ផ្ទុះជំងឺផ្តាសាយបក្សីនៅកំពង់ចាម ក្រសួងប្រកាសឲ្យទប់ស្កាត់ចលនាបក្សី

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខេត្តកំពង់ចាម​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​មាន​ដើម​កំណើត​បក្សី​ចេញពី​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​រង្វង់​កាំ​០៣​គីឡូម៉ែត្រ ។ សំណើ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​សត្វ​មាន់​ចំនួន ២​ក្បាល ពី​ភូមិ​កោះ​ស្វាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ផ្ទុក​ជំងឺផ្តាសាយបក្សី ប្រភេទ H5N1​។ ការ​រក​ឃើញ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​វិភាគ​មេរោគ​ផ្តាសាយ​បក្សី បន្ទាប់​ពី​មាន សត្វ​មាន់​ឈឺ និង​ងាប់ ប្រមាណ ២០០​ក្បាល នៅ​ក្នុងភូមិ​ឃុំ​ស្រុក​ខាងលើ​នេះ​។ ក្រសួងសុខាភិបាល ក៍បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ជំងឺ​នេះ ជា​ពិសេស...

បើ​អ្នក​កំពុង​ប្រើ​ឡេ​លាយ​ឲ្យ​ស្បែក​ស​លឿន សូម​​បោះ​​វា​ចោលជា​បន្ទាន់​!

ភ្នំពេញ ៖ ឡេ​លាយ​ភាគច្រើន ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ គ្មាន​គុណភាព​នោះ​ទេ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ពីព្រោះ​តែ​វា​មាន​លាយ​សារធាតុ​ជា​ច្រើន​បញ្ចូល​គ្នា ដូច​ជា​ពពួក steroids, hydroquinone និង tretinoin ។ សារធាតុ​ទាំង​អស់នេះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ទៅ​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា ការ​អាល្លែកហ្ស៊ី បញ្ហា ស​ស្លេក កើត​ជំងឺមហារីក​ស្បែក ធ្វើ​ឲ្យ​ខូចខាត​ដល់​ថ្លើម និង​ពុល​ដល់​សរីរាង្គ​នានា​ជាដើម​។ ប្រសិនបើ​អ្នក​កំពុង​ប្រើ​ឡេ​លាយ​ឲ្យ​ស្បែក​ស​លឿនទាំងនោះ សូម​បោះ​វា​ចោល​ជា​បន្ទាន់​! ព្រោះថាឡេ​លាយ គឺជា​ការ​លាយ​បញ្ចូល​គ្នា​នូវ​សារ​ធាតុគីមី​យ៉ាងច្រើន ដើម្បី​ជួយ​កែខៃ​ស្បែក​ឲ្យ​ស ស្រស់ថ្លា...

ប្រអប់​ស្នោ​ដាក់​ម្ហូបអាហារ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព

ប្រអប់​ស្នោ​បាន​ក្លាយ ជា​សម្ភារ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ដាក់ និង​វេច​ខ្ទប់​អាហារ​របស់ ហាង​លក់​ចំណីអាហារ និង​ភោជនីយដ្ឋាន​ធំ​ៗ នា​ពេល​បច្ចុប្បន្ន​នេះ ។ ប្រអប់​ស្នោ​មាន​ភាព​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់ និង​មាន​តម្លៃ​ថោក​សមរម្យ​។ ការ​ប្រើប្រាស់​ប្រអប់​ស្នោ ដើម្បី​ដាក់ ឬ​វេច​ខ្ចប់​អាហារ​ត្រជាក់ វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ​ ។ តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រអប់​ស្នោ​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង ពីសារ​ធាតុគីមី និង​មាន​ជាតិពុល ជា​ច្រើន​ប្រភេទ ហើយ​ក្នុង​ករណី ដែល​លោក​អ្នក យក​ប្រអប់​ស្នោ​ទៅ​ដាក់​ចំណីអាហារ ដែល​ក្តៅ ជាតិ​គីមី និង​ជាតិពុល នឹង​លាយ​ភាយ​ចេញ...

ស្លាប់​៨​នាក់ ដោយសារ​បរិភោគ​សាច់សត្វ​ព្រៃ​ឆៅ មាន​ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា

ភ្នំពេញ ៖ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល បាន​រក​ឃើញ ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា នៅ​ក្នុង​សាច់សត្វ​ឆៅ ដែល​ប្រជាពលរដ្ឋ បាន​បរិភោគ កាលពី​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ កន្លង​ទៅ​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ ជា​បន្ដបន្ទាប់ នៅ​ភូមិ ច្រក​គោល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ (​តំបន់​ព្រៃ​ឡង់​) ខេត្ដកំពង់ធំ ។ ក្រសួង​បាន បញ្ជាក់​ទៀត​ថា ការ​បរិភោគ​សាច់សត្វ​ព្រៃ​ប្រហែលជា​៣​ទៅ​៤​សបា្ដហ៍ មុន​ពួក​គាត់​ឈឺ...

រកឃើញដង្កូវព្រូនក្នុងសាច់សត្វព្រៃ បណ្តាលឲ្យមនុស្សស្លាប់០៧នាក់

ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជំងឺ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ឬ​ហៅ​ថា ទ្រី​ស៊ី​ណែ​ឡូ​ស៊ី​ស គឺជា​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាម​រយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ បរិភោគ​សាច់​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ផ្ទុក​ដង្កូវ​ព្រូន​ប្រភេទ​នេះ​។ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​ពន្យល់​ថា រោគ​សញ្ញា​ដំបូង​នៃ​ការ​ពុល ដោយសារ​បរិភោគ​សាច់សត្វ​ព្រៃ ដែល​ផ្ទុក​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា រួម​មាន​៖ ការ​ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និង​គ្រុនក្តៅ ហើយ​ករណី​ឈឺពោះ​អាច​កើត​មាន​ឡើង​ក្នុងអំឡុងពេល ១​ថ្ងៃ ទៅ​២​ថ្ងៃ បន្ទាប់​ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ចូល​ក្នុង​ខ្លួន​មនុស្ស​។ សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​ពន្យល់​ទៀត​ថា​៖«​បន្ទាប់​ពី​រោគ​សញ្ញា​ដំបូង​មក មាន​អាកា​រៈ​ដូច​ជា​ឈឺក្បាល គ្រុនក្តៅ...

មនុស្ស០៧នាក់ស្លាប់ មន្រ្តីជំនាញថាមកពីបរិភោគស្រានិងសាច់ឆៅ

ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​មកនេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដោយសារ​តែ​ហូប​ស្រា​ច្រើន និង​សាច់សត្វ​ព្រៃ​មិន​ឆ្អិន​ល​ល្អ ។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ទាំង​០៧​នាក់​ដែល​ស្លាប់​នោះ​ម្នាក់​ជាម​ន្ដ្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ព្រៃ​ឡង់​, ៣​នាក់​រស់នៅ​ឃុំ​សណ្ដាន់ និង​៣​នាក់ ទៀត​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។ អភិបាលស្រុក​សណ្ដាន់ លោក ឡុ​ង គី​សឹង បាន​ប្រាប់​អង្គភាព Fresh News នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នៅ​ថ្ងៃ​ដំបូង ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មន្ត្រី...

រកឃើញសារធាតុគីមីនៅលើស្លឹកខ្ទឹម ម្ទេសនិងគូឆាយដែលនំាចូលពីយួន

មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​មុខ​បន្លែ ផ្លែ​ឈើ​និង​ទំនិញ​ចំនួន​២៨​មុខ នៅ​ក្នុង​ផ្សារ​តាកែវ និង​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា ។ បើ​តាម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​ថា មុខម្ហូប​បន្លែ​ទាំង​៤​មុខ ដែល​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​ខាងលើ​នេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ ។ ក្រៅពី​រក​ឃើញ​សារធាតុ​គីមី​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា មន្ត្រី​ជំនាញ​ក៍បាន​ពិនិត្យ​មុខទំនិញ​គំរូ​ចំនួន​៥៦​មុខ​ទៀត​នៅ​លើ​រថយន្ត​ចល័ត​និង​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់លើ​គុយទាវ​បាញ់​កាញ់​ផង​ដែរ ៕

បន្តិចទៀត ប្រជាពលរដ្ឋ​ខ្មែរ​អាច​ពិនិត្យ​រក​មេរោគ​អេ​ដស៍ ដោយ​ខ្លួនឯង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ​គ្រោង​ប្រើ​យុទ្ធវិធី​ ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ពិនិត្យ​រក​មេរោគ​អេ​ដស៍​ដោយ​ខ្លួនឯង​នេះ នៅ​ពេល​ខាង​មុខ​នេះ ព្រោះមាន​ភាព​ងាយស្រួល ដោយ​ទទួល​បាន​នូវ​លទ្ធផល​លឿន​ឆាប់រហ័ស មិន​ចាំបាច់​រង​ចាំ​យូរ ចំណេញ​ពេលវេលា និង​ថវិកា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើតេស្ត​ឈាម និង​ទទួល​បាន​នូវ​ការ​ព្យាបាល​ជំងឺ​ភ្លាម​ៗ​ ផង​ដែរ ។ ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ដោយ​ខ្លួនឯង​នេះ បើ​តាម​លោក មាន ឈី​វុន ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នេះ​ថា យុទ្ធវិធី​នៃ​ការ​ធ្វើតេស្ត​ឈាម​ដោយ​ខ្លួនឯង​នេះ ត្រូវ​រង​ចាំ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​រវាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក និង​កាមរោគ ជាមួយ​អង្គការ​ដៃគូ​នានា...

ផែង វណ្ណៈ ថាសូម្បីតែវេជ្ជបណ្ឌិតខ្មែរក៍ទៅពិនិត្យសុខភាពនៅថៃ

«​បើកភ្នែក​ឡើង​ពលរដ្ឋ​ខ្មែរ​មាន​ទាំង​រូប​ខ្ញុំ​ផង​នាំ​គ្នា​យក​លុយ​មក​អោយ​ពេទ្យ​ថៃ​កាន់តែ​ច្រើន​ទៅ​ៗ ។ គ្មាន​អ្នក​ណា​ម្នាក់​ចង់​បែប​នេះ​ទេ តែ​គ្មាន​ជម្រើស ។ កុំ​ថា​ឡើយ​ពលរដ្ឋ​ធម្មតា សូ​ម្បី​តែ​វេជ្ជបណ្ឌិត​ខ្មែរ​យើង​ក៏​មក​ពិនិត្យ​សុខភាព​នៅ​ថៃ​ដែរ ។​»​។ នេះ​ជា​កា​លើក​ឡើង​របស់​គណនី​ឈ្មោះ​«​ផែង វណ្ណៈ​» ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​រូប ។ គ្រាន់តែ​ខេត្ត​សុរិន្ទ​របស់​ថៃ​មួយ គេ​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ចំនួន​ពី ១០០​នាក់​ទៅ​១៥០​នាក់ ទាំង​រស់នៅ​ខេត្តឧត្តរមានជ័យ​និង​មក​ពី​ខេត្ត​ផ្សេង​ៗ បាន​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អូរ​ស្មាច់ លោក គឹ​ម កន ធ្លាប់​បាន​ប្រាប់ RFA​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ពី ១០០​នាក់​ទៅ ១៥០​នាក់ ដែល​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ...

មន្រ្តីព្រមានអំពីជំងឺផ្តាសាយបក្សី

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ព្រមាន​អំពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ក្នុង​រដូវវស្សា​នេះ​។ ការ​ព្រមាន​នេះ គឺ​ស្រប​ពេល​ដែល​មាន​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ផង និង​ជា​ពេល​ដែល​រដូវ​បុណ្យ​ទាន​ជិត​មក​ដល់​ផង​។ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ មាន​ប្រសាសន៍​ថា ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 នៅ​តែ​បន្ត​កើត​មាននៅ​លើ​សត្វ​បក្សី​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី​នៅឡើយ បើ​ទោះជា​ការ​ឆ្លង​ជំងឺ​ទៅ​លើ​មនុស្ស​លែង​មាននៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បន្ត​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ការ​លំបាក​ទប់ស្កាត់ និង​ត្រូវ​តាមដាន គឺ​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​មេរោគ វីរុស ប្រភេទ H7N9 ដែល​ជា​អនុ​ក្រុម​របស់​ផ្ដាសាយ​បក្សី...

តើគួរទទួលទានកាហ្វេនៅម៉ោងប៉ុន្មានទើបល្អ ?

ការ​ទទួលទាន​កាហ្វេ​បាន​ក្លាយជា​ទម្លាប់​និង​កំពុង​ពេញ​និយម​សម្រាប់​មនុស្សជាតិ​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​មិន​បានដឹង​ពី​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​កា​ហ្ចេ​ខុសពេល​វេលា​នោះ​ឡើយ ។ យោង​តាម​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​កាហ្វេ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​នៅ​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក​ទៅ​ម៉ោង​១១​ថ្ងៃត្រង់ ពីព្រោះ​ម៉ោង​នេះ គឺ​ពេល​ដែល​អ័រម៉ូន (Cortisol) ចុះ​ទាប​និង​នៅ​វេលា​ម៉ោង​១​រសៀល​ទៅ​ម៉ោង​៥​ល្ងាច ព្រោះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​និង​មិន​ងងុយគេង ។ ចំណែក​ការ​ទទួលទាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ គឺ​ការ​ទទួលទាន​នៅ​ពេល​ព្រឹក​ពេក ព្រោះ​ពេលវេលា​នោះ​អ័រម៉ូន​កំពុង​ឡើង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​ភាព​តានតឹង​និង​ធុញថប់​ក្នុង​ខ្លួន (Stress) ។ មិន​គួរ​ទទួល​នៅ​ពេល​ឃ្លាន ឬ​ពោះ​ទទេរ​(​មិន​ទាន់​ហូប​អី​) ព្រោះ​វា​ធ្វ​ឲ្យ​ឈឺក្រពះ​និង​បេះដូង​ដើរ​ញាប់ ។ មិន​គួរ​ទទួលទាន​កាហ្វេ​នៅ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច​ភ្លាម​ៗ​នោះ​ទេ ព្រោះ​វា​នាំ​ដល់​ការ​រំខាន​ដល់​ការ​បឺត​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​រាង​កាយ និង​មិន​គួរ​ទទួលទាន​កាហ្វេ​នៅ​ពេល​យប់​នោះ​ទេ ព្រោះ​វា​អាច​ឲ្យ​យើង​គេង​មិន​លក់ មិន​ស្កប់ ឬ​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន​នៅ​ពាក់កណ្តាល​យប់ ៕        

ស្ពៃចង្កឹះ ស្ពៃសនិងម្ទេសផ្ទុកសារធាតុគីមីជិត២០០គីឡូនំាចូលពីយួន

មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​សារធាតុ​គីមី​នៅ​ក្នុង​ស្ពៃចង្កឹះ ស្ពៃស​និង​ម្ទេស​ជាង​១៨០​គីឡូក្រាម នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​លក់​ក្នុង​ប្រទេស​ខ្មែរ តាម​ច្រក​ទ្វ​រា​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ ក្រោយ​ឃាត់​មុខទំនិញ​ម្ហូប​ទាំង​៣​មុខ​ក្នុង​ចំណោម​៣០​មុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ មន្ត្រី​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​ក៍បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដែល​នាំ​ទំនិញ​ពី​ស្រុក​យួន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ​មុន​នឹង​នាំ​ចូល ព្រោះ​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី​ទាំងនោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលទាន ៕    

សូមប្រយ័ត្នប្រេងខ្យងអយស្ទ័រមានជាតិគីមី

អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​ទំនិញ និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រាជធានី​-​ខេត្ត​នីមួយ​ៗ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល និង​លក់ដូរ​ទំនិញ​ហាមឃាត់​។ ក្នុង​នោះ​រួម​ទាំង​ការ​ចុះ​ពិនិត្យ​អង្កេត​នៅ​លើ​ទីផ្សារ ចំពោះ​ផលិតផល​ម្ហូបអាហារ គ្រឿងផ្សំ​រស ឬ​ប្រេងខ្យង​ប្រភេទ​អយ​ស្ទ័​រ (Oyster Sauce) ដែល​នាយកដ្ឋាន​បច្ចេកទេស​ត្រួតពិនិត្យ​ចំណីអាហារ​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូបអាហារ​ដើម្បី​ទុក​ប្រើប្រាស់​បាន​រយៈពេល​វែង​។ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ជូនដំណឹង​ទៅ​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ទូ​ទាំង​ប្រទេស ពី​ការ​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​មួយ​ប្រភេទ​នៅ​ក្នុង​គំរូ​ផលិតផល​គ្រឿងផ្សំ​រស (​ប្រេងខ្យង​)​។ ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា សារធាតុ​គីមី​នោះ​មានឈ្មោះ​បច្ចេកទេស​ថា ប្រូ​ពី​ល ប៉ា​រ៉ា អ៊ី​ដ្រូ​ស៊ី​បេន​ហ្ស៊ូ​អាត (Propyl para-hydroxybenzoate)...

ដូចជាមិនទាន់ឃើញមានការពិន័យអ្នកជក់បារីពី២ទៅ៥ម៉ឺនរៀល

អនុក្រឹត្យ​ស្តី​ពី​«​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​» ត្រូវ​បាន​រាជរដ្ឋាភិបាល​តាក់តែង​ឡើង​ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​របស់​ប្រជាជន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ។ អនុក្រឹត្យ​នេះ​ក៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ចូល​ជា​ធរមាន​កាលពី​ខែមីនា និង​ចាប់ធ្វើការ​ផាកពិន័យ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ជិត​មួយ​ឆ្នាំ​មក​ហើយ​គិត​ចាប់តាំងពី​ការ​ចាប់​អនុវត្តន៍​ការ​ផាកពិន័យ​មក គេ​មិន​ទាន់​ឃើញ​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ផាកពិន័យ​នៅឡើយ​នោះ​ទេ ។ បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​«​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​» គឺ​នឹង​ធ្វើការ​ផាកពិន័យ​ចន្លោះ​ពី​២០.០០០(២​ម៉ឺន​)​រៀល ដល់​៥០.០០០(៥​ម៉ឺន​)​រៀល ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ជក់បារី ឬ​ផលិតផល​ថ្នាំជក់​នៅ​ទី​សាធារណៈ និង​ម្ចាស់​កន្លែង​សាធារណៈ​ណា ដែល​មិន​បាន​រៀបចំ​ដាក់​ស្លាក​ហាមប្រាម​ការ​ជក់បារី​។ កន្លែង​សាធារណៈ​នេះ​សំដៅ​ដល់​ភោជនីយដ្ឋាន កន្លែងធ្វើការ គ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យ សាលារៀន និង​សួនច្បារ​សាធារណៈ​ជាដើម​។ យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា ចំនួន​អ្នក​ជក់បារី និង​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​មាន​ប្រមាណ​២​លាន​នាក់​។ ចំណែក​របាយការណ៍​របស់​ក្រសួងផែនការ​ក្នុង​ឆ្នាំ​២០១៤​បង្ហាញ​ថា អ្នក​មិន​ជក់បារី​៦០%...

ស្រ្តីម្នាក់ហូរឈាមរហូតស្លាប់ ក្រោយគ្រូពេទ្យកាល់ម៉ែតវះកាត់

ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ហូរ​ឈាម​ខ្លាំង​ពេក​ក្រោយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​វះកាត់​យក​កូន​ក្នុង​ផ្ទៃ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ថា សៀង ណា​វី អាយុ​៣៥​ឆ្នាំ មុខរបរ​កាត់ដេរ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ បើ​តាម​ប្តី​ឈ្មោះ ថា ជុំ សា​វុ​ធ អាយុ​៣៨​ឆ្នាំ​បាន​និយាយ​រៀបរាប់​ថា ប្រ​ព​ន្ឋ​គាត់​បាន​ឈឺពោះ​ឆ្លងទន្លេ​រហូត​បែក​ទឹកភ្លោះ ហើយ​គាត់​(​ប្តី​)​ក៍បាន​ដឹក​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ លុះដល់​យប់​ថ្ងៃ​ទី​៣១ ឧសភា វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ប្រ​ព​ន្ឋ​គាត់​សម្រាលកូន​មិន​រួច ដោយសារ​អស់កម្លាំង​(​គ្រូពេទ្យ​ប្រាប់​) ហើយ​គ្រូពេទ្យ​ក៍បាន​គាត់​ថា​ទាល់តែ​ធ្វើការ​វះកាត់ ប៉ុន្តែ​ការ​វះកាត់​បាន​ធ្វើ​ឡើង​២​ដង រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ ខែមិថុនា...

ចង្កឹះប្ញស្សីធ្វើនៅយួនដាក់ជាតិគីមី

មន្ត្រី​ជំនាញ​បាន​និយាយ​ប្រាប់​គេហទំព័រ Soha ឲ្យ​ដឹង​ថា ចង្កឹះ​ប្ញ​ស្សី​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​និង​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នោះ មាន​ដាក់​លាយ​សារធាតុ​គីមី​ពុល​ដើម្បី​ប្រឆាំង​ទៅ​នឹង​ដុះ​ផ្សិត​និង​សារធាតុ​ស្ពាន់ធ័រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ដូច​ជា​វិលមុខ ចុក​ទ្រូង​និង​បេះដូង​ដើរ​មិនល្អ ៕  

ផ្ទុះជំងឺផ្តាយសាយធំនៅខេត្តមណ្ឌលគិរី

មនុស្សក្មេងចាស់ប្រុសស្រីយ៉ាងហោចណាស់ជាង២០០នាក់ បានត្រូវគេរាយការណ៍ថាបានកើតជំងឺផ្តាសាយធំ នៅក្នុងភូមិចំនួន ស្ថិតក្នុងឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បើតាមមន្រ្តីជំនាញក្រសួងសុខាភិបាលបាននិយាយថា ករណីកើតជំងឺផ្តាយសាយធំនិងឆ្លងរាលដាលក្នុងឃុំ​ខាង​លើ​បង្កឡើងដោយមេរោគផ្តាសាយនៅដើមរដូវវស្សា ។ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវតាម RFA ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ និងថាករណី​មាន​អាការៈ​ផ្ដាសាយ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ និង​ទទួល​ឱសថ ហើយ​បើ​មាន​ករណី​សង្ស័យ​ណា​មួយ​សូម​ផ្ដល់​ព័ត៌មាន​បន្ថែម ឫ​មាន​សេចក្ដី​រាយការណ៍​ពី​ជំងឺ​គ្រុនក្ដៅ​ច្រើន​ក្នុង​ភូមិ ក្នុង​សាលារៀន ឫ​កន្លែង​ធ្វើការ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥...

មូលហេតុដែលនំាដល់ខូចខួរក្បាល

-មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ ​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នឹង​មាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ ដូច្នេះ វា​ងាយ​នឹងខ្វះ​ការផ្គត់ផ្គង់ ជីវជាតិ​ទៅ​ខួរក្បាល ដែល​នាំ​ឲ្យ​ខូច​ខួរក្បាល​ខ្លាំងណាស់​។ ​-ញ៉ាំ​ច្រើនពេក​ ​ការ​ញ៉ាំ​ច្រើន ធ្វើឲ្យ​សរសៃឈាម​ខួរក្បាល​ទៅ​ជា​រឹង ដូច្នេះ វា​ក៏​កាត់​បន្ថយថាមពល នៃ​ផ្លូវ​អារម្មណ៍​បានដែរ​។ ​-ជក់បារី​ ​ការជក់បារី នឹង​បង្កើន​ការ​រួច​ស្វិត​របស់​ខួរក្បាល និង​នាំឲ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​។​ ​-ញ៉ាំ​ជាតិ​ផ្អែម​ច្រើនពេក​ ​ការ​ដែល​មាន​ចំនួន​ជាតិ​ស្ករ​ច្រើនពេក នឹង​ទៅ​រំខាន​ដល់​ការ​បឺ​តស្រូ​របស់​ប្រូតេអ៊ីន និង​ជីវជាតិ ដូច្នេះ វា​នឹង​បង្ក​ឲ្យមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​ទៀត​។ ​-ការបំពុល​ពី​បរិយាកាស​ ​ខួរក្បាល គឺជា​សរីរាង្គ​មួយ ដែល​ត្រូវការ​អុកស៊ីសែន​ច្រើនជាងគេ​បំផុត​។ ដូច្នេះ ការ​ស្រូប​ផ្សែង​បំពុល​ពី​បរិយាកាស នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល ព្រមទាំង​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ខួរក្បាល​ទៀត​។ ​-គ្រប​ក្បាល​ពេល​កំពុង​គេង​ ​ការ​គេង​ដោយ​មាន​របស់​រុំ​ក្បាល នឹង​បង្កើន​កំហាប់​នៃ​កាបូន​ឌីអុកស៊ីត និង​កាត់បន្ថយ​អុកស៊ីសែន ដូច្នេះ វា​នឹង​នាំ​ឲ្យ​ខូចខា​តដល់​ខួរក្បាល​បាន​។ ​-កង្វះ​ការភ្ញោ​ច​ពី​ការគិត​ ​ការគិត...

ប្រយ័ត្ន! ជាមួយផលិតផលកុមារមួយប្រភេទនេះដែលផ្ទុកបាក់តេរីប៉ះពាល់ដល់ជីវិត

យោងតាមក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានចេញផ្សាយបញ្ចាក់ជូនជាមួយនិងការរកឃើញនូវបាក់តេរី ក្នុងផលិតផល សម្រាប់ទារក និងកុមារតូចដែលមានឈ្មោះថា «PC Organic Brand» ។     សេចក្តីជូនដំណឹងនោះមានដូចតទៅ៖  សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» ត្រូវបានមន្រ្តីឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារតែស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ និងសំណើម) អាចលូតលាស់ដុះដាលទៅជាសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ...

ហេតុអ្វីអ្នកម្តាយចេះតែឃ្លានពេលមានផ្ទៃពោះ?

ស្ត្រី​ភាគច្រើន កំពុងតែ​មាន​ផ្ទៃពោះ ត្រូវតែ​មាន​ការ ប្រុងប្រយ័ត្ន​គ្រប់រឿង មិនថា ការសម្រាក ញុាំចំណីអាហារ និង ការស្លៀកពាក់ជាដើម ជៀសវៀងមានបញ្ហាណាមួយកើតឡើង​។ សម្រាប់របបអាហារវិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា ដែល​ផ្តល់​ជីវជាតិ និង​គួរតែ​ចៀសវាង ​អ្វី​គ្រប់យ៉ាង​ដែល​មាន ​គ្រោះថ្នាក់​ដល់ ​កូន​ក្នុង​ផ្ទៃ​។ អ្នក​គួរតែ​ញ៉ាំ ​ឲ្យបាន​ច្រើន​នៅពេល​ មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក ​អាច​បណ្តាលអោយមានបញ្ហាកើតឡើង ​។ ​ការ​ឃ្លាន​បែបនេះ​គឺជា​រឿង​មួយ​ធម្មតា​ទាំងស្រុង​ក្នុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​។ ​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងដំណាក់កាល​ទាំងនេះ​តែងតែមាន​អារម្មណ៍​ឃ្លាន​ជាប់​រហូត​ក៍ព្រោះតែ ​ទារក​ត្រូវការ​ជីវជាតិ​ដើម្បី​លូតលាស់​...

រួមភេទពេលព្រឹកមានប្រយោជន៍អ្វីខ្លះ ?

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង​ថា ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​លោក​អ្នក ដូច្នេះ​វា​ជា​ការ​សំខាន់​ដែល​លោក​អ្នក​គួរតែ​សាកល្បង​! សូម​ក្រឡេក​មើល​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​រួម​ភេទ​ពេល​ព្រឹក ដូច​ខាងក្រោម​នេះ ៖ ១-​បង្កើន​ចំណង់​ផ្លូវភេទ ដោយសារ​ពេល​ព្រឹក​លោក​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​ថាមពល ដូច្នេះ​បទ​ពិសោធន៍ផ្លូវភេទ​របស់​លោក​អ្នក​នឹង​កើនឡើង ហើយនឹង​មាន​លំហូរ​ឈាម​ល្អ​ទៅ​កាន់​ប្រដាប់​ភេទ​របស់​លោក​អ្នក ជា​លទ្ធផល​វា​នឹង​បង្កើន​ចំណង់​ផ្លូវភេទ​របស់​លោក​អ្នក ។ ២-​ធ្វើ​ឲ្យ​ស្បែក​ស្អាត ដោយសារ​តែ​មានការ​កើនឡើង​នៃ​ការ​ផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន​នៅ​ពេល​ដែល​លោក​អ្នក​មានការ​រួម​ភេទ​នៅ​ពេល​ព្រឹក ។ ចំពោះ​ស្ត្រី​ជាពិសេស​នឹង​កត់សម្គាល់​ឃើញ​ថា ស្បែក​របស់​ពួក​គេ​មាន​ភាព​ទន់​រលោង និង​ស្រស់​ស្អាត​ជាង​មុន ។ ៣-​បង្ការ​ជំងឺ​គាំងបេះដូង ការ​រួម​ភេទ​ពេល​ព្រឹក អាច​បន្ថយ​សម្ពាធ​ឈាម​របស់​លោក​អ្នក​បាន​យ៉ាងច្រើន ហើយ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​របស់​លោក​អ្នក​នៅ​ក្នុង​កម្រិត​ធម្មតា ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​នឹង​ថយ​ចុះ ។ ៤-​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​រួម​ភេទ​ពេល​ព្រឹក​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​លោក​អ្នក ហើយ​ក៏​ជួយ​ក្នុង​ការ​ពង្រីក​សរសៃឈាម​របស់​លោក​អ្នកផង​ដែរ ។ ការ​បង្កើត​កំណក​ឈាម​នឹង​ត្រូវ​បាន​រារាំង ដូច្នេះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៥-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ជួយ​ជំរុញ​ការ​ផលិត​អីុ​ម​មុ​យ​នូ​គ្លូ​ប៊ុ​យ​លី​ន អា ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​លោក​អ្នក...

អ្នកឧស្សាហ៍ឈឺក្បាល គួរផ្លាស់ប្តូទម្លាប់ទៅទីងងឹត និងគិតច្រើន

      ការឈឺ​ក្បាល​បែប​ប្រកាំ​ង មិនមែន​ជា​អ្វី​ដែល​ មនុស្ស​យើង​ចង់បាន​នោះទេ ព្រោះ​វា​គឺជា​បញ្ហា​ដ៏​ធំ​មួយ ​ដែល​ធ្វើឲ្យ​យើង​មិន​អាច ​បំពេញ​ការងា​រ​ប្រចាំ​ថ្ងៃ​បាន ហើយ​ក៏​ផ្តល់​ភាពស្មុគស្មាញ​ ច្រើន​ណាស់​ដែរ​ក្នុងពេល ​វា​ធ្វើ​ទុក្ខ​ម្តងៗ​។ បន្ថែមពីនោះវាក៍តែងតែកើតមានឡើងពេលគិតច្រើន ឬការចូលសម្រាកយូរៗរហូតដល់យប់ជ្រៅ និងសម្រាកមិនគ្រប់គ្រាន់ជាដើម ទំាងនេះគឺជាមូលហេតុដែលធ្វើឲ្យលោកអ្នកឧស្សាហ៍ឈឺក្បាលជាប្រចំា។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ ប្រើ​ថ្នាំ​បំបាត់​បញ្ហា​នេះ យក​ល្អ​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​សិន​ទៅ ដូចជាការ ​ផ្តល់​ភាព​ត្រជាក់​ ​​ប្រើ​ថង់​ទឹកកក​ ស្អំ​នៅ​ថ្ងាស ក្បាល ឬ​កញ្ចឹងក៏​ដើម្បី​បំបាត់​ការឈឺចាប់​។ អ្នកជំនាញ​មិន​បាន ​ប្រាកដ​ច្បាស់​ថា វិធី​នេះ​មាន​ប្រសិទ្ធភាព ​ឬ​អត់​ទេ ប៉ុន្តែ​ការកាត់បន្ថយ​លំហូរ​ឈាម ​ដោយ​ប្រើការ​ស្អំ​ទឹកកក ​បែប​នេះ​ប្រហែលជា​ផ្នែក​មួយ ​ក្នុង​ការព្យាបាល​ដែរ​។​...

អ្នកចូលចិត្តផឹកស្រាថ្នំា ស្រាស ងាយប្រឈមមុខជាមួយនិង…….

មិនមែនទើបតែជាលើកដំបូងនោះឡើយ ដែលរឿងផឹកស្រាថ្នំាំ ស្រាស កើតមានបញ្ហាជាញឹកញាប់នៅកម្ពុជា ជាពិសេសអ្នកជនបទ ស្រុកស្រែចំការ ជាដើម ។ ក្នុងពិធីមង្គលការ ឬកំដរ បុណ្យសព អ្នកស្រុកភូមិតែងតែ នំាគ្នាផឹកស្រាសរ និងស្រាថ្នំា ដែលជាហេតុនំាអោយ ពុល ដេកព្យាបាលនៅមន្ទីពេទ្យជាច្រើននាក់ ហើយរហូតដល់ស្លាប់ក៍មានដែរ។ បន្ថែមពីនោះវាបានក្លាយ​ជា​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​ទៅ​ហើយ ឱ្យ​តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ទើប​សម្រាល​កូន​រួច​តែង​នាំ​គ្នា ត្រាំ​ស្រា​ថ្នាំ​មាន​ផ្លែ​ឈើ​គ្រប់​មុខ​ ឬ​ត្រាំ​ឫស​ឈើ​ផឹក​ ព្រោះ​គិត​ថា​ផឹក​ហើយ​នាំ​ឱ្យ​មាន​សាច់​ស្អាត ការពារ​មិន​ឱ្យ​ជាំ​មុខ ពេល​ចាស់​ទៅ​មិន​ញញី​ញញ័រ​ ឆាប់​រឹង​ដៃ​រឹង​ជើង​ជាដើម​។ ​លោក​វេជ្ជបណ្ឌិត លី...

ស្ទះផ្លូវនំាឲ្យមនុស្សជាង៦០% ប្រឈមនឹងជំងឺថប់អារម្មណ៍

ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលនេះបានក្លាយជាជំងឺមហារីកដែលគ្មានថ្នំាព្យាបាលបានជាសះស្បើយ ឡើយ ។ មន្រ្តីជំនាញវេជ្ជសាស្រ្តបានបង្ហាញថា ការកកស្ទះចរាចរណ៍រយៈពេលប៉ុន្មានឆ្នាំនិងរហូតមកទល់នឹងពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពីជាង៣០ឆ្នាំដល់ជាង៦០ឆ្នាំ កំពុងប្រឈមនឹងជំងឺថប់អារម្មណ៍ និងស្រ្តេស (ការតានតឹងក្នុងចិត្ត) ។ នៅពេលមានបញ្ហាស្រ្តេស រាងកាយរបស់យើងបង្កើតឲ្យមានប្រតិកម្មជីវគីមីជាង១៤០០ប្រតិកម្មក្នុងរាងកាយ ហើយវាធ្វើឲ្យប៉ះពាល់ដល់ផ្នែកនៃខួរក្បាលរបស់យើង។ អ្នកស្រាវជ្រាវផ្នែកខួរក្បាល ហៅអាការៈនេះថា ជាការប៉ះពាល់ដល់ស្រោមខួរដែលធ្វើឲ្យមនុស្សឈ្លាសវៃធ្វើការសម្រេចចិត្ត មិនត្រឹមត្រូវ ។ ការរងសម្ពាធ ការកាំចិត្ត ការធុញធ្រាន់ដែលយើងជួបប្រទះរាល់ថ្ងៃអាចធ្វើឲ្យប៉ះពាល់សមត្ថភាពគិតរបស់យើង។ អ្នកដែលមានអាការៈនេះជាប្រចាំអាចធ្វើឲ្យការគិតស្ពឹក មិនរហ័សដូចមនុស្សធម្មតា ។ នៅពេលដែលដឹងថា ខ្លួងឯងមានអាការៈស្រ្តេស រាងកាយរបស់យើងបានបញ្ចេញប្រតិកម្មជីវៈគឺមីរួចទៅហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង ដូចជា៖ ឈឺក្បាល...

ឃើញគេផ្សាយតាមFacebook រួចទៅកែសុដន់ ស្លាប់

ស្រ្តីម្នាក់បានស្លាប់ ដោយសារគ្រូពេទ្យចាក់ថ្នំាសន្លប់ដើម្បីកែសុដន់ពីតូចទៅធំ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្លីនិកខាងលើស្ថិតនៅក្បែររង្វង់មូលកំាកូស៊ីធី ក្នុងខណ្ឌប្ញស្សីកែវ ។   ស្រ្តីរងគ្រោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូន៤នាក់ និងមានស្រុក កំណើតនៅខេត្តក្រចេះ។ បើតាមប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ «ដឹបូតេ» បានផ្សាយពីវិធីកែសម្ផស្សគឺពង្រីកដើមទ្រូង«សុដន់»ឃើញដូចនេះ ប្រពន្ធរបស់គាត់បានពិភាក្សាគ្នា ទទូចសុំគាត់ទៅកែសម្ផស្សនៅគ្លីនិកខាងលើនេះ គាត់ក៏យល់ព្រមឲ្យប្រពន្ធរបស់គាត់ទៅកែពង្រីកដើមទ្រូង ពេលនោះប្រពន្ឋ របស់គាត់បានឆាតសួរតម្លៃ និងបានពិភាក្សាគ្នាកាលពីមុនថ្ងៃបុណ្យអុំទូកកន្លងមកថ្មីនេះ ដោយខាងគ្លីនិកយកតម្លៃ៣,៥០០...

មិនគួរឲ្យជឿដើម«ម្ជុលពេជ្រ» ព្យាបាលដំបៅទឹកនោមផ្អែម

រុក្ខជាតិឈ្មោះដើម «ម្ជុលពេជ្រ» វាអាចជួយព្យាបាលជម្ងឺដូចជា ៖ ដំបៅអ្នកកើតទឹកនោមផ្អែម, គ្រុនឈាម, ពងបែកក្នុងមាត់, កើតរឺម, បូស, ឈឺធ្មេញ, ពស់ចឹក, ក្អែបខាំ, ខ្ទួយទិច, និងវាអាចបង្ក្រាបពិសបានគ្រប់មុខ ទាំងជម្ងឺពិស ទាំងសត្វពិសចឹក ឬទិច ដ៏ពូកែស័ក្ដិសិទ្ធិ ។ ឈ្មោះខ្មែរ ៖ ម្ជុលពេជ្រ ឈ្មោះថៃ ៖ เสลดพังพอน ឈ្មោះវិទ្យាសាស្ដ្រ ៖ Barleria lupulina Lindl. ឈ្មោះអំបូរ...

កុមារឈឺធ្ងន់នៅមន្ទីរពេទ្យគន្ឋបុប្ផាថ្ងៃនេះជិត២៦០០នាក់

យោងតាមរបាយការណ៍ប្រចំាថ្ងៃរបស់មន្ទីរពេទ្យគន្ឋបុប្ផាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ កុមារឈឺធ្ងន់ដែលចូលសម្រាកនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផាមានចំនួន២៥៩០នាក់ ខណៈកាលពីថ្ងៃទី១៨ កក្កដា កុមារឈឺធ្ងន់ចូលមកសង្រ្គោះនៅមន្ទីរពេទ្យគន្ឋបុប្ផា ៦៣២នាក់ និងនៅថ្ងៃទី១៧ កក្កដា ចំនួន៣២៤នាក់ ។ បើតាមលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ឋបុប្ផាតាំងពីឆ្នាំ១៩៩២ បានឲ្យដឹងថា ៨០%នៃកុមារដែលឈឺធ្ងន់ខាងលើ ពុំមានសំណាងទេ(ស្លាប់)  បើពុំបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផានោះ ហើយថាពួកគេភាគច្រើនរស់ក្នុងគ្រួសារមានជីវភាពទីទ័លក្រ ៕

ដំណឹងល្អ ​!ជំងឺគ្រុនឈាម​មានវ៉ាក់សំាងការពារហើយ

មន្ទីរពេទ្យគន្ឋបុប្ផានឹងទិញវ៉ាក់សំាងការពារជំងឺគ្រុនឈាម ដើម្បីចាក់ជូនកុមារកម្ពុជាក្នុងពេលឆាប់ៗនេះ ខណៈដែលមន្ទីរពេទ្យកំពុងប្រឈមនឹងកង្វះថវិកា ។ នេះបើយោងតាមអាក់ខោន Facebook ឈ្មោះ Neari Angkor ដែលសរសេរបង្ហោះកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។ យ៉ាងណាក៍ដោយ មកដល់រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ អង្រុតមិនអាចរកការសុំបញ្ជាក់បន្ថែមពីមន្រ្តីសុខាភិបាល ក៍ដូចជាអ្នកទទួលខុសត្រូវមន្ទីរពេទ្យគន្ឋបុប្ផាបាននៅឡើយទេ ជុំវិញសំណេរខាងលើនេះ ៕

ក្បាច់​រួម​ភេទស្ត្រី​អង្គុយ​នៅ​ពីលើ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភាគី​បុរស(18+)

បើ​ទោះជា​ផ្តល់​ភាព​ស្រណុក​ស្រួល​ច្រើន​គួរសម​ក៏​ដោយ ក្បាច់​រួម​ភេទ​ដែល​ស្ត្រី​នៅ​ពីលើ​ហាក់​មិន​ផ្តល់​សុវត្ថិភាព​ដល់​ភាគី បុរស​ឡើយ ! ទោះបី​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​រក​ឃើញ​ថា ក្បាច់​នេះ​អាច​បណ្តាល​ឱ្យ​បុរស​ខូច​លិង្គ​ប្រើ​ការ​លែង​កើត​នៅ​ពេល​ក្រោយ ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​គ្រេច ឬ​ថ្លោះ​លិង្គ​អំឡុង​រួម​ភេទ​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ក្បាច់​ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន​ជា​ពិសេស «​ក្បាច់​ស្ត្រី​នៅ​ពីលើ​បុរស​» នេះ​តែ​ម្តង ។ ដោយឡែក​ចំពោះ​ក្បាច់​ឆ្កែ​(Woman on all fours)​វិញ​គឺ​ផ្តល់​ភាព​គ្រោះថ្នាក់​ត្រឹម​២៩​ភាគរយ​ប៉ុណ្ណោះ តែ​ផ្តល់​ភាព​ត្រជាក់ចិត្ត​ចំពោះ​បុរស​ដែល​មាន លិង្គ​តូច ។ ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Advances in Urology ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ជា​សម្មតិកម្ម​ថា ស្ថិត​នៅ​ពីក្រោម​ដៃគូ​នៅឡើយ បុរស​មិន​អាច​បញ្ឈប់​បាន​ភ្លាម​ៗ​នោះ​ទេ​នូវ​ចលនា​រួម​ភេទ​ដែល​ធ្វើ​ឱ្យ ខ្លួន​ឈឺចាប់ ។...

ពិតជាមាន​ថ្នាំ​ពន្យារ​ជីវិតសម្រាប់​មនុស្ស​រស់នៅ​បាន៥ឆ្នាំ​?

អ្នក​វិទ្យាសាស្ត្រ​ជនជាតិ អា​មេ​រិ​កាំ​ង​មួយ​ក្រុម ទើបតែ​ចាប់ផ្តើម​សាកល្បង​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ឱសថ​ម្យ៉ាង​ដែល​ជា​ទូទៅ​សម្រាប់ ទប់ទល់​នឹង​ជំងឺ​ទឹកនោមផ្អែម​។ ឱសថ​នេះ​ត្រូវ​បាន​គេ​សិក្សា​ថា អាច​នឹង​ពន្យារ​ជីវិត​មនុស្ស​បាន​ពី ២-៥​ឆ្នាំ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​គេ​ធ្វើការ​ពិសោធន៍​ឱសថ ក្នុង​គោលដៅ​ដំឡើង​អាយុ​សង្ឃឹមរ​ស់រប​ស់មនុស្ស​។ ធាតុ​សកម្ម​ដ៏​សំខាន់​នៃ​ឱសថ​មួយ​ប្រភេទ​នេះ គឺ Metformin ជា​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។ ទស្សនាវដ្តី Sciences et Avenir របស់​បារាំង​បាន​ពន្យល់​ថា ដោយ​ផ្អែក​លើ​លទ្ធផល​ស្ថិតិ​នៃ​ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ ឆ្នាំ ២០១៤ ដែល​បាន​បង្ហាញ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ប្រើប្រាស់​ថ្នាំ Metformin មាន​អាយុ​សង្ឃឹម​រស់​ខ្ពស់​ជាង ១៥% បើ​ធៀប​នឹង​អ្នក​គ្មាន​ជំងឺ​នេះ...