បង​មាន​ប្រពន្ធ​កូន​ហើយ ហេតុអ្វី​​មក​ស្រលាញ់​អូន​ទៀត? ចង​.​ក​សម្លាប់​ខ្លួន

ភ្នំពេញ​ ៖ នារី​ម្នាក់ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកបម្រើ​ការ​នៅ​ក្នុង​ហាង​បារាំង​នោះ បាន​ធ្វើ​អត្តឃាត​ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន នៅ​ចំណុច​ផ្ទះ​ជួល​ លេខ​១២២E4Z ក្រុម​៥ ភូមិ​១ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ស​ម្ភ​ស្ស អាយុ២៩​ឆ្នាំ មុខរបរធ្វើការ​ក្នុងហាង​បារាំង ស្នាក់ នៅផ្ទះ​ជួល​ កើតហេតុ​ខាងលើ ។ យោង​តាម​សម្តី​មិត្តភក្តិ​របស់សពនារី​រង​គ្រោះ បាន​ប្រាប់សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ចេញពី​ធ្វើការ...

គណបក្សយុវជនកម្ពុជាថា គុណ ញឹមនិងមេគយសៀមរាបឃុបឃិតគ្នា

រឿងអាស្រូវ​ពុក​រលួយ​តាម​ច្រើន​រូបភាព​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ត្រូវ​បាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃុបឃិត​ឲ្យ​មេ​គយ​ចល័ត​គាប​យក​លុយ​ពី​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹ​ម ដែល​ជា​មេ​គយ​ធំ​មិន​ចាត់វិធាន​ការ​​ទៅ​លើ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ឲ្យ​ស្រប​ទៅ​តាម​កំណែទម្រង់​ស៊ីជម្រៅ​នៅ​ក្នុង​ស្ថាប័ន​គយ​នោះ​ទេ​។ ហេតុនេះ​ហើយ​ទើប​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប និង​មេ​គយ​ចល័ត​ខេត្តសៀមរាប បន្ត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​គឃ្លើន​។ មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តសៀមរាបមួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ខេត្តសៀមរាប...

ឃាត់ខ្លួន​សួរនាំ​រួច​អនុញ្ញាត​ឲ្យ​បុរស​ឈ្មោះ​«​សង្ឃ​ម៉ា​រី​» ត្រឡប់​ទៅ​ផ្ទះ​វិញ

កំពត ៖ បុគ្គល​ឈ្មោះ «​ម៉ា​រី​» ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ២០១៨​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​​មិន​​ទាន់មាន​​វិធានការ​អ្វី​នោះ​ទេ ។ លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​បញ្ជាក់​ថា យើង​បាន​ឲ្យ​គាត់​ទៅ​វិញ​ហើយ បន្ទាប់​ពី​បាន​សួរនាំ​ចប់ ។ យ៉ាងណា​ក៏​ដោយ​លោកស្នងការ មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​លម្អិត ចំពោះ​ករណី​នេះ​នៅឡើយ​ទេ ។ សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គល​ឈ្មោះ «​ម៉ា​រី​»...

រឿង​ថត​ផ្សាយ​អ្នក​ស្រវឹង​ដេក​ក្នុង​រថយន្ត​តាម​ផ្លូវ ក្តៅក្រហាយ​ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ បាន​បញ្ចេញ​ប្រតិកម្ម​មួយ​ទំនង​សំ​ដៅ​ទៅ​នឹង​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​ដែល​ថត​ផ្សាយពីនារី​ម្នាក់​ដែល​ស្រវឹង​ជោកហើយឈប់​ដេក​ក្នុង​រថយន្ត​តាម​ចិញ្ចើម​ផ្លូវ​ថា គឺជា​ទ​ង្វើ​អ​សីលធម៌ អ​សុជីវធម៌ និង​គ្មាន​ការ​អប់​រំជា​អ្នក​សារព័ត៌មាន នេះ​ដោយ​មិន​ទាន់​គិតដល់​វិជ្ជាជីវៈ​ផង ។ លោក​រដ្ឋមន្ត្រី បាន​សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អោយ​ដឹង​ថា «​អ្នកដឹង​ខ្លួន​ស្រវឹង​ឈប់​ដេក​ក្នុង​ឡាន គឺ​គួរ​អាណិត និង​សរសើរ​ព្រោះ​យល់​ពី​កំរិត​សមត្ថភាព​ខ្លួន តែបើ​យើង​នាំ​គ្នា​ទៅ​ថត​ចុះ​ផ្សាយ តើ​ដើម្បី​ជំរុញ​ឱ្យ​គាត់​បើក​បុក​គេឯង ដើម្បី​ខ្លួនឯង​មាន​អត្ថបទ​ផ្សាយ ឬ​យ៉ាងណា ? បើ​មិន​និយាយ​ដល់​វិជ្ជាជីវៈ​ទេ យ៉ាង​ហោច​ណាស់​យើង​គិត​ពី​កំរិត​សីលធម៌...

អ្នកចម្រៀងសំឡេងស្អក ហួរ ឡាវី កំពុងសង្រ្គោះបន្ទាន់

អ្នកចម្រៀង​ជើង​ចាស់ លោក ហួរ ឡា​វី ក្នុងវ័យ៧០ឆ្នំា បាន​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​កាលពី​យប់មិញ ។ យ៉ាងណា​ក៍ដោយ បើ​តាម​កូនសិស្ស ក៍​ដូច​ជា​អ្នកចម្រៀង​ដែល​ជា​កូនស្រី​លោក ហួរ ឡា​វី ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​បាន​បញ្ជាក់​ថា ម្ចាស់​បទ​«​អា​ណែ​ត​មាសបង​» ដែល​ល្បី​អំឡុង​ទសវត្សរ៍​៩០ លោក ហួរ ឡា​វី មាន​ជំងឺ​អ្វី​ពិតប្រាកដ​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ណា​ឡើយ ។ អ្នកចម្រៀង វី ឌី​ណែ​ត ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​លោក ហួរ ឡា​វី «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​០៦​កល​ត...

បុក​ស្លាប់​តារាចម្រៀង​រ៉ុ​ក​ខ្មែរ​ម្នាក់ បញ្ជូន​យុវតី​រូប​ស្រស់​ទៅ​តុលាការ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​នារី​ម្នាក់ ដែល​បើករថយន្ត​ព្រុស បាន​បុក​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា បណ្តាល​ឱ្យ​ស្ត្រី ជា​តារាចម្រៀង​ចង្វាក់​រ៉ុ​ក​ម្នាក់​ស្លាប់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។ យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ងួ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ តាក់ ច​ន្នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ...

ក្រសួង​មហា​ផ្ទៃ​សន្យា​ថា​ នឹង​បន្ដ​បង្ក្រាប​នូវ​អ្វី​ដែល​ថា​ជា ​«អ​មិត្ត»

ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ បាន​សន្យា​ថា នឹង​បន្ត​ការ​បង្ក្រាប​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ដើម្បី​ទប់ស្កាត់​ឧបាយកល​របស់​ក្រុម​អមិត្ត​នៅ​មុន​ការ​បោះ​ឆ្នោត នា​ខែកក្កដា​ខាង​មុខ​។ ការ​ប្តេជ្ញា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ក្រសួង បាន​ចេញផ្សាយ កាលពី​ម្សិលមិញ​។ កាលពី​ឆ្នាំ​មុន បណ្តឹង​របស់​ក្រសួង​ទៅ​តុលាការ​ក៏​ជា​ហេតុផល​មួយ​ដែល​នាំ​ទៅ​ដល់​ការ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ទាក់ទង​នឹង​ករណី​«​បដិវត្តន៍​ពណ៌​»​។ របាយការណ៍​នោះ​បញ្ជាក់​ថា​៖«​ប្រមូលផ្តុំ​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​គ្រប់គ្រង សភាពការណ៍​ឲ្យ​បាន​ល្អ ដោយ​ម្ទា​ស់ការ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ នូវ​ឧបាយកល វិធីសាស្ត្រ ឬ​សកម្មភាព​ថ្មី​ៗ​របស់​ក្រុម​អមិត្ត ដោយ​ការ​គ្រប់គ្រង​និង​រក្សា​ស្ថានភាព​ឲ្យ​បាន​ល្អ​ដោយ​ស៊ើបអង្កេត​ល្បិច​កល យុទ្ធសាស្ត្រ ឬ​សកម្មភាព​ថ្មី​ៗ​របស់​ក្រុម​អមិត្ត គ្រប់​ប្រភេទ សំដៅ មាន​វិធានការ​រាំង​ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស...

ហ៊ុន សែន ថាប្រាក់ខែមន្រ្តីខ្មែរខ្ពស់ឈរលេខ៥ក្នុងតំបន់អាស៊ាន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា កម្ពុជា​ឈរ​នៅ​លំដាប់ថ្នាក់​ទី​៥ ក្នុង​អាស៊ាន​ជា​ប្រទេស​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ខ្ពស់ រាប់​ចាប់ពី​មន្ត្រី​ថ្នាក់ទាប​ជាងគេ​ឡើង​ទៅ​។ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៦​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​គរុ​សិស្ស និស្សិត​ជាង​១៦០០​នាក់ នៅ​វិទ្យាស្ថាន​អប់រំ ក្បែរ​វិមាន​ឯករាជ្យ ។ បើ​តាម​លោក ហ៊ុន សែន លើ​ពិភពលោក​នេះ ប្រហែល​មិន​មាន​ប្រទេស​ណា​ដែល​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​នៅ​នៅ​ស​ប្តា​ហ៍​ទី​៣​នៃ​ខែ​នីមួយ​នោះ​ទេ​។ មិនតែប៉ុណ្ណោះ​សម្រាប់​មុន​ពេល​បុណ្យចូលឆ្នាំ និង​ក្រោយ​ពេល​ចូល​ឆ្នាំ​សុទ្ធតែ​បាន​បើក​ប្រាក់ខែ​នៅ​ពាក់​កណ្តាលខែ...

ប្តី​តាម​ទាន់ ប្រពន្ធ​លួច​មាន​សាហា​យ​ស្មន់​ជាមួយ​ជនជាតិ​ចិន រហូត​មានកូន

ប៉ោយ​ប៉ែ​ត ៖ ស្រី​រួប​ស្រស់​ម្នាក់ ត្រូវ​ប្តី​ការ​ពេញ​ច្បាប់ ប្ដឹង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ប្រភព​ពី​សមត្ថកិច្ច បន​ប្រាប់​ថា នារី​ជាប់ចោទ​ផិតក្បត់​នោះ​ឈ្មោះ ស្រី កែវ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ប្តី​ឈ្មោះ រ៉ូ អាយុ​២១​ឆ្នាំ មុខរប​ធ្វើការ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្ដាល...

ប៉ូលិសចរាចរណ៍និងមន្រ្តីសាធារណការឆ្លើយដាក់គ្នារឿងភ្លើងស្តុប

ភ្លើងស្តុប​ជា​រង្វង់​មូល​ពណ៌​ក្រហម អ្នកបើកបរ​នៅ​តែ​អាច​បន្ត​យាន​ថ​យន្ត​បត់​ស្តាំ​បាន​ប្រសិនបើ​ពុំ​មាន​ឧបសគ្គ​នៅ​ពីមុខ​។ តែ​មិន​អាច​បត់​ស្តាំ​បាន​ទេ ប្រសិនបើ​ភ្លើងស្តុប​នោះ​មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស​។​ជា​រឿយ​ៗ​បង្ហាញ​ទំនាស់​រវាង​អ្នកបើកបរ​និង​នគរបាល គឺ​មក​ពី​ភ្លើងស្តុប​។ ទំនាស់​ភ្លើងស្តុប​រវាង​នគរបាល​ចរាចរ​និង​អ្នកបើកបរ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​រយៈពេល​ចុង​ក្រោយ​នេះ​កើត​មាន​ច្រើន ដោយសារ​ម្នាក់​ៗ​ជជែក​យក​ត្រូវ​រាងខ្លួន​រហូត​មាន​ពេល​ខ្លះ​កើត​មាន​អំពើ​ហិង្សា​ឬ​ជេ​ប្រមាថ​គ្នា ដោយសារ​តែ​ភ្លើងស្តុប​ថ្មី​គ្មាន​សញ្ញា​ព្រួញ គ្មាន​រយៈពេល​កំណត់​ដូច​ភ្លើងស្តុប​នា​ពេល​មុន​។ ភ្លើងស្តុប​ដែល​ដំឡើង​ថ្មី​រាជធានី​ភ្នំពេញ ពោល​ទើបនឹង​ដាក់​ចុង​ក្រោយ​នេះ​កន្លែង​ខ្លះ​គ្មាន​លេខ​កំណត់​រយៈពេល​ទេ គឺ​ពី​ខៀវ​ទៅ​លឿង​រួច​ក្រហម​ភ្លាម​ៗ​។​កន្លែង​ខ្លះ​សញ្ញា​ភ្លើងស្តុប​ពណ៌​ក្រហម​មាន​ជា​រង្វង់​មូល និង កន្លែង​ខ្លះ​ទៀត មាន​ជា​សញ្ញា​ព្រួញ​ចង្អុល​ប្រាប់​ទិស​ត្រូវ​ឈប់​និង​ត្រូវ​ទៅ​។ នៅ​តាម​ភ្លើងស្តុប​មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស បញ្ហា​ទំនាស់​រវាង​អ្នកបើកបរ​និង​នគរបាល​ចរាចរ​មិនសូវ​កើត​មាន​ទេ​តែ​នៅ​តាម​គោលដៅ​ស្តុ​ប​ដែល​ភ្លើង​ក្រហម​គ្មាន​សញ្ញា​ព្រួញ បញ្ហា​បាន​កើត​មាន​រាល់ថ្ងៃ​។ ភាគច្រើន​បង្ក​ឡើង​ដោយ​នគរបាល​ចរាចរ​មួយ​ចំនួន​ដែល​មិនសូវ​យល់​ពី​ច្បាប់​ឬ​ដឹង​ដែល​តែ​បំពាន​ច្បាប់​ដោយ​ឃាត់​អ្នកបើកបរ​បត់​ស្តាំ​ដើម្បី​ទារប្រាក់​។ សញ្ញា​ស្តុ​ប​ពណ៌​ក្រហម​ដែល​គ្មាន​សញ្ញា​ព្រួញ​ហាម​បត់​ស្តាំ មាននៅ​ស្តុ​ប​ជលផល​, ណា​ជី​ន​, សន្ធរ​មុ​ក​, រង្វង់​មូល​កាំ​កូ​ស៊ី​ធី និង មាននៅ​កន្លែង​ផ្សេង​ទៀត​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​គេ​បាន​ដាក់​ដោយ​ទំនងជា​ខ្វះ​ការ​សិក្សា​។ កន្លែង​ខ្លះ​ដាក់​ភ្លើងស្តុប​មិនមែន​ជួយ​សម្រួលការ​កកស្ទះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​កកស្ទះ​លើស​ដើម​ទៅ​វិញ​ក៏​មាន​។ លោក ព្រាប ច​ន្ទ័​វិបុល...

ហ៊ុន សែន ៖អ្នកណានៅលើលោកនេះហ៊ានចាប់ ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​បុគ្គល​ឈ្មោះ​«​ម៉ា​រី​» ដែល​ដើរ​ភូត​ប្រជាពលរដ្ឋ​តាំងពី​ខេត្តកំពត កែប​និង​ខេត្តតាកែវ ថា​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចាប់ខ្លួន ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​តំបន់​ជ្រៃ​កោង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ក៍បាន​ប្រកាស​ជា​សាធារណៈ​ដែរ​ថា «​អ្នក​ណា​នៅ​លើ​លោក​នេះ ហ៊ាន​ចាប់ ហ៊ុន សែន » ។ ដោយឡែក​សេចក្តីរាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុរស​ខ្លាំង ហ៊ុន សែន បញ្ជា​ឲ្យ​តាម​រក​ឈ្មោះ​«​ម៉ា​រី​»​នោះ​រួច​មក​កម្លាំង​សមត្ថកិច្ច​ខេត្តកំពត​បាន​ឃាត់ខ្លួន​បុគ្គល...

ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ហើយ​ថត​វី​ដេ​អូ​ទុក បង្ខំ​ប្រពន្ធ​ឱ្យ​អារ​ប្រដាប់​ភេទ​យក​ទៅ​ឆា​ស៊ី

ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​ប្ដី​ហេងស៊យ​ធ្វើ​ទារុណកម្ម​ប្រចាំ​ថ្ងៃ​លើ​រាយ​កាយ និង​ផ្លូវភេទ ជា​ពិសេស​បង្ខំ​ឱ្យ​នាង​កាត់​ចៀរ​ប្រដាប់​ភេទ យក​ទៅ​ឆា​ឱ្យ​ខ្លួន​ស៊ី ទំនង​នៅ​ស្រុក​ខ្មែរ​មាន​តែ​ម្នាក់​នឹង​គត់ ដែល​មើលទៅ​អាក្រក់​ជួជាតិ ធ្វើ​ឱ្យ​នាង​មិន​អាច​អត់ទ្រាំ​តទៅ​ទៀត ក៏​បង្ខំចិត្ត​កាត់​កេរ្ដិ៍ កាត់​ខ្មាស ទម្លាយ​រឿង​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាម​ច្បាប់ និង​សំ​ណូ​រ​ពរ ធ្វើ​យ៉ាងណា​ជួយ​នាង​ឱ្យ​មាន​សុវត្ថិភាព​ផង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​៦ ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ធ្វើបាប​ប្រពន្ធ​ម្នាក់​នេះ ឈ្មោះ នឹម ឈី​ន...

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​តាម​ចាប់ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ឈ្មោះ​«​សង្ឃ​ម៉ា​រី​» បាន​ភ្លាម

កំពត ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ឈ្មោះ «​ម៉ា​រី​» បាន​ហើយ នៅ​ខេត្តកំពត ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់មាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា​នេះ ទៅ​អភិបាលខេត្ត​កែប លោក កែន ស​ត្ថា ឲ្យ​ស្វែងរក​បុគ្គល​ម្នាក់​ដែល​ស្លៀកពាក់​ជា​សង្ឃ និង​មានឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​កថា «​សង្ឃ​ម៉ា​រី​» ដែល​តែងតែ​បង្ហោះ​សារភូត​កុហក​រឿង​ប្រទេស​ជាតិ ។ លោក​ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា នៅ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ងៃ​ទី​២១...

លោកស្នងការ​រៀបរាប់​ពី​ទ​ង្វើ​របស់​ឃាតករ​សម្លាប់​នាង​​យ៉ាង​ព្រៃផ្សៃ​ហួសការ​ស្មាន

កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៨​នេះ នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ឃាតករ ករណី​សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ម្ដុំ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ។ បើ​តាម​លោកស្នងការ អ៊ា​វ ចំរើន ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ ឃាតករ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ ក្នុង​សន្និសីទ​ខាងលើ​នេះ​ដែរ លោក អ៊ា​វ ចំរើន បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ដំណើរ​រឿងហេតុ ជុំវិញ​ករណី​ឃាតកម្ម សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក...

អាជ្ញាធរថៃដាក់ឱសានវាទដល់ពលករខ្មែរខុសច្បាប់ត្រឹមថ្ងៃទី៣១ មីនា

អាជ្ញាធរ​ថៃ​បាន​ព្រមាន​ចាត់វិធានការ​លើ​ពលករ​កម្ពុជា ប្រសិនបើ​បន្ត​ស្នាក់​នៅ​និង​ធ្វើការ​ខុសច្បាប់​ចុងខែ​មីនា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​« អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​(​ប័ណ្ណ​ស៊ី​ជម្ពូ និង​លិខិតបញ្ជាក់​ទំនាក់ទំនង​រវាង​ថៅកែ និង​ពលករ​)​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។ ស្ថានទូត​កម្ពុជា ក៍បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​ក្នុង​ប្រទេស​ថៃ ត្រូវ​ទៅ​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​ភាគី​ថៃ​តាម​បណ្តា​ខេត្ត​-​ក្រុង​ដែល​ពួក​គេ​ស្នាក់​នៅ និង​ធ្វើការ​យ៉ាង​យូរ​ចុងខែ​មីនា​នេះ ដោយ​ថា បើ​មិន​ទៅ​ធ្វើ​ទេ អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​ច្បាប់​។ បើ​តាម​ក្រសួង​ការងារ​របស់​ប្រទេស​ខ្មែរ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ចុងឆ្នាំ​មុន​ថា បច្ចុប្បន្ន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ថៃ មាន​ចំនួន​ប្រមាណ ១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​សល់​ជាង ៤២​ម៉ឺន​នាក់​ទៀត​ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​នៅឡើយ​៕ ...

យុវតី​រូប​ស្រស់​បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​កង់​បី ស្លាប់​តារាចម្រៀង​ខ្មែរ​ម្នាក់

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ព្រូស​បុក​ស្លាប់ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២០ មីនា យប់មិញ​នេះ គឺជា​តារាចម្រៀង រ៉ុ​ក​ឃែ​ន​ខេន​រ៉ូ​ល​ខ្មែរ អ្នក​នាង តាក់ ច​ន្ធី ខណៈ​អ្នក​នាង​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី (pass app) នៅ​ចំណុច​ស្តុ​ប​ទន្លេបាសាក់ លើ​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បើ​តាម​ហ្វេ​ស​ប៊ុ​ក​លោក អ៊ឹម ជីវ៉ា បានអោយ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា អ្នក​នាង តាក់ ច​ន្ធី តារាចម្រៀង​បែប​រ៉ុ​ក...

យកគ្រាប់ទៅព្យួរនៅទ្វារផ្ទះ ហើយគំរាមនឹងសម្លាប់បើហ៊ាន…

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន ក្រោយ​យក​គ្រាប់កាំភ្លើង​ទៅ​ព្យួរ​នៅ​ទ្វារផ្ទះ​នារី ដោយ​គំរាម​សម្លាប់​ចោល​បើ​ហ៊ាន​ស្រឡាញ់​បុរស​ផ្សេង​ក្រៅពី​ខ្លួន ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច នៅ​ភូមិ​សម្ត​ច ពាន់ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​នារី​នោះ ឈ្មោះ ម៉ាង ច​ន្ធី អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​ភូមិ​ព្រៃ​ជប់ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ​។ រីឯ​នារី​ដែល​រង​ការ​គំរាម​សម្លាប់​ពី​ជ​នខា​ថ​លើ​នោះ​ឈ្មោះ ច​.​ច​.​ថ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សម្ត​ច​ពាន់ ឃុំ​ក្តា​ញ់...

ករណី​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ ​បន្ទាប់​ពី​លេបថ្នាំ​សម្រក​រាង ជា​រឿងប្រឌិត

ព្រៃវែង ៖ ស្ត្រី​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​បាន​លេបថ្នាំ​សម្រក​រាង កាលពី​ថ្ងៃ​ទី ១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ទុក​ស្រូវ ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដូច្នេះ​ហើយ​សូម​បងប្អូន​មុន​នឹង​ប្រើ​ផលិតផល​អ្វីមួយ​គួរតែ​ពិនិត្យ​នឹង​ពិភាក្សា​ជាមួយ​អ្នកជំនាញ ឬ​គ្រូពេទ្យ​អោយ​បាន​ច្បាស់លាស់​ជា​មុន​សិន នេះ​ជា​ការ​លើក​ឡើង​តាម​រយៈ​ហ្វ៊េ​ស​ប៉ុក​លោក ព្រំ​សាន្ត ។ ថ្នាំ​សម្រក​ទម្ងន់​ដែល​ស្ត្រី​រង​គ្រោះ​បាន​ផឹក​សង្ស័យ​ជា​ផលិតផល​ថៃ មាន​ស្លាក​យីហោ​ជា​អក្សរ​ថៃ និង​អក្សរ​អង់គ្លេស​ឈ្មោះ​ថា SKINNY PEEL VITAMIN ក្រោយ​ពី​លេបថ្នាំ​រួច​បាន​ធ្វើ​ទុក​ក្នុង​ខ្លួន បង្ក​ជា​អាការ​ក្អួតចង្អោរ​យ៉ាង​ខ្លាំង ស្រាប់តែ​បែប​ពពុះមាត់ ភ្លាម​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ជួ​ន​ទៅ​កាន់​មណ្ឌល​សុខភាព​ជួយ​សង្គ្រោះ​ដែរ...

ហ៊ុន សែន កាត់ផ្ទៃដីបឹងជើងឯករបស់រដ្ឋជិត៤០ហិកតាឲ្យកូនស្រី

ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ឋិត​នៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ទំហំ​៤៧៣ ១៧៦​ម៉ែត្រក្រឡា ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​ធ្វើ​អនុ​ប​យោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល និង​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១២​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ពុធ...

អ្នក​តវ៉ា​ប្រឆាំង​ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​រង​ការ​គំរាម​សម្លាប់

សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្រោយ​ពី​បាន​ទទួល​ការ​គំរាមកំហែង​របស់​ជនអនាមិក ដែល​មាន​បំណង​ចង់​សម្លាប់​ពួក​គាត់​។ ទោះបីជា​មានការ​គំរាម​បែប​នេះ​ក៏​ដោយ ក៏​ក្រុម​សកម្មជន​នៃ​សហគមន៍​ខ្មែរ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ អះអាង​ថា ការ​គំរាម​នេះ មិន​អាច​រារាំង ពួក​គេ​ឲ្យ​ឈប់​ការ​តវ៉ា​អំពី​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នោះ​ឡើយ​។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ពី​ខាង​គណបក្ស​ពលករ អះអាង​ថា​លោក​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​របស់​ប្រទេស​អូស្ត្រាលី​រួច​ហើយ ដើម្បី​ប៉ូលិស​អូស្ត្រាលី​បើក​ការ​ស៊ើបអង្កេត​ស្វែងរក​ភស្តុ​តាង និង​តម្រុយ របស់​ជនអនាមិក​ដែល​បាន​ផ្ញើ​លិខិត​គំរាម​រូប​លោក និង​សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន​ទៀត​កាលពី​ពេល​ថ្មី​ៗ​នេះ​៖ «​រឿង​នេះ​យើងខ្ញុំ​ក៏​មានការ​ព្រួយបារម្ភ​ដែរ ដោយ​គ្មាន​អ្នក​ណា​គេ​មក គំរាមកំហែង​នោះ​ទេ​។ អ៊ីចឹង​យើង​បាន​ប្ដឹង​ករណី​នេះ​ទៅ​ប៉ូលិស វី​ក​តូ​រី​យ៉ា និង​ប៉ូលិស​សហព័ន្ធ​។ ហើយ​ប៉ូលិស​គេ​បាន​យកចិត្តទុកដាក់​។ ពីព្រោះ​គេ​មិន​អាច​ទទួលយក​បាន​ទេ​ចំពោះ​ការ​គំរាម​មក​លើ​សមាជិក​សភា​ដូច្នេះ​»​។ លោក​បន្ត​ថា លោក​ទទួល​លិខិត​អនាមិក​ដែល​លោក​ទទួល​បាន​នេះ គឺ​មួយ​អាទិត្យ​មុន​ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ជា​ការ​ដុត​រូប​ទីងមោង​រូប​របស់​លោក...

យន្តហោះធុនតូច១គ្រឿងបង្ខំចុះចតនៅកំពង់ឆ្នំាង ដោយសារ..

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង បាន​បង្ខំចិត្ត​ចុះ​ចត​ជា​បន្ទាន់​នៅ​លើ​វាល​ដីចំការ​មួយ​កន្លែង​ក្នុងភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​មាន​សត្វ​ស្លាប​ហើរ​បុក​ចំ​កញ្ចក់​ខាង​មុខ​បណ្តាល​ឲ្យ​បែក​។ តែ​សំណាងល្អ​អ្នក​ជិះ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ ចំនួន​៣​នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​បារាំង​២​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ មិន​មាន​រងគ្រោះថ្នាក់​នោះ​ទេ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិ​ជា​ច្រើន​នាក់ រត់​ទៅ​មើល​ឧទ្ធម្ភាគចក្រ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨​ តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១២៖៥០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ក្រោយ​ការ​ជួសជុល​រួច​នោះ ពួក​គេ​ទាំង​៣​នាក់ បាន​ហោះ​ចាកចេញ​ទៅ​បាត់​។ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី ឡុ​ច សុវណ្ណ​រ៉ា បាន​ថ្លែងប្រាប់​ប្រព័ន្ឋផ្សព្វផ្សាយក្នុង​ស្រុកឲ្យ​ដឹង​ថា...

អាជីវករផ្សារបឹងកេងកងដែលប្រកាសរើសប្តីតាមហ្វេសប៊ុក ឥឡូវ..

ទីបំផុត​ទៅ​ស្ត្រី​មេ​ម៉ា​ុ​កូន​២​ដែល​ជា​អាជីវករ​នៅ​ផ្សា​របឹង​កេងកង ដែល​ប្រកាស​រើស​ប្តី​តាម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​ប្តូរ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ចោល​ហើយ ដោយសារ​មាន​បុរស​ជា​ច្រើន​បាន​ទូរស័ព្ទ ឬ​ឆាត​មក​សុំ​សេ្ន​ហា​និង​ចង់​ទំនាក់ទំនង ធ្វើ​ឲ្យ​រំខាន​នាង​ដេក​មិន​លក់​មួយ​យប់​ៗ ។ ចំណែក អតីត​អ្នកចម្រៀង ស៊ិ​ន ឧត្តម​ផល្លា ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អរុណសួស្ដី​បងប្អូន​ទាំងអស់​គ្នា ! ឃើញ​ថា តាំងពី​ខ្ញុំ​ប្រកាស​អោយ​អ្នក​ម៉េ​ម៉ា​យ​ដ៏​ស្រស់​ស្អាត ដែល​គាត់​ចង់បាន​ស្វាមី​តាម​រយៈ​FB​ខ្ញុំ ឃើញ​ថា​បងប្អូន​ខាង​បុរស​ៗ ឆាត​មក​ខ្ញុំ​ច្រើន​មែនទែន ដល់​ទៅ​រាប់រយ​រាប់​ពាន់​នាក់ ហើយ​អ្នកខ្លះ​សួរ​ថា (​បង​ផល្លា បើ​ចែ​ហ្នឹង​ចង់បាន​ប្តី​មែន ហេតុ​អី​ខ្ញុំ​ឆាត​ទៅ​គាត់​មិន​ដែល​ឆ្លើយ​តប ហើយ​តេ​ទៅ​ក៏​មិន​ដែល​លើក បែប​គាត់​គ្រាន់តែ​ចង់​ល្បី​ទេ​ដឹង0x017d7​) ខ្ញុំ​សុំ​ឆ្លើយ​ថា រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​បាន​ត្រឹមតែ​ចុះ​ផ្សាយ​អោយ...

ដឹង​ការ​ពិត​ហើយ ករណី​ផ្ទុះ​គ្រាប់​នៅ​ACO ស្លាប់​អូស្ត្រាលី​ម្នាក់​និង​ខ្មែរ​ម្នាក់ របួស​៣​នាក់

ត​កំពង់ស្ពឺ ៖ ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​គ្រាប់​នៅ​សៀ​ល​ថ្ងៃ​ទី​១៥ មីនា បណ្តាល​ឲ្យ​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​គ្រូ​បង្គោល​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត បាន​ស្លាប់ និង​រង​បួស​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទាយ​យោធា​បញ្ជាការដ្ឋាន​កងរថក្រោះ ACO ដោយសារ​តែ​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ ខុស​បច្ចេកទេស​ពី​ក្រុម​អ្នកជំនាញ ។ លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ចំពោះ​ជនជាតិ​អូស្ត្រាលី​ដែល​ស្លាប់​នោះ មិនមែន​ជា​គ្រូ​ឧទ្ទេសនាម​ស្អី​ទេ គាត់​គ្រាន់តែ​ជា​អ្នក​ធ្លាប់​ហ្វឹក​ហាក់ និង​មានបទពិសោធន៍​លើ​ការងារ​ដោះ​មីន ហើយ​បាន​សុំ​អនុញ្ញាត ដើម្បី​បង្ហាញ​ពី​បទ​ពិសោធន៍​ខ្លះ​ៗ​ផ្ទាល់ខ្លួន ប៉ុន្តែ​ភ្លាត់ស្នៀត​ផ្ទុះ​ស្លាប់...

ចៅសង្កាត់កាកាប២ដល់ត្រើយសើយគូថ ប្តឹងលែងប្រពន្ឋស្ងាត់ៗ

ចៅសង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ម៉ា​លី ពិសិដ្ឋ បាន​បិទ​គន្លឹះទ្វារ​បន្ទប់​ការងារ​របស់​ខ្លួន បន្ទាប់​ពី​ប្រ​ព​ន្ឋ​បង្ហាញមុខ​នៅ​សាលាសង្កាត់​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពង់ឆ្នាំង​ដើម្បី​សួរនាំ​ករណី​ប្តី​សុំ​លែងលះ​នៅ​តុលាការ​នោះ ស្រែក​ឡូឡា​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ។ បើ​តាម​ស្ត្រី​ដែល​អះអាង​ថា​ជា​ប្រ​ព​ន្ឋ​របស់​លោក ម៉ា​លី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​២​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ អ៊​ល ពិសី អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ចឹក​សា សង្កាត់​-​ក្រុង​និង​ខេត្តកំពង់ឆ្នាំង មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​បង​ឈ្មោះ ពិសិដ្ឋ សុ​ខិ​តា អាយុ​១៧​ឆ្នាំ កូនស្រី​ទី​២...

ខ្មែរនឹងប្រឈមនឹងកង្វះខាតអំបិលនៅឆ្នំាក្រោយ

ការផលិត​អំបិល​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា ខណៈ​ឆ្នាំ​នេះ​មិន​ទាន់​មាន​ការប្រមូលផល​នៅ​ឡើយ បើ​ទោះបី​រដូវ​ប្រមូលផល​បាន​ចាប់ផ្តើម​តាំងពី​ខែ​មករា​មក​ក្តី​។ នេះ​បើ​យោង​តាម​សមាគម​ផលិត​អំបិល​កម្ពុជា​។ គិត​មក​ដល់​ពេល​នេះ​កសិករ​ប្រហែល ២០០ គ្រួសារ​ដែល​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​មិន​ទាន់​អាច​ប្រមូល​ផល​អំបិល​បាន​ទេ ដោយសារ​តែ​ភ្លៀង​ច្រើន​ក្នុង​អំឡុង​រដូវប្រាំង​។ នេះ​បើ​យោង​តាម​លោក ប៊ុន ណារិន ប្រធាន​បច្ចេកទេស​សហគមន៍​ផលិត​អំបិល​កែប​កំពត (KKPC)​។ រដូវ​ប្រមូលផល​អំបិល​ត្រូវ​បាន​ចាប់ផ្ដើម​ពី​ខែ​មករា​ដល់​ខែ​មេសា​នៅ​លើ​ផ្ទៃដី​ស្រែអំបិល​ជាង ៥០០០ ហិកតា​នៅក្នុង​ខេត្ត​ទាំង​ ២ ​នេះ​។ លោក ប៊ុន ណារិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​អំឡុង​រដូវ​ក្ដៅ កសិករ​អាច​ប្រមូល​ផល​អំបិល​បាន​រហូត​ដល់ ១០០ ០០០ តោន​ត្រឹម​ពាក់​កណ្ដាល​ខែ​មីនា​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​អាច​ប្រមូល​អំបិល​ចាប់ពី​ខែ​មករា​រហូត​ដល់​ពេល​នេះ​បាន​ទេ...

ចូល​ធ្វើការ​បាន​១​ស​ប្ដា​ហ៍ ត្រូវ​សន្តិសុខ​ចាប់រំលោភ​១​ថ្ងៃ​ម្តង​ៗ លើក​ទី​៣​បាន​សម្រេច

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ស្ត្រី​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ ដោយ​បាន​ចោទប្រកាន់​ថា ជនសង្ស័យ​ដែល​ជា​អនុ​សាខា​សន្តិសុខ យាម​គោលដៅ​ជាមួយ​គ្នា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​បាន​សម្រេច កាលពី​យប់​ថ្ងៃ​ទី​១២ ខែមីនា នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ​យ័​២ ខណ្ឌមានជ័យ ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មាន​អាយុ​៤៦​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​មួយ ស្ន​ក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​សួង សុខ​ឌឿ​ន អាយុ​៣៦​ឆ្នាំ មុខរបរ​អនុសារ​ខា​ក្រុមហ៊ុន​សន្តិសុខ​ជាមួយ​គ្នា...

យល់ឃើញម៉េចដែរ បើ​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយៗ?

រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយ​ៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ជំរុញ​ការ​វិនិយោគ ដើម្បី​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​មាន​ផែនការ​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយ​ៗ​ដែល​ការ​បង្កើត​នេះ គឺ​មាន​ផលប្រយោជន៍​ច្រើន​ណាស់​ដូច​ជា ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ព័ត៌មាន ងាយស្រួល​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ ពិសេស​មាន​ភាព​ងាយស្រួល​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​តាម​តំបន់​តែ​ម្តង​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ការ​បង្កើត​ឲ្យ​មាន​សេវា​របៀប​នេះ​នឹង​អាច​ផ្តល់​ភាព​ជោគជ័យ​កាន់តែ​ច្រើន​ដល់​ម្ចាស់​ឧស្សាហកម្ម និង​សិប្បកម្ម​ព្រមទាំង​អាច​ជួយ​ដល់​កម្មករ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះសំបែង ពិសេស​វា​ជា​ផ្នែក​មួយ​ដែល​នឹង​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ទីក្រុង​ផង​ដែរ​»​។ លោក ស ខេ​ង បាន​បន្ត​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​បង្កើត​ក្រុង​បន្ថែម​កាន់តែ​ច្រើន​យើង​នឹង​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​កាន់តែ​ខិត​ជិត និង​ទីកន្លែង​ណា​ដែល​អាច​បង្កើត​ច្រក​ចេញចូល​តែ​មួយ​បាន គឺ​យើង​ត្រូវ​តែ​អនុវត្ត ព្រោះ​សម្រាប់​អ្នកមាន​តម្រូវការ​នៅ​លើ​ការ​ផ្តល់​សេវា​ពួក​គេ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ដើរ​ស្វែងរក​កន្លែង​ផ្តល់​សេវា​នោះ​ទេ ដែល​នេះ​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទាំង​វិស័យ​ឯកជន និង​សង្គម​ជាតិ​ទាំងមូល​។ លោក​បន្ត​ថា​៖ «​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​ទីកន្លែង ជា​ពិសេស​ការ​បន្ត​ពង្រីក​ច្រក​ចេញចូល​តែ​មួយ​ឲ្យ​បាន​ដល់​ឃុំ​សង្កាត់​បន្ថែម​ទៀត ក្នុង​នោះ​នៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ​ដែល​មាន​ទីប្រជុំជន...

បន្ទាប់ពីខេត្តព្រះសីហនុ កំណើនជនជាតិចិនធ្លាយដល់ប៉ោយប៉ែត

កំណើន​ជនជាតិ​ចិន​សម្រុក​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាន់តែ​ច្រើន ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ី​វិល​នៅ​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កំណើន​របស់​ជនជាតិ​ចិន​នេះ គឺ​បង្ក​ផល​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា ជនជាតិ​ចិន​ទាំងនោះ​មក​រស់នៅ​ដោយ​ស្របច្បាប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ចំនួន ព្រួយបារម្ភ​ថា កំណើន​របស់​ជនជាតិ​ចិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​មិន​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​ទេ តែ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​អនាគត​។ ប្រជាពលរដ្ឋ​ម្នាក់​នៅ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត លោក ផុ​ន ប្រុស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មីនា​ថា លោក​មិន​សប្បាយចិត្ត ចំពោះ​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ព្រោះ​ពួក​គេ​បាន​មក​ដណ្ដើម​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ម្យ៉ាង​ធ្វើ​ឲ្យ​បន្ទប់​ស្នាក់​ឡើងថ្លៃ​ជាង​ពេល​ដែល​ជនជាតិ​ចិន​មិន​ទាន់​មក​រស់នៅ​ច្រើន​ដូច​សព្វថ្ងៃ​៖ «​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​មុខរបរ​រកស៊ី​ពី​មុន​បាន​ប៉ុនណា​គាត់​ចេះ​តែរ​ស់បាន ប៉ុន្តែ​ជនជាតិ​គាត់​ជះ​ទឹក​លុយ​សម្បើម​ពេក ហាក់បីដូចជា​មក​ចាយ​លុយ​របៀប​ណា​ទេ...

ដកហូតដីព្រៃកោងកាងជាង១០ហិកតាពីឧកញ៉ា ជា លាងហុង

ដី​ព្រៃកោងកាង​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ជាង ១៣ ហិ​កតា​ដែល​លក់​ឲ្យ​ឧកញ៉ា​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ ឯ​អ្នកទិញ​-​លក់ និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នោះ​នឹង​មិន​ត្រូវ​ទទួលទោស​នោះ​ទេ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចង់​ឲ្យ​មាន​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​។ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ ស​ជ​ណ ចុះ​ថ្ងៃ​ទី ៩ ខែមីនា​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ក្រសួងបរិស្ថាន​ទាក់ទង​នឹង​របាយការណ៍​ស្តី​ពី​ករណី​បូម​ខ្សាច់​ចាក់​បំពេញ​ដី​ក្នុង​តំបន់​ព្រៃកោងកាង​ជាង ១៣ ហិ​កតា​ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ស​ជ​ណ ដែល​ចុះហត្ថលេខា​ដោយ​លោក តឹក​រ៉េ​ត សំរេច រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សម្រេច​៖ «​ដកហូត​ជា​សម្បត្តិ​រដ្ឋ​នូវ​ទីតាំង​ដី​ទំហំ ១៣,៣៩ ហិ​កតា ដែល​កាន់កាប់​ដោយ​ឈ្មោះ...

សូម​សរសើរ​សមត្ថកិច្ច! ឃាតកម្ម​កាប់​ចិញ្ច្រាំ​ស្ដ្រី​ម្នាក់​ដាក់​ធុង​ទឹកកក ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់

ខេត្តកណ្តាល ៖ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​ជន​ដៃដល់បាន​ហើយ ដែល​សម្លាប់​ស្ដ្រី​ម្នាក់ ដោយ​ការ​កាប់​ចិញ្ច្រាំ​ជា​ច្រើន​កាំបិត​ញាត់​ចូល​ក្នុង​ធុង​ទឹកកក ហើយ​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​ម៉ាក ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។ សូម​សរសើរ​សមត្ថកិច្ច! គិត​មក​ដល់​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៨​ខែមីនា ឆ្នាំ​២០១៨ នេះ ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ចស្រាវជ្រាវ​រហូត​​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​សម្លាប់​នារី​ម្នាក់​រស់នៅ​ខេត្តកំពង់ចាម ដោយ​កាប់​ជា​ច្រើន​កន្លែង ញាត់​ចូល​ក្នុង​ធុង​ក្លា​ស្សេ​ទឹកកក ដែល​មើលទៅ​សាហាវព្រៃផ្សៃ​ពន់ពេក រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ស្ពាន​មួយ ស្ថិត​ក្នុង​ឃុំ​ព្រែក​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ មិន​ទាន់​អាច​និយាយ​អ្វី​ឱ្យ​បាន​វែង​ឆ្ងាយ មន្ត្រី​នគរបាល​ដែល​ធ្វើ​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​នេះ...

ផ្អើលពេញហ្វេសប៊ុក សន្លឹកឆ្នោតយួនមានរូបវំាងខ្មែរ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​និង​មាន​ច​ម្ង​ល់​ផង​ដែរ ក្រោយ​ឃើញ​រូបភាព​ព្រះ​បរមរាជវាំង​ខ្មែរ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​សន្លឹក​ឆ្នោត​យួន ។ មក​ទល់​នឹង​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ០៣​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រីជាន់ខ្ពស់​ព្រះ​បរមរាជវាំង ។ យ៉ាងណា​ក៍ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា សន្លឹក​ឆ្នោត​០១​សន្លឹក ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា​ម្សិលមិញ​នេះ មាន​ប្រភព​ចេញ​មកពីណា​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​សន្លឹក​ឆ្នោត​ដែល​មាន​រូប​ព្រ​គ​បរមរាជវាំង​នេះ ត្រូវ​បាន​គេ​ឃើញ​ផ្សាយ​នៅ​លើ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ HDTV ជាដើម ។ ក្រោយ​ធ្លាយ​សន្លឹក​ឆ្នោត​យួន​មាន​រូបភាព​ព្រះ​បរមរាជវាំង​នៅ​ខាង​មុខ​នោះ...

ឈាមស្រែកស្បែកហៅ ជនសង្ស័យសម្លាប់ស្រ្តីម្នាក់ញាត់ធុងទឹកកក ចាប់ខ្លួនបានហើយ

ជនសង្ស័យ​ដែល​ជា​ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់ ដោយ​កាប់​ជា​ច្រើន​កាំបិត​ឡើង​សុះសាច់ ហើយ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​យ៉ាង​សាហាវព្រៃផ្សៃ រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​បញ្ជាក់​ថា ការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​របស់​លោក និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។ បើ​តាម​លោកស្នងការ នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​នាំ​ខ្លួន​ជនសង្ស័យ ទៅ​ឆែក​ផ្ទះ​នៅ​ភូមិ​បឹង​ឈូក...

ទ្រំានឹងការឡួឡារបស់ក្មេងៗមិនបាន មន្រ្តីយោធាបាញ់មេឃ

ដោយសារ​តែ​ក្មេង​ៗ​ស្រែក​ឡូឡា​នៅ​មុខ​ផ្ទះ​រំខាន​ដល់​ការ​ដេក​ពួន មន្ត្រី​យោធា​ម្នាក់​បាន​យក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់​បង្អើល​ក្មេង​ៗ​ទាំងនោះ​អោយ​រត់​បាត់​អស់ តែ​មិន​បណ្តាល​អោយ​មាន​មនុស្ស​រង​របួស​នោះ​ទេ ដែល ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៧​ខែ​មិ​នា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ពោធិ៍​ចិន​តុង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បើ​តាម​អ្នក​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​កើតហេតុ​គេ​បានឃើញ ក្មេង​ស្ទាវ​១​ក្រុម​ស្រែក​ឡូឡា​នៅ​មុខ​ផ្ទះ​មន្ត្រី​យោធា​ខាងលើ បន្ទាប់​ពី​ស្រែក​ឡូឡា​ធ្វើ​អោយ​គេ​ដេក​ពួន​មិន​បាន​មន្ត្រី​យោធា​បាន​យក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់ ដើម្បី​បង្អើល​ដល់​ក្មេង​ទាំងនោះ តែ​មិន​មាន​មនុស្ស​រង​របួស​នោះ​ទេ បន្ទាប់​ពី​បាញ់​ហើយ​ក្មេង​ទាំងនោះ​ក៏​រត់​បាតជើង​ស​ព្រាត​អស់​ទៅ ។ សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​យោធា​ដែល​បាញ់​មេឃ​នោះ​ទេ ហើយក៍​មិនដឹង​ថា​តើ​មន្ត្រី​យោធា​នោះ​ពាក់​ស័ក្តិ ឬ​ផ្កាយ​ប៉ុន្មាន​នោះ​ដែរ តែ​ដូច​«​អង្រុត​»​បាន​បង្ហាញ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ មន្ត្រី​យោធា ឬ​ប៉ូលិស​ដែល​មាន​សិ​ទ្ឋិ​ប្រើប្រាស់​កាំភ្លើងខ្លី​ផ្ទាល់ខ្លួន​បាន​គឺ ចាប់ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ឡើង​ទៅ ឬ មុខ​តំណែង ចាប់ពី​អនុប្រធាន​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​.​ខេត្ត...

ស្គាល់អត្តសញ្ញាណស្រ្តីដែលគេសម្លាប់ញាត់ក្នុងធុងទឹកកកហើយ

ស្ត្រី​ម្នាក់​ដែល​គេ​សម្លាប់​ញាត់​ចូល​ក្នុង​ធុង​ទឹក​ក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៨ ចំណុច​គល់​ស្ពាន​ព្រែក​រូង ស្ថិត​ក្នុងភូមិ​អន្លុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ហើយ គឺ​ឃឿ​ន ធានី អាយុ​២៩ ឆ្នាំ​ស្នាក់​នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។ យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​អំពី​មូលហេតុ​និង​ជនសង្ស័យ​ជា​ឃាតករ​កាប់​ចិញ្ច្រាំ​សម្លាប់​នារី​រង​គ្រោះ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​នោះ​ទេ ព្រោះ​ជា​ការ​សម្ងាត់​ក្នុង​ស៊ើបអង្កេត​តាម​ចាប់​ជន​ដៃដល់ ។ គួរ​រំ​ឮ​កថា សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ធុង​ទឹកកក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល...

ខៀវ កាញារីទ្ឋ ថាប្រុសៗកើតជំងឺមហារីកដោយសារចូលចិត្តថើបញីញក់ស្រីៗ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ឋ បាន​លើក​ឡើង​ថា បុរស​ៗ​ដែល​កើត​មាន​ជំងឺមហារីក​បំពង់ក ក្រពះ ឬ ពោះវៀន មិនមែន​មក​ពី​បរិភោគ​អាហារ​មិនល្អ​ដូច​ពេទ្យ​ថា​នោះ​ទេ គឺ​មក​ពី​ប្រុស​ៗ​ចូល​ចិត្ត​ថើប​ញី​ញក់​នារី ខណៈ​ដែល​នារី​បច្ចុប្បន្ន​សុ​ទ្ឋ​តែ​ប្រើ​ឡេ ដែល​មាន​ជាតិ​គីមី​ទាំងអស់ ។ មិនដឹង​ថា ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ជា​ការ​លេងសើច ចំអក​ឲ្យ​ប្រុស​ៗ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​កន្លង​មក​លោក ខៀវ កា​ញា​រី​ទ្ឋ តែង​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ន័យ​រិះគន់​ស្ថាបនា បង្កប់​អត្ថន័យ​ផង​និង ដៀមដាម​លេងសើច​ជាមួយ​ប្រុស​ៗ​ដែល​ធ្លាប់​រួម​តុ និង​ស្គាល់​លោក​ផង ។ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី...

កូនថាពុកស្រវឹងហើយកុំជិះអី.. ខឹងចាក់សំាងដុតខ្ទេច

ម៉ូតូ C100 ស៊េរី​ឆ្នាំ​២០១១ មួយ​គ្រឿង​បាន​ឆេះ​ហ្មត់ ដោយសារ​បុរស​ម្នាក់​ចាក់​សាំង​ដុត បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្ម​គៅ​ល ខេត្តបាត់ដំបង ។ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ឈ្មោះ សួន សំ​អុល អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ស្រវឹងស្រា​បាន​ទារ​សោ​ម៉ូតូ​ពី​កូន​ជិះ ដោយសារ​ឃើញ​ឪពុក​ស្រវឹង​កូន​មិន​ឲ្យ​អោយ ក៍​ទៅ​ទាញ​ដប​សាំង​ចាក់​លើ​ម៉ូតូ​រួច​គូស​ដែកកេះ​ដុត​ចោល​តែ​ម្តង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជន​បង្ក​ទៅ​អប់រំ​ណែនាំ​និង​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ហ៊ុន សែន ប្រកាជាថ្មីមិនចរចាជាមួយបក្សប្រឆំាង

លោក ហ៊ុន សែន ប្រាប់​អ្នកគាំទ្រ​លោក​ថា ដោយសារ​តែ​ការ​ដុត​ទីងមោង​រូប​របស់​លោក ដូច្នោះ​លោក​មាន​លេស​ប្រាប់​សហគមន៍​អន្តរជាតិ​ថា លោក​មិន​អាច​ចរចា​នឹង​គណបក្សប្រឆាំង​បាន​ឡើយ​។ លោក​ថា ការ​ដុត​ទីងមោង​រូប​របស់​លោក បង្ហាញ​ថា គណបក្សប្រឆាំង​គ្មាន​ឆន្ទៈ និង​ស្មោះត្រង់​ក្នុង​ការ​ចរចា​។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ប្រកាស​បន្ត​បើកទ្វារ​ចរចា​នឹង​គណបក្ស​នយោបាយ​ផ្សេង​ទៀត ជុំវិញ​ការ​បោះ​ឆ្នោត​។ កាលពី​ថ្ងៃ​ទី​១៧ មីនា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ប្រមាណ​ជាង ១​ពាន់​នាក់ មក​ពី​ទីក្រុង និង​រដ្ឋ​ផ្សេង​ៗ នៃ​ប្រទេស​អូស្ត្រាលី បាន​មក​ជួបជុំ​គ្នា​នៅ​ចំ​ពីមុខ​សាលាក្រុង​ស៊ី​ដ​នី ដើម្បី​ធ្វើ​បាតុកម្ម​ដុត​ទីងមោង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន...

ហ៊ុន សែន៖សង្ស័យចារកម្មអាមេរិកជាអ្នកសម្លាប់ កែម ឡី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​កំពុង​ឲ្យ​ស៊ើបអង្កេត​ការ​បាញ់​សម្លាប់​លោក កែម ឡី ដោយ​លោក​ដាក់​ការ​សង្ស័យ​ថា​ឃាតកម្ម​នេះ​បង្ក​ឡើង​ដោយ​ចារកម្ម​របស់​អា​មេ​រិ​ក​។ លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី​នា​ថ្ងៃនេះ ថ្លែង​ថា លោក​សោកស្តាយ ដែល​ប្រពន្ធ​លោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្ត​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ប្រឆាំង​នឹង​វត្តមាន​រូប​លោក ដោយ​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ប្តី​អ្នកស្រី​។ លោក ហ៊ុន សែន បន្ត​ថា តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ចារកម្ម...

តោះចង់ដឹងអត់ថាតើឋានៈនិងស័ក្តិប៉ុន្មានមានសិទ្ឋិប្រើកំាភ្លើង ?

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​របស់​​គណនី​យ Facebook មួយ ដែល​សួរ​ថា​តើ​កងកម្លាំងប្រដាប់អាវុធ​ចាប់ពី​ស័ក្តិ​ប៉ុន្មាន​ទៅ​មាន​សិ​ទ្ឋិ​ប្រើប្រាស់​កាំភ្លើងខ្លី​តាម​ខ្លួន នោះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​បកស្រាយ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​តាម​ពិត​ការ​ចេញ​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ពោល​គឺ​នគរបាល និង​កង​យោធពលខេមរៈភូមិន្ទ មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ជា​បុគ្គល ចាប់ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ឡើង​ទៅ ឬ មុខ​តំណែង ចាប់ពី​អនុប្រធាន​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​.​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រាជធានី​.​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​.​ខេត្ត មេបញ្ជាការ​កង​វរ សេនា​តូច អធិការ​ន​.​ប ក្រុង ស្រុក ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ស្រុក ខណ្ឌ...

៥​ខេត្តអាច​មាន​ភ្លៀង​ធ្លាក់​លាយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២២​មីនា

ភ្នំពេញ ៖ ប្រភព​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ ក្រសួង​ជម្រាប​ជូន​ដល់​សាធារណជន មេត្តា​ជ្រាប​ថា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​បាតុភូត​ពីរ នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប និង​តំបន់​ជាប់មាត់​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៨ ។ យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម ស្តី​ពី​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន សូម​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ...

ចុ​ម ! ស្វាមី សុ​គ​ន្ឋ នី​សា មានរឿង​អី​បាន​គេ​ចោមរោម​មើល

បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ស្វាមី​របស់​អ្នកចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នក​នាង សុ​គ​ន្ឋ នី​សា បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Rang Rover បុក​ម៉ូតូ​០១​គ្រឿង នៅ​ជិត​វិមាន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​ជិត​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ។ ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​បានឃើញ រថយន្ត Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9779 បើក​ដោយ​បុរស​ម្នាក់​ដែល​ទំនងជា​ស្រវឹង បាន​បើករថយន្ត​រ៉េ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​ចត​ចោល​លើ​ផ្លូវ​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ​រង​របួស​និង​ខូចខាត​ទាំង​រថយន្ត​និង​ម៉ូតូ​តែ​ម្តង​។ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​រួច​មក...

ប្រធានសាខាគយខេត្តកោះកុងធុំក្លិនស្អុយ

តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េ​ង នាំ​ចូល​តាម​ទូក​ធំ​ៗ​នៅ​ច្រក​ប៉ាក់​ខ្ល​ង គ្មាន​ការ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ហោប៉ៅ​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ព្រមទាំង​បក្ខពួក​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េ​ង នៅ​តែ​អាច​នាំ​ចូល​ប្រហិត​តាម​ទូក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន ហើយ​លោក សំ កុសល ជា​អ្នក​ទទួលផល​ប្រយោជន៍​ធំ​ជាងគេ​។ ឈ្មួញ​តូចតាច​ខ្លះ​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េ​ង បាន​យក​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង...

ស្ដ្រី​ម្នាក់​ដែល​បាត់​ខ្លួន​៣​ថ្ងៃ និង​សព​ស្ដ្រី​ក្នុង​ធុង​ទឹកកក​ក ជា​មនុស្ស​២នាក់​ផ្សេង​គ្នា

ខេត្តកណ្តាល ៖ តើ​អាច​ទេ ស្ដ្រី​ម្នាក់​ដែល​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ ឈ្មោះ សេក ប្រណី អាយុ​២៣​ឆ្នាំ ដែល​ក្រុម​គ្រួសារ​កំពុង​ប្រកាស​រក គឺជា​មនុស្ស​តែ​មួយ​នឹង​សព​ស្ដ្រី​ម្នាក់ ដែល​ត្រូវ​បាន​ឃាតករ​កាប់​ច​ញ្ច្រាំ ហើយ​ដាក់​ចូល​ក្នុងធុង​ទឹកកក​ក ចំណុច​ស្ពាន​ព្រែក​រូង (​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់​) ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នោះ ? ការ​ពិតនោះ គឺ​​មិនមែន​ទេ សាកសព និង​នារី​ដែល​បាត់​ខ្លួន៣​ថ្ងៃ មិនមែន​ជា​មនុស្ស​តែ​មួយ​ឡើយ ពោលគឺ​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា ព្រោះថា​ក្រុម​គ្រួសារ​រួម​នឹង​ម្តាយ​របស់​ស្ដ្រី​​ដែល​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ បាន​ទៅ​ត្រូ​ត​ពិនិត្យ​សព​ស្ត្រី​ដែល​ត្រូវ​ឃាតករ​កាប់​ច​ញ្ច្រាំ​ដាក់​ចូល​ក្នុង​ធុង​ទឹកកក​ក...

ការពិតអីចឹងសោះ បានជាជនដៃដល់ហានអារ.កសម្លាប់បុរសម្នាក់

ទីបំផុត​ទៅ​ជន​ដៃដល់​ដែល​អារ​.​ក​សម្លាប់​បុរស​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​ថ្ងៃនេះ ពោល​គឺ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ដ៍​សាហាវ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​អាន សុភាព អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​(​អាន សុភាព​) ដាច់​ចិត្ត​អារ​.​ក​សម្លាប់​ជន​រង​គ្រោះ​នោះ ដោយសារ​តែ​ខឹង​នឹង​ជន​រង​គ្រោះ​ស្រឡាញ់​និង​ភ្ជាប់ពាក្យ​ជាមួយ​ប្រ​ព​ន្ឋ​ខ្លួន​( អាន សុភាព​) ដែល​មិន​ទាន់​លែង​គ្នា​ដាច់ស្រេច ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​និង​រក​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ។ គួរ​បញ្ជាក់​ថា...

មិនដឹងកូនចៅអ្នកណាទេលោកអើយ គេសម្លាប់ញាត់ចូលធុងទឹកកក

សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ធុង​ទឹកកក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ ។ បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច ក៍​ដូច​ជា​ពលរដ្ឋ​ដែល​ឃើញ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម​ក្នុង​រឿង​អ្វីមួយ ព្រោះ​នៅ​លើ​សាកសព​មាន​ស្នាម​កាប់​ចិញ្ច្រាំ​ច្រើន​កន្លែង និង​ស្ថិត​ក្នុង​សភាព​ស្រាត​ននលគក ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​និង​សាច់ញាតិ ក្រុម​គ្រួសារ​៕

តិចអត់ស្គាល់មេខ្លោងបំផ្លាញព្រៃលិចទឹកនៅសង្កាត់ជ្រាវ

នៅ​ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ថ្លុក​តា​ពេញ ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ឈ្មួញ​ឈ្មោះ ហាក់ សេង គឺជា​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​។ ដូច្នេះ​ហើយ​ទើប​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា ឈ្មួញ​ឈ្មោះ ហាក់ សេង ជា​មេខ្លោង​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ហើយ​ការ​ដែល​ឈ្មួញ​រូប​នេះ​ហ៊ាន​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែ​ម្តង​។ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ហាក់ សេង មិន​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះ​ទេ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​សង្កាត់...

វាសនា​មិន​ទៀង នារី​ម្នាក់​ដែល​ធ្លាប់​ជាប់គុក ទីបំផុត​ក្លាយទៅជា​សេដ្ឋិនី

នៅ​លើ​លោក​នេះ ​វាសនា​មនុស្ស​គ្រប់​គ្នា​ពិតជា​មិន​ទៀង ជួន​រាំង​ជួន​ភ្លៀង ​ហេតុនេះ​មិន​ត្រូវ​មើល​មនុស្ស​ពី​សំបក​ខាងក្រៅ រឺ​មិន​ត្រូវ​មើលងាយ​មនុស្ស​ដូច​គ្នា​នោះ​ទេ​ ។ ​ដោយឡែក​ថ្ងៃនេះ យើង​សូម​នាំ​អារ​ម្ម​ណ៏​លោក​អ្នក​មក​តាមដាន​មើល​នារី​មួយ​រូបជនជាតថៃ ដែល​ធ្លាប់​ជា​អ្នក​ជាប់គុក ដោយសារ​ញៀន​គ្រឿងញៀន តែ​ចុង​ក្រោយ​នាង​បាន​ក្លាយជា​ម្ចាស់​ផលិតផល ដ៏​ល្បី​មួយ​មានឈ្មោះ​ថា ​Madam Bovy Natural Span ​ហើយនឹង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ ​ដែល​ជា​មហាសេដ្ឋី​ផង​ដែរ​ ។ ​តើ​ខ្សែជីវិត​នាង ហេតុ​អ្វី​បាន​ប្រែក្លាយ​ពី​មនុស្ស​បាត​សង្គម​ម្នាក់ ក្លាយទៅជា​មនុស្ស​ដែល​មាន​កិត្តិយស​នឹង​កេ​រ្ត៍​ឈ្មោះ​ល្អ​ក្នុង​សង្គម​វិញ ? ដំបូង​នាង​គឺជា​មនុស្ស​ស្រី​ម្នាក់​ ដែល​រស់​ព្រឹក​ខ្វះ​ល្ងាច រស់​ល្ងាច​ខ្វះ​ព្រឹក ពេល​ខ្លះ​ខ្ចី​លុយ​គេ​ញាំ​បាយ​ពេល​ខ្លះ​ដាច់​បាយ​ក៏​មាន ។​...

ខ្មែរកំពុងបន្តអួតបរទេសថាខ្លួនជាពូជអ្នកចម្បំាង.. ឱខ្មែរអើយខ្មែរ..

ពាក្យ​ថា​«​ខ្មែរ​ពូជ​អ្នក​ចម្បាំង​» បាន​ត្រូវ​ខ្មែរ​ភាគច្រើន​ធ្លាប់​ឮ និង​ប្រើ​តាំងពី​រាប់​ជំនាន់​រហូត​មក​ទល់​នឹង​ពេល​នេះ ។ ជាក់ស្តែង​អំឡុង​កាល​ប្រកួត​បាល់ទាត់​ជ​ម្រុ​ហ World Cup ឬក៍​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្សេង​ៗ អ្នក គាំទ្រ​(Fan)​ក្រុមបាល់ទាត់​ជម្រើសជាតិ ឬ​ក្លឹ​ប​អាជីព​របស់​ខ្មែរ បាន​ដាក់​រហ័ស​នាម​ថា​ជា​ក្រុម​ចម្បាំង​អង្គរ ឬ គោព្រៃ​កម្ពុជា​ជាដើម ។ ជា​ការ​ពិត បើ​តាម​សិលាចារឹក ឬ​សៀវភៅ​ឯកសារ គឺ​បាន​បង្ហាញ​ថា ពូជពង្ស​សាវតា​ខ្មែរ ពិតជា​ពូជ​អ្នក​ពង្រីក​ទឹកដី និង​កសាង​ស្ថាបនា​ជាតិ​ឲ្យ​ថ្កុ​ង​ថ្កើង​រុងរឿង​តាម​គោលនយោបាយ​ជាក់លាក់​និង​ច្បាស់លាស់​របស់​ខ្លួន​និង​មានការ​គាំទ្រ​ពី​ប្រជានុរាស្ត្រ​រហូត​ក្លាយជា​ចក្រភព​ខ្មែរ​នា​អំឡុង​សតវត្សរ៍​ទី​១១-១២ ប្រាកដ​មែន ។ យ៉ាងណា​ក៍ដោយ ឆ្លង​តាម​រយៈ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ការ​ដាក់​អាណានិគម​និង​ការ​ផ្សាយ​ចាប់​យក​មនោ​គម​វិទ្យា​បរទេស បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់តែ​ល្បីល្បាញ​ខាង​ពង្រីក​ទឹកដី និង​កសាង​ជាតិ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន​និង​អាស៊ី​នេះ...

អគ្គិភ័យ​ឆាបឆេះ​ សាល​មហោស្រព​អាណាចក្រ​អង្គរ នៅ​ក្រុង​សៀមរាប

សៀមរាប ៖ មហោស្រព​អាណាចក្រ​អង្គរ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ហើយ​ទើប​បើក​សម្ពោធ​ថ្មី​ៗ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​តែ​ទាំងស្រុង ដែល​ករណី​នេះ សមត្ថកិច្ច បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ប្រហែល​អំឡុង​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដែល​មហោស្រព​ខាងលើ មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ជាប់​បុរី​ប្រឹ​ម​ប្រិ​យ៏ តាម​ដង​វិ​ថី​ទៅ​កាន់ ប្រាសាទអង្គរវត្ត ។ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ស្ថានការណ៍​នៅ​មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេ ដោយ​ក្រុម​សមត្ថកិច្ច​ចម្រុះ រួម​ទាំង​ផ្នែក​រថយន្ត...

សម រង្ស៊ី ថា ហ៊ុន សែន ដើរតាមគន្លង ប៉ុល ពត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​មេកង​ពល​ក្រោម​បញ្ជា​របស់ ប៉ុ​ល ពត កំពុង​យក​លេស​គ្រប់​បែប​យ៉ាង​ចោទប្រកាន់​រូប​លោក​និង​លោក កឹ​ម សុខា ក្នុង​បំណង​កម្ចាត់​អ្នក​រិះគន់​ទាំងអស់ ដែល​ប្រឆាំង​លោក ហ៊ុន សែន ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ ក៍បាន​ហៅ​ទ​ង្វើ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​ថា​កំពុង​ដើរ​តាម​គន្លង ប៉ុ​ល ពត ជា​មេដឹកនាំ​ដែល​មាន​ជំងឺសរសៃប្រសាទ ។ ការ​លើក​ឡើង​ខាងលើ​របស់​លោក សម...