ស្ពៃចង្កឹះ ស្ពៃសនិងម្ទេសផ្ទុកសារធាតុគីមីជិត២០០គីឡូនំាចូលពីយួន

មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​សារធាតុ​គីមី​នៅ​ក្នុង​ស្ពៃចង្កឹះ ស្ពៃស​និង​ម្ទេស​ជាង​១៨០​គីឡូក្រាម នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​លក់​ក្នុង​ប្រទេស​ខ្មែរ តាម​ច្រក​ទ្វ​រា​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ ក្រោយ​ឃាត់​មុខទំនិញ​ម្ហូប​ទាំង​៣​មុខ​ក្នុង​ចំណោម​៣០​មុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ មន្ត្រី​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​ក៍បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដែល​នាំ​ទំនិញ​ពី​ស្រុក​យួន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ​មុន​នឹង​នាំ​ចូល ព្រោះ​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី​ទាំងនោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលទាន ៕    

ផ្ទុះជំងឺផ្តាយសាយធំនៅខេត្តមណ្ឌលគិរី

មនុស្សក្មេងចាស់ប្រុសស្រីយ៉ាងហោចណាស់ជាង២០០នាក់ បានត្រូវគេរាយការណ៍ថាបានកើតជំងឺផ្តាសាយធំ នៅក្នុងភូមិចំនួន ស្ថិតក្នុងឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បើតាមមន្រ្តីជំនាញក្រសួងសុខាភិបាលបាននិយាយថា ករណីកើតជំងឺផ្តាយសាយធំនិងឆ្លងរាលដាលក្នុងឃុំ​ខាង​លើ​បង្កឡើងដោយមេរោគផ្តាសាយនៅដើមរដូវវស្សា ។ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវតាម RFA ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ និងថាករណី​មាន​អាការៈ​ផ្ដាសាយ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ និង​ទទួល​ឱសថ ហើយ​បើ​មាន​ករណី​សង្ស័យ​ណា​មួយ​សូម​ផ្ដល់​ព័ត៌មាន​បន្ថែម ឫ​មាន​សេចក្ដី​រាយការណ៍​ពី​ជំងឺ​គ្រុនក្ដៅ​ច្រើន​ក្នុង​ភូមិ ក្នុង​សាលារៀន ឫ​កន្លែង​ធ្វើការ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥...

ដំណឹង​រីករាយ ក្រុម​វេជ្ជសាស្ត្រ រក​ឃើញ​វ៉ាក់សាំង​ព្យាបាល​ជំងឺមហារីក

បរទេស ៖ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម នៅ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ ដែល​ដឹកនាំ​ ដោយ​លោក​វេជ្ជបណ្ឌិត រ៉ូ​ណា​ឡេ​វី Ronald Levy បាន​បង្កើត​ថ្នាំ​មួយ​ប្រភេទ ដែល​អាច​ព្យាបាល​ដុំ​មហារីក ដោយ​ធ្វើការ​បំផ្លាញ​ម៉ូលេគុល​មហារីក​ទាំង​អស់នៅ​ក្នុង​ខ្លួន​សត្វ​កណ្តុរ ។ ក្រុម​អ្នក​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ការ​ធ្វើ​ឱ្យ​កោសិកា T នៅ​ក្នុង​ដុំ​សាច់ ត្រូវ​បាន​កម្ចាត់​ចោល​ទាំងស្រុង​នៅ​លើ​សត្វ​កណ្តុរ ដោយ​ការ​អភិវឌ្ឍ​នៃវ៉ាក់សាំង​ Rituximab ដំបូង ដែល​ត្រូវ​បាន​សម្រេច​អោយ​ប្រើ​ជា​ថ្នាំ​ប្រឆាំង​មហារីក នៅ​លើ​មនុស្ស ។ ការ​សាកល្បង​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ...

មិនគួរឲ្យជឿដើម«ម្ជុលពេជ្រ» ព្យាបាលដំបៅទឹកនោមផ្អែម

រុក្ខជាតិឈ្មោះដើម «ម្ជុលពេជ្រ» វាអាចជួយព្យាបាលជម្ងឺដូចជា ៖ ដំបៅអ្នកកើតទឹកនោមផ្អែម, គ្រុនឈាម, ពងបែកក្នុងមាត់, កើតរឺម, បូស, ឈឺធ្មេញ, ពស់ចឹក, ក្អែបខាំ, ខ្ទួយទិច, និងវាអាចបង្ក្រាបពិសបានគ្រប់មុខ ទាំងជម្ងឺពិស ទាំងសត្វពិសចឹក ឬទិច ដ៏ពូកែស័ក្ដិសិទ្ធិ ។ ឈ្មោះខ្មែរ ៖ ម្ជុលពេជ្រ ឈ្មោះថៃ ៖ เสลดพังพอน ឈ្មោះវិទ្យាសាស្ដ្រ ៖ Barleria lupulina Lindl. ឈ្មោះអំបូរ...

អ្នកចូលចិត្តផឹកស្រាថ្នំា ស្រាស ងាយប្រឈមមុខជាមួយនិង…….

មិនមែនទើបតែជាលើកដំបូងនោះឡើយ ដែលរឿងផឹកស្រាថ្នំាំ ស្រាស កើតមានបញ្ហាជាញឹកញាប់នៅកម្ពុជា ជាពិសេសអ្នកជនបទ ស្រុកស្រែចំការ ជាដើម ។ ក្នុងពិធីមង្គលការ ឬកំដរ បុណ្យសព អ្នកស្រុកភូមិតែងតែ នំាគ្នាផឹកស្រាសរ និងស្រាថ្នំា ដែលជាហេតុនំាអោយ ពុល ដេកព្យាបាលនៅមន្ទីពេទ្យជាច្រើននាក់ ហើយរហូតដល់ស្លាប់ក៍មានដែរ។ បន្ថែមពីនោះវាបានក្លាយ​ជា​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​ទៅ​ហើយ ឱ្យ​តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ទើប​សម្រាល​កូន​រួច​តែង​នាំ​គ្នា ត្រាំ​ស្រា​ថ្នាំ​មាន​ផ្លែ​ឈើ​គ្រប់​មុខ​ ឬ​ត្រាំ​ឫស​ឈើ​ផឹក​ ព្រោះ​គិត​ថា​ផឹក​ហើយ​នាំ​ឱ្យ​មាន​សាច់​ស្អាត ការពារ​មិន​ឱ្យ​ជាំ​មុខ ពេល​ចាស់​ទៅ​មិន​ញញី​ញញ័រ​ ឆាប់​រឹង​ដៃ​រឹង​ជើង​ជាដើម​។ ​លោក​វេជ្ជបណ្ឌិត លី...

ហេតុអ្វីអ្នកម្តាយចេះតែឃ្លានពេលមានផ្ទៃពោះ?

ស្ត្រី​ភាគច្រើន កំពុងតែ​មាន​ផ្ទៃពោះ ត្រូវតែ​មាន​ការ ប្រុងប្រយ័ត្ន​គ្រប់រឿង មិនថា ការសម្រាក ញុាំចំណីអាហារ និង ការស្លៀកពាក់ជាដើម ជៀសវៀងមានបញ្ហាណាមួយកើតឡើង​។ សម្រាប់របបអាហារវិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា ដែល​ផ្តល់​ជីវជាតិ និង​គួរតែ​ចៀសវាង ​អ្វី​គ្រប់យ៉ាង​ដែល​មាន ​គ្រោះថ្នាក់​ដល់ ​កូន​ក្នុង​ផ្ទៃ​។ អ្នក​គួរតែ​ញ៉ាំ ​ឲ្យបាន​ច្រើន​នៅពេល​ មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក ​អាច​បណ្តាលអោយមានបញ្ហាកើតឡើង ​។ ​ការ​ឃ្លាន​បែបនេះ​គឺជា​រឿង​មួយ​ធម្មតា​ទាំងស្រុង​ក្នុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​។ ​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងដំណាក់កាល​ទាំងនេះ​តែងតែមាន​អារម្មណ៍​ឃ្លាន​ជាប់​រហូត​ក៍ព្រោះតែ ​ទារក​ត្រូវការ​ជីវជាតិ​ដើម្បី​លូតលាស់​...

ផែង វណ្ណៈ ថាសូម្បីតែវេជ្ជបណ្ឌិតខ្មែរក៍ទៅពិនិត្យសុខភាពនៅថៃ

«​បើកភ្នែក​ឡើង​ពលរដ្ឋ​ខ្មែរ​មាន​ទាំង​រូប​ខ្ញុំ​ផង​នាំ​គ្នា​យក​លុយ​មក​អោយ​ពេទ្យ​ថៃ​កាន់តែ​ច្រើន​ទៅ​ៗ ។ គ្មាន​អ្នក​ណា​ម្នាក់​ចង់​បែប​នេះ​ទេ តែ​គ្មាន​ជម្រើស ។ កុំ​ថា​ឡើយ​ពលរដ្ឋ​ធម្មតា សូ​ម្បី​តែ​វេជ្ជបណ្ឌិត​ខ្មែរ​យើង​ក៏​មក​ពិនិត្យ​សុខភាព​នៅ​ថៃ​ដែរ ។​»​។ នេះ​ជា​កា​លើក​ឡើង​របស់​គណនី​ឈ្មោះ​«​ផែង វណ្ណៈ​» ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​រូប ។ គ្រាន់តែ​ខេត្ត​សុរិន្ទ​របស់​ថៃ​មួយ គេ​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ចំនួន​ពី ១០០​នាក់​ទៅ​១៥០​នាក់ ទាំង​រស់នៅ​ខេត្តឧត្តរមានជ័យ​និង​មក​ពី​ខេត្ត​ផ្សេង​ៗ បាន​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អូរ​ស្មាច់ លោក គឹ​ម កន ធ្លាប់​បាន​ប្រាប់ RFA​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ពី ១០០​នាក់​ទៅ ១៥០​នាក់ ដែល​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ...

ស្លាប់​៨​នាក់ ដោយសារ​បរិភោគ​សាច់សត្វ​ព្រៃ​ឆៅ មាន​ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា

ភ្នំពេញ ៖ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល បាន​រក​ឃើញ ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា នៅ​ក្នុង​សាច់សត្វ​ឆៅ ដែល​ប្រជាពលរដ្ឋ បាន​បរិភោគ កាលពី​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ កន្លង​ទៅ​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ ជា​បន្ដបន្ទាប់ នៅ​ភូមិ ច្រក​គោល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ (​តំបន់​ព្រៃ​ឡង់​) ខេត្ដកំពង់ធំ ។ ក្រសួង​បាន បញ្ជាក់​ទៀត​ថា ការ​បរិភោគ​សាច់សត្វ​ព្រៃ​ប្រហែលជា​៣​ទៅ​៤​សបា្ដហ៍ មុន​ពួក​គាត់​ឈឺ...

ក្រសួង​អំពាវនាវ​ឱ្យ​ប្រយ័ត្ន​​ជំងឺ​ផ្ដាសាយ​បក្សី​

ក្រសួងសុខាភិបាល​អំពាវនាវ​សា​ជា​ថ្មី ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​អំពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី (H5N1) ដែល​កំពុង​ផ្ទុះ​ឡើង និង​រីក​រាលដាល​លើ​សត្វ​បក្សី​នៅ​ក្នុងស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម ព្រមទាំង​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រសួងសុខាភិបាល​បញ្ជាក់​ថា ការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​ទាំង ៣​ករណី​នេះ ក្រសួង​រក​មិន​ទាន់​ឃើញ​មានការ​ឆ្លង​មក​មនុស្ស​នៅឡើយ​ទេ តែ​យ៉ាងណា មន្ត្រី​ជំនាញ​របស់​ក្រសួង​កំពុង​តាមដាន​ស្ថានការណ៍​នេះ​ដោយ​យកចិត្តទុកដាក់​។ ក្រសួងសុខាភិបាល​ស្នើ​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ចម្លងជំងឺ​នេះ​នៅ​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ​ដែល​នឹង​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ និង​ស្នើ​កុំឱ្យ​យក​មាន់​ទា ឬ​បក្សី​ដែល​ឈឺ ឬ​ងាប់​យក​មក​ចម្អិន​ធ្វើ​ជា​ម្ហូបអាហារ ឬ​លក់​បន្ត​នោះ​ឡើយ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ត្រី​ជំនាញ បើ​សង្ស័យ​ថា...

រួមភេទពេលព្រឹកមានប្រយោជន៍អ្វីខ្លះ ?

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង​ថា ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​លោក​អ្នក ដូច្នេះ​វា​ជា​ការ​សំខាន់​ដែល​លោក​អ្នក​គួរតែ​សាកល្បង​! សូម​ក្រឡេក​មើល​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​រួម​ភេទ​ពេល​ព្រឹក ដូច​ខាងក្រោម​នេះ ៖ ១-​បង្កើន​ចំណង់​ផ្លូវភេទ ដោយសារ​ពេល​ព្រឹក​លោក​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​ថាមពល ដូច្នេះ​បទ​ពិសោធន៍ផ្លូវភេទ​របស់​លោក​អ្នក​នឹង​កើនឡើង ហើយនឹង​មាន​លំហូរ​ឈាម​ល្អ​ទៅ​កាន់​ប្រដាប់​ភេទ​របស់​លោក​អ្នក ជា​លទ្ធផល​វា​នឹង​បង្កើន​ចំណង់​ផ្លូវភេទ​របស់​លោក​អ្នក ។ ២-​ធ្វើ​ឲ្យ​ស្បែក​ស្អាត ដោយសារ​តែ​មានការ​កើនឡើង​នៃ​ការ​ផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន​នៅ​ពេល​ដែល​លោក​អ្នក​មានការ​រួម​ភេទ​នៅ​ពេល​ព្រឹក ។ ចំពោះ​ស្ត្រី​ជាពិសេស​នឹង​កត់សម្គាល់​ឃើញ​ថា ស្បែក​របស់​ពួក​គេ​មាន​ភាព​ទន់​រលោង និង​ស្រស់​ស្អាត​ជាង​មុន ។ ៣-​បង្ការ​ជំងឺ​គាំងបេះដូង ការ​រួម​ភេទ​ពេល​ព្រឹក អាច​បន្ថយ​សម្ពាធ​ឈាម​របស់​លោក​អ្នក​បាន​យ៉ាងច្រើន ហើយ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​របស់​លោក​អ្នក​នៅ​ក្នុង​កម្រិត​ធម្មតា ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​នឹង​ថយ​ចុះ ។ ៤-​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​រួម​ភេទ​ពេល​ព្រឹក​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​លោក​អ្នក ហើយ​ក៏​ជួយ​ក្នុង​ការ​ពង្រីក​សរសៃឈាម​របស់​លោក​អ្នកផង​ដែរ ។ ការ​បង្កើត​កំណក​ឈាម​នឹង​ត្រូវ​បាន​រារាំង ដូច្នេះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៥-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ជួយ​ជំរុញ​ការ​ផលិត​អីុ​ម​មុ​យ​នូ​គ្លូ​ប៊ុ​យ​លី​ន អា ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​លោក​អ្នក...

រកឃើញសារធាតុគីមីនៅលើស្លឹកខ្ទឹម ម្ទេសនិងគូឆាយដែលនំាចូលពីយួន

មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​មុខ​បន្លែ ផ្លែ​ឈើ​និង​ទំនិញ​ចំនួន​២៨​មុខ នៅ​ក្នុង​ផ្សារ​តាកែវ និង​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា ។ បើ​តាម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​ថា មុខម្ហូប​បន្លែ​ទាំង​៤​មុខ ដែល​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​ខាងលើ​នេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ ។ ក្រៅពី​រក​ឃើញ​សារធាតុ​គីមី​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា មន្ត្រី​ជំនាញ​ក៍បាន​ពិនិត្យ​មុខទំនិញ​គំរូ​ចំនួន​៥៦​មុខ​ទៀត​នៅ​លើ​រថយន្ត​ចល័ត​និង​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់លើ​គុយទាវ​បាញ់​កាញ់​ផង​ដែរ ៕

ពុទ្ឋោ ! គ្រូពេទ្យវះស្រ្តីឆ្លងទន្លេ ភ្លេចកន្សែងក្នុងពោះជាង៣ខែ

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ តាម​រយៈ​ការ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Fresh News ពាក់ព័ន្ធ​ករណី​គ្រូពេទ្យ​បង្អែក​ខេត្តកំពង់ចាម វះ​ស្ដ្រី​ឆ្លងទន្លេ​ភ្លេច​កន្សែង​ក្នុង​ពោះ​នោះ អភិបាលខេត្ត​កំពង់ចាម លោក គួ​ច ចំរើន បាន​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល លោក គឹ​ម សួរ​ភា​រុណ ឲ្យ​កោះហៅ​ប្រធាន​មន្ទីរពេទ្យ គ្រូពេទ្យ​វះកាត់ មក​ជួប​ជាមួយ​ភាគី​ជន​រង​គ្រោះ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម និង​ស្តាប់​យោបល់​ម្នាក់​ៗ​។ ជាមួយ​គ្នា​នេះ អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ប្រាប់​ទៅ​អភិបាលស្រុក​កងមាស ឲ្យ​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជន​រង​គ្រោះ ព្រមទាំង​តាមដាន​លើ​ការ​ព្យាបាល​ជំងឺ​រហូត​ជា​សះស្បើយ​ផង​ដែរ​។ សូម​ជម្រាប​ថា...

បើ​អ្នក​កំពុង​ប្រើ​ឡេ​លាយ​ឲ្យ​ស្បែក​ស​លឿន សូម​​បោះ​​វា​ចោលជា​បន្ទាន់​!

ភ្នំពេញ ៖ ឡេ​លាយ​ភាគច្រើន ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ គ្មាន​គុណភាព​នោះ​ទេ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ពីព្រោះ​តែ​វា​មាន​លាយ​សារធាតុ​ជា​ច្រើន​បញ្ចូល​គ្នា ដូច​ជា​ពពួក steroids, hydroquinone និង tretinoin ។ សារធាតុ​ទាំង​អស់នេះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ទៅ​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា ការ​អាល្លែកហ្ស៊ី បញ្ហា ស​ស្លេក កើត​ជំងឺមហារីក​ស្បែក ធ្វើ​ឲ្យ​ខូចខាត​ដល់​ថ្លើម និង​ពុល​ដល់​សរីរាង្គ​នានា​ជាដើម​។ ប្រសិនបើ​អ្នក​កំពុង​ប្រើ​ឡេ​លាយ​ឲ្យ​ស្បែក​ស​លឿនទាំងនោះ សូម​បោះ​វា​ចោល​ជា​បន្ទាន់​! ព្រោះថាឡេ​លាយ គឺជា​ការ​លាយ​បញ្ចូល​គ្នា​នូវ​សារ​ធាតុគីមី​យ៉ាងច្រើន ដើម្បី​ជួយ​កែខៃ​ស្បែក​ឲ្យ​ស ស្រស់ថ្លា...

មនុស្ស០៧នាក់ស្លាប់ មន្រ្តីជំនាញថាមកពីបរិភោគស្រានិងសាច់ឆៅ

ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​មកនេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដោយសារ​តែ​ហូប​ស្រា​ច្រើន និង​សាច់សត្វ​ព្រៃ​មិន​ឆ្អិន​ល​ល្អ ។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ទាំង​០៧​នាក់​ដែល​ស្លាប់​នោះ​ម្នាក់​ជាម​ន្ដ្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ព្រៃ​ឡង់​, ៣​នាក់​រស់នៅ​ឃុំ​សណ្ដាន់ និង​៣​នាក់ ទៀត​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។ អភិបាលស្រុក​សណ្ដាន់ លោក ឡុ​ង គី​សឹង បាន​ប្រាប់​អង្គភាព Fresh News នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នៅ​ថ្ងៃ​ដំបូង ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មន្ត្រី...

ឃើញគេផ្សាយតាមFacebook រួចទៅកែសុដន់ ស្លាប់

ស្រ្តីម្នាក់បានស្លាប់ ដោយសារគ្រូពេទ្យចាក់ថ្នំាសន្លប់ដើម្បីកែសុដន់ពីតូចទៅធំ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្លីនិកខាងលើស្ថិតនៅក្បែររង្វង់មូលកំាកូស៊ីធី ក្នុងខណ្ឌប្ញស្សីកែវ ។   ស្រ្តីរងគ្រោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូន៤នាក់ និងមានស្រុក កំណើតនៅខេត្តក្រចេះ។ បើតាមប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ «ដឹបូតេ» បានផ្សាយពីវិធីកែសម្ផស្សគឺពង្រីកដើមទ្រូង«សុដន់»ឃើញដូចនេះ ប្រពន្ធរបស់គាត់បានពិភាក្សាគ្នា ទទូចសុំគាត់ទៅកែសម្ផស្សនៅគ្លីនិកខាងលើនេះ គាត់ក៏យល់ព្រមឲ្យប្រពន្ធរបស់គាត់ទៅកែពង្រីកដើមទ្រូង ពេលនោះប្រពន្ឋ របស់គាត់បានឆាតសួរតម្លៃ និងបានពិភាក្សាគ្នាកាលពីមុនថ្ងៃបុណ្យអុំទូកកន្លងមកថ្មីនេះ ដោយខាងគ្លីនិកយកតម្លៃ៣,៥០០...

ពិតជាមាន​ថ្នាំ​ពន្យារ​ជីវិតសម្រាប់​មនុស្ស​រស់នៅ​បាន៥ឆ្នាំ​?

អ្នក​វិទ្យាសាស្ត្រ​ជនជាតិ អា​មេ​រិ​កាំ​ង​មួយ​ក្រុម ទើបតែ​ចាប់ផ្តើម​សាកល្បង​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ឱសថ​ម្យ៉ាង​ដែល​ជា​ទូទៅ​សម្រាប់ ទប់ទល់​នឹង​ជំងឺ​ទឹកនោមផ្អែម​។ ឱសថ​នេះ​ត្រូវ​បាន​គេ​សិក្សា​ថា អាច​នឹង​ពន្យារ​ជីវិត​មនុស្ស​បាន​ពី ២-៥​ឆ្នាំ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​គេ​ធ្វើការ​ពិសោធន៍​ឱសថ ក្នុង​គោលដៅ​ដំឡើង​អាយុ​សង្ឃឹមរ​ស់រប​ស់មនុស្ស​។ ធាតុ​សកម្ម​ដ៏​សំខាន់​នៃ​ឱសថ​មួយ​ប្រភេទ​នេះ គឺ Metformin ជា​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។ ទស្សនាវដ្តី Sciences et Avenir របស់​បារាំង​បាន​ពន្យល់​ថា ដោយ​ផ្អែក​លើ​លទ្ធផល​ស្ថិតិ​នៃ​ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ ឆ្នាំ ២០១៤ ដែល​បាន​បង្ហាញ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ប្រើប្រាស់​ថ្នាំ Metformin មាន​អាយុ​សង្ឃឹម​រស់​ខ្ពស់​ជាង ១៥% បើ​ធៀប​នឹង​អ្នក​គ្មាន​ជំងឺ​នេះ...

ក្រសួងសុខាភិបាល​ ​នឹង​ចាត់ការ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥ លក់​ជែ​លលា​ប​ប្រដាប់​ភេទបុរស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល តម្រូវ​ឱ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ផលិតផល ជែ​ល ( GEL ) លាប​លើ​ប្រដាប់​ភេទបុរស​ឈ្មោះ DEVELOPPE SEX ព្រោះ​ផលិតផល​នេះ​ គ្មាន​អសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុម​ហ៊ុ​នាំ​ចូល​ត្រឹមត្រូវ គ្មា​ចុះបញ្ជី​កា គ្មាន​ការ​ត្រួតពិនិត្យ និងគ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទាំង​៥​នេះ គឺ ៖ ១. ហ្វេ​ស​ប៊ុ​ក​ឈ្មោះ...

មូលហេតុដែលនំាដល់ខូចខួរក្បាល

-មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ ​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នឹង​មាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ ដូច្នេះ វា​ងាយ​នឹងខ្វះ​ការផ្គត់ផ្គង់ ជីវជាតិ​ទៅ​ខួរក្បាល ដែល​នាំ​ឲ្យ​ខូច​ខួរក្បាល​ខ្លាំងណាស់​។ ​-ញ៉ាំ​ច្រើនពេក​ ​ការ​ញ៉ាំ​ច្រើន ធ្វើឲ្យ​សរសៃឈាម​ខួរក្បាល​ទៅ​ជា​រឹង ដូច្នេះ វា​ក៏​កាត់​បន្ថយថាមពល នៃ​ផ្លូវ​អារម្មណ៍​បានដែរ​។ ​-ជក់បារី​ ​ការជក់បារី នឹង​បង្កើន​ការ​រួច​ស្វិត​របស់​ខួរក្បាល និង​នាំឲ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​។​ ​-ញ៉ាំ​ជាតិ​ផ្អែម​ច្រើនពេក​ ​ការ​ដែល​មាន​ចំនួន​ជាតិ​ស្ករ​ច្រើនពេក នឹង​ទៅ​រំខាន​ដល់​ការ​បឺ​តស្រូ​របស់​ប្រូតេអ៊ីន និង​ជីវជាតិ ដូច្នេះ វា​នឹង​បង្ក​ឲ្យមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​ទៀត​។ ​-ការបំពុល​ពី​បរិយាកាស​ ​ខួរក្បាល គឺជា​សរីរាង្គ​មួយ ដែល​ត្រូវការ​អុកស៊ីសែន​ច្រើនជាងគេ​បំផុត​។ ដូច្នេះ ការ​ស្រូប​ផ្សែង​បំពុល​ពី​បរិយាកាស នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល ព្រមទាំង​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ខួរក្បាល​ទៀត​។ ​-គ្រប​ក្បាល​ពេល​កំពុង​គេង​ ​ការ​គេង​ដោយ​មាន​របស់​រុំ​ក្បាល នឹង​បង្កើន​កំហាប់​នៃ​កាបូន​ឌីអុកស៊ីត និង​កាត់បន្ថយ​អុកស៊ីសែន ដូច្នេះ វា​នឹង​នាំ​ឲ្យ​ខូចខា​តដល់​ខួរក្បាល​បាន​។ ​-កង្វះ​ការភ្ញោ​ច​ពី​ការគិត​ ​ការគិត...

រកឃើញដង្កូវព្រូនក្នុងសាច់សត្វព្រៃ បណ្តាលឲ្យមនុស្សស្លាប់០៧នាក់

ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជំងឺ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ឬ​ហៅ​ថា ទ្រី​ស៊ី​ណែ​ឡូ​ស៊ី​ស គឺជា​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាម​រយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ បរិភោគ​សាច់​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ផ្ទុក​ដង្កូវ​ព្រូន​ប្រភេទ​នេះ​។ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​ពន្យល់​ថា រោគ​សញ្ញា​ដំបូង​នៃ​ការ​ពុល ដោយសារ​បរិភោគ​សាច់សត្វ​ព្រៃ ដែល​ផ្ទុក​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា រួម​មាន​៖ ការ​ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និង​គ្រុនក្តៅ ហើយ​ករណី​ឈឺពោះ​អាច​កើត​មាន​ឡើង​ក្នុងអំឡុងពេល ១​ថ្ងៃ ទៅ​២​ថ្ងៃ បន្ទាប់​ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ចូល​ក្នុង​ខ្លួន​មនុស្ស​។ សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​ពន្យល់​ទៀត​ថា​៖«​បន្ទាប់​ពី​រោគ​សញ្ញា​ដំបូង​មក មាន​អាកា​រៈ​ដូច​ជា​ឈឺក្បាល គ្រុនក្តៅ...

អ្នក​អាច​ស្លាប់ ប្រ​សិន​ប្រើ​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ ៣​ប្រភេទ​នេះ

ភ្នំ​ពេញ ៖ ក្រសួងសុខាភិបាល​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​ចំពោះ​អ្នក​ប្រើប្រាស់​ឱសថ​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស និង​នារី ដោយសារ​ឱសថ​នេះ​មិន​ទាន់​មានការ​ត្រួតពិនិត្យ និង​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ យោង​តាម​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមេសា ២០១៨​នេះ ក្រសួងសុខាភិបាល​បាន​ព្រមាន​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុល​ឈ្មោះ LOL Fashion ដែល​បាន​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​បុរស​នារី ដោយ​បំផ្លើស​ហួស​ពី​ការ​ពិត ហើយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ច្បាប់​អនុញ្ញាត​ដោយ​ពុំ​ចុះបញ្ជី​កា​ត្រឹមត្រូវ ។ ករណី​នេះ ក្រសួង​បញ្ជា​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បញ្ឈប់​ការ​ចេក​ចាយ​លក់ និង​ផ្សាយ​ផ្សាយ​ជា​បន្ទាន់ ហើយ​ក្រសួង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ។ ក្រសួងសុខាភិបាល​បញ្ជាក់​ថា ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​មាន​បី​ប្រភេទ TITAN GEL, PASSION...

មនុស្ស៧៥នាក់ទៀតហើយពុលនៅក្រចេះ

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​សរុប​៧៥​នាក់ បាន​ពុល បន្ទាប់​ពី​ពួក​គេ​បាន​ទទួលទាន​នំប៉័ង ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​នៅ​លើ​ទឹកដី​សត្វ​ផ្សោត​ទឹកសាប​ដ៍​ល្បីឈ្មោះ​នៅ​ក្នុង​តំបន់ និង ពិភពលោក ។ បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​អាកា​រៈ​ក្អួតចង្អោរ អស់កម្លាំង រាគ​រូស និង​ឈឺពោះ បន្ទាប់​ពី​ពួក​គេ​ទទួលទាន​អាហារ​នេះ បាន​កើតឡើង​នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ទ្រាំង ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ តួលេខ​ខាងលើ ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​និង​ជំនាញ​អះអាង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។ នៅ​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​និង​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​៧៥​នាក់​ពុល​ខាងលើ​នេះ ។ កាលពីដើម​ខែឧសភា​កន្លង​មកនេះ...

ស្រ្តីម្នាក់ហូរឈាមរហូតស្លាប់ ក្រោយគ្រូពេទ្យកាល់ម៉ែតវះកាត់

ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ហូរ​ឈាម​ខ្លាំង​ពេក​ក្រោយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​វះកាត់​យក​កូន​ក្នុង​ផ្ទៃ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ថា សៀង ណា​វី អាយុ​៣៥​ឆ្នាំ មុខរបរ​កាត់ដេរ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ បើ​តាម​ប្តី​ឈ្មោះ ថា ជុំ សា​វុ​ធ អាយុ​៣៨​ឆ្នាំ​បាន​និយាយ​រៀបរាប់​ថា ប្រ​ព​ន្ឋ​គាត់​បាន​ឈឺពោះ​ឆ្លងទន្លេ​រហូត​បែក​ទឹកភ្លោះ ហើយ​គាត់​(​ប្តី​)​ក៍បាន​ដឹក​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ លុះដល់​យប់​ថ្ងៃ​ទី​៣១ ឧសភា វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ប្រ​ព​ន្ឋ​គាត់​សម្រាលកូន​មិន​រួច ដោយសារ​អស់កម្លាំង​(​គ្រូពេទ្យ​ប្រាប់​) ហើយ​គ្រូពេទ្យ​ក៍បាន​គាត់​ថា​ទាល់តែ​ធ្វើការ​វះកាត់ ប៉ុន្តែ​ការ​វះកាត់​បាន​ធ្វើ​ឡើង​២​ដង រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ ខែមិថុនា...

ក្រសួងប្រាប់ថាថ្នំាប៉ូវផ្លូវភេទសម្រាប់បុរស «GOOD MAN» មិនទាន់..

ក្រសួងសុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ឱសថស្ថាន​ទាំងឡាយ​ណា​ដែល​នាំ​ចូល និង​ចែកចាយ​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ «GOOD MAN» ដែល​ក្រសួង​អះអាង​ថា​ពុំ​បាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ បើ​យោង​តាម​សេចក្ដីជូនដំណឹង​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ពិនិត្យ​ឃើញ​មានការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ «GOOD MAN» តាម​ប្រព័ន្ធ facebook ដែល​នៅ​ក្នុង​នោះ​ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Wining International Trade Co; Ltd ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​ខាងលើ​នេះ​ដោយ​អួតអាង​ហួស​ពី​ការ​ពិត​ថា វា​នឹង​ជួយ​បុរស​ដែល​អសមត្ថភាព​ផ្លូវភេទ​មានឱកាស​ផ្ដល់​ភាព​សុខ​ស្រួល​ដល់​ដៃគូ​រួម​ភេទ​របស់​ខ្លួន​បាន​ដោយ​ងាយ​ដោយសារ​ឱសថ​នេះ​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ «​ក្រលៀន តម្រងនោម ក្រពេញ​ប្រ៉ូ​ស្តា​ត អ័រម៉ូន ជា​ពិសេស​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស​ឲ្យ​បាន​ខ្លាំង...

ប្រអប់​ស្នោ​ដាក់​ម្ហូបអាហារ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព

ប្រអប់​ស្នោ​បាន​ក្លាយ ជា​សម្ភារ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ដាក់ និង​វេច​ខ្ទប់​អាហារ​របស់ ហាង​លក់​ចំណីអាហារ និង​ភោជនីយដ្ឋាន​ធំ​ៗ នា​ពេល​បច្ចុប្បន្ន​នេះ ។ ប្រអប់​ស្នោ​មាន​ភាព​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់ និង​មាន​តម្លៃ​ថោក​សមរម្យ​។ ការ​ប្រើប្រាស់​ប្រអប់​ស្នោ ដើម្បី​ដាក់ ឬ​វេច​ខ្ចប់​អាហារ​ត្រជាក់ វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ​ ។ តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រអប់​ស្នោ​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង ពីសារ​ធាតុគីមី និង​មាន​ជាតិពុល ជា​ច្រើន​ប្រភេទ ហើយ​ក្នុង​ករណី ដែល​លោក​អ្នក យក​ប្រអប់​ស្នោ​ទៅ​ដាក់​ចំណីអាហារ ដែល​ក្តៅ ជាតិ​គីមី និង​ជាតិពុល នឹង​លាយ​ភាយ​ចេញ...

ក្លិនស្អុយ​អសោចិ៍​និង​ហ្វូង​សត្វ​រុយ កំពុង​យាយី​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ជា​ច្រើន​គ្រួសារ កំពុង​រង​ទុក្ខ​លំបាក​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​មាន​ហ្វូង​សត្វ​រុយ​កើត​មាន​យ៉ាងច្រើន បើសិនជា​ចង់​ហូប​បាយ ​ក៏​ហូប​ក្នុង​មុងដែរ​ រីឯ​បរិយាកាស​ជុំវិញ​ខ្លួន​ធំ​ក្លិនស្អុយ​ដូច​គម្រង់ ព្រោះតែ​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ក្រុង​កំពង់ឆ្នាំង ។ លោកពូ ទិ​ត សាក់ អាយុ​៧៣​ឆ្នាំ បាន​ត្អូញត្អែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​លោក សុខ សម្បត្តិ បាន​យក​សំរាម​ទៅ​ចាក់ចោល​ក្នុងភូមិ ដែល​ពួក​គាត់​កំពុង​រស់នៅ គ្មាន​អនាម័យ គ្មាន​កប់​ក្នុង​រណ្តៅ ចោល​ពាស​វាល​ពាស​កាល​ក្នុង​ព្រៃ ធ្វើ​ឲ្យ​ចោល​ក្លិនស្អុយ​អសោចិ៍...

តើគួរទទួលទានកាហ្វេនៅម៉ោងប៉ុន្មានទើបល្អ ?

ការ​ទទួលទាន​កាហ្វេ​បាន​ក្លាយជា​ទម្លាប់​និង​កំពុង​ពេញ​និយម​សម្រាប់​មនុស្សជាតិ​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​មិន​បានដឹង​ពី​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​កា​ហ្ចេ​ខុសពេល​វេលា​នោះ​ឡើយ ។ យោង​តាម​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​កាហ្វេ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​នៅ​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក​ទៅ​ម៉ោង​១១​ថ្ងៃត្រង់ ពីព្រោះ​ម៉ោង​នេះ គឺ​ពេល​ដែល​អ័រម៉ូន (Cortisol) ចុះ​ទាប​និង​នៅ​វេលា​ម៉ោង​១​រសៀល​ទៅ​ម៉ោង​៥​ល្ងាច ព្រោះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​និង​មិន​ងងុយគេង ។ ចំណែក​ការ​ទទួលទាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ គឺ​ការ​ទទួលទាន​នៅ​ពេល​ព្រឹក​ពេក ព្រោះ​ពេលវេលា​នោះ​អ័រម៉ូន​កំពុង​ឡើង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​ភាព​តានតឹង​និង​ធុញថប់​ក្នុង​ខ្លួន (Stress) ។ មិន​គួរ​ទទួល​នៅ​ពេល​ឃ្លាន ឬ​ពោះ​ទទេរ​(​មិន​ទាន់​ហូប​អី​) ព្រោះ​វា​ធ្វ​ឲ្យ​ឈឺក្រពះ​និង​បេះដូង​ដើរ​ញាប់ ។ មិន​គួរ​ទទួលទាន​កាហ្វេ​នៅ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច​ភ្លាម​ៗ​នោះ​ទេ ព្រោះ​វា​នាំ​ដល់​ការ​រំខាន​ដល់​ការ​បឺត​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​រាង​កាយ និង​មិន​គួរ​ទទួលទាន​កាហ្វេ​នៅ​ពេល​យប់​នោះ​ទេ ព្រោះ​វា​អាច​ឲ្យ​យើង​គេង​មិន​លក់ មិន​ស្កប់ ឬ​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន​នៅ​ពាក់កណ្តាល​យប់ ៕        

​ជំងឺ​ផ្ដាសាយ​បក្សី រាលដាលដល់ខណ្ឌសែនសុខ

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ា​ន់ បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ថា ថ្មី​ៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នៃ​ខេត្តកំពង់ចាម ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​ចុង​ក្រោយ​ជំងឺ​នេះ​កើតឡើង​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ករណី​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​ប្រភេទ អេ​ច្ឆ​.​ហ្វា​យ​.​អិន​.​វ័ន ទាំង​បួន​កន្លែង​នេះ នៅ​ពុំ​ទាន់​រក​ឃើញ​ថា មានការ​ឆ្លង​មក​លើ​មនុស្ស​នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល កំពុង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ និង​សុខភាព​ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​។ ការ​ប្រកាស​ដដែល​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ចម្លងជំងឺ​នេះ ជា​ពិសេស​ក្នុង​អំឡុង​ពិធីបុណ្យ​ផ្សេង​ៗ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​។ សូមកុំ​យក​មាន់ ទា...

ក្បាច់​រួម​ភេទស្ត្រី​អង្គុយ​នៅ​ពីលើ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភាគី​បុរស(18+)

បើ​ទោះជា​ផ្តល់​ភាព​ស្រណុក​ស្រួល​ច្រើន​គួរសម​ក៏​ដោយ ក្បាច់​រួម​ភេទ​ដែល​ស្ត្រី​នៅ​ពីលើ​ហាក់​មិន​ផ្តល់​សុវត្ថិភាព​ដល់​ភាគី បុរស​ឡើយ ! ទោះបី​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​រក​ឃើញ​ថា ក្បាច់​នេះ​អាច​បណ្តាល​ឱ្យ​បុរស​ខូច​លិង្គ​ប្រើ​ការ​លែង​កើត​នៅ​ពេល​ក្រោយ ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​គ្រេច ឬ​ថ្លោះ​លិង្គ​អំឡុង​រួម​ភេទ​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ក្បាច់​ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន​ជា​ពិសេស «​ក្បាច់​ស្ត្រី​នៅ​ពីលើ​បុរស​» នេះ​តែ​ម្តង ។ ដោយឡែក​ចំពោះ​ក្បាច់​ឆ្កែ​(Woman on all fours)​វិញ​គឺ​ផ្តល់​ភាព​គ្រោះថ្នាក់​ត្រឹម​២៩​ភាគរយ​ប៉ុណ្ណោះ តែ​ផ្តល់​ភាព​ត្រជាក់ចិត្ត​ចំពោះ​បុរស​ដែល​មាន លិង្គ​តូច ។ ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Advances in Urology ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ជា​សម្មតិកម្ម​ថា ស្ថិត​នៅ​ពីក្រោម​ដៃគូ​នៅឡើយ បុរស​មិន​អាច​បញ្ឈប់​បាន​ភ្លាម​ៗ​នោះ​ទេ​នូវ​ចលនា​រួម​ភេទ​ដែល​ធ្វើ​ឱ្យ ខ្លួន​ឈឺចាប់ ។...

ផ្សែងធូបអាចបំផ្លាញសួតមិនចាញ់បារី

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងសុខាភិបាល និង​សុខុមាលភាព​តៃវ៉ាន់ (MOHW)​និង​ដែល​ត្រូវ​បាន​ទស្សនាវដ្តី​CommonWealth​ចេះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ផ្សែង​ធូប​គឺជា​ដើមចម​ចម្បង​មួយ​ក្នុង​ការ​បំពុលបរិស្ថាន ដោយ​ផ្សែង​មាន​សមាសធាតុ​គីមី​ផ្សេង​ៗ​បាន​ភាយ​ចូល​បរិយាកាស ពិសេស ឧស្ម័ន​ដ៏​គ្រោះថ្នាក់ កាបូន ម៉ូ​ណូ​ស៊ី​ដ​តែ​ម្ដង និង​ថា​ការ​ស្រូប​ផ្សែង​ធូប​អាច​ធ្វើ​ឲ្យ​ខូច​សួត​ធ្ងន់ធ្ងរ​មិន​ចាញ​ផ្សែង​បារី​ប៉ុន្មាន​ឡើយ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា កត្ដា​ដែល​រួមចំណែក​នាំ​ឲ្យ​កើត​ហានិភ័យ​ខ្ពស់​នេះ​អាច​មក​ពី​ប្រវត្ដិ​ក្រុម​គ្រួសារ ផ្សែង​ប្រេងឆា ការ​ស្រូប​ផ្សែង​បារី និង​ការ​ស្រូប​ក្លិន​ផ្សែង​បារី​ដែល​នៅ​ជាប់​វត្ថុ​អ្វីមួយ​។ គួរ​ឲ្យ​ចម្លែក​! របាយការណ៍​ពី​ការ​ស្រាវជ្រាវ​មិន​បាន​ផ្ដោត​លើក​ត្ដា​បំពុលបរិស្ថាន​។ លោក វ៉ាង មីង​ជុ​យ ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​តៃវ៉ាន់​ជាតិ និង​ជា​អ្នក​សរសេរ​អត្ថបទ​វិភាគ បាន​និយាយ​ក្នុង​ទស្សនាវដ្ដី CommonWealth ថា ការ​អុជ​ធូប​ក៏​ជាដើម​ចម​ចម្បង​មួយ​ដែរ ដោយ​លោក​បាន​អះអាង​ថា ការ​ដុត​ធូប​តែ​មួយ​សរសៃ​អាច​បង្កើន​កម្រិត...

ដូចជាមិនទាន់ឃើញមានការពិន័យអ្នកជក់បារីពី២ទៅ៥ម៉ឺនរៀល

អនុក្រឹត្យ​ស្តី​ពី​«​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​» ត្រូវ​បាន​រាជរដ្ឋាភិបាល​តាក់តែង​ឡើង​ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​របស់​ប្រជាជន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ។ អនុក្រឹត្យ​នេះ​ក៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ចូល​ជា​ធរមាន​កាលពី​ខែមីនា និង​ចាប់ធ្វើការ​ផាកពិន័យ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ជិត​មួយ​ឆ្នាំ​មក​ហើយ​គិត​ចាប់តាំងពី​ការ​ចាប់​អនុវត្តន៍​ការ​ផាកពិន័យ​មក គេ​មិន​ទាន់​ឃើញ​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ផាកពិន័យ​នៅឡើយ​នោះ​ទេ ។ បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​«​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​» គឺ​នឹង​ធ្វើការ​ផាកពិន័យ​ចន្លោះ​ពី​២០.០០០(២​ម៉ឺន​)​រៀល ដល់​៥០.០០០(៥​ម៉ឺន​)​រៀល ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ជក់បារី ឬ​ផលិតផល​ថ្នាំជក់​នៅ​ទី​សាធារណៈ និង​ម្ចាស់​កន្លែង​សាធារណៈ​ណា ដែល​មិន​បាន​រៀបចំ​ដាក់​ស្លាក​ហាមប្រាម​ការ​ជក់បារី​។ កន្លែង​សាធារណៈ​នេះ​សំដៅ​ដល់​ភោជនីយដ្ឋាន កន្លែងធ្វើការ គ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យ សាលារៀន និង​សួនច្បារ​សាធារណៈ​ជាដើម​។ យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា ចំនួន​អ្នក​ជក់បារី និង​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​មាន​ប្រមាណ​២​លាន​នាក់​។ ចំណែក​របាយការណ៍​របស់​ក្រសួងផែនការ​ក្នុង​ឆ្នាំ​២០១៤​បង្ហាញ​ថា អ្នក​មិន​ជក់បារី​៦០%...

មន្រ្តីព្រមានអំពីជំងឺផ្តាសាយបក្សី

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ព្រមាន​អំពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ក្នុង​រដូវវស្សា​នេះ​។ ការ​ព្រមាន​នេះ គឺ​ស្រប​ពេល​ដែល​មាន​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ផង និង​ជា​ពេល​ដែល​រដូវ​បុណ្យ​ទាន​ជិត​មក​ដល់​ផង​។ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ មាន​ប្រសាសន៍​ថា ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 នៅ​តែ​បន្ត​កើត​មាននៅ​លើ​សត្វ​បក្សី​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី​នៅឡើយ បើ​ទោះជា​ការ​ឆ្លង​ជំងឺ​ទៅ​លើ​មនុស្ស​លែង​មាននៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បន្ត​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ការ​លំបាក​ទប់ស្កាត់ និង​ត្រូវ​តាមដាន គឺ​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​មេរោគ វីរុស ប្រភេទ H7N9 ដែល​ជា​អនុ​ក្រុម​របស់​ផ្ដាសាយ​បក្សី...

វិធីសាស្ត្រ​មើល​បន្លែ​-​ផ្លែ​ឈើ មាន​ជាតិ​គីមី ឬ​អត់ ដោយ​ខ្លួនឯង

វិធីសាស្ត្រ​មើល​បន្លែ​-​ផ្លែ​ឈើ មាន​ជាតិ​គីមី ឬ​អត់ ដោយ​ខ្លួនឯង ១. រូបរាង​ខាងក្រៅ​៖ ជា​ទូទៅ បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ រូបរាង​មិនល្អ​មើល​ទេ មិន​គួរ​ឲ្យ​ចង់​ទទួលទាន ហើយ​ទំហំ​ខុស​ៗ​គ្នា មាន​តូច​មាន​ធំ មិន​ងាយ​រកបាន​២ ប៉ុនគ្នា​ឡើយ ព្រោះ​វា​បាន​លូតលាស់​តាម​បែប​ធម្មជាតិ​។ ចំណែក បន្លែ​-​ផ្លែ​ឈើ​ដែល​ប្រើ​ជាត់​គីមី ភាគច្រើន មើលទៅ​រូបរាង​ស្អាត គួរ​ឲ្យ​ចង់​ទទួលទាន ហើយ​មាន​លក្ខណៈ​មិនសូវ​ខុស​ប្លែក​គ្នា​។ ២. ទំហំ​៖ បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ ភាគច្រើន មាន​ទំហំ​តូច មិន​ងាយ​លូតលាស់​ដល់​ធំ​ល្អ​ឡើយ​។ សាឡា​ត់​ធម្មជាតិ មាន​ស្លឹក​តូច​ៗ...

សង្ស័យផឹកទឹកអូរស្លាប់៥នាក់ និងកំពុងសង្រ្គោះ១៥នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​មនុស្ស​០៥​នាក់​បាន​ស្លាប់​និង​១៥​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ផឹកទឹក​អូរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ មក​ម្ល៉េះ តែ​ទើបនឹង​ត្រូវ​បាន​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មក​ទល់​នឹង​វេលា​ម៉ោង​១១​និង​៣៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​សៅរ៍​ដដែល​នេះ​មន្ត្រី​សុខាភិបាល​មិន​ទាន់​អាច​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​និង​កំពុង​សង្គ្រោះ​នោះ សង្ស័យ​ថា ពួក​គាត់​បរិភោគ​ទឹក​ដង​ពី​អូរ ដែល​មាន​សារធាតុ​ថ្នាំពុល ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​នឹង​កំពុង​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ខណៈ​ដែល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កំពុង​ស្វែងរក​ពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មានការ​ពុល​នេះ​៕

ប្រយ័ត្ន! ជាមួយផលិតផលកុមារមួយប្រភេទនេះដែលផ្ទុកបាក់តេរីប៉ះពាល់ដល់ជីវិត

យោងតាមក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានចេញផ្សាយបញ្ចាក់ជូនជាមួយនិងការរកឃើញនូវបាក់តេរី ក្នុងផលិតផល សម្រាប់ទារក និងកុមារតូចដែលមានឈ្មោះថា «PC Organic Brand» ។     សេចក្តីជូនដំណឹងនោះមានដូចតទៅ៖  សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» ត្រូវបានមន្រ្តីឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារតែស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ និងសំណើម) អាចលូតលាស់ដុះដាលទៅជាសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ...

អស់ពីពុលនៅក្រចេះ ឥឡូវជាង៣០នាក់ទៀតពុលនៅមណ្ឌលគិរី

យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៣០​នាក់ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​អះអាង​ថា​បាន​ពុល​ទឹក នៅ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ បើ​តាម​សមត្ថកិច្ច ករណី​ពុល​ទឹក​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាកា​រៈ​ក្អូ​ត​ចង្អោរ នៅ​ព្រឹក​នេះ​កើនឡើង​ដល់​ជាង​៣០​នាក់​។ ប្រភព​បន្ត​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​១៤​នាក់​នោះ ក្រោយ​ពី​មានការ​ជួយ​សង្គ្រោះ ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ហើយ​ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ចំនួន​០៦​នាក់ មាន​អាកា​រៈ​ធូរស្បើយ​ហើយ អាច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ នៅ​សល់​០៨​នាក់​ទៀត កំពុង​តែ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ​។ ករណី​ពុល​នេះ​ដែរ ពី​ខេត្តក្រចេះ​នោះ​វិញ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល...

បន្តិចទៀត ប្រជាពលរដ្ឋ​ខ្មែរ​អាច​ពិនិត្យ​រក​មេរោគ​អេ​ដស៍ ដោយ​ខ្លួនឯង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ​គ្រោង​ប្រើ​យុទ្ធវិធី​ ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ពិនិត្យ​រក​មេរោគ​អេ​ដស៍​ដោយ​ខ្លួនឯង​នេះ នៅ​ពេល​ខាង​មុខ​នេះ ព្រោះមាន​ភាព​ងាយស្រួល ដោយ​ទទួល​បាន​នូវ​លទ្ធផល​លឿន​ឆាប់រហ័ស មិន​ចាំបាច់​រង​ចាំ​យូរ ចំណេញ​ពេលវេលា និង​ថវិកា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើតេស្ត​ឈាម និង​ទទួល​បាន​នូវ​ការ​ព្យាបាល​ជំងឺ​ភ្លាម​ៗ​ ផង​ដែរ ។ ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ដោយ​ខ្លួនឯង​នេះ បើ​តាម​លោក មាន ឈី​វុន ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នេះ​ថា យុទ្ធវិធី​នៃ​ការ​ធ្វើតេស្ត​ឈាម​ដោយ​ខ្លួនឯង​នេះ ត្រូវ​រង​ចាំ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​រវាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក និង​កាមរោគ ជាមួយ​អង្គការ​ដៃគូ​នានា...

ពុលត្រីក្រពតស្លាប់ម្នាក់និង០៩នាក់ទៀតកំពុងសង្រ្គោះ

ស្នងការ​គ​របាល​ខេត្តកោះកុង លោក សំ​ឃិ​ត វៀង បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ពួក​គេ​ហូប​ត្រី​ក្រពត​និង​បាន​ពុល​នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨​។ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ថ្ងៃនេះ ពលរដ្ឋ​ទាំង​៩​នាក់​នោះ បាន​ធូរស្បើយ​វិញ​ហើយ​។ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ជលផល​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុង​នោះ​មាន​៣ ប្រភេទ​មាន​ជាតិពុល​។ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ត្រី​ក្រពត​ដែល​មាន​ជាតិពុល​នោះ​រួម​មាន​៖ Tetraodon cochinchinensis, Mon otrete leiurus...

ដំណឹងល្អ ​!ជំងឺគ្រុនឈាម​មានវ៉ាក់សំាងការពារហើយ

មន្ទីរពេទ្យគន្ឋបុប្ផានឹងទិញវ៉ាក់សំាងការពារជំងឺគ្រុនឈាម ដើម្បីចាក់ជូនកុមារកម្ពុជាក្នុងពេលឆាប់ៗនេះ ខណៈដែលមន្ទីរពេទ្យកំពុងប្រឈមនឹងកង្វះថវិកា ។ នេះបើយោងតាមអាក់ខោន Facebook ឈ្មោះ Neari Angkor ដែលសរសេរបង្ហោះកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។ យ៉ាងណាក៍ដោយ មកដល់រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ អង្រុតមិនអាចរកការសុំបញ្ជាក់បន្ថែមពីមន្រ្តីសុខាភិបាល ក៍ដូចជាអ្នកទទួលខុសត្រូវមន្ទីរពេទ្យគន្ឋបុប្ផាបាននៅឡើយទេ ជុំវិញសំណេរខាងលើនេះ ៕

កុមារឈឺធ្ងន់នៅមន្ទីរពេទ្យគន្ឋបុប្ផាថ្ងៃនេះជិត២៦០០នាក់

យោងតាមរបាយការណ៍ប្រចំាថ្ងៃរបស់មន្ទីរពេទ្យគន្ឋបុប្ផាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ កុមារឈឺធ្ងន់ដែលចូលសម្រាកនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផាមានចំនួន២៥៩០នាក់ ខណៈកាលពីថ្ងៃទី១៨ កក្កដា កុមារឈឺធ្ងន់ចូលមកសង្រ្គោះនៅមន្ទីរពេទ្យគន្ឋបុប្ផា ៦៣២នាក់ និងនៅថ្ងៃទី១៧ កក្កដា ចំនួន៣២៤នាក់ ។ បើតាមលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ឋបុប្ផាតាំងពីឆ្នាំ១៩៩២ បានឲ្យដឹងថា ៨០%នៃកុមារដែលឈឺធ្ងន់ខាងលើ ពុំមានសំណាងទេ(ស្លាប់)  បើពុំបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផានោះ ហើយថាពួកគេភាគច្រើនរស់ក្នុងគ្រួសារមានជីវភាពទីទ័លក្រ ៕

បុរស​ប្រើ​ឱសថ​បំប៉ន​ផ្លូវភេទ​«GOOD MAN»​អាច​ស្លាប់ ក្រសួង​ព្រមាន​អ្នក​នាំ​ចូល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ព្រមាន​ពី​ការ​ខាតបង់​ប្រាក់​កាស ប៉ះពាល់​ដល់​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត ចំពោះ​អ្នក​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស «GOOD MAN» ដែល​បាន​ផ្សព្វផ្សាយ​លក់​អួតអាង​បំផ្លើស​ហួសការ​ពិត ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ព្រោះ​ផលិតផល​នេះ គ្មាន​ចុះបញ្ជី​ការ គ្មាន​ការ​ត្រួតពិនិត្យ និង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​នោះ​ឡើយ ។ ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំ​ចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN នេះ ក្រសួង នឹង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវច្បាប់ ។ ក្រសួងសុខាភិបាល ក៏​ស្នើ​ឲ្យ​ពលរដ្ឋផ្ដល់​ព័ត៌មាន...

ស្ទះផ្លូវនំាឲ្យមនុស្សជាង៦០% ប្រឈមនឹងជំងឺថប់អារម្មណ៍

ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលនេះបានក្លាយជាជំងឺមហារីកដែលគ្មានថ្នំាព្យាបាលបានជាសះស្បើយ ឡើយ ។ មន្រ្តីជំនាញវេជ្ជសាស្រ្តបានបង្ហាញថា ការកកស្ទះចរាចរណ៍រយៈពេលប៉ុន្មានឆ្នាំនិងរហូតមកទល់នឹងពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពីជាង៣០ឆ្នាំដល់ជាង៦០ឆ្នាំ កំពុងប្រឈមនឹងជំងឺថប់អារម្មណ៍ និងស្រ្តេស (ការតានតឹងក្នុងចិត្ត) ។ នៅពេលមានបញ្ហាស្រ្តេស រាងកាយរបស់យើងបង្កើតឲ្យមានប្រតិកម្មជីវគីមីជាង១៤០០ប្រតិកម្មក្នុងរាងកាយ ហើយវាធ្វើឲ្យប៉ះពាល់ដល់ផ្នែកនៃខួរក្បាលរបស់យើង។ អ្នកស្រាវជ្រាវផ្នែកខួរក្បាល ហៅអាការៈនេះថា ជាការប៉ះពាល់ដល់ស្រោមខួរដែលធ្វើឲ្យមនុស្សឈ្លាសវៃធ្វើការសម្រេចចិត្ត មិនត្រឹមត្រូវ ។ ការរងសម្ពាធ ការកាំចិត្ត ការធុញធ្រាន់ដែលយើងជួបប្រទះរាល់ថ្ងៃអាចធ្វើឲ្យប៉ះពាល់សមត្ថភាពគិតរបស់យើង។ អ្នកដែលមានអាការៈនេះជាប្រចាំអាចធ្វើឲ្យការគិតស្ពឹក មិនរហ័សដូចមនុស្សធម្មតា ។ នៅពេលដែលដឹងថា ខ្លួងឯងមានអាការៈស្រ្តេស រាងកាយរបស់យើងបានបញ្ចេញប្រតិកម្មជីវៈគឺមីរួចទៅហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង ដូចជា៖ ឈឺក្បាល...

សូមប្រយ័ត្នប្រេងខ្យងអយស្ទ័រមានជាតិគីមី

អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​ទំនិញ និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រាជធានី​-​ខេត្ត​នីមួយ​ៗ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល និង​លក់ដូរ​ទំនិញ​ហាមឃាត់​។ ក្នុង​នោះ​រួម​ទាំង​ការ​ចុះ​ពិនិត្យ​អង្កេត​នៅ​លើ​ទីផ្សារ ចំពោះ​ផលិតផល​ម្ហូបអាហារ គ្រឿងផ្សំ​រស ឬ​ប្រេងខ្យង​ប្រភេទ​អយ​ស្ទ័​រ (Oyster Sauce) ដែល​នាយកដ្ឋាន​បច្ចេកទេស​ត្រួតពិនិត្យ​ចំណីអាហារ​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូបអាហារ​ដើម្បី​ទុក​ប្រើប្រាស់​បាន​រយៈពេល​វែង​។ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ជូនដំណឹង​ទៅ​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ទូ​ទាំង​ប្រទេស ពី​ការ​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​មួយ​ប្រភេទ​នៅ​ក្នុង​គំរូ​ផលិតផល​គ្រឿងផ្សំ​រស (​ប្រេងខ្យង​)​។ ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា សារធាតុ​គីមី​នោះ​មានឈ្មោះ​បច្ចេកទេស​ថា ប្រូ​ពី​ល ប៉ា​រ៉ា អ៊ី​ដ្រូ​ស៊ី​បេន​ហ្ស៊ូ​អាត (Propyl para-hydroxybenzoate)...

ផ្ទុះជំងឺផ្តាសាយបក្សីនៅកំពង់ចាម ក្រសួងប្រកាសឲ្យទប់ស្កាត់ចលនាបក្សី

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខេត្តកំពង់ចាម​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​មាន​ដើម​កំណើត​បក្សី​ចេញពី​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​រង្វង់​កាំ​០៣​គីឡូម៉ែត្រ ។ សំណើ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​សត្វ​មាន់​ចំនួន ២​ក្បាល ពី​ភូមិ​កោះ​ស្វាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ផ្ទុក​ជំងឺផ្តាសាយបក្សី ប្រភេទ H5N1​។ ការ​រក​ឃើញ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​វិភាគ​មេរោគ​ផ្តាសាយ​បក្សី បន្ទាប់​ពី​មាន សត្វ​មាន់​ឈឺ និង​ងាប់ ប្រមាណ ២០០​ក្បាល នៅ​ក្នុងភូមិ​ឃុំ​ស្រុក​ខាងលើ​នេះ​។ ក្រសួងសុខាភិបាល ក៍បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ជំងឺ​នេះ ជា​ពិសេស...

កំាកុងត្រូលប្រកាសពីគ្រោះថ្នាក់នៃការទទួលទានផលិតផលនំាពីបារំាង

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ពី​គ្រោះថ្នាក់​ដល់​សុខភាព​ដោយសារ​ការ​ទទួល ទាន​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​បារាំង​ឈ្មោះ​ថា គ្រាប់​អាល់​ម៉ុ​ន និង អែប​ព្រី​ខ​ត (Bitter Almonds AB Apricot) បន្ទាប់​ពី​ស្ថាប័ន​ជំនាញ​មួយ​របស់​ប្រទេស​បារាំង​បាន​រក​ឃើញ​សា​ធាតុគីមី​។ នេះ​បើ​យោង​តាម​សេ​ក្ដី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កាលពី​ថ្ងៃ​ទី​២៧ ខែ មេ​សា ឆ្នាំ​២០១៨ ។ ការ​ប្រកាស​ជា​សាធារណៈ​របស់​ស្ថាប័ន​ជំនាញ​ខាងលើ​របស់​ប្រទេស​ខ្មែរ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​បារាំង​បាន​ជូនដំណឹង​ពី​ការ​ប្រមូល​ត្រឡប់​វិញ​នូវ​គ្រាប់​អាល់​ម៉ុ​ន និង អែប​ព្រី​ខ​ត ដែល​មាន​ម៉ាក​យីហោ UBERTI ពី​ទីផ្សារ​ប្រទេស​បារាំង បន្ទាប់​ពី​រក​ឃើញ​មាន​ចម្លង​ចូល​សារធាតុ​គីមី Prussic Acid Content លើស​កំណត់​ច្រើន​ជាង ២០​មី​លី​ក្រាម ក្នុង​មួយ​គីឡូ​ផលិតផល...

ចង្កឹះប្ញស្សីធ្វើនៅយួនដាក់ជាតិគីមី

មន្ត្រី​ជំនាញ​បាន​និយាយ​ប្រាប់​គេហទំព័រ Soha ឲ្យ​ដឹង​ថា ចង្កឹះ​ប្ញ​ស្សី​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​និង​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នោះ មាន​ដាក់​លាយ​សារធាតុ​គីមី​ពុល​ដើម្បី​ប្រឆាំង​ទៅ​នឹង​ដុះ​ផ្សិត​និង​សារធាតុ​ស្ពាន់ធ័រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ដូច​ជា​វិលមុខ ចុក​ទ្រូង​និង​បេះដូង​ដើរ​មិនល្អ ៕  

អ្នកឧស្សាហ៍ឈឺក្បាល គួរផ្លាស់ប្តូទម្លាប់ទៅទីងងឹត និងគិតច្រើន

      ការឈឺ​ក្បាល​បែប​ប្រកាំ​ង មិនមែន​ជា​អ្វី​ដែល​ មនុស្ស​យើង​ចង់បាន​នោះទេ ព្រោះ​វា​គឺជា​បញ្ហា​ដ៏​ធំ​មួយ ​ដែល​ធ្វើឲ្យ​យើង​មិន​អាច ​បំពេញ​ការងា​រ​ប្រចាំ​ថ្ងៃ​បាន ហើយ​ក៏​ផ្តល់​ភាពស្មុគស្មាញ​ ច្រើន​ណាស់​ដែរ​ក្នុងពេល ​វា​ធ្វើ​ទុក្ខ​ម្តងៗ​។ បន្ថែមពីនោះវាក៍តែងតែកើតមានឡើងពេលគិតច្រើន ឬការចូលសម្រាកយូរៗរហូតដល់យប់ជ្រៅ និងសម្រាកមិនគ្រប់គ្រាន់ជាដើម ទំាងនេះគឺជាមូលហេតុដែលធ្វើឲ្យលោកអ្នកឧស្សាហ៍ឈឺក្បាលជាប្រចំា។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ ប្រើ​ថ្នាំ​បំបាត់​បញ្ហា​នេះ យក​ល្អ​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​សិន​ទៅ ដូចជាការ ​ផ្តល់​ភាព​ត្រជាក់​ ​​ប្រើ​ថង់​ទឹកកក​ ស្អំ​នៅ​ថ្ងាស ក្បាល ឬ​កញ្ចឹងក៏​ដើម្បី​បំបាត់​ការឈឺចាប់​។ អ្នកជំនាញ​មិន​បាន ​ប្រាកដ​ច្បាស់​ថា វិធី​នេះ​មាន​ប្រសិទ្ធភាព ​ឬ​អត់​ទេ ប៉ុន្តែ​ការកាត់បន្ថយ​លំហូរ​ឈាម ​ដោយ​ប្រើការ​ស្អំ​ទឹកកក ​បែប​នេះ​ប្រហែលជា​ផ្នែក​មួយ ​ក្នុង​ការព្យាបាល​ដែរ​។​...