ទីក្រុងចិនតម្លៃ១៥០០លានដុល្លារនឹងសង់នៅជាយក្រុង

នាយកក្រុមហ៊ុន LYP Group លោក សេង ញ៉ក់ ដែលត្រូវជាកូនប្រសាលោកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងនៅក្នុងទូរទស្សន៍ PNN ថា ទីក្រុងមិត្តភាពកម្ពុជាចិន នេះនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខ គម្រោងវិនិយោគនេះមានទឹកប្រាក់ប្រហែល១ ៥០០លានដុល្លារ ។ បើតាមលោក សេង ញ៉ក់ ដែលត្រូវបានគេធ្វើសម្ភាសន៍កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា ទីក្រុងនេះមានដូចជាលំនៅដ្ឋាន សាលារៀន កន្លែងតាំងពិព័រណ៍ មានឡូជីស្ទីកសេនធឺរ...

ទីបំផុត​! មន្ដ្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដៃគូ ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ

ភ្នំពេញ​ ៖ នៅ​ទីបំផុត​! ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កើត សាំង បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច នាំ​មន្ដ្រី​សាលា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បក្ខពួក​របស់​ខ្លួន ដែល​រង​ចោទប្រកាន់​ថា បើករថយន្ដ​ទៅ​បុក​ស្ដ្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ រួច​បើករថយន្ដ​តាម​ចុះ​មក​លោត​ធាក់ បណ្ដាល​ឲ្យ​រង​របួស ត្រូវដាក់​ពន្ធនាគារ ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​ នេះ ។ លោកចៅក្រម​ស៊ើបសួរបាន​សម្រេច​ចេញ​ដីកាបែបនេះ បន្ទាប់ពីតំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ...

រំលោភក្មេងនៅអាមេរិក រត់គេចមកខ្មែរ

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ធ្វើ​សកម្មភាព​រំលោភ​ផ្លូវភេទ​លើ​កុមារ​នៅ​សហរដ្ឋអាមេរិក រួច​បាន​រត់គេច​ពី​សំណាញ់​ច្បាប់​ដោយ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ តែ​អស់លក្ខណ៍​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​និង​កម្លាំង FBI របស់​សហរដ្ឋអាមេរិក ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​នៅ​ក្នុង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។ បើ​តាម​គេហទំព័​ក្នុងស្រុក​មួយ​បាន​ស្រង់​សម្តី លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​មូលដ្ឋាន អាជ្ញាធរ​ដែនដី និង​សហការ​ពិសេស​ជាមួយនឹង កងកម្លាំង​FBI​ប្រចាំ​ស្ថានទូត​អា​មេ​រិច​ផង​ដែរ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ។ ជនសង្ស័យ​ឈ្មោះ Robert James...

សមត្ថកិច្ច​ឃាត់ខ្លួន​​ស្រី​ស្អាត​សាច់​សខ្ចី លក់​ឡេ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Love Riya

កណ្តាល ៖ តារា​លក់​ឡេ​លាប​ស្បែក​ជាមួយ​ការ​បញ្ចេញ​រូបរាង​កាយ​ដ៏​សិច​ស៊ីសាច់​សខ្ចីម្នាក់​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «Love Riya» ត្រូវ​បាន​នគរបាល​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ ចុះ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​និង​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា លក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់ ។ ការ​ចុះ​បង្ក្រាប​នោះ​ដឹកនាំ​ដោយ​លោក ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណ​:​កម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង បាន​ចុះ​ឆែកឆេរ​ផ្ទះ​ស្ត្រី​ម្នាក់ លក់​ឡេ លក់​ម្សៅ គ្រឿង​លម្អរ​ខ្លួន សង្ស័យ​ផលិត វេច​ខ្ចប់ រក្សា​ទុក...

អាល្លឺម៉ង់សម្រេចផ្អាកផ្តល់ទិដ្ឋការដល់មន្ត្រីជាន់ខ្ពស់ខ្មែរ

នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិរបស់​ប្រទេសកម្ពុជាកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០១៨  ​។ សេចក្តី​ថ្លែង​ការ​ណ៍​ដដែលបាន​ឲ្យ​ដឹង​ថា ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូន ព័ត៌មាន​ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្តី​ពី​ការ​ផ្អាក​ផ្តល់​ទិដ្ឋាការ​តាម​លក្ខខណ្ឌ​ពិសេស​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។ ជាមួយ​គ្នា​នេះ ស្ថានទូត​បាន​បញ្ជាក់​ថា ការ​ផ្អាក​បែប​នេះ មិន​មានលក្ខណៈ​ដូច​ការ​ដាក់​កម្រិត​ទិដ្ឋាការ​ទូទៅ​នោះ​ទេ​។ ជាមួយនឹង​ការ​គោរព​ចំពោះ​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​អំពី​បញ្ហា​នេះ ក្រសួងការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ មានការ​សោកស្តាយ​ដោយ​ការ​ប្រកាន់​យក​វិធាន​ការណ៍​បែប​នេះ មិន​បាន​ពិចារណា​​ពី​តថភាព​នយោបាយ និង​ជា​ការ​មើល​ស្រាល​ទាំងស្រុង​ដល់​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​កម្ពុជា​។ ក្រសួងការបរទេស...

គ្រូទាយតាម Facebook ថាទាល់តែរួមរ័កទើបកាត់គ្រោះ ទីបំផុត…

គ្រូទាយតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ម្នាក់បានត្រូវក្រុមគ្រួសារនារីរងគ្រោះដេញចាប់ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ បន្ទាប់ពីគ្រួសារនារីរងគ្រោះអះអាងថា បុរសជាគ្រូទាយនោះបានលួងលោមនារីម្នាក់រួមភេទដល់ទៅ៥ដងក្នុងរយៈពេល២ម៉ោង ។ បើតាមសមត្ថកិច្ច គ្រូទាយតាម Facebook ដែលត្រូវចាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នំា២០១៦នេះ ឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបន្តថា ក្រោយស្គាល់គ្នាបានជិត៣ខែ នារីម្នាក់អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានឲ្យគ្រូទាយខាងលើទាយពីប្រជ្រុយនៅលើដើមទ្រូងរបស់នាង ហើយគ្រូទាយបា្រប់ថា ប្រជ្រុយនៅដើមទ្រូងជាប្រជ្រុយដែលនាំគ្រោះថ្នាក់ដល់សាច់ញាតិជាច្រើននាក់ ទាល់តែរួមរ័កជាមួយគ្រូទាយទើបអាចកាត់គ្រោះបាន...

ស្ថាប័នជំនាញប្រកាសឲ្យប្រុងប្រយ័ត្នការហៅទូរស័ព្ទចូលពីក្រៅប្រទេស

ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សូម​ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​លេខ​ទូរស័ព្ទ​ហៅ​ចូល​ទាំងនេះ​ផង ៖ +37560260528 +37127913091 +37178565072 +56322553736 +37052529259 +255901130460 ឬ​លេខ​ណាមួយ ដែល​ចាប់ផ្តើម​ពី +375, +371, +381 ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ផ្លូវការ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​។ ទូរស័័ព្ទ​យើង​ពេល​ទ​ទូល​លេខ​នេះ គឺ​រោទ៍​តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​វា​នឹង​បិទ​ទៅ​វិញ​។ ដូចនេះ​ប្រសិនបើ​អ្នក​ហៅ​ទៅ​កាន់​លេខ​ទាំងនេះ​វិញ លោក​អ្នក​នឹង​ត្រូវ​បង់​សេវា $15 - $30 ។ ពួក​គេ​អាច ចម្លង​បញ្ជី​ទំនាក់ទំនង​របស់​អ្នក​នៅ​ក្នុង​រយះ​ពេល​ត្រឹមតែ​3​វិនាទី...

វប្បធ៌ម ហ៊ុន សែន មិនស្រែក អត់ខ្វល់ គួរតែបញ្ចប់

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ០៤​រោច ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨​តទៅ សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ចាប់ អ្នក​ជិះ​ម៉ូតូ អត់​ពាក់មួក ជិះ​បញ្ច្រាសទិស អត់​កញ្ចក់ អត់​ស្លាក​លេខ ដោយ​ដកហូត​ម៉ូតូ​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ថត​ទូរទស្សន៍ ធ្វើ​កិច្ចសន្យា​សិន ទើប​ផាកពិន័យ រួច​ប្រគល់​ម៉ូតូ​ឱ្យ​វិញ ហើយ​បើ​នៅ​រឹងទទឹង​សមត្ថកិច្ច​នឹង​វ៉ៃ​ខ្នោះ​បណ្តោះអាសន្ន​។ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹង​រឹង រហូត​ព្រមាន​ដក​តំណែង​លោក...

កម្ពុជាគ្រោងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-សៀមរាប

លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកបានជួបពិភាក្សាជាមួយមួយចំនួនហើយ ចំពោះគម្រោងសាងសង់ផ្លូវផ្លូវរថភ្លើង ក៍ដូចជាផ្លូវល្បឿនលឿន ក៏ដូចជាគម្រោងសង់ផ្លូវរថភ្លើងពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ។ បើតាមលោករដ្ឋមន្រ្តី មកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីក្រុមហ៊ុនទំាងនោះនៅឡើយទេ ហើយថាគម្រោងនេះ  លោកកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៍សាទរឲ្យមានការសិក្សាផងដែរ ៕

អា​មេ​រិ​ក​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ចាប់ពី​ថ្ងៃនេះ​តទៅ

ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​ផ្អាក​ផ្តល់​ទិ​ដ្ឋ​ការ​ប្រភេទ B1 និង​ប្រភេទ​B2 ព្រមទាំង​ប្រភេទ B1/B2 ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ចាប់ពី​ថ្នាក់​អគ្គនាយកដ្ឋាន​រហូត​ដល់​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​(​រដ្ឋមន្ត្រី​)​នៃ​ស្ថាប័ន​នេះ​ ។ ការ​ផ្អាក​នេះ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក បាន​ប្រកាស​រឹត​បន្តឹង ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន​៤ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ ។ ការ​សម្រេច​របស់​អា​មេ​រិ​ក​បែប​នេះ ធ្វើ​ឡើង ដោយសារ​កម្ពុជា​បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​របស់​ខ្លួន ដែល​រស់នៅ​ក្នុង​ប្រទេស​អា​មេ​រិ​កដោយ​ខុសច្បាប់ ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា​ ២០១៧នេះ អោយ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី១៣កញ្ញា...

ប្រជាពលរដ្ឋ​មិន​អស់ចិត្ត រឿង​វាយ​កម្ទេច​ព្រះ​វិហារ ដែល​ជា​បេតិកភណ្ឌ​ជាតិ

ភ្នំពេញ ៖ ក្រោយ​ការ​វាង​កម្ទេច​ព្រះ​វិហារ​ដែល​ជា​បេតិកភណ្ឌ​ជាតិ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន បាន​បង្ហាញ​នូវ​ការ​សោកស្តាយ ចំពោះ​ព្រះ​វិហារ​បុរាណ ក្នុង​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ ពិសេស​សោកស្តាយ នូវ​រូបគំនូរ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​ព្រះ​នរោត្តម សីហ​នុ និង​អង្គទូត​នៃ​បណ្តា​ប្រទេស ដែល​ជា​មិត្ត​របស់​កម្ពុជា ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ជាដើម ដែល​ត្រូវ​បាន គណៈកម្មការ​វត្ត​សម្រេច​វាយ​កម្ទេច​ចោល ដោយ​គ្មាន​ស្រាយ​ស្រណោះ ។ ក្រៅពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់ ធ្លាប់​ចូល​ទៅ​មើល​ព្រះ​វិហារ​នេះ ទោះ​ប្រជាពលរដ្ឋ​មិន​ដែល​បានឃើញ...

ខឹង​យំ​ថ្លង់​រក​ដេក​មិន​បាន ឪពុក​ចាប់​កូន​អាយុ​៦​ខែគ្រវែង​ចោល​​ពីលើ​ផ្ទះ​របួសធ្ងន់

កំពង់ធំ ៖ ឪពុក​ចិត្តខ្មៅ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បន្ទាប់​ពី​ខឹង​នឹង​ប្រពន្ធ បែរជា​ចាប់​កូន​តូច អាយុ​៦​ខែ បោះ​ពីលើ​ផ្ទះ​មក​ដី បណ្តាល​ឲ្យ​រង​របួសធ្ងន់ ព្រោះតែ​ខឹង​កូនស្រី​តូច​យំ​ខ្លាំង​ពេក រក​ដេក​មិន​បាន ។ ហេតុការណ៍​ឪពុក​បោះ​កូន​ពីលើ​ផ្ទះ​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨ ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​សណ្តាន់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុខ ម៉ៅ អាយុ​២២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សា ផ​ល្លី...

ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​ចាំ​​ទទួលផល​ចោរកម្ម

ភ្នំពេញ ៖ កងកម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅ​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​កន្លែង និង​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ចាត់ការ​បន្ត ។ ករណី​បង្ក្រាប​កន្លែង​ទទួលផល​ចោរកម្ម​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៨ កន្លង​ទៅ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​២៥B ផ្លូវ​២១៧ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ក្រោយ​ការ​ឃាត់ខ្លួន​បាន​ស្ត្រី​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រក​ឃើញ​ចាប់​យក​វត្ថុ​តាង​ជា​ច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ...

ក្រសួងមហាផ្ទៃ​បន្ត​សាកសួរ​លោក​ឧត្តមសេនីយ៍​ម្ចាស់​រថយន្ត​អូ​ឌី នគរបាល 2-0621

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ មេ​សា ម្សិលមិញ​នេះ​ក្រសួងមហាផ្ទៃ កំពុង​តែ​បន្ត​នីតិវិធី សាកសួរ​លោក ឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ទាក់ទង​រថយន្ត​របស់​គាត់​ដែល​មាន​ស្លាក​លេខ និង​ស្លាក​សញ្ញា​របស់​នគរបាល​ជាតិ តែ​បែរជា​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ជន​សង្គម​ង​ងឹ​ង​ជួញដូរ​គ្រឿងញៀន​ទៅ​វិញ ។ ប្រភព​មន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អគារ​ធិ​ការ​រង នៃ​អគាធិការដ្ឋាន កិច្ចការ​នយោបាយ និង​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ ត្រូវ​គេ​រាយការណ៍​ថា ត្រូវ​បាន​កោះហៅ​សាកសួរ ដោយ​ក្រុម​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ​ទាក់ទង​ទៅ នឹង​រថយន្ត​ម៉ាក...

អ្នកប្រដាល់ រឿង សោភ័ណ្ឌ មិនសុខចិត្តនិងការកាត់សេក្តីអោយខ្លួនចាញ់លើសង្វៀន អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ មតិជាច្រើនបានធ្វើការចែកចាយរូបភាព និងបង្ហាញនូវការមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់ អាជ្ញាកណ្តាលដែល អោយកីឡាករដ៍ល្បីឈ្មោះ រឿង សោភ័ណ្ឌ ចាញ់កីឡាករ(ថៃ) កេង កាត ដែលការប្រកួតនេះ បានធ្វើឡើងនៅសង្វៀន របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ទី១៧ខែធ្នូចុងសប្តាហ៍កន្លងទៅនេះ ថាជាការស៊ីសំណូកលើញៀសឈាម កីឡាករ កម្ពុជា ដែលគ្នាប្រឹងប្រែងប្រកួត តែបែរជាមិនទទួលជ័យជម្នះទៅវិញ។ អ្នកណាៗក៍ស្គាល់ដែរថា អ្នកប្រដាល់រឿង សោភ័ណ្ឌ ជាកីឡាករដ៍ល្បី មួយរូបហើយរាល់ការប្រកួតម្តងៗ គូប្រកួតមិនច្រើនទេដែលអាចផ្តួលរូបគេបាន ប៉ុន្តែរាល់ការកាត់សេចក្តីនៅ ប៉ុស្ត៍ទូរទស្សន៍ខាងលើ ត្រូវបានគេធ្វើការ...

លិខិត​មិត្ត​អ្នក​អាន ៖ តើ​ប្រទេស​កម្ពុជា​ឲ្យ​តម្លៃ​អ្នកចេះ​ដឹង​ដែរ​ឬ​អត់?

តើ​ប្រទេស​កម្ពុជា​ឲ្យ​តម្លៃ​អ្នកចេះ​ដឹង​ដែរ​ឬ​អត់? ច្បាស់ណាស់ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​មិន​យល់​ពី​បញ្ហា​គម្លាត​នៃ​ការតម្លើង​ប្រាក់​បៀរ​វត្ស​សម្រាប់​គ្រូបង្រៀន​ ទាំង​បី​កម្រិត គឺគ្រូ​កម្រិត​ឧត្តម (​វិទ្យាល័យ​) គ្រូ​កម្រិត​មូលដ្ឋាន (​អនុ​វិទ្យាល័យ​) និង​គ្រូ​កម្រិត​បឋម​ភូមិ​សិក្សា ។ ​យោង​តាម​តារាង​នេះ គ្រូ​កម្រិត បឋម​សិក្សា​បែរជា​ទទួល​បាន​ទឹកប្រាក់​បន្ថែម​ច្រើន​ជាង​គ្រូ​កម្រិត​ឧត្តម (​វិទ្យាល័យ​) និងគ្រូ​កម្រិត​មូលដ្ឋាន (​អនុ​វិទ្យាល័យ​) ​គឺ​ទទួល​បាន ១០០,០០០​រៀល ​ច្រើន​ជាងគ្រូ​វិទ្យាល័យ​ និងអនុ​វិទ្យាល័យ​ដែល​ទទួល​បាន​ត្រឹមតែ ៩០,០០០​ម៉ឺន​ប៉ុណ្ណោះ​ ។ មូ​យ​វិញទៀត​គ្រូ​ដែល​ចេញ​ថ្មី​បែរជា​ទទួល​បាន​កាំ​ប្រាក់ ប្រាក់​បំណាច់​មុខងារ ជិត​ស្មើនឹង​គ្រូ​ចាស់​ៗ​ ដែល​បង្រៀន​ស្ទើ​ជ្រុះ​សក់​អស់​ទៅ​ហើយ ។...

ខណៈ​នេះ ជនបរទេស​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន ​នៅ​សង្កាត់​បឹង​ព្រលឹត

ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ធ្លាក់​ពីលើ​អគារ​មួយ​កន្លែង ស្ថិត​នៅ​តេ​ម​បណ្តោយ​ផ្លូវ​លេខ​១១១ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ព័​ទ្ឋ​ទីតាំង​ដែល​បុរស​បរទេស​មិនដឹង​ថា​ជា​ជនជាតិ​ចិន ជប៉ុន ឬ កូរ៉េ ដែល​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ ឬ សណ្ឋាគារ មក​លើ​ម៉ូតូ​តុ​កតុក បណ្តា​ឲ្យ​ស្លាប់​។ សេចក្តីរាយការណ៍​ថា នៅ​ពេល​នេះ ពលរដ្ឋ​ជា​ច្រើន​កំពុង​ចោមរោម​មើល​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ផង​ដែរ ។ ចំណែក​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ ថា​តើ​ជា​ករណី​លោត​ស​ន្លា​ប់​ខ្លួន ឬ ករណី​អ្វី​ផ្សេង និង​រក​មូលហេតុ ៕   ...