សង្ស័យមានមេរោគក្នុងម្សៅទឹកដោះគោ AD និង Mama

ក្រុម​ហ៊ុ ន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ប្រមូល​ម្សៅ​ទឹកដោះគោ​ទារក​ចំនួន​ពីរ​ប្រភេទ ពី​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មក​វិញ ដែល​អាច​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃនេះ​។ ការ​ប្រមូល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Lactalis ដែល​ជា​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក និង​អាជ្ញាធរ​បារាំង បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ទឹកដោះគោ Lactalis ទូ​ទាំង​ពិភពលោក​ប្រមូល​ផលិត​ទាំងនោះ​ពី​ទីផ្សារ​មក​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ផលិតផល​ខ្លះ​របស់​ក្រុមហ៊ុន​នេះ មាន​មេរោគ​និង​ខ្លះ​ទៀត​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ ក្រុមហ៊ុន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​នាំ​ចូល​ម្សៅ​ទឹកដោះគោ Celia...

អ៊ីតាលី​ជំរុញ​ឲ្យ ​EU ​កំហិត​ការ​នាំ​ចូល​អង្ករ​កម្ពុជា

ប្រទេស​អ៊ី​តា​លី នៅ​តែ​បន្ត​ទាមទារ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប (EU) កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​ដើម្បី​ការពារ​ឧស្សាហកម្ម​អង្ករ​របស់​ខ្លួន និង​សហភាព​អឺរ៉ុប​ទាំងមូល​។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ប៉ុន្តែ​ពេល​នេះ​អ៊ី​តា​លី​បាន​ចូលរួម​ជាមួយ​ប្រទេស ៦ ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ EURACTIV.com​។ បើ​ទោះបី​យ៉ាងនេះ​ក្តី អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​អង្ករ​កម្ពុជា មិន​បាន​ដាក់​ក្តី​បារម្ភ​ចំពោះ​សំណើ​របស់​ប្រទេស​អ៊ី​តា​លី​នោះ​ទេ ដោយ​ចាត់​ទុក​ថា​នេះ​មិនមែន​ជា​រឿង​ថ្មី និង​មិន​ប៉ះពាល់​ដល់​អង្ករ​កម្ពុជា​ឡើយ​។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ ការ​នាំ​ចូល​អង្ករ​របស់​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង ២ ដង ដែល​ប៉ះពាល់​អវិជ្ជមាន​ដល់​តុល្យភាព​ពាណិជ្ជកម្ម​របស់ EU ជាមួយ​ប្រទេស​នេះ​។ ស្ថិត​ក្រោម «​លក្ខខណ្ឌ​ការពារ​»...

ខណ្ឌ​ចំការមន​ជាតំបន់​ពាណិជ្ជកម្មនិង​អគារ​ស្នាក់​នៅ​ទំនើប

ខណ្ឌចំការមន គឺជា​ខណ្ឌ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ នៅ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​។ ជា​កា​ពិត ការ​រីក​ចម្រើន​នៃ​ទីក្រុង​មួយ​វា​បង្ហាញ​តាម​រយៈ​សម្ទុះ​នៃ​ការ​អភិ​វ​ឌ្ប​លើ​គ្រប់​វិស័យ​ព្រម​ៗ​គ្នា​ពិតមែន ជា​ពិសេស​វិស័យ​សាងសង់ សំណង់​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ វា​គឺជា​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ដំណើរ​អភិវឌ្ឍន៍​។ ខណ្ឌចំការមន មាន​ផ្ទៃក្រឡា​ប្រមាណ​១១​គីឡូ​ម៉ែត្រការ៉េ បាន​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង​នៃ​សំណង់​អគារ​ស្នាក់​នៅ​ចម្រុះ អគារ​សហកម្មសិទ្ធិ​(​ខុន​ដូ​) ផ្សារ​ទំនើប ដែល​បន្ត​រីក​ដុះ​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក ប៊ុ​ន សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌចំការមន មាន​ប្រសាសន៍​ថា ៖ «​ការ​អភិវឌ្ឍ​មាន​គ្រប់​វិស័យ​ទាំង​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កា​រប​ញ្ច្រា​ប​ចំណេះដឹង​ជំនាញ​។ ទាក់ទង​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​សំដៅ​ទៅ​លើ​តែ​សំណង់​ខ្ពស់​ៗ​ធំ​ៗ​នោះ​ទេ ប៉ុន្តែ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​សំដៅ​ទៅ​លើ​គ្រប់​វិស័យ​ទាំង​ការ​អភិវឌ្ឍ​ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ​លូ សំណង់​នានា...

​វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​ផ្នែក​​វាយនភណ្ឌ

អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀក​បំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើនឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា​។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀង​រាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិនល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ​។ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើមឆ្នាំ​២០១៧ មាន​ចំនួន​កើនឡើង​តិច​តូច​នៅឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០១៧ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)​។...

ខ្មែរនំាទំនិញទៅកាន់​ជប៉ុន ​មាន​តម្លៃជិត​ ១ ពាន់​លានដុល្លារ

កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ជប៉ុន មាន​តម្លៃ​ជា​ទឹកប្រាក់ ៩៥៤ លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០១៧ នេះ​កើនឡើង ២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជា​កំណើន​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់ពី​ឆ្នាំ ២០០៨ មក​។ នេះ​បើ​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។ នេះ​ជា​លើក​ដំបូង​ដែល​កម្ពុជា​ទទួល​បាន​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ជប៉ុន​តែ​មួយ​ខ្ទង់ ខណៈ​ទិន្នន័យ JETRO បង្ហាញ​ថា កន្លង​មក​ទឹកប្រាក់​នៃ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​តែង​មាន​កំណើន​ប្រចាំឆមាស និង ប្រចាំឆ្នាំ​ដល់​ទៅ ២ ខ្ទង់​លើកលែងតែ​ឆ្នាំ ២០០៨ ដែល​មានការ​ប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។ បើ​គិត​ពី​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ទៅ​ជប៉ុន​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ...

ថៃធ្វើអ្វីតាមចិត្ត ព្រោះតែខ្មែរអន់ ?

ចាប់ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ ប្រទេស​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ពី​ប្រទេស​ដទៃ​ឆ្លងកាត់​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ឬ ដឹក​ទំនិញ​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ របស់​ប្រទេស​ខ្មែរ ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ​។ បើ​តាម​សេចក្តី​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដទៃ ឬ​ពី​ប្រទេស​ដទៃ​ចូល​មក​កម្ពុជា​នេះ ដោយសារ​តែ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹក​ទំនិញ​ពី​បណ្តា​ប្រទេស​នានា​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ​នោះ​ឡើយ​។ យ៉ាងណា​ក៍ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ខ្មែរ​បាន​និង​កំពុង​ប្រឹងប្រែង​រៀបចំ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ តែ​រហូត​មក​ដល់​ពេល​នេះ អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ កំពុង​រង់ចាំ​សេចក្តីសម្រេច​ពី​ភាគី​ថៃ​។ អគ្គនាយករ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា...

បំណុល​ខ្មែរកើន​ដល់ ​$៦,២​ពាន់​លាន ខណៈ​គ្រោង​ខ្ចី​$១,៤​ពាន់​លាន

រដ្ឋាភិបាល​គ្រោង​ខ្ចីប្រាក់​១​ពាន់​លាន SDR ឬ ១,៤​ពាន់​លាន​ដុល្លារ ដើម្បី​សម្រេច​បាន​ទិស​ដៅ​ថវិកា ដែល​គ្រោងទុក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ក្រោយ ដែល​នឹង​ធ្វើ​ឲ្យ​បំណុល​ជាតិ​សរុប​កើនឡើង​ដល់​៧,៦​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ចុងឆ្នាំ​២០១៨ ខណៈ​កម្រិត​បំណុល​បច្ចុប្បន្ន​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ ២០១៧ មាន​ជាង ៦,២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។ សេចក្ដី​ព្រាង​ថវិកាជាតិ​ដែល​បាន​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​(MEF) បង្ហាញ​ថា កម្ចី​រហូត​ដល់ ១,៤​ពាន់​លាន​ដុល្លារ​កើតមក​ពី​គម្រោង​ដែល​បាន​អនុម័ត​២៦ ដែល​ចុះហត្ថលេខា​ជាមួយ​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី​( ADB) ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង បារាំង និង​ឥណ្ឌា​។ គម្រោង​ទាំងនេះ​ភាគច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹង​ការ​កំណត់​ទិស​ដៅ​ទេសចរណ៍​មួយ​ចំនួន...

ធនប័ត្រ​ប្រភេទ​ថ្មី ១​ពាន់​រៀល និង​៥​ពាន់​រៀល

ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យខួប​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​ របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ចរាចរ​ប្រភេទ​ក្រដាសប្រាក់ ៥០០០ រៀល និង​១០០០ រៀល​ថ្មី ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នេះ​តទៅ ​។  

IMF៖រដ្ឋាភិបាលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ

យោង​តាម​របាយការណ៍​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ស្ដី​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាកបៀវត្សរ៍​ដល់​មន្ត្រីរាជការ និង​ការ​ចំណាយ​សម្រាប់​ការ​រៀបចំ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ បាន​ធ្វើ​ឲ្យ​ចំណាយ​ខ្ពស់​ជាង​ចំណូល​។ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ក៍បាន​ធ្វើការ​ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​។ បើ​តាម​របាយការណ៍​ដដែល ការ​ចំណាយ​លើស​ប្រាក់​ចំណូល ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,៨% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ​អត្រា ១,៦%​។ បន្ថែម​ពី​នេះ​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស​។ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ក៍​ស្នើ​ដល់​ស្ថាប័ន​ជាតិ​ពាក់​ព័​ន្ឋ​ទាំងអស់ ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើការ​កែទម្រង់​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​ឲ្យ​មាន​បរិយាកាស​ល្អ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​។ កំណើនសេដ្ឋកិច្ច​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧​នេះ គឺ​អត្រា​ប្រមាណ​ជា ៦% ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​មុន...

ខ្មែរ​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​រយៈពេល​២៤​ខែ​ទៀត

ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី ដែល​ជា​ប្រតិបត្តិ​ករ​អណ្ដូងប្រេង​ក្នុង Block A របស់​កម្ពុជា​បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ក្នុង​ការ​វិនិយោគ​លើ​ការ​បូម​ប្រេង​នៅ​កម្ពុជា នៅ​អណ្ដូងប្រេង​អប្សរា​ដោយ​អះអាង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​រយៈពេល​២៤​ខែ​ទៀត​។ ក្រុមហ៊ុន​នេះ​ប៉ាន់​ប្រមាណ​ថា ដំណាក់កាល​1A (Phase 1A) របស់​គម្រោង​នេះ​នឹង​មិន​ប្រើប្រាស់​កម្លាំង​មនុស្ស​ទេ ប៉ុន្តែ​គេ​នឹង​ប្រើ​ឧបករណ៍​បូម​ប្រេង​២៤​គ្រឿង​ដែល​មាន​សមត្ថភាព​ដំណើរការ​បាន​រហូត​ដល់​៣០ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ឧបករណ៍​បំបែក​ឧស្ម័ន ប្រេង និង​ទឹក​។ ប្រេង​នឹង​ត្រូវ​បាន​បញ្ចូល​តាម​រយៈ​បំពង់​បង្ហូរ​ប្រវែង​១,៥​គីឡូម៉ែត្រ​សម្រាប់​ស្ដុក​លើ​នាវា​បណ្ដែត​ទឹក​ដែល​ចត​ជា​អចិន្ត្រៃយ៍​។ លោក Kelvin Tang អគ្គនាយក​ក្រុមហ៊ុន KrisEnergy និង​ប្រធាន​ប្រតិបត្តិការ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​វិនិយោគ​ចុង​ក្រោយ​(FID) បាន​ដាក់​ក្រុមហ៊ុន​នេះ​មួយ​ជំហាន​កាន់តែ​កៀក​នឹង​ការ​ទាញ​យក​ប្រេង បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​បែងចែក​ប្រាក់​ចំណូល​ប្រេង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ចុងខែ​សីហា​។ លោក​ថ្លែង​ថា​៖...

​ទំនិញ​គេច​ពន្ធ​បន្ត​នាំចូល​តាម​ច្រក​ព្រំដែន​ខេត្ត​កោះកុង

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ពង្រឹង​ការ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ខូចគុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន មាន​សមាគម​អា​ដ​ហុ​ក (Adhoc) និង​អង្គការ​លី​កាដូ (Licadho) ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ទាក់ទង​សកម្មភាព​នាំ​ចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព បន្ត​កើត​មាន​តាម​ច្រករបៀង តាម​សមុទ្រ ពិសេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម​ខេត្តកោះកុង​។ អ្នកសម្របសម្រួល​សមាគម​អា​ដ​ហុ​ក ប្រចាំ​ខេត្តកោះកុង លោក ញៀប...

រយៈពេល២៤ឆ្នំា ខ្មែរជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ

គិត​ចាប់ពី​ឆ្នាំ ១៩៩៣ មក​ដល់​ឆមាស​ទី​១​នៃ ឆ្នាំ ២០១៧​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៩២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​រយៈពេល​ដដែល​នេះ​ដែរ ( ពី ១៩៩៣​ដល់ ២០១៧) រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល (​ប្រាក់​ខ្ចី​គេ​) ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​វិញ បាន​ចំនួន ១០១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ប្រាក់​កម្ចី ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ក្នុង​រយៈពេល ២៤​ឆ្នាំ បាន​យក​មក​អភិវឌ្ឍន៍ ក្នុង​វិស័យ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ ប្រមាណ​ជា ៨៧.១២​ភាគរយ និង វិស័យ​ផ្សេង​ៗ​ទៀត​ចំនួន...

មុននេះបន្តិច ហ៊ុន សែន ថាខេត្តសៀមរាបជាកំណប់ទ្រព្យ

ពី​ខេត្ត​សៀ​ុ​ម​រាប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ខេត្តសៀមរាប​ជា​កំណប់ទ្រព្យ​ដែល​ដូនតា​បន្សល់​ទុក​អោយ ដែល​ក្រសួងទេសចរណ៍​និង​ផ្នែក​ពាក់​ព័​ន្ឋ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​លេង​ឲ្យ​កាន់តែ​ច្រើន ។ នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ​ដែរ លោក ហ៊ុន សែន ក៍បាន​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ត្រឡប់​ឡប់​ទៅ​ប្រទេស​គេ​វិញ អាច​ប្រាប់​ក្រុម​គ្រួសារ​និង​មិត្ត​ភ័ក្តិ​របស់​គេ​ឲ្យ​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ខ្មែរ ពិសេស​ខេត្តសៀមរាប​បន្ត​ទៀត​។ តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ចំនួន​៥,៤​លាន​នាក់ ខណៈ​ឆ្នាំ​២០១៦​កន្លង​មក កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥​លាន​នាក់ កើនឡើង​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕

តំាងពីបិណ្ឌទី១មក យួនចំណេញរាប់លានដុល្លារពីការនំាចូលបន្លែ

មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ខ្មែរ​-​យួន​បាន​និយាយ​ថា បន្លែ​និង​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស វៀតណាម មាន​ចំនួន​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ថា​អំឡុង​ពេល​ដែល​យួន​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​និង​កំពុង​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ដែល​តាម​ទំនៀមទម្លាប់​ខ្មែរ​តែង​ប្រារ​ព្វ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​រោច​ដល់​ថ្ងៃ​ទី​១៥​រោច ខែភទ្របទ​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​២០១៧​នេះ ថ្ងៃ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ង​ទី​២១ ខែកញ្ញា​នោះ ឈ្មួញ​ជនជាតិ​យួន​និង​រដ្ឋាភិបាល​យួន​បាន​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ពី​ការ​នាំ​បន្លែ​និង​ផ្លែ​ឈើ​ចូល​ប្រទេស​ខ្មែរ​។ សូម​បញ្ជាក់​ថា កន្លង​មក​បើ​តាម​ក្រុម​មន្ត្រី​ជំនាញ​ខាង​វិស័យ​កសិកម្ម​នៃ​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយ​ថា កម្ពុជា​បាន​នាំ​បន្លែ​ពី​ប្រទេស​វៀតណាម​ប្រមាណ​៨០​ភាគរយ ក្នុង​នោះ​គ្រាន់តែ​ស្លឹកគ្រៃ​ក្នុង​មួយ​ថ្ងៃ​៥០​តោន និង​ក្រូចឆ្មារ​ជាង​១០​តោន ។ ចំណែក​ក្រុម​អ្នក​សេដ្ឋវិទូ​ផ្នែក​កសិកម្ម​បាន​និយាយ​ថា មាន​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ មិន​អាច​ផលិត​កសិកម្ម​ដោយ​ខ្លួនឯង​បាន​ដូច​ជា​៖ កសិករ​មិន​ទាន់​ទទួល​បាន​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​គ្រប់គ្រាន់ កង្វះខាត​ប្រព័ន្ធ​ធា​រាស្ត្រ កង្វះ​ការ​ផ្សព្វផ្សាយ និង​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ផលិត​ជាដើម​។ ជាង​នេះ​ទៀត បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល​របស់​ខ្លួន ក៍​មិន​មាន​ភាព​ច្បាស់លាស់ ឬ...

រដ្ឋាភិបាលគ្រោងសង់«ទីក្រុងនាគរាជសម្តេចតេជោ» តម្លៃ៨០ពាន់លានដុល្លារ

រដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា «​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ​។ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿ​ង សុ​ភ័​ណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ទំហំ​ផ្ទៃដី​ពី​២ ទៅ​៣​ម៉ឺន​ហិ​កតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​៣​ដែល​បាន​ចាប់អារម្មណ៍​លើ​គម្រោង​នេះ តែ​មិន​ទាន់​ប្រាកដប្រជា​ទេ ប៉ុន្តែ​បើ​ពួក​គេ​ប្រាកដប្រជា​ទាល់តែ​ពួក​គេ​ទម្លាក់​លុយ​ចូល​មក​។ លោក​បន្ត​ថា ៖ «​ការ​សាងសង់​ទីក្រុង​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ពេល​ណា​មាន​ថវិកា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ចំណាយ​ទឹកប្រាក់​ច្រើន​បែប​នេះ​ទេ ទើប​យើង​ចង់​បានការ​សហការ​ពី​វិស័យ​ឯកជន​»​។ លោក​បន្ត​ថា ៖ «​ទីក្រុង​ថ្មី​នេះ​អាច​នឹង​ចំណាយ​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សាងសង់ ប្រសិនជា​មាន​ថវិកា​គ្រប់គ្រាន់...

ស្ករត្នោត​កំពង់ស្ពឺ កំពុង​ត្រូវប៉ាន់ មួយ​រដូវ​រក​ចំណូល​បាន​ដល់​៣,០០០​ដុល្លារ

ភ្នំពេញ​ ៖ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧ កន្លង​មក​ស្ទើរតែ​មិន​គ្រប់​តម្រូវការ​នាំ​ចេញ​ដោយ សារ​ការផលិត​ស្ករត្នោត​មានគុណ​ភាព​ផលិត​នៅ​មាន​កំរិត ទិន្នផល​ស្ករត្នោត​ខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំនេះមានការកើនឡើងខ្ពស់ ហើយនឹងបន្ត​កើនឡើងកាន់តែច្រើននា​ឆ្នាំ​២០១៨ ។ លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកំពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី ពេល​ថ្មី​ៗ​នេះ​ថា ស្ករត្នោត​របស់​សមាគម​ស្ទើរតែ​គ្មាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ ។ ហើយ​មិន​រញ៉េរញ៉ៃ ទៅ​ឡូ​កឡំ​ជាមួយ​ស្ករ​ក្រហម​លក់​នៅ​ក្នុង​ផ្សារ​ដេប៉ូ​នោះ​ដែរ ។ ស្ករត្នោត ស្ករ​ក្រហម​របស់​សមាគម​ន៍ នៅ​ខេត្តកំពង់ស្ពឺ គឺ​មាន​ក្រុមហ៊ុន​៨ សំរាប់​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​ស្ករ​សំរាប់​នាំ​ចេញ​ទាំងអស់​ ។ ប៉ុន្តែ​សមាជិកសមាគម​យើង ផលិត​ស្ករត្នោត​ស្ទើរតែ​មិន​បាន​គ្រប់​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន ។ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧...

កម្ពុជា​ស្នើ​អា​មេ​រិ​ក អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ស្បែកជើង

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ កញ្ញា ២០១៧ នេះលោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​បណ្តា​រោងចក្រ​កាត់ដេរ​កម្ពុជា បានអោយដឹង​ថា កម្ពុជា​ទើបតែ​បាន​ដាក់​សំណើ​អនុគ្រោះ​ពន្ធ​ នាំចូលទៅ​របស់​អា​មេ​រិ​ក លើ​ផលិតផល​ស្បែកជើង ឆ្នាំ​២០១៧ ។ សំណើ​នេះធ្វើឡើងកាលពីថ្ងៃ​ទី​២៥ ឧសភា ​២០១៧ ហើយនឹង​ត្រូវ​អនុម័ត​ដោយ​សភា​ នា​ពេល​ខាង​មុខ បន្ទាប់​ពី​អា​មេ​រិ​ក​ទទួល​បាន​សំណើ​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ ។ លោក ឱ​ក ប៊ុ​ង បន្ត​ថា ក្រសួងពាណិជ្ជកម្ម​កំពុង​ទាមទារ​ឱ្យ​អា​មេ​រិ​ក​ព​ន្លឿ​ន​ការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ...

រដ្ឋនឹងទទួលចំណូលពីប្រេងប្លុកA យ៉ាងតិច៥០០លានដុល្លារក្នុងមួយឆ្នំា

រាជរដ្ឋាភិបាល​ខ្មែរ​នឹង​ទទួល​បាន​ចំណូល​យ៉ាងតិច​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ពី​អណ្តូង​ប្រេងកាត​អប្សរា នៃ​ប្លុក A ប្រសិនបើ​ក្រុមហ៊ុន KrisEnergy សម្រេច​ទទួលយក​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ពិតប្រាកដ​នោះ​។ នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េ​ង សក្តិ​ធា​រ៉ា ដែល​បាន​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ដំណើរ​ឆ្ពោះទៅ​ជា​ប្រទេស​ផលិត​ប្រេង នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន KrisEnergy មាន​រយៈពេល​៦០​ថ្ងៃ (​ចាប់​គិត​ពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧) ក្នុង​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ថា តើ​នឹង​ខ្លួន​វិនិយោគ​គម្រោង អភិវឌ្ឍ​អណ្ដូង​ប្រេងកាត​អប្សរា ក្នុង​ប្លុក...

ពីរឆ្នំាទៀត ពលរដ្ឋខ្មែរអាចនឹងឃើញតំណក់ប្រេងលើកដំបូង

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​និយាយ​ថា បើ​មានការ​សម្រេចចិត្ត​ផ្លូវការ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន គ្រី​ស អ៊ី​ន័​រ​ជី​(KrisEnergy) ក្រុមហ៊ុន​នឹង​រកបាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ។ ការ​លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A រវាង​ក្រសួង​រ៉ែ​និង​ថាមពល ក្រ​សួ​អ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំណាង​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន Kris Energy របស់​ប្រទេស​សិង្ហ​បុរី ។ កិច្ចព្រមព្រៀង​ថ្ងៃនេះ​បើកផ្លូវ​ដល់​ការ​ផលិត​ប្រេង​ក្នុង​ដំណាក់កាល​ទី​១ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​រយៈពេល​ផលិតកម្ម​៩​ឆ្នាំ ហើយ​អាច​ផលិត​បាន​ច្រើន​ជាង ៣០​លាន​បារ៉ែល​។ ដំណាក់កាល​ទី​១​នេះ​គ្របដណ្ដប់​លើ ១៩៨ គីឡូម៉ែត្រ​ក្រឡា ក្នុង​ទំហំ​សរុប ៣០៨៣ គីឡូម៉ែត្រ​ក្រឡា​របស់​ប្លុក​A ។ គេ​នៅ​ចាំ​បាន​ថា...

រដ្ឋជំពាក់បរទេសជាង៥ពាន់លានដុល្លារ ឯពលរដ្ឋជាង២លាននាក់ជំពាក់ធនាគារ

រាជរដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​២០១៥ បំណុល​បរទេស​ដែល​កម្ពុជា​ជំពាក់​មាន​ចំនួន​ជាង​៥០០០​លាន​ដុល្លារ ក្នុងនោះជំពាក់ចិនច្រើនជាងគេ ខណៈ​ខាង​មន្ត្រី​សង្គម​ស៊ី​វិល​និង​បក្ស​ប្រឆាំង​មួយ​ចំនួន​ថា​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​៧០០០​ទៅ​៨០០០​លាន​ដុល្លារ ។ ដោយឡែក ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្សូ​រ៉ូ​កម្ពុជា ដែល​មាន​សមាជិក​មក​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​១៣២ ស្ថាប័ន បាន​បង្ហាញ​របាយការណ៍​ថា មក​ដល់​ឆ្នាំ​២០១៦ ពលរដ្ឋ​កម្ពុជា​ចំនួន ២ ០៩៧ ៨៥៣​នាក់ បាន​ជំពាក់​បំណុល​ធនាគារ​ក្នុង​ទឹកប្រាក់​ចំនួន ១២,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​រាជធានី​ភ្នំពេញ​ទទួល​កម្ចី​សរុប​ច្រើន​ជាងគេ​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ខេត្តសៀមរាប កណ្តាល បាត់ដំបង កំពង់ចាម មាន​ទឹកប្រាក់​កម្ចី​ចន្លោះ​ពី​៥០០ ទៅ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

ជ្រូកមាននិងគ្មានប៉ាស្ព័រជាង៣០០០ក្បាលនាំចូលពីយួនក្នុង១យប់

ប្រភព​ព័ត៌មាន​ពី​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា វៀតណាម​មាន​ទីតាំង​ស្តុក​សត្វ​ជ្រូក​រស់​ដ៏​ធំ​នៅ​ក្បែរ​ព្រំដែន​តាម​ច្រករបៀង ដែល​ក្នុង​នោះ​ក៏​មាន​ច្រករបៀង​ទម្លាប់​ផង​ដែរ ហើយ​សត្វ​ជ្រូក​រស់​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មាត់ច្រក​ព្រំដែន និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​រាប់​សិប​រថយន្ត ពោល​គឺ​មិន​តិច​ជាង​ចំនួន​៣ ០០០​ក្បាល​ឡើង​ក្នុង​១​យប់​ៗ ខណៈ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​នេះ​មាន​ទាំង​ស្របច្បាប់ (​មាន​លិខិតអនុញ្ញាត​) ផង ទាំង​មិន​ស្របច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) ផង ។ មន្ត្រី​បសុពេទ្យ​ខេត្តតាកែវ​ឋានៈ​តូចតាច​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​កាន់​លិខិតអនុញ្ញាត​ចំនួន​២​ផ្សេង​គ្នា គឺ លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ផង និង​លិខិតអនុញាត​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផង ដើម្បី​ធ្វើការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​អះអាង​ថា ជា​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក (Sic!) ។ លិខិតអនុញ្ញាត​មួយ​ច្បាប់ គឺ​ឈ្មួញ​អាច​ដឹក​ជញ្ជូន​សត្វ​ជ្រូករ​ស់បាន​រហូត​ដល់​ទៅ​២​ជើង...

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ អង្ករឆ្នំានេះនឹងមិនធ្លាក់ថ្លៃ

«​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ​នឹង​មិន​ធ្លាក់​ថ្លៃ​នោះ​ទេ ដោយសារ​តែ​ស្រូវ​អង្ករ​មាន​តម្រូវការ​ច្រើន​នៅ​លើ​ពិភពលោក រួម​ទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជា​ច្រើន​ក្នុង​ការ​នាំ​ចេញ​ផង​ដែរ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ា​ង សូរ​ស័ក្តិ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី និង​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​ការ​ទិញ​អង្ករ​១​លាន​តោន​សម្រាប់​រយៈពេល​៥​ឆ្នាំ រវាង​កម្ពុជា​និង​ប្រទេស​បង់​ក្លា​ដេ​ស ។ បើ​តាម Fresh News បាន​ស្រង់​សម្តី​លោក ប៉ាន សូរ​ស័ក្ដិ ដោយ​បញ្ជាក់​ទៀ​ថ​ថា «​ខ្ញុំ​មិន​ជឿ​រថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នោះ​ទេ ព្រោះ​មាន​តម្រូវការ​ច្រើន​ណាស់​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​ដែរ​។​... ឆ្នាំ​នេះ​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ទៅ​បង់​ក្លា​ដេ​ស​ចំនួន​២៥​ម៉ឺន​តោន យើង​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​នាំ​ចេញ​ទៅ​បង់​ក្លា​ដេ​ស​»​។ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ចាត់​ទុក​ការ​ចុះ​កិច្ចព្រមព្រៀង​ខាងលើ​គឺ​សំដៅ​ធ្វើ​ពិពិធ​កម្ម ទំហំ​ពាណិជ្ជកម្ម...

ចរាចរទំនិញតាមកំពង់ផែព្រះសីហនុកើន៨%

ចរាចរ​ទំនិញ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​ទើប​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ជាមួយ​អត្រាកំណើន​ជិត ១០ ភាគរយ ដែល​តំណាង​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ជួយ​បង្កើន​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​នេះ​។ កាលពី​ឆ្នាំ ២០១៦ PAS ទទួល​បាន​កំណើន​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ទាប ដោយ​មាន​អត្រាកំណើន​ត្រឹមតែ​ជាង ២ ភាគរយ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​កំពង់​ផែ​សំខាន់​ជាងគេ​របស់​កម្ពុ​ជាមួយ​នេះ​ធ្លាប់​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​ពីរ​ខ្ទង់​ជាប់​ៗ​គ្នា​នៅ​ជិត​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​។ តួលេខ​ពី PAS ដែល​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទទួល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ថា​ទំនិញ​នាំ​ចូល​នាំ​ចេញ​សរុប​តាម​កំពង់​ផែ ពី​ខែមករា ដល់​ខែមិថុនា​មាន​សរុប ២១១ ៧១៩ TEU (​ខ្នាត​ទូ​កុងតឺន័រ​) កើនឡើង ៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា...

ពលរដ្ឋត្បូងឃ្មុំជិត១០ម៉ឺននាក់ ជំពាក់ធនាគារជាង៤០០លានដុល្លារ

ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​បំបែក​ចេញពី​ខេត្តកំពង់ចាម​កាលពី​ឆ្នាំ ២០១៣ បាន​ក្លាយជា​តំបន់​ដែល​មាន​អត្រា​អ្នក​មិន​បាន​សង​កម្ចី​ត្រឡប់​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង ២៥ កាលពី​ឆ្នាំ ២០១៦ ដោយ​ក្នុង​នោះ​អត្រា​អ្នក​ទទួល​កម្ចី ២,៨៧ ភាគរយ​មិន​សង​ត្រឡប់​ទាន់​ពេល​។ នេះ​បើ​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​ឥណទាន​ប្រចាំឆ្នាំ ២០១៦ របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC)​។ យោង​តាម​របាយការណ៍​មាន​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ ៧៩ នៅ​ខេត្ត​ត្បូងឃ្មុំ​រហូត​ដល់​ចុងឆ្នាំ ២០១៦ និង​មាន​អ្នក​ខ្ចី ៩៦ ៤០៧ នាក់​នៅ​ខេត្ត​នេះ​ដែល​មាន​កម្ចី​សរុប ៤០៨ លាន​ដុល្លារ​។ របាយការណ៍​បង្ហាញ​ថា​អ្នក​យក​កម្ចី ១ ៣៧២ នាក់​ក្នុង​ចំណោម​អ្នក​យក​កម្ចី ៩៦ ៤០៧...

រដ្ឋាភិបាលប្រកាសបិទការនំាខ្សាច់ពីកោះកុងទៅបរទេស

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​មួយ​ដោយ​ធ្វើការ​ហាមឃាត់​ការ​នាំ​ចេញ​នូវ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ក្នុង​ទឹកដី​ខេត្តកោះកុង​ទៅ​លក់​នៅ​ក្រៅប្រទេស​។ សេចក្តី​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៧ បាន​សម្រេច​ថា​៖ «​បញ្ឈប់​ជា​ស្ថាពរ ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង​ចេញ​ទៅ​ក្រៅប្រទេស​»​។ ការ​នាំ​ចេញ​ខ្សាច់​គឺជា​រឿង​ដ៏​ចម្រូងចម្រាស​មួយ​ពិសេស​បន្ទាប់​ពី​មានការ​បង្ហាញ​របាយការណ៍​នាំ​ខ្សាច់​ចេញ​ផ្សេង​ៗ​គ្នា​ទៅ​ប្រទេស​សិង្ហ​បុរី​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​អះអាង​ថា​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល​បាន​បដិសេធ​៕

មហាសេដ្ឋី Jack Ma ទិញដីនៅខេត្តព្រះសីហនុ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ចេញពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ក្រសួង​ដែនដី​នរ​គ​រូប​នី​យ​កម្ម​និង​សំណង់ សេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​នៅឡើយ​ទេ បន្ទាប់​ពី​លេចឮ​ព័ត៌មាន​ថា​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា ( Jack Ma) បាន​ដាក់​លុយរាប់​លាន​ដុល្លារ​ទិញ​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​វិនិយោគ ។ ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា​លោក ជេ​ក ម៉ា ទិញ​ដី​ឆ្នេរ​អូរ​ត្រេះ​និង​ដី​ជា​ច្រើន​ហិ​កតា​ទៀត​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឲ្យ​តម្លៃ​ដី​បាន​ឡើងថ្លៃ​ខ្ពស់​មិន​ចាញ់​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ ។ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន ធ្លាប់​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​កា​ទិញ​ដី​របស់​លោក ជេ​ក ម៉ា នោះ​នៅឡើយ​ទេ...

កសិកម្មចាយជាង១០០លានដុល្លារ កសិផលនៅតែធ្លាក់ថ្លៃ

ខណៈ​ដែល​កសិផល​នានា​ពិសេស​ដំឡូង​មី ម្រេច កៅស៊ូ​ជាដើម​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នោះ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា​ថា «​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ កញ្ចប់​ថវិកា​ដែល​រាជរដ្ឋាភិបាល​ចំណាយ​សម្រាប់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រមាណ ១០៨​លាន​ដុល្លារ ។ បើ​តាម​រដ្ឋលេខាធិការ​ក្រ​សួ​ង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ក្រោម​ប្រធានបទ «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​»​ទៀត​ថា​«​រាជ​រដ្ឋាភិបាល បាន​បង្កើន​ការ​ចំណាយ​យ៉ាងច្រើន​ដល់​វិស័យ​កសិកម្ម ពោល​គឺ​មិន​ដូចនឹង​ការ​លើក​ឡើង​ក្នុង​សារ​ព័ត៌​មានក្នុង​ពេល​កន្លង​មក​ថា រាជរដ្ឋាភិបាល​បាន​ចាយ​តិចតួច​ក្នុង​វិស័យ​នេះនោះ​ទេ​ ។ ជាក់ស្តែងទំហំ​ថវិកា​សរុប​របស់​វិស័យ​កសិកម្ម​ទាំងមូល (​គិត​ទាំង​ថវិកា​របស់​ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក​) មាន​ប្រមាណ​រហូត​ទៅ​ដល់ ១.៦៣% នៃ GDP ក្នុង​ឆ្នាំ​២០១៧...

ទើបដឹងមហាសេដ្ឋី ពុង ឃាវសែ រហស័នាម«អាត់កឺ»

ជា​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​និង​រឹង​មាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​នៅ​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា​ក៏​ដូច​ជា​ក្រៅប្រទេស ដែល​មហាជន​ដាក់​រហស្សនាម​ក្រៅផ្លូវការ​ឲ្យ​លោក​ឧកញ៉ា ពុង ឃាវ​សែ ថា ជាតា​រា​ជំនួញ​អាត់​កឺ ដែល​ជា​អ្នកជំនួញ​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​«​ខេ​ម​បូ​ណូ​មី​ស​» ។ នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ លោក ពុង ឃាវ​សែ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​««​ខ្ញុំ​មាន​អំ​រែក​ធ្ងន់​ណាស់​សម្រាប់​បុគ្គលិក​របស់ខ្ញុំ​ប្រមាណ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ប្អូន (​ខេ​ម​បូ​ណូ​មី​ស​) ថា ខ្ញុំ​ចូល​និវត្តន៍​ពី​ការងារ​មុខ​ជំនួញ​របស់ខ្ញុំ​នៅ​ពេល​ណា​នោះ​ឡើយ​»​។ បើ​តាម​«​ខេ​ម​បូ​ណូ​មី​ស​»​ដដែល​បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវ​សែ មាន​តួនាទី​សំខាន់​ៗ​ជា​ច្រើន ដូច​ជា ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ...

រយៈពេល៦ខែ ចំណូលពីការលក់សំបុត្រចូលតំបន់អង្គរបានជាង៥០លានដុល្លារ

រយៈពេល​ប្រាំមួយ​ខែ ឬ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ១​លាន ២​សែន​នាក់ (១.២៣៣.១៣៧​នាក់​) បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រាប់ទំាង​ប្រាសាទអង្គរវត្ត​ដែរ​។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ វា​មាន​អត្រាកំណើន​ជិត ១៣​ភាគរយ (១២,៩២%)​។ ចំណែក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​វិញ កម្ពុជា ទទួល​បាន​ចំណូល​សរុប​ចំនួន​ជាង ៥២​លាន​ដុល្លារ​សហរដ្ឋអាមេរិក (៥២.១៦៧.៩៧២​ដុល្លារ​) ដែល​អត្រាកំណើន​មាន​ជិត ៦៧​ភាគរយ (៦៦,៨២%)​។ គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល បាន​ផ្សាយ​តួលេខ​នេះ​កាលពី​ថ្ងៃ​ទី​១ កក្កដា​។ ដោយឡែក​ស្ថិតិ​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ពេញ​មួយ​ខែមិថុនា មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ១៤​ម៉ឺន​នាក់...

រដ្ឋមន្រ្តីផែនការថាសេដ្ឋកិច្ចខ្មែរជាប់លេខ៦លើពិភពលោក

លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បុ​ថ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្បូង ត្បូង និង​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​រយៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ថា នៅ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​ហក់​ឡើង​ចំណាត់ថ្នាក់​ទី​៦ នៅ​លើ​ពិភពលោក ។ បើ​តាម​លោក​រដ្ឋមន្ត្រី​ដដែល ប្រទេស​កម្ពុជា​សម្រេច​បានការ​អភិវឌ្ឍ​យ៉ាង​ធំធេង ក្នុង​បណ្តា​ទសវត្សរ៍​ចុង​ក្រោយ​នេះ គឺ​ចាប់តាំងពី​ឆ្នាំ​1994 ដល់​ឆ្នាំ​2015 កម្ពុជា​មាន​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន 7.6​ភាគរយ ក្នុង​ឋានៈ​ជា​ប្រទេស​មាន​កំណើន​លឿន​ជាងគេ​បង្អស់​សម្រាប់​រយៈពេល​នោះ ។ លោក​បន្ត​ទៀត​ថា «​ក្រៅពី​ការ​សម្រេច​បាន​កំណើន GDP...

ម្រេចកំពតគុណភាពខ្ពស់ ល្បីរហូតពួកអឺរ៉ុបហៅ«មាសខ្មៅ»

ជា​មោទនភាព​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ពិសេស​ប្រជាពលរដ្ឋ​និង​អាជីវករ​លក់​និង​ដាំ​ដំណាំ​ម្រេច​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ផ្សាយ​ថា ម្រេច​ខ្មែរ​ដាំ​ដុះ​នៅ​ក្នុង​ខេត្តកំពត​បាន​និង​កំពុង​ល្បីល្បាញ​នៅ​ទ្វីបអឺរ៉ុប ដោយសារ​មានគុណ​ភាពល្អ​បំផុត​និង​មាន​តម្លៃ​ថ្លៃ​គ្មាន​គូ​ប្រៀប ដោយ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៤២៥​ដុល្លារ ខណៈ​ម្រេច​យួន​លក់​បាន​តែ​១​គីឡូក្រាម ៨​ដុល្លារ​ប៉ុណ្ណោះ និង​ដាក់​ឈ្មោះ​ម្រេច​ខ្មែរ​ថា​«​មាស​ខ្មៅ​»​។ បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ប្រទេស​ខ្មែរ​ទើបតែ​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ពីរ​មុខ​គត់​គឺ​ម្រេច​កំពត​និង​ស្ករត្នោត​កំពង់ស្ពឺ ក៍ប៉ុន្តែ​ផលិតផល​នៅ​កម្ពុជា​គួរ​ជាទី​ចាប់អារម្មណ៍​នៅ​ទីផ្សារ​អឺរ៉ុប បើ​ទោះបីជា​ថៃ​នាំមុខ​ខាង​ផលិតផល​សម្គាល់​ភូមិសាស្ត្រ មាន​៨៩​មុខ​នៅ​ក្នុង​តំបន់​អាស៊ាន​ក្តី ខណៈ​ម៉ា​ឡេ​ស៊ី​៧៣​មុខ វៀតណាម​៥៥​មុខ​និង​ឥណ្ឌូ​នេ​ស៊ី​៥២​មុខ ។ បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ដដែល​បាន​កើត​សរសើរ​ម្រេច​កំពត រហូត​ដល់​ចុងភៅ​មួយ​រូប​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​ធ្វើកា​រ៉េ​ម​ដាក់​គ្រឿងផ្សំ​ម្រេច​កំពត ហើយ​ពោល​ពាក្យ​ថា​ម្រេច​កំពត​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​គ្មាន​គូ​ប្រៀប ៕

មុននេះបន្តិច ថោង ខុនថា ឆ្នំានេះនឹងទទួលបានភ្ញៀវទេសចរជាង៥,៤លាននាក់

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេចរ​អន្តរជាតិ​ជាង​១​លាន​៥​សែន​នាក់ ហើយ​ថា​តាម​ការ​ព្យាករណ៍ ពេញ​មួយ​ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង​៥​លាន​៤​សែន​នាក់ និង​នៅ​ឆ្នាំ​២០២០​នឹង​ទទួល​បាន​ជាង​៧​លាន​នាក់ ។ ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ​លើក​ទី​១ ក្រោម​ប្រធានបទ «​ការ​អភិរក្ស និង​ការ​ការពារ​ទីក្រុង​បេតិកភណ្ឌ (Conserving and Preserving Urban Heritages)» ដែល​បាន​និង​កំពុង​ប្រារ​ព្ឋ​ធ្វើ​នៅ​សណ្ឋាគារ​សុខា...

របៀបស៊ីឡាករបស់អ្នកមានអំណាចនំារថយន្តទំនើបចូលអត់ពន្ឋ

ប៉ុន្មាន​ថ្ងៃ​មកនេះ ក៍​ដូច​ជា​ច្រើន​ខែ​មក​ហើយ គេ​ឃើញ​មន្ត្រី​គយ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ឃាត់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អត់​បង់​ព​ន្ឋ ក្នុង​នោះ​ក៍​មាន​រថយន្ត​ទំនើប​ខ្លះ​អត់​ព​ន្ឋ តែ​មាន​ស្លាក​លេខ​ផង​ដែរ ។ រថយន្ត​ស៊េរី​ទំនើប​អត់​ព​ន្ឋ​ទាំងនោះ​ជាក​ម្មសិ​ទ្ឋិ​នាំ​ចូល​របស់​អ្នកមាន​អំណាច​និង​មាន​លុយ​មួយ​ចំនួន​តូច ដែល​មន្ត្រី​គយ​និង​សមត្ថកិច្ច​ខ្លះ​លាក់លៀម ឬ​មិន​ប្រាប់​អំពី​អត្តសញ្ញាណ​តែ​ម្តង ។ បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ថា រថយន្ត​ស៊េរី​ទំនប់​កប់​ស៊េរី​ដែល​មន្ត្រី​គយ​ចាប់​នោះ បាន​ត្រូវ​ក្រុម​អ្នកមាន​អំណាច និង​លុយ​មួយ​ចំនួន​ដែល​ស្គាល់​មេ​គយ​គ្រាក់​ៗ​នៅ​ខាងលើ​បាន​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ ឬ​ច្រករបៀង​(​តិចតួច​)​នានា ។ ប្រភព​បន្ត​ថា នៅ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ ឬ​ច្រករបៀង​នោះ មនុស្ស​(​អ្នក​រត់ការ​)​របស់​អ្នកមាន​អំណាច​និង​លុយ​ទាំងនោះ​បាន​ប្រាប់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ថា ចៅហ្វាយ​ខ្លួន​(​អ្នកមាន​អំណាច​និង​លុយ​)​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​មេ​គយ​គ្រាក់​ៗ​នៅ​ខាងលើ​រួច​ហើយ គឺ​«​ចូល​សិន ចាំ​បង់​ព​ន្ឋ​តាម​ក្រោយ​» ។ អ្នកដឹង​រឿង​ខ្លះ បាន​និយាយ​ប្រាប់​«​អង្រុត​»​ទៀត​ថា គ្រាន់តែ​មេ​គយ​ថ្នាក់​កំពូល​ៗ​អន្តរាគមន៍​និង​ប្រាប់​មន្ត្រី​គយ​ប្រចាំ​ច្រក​តាម​ទូរស័ព្ទ​រួច រថយន្ត​ស៊េរី​ទំនើប​ទាំងនោះ​ចូល​ដោយ​សុវត្ថិភាព ហើយ​មន្ត្រី​ពាក់​ព័​ន្ឋ​នានា​ដែល​ឈរជើង​តាម​ច្រក​ទ្វារ​នោះ​ដែរ បាន​ត្រឹមតែ​ធ្វើ​ភ្នែក​ភ្លឹ​ស​ៗៗ...

អតិថិជនជាប់កាតព្វកិច្ចពន្ឋ ខណៈរដ្ឋដាក់បន្ទុកពន្ឋបន្ថែមលើធនាគារ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បាន​ចេញ​ប្រកាស​មួយ​ស្តី​ពី​ការ​ណែនាំ​អនុវត្តន៍​ព​ន្ឋ​អាករ​លើ​តម្លៃបន្ថែម​(​ជា​អាករ​ដែល​ត្រូវ​គិត​ទៅ​លើ​អ្នក​ប្រើប្រាស់​) លើ​សេវា​ហិរញ្ញវត្ថុ​នៅ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ទាំងអស់​ត្រូវ​បង់ ១០ ភាគរយ ។ បើ​តាម​អ្នកជំនាញ​ហិរញ្ញវត្ថុ​ប៉ាន់​ស្មានថា​ចំណូល​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​ពី​កម្រៃ​សេវា និង សោហ៊ុយ​បូក​បញ្ចូល​គ្នា​មាន​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ មាន​ន័យ​ថា រដ្ឋាភិបាល​អាច​ប្រមូល​អាករ​ពី​សេវា​ទាំងនេះ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា លោក អ៊ិ​ន ចាន់​នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​នៅ​ធនាគារ ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​លើ​តម្លៃបន្ថែម ១០ ភាគរយ លើ​កម្រៃ​សេវា និង...

រដ្ឋាភិបាលគ្រោងចំណាយជាង៦០លានដុល្លារដោះស្រាយទីផ្សារ

ក្រសួងពាណិជ្ជកម្ម​គ្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ដោយ​គ្រោង​ចំណាយ​ថវិកា​៦១,៦​លាន​ដុល្លារ (៣៦,៣​លាន​ដុល្លារ​បាន​មក​ពី​កម្ចី​ឥណទាន​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម សល់​ពី​នោះ​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​) ។ នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​ដែល​ប្រព្រឹត្ត​ធ្វើ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ ផលិតផល​ដែល​ស្ថិត​ក្នុង​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​នេះ​រួម​មាន​៖ ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ​និង​សរសៃសូត្រ ។ បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដដែល គម្រោង​នេះ​ក៍​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិតខាង​ផង​ដែរ ៕

រឹបអូសឡេក្លែងក្លាយ៣០តោន

គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រ​សួ​អ​មហាផ្ទៃ​បាន​បើក​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា​មក បាន​រឹបអូស​ឡេ​ក្លែងក្លាយ​នាំ​ចូល​ពី​ប្រទេស​ថៃ​សរុប​៣០​តោន នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។ បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ឡេ​ក្លែងក្លាយ​ទាំង​៣០​តោន​ដែល​រឹបអូស​នេះ មាន​៥៩​ប្រភេទ​រាប់​ទាំង​ឡេ​លាប​ធ្វើ​ឲ្យ​ស្បែក​.​ស​ផង​ដែរ ហើយ​ថា​ម្ចាស់​ឡេ​ឈ្មោះ ហ៊ិ​ន ទូច អាយុ​៤២​ឆ្នាំ ។ នៅ​ពេល​នេះ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​និង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​បទល្មើស​សេដ្ឋកិច្ច​មួយ​នេះ ៕    

យួនអត់ទិញ ស្វាយធ្លាក់ថ្លៃ អ្នកម៉ៅការចង់ចង.ក

ប្រភព​ពី​អ្នក​ម៉ៅ​ង​ការ​ផ្លែស្វាយ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ខែមេសា​ដល់​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៧​នេះ តម្លៃ​ផ្លែស្វាយ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ពោល​គឺ​ពី​២០០០​រៀល​មក​នៅ​ត្រឹម​២០០​រៀល​ក្នុង​១​គូ​ឡូ​ក្រាម ។ ប្រភព​បាន​ស្រង់​សំដី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ថ្លៃ​ស្វាយ​នេះ ដោយសារ​ឈ្មួញ​ជនជាតិ​យួន​មិន​ទិញ​ដោយ​មិនដឹង​ពី​មូលហេតុ ។ បើ​តាម​អ្នកម៉ៅការ​ស្វាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ថ្លៃ​ស្វា​យ៉ាង​គំហុក​នេះ បាន​ធ្វើ​ពួក​គាត់​ខាតបង់​រាប់​ម៉ឺន​ដុល្លារ ហើយ​ពួក​គាត់​និយាយ​ត្អូញត្អែរ​ចង់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន ព្រោះតែ​គ្មាន​លុយ​បង់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេពី​មន្ត្រី​ក្រសួងកសិកម្ម ពាណិជ្ជកម្ម​និង​អាជីវករ​ទិញ​លក់​ស្វាយ ៕

ផ្លូវល្បឿនលឿននឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នំានេះ

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ចំណាយពេល​ត្រឹមតែ​២​ម៉ោង​នោះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​២០១៧​នេះ​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ប្រវែង​១៩០​គីឡូម៉ែត្រ វិនិយោគ​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន China Communications Construction Company របស់​ប្រទេស​ចិន​៕

ឈ្មួញដីធំៗហាក់មិនទាន់ស្លឈាមដីនៅកោះដាច់

តម្លៃ​ដីធ្លី​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ហាក់​នៅ​មិន​ទាន់​មាន​តម្លៃ​ខ្ពស់​ណាស់ណា​នៅឡើយ ដោយសារ​ឈ្មួញ​ដី​ធំ​ៗ ទំនងជា​រង់ចាំ​មើល​គម្រោង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សាងសង់​ស្ពាន​ត​ភ្ជាប់​ទៅ​កាន់​តំបន់​កោះដាច់ ឬ​និយាយ​ឲ្យ​ចំ​គឺ​ឈ្មួញ​រង់ចាំ​ស្ពាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​មុន​សិន ។ បើ​តាម​មន្ត្រី​អាជ្ញាធ​រក៍​ដូច​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​កោះដាច់​ដែល​នៅ​ជាប់​ផ្លូវ​បេតុង​ក្នុងភូមិ​លើ​កោះមាន​តម្លៃ​ចន្លោះ​ពី ៤០ ទៅ ៨០ ដុល្លារ និង​នៅ​តាម​ផ្លូវលំ​តូច​ៗ​មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ មន្ត្រី​ជំនាញ​ខាង​ដីធ្លី​បាន​និយាយ​ថា ពេលវេលា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តំបន់​កោះដាច់​ដែល​មាន​៥​ភូមិ​និង​ប្រជាពលរដ្ឋ​រស់នៅ​ជាង​១៣០០០​នាក់ ហាក់​នៅ​វែង​ឆ្ងាយ​នៅឡើយ បើ​ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិសេស​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​ដង​ពី​ការ​សាងសង់​ស្ពាន​ភ្ជាប់​ពី​ស្វាយ​ជ្រុំ ទៅ​តំបន់​អរិយ​ក្សត្រ​និង​ពី​អរិយ​ក្សត្រ​ភ្ជាប់​មក​ទៅ​តំបន់​ក្តី​តា​កុយ​នោះ​ក្តី ៕

ហ៊ុន សែនថាមិនអាចធ្វើឲ្យប្រាក់ចំណូលពលរដ្ឋខ្ពស់

ប៉ុន្មាន​ម៉ោង មុន​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នា​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា​នេះ លោកនាយករ​ដ្ហ​ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​មិ​ញ​ថា លោក​មិន​អាច​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ប្រចាំឆ្នាំ​(GDP) កើនឡើង​ខ្ពស់​ទាន់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​សិង្ហ​បុរី​នោះ​ទេ ប៉ុន្តែ​លោក​អាច​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​គម្លាត​ខាង​ផ្នែក​ខួរក្បាល​បាន ។ បើ​តាម​លោក ហ៊ុន សែន មុន​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ខ្ពស់ លុះណាតែ​អភិវឌ្ឍន៍​ធនធានមនុស្ស គឺ​ត្រូវ​ប្រជាពលរដ្ឋ​មានចំណេះ​ដឹង​និង​ជំនាញ​ខ្ពស់ ។ យោង​តាម Wikipedia បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រចាំឆ្នាំ​នៅ​ក្នុង​ទីក្រុង​ក្នុង​ម្នាក់​ចំនួន​១៣០៨​ដុល្លារ គឺ​ទាប​ជាង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ខណៈ​ឡាវ ១៩២១​ដុល្លារ ថៃ ៥៩៣៨​ដុល្លារ វៀតណាម...

ព្រឹកនេះបើកការដ្ឋានសង់រោងចក្រចម្រាញ់ប្រេងកាត

តាមកម្មវិធីដែលបានគ្រោងទុក រោងចក្រចម្រាញ់ប្រេងកាតតម្លៃជាង៦០០លានដុល្លារនិងមានលទ្ឋភាពផលិត​បាន២លានក្នុងមួយឆ្នំា នឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នំា២០១៧ ក្រោម​អធិបតីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងថាមពលនិងរ៉ែ ។ រោងចក្រចម្រាញ់ប្រេងកាតនេះវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ«SINO GREAT WALL INTERNATIONAL ENGINEERING Co,.Ltd ហើយមានទីតំាងស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែនិងថាមពលបានបង្ហាញថា រោងចក្រដែលផលិតប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស ដំណើរការសាងសង់ដំណាក់​កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២...

សំាងឡើងថ្លៃ ចំណុះមិនគ្រប់ទៀត

គិត​ត្រឹម​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៧​នេះ តម្លៃ​ប្រេងសាំង​នៅ​បន្ត​មិន​ធ្លាក់​ថ្លៃ ។ ក្រៅពី​តម្លៃ​សាំង​ឡើងថ្លៃ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រអ៊ូរទាំ​ពី​ការ​ចាក់​មិន​គ្រប់​លី​ត្រ នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ នោះ​ថែម​ទៀត ។ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ត្រី​កាំកុងត្រូល មេត្តា​ចុះ​ពិនិត្យ​ចំណុះ​នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ​មួ​​យ​ចំនួន​ផង​ដែរ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រសួងពាណិជ្ជកម្ម បាន​ចេញផ្សាយ​តារាង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ​តាម​បណ្តា​ស្ថានីយ៍​ប្រេង ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១១ ខែឧសភា មាន​ដូច​ជា ​៖ -​តម្លៃ​សាំង​ធម្មតា ត្រូវ​លក់​មិន​ឲ្យ​លើស​ពី ៣,៦៥០​រៀល​ក្នុង​១​លី​ត្រ -​តម្លៃ​សាំង​ស៊ុប​ពែ...

ការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះ

វិស័យវាយណភ័ណ្ឌជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាច្រើនទៀតដូចជាសំណង់ ទេសចរណ៍និង​កសិកម្ម ដែលនំាមកនូវចំណូលជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នំាៗ ប៉ុន្តែក្នុងរយៈពេលត្រីមាសទី១​ឆ្នាំ២០១៧​នេះ ការនំាចេញសម្លៀកបំពាក់ក្នុងវិស័យវេាយណភ័ណ្ឌបាននិងកំពុងដំាក្បាលចុះ គួរឲ្យព្រួយបារម្ភ ។ បើតាមមន្រ្តីនៃក្រសួងពាណិជ្ជកម្មការធ្លាក់ចុះលើវិស័យនំាចេញសម្លៀកបំពាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ ដោយសារកត្តាជាច្រើនក្នុងនោះការបញ្ជាទិញពីតំបន់អឺរ៉ុបធ្លាក់ចុះ បញ្ហាវិបត្តិនៅអឺរ៉ុប ពិសេសការ​ដែល​ប្រទេស​អង់គ្លេសចង់ចាកចេញពីសហគមន៍អឺរ៉ុបជាដើម ។ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ«អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេពីតំណាង​សមាគម​រោងចក្រកាត់ដេរ ។ កាលពីឆ្នាំ២០១៦ វិស័យកាត់ដេរបាននំាមកនូវចំណូលជាតិជិត៧ពាន់លានដុល្លារ កើនជាង១០០លានដុល្លារ​បើធៀប​នឹងឆ្នាំ២០១៥ ៕  

ជាង៦០% នៃពលរដ្ឋខ្មែរជំពាក់មីក្រូហិរញ្ញវត្ថុ

មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​( CMA) បាន​បង្ហើប​ឲ្យ​ដឹង​ថា មក​ដល់​ឆ្នាំ​២០១៧​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើ​ដល់​ប្រមាណ​១៦​លាន​នាក់​ហើយ ហើយ​ក្នុង​នោះ​២​លាន​គ្រួសារ​ស្មើនឹង​ជាង​៦០​ភាគរយ​បាន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ បើ​តាម​មន្ត្រី​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា បំណុល​ដែល​ពលរដ្ឋ​ខ្មែរ​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៣​អង្គភាព សរុប​ប្រមាណ​៣៥០០​លាន​ដុល្លារ ។ យ៉ាងណា​ក៍ដោយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧​ស្តីពីការកំណត់​អត្រា១៨​ភាគរយ​របស់រាជរដ្ឋាភិបាល​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក ហួត អៀង​តុង បាននិយាយទៀត​ថា ប្រទេស​កាន់តែ​រីក​ចម្រើន ពលរដ្ឋ​ចាយវាយ​កាន់តែ​ច្រើន​។ លោក​បន្ថែម​ថា ពលរដ្ឋ​ត្រូវការ​ខ្ចីប្រាក់​កាន់តែ​ច្រើន យក​ទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​លទ្ធភាព​បង្កើន​ប្រាក់​ចំណូល​។ លោក​បន្ត​ថា ប្រទេស​រីក​ចម្រើន ទំនិញ​កាន់តែ​សំបូរ ពលរដ្ឋ​កាន់តែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​គេ​ម្នាក់​ៗ​ក្នុង​ជីវភាព​ដ៏​សមរម្យ​មួយ​។ បើ​តាម​លោក​ប្រធាន CMA...

អ្នកភូមិរំដេងកំពុងកាក់កបនឹងរបរជីកមាស

សេចក្តីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងជំហានដំបូងមកថា ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង បាននិងកំពុងកាក់កបនឹងរបរជីករកមាសជាលក្ខណៈគ្រួសារ ។ យ៉ាងណាក៍ដោយ ប្រភពមិនបានបញ្ជាក់ច្បាស់លាស់អំពីតម្លៃនិងប្រភេទរ៉ែមាស ដែលពលរដ្ឋធ្វើអាជីវកម្ម​ជាលក្ខណៈ​គ្រួសារ​នោះទេ គ្រាន់តែថា នៅក្បែរជើងភ្នំលុង ស្ថិតក្នុងភូមិសាស្រ្តខាងលើសំបូររ៉ែមាស ព្រោះគ្រាន់​តែបើកគោយន្តកន្ត្រៃតាមផ្លូវក៍កិនរ៉ែមាសដែរតែប៉ុណ្ណោះ ។ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ ពីមន្រ្តី​មន្ទីររ៉ែនិងថាមពល ក៍ដូចជាមន្រ្តីជំនាញពាក់ព័ន្ឋប្រចំាខេត្តព្រះវិហារ ៕

អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ ជំពាក់​បំណុល​គេ​ច្រើនជាង​អ្នក​ខេត្ត

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​បង្ហាញ​ថា ទីប្រជុំជន​ធំ​ៗ​នៅ​ក្នុងប្រទេសកម្ពុជា​ ​ដែល​ជាកន្លែង​ប្រមូលផ្តុំ​ឥណទាន​ច្រើន​ជាងគេគឺទីក្រុងភ្នំពេញ ដោយ​ក្នុង​នោះ​ការ​ផ្តល់​ឥណទាន​សរុប​ក្នុង​រាជធានី​ មាន​ចំនួន​ច្រើន​ជាង​១ប៊ី​លាន​ ស្មើនឹង​ពាន់​លាន​​ដុល្លារ ខណៈ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ​មាន​ដូច​ជា ៖ ខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និង​បាត់ដំបង មាន​បរិមាណ​ឥណទាន​ ចន្លោះ​ពី​៧០០ទៅ​១,០០០​លាន​ដុល្លារ​អា​មេ​រិ​ក តែប៉ុណ្ណោះ ​។ បើតាមលោក អឿ សុធា​រ័​ត្ន នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម និង​ជា​ប្រធាន​អគ្គនាយក​ស្តីទី ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា...

អាជីវករខ្មែរព្រមានមិននំាត្រីចូលទៅថៃ

ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានសេចក្តីរាយការណ៍មកថា ក្រុមអាជីវករខ្មែរដែលរកស៊ីនំាត្រីទៅលក់​នៅផ្សារ​រុងក្លឿង ស្រុកអារញ្ញ ប្រទេសថៃជាប់ព្រំដែនប៉ោយប៉ែត បាននិយាយព្រមានថាខ្លួននឹងមិននំាត្រីទៅលក់​ឲ្យពលរដ្ឋថៃនោះទៀត ប្រសិនបើមន្រ្តីគយថៃមិនបញ្ចុះតម្លៃភាស៊ីដូចដើម ។ អាជីវករមួយចំនួនបាននិយាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមន្រ្តីគយថៃបានដំឡើងថ្លៃ​ភាស៊ីពី​៣០០ទៅដល់១៣០០បាតក្នុង១ខេង (១ខេងស្មើនឹង១០០គីឡូក្រាម)នោះរួចមក ពួកគេបានខាតបង់ក្នុងមួយថ្ងៃ​ប្រមាណ១០លានរៀល​ ។ គួរបញ្ជាក់មកដល់ពេលរសៀលថ្ងៃទី០១ ខែមីនានេះ មានរយៈពេលមួយសប្តាហ៍ហើយ មិនទាន់មាន​ដំណោះ​ស្រាយសមស្របដែលអាចទទួលយកបានទំាងសងខាងរវាងមន្រ្តីគយថៃនិងអាជីវករនោះនៅឡើយទេ​ចាប់​តំាង​អាជីវករលក់ត្រីបានផ្ទុះការតវ៉ាចាក់ត្រីចោលនៅលើស្ពានមិត្តភាពកម្ពុជា-ថៃប៉ោយប៉ែតកាលពីថ្ងៃទី២៣ ខែកុម្ភៈ​កន្លងមក ហើយក្រុមអាជីវករក៍បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ផងដែរ៕

៣ឆា្នំទៀតបា្រក់ចំណូលពីទេសចរណ៍៥ពាន់លានដុល្លារ

នៅឆ្នាំ២០២០ខាងមុខ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងប្រទេសខ្មែររំពឹងថានឹងកើនឡើង៧លាននាក់ ដែល​នំា​មកនូវប្រាក់ចំណូលប្រមាណ៥០០០លានដុល្លារអាមេរិក និងឱកាសការងារកើនដល់ជាង១លាននាក់។ នេះបើតាមការបញ្ជាក់អះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ដែលប្រព្រឹត្តធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ​ឆ្នាម២០១៧ ក្រោម​ប្រធានបទ « ទីក្រុងផ្តល់ភាព​កក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» ។ បើតាមលោក ហ៊ុន សែនដដែល ក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានទទួលទេសចរជាង ៥លាន៤សែននាក់ ដែលនាំមកនូវប្រាក់ចំណូលជាង ៣,៤០០លានដុល្លារ៕

អំបិលធ្លាក់ថ្លៃ មន្រ្តីអត់ខ្វល់

អ្នកផលិតអំបិលក្នុងខេត្តកំពតនិងកែប បានរអ៊ូរទំានិងសម្តែងក្តីអស់សង្ឃឹមយ៉ាងខ្លំាង​ដោយសារតម្លៃអំបិល​បាន​ធ្លាក់ថ្លៃ និងគ្មានទីផ្សារ ។ ប្រភពពីសហគមន៍អ្នកផលិតអំបិលបានឲ្យដឹងថា ការផលិតអំបិលនៅឆ្នាំ២០១៧នេះ អាចលើសផែនការកំណត់ ប៉ុន្តែអំបិលក្នុងស្រុកពិបាកប្រកួតប្រជែងជាមួយអំបិលនំាចូលពីយួននិងសៀមយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ។ ប្រភពបន្តថា បច្ចុប្បន្នតម្លៃអំបិលក្នុងស្រុកធ្លាក់ថ្លៃក្នុង១បាវ២០០០រៀល ខណៈអំបិលនំាចូលពីយួននិងសៀម​មានតម្លៃថោកជាងនិងវាយលុកទីផ្សារយ៉ាងខ្លំាង ធ្វើឲ្យអំបិលសល់រាប់តោននៅក្នុងឃ្លំាង ដោយសារតែគ្មាន​ទីផ្សារ ហើយថាអំបិលប្រភេទលេខ១ លក់ចេញជាមធ្យមតម្លៃ១២៦០០រៀលក្នុង១គីឡូក្រាម លេខ២ តម្លៃ​១០៦០០រៀល និង អំបិលលេខ៣ តម្លៃ ៨៦០០រៀលក្នុង១គីឡូក្រាម ។ បើតាមប្រជាសហគមន៍អ្នកផលិតអំបិលបានឲ្យដឹងថា ក្នុង១ឆ្នាំៗតម្រូវការអំបិលនៅក្នុងស្រុកស្ថិត​ក្នុងចន្លោះ​៩ទៅ១០ម៉ឺនតោន ហើយកាលពីឆ្នាំ២០១៦ តម្រូវការអំបិលមានជិត១០ម៉ឺនតោន ខណៈទិន្នផលប្រចំា​ជាង​១២ម៉ឺន​តោន ។ សូមបញ្ជាក់ថា ផ្ទៃដីផលិតអំបិលនៅក្នុងខេត្តកំពតនិងកែបមានជាង៤៥០០០ហិកតា...

ត្រីយួនចិញ្ចឹមឆ្លងកាត់ខ្មែរចូលដល់ថៃហើយ

ប្រភពពីសមត្ថកិច្ចនៅភាគខាងកើតប្រទេសខ្មែរបានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗត្រីចិញ្ចឹមច្រើនប្រភេទ​នំាចូល​ពី​ប្រទេស​យួនមិនក្រោម២០០តោននោះទេ ខណៈនេះជនជាតិយួនបែរជានំាត្រីស្រែពីកម្ពុជាទៅវិញ​រាប់តោន​វិញ​ផងដែរ ។ បើតាមអាជីវករលក់ត្រីក៍បានឲ្យដឹងដែរថា ត្រីដែលនំាចូលពីយួនមិនត្រឹមតែតម្រូវការលក់នៅលើទីផ្សារ​ក្នុង​ប្រទេសខ្មែរនោះទេ ថែមទំាងនំាចេញទៅដល់ព្រំដែនប៉ោយប៉ែតចូលដីថៃនោះថែមទៀត ដើម្បីឲ្យពលរដ្ឋ​សៀម។ ចំណែកឈ្មួញសៀម ក៍នំាត្រីចូលមកលក់ឲ្យខ្មែររាប់សិបតោនដែរក្នុងមួយថ្ងៃៗ នៅព្រំដែនខេត្ត​បន្ទាយមានជ័យ បានត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យជាដើម ។ សេចក្តីរាយការណ៍បានបន្តថា ត្រីចិញ្ចឹមដែលឈ្មួញយួននំាចូលរួមមានប្រភេទត្រី ​ក្រហម ត្រី​ប្រា ត្រី​រ៉ស់ ត្រី អណ្តែង ត្រី​ឆ្ពិន ត្រី​ទី​ឡាប​យ៉ា និង​ត្រី​ដៀប ហើយ​បន្ទាប់​ពី​លក់​អស់​ពួក​ឈ្មួញ​ទាំងនោះ​បាន​ប្រមូល​ទិញ​ត្រី​ពី​ខ្មែរ​ទៅ​ប្រទេស​ខ្លួន​វិញ​ដូច​ជា ត្រី​រ៉ស់ ត្រី​ស្លាត ត្រី​កេះ...