ហ៊ុន ម៉ាណែត ត្រៀមពាក់ផ្កាយ៤

របប​លោក ហ៊ុន សែន ត្រៀម​នឹង​ដំឡើង​ឋានន្តរសក្ដិ​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​៣ ឲ្យ​ក្លាយទៅជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ខណៈ​នៅ​មិន​ដល់​១​ខែ​មុន​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​។ អ្នកវិភាគ​នយោបាយ ព្រមាន​ថា ការប៉ុនប៉ង​ដំឡើង​ផ្កាយ​កូនប្រុស​ច្បង​បង្កើត​លោក ហ៊ុន សែន ក្នុង​ជួរ​កំពូល​យោ​ធានា​យ៉ាង​ឆាប់រហ័ស​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច និង​ជួរ​កងទ័ព​រង្គោះរង្គើ ព្រមទាំង​អាច​ឈាន​ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ ឬ​បក្ស​ប្រហារ ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើ​ដូច្នេះ​ដោយ​មិន​អើពើ​ដល់​គុណសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​យោធា​ចាស់​វស្សា​ដទៃ​ទៀត ដែល​ជា​សម​មិត្ត​រួម​អាវុធ​ជាមួយ​លោក។ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត...

តូចចិត្ត​ប្រពន្ធ​មាន​ប្រុស​ថ្មី បីកូន​ស្រី​លោតទឹក​សម្លាប់​ខ្លួន

ភ្នំពេញ ៖ បុរស​ម្នាក់​ព្រោះតែ​កើត​មាន​វិបត្តិ​ផ្លូវចិត្ត ខូចចិត្ត​រឿង​បែកបាក់​ជាមួយ​ប្រពន្ធ ហើយ​​ប្រពន្ធ​ទៅ​រួមរស់​ជាមួយ​ប្រុស​ថ្មី​ផ្សេង​ទៀត ក៏​បែកគំនិត​គិត​ខ្លី ល្បួង​នាំ​កូនស្រី​របស់​ខ្លួនថា ដើរ​​​ហាត់ប្រាណ លើ​ស្ពាន​ជ្រោយចង្វារ លុះដល់​ពាក់កណ្តាល​ស្ពាន ក៏​ចាប់​បីកូន​ស្រី រួច​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ បំណង​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់​ឪ​កូន បណ្តាល​ឱ្យ​បុរស​ជា​ឪពុក​លិច​ចូល​ទឹក​បាត់ ចំណែក​កូនស្រី ត្រូវ​បាន​អ្នកនេសាទ នៅ​ក្បែរ​នោះ​ប្រទះ​ឃើញ​ជួយ សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​...

អគ្គនាយក TVFB ផ្ទុះ​ជម្លោះ​ជាមួយ​បុរស​ម្នាក់ ផ្អើល​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ រិ​ទ្ធី អគ្គនាយក TVFB និង​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ហៅ​អោយ​ចូលខ្លួន​ទៅ​ធ្វើការ​សាកសួរ​ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ជម្លោះ​ជាមួយ គ្នា​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​នោះ ។ ហេតុ​ការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ កក្កដា ២០១៨ នៅ​ចំណុច​ការិយាល័យ TVFB ទីតាំង​ផ្ទះ​លេខ ១០Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ...

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ពិន័យ​ស្ត្រី​ពិការ ជិត​១២,០០០​ដុល្លារ រឿង​ដឹកឈើ​ជជុះ​លក់

ខេត្តកណ្តាល ៖ ព្រោះតែ​ជីវភាព​គ្រួសារ​គាត់​ទីទ័ល​ក្រ​ខ្លាំង​ពេក ទើប​ស្ត្រី​ពិការ​អង្គុយ​លើ​រទេះរុញ​ម្នាក់ បាន​ដើរ​ទិញ​ប្រភេទ​ឈើ​ជជុះ ដើម្បី​យក​មក​បោះ​ឱ្យ​ម៉ូយ​តាម​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល គ្រាន់​បាន​ប្រាក់​ចំណូល​ខ្លះ ចិញ្ចឹមជីវិត និង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ស្រាប់តែ​រថយន្ត​ដែល​គាត់​ជួល​ដឹកឈើ​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្តកណ្តាល ស្ទាក់​ឃាត់​ចាប់​ផាកពិន័យ​រហូត​ដល់​៤៧​លាន​រៀល (​ប្រមាណ​ជិត​១​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ពិការ គ្មាន​លទ្ធភាព​បង់ប្រាក់​ពិន័យ មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មេត្តា​ត្រា​ប្រណី​ដល់​រូប​គាត់​ផង ។ ស្ត្រី​ពិការ​ខាងលើ មានឈ្មោះ​វង់ ធា​រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ...

កើត​ត្រូវ​ឳ​ពុក​ម្តាយ​បោះបង់ ស្លាប់មាន​តែ​តុក្កតា​១​នៅ​កំដរ​ អា​លី​យ៉ា

សិល្បការ​នី​ឌី​ជេ អា​លី​យ៉ា បាន​ទទួលមរណភាព នេះ​ពិតជា​ដំណឹង​ដ៏​សោកស្តាយ​មួយ ដែល​អា​លី​យ៉ា មាន​កម្រិត​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ និង​ល្បីល្បាញ បាន​លាចាក​លោក​ទៅ​ដោយ​គ្មាន​សាច់ញាតិ មាន​តែ​តុក្កតា​មួយ នៅ​ក្បែរ​ខ្លួន​នាង ។ នាង​គ្មាន​សាច់ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា ។ សព អា​លី​យ៉ា តម្កល់​នៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ប្រវត្តិ​សង្ខេប ដ៏​គួរ​អោយ​អាណិតអាសូរ​របស់​អា​លី​យ៉ា ដែល​លោក​អ្នក​ពុំ​បានដឹង ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​គ្មាន​សាច់ញាតិ​មក​ថែរក្សា មើលថែ រហូត​ដល់​គ្មាន​មក​បុណ្យសព ក៏​ព្រោះ​នាង​ជា​ក្មេង​កំព្រា...

ប្រជាពលរដ្ឋ​ស្នើ ACU ចុះ​ស៊ើបអង្កេត​ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

ព្រៃវែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង បាន​ស្នើ​ដល់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​អោយ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ និង​គូកន ទាក់ទង​បទល្មើស​ឃុបឃិត​ជាមួយ​ឈ្មួញរ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​ចំនួន​ទៀត ដឹក​ចេញពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង ក៏​ដូច​អាជីវករ​ឬ​អ្នក​រកស៊ី​ដឹក​ទំនិញ បាន​អះអាង​ដូច​គ្នា​ថា លោក ផែន ភឿន កំពុង​ត្រូវប៉ាន់ ជាមួយ​ការ​ប្រមូល​លុយ​ដាក់​ខែ ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ...

មុនបោះឆ្នោតមួយថ្ងៃ បក្សប្រឆំាងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ

មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម នៅ​ក្រៅប្រទេស​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួម​គ្នា​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ថ្ងៃ​បោះ​ឆ្នោត​ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ថា ការ​ធ្វើការ​ទាមទារ​ទ្រង់ទ្រាយ​ធំ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ចំ​ថ្ងៃ​បោះ​ឆ្នោត គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ដើម្បី​លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ក្នុងស្រុក​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ធ្វើ​យុទ្ធនាការ "​ដេក ផ្ទះ​ឈ្នះ​ឯង ឬ​ម្រាមដៃ​ស្អាត​”​។ អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះបី​ប្រទេស​ខ្លះ​មាន​ពេលវេលា​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា ក៏​ពលរដ្ឋ​ខ្មែរ​ធ្វើការ​ទាមទារ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ឃើញ​ឆន្ទៈ​មោះមុត​របស់​ពួក​គេ​។ ការ​ប្រកាស​នេះ​របស់​លោក អេ​ង ឆៃ​អ៊ា​ង ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​យប់​ទី​២៥ មិថុនា​។ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ក៏​បាន​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក...

មន្ត្រី​សុរិយោដី ដក​កាំភ្លើងខ្លី ភ្ជង់​គំរាមបាញ់​ប៉ូលិស

ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​សុរិយោដី​ជើង​ខ្លាំង​ម្នាក់ ក្រោយ​ពី​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ រួច​ព្យាយាម​បើក​រត់ លុះ​ជន​រង​គ្រោះ​ប្តឹង​ប៉ូលិស​ចុះ​ជួយ​អន្តរាគមន៍ ស្ទាក់​ឃាត់ ស្រាប់តែ​ដក​កាំភ្លើង ភ្ជង់​គំរាមបាញ់​មន្ត្រី​នគរបាល ទីបំផុត ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ នាំ​យក​ទៅ​សួរនាំ ​។ ករណី​មន្ត្រី​សុរិយា​ដី​ទំនើង បើករថយន្ត​បុក​គូទ​រថយន្ត​គេ​ហើយ នៅ​ថ្លើមធំ ដក​កាំភ្លើង​គំរាម​សមត្ថកិច្ច​ទៀត​នោះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣ ចំណុច​ក្បែរ​ផ្សារ​ទួល​ទំពូង ស្ថិត​ក្នុង...

កំពុង​ជិះ​ម៉ូតូ​កាត់​ភ្លៀង រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​តែ​ម្នាក់ឯង ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង ស្រាប់តែ​ជួប​គ្រោះ​អកុសល ត្រូវ​រន្ទះ​បាញ់ប្រហារ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​អន្លង់​តា​អី ភូមិ​បន្ទាយ ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង​ ។ ស្ត្រី​រង​គ្រោះ ដែល​ជិះ​ម៉ូតូ​កាត់​ភ្លៀង ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់ មានឈ្មោះ​រ៉េ​ត សំអាត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ ​។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា...

បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ

រាជធានី​ភ្នំពេញ ៖ នគ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០១៨​នេះ បាន​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ ប្រុស​ស្រី​៥​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​រក​ណី​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​យក​កូន​ទៅ​លក់​ឲ្យ​ជនបរទេស ។ គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ មិថុនា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាក់​មេជី​វិត​ចិន ឱ្យ​ស្ត្រី​ខ្មែរ​ពពោះ ដោយ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន រួម​និង​ស្ត្រី​ខ្មែរ​កំពុង​មាន​ផ្ទៃពោះ​សរុប​ចំនួន​៤០​នាក់ នៅ​ចំណុច​ផ្ទះ​វីឡា​មួយ​កន្លែង លេខ​២​អា និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១...

ថៅកែ​ខារ៉ាអូខេ​និង​បុគ្គលិក​ទាំង​៦​នាក់​ឡើង​តុលាការ រឿង​ព្រួត​គ្នា​វាយ​ភ្ញៀវ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ធ្លាប់​បាន តុលាការ​ឃុំខ្លួន​បាន មួយសន្ទុះ​ម្តង​រួច​ទៅ​ហើយ ព្រោះតែ​រឿង​វាយ​ភ្ញៀវ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​មាន​ទាំង​ម្ចាស់​ហាង ខារ៉ាអូខេ យីហោ រាត្រី​សំណាងល្អ នៅ​តាម​ផ្លូវ​២០០៤​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ម្តងទៀត ព្រោះ​រឿងវាយ​ភ្ញៀវដេកពេទ្យ​ សារ​ជា​ថ្មី ។ បើ​យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ ទាំង​៦​នាក់ រួម​មាន ៖ ទី​១.​ឈ្មោះ យឹ​ម សំណាង ហៅ...

ចៅក្រម អ៊ឹម វណ្ណៈ ដោះ​លែងចោរ​ឆក់​ខ្សែ​ក​ម្នាក់ ចំ​រដូវ​កាល World Cup

ភ្នំពេញ​ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ចោរឆក់​ខ្សែ​ក​ម្នាក់​ដែល នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ចាប់ខ្លួន បញ្ជូន​ទៅ សាលាដំបូង​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​នោះ ត្រូវ​បាន លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ស៊ើបសួរ សម្រេច ដោះ​លែង ឲ្យ​មាន​សេរីភាព វិញ​ហើយ ខណៈ​ដែល​បទល្មើស ឆក់​ប្លន់​កើនឡើង នៅ​រាជធានី​ភ្នំពេញ ក្នុង​រដូវ​កាល World Cup​ ។ សមត្ថកិច្ច ឲ្យ​ដឹង​ថា...

សម្តេចក្រុមព្រះ បាន​ធូរស្រាល ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អ្នក​ម្នាង​យ៉ាងម៉េច​នៅឡើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៨​នេះ​ថា ស្ថានភាព​របួស​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធូរស្រាល​មួយ​កម្រិត​ហើយ ។ លោក ញ៉េ​ប ប៊ុ​ន​ជិន បញ្ជាក់​ថា គ្រា​ដែល​ដឹង​ព្រះ​កាយ​នោះ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ព្រះ​សុខភាព​ទ្រង់ ហើយ​អំពាវនាវ​ដល់​អ្នកគាំទ្រ​ទាំងអស់​ទៅ​ចូលរួម​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨...

ពឹង​អនាគត​ប្អូនថ្លៃ ឲ្យ​ជូន​ទៅ​លេង​ម្ដាយមីង បែរជា​ឌុ​ប​ចូល​ផ្ទះសំណាក់

ភ្នំពេញ ៖ នារី​ម្នាក់​មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ តែ​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត លុះ​មានឱកាស​ល្អ បាន​ឌុ​ប​បងថ្លៃ​ឡើង ផ្ទះសំណាក់​បង្ខំ​រំលោភ​សម្រេច​បាន​២​ដង នួនល្អង​ទំនង​ខ្លាច​លាក់​មិន​ជិត​នឹង​គូ​ដណ្ដឹង​ខ្លួន​ក៏​ប្រាប់​គូ​ដណ្ដឹង ប្តឹង​សមត្ថកិច្ច​តាម​ចាប់​បាន​សម្រេច កាល​វេលា​ម៉ោង​៥​ល្ងេ​ច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កន្លែង​វង់ល្បែង ក្នុង​បុរី​ញ្ញូ​ថោ​ន ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ឈ្មោះ ជាតិ ចាន់​លី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ម្តាយមីង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ...

ហ៊ុន សែនបន្ទោសចៅហ្វាយខេត្តតាកែវ ចំអកឲ្យឪក្មេក ឡាយ វណ្ណៈ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​លោក អ៊ូច ភា ថា​មិន​ចេះ​ធ្វើការ មិន​ចេះ​ឆ្លើយ​ចំពោះ​មុខ​លោក ។ ការ​រិះគន់​លោក​ចៅហ្វាយ​ខេត្តតាកែវ ដែល​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​កំពុង​ជាប់​ឃុំ​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋសភា​ជាតិ លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​នោះ គឺ​នៅ​ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មក​កម្មការិនី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​នៅ​ក្នុងភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨...

ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា ត្រូវដក​តំណែងហើយ​

ខេត្តមណ្ឌលគិរី ៖ លោក​វរសេនីយ៍ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ សីមា​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ដែល មានរឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​ឈ្មួញ​មក​ពី​ប្រទេស​វៀតណាម​លួច​ធ្វើ​ផ្លូវ​បើក​ច្រករបៀង​ដោយ​ខុសច្បាប់ កាយ​ប្រឡាយ​ពី​អូរ​ព្រំដែន​វៀតណាម​ចូល​ទឹកដី​កម្ពុជា និង​ក្តោប​អំណាច​ប្រកាន់​បក្ខពួក​គ្រួសារ​និយម​នោះ ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ផ្ទេរ​ភារកិច្ច​ចេញ​មក​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ហើយ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី តាម​ការ​គ្រោងទុក​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង និង​ផ្លាស់​ប្តូរ​មុខ​តំណែង​អធិការ​នគរបាល​ស្រុក កែវ​សីមា នឹង​ធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ ។ យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១២១៥ ប្រក ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​សម្តេច...

សព​អ្នក​ម្នាង អ៊ុ​ក ផល្លា បូជា​នៅ​មុខ​វត្ត​បទុម​វ​ត្តី

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ សព​អ្នក​ម្នាង អ៊ុ​ក ផល្លារ​ណ​ប្ញ​ទ្ធិ បាន​ចាប់ផ្តើម​បូជា នៅ​បរិវេណ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​សម្តេចព្រះ​មហិស្ស​រា នរោត្តម ច័​ក្រ​ពង្ស ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ តំណាង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ មាតា​ជាតិខ្មែរ ទ្រង់​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​បូជា​ដល់​សព​អ្នក​ម្នាង  ។ ពិធី​បូជាសព​អ្នក​ម្នាង អ៊ុ​ក ផល្លា រណ​ប្ញ​ទ្ធិ...

អតីត​បុគ្គលិក​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ធ្វើ​បាតុកម្ម

ភ្នំពេញ ៖ បុគ្គលិក​ផ្នែក​សន្តិសុខ​នៃ​ស្ថានទូត​អា​មេ​រិ​ក នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​ជាង​២០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែមិថុនា​នេះ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ចំណាត់ការ​របស់​ស្ថានទូត​នេះ ដែល​បាន​បញ្ឈប់​ពួក​គេ​សរុប​៣២ នាក់​កាលពី​ថ្មី​ៗ​នេះ ដោយ​ចោទប្រកាន់​ពី​បទ​លួច​មើល និង​ចែកចាយ​រូបភាព​អាសអាភាស ។ មន្ត្រី​សន្តិសុខ​ស្ថានទូត​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ បាន​ចេញ​មក​ទទួលយក​ញត្តិ​ពី​ក្រុម អ្នក​តវ៉ា​ទាំងនោះ ប៉ុន្តែ​បាន​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន ។ យ៉ាងណា​នៅ​ពេល​ទទួលយក​ញ្ញតិ​ពី​ក្រុម​អ្នក​តវ៉ា មន្ត្រី​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​រូប​នោះ បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា គាត់​នឹង​នាំ​ញត្តិ​នោះ​ទៅ​ដាក់​ជូន​ថ្នាក់លើ ដើម្បី​ពិនិត្យ​និង​សម្រេច ។ ដោយឡែក​អ្នកនាំពាក្យ​សា្ថ​ន​ទូត​អា​មេ​រិ​ក លោក David Josar នៅ​ព្រឹក​មិ​ញ​នេះ​ផង​ដែរ...

គុណ​ស​ម្បិ​ត្តរបស់ ម៉ាក Tactical 5.11

ផលិតផល​របស់​ម៉ាក 5.11 TATICAL ត្រូវ​បាន​ក្រុម​អ្នក Design របស់​ម៉ាក​នេះ ​បាន​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ផលិត​នូវ សម្លៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដែល​ប្រកបដោយ​គុណភាព​និង​សុ​វត្ថ​ភាព​ដល់​អ្នក​ប្រើប្រាស់​។ គោលបំណង របស់​អ្នក​បង្កើត​ម៉ាក​នេះ គឺ​ចង់​ផ្តល់​នូវ​ផា​សុខភាព និង​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់ ហើយ​ពាក្យស្លោក​របស់ ម៉ាក​នេះ​គី “Always Be Ready” ដែល​ចង់​បញ្ចា​ក់ថា​ ទោះជា​អ្នក​ប្រើប្រាស់​ផលិតផល​ម៉ាក​នេះ​ស្ថិត​នៅ​ក្នុង កា​លះ​ទេ​សះណា​ក៏​ដោយ 5.11 TATICAL តែងតែ​មានការ​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​រ​បំពេញ​នូវ​តម្រូវការ​ ។ ម៉ាក ម៉ាក...

ឧកញ៉ានិងអ្នកមានអំណាចកាប់ឈើក្នុងព្រៃអភិរក្សដឹកទៅយួន

ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ឧកញ៉ា និង​អ្នកមាន​អំណាច​ប្រមាណ ១០​នាក់ បោះ​ដេប៉ូ​អារឈើ​ច្រើន​ទីតាំង​នៅ​ក្នុង​តំបន់​នោះ និង​ចាត់​ឲ្យ​កម្មករ​ជា​ច្រើន​ក្រុម​ចូល​ព្រៃ​អារ​រំលំ​ឈើមូល​ធំ​ៗ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ ។ ជនជាតិ​ដើម​ភាគតិច​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា​ទាំងនោះ បាន​ជួល​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ រួច​ដឹក​មក​ទុក​ក្នុង​ដេប៉ូ​ឈើ​របស់​ខ្លួន បន្ទាប់​មក​ដឹក​តាម​រថយន្ត​ធំ​ៗ ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល​ខេត្តក្រចេះ​។ អ្នក​ឃ្លាំមើល​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច អះអាង​ថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុ​ប ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ និង​ច្រករបៀង​តូច​ៗ​មួយ​ចំនួន​ទៀត​។ ឧកញ៉ា និង​អ្នកមាន​អំណាច ទាំងនោះ​ឈ្មោះ គង់ ក្រឹ​ង...

ព្រោះតែ​ប្តី​ប្រពន្ធ​អត់​កូន រៀបចំ​ពិធីបង្កក់កូន​គោ​ពូជ ហ្មង​ទៅ នៅ​កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយ​ការ​បង្ហោះ​រូបថត​បី​បួន​សន្លឹក ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ គេ​ឃើញ រូបថត​បង្ហាញ​ពី​រូប​កូន​គោ​ពណ៌​ខ្មៅ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នក​ចែករំលែក​ត​ៗ​គ្នា​ជា​ច្រើន ព្រមទាំង​មាន​អ្នក​សួរនាំ​ពី​រឿងរ៉ាវ​ខាងលើ​នេះ​យ៉ាងច្រើន​ផុលផុស និង​ចង់​ដឹង​ថា តើ​ជា​រឿង​ពិត​ឬ​យ៉ាងណា ? យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ជួប ភក្តី បាន​ផុស​រូបថត បង្ហាញ​ពី​ទិដ្ឋភាព​រោង​បង្កក់កូន​គោ ដែល​ត្រូវ​បាន​រៀបចំ​លម្អ​ពីមុខ​រោង​ដោយ​ផ្កា​ភ្ញី ព្រមទាំង​មាន​ក្រាល​កម្រាលព្រំ និង​រៀបចំ​តុ យ៉ាង​ល្អ​ស្អាត​សម្រាប់​ទទួលភ្ញៀវ​ចូលរួម​ពិសា​ភោជនាហា​ផង​ដែរ  ។ ចំណែកឯ លិខិត​អញ្ជើញ ដែល​មាន​ខ្លឹមសារ​ថា “​សិរី​សួស្តី​ពិធី​ខួបអាពាហ៍ពិពាហ៍ និង​បង្កក់កូន​គោ សូម​គោរព​អញ្ជើញ ថ្ងៃ​ច័ន្ទ ទី​១៨...

ព្រះរាជអាជ្ញា​ប្តឹង​ឧទ្ធរណ៍ រឿង​ចៅក្រម សាន ប៊ុ​ន​ធឿ​ន ដោះ​លែង​ឈ្មួញ​ឈើ​យួន​ម្នាក់

រាជធានីភ្នំពេញ ​៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការអម​សាលាដំបូង​ខេត្តរតនគិរី បាន​ថ្លែង​បញ្ជាក់តាមរយៈ​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០១៨​នេះ​ថា លោក​កំពុង​រៀបចំឯកសារ​ប្តឹង​ឧទ្ធរណ៍ ចំពោះ​សេចក្តីសម្រេចរបស់​លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើប នៃ​សាលាដំបូង​ខេត្តរតនគិរី ដែល​បាន​សម្រេច​ដោះ​លែងថៅកែ​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ចូល​មក​រកស៊ី​ឈើដោយ​ខុសច្បាប់ និង​បាន​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ​ ។ លោក ជា ពេជ្រ បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ ឈ្មោះ ផា​ម ថេ​គឿ​ង...

ហេតុ​អី​ខ្សែ​លេខ​របស់​សម្ដេចក្រុមព្រះ ជួប​តែ​គ្រោះថ្នាក់​ចរាចរណ៍ ?

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ថ្មី​ទៀត នា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃ​ទី​១៧ មិថុនា ២០១៨ នេះ ។ ហេតុ​អី​ខ្សែ​លេខ​របស់ សម្ដេច​ក្រុមព្រះ ជួប​តែ​គ្រោះថ្នាក់​ចរាចរណ៍ ? ក្នុង​ករណី​គ្រោះថ្នាក់​នេះ​បាន​បណ្ដាល​ឲ្យ​សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង​រង​របួសធ្ងន់ និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត ទៀត​បាន​រង​របួស លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់...

នាង​ពិការ​ជិះរទេះ​ដើរ​រើស​អេ​ត​ចាយ អាច​ចិញ្ចឹម​ឪពុក​ម្តាយចាស់​​ជរា

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​នេះ​កើតមក​មាន​វាសនា​អភ័ព្វ​ខ្លាំង​ណាស់ ធ្លាក់ខ្លួន​ពិការ (​ខ្វិន​ជើង​) តាំងពី​កំណើត លុះដល់​ធំ​ដឹងក្តី​បន្តិច ស្រាប់តែ​កើត​មាន​ជំងឺ​ស្ក​ន់​ជាន់ ចេះ​តែ​វិលមុខ​ប្រកាច់ រាក​នោម​ជាប់​ជា​ប្រចាំ​បន្ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​មិន​អាច​ចូល​សាលារៀន​សូត្រ​បាន​ចេះ​ដឹង​នោះ​ទេ ដោយ​ងាក​មក​ចាប់​យក​របរ​ជិះរទេះ​ដើរ​រើស​អេ​ត​ចាយ យក​ទៅ​លក់​បាន​ប្រាក់ ដើម្បី​ចិញ្ចឹម​ឪពុក​ម្តាយ​ជរា ​។ ស្ត្រី​អភ័ព្វ​រូប​នេះ មានឈ្មោះ​ម៉ែ​ន ចេ​ន សព្វថ្ងៃ​អាយុ​២៨​ឆ្នាំ ជា​ជន​ពិការ (​ខ្វិន​ជើង​) ជិះ​តែ​រទេះ និង​មាន​លំនៅ​ក្នុងភូមិ​ខ្លាឃ្មុំ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង​ ។ ស្ត្រី​អភ័ព្វ ម៉ែ​ន ចេ​ន...

អត់​ដឹង​រឿង​អី? បុរស​ម្នាក់​ត្រូវ​កង​អង្គរក្ស​BHQ ចូល​មក​វាយ​៥​ដៃ​កណ្ដាល​មុខ

ភ្នំពេញ ៖ មិត្ត​ភ័ក្តិ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ កំពុង​អង្គុយ​ផឹកស៊ី​សុខ​ៗ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​កង​អង្គរក្ស BHQ ដើរ​ចូល​ទៅ​ក្នុង​ហាង វាយ​បុរស​ម្នាក់​បួន​ប្រាំ​ដៃ​កណ្ដាល​មុខ​បណ្តាល​ឲ្យ​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​យាម​កោះ​ពេជ្រ ចុះ​អន្តរាគមន៍​ឃាត់ និង​នាំ​ខ្លួន​ជន​បង្ក​ទៅ​ប៉ុស្ដិ៍​ទន្លេបាសាក់​ភ្លាម​ៗ ។ អំពើ​ហិង្សា​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៥ មិថុនា ២០១៨​នេះ នៅ​ហាង​លក់​អាហារ​មួយ​កន្លែង ក្នុង​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បុរស ដែល​ត្រូវ​គេ​វាយ​មានឈ្មោះ​ថា អ៊ិ​ត...

ចុះ​​​​​ពិនិត្យ​​ផ្ទាល់​ទីតាំង​បាយក្ដាំង​ពិសេស បានដឹង​ថា គ្មាន​អនាម័យ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ចចម្រុះ មាន​នគរបាល​នាយ​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឆា​បាយក្ដាំង​ពិសេស ចំនួន​៣​កន្លែង គ្មាន​ច្បាប់​អនុញ្ញាតិ និង​គ្មាន​អនាម័យ ។ ទីតាំង​ផលិត​បាយក្តាំង​មួយ​កន្លែង នៅ​ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ សម្រេច​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន ក្រោយ​ត្រួតពិនិត្យ​ឃើញ​គ្មាន​អនាម័យ និង​មិន​ទាន់​មានច្បាប់ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បាយក្ដាំង​ពិសេស​គ្មាន​ច្បាប់ គ្មាន​អនាម័យ បាយក្ដាំង​ដាក់​នៅ​លើ​ដី គ្មាន​គ្រប ហើយ​សត្វ​សុនខ​៥​ទៅ​៦​ក្បាល...

ចាប់ខ្លួន​ជន​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ នៅ​សង្កាត់​បឹង​កេងកង​២

ភ្នំពេញ ៖ នៅ​មុន​នេះ​បន្ដិច ជន​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បើ​តាម​មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា បុគ្គល​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ​នេះ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​អៀង ជលសា​» បាន​បង្ហោះ​សារ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ។ ប្រតិបត្តិការ​តាម​ជន​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នេះ ត្រូវ​បាន​ឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​,...

ឳ​ពុក​​វាយ​កូនប្រុសបង្កើត​យ៉ាង​ព្រៃផ្សៃ ប៉ូលិស​ចាប់ខ្លួន​ហើយ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អង្គការ​ការពារ​អនីតិជន រួម​ជាមួយ​ប៉ូ​លី​ស​ក្នុង​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​មាន​វី​ដេ​អូ​វី​ឃ្លី​ប​មួយ​ថត​បាន​ពី​សកម្មភាព​វាយដំ​កូន ហើយបាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​​ ។ នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ហ្វេ​ស​ប៊ុ​ក បង្ហាញ​អោយ​ពី​បុរស​ម្នាក់​ប្រើ​ហិង្សា​វាយដំ​យ៉ាង​សាហាវ វាយ​ធ្វើបាប​កូន​ក្មេង​ម្នាក់​យ៉ាង​ព្រៃផ្សៃ ទទួល​បានការ​ចាប់អារម្មណ៍ និង​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​នូវ​ទ​ង្វើ​ដ៏​ឃោរឃៅ​នេះ ។ សេចក្តីរាយការណ៍ បានអោយ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ហិន សុ​ផា​ន់​ណា អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ផ្លូវ​មុន្នី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ...

ហូ ចំរើន កំពុង​ជាប់​ឃុំ ថៅកែ​៣​នាក់​ប្តឹងថែម​ ​រឿង​ស៊ីដាច់​លុយ​២០០​លាន​ដុល្លារ​

ភ្នំពេញ ៖ ស្រប​ពេល​ដែល​អតីត ឧកញ៉ា ហូ ចំរើន កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ ស្រាប់តែ​មាន​ថៅកែ​៣​នាក់ ដែល​ជា អ្នក​វិនិយោគ​ជនជាតិ​ចិន ចំនួន​ពីរ​នាក់ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ដាច់​ដោយឡែក​ៗ​ពី​គ្នា ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​ពី​បទ​ស៊ីដាច់​លុយ​ជាង​២០០​លាន​ដុល្លារ ដែល​ចូល​ហ៊ុន​រកស៊ី​រួម​គ្នា ។ ប្រភព​ច្បាស់ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អ្នក​វិនិយោគ​ខាងលើ​បាន​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​អតីត​ឧកញ៉ា ហូ ចំរើន ពី​បទ​ស៊ីដាច់​លុយ​នោះ តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប​នៅ​ទីក្រុង​តា​ខ្មៅ និង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត ។ លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

សាំ​យ៉ុ​ង​បុក​រថយន្ត​ដឹក​កម្មករ​កំពុង​ឈប់ ស្លាប់​៤​នាក់​របួស​៤​នាក់

ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើក​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​កំពុង​ឈប់​ពេញទំហឹង បាន​បណ្តាល​ឱ្យ​កម្មការិនី​ជា​ស្ត្រី​ចំនួន​៤​នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ និង​កម្មការិនី​៤​នាក់​ទៀត រង​របួសធ្ងន់​ស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មិថុនា ២០១៨​នេះ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់គេច​ខ្លួន​បាត់ ចំណែកឯ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍ បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ...

ទ្រាំ​លែង​បានរឿង​អត់​ប្រាក់​បៀ​វត្ស​ អ្នកគ្រូ​ពពោះបង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំ​ប៉ូវ ក្នុង​ខេត្តបាត់ដំបង ទ្រាំ​លែង​បាន ក៏​បាន​សរសេរ​សារមួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​នេះ ដែល​ប្រាក់​​បៀ​វត្សអ្នកគ្រូ​មិន​ត្រូវ​បាន​បើក​អោយ​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ  ។ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បង្ហោះ​សារ​អោយ​ដឹង​ថា «​និយាយ​លើក​ចុង​ក្រោយ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន ខ្ញុំ​ពោះធំ ជិះ​ម៉ូតូ​ឡើង​ចុះ​ទៅ​បង្រៀន​រាល់ថ្ងៃ ចំងាយ​ដី ១៣​គីឡូ ទៅ​មក ២៦​គីឡូ ចូល​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់​បៀ​វត៍ ឡើង​ចុះ​មន្ទីរ​ដើម្បី​សុំ​ឲ្យ​គេ​ចុះហត្ថលេខា...

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅសង្កាត់​ផ្សារ​កណ្តាល ក្នុង​ក្រុងភ្នំពេញ

ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ព័ត៌មាន​ជាបឋម បាន​ឲ្យ​ដឹង​ថា មាន​គ្រោះ​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ផ្លូវ​១៣៦ កែង​ផ្លូវ​១៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ខណៈ​ពេល​នេះ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ កំពុង​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

ស្រី​ស្អាត​បើក​រថយន្តលឿន​ជ្រុល​បុក​ជាមួយ​តាក់ស៊ី ព្រម​ជួល​ជុល​សង បញ្ចប់រឿង

ភ្នំពេញ ៖ ប្រុស​ស្រី​៣​នាក់​ជិះ​រថយន្ដ​កាម​រី​ហា​យ​ប្រ៊ី​ត​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន ដល់​ចំណុច​ផ្លូវបំបែក ក៏​ជ្រុល​បុក​គ្នា​ជាមួយ​រថយន្ដ CRV មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ដ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ទាំង​ពីរ​គ្រឿង តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​ការ​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៧៨ កែង​ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​ម៉ាក កាម​រី​ហា​យ​ប្រ៊ី​ត មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ...

ក្រសួងសុខាភិបាល​ ​នឹង​ចាត់ការ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥ លក់​ជែ​លលា​ប​ប្រដាប់​ភេទបុរស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល តម្រូវ​ឱ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ផលិតផល ជែ​ល ( GEL ) លាប​លើ​ប្រដាប់​ភេទបុរស​ឈ្មោះ DEVELOPPE SEX ព្រោះ​ផលិតផល​នេះ​ គ្មាន​អសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុម​ហ៊ុ​នាំ​ចូល​ត្រឹមត្រូវ គ្មា​ចុះបញ្ជី​កា គ្មាន​ការ​ត្រួតពិនិត្យ និងគ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទាំង​៥​នេះ គឺ ៖ ១. ហ្វេ​ស​ប៊ុ​ក​ឈ្មោះ...

ប្រជាពលរដ្ឋ​ឆ្ងល់​ថា ម្ចាស់​ដេប៉ូ​ឈើ​មួយ អាច​ស្តុក​ឈើ​លក់​លើ​ចិញ្ចើម​ផ្លូវ​បាន?

បាត់ដំបង ៖ ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវត្រង់​ចំណុច​ភូមិ​ចិន សង្កាត់​ព្រែក​ព្រះស្តេច បាន​សម្តែងការងើយឆ្ងល់ និងការ​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ដេប៉ូ​លក់​ឈើ​១​កន្លែង ក្នុង​ក្រុង​បាត់ដំបង អាចស្តុក​ឈើ​លក់​លើ​ចិញ្ចើម​ផ្លូវបាន ដោយគ្មាន​សណ្តាប់ធ្នាប់ ហើយ​ផ្លូវ​តូច​ចង្អៀត​ថែម​ទៀត​នោះ ? ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ក្រុង​បាត់ដំបង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ២០១៨​នេះ​ថា ដេប៉ូ​លក់​ឈើ​មួយ​កន្លែង ដែល​ឋិត​នៅ​ចំណុច​ផ្លូវ​ភូមិ​ចិន ត្រើយ​ខាងកើត​ស្ទឹង​សង្កែ ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​នោះ ដែល​ម្ចាស់​ដេប៉ូ​ឈើ​មានឈ្មោះ​(​ម៉ា​ប់​) បាន​ស្តុក​ឈើ​ជា​ច្រើន​ម៉ែត្រគូប នៅ​លើ​សងខាង​ចិញ្ចើម​ផ្លូវ ដ៏​តូច​ចង្អៀត​នេះ ពិសេស​ពេល​រថយន្ត​យ៉ី​ឌុ​ប ទំលាក់​ឈើ​ម្តង​ៗ...

សៅ សុខា ជំនួស​តំណែង ប៉ុ​ល សា​រឿ​ន ឯ​ហ៊ុន ម៉ា​ណែ​ត ជំនួស គន់ គី​ម និង​មាស សុភា

លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង​ផង​នោះ ត្រូវ​បាន​តែងតាំង​ឲ្យ​ឡើង​ទៅ​ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ ជំនួស​លោក ប៉ុ​ល សា​រឿ​ន ​នេះបើតាមគេហទំព័រថ្មីៗបានចុះ​ផ្សាយនៅថ្ងៃទី១៣ មិថុនា ២០១៨​នេះ​​។ ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី ជំនួស​លោក គន់ គី​ម និង​ធ្វើ​ជា​មេបញ្ជាការ​ស្តីទី​ នៃ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​ ។...

ឈាង វុន ហៅជំនួបត្រំានិងគីម ជាជំនួបចាស់ទំនើងនិងក្មេងទំនើង

មួយ​ថ្ងៃ មុន​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ម្សិលមិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ថា ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ​និង លោក គី​ម ជុង​អ៊ុ​ន​ថា​ជា​ជំនួប​រវាង​ក្មេង​ទំនើង​និង​ចាស់​ទំនើង​ប៉ុណ្ណោះ ។ ជំនួប​លើក​ទី​មួយ​រវាង​មេដឹកនាំ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា បន្ទាប់​ពី​ធ្វើ​ពេញ​មួយ​ព្រឹក​រួច​មក​។ ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់...

ផ្សារ​ផល្លា​រាត្រី​អង្គរ ផ្លូវ​ក៏​បើក អាជីវករ​ក៏​នៅ​តែ​លក់ដូរ​ជា​ធម្មតា

ភ្នំពេញ ៖ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បាន​អះអាង​ថា គ្មាន​ការ​រុះរើ​តូប​លក់ដូរ​ក្នុង​ផ្សារ​ផល្លា​រាត្រី​អង្គរ ដូច​ការ​បំផុស​របស់​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​នោះ​ទេ អ្វី​ដែល​ខេត្ត​កំពុង​អនុវត្ត​នោះ គឺ​ឲ្យ​ម្ចាស់​ផ្សារ​គោរព និង​អនុ​ត្តន៍ ឲ្យ​បាន​នូវ​អ្វី​ដែល​ធ្លាប់​ព្រម​ពៀង​ជាមួយ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជាតា​មការ​កំណត់​របស់​គណៈកម្មការ​រដ្ឋបាល​ខេត្ត​តែ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ​លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ជូន​ក្រុម​អាជីវករ​ជា​ថ្មី​ទៀត​ថា សូមកុំ​ឲ្យ​មានការ​ភិតភ័យ ព្រោះ​ការ​បើកផ្លូវ​នេះ​អាជ្ញាធរ មិន​មាន​គម្រោង​ឈូស​តូប​លក់ដូរ​ក្នុង​ផ្សា​រទាំង​អស់នោះ​ទេ ។ លោក បាន​បញ្ជាក់ ជូន​នូវ​ចំណុច​សំខាន់​ៗ​ទាំងនោះ​ដូច្នេះ​ថា ៖ ទី​១-​អាជ្ញាធរ​ខេត្ត អនុវត្ត​ការ​បើកផ្លូវ​តាម​គោលការណ៍​ច្បាប់ ។...

ភរិយាលោក ញឹក ប៊ុនឆៃ ទទួលមរណភាព នៅមន្ទីរពេទ្យបាងកក

បន្ទា​ប់​ពី​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈ នៅ​វេលា​ទៀប​ភ្លឺ​ម៉ោង​៤ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ភរិយា​លោក​ញឹក ប៊ុ​ន​ឆៃ លោកស្រី​សម សុជាតា បាន​ទទួលមរណៈភាព​ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦០​ឆ្នាំ នៅ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ ។ ដំណឹង​មរណៈភាព​របស់​ភរិយា​លោក​ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក បង្ហោះ​ឲ្យ​ដឹង​កាលពី​ព្រឹក​មិ​ញ​នេះ ។ សព​លោកស្រី សម សុជាតា នឹង​ត្រូវ​ដឹក​មក​ស្រុក​ខ្មែរ និង​តម្កល់​ធ្វើបុណ្យ​នៅ​ភូមិ​គ្រឹះ​លោក​ញឹក ប៊ុ​ន​ឆៃ លេខ 22G ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា...

ប្តីបង្ខំប្រពន្ធ​​​រួមរ័ក​ នាងមិន​ព្រម វាយជាំ​ភ្នែកម្ខាង

ភ្នំពេញ​ ៖ បុរស​ជា​ប្តី​ដោយសារ​តែ​ចង់​រួម​ភេទ ហើយខឹងប្រពន្ធ​បដិសេធ​ បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ បណ្តាល​ឲ្យ​ជាំ​ភ្នែក ត្រូវបានសមត្ថកិច្ច​ ​នាំ​ប្តី​ប្រពន្ធ​នោះ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ ដើម្បី​សម្របសម្រួល ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​១២​និង​១០​នារី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា ​២០១៨ ត្រង់​ចំណុច​ផ្លូវ​១៧២ ជាប់​របង​វត្ត​សារា​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ ប៉ាន់ ធន់ អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ​ស្វាយ រស់នៅ​ក្នុងភូមិ​ព្រែក​លាប សង្កាត់...

សហគមន៍​ព្រៃឡង់​ចោទ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​

សហគមន៍​ព្រៃ​ឡង់​ខេត្តក្រចេះ និង​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ចោទ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក (Ci-Biotech Co., Ltd) ថា ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ដែនជម្រកសត្វព្រៃ​ឡង់​ខុសច្បាប់ និង​មាន​ដេប៉ូ​អារច្រៀក​ឈើ​ដឹក​ទៅ​ប្រទេស​វៀតណាម​។ សហគមន៍​ថា មាន​ឧកញ៉ា​មួយ​ចំនួន ជ្រក​ក្រោម​រូបភាព​ក្រុមហ៊ុន​នេះ ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​។ ជនជាតិ​ដើម​ភាគតិច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា​ថា ក្រុមហ៊ុន​ស៊ី​បាយ​អូរ​ថេ​ក ឬ​ហៅ​ថា​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើង​វិញ នៅ​តែ​បន្តសកម្មភាព​ឈូស​ឆាយ​ព្រៃ និង​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​ដើម​ច្បោះ​ជ័រ​រាប់​លាន​ដើម ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​តំបន់​នោះ បាត់បង់​ជា​បន្តបន្ទាប់​។ ពួក​គេ​អង្កេត​ឃើញ​ថា ក្រុមហ៊ុន​នេះ បាន​ដឹកឈើ​ពី​ដែនជម្រកសត្វព្រៃ​ឡង់...

កម្មករ​ទិញ​តែ​១​ដប ត្រូវ​រថយន្ត​១​គ្រឿង យក​ផ្ញើ​ថៅកែ ថៅកែ​ស៊ីដាច់​រង្វាន់

ត្បូងឃ្មុំ​ ៖ បុរស​ម្នាក់​ដែលបាន​បង្ហោះ​វី​ដេ​អូ នៅលើ ហ្វេសប៊ុក ដោយ​បាន​អះអាង​ថា បាន​ទៅ​ទិញ​ភេសជ្ជៈតែប៉ៃតង «Oishi» មួយ​ដប​មក​ផឹក ស្រាប់តែ​ត្រូវ​រង្វាន់ រថយន្ដ​មួយ​គ្រឿង ប៉ុន្ដែ​រង្វាន់​នោះ​មិន​បាន​មក​ខ្លួន​ទេ ដោយ​ត្រូវ​ថៅកែ​ខារ៉ាអូខេ «​វិមាន​ទ្រព្យ​» ស៊ីដាច់​គម្រប​ដប​ដើម្បី​យក​ទៅ​បើក​រង្វាន់​ ទៅវិញ ។ ​ករណី​នេះបង្កឲ្យមានការភ្ញាក់ផ្អើល​ឡើង ទើបនៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៨​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន បាន​អះអាង​ថា ​លោក​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ករណី​នេះ ដើម្បី​មក​ធ្វើការ​សួរ​រក​ខុស​ត្រូវ...

ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​នៅ​កម្ពុជា បញ្ចុះតម្លៃ​ប្រមាណ​៥០​រៀល​ក្នុង​១​លី​ត្រ

ភ្នំពេញ ៖ ក្រោយ​មានការ​រអ៊ូរទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត អំពី​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​នោះ ក្រសួង​ចំនួន​៣ បាន​កំពុង​ពិភាក្សា​វិធានការ​បណ្ដោះអាសន្ន ដោយ​បញ្ចុះតម្លៃ​ពន្ធ​២​សេន​(​ដុល្លារ​) លើ​ប្រេងសាំង​គ្រប់​ភេទ និង​ប្រេងម៉ាស៊ូត នេះ​បើ​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍ PNN ។ ក្រោយ​កិច្ចប្រជុំ នា​ពេល​ថ្មី​ៗ​នេះ ក្រសួង​បី​រួម​មាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួងពាណិជ្ជកម្ម កំពុង​ប​ញ្ចូ​ន​ឯកសារ​សម្រេច​ទៅ​ដល់​ដៃ​ប្រមុខ​រដ្ឋាភិបាល ក្នុង​ពេល​ឆាប់​ៗ ។ វិធានការ​នេះ ជម្រុញ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​បញ្ចុះតម្លៃ​២​សេន លើ​ប្រេងសាំង​ស៊ុប​ពែរ សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ដូច​គ្នា...

នាង​លី​តា ប្តឹង​ថា​រំលោភ​ ទារ​​៥​ម៉ឺន​ដុល្លារ អ​ន្ទិ​តស្រិល វ​ណ្ណា ថា​ខាង​ស្រី​ដាក់​ថ្នាំ

រាជធានី​ភ្នំពេញ ៖ រឿង​ស៊ី​ពោតប្រល័យលោក របស់​​អតីត​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ នៅ​ខេត្តបន្ទាយមានជ័យ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​ឈាន​ដល់​ភាគី​ខាង​ស្រី ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្តឹង​អ​ន្ទិ​ត ស្រិល វ​ណ្ណា ពី​បទ​ចាប់​នាង​រំលោភ​សេពសន្ថវៈ នៅផ្ទះ​របស់​នាង ហើយ​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ។ ចំណែកឯ​ភាគី​ខាង​ប្រុស អ​ន្ទិ​ត ស្រិល វ​ណ្ណា បាន​បដិសេធ​ហើយ​ថា​មិន​បាន​រំលោភ​នាង​លី​តា​ទេ ហើយ​អះអាង​ថា ខ្លួន​ត្រូវ​ថ្នាំ​សណ្តំ​របស់​ខាង​ស្រី ហើយ​ធ្វើ​អ្វី​ៗ​ដោយ​មិនដឹង​ខ្លួន ។ ជុំវិញ​រឿងរ៉ាវ​ខា​លើ​នេះ នៅ​ក្នុង​ពាក្យបណ្តឹង​របស់​នាង...

ស ខេង បញ្ជាជាថ្មីឲ្យបិទច្រករបៀងទំាងអស់

ជា​ថ្មី​ម្តងទៀត លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​បញ្ជា​ជា​លាយលក្ខណ៍អក្សរ​ដោយ​បញ្ជា​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​បិទ​ច្រករបៀង​ទាំងអស់​ដែល​មាននៅ​តាម​ព្រំដែន ។ បើ​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេ​ង កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​ពន្យល់​ថា ការ​លុប​បំបាត់​ច្រករបៀង​គឺ​ដើម្បី​ទប់ស្កាត់​ការ​ចេញចូល​ខុសច្បាប់ ក៍​ដូច​ជា​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ទៀត​នៅ​តាម​ព្រំដែន ។ នៅ​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដដែល ក៍បាន​ស្នើ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក​អន្តោប្រវេសន៍ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​នៅ​តាម​ព្រំដែន ឲ្យ​បន្ត​ស្ថិត​នៅ​នៅ​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ ដោយ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន...

ក្រោយ​ផ្សឹក ផ្ទុះ​រឿង​ព្រមព្រៀង​រៀប​ការ អតីតសង្ឃ​ស្រិល វ​ណ្ណា ចេញ​មុខ​បដិសេធ

បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ចាប់​ផ្សឹក​ចៅអធិការ​វត្ត ដោយ​មន្ត្រី​ស​ង្ឍ​រួច​មក​លោក ស្រិល វ​ណ្ណា ត្រូវ​បាន​ជាប់​បណ្តឹង​របស់​ខាង​ស្រី​ពី​បទ​ចាប់រំលោភ នឹង​គម្រាមកំហែង ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សួ​នាំ នៅ​ឯ​ស្ថាន​នី​យ៏​ប៉ូលិស ។ ពេល​នេះ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ជួបជុំ​ញាតិ​មិត្ត​បងប្អូន​ជា​ធម្មតា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ។ មន្ត្រី​សង្ឃ​សម្រេច​ចាប់​ផ្សឹក​នេះ បន្ទាប់​ពី​លោកសង្ឃ​ចៅអធិការ​វត្ត​មួយ​អង្គ​ខាងលើ​នេះ ថត​ជាមួយ​ស្រី​ស្នេហ៍ ហើយ​ថែម​ទាំង​យក​ផ្លែ​ពោត​មក​បៀម​លិទ្ធ និង​កាន់​ច្បូត​បង្ហាញ​ស្រី​ស្នេហ៍ ដែល​ត្រូវ​បាន​បង្ហោះ​ផ្អើល ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​មានការ​រិះគន់ ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ពុទ្ធបរិស័ទ នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា...

ហ៊ុន សែនចាត់ទុកអ្នកហាមពលរដ្ឋទៅបោះឆ្នោតគឺប្រឆំាងព្រះមហាក្សត្រ

«​ឥឡូវនេះ​តើ​គេ​(​សម រ​ង្ស៊ី​) ហ៊ាន​ចេញ​មុខ​ប្រឆាំង​ជាមួយ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ឬទេ​។ បើ​គេ​ចេញ​មុខ​ប្រឆាំង​សូមកុំ​ភ្លេច​ថា នេះ​ជា​ទោស​ពានវាំង​តែ​ម្ដង ប្រោះ​ទ​ង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា ថ្ងៃ​ណាមួយ​គេ​នឹង​បំផ្លាញ​របប​រាជា​និយម អាស្រ័យ​ធម្មនុញ្ញ និង​ផ្ដួលរំលំ​រា​ជប​ល្ល័​ង​តែ​ម្ដង​។ ព្រះមហាក្សត្រ​អំពាវនាវ​តាម​ព្រះរាជ​សារ ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​បោះ​ឆ្នោត​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា បើសិន​គេ​អំពាវនាវ​ឲ្យ​ប្រជាជន​កុំទៅ​បោះ​ឆ្នោត គឺ​ច្បាស់​ណាស់​ថា នេះ​ជា​ការ​ប្រឆាំង​ព្រះមហាក្សត្រ​តែ​ម្ដង មិន​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន ទេ​គឺ​ប្រឆាំង​ស្ដេច​ផែនដី​តែ​ម្ដង​។ អ្នកឯង​ត្រូវ​កំផ្លៀង​ធ្ងន់ធ្ងរ​»​។ ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។ ការ​លើក​ឡើង​របស់​លោក...

ក្រុមហ៊ុន​ប្តឹង​ប៉ូលិស​ចាប់​អាជីវករ​នៅ​ផ្សារ​ធំ​ថ្មី លក់​បារី 555 ក្លែងក្លាយ

ភ្នំពេញ ៖ តូប​អាជីវករ​នៅ​ផ្សារ​ធំ​ថ្មី​ចំនួន​៣​តូប ដែល​បាន​ដាក់​តាំង​លក់ និង​ចែកចាយ​បារី 555 ក្លែងក្លាយ ជាង​១,០០០​សុង ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ម្ចាស់​តូប បញ្ជូន​ទៅ​សួរនាំ តាម​នីតិវិធី​ច្បាប់ ។ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ មន្ត្រី​នគរបាល បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន...

ផ្ទុះ​រឿង​ពុក​រលួយ ប៉ូលិស​រហ័ស​នាម​”​ព្រះរាជអាជ្ញា​ធំ​ទី​២” និង​មេធាវី​ម្នាក់​ទៀត

រាជធានីភ្នំពេញ​ ៖ លោក​វរសេនីយ៍ទោ សុខ រិ​ទ្ធ អត្តលេខ ២៧៥១៩ ដែល​មាន​តួនាទី ជា​នាយ​រង​ការិយាល័យ​អន្តរាគមន៍ និង​ត​ម្រូ​ត​បទបញ្ជា ដ៏​មាន​អំណាច និង​ឥទ្ធិពល​ប្រចាំ​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មេធាវី​ម្នាក់​ទៀត ជា​ដៃគូ ឈ្មោះ ឌុ​ល សុខា មាន​អត្តលេខ ១០២៩ ត្រូវ​បាន​ពលរដ្ឋ​ជាសាច់ញាតិ​របស់ក្រឡាបញ្ជី​ម្នាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់​ពាក្យ​ប្តឹង​ទៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ចាត់ការ​តាម​ច្បាប់ ​។ យោង​តាម​ពាក្យបណ្តឹង​ដែល​ត្រូវ​បាន ក្រុម​ដើមបណ្តឹង​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​កសម្តេចតេ​ជោ នាយក​រដ្ឋមន្ត្រី...

យើង​រៀន​នៅ​សាលា​នគរបាល​ជាមួយ​គ្នា ខ្ចី​ម៉ូតូ​ដឹក​ប្រពន្ធ​សិន យក​ទៅ​បញ្ចាំ​បាត់

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​របស់​ខ្លួន​ ដឹក​ប្រពន្ធ​ទៅ​លេង​ស្រុក​កំណើត លុះ​ផុងខ្លួន​ផឹកស៊ី អត់​លុយ​ឱ្យ​គេ ក៏​បែកគំនិត​យក​ម៉ូតូ​មិត្តភក្តិ​ទៅ​បញ្ចាំ​ បាន​ប្រាក់​៥០០​ដុល្លារ រួច​ក៏​ព្យាយាម​គេចខ្លួន​រហូត លុះ​១​ស​ប្តា​ហ៍​ក្រោយមក​ត្រឡប់​មក​វិញ មិនឃើញ​ម៉ូតូ ក៏​ត្រូវ​ម្ចាស់​សម្រេច​ឃាត់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ​។ ករណី​ខាងលើនេះកើត​ឡើងកាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ មិថុនា ​២០១៨ នៅ​ក្នុង​អង្គភាព​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​ក្នុងភូមិ​ទី​០១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​ ។ ជនសង្ស័យ​ដែល​យក​ម៉ូតូ​មិត្តភក្តិ​ទៅ​បញ្ចាំ​ មានឈ្មោះ​ជូ ផា​រិ​ទ្ធ អាយុ​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ មក​ពី​ស្នងការដ្ឋាន​ខេត្តបាត់ដំបង...