ចាប៉ីដងវែងក្លាយជាសម្បត្តិមនុស្សជាតិ

ទីបំផុតទៅឧបករណ៍ភ្លេងបុរាណខ្មែរចាប៉ីដងវែង បានត្រូវអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធ៌មរបស់អង្គការសហប្រជាជាតិ       ( UNESCO) ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ មន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងទៀតថា ក្រៅពីចុះបញ្ជីជាសម្បត្តិមនុស្សជាតិនោះរួចមក គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ក៍បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិកដល់រាជដ្ឋាភិបាលសម្រាប់ការអភិរក្សចាប៉ីដងវែងផងដែរ ៕

បច្ចេកវិទ្យា​ឡាស៊ែ ស្គេនឃើញ​ទីក្រុង​ថ្មីក្នុង​ដី​អច្ឆរិយ​សៀមរាប​អង្គរ

ខេត្តសៀមរាប ៖ ទីក្រុង​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ពី​មុន​មក ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា ដែល​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល ទៅ​នឹង​ការ​រក​ឃើញ​ទីក្រុង​ថ្មី​នេះ ។ លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ ពិនិត្យ​ទៅ​លើ​ស្ថានភាព​ផ្ទៃដី ក៏​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង​បុរាណ​ដ៏​ស្កឹមស្កៃ ដែល​បង្កប់​ក្រោម​ដី​ក្បែរ​អង្គរវត្ត ដែល​ទីក្រុង​បុរាណ​អា​ថ​កំបាំង​នេះ ត្រូវ​បាន​ប្រមាណ​ថា​បាន​កសាង​តាំងពី​សតវត្ស​ន៍ទី​១២​មក​ម្ល៉េះ ។ ក្រុម​បុរាណ​វិទូ​នៃ​ទីក្រុង​ស៊ី​ដ​នី​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ​១៤០០​ឆ្នាំ នៅ​ទីក្រុង​អង្គរ ។ ការ​ស្រាវជ្រាវ​រក​គឺ​ដឹកនាំ​ដោយ​លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយ​សាកលវិទ្យាល័យ​នៃ​ទីក្រុង​ស៊ី​ដ​នី​នេះ បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥...