រដ្ឋាភិបាលគ្រោងសង់«ទីក្រុងនាគរាជសម្តេចតេជោ» តម្លៃ៨០ពាន់លានដុល្លារ

រដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា «​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ​។ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿ​ង សុ​ភ័​ណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ទំហំ​ផ្ទៃដី​ពី​២ ទៅ​៣​ម៉ឺន​ហិ​កតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​៣​ដែល​បាន​ចាប់អារម្មណ៍​លើ​គម្រោង​នេះ តែ​មិន​ទាន់​ប្រាកដប្រជា​ទេ ប៉ុន្តែ​បើ​ពួក​គេ​ប្រាកដប្រជា​ទាល់តែ​ពួក​គេ​ទម្លាក់​លុយ​ចូល​មក​។ លោក​បន្ត​ថា ៖ «​ការ​សាងសង់​ទីក្រុង​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ពេល​ណា​មាន​ថវិកា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ចំណាយ​ទឹកប្រាក់​ច្រើន​បែប​នេះ​ទេ ទើប​យើង​ចង់​បានការ​សហការ​ពី​វិស័យ​ឯកជន​»​។ លោក​បន្ត​ថា ៖ «​ទីក្រុង​ថ្មី​នេះ​អាច​នឹង​ចំណាយ​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សាងសង់ ប្រសិនជា​មាន​ថវិកា​គ្រប់គ្រាន់...

រយៈពេល២៤ឆ្នំា ខ្មែរជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ

គិត​ចាប់ពី​ឆ្នាំ ១៩៩៣ មក​ដល់​ឆមាស​ទី​១​នៃ ឆ្នាំ ២០១៧​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៩២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​រយៈពេល​ដដែល​នេះ​ដែរ ( ពី ១៩៩៣​ដល់ ២០១៧) រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល (​ប្រាក់​ខ្ចី​គេ​) ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​វិញ បាន​ចំនួន ១០១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ប្រាក់​កម្ចី ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ក្នុង​រយៈពេល ២៤​ឆ្នាំ បាន​យក​មក​អភិវឌ្ឍន៍ ក្នុង​វិស័យ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ ប្រមាណ​ជា ៨៧.១២​ភាគរយ និង វិស័យ​ផ្សេង​ៗ​ទៀត​ចំនួន...

តំាងពីបិណ្ឌទី១មក យួនចំណេញរាប់លានដុល្លារពីការនំាចូលបន្លែ

មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ខ្មែរ​-​យួន​បាន​និយាយ​ថា បន្លែ​និង​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស វៀតណាម មាន​ចំនួន​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ថា​អំឡុង​ពេល​ដែល​យួន​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​និង​កំពុង​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ដែល​តាម​ទំនៀមទម្លាប់​ខ្មែរ​តែង​ប្រារ​ព្វ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​រោច​ដល់​ថ្ងៃ​ទី​១៥​រោច ខែភទ្របទ​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​២០១៧​នេះ ថ្ងៃ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ង​ទី​២១ ខែកញ្ញា​នោះ ឈ្មួញ​ជនជាតិ​យួន​និង​រដ្ឋាភិបាល​យួន​បាន​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ពី​ការ​នាំ​បន្លែ​និង​ផ្លែ​ឈើ​ចូល​ប្រទេស​ខ្មែរ​។ សូម​បញ្ជាក់​ថា កន្លង​មក​បើ​តាម​ក្រុម​មន្ត្រី​ជំនាញ​ខាង​វិស័យ​កសិកម្ម​នៃ​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយ​ថា កម្ពុជា​បាន​នាំ​បន្លែ​ពី​ប្រទេស​វៀតណាម​ប្រមាណ​៨០​ភាគរយ ក្នុង​នោះ​គ្រាន់តែ​ស្លឹកគ្រៃ​ក្នុង​មួយ​ថ្ងៃ​៥០​តោន និង​ក្រូចឆ្មារ​ជាង​១០​តោន ។ ចំណែក​ក្រុម​អ្នក​សេដ្ឋវិទូ​ផ្នែក​កសិកម្ម​បាន​និយាយ​ថា មាន​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ មិន​អាច​ផលិត​កសិកម្ម​ដោយ​ខ្លួនឯង​បាន​ដូច​ជា​៖ កសិករ​មិន​ទាន់​ទទួល​បាន​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​គ្រប់គ្រាន់ កង្វះខាត​ប្រព័ន្ធ​ធា​រាស្ត្រ កង្វះ​ការ​ផ្សព្វផ្សាយ និង​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ផលិត​ជាដើម​។ ជាង​នេះ​ទៀត បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល​របស់​ខ្លួន ក៍​មិន​មាន​ភាព​ច្បាស់លាស់ ឬ...

ឆ្នេរអូរឈើទាលជិតក្លាយជាកម្មសិទ្ឋិពីការវិនិយោគរបស់ក្រុមហ៊ុនចិន

ក្រុម​អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​មួយ​ផ្នែក​នៃ​ឆ្នេរ​អូរ​ឈើទាល​ដ៏​មាន​ប្រជាប្រិយភាព​របស់​ក្រុងព្រះសីហនុ បាន​រុះរើ​តូប​លក់ដូរ​របស់​ពួក​គេ ដោយសារ​កិច្ចសន្យាជួល​បាន​ផុតកំណត់ ហើយ​ជំនួស​មក​វិញ​ជាមួយនឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​។ នេះ​បើ​តាម​ប្រភព​នៅ​ខាងក្នុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។ លោក ប្រាក់ វិសាល នាយករង​ផ្នែក​រដ្ឋបាល​នៃ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា គម្រោង​ថ្មី​នេះ​កើតឡើង​ដោយសារ​ការ​វិនិយោគ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ចិន ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា Royal Group ដែល​មាន​លោក​មហាសេដ្ឋី គិត ម៉េ​ង ជា​ប្រធាន​។ លោក​បាន​ថ្លែង​ថា​៖ «​ឥឡូវ ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម​រុះរើ​ហាង​ចាស់​ៗ​ចេញ​ជា​មុន​សិន ដោយ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នកលក់​»​។ លោក​បាន​បន្ថែម​ថា​៖ «​នេះ​មិន​បាន​បង្ក​បញ្ហា​ណាមួយ​នោះ​ទេ ពីព្រោះ​ការ​ចាកចេញ​នេះ​មាន​មូលដ្ឋាន​លើ​ការ​បញ្ចប់​កិច្ចសន្យាជួល​ជាមួយ​ម្ចាស់​អាជីវកម្ម​»​។ លោក​បាន​បន្ថែម​ថា ការ​រុះរើ​សំណង់​លក់ដូរ​នៅ​តាម​តំបន់ឆ្នេរ​នេះ​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​មុន​។ លោក​បាន​បន្ថែម​ថា អាជីវកម្ម​ភាគច្រើន​ដែល​បាន​បាត់បង់​កិច្ចសន្យាជួល​របស់​ពួក​គេ នៅ​តាម​ឆ្នេរ​អូរ​ឈើទាល គ្រោង​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​លក់ដូរ​របស់​ពួក​គេ​ទៅ​កាន់​តំបន់ឆ្នេរ​អូរ​ឈើទាល​ដដែល​ដែល​នៅ​ក្បែរ​នោះ ហើយ​មាន​តែ​២-៣​គ្រួសារ​ប៉ុណ្ណោះ​ដែល​ឈ្លោះប្រកែក​គ្នា​នៅ​ពេល​ដែល​លិខិត​បណ្តេញចេញ​បាន​ទៅ​ដល់​។ លោក​បាន​ថ្លែង​ថា លោក​សង្ឃឹមថា...

រកឃើញកំណប់រ៉ែមាសបន្ថែមនៅខេត្តព្រះវិហារ

រ៉ែ​មាស​និង ស្ពាន់ ត្រូវ​បាន​ក្រុមហ៊ុន​រុករក​រ៉ែ Geopacific Resources មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី បាន​រក​ឃើញ​នៅ​ការដ្ឋាន​ខួង​រក​រ៉ែ​របស់​ខ្លូ​ន​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ បើ​តាម​ភ្នំពេញ​ប៉ុស្តិ៍ ក្រុមហ៊ុន Geopacific បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា តំបន់​ថ្មី​នៃ​កំណប់​រ៉ែ​មាស និង​ស្ពាន់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការដ្ឋាន​អណ្ដូងរ៉ែ​១១៨ របស់​ខ្លួន នៅ​គម្រោង Kou Sa របស់​ក្រុមហ៊ុន​នៅ​ខេត្តព្រះវិហារ ជា​ការ​រក​ឃើញ​លើក​ទី​ពីរ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាលពី​ខែមករា​។ រ៉ែ​មាស និង​ស្ពាន់ ដែល​បាន​រុករក​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អណ្ដូងរ៉ែ​ជម្រៅ​រាក់ ដែល​ជា​ធម្មតា​មាន​ទំហំ​តូច ប៉ុន្តែ​មាន​រ៉ែ​កម្រិត​ខ្ពស់​។ កំណប់​រ៉ែ​ប្រភេទ​នេះ​ទំនងជា​កើត​ចេញពី​ការ​ចរាចរណ៍​ទឹក​ស្រទាប់​ខាងក្រោម ដែល​បំបែក​ភាគ​ផ្សំ​សរីរាង្គ​នៅ​ក្នុង​ដី...

សង្ស័យមានមេរោគក្នុងម្សៅទឹកដោះគោ AD និង Mama

ក្រុម​ហ៊ុ ន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ប្រមូល​ម្សៅ​ទឹកដោះគោ​ទារក​ចំនួន​ពីរ​ប្រភេទ ពី​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មក​វិញ ដែល​អាច​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃនេះ​។ ការ​ប្រមូល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Lactalis ដែល​ជា​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក និង​អាជ្ញាធរ​បារាំង បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ទឹកដោះគោ Lactalis ទូ​ទាំង​ពិភពលោក​ប្រមូល​ផលិត​ទាំងនោះ​ពី​ទីផ្សារ​មក​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ផលិតផល​ខ្លះ​របស់​ក្រុមហ៊ុន​នេះ មាន​មេរោគ​និង​ខ្លះ​ទៀត​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ ក្រុមហ៊ុន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​នាំ​ចូល​ម្សៅ​ទឹកដោះគោ Celia...

រដ្ឋមន្រ្តីផែនការថាសេដ្ឋកិច្ចខ្មែរជាប់លេខ៦លើពិភពលោក

លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បុ​ថ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្បូង ត្បូង និង​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​រយៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ថា នៅ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​ហក់​ឡើង​ចំណាត់ថ្នាក់​ទី​៦ នៅ​លើ​ពិភពលោក ។ បើ​តាម​លោក​រដ្ឋមន្ត្រី​ដដែល ប្រទេស​កម្ពុជា​សម្រេច​បានការ​អភិវឌ្ឍ​យ៉ាង​ធំធេង ក្នុង​បណ្តា​ទសវត្សរ៍​ចុង​ក្រោយ​នេះ គឺ​ចាប់តាំងពី​ឆ្នាំ​1994 ដល់​ឆ្នាំ​2015 កម្ពុជា​មាន​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន 7.6​ភាគរយ ក្នុង​ឋានៈ​ជា​ប្រទេស​មាន​កំណើន​លឿន​ជាងគេ​បង្អស់​សម្រាប់​រយៈពេល​នោះ ។ លោក​បន្ត​ទៀត​ថា «​ក្រៅពី​ការ​សម្រេច​បាន​កំណើន GDP...

អ្នក​វិនិយោគ​ចិន​ ​កំពុង​លឹបលៗ​ នៅ​ខេត្ត​សៀមរាប

ខណៈ​ខេត្តសៀមរាប​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ និង​ជា​ប៉ូ​ល​ទេសចរណ៍​ទី ១ នៅ​កម្ពុជា​នោះ​អ្នក​វិនិយោគ​ចិន​ហាក់​លឹប​ល​ៗ និង​មិន​ទាន់​មានការ​វិនិយោគ​អ្វី​ជា​ដុំ​កំភួន​នៅ​ខេត្តសៀមរាប​នៅឡើយ​ទេ​។ លោក ចៅ សេង​ថៃ អគ្គនាយក​ក្រុមហ៊ុន Goal Property Service ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុមហ៊ុន​ចិន​ច្រើន​បាន​ចូល​មក​វិនិយោគ​នៅ​ខេត្តសៀមរាប ក្រៅពី​ក្រុមហ៊ុន​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ស្ថិត​ក្នុងស្រុក​សូទ្រនិគម​នោះ​ទេ​។ លោក​បន្ត​ថា សម្រាប់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក​បាន​ទិញ​ដី​ពុះ​ឡូត៍​លក់ ហើយ​គ្រោង​បង្កើត China Town នៅ​ក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ពេល​នេះ​ហាក់​មិន​មាន​សកម្មភាព​អ្វី​ធំ​ដំ​នៅឡើយ​ទេ​។ លោក​និយាយ​ថា​៖ «​ខ្ញុំ​ឮ​មាន​គម្រោង​វិនិយោគ​របស់​ចិន ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​គឺ​គ្រាន់តែ​ទិញ​ដី​ទុក​ចោល​មិន​មាន​សកម្មភាព​សាងសង់​អ្វី​នោះ​ទេ​»​។ អគ្គនាយក​ក្រុមហ៊ុន Goal Property Service...

មហាសេដ្ឋី Jack Ma ទិញដីនៅខេត្តព្រះសីហនុ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ចេញពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ក្រសួង​ដែនដី​នរ​គ​រូប​នី​យ​កម្ម​និង​សំណង់ សេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​នៅឡើយ​ទេ បន្ទាប់​ពី​លេចឮ​ព័ត៌មាន​ថា​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា ( Jack Ma) បាន​ដាក់​លុយរាប់​លាន​ដុល្លារ​ទិញ​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​វិនិយោគ ។ ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា​លោក ជេ​ក ម៉ា ទិញ​ដី​ឆ្នេរ​អូរ​ត្រេះ​និង​ដី​ជា​ច្រើន​ហិ​កតា​ទៀត​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឲ្យ​តម្លៃ​ដី​បាន​ឡើងថ្លៃ​ខ្ពស់​មិន​ចាញ់​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ ។ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន ធ្លាប់​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​កា​ទិញ​ដី​របស់​លោក ជេ​ក ម៉ា នោះ​នៅឡើយ​ទេ...

ហ៊ុន សែន ថាកម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​មោទនភាព​ដោយ​ថា ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ត្រូវ​បាន​គេ​ស្គាល់​និង​ចាត់ទុកជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី ។ បើ​តាម​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង​។ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការ​វាយតម្លៃ​ស​មិ​ទ្ឋ​ផល​៥​ឆ្នាំ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ។ ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន EMC លោក ងែ​ត ជូ បាន​មាន​ប្រសាសន៍​ថា...

រដ្ឋាភិបាលប្រកាសបិទការនំាខ្សាច់ពីកោះកុងទៅបរទេស

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​មួយ​ដោយ​ធ្វើការ​ហាមឃាត់​ការ​នាំ​ចេញ​នូវ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ក្នុង​ទឹកដី​ខេត្តកោះកុង​ទៅ​លក់​នៅ​ក្រៅប្រទេស​។ សេចក្តី​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៧ បាន​សម្រេច​ថា​៖ «​បញ្ឈប់​ជា​ស្ថាពរ ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង​ចេញ​ទៅ​ក្រៅប្រទេស​»​។ ការ​នាំ​ចេញ​ខ្សាច់​គឺជា​រឿង​ដ៏​ចម្រូងចម្រាស​មួយ​ពិសេស​បន្ទាប់​ពី​មានការ​បង្ហាញ​របាយការណ៍​នាំ​ខ្សាច់​ចេញ​ផ្សេង​ៗ​គ្នា​ទៅ​ប្រទេស​សិង្ហ​បុរី​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​អះអាង​ថា​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល​បាន​បដិសេធ​៕

ម្រេចកំពតគុណភាពខ្ពស់ ល្បីរហូតពួកអឺរ៉ុបហៅ«មាសខ្មៅ»

ជា​មោទនភាព​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ពិសេស​ប្រជាពលរដ្ឋ​និង​អាជីវករ​លក់​និង​ដាំ​ដំណាំ​ម្រេច​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ផ្សាយ​ថា ម្រេច​ខ្មែរ​ដាំ​ដុះ​នៅ​ក្នុង​ខេត្តកំពត​បាន​និង​កំពុង​ល្បីល្បាញ​នៅ​ទ្វីបអឺរ៉ុប ដោយសារ​មានគុណ​ភាពល្អ​បំផុត​និង​មាន​តម្លៃ​ថ្លៃ​គ្មាន​គូ​ប្រៀប ដោយ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៤២៥​ដុល្លារ ខណៈ​ម្រេច​យួន​លក់​បាន​តែ​១​គីឡូក្រាម ៨​ដុល្លារ​ប៉ុណ្ណោះ និង​ដាក់​ឈ្មោះ​ម្រេច​ខ្មែរ​ថា​«​មាស​ខ្មៅ​»​។ បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ប្រទេស​ខ្មែរ​ទើបតែ​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ពីរ​មុខ​គត់​គឺ​ម្រេច​កំពត​និង​ស្ករត្នោត​កំពង់ស្ពឺ ក៍ប៉ុន្តែ​ផលិតផល​នៅ​កម្ពុជា​គួរ​ជាទី​ចាប់អារម្មណ៍​នៅ​ទីផ្សារ​អឺរ៉ុប បើ​ទោះបីជា​ថៃ​នាំមុខ​ខាង​ផលិតផល​សម្គាល់​ភូមិសាស្ត្រ មាន​៨៩​មុខ​នៅ​ក្នុង​តំបន់​អាស៊ាន​ក្តី ខណៈ​ម៉ា​ឡេ​ស៊ី​៧៣​មុខ វៀតណាម​៥៥​មុខ​និង​ឥណ្ឌូ​នេ​ស៊ី​៥២​មុខ ។ បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ដដែល​បាន​កើត​សរសើរ​ម្រេច​កំពត រហូត​ដល់​ចុងភៅ​មួយ​រូប​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​ធ្វើកា​រ៉េ​ម​ដាក់​គ្រឿងផ្សំ​ម្រេច​កំពត ហើយ​ពោល​ពាក្យ​ថា​ម្រេច​កំពត​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​គ្មាន​គូ​ប្រៀប ៕

អំបិលធ្លាក់ថ្លៃ មន្រ្តីអត់ខ្វល់

អ្នកផលិតអំបិលក្នុងខេត្តកំពតនិងកែប បានរអ៊ូរទំានិងសម្តែងក្តីអស់សង្ឃឹមយ៉ាងខ្លំាង​ដោយសារតម្លៃអំបិល​បាន​ធ្លាក់ថ្លៃ និងគ្មានទីផ្សារ ។ ប្រភពពីសហគមន៍អ្នកផលិតអំបិលបានឲ្យដឹងថា ការផលិតអំបិលនៅឆ្នាំ២០១៧នេះ អាចលើសផែនការកំណត់ ប៉ុន្តែអំបិលក្នុងស្រុកពិបាកប្រកួតប្រជែងជាមួយអំបិលនំាចូលពីយួននិងសៀមយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ។ ប្រភពបន្តថា បច្ចុប្បន្នតម្លៃអំបិលក្នុងស្រុកធ្លាក់ថ្លៃក្នុង១បាវ២០០០រៀល ខណៈអំបិលនំាចូលពីយួននិងសៀម​មានតម្លៃថោកជាងនិងវាយលុកទីផ្សារយ៉ាងខ្លំាង ធ្វើឲ្យអំបិលសល់រាប់តោននៅក្នុងឃ្លំាង ដោយសារតែគ្មាន​ទីផ្សារ ហើយថាអំបិលប្រភេទលេខ១ លក់ចេញជាមធ្យមតម្លៃ១២៦០០រៀលក្នុង១គីឡូក្រាម លេខ២ តម្លៃ​១០៦០០រៀល និង អំបិលលេខ៣ តម្លៃ ៨៦០០រៀលក្នុង១គីឡូក្រាម ។ បើតាមប្រជាសហគមន៍អ្នកផលិតអំបិលបានឲ្យដឹងថា ក្នុង១ឆ្នាំៗតម្រូវការអំបិលនៅក្នុងស្រុកស្ថិត​ក្នុងចន្លោះ​៩ទៅ១០ម៉ឺនតោន ហើយកាលពីឆ្នាំ២០១៦ តម្រូវការអំបិលមានជិត១០ម៉ឺនតោន ខណៈទិន្នផលប្រចំា​ជាង​១២ម៉ឺន​តោន ។ សូមបញ្ជាក់ថា ផ្ទៃដីផលិតអំបិលនៅក្នុងខេត្តកំពតនិងកែបមានជាង៤៥០០០ហិកតា...

តោះស្អែកទៅជិះកាណូតដឹកអ្នកដំណើរភ្នំពេញ-តាខ្មៅ

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ កាណូត​ដឹក​អ្នកដំណើរ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ស្អែក​នេះ ។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា កាណូត​ដឹក​អ្នកដំណើរ តាម​ផ្លូវទឹក​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ ត្រូវ​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នៅ​ថ្ងៃស្អែក​នេះ ដោយ​មាន​កំពង់​ផែ​៦​ទីតាំង និង​កាណូត​ចំនួន​២​គ្រឿង នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ក្រៅពី​នោះ​ក៏​មាន​កាណូត​ចាស់​ៗ​ចំនួន​២​គ្រឿង​ទៀត ដែល​សរុប​ទាំងអស់​មាន​ចំនួន​៤​គ្រឿង​។ ទីតាំង​សម្រាប់​ចំណត​នាវា​អ្នកដំណើរ​រវាង​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់ រួម​មាន​៖...

ព្រលានយន្តហោះថ្មី តម្លៃជិត១ពាន់លានដុល្លារ គ្រោងចុះហត្ថលេខាឆាប់ៗនេះ

ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រ​លាន​យន្តហោះ​ថ្មី​ខេត្តសៀមរាប ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ ៩០០ លាន​ដុល្លារ ត្រូវ បាន​បង្ហាញ និង ដាក់​ឆ្លង​លោកនាយក ហ៊ុន សែន ដើម្បី​ចុះហត្ថលេខា​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់ លោកនាយក​រដ្ឋមន្ត្រី​ចិន លឺ ខឺ ឈាង នាយក​រដ្ឋមន្ត្រី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ១២ ខែមករា ឆ្នាំ​២០១៨ ។ ប្រភព​បន្ត​ថា​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ គ្រោង​ស្ថាបនា​នៅ​លើ​ផ្ទៃដី​ជាង ៧០០ ហិ​កតា ដោយ បោះទុន​វិនិយោគ​លើ​ទឹកប្រាក់ ៨៨០...

ដំឡូងមីធ្លាក់ថ្លៃ មន្រ្តីខ្មែរអត់ខ្វល់

សេចក្តីរាយការណ៍ពីខេត្តជាប់ព្រំដែនបានឲ្យដឹងថា តម្លៃដំឡូងមីបាននិងកំពុងធ្លាក់ថ្លៃយ៉ាងគំហុក ធ្វើឲ្យកសិករ​ខ្មែរ​ស្ទើរក្អួតឈាម និង មួយចំនួនតូចប៉ងធ្វើអត្តឃាត ដោយសារតែពិបាកចិត្តជាប់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ។ ប្រភពពីខេត្តរតនគិរីបានស្រង់សម្តីកសិករឲ្យដឹងថា តម្លៃ​ដំឡូង​មី​ស្ងួត​បច្ចុប្បន្ន​ក្នុង១គីឡូក្រាមតម្លៃត្រឹមតែ​៣៧០​ទៅ៤០០​រៀលប៉ុណ្ណោះ  ខណៈដែលកាលពី​ឆ្នាំ​២០១៦​កន្លងទៅ ​តម្លៃ​ដំឡូង​មី​ថ្លៃពី៥៨០ទៅ៦១០​រៀល​ក្នុង​១​គីឡូក្រាម ។ ឪ សេចក្តីរាយការណ៍បន្តថា ដោយសារ​តែ​តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ទាប​ជាងបណ្តា​ឆ្នាំ​មុន​ៗ​ នាំ​អោយ​ប្រជា​កសិករ​ខាតឡុងចុងមិនរួចថ្លៃដើម ហើយម្នាក់ជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ វ័ណ្ដ​ក​​ ដោយសារ​តែ​ពួក​គាត់​ខ្ចី​លុយ​មក​ប្រើប្រាស់​ក្នុង​ការ​ទិញ​ពូជ ជី និង​ជួល​កម្មករ​ជាដើម​ ។ ដោយឡែក ប្រជាកសិករដាំដំឡូងមីក្នុងខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង និងខេត្តពោធិ៍​សាត់​ជាដើម ក៍កំពុងប្រឈមនឹងការខាតបង់...

ព្រឹកនេះ រដ្ឋាភិបាលដាក់ឲ្យដំណើរការរថភ្លើងពីសិរីសោភ័ណ-បាត់ដំបង

កំណាត់​ផ្លូវដែក​ប្រវែង​ប្រមាណ ៦៥​គីឡូម៉ែត្រ​នេះ​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ក្រុង​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ផ្លូវការ​ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវដែក​ខាងលើ​ត្រូវ​ចំណាយ​ថវិកា​ជួសជុល និង​សាងសង់​ឡើង​វិញ​ជិត ៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​។ ផ្លូវដែក​ចាប់ពី​សិរី​សោភ័ណ​-​បាត់ដំបង មាន​១០​ស្ថានីយ រួម​មាន​៖ សិរី​សោភ័ណ មង្គល​បូ​រី ចំការ​ចេក ភ្នំ​តូច ទួល​សំរោង ជ្រោយ​ស្តៅ ជណ្តើរស្វា អូរ​តា​គី សៀម និង​បាត់ដំបង ។ កំណាត់​ផ្លូវដែក​នេះ​មាន​ផ្លូវ​ឆ្លងកាត់​សរុប​ចំនួន ១១៣​កន្លែង...

ធនាគារ​ជាតិ​បញ្ចេញ​ជិត១ពាន់លានដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ បាន​បញ្ចេញ​ប្រាក់​រៀល​ដែល​មាន​តម្លៃ​ស្មើ ៩១៥​លាន​ដុល្លារ ក្នុង​ការ​ធ្វើ​អន្តរាគមន៍​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​រៀល ធៀប​នឹង​ប្រាក់​ដុល្លារ តាម​រយៈ​ការ​ទិញ​យក​ប្រាក់​ដុល្លារ​ពី​ទីផ្សារ​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ធនាគារជាតិ​ចេញផ្សាយ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​។ ទំហំ​ទឹកប្រាក់​នេះ​បង្ហាញ​ពី​កំណើន ១១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ការ​បញ្ចេញ​ប្រាក់​រៀល​ទិញ​យក​ប្រាក់​ដុល្លារ​ពី​ទីផ្សារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការ​ទីផ្សារ និង​ស្ថានភាព​សេដ្ឋកិច្ច ដែល​ធនាគារកណ្តាល​មួយ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​បាន​កើនឡើង​ប្រហែល ៦,៩​ភាគរយ​នៅ​ឆ្នាំ​២០១៧ ដែល​គាំទ្រ​ជា​ចម្បង​ដោយ​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​វិស័យ​ធនាគារ​។ ធនាគារជាតិ​បាន​ឲ្យ​ដឹង​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​ថា កំណើន​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​តម្រូវការ​ប្រាក់​រៀល​ក្នុង​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន និង​កំណើន​ជឿ​ទុកចិត្ត​របស់​សាធារណៈជន​មក​លើ​ប្រាក់​រៀល​។ ធនាគារ​នេះ​បាន​បន្ត​ថា អន្តរាគមន៍​នេះ​បាន​ជួយ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​មាន​ស្ថិរភាព ដែល​ស្ថិត​ក្នុង​អត្រា​ជា​មធ្យម ៤០៥០ រៀល​ក្នុង​មួយ​ដុល្លារ​អាមរ​រិ​ក ដែល​បាន​បង្ហាញ​ពី​កំណើន...

ស្ករត្នោត​កំពង់ស្ពឺ កំពុង​ត្រូវប៉ាន់ មួយ​រដូវ​រក​ចំណូល​បាន​ដល់​៣,០០០​ដុល្លារ

ភ្នំពេញ​ ៖ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧ កន្លង​មក​ស្ទើរតែ​មិន​គ្រប់​តម្រូវការ​នាំ​ចេញ​ដោយ សារ​ការផលិត​ស្ករត្នោត​មានគុណ​ភាព​ផលិត​នៅ​មាន​កំរិត ទិន្នផល​ស្ករត្នោត​ខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំនេះមានការកើនឡើងខ្ពស់ ហើយនឹងបន្ត​កើនឡើងកាន់តែច្រើននា​ឆ្នាំ​២០១៨ ។ លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកំពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី ពេល​ថ្មី​ៗ​នេះ​ថា ស្ករត្នោត​របស់​សមាគម​ស្ទើរតែ​គ្មាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ ។ ហើយ​មិន​រញ៉េរញ៉ៃ ទៅ​ឡូ​កឡំ​ជាមួយ​ស្ករ​ក្រហម​លក់​នៅ​ក្នុង​ផ្សារ​ដេប៉ូ​នោះ​ដែរ ។ ស្ករត្នោត ស្ករ​ក្រហម​របស់​សមាគម​ន៍ នៅ​ខេត្តកំពង់ស្ពឺ គឺ​មាន​ក្រុមហ៊ុន​៨ សំរាប់​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​ស្ករ​សំរាប់​នាំ​ចេញ​ទាំងអស់​ ។ ប៉ុន្តែ​សមាជិកសមាគម​យើង ផលិត​ស្ករត្នោត​ស្ទើរតែ​មិន​បាន​គ្រប់​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន ។ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧...

អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ ជំពាក់​បំណុល​គេ​ច្រើនជាង​អ្នក​ខេត្ត

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​បង្ហាញ​ថា ទីប្រជុំជន​ធំ​ៗ​នៅ​ក្នុងប្រទេសកម្ពុជា​ ​ដែល​ជាកន្លែង​ប្រមូលផ្តុំ​ឥណទាន​ច្រើន​ជាងគេគឺទីក្រុងភ្នំពេញ ដោយ​ក្នុង​នោះ​ការ​ផ្តល់​ឥណទាន​សរុប​ក្នុង​រាជធានី​ មាន​ចំនួន​ច្រើន​ជាង​១ប៊ី​លាន​ ស្មើនឹង​ពាន់​លាន​​ដុល្លារ ខណៈ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ​មាន​ដូច​ជា ៖ ខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និង​បាត់ដំបង មាន​បរិមាណ​ឥណទាន​ ចន្លោះ​ពី​៧០០ទៅ​១,០០០​លាន​ដុល្លារ​អា​មេ​រិ​ក តែប៉ុណ្ណោះ ​។ បើតាមលោក អឿ សុធា​រ័​ត្ន នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម និង​ជា​ប្រធាន​អគ្គនាយក​ស្តីទី ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា...

រដ្ឋជំពាក់បរទេសជាង៥ពាន់លានដុល្លារ ឯពលរដ្ឋជាង២លាននាក់ជំពាក់ធនាគារ

រាជរដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​២០១៥ បំណុល​បរទេស​ដែល​កម្ពុជា​ជំពាក់​មាន​ចំនួន​ជាង​៥០០០​លាន​ដុល្លារ ក្នុងនោះជំពាក់ចិនច្រើនជាងគេ ខណៈ​ខាង​មន្ត្រី​សង្គម​ស៊ី​វិល​និង​បក្ស​ប្រឆាំង​មួយ​ចំនួន​ថា​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​៧០០០​ទៅ​៨០០០​លាន​ដុល្លារ ។ ដោយឡែក ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្សូ​រ៉ូ​កម្ពុជា ដែល​មាន​សមាជិក​មក​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​១៣២ ស្ថាប័ន បាន​បង្ហាញ​របាយការណ៍​ថា មក​ដល់​ឆ្នាំ​២០១៦ ពលរដ្ឋ​កម្ពុជា​ចំនួន ២ ០៩៧ ៨៥៣​នាក់ បាន​ជំពាក់​បំណុល​ធនាគារ​ក្នុង​ទឹកប្រាក់​ចំនួន ១២,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​រាជធានី​ភ្នំពេញ​ទទួល​កម្ចី​សរុប​ច្រើន​ជាងគេ​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ខេត្តសៀមរាប កណ្តាល បាត់ដំបង កំពង់ចាម មាន​ទឹកប្រាក់​កម្ចី​ចន្លោះ​ពី​៥០០ ទៅ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អ្នកនំាពាក្យថាតម្លៃប្រេងសំាងសព្វថ្ងៃមិនទាន់ធ្ងន់ធ្ងរទេ

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ជា​ខេមរភាសា​អំពី​តម្លៃ​ប្រេង​ដែល​អ្នក​ប្រើប្រាស់​ថា​កំពុង​តែ​ឡើងថ្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា បញ្ហា​តម្លៃ​ប្រេង​នា​ពេល​នេះ​មិន​ទាន់​ធ្ងន់ធ្ងរ​នោះ​នៅឡើយ​ទេ ហើយក៍​មិន​ទាន់​ពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវ​លូកដៃ​ចូល​អន្តរាគមន៍​ដើម្បី​កំណត់​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​នោះ​ដែរ ។ ដោយឡែក ទាក់ទង​ទៅ​នឹង​ស្ថានីយ៍​ប្រេង​មួយ​ចំនួន​រង​ការ​ចោទ​ថា​ចាក់​មិន​គ្រប់​ចំណុះ​នោះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដដែល​នេះ​បញ្ជាក់​ថា បញ្ហា​នេះ អគ្គនាយក​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កំពុង​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី ដើម្បី​ឈាន​ទៅ​បិទ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួន ដែល​មិន​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​(​ស្ថានីយ៍​ដែល​ចាក់​មិន​គ្រប់​លី​ត្រ ឬ​ចំណុះ​។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ស្ដី​ពី​ការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ នៅ​តាម​ស្ថានីយ​ទាំងអស់ ដែល​តម្លៃ​សាំង​ធម្មតា​ត្រូវ​លក់​មិន​ឲ្យ​លើស​ពី ៣,៨៥០​រៀល ក្នុង​១​លី​ត្រ និង​ម៉ា​ស៊ូ​ត ត្រូវ​លក់​មិន​ឲ្យ​លើស​ពី​ថ្លៃ ៣,៦០០​រៀល ក្នុង​១​លី​ត្រ ដែល​តម្លៃ​នេះ...

​វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​ផ្នែក​​វាយនភណ្ឌ

អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀក​បំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើនឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា​។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀង​រាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិនល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ​។ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើមឆ្នាំ​២០១៧ មាន​ចំនួន​កើនឡើង​តិច​តូច​នៅឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០១៧ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)​។...

អ្នកភូមិរំដេងកំពុងកាក់កបនឹងរបរជីកមាស

សេចក្តីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងជំហានដំបូងមកថា ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង បាននិងកំពុងកាក់កបនឹងរបរជីករកមាសជាលក្ខណៈគ្រួសារ ។ យ៉ាងណាក៍ដោយ ប្រភពមិនបានបញ្ជាក់ច្បាស់លាស់អំពីតម្លៃនិងប្រភេទរ៉ែមាស ដែលពលរដ្ឋធ្វើអាជីវកម្ម​ជាលក្ខណៈ​គ្រួសារ​នោះទេ គ្រាន់តែថា នៅក្បែរជើងភ្នំលុង ស្ថិតក្នុងភូមិសាស្រ្តខាងលើសំបូររ៉ែមាស ព្រោះគ្រាន់​តែបើកគោយន្តកន្ត្រៃតាមផ្លូវក៍កិនរ៉ែមាសដែរតែប៉ុណ្ណោះ ។ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ ពីមន្រ្តី​មន្ទីររ៉ែនិងថាមពល ក៍ដូចជាមន្រ្តីជំនាញពាក់ព័ន្ឋប្រចំាខេត្តព្រះវិហារ ៕

អ៊ីតាលី​ជំរុញ​ឲ្យ ​EU ​កំហិត​ការ​នាំ​ចូល​អង្ករ​កម្ពុជា

ប្រទេស​អ៊ី​តា​លី នៅ​តែ​បន្ត​ទាមទារ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប (EU) កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​ដើម្បី​ការពារ​ឧស្សាហកម្ម​អង្ករ​របស់​ខ្លួន និង​សហភាព​អឺរ៉ុប​ទាំងមូល​។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ប៉ុន្តែ​ពេល​នេះ​អ៊ី​តា​លី​បាន​ចូលរួម​ជាមួយ​ប្រទេស ៦ ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ EURACTIV.com​។ បើ​ទោះបី​យ៉ាងនេះ​ក្តី អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​អង្ករ​កម្ពុជា មិន​បាន​ដាក់​ក្តី​បារម្ភ​ចំពោះ​សំណើ​របស់​ប្រទេស​អ៊ី​តា​លី​នោះ​ទេ ដោយ​ចាត់​ទុក​ថា​នេះ​មិនមែន​ជា​រឿង​ថ្មី និង​មិន​ប៉ះពាល់​ដល់​អង្ករ​កម្ពុជា​ឡើយ​។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ ការ​នាំ​ចូល​អង្ករ​របស់​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង ២ ដង ដែល​ប៉ះពាល់​អវិជ្ជមាន​ដល់​តុល្យភាព​ពាណិជ្ជកម្ម​របស់ EU ជាមួយ​ប្រទេស​នេះ​។ ស្ថិត​ក្រោម «​លក្ខខណ្ឌ​ការពារ​»...

ឆ្នំា២០១៧ វិស័យទេសចរណ៍រកចំណូលបានជាង៣ពាន់លានដុល្លារ

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ជាង ១៣% ហើយ​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​កម្ពុជា បាន​ចំណាយ​លុយ​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើនឹង​ជិត ១២% ច្រើន​ជាង​ឆ្នាំ​២០១៦ កន្លង​ទៅ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ប្រាក់​ដែល​កើនឡើង​នេះ ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី​១ ហើយ​ទី​២ គឺ​ភ្ញៀវ​ទេសចរ​វៀតណាម ហើយ​បន្ទាប់​មក​គឺ​ឡាវ ថៃ និង​កូរ៉េ​ខាងត្បូង​។ កាសែត ឌឹ ខ្មែរ...

ជ្រូកមាននិងគ្មានប៉ាស្ព័រជាង៣០០០ក្បាលនាំចូលពីយួនក្នុង១យប់

ប្រភព​ព័ត៌មាន​ពី​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា វៀតណាម​មាន​ទីតាំង​ស្តុក​សត្វ​ជ្រូក​រស់​ដ៏​ធំ​នៅ​ក្បែរ​ព្រំដែន​តាម​ច្រករបៀង ដែល​ក្នុង​នោះ​ក៏​មាន​ច្រករបៀង​ទម្លាប់​ផង​ដែរ ហើយ​សត្វ​ជ្រូក​រស់​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មាត់ច្រក​ព្រំដែន និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​រាប់​សិប​រថយន្ត ពោល​គឺ​មិន​តិច​ជាង​ចំនួន​៣ ០០០​ក្បាល​ឡើង​ក្នុង​១​យប់​ៗ ខណៈ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​នេះ​មាន​ទាំង​ស្របច្បាប់ (​មាន​លិខិតអនុញ្ញាត​) ផង ទាំង​មិន​ស្របច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) ផង ។ មន្ត្រី​បសុពេទ្យ​ខេត្តតាកែវ​ឋានៈ​តូចតាច​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​កាន់​លិខិតអនុញ្ញាត​ចំនួន​២​ផ្សេង​គ្នា គឺ លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ផង និង​លិខិតអនុញាត​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផង ដើម្បី​ធ្វើការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​អះអាង​ថា ជា​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក (Sic!) ។ លិខិតអនុញ្ញាត​មួយ​ច្បាប់ គឺ​ឈ្មួញ​អាច​ដឹក​ជញ្ជូន​សត្វ​ជ្រូករ​ស់បាន​រហូត​ដល់​ទៅ​២​ជើង...

បើ EU ដកប្រព័ន្ឋអនុគ្រោះពន្ឋ ខ្មែរខាតមួយឆ្នំាប្រមាណ៦៧៦លានដុល្លារ

យោង​តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​គោរព​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២​រហូត​ដល់​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប (EU) មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៣ ៥៨២ ៦៩៥ ០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​សម្រាប់​ឆ្នាំ​២០១៦​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៦ ២៥៩ ២៧៧ ០០០​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​អនុគ្រោះ​ពន្ធគយ​ទាំងស្រុង (​មិន​បង់ពន្ធ​) ។ នៅ​ក្នុង​របាយការណ៍ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គោរព​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា មុខទំនិញ​សំខាន់​ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប រួម​មាន ៖...

រដ្ឋាភិបាលគ្រោងសង់ផ្លូវតាមមាត់សមុទ្រ

គម្រោងសាងសង់ផ្លូវតាមបណ្ដាយឆ្នេរសមុទ្រកម្ពុជាដំបូង​នេះ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកស្ទឹងហាវ​ខេត្តព្រះសីហនុ ស្រុកស្រែអំបិល និងស្រុកបុទមសាគរ ខេត្តកោះកុង។ គម្រោងខាងលើនេះដែរបានត្រូវបង្ហាញឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ អំឡុងពេលលោកទេសរដ្ឋមន្រ្តី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ ,លោក ថោង​ ខុន​ រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍  និងលោក​សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យ និងសិក្សាលទ្ឋភាពក្នុង​ការសាងសង់ផ្លូវតាម​បណ្ដោយ​ឆ្នេរសមុទ្រ នៅ ខេត្តកោះកុង និង ខេត្តព្រះសីហនុ។ យ៉ាងណាក៍ដោយ មន្រ្តីដដែលមិនបានបញ្ជាក់ថាតើគម្រោងសាងសង់ផ្លូវដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​និងការបង្កើតការងារជូនប្រជាពលរដ្ឋខាងលើនេះ...

ក្រុម​​ហ៊ុន​​​​របស់​​អា​មេ​រិក​ បដិ​សេធ​ថាខ្លួន​​មិន​​បាន​​បង្កើន​​ការ​​បញ្ជា​​ទិញ​​នោះ​ទេ

នៅ​ក្នុង​ករណី​ដ៏​កម្រ​មួយ ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​សម្លៀក​បំពាក់​ដ៏​ធំ​មួយ របស់​អា​មេ​រិ​ក បាន​បដិសេធ ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ការងារ ដែល​ថា ក្រុមហ៊ុន បាន​សរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​សិទ្ធិ​របស់​កម្មករ និង​ថា ក្រុមហ៊ុន បាន​បង្កើន​ការ​បញ្ជា​ទិញ​ដូច​ការ​អះអាង​នោះ​ទេ​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រុមហ៊ុន VF Corporation លោក Craig Hodges បាន​ថ្លែង​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​ថា ក្រុមហ៊ុន​បាន​សម្ដែង​ការ​ពេញចិត្ត ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​សិទ្ធិ​កម្មករ «​គឺជា​ការ​បង្ហាញ​ខុស​ធំ​មួយ​» អំពី​ជំហរ​របស់​ក្រុមហ៊ុន​។ លោក Hodges បាន​ថ្លែង​ថា...

រដ្ឋាភិ​បាល​ថា​ ២០១៨ ​ជា​ឆ្នាំ​នៃ​ការ​វិនិ​យោគ​លើ​វិស័យ​រ៉ែ ​និង​ថាម​ពល​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា លំហូរ​ទុន​វិនិយោគ​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ ២០១៨ និង ២០១៩ នឹង​គ្របដណ្តប់​ដោយ​វិស័យ​រ៉ែ និង​ថាមពល​។ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ក្នុង​ការ​បើក​ស​ន្និ​បាទ​បូក​សរុប​ការងារ​រយៈពេល ៣ ឆ្នាំ ពី​ឆ្នាំ ២០១៤-២០១៧ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជាមួយ​គម្រោង​វិនិយោគ​ថ្មី​ៗ​បន្ថែម​ក្នុង​វិស័យ​ថាមពល លំហូរ​ទុន​វិនិយោគ​ពីរ​បរទេស​សរុប មក​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨-២០១៩ ខាង​មុខ​នេះ នឹង​គ្របដណ្ដប់​យ៉ាង​ធំធេង​ដោយ វិស័យ​រ៉ែ និង​ថាមពល​។ លោក​ថ្លែង​ថា​៖ «​សម្រាប់​ឆ្នាំ...

មុននេះបន្តិច ហ៊ុន សែន ថាខេត្តសៀមរាបជាកំណប់ទ្រព្យ

ពី​ខេត្ត​សៀ​ុ​ម​រាប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ខេត្តសៀមរាប​ជា​កំណប់ទ្រព្យ​ដែល​ដូនតា​បន្សល់​ទុក​អោយ ដែល​ក្រសួងទេសចរណ៍​និង​ផ្នែក​ពាក់​ព័​ន្ឋ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​លេង​ឲ្យ​កាន់តែ​ច្រើន ។ នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ​ដែរ លោក ហ៊ុន សែន ក៍បាន​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ត្រឡប់​ឡប់​ទៅ​ប្រទេស​គេ​វិញ អាច​ប្រាប់​ក្រុម​គ្រួសារ​និង​មិត្ត​ភ័ក្តិ​របស់​គេ​ឲ្យ​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ខ្មែរ ពិសេស​ខេត្តសៀមរាប​បន្ត​ទៀត​។ តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ចំនួន​៥,៤​លាន​នាក់ ខណៈ​ឆ្នាំ​២០១៦​កន្លង​មក កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥​លាន​នាក់ កើនឡើង​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕

ខ្មែរ-យួនបើកការដ្ឋានសាងសង់ផ្សារគំរូនៅព្រំដែន

ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​រវាង​ខេត្ត​ត្បូងឃ្មុំ​របស់​ប្រទេស​កម្ពុជា និង​ខេត្ត​តៃ​និ​ញ​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ដែល​ចេញ​ផ្សារ​នៅ​ព្រឹក​ថ្ងៃនេះ​។ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ដែល​មានឈ្មោះ​ថា «​ផ្សារ​ដា​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ជំនឿ​ថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-​វៀតណាម​។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ការ​បង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត​នៃ​ការ​ពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជា​ពិសេស​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥ ០០០​លាន​ដុល្លារ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត​»​។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ផ្សារ​នេះ...

ជាង៦០% នៃពលរដ្ឋខ្មែរជំពាក់មីក្រូហិរញ្ញវត្ថុ

មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​( CMA) បាន​បង្ហើប​ឲ្យ​ដឹង​ថា មក​ដល់​ឆ្នាំ​២០១៧​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើ​ដល់​ប្រមាណ​១៦​លាន​នាក់​ហើយ ហើយ​ក្នុង​នោះ​២​លាន​គ្រួសារ​ស្មើនឹង​ជាង​៦០​ភាគរយ​បាន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ បើ​តាម​មន្ត្រី​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា បំណុល​ដែល​ពលរដ្ឋ​ខ្មែរ​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៣​អង្គភាព សរុប​ប្រមាណ​៣៥០០​លាន​ដុល្លារ ។ យ៉ាងណា​ក៍ដោយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧​ស្តីពីការកំណត់​អត្រា១៨​ភាគរយ​របស់រាជរដ្ឋាភិបាល​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក ហួត អៀង​តុង បាននិយាយទៀត​ថា ប្រទេស​កាន់តែ​រីក​ចម្រើន ពលរដ្ឋ​ចាយវាយ​កាន់តែ​ច្រើន​។ លោក​បន្ថែម​ថា ពលរដ្ឋ​ត្រូវការ​ខ្ចីប្រាក់​កាន់តែ​ច្រើន យក​ទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​លទ្ធភាព​បង្កើន​ប្រាក់​ចំណូល​។ លោក​បន្ត​ថា ប្រទេស​រីក​ចម្រើន ទំនិញ​កាន់តែ​សំបូរ ពលរដ្ឋ​កាន់តែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​គេ​ម្នាក់​ៗ​ក្នុង​ជីវភាព​ដ៏​សមរម្យ​មួយ​។ បើ​តាម​លោក​ប្រធាន CMA...

ប៉ាន សូរ​ស័ក្កិ ឲ្យយោបល់ ហ៊ុន សែន បញ្ចុះបញ្ចូល EU ទប់​ស្កាត់​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ឋ

ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​គួរ​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ដើម្បី​ទប់​ស្កាត់​ការព្យួរ​សម្បទាន​ពន្ធគយ​ណាមួយ​ជាយថាហេតុ​។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួង​ ពាណិជ្ជកម្ម ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​នៅ​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​អាទិត្យ​។ លិខិត​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០១៧ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្កិ ក៏​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ក្នុង​ជម្រើស​ផ្សេង​ទៀត គួរ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន...

សំាងឡើងថ្លៃ ចំណុះមិនគ្រប់ទៀត

គិត​ត្រឹម​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៧​នេះ តម្លៃ​ប្រេងសាំង​នៅ​បន្ត​មិន​ធ្លាក់​ថ្លៃ ។ ក្រៅពី​តម្លៃ​សាំង​ឡើងថ្លៃ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រអ៊ូរទាំ​ពី​ការ​ចាក់​មិន​គ្រប់​លី​ត្រ នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ នោះ​ថែម​ទៀត ។ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ត្រី​កាំកុងត្រូល មេត្តា​ចុះ​ពិនិត្យ​ចំណុះ​នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ​មួ​​យ​ចំនួន​ផង​ដែរ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រសួងពាណិជ្ជកម្ម បាន​ចេញផ្សាយ​តារាង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ​តាម​បណ្តា​ស្ថានីយ៍​ប្រេង ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១១ ខែឧសភា មាន​ដូច​ជា ​៖ -​តម្លៃ​សាំង​ធម្មតា ត្រូវ​លក់​មិន​ឲ្យ​លើស​ពី ៣,៦៥០​រៀល​ក្នុង​១​លី​ត្រ -​តម្លៃ​សាំង​ស៊ុប​ពែ...

ខ្មែរ​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​រយៈពេល​២៤​ខែ​ទៀត

ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី ដែល​ជា​ប្រតិបត្តិ​ករ​អណ្ដូងប្រេង​ក្នុង Block A របស់​កម្ពុជា​បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ក្នុង​ការ​វិនិយោគ​លើ​ការ​បូម​ប្រេង​នៅ​កម្ពុជា នៅ​អណ្ដូងប្រេង​អប្សរា​ដោយ​អះអាង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​រយៈពេល​២៤​ខែ​ទៀត​។ ក្រុមហ៊ុន​នេះ​ប៉ាន់​ប្រមាណ​ថា ដំណាក់កាល​1A (Phase 1A) របស់​គម្រោង​នេះ​នឹង​មិន​ប្រើប្រាស់​កម្លាំង​មនុស្ស​ទេ ប៉ុន្តែ​គេ​នឹង​ប្រើ​ឧបករណ៍​បូម​ប្រេង​២៤​គ្រឿង​ដែល​មាន​សមត្ថភាព​ដំណើរការ​បាន​រហូត​ដល់​៣០ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ឧបករណ៍​បំបែក​ឧស្ម័ន ប្រេង និង​ទឹក​។ ប្រេង​នឹង​ត្រូវ​បាន​បញ្ចូល​តាម​រយៈ​បំពង់​បង្ហូរ​ប្រវែង​១,៥​គីឡូម៉ែត្រ​សម្រាប់​ស្ដុក​លើ​នាវា​បណ្ដែត​ទឹក​ដែល​ចត​ជា​អចិន្ត្រៃយ៍​។ លោក Kelvin Tang អគ្គនាយក​ក្រុមហ៊ុន KrisEnergy និង​ប្រធាន​ប្រតិបត្តិការ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​វិនិយោគ​ចុង​ក្រោយ​(FID) បាន​ដាក់​ក្រុមហ៊ុន​នេះ​មួយ​ជំហាន​កាន់តែ​កៀក​នឹង​ការ​ទាញ​យក​ប្រេង បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​បែងចែក​ប្រាក់​ចំណូល​ប្រេង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ចុងខែ​សីហា​។ លោក​ថ្លែង​ថា​៖...

ក្រុម​ហ៊ុនចិន​​មួយ​ គ្រោង​បង្កើត​រោងចក្រ​វេច​ខ្ចប់​ស្វាយ

ក្រសួងកសិកម្ម​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​( MOU) ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខែ​ក្រោយ ស្ដី​ពី​ការ​នាំ​ចេញ​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ ជប៉ុន និង​ចិន​។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ដ្រី វេ​ង សា​ខុន​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក វេ​ង សា​ខុន និង​ក្រុមហ៊ុន ចិន Weighai Dragoin Union Agriculture Co.,Ltd នៅ​ប្រទេស​ចិន កាលពី​ស​ប្ដា​ហ៍​មុន​។ ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ ក្រុមហ៊ុន​ចិន បាន​បង្ហាញ​ផែនការ​ក្នុង​ការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​វេច​ខ្ចប់​ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស...

ធនប័ត្រ​ប្រភេទ​ថ្មី ១​ពាន់​រៀល និង​៥​ពាន់​រៀល

ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យខួប​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​ របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ចរាចរ​ប្រភេទ​ក្រដាសប្រាក់ ៥០០០ រៀល និង​១០០០ រៀល​ថ្មី ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នេះ​តទៅ ​។  

អ្នកទិញដីខកចិត្ត ដោយសារគម្រោងសង់ព្រលានយន្តហោះថ្មីត្រូវពន្យារ

គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកណ្តាល​នោះ ត្រូវ​បាន​គេ​អះអាង​ថា នឹង​ពន្យារ​ពេល​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​អ្នកទិញ​ដី​នៅ​តំបន់​ដែល​គេ​គ្រោង​នឹង​សាងសង់​ព្រ​លាន​យន្តហោះ​នោះ ខកចិត្ត​និង​មាន​អ្នកខ្លះ​ចង់​ចង​.​ក ព្រោះតែ​ខ្ចីបុល​ពី​ធនាគារ​រាប់​សែន​ដុល្លារ ។ យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ «​អង្រុត​»​នៅ​មិន​ទាន់​អាច​រក​ការ​សុំ​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ ។ អ្នក​រកស៊ី​ដី​មួយ​ចំនួន​បាន​និយាយ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«​ខាត​ធ្ងន់​ហើយ​បើ​យូរ​យ៉ាងនេះ អស់ពី​ផ្អើល​ពី​ដំបូង​បន្តិច ឥឡូវ​ស្ងាត់ឈឹង ។ ចង់​វ៉ៃ​ចេញ​វិញ ក៏​រក​អ្នកទិញ​មិនឃើញ​។ ៧​ឆ្នាំ​ទៀត​មិនដឹង​ទ្រាំ​ចាំ​យ៉ាងម៉េច​។​»​។ ក្រៅពី​សរសេរ​យ៉ាង​ដូច្នេះ អ្នកទិញ​លក់​ដី​ខ្លះ​បាន​លើក​ឡើងជា​បទ​ពិសោធន៍​ដែរ​ថា​«​យូរ​ម្លឹ​ង​លំបាក​អ្នកទិញ​ដី​ជំពាក់​ធនាគារ​ហើយ​ពេល​នេះ អាសូរ​អ្នកទិញ​ដី​នៅ​ម្តុំ​ហ្នឹង​ណាស់ កប់​លុយ​ចោល ខំ​រក​លុយ​ធនាគារ​សង្ឃឹម​ដី​ឡើងថ្លៃ អភិវឌ្ឍន៍ សង្ឃឹម​ខ្យល់​ហើយ​។​» ឯ​អ្នកខ្លះ បាន​ចូល​ទៅ​ខម​មិន​( Comment) ដោយ​បញ្ឈឺ​ថា​«​អោយ​រាង...

ថៃធ្វើអ្វីតាមចិត្ត ព្រោះតែខ្មែរអន់ ?

ចាប់ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ ប្រទេស​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ពី​ប្រទេស​ដទៃ​ឆ្លងកាត់​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ឬ ដឹក​ទំនិញ​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ របស់​ប្រទេស​ខ្មែរ ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ​។ បើ​តាម​សេចក្តី​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដទៃ ឬ​ពី​ប្រទេស​ដទៃ​ចូល​មក​កម្ពុជា​នេះ ដោយសារ​តែ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹក​ទំនិញ​ពី​បណ្តា​ប្រទេស​នានា​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ​នោះ​ឡើយ​។ យ៉ាងណា​ក៍ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ខ្មែរ​បាន​និង​កំពុង​ប្រឹងប្រែង​រៀបចំ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ តែ​រហូត​មក​ដល់​ពេល​នេះ អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ កំពុង​រង់ចាំ​សេចក្តីសម្រេច​ពី​ភាគី​ថៃ​។ អគ្គនាយករ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា...

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថ្មីបី​នឹង​ដំណើរ​ការ​នៅ​កម្ពុជា​ឆ្នាំ​នេះ​

ប្រទេស​កម្ពុជា​ស្វែងរក​ការ​បន្ថែម​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ៣ នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប​ដែល​កំពុង​ប្រតិបត្តិការ​នឹង​កើនឡើង​ដល់ ១០ ក្រុមហ៊ុន ជា​ចំនួន​គ្មាន និរន្តរភាព​នៅ​ក្នុង​រយៈពេល​វែង​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ដោយ​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ( CAPA)​។ ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អ៊ែ​រ​វ៉េ ក្រុមហ៊ុន​អាកាសចរណ៍ KC International Airline ដែល​គាំទ្រ​ដោយ​វិនិយោគិន​ចិន និង​ក្រុមហ៊ុន​អាកាសចរណ៍ សៀមរាប​អ៊ែ​រ គាំទ្រ​ដោយ​វិនិយោគិន​ថៃ​គ្រោង​នឹង​ចូល​ក្នុង​ទីផ្សារ​នេះ​។ ក្រុមហ៊ុន​ទាំង​៣​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ការ​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​ហោះហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​បាន​មើលឃើញ​កំណើន​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ ដែល​បាន​ចាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​ពីរ​មាន​យន្តហោះ ៧ គ្រឿង​កាលពី​ឆ្នាំ ២០១៣ រហូត​ដល់ ៧ ក្រុមហ៊ុន​នៅ​ពេល​បច្ចុប្បន្ន ដែល​មាន​យន្តហោះ...

ចិន ​គ្រោង​ហក់​ចូល​ទីផ្សារ​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា

ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន China Construction Development Corporation (CCDC) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ចូល​មក​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ផ្តល់​លំនៅ​ឋាន​សម្រាប់​ប្រជាជន​ខ្មែរ​។ ក្នុង​ជំនួប​ជាមួយ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​អង្គារ លោក Gu Shan និង​គណៈប្រតិភូ​ជា​ច្រើន​រូប​ទៀត បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​វិនិយោគ​លើ​ប្រភេទ​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​។ លោក​បាន​ប្រាប់​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​មាន​ឯកទេស​វិនិយោគ​លើ​វិស័យ​សំណង់​ព្រ​លាន​យន្តហោះ សំណង់​អគារ​ខ្ពស់​ៗ និង​ផ្សារ​ទំនើប ជា​ពិសេស​ការ​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែល​មាន​ចំណូល​ទាប...

ហ៊ុន សែន បញ្ជាឲ្យដកយកកោះទន្សាយមកគ្រប់គ្រងវិញ

កន្លង​មក​រដ្ឋាភិបាល​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ចំនួន​២​បាន​ទទួល​សិ​ទ្ឋិ​សម្រាប់​ការ​អភិវឌ្ឍ​កោះទន្សាយ​លើ​ផ្ទៃដី​ជាង​៥០​ហិ​កតា ដើម្បី​សាងសង់​តំបន់​ទេសចរណ៍​កំរិត​ផ្កាយ​ប្រាំ ប៉ុន្តែ​នៅ​ថ្ងៃនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​និង​បញ្ជា​ឲ្យ​ដកហូត​កោះទន្សាយ​ពី​ក្រុមហ៊ុន​ឯកជន​យក​មក​គ្រប់គ្រង​វិញ ដោយសារ​ក្រុមហ៊ុន​មិន​ទាន់​ធ្វើ​អ្វី​ទាំងអស់​។ នៅ​ក្នុង​ពិធី​សម្ពោធ​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូ​យ៉ា​ល់ សេន កោះ​រ៉ុ​ង​» របស់​លោក​ឧកញ៉ា គិត ម៉េ​ង ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន ក៍បាន​ព្រមាន​ដក​យក​កោះ​ចំនួន​៣០​ពី​ក្រុមហ៊ុន​ឯកជន​ត្រឡប់​មក​វិញ ដោយសារ​តែ​មិន​មានការ​អភិវឌ្ឍ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​គ្រប់គ្រង​។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ ក៍បាន​ប្រកាស​ដែរ​ថា ដី​នៅ​លើ​កោះ​រ៉ុ​ង...

ដំឡូងមីនិងពោតធ្លាក់ថ្លៃ កសិករប្រឈមនឹងការរឹបអូសផ្ទះ

ផលដំឡូងមីរាប់ម៉ឺនតោនរបស់ប្រជាកសិករនៅតំបន់ព្រំដែនខ្មែរ-ថៃ កំពុងធ្លាក់ថ្លៃយ៉ាងគំហុក និងគ្មានទីផ្សារសម្រាប់លក់ ដោយសារតម្លៃធ្លាក់ថ្លៃទាបពេក ធ្វើឲ្យកសិករលក់មិនបានប្រាក់ចំណេញ។ ចំណែកសិករមួយចំនួនទៀត ដែលកំពុងមមាញឹកក្នុងការប្រមូលផលស្នៀតពោតក្រហម ក៍ពួកគាត់យំមិនចេញដែរ គឺកសិផលពោតក្រហម បានធ្លាក់ថ្លៃនិងអត់មានទីផ្សារនោះទេ ដោយនៅតាមស្តង់នានាក្នុងខេត្តជាប់ព្រំដែនភាគខាងលិចត្រូវឈ្មួញអត់ទទួលទិញ ធ្វើឲ្យប្រជាកសិករមួយចំនួន កំពុងព្រួយបារម្ភខ្លាចរកប្រាក់សងបំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុមិនបាន ហើយអាចនឹងត្រូវគេរឹបអូសយកដី ផ្ទះសម្បែង និងពុំមានប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃនោះថែមទៀត។ បើតាមប្រជាកសិករនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឲ្យដឹងថា លោកដាំដំឡូងមីលើផ្ទៃដីចំនួន ៨ហិកតា ត្រូវចំណាយដើមទុនទៅលើការភ្ជួរដី ថ្លៃជី និងការដឹកជញ្ជូនជាដើម អស់ប្រហែល ៦០០ដុល្លារក្នុងមួយហិកតា។ លោកបន្តថា ប្រសិនបើដំឡូងឲ្យផលល្អ...

គណៈ​​កម្ម​ការ​​មូល​​បត្រ​​កម្ពុជា​​ព្រ​មាន​​ពី​ហា​​និភ័យ​​រូបិយ​​ប័ណ្ណ​​អេឡិច​​ត្រូ​និក​

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) បាន​ប្រកាស​ក្រើនរំឭក​ដល់​សាធារណជន​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ឬ​ចៀសវាង​ការ​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក (Cryptocurrencies) ដោយ​បញ្ជាក់​ថា វា​មាន​ហានិភ័យ​ខ្ពស់ ខណៈ​មិន​ទាន់​មា​នប​ទប្ប​ញ្ញាត្តិ​គ្រប់គ្រង​ត្រឹមត្រូវ​នៅឡើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ គ​.​ម​.​ក កាលពី​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០១៨។ Cryptocurrencies ជា​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​ថ្មី​មួយ​ដែល​គ្មាន​រូបរាង​ហើយ​មាន​តែ​តួលេខ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។ រូបិយប័ណ្ណ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ហើយ​ត្រូវ​បាន​ក្លាយជា​មធ្យោបាយ​ទូទាត់​នៅ​ប្រទេស​មួយ​ចំនួន និង​ត្រូវ​បាន​គេ​ទិញ​លក់​ដើម្បី​ចំណេញ​។ ក្នុង​ចំណោម Cryptocurrencies ជា​ច្រើន Bitcoin ជា​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​មួយ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ជាងគេ​តែ​យ៉ាងណា​ក៏​ដោយ​វា​ត្រូវ​បាន​ហាមឃាត់​តាម​បណ្តា​ប្រទេស​ធំ​ៗ​ជា​ច្រើន​។ សេចក្តីជូនដំណឹង​បាន​លើក​ឡើង​ថា មន្ត្រី គ​.​ម​.​ក បាន​សង្កេត​ឃើញ​ការ​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​អំពី​ការ​បោះផ្សាយ និង​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​នេះ​ថា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​។ សេចក្តីជូនដំណឹង​បញ្ជាក់​ថា​៖...

ការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះ

វិស័យវាយណភ័ណ្ឌជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាច្រើនទៀតដូចជាសំណង់ ទេសចរណ៍និង​កសិកម្ម ដែលនំាមកនូវចំណូលជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នំាៗ ប៉ុន្តែក្នុងរយៈពេលត្រីមាសទី១​ឆ្នាំ២០១៧​នេះ ការនំាចេញសម្លៀកបំពាក់ក្នុងវិស័យវេាយណភ័ណ្ឌបាននិងកំពុងដំាក្បាលចុះ គួរឲ្យព្រួយបារម្ភ ។ បើតាមមន្រ្តីនៃក្រសួងពាណិជ្ជកម្មការធ្លាក់ចុះលើវិស័យនំាចេញសម្លៀកបំពាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ ដោយសារកត្តាជាច្រើនក្នុងនោះការបញ្ជាទិញពីតំបន់អឺរ៉ុបធ្លាក់ចុះ បញ្ហាវិបត្តិនៅអឺរ៉ុប ពិសេសការ​ដែល​ប្រទេស​អង់គ្លេសចង់ចាកចេញពីសហគមន៍អឺរ៉ុបជាដើម ។ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ«អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេពីតំណាង​សមាគម​រោងចក្រកាត់ដេរ ។ កាលពីឆ្នាំ២០១៦ វិស័យកាត់ដេរបាននំាមកនូវចំណូលជាតិជិត៧ពាន់លានដុល្លារ កើនជាង១០០លានដុល្លារ​បើធៀប​នឹងឆ្នាំ២០១៥ ៕  

៤ខែដើមឆ្នំានេះ ចំណូលពីលក់សំបុត្រចូលអង្គរបានជិត៥០លានដុល្លារ

ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចូល​មក​កម្សាន្ត​និង​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ជាង ១​លាន​នាក់ កើនឡើង​១១​ភាគរយ ខណៈ​ដែល​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ទទួល​បាន ៤៨ ២៥៥ ៣១៩ (​សែសិប​ប្រាំបី​លាន​ពីរ​សែន​ប្រាំ​ម៉ឺន​ប្រាំ​ពាន់​បី​រយ​ដប់​ប្រាំបួន​) ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០១៨​នេះ កើន​២៣% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នៅ​ឆ្នាំ​២០១៧ បាន​ជាង​១០៧​លាន​ដុល្លា​អា​មេ​រិ​ក ដែល​កើនឡើង​ជាង​៧២​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​ក្នុង​នោះ​ភ្ញៀវ​បរទេស​បាន​ជាង​២​លាន​៤​សែន​នាក់ ដែល​កើន​លើស​ឆ្នាំ​២០១៦ ជិត​១២​ភាគរយ​។ គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដកហូត​អង្គរវត្ត​ពី​ការ​គ្រប់គ្រង​ដោយ ក្រុមហ៊ុន​លោក សុខ គង់ មក​វិញ​ចាប់ពី​ថ្ងៃ​ទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៧ នោះ ការ​អនុវត្តន៍​តម្លៃ​ថ្មី​នៃ​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ដ​បាន​កើនឡើង​។ តម្លៃ​ថ្មី​នៃ​សំបុត្រ​ចូល​ទស្សនា​មួយ​ថ្ងៃ​តម្លៃ​៣៧​ដុល្លារ...

ជើងហោះហើរ ឌូបៃ-ភ្នំពេញ នឹងចាប់ផ្តើមខែកក្កដា

ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines នឹងចាប់ផ្តើមដំណើរហោះហើរពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញនឹងចាប់ដំណើរសម្ពោធបើកដំណើរហោះហើរចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ។ បើយោងតាមសេចក្តីប្រកាសរបស់ក្រហ៊ុន Emirates Airlines ដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈបានឲ្យ​ដឹងទៀតថា ការពង្រីកជើងហោះហើរពីទីក្រុងឌូបៃមកកាន់រាជធានីភ្នំពេញនេះ ដោយសារកំណើន​ថ្មីៗ និង​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​បណ្ដាល​ឲ្យ​ទីក្រុង​ភ្នំពេញ​ក្លាយ​ជា​ទិសដៅ​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​សំខាន់​មួយ​ ដោយមាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៤,៧​លាន​នាក់​មក​ទស្សនា​​កាល​ពី​ឆ្នាំ​២០១៥ ហើយ​ចំនួន​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ឡើង​ដល់ ៨​លាន​នាក់​ត្រឹម​ឆ្នាំ​២០២០»​។ ក្រុមហ៊ុន Emirates Airlines ក៍បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ពីទីក្រុង​ឌូបៃមកភ្នំពេញ​តាម​រយៈ​ការ​ឈប់​សម្រាក​រយៈពេល ៩០​នាទី​នៅ​ទីក្រុង​យ៉ាំង​ហ្គោន...

ត្រីយួនចិញ្ចឹមឆ្លងកាត់ខ្មែរចូលដល់ថៃហើយ

ប្រភពពីសមត្ថកិច្ចនៅភាគខាងកើតប្រទេសខ្មែរបានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗត្រីចិញ្ចឹមច្រើនប្រភេទ​នំាចូល​ពី​ប្រទេស​យួនមិនក្រោម២០០តោននោះទេ ខណៈនេះជនជាតិយួនបែរជានំាត្រីស្រែពីកម្ពុជាទៅវិញ​រាប់តោន​វិញ​ផងដែរ ។ បើតាមអាជីវករលក់ត្រីក៍បានឲ្យដឹងដែរថា ត្រីដែលនំាចូលពីយួនមិនត្រឹមតែតម្រូវការលក់នៅលើទីផ្សារ​ក្នុង​ប្រទេសខ្មែរនោះទេ ថែមទំាងនំាចេញទៅដល់ព្រំដែនប៉ោយប៉ែតចូលដីថៃនោះថែមទៀត ដើម្បីឲ្យពលរដ្ឋ​សៀម។ ចំណែកឈ្មួញសៀម ក៍នំាត្រីចូលមកលក់ឲ្យខ្មែររាប់សិបតោនដែរក្នុងមួយថ្ងៃៗ នៅព្រំដែនខេត្ត​បន្ទាយមានជ័យ បានត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យជាដើម ។ សេចក្តីរាយការណ៍បានបន្តថា ត្រីចិញ្ចឹមដែលឈ្មួញយួននំាចូលរួមមានប្រភេទត្រី ​ក្រហម ត្រី​ប្រា ត្រី​រ៉ស់ ត្រី អណ្តែង ត្រី​ឆ្ពិន ត្រី​ទី​ឡាប​យ៉ា និង​ត្រី​ដៀប ហើយ​បន្ទាប់​ពី​លក់​អស់​ពួក​ឈ្មួញ​ទាំងនោះ​បាន​ប្រមូល​ទិញ​ត្រី​ពី​ខ្មែរ​ទៅ​ប្រទេស​ខ្លួន​វិញ​ដូច​ជា ត្រី​រ៉ស់ ត្រី​ស្លាត ត្រី​កេះ...