ក្រសួងកសិកម្មនិងពាណិជ្ជកម្មឆ្លើយដាក់គ្នារឿងដំឡូងមីធ្លាក់ថ្លៃ

អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក ហ៊ាន វណ្ណ​ហន បាន​និយាយ​ថា ក្រសួង​មិន​អាច​ធានា​ទីផ្សារ​សម្រាប់​វិស័យ​ដំឡូង​មី​បាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​ទទួលខុសត្រូវ ខណៈ​លោក​ទទួលស្គាល់​ថា តម្លៃ​ដំឡូង​បាន​ធ្លាក់​ចុះ​ខ្លាំង​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុ​ផា​រី បាន​និយាយ​ប្រាប់​គេហទំព័រ​ក្នុងស្រុក​ថា​កសិករ និង​ក្រសួងកសិកម្ម ត្រូវ​តែ​ធ្វើ​ការងារ​ដោយ​វៃឆ្លាត​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​ជុំវិញ​ការ​ដាំ​ដុះ​របស់​ប្រទេស​ផ្សេង​ទៀត និង​ការ​ជ្រើសរើស​ការ​កំណត់​ពេលវេលា​សម​ស្រប​សម្រាប់​ការ​ដាំ​ដុះ​នៅ​ពេល​តម្រូវការ និង​ទីផ្សារ​ត្រូវការ​។ ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​អំពី​ដំឡូង​មី​ធ្លាក់​ថ្លៃ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ដោយ​ក្នុង​មួយ​គីឡូ​ធ្លាក់​ចុះ​មក​ត្រឹម​១០០​រៀល ឬ ១​តោន​តម្លៃ​ប្រមាណ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំទៅ​មិ​ញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ​៕    
video

មាន​បញ្ហា​ក្នុង​ការ​ថតរូប selfies មែន​ទេ?ប្រើ​កាស​របស់​អ្នក​ទៅ​!

សូម​ចង​ចាំ​ថា អ្នក​មិន​ចាំបាច់​ទាញ​យក​កម្មវិធី​នេះ​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ iPhone 5 ឬ iPhone 6 នោះ​ទេ ពីព្រោះ​ថា​មុខងារ​ថតរូប​ដោយ​ប្រើប្រាស់​កាស​នេះ​គឺ​មាន​ភ្ជាប់​មក​ជាមួយ​វា​ស្រាប់​ហើយ​។