កម្ពុជា​ស្នើ​អា​មេ​រិ​ក អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ស្បែកជើង

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ កញ្ញា ២០១៧ នេះលោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​បណ្តា​រោងចក្រ​កាត់ដេរ​កម្ពុជា បានអោយដឹង​ថា កម្ពុជា​ទើបតែ​បាន​ដាក់​សំណើ​អនុគ្រោះ​ពន្ធ​ នាំចូលទៅ​របស់​អា​មេ​រិ​ក លើ​ផលិតផល​ស្បែកជើង ឆ្នាំ​២០១៧ ។ សំណើ​នេះធ្វើឡើងកាលពីថ្ងៃ​ទី​២៥ ឧសភា ​២០១៧ ហើយនឹង​ត្រូវ​អនុម័ត​ដោយ​សភា​ នា​ពេល​ខាង​មុខ បន្ទាប់​ពី​អា​មេ​រិ​ក​ទទួល​បាន​សំណើ​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ ។ លោក ឱ​ក ប៊ុ​ង បន្ត​ថា ក្រសួងពាណិជ្ជកម្ម​កំពុង​ទាមទារ​ឱ្យ​អា​មេ​រិ​ក​ព​ន្លឿ​ន​ការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ...

ទើបដឹងមហាសេដ្ឋី ពុង ឃាវសែ រហស័នាម«អាត់កឺ»

ជា​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​និង​រឹង​មាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​នៅ​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា​ក៏​ដូច​ជា​ក្រៅប្រទេស ដែល​មហាជន​ដាក់​រហស្សនាម​ក្រៅផ្លូវការ​ឲ្យ​លោក​ឧកញ៉ា ពុង ឃាវ​សែ ថា ជាតា​រា​ជំនួញ​អាត់​កឺ ដែល​ជា​អ្នកជំនួញ​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​«​ខេ​ម​បូ​ណូ​មី​ស​» ។ នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ លោក ពុង ឃាវ​សែ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​««​ខ្ញុំ​មាន​អំ​រែក​ធ្ងន់​ណាស់​សម្រាប់​បុគ្គលិក​របស់ខ្ញុំ​ប្រមាណ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ប្អូន (​ខេ​ម​បូ​ណូ​មី​ស​) ថា ខ្ញុំ​ចូល​និវត្តន៍​ពី​ការងារ​មុខ​ជំនួញ​របស់ខ្ញុំ​នៅ​ពេល​ណា​នោះ​ឡើយ​»​។ បើ​តាម​«​ខេ​ម​បូ​ណូ​មី​ស​»​ដដែល​បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវ​សែ មាន​តួនាទី​សំខាន់​ៗ​ជា​ច្រើន ដូច​ជា ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ...

មុននេះបន្តិច ថោង ខុនថា ឆ្នំានេះនឹងទទួលបានភ្ញៀវទេសចរជាង៥,៤លាននាក់

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេចរ​អន្តរជាតិ​ជាង​១​លាន​៥​សែន​នាក់ ហើយ​ថា​តាម​ការ​ព្យាករណ៍ ពេញ​មួយ​ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង​៥​លាន​៤​សែន​នាក់ និង​នៅ​ឆ្នាំ​២០២០​នឹង​ទទួល​បាន​ជាង​៧​លាន​នាក់ ។ ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ​លើក​ទី​១ ក្រោម​ប្រធានបទ «​ការ​អភិរក្ស និង​ការ​ការពារ​ទីក្រុង​បេតិកភណ្ឌ (Conserving and Preserving Urban Heritages)» ដែល​បាន​និង​កំពុង​ប្រារ​ព្ឋ​ធ្វើ​នៅ​សណ្ឋាគារ​សុខា...

ធនប័ត្រ​ប្រភេទ​ថ្មី ១​ពាន់​រៀល និង​៥​ពាន់​រៀល

ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យខួប​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​ របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ចរាចរ​ប្រភេទ​ក្រដាសប្រាក់ ៥០០០ រៀល និង​១០០០ រៀល​ថ្មី ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នេះ​តទៅ ​។  

ព្រឹកនេះបើកការដ្ឋានសង់រោងចក្រចម្រាញ់ប្រេងកាត

តាមកម្មវិធីដែលបានគ្រោងទុក រោងចក្រចម្រាញ់ប្រេងកាតតម្លៃជាង៦០០លានដុល្លារនិងមានលទ្ឋភាពផលិត​បាន២លានក្នុងមួយឆ្នំា នឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នំា២០១៧ ក្រោម​អធិបតីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងថាមពលនិងរ៉ែ ។ រោងចក្រចម្រាញ់ប្រេងកាតនេះវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ«SINO GREAT WALL INTERNATIONAL ENGINEERING Co,.Ltd ហើយមានទីតំាងស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែនិងថាមពលបានបង្ហាញថា រោងចក្រដែលផលិតប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស ដំណើរការសាងសង់ដំណាក់​កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២...

ចិន ​គ្រោង​ហក់​ចូល​ទីផ្សារ​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា

ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន China Construction Development Corporation (CCDC) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ចូល​មក​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ផ្តល់​លំនៅ​ឋាន​សម្រាប់​ប្រជាជន​ខ្មែរ​។ ក្នុង​ជំនួប​ជាមួយ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​អង្គារ លោក Gu Shan និង​គណៈប្រតិភូ​ជា​ច្រើន​រូប​ទៀត បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​វិនិយោគ​លើ​ប្រភេទ​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​។ លោក​បាន​ប្រាប់​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​មាន​ឯកទេស​វិនិយោគ​លើ​វិស័យ​សំណង់​ព្រ​លាន​យន្តហោះ សំណង់​អគារ​ខ្ពស់​ៗ និង​ផ្សារ​ទំនើប ជា​ពិសេស​ការ​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែល​មាន​ចំណូល​ទាប...

អ្នកភូមិរំដេងកំពុងកាក់កបនឹងរបរជីកមាស

សេចក្តីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងជំហានដំបូងមកថា ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង បាននិងកំពុងកាក់កបនឹងរបរជីករកមាសជាលក្ខណៈគ្រួសារ ។ យ៉ាងណាក៍ដោយ ប្រភពមិនបានបញ្ជាក់ច្បាស់លាស់អំពីតម្លៃនិងប្រភេទរ៉ែមាស ដែលពលរដ្ឋធ្វើអាជីវកម្ម​ជាលក្ខណៈ​គ្រួសារ​នោះទេ គ្រាន់តែថា នៅក្បែរជើងភ្នំលុង ស្ថិតក្នុងភូមិសាស្រ្តខាងលើសំបូររ៉ែមាស ព្រោះគ្រាន់​តែបើកគោយន្តកន្ត្រៃតាមផ្លូវក៍កិនរ៉ែមាសដែរតែប៉ុណ្ណោះ ។ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ ពីមន្រ្តី​មន្ទីររ៉ែនិងថាមពល ក៍ដូចជាមន្រ្តីជំនាញពាក់ព័ន្ឋប្រចំាខេត្តព្រះវិហារ ៕

អ្នកនំាពាក្យថាតម្លៃប្រេងសំាងសព្វថ្ងៃមិនទាន់ធ្ងន់ធ្ងរទេ

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ជា​ខេមរភាសា​អំពី​តម្លៃ​ប្រេង​ដែល​អ្នក​ប្រើប្រាស់​ថា​កំពុង​តែ​ឡើងថ្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា បញ្ហា​តម្លៃ​ប្រេង​នា​ពេល​នេះ​មិន​ទាន់​ធ្ងន់ធ្ងរ​នោះ​នៅឡើយ​ទេ ហើយក៍​មិន​ទាន់​ពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវ​លូកដៃ​ចូល​អន្តរាគមន៍​ដើម្បី​កំណត់​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​នោះ​ដែរ ។ ដោយឡែក ទាក់ទង​ទៅ​នឹង​ស្ថានីយ៍​ប្រេង​មួយ​ចំនួន​រង​ការ​ចោទ​ថា​ចាក់​មិន​គ្រប់​ចំណុះ​នោះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដដែល​នេះ​បញ្ជាក់​ថា បញ្ហា​នេះ អគ្គនាយក​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កំពុង​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី ដើម្បី​ឈាន​ទៅ​បិទ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួន ដែល​មិន​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​(​ស្ថានីយ៍​ដែល​ចាក់​មិន​គ្រប់​លី​ត្រ ឬ​ចំណុះ​។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ស្ដី​ពី​ការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ នៅ​តាម​ស្ថានីយ​ទាំងអស់ ដែល​តម្លៃ​សាំង​ធម្មតា​ត្រូវ​លក់​មិន​ឲ្យ​លើស​ពី ៣,៨៥០​រៀល ក្នុង​១​លី​ត្រ និង​ម៉ា​ស៊ូ​ត ត្រូវ​លក់​មិន​ឲ្យ​លើស​ពី​ថ្លៃ ៣,៦០០​រៀល ក្នុង​១​លី​ត្រ ដែល​តម្លៃ​នេះ...

ឈ្មួញដីធំៗហាក់មិនទាន់ស្លឈាមដីនៅកោះដាច់

តម្លៃ​ដីធ្លី​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ហាក់​នៅ​មិន​ទាន់​មាន​តម្លៃ​ខ្ពស់​ណាស់ណា​នៅឡើយ ដោយសារ​ឈ្មួញ​ដី​ធំ​ៗ ទំនងជា​រង់ចាំ​មើល​គម្រោង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សាងសង់​ស្ពាន​ត​ភ្ជាប់​ទៅ​កាន់​តំបន់​កោះដាច់ ឬ​និយាយ​ឲ្យ​ចំ​គឺ​ឈ្មួញ​រង់ចាំ​ស្ពាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​មុន​សិន ។ បើ​តាម​មន្ត្រី​អាជ្ញាធ​រក៍​ដូច​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​កោះដាច់​ដែល​នៅ​ជាប់​ផ្លូវ​បេតុង​ក្នុងភូមិ​លើ​កោះមាន​តម្លៃ​ចន្លោះ​ពី ៤០ ទៅ ៨០ ដុល្លារ និង​នៅ​តាម​ផ្លូវលំ​តូច​ៗ​មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ មន្ត្រី​ជំនាញ​ខាង​ដីធ្លី​បាន​និយាយ​ថា ពេលវេលា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តំបន់​កោះដាច់​ដែល​មាន​៥​ភូមិ​និង​ប្រជាពលរដ្ឋ​រស់នៅ​ជាង​១៣០០០​នាក់ ហាក់​នៅ​វែង​ឆ្ងាយ​នៅឡើយ បើ​ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិសេស​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​ដង​ពី​ការ​សាងសង់​ស្ពាន​ភ្ជាប់​ពី​ស្វាយ​ជ្រុំ ទៅ​តំបន់​អរិយ​ក្សត្រ​និង​ពី​អរិយ​ក្សត្រ​ភ្ជាប់​មក​ទៅ​តំបន់​ក្តី​តា​កុយ​នោះ​ក្តី ៕

​ទំនិញ​គេច​ពន្ធ​បន្ត​នាំចូល​តាម​ច្រក​ព្រំដែន​ខេត្ត​កោះកុង

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ពង្រឹង​ការ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ខូចគុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន មាន​សមាគម​អា​ដ​ហុ​ក (Adhoc) និង​អង្គការ​លី​កាដូ (Licadho) ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ទាក់ទង​សកម្មភាព​នាំ​ចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព បន្ត​កើត​មាន​តាម​ច្រករបៀង តាម​សមុទ្រ ពិសេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម​ខេត្តកោះកុង​។ អ្នកសម្របសម្រួល​សមាគម​អា​ដ​ហុ​ក ប្រចាំ​ខេត្តកោះកុង លោក ញៀប...

ហ៊ុន សែនថា ឆ្នំា២០៥០ ខ្មែរមានបា្រក់ចំណូលខ្ពស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧​នេះថា «នៅឆ្នាំ២០១៦​កន្លង​ទៅនេះ យើងបានទទួលទេសចរណ៍ជាង៥លាននាក់។ កម្ពុជា​បានឆ្លង​ផុតពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានកំណើនសេដ្ឋកិច្ច ៧.៧%។ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានាត្រូវបានកសាងជាមួយនឹងសេវាតម្រូវការចាំបាច់សំខាន់ៗ និងសេវា​សាធារណៈនានាដើម្បីសម្រួលដល់ការងារវិនិយោគ និងពាណិជ្ជកម្មដែលកំពុងរីកលូតលាស់។ សេដ្ឋកិច្ចកម្ពុជា​គឺកំពុងបន្តរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ដែលយើងរំពឹងថានៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជា​ប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់។»។ របាយការណ៍​ស្ដីពី​បរិយាកាស​ពាណិជ្ជ​កម្ម​នៅ​ឆ្នាំ​ ២០១៧​ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា​ បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ បាន​ប្រសើរ​ឡើង​បន្តិច​បន្តួច...

របៀបស៊ីឡាករបស់អ្នកមានអំណាចនំារថយន្តទំនើបចូលអត់ពន្ឋ

ប៉ុន្មាន​ថ្ងៃ​មកនេះ ក៍​ដូច​ជា​ច្រើន​ខែ​មក​ហើយ គេ​ឃើញ​មន្ត្រី​គយ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ឃាត់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អត់​បង់​ព​ន្ឋ ក្នុង​នោះ​ក៍​មាន​រថយន្ត​ទំនើប​ខ្លះ​អត់​ព​ន្ឋ តែ​មាន​ស្លាក​លេខ​ផង​ដែរ ។ រថយន្ត​ស៊េរី​ទំនើប​អត់​ព​ន្ឋ​ទាំងនោះ​ជាក​ម្មសិ​ទ្ឋិ​នាំ​ចូល​របស់​អ្នកមាន​អំណាច​និង​មាន​លុយ​មួយ​ចំនួន​តូច ដែល​មន្ត្រី​គយ​និង​សមត្ថកិច្ច​ខ្លះ​លាក់លៀម ឬ​មិន​ប្រាប់​អំពី​អត្តសញ្ញាណ​តែ​ម្តង ។ បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ថា រថយន្ត​ស៊េរី​ទំនប់​កប់​ស៊េរី​ដែល​មន្ត្រី​គយ​ចាប់​នោះ បាន​ត្រូវ​ក្រុម​អ្នកមាន​អំណាច និង​លុយ​មួយ​ចំនួន​ដែល​ស្គាល់​មេ​គយ​គ្រាក់​ៗ​នៅ​ខាងលើ​បាន​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ ឬ​ច្រករបៀង​(​តិចតួច​)​នានា ។ ប្រភព​បន្ត​ថា នៅ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ ឬ​ច្រករបៀង​នោះ មនុស្ស​(​អ្នក​រត់ការ​)​របស់​អ្នកមាន​អំណាច​និង​លុយ​ទាំងនោះ​បាន​ប្រាប់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ថា ចៅហ្វាយ​ខ្លួន​(​អ្នកមាន​អំណាច​និង​លុយ​)​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​មេ​គយ​គ្រាក់​ៗ​នៅ​ខាងលើ​រួច​ហើយ គឺ​«​ចូល​សិន ចាំ​បង់​ព​ន្ឋ​តាម​ក្រោយ​» ។ អ្នកដឹង​រឿង​ខ្លះ បាន​និយាយ​ប្រាប់​«​អង្រុត​»​ទៀត​ថា គ្រាន់តែ​មេ​គយ​ថ្នាក់​កំពូល​ៗ​អន្តរាគមន៍​និង​ប្រាប់​មន្ត្រី​គយ​ប្រចាំ​ច្រក​តាម​ទូរស័ព្ទ​រួច រថយន្ត​ស៊េរី​ទំនើប​ទាំងនោះ​ចូល​ដោយ​សុវត្ថិភាព ហើយ​មន្ត្រី​ពាក់​ព័​ន្ឋ​នានា​ដែល​ឈរជើង​តាម​ច្រក​ទ្វារ​នោះ​ដែរ បាន​ត្រឹមតែ​ធ្វើ​ភ្នែក​ភ្លឹ​ស​ៗៗ...

ក្រុមហ៊ុន​ចិន ​ស្នើ​ចរចា​លើ​ប្លុក D ជាមួយ​រដ្ឋាភិបាលខ្មែរ

ក្រុមហ៊ុន​រុករក​រ៉ែ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន និង​ជា​ដៃគូ​ប្រទេស​កា​ណា​ដា បាន​ចូល​ក្នុង​ការ​ចរចា​បឋម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​នៅ​ប្លុក D (Block D) នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​។ លោក ជៀប សួរ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ទទួល​បន្ទុក​ប្រេងកាត​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​យល់ព្រម​លើ​ការ​ដាក់​ពាក្យសុំ​ពី​ក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd ហើយ​នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន​។ លោក​ថ្លែង​ថា​៖ «​ប្រសិនបើ​យើង​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ដោយ​ជោគជ័យ បន្ទាប់​មក​យើង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​ការងារ​របស់​ពួក​គេ​បាន​»​។ លោក​បន្ថែម​ថា​ការ​ចរចា «​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​»​។ គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ក្រុមហ៊ុន Cambodian Resource...

យុទ្ឋសាស្រ្តច្រែះស៊ីដែក យួនបោះទុន១ពាន់លានដុល្លារលើវិស័យកសិកម្ម

ក្រុមហ៊ុន​របស់​វៀតណាម​មួយ ឈ្មោះ FLC Group មាន​គម្រោង​នឹង​មក​បោះទុន​វិនិយោគ​ចំនួន ១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ខ្មែរ ។ គម្រោង​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ជំនួប រវាង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និង​តំណាង​ក្រុមហ៊ុន​វៀតណាម FLC Group ខាងលើ កាលពី​ថ្ងៃ​ទី ១០ ខែឧសភា...

តោះទៅមើលចំណូលប្រចំាឆ្នំារបស់កាស៊ីណូ Naga និងចំណូលពន្ឋរដ្ឋ

ទឹកប្រាក់​ភ្ញៀវ​ថ្នាក់​វី​អាយ​ភី​ដែល​បាន​លេង​ភ្នាល់​នៅ​កាស៊ីណូ NagaWorld ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ ២០១៧ មាន​ចំនួន​លើស​ពី​ផលិតផល​ក្នុងស្រុក​សរុប​ឆ្នាំ ២០១៦ របស់​ប្រទេស​កម្ពុជា ខណៈ​កាស៊ីណូ​ផ្ដាច់មុខ​របស់​ទីក្រុង​ភ្នំពេញ​មួយ​នេះ​បាន​បង្ហាញ​ពី​កំណើន​ប្រាក់​ចំណេញ និង​ប្រាក់​ចំណូល​ខ្ពស់ ដោយសារ​កំណើន​ដ៏​រឹង​មាំ​ក្នុង​ការ​លេងល្បែង​តម្លៃ​ខ្ពស់​។ NagaCorp ជា​ក្រុមហ៊ុនមេ​របស់ NagaWorld ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង និង​បាន​ចេញផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ខ្លួន ដោយ​បង្ហាញ​កំណើន ៨៥ ភាគរយ​ជា​ប្រាក់​ចំណូល​ដុល​ពី​ការ​លេងល្បែង Gross Gaming Revenue (GGR) ដល់ ៩២៦ លាន​ដុល្លារ និង​កំណើន​ប្រាក់​ចំណេញ ៣៩ ភាគរយ​ដល់...

ឆ្នំា២០១៧ វិស័យទេសចរណ៍រកចំណូលបានជាង៣ពាន់លានដុល្លារ

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ជាង ១៣% ហើយ​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​កម្ពុជា បាន​ចំណាយ​លុយ​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើនឹង​ជិត ១២% ច្រើន​ជាង​ឆ្នាំ​២០១៦ កន្លង​ទៅ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ប្រាក់​ដែល​កើនឡើង​នេះ ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី​១ ហើយ​ទី​២ គឺ​ភ្ញៀវ​ទេសចរ​វៀតណាម ហើយ​បន្ទាប់​មក​គឺ​ឡាវ ថៃ និង​កូរ៉េ​ខាងត្បូង​។ កាសែត ឌឹ ខ្មែរ...

រដ្ឋាភិ​បាល​ថា​ ២០១៨ ​ជា​ឆ្នាំ​នៃ​ការ​វិនិ​យោគ​លើ​វិស័យ​រ៉ែ ​និង​ថាម​ពល​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា លំហូរ​ទុន​វិនិយោគ​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ ២០១៨ និង ២០១៩ នឹង​គ្របដណ្តប់​ដោយ​វិស័យ​រ៉ែ និង​ថាមពល​។ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ក្នុង​ការ​បើក​ស​ន្និ​បាទ​បូក​សរុប​ការងារ​រយៈពេល ៣ ឆ្នាំ ពី​ឆ្នាំ ២០១៤-២០១៧ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជាមួយ​គម្រោង​វិនិយោគ​ថ្មី​ៗ​បន្ថែម​ក្នុង​វិស័យ​ថាមពល លំហូរ​ទុន​វិនិយោគ​ពីរ​បរទេស​សរុប មក​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨-២០១៩ ខាង​មុខ​នេះ នឹង​គ្របដណ្ដប់​យ៉ាង​ធំធេង​ដោយ វិស័យ​រ៉ែ និង​ថាមពល​។ លោក​ថ្លែង​ថា​៖ «​សម្រាប់​ឆ្នាំ...

រដ្ឋនឹងទទួលចំណូលពីប្រេងប្លុកA យ៉ាងតិច៥០០លានដុល្លារក្នុងមួយឆ្នំា

រាជរដ្ឋាភិបាល​ខ្មែរ​នឹង​ទទួល​បាន​ចំណូល​យ៉ាងតិច​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ពី​អណ្តូង​ប្រេងកាត​អប្សរា នៃ​ប្លុក A ប្រសិនបើ​ក្រុមហ៊ុន KrisEnergy សម្រេច​ទទួលយក​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ពិតប្រាកដ​នោះ​។ នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េ​ង សក្តិ​ធា​រ៉ា ដែល​បាន​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ដំណើរ​ឆ្ពោះទៅ​ជា​ប្រទេស​ផលិត​ប្រេង នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន KrisEnergy មាន​រយៈពេល​៦០​ថ្ងៃ (​ចាប់​គិត​ពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧) ក្នុង​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ថា តើ​នឹង​ខ្លួន​វិនិយោគ​គម្រោង អភិវឌ្ឍ​អណ្ដូង​ប្រេងកាត​អប្សរា ក្នុង​ប្លុក...

យួនអត់ទិញ ស្វាយធ្លាក់ថ្លៃ អ្នកម៉ៅការចង់ចង.ក

ប្រភព​ពី​អ្នក​ម៉ៅ​ង​ការ​ផ្លែស្វាយ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ខែមេសា​ដល់​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៧​នេះ តម្លៃ​ផ្លែស្វាយ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ពោល​គឺ​ពី​២០០០​រៀល​មក​នៅ​ត្រឹម​២០០​រៀល​ក្នុង​១​គូ​ឡូ​ក្រាម ។ ប្រភព​បាន​ស្រង់​សំដី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ថ្លៃ​ស្វាយ​នេះ ដោយសារ​ឈ្មួញ​ជនជាតិ​យួន​មិន​ទិញ​ដោយ​មិនដឹង​ពី​មូលហេតុ ។ បើ​តាម​អ្នកម៉ៅការ​ស្វាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ថ្លៃ​ស្វា​យ៉ាង​គំហុក​នេះ បាន​ធ្វើ​ពួក​គាត់​ខាតបង់​រាប់​ម៉ឺន​ដុល្លារ ហើយ​ពួក​គាត់​និយាយ​ត្អូញត្អែរ​ចង់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន ព្រោះតែ​គ្មាន​លុយ​បង់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេពី​មន្ត្រី​ក្រសួងកសិកម្ម ពាណិជ្ជកម្ម​និង​អាជីវករ​ទិញ​លក់​ស្វាយ ៕

សង្ស័យមានមេរោគក្នុងម្សៅទឹកដោះគោ AD និង Mama

ក្រុម​ហ៊ុ ន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ប្រមូល​ម្សៅ​ទឹកដោះគោ​ទារក​ចំនួន​ពីរ​ប្រភេទ ពី​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មក​វិញ ដែល​អាច​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃនេះ​។ ការ​ប្រមូល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Lactalis ដែល​ជា​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក និង​អាជ្ញាធរ​បារាំង បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ទឹកដោះគោ Lactalis ទូ​ទាំង​ពិភពលោក​ប្រមូល​ផលិត​ទាំងនោះ​ពី​ទីផ្សារ​មក​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ផលិតផល​ខ្លះ​របស់​ក្រុមហ៊ុន​នេះ មាន​មេរោគ​និង​ខ្លះ​ទៀត​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ ក្រុមហ៊ុន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​នាំ​ចូល​ម្សៅ​ទឹកដោះគោ Celia...

ជ្រូកមាននិងគ្មានប៉ាស្ព័រជាង៣០០០ក្បាលនាំចូលពីយួនក្នុង១យប់

ប្រភព​ព័ត៌មាន​ពី​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា វៀតណាម​មាន​ទីតាំង​ស្តុក​សត្វ​ជ្រូក​រស់​ដ៏​ធំ​នៅ​ក្បែរ​ព្រំដែន​តាម​ច្រករបៀង ដែល​ក្នុង​នោះ​ក៏​មាន​ច្រករបៀង​ទម្លាប់​ផង​ដែរ ហើយ​សត្វ​ជ្រូក​រស់​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មាត់ច្រក​ព្រំដែន និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​រាប់​សិប​រថយន្ត ពោល​គឺ​មិន​តិច​ជាង​ចំនួន​៣ ០០០​ក្បាល​ឡើង​ក្នុង​១​យប់​ៗ ខណៈ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​នេះ​មាន​ទាំង​ស្របច្បាប់ (​មាន​លិខិតអនុញ្ញាត​) ផង ទាំង​មិន​ស្របច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) ផង ។ មន្ត្រី​បសុពេទ្យ​ខេត្តតាកែវ​ឋានៈ​តូចតាច​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​កាន់​លិខិតអនុញ្ញាត​ចំនួន​២​ផ្សេង​គ្នា គឺ លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ផង និង​លិខិតអនុញាត​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផង ដើម្បី​ធ្វើការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​អះអាង​ថា ជា​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក (Sic!) ។ លិខិតអនុញ្ញាត​មួយ​ច្បាប់ គឺ​ឈ្មួញ​អាច​ដឹក​ជញ្ជូន​សត្វ​ជ្រូករ​ស់បាន​រហូត​ដល់​ទៅ​២​ជើង...

ជាង៦០% នៃពលរដ្ឋខ្មែរជំពាក់មីក្រូហិរញ្ញវត្ថុ

មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​( CMA) បាន​បង្ហើប​ឲ្យ​ដឹង​ថា មក​ដល់​ឆ្នាំ​២០១៧​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើ​ដល់​ប្រមាណ​១៦​លាន​នាក់​ហើយ ហើយ​ក្នុង​នោះ​២​លាន​គ្រួសារ​ស្មើនឹង​ជាង​៦០​ភាគរយ​បាន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ បើ​តាម​មន្ត្រី​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា បំណុល​ដែល​ពលរដ្ឋ​ខ្មែរ​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៣​អង្គភាព សរុប​ប្រមាណ​៣៥០០​លាន​ដុល្លារ ។ យ៉ាងណា​ក៍ដោយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧​ស្តីពីការកំណត់​អត្រា១៨​ភាគរយ​របស់រាជរដ្ឋាភិបាល​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក ហួត អៀង​តុង បាននិយាយទៀត​ថា ប្រទេស​កាន់តែ​រីក​ចម្រើន ពលរដ្ឋ​ចាយវាយ​កាន់តែ​ច្រើន​។ លោក​បន្ថែម​ថា ពលរដ្ឋ​ត្រូវការ​ខ្ចីប្រាក់​កាន់តែ​ច្រើន យក​ទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​លទ្ធភាព​បង្កើន​ប្រាក់​ចំណូល​។ លោក​បន្ត​ថា ប្រទេស​រីក​ចម្រើន ទំនិញ​កាន់តែ​សំបូរ ពលរដ្ឋ​កាន់តែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​គេ​ម្នាក់​ៗ​ក្នុង​ជីវភាព​ដ៏​សមរម្យ​មួយ​។ បើ​តាម​លោក​ប្រធាន CMA...

រយៈពេល២៤ឆ្នំា ខ្មែរជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ

គិត​ចាប់ពី​ឆ្នាំ ១៩៩៣ មក​ដល់​ឆមាស​ទី​១​នៃ ឆ្នាំ ២០១៧​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៩២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​រយៈពេល​ដដែល​នេះ​ដែរ ( ពី ១៩៩៣​ដល់ ២០១៧) រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល (​ប្រាក់​ខ្ចី​គេ​) ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​វិញ បាន​ចំនួន ១០១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ប្រាក់​កម្ចី ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ក្នុង​រយៈពេល ២៤​ឆ្នាំ បាន​យក​មក​អភិវឌ្ឍន៍ ក្នុង​វិស័យ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ ប្រមាណ​ជា ៨៧.១២​ភាគរយ និង វិស័យ​ផ្សេង​ៗ​ទៀត​ចំនួន...

ខណ្ឌ​ចំការមន​ជាតំបន់​ពាណិជ្ជកម្មនិង​អគារ​ស្នាក់​នៅ​ទំនើប

ខណ្ឌចំការមន គឺជា​ខណ្ឌ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ នៅ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​។ ជា​កា​ពិត ការ​រីក​ចម្រើន​នៃ​ទីក្រុង​មួយ​វា​បង្ហាញ​តាម​រយៈ​សម្ទុះ​នៃ​ការ​អភិ​វ​ឌ្ប​លើ​គ្រប់​វិស័យ​ព្រម​ៗ​គ្នា​ពិតមែន ជា​ពិសេស​វិស័យ​សាងសង់ សំណង់​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ វា​គឺជា​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ដំណើរ​អភិវឌ្ឍន៍​។ ខណ្ឌចំការមន មាន​ផ្ទៃក្រឡា​ប្រមាណ​១១​គីឡូ​ម៉ែត្រការ៉េ បាន​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង​នៃ​សំណង់​អគារ​ស្នាក់​នៅ​ចម្រុះ អគារ​សហកម្មសិទ្ធិ​(​ខុន​ដូ​) ផ្សារ​ទំនើប ដែល​បន្ត​រីក​ដុះ​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក ប៊ុ​ន សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌចំការមន មាន​ប្រសាសន៍​ថា ៖ «​ការ​អភិវឌ្ឍ​មាន​គ្រប់​វិស័យ​ទាំង​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កា​រប​ញ្ច្រា​ប​ចំណេះដឹង​ជំនាញ​។ ទាក់ទង​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​សំដៅ​ទៅ​លើ​តែ​សំណង់​ខ្ពស់​ៗ​ធំ​ៗ​នោះ​ទេ ប៉ុន្តែ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​សំដៅ​ទៅ​លើ​គ្រប់​វិស័យ​ទាំង​ការ​អភិវឌ្ឍ​ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ​លូ សំណង់​នានា...

​វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​ផ្នែក​​វាយនភណ្ឌ

អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀក​បំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើនឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា​។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀង​រាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិនល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ​។ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើមឆ្នាំ​២០១៧ មាន​ចំនួន​កើនឡើង​តិច​តូច​នៅឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០១៧ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)​។...

ពីរឆ្នំាទៀត ពលរដ្ឋខ្មែរអាចនឹងឃើញតំណក់ប្រេងលើកដំបូង

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​និយាយ​ថា បើ​មានការ​សម្រេចចិត្ត​ផ្លូវការ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន គ្រី​ស អ៊ី​ន័​រ​ជី​(KrisEnergy) ក្រុមហ៊ុន​នឹង​រកបាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ។ ការ​លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A រវាង​ក្រសួង​រ៉ែ​និង​ថាមពល ក្រ​សួ​អ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំណាង​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន Kris Energy របស់​ប្រទេស​សិង្ហ​បុរី ។ កិច្ចព្រមព្រៀង​ថ្ងៃនេះ​បើកផ្លូវ​ដល់​ការ​ផលិត​ប្រេង​ក្នុង​ដំណាក់កាល​ទី​១ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​រយៈពេល​ផលិតកម្ម​៩​ឆ្នាំ ហើយ​អាច​ផលិត​បាន​ច្រើន​ជាង ៣០​លាន​បារ៉ែល​។ ដំណាក់កាល​ទី​១​នេះ​គ្របដណ្ដប់​លើ ១៩៨ គីឡូម៉ែត្រ​ក្រឡា ក្នុង​ទំហំ​សរុប ៣០៨៣ គីឡូម៉ែត្រ​ក្រឡា​របស់​ប្លុក​A ។ គេ​នៅ​ចាំ​បាន​ថា...

ប៉ាន សូរ​ស័ក្កិ ឲ្យយោបល់ ហ៊ុន សែន បញ្ចុះបញ្ចូល EU ទប់​ស្កាត់​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ឋ

ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​គួរ​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ដើម្បី​ទប់​ស្កាត់​ការព្យួរ​សម្បទាន​ពន្ធគយ​ណាមួយ​ជាយថាហេតុ​។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួង​ ពាណិជ្ជកម្ម ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​នៅ​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​អាទិត្យ​។ លិខិត​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០១៧ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្កិ ក៏​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ក្នុង​ជម្រើស​ផ្សេង​ទៀត គួរ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន...

ពលរដ្ឋអាចនឹងលែងបានជិះរថយន្តជជុះដែលផលិតក្រោមឆ្នំា២០០០

រាជរដ្ឋាភិបាល​មិន​ហាមឃាត់​ចំពោះ ការ​នាំ​ចូល​រថយន្ត​ប្រភេទ​មួយ​ទឹក​(​ជជុះ​) នោះ​ទេ តែ​គ្រោង​នឹង​ដាក់បន្ទុក​ខ្លះ​ៗ​បន្ថែម ទៅ​លើ​ប្រភេទ​រថយន្ត​ចាស់​ៗ​ជ្រុល​ពេក ពោល​គឺ​រថយន្តដែល​ផលិត​ក្រោម​ឆ្នាំ​២០០០ ដើម្បី​កុំឱ្យ​បន្ត​នាំ​ចួ​ល​ទៀត​ព្រោះ​វា​នាំ​ឱ្យ ប៉ះពាល់​ដល់​បរិស្ថាន និង ប្រឈម​ចំពោះ​បញ្ហា​សុវត្ថិភាព​ផង​ដែរ ។ នេះ​បើ​យោង​តាម លោក គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ។ នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត​ឆ្នាំ​២០១៨ ដែល​បាន​និង​កំពុង​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់ទី​២៥ ខែមីនា នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ជាន់​ផ្ទាល់​ដី...

ការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះ

វិស័យវាយណភ័ណ្ឌជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាច្រើនទៀតដូចជាសំណង់ ទេសចរណ៍និង​កសិកម្ម ដែលនំាមកនូវចំណូលជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នំាៗ ប៉ុន្តែក្នុងរយៈពេលត្រីមាសទី១​ឆ្នាំ២០១៧​នេះ ការនំាចេញសម្លៀកបំពាក់ក្នុងវិស័យវេាយណភ័ណ្ឌបាននិងកំពុងដំាក្បាលចុះ គួរឲ្យព្រួយបារម្ភ ។ បើតាមមន្រ្តីនៃក្រសួងពាណិជ្ជកម្មការធ្លាក់ចុះលើវិស័យនំាចេញសម្លៀកបំពាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ ដោយសារកត្តាជាច្រើនក្នុងនោះការបញ្ជាទិញពីតំបន់អឺរ៉ុបធ្លាក់ចុះ បញ្ហាវិបត្តិនៅអឺរ៉ុប ពិសេសការ​ដែល​ប្រទេស​អង់គ្លេសចង់ចាកចេញពីសហគមន៍អឺរ៉ុបជាដើម ។ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ«អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេពីតំណាង​សមាគម​រោងចក្រកាត់ដេរ ។ កាលពីឆ្នាំ២០១៦ វិស័យកាត់ដេរបាននំាមកនូវចំណូលជាតិជិត៧ពាន់លានដុល្លារ កើនជាង១០០លានដុល្លារ​បើធៀប​នឹងឆ្នាំ២០១៥ ៕  

ខ្មែរនឹងប្រឈមនឹងកង្វះខាតអំបិលនៅឆ្នំាក្រោយ

ការផលិត​អំបិល​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា ខណៈ​ឆ្នាំ​នេះ​មិន​ទាន់​មាន​ការប្រមូលផល​នៅ​ឡើយ បើ​ទោះបី​រដូវ​ប្រមូលផល​បាន​ចាប់ផ្តើម​តាំងពី​ខែ​មករា​មក​ក្តី​។ នេះ​បើ​យោង​តាម​សមាគម​ផលិត​អំបិល​កម្ពុជា​។ គិត​មក​ដល់​ពេល​នេះ​កសិករ​ប្រហែល ២០០ គ្រួសារ​ដែល​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​មិន​ទាន់​អាច​ប្រមូល​ផល​អំបិល​បាន​ទេ ដោយសារ​តែ​ភ្លៀង​ច្រើន​ក្នុង​អំឡុង​រដូវប្រាំង​។ នេះ​បើ​យោង​តាម​លោក ប៊ុន ណារិន ប្រធាន​បច្ចេកទេស​សហគមន៍​ផលិត​អំបិល​កែប​កំពត (KKPC)​។ រដូវ​ប្រមូលផល​អំបិល​ត្រូវ​បាន​ចាប់ផ្ដើម​ពី​ខែ​មករា​ដល់​ខែ​មេសា​នៅ​លើ​ផ្ទៃដី​ស្រែអំបិល​ជាង ៥០០០ ហិកតា​នៅក្នុង​ខេត្ត​ទាំង​ ២ ​នេះ​។ លោក ប៊ុន ណារិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​អំឡុង​រដូវ​ក្ដៅ កសិករ​អាច​ប្រមូល​ផល​អំបិល​បាន​រហូត​ដល់ ១០០ ០០០ តោន​ត្រឹម​ពាក់​កណ្ដាល​ខែ​មីនា​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​អាច​ប្រមូល​អំបិល​ចាប់ពី​ខែ​មករា​រហូត​ដល់​ពេល​នេះ​បាន​ទេ...

គ្រាន់តែស្លឹកគ្រៃ​នំាចូលពីយួនមួយថ្ងៃ​៥០តោន

ក្រុមមន្រ្តីជំនាញខាងវិស័យកសិកម្មនៃអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា កម្ពុជាបាននំាបន្លែពីប្រទេសវៀតណាមប្រមាណ៨០ភាគរយ ក្នុងនោះគ្រាន់តែស្លឹកគ្រៃក្នុងមួយថ្ងៃ៥០តោន និងក្រូចឆ្មារជាង១០តោន ។ ក្រុមអ្នកសេដ្ឋវិទូផ្នែកកសិកម្មបាននិយាយថា មានមូលហេតុមួយចំនួន ដែលធ្វើឲ្យកសិករខ្មែរ មិនអាចផលិតកសិកម្មដោយខ្លួនឯងបានដូចជា៖ កសិករមិនទាន់ទទួលបានបច្ចេកទេសនៃការដាំដុះគ្រប់គ្រាន់ កង្វះខាតប្រព័ន្ធធារាស្ត្រ កង្វះការផ្សព្វផ្សាយ និងគ្មានផែនការច្បាស់លាស់ក្នុងការផលិតជាដើម។ ជាងនេះទៀត បញ្ហាគ្មានទីផ្សារលក់ផលិតផលរបស់ខ្លួន ក៍មិនមានភាពច្បាស់លាស់ ឬ គ្មានតែម្តង ។ ម្យ៉ាងទៀត ការនំាចូលបន្លែពីប្រទេសជិតខាងដូចជាថៃនិងវៀតណាមច្រើនសន្ឋឹកសន្ឋាប់បែបនេះ បានធ្វើឲ្យតម្លៃកសិផលខ្មែរធ្លាក់ថ្លៃ កសិករផលិតខាតទំាងថ្លៃដើម (គ្រាប់ពូជនិងជី) និងកម្លំាងពលកម្មជាដើម ។ ក្រុមអ្នកវិភាគក៍បានអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាកាត់បន្ថយការនំាបន្លែពីប្រទេសជិតខាងឲ្យបានជាង៦០ភាគរយ ការរកទីផ្សារលក់កសិផលខ្មែរ...

កសិកម្មចាយជាង១០០លានដុល្លារ កសិផលនៅតែធ្លាក់ថ្លៃ

ខណៈ​ដែល​កសិផល​នានា​ពិសេស​ដំឡូង​មី ម្រេច កៅស៊ូ​ជាដើម​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នោះ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា​ថា «​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ កញ្ចប់​ថវិកា​ដែល​រាជរដ្ឋាភិបាល​ចំណាយ​សម្រាប់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រមាណ ១០៨​លាន​ដុល្លារ ។ បើ​តាម​រដ្ឋលេខាធិការ​ក្រ​សួ​ង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ក្រោម​ប្រធានបទ «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​»​ទៀត​ថា​«​រាជ​រដ្ឋាភិបាល បាន​បង្កើន​ការ​ចំណាយ​យ៉ាងច្រើន​ដល់​វិស័យ​កសិកម្ម ពោល​គឺ​មិន​ដូចនឹង​ការ​លើក​ឡើង​ក្នុង​សារ​ព័ត៌​មានក្នុង​ពេល​កន្លង​មក​ថា រាជរដ្ឋាភិបាល​បាន​ចាយ​តិចតួច​ក្នុង​វិស័យ​នេះនោះ​ទេ​ ។ ជាក់ស្តែងទំហំ​ថវិកា​សរុប​របស់​វិស័យ​កសិកម្ម​ទាំងមូល (​គិត​ទាំង​ថវិកា​របស់​ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក​) មាន​ប្រមាណ​រហូត​ទៅ​ដល់ ១.៦៣% នៃ GDP ក្នុង​ឆ្នាំ​២០១៧...

ព្រឹកនេះ រដ្ឋាភិបាលដាក់ឲ្យដំណើរការរថភ្លើងពីសិរីសោភ័ណ-បាត់ដំបង

កំណាត់​ផ្លូវដែក​ប្រវែង​ប្រមាណ ៦៥​គីឡូម៉ែត្រ​នេះ​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ក្រុង​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ផ្លូវការ​ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវដែក​ខាងលើ​ត្រូវ​ចំណាយ​ថវិកា​ជួសជុល និង​សាងសង់​ឡើង​វិញ​ជិត ៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​។ ផ្លូវដែក​ចាប់ពី​សិរី​សោភ័ណ​-​បាត់ដំបង មាន​១០​ស្ថានីយ រួម​មាន​៖ សិរី​សោភ័ណ មង្គល​បូ​រី ចំការ​ចេក ភ្នំ​តូច ទួល​សំរោង ជ្រោយ​ស្តៅ ជណ្តើរស្វា អូរ​តា​គី សៀម និង​បាត់ដំបង ។ កំណាត់​ផ្លូវដែក​នេះ​មាន​ផ្លូវ​ឆ្លងកាត់​សរុប​ចំនួន ១១៣​កន្លែង...

តម្លៃសំាងហក់ឡើងយ៉ាងគំហុក ឯអ្នកនំាពាក្យថា..

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ឡុ​ង កែម​វិចិត្រ បាន​ថ្លែងប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុង​ថា សាំង​ឡើងថ្លៃ​ដោយសារ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើង​ខ្ពស់ ។ ការ​ពន្យល់​បកស្រាយ​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តម្លៃ​ប្រេងសាំង​បាន​ហក់​ឡើងជា​បន្ទាប់​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។ ដោយឡែក​គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​សាំង​មាន​តម្លៃ​ដូច​តទៅ​៖ ស្ថានីយ៍​ប្រេង​កាល់​តិច តម្លៃ​សាំង​ស៊ុ​ពពែរ ៤៤៥០​រៀល​ក្នុង​១​លី​ត្រ សាំង​ធម្មតា ៤១០០​រៀល​ក្នុង​១​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត ៣៩០០​រៀល​ក្នុង​លី​ត្រ ។ ស្ថានីយ៍​ប្រេង​តូ​តា​ល់ សាំង​ស៊ុ​ពពែរ​តម្លៃ ៤៤០០​រៀល​ក្នុង​១​លី​ត្រ​(​អាច​នឹង​ឡើង​ស្មើ​កាល់​តិច​) សាំង​ធម្មតា ៤១០០​រៀល​ក្នុង​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត...

ពលរដ្ឋត្បូងឃ្មុំជិត១០ម៉ឺននាក់ ជំពាក់ធនាគារជាង៤០០លានដុល្លារ

ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​បំបែក​ចេញពី​ខេត្តកំពង់ចាម​កាលពី​ឆ្នាំ ២០១៣ បាន​ក្លាយជា​តំបន់​ដែល​មាន​អត្រា​អ្នក​មិន​បាន​សង​កម្ចី​ត្រឡប់​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង ២៥ កាលពី​ឆ្នាំ ២០១៦ ដោយ​ក្នុង​នោះ​អត្រា​អ្នក​ទទួល​កម្ចី ២,៨៧ ភាគរយ​មិន​សង​ត្រឡប់​ទាន់​ពេល​។ នេះ​បើ​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​ឥណទាន​ប្រចាំឆ្នាំ ២០១៦ របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC)​។ យោង​តាម​របាយការណ៍​មាន​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ ៧៩ នៅ​ខេត្ត​ត្បូងឃ្មុំ​រហូត​ដល់​ចុងឆ្នាំ ២០១៦ និង​មាន​អ្នក​ខ្ចី ៩៦ ៤០៧ នាក់​នៅ​ខេត្ត​នេះ​ដែល​មាន​កម្ចី​សរុប ៤០៨ លាន​ដុល្លារ​។ របាយការណ៍​បង្ហាញ​ថា​អ្នក​យក​កម្ចី ១ ៣៧២ នាក់​ក្នុង​ចំណោម​អ្នក​យក​កម្ចី ៩៦ ៤០៧...

ចិន​ជំរុញកម្ពុជា​ឲ្យ​ប្រើ​លុយ​យ័ន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ខ្លួន

រដ្ឋ​ប្រជាមានិត​ចិន​ជំរុញ​កម្ពុជា​ឲ្យ​ប្រើប្រាស់​លុយ​យ័ន​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ជាមួយ​ខ្លួន ដោយ​ថា​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។ គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​នេះ​លោក ប៉ាន សូរ​ស័​ក្កិ ទៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ ហើយ​ជូ​ប​ជាមួយ អភិបាលរង​ខេត្ត​ក្វា​ង​ទុង លោក អ៊ៅ​យ៉ាង វ៉ី​មីង​។ អភិបាលរង​ខេត្ត​ក្វា​ង​ទុង​រូប​នេះ បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​គាំទ្រ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ជា​ប្រាក់​យ័ន ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។ វី​អូ​ឌី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ ដើម្បី​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​លោក​ចុច​ចូល​ជា​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល​។ លំហូរ​លុយ​ដុល្លារ​បាន​ហូរ​ចូល​កម្ពុជា​តាម​រយៈ​អ៊ុ​ន​តាក់​ចាប់ពី​ឆ្នាំ​១៩៩១​មករ​ហូត​ដល់​ប្រាក់​នេះ​បាន​ក្លាយជា​ប្រាក់​ទី​ពីរ​បន្ទាប់​ពី​ប្រាក់​រៀល​ខ្មែរ​។ មក​ដល់​ពេល​នេះ​បើ​ទោះបីជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា ចិន​ហាក់​កើនឡើង​ច្រើន​មែន​តែ​ប្រាក់​ដុល្លារ​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​ទូរ​ទាត់​ប្រាក់​នៅ​ប្រទេស​កម្ពុជា​ដដែល​។ អ្នកជំនាញ​សេដ្ឋកិច្ច​លោក យ៉ង ប៉ាក់ មាន​ប្រសាសន៍​ថា វា​ជា​រឿង​ល្អ​ដែល​ប្រើប្រាស់​ប្រាក​យ័ន​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន​ដោយ​ថា​វា​ចំណេញ​បាន​ច្រើន​ជាង​ប្រាក់​ដុល្លារ​។ តែ​លោក​ថា​កម្ពុជា​គួរ​មាន​លក្ខខណ្ឌ​ទៅ​ចិន​វិញ​ផង​ដែរ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ...

អំបិលធ្លាក់ថ្លៃ មន្រ្តីអត់ខ្វល់

អ្នកផលិតអំបិលក្នុងខេត្តកំពតនិងកែប បានរអ៊ូរទំានិងសម្តែងក្តីអស់សង្ឃឹមយ៉ាងខ្លំាង​ដោយសារតម្លៃអំបិល​បាន​ធ្លាក់ថ្លៃ និងគ្មានទីផ្សារ ។ ប្រភពពីសហគមន៍អ្នកផលិតអំបិលបានឲ្យដឹងថា ការផលិតអំបិលនៅឆ្នាំ២០១៧នេះ អាចលើសផែនការកំណត់ ប៉ុន្តែអំបិលក្នុងស្រុកពិបាកប្រកួតប្រជែងជាមួយអំបិលនំាចូលពីយួននិងសៀមយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ។ ប្រភពបន្តថា បច្ចុប្បន្នតម្លៃអំបិលក្នុងស្រុកធ្លាក់ថ្លៃក្នុង១បាវ២០០០រៀល ខណៈអំបិលនំាចូលពីយួននិងសៀម​មានតម្លៃថោកជាងនិងវាយលុកទីផ្សារយ៉ាងខ្លំាង ធ្វើឲ្យអំបិលសល់រាប់តោននៅក្នុងឃ្លំាង ដោយសារតែគ្មាន​ទីផ្សារ ហើយថាអំបិលប្រភេទលេខ១ លក់ចេញជាមធ្យមតម្លៃ១២៦០០រៀលក្នុង១គីឡូក្រាម លេខ២ តម្លៃ​១០៦០០រៀល និង អំបិលលេខ៣ តម្លៃ ៨៦០០រៀលក្នុង១គីឡូក្រាម ។ បើតាមប្រជាសហគមន៍អ្នកផលិតអំបិលបានឲ្យដឹងថា ក្នុង១ឆ្នាំៗតម្រូវការអំបិលនៅក្នុងស្រុកស្ថិត​ក្នុងចន្លោះ​៩ទៅ១០ម៉ឺនតោន ហើយកាលពីឆ្នាំ២០១៦ តម្រូវការអំបិលមានជិត១០ម៉ឺនតោន ខណៈទិន្នផលប្រចំា​ជាង​១២ម៉ឺន​តោន ។ សូមបញ្ជាក់ថា ផ្ទៃដីផលិតអំបិលនៅក្នុងខេត្តកំពតនិងកែបមានជាង៤៥០០០ហិកតា...

រឹបអូសឡេក្លែងក្លាយ៣០តោន

គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រ​សួ​អ​មហាផ្ទៃ​បាន​បើក​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា​មក បាន​រឹបអូស​ឡេ​ក្លែងក្លាយ​នាំ​ចូល​ពី​ប្រទេស​ថៃ​សរុប​៣០​តោន នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។ បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ឡេ​ក្លែងក្លាយ​ទាំង​៣០​តោន​ដែល​រឹបអូស​នេះ មាន​៥៩​ប្រភេទ​រាប់​ទាំង​ឡេ​លាប​ធ្វើ​ឲ្យ​ស្បែក​.​ស​ផង​ដែរ ហើយ​ថា​ម្ចាស់​ឡេ​ឈ្មោះ ហ៊ិ​ន ទូច អាយុ​៤២​ឆ្នាំ ។ នៅ​ពេល​នេះ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​និង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​បទល្មើស​សេដ្ឋកិច្ច​មួយ​នេះ ៕    

រដ្ឋាភិបាលគ្រោងសង់«ទីក្រុងនាគរាជសម្តេចតេជោ» តម្លៃ៨០ពាន់លានដុល្លារ

រដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា «​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ​។ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿ​ង សុ​ភ័​ណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ទំហំ​ផ្ទៃដី​ពី​២ ទៅ​៣​ម៉ឺន​ហិ​កតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​៣​ដែល​បាន​ចាប់អារម្មណ៍​លើ​គម្រោង​នេះ តែ​មិន​ទាន់​ប្រាកដប្រជា​ទេ ប៉ុន្តែ​បើ​ពួក​គេ​ប្រាកដប្រជា​ទាល់តែ​ពួក​គេ​ទម្លាក់​លុយ​ចូល​មក​។ លោក​បន្ត​ថា ៖ «​ការ​សាងសង់​ទីក្រុង​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ពេល​ណា​មាន​ថវិកា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ចំណាយ​ទឹកប្រាក់​ច្រើន​បែប​នេះ​ទេ ទើប​យើង​ចង់​បានការ​សហការ​ពី​វិស័យ​ឯកជន​»​។ លោក​បន្ត​ថា ៖ «​ទីក្រុង​ថ្មី​នេះ​អាច​នឹង​ចំណាយ​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សាងសង់ ប្រសិនជា​មាន​ថវិកា​គ្រប់គ្រាន់...

រដ្ឋាភិបាលគ្រោងចំណាយជាង៦០លានដុល្លារដោះស្រាយទីផ្សារ

ក្រសួងពាណិជ្ជកម្ម​គ្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ដោយ​គ្រោង​ចំណាយ​ថវិកា​៦១,៦​លាន​ដុល្លារ (៣៦,៣​លាន​ដុល្លារ​បាន​មក​ពី​កម្ចី​ឥណទាន​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម សល់​ពី​នោះ​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​) ។ នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​ដែល​ប្រព្រឹត្ត​ធ្វើ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ ផលិតផល​ដែល​ស្ថិត​ក្នុង​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​នេះ​រួម​មាន​៖ ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ​និង​សរសៃសូត្រ ។ បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដដែល គម្រោង​នេះ​ក៍​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិតខាង​ផង​ដែរ ៕

អាជីវករខ្មែរព្រមានមិននំាត្រីចូលទៅថៃ

ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានសេចក្តីរាយការណ៍មកថា ក្រុមអាជីវករខ្មែរដែលរកស៊ីនំាត្រីទៅលក់​នៅផ្សារ​រុងក្លឿង ស្រុកអារញ្ញ ប្រទេសថៃជាប់ព្រំដែនប៉ោយប៉ែត បាននិយាយព្រមានថាខ្លួននឹងមិននំាត្រីទៅលក់​ឲ្យពលរដ្ឋថៃនោះទៀត ប្រសិនបើមន្រ្តីគយថៃមិនបញ្ចុះតម្លៃភាស៊ីដូចដើម ។ អាជីវករមួយចំនួនបាននិយាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមន្រ្តីគយថៃបានដំឡើងថ្លៃ​ភាស៊ីពី​៣០០ទៅដល់១៣០០បាតក្នុង១ខេង (១ខេងស្មើនឹង១០០គីឡូក្រាម)នោះរួចមក ពួកគេបានខាតបង់ក្នុងមួយថ្ងៃ​ប្រមាណ១០លានរៀល​ ។ គួរបញ្ជាក់មកដល់ពេលរសៀលថ្ងៃទី០១ ខែមីនានេះ មានរយៈពេលមួយសប្តាហ៍ហើយ មិនទាន់មាន​ដំណោះ​ស្រាយសមស្របដែលអាចទទួលយកបានទំាងសងខាងរវាងមន្រ្តីគយថៃនិងអាជីវករនោះនៅឡើយទេ​ចាប់​តំាង​អាជីវករលក់ត្រីបានផ្ទុះការតវ៉ាចាក់ត្រីចោលនៅលើស្ពានមិត្តភាពកម្ពុជា-ថៃប៉ោយប៉ែតកាលពីថ្ងៃទី២៣ ខែកុម្ភៈ​កន្លងមក ហើយក្រុមអាជីវករក៍បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ផងដែរ៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ អង្ករឆ្នំានេះនឹងមិនធ្លាក់ថ្លៃ

«​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ​នឹង​មិន​ធ្លាក់​ថ្លៃ​នោះ​ទេ ដោយសារ​តែ​ស្រូវ​អង្ករ​មាន​តម្រូវការ​ច្រើន​នៅ​លើ​ពិភពលោក រួម​ទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជា​ច្រើន​ក្នុង​ការ​នាំ​ចេញ​ផង​ដែរ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ា​ង សូរ​ស័ក្តិ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី និង​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​ការ​ទិញ​អង្ករ​១​លាន​តោន​សម្រាប់​រយៈពេល​៥​ឆ្នាំ រវាង​កម្ពុជា​និង​ប្រទេស​បង់​ក្លា​ដេ​ស ។ បើ​តាម Fresh News បាន​ស្រង់​សម្តី​លោក ប៉ាន សូរ​ស័ក្ដិ ដោយ​បញ្ជាក់​ទៀ​ថ​ថា «​ខ្ញុំ​មិន​ជឿ​រថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នោះ​ទេ ព្រោះ​មាន​តម្រូវការ​ច្រើន​ណាស់​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​ដែរ​។​... ឆ្នាំ​នេះ​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ទៅ​បង់​ក្លា​ដេ​ស​ចំនួន​២៥​ម៉ឺន​តោន យើង​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​នាំ​ចេញ​ទៅ​បង់​ក្លា​ដេ​ស​»​។ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ចាត់​ទុក​ការ​ចុះ​កិច្ចព្រមព្រៀង​ខាងលើ​គឺ​សំដៅ​ធ្វើ​ពិពិធ​កម្ម ទំហំ​ពាណិជ្ជកម្ម...

ស្ករត្នោត​កំពង់ស្ពឺ កំពុង​ត្រូវប៉ាន់ មួយ​រដូវ​រក​ចំណូល​បាន​ដល់​៣,០០០​ដុល្លារ

ភ្នំពេញ​ ៖ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧ កន្លង​មក​ស្ទើរតែ​មិន​គ្រប់​តម្រូវការ​នាំ​ចេញ​ដោយ សារ​ការផលិត​ស្ករត្នោត​មានគុណ​ភាព​ផលិត​នៅ​មាន​កំរិត ទិន្នផល​ស្ករត្នោត​ខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំនេះមានការកើនឡើងខ្ពស់ ហើយនឹងបន្ត​កើនឡើងកាន់តែច្រើននា​ឆ្នាំ​២០១៨ ។ លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកំពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី ពេល​ថ្មី​ៗ​នេះ​ថា ស្ករត្នោត​របស់​សមាគម​ស្ទើរតែ​គ្មាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ ។ ហើយ​មិន​រញ៉េរញ៉ៃ ទៅ​ឡូ​កឡំ​ជាមួយ​ស្ករ​ក្រហម​លក់​នៅ​ក្នុង​ផ្សារ​ដេប៉ូ​នោះ​ដែរ ។ ស្ករត្នោត ស្ករ​ក្រហម​របស់​សមាគម​ន៍ នៅ​ខេត្តកំពង់ស្ពឺ គឺ​មាន​ក្រុមហ៊ុន​៨ សំរាប់​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​ស្ករ​សំរាប់​នាំ​ចេញ​ទាំងអស់​ ។ ប៉ុន្តែ​សមាជិកសមាគម​យើង ផលិត​ស្ករត្នោត​ស្ទើរតែ​មិន​បាន​គ្រប់​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន ។ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧...

តោះស្អែកទៅជិះកាណូតដឹកអ្នកដំណើរភ្នំពេញ-តាខ្មៅ

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ កាណូត​ដឹក​អ្នកដំណើរ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ស្អែក​នេះ ។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា កាណូត​ដឹក​អ្នកដំណើរ តាម​ផ្លូវទឹក​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ ត្រូវ​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នៅ​ថ្ងៃស្អែក​នេះ ដោយ​មាន​កំពង់​ផែ​៦​ទីតាំង និង​កាណូត​ចំនួន​២​គ្រឿង នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ក្រៅពី​នោះ​ក៏​មាន​កាណូត​ចាស់​ៗ​ចំនួន​២​គ្រឿង​ទៀត ដែល​សរុប​ទាំងអស់​មាន​ចំនួន​៤​គ្រឿង​។ ទីតាំង​សម្រាប់​ចំណត​នាវា​អ្នកដំណើរ​រវាង​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់ រួម​មាន​៖...

ក្រុម​ហ៊ុនចិន​​មួយ​ គ្រោង​បង្កើត​រោងចក្រ​វេច​ខ្ចប់​ស្វាយ

ក្រសួងកសិកម្ម​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​( MOU) ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខែ​ក្រោយ ស្ដី​ពី​ការ​នាំ​ចេញ​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ ជប៉ុន និង​ចិន​។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ដ្រី វេ​ង សា​ខុន​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក វេ​ង សា​ខុន និង​ក្រុមហ៊ុន ចិន Weighai Dragoin Union Agriculture Co.,Ltd នៅ​ប្រទេស​ចិន កាលពី​ស​ប្ដា​ហ៍​មុន​។ ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ ក្រុមហ៊ុន​ចិន បាន​បង្ហាញ​ផែនការ​ក្នុង​ការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​វេច​ខ្ចប់​ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស...

ថៃធ្វើអ្វីតាមចិត្ត ព្រោះតែខ្មែរអន់ ?

ចាប់ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ ប្រទេស​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ពី​ប្រទេស​ដទៃ​ឆ្លងកាត់​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ឬ ដឹក​ទំនិញ​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ របស់​ប្រទេស​ខ្មែរ ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ​។ បើ​តាម​សេចក្តី​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដទៃ ឬ​ពី​ប្រទេស​ដទៃ​ចូល​មក​កម្ពុជា​នេះ ដោយសារ​តែ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹក​ទំនិញ​ពី​បណ្តា​ប្រទេស​នានា​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ​នោះ​ឡើយ​។ យ៉ាងណា​ក៍ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ខ្មែរ​បាន​និង​កំពុង​ប្រឹងប្រែង​រៀបចំ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ តែ​រហូត​មក​ដល់​ពេល​នេះ អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ កំពុង​រង់ចាំ​សេចក្តីសម្រេច​ពី​ភាគី​ថៃ​។ អគ្គនាយករ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា...

ដំឡូងមីនិងពោតធ្លាក់ថ្លៃ កសិករប្រឈមនឹងការរឹបអូសផ្ទះ

ផលដំឡូងមីរាប់ម៉ឺនតោនរបស់ប្រជាកសិករនៅតំបន់ព្រំដែនខ្មែរ-ថៃ កំពុងធ្លាក់ថ្លៃយ៉ាងគំហុក និងគ្មានទីផ្សារសម្រាប់លក់ ដោយសារតម្លៃធ្លាក់ថ្លៃទាបពេក ធ្វើឲ្យកសិករលក់មិនបានប្រាក់ចំណេញ។ ចំណែកសិករមួយចំនួនទៀត ដែលកំពុងមមាញឹកក្នុងការប្រមូលផលស្នៀតពោតក្រហម ក៍ពួកគាត់យំមិនចេញដែរ គឺកសិផលពោតក្រហម បានធ្លាក់ថ្លៃនិងអត់មានទីផ្សារនោះទេ ដោយនៅតាមស្តង់នានាក្នុងខេត្តជាប់ព្រំដែនភាគខាងលិចត្រូវឈ្មួញអត់ទទួលទិញ ធ្វើឲ្យប្រជាកសិករមួយចំនួន កំពុងព្រួយបារម្ភខ្លាចរកប្រាក់សងបំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុមិនបាន ហើយអាចនឹងត្រូវគេរឹបអូសយកដី ផ្ទះសម្បែង និងពុំមានប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃនោះថែមទៀត។ បើតាមប្រជាកសិករនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឲ្យដឹងថា លោកដាំដំឡូងមីលើផ្ទៃដីចំនួន ៨ហិកតា ត្រូវចំណាយដើមទុនទៅលើការភ្ជួរដី ថ្លៃជី និងការដឹកជញ្ជូនជាដើម អស់ប្រហែល ៦០០ដុល្លារក្នុងមួយហិកតា។ លោកបន្តថា ប្រសិនបើដំឡូងឲ្យផលល្អ...

៣ឆា្នំទៀតបា្រក់ចំណូលពីទេសចរណ៍៥ពាន់លានដុល្លារ

នៅឆ្នាំ២០២០ខាងមុខ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងប្រទេសខ្មែររំពឹងថានឹងកើនឡើង៧លាននាក់ ដែល​នំា​មកនូវប្រាក់ចំណូលប្រមាណ៥០០០លានដុល្លារអាមេរិក និងឱកាសការងារកើនដល់ជាង១លាននាក់។ នេះបើតាមការបញ្ជាក់អះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ដែលប្រព្រឹត្តធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ​ឆ្នាម២០១៧ ក្រោម​ប្រធានបទ « ទីក្រុងផ្តល់ភាព​កក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» ។ បើតាមលោក ហ៊ុន សែនដដែល ក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានទទួលទេសចរជាង ៥លាន៤សែននាក់ ដែលនាំមកនូវប្រាក់ចំណូលជាង ៣,៤០០លានដុល្លារ៕

ដំឡូងមីធ្លាក់ថ្លៃ មន្រ្តីខ្មែរអត់ខ្វល់

សេចក្តីរាយការណ៍ពីខេត្តជាប់ព្រំដែនបានឲ្យដឹងថា តម្លៃដំឡូងមីបាននិងកំពុងធ្លាក់ថ្លៃយ៉ាងគំហុក ធ្វើឲ្យកសិករ​ខ្មែរ​ស្ទើរក្អួតឈាម និង មួយចំនួនតូចប៉ងធ្វើអត្តឃាត ដោយសារតែពិបាកចិត្តជាប់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ។ ប្រភពពីខេត្តរតនគិរីបានស្រង់សម្តីកសិករឲ្យដឹងថា តម្លៃ​ដំឡូង​មី​ស្ងួត​បច្ចុប្បន្ន​ក្នុង១គីឡូក្រាមតម្លៃត្រឹមតែ​៣៧០​ទៅ៤០០​រៀលប៉ុណ្ណោះ  ខណៈដែលកាលពី​ឆ្នាំ​២០១៦​កន្លងទៅ ​តម្លៃ​ដំឡូង​មី​ថ្លៃពី៥៨០ទៅ៦១០​រៀល​ក្នុង​១​គីឡូក្រាម ។ ឪ សេចក្តីរាយការណ៍បន្តថា ដោយសារ​តែ​តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ទាប​ជាងបណ្តា​ឆ្នាំ​មុន​ៗ​ នាំ​អោយ​ប្រជា​កសិករ​ខាតឡុងចុងមិនរួចថ្លៃដើម ហើយម្នាក់ជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ វ័ណ្ដ​ក​​ ដោយសារ​តែ​ពួក​គាត់​ខ្ចី​លុយ​មក​ប្រើប្រាស់​ក្នុង​ការ​ទិញ​ពូជ ជី និង​ជួល​កម្មករ​ជាដើម​ ។ ដោយឡែក ប្រជាកសិករដាំដំឡូងមីក្នុងខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង និងខេត្តពោធិ៍​សាត់​ជាដើម ក៍កំពុងប្រឈមនឹងការខាតបង់...

តម្លៃសំាងហក់ឡើង៤០០០រៀលហើយក្នុង១លីត្រ

តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា បាន​បន្ត​ហក់​ឡើង​រហូត​ដល់ ៤ ០០០ រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ការ​លក់​រយៈពេល ១០ ថ្ងៃ​បន្ទាប់​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​។ សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី ១១ កុម្ភៈ ឆ្នាំ ២០១៨ តម្លៃ​ប្រេងសាំង​ដែល​លក់​នៅ​តាម​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​នឹង​លក់​ក្នុង​តម្លៃ ៤ ០០០ រៀល​ក្នុង​មួយ​លី​ត្រ សម្រាប់​ប្រេងសាំង​ធម្មតា និង ៣ ៨០០ រៀល​សម្រាប់​សាំង​ម៉ា​ស៊ូ​ត​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម តម្លៃ​ប្រេងសាំង​នៅ​ពេល​នេះ​បាន​ហក់​ឡើង​ពី ៣ ៩៥០ រៀល​ក្នុង​មួយ​លី​ត្រ​កាលពី​ម្សិលមិញ​។ ដោយឡែក​សម្រាប់​តម្លៃ​សាំង​សូ​ពែរ...