ចាប់ខ្លួន ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice Cambodia

លោក ប៊ុត សីហា ដែល​ជា​ម្ចាស់​ជយលាភី The Voice Cambodia រដូវ​កាល​ទី​១ ត្រូវ​បាន​កងកម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ខណៈ​រូបគេ​កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា នៅ​ពេល​សួរនាំ​និង​រក​ឃើញ​ថា ប៊ុត សីហា គ្រាន់តែ​ពាក់ព័ន្ធ​ការ​ជក់ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ...

សង្ឃមួយអង្គប្រកាសលក់រថយន្ត Lexus 570

រថយន្ត​ស៊េរី​ទំនើប​និង​តម្លៃ​ខ្ពស់ ប្រភេទ Lexus 570 មួយ​គ្រឿង ត្រូវ​បាន​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ដែល​គេ​ស្គាល់​ថា​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​នាគ​វ័ន កុដិ​លេខ​២៤ បាន​ប្រកាស​លក់ ។ ក្រោយ​ការ​ប្រកាស​លក់​ប្រភេទ​រថយន្ត​ដែល​កំពុង​ពេញ​និយម​សម្រាប់​អ្នកមាន​លុយ​និង​អំណាច​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​តើ​ព្រះសង្ឃ​អង្គ​នេះ​មាន​លុយ​មកពីណា​ច្រើន​យ៉ាងនេះ​រហូត​ដល់​មាន​លុយ​ទិញ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ? ។ យ៉ាងណា​ក៍ដោយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ដែល​គេ​អះអាង​ថា​ល្បី ឈ្មោះ​ខាង​សូត្រ​មន្ត​រំដោះគ្រោះ​លើករាសី និង ចេះ​មន្ត​បាលី​គាថា​ពូកែ​នោះ បាន​ពន្យល់​ថា រថយន្ត​ដែល​ព្រះ​តេជគុណ​ប្រកា​ស់លក់​នេះ តាម​ពិតជា​អំណោយ​របស់​ញាតិ​ញោម​ប្រគេន​ឲ្យ​ព្រះ​អង្គ ។ បើ​តាម​ព្រះព្រហ្ម​វិជ្ជា នី...