មុនសោយទិវង្គត ព្រះបាទអង្គដួងផ្តំាអ្វីខ្លះ ?

ព្រះបាទអង្គដួង ទ្រង់ជាក្សត្រកសាងសករាជនៃរាជវង្សថ្មី នៃនគរក្រុងកម្ពុជា ព្រះអង្គទ្រង់សោយរាជ្យក្នុងព្រះជន្ម ៥២ ព្រះវង្សា ក្រោយពីគ្រងរាជបាន ១៨ ព្រះវស្សានៅរាជធានី ឧដុង្គមានជ័យ។ ក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានខិតខំរេីបម្រាស់ពីការឈ្លានពាន របស់សៀម និង យួន នៅឆ្នាំ ១៨៥៩ ដោយសកម្មភាព​ប្រឆាំងនិងសៀម​ខ្លាំង​ពេក ព្រះអង្គត្រូវសៀមចាប់ព្រះកាយយកទៅ រាជធានីបាកកក ស្រុក​សៀមធេី្វជាអ្នក​ទោស។ ក្រោយមកមានការតវ៉ាទាមទារ ពីរដ្ឋមន្រ្តីបារាំង និង បុត្ររបស់ទ្រង់ សៀមបានដោះលែងព្រះ អង្គ ដួង មកវិញ...

យន្តហោះចម្បំាងអាមេរិកតម្លៃជិត៣ពាន់លានដុល្លារ

ដើម្បីតទល់នឹងរុស្ស៊ីក្នុងសម័យសង្រ្គាមត្រជាក់ អាមេរិកបានបង្កើតយន្តហោះទម្លាក់គ្រាប់បែកThe Northrop (later Northrop Grumman) B-2 Spirit ដែលគេស្គាល់ថាជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏មានសក្តានុពល បំផុតក្នុងការវាយប្រហារលើគូសត្រូវ ដែលមានប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះដ៏រឹងមាំ ។ The Northrop (later Northrop Grumman) B-2 Spirit ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែក អាចវាយប្រហារ និងទម្លាក់គ្រាប់បែកលើទីតាំងរបស់សត្រូវ បើទោះបីជាមានការដាក់ពង្រាយទាំងអាវុធមិនមែនបរិមាណូ និងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ប្រព័ន្ធរ៉ាដារបស់គូសត្រូវមិនអាចចាប់បានដែរ ។ បច្ចុប្បន្នយន្តហោះ B-2...

កម្ពុជាមិនគួរមានរដ្ឋមន្រ្តី ?

រាល់បញ្ហាទាំងតូច ធំ ដែលបាននិងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ជាទូទៅគេសង្កេតឃើញមានតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយដែលមនុស្សនិងអ្នកគាំទ្រលើកដៃលើកជើងមួយចំនួនចាត់ទុកជា ទេវតា ឬ ព្រះឥន្ទនោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដោះស្រាយនិងចេញមុខសម្រេចទាំងអស់ ។ ជាក់ស្តែងដែលអង្រុតសូមលើកយកតែករណីថ្មីៗនេះប៉ុណ្ណោះមកបង្ហាញដូចជាការសម្រេចមិនឲ្យពលរដ្ឋបង់លុយក្នុងការធ្វើដំណើរ តាមរថយន្តលើផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង មិនឲ្យពលរដ្ឋធ្វើប័ណ្ណបើកបរម៉ូតូក្រោម១២៥CC កាត់បន្ថយការចំណាយសម្រាប់ធ្វើប័ណ្ណបើកបររថយន្តនិងម៉ូតូ ហើយកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានអន្តរាគមន៍និងបញ្ជាឲ្យមានការដោះលែងតំណាងប្រជាពលរដ្ឋ២នាក់ដែលព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺបញ្ជាឲ្យឃុំខ្លួន ពាក់ព័ន្ឋ្នឹងដីទំនាស់ទំហំ៣៥០ហិកតា នៅក្នុងភូមិថ្មី ឃុំតាំងសំរោង...

ឆ្នាំ​២០១៦ គឺជាឆ្នាំ​​សុ​បិ​ន្ត​អាក្រក់​របស់​អឺរ៉ុប​

វិភាគ ៖ អ្នកឯកទេស​វិភាគ​បាន​បញ្ជាក់​ថា ចំពោះ​សហគមន៍​អឺរ៉ុប​ឆ្នាំ​២០១៥​បាន​ក្លាយទៅជា​ឆ្នាំ​នៃ​សុ​បិ​ន្ត​អាក្រក់​បំផុត​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​។ ប៉ុន្តែ​បើ​មើល​ពី​ស្ថានភាព​បច្ចុប្បន្ន ឆ្នាំ​២០១៦​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​។ នៅ​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ដែល​ប្រឈម​នៅ​បញ្ហា​ជា​ច្រើន រាប់​មិន​អស់ ក្នុង​នោះ​មាន​ទាំង​វិបត្តិ​សេដ្ឋកិច្ច នយោបាយ ពិសេស​គឺ​វិបត្តិ​ផ្ទៃក្នុង​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​តែ​ម្តង​។ បើ​ត្រួតពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​អាក្រក់​បំផុត ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​អង់គ្លេស​គាំទ្រ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​នោះ វា​កាន់តែ​អាក្រក់​ជាង​នេះ​ថែម​ទៀត​។ ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក អឺរ៉ុប​មិន​ដែល​ជួប​នៅ​បញ្ហា​ដូច​ជា​ពេល​នេះនោះ​ឡើយ វិបត្តិ​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រឈម​និង​ប្រេះឆា ក្នុង​ពេល​ដែល​មានការ​ញ៉ុះ​ញ៉​ង់​ពី​ខាងក្រៅ​ទៀត​នោះ​។ វិបត្តិ​បំណុល វិបត្តិ​ជនភៀសខ្លួន ការ​វាយប្រហារ​ភេរវកម្ម ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​កាន់តែ​អាក្រក់​នៅ​ឆ្នាំ​២០១៦​។ ប្រធាន​សហគមន៍​អឺរ៉ុប​លោក​Jean Claude Juncker ព្រមាន​ថា ប្រសិនបើ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បន្ត​បិទទ្វា​ព្រំដែន​នោះ វិបត្តិ​នៅ​ក្នុង​តំបន់​អឺរ៉ុប​កាន់តែ​ខ្លាំង​ឡើង​។​លោក​បន្ត​ទៀត​ថា​ប្រសិនបើ​អឺរ៉ុប​បិទទ្វា​ព្រំដែន​ដើម្បី​បញ្ចៀស​វិបត្តិ​ជនភៀសខ្លួន​និង​ភេរវកម្ម...