ក្រសួង​ខ្លះ​សកម្មភាព​អត់​ទៅ​មុខ តែ​លោក​ហ៊ុន សែន បែរជា​បង្កើន​ប្រាក់​ចំណាយ​សម្រាប់​ឆ្នាំ​២០១៦

ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា លោក​ជាម យៀ​ប បាន​និយាយ​អោយ​ដឹង​ថា នៅ​ឆ្នាំ​២០១៦​ខាង​មុខ រាជរដ្ឋាភិបាល​បាន​គ្រោង​នឹង​បង្កើន​ប្រាក់​ចំណាយ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ក្រសួង​អាទិភាព​ចំនួន​១០​ដូច​ជា ក្រសួងសុខាភិបាល ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​កិច្ចការ​នារី​...​ជាដើម ។ បើ​តាម​លោក​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ដែល​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ក្នុង​ចំណោម​ក្រសួង​អាទិភាព​ទាំង​១០​នោះ​ពុំ​មាន​ក្រសួងការពារជាតិ និង​មហាផ្ទៃ​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ បើ​ក្រឡេក​មើលទៅ​ក្រសួងសុខាភិបាល ដែល​លោក​ហ៊ុន សែន គ្រោង​នឹង​បង្កើន​ប្រាក់​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​នោះ​វិញ និង​តាម​ការ​អង្កេត​របស់​ក្រុម​អ្នកវិភាគ​មួយ​ចំនួន...

នារី​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​ជួល​ធុំក្លិន​ស្អុយ​ទើប​ភ្ញាក់ផ្អើល

នារី​ម្នាក់​បាន​សំរេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​រហូត​សព​ធុំក្លិន​ស្អុយ​ទៅ​ហើយ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើត​នៅ​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ចំនុច​កើតហេតុ​ផ្ទះ​លេខ​២៤ បន្ទប់​ជួល​លេខ​១១B តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្រុម​៧៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។ ជន​រង​គ្រោះ​មានឈ្មោះ ម៉​ម សំបូរ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មានមុខ​របរ បុ​ក្គ​លិ​ក ក្រុមហ៊ុន​មួយ​កន្លែង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ចំនែក​សព្វ​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​ទៅ​កាន់​វត្ត​សន្សំ​កុសល់​ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

រឿង​យួន​មិន​ចេះ​ចប់ អស់ពី​មួយ​ចូល​មួយ ឥឡូវ​លឺ​ថា​យួន​ជីក​ស្រះ​៥​នៅ​តំបន់​សណា​ទៀត ធុញ​ណាស់​លោក​អើយ !

រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​មានរឿង​រសើប រន្ធត់​ផង តក់ស្លុត​ផង នោះ​គឺ​រឿង​ជនជាតិ​យួន​បាន​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​សប្បាយចិត្ត ព្រោះតែ​គេ​ឃើញ​ជនជាតិ​យួន​បាន​និយាយ​មើលងាយ ប្រមាថ​ខ្មែរ យក​ជើង​ជាន់​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ដែល​នៅ​ជាប់​នឹង​រូបិយប័ណ្ណ​(​លុយ​) ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ (Facebook) ជនជាតិ​យួន​ម្នាក់​ឈ្មោះ​ង្វៀ​ង វ៉ា​ន់​ទឹង បាន​បើករថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ស៊ុន​ហួរ​បុក​រថយន្ត​ដឹក​កម្មករ​បណ្តាល​អោយ​មនុស្ស​ស្លាប់ និង​របួស​៤០​នាក់​នៅ​ខេត្តស្វាយរៀង ។ ឥឡូវនេះ​បន្ទាប់​ពី​ធ្លាយ​រឿង​រសើប​យួន​ចូល​បាញ់​បន្លែ​ខ្មែរ​ខូច​រាប់​សិប​ហិ​កតា​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​យួន​ជីក​ស្រះ​ធំ​ៗ​ចំនួន​៥​នៅ​ក្នុង​តំបន់​ស ស្ថិត​នៅ​តាម​បណ្ត​យ​ព្រំដែន​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ភូមិ​ឡុំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូ​រយ៉ា​ដារ​ទៀត ។ តើ​ពេល​ណា​ទៅ​ទើប​រឿង​យួន​នឹង​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ឈប់​និយាយ ហើយ​បើ​នៅ​តែ​និយាយ តើ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង​ទាំង​២​នឹង​ត្រូវ​ប្រេះឆា ឬ​ទៅ​ជា​យ៉ាងណា? អង្រុត​អត់​មានអី​និយាយ​ទៀត​ទេ អ្នក​ដែល​ចង់​បញ្ចេញមតិ​អី​សូម​ចូលរួម Comment...

សមត្ថកិច្ច​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន​សិស្ស​ប្រុស​ដែល​វាយ​សិស្ស​ស្រី​ក្នុង​ថ្នាក់រៀន

លោក​វរសេនីយ៍ទោ​ទេព ចាន់​ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប នាង​អោយ​ដឹង​ថា វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ជា​ករណី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០១៥ វេលា​ម៉ោង ៩​និង​៥​នាទី ព្រឹក នៅ​ក្នុង​ថ្នាក់រៀន​ទី​៩B នៃ​វិទ្យាល័យ​ដំ​ដែក ស្ថិត​ក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ លោក​បន្ត​ថា ដែល​សិស្ស​ស្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ វី​រៈ មណី​នាថ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង...

លោក​ស ខេ​ង ជួយ​មើល​លោក​ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ​ផង​ទាន !

បន្ទាប់​ពី​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ព្រមាន​ចំពោះ​លោក​ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ​អោយ​ដកខ្លួន​ពី​ករណី​សំណង់​ខុសច្បាប់​មួយ​ចំនួន​នៅ​ខណ្ឌមានជ័យ​នោះ​រួច​មក ឥឡូវ​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​ត្រូវ​ចៅអធិការ​វត្ត​ចំប៉ា​ប្តឹង​ពី​បទ​រំលោភ​យក​ដី​វត្ត​នៅ​ជាប់មាត់​ទន្លេ​មក​ធ្វើ​ជា​កម្មសិទ្ធិ ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​នោះ​មួយ​ករណី​ទៀត ។ បើ​តាម​អ្នកវិភាគ នៅ​ពេល​នេះ​លោក​ហៀ​ក ចាន់​លាង បាន​និង​កំពុង​ល្បីឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ប៉ុន្តែ​មិនដឹង​ថា តើ​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេ បាន​ទទួល​ព័ត៌មាន​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ0x017d7 សម្រាប់​ក្រុម​អ្នក​តាមដាន​ករណី​លោក​អភិបាលរង​ខណ្ឌមានជ័យ​នេះ សា​សា​រាជធានី​ភ្នំពេញ ជា​ពិសេស​ក្រសួងមហាផ្ទៃ​ដែល​ជា​អាណាព្យាបាល គួរ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ព្រោះ​បើ​បណ្តែតបណ្តោយ​អោយ​លោក​ហៀ​ក ចាន់​លាង នៅ​តែ​បន្ត​ឃុបឃិត​អោយ​មាន​សំណង់​ខុសច្បាប់​នៅ​ខណ្ឌមានជ័យ និង​បំពាន​យក​ដី​វត្ត​ដូច​ពាក្យបណ្តឹង​របស់​ចៅអធិការ​វត្ត​ចំប៉ា​មែន​នោះ ការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​មាន​សកម្មភាព​ជា​បណ្តើរ​ៗ ទំនងជា​មិន​អាច​ទទួល​បាន​ជោគជ័យ​បាន​ឡើយ...

អណ្តូងទឹក​រីងស្ងួត​ស្ទើរ​រក​ទឹក​១​ធុង​ប្រើ​មិន​បាន ពលរដ្ឋ​ចោទ​ថា​ដោយសា​លោក​ឃុ​ត ឌី​វ​ឌ្ឍ​នា ជីករណ្ដៅ​ដី​បូម​ខ្សាច់​ជម្រៅ​ក្បាល​ប្រែ​ត

អណ្តូងទឹក​ស្អាត​ស្ទើរតែ​ទាំងអស់​នៅ​ក្នុងភូមិ​រាយ​ដប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​កំពុង​រីង​ហួត​បណ្តើរ​ៗ​ហើយ ហើយ​មួយ​ចំនួន​ទៀត​រីងស្ងួត​លែង​មានទឹក​ប្រើប្រាស់​តែ​ម្តង នេះ​បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​រាយ​ដប ។ ប្រជាពលរដ្ឋ​បាន​បន្ត​អោយ​ដឹង​ទៀត​ថា ពី​មុន​អណ្តូងទឹក​របស់​ពួក​គាត់​មានទឹក​ប្រើប្រាស់​ខួបប្រាំងខួបវស្សា ប៉ុន្តែ​ឥឡូវ​បែរជា​រីងស្ងួត​ជា​បន្តបន្ទាប់​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ជីកដី​របស់​លោក​ឃុ​ត ឌី​វ​ឌ្ឍ​នា ជីករណ្តៅ​ដី​រហូត​ដល់​ក្បាល​ប្រែ​ត ដែល​បណ្តាល​អោយ​ដង្ហើមទឹក​ទាំងអស់​នៅ​ក្នុងភូមិ​បាន​ហូរ​ច្រោះ​ទៅ​ក្នុង​រណ្តៅ​ដី​ដែល​មាន​ជម្រៅ​ក្បាល​ប្រែ​ត​នោះ ។ លោក ឃុ​ត ឌី​វ​ឌ្ឍ​នា ម្ចាស់​ការដ្ឋាន​ជីកដី​ដល់​ក្បាល​ប្រែ​ត​បាន​និយាយ​ដូច​ជា ខឹងសម្បា​រដាក់​អ្នកកាសែត ដោយ​អះអាង​ថា គ្មាន​អណ្តូងទឹក​ណា​រីងស្ងួត​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខាងលើ​នោះ​ទេ ហើយ​បើ​អ្នក​ណា​ថា​រីង សូម​ឲ្យ​អ្នកកាសែត​នាំ​មក​ជួប​លោក ព្រោះ​អណ្តូងស្នប់​របស់​គាត់​នៅ​ក្បែរ​ការដ្ឋាន​នោះ​មិន​រីង​ផង រឿង​អី​អណ្តូង​ពួក​គាត់​ត្រូវ​រីង នេះ​ជា​ការ​បំ​ភ្លើ​ស​ហើយ ។...

លោក​គឹ​ម សិទ្ធិ​យា យក​ទូរស័ព្ទ​របស់​ខ្លួន​ដូរ​យក​ទូរស័ព្ទ​ជនសង្ស័យ​ដែល​ជា​វត្ថុ​តាង

កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ឧសភា ២០១៥ មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់​នៅ​ខេត្តកំពង់ស្ពឺ ដែល​ការ​ឃាត់ខ្លួន​នេះ​គេ​សង្ស័យ​ថា​មក​ពី​និយាយ​មិន​ត្រូវ​គ្នា​រឿង​បង់លុយ​ប្រចាំខែ ។ មន្ត្រី​អាវុធហត្ថ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​អោយ​ដឹង​ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន គឺ​ដកហូត​បាន ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទូរស័ព្ទ​៤​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ​គឺ​លោក​គឹ​ម សិទ្ធិ​យា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​យក​ទូរស័ព្ទ​ហេ​ឡូ​កញ្ចាស់​របស់​គាត់​ដូរ​ជាមួយ​ទូរស័ព្ទ​ណូ​គា​របស់​ជនសង្ស័យ​ដែល​ជា​វត្ថុ​តាង​បាត់​ទៅ​ហើយ មុន​ពេល​ដែល​បង្ហាញមុខ​ជនសង្ស័យ និង​វត្ថុ​តាង​អោយ​អ្នកកាសែត​បានដឹង​នោះ ។ អ្នកដឹង​រឿង​នេះ​បាន​ធ្វើការ​រិះគន់​ថា ក្នុង​នាម​ជា​សមត្ថកិច្ច​មាន​តួនាទី និង​យស​ស័ក្តិធំ​គួរសម​ដែរ មិន​គួរ​ណា​ធ្វើ​ទ​ង្វើ​ដែល​មិន​គួរ​អោយ​គោរព​បែប​នេះ​សោះ ។ ប្រភព​បន្ត​ទៀត​ថា លោក​ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត គួរ​ណា​តែ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ផង កុំ​បណ្តែតបណ្តោយ​អោយ​ខូច​ឈ្មោះ​ដល់​កងរាជអាវុធហត្ថ​ទាំងមូល​បែប​នេះ​អី...

តើ​សង្គ្រាម​ការទូត​រវាង​កម្ពុជា​-​អា​មេ​រិ​ក​ផ្តើម​ចេញពី​ប្រដាល់​រវាង​ផ្ល​យ​និង​ប៉ា​គី​អាវ​ឬ?

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​បាន​ហៅ​ពាក្យ​សម្តី​របស់​លោក​វី​លៀម ថ​ដ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ថា មាន​លក្ខណៈ​ព្រហើន​ខ្លាំង ។ ការ​ប្រកាស​ជា​សាធារណៈ​តាម​រយៈ​លិខិត​របស់​ក្រសួងការបរទេស និង​ផ្ញើ​ទៅ​គ្រប់​ស្ថានទូត​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០ ឧសភា ២០១៥ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​អគ្គរដ្ឋទូត​អា​មេ​រិ​កបាន​ធ្វើការ​ទិតៀន​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល និង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៩ ឧសភា ដែល​ក្នុង​នោះ​លោក​វី​លៀម ថ​ដ បាន​លើក​ឡើង​ថា ៖ -«​ដើម្បី​ទាញ​យក​ផលប្រយោជន៍​នេះ កម្ពុជា​ត្រូវ​បង្ហាញ​នូវ​រូបភាព​ដែល​ទាក់ទាញ​វិនិយោគទុន​បរទេស បច្ចេកវិទ្យា និង​ធនធានមនុស្ស​» ។ -«​មុខមាត់​របស់​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​សេចក្តីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល​» និង «​ខ្ញុំ​ចូលរួម​ការ​អំពាវនាវ​ដើម្បី​ធ្វើ​សកម្មភាព​» ទៅ​កាន់​សហគមន៍​អន្តរជាតិ ដើម្បី​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ចេញផ្សាយ​នូវ​សេចក្តីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល និង​រៀបចំ​អោយ​មានការ​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ...

អភិបាល​ខេត្តស្វាយរៀង​ទើប​ភ្ញាក់ពីដេក​ក្រោយ​មនុស្ស​ស្លាប់​ជិត​២០​នាក់

អភិបាល​ខេត្តស្វាយរៀង​លោក​ជៀង អំ បាន​ប្រកាស​ចាត់វិធានការ​លើ​រថយន្តក្រុង​ឆ្លង​ដែន​ដែល​ចេញ​-​ចូល​កម្ពុជា​/​វៀតណាម ដែល​បើក​លើស​ល្បឿន​កំណត់​តាម​ច្បាប់​ចរាចរណ៍​របស់​កម្ពុជា ។ ការ​ប្រកាស​របស់​លោក​អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ​ បាន​ត្រូវធ្វើ​ឡើង​១​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់​ពី​មនុស្ស​ស្លាប់​១៩​នាក់ និង​របួស​២១​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​វៀតណាម​បើក​វ៉ា​ជែង​រំលោភ​ចូល​ផ្លូវ​ម្ខាង​ទៀត​បុក​រថយន្ត​ដឹក​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ ។ លោក​ជៀង អំ ប្រកាស​ព្រមាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នា​ពេល​នេះ​ពិតជា​មិន​ខុស​ពី​សុភាសិត​ខ្មែរ​បុរាណ​ដែល​លើក​ឡើង​ថា «គោ​បាត់​ទើប​ធ្វើ​របង» មែន ។ ក្រុម​អ្នក​តាម​ដាម​បាន​ធ្វើការ​ស្តីបន្ទោស​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ដែល​មិន​បាន​ចាត់វិធានការ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​អោយ​បាន​តឹងរ៉ឹង ព្រោះ​បើ​តាម​ការ​កត់សម្គាល់ រថយន្តក្រុង​វៀតណាម​ដែល​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​ តែង​​តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ និង​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​រួច​មក​ហើយ​នា​ពេល​កន្លង​មក ។ ប៉ុន្តែ​ប្រហែលជា​លោក​អភិបាលខេត្ត​ចាស់​វស្សា​រូប​នេះ​ខ្លាច​ថ្នាក់ដឹកនាំ​ស្តីបន្ទោស ទើប​នៅ​ក្នុង​ពិធី​រំលឹក​ទិវា​ចងកំហឹង​នឹង​របប​ខ្មែរក្រហម​បាន​ចេញ​សំឡេង​ព្រមាន​លើក​ដំបូង​របស់​ខ្លួន​នោះ ។ ចាំ​មើល​...

បញ្ជូនអ្នកបើករថយន្ដក្រុង បង្កគ្រោះថ្នាក់ចរាចរណ៍ ទៅតុលាការ

អ្នក​បើករថយន្ដ​ក្រុង ដែល​ជា​ជនជាតិ​វៀតណាម ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​រន្ធត់ នៅ​ក្នុងស្រុក​ស្វាយ​ទាប ខេត្ដស្វាយរៀង ដែល​បណ្ដាល​កម្មករ កម្មការិនី ប្រមាណ​១៨​នាក់​ស្លាប់ និង​របួសធ្ងន់​ជា​ច្រើន​នាក់​នោះ ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង បញ្ជូន​ខ្លួន​ទៅ​កាន់ តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។ ស្នងការ​នគរបាល​ចរាចរណ៍​ខេត្ដស្វាយរៀង លោក​ឧត្ដមសេនីយ៍ កឹង ឃ​ន បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជូន​អ្នក​បើករថយន្ដ​ក្រុង​ទៅ​តុលាការ​ហើយ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៥ នេះ ។ ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ដ​ក្រុង​ជនជាតិ​វៀតណាម មានឈ្មោះ​ឡេ វ៉ាង​ធី​ង អាយុ​៤៥​ឆ្នាំ...

តុលាការ​ផ្តន្ទាទោសកូនប្រុស​លោក​មេ​គយដាក់​ពន្ធនាគារ​​៨ខែ និង​ពិន័យ​ប្រាក់​​២​លាន​រៀល

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ នេះ បាន​បើក​សវនាការ​សំណុំរឿង​កូនប្រុស​លោក​មេ​គយ កែវ សុខ​ឃាង ឈ្មោះ កែវ វិទូរ និង​គូកន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បាញ់បោះ​សេរី នៅ​មជ្ឈមណ្ឌល​កំសាន្ត Rock កាលពី​ពាក់កណ្ដាល​ខែមីនា ឆ្នាំ ២០១៥ នោះ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឈ្មោះ កែវ វិទូ ដាក់​ពន្ធនាគារ​៨​ខែ និង​ពិន័យ​ប្រាក់​២​លាន​រៀល ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ រីឯ​គូកន​ម្នាក់​ទៀត​ឈ្មោះ...

អធិការ​ខណ្ឌ​៧​មក​រា​ត្រូវជា​ប្អូនប្រុស​លោក​នេ​ត សា​វឿ​ន ជេរ​អ្នកកាសែត​ទាំង​ព្រលឹម

អធិការ​ខណ្ឌ​៧​មក​រា លោក​នេ​ត ស៊ី​ផុន ដែល​គេ​ស្គាល់​ថា​ ជា​ប្អូនប្រុស​បង្កើត​របស់​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជេរ​អ្នកកាសែត​ទាំង​ព្រលឹម​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ។ ការ​ជេរ​ពាក្យ​អសុរោះ​របស់​លោក​អធិការ​ខណ្ឌ​៧​មក​រា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទូរទស្សន៍​អប្សរា​ណិ​ត ANN បាន​រិះគន់​ពី​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​ក្នុង​អាណាចក្រ​របស់​ខ្លួន ជា​ពិសេស​ល្បែងស៊ីសង​គ្រប់​ប្រភេទ ។ ភ្លាម​ៗ ​គ្រាន់តែ​ទូរទស្សន៍​អប្សរា​ណិ​ត ANN ផ្សាយ គេ​លឺ​លោក​នេ​ត ស៊ី​ផុ​ន បាន​បញ្ជា​ទៅ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​អោយ​ចាត់វិធានការ​បង្ក្រាប​បទល្មើស និង​ថា មិន​ត្រូវ​ជឿ​ពួក​អា​ឆ្លុះ​កង្កែប​(​អ្នកកាសែត​)​ដែល​ពួក​វា​ចេះ​តែ​ផ្សព្វផ្សាយ​បំ​ភ្លើ​ស​នោះ​ទេ ។ ជា​ការ​កត់សម្គាល់​នៅ​ក្នុង​អាណាចក្រ​ខណ្ឌ​៧​មក​រា គេ​តែងតែ​ឃើញ​ល្បែងស៊ីសង​កើត​ច្រើន​ស្អេកស្កះ...

អស់ឆ្ងល់ លោក​ហ៊ុន សែន ថា​គាត់​និយាយ​លេង

នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា លោក​ហ៊ុន សែន បាន​បកស្រាយ​ក្នុង​ន័យ​បំភ្លឺ​មហាជន និង​ពិភពលោក​ថា ការណ៍​ដែល​គាត់​និយាយ​អំពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​ផ្ល​យ និង​ប៉ា​គី​អាវ ថា​ជា​ការ​និយាយ​លេង​តែ​ប៉ុណ្ណោះ ។ ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ លោក​ហ៊ុន សែន ក៏​បាន​បំភ្លឺ​ទៀត​ថា គាត់​និយាយ​៥០០០​រៀល មិនមែន​៥០០០​ដុល្លារ​នោះ​ទេ ។ ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក​ហ៊ុន សែន ក៏​បាន​បន្ត​រិះគន់​ចៅក្រម​អា​មេ​រិ​ក និង​ថា​ទាល់​តែវ៉ែ​អា​ផ្ល​យ​ងាប់​ទើប​ឈ្នះ ។ លោកនាយក​រដ្ឋមន្ត្រី​បកស្រាយ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​ច្រើន​បាន​រិះគន់ និង​លើកយក​ពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​អា​មេ​រិ​ក​ផ្ល​យ វេ​ដ​វេ​ឌ័​រ និង​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​ម៉ា​នី...

ជំនួយការខុទ្ទការល័យឯកឧត្តមទៀ បាញ់ បើករថយន្តបុករនាំងដែកបាក់អស់៥ផ្ទាំង

បុរសម្នាក់ជាជំនួយការខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ស្រវឹងស្រាបើករថយន្តបុករនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ឧសភា ២០១៥ ត្រង់ចំណុចស្តុបបូកគោ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7473 ។ ក្រោយពេលកើតហេតុ អ្នកបើកបានចុះពីលើរថយន្ត ហើយទូរស័ព្ទហៅមិត្តភក្កិយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1377 មកយក ពេលរថយន្តមកដល់អ្នកបើករថយន្តបង្ករត់ឡើងរថយន្តគេចខ្លួនបាត់ ទោះបីជាសមត្ថកិច្ចតាមក៏តាមមិនទាន់ដែរ...

ទឹក​សំអុយ​នៅតែ​បង្ហូរ​ចូល​សមុទ្ររាល់ថ្ងៃ

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅកម្សាន្តនៅតំបន់ឆ្នេរអូរឈើទាល បានរិះគន់ទៅលើអាជ្ញាធរក្រុង-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធថា បណ្តែតបណ្តោយឱ្យតូបអាជីវករលក់ដូរ តាមឆ្នេរមួយចំនួនរាប់បញ្ចូលទាំងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនផងដែរ បានបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្ររាល់ថ្ងៃ បណ្តាលឱ្យទឹកសមុទ្រប្រែពណ៌ជាល្អក់ និងមានក្លិនស្អុយថែមទៀតផង។ អ្វីទៅដែលហៅថា«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាសមរម្យ» នោះ? និងដោយឡែកឆ្នេរសមុទ្រខេត្តព្រះសីហនុត្រូវបានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរដ៏ស្រស់ស្អាត ជាងគេនៅលើពិភពលោក និងបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ។ តើសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ ធ្វើមិនចេញ រឺមិនចេញទៅធ្វើ?