អ្នក​ប្រើ​ពាក្យ​មុសា​ប្រមាថ​សង្ខារ​តារាចម្រៀង ណ​យ វ៉ា​ន​ណេ​ត ប្រយ័ត្ន​ធ្លាក់​នរក

ភ្នំពេញ ៖ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃ​ទី​៩​ខែកញ្ញា នៅ​ស្រុក​កំពង់​សិលា ដោយ​មានការ​ប៉ះទង្គិច​គ្នា​រវាង រថយន្ត​របស់​តារាចម្រៀង​ជើង​ចាស់ ណ​យ វ៉ា​ន​ណេ​ត ជាមួយ​អ្នក​ជិះ​ម៉ូតូ​ធំ​នោះ បាន​ធ្វើ​ឲ្យ​ព័ត៌មាន​បាន​ចុះ​ផ្សាយ ព្រោងព្រាត អំពី​គ្រោះថ្នាក់​នេះ ហើយក៍​មាន​សារព័ត៌មាន​បោកប្រាស់​ខ្លះ​បាន​ប្រឌិត​រឿង​ចចាមអារ៉ាម ខុស​ពី​ការ​ពិត​ចុះ​ផ្សាយ​ថា លោក ណ​យ វ៉ា​ន់​ណេ​ត បាន​ទទួលមរណៈភាព​ហើយ​នា​ថ្ងៃនេះ ។ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ទំព័រ​ហ្វេ​ស​បុក​ផ្ទាល់​របស់​តារាចម្រៀង ណ​យ វ៉ា​ន​ណេ​ត បាន​បង្ហោះ​សារ បង្ហាញ​អំពី​សុខទុក្ខ និង​បញ្ចា​ក់ថា...

ខេមរៈ សិរីមន្ត លាសាន់ដេចូលរស្មីហង្សមាស

អ្នកចម្រៀង​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ខ្មែរ លោក ខេមរៈ សិរីមន្ត បាន​ចាកចោល​ទ្រនំ​ចាស់​ពី​ផលិតកម្ម​សាន់​ដេ (Sunday) ទៅ​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ RHM Family ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​១៧​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​ភ្លាម​ៗ​បាន​ទេពី​លោក ខេមរៈ សិរីមន្ត និង​តំណាង​ផលិតកម្ម​សាន់​ដេ ក៍​ដូច​ជា​រស្មី​ហង្ស​មាស ៕  

សូ អេនណា ថារូបភាពនាងមិនទាន់ជ្រុលហួសហេតុនោះទេ

អតីត Miss Global Cambodia ឆ្នាំ ២០១៦ កញ្ញា​សូ អេ​ន​ណា លេច​ការ​សរសើរ​ច្រើន ក្រោយ​ពី​នាង​ហ៊ាន​ថត និង​បញ្ចេញ​ភាព​ស្រស់​ស្អាត​ជា​ច្រើន​ប្លង់​។ ទន្ទឹម​នឹង​កា​រស​សើរ​នាង​នេះ​នាង​ក៏​ព្រួយបារម្ភ​នឹង​ការ​រិះគន់​ផង​ដែរ​។ ថ្មី​ៗ​នេះ​តារា​សម្ដែង និង​ម៉ូ​ដែល​កញ្ញា សូ អេ​ន​ណា បាន​បង្ហោះ​រូបភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​ជា​ច្រើន​សន្លឹក​តាម រយៈ​បណ្ដាញ​សង្គម ។​រូបភាព​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប្រុស​ៗ​មួយ​ចំនួន​មើល​ស្ទើរ​ភ្លេច​ដកដង្ហើម​។ ក្រោយ​ទម្លាយ រូប លេងខ្លួន​មួយ​ឈុត​ធំ​នេះ​នាង​កំពុង​តែ​ព្រួយបារម្ភ​ព្រោះតែ​ខ្លាច​រង​ព្រនុង​រិះគន់​ពី​ទស្សនិកជន​។ តារា​ស្រី​វ័យ​២៥​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​កន្លង​មក​នាង​ពុំ​ធ្លាប់​បង្ហោះ​រូបភាព​បែប​នេះ​ទេ ប៉ុន្ដែ​ដោយសារ​តែ​នាង​ជាតា​រា ម៉ូ​ដែល ទើប​នាង​សម្រេចចិត្ដ​បង្ហោះ​រូប​ទាំងនោះ​ជា​សាធារណៈ​ឱ្យ​បានឃើញ​ពី​ទេព​កោសល្យ​នៃ​ការ​ថតរូប​បែប Fashion របស់​នាង​។ កញ្ញា​បន្ដ​ថា រូបភាព​នេះ​ត្រូវ​បាន​ថត​ដោយ​ជាង​ថត​ជនជាតិ​បារាំង​ដោយ​គេ​បាន​សំណូមពរ​នាង​ឱ្យធ្វើ​ជា​ម៉ូ​ដែល...

ល្បី​កូនភ្លោះ​ក្នុង​ផ្ទៃ ស្រីលាភ រួម​តំណក់​ឈាមនាយ​ក្រឹម

បែកធ្លាយ​ព័ត៌មាន​ថា តារា​កំប្លែង​រូប​ស្រស់​ក្នុង​ក្រុម នាយ​ក្រឹម ស្រី​លាភ កំពុង​ពពោះ​កូនភ្លោះ​មាន​អាយុ​ចំនួន ៤ ខែ ទាំង​មិន​ធ្លាប់​ប្រកាស​ដំណឹង​រៀប​ការ​ប្តី ក្រៅពី​សាយ​រន្ទឺ​នូវ​ទំនាក់ទំនង​ស្នេហា​នឹង​មេ​កើយ​នោះ តែ​យ៉ាងណា​ដំណឹង​នេះ បែរជា​ត្រូវ​បាន​មហាជន ថា​ម្ចាស់​ទារក​ភ្លោះ​ក្នុង​ពោះ ស្រី​លាភ គ្មាន​នរណា​ក្រៅពី នាយ​ក្រឹម នោះ​ឡើយ​។ ថ្មី​ៗ​នៅ​ក្នុង​បណ្តាញ​សង្គម ក្រៅពី​ទម្លាយ​រូបថត នាយ ក្រឹម បណ្តើរ ស្រី​លាភ ក្នុង​ដំណើរ​កម្សាន្ត ដែល​មាន​វត្តមាន​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​ប្រពន្ធ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា...

អ្នក​នាង ច​ន ចន្ទ័ល​ក្ខិ​ណា ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ

ភ្នំពេញ ៖ ការ​បោះ​ឆ្នោត​យ៉ាង​សម្រិតសម្រាំង ក្រោម​វត្តមាន​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ឃ្លាំង ឃួ​ត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​សិល្បករ​ថ្មី​ចាស់​ជា​ច្រើន​រូប ក្នុង​ការ​ស្វែងរក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ជំនាន់​ថ្មី ពេល​នេះ លទ្ធផល​បាន​ចេញ​ជា​រូបរាង​ហើយ ដោយ​តារា​សម្តែង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជាប់​ឆ្នោត​ជា​ប្រធាន ។ សម្រាប់​បេក្ខជន​ឈរឈ្មោះ​អាណត្តិ​ថ្មី​នេះ រួម​មាន​អ្នក​នាង ច​ន ចន្ទ័ល​ក្ខិ​ណា លោក អៀង ស៊ី​ថុ​ល...

មានរឿង​អ្វី ? បានជា​បុគ្គលិក​ប្រហែល​២០០​នាក់ ដើរ​ចេញពី PNN

ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម ដោយសារអ្នកធ្វើការ​ផ្នែក​សោត​ទស្សន៍​ក្នុងស្រុក​ថា មាន​បុគ្គលិក​ប្រហែល​២០០​នាក់ បាន​ដើរ​ចេញពី​ទូរទស្សន៍​កំពុង​ល្បីល្បាញ​ក្នុងស្រុក​មួយឈ្មោះ PNN ដែល​ការ​ចាកចេញ​យ៉ាង​គំហុក​នេះ ដោយសារ​តែ​ពួក​គេ​មិន​ពេញចិត្ត​នឹង​អ្នកគ្រប់គ្រង​ផលិតកម្ម​វិធី​ជា​ជនជាតិ​ថៃ ឈ្មោះ Kansee Paokamhaeng ហៅ Khun Third ​។ ប្រភព​បានឱ្យ​ដឹង​ថា កាល​ដំបូង​ឡើយ មុន​និង​ក្រោយ​ពេល​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​របស់​ទូរទស្សន៍ PNN មាន​អ្នកដឹកនាំ​, អ្នកផលិតកម្ម​វិធី, ផលិតករ​របស់​ផលិតកម្ម, អ្នក​យក​ព័ត៌មាន, អ្នក​កាន់​កាមេរ៉ា, អ្នកបច្ចេកទេស​សំឡេង​ជា​ច្រើន​នាក់ ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​ទ្រនំ​ចាស់ ឬ​បោះបង់​ចោល​ស្ថានីយទូរទស្សន៍​នានា ហើយ​ចូល​ទៅ​ធ្វើ​ការងារ​ឱ្យ...

ហុងដា បញ្ឈឺចិត្តឃ្មឹប បង្ហើបថាមាននារីស្អាតម្នាក់ចង់មើលថែ?

នារី​វ័យក្មេង​ម្នាក់​ស្អាត​ស្ទើរតែ​ច្រឡំ​អ្នក​សម្តែង ប្រសិនបើ​កំលោះ​ៗ​ទាំង​ឡាញ​បាន​មក​ឃើញ​ផ្ទាល់​ភ្នែក​ពិតជា​អាច​បាក់​ស្រឡាញ់​តែ​ម្តង បាន​តែងតែ​ឆាត​មក​សុំ​ស្រឡាញ់​ចង់​ជំនួស​ភរិយា​ក្មេង​របស់ខ្ញុំ ដែល​ទើប​ស្លាប់​ជិត​២​ខែ តែ​ខ្ញុំ​មិន​ទាន់​ទទួល​នោះ​ទេ បើ​ទោះជា​ចិត្ត​របស់ខ្ញុំ​ចង់​ស្គាល់​រាប់អាន​ក៏​ដោយ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​កំប្លែង ហុង ដា ដែល​មានឈ្មោះ​ពិត អឿ​ន សុខា អាយុ​៤៥​ឆ្នាំ ដែល​ប​ច្ចប្ប​ន្ន​លោក​ស្ថិត​នៅ​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ និង​សម្តែង​នៅ​ស្ថានីយទូរទស្សន៍ CTN និង​បាយ័ន ។ បើ​តាម​នាយ ហុង ដា នៅ​ពេលនេះ​លោក​មិន​ទាន់​បើក​ចិត្ត​ទទួល​នារី​ណា​ម្នាក់​ទេ ព្រោះ​ចិត្ត​នៅ​តែ​នឹករលឹក​ប្រ​ព​ន្ឋ​ដែល​ទើប​ស្លាប់ ។ លើស​ពី​នេះ​ទៀត​លោក​សុំ​ពេល​គិតការ​ងារ​សិល្បៈ​ឲ្យ​រលូន​ទៅ​មុខ​ទៀត​សិន និង​ចង់​នៅ​ក្បែរ​កូនស្រី​តូច​ដែល​ទើប​បាត់បង់​ម្តាយ ។ យ៉ាងណា នាយ...

ប្រវត្តិ​ការងារ​ខ្លះ​ៗ​របស់​ពិធីករ​ជើង​ចាស់​លោក អ៊ិ​ត សេដ្ឋា មុនមរណភាព

ភ្នំពេញ ៖ លោក អ៉ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បីឈ្មោះ បាន​ទទួលមរណភាព​នៅ​ម៉ោង​ប្រមាណ​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ក្រោយ​ក្រុម​គ្រូពេទ្យ​ព្យាយាម​ជួយ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក នេះ​បើ​យោង​តាមលោក ហេង ឡុ​ង បានអោយ​ដឹង​នៅ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ។ សព​លោក អ៊ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ CTN ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ទុក និង​បូជា​នៅ​វត្ត​ឧត្តរា​វ​ត្តី ស្ថិត​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ...

លោក អ៊ិ​ត សេដ្ឋា ទទួលមរណភាពហើយ

ភ្នំពេញ ៖ លោក អ៊ិ​ត សេដ្ឋា បានលាចាកលោកហើយ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង ដែល​សរសេរ​បង្ហោះ​នៅ​ម៉ោង​​២​​រសៀល​ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ ខណៈ​ក្រុម​តារា​កំប្លែង​នាយ ពែ​ក មី បាននឹង​នាំ​លោក អ៊ិ​ត សេដ្ឋា ពី​ផ្ទះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រុ​ស្សី ។ សូម​បញ្ជាក់​ថា ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ...

លោក អ៊ិ​ត សេដ្ឋា លែង​ដឹងខ្លួន​ហើយ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រុ​ស្សី

ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច លោក អ៊ិ​ត សេដ្ឋា លែង​ដឹងខ្លួនហើយ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង ដែល​សរសេរ​បង្ហោះ​នៅ​ម៉ោង​១១ និង​២៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​។ គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បានអោយ​ដឹង​ថា បងប្អូន​ក្រុម​តារា​កំប្លែង​នាយ ពែ​ក មី នឹង​នាំ​លោក អ៊ិ​ត សេដ្ឋា ពី​ផ្ទះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រុ​ស្សី បន្តិចទៀត​នេះ...

ពិធីករ អ៊ិត សេដ្ឋា កំពុងឈឺធ្ងន់

ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ ប្រឈម​នឹង​ជីវិត ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកចម្រៀង ហេង ប៊ុ​ន​លាភ ដែល​សរសេរ​បង្ហោះ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៧ ។ យ៉ាងណា​លោក ហេង ប៊ុ​ន​លាភ មិន​បាន​បញ្ជាក់​ថា​លោក អ៊ិ​ត សេដ្ឋា ដែល​ជា​ពិធីករ​ទូរទស្សន៍ CTN ធ្លាប់​ចាប់​ដៃគូ​ជាមួយនឹង​អ្នក​នាង យុគ ចិន្តា​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នោះ​មាន​ជម្ងឺ​អ្វី​ពិតប្រាកដ​នោះ​ទេ តែ​ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា​លោក​មាន​ជម្ងឺថ្លើម ឈាន​ទៅ​កើត​ទាច​ទឹក ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក អ៊ិ​ត...

តួឯក០០៧លោក ជេមស៍ ប៊ន ទទួលមរណភាពហើយ

តារាភាពយន្ត​ដ៍​ល្បីល្បាញ​សម្តែង​ក្នុង​រឿង​ភ្នាក់ងារ​សម្ងាត់ ០០៧ ជេ​ម ស៍ ប៊​ន (Jame Bond) ឈ្មោះ​ពិត​របស់​លោក Roger Moore បាន​ទទួលមរណភាព​ហើយ​នៅ​កនុង​ប្រទេស​ស្វី​ស​ដោយ​ជំងឺមហារីក ក្នុង​ជន្មាយុ​៨៩​ឆ្នាំ ។ លោក Roger Moore ហៅ ជេស៍ ប៊​ន កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩២៧ នៅ​ក្នុងស្រុក StockWell ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​៕    

នាយ​ហុង ដា ប្រតិកម្ម​នឹង​សម្តី​នាង​ឃ្មឹ​ប ថា ការ​លែងលះ​ដោយសារ​នាយ​ញៀន​ល្បែង​និង​ស្រី

រាជធានី​ភ្នំពេញ ៖ នាយ​ហុង ដា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជុំវិញ​រឿង​ដែល​អ្នក​នាង​ឃ្មឹ​ប បាន​បរិយាយរូប​លោក​ពាក់ព័ន្ធ​នឹង​រឿង​អតីត ការ​លែងលះ​កាល​នេះ គឺ​មក​ពី​រស់​មិន​ចុះសំរុង​នឹង​គ្នា ​ដោយសារ​ការ​ប្រចណ្ឌ​នាយ​មាន​ស្រី និង​ញៀន​លេងល្បែង​ថែម​ទៀត​ផង ។ ការ​ប្រតិកម្ម​រំលឹក​រឿង​អតីតកាល​នា​ពេល​នេះ ខណៈ​ដែល​លោក​កំពុង​តែ​ខូចចិត្ត​ប្រពន្ធ​ក្រោយ​ចាកចេញ​គ្មាន​វិល​វិញ និង​កំពុង​ធ្វើបុណ្យ​៧​ថ្ងៃ នៅ​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ នេះ​ ។ លោក​អឿ​ន សុខា ហៅ​នាយ ហុងដា ក្នុង​វ័យ​៤៥​ឆ្នាំ លោក​បាន​ថ្លែង​ប្រាប់អ្នកយកព័ត៌មានអង្រុតអោយដឹងថា «​យើង​និយាយ​អី​យើង​គួរ​គិត​(​សំដៅលើ​នាង​ឃ្មឹ​ប​) ធ្វើ​ជា​មនុស្ស​យើង​អាច​កុហក​អ្នក​ដទៃ​.. តែ​យើង​មិន​អាច​កុហក​ខ្លួនឯង​បាន​ទេ​......

ប្រវត្តិ​ស្នេហា​នាយ ហុង ដា និង​នាង​ឃ្មឹ​ប មុន​ជួប​ប្រពន្ធ​ដែល​ឃាតក​រឹត​.​ក​សម្លាប់

រាជធានី​ភ្នំពេញ ៖ អង្រុត​សុំ​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អោយ​ដឹង​ប្រវត្តិ​ស្នេហា​ខ្លះ​ៗ របស់​លោក​អឿ​ន សុខា ហៅ​នាយ ហុងដា ក្នុង​វ័យ​៤៥​ឆ្នាំ លោក​បាន​បង្ហាញមុខ​ជាមួយ​ក្រុម​នាយ​កុយ នៅ​ស្ថានីយទូរទស្សន៍ CTN និង​បាយ័ន ។ តារា​កំប្លែង​រូប​នេះ អតីត​ជា​អ្នកសិល្បៈ​ល្ខោនបាសាក់ ត​វង្ស​ត្រកូល​តាំងពី​ជីតា​មក ។ នាយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​១៩៧៩ ដែល​កាលនោះ​ជីតា​របស់​នាយ​ជា​តួយក្ស ឪពុក​និង​ម្តាយ​ជា​តួឯក ក្នុង​ក្រុម​ល្ខោនបាសាក់​បាក់ ស្រេង​ព្រួញ​មាស ។ នៅ​ឆ្នាំ​២០០០ នាយ​ហុងដា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​សម័យ និង​សម្តែង ។...

«​រាំ​អ៊ីចេះ​» និង «​ចាក់ទឹកដូង​» បទ​មួយ​ណា​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ?

នា​រដូវ​ចូល​ឆ្នាំ​ថ្មី​មុន​ថ្ងៃ​មហាសង្ក្រាន្ត​២០១៧​នេះ តាម​បណ្តា​ផលិតកម្ម​ក្នុងស្រុក​នីមួយ​ៗ បាន​បញ្ចេញ​បទ​ចំរៀង​ជា​ច្រើន​សម្រាប់​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​។ ពោល​គឺ​មាន​បទ​ប្រពៃណី បទ​បែប​បែក​ស្លុយ​។​ល​។ សម្រាប់​មិត្ត​យុវវ័យ​ជួបជុំ​គ្នា​រាំ​លេង​កម្សាន្ត សង្ឃឹមថានឹង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ ។ ចង់​ដឹង​ថា​បទ​ណា​ល្បី អង្រុត​សុំ​លើកយក​បទ​ចម្រៀង​បែប​ញាក់​ចំនួន​២​យក​មក​ប្រៀបធៀប​គ្នា មើល​ថា តើ​យុវវ័យ​ចាប់​អារ​ម្ម​ណ៏​បទ​មួយ​ណា​ជាងគេ? គឺ​បទ «​រាំ​អ៊ីចេះ​» របស់​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា និង​បទ «​ចាក់ទឹកដូង​» របស់ កញ្ញា យូ​រី ។ ជាក់ស្តែង​នៅ​លើ​គេហទំព័រ​យូ​ធូប ​(Youtube) បទ​ចម្រៀង «​ចាក់ទឹកដូង​» របស់​កញ្ញា...

ស្នាម​សាក់​នៅ​កញ្ចឹងក ទឹម រ​ដ្ឋា ការ​ពិត​អត្ថន័យ​អ៊‌ីចឹង​ទេ ព្រះ​…!

រាជធានី​ភ្នំពេញ ៖ មាន​ទស្សនិកជន​គាំទ្រ​ភាគច្រើន​តែង​ប្រើ​អារម្មណ៍​រិះគន់​ដោយ​មិន​បាន​ធ្វើការ​ពិចារណា​ពី​ហេតុផល​ល្អ ឬ​អាក្រក់ មុន​នឹង​រិះគន់​ទៅ​លើ​បុគ្គល​ដែល​មាន​ស្នាម​សាក់​នៅ​លើ​ដងខ្លួន​ឡើយ ជា​ពិសេស​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​មួយ​ចំនួន​បាន​ជ្រើស​យក​ការ​សាក់​នៅ​លើ​ដងខ្លួន ទោះបីជា​ដឹង​ថា ការ​រិះគន់​ជុំវិញ​បញ្ហា​មួយ​នេះ​តែង​ធ្លាប់​កើត​មាន​លើ​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​រួច​មក​ហើយ​ក្តី តែ​ថ្មី​ៗ​នេះ​ស្រាប់តែ​តារា​សម្តែង​ស្រី​កញ្ញា ទឹម រ​ដ្ឋា ក៏​បាន​បង្ហាញ​ពី​ស្នាម​សាក់​នៅ​លើ​ដងខ្លួន ឲ្យ​មហាជន​បានឃើញ នឹង​ដឹង​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ខ្លី​ថា វា​គឺ​តំណាង នៃ​សេចក្តី​ស្រលាញ់​របស់​ខ្លួន​លើ​មនុស្ស​ចំនួន​ពីរ​នាក់ ។ តើ​មនុស្ស​២​នាក់​នោះ​គឺជា​នរណា ? បើ​តាម​អត្ថន័យ​ដែល​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក យើង​អាច​សន្និដ្ឋាន​ថា កញ្ញា ទឹម រ​ដ្ឋា ហាក់​មាន​ចេតនា​ចង់​ទទូច​ស្នើ​ឲ្យ​មហាជន បាន​យល់​ពី​អារម្មណ៍​របស់​មនុស្ស​មួយ​ចំនួន ដែល​មាន​ស្នាម​សាក់​លើ​ដងខ្លួន...

ខ្មែរបាត់បង់វីរសិល្បករល្ខោនខោលម្នាក់ទៀតហើយ

ទីបំផុតទៅលោកព្រឹទ្ឋាចារ្យល្ខោន​ខោល យិត សារិន ហៅ​​លោក​​តា​​ស្វា.ស បាន​​ទទួលមរណភាពហើយកាល​ពី​យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ដោយ​រោគាពាធ ក្នុងជន្មាយុ៩២ឆា្នំ។ សូមប្រជាជនខ្មែរនិងគុណសិស្សល្ខោនខោលទាំងអស់ សូមមេត្តាចូលរួមបុណ្យសពលោក លោកតា យិត សារិន ហើយសពនឹងប្រារព្ធបូជានៅថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧ ៕

ខ្លាចប្តីមានស្រីមធ្យម ងំខ្លាចប្តីមានប្រុស

រាជធានីភ្នំពេញ​ ៖ ពាក្យថា «ខ្លាចប្តីមានស្រីមធ្យម ងំខ្លាចប្តីមានប្រុស» នេះជាពាក្យដែលគេតែងតែនិយាយលេង ប៉ុន្តែឥឡូវនេះវាអាចនឹងត្រូវ ព្រោះនៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​ចែករំលែក​យ៉ាង​ព្រោងព្រាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយមានដំណឹងមកថា ​តារា​សម្តែង និងជា​ប្រធាន​ក្រុម​ម៉ូ​ឌែ​ល​លោក យ៉ែ​ម សំ​អូន ថ្មី​ៗ​នេះ​បាន​បែកធ្លាយ​ដំណឹង​ដ៏​រសើប ពាក់ព័ន្ធ​ទៅ​នឹង​អាស្រូវ​ផ្លូវភេទ ជាមួយ​តារា​ប្រុស​វ័យក្មេង ពន្លក​ថ្មី លោក ណា​រ៉ា ម្ចាស់​ពាន Apsara Award ដោយ​លោក យ៉ែ​ម សំ​អូន...

ព្រាបសុវិត្ថ ចាប់ដៃ ឧកសុគន្ធ កញ្ញា ច្រៀងបទថ្មីឡើងកក្រើក

ថ្មីៗនេះបទចម្រៀងដែលមានចំណងជើងថា “ រាំអញ្ជែក” ដែលជាការច្រៀងរួមគ្នារបស់តារាចម្រៀងចាស់វស្សា ព្រាប សុវិត្ថ និង ឧកសុគន្ធ កញ្ញា កំពុងត្រូវបានមហាជនលាន់មាត់សសើរថា ពិតជាឡូយ និងអាចប្រជែងឈ្នះបទ ញីកែងជើង របស់ ជី ដេវីឌ ដែលជាបទចម្រៀង Original Song ថែមទៀតផង។ អោយតែជិតដល់បុណ្យចូលឆ្នាំថ្មី ផលិតកម្ម រស្មីហង្សមាស តែងតែចាប់ផ្តើមផលិតនូវបទចម្រៀងបែបប្រពៃណី ជាការត្រៀមស្វាគមន៍ឆ្នាំថ្មី ជាច្រើនបទ ។ អ្វីដែលគួរអោយកត់សំគាល់ប្រមាណជា២ឆ្នាំចុងក្រោយនេះ...

មូលហេតុនៃការចាកចេញពីផលិតកម្មរស្មីហង្សមាសរបស់ ឈិត សុវណ្ណបញ្ញា

  ១១ឆ្នំានៃការរង់ចំាមិនមែនលឿននោះឡើយ វាពិតជាយូរខ្លាំងណាស់ ហើយក៍វាស្ទើរតែធ្វើឲ្យតារា​​ចម្រៀង​ស្រគត់​ស្រគំ​ ឈិត សុវណ្ណបញ្ញា ដែលប្រិយ៍មិត្តភាពច្រើនបានស្គាល់តាមរយះបទ Mouse love Rice ជ្រក​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​​នោះ ត្រូវបានគេភ្លេចមុខក៍ថាបាន។ យើងនៅចំាមិនភ្លេចជាមួយនិងការចេញវត្តមានសម្តែងដំបូង ធ្វើឲ្យកេរ្ត៍ឈ្មោះរបស់នាង មានភាពលេចធ្លោ ល្បីមិនចេញតារារៀមច្បង ពេជ្យ សោភា គឹម លក្ខណានោះទេ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងរបស់នាង គឺចេញច្រើន​ហើយមានអ្នកគាំទ្រកាន់តែច្រើនឡើង។ ប៉ុន្តែក្រោយពីផលិតកម្ម ​រស្មី​ហង្សមាស ចាប់ផ្តើមមានអ្នកចម្រៀង ចំណូលថ្មីកាន់តែច្រើនមក ធ្វើឲ្យតារាចម្រៀងដែលមិនសូវមានរឿងអាស្រូវមួយនេះ ចាប់ផ្តើមបាត់មុខបន្តិចម្តងៗ រហូតមានអ្នកគិតថា...

តារា​សម្តែង​ស្រី កូន​ខ្មែរ​៤​ដួង ប្រកាស​ថត​ស្រាត

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌​ក៏ធ្លាប់ស្នើ​ឲ្យ​កាត់​ឈុត​សម្តែង​ដែល​លើស​ពី​កាយវិការ​សិល្បៈ​វប្បធម៌​ដូនតា​ខ្មែរ​នោះ ក្រោយពីដំណឹង​ដ៏​កក្រើក​ក្នុង​សង្វៀន​សិល្បៈ ដែល​ ឌុ​ច លី​ដា តារា​សម្តែង​កូន​ខ្មែរ ហ៊ាន​ថត​ស្រាត ​និង​ឈុត​រំលោភ សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ជា​ថ្នូរ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ជាថ្មីម្តងទៀត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រ​កូក​ប្រកាស​ដ៏​ប្លែករបស់តារា​សិច​ស៊ី​ជា​ច្រើន​កំពុង​ប្រជែង​តំណែង​គ្នា ក្នុង​តួនាទី​ជាតា​រា​សិច​ស៊ី និង​បញ្ចេញ​ភាព​ស្រើបស្រាល ក្នុង​ខ្សែភាពយន្ត ស្រប​ពេល​ដែល តារាស្រី​៤ដួង ​បាន​ប្រកាស​ក្តែ​ង​ៗថា ​ហ៊ាន​ថត​ស្រាត​ ។ ខាងក្រោម​នេះ​ដែរ​ជាតា​រា​៤​ដួង ដែល​បាន​ប្រកាស​ថត​ស្រាត ៖ ទី១. ព្រី​ម លី​ហ្សា ៖ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា បើសិនជា​គេ​ឲ្យ​ថត​ស្រាត​នាង​ហ៊ាន...

តារា​ស្រី​បី​ដួង​រង់ចាំ​យុត្តិធម៌​ ឆ្ងាយ​ដូច​ជើងមេឃ

រាជធានីភ្នំពេញ ៖ តារាស្រីបីដួង គឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយទេ ពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ពីសំណាក់អតីតគូស្នេហ៍ទាំង៣នាក់ ។ រឿងរ៉ាវទាំងនេះត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះយ៉ាងព្រោងព្រាត ដែលពិតជាគួរឱ្យខ្លោចចិត្តជាពន់ពេក ព្រោះយុត្តិធម៌ហាក់ហៅមិនឮ ។ មជ្ឍដ្ឋាននានានៅតែបន្តតាមដាន និងចង់ឃើញយុត្តិធម៌មានសម្រាប់សិល្បការិនីដែលរងការរំលោភបំពានពីសំណាក់អតីតបុរសជាសង្សារ។ តើអនិច្ចាកម្រឹតណាទៅ ដែលសូម្បីតែប៉ូលីស និងអ្នកច្បាប់ប្រៀបដូចជាមនុស្សគ្មានបេះដូងសោះ តួយ៉ាងកញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសារជាថ្មីក្រោយពីនាង ដាច់ចិត្តទម្លាយអំពីការទទួលរង...

ហេតុអ្វីតំណាងអយ្យការមិនចាត់ការប្អូនថ្លៃ ទ្រី ភាព ?

គិតត្រឹមវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថាប័នអយ្យការនៅមិនទាន់ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌប្រើអំពើហិង្សាវាយដំទៅលើតារាសម្តែងនាង ពេជ្រ អាវីហ្សា ពីសំណាក់ឈ្មោះ គៀន ហេង ដែលសាម៉ីខ្លួនជាជនរងគ្រោះអះអាងថាជាអតីតសង្សារនាងនិងត្រូវជាប្អូនថ្លៃមេឈ្មួញឈើដ៍ល្បីល្បាញនៅស្រុកខ្មែរឈ្មោះឧកញ៉ា ទ្រី ភាព នៅឡើយទេ ក្រៅតែពីជនដៃដល់បានប្រកាសជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមបង្ហោះនៅថ្ងៃទី១៥ វិច្ឆិកានេះថា«នៅថ្ងៃនេះដែល គ្រួសារខ្ញុំនិងក្រុមគ្រួសាររបស់ អូន ម៉ី (ឈ្មោះហៅក្រៅរបស់ ពេជ្រ អាវីហ្សា) គឺបានយល់ព្រមសម្របសម្រួល និងទទួលខុសត្រូវគ្រប់រឿង ដែលកើតឡើង ដោយគ្មានការប្ដឹងប្តល់គ្នា ចឹងហើយសូមបណ្ដាសារព័ត៌មានទាំងអស់សូមជ្រាប និងបងប្អូនសិល្បៈជ្រាបផងដែរ។...

ប្អូនថ្លៃឧកញ៉ា ទ្រី ភាព វ៉ៃតារាសម្តែង ពេជ្រ អាវីហ្សា

តារាសម្តែងនៅផលិតកម្មហង្សមាស នាង ពេជ្រ អាវីហ្សា បានទទួលរងនូវការប្រើអំពើហិង្សាវាយដំរបស់យ៉ាងធ្ងន់ធ្ងរលើរាងកាយនិងកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ ។ ប្រភពពីបណ្តាញទំនាក់ទំនងសង្គម (Facebook) បានឲ្យដឹងថា ជនបង្កគឺជាអតីតសង្សាររបស់នាងឈ្មោះ គៀង ហេង ត្រូវជាប្អូនថ្លៃឈ្មួញបំផ្លាញព្រៃឈើដ៍មានឥទ្ឋិពលនៅកម្ពុជាឈ្មោះឧកញ៉ា ទ្រី ភាព ។ សង្គមសិល្ប:ប្រតិកម្មរួមគ្នា ដើម្បីរកយុត្តិធម៌ជូនពេជ្រ អាវីហ្សា លើករណីប្អូនថ្លៃឧកញ៉ាម្នាក់បានវាយដំយ៉ាងព្រៃផ្សៃ ។ រយ:ពេលពីរថ្ងៃហើយដែលពេជ្រ អាវីហ្សា បានត្រូវអតីតសង្សារ ជាប្អូនថ្លៃឧកញ៉ាល្បីឈ្មោះ បានប្រើហិង្សាវាយយ៉ាងសន្ធាប់មកលើនាង បង្កឱ្យទួកសាច់ស្ទើរគ្រប់ទីកន្លែងនៃដងខ្លួន ពិសេសនៅផ្ទៃមុខដ៏ស្រស់សោភារបស់នាង ។ នាង...

ប្រពន្ឋចុងនាយកវិទ្យុ ABC ស្រឡាញ់ស្រីដូចគ្នា

នាយកវិទ្យុ ABC លោក សេង ប៊ុនវេង ហៅអាចារ្យអេ (A) អាយុ៧៧ឆ្នាំ បានដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្រពន្ធចុងក្មេង លួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នា និងទាមទារសិទ្ធិគ្រប់គ្រងកូន។ បើតាមប្រភពបែកធ្លាយបានឲ្យដឹងថា ការឃាត់រថយន្តនិងប្រពន្ឋចុងលោកអាចារ្យ A បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តហាយលែនឌ័រទៅបកឡូហ្គោ២៣តុលាចេញ ។ បើយោងតាមមន្រ្តីនគរបាលមូលដ្ឋានដែលទទួលពាក្យបណ្តឹងពីអាចារ្យ A បាននិយាយបញ្ជាក់ទៀតថាប្រពន្ឋចុងលោកអាចារ្យដែលគេខ្សឹបបា្រប់ថាសម្បូរស្រីស្នេហ៍នេះឈ្មោះ នាង កេត រដ្នា អាយុ២៨ឆ្នាំ...

តារាកំប្លែង នាយសង់សុីស កំពុងសង្គ្រោះបន្ទាន់

តារាកំប្លែង នាយសង់សុីស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់មែត្រ ដោយជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល។ នេះបើយោងតាមការអោយដឹងពីកញ្ញា ស៊ុន ស្រីពេជ្រ កូនស្រីនាយ ១០៦ បានអោយដឹងថា។ បើតាមតារាចម្រៀងរូបនេះ នាយ១០៦មានជំងឺលើសឈាម ពេលគាត់ក្អួត ក៍បណ្តាលអោយវៀចមាត់ ហើយក្រុមគ្រួសារក៏បញ្ជូនមកមន្ទីពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថាគាត់(នាយសង់ស៊ីស)មានជំងឺត្បៀតសសៃឈាមខួក្បាល និងត្រូវចូលថតខួក្បាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទប់ លេខ៩៤១៤ជាន់ទី៤ អាគារប្រព័ន្ធប្រសាទ ៕

វ៉ាន់ នីឡាថា​ ក្រសួងមហាផ្ទៃកោះ​ហៅនាង​បន្ទាន់

នាង វ៉ាន់ នីឡា បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ខ្លួនពិតជាត្រូវកោះហៅដោយក្រសួងមហាផ្ទៃ ទើបមិនអាចទៅច្រៀងនៅ My TV តាមកាលកំណត់បាន «នាងខ្ញុំសូមជម្រាបជូនមិត្តអ្នកគាំទ្រ បងៗ ប្អូនៗ ពូអ៊ំមីង ជាពិសេសបណ្តាសារព័ត៌មាន ដែលបានរង់ចាំ និងតាមដានការសម្ដែងរបស់ខ្ញុំនៅកម្មវិធី A1 MyTV ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ដោយនាងខ្ញុំមានការងារចាំបាច់សំខាន់ ត្រូវណាត់ជួបជាមួយក្រុមការងារនៃបណ្តឹងជាបន្ទាន់ ទើបខ្ញុំនឹងមិនមានវត្តមានក្នុងកម្មវិធីសំដែងទេ។ ឆ្លៀតក្នុងឱកាសនេះ...

មាស សុខសោភា​ ធ្វើឲ្យអ្នក​ទស្សនាក្តៅខ្លួន

តារាចម្រៀងកញ្ញា មាស សុខសោភា បានបង្ហោះនៅលើបណ្តាញ Instagram ផ្ទាល់ខ្លួនរបស់នាង នូវរូបភាព៥សន្លឹកដែលអាចធ្វើឲ្យអ្នកចូលមើល Instagram របស់នាងក្តៅខ្លួន ខណៈដែលនាងបញ្ចេញរាងដ៏សិចស៊ីនៅលើទឹកដីបរទេស។ ទោះបីជាយ៉ាងនេះក្តី អង្រុតមិនអាចសូមការបញ្ជាក់ពីការបង្ហាញរូបភាពដ៏សិចស៊ីរបស់នាងបានឡើយ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ៕

តារា​ៗ​នាំ​គ្នា ទៅ​បុណ្យ​៧​ថ្ងៃ​សព រាជ បុរី និង​ហួត សា​រ៉ាវ​ឌី

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ​របស់​តារា​សម្តែង​និង​ចម្រៀង សព​លោក រាជ បូ​រី និង​សព​អ្នក​នាង ហួត សា​រ៉ាវ​ឌី ត្រូវ​នឹង​ថ្ងៃ​ទី​២១ មេ​សា ២០១៦ ដោយ​ទីតាំង​ធ្វើបុណ្យ​នៃ​សព​ទាំង​២​នៅ​កន្លែង​ផ្សេង​ៗ​គ្នា មួយ​នៅ​ចាក់​អង្រែ​លើ មួយទៀត​នៅ​ចាក់​អង្រែ​ក្រោម លើ​ផ្លូវជាតិ​លេខ​២ គេ​សង្កេត​ឃើញ​ថា មាន​អ្នកសិល្បៈ​ល្បី​ៗ ជា​ច្រើន​ដួង​បាន​ចូលរួម​បុណ្យ និង​បង្ហាញ​អារម្មណ៍​សោកសៅ​ក្រៀមក្រំ​យ៉ាង​ខ្លាំង ។ ចង់​ដឹង​ថា តើ​តារា​រូប​ណាខ្លះ បាន​ចូលរួម​បុណ្យ​នៃ​សព​ទាំង​២ ៖