សុខ ឥសាន និង ផៃ ស៊ីផាន ថាសុខ ទូចនិយាយត្រូវ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥ​សាន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា «​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​មិន​ខុស​ទេពី​ព្រោះ​ភូមិ​របស់​លោក ហេង សំ​រិ​ន ពិតជា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​មែន បើ​យោង​តាម​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​រៀបចំ​ដោយ​អាណានិគម​បារាំង​។ លោក ឥ​សាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្សែ​ផែនទី​ដែល​រត់​នៅ​ខាងលិច​នៃ​ផ្ទះ​របស់​សម្តេច ហេង វា​ជាក់ស្តែង​ដូចនេះ​»​។ លោក​បន្ត​ថា​កាលពីមុន​មិន​មាន​នរណា​គូស​ខ្សែ​ផែនទី​កាត់​កន្លែង​ណា​នោះ​ទេ ដោយសារ​ផែនទី​ខ្នាត ១/១០០.០០០...

សុខ ទូច ថាហេង សំរិន យកដីយួននៅ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត្យ សុខ ទូច បាននិយាយថា «សម្តេច ហេង សំរិនទេ ដែលយកដី​វៀតណាម​នៅ ព្រោះទម្លាក់ផែនទីទៅ ដីលោកតា ហេង សំរិន ឬ សម្តេច ហេង សំរិន បានទៅលើវៀតណាម ប៉ុន្តែគាត់(លោកប្រធានរដ្ឋសភា ហេង សំរិន) រស់នៅយូរហើយ » ។ គិតត្រឹមវេលាម៉ោង២និង៤៨នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នំា២០១៧នេះ មិនទាន់មានប្រតិកម្មភ្លាមៗនៅ​ឡើយ​ទេពីលោក...

ដើមចមទាហាន​​ឡាវ​ ឈ្លានពាន​ទឹកដី​​ខ្មែរ​

យោធា​កម្ពុជា​វី​រៈការ​ពារ​ព្រំដែន​ប្រចាំ​ខេត្តស្ទឹងត្រែង បាន​ប្រឈម​មុខ​ដាក់​ជាមួយ​យោធា​ឡាវ តាំងពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ។ ហេតុការណ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា គឺ​ដើម្បី​រារាំង​សកម្មភាព​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ត្រង់​ចំណុច​អូ​តា​ង៉ាវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។ សកម្មភាព​របស់​យោធា​ឡាវ​នេះ គឺជា​​លេស​ដើម្បី​​ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា បង្ក​នូវ​ភាព​ស្មុគស្មាញ និង​រាំងស្ទះ​ដល់​ការ​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​របស់​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ធ្វើ​ដោយ​កង​វិស្វកម្ម បាន​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ចំណុច ដុ​ង​ក្រឡ ក្នុង​ក្រុង​ស្ទឹង​ត្រែង ទៅ​កាន់​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​នេះ ។ នៅ​ថ្ងៃ​ទី​២២...

ហ៊ុន សែនថាកុំឲ្យក្មេងជំនាន់ក្រោយលំបាក លោកនឹងបញ្ចប់រឿងព្រំដែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា នា​ពេល​ខាង​មុខ លោក​នឹង​រៀបចំ​តំបន់​ព្រំដែន​ឲ្យ​បាន​ចប់​សព្វគ្រប់ ក្នុងអំឡុងពេល​ដែល​លោក​ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​បញ្ហា​ព្រំដែន​តទៅ​ទៀត​។ លោក ហ៊ុន សែន បញ្ជាក់​ពី​ជំហរ​និង​ទឹកចិត្ត​របស់​លោក​ប្រាប់​លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ​បេសកកម្ម​ការងារ​យ៉ាង​ដូច្នេះ នៅ​វិមាន​សន្តិភាព​ក្នុង​ជំនួប​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ។ នៅ​ក្នុង​ជំនួប​ខាងលើ​នោះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ ក៍បាន​បាន​ថ្លែងអំណរគុណ​ដល់​បារាំង ដែល​បាន​ផ្តល់​ផែនទី​តាម​សំណូមពរ​របស់​កម្ពុជា ដើម្បី​ផ្ទៀងផ្ទាត់ បន្ទាប់​ពី​មានការ​ចោទប្រកាន់ បំផ្លាញ​ការ​ពិត​បក្សនយោបាយ​មួយ​ចំនួន ។ ថ្មី​ៗ​នេះ​ទាក់ទង​ទៅ​នឹង​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម គឺ​កម្ពុជា​បាន​ស្នើ​ទៅ​បារាំង​អោយ​ផ្តល់​អ្នកជំនាញ​ជួយ​កម្ពុជា​បន្ត​ទៀត​។ បើ​តាម​មន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​ឲ្យ​ដឹង​ថា...

សង់មុនអត់ទាន់ដំណោះស្រាយផង ឡាវសង់ថែមមួយទៀត

អាជ្ញាធរ​ឡាវ បាន​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត​ឋិត​នៅ​តំបន់​ដែល​ពុំ​ទាន់​វាស់វែង​កំណត់​បង្គោល​ព្រំដែន​ជា​ផ្លូវការ នៃ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខែត្រ​ស្ទឹង​ត្រែង​។ នគរបាល​ព្រំដែន​កម្ពុជា ចាត់​ទុក​ការ​សង់​ប៉ុស្តិ៍​ព្រំដែន​របស់​យោធា​ឡាវ បំពាន​ស្មារតី​កិច្ចប្រជុំ​រវាង​យោធា​ប្រទេស​ទាំង​ពីរ​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​ឯកភាព​គ្នា​ហាម​មិន​ឲ្យ​បន្ថែម​កងទ័ព​តាម​ព្រំដែន និង​ហាម​មិន​ឲ្យ​សាងសង់​សំណង់​នៅ​តំបន់​នោះ​ទេ ដោយ​រង់ចាំ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ជា​មុន​សិន​។ បើ​តាម RFA បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​ឡាវ បាន​កសាង​ប៉ុស្តិ៍​ព្រំដែន​ប្រក់​ស័ង្កសី​ទទឹង ៥​ម៉ែត្រ បណ្តោយ ៦​ម៉ែត្រ នៅ​ចំណុច​ឆ្ងាយ​ពី​ដើម​ល្វា ១០០​ម៉ែត្រ នៃ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខែត្រ​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៦ មេ​សា​។ ក្រោយ​ពី​សាងសង់​ប៉ុស្តិ៍​រួច អាជ្ញាធរ​ឡាវ...

ទាហានខ្មែរ-ឡាវ ប្រុងជើងការណ៍រៀងខ្លួន

ពី​ព្រំដែន​ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា កងកម្លាំង​ទាហាន​ឡាវ​បាន​បញ្ជូន​កម្លាំង​ជា​ច្រើន​រយ​នាក់​ដើម្បី​រារាំង​ការ​សាងសង់​ប៉ុស្តិ៍​របស់​ភាគី​ខ្មែរ​នៅ​លើ​បូរណភាព​ទឹកដី​ខ្មែរ​នៅ​ចំ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ប៉ុន្តែ​កងកម្លាំង​ខ្មែរ​នៅ​តែ​ឈរជើង​យ៉ាង​រឹង​មាំ​និង​ត្រៀមលក្ខណៈ​រួច​ហើយ ដើម្បី​ការពារ​ទឹកដី​ខ្លួន​។ ប្រភព​បន្ត​ថា ភាព​តានតឹង​បាន​កើតឡើង​រយៈពេល​ខ្លី​កាលពី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៧ ហើយ​ថា​ក្រោយ​កើត​មាន​សភាពការណ៍​យោធា​តានតឹង តំណាង​ភាគី​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​កាលពី​ថ្ងៃ​ទី​០៣ ខែមេសា​ម្សិលមិញ ប៉ុន្តែ​ពុំ​ទទួល​បាន​ល​ទ្ឋ​ផល​ជា​ដុំ​កំភួន​នោះ​ទេ ។ យ៉ាងណា​មក​ទល់​នឹង​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៤ ខែមេសា​នេះ​សភាពការណ៍​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ​ចំណុច​មាន​ជម្លោះ មិន​មាន​អ្វី​ប្រែប្រួល​ទេ ប៉ុន្តែ​កងកម្លាំង​ទាំង​ពីរ​នៅ​តែ​ប្រុង​ជើង​ការណ៍​រៀង​ៗ​ខ្លួន ។ ភាព​តានតឹង​រវាង​កងកម្លាំង​ទាំង​ពីរ​បាន​កើតឡើង​តាំងពី​ដើមខែ​មីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ទាហាន​ឡាវ​បាន​សង់​ប៉ុស្តិ៍​នៅ​ចំណុច​ដុ​ង​ក្រឡ​ចាស់​បង្គោល​លេខ ០៣៣ ហើយ​ត្រូវ​បាន​កងកម្លាំង​ខ្មែរ​ហាមឃាត់ តែ​ភាគី​ឡាវ​បាន ប​ញ្ឍ​ប់​ការ​សាងសង់​ប៉ុស្តិ៍​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ចរចា​គ្នា​ប៉ុណ្ណោះ ពោល​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧...

ឡាវមិនខ្វល់ការរារំាងរបស់ខ្មែរ បន្តសង់ប៉ុស្តិ៍

ពី​ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា ទាហាន​ឡាវ​បាន​បន្ត​ចាប់ផ្តើម​សាងសង់​អគារ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ណ​ង​ណុ​ក​ខៀន ខេត្ត​ចម្ប៉ា​សាក់ ឈម​នឹង​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​របស់​ខ្មែរ ក្រោយ​ផ្អាក​មួយ​រយៈ​ខ្លី​តាម​សំណើ​របស់​ភាគី​ខ្មែរ​។ មូលហេតុ​ដែល​ឡាវ​បន្ត​ស្ថាបនា​អគារ​ខាងលើ​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ដែល​ឡាវ​ធ្លាប់​បាន​ផ្អាក​សកម្មភាព​បញ្ជូន​គ្រឿងចក្រ​និង​សម្ភារ​សំណង់ ព្រមទាំង​ផ្អាក​ការ​សាង់សង ក្រោយ​ពី​មានការ​តវ៉ា​ពី​ភាគី​ខ្មែរ ដោយសារ​ឡាវ​សំអាង​ជាទី​តាំង​សំណង់​អគារ​ចាស់​របស់​ខ្លួន ។ យ៉ាងណា​ក៍ដោយ ទីតាំង​សំណង់​នោះ​ត្រូវ​បាន​ភាគី​ខ្មែរ​អះអាង​ថា ស្ថិត​នៅ​ក្នុង​តំបន់​ស​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​មានការ​ចរចា​ឯកភាព​ទឹកដី​គ្នា​នៅឡើយ ។ ប្រភព​បន្ត​ថា ក្រោយ​ទាហាន​ឡាវ​បន្ត​ចាប់ផ្តើម​សាងសង់​ភាគី​ខ្មែរ​ក៍បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ចរចា ប៉ុន្តែ​ចរចា​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា​នោះ មិន​ទទួល​បាន​ល​ទ្ឋ​ផល​ឡើយ ហើយ​ភាគី​ឡាវ​នៅ​តែ​បន្ត​ស្ថាបនា ។ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​ព្រំដែន និង​មន្ត្រី​អាជ្ញាធរ​ខ្មែរ ៕    

ថៃបង្កៃគ្រាប់បែក ចោទដាក់ខ្មែរ

ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣បានផ្សាយថា​ គ្រាប់បែកដៃប្រភេទគ្រាប់ផ្លែទឹកដោះគោ M27 សរុប៣០០គ្រាប់ បាន​ត្រូវ​អាជ្ញាធរថៃ ដោះបាននៅតាមបន្ទាត់ព្រំដែនខេត្តស្រះកែវជាប់ព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យនិង​បាត់​ដំបង​របស់ខ្មែរ ហើយយកទៅកម្ទេចចោល ។ មេបញ្ជាការព្រំដែនលេខ១២របស់ថៃ លោក ស៊ុតហម សារ៉ាវ៉ាត់ បានត្រូវទូរទស្សន៍ស្រង់សំដីបញ្ជាក់​កាលពី​ថ្ងៃទី​​០៩ ខែមីនា ឆ្នំា២០១៧ថា គ្រាប់បែកខាងលើនេះ ជារបស់ទាហានខ្មែរបានដាក់ពង្រាយ​តាមបន្ទាត់ព្រំដែន ។ ក្រោយការផ្សាយរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ខាងលើ ស្នងការរងទទួលបន្ទុកព្រំដែនខេត្តបាត់ដំបង លោក ពុំ ចាន់ បាននិយាយ​ច្រានចោលការចោទប្រកាន់របស់មេបញ្ជាការតម្រួតព្រំដែនថៃលេខ១២ ដោយបញ្ជាក់ថា គ្រាប់​បែកដៃ M27 ចំនួន៣០០គ្រាប់ ផលិតនៅប្រទេសអាមេរិកនោះ...

ឡាវមិនទាន់ដកទ័ពចេញពីដីខ្មែរ

ពីខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៍មកថា ទាហានឡាវមិនទាន់ដកចេញពីទឹកដីកម្ពុជាចំណុចដែល​កង​វិស្វកម្ម​ខ្មែរបាននិងកំពុងស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកសៀមប៉ាងនោះនៅឡើយទេ គិតត្រឹមវេលា​ម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទោះបីជាប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាង វរជីត បាន​បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីថ្ងៃម្សិលមិញនោះក្តី ។ មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បានប្រាប់ RFA ថា ក្នុង​ពេល​ថ្មីៗ​នេះ យោធា​របស់​កម្ពុជា បាន​ផ្ញើ​លិខិត​ជូន​យោធា​ខែត្រ​អាតាពើ (Attapeu)  របស់​ឡាវ ២​លើក​មក​ហើយ ដោយ​ជំរុញ​ឲ្យ​មេបញ្ជាការ​យោធា​ឡាវ ដកទ័ព​ចេញ​ពី​ទឹកដី​របស់​កម្ពុជា។ ដោយ​ឡែក​ភាគី​ឡាវ ក៏​បាន​ផ្ញើ​លិខិត​មក​កម្ពុជា...

ស្ថានការណ៍យោធាខ្មែរ-ឡាវ នៅទ្រឹង តែមេទ័ព…

គិតត្រឹមវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថានការណ៍យោធាខ្មែរ-ឡាវ នៅព្រំដែន​ខេត្តស្ទឹងត្រែងមិនមានអ្វីប្រែប្រួលនោះទេ ស្របពេលដែលប្រធានាធិបតីឡាវលោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បាននិងកំពុងផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋថ្ងៃទី១(ថ្ងៃពុធនេះ)នៅក្នុងប្រទេសខ្មែរ តាមការអញ្ជើញរបស់​ព្រះមហាក្្សត្រខ្មែរនរោត្តមសីហមុនី ។ សេចក្តីរាយការណ៍ក្រៅផ្លូវការបានបន្តថា កាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ​ ខណៈដែលទាហានឡាវបាន​បន្ថែមកម្លំាងជាង២ពាន់នាក់នោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានសរសេរលិខិតឆ្លើយតបទៅភាគីឡាវដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «កម្ពុជាមិនអាចដកកងកម្លំាង​យោធា​និងគ្រឿងចក្រចេញពីទឹកដីរបស់ខ្លួនបានឡើយ» ។ សូមរំឮកថា ការប្រឈមដាក់គ្នាខាងប្រដាប់អាវុធរវាងទាហានខ្មែរ-ឡាវ បានកើតឡើងតំាងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧...

ហាមខ្មែរមិនស្តាប់ ឡាវថែមកម្លំាងជាង២ពាន់នាក់

ពីខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៍មិនផ្លូវការមកថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋាភិបាលឡាវបាន​បន្ថែមកងកម្លំាងនៅព្រំដែនស្រុកសៀមប៉ាង​ជាង២កងពលស្មើនឹងជាង២០០០នាក់ បន្ទាប់ពីទាហានឡាវរារំាងកង​កម្លំាងវិស្វកម្មខ្មែរមិនឲ្យស្ថាបនាផ្លូវមិនបាន ។ ទាហានឡាវជាច្រើននាក់ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូល​មក​រា​រាំង​ក្រុម​ទាហាន​កងវិស្វកម្ម​ខ្មែរ ដែលកំពុង​ឈូសឆាយដីធ្វើ​ផ្លូវ​បង្កឲ្យមានភាពតានតឹងប្រឈមខាង​ប្រដាប់​អាវុធដាក់គ្នាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចព្រំដែន​អូរតាឡាវ ស្ថិតក្នុងឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ ។​ ក្រោយមានសភាពការណ៍ដែលទាហានឡាវក្នុងខេត្តអាថៈពឺចូលមករារំាងបែបនេះ កងកម្លាំង​ទាហាន​ការពារ​វរៈព្រំដែន លេខ​១០១​ កម្លាំង​នគរបាល​ការពារ​វរៈ​ព្រំដែន​លេខ​៧០១ និងកង​កម្លាំង​វិស្វកម្ម​ស្ថាបនា​ផ្លូវខាងភាគី​ខ្មែរ បានទៅ​ណែនាំ​មិនឱ្យ​ទាហានចូលដីខ្មែរដោយមានកាន់អាវុធនោះទេ ​។​ បើតាមភាគីខ្មែរ​បាន​អះអាងថា ត្រង់ចំណុច​ទាហាន​ឡាវចុះមក​ហាមឃាត់តាមបញ្ជារបស់ថ្នាក់លើគេ​នោះគឺ​ស្ថិតនៅក្នុង​បូរណភាពទឹកដី​របស់ខ្មែរ ​​។ សេចក្តីរាយការណ៍បានបន្តថា នៅពេលនេះទាហានឡាវបានបន្ថែមកម្លំាងកាន់តែច្រើនឡើងៗ ដោយមិនស្តាប់​ការ​បកស្រាយនិងណែនំាពីសំណាក់កម្លំាងព្រំដែនខ្មែរឡើយ ។ កម្ពុជាបានស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនប្រវែង២៥៧គីឡូម៉ែត្រ...

កម្ពុជា​-​វៀតណាម ព្រមព្រៀង​ដោះ​ដូរ​ដី​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ដោះ​ដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ការ​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា ។ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដែល​ក្រសួងការបរទេស​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៦ ជា​ភាសា​វៀតណាម តាម​គេហទំព័រ​របស់​ខ្លួន​បានឱ្យ​ដឹង​ថា ភាគី​ទាំង​២ កម្ពុជា​-​វៀតណាម បាន​ពិភាក្សា​អំពី​ការ​ដោះ​ដូរ​ដី​តាម​អនុស្សរណៈ​យោគយល់​គ្នា​(MOU) នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២ ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​ក្នុង​បញ្ហា​បោះបង្គោល​ព្រំដែន​នេះ​ដែរ ។ ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋ...

ចង់ក្លាយជាមេធាវីត្រូវចំណាយពី១ម៉ឺនទៅ៥ម៉ឺនដុល្លារ

ប្រភពក្រៅផ្លូវការបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា បេក្ខជនដែលដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា៣២នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនិងសិស្សមេធាវី ដែលដាក់ពាក្យប្រឡងចូលមេធាវី មុននឹងក្លាយខ្លួនជាមេធាវីស្របច្បាប់ គឺត្រូវចំណាយលុយសូកប៉ាន់ ក្រុមប្រឹក្សាមេធាវីយ៉ាងតិចចាប់ពី១ម៉ឺនដុល្លារហូតដល់៥ម៉ឺនដុល្លារឯណោះ ។ ប្រភពពីបេក្ខជនជាច្រើនរូបដែលបម្រើការងារជាមន្ត្រីរាជការ អង្កការសង្គមស៊ីវិល និងជាជំនួយការអ្នកច្បាប់រួមជាមួយមន្ត្រីតុលាការជាច្រើននាក់ ដែលបានដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមលក្ខន្តិកៈរបស់ គណៈមេធាវី (មាត្រា ៣២) បាននាំគ្នារិះគន់ និងចោទប្រកាន់ទៅលើសមាជិកក្រុមប្រឹក្សាមេធាវីទាំងអាណត្តិថ្មី និងអាណត្តិចាស់ ថានាំគ្នាផ្អឹបសំណុំឯកសារលើពាក្យស្នើសំុប្រកបអាជីពជីវៈមេធាវី របស់បេក្ខជនទុកចោលដើម្បីរកប្រយោជន៍ចែកគ្នា បើទោះបីជាបេក្ខជនខ្លះ បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់រួចរាល់ហើយក៏ដោយ ។ ក្រុមអ្នករិះគន់បានលើកឡើងថា វប្បធម៌ផ្អឹបឯកសារទុកមិនចាត់ការលើសំណុំបែបបទស្នើសុំប្រកប វិជ្ជាជីវៈមេធាវីនេះ បានកើតមានយូរមកហើយនៅក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមិនទាន់ឃើញមានស្ថាប័នច្បាប់ណាមួយ ចុះធ្វើអធិការកិច្ច...

ដីស្រែបង្គាជួលឱ្យវៀតណាមតាមព្រំដែន ផ្ទុយពីបម្រាមសម្តេចតេជោ

ខេត្តកំពត ៖ មិនមែនតែដីស្រែដីគោកជាប់ព្រំដែនវៀតណាមទេ ដែលកសិករខ្មែរមួយចំនួនបានជួលឱ្យកសិករវៀតណាម ដោយទទួលប្រាក់៥០០ដុល្លារ សម្រាប់១ហិកតា ក្នុងរយៈពេល១ឆ្នាំ តែសូម្បីតែដីទឹក ដូចជាស្រែបង្គាក៏ខ្មែរមិនមានលទ្ធភាពចិញ្ចឹមដែរ បានជួលឱ្យគេហើយ ខ្លួនឯងដេកស៊ីតែម្តង ។ ជនជាតិវៀតណាមជាច្រើនគ្រួសារដែល ជួលដីស្រែពលរដ្ឋខ្មែរចិញ្ចឹមបង្គាចំនួនជាង៤០០ហិកតា នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ក៏កំពុងបង្ហាញថា គឺជាបញ្ហាស្មុគស្មាញ ខណៈម្ចាស់ដីគ្មានលទ្ធភាព ។ មុននេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានហាមដាច់ខាត មិនឱ្យមានការជួលដីជាប់ព្រំដែនឱ្យវៀតណាមទេ ។ កាលពីព្រឹកថ្ងៃទី២៣ សីហា តាមការកត់សម្គាល់មួយឈុត គេឃើញជនជាតិវៀតណាមបាននាំគ្នាចាកចេញពីផ្ទះរបស់ខ្លួន ដែលធ្វើនៅលើដីទួលភ្លឺស្រែបង្គា ខណៈពេលឮដំណឹងថា លោក...

ព្រះមហាក្សត្រ​កម្ពុជា គ្រោង​កោះហៅ​មេដឹកនាំ​គណបក្ស​៣ ដើម្បី​ពិភាក្សា​ពីបញ្ហា​ព្រំដែន​ជាមួយប្រទេសជិតខាង

ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី គ្រោង​កោះហៅ​មេដឹកនាំ​គណបក្ស​ចំនួន​៣ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្ដេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ខណៈ​ពេល​ដែល​ព្រះ​អង្គ​យាង​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥​។ សម្ដេចក្រុមព្រះ​បាន​មាន​ព្រះ​បន្ទូល​យ៉ាងនេះ​ថា “​ខ្ញុំ​លឺ​ថា ព្រះករុណា ព្រះ​អង្គ​ម្ចាស់ជីវិតលើត្បូង ដែល​ព្រះ​អង្គ​មាន​ព្រះរាជ​តួនាទី​ផង​ដែរ ក្នុង​ការ​ថែរក្សា​បូរណភាព​ទឹកដី លឺ​ថា លោក​ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់​ថ្វាយ​ព្រះ​អង្គ​អំពី​បញ្ហា​បូរណភាព​ទឹកដី ហើយ​គណបក្ស​ធំ​ទី​៣ ខ្ញុំ​មិនដឹង​ថា...

ក្រឡាហោម ស ខេ​ង បញ្ជា​ឲ្យ​បិទ​ច្រករបៀង និង​ឈប់​ជួល​ដី​ឲ្យ​យួន​នៅ​តាម​ព្រំដែន

សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់ អនុវត្ត​ការ​បិទ​ច្រករបៀង និង​បញ្ឈប់​ការ​ជួល​ដី​ឲ្យ​ជនជាតិ​យួន​នៅ​តាម​ព្រំដែន ជៀសវាង​បទល្មើស និង​ជម្លោះ​ពេល​អនាគត ។ ក្រឡាហោម ស ខេ​ង លើក​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​។ សម្តេច​ក្រឡាហោម​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ច្រក​អន្តរជាតិ​ធំ​ៗ​គ្រប់គ្រាន់​ហើយ ដូច្នេះ​មិន​ចាំបាច់​មាន​ច្រករបៀង​ដែល​អាច​មានការ​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ឆ្លងកាត់​នោះ​ទេ​។ សម្តេច​ក្រឡាហោម ស ខេ​ង សង្កត់ធ្ងន់​ថា បញ្ហា​ចម្បង​មួយទៀត​ដែល​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់ គឺ​ត្រូវ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ហូរ​ចូល​មក​កម្ពុជា និង​បញ្ឈប់​ការ​ជួល​ដី​ដល់​ជនជាតិ​យួន​សម្រាប់​ធ្វើស្រែ​ចម្ការ ឬ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​ជនជាតិ​យួន​ដែល​បាន​ជួល​ដី​ខ្មែរ ដែល​បញ្ហា​ទាំងនេះ​នឹង​បង្ក​ឲ្យ​ក្លាយជា​វិវាទ​ព្រំដែន​ក្នុង​ពេល​អនាគត ។ ការ​បញ្ជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​រដ្ឋាភិបាល​ថា...

អភិបាលខេត្ត​៣រូបនៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម រិះគន់​លោក វ៉ា គឹ​ម​ហុង អំពី​បញ្ហា​ព្រំដែន

អភិបាលខេត្ត​៣​រូប​ដែល​ដឹកនាំ​ខេត្ត​នៅ​ជាប់​បណ្ដោយ​ព្រំដែន​វៀតណាម នៅ​ថ្ងៃ​អង្គារ​នេះ បាន​រិះគន់​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​ម​ហុង ថា​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​។ អភិបាលខេត្ត​ទាំង​បី​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដី​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ដែល​មាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេ​ង ធ្វើ​ជា​អធិបតី​។ អភិបាល​ខេត្តស្វាយរៀង លោក ជៀង អំ បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក វ៉ា គឹ​ម​ហុង​ថា ​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ដស្វាយរៀង​មិន​ដែល​បានដឹង​អំពី​បច្ចេកទេស​ព្រំដែន​នោះ​ទេ​។ លោក​បន្ត​ថា​នៅ​ពេល​មាន​ហេតុការណ៍​ផ្សេង​ៗ​កើតឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន អាជ្ញាធរ​ទាំងនោះ​មានការ​លំបាក ដើម្បី​បកស្រាយ​ជូន​ប្រជាជន​ឲ្យ​បាន​យល់​ដឹង​។ លោក​បន្ថែម​ថា​មូលហេតុ​នេះ គឺ​បណ្ដាល​មក​ពី​គណៈកម្មការ​ព្រំដែន​ធ្វើ​កិច្ចការ​អ្វីមួយ​មិន​បាន​ជម្រាប​ជូន​អាជ្ញាធរ​ថ្នាក់​ក្រោម ហើយ​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​ដែល​បាន​ចូលរួម​ជាមួយ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​៕

ក្រុមការងារ​ព្រំដែន​ខ្មែរ​-​យួន តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួនថ្ងៃ​ទី​ពីរ​នេះ តែ​លទ្ធផល​នៅ​តែ​គ្មាន

កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ព្រំដែន​ខ្មែរ​-​យួន បាន​ជជែក​គ្នា​រយៈពេល​ជិត​៦​ម៉ោង គិត​ទាំង​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ព្រំដែន នៅ​ថ្ងៃ​ទី​៨ ក​ក្ត​ដា ២០១៥ គឺ​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន ។ យ៉ាងណា​ក៏​ដោយ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​លោក Ho Xuoan So អនុរដ្ឋមន្ត្រី​ការ​បរទេស​យួន នៅ​តែ​ពុំ​មាន​លទ្ធផល​ដដែល សម្រាប់​កិច្ចប្រជុំ​ថ្ងៃ​ទី​ពីរ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី ។ ប្រភព​បន្ត​ថា កិច្ចប្រជុំ​ក្រុមការងារ​ព្រំដែន​ទាំង​ពីរ នឹង​បន្ត​ជួប​គ្នា​នៅ​ព្រឹកស្អែក​ទៀត ដែល​អាច​នឹង​មាន​លទ្ធផល​ នៅ​ក្រោយ​ជំនួប​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិនដឹង​ថា...