ការប្រកួត ​Miss Global ​នៅ​កម្ពុជា បន្សល់​ភាព​អាម៉ាស់​៣ ប្រធាន​ឡើង​ថ្មីថ្លែងសុំ​ទោស

ភ្នំពេញ ៖ ព្រឹត្តិការណ៍​​ជា​ប្រវត្តិសាស្ត្រ​មួយ គឺជា​ប្រកួតប្រជែង Miss Global International (​បវរកញ្ញា​អន្តរជាតិ​) ដែល​ទើប​បញ្ចប់​នៅ​ក្នុង​ប្រទេស​កម្ពុជា នាថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ ដោយ​បន្សល់​ទុក​ចំណុច​អាម៉ាស់​មួយ​ចំនួន ព្រោះថា មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា នៅ​ក្នុង​ថ្ងៃ​ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោម​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ ហង្ស​មាស ក៏​ដូច​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ហង្ស​មាស ផង​ដែរ​ ។ បើ​ទោះជា​ព្រឹត្តិការណ៍​នេះ បាន​រួមចំណែក​ ឲ្យ​បវរកញ្ញា​ពិភពលោក​តំណាង​ឲ្យ​ប្រទេស​ទាំង​៦០ ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ស្តី​ពី​វប្បធម៌ ប្រពៃណី និង​អរិយធម៌​របស់​កម្ពុជា...

ប្រវត្តិ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​រឿងព្រេង​និទាន​ពួក​ប្រេត

បុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​សាសនា ប្រពៃណី​ធំ​ជាងគេ​របស់​ខ្មែរ មាន​លក្ខណៈ​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស ញាតិសន្ដាន​ដែល​ធ្វើ​មរណកាល​ទៅ និង​ជា​ពិធី​ជួបជុំ​គ្នា​នៃ​ញាតិសន្ដាន សាច់ញាតិ​ទាំងអស់​ដែល​នៅ​ទី​ឆ្ងាយ​ៗ ។ បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំ​ជាងគេ នៅ​ក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ​។ បុណ្យ​ភ្ជុំបិណ្ឌ​ប្រារព្ធ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច ដល់​ថ្ងៃ​ទី​១៥​រោច ខែភទ្របទ សម្រាប់​ឆ្នាំ​នេះ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ង​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ​។ ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​កើត​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅ​ថា បុណ្យ​ភ្ជុំ​ទេ...

ប្រជាពលរដ្ឋ​មិន​អស់ចិត្ត រឿង​វាយ​កម្ទេច​ព្រះ​វិហារ ដែល​ជា​បេតិកភណ្ឌ​ជាតិ

ភ្នំពេញ ៖ ក្រោយ​ការ​វាង​កម្ទេច​ព្រះ​វិហារ​ដែល​ជា​បេតិកភណ្ឌ​ជាតិ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន បាន​បង្ហាញ​នូវ​ការ​សោកស្តាយ ចំពោះ​ព្រះ​វិហារ​បុរាណ ក្នុង​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ ពិសេស​សោកស្តាយ នូវ​រូបគំនូរ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​ព្រះ​នរោត្តម សីហ​នុ និង​អង្គទូត​នៃ​បណ្តា​ប្រទេស ដែល​ជា​មិត្ត​របស់​កម្ពុជា ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ជាដើម ដែល​ត្រូវ​បាន គណៈកម្មការ​វត្ត​សម្រេច​វាយ​កម្ទេច​ចោល ដោយ​គ្មាន​ស្រាយ​ស្រណោះ ។ ក្រៅពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់ ធ្លាប់​ចូល​ទៅ​មើល​ព្រះ​វិហារ​នេះ ទោះ​ប្រជាពលរដ្ឋ​មិន​ដែល​បានឃើញ...

ស្តេច​សៀម​ភិតភ័យ​លែងយក «​ព្រះ​បដិមា​ព្រះ​គោ​» ក្រោយ​យល់​សុបិន

ព្រះរាជា​សៀម​មួយ​ព្រះ​អង្គ​ដែល​បាន​ស្នងរាជ្យ​មាន​ព្រះ​នាម​ថា ព្រះ​ចៅ​រា​មា បើ​តាម​ពង្សាវតា​ខ្មែរ​ហៅ​ថា ចៅ​សំ​ភ្យា​ចាន់ បាន​សោយរាជ្យ​ក្នុង​ឆ្នាំ​១៣៨៨ ។ ព្រះរាជា​អង្គ​នេះ មាន​ព្រះ​ទ័យ​លោក​ភ​លន់ ចង់​វាតទី​ទឹកដី​ណាស់ ក៏​ចាត់​ឲ្យ​កេណ្ឌ​ទ័ព​ជា​ច្រើន ចាត់​ឲ្យ​ព្រះរាជបុត្រ​ព្រះ​នាម​ព្រះ​ឥន្ទ្រា​រាជា​កាន់ រួច​បាន​បញ្ជា​ឲ្យ​ចេញ​មក​វាយ​ដណ្តើម​ព្រះរាជាណាចក្រ​ខេមរា​ខ្មែរ ឬ​ព្រះរាជាណាចក្រ​កម្ពុជា សព្វថ្ងៃ នេះ​បើ​យោង​តាម​ការ​សិក្សា​រវាង​ឆ្នាំ ១៣៥៧ រហូត​មក​ដល់​ឆ្នាំ ១៣៩៤ ។ តប​ទៅ​នឹង​មហិច្ឆតា​របស់​សៀម ព្រះរាជា​ខ្មែរ បាន​រៀបចំ​កងទ័ព​ជាង​៤​កង ដាក់​ក្រោម​បញ្ជា​របស់​ពញា​កែវ ពញា​តី ត្រូវជា​ចៅ​ពញាយ៉ាត​(​ជាប់សាច់​រាជវង្ស​) និង​ចៅ​ហ្វ៊ា​ទ​ល្ហៈ ជា​នាយក​រដ្ឋមន្ត្រី​ ឲ្យ​ទប់ទល់​នឹង​ទ័ព​សៀម...

ម​ហា​សង្ក្រាន្តឆ្នាំ​ថ្មី​! ម៉ោង​៣​និង​១២​នាទី ​រំលង​អធ្រាត្រឈានចូលថ្ងៃ​សុក្រ ទី​១៤

មហាសង្ក្រាន្ត នឹង​មក​ដល់​នៅ​ថ្ងៃ​សុក្រ ទី​១៤ មេ​សា ២០១៧ ត្រូវ​នឹង​ថ្ងៃ ៣​រោច ខែ​ចែ​ត្រ នព្វស័ក ព​.​ស ២៥៦១ វេលា​ម៉ោង៣ និង​១២​នាទី​រំលងអធ្រាត្រ ។ ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា មាន​ព្រះ​នាម “​កិ​មិ​រា​ទេវី​” ជា​បុត្រី​ទី​៦ របស់​កបិល​មហាព្រហ្ម គង់​ផ្ទុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​ម​ហឹ​ង្សា (​សត្វ​ក្របី​) ដោយ​ព្រះ​ហ​ស្ថ​ស្ដាំ កាន់​ព្រះ​ខ័ន និង​ព្រះ​ហ​ស្ថ​ឆ្វេង​កាន់​ពិណ ហើយ​ទ្រង់​សោយ​ចេកណាំវ៉ា ជា​ភត្តាហារ...

មន្រ្តីជាន់ខ្ពស់ក្រសួង​វប្បធម៌ថា ​កុំ​ទាន់​មាន​ប្រតិកម្ម​តាម​គ្នា

រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​បាន​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ​២០១៦​រួច​មក ក្រុមបច្ចេកទេស​របស់​ក្រសួង​បាន​បន្ត​សិក្សា​រៀបចំ​ឯកសារ​ល្ខោនខោល​ខ្មែរ ដើម្បី​ស្នើ​សុំ​ចុះ​ក្នុង​បញ្ជី​​បេតិកភណ្ឌពិភព​លោក​ ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បញ្ជាក់​ថា តាម​គោលការណ៍ និង​នីតិវិធី​របស់​អង្គការ​យូ​ណេ​ស្កូ ឯកសារ នីមួយ​ៗ​ដែល​ដាក់​ស្នើ​សុំ ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​វាយតម្លៃ​ជា​ច្រើន​ដំណាក់​កាលពី​ក្រុម​ជំនាញ​អន្តរជាតិ មុន​នឹង​ដាក់​ជូន​ការ​ពិនិត្យ​សម្រេច​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។ ក្រសួង​វប្បធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​នេះ​បន្ទាប់​ពី​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ប្រទេស​ថៃ​បាន​ស្នើ​សុំ​ដាក់​ល្ខោន​ខូ​ន​របស់​ខ្លួន ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានការ​ចាប់អារម្មណ៍​ទៅ​លើ​រឿង​នេះ​ជា​ខ្លាំង ។ ក្រសួង​វប្បធម៌​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ថា ល្ខោនខោល​ដែល​ជា​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ...

ការ​ពិត​ចឹ​ងទេ​! ខ្មោច​រក្សាសីល ឫ​ទេវតា​ថ្នាក់ទាប​ដែល​ថែរក្សា​មនុស្ស គឺ​ព្រះ​ភូមិ ជំនាងផ្ទះ និង​ម្រេញគង្វាល

រាជធានី​ភ្នំពេញ ៖ ទាក់ទង​ទៅ​នឹង​ជំនឿ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ហាក់បី​ជា មិនសូវ​មានការ​ចាប់អារម្មណ៍ ជឿ​ច្រើន​ដូច​មុន​ឡើយ ទាំងនេះ​ក៏​ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប​មាន​ភាព​ជឿនលឿន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​យល់​ឃើញ​ថា ជំនឿ​មួយ​ចំនួនគ្រាន់តែ​ជា​ការ​លើក​ឡើង​បោកប្រាស់ ឬ​កាឡៃ​តែ​ប៉ុណ្ណោះ ។ ដើម្បី​ជា​ការ​រំលឹក​ឡើង​វិញ​ខ្លះ​ៗ ក្រុមការងារ​អង្រុត​បាន​ធ្វើការ​ស្រាវជ្រាវ​ចងក្រង​ជា​បទ​ពិសោធន៍​ទាក់ទង​ទៅ​នឹង​រឿង «​ម្រេញគង្វាល ជំនាងផ្ទះ និង​ព្រះ​ភូមិ​» ដើម្បី​ចែក​ជូន​មិត្ត​អ្នក​អាន ប៉ុន្តែ​ តើ​វា​គួរ​ជឿ ឬ​មិន​គួរ​ជឿ គឺ​ទៅ​តាម​ជំនឿ​របស់​អស់លោក​-​អ្នក​ខ្លួនឯង​ទេ ។ ព្រះ​ភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម​នោះ ជា​វិញ្ញាណ​សក្តិ​សិទ្ធិ​ទាំងឡាយ...

ប្រវិត្ថថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់

ថ្ងៃ​ Valentine's Day ១៤ កុម្ភៈ​ដែល​គេ​​ច្រើន​​ហៅ​ថា​ ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់ ​តែង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​​លោក​ខាង​លិច​មួយ​ចំនួន ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​ពួក​គេ។ ប៉ុន្តែពិធីបុណ្យមួយនេះក៍បានរីកសាយភាយពាសពេញពិភពលោក មិនថា អាស៊ី ឬអឺរ៉ុបឡើយ។ រឿង​រ៉ាវមួយចំនួនដែលទាក់ទងទៅនិងថ្ងៃបុណ្យនៃក្តីស្រឡាញ់​​នោះ​ គឺពាក់​ព័ន្ធ​​​​​​​​​​​​​នឹង​​​​សម័យ​កាល​​ ចក្រភព​​​រ៉ូម​​ ពេល​ព្រះ​វិហារ​កាតូលិក បាន​​​ទទួល​ស្គាល់​ សម្ដេច​​សង្ឃ​​បី​​នាក់​ផ្សេង​គ្នា ឲ្យ​​ឈ្មោះ​ថា លោក Valentine ឬ Valentinus ដែល​ជា​​អ្នក​បូជា​ជីវិត​​ឲ្យ​សាសនា។ មាន​រឿង​មួយ​ដំណាល​ទាក់ទង​​អំពី បព្វជិត​​ម្នាក់​គឺ លោក Valentine...

តើ​មានអ្វីបង្កប់​នៅ​ពីក្រោយនៃថ្ងៃទី១៤ កុម្ភៈ ក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ​ ?

ថ្ងៃ​១៤ កុម្ភៈ គឺជា​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​ (​ឬ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​) ដែល​ជា​ភាសា​អង់គ្លេស ហៅ​ថា «Valentine» បាន​ឈាន​ចូល​មក​ដល់​ហើយ គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​រំឭក​ដល់​ការ​ស្លាប់​របស់​បព្វជិត​សាសនា​គ្រិស្ដ​ជនជាតិ​រ៉ូ​ម៉ាំង​ម្នាក់​ឈ្មោះ Saint Valentine (​ក្នុង​ភាសា​Latin គឺ​Valentinus) ដែល​រូប​គាត់​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារជីវិត ដោយសារ​បុព្វហេតុ​ការពារ​ទំនាក់ទំនង​ស្នេហា ។ នៅ​ប្រទេស​កម្ពុជា វប្បធម៌​បរទេស​មួយ​នេះ​ក៏​បាន​និង​កំពុង​រីក​រាលដាល​ក្នុង​ស្រទាប់​យុវវ័យ រហូត​អ្នកខ្លះ​បាន​ហៅ​ថ្ងៃនេះ​ថា ​ជា​ថ្ងៃ​បុណ្យ​សង្សារ និងក្លាយជា​ការ​ពេញ​និយម​សម្រាប់​ស្រទាប់​យុវវ័យ​ប្រមាណ​ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ក្រុម​យុវជន​មួយ​ចំនួន ពួក​គាត់​បាន​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍ ឬ​ជា​ផ្កា​កុលាប​ដល់​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​និង​ស្រឡាញ់ ។ ...

ចាប៉ីដងវែងក្លាយជាសម្បត្តិមនុស្សជាតិ

ទីបំផុតទៅឧបករណ៍ភ្លេងបុរាណខ្មែរចាប៉ីដងវែង បានត្រូវអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធ៌មរបស់អង្គការសហប្រជាជាតិ       ( UNESCO) ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ មន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងទៀតថា ក្រៅពីចុះបញ្ជីជាសម្បត្តិមនុស្សជាតិនោះរួចមក គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ក៍បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិកដល់រាជដ្ឋាភិបាលសម្រាប់ការអភិរក្សចាប៉ីដងវែងផងដែរ ៕

បច្ចេកវិទ្យា​ឡាស៊ែ ស្គេនឃើញ​ទីក្រុង​ថ្មីក្នុង​ដី​អច្ឆរិយ​សៀមរាប​អង្គរ

ខេត្តសៀមរាប ៖ ទីក្រុង​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ពី​មុន​មក ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា ដែល​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល ទៅ​នឹង​ការ​រក​ឃើញ​ទីក្រុង​ថ្មី​នេះ ។ លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ ពិនិត្យ​ទៅ​លើ​ស្ថានភាព​ផ្ទៃដី ក៏​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង​បុរាណ​ដ៏​ស្កឹមស្កៃ ដែល​បង្កប់​ក្រោម​ដី​ក្បែរ​អង្គរវត្ត ដែល​ទីក្រុង​បុរាណ​អា​ថ​កំបាំង​នេះ ត្រូវ​បាន​ប្រមាណ​ថា​បាន​កសាង​តាំងពី​សតវត្ស​ន៍ទី​១២​មក​ម្ល៉េះ ។ ក្រុម​បុរាណ​វិទូ​នៃ​ទីក្រុង​ស៊ី​ដ​នី​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ​១៤០០​ឆ្នាំ នៅ​ទីក្រុង​អង្គរ ។ ការ​ស្រាវជ្រាវ​រក​គឺ​ដឹកនាំ​ដោយ​លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយ​សាកលវិទ្យាល័យ​នៃ​ទីក្រុង​ស៊ី​ដ​នី​នេះ បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥...