កក្កដា នៅ​ព្រឹក​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ​ជិត​ដល់​ផ្សា​បែក​ចាន​ និង​សូម​ផ្ដល់​ព័​ត៌​មាន​ជាក់លាក់...

រថយន្ត​ដឹក​ជ្រូក​ក្រហម នាំ​ចូល​ពី​យួន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

ខេត្តព្រៃវែង ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បាន​បង្កឡើង​ដោយសារ រថយន្ត​ដឹក​ជ្រូក​ក្រហម​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ បាន​បុក​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី១០ ​កក្កដា​ ​២០១៧ នៅ​ចំណុច​ភូមិ​ប្រមូល​ដុំ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មូលហេតុ​ដែល​ចំបង​ដែល​បណ្តាល​អោយ​មាន គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ គឺ​ដោយសារ​តែ​អ្នកបើកបរ​បើក​លឿន​ពេក ​ដល់​ផ្លូវ​កោង​មិន​បង្អង់​ក៏​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង​ទៅ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ដែរ មិន​បង្ក​អោយ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​ជីវិត​ទេ គឺ​គ្រាន់តែ​របួស​មេការ​ដឹក​ជ្រូក​ម្នាក់ រីឯ​សម្ភារៈ​ខូចខាត​រួម​មាន ម៉ូតូ​ចំនួន​៤​គ្រឿង បាក់​សំ​យ៉ាប​ផ្ទះ និង​សម្ភារៈ​ជា​ច្រើន​ទៀត ដោយឡែក​ម្ចាស់ផ្ទះ​មិន​មាន​រង​របួស​នោះ​ទេ...

ឆេះ​រថយន្ត​ស៊េរី​ទំនើប​របស់​តុលាការខេត្ត​កំពង់ស្ពឺ លើ​ផ្លូវជាតិ​លេខ​៤

កណ្ដាល ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងតម៉ាក​ថុ​ន​ត្រា​ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្ចាស់​កំពុង​បើកបរ តាម​បណ្ដោយ​ដងផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​មុខ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧​។ សមត្ថកិច្ច​ដែល​ចុះ​ទៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា រថយន្ត ដែល​អគ្គិភ័យ​ឆេះ​នោះ ម៉ាក ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-6896 បើកបរ​ដោយ​ឈ្មោះ ឆឹ​ម ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ...

អាជ្ញាធរ​នឹង​លុប​បំបាត់​អ្នក​ចាប់​ម៉ូយ​រញ៉េរញ៉ៃ នៅ​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ នឹង​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស ដល់​ព្រំប្រទល់​ខេត្តកណ្តាល អោយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ ជា​ពិសេស​លុប​បំបាត់​រូបភាព​ការ​ចាប់​ម៉ូយ​របស់​រថយន្ត​តាក់ស៊ី ការ​តាំង​លក់ទំនិញ​អាណា​ធិ​ប​តេ​យ្យ ការ​ចត​យានយន្ត​របស់​អ្នកដំណើរ ការ​សង់​តូប​លក់ដូរ​លើ​ចំណី​ផ្លូវ​សាធារណៈ​ជាដើម ។ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ២០១៧ នេះ​លោក អ៊ា​ង ស៊ី​ផា​ន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ អោយ​ល្អ​ប្រសើរ​ឡើង​វិញ ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស មាន​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ...

ក្រុមហ៊ុន​ឧកញ៉ា សូ ងួ​ន ល្មើស​បញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន

ភ្នំពេញ ៖ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​បាន​ប្រើប្រាស់​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ជាដើម​ចម​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ បំផ្លាញ​ផ្លូវ និង​គ្រោះថ្នាក់​កើតឡើង ជា​បន្តបន្ទាប់ ។ ហើយនេះក៏មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន សូ ងួ​ន ​មួយ​នេះបាន​ល្មើសច្បាប់​ចរាចរណ៍ ដូច​ជា​ការ​ចរាចរ​រថយន្ត​សណ្ដោង កុងតឺន័រ​នៅ​ពេល​ថ្ងៃ និង​ត​កន្ទុយ​កុងតឺន័រ​វែង​អន្លាយ ពិសេស​គឺ​រថយន្ត​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​វា​ក៏​ជា​ចំណុច​ដ៏​គ្រោះ​បំផុត​ផង​ដែរ ។ យោង​ទៅ​តាម​ឯកសារ ការ​សន្យា ដែល​មាន​ស្នាម​ដៃ​ជា​ភស្តុ​តាង​របស់​ឧកញ៉ា សូ...

អ្នកចតរថយន្តបញ្រ្ចាសទិសចរាចរណ៍ត្រៀមលុយ

ប៉ូលិស​ចរាចរណ៍​នឹង​ចាប់ផ្តើម​ផាកពិន័យ​ម្ចាស់​រថយន្ត​ទាំងឡាយ​ណា​ដែល​ចត​បញ្ច្រាសទិស​ចរាចរណ៍ និង​ចត​គ្មាន​សណ្តាប់ធ្នាប់​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នា​ពេល​ខាង​មុខ ។ នេះ​បើ​យោង​តាម​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ រុន រ័​ត្ន​វាសនា ដែល​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ បើ​តាម​លោក​ផ្កាយ​៣​រូប​នេះ ការ​ផាកពិន័យ​នេះ នឹង​កិប​ក្រដាស​ផាកពិន័យ​នៅ​លើ​រថយន្ត​ផ្ទាល់​តែ​ម្តង​ហើយ​ម្ចាស់​យានយន្ត​ទាំងអស់​នៅ​ពេល​ឃើញ​ក្រដាស​ផាកពិន័យ​នេះ​ហើយ ត្រូវ​ទៅ​បង់ការ​ផាកពិន័យ​នេះ តាម​ការ​ណែនាំ​នៅ​ក្នុង​ក្រដាស​នោះ​ជា​ដាច់ខាត​។ លោក​បន្ត​ថា ធ្វើ​បែប​នេះ ដើម្បី​អោយ​គន្លង​ផ្លូវ​ទាំងអស់​បាន​ធំ​ទូលាយ និង​មិន​កក់​ស្ទះចរាចរណ៍ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ចូលរួម​អោយ​បាន​គ្រប់​ៗ​ដើម្បី​ឲ្យ​ដំណើរការ​នៃ​ច្បាប់​ទទួល​នូវ​ភាព​ជោគជ័យ​និង​មិន​មានការ​កក់ស្ទះ​ច្រើន​តទៅ​ទៀត​នៅ​លើ​ដងផ្លូវ​។ តែ​ទោះជា​យ៉ាងណា លោក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា មិន​បាន​បញ្ជាក់អំពីតម្លៃនៃការផាកនិង​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​ថា​គម្រោង​ផាកពិន័យ​នេះ​នឹង​ធ្វើ​នៅ​ពេល​ណា​នោះ​ទេ​៕

ចង​មិន​ជាប់​ ចាប់​ហ្វាំ​ង​បន្ទាន់ ធ្លាក់​ដែក​ទៅ​មុខ​បែក​កញ្ចក់​រថយន្ត

ភ្នំពេញ ៖ រថយន្ត​ទូ​រី​ស​ដឹក​ដែក​ចង​មិន​ជាប់​បាន​ដាច់​ធ្លាក់​ត្រូវ​រថយន្ត​ដែល​បើក​នៅ​ពីមុខ បណ្តាល​អោយ​បែក​កញ្ចក់​ផ្នែក​ខាងក្រោយ សំណាង​ហើយ​ពុំ​មាន​អ្នក​រង​របួស នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៥ ក​ក្ត​ដា ២០១៧ នៅ​ចំណុច​មុខ​វត្ត​ទឹកថ្លា ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ការណ៍​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ប៊ី​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ​2O-2121 បើក​ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍​មាន​រថយន្ត​ទូ​រី​ស​១​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-0261 បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ...

ពេលណាអស់កម្ម ?

នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធុញទ្រាន់​និង​នឿយណាយ​នឹង​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន ខណៈ​បញ្ហា​ការ​ស្ទះចរាចរណ៍​នេះ មើលទៅ​សកម្មភាព​និង​ការ​ខិតខំ​របស់​អាជ្ញាធរ​ពាក់​ព័​ន្ឋ​នឹង​ជំនាញ​បច្ចេកទេស​ហាក់​នៅ​មាន​កម្រិត និង​សកម្មភាព​ខ្លះ ខ្វះ​ការ​ទទួលខុសត្រូវ​នោះ​ថែម​ទៀត ។ បើ​និយាយ​ពី​ការ​កកស្ទះ​នៅ​តាម​ផ្លូវ​មួយ​ចំនួន ស្ទើរតែ​កើតឡើង​មិន​ថា​រៀងរាល់ថ្ងៃ​នោះ​ទេ គឺ​រៀង​រាល់​ម៉ោង​តែ​ម្តង ។ ជាក់ស្តែង​កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ចំណុច​រង្វង់​មូល​ចោម ឆ្ពោះ​មក​មុខ​ផ្សារ​ជម្ពូ​វ័ន​និង​ផ្លូវ​ខ្វែង​ចំណុច​ភ្លើងស្តុប​បត់​ចូល​ទំនប់​កប់​ស្រូវ គឺ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​រអ៊ូរទាំ​រាល់ថ្ងៃ អំពី​ការ​កកស្ទះ​ចរាចរណ៍​ដោយសារ​តែ​កត្តារួម​ផ្សំ​ជា​ច្រើនដូច​ជា​ការ​មិន​គៅ​រ​ព​ច្បាប់​ចរាចរណ៍ កត្តា​ផ្លូវ​តូច​ចង្អៀត ការ​យក​ចំណី​និង​ផ្លូវ​លក់ដូរ ពិសេស​រថយន្ត​ប្រភេទ​យី​ឌុ​ប និង​កុងតឺន័រ​បាន​បើក​ឆ្លងកាត់​នៅ​ម៉ោង​ហាមឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ ការ​ធ្វើ​ផ្លូវ ដាក់​លូ ខ្សែកាប​នានា នៅ​តែ​បន្តសកម្មភាព​គ្មាន​ឈប់ បើ​មួយ​ធ្វើ​រួច មួយទៀត​មក​ជីក ពេល​មួយ​កប់​រួចរាល់ មួយទៀត​មក​ជីក​បន្តកន្ទុយ​គ្នា ធ្វើ​ឲ្យ​ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ...

កម្ពុជា​ប្រើ​មុនគេ​ស្លាក​លេខ​ QR Code ទប់ស្កាត់​រថយន្ត​អត់​ពន្ធ​ និង​ល្មើសច្បាប់​ចរាចរណ៍

ភ្នំពេញ ៖ លោក​ ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​អោយ​ដឹង នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០១៧ ថា ស្លាក​លេខ​រថយន្ត​ជំនាន់​ថ្មី​នេះ​បាន​បន្ថែម​បារ​កូដ (QR Code) ដើម្បី​គ្រប់គ្រង​ទិន្នន័យ​រថយន្ត​ទាំងអស់ ដូចនេះ​អ្នក​ប្រើប្រាស់​យានយន្ត​ទាំងអស់ មិន​អាច​ក្លែងបន្លំ​ពណ៌​រថយន្ត រឺ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន ទៅ​បំពាក់​រថយន្ត​ផ្សេង​ទៀត​បាន​ឡើយ ពោល​គឺ​ទប់ស្កាត់​អ្នក​ប្រើប្រាស់​ស្លាក​លេខ​សេះ​ហោះ (​ក្លែងក្លាយ​)​ ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​អោយ​ដឹង​ថា នា​ពេល​ខាង​មុខ​នេះ​ស្លាក​លេខ​យានយន្ត​ទាំងអស់​នឹង​មាន​ភ្ជាប់...

សូម​មនុស្ស​គ្រប់​រូប កុំ​យក​កញ្ចក់​ឆ្លុះ​អ្នក​ដទៃ សូម​ឆ្លុះ​ខ្លួនឯង​ផង!

ភ្នំពេញ ៖ បន្ទាប់​ពី​លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ថា​នឹង​បញ្ជា​ឲ្យ​អធិការ​ខណ្ឌ​ទាំង​១២ ចាត់វិធានការ​លើ​ក្រុម​ស៊ី​វិល ដែល​បង្ក​ភាពរ​ញែ​រ​ញ៉ៃ និង​ជ្រៀតជ្រែក​កិច្ចការ​សមត្ថកិច្ច លើ​ការ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ រំលោភ​លើ​តួនាទី​ភារកិច្ច នគរបាល​ចរាចរណ៍ របស់​ក្រុមការងារ K01 ។ ប្រិ​យ​មិត្ត​ជា​អាន​ព័ត៌មាន​លើ​គេហទំព័រ​«​អង្រុត​» បាន​ផ្ញើ​លិខិត​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច សុំ​អោយ​ជួយ​ចុះ​ផ្សាយ​ថា សម្ដី​របស់​លោក ជួន សុវណ្ណ ស្មើនឹង​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើអំពើ​ល្អ​ក្នុង​កិច្ចការ​សង្គម​អ​ញ្ចឹ​ង​... ប្រជាពលរដ្ឋ​គ្រប់​រូប​, ក្រុម​ស៊ី​វិល​ណាមួយ​ក៏​ដោយ​,...

លោក​ជួន សុវណ្ណ នឹង​បញ្ជា​កម្លាំង​​ទាំង​​១២​ខណ្ឌ ឲ្យ​ត្រួតពិនិត្យ​សកម្មភាព​K01

ភ្នំពេញ ៖ លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹង​ថា លោក​នឹង​បញ្ជា​ឲ្យ​គ្រប់​បណ្តា​ខណ្ឌ​ទាំង​១២ ត្រូវត្រួតពិនិត្យ​ចំពោះ​ទ​ង្វើ​របស់​ក្រុមការងារ K01 បើ​នៅ​តែ​បង្ក​ភាព​រញ៉េរញ៉ៃ អនាធិបតេយ្យ និង​មិន​ព្រម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ។ បើយោងតាមប្រភព​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានអោយដឹងថា បើ​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្មាន​ជន​ស៊ី​វិល​ណា​ម្នាក់​អាច​ធ្វើការ​របស់​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ ទាំង​ផ្លូវច្បាប់ និង​ចិត្តសាស្ត្រ​ ។ ដូច្នេះ​សកម្មភាព​របស់​ក្រុម KO1...