«​រាំ​អ៊ីចេះ​» និង «​ចាក់ទឹកដូង​» បទ​មួយ​ណា​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ?

នា​រដូវ​ចូល​ឆ្នាំ​ថ្មី​មុន​ថ្ងៃ​មហាសង្ក្រាន្ត​២០១៧​នេះ តាម​បណ្តា​ផលិតកម្ម​ក្នុងស្រុក​នីមួយ​ៗ បាន​បញ្ចេញ​បទ​ចំរៀង​ជា​ច្រើន​សម្រាប់​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​។ ពោល​គឺ​មាន​បទ​ប្រពៃណី បទ​បែប​បែក​ស្លុយ​។​ល​។ សម្រាប់​មិត្ត​យុវវ័យ​ជួបជុំ​គ្នា​រាំ​លេង​កម្សាន្ត សង្ឃឹមថានឹង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ ។ ចង់​ដឹង​ថា​បទ​ណា​ល្បី អង្រុត​សុំ​លើកយក​បទ​ចម្រៀង​បែប​ញាក់​ចំនួន​២​យក​មក​ប្រៀបធៀប​គ្នា មើល​ថា តើ​យុវវ័យ​ចាប់​អារ​ម្ម​ណ៏​បទ​មួយ​ណា​ជាងគេ? គឺ​បទ «​រាំ​អ៊ីចេះ​» របស់​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា និង​បទ «​ចាក់ទឹកដូង​» របស់ កញ្ញា យូ​រី ។ ជាក់ស្តែង​នៅ​លើ​គេហទំព័រ​យូ​ធូប ​(Youtube) បទ​ចម្រៀង «​ចាក់ទឹកដូង​» របស់​កញ្ញា...

ស្នាម​សាក់​នៅ​កញ្ចឹងក ទឹម រ​ដ្ឋា ការ​ពិត​អត្ថន័យ​អ៊‌ីចឹង​ទេ ព្រះ​…!

រាជធានី​ភ្នំពេញ ៖ មាន​ទស្សនិកជន​គាំទ្រ​ភាគច្រើន​តែង​ប្រើ​អារម្មណ៍​រិះគន់​ដោយ​មិន​បាន​ធ្វើការ​ពិចារណា​ពី​ហេតុផល​ល្អ ឬ​អាក្រក់ មុន​នឹង​រិះគន់​ទៅ​លើ​បុគ្គល​ដែល​មាន​ស្នាម​សាក់​នៅ​លើ​ដងខ្លួន​ឡើយ ជា​ពិសេស​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​មួយ​ចំនួន​បាន​ជ្រើស​យក​ការ​សាក់​នៅ​លើ​ដងខ្លួន ទោះបីជា​ដឹង​ថា ការ​រិះគន់​ជុំវិញ​បញ្ហា​មួយ​នេះ​តែង​ធ្លាប់​កើត​មាន​លើ​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​រួច​មក​ហើយ​ក្តី តែ​ថ្មី​ៗ​នេះ​ស្រាប់តែ​តារា​សម្តែង​ស្រី​កញ្ញា ទឹម រ​ដ្ឋា ក៏​បាន​បង្ហាញ​ពី​ស្នាម​សាក់​នៅ​លើ​ដងខ្លួន ឲ្យ​មហាជន​បានឃើញ នឹង​ដឹង​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ខ្លី​ថា វា​គឺ​តំណាង នៃ​សេចក្តី​ស្រលាញ់​របស់​ខ្លួន​លើ​មនុស្ស​ចំនួន​ពីរ​នាក់ ។ តើ​មនុស្ស​២​នាក់​នោះ​គឺជា​នរណា ? បើ​តាម​អត្ថន័យ​ដែល​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក យើង​អាច​សន្និដ្ឋាន​ថា កញ្ញា ទឹម រ​ដ្ឋា ហាក់​មាន​ចេតនា​ចង់​ទទូច​ស្នើ​ឲ្យ​មហាជន បាន​យល់​ពី​អារម្មណ៍​របស់​មនុស្ស​មួយ​ចំនួន ដែល​មាន​ស្នាម​សាក់​លើ​ដងខ្លួន...

ខ្មែរបាត់បង់វីរសិល្បករល្ខោនខោលម្នាក់ទៀតហើយ

ទីបំផុតទៅលោកព្រឹទ្ឋាចារ្យល្ខោន​ខោល យិត សារិន ហៅ​​លោក​​តា​​ស្វា.ស បាន​​ទទួលមរណភាពហើយកាល​ពី​យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ដោយ​រោគាពាធ ក្នុងជន្មាយុ៩២ឆា្នំ។ សូមប្រជាជនខ្មែរនិងគុណសិស្សល្ខោនខោលទាំងអស់ សូមមេត្តាចូលរួមបុណ្យសពលោក លោកតា យិត សារិន ហើយសពនឹងប្រារព្ធបូជានៅថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧ ៕

ខ្លាចប្តីមានស្រីមធ្យម ងំខ្លាចប្តីមានប្រុស

រាជធានីភ្នំពេញ​ ៖ ពាក្យថា «ខ្លាចប្តីមានស្រីមធ្យម ងំខ្លាចប្តីមានប្រុស» នេះជាពាក្យដែលគេតែងតែនិយាយលេង ប៉ុន្តែឥឡូវនេះវាអាចនឹងត្រូវ ព្រោះនៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​ចែករំលែក​យ៉ាង​ព្រោងព្រាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយមានដំណឹងមកថា ​តារា​សម្តែង និងជា​ប្រធាន​ក្រុម​ម៉ូ​ឌែ​ល​លោក យ៉ែ​ម សំ​អូន ថ្មី​ៗ​នេះ​បាន​បែកធ្លាយ​ដំណឹង​ដ៏​រសើប ពាក់ព័ន្ធ​ទៅ​នឹង​អាស្រូវ​ផ្លូវភេទ ជាមួយ​តារា​ប្រុស​វ័យក្មេង ពន្លក​ថ្មី លោក ណា​រ៉ា ម្ចាស់​ពាន Apsara Award ដោយ​លោក យ៉ែ​ម សំ​អូន...

ព្រាបសុវិត្ថ ចាប់ដៃ ឧកសុគន្ធ កញ្ញា ច្រៀងបទថ្មីឡើងកក្រើក

ថ្មីៗនេះបទចម្រៀងដែលមានចំណងជើងថា “ រាំអញ្ជែក” ដែលជាការច្រៀងរួមគ្នារបស់តារាចម្រៀងចាស់វស្សា ព្រាប សុវិត្ថ និង ឧកសុគន្ធ កញ្ញា កំពុងត្រូវបានមហាជនលាន់មាត់សសើរថា ពិតជាឡូយ និងអាចប្រជែងឈ្នះបទ ញីកែងជើង របស់ ជី ដេវីឌ ដែលជាបទចម្រៀង Original Song ថែមទៀតផង។ អោយតែជិតដល់បុណ្យចូលឆ្នាំថ្មី ផលិតកម្ម រស្មីហង្សមាស តែងតែចាប់ផ្តើមផលិតនូវបទចម្រៀងបែបប្រពៃណី ជាការត្រៀមស្វាគមន៍ឆ្នាំថ្មី ជាច្រើនបទ ។ អ្វីដែលគួរអោយកត់សំគាល់ប្រមាណជា២ឆ្នាំចុងក្រោយនេះ...

មូលហេតុនៃការចាកចេញពីផលិតកម្មរស្មីហង្សមាសរបស់ ឈិត សុវណ្ណបញ្ញា

  ១១ឆ្នំានៃការរង់ចំាមិនមែនលឿននោះឡើយ វាពិតជាយូរខ្លាំងណាស់ ហើយក៍វាស្ទើរតែធ្វើឲ្យតារា​​ចម្រៀង​ស្រគត់​ស្រគំ​ ឈិត សុវណ្ណបញ្ញា ដែលប្រិយ៍មិត្តភាពច្រើនបានស្គាល់តាមរយះបទ Mouse love Rice ជ្រក​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​​នោះ ត្រូវបានគេភ្លេចមុខក៍ថាបាន។ យើងនៅចំាមិនភ្លេចជាមួយនិងការចេញវត្តមានសម្តែងដំបូង ធ្វើឲ្យកេរ្ត៍ឈ្មោះរបស់នាង មានភាពលេចធ្លោ ល្បីមិនចេញតារារៀមច្បង ពេជ្យ សោភា គឹម លក្ខណានោះទេ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងរបស់នាង គឺចេញច្រើន​ហើយមានអ្នកគាំទ្រកាន់តែច្រើនឡើង។ ប៉ុន្តែក្រោយពីផលិតកម្ម ​រស្មី​ហង្សមាស ចាប់ផ្តើមមានអ្នកចម្រៀង ចំណូលថ្មីកាន់តែច្រើនមក ធ្វើឲ្យតារាចម្រៀងដែលមិនសូវមានរឿងអាស្រូវមួយនេះ ចាប់ផ្តើមបាត់មុខបន្តិចម្តងៗ រហូតមានអ្នកគិតថា...

តារា​សម្តែង​ស្រី កូន​ខ្មែរ​៤​ដួង ប្រកាស​ថត​ស្រាត

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌​ក៏ធ្លាប់ស្នើ​ឲ្យ​កាត់​ឈុត​សម្តែង​ដែល​លើស​ពី​កាយវិការ​សិល្បៈ​វប្បធម៌​ដូនតា​ខ្មែរ​នោះ ក្រោយពីដំណឹង​ដ៏​កក្រើក​ក្នុង​សង្វៀន​សិល្បៈ ដែល​ ឌុ​ច លី​ដា តារា​សម្តែង​កូន​ខ្មែរ ហ៊ាន​ថត​ស្រាត ​និង​ឈុត​រំលោភ សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ជា​ថ្នូរ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ជាថ្មីម្តងទៀត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រ​កូក​ប្រកាស​ដ៏​ប្លែករបស់តារា​សិច​ស៊ី​ជា​ច្រើន​កំពុង​ប្រជែង​តំណែង​គ្នា ក្នុង​តួនាទី​ជាតា​រា​សិច​ស៊ី និង​បញ្ចេញ​ភាព​ស្រើបស្រាល ក្នុង​ខ្សែភាពយន្ត ស្រប​ពេល​ដែល តារាស្រី​៤ដួង ​បាន​ប្រកាស​ក្តែ​ង​ៗថា ​ហ៊ាន​ថត​ស្រាត​ ។ ខាងក្រោម​នេះ​ដែរ​ជាតា​រា​៤​ដួង ដែល​បាន​ប្រកាស​ថត​ស្រាត ៖ ទី១. ព្រី​ម លី​ហ្សា ៖ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា បើសិនជា​គេ​ឲ្យ​ថត​ស្រាត​នាង​ហ៊ាន...

តារា​ស្រី​បី​ដួង​រង់ចាំ​យុត្តិធម៌​ ឆ្ងាយ​ដូច​ជើងមេឃ

រាជធានីភ្នំពេញ ៖ តារាស្រីបីដួង គឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយទេ ពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ពីសំណាក់អតីតគូស្នេហ៍ទាំង៣នាក់ ។ រឿងរ៉ាវទាំងនេះត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះយ៉ាងព្រោងព្រាត ដែលពិតជាគួរឱ្យខ្លោចចិត្តជាពន់ពេក ព្រោះយុត្តិធម៌ហាក់ហៅមិនឮ ។ មជ្ឍដ្ឋាននានានៅតែបន្តតាមដាន និងចង់ឃើញយុត្តិធម៌មានសម្រាប់សិល្បការិនីដែលរងការរំលោភបំពានពីសំណាក់អតីតបុរសជាសង្សារ។ តើអនិច្ចាកម្រឹតណាទៅ ដែលសូម្បីតែប៉ូលីស និងអ្នកច្បាប់ប្រៀបដូចជាមនុស្សគ្មានបេះដូងសោះ តួយ៉ាងកញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសារជាថ្មីក្រោយពីនាង ដាច់ចិត្តទម្លាយអំពីការទទួលរង...

ហេតុអ្វីតំណាងអយ្យការមិនចាត់ការប្អូនថ្លៃ ទ្រី ភាព ?

គិតត្រឹមវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថាប័នអយ្យការនៅមិនទាន់ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌប្រើអំពើហិង្សាវាយដំទៅលើតារាសម្តែងនាង ពេជ្រ អាវីហ្សា ពីសំណាក់ឈ្មោះ គៀន ហេង ដែលសាម៉ីខ្លួនជាជនរងគ្រោះអះអាងថាជាអតីតសង្សារនាងនិងត្រូវជាប្អូនថ្លៃមេឈ្មួញឈើដ៍ល្បីល្បាញនៅស្រុកខ្មែរឈ្មោះឧកញ៉ា ទ្រី ភាព នៅឡើយទេ ក្រៅតែពីជនដៃដល់បានប្រកាសជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមបង្ហោះនៅថ្ងៃទី១៥ វិច្ឆិកានេះថា«នៅថ្ងៃនេះដែល គ្រួសារខ្ញុំនិងក្រុមគ្រួសាររបស់ អូន ម៉ី (ឈ្មោះហៅក្រៅរបស់ ពេជ្រ អាវីហ្សា) គឺបានយល់ព្រមសម្របសម្រួល និងទទួលខុសត្រូវគ្រប់រឿង ដែលកើតឡើង ដោយគ្មានការប្ដឹងប្តល់គ្នា ចឹងហើយសូមបណ្ដាសារព័ត៌មានទាំងអស់សូមជ្រាប និងបងប្អូនសិល្បៈជ្រាបផងដែរ។...

ប្អូនថ្លៃឧកញ៉ា ទ្រី ភាព វ៉ៃតារាសម្តែង ពេជ្រ អាវីហ្សា

តារាសម្តែងនៅផលិតកម្មហង្សមាស នាង ពេជ្រ អាវីហ្សា បានទទួលរងនូវការប្រើអំពើហិង្សាវាយដំរបស់យ៉ាងធ្ងន់ធ្ងរលើរាងកាយនិងកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ ។ ប្រភពពីបណ្តាញទំនាក់ទំនងសង្គម (Facebook) បានឲ្យដឹងថា ជនបង្កគឺជាអតីតសង្សាររបស់នាងឈ្មោះ គៀង ហេង ត្រូវជាប្អូនថ្លៃឈ្មួញបំផ្លាញព្រៃឈើដ៍មានឥទ្ឋិពលនៅកម្ពុជាឈ្មោះឧកញ៉ា ទ្រី ភាព ។ សង្គមសិល្ប:ប្រតិកម្មរួមគ្នា ដើម្បីរកយុត្តិធម៌ជូនពេជ្រ អាវីហ្សា លើករណីប្អូនថ្លៃឧកញ៉ាម្នាក់បានវាយដំយ៉ាងព្រៃផ្សៃ ។ រយ:ពេលពីរថ្ងៃហើយដែលពេជ្រ អាវីហ្សា បានត្រូវអតីតសង្សារ ជាប្អូនថ្លៃឧកញ៉ាល្បីឈ្មោះ បានប្រើហិង្សាវាយយ៉ាងសន្ធាប់មកលើនាង បង្កឱ្យទួកសាច់ស្ទើរគ្រប់ទីកន្លែងនៃដងខ្លួន ពិសេសនៅផ្ទៃមុខដ៏ស្រស់សោភារបស់នាង ។ នាង...

ប្រពន្ឋចុងនាយកវិទ្យុ ABC ស្រឡាញ់ស្រីដូចគ្នា

នាយកវិទ្យុ ABC លោក សេង ប៊ុនវេង ហៅអាចារ្យអេ (A) អាយុ៧៧ឆ្នាំ បានដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្រពន្ធចុងក្មេង លួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នា និងទាមទារសិទ្ធិគ្រប់គ្រងកូន។ បើតាមប្រភពបែកធ្លាយបានឲ្យដឹងថា ការឃាត់រថយន្តនិងប្រពន្ឋចុងលោកអាចារ្យ A បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តហាយលែនឌ័រទៅបកឡូហ្គោ២៣តុលាចេញ ។ បើយោងតាមមន្រ្តីនគរបាលមូលដ្ឋានដែលទទួលពាក្យបណ្តឹងពីអាចារ្យ A បាននិយាយបញ្ជាក់ទៀតថាប្រពន្ឋចុងលោកអាចារ្យដែលគេខ្សឹបបា្រប់ថាសម្បូរស្រីស្នេហ៍នេះឈ្មោះ នាង កេត រដ្នា អាយុ២៨ឆ្នាំ...

តារាកំប្លែង នាយសង់សុីស កំពុងសង្គ្រោះបន្ទាន់

តារាកំប្លែង នាយសង់សុីស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់មែត្រ ដោយជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល។ នេះបើយោងតាមការអោយដឹងពីកញ្ញា ស៊ុន ស្រីពេជ្រ កូនស្រីនាយ ១០៦ បានអោយដឹងថា។ បើតាមតារាចម្រៀងរូបនេះ នាយ១០៦មានជំងឺលើសឈាម ពេលគាត់ក្អួត ក៍បណ្តាលអោយវៀចមាត់ ហើយក្រុមគ្រួសារក៏បញ្ជូនមកមន្ទីពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថាគាត់(នាយសង់ស៊ីស)មានជំងឺត្បៀតសសៃឈាមខួក្បាល និងត្រូវចូលថតខួក្បាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទប់ លេខ៩៤១៤ជាន់ទី៤ អាគារប្រព័ន្ធប្រសាទ ៕

វ៉ាន់ នីឡាថា​ ក្រសួងមហាផ្ទៃកោះ​ហៅនាង​បន្ទាន់

នាង វ៉ាន់ នីឡា បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ខ្លួនពិតជាត្រូវកោះហៅដោយក្រសួងមហាផ្ទៃ ទើបមិនអាចទៅច្រៀងនៅ My TV តាមកាលកំណត់បាន «នាងខ្ញុំសូមជម្រាបជូនមិត្តអ្នកគាំទ្រ បងៗ ប្អូនៗ ពូអ៊ំមីង ជាពិសេសបណ្តាសារព័ត៌មាន ដែលបានរង់ចាំ និងតាមដានការសម្ដែងរបស់ខ្ញុំនៅកម្មវិធី A1 MyTV ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ដោយនាងខ្ញុំមានការងារចាំបាច់សំខាន់ ត្រូវណាត់ជួបជាមួយក្រុមការងារនៃបណ្តឹងជាបន្ទាន់ ទើបខ្ញុំនឹងមិនមានវត្តមានក្នុងកម្មវិធីសំដែងទេ។ ឆ្លៀតក្នុងឱកាសនេះ...

មាស សុខសោភា​ ធ្វើឲ្យអ្នក​ទស្សនាក្តៅខ្លួន

តារាចម្រៀងកញ្ញា មាស សុខសោភា បានបង្ហោះនៅលើបណ្តាញ Instagram ផ្ទាល់ខ្លួនរបស់នាង នូវរូបភាព៥សន្លឹកដែលអាចធ្វើឲ្យអ្នកចូលមើល Instagram របស់នាងក្តៅខ្លួន ខណៈដែលនាងបញ្ចេញរាងដ៏សិចស៊ីនៅលើទឹកដីបរទេស។ ទោះបីជាយ៉ាងនេះក្តី អង្រុតមិនអាចសូមការបញ្ជាក់ពីការបង្ហាញរូបភាពដ៏សិចស៊ីរបស់នាងបានឡើយ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ៕

តារា​ៗ​នាំ​គ្នា ទៅ​បុណ្យ​៧​ថ្ងៃ​សព រាជ បុរី និង​ហួត សា​រ៉ាវ​ឌី

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ​របស់​តារា​សម្តែង​និង​ចម្រៀង សព​លោក រាជ បូ​រី និង​សព​អ្នក​នាង ហួត សា​រ៉ាវ​ឌី ត្រូវ​នឹង​ថ្ងៃ​ទី​២១ មេ​សា ២០១៦ ដោយ​ទីតាំង​ធ្វើបុណ្យ​នៃ​សព​ទាំង​២​នៅ​កន្លែង​ផ្សេង​ៗ​គ្នា មួយ​នៅ​ចាក់​អង្រែ​លើ មួយទៀត​នៅ​ចាក់​អង្រែ​ក្រោម លើ​ផ្លូវជាតិ​លេខ​២ គេ​សង្កេត​ឃើញ​ថា មាន​អ្នកសិល្បៈ​ល្បី​ៗ ជា​ច្រើន​ដួង​បាន​ចូលរួម​បុណ្យ និង​បង្ហាញ​អារម្មណ៍​សោកសៅ​ក្រៀមក្រំ​យ៉ាង​ខ្លាំង ។ ចង់​ដឹង​ថា តើ​តារា​រូប​ណាខ្លះ បាន​ចូលរួម​បុណ្យ​នៃ​សព​ទាំង​២ ៖