ការពិតចឹងទេ! ខ្មោចរក្សាសីល ឫទេវតាថ្នាក់ទាបដែលថែរក្សាមនុស្ស គឺព្រះភូមិ ជំនាងផ្ទះ និងម្រេញគង្វាល
រាជធានីភ្នំពេញ ៖ ទាក់ទងទៅនឹងជំនឿដែលមានតាំងពីយូរលង់ណាស់មកហើយនោះ រហូតមកដល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរយើងមួយចំនួនហាក់បីជា មិនសូវមានការចាប់អារម្មណ៍ ជឿច្រើនដូចមុនឡើយ ទាំងនេះក៏ដោយសារតែបច្ចេកវិទ្យាទំនើបមានភាពជឿនលឿនខ្លាំងគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យប្រជាជនខ្មែរមួយចំនួនយល់ឃើញថា ជំនឿមួយចំនួនគ្រាន់តែជាការលើកឡើងបោកប្រាស់ ឬកាឡៃតែប៉ុណ្ណោះ ។ ដើម្បីជាការរំលឹកឡើងវិញខ្លះៗ ក្រុមការងារអង្រុតបានធ្វើការស្រាវជ្រាវចងក្រងជាបទពិសោធន៍ទាក់ទងទៅនឹងរឿង «ម្រេញគង្វាល ជំនាងផ្ទះ និងព្រះភូមិ» ដើម្បីចែកជូនមិត្តអ្នកអាន ប៉ុន្តែ តើវាគួរជឿ ឬមិនគួរជឿ គឺទៅតាមជំនឿរបស់អស់លោក-អ្នកខ្លួនឯងទេ ។
ព្រះភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើមនោះ ជាវិញ្ញាណសក្តិសិទ្ធិទាំងឡាយ...
ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ និងរឿងព្រេងនិទានពួកប្រេត
បុណ្យភ្ជុំបិណ្ឌជាបុណ្យសាសនា ប្រពៃណីធំជាងគេរបស់ខ្មែរ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដានដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយៗ ។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ បុណ្យភ្ជុំបិណ្ឌប្រារព្ធចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ...
ប្រជាពលរដ្ឋមិនអស់ចិត្ត រឿងវាយកម្ទេចព្រះវិហារ ដែលជាបេតិកភណ្ឌជាតិ
ភ្នំពេញ ៖ ក្រោយការវាងកម្ទេចព្រះវិហារដែលជាបេតិកភណ្ឌជាតិ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន បានបង្ហាញនូវការសោកស្តាយ ចំពោះព្រះវិហារបុរាណ ក្នុងវត្តឥន្ទ្រីសំវរៈ ហៅ វត្តកំពង់ធំ ស្ថិតនៅក្នុងខេត្តកំពង់ធំ ពិសេសសោកស្តាយ នូវរូបគំនូរព្រះឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ព្រះបាទព្រះនរោត្តម សីហនុ និងអង្គទូតនៃបណ្តាប្រទេស ដែលជាមិត្តរបស់កម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមជាដើម ដែលត្រូវបាន គណៈកម្មការវត្តសម្រេចវាយកម្ទេចចោល ដោយគ្មានស្រាយស្រណោះ ។
ក្រៅពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងប្រជាពលរដ្ឋដែលបានស្គាល់ ធ្លាប់ចូលទៅមើលព្រះវិហារនេះ ទោះប្រជាពលរដ្ឋមិនដែលបានឃើញ...
ស្តេចសៀមភិតភ័យលែងយក «ព្រះបដិមាព្រះគោ» ក្រោយយល់សុបិន
ព្រះរាជាសៀមមួយព្រះអង្គដែលបានស្នងរាជ្យមានព្រះនាមថា ព្រះចៅរាមា បើតាមពង្សាវតាខ្មែរហៅថា ចៅសំភ្យាចាន់ បានសោយរាជ្យក្នុងឆ្នាំ១៣៨៨ ។ ព្រះរាជាអង្គនេះ មានព្រះទ័យលោកភលន់ ចង់វាតទីទឹកដីណាស់ ក៏ចាត់ឲ្យកេណ្ឌទ័ពជាច្រើន ចាត់ឲ្យព្រះរាជបុត្រព្រះនាមព្រះឥន្ទ្រារាជាកាន់ រួចបានបញ្ជាឲ្យចេញមកវាយដណ្តើមព្រះរាជាណាចក្រខេមរាខ្មែរ ឬព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃ នេះបើយោងតាមការសិក្សារវាងឆ្នាំ ១៣៥៧ រហូតមកដល់ឆ្នាំ ១៣៩៤ ។
តបទៅនឹងមហិច្ឆតារបស់សៀម ព្រះរាជាខ្មែរ បានរៀបចំកងទ័ពជាង៤កង ដាក់ក្រោមបញ្ជារបស់ពញាកែវ ពញាតី ត្រូវជាចៅពញាយ៉ាត(ជាប់សាច់រាជវង្ស) និងចៅហ្វ៊ាទល្ហៈ ជានាយករដ្ឋមន្ត្រី ឲ្យទប់ទល់នឹងទ័ពសៀម...
មហាសង្ក្រាន្តឆ្នាំថ្មី! ម៉ោង៣និង១២នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៤
មហាសង្ក្រាន្ត នឹងមកដល់នៅថ្ងៃសុក្រ ទី១៤ មេសា ២០១៧ ត្រូវនឹងថ្ងៃ ៣រោច ខែចែត្រ នព្វស័ក ព.ស ២៥៦១ វេលាម៉ោង៣ និង១២នាទីរំលងអធ្រាត្រ ។ ទេវតាឆ្នាំថ្មី ឆ្នាំរកា មានព្រះនាម “កិមិរាទេវី” ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម គង់ផ្ទុំបិទព្រះនេត្រលើខ្នងមហឹង្សា (សត្វក្របី) ដោយព្រះហស្ថស្ដាំ កាន់ព្រះខ័ន និងព្រះហស្ថឆ្វេងកាន់ពិណ ហើយទ្រង់សោយចេកណាំវ៉ា ជាភត្តាហារ...
បច្ចេកវិទ្យាឡាស៊ែ ស្គេនឃើញទីក្រុងថ្មីក្នុងដីអច្ឆរិយសៀមរាបអង្គរ
ខេត្តសៀមរាប ៖ ទីក្រុងដែលគ្មានឯកសារបញ្ជាក់ពីមុនមក ត្រូវបានរកឃើញនៅជិតប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជាកម្ពុជា ដែលធ្វើអោយពិភពលោកភ្ញាក់ផ្អើល ទៅនឹងការរកឃើញទីក្រុងថ្មីនេះ ។
លោកដុកទ័រ Damian Evans បានប្រាប់ឲ្យដឹងថា ការរកឃើញនេះដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែ ពិនិត្យទៅលើស្ថានភាពផ្ទៃដី ក៏បានរកឃើញអាណាចក្រទីក្រុងបុរាណដ៏ស្កឹមស្កៃ ដែលបង្កប់ក្រោមដីក្បែរអង្គរវត្ត ដែលទីក្រុងបុរាណអាថកំបាំងនេះ ត្រូវបានប្រមាណថាបានកសាងតាំងពីសតវត្សន៍ទី១២មកម្ល៉េះ ។
ក្រុមបុរាណវិទូនៃទីក្រុងស៊ីដនីបានរកឃើញទីក្រុងជាច្រើន ដែលមិនបានមានកំណត់ត្រាពីមុនមក នៅក្នុងឯកសារ និងមានអាយុកាលចន្លោះពី៩០០ឆ្នាំ ទៅ១៤០០ឆ្នាំ នៅទីក្រុងអង្គរ ។
ការស្រាវជ្រាវរកគឺដឹកនាំដោយលោកដុកទ័រ Damian Evans រួមជាមួយសាកលវិទ្យាល័យនៃទីក្រុងស៊ីដនីនេះ បានធ្វើនៅឆ្នាំ២០១៥...
ចាប៉ីដងវែងក្លាយជាសម្បត្តិមនុស្សជាតិ
ទីបំផុតទៅឧបករណ៍ភ្លេងបុរាណខ្មែរចាប៉ីដងវែង បានត្រូវអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធ៌មរបស់អង្គការសហប្រជាជាតិ ( UNESCO) ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
មន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងទៀតថា ក្រៅពីចុះបញ្ជីជាសម្បត្តិមនុស្សជាតិនោះរួចមក គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ក៍បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិកដល់រាជដ្ឋាភិបាលសម្រាប់ការអភិរក្សចាប៉ីដងវែងផងដែរ ៕
ប្រវិត្ថថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់
ថ្ងៃ Valentine's Day ១៤ កុម្ភៈដែលគេច្រើនហៅថា ថ្ងៃនៃសេចក្ដីស្រលាញ់ តែងត្រូវបានប្រារព្ធឡើងនៅតាមបណ្ដាប្រទេសលោកខាងលិចមួយចំនួន ដើម្បីបង្ហាញពីក្ដីស្រលាញ់របស់ពួកគេ។ ប៉ុន្តែពិធីបុណ្យមួយនេះក៍បានរីកសាយភាយពាសពេញពិភពលោក មិនថា អាស៊ី ឬអឺរ៉ុបឡើយ។
រឿងរ៉ាវមួយចំនួនដែលទាក់ទងទៅនិងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះ គឺពាក់ព័ន្ធនឹងសម័យកាល ចក្រភពរ៉ូម ពេលព្រះវិហារកាតូលិក បានទទួលស្គាល់ សម្ដេចសង្ឃបីនាក់ផ្សេងគ្នា ឲ្យឈ្មោះថា លោក Valentine ឬ Valentinus ដែលជាអ្នកបូជាជីវិតឲ្យសាសនា។ មានរឿងមួយដំណាលទាក់ទងអំពី បព្វជិតម្នាក់គឺ លោក Valentine...
តើមានអ្វីបង្កប់នៅពីក្រោយនៃថ្ងៃទី១៤ កុម្ភៈ ក្នុងស្រទាប់យុវវ័យខ្មែរ ?
ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃប្រារព្ធទិវានៃក្តីស្រឡាញ់ (ឬថ្ងៃបុណ្យនៃក្តីស្រឡាញ់) ដែលជាភាសាអង់គ្លេស ហៅថា «Valentine» បានឈានចូលមកដល់ហើយ គឺជាថ្ងៃដែលគេប្រារព្ធធ្វើឡើង ដើម្បីរំឭកដល់ការស្លាប់របស់បព្វជិតសាសនាគ្រិស្ដជនជាតិរ៉ូម៉ាំងម្នាក់ឈ្មោះ Saint Valentine (ក្នុងភាសាLatin គឺValentinus) ដែលរូបគាត់ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយសារបុព្វហេតុការពារទំនាក់ទំនងស្នេហា ។
នៅប្រទេសកម្ពុជា វប្បធម៌បរទេសមួយនេះក៏បាននិងកំពុងរីករាលដាលក្នុងស្រទាប់យុវវ័យ រហូតអ្នកខ្លះបានហៅថ្ងៃនេះថា ជាថ្ងៃបុណ្យសង្សារ និងក្លាយជាការពេញនិយមសម្រាប់ស្រទាប់យុវវ័យប្រមាណជិត១ទសវត្សរ៍ចុងក្រោយនេះ ។ នៅក្នុងទិវានៃក្តីស្រឡាញ់នេះ ក្រុមយុវជនមួយចំនួន ពួកគាត់បានជូនជាវត្ថុអនុស្សាវរីយ៍ ឬជាផ្កាកុលាបដល់មនុស្សដែលខ្លួនពេញចិត្តនិងស្រឡាញ់ ។
...
ការប្រកួត Miss Global នៅកម្ពុជា បន្សល់ភាពអាម៉ាស់៣ ប្រធានឡើងថ្មីថ្លែងសុំទោស
ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ គឺជាប្រកួតប្រជែង Miss Global International (បវរកញ្ញាអន្តរជាតិ) ដែលទើបបញ្ចប់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៧ វិច្ឆិកា ២០១៧ ដោយបន្សល់ទុកចំណុចអាម៉ាស់មួយចំនួន ព្រោះថា មានការរិះគន់យ៉ាងខ្លាំងក្លា នៅក្នុងថ្ងៃប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ ក្រោមការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ហង្សមាស ក៏ដូចការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផេករបស់ហង្សមាស ផងដែរ ។
បើទោះជាព្រឹត្តិការណ៍នេះ បានរួមចំណែក ឲ្យបវរកញ្ញាពិភពលោកតំណាងឲ្យប្រទេសទាំង៦០ ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ស្តីពីវប្បធម៌ ប្រពៃណី និងអរិយធម៌របស់កម្ពុជា...
តើឈ្មោះប្រទេស «កម្ពុជា» មានដើមកំណើតមកពីណា ?
ដើម្បីបំភ្លឺដោយត្រួសៗ នូវប្រភពនៃពាក្យ កម្ពុជ ឬ កម្ពុជា ហើយដើម្បីកំណត់បរិវេណនៃការសិក្សា យើងត្រូវជ្រើសរើស យកតែសិលាចារឹកសំខាន់ៗ មកពិនិត្យប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើងក៏ធ្វើការវិភាគថ្មីមួយ ដោយពឹងផ្អែក លើការបកស្រាយមួយចំនួន ធ្លាប់មានពីមុនមក ដើម្បីផ្តល់នូវពន្លឺថ្មី ជុំវិញប្រធានបទខាងលើ ។
កម្មវត្ថុនៃអត្ថបទនេះ គឺដើម្បីបង្ហាញ អំពីប្រវត្តិ និង សារៈសំខាន់ផ្នែកប្រវត្តិសាស្ដ្រ ក៏ដូចជាផ្នែករូបារម្មណ៍របស់ពាក្យកម្ពុជាដែល បុព្វការីខ្មែរបានបង្កើតឡើងដោយសិល្ប៍វិធី ដោយពឹងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីតាំងឈ្មោះនៃទឹកដីកំណើតរបស់ជាតិសាសន៍ខ្លួន តាំងពីអតីតកាលមួយដ៏យូរលង់...
មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ថា កុំទាន់មានប្រតិកម្មតាមគ្នា
រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីបានដាក់បញ្ចូលចាប៉ីដងវែងខ្មែរនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៦រួចមក ក្រុមបច្ចេកទេសរបស់ក្រសួងបានបន្តសិក្សារៀបចំឯកសារល្ខោនខោលខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា តាមគោលការណ៍ និងនីតិវិធីរបស់អង្គការយូណេស្កូ ឯកសារ នីមួយៗដែលដាក់ស្នើសុំ ត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃជាច្រើនដំណាក់កាលពីក្រុមជំនាញអន្តរជាតិ មុននឹងដាក់ជូនការពិនិត្យសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៨ខាងមុខ ។
ក្រសួងវប្បធម៌បានចេញសេចក្តីប្រកាសព័ត៌មានខាងលើនេះបន្ទាប់ពីកាលពីថ្មីៗកន្លងទៅនេះ ប្រទេសថៃបានស្នើសុំដាក់ល្ខោនខូនរបស់ខ្លួន ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅកាន់អង្គការយូណេស្កូ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការចាប់អារម្មណ៍ទៅលើរឿងនេះជាខ្លាំង ។ ក្រសួងវប្បធម៌ឆ្លើយតបទៅនឹងបញ្ហានេះថា ល្ខោនខោលដែលជាសម្បត្តិវប្បធម៌ជាតិខ្មែរ...