ហ៊ុន សែន បបួល សម រង្ស៊ី ស្បថដាក់ជីវិត

ពាក់​ព័​ន្ឋ​នឹង​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​កន្លង​មក​ថ្មី​ៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ស្បថ​ដាក់​ជីវិត​ឲ្យ​ស្លាប់​គ្រប់​ទម្រង់​នៃ​គ្រោះថ្នាក់​ទាំងអស់ ។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ និង​ល​ទ្ឋ​ផល​ឆ្នោត​ថា​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ហើយ​ថា​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ពិតប្រាកដ គឺជា​ជ័យជម្នះ​ក្លែងក្លាយ​។ ថ្លែង​នៅ​ចំពោះ​មុខ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​គ្រូបង្វឹក​ដែល​ត្រូវ​ទៅ​ចូលរួម​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា...

ហ៊ុន សែនថាការរំលាយ CNRP ជាការបញ្ចៀសសង្រ្គាម

ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា «​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គឺជា​ការ​បញ្ចៀស​សង្គ្រាម​» ។ ថ្លែង​ទៅ​កាន់​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់​មក​ពី​ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន ក៍បាន​បញ្ជាក់​ជា​ថ្មី​ដែរ​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​លោក សម រ​ង្ស៊ី ដែល​បុរស​ខ្លាំង​អះអាង​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ចោទ​ភរិយា​និង​កូនប្រុស​របស់​លោក​(​ហ៊ុន ម៉ា​ណែ​ត​)​ថា​ជា​ជនជាតិ​យួន ជា​កូន​យួន ។ ដោយឡែក​ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​នោះ​វិញ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ...

អ្នកវិភាគរំពឹងថា រាជរដ្ឋាភិបាលថ្មីនឹងដោះលែង កឹម សុខា

អ្នកវិភាគ និង​អតីត​សមាជិក​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ទស្សនៈ​នៃ​ក្ដី​រំពឹង​ទុកជា​មុន​ថា​ក្រោយ​ពី​គណបក្ស​ឈ្នះ​ឆ្នោត​ចូល​កាន់​អំណាច​នៅ​ក្នុង​រាជរដ្ឋាភិបាល​ថ្មី​អាច​នឹង​ផ្ដល់​ភាព​សន្ដោស​ប្រណី​លើកលែងទោស​ដល់​មន្ត្រី និង​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ចំនួន ១៧ នាក់​។ យោង​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​គណបក្ស​នេះ​នឹង​កាន់កាប់​អាសនៈ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន ១២៥ កៅអី ដែល​ឈាន​ទៅ​បង្កើត​រាជរដ្ឋាភិបាល​ដោយ​មិន​មាន​ឧបសគ្គ​។ លោក ឡៅ ម៉ុង​ហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ប្រសិនបើ​អ្នក​កាន់​អំណាច​យល់​ថា ពួក​គាត់​ពិតជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដោយ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ពលរដ្ឋ​មែន​នោះ ពួក​គាត់​គួរតែ​មាន​ឆន្ទៈ​បង្ហាញ​ជា​សាធារណៈ​នូវ​ចិត្តអធ្យាស្រ័យ​ដោយ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយសារ​រឿង​នយោបាយ ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រធានាធិបតី​ដែល​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​នេះ​បាន​ដោះ​លែង​អ្នកទោស​នយោបាយ​ភ្លាម​ៗ​ក្រោយ​ពេល​ដែល​ទទួល​បាន​ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​។ ខណៈ លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ពី​ជំនឿ​របស់​លោក​ថា​នឹង​មានការ​ដោះ​លែង​អ្នកទោស​ពីព្រោះ​ពួក​គាត់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដោយ​រឿង​នយោបាយ និង​ដោយ​អយុត្តិធម៌​។ លោក​និយាយ​ថា​៖ «​ខ្ញុំ​យល់​ថា​លោក (​រាជរដ្ឋាភិបាល​) នឹង​គិត ហើយ​លោក​នឹង​ដោះ​លែង​អ្នកទោស​នយោបាយ​»​។ លោក ផៃ...

អង្គការ​ការពារ​អ្នកកាសែត រិះគន់​រឿង​បិទ​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន

គណៈកម្មការ​ការពារ​អ្នកកាសែត (Committee to Protect Journalists) នៅ​ថ្ងៃ​ទី ៣០ កក្កដា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បិទ​ខ្ទប់​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន នៅ​មុន​និង​ថ្ងៃ​បោះ​ឆ្នោតជាតិ កាលពី​ថ្ងៃអាទិត្យ​ នេះបើតាមវិទ្យុបារាំង RFI ។ អង្គការ​ការពារ​អ្នកកាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រឹតត្បិត និង​បំពាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត​ ។ តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន តំណាង​គណៈកម្មការ​ការពារ​អ្នកកាសែត (CPJ) ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ លោក Shawn Crispin បាន​លើក​ឡើង​ថា «​នៅ​ក្នុង​អ្វី​ដែល​គេ​ចង់​បិទ​បាំង​មុខមាត់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា...

បណ្តឹង​ជាង​២​ពាន់ ស្នើ​ឲ្យ​ដាក់ទោស ​អាជ្ញាធរ​-​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត

ភ្នំពេញ ៖ លោក ​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បានអោយដឹងនៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ថា បណ្តឹង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត គឺ​មាន​ចំនួន២,២០៦​បណ្តឹង ពាក់ព័ន្ធ​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត គឺ​សុំ​ឲ្យ​រាប់​យក​តែ​សញ្ញា “​ធី​ក​” តែ​មួយ​គត់ និង​បណ្តឹង​ការ​ពាក់ព័ន្ធ​ស្នើ​សុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​ និង​ការ​ស្នើ​សុំ​ឲ្យ​មានការ​ផ្តន្ទាទោស​អាជ្ញាធរ និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ដែល​អនុវត្ត​ខុស​នីតិវិធី​ ។ លោក ហង្ស ពុទ្ធា ​បាន​បញ្ជាក់​ថា «​បណ្តឹង​ភាគច្រើន គឺជា​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)...

ស្ថានភាពនៅភ្នំពេញពេលយប់មានអ្វីប្លែក មុនការបោះឆ្នោត?

គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថានភាព​ទូទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​សព្វមួយដង ដោយសារ​ប្រជាពលរដ្ឋ បុគ្គលិក​តាម​ភោជនីយដ្ឋាន ហាង និង​កម្មករ​កម្មការិនី​មួយ​ចំនួន​បាន​ចេញ​ទៅ​ស្រុក​កំណើត​ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក ទី​២៩ ខែកក្កដា ។ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​អង្រុត​» បាន​បញ្ជាក់​ទៀត​ថា ភាព​ស្ងប់ស្ងាត់​ផ្សេង​ទៀត កើតឡើង​ដោយសារ​ភោជនីយដ្ឋាន​និង​ហាង​ផឹកស៊ី​ភាគច្រើន​បាន​បិទ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ដែល​ចាត់​ទុក​ថ្ងៃនេះ​ជា​ថ្ងៃ «​ស​» ។ ស្រប​ពេល​នេះ​ដែរ នៅ​តាម​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បិទទ្វារ និង​តាម​ដងផ្លូវ​ភាគច្រើន​មាន​សភាព​ស្ងប់ស្ងាត់​ផង​ដែរ ។ ដោយឡែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​គឺ​លោក សម រ​ង្ស៊ី​នោះ​វិញ បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត ដោយ​លោក​(​សម រ​ង្ស៊ី​) ចាត់​ទុក​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា​ស្អែក​នេះ...

អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ថា​ថ្ងៃ​បោះឆ្នោត​ខាងមុខ​ជា​ថ្ងៃ​បញ្ចុះសព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ី​វិល​អន្តរជាតិ​ចំនួន​បួន រក​ឃើញ​ថា មិន​ចំពោះ​ថា របប​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ មើលទៅ​ដូច​ជា​មាន​ប្រជាធិបតេយ្យ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ ការ​ពិត​គឺ​អ្វី​ៗ ដែល​កំពុង​រៀបចំ​នេះ គឺជា​ឆាកល្ខោន​តែ​ប៉ុណ្ណោះ ព្រោះ​ការ​បោះ​ឆ្នោត ខាង​មុខ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​រៀបចំ​ដោយ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) អង្គការ​អន្តរជាតិ​ទាំង​បួន បាន​ពន្យល់​អ្នក​សារព័ត៌មាន និង​មតិ​ជាតិ និង​អន្តរជាតិ...

មុនសម្រេចព្យួរឬក៍មិនព្យួរការអនុគ្រោះពន្ឋ មន្រ្តី EU មក​ស្វែងរក​ការពិត​

គណៈប្រតិភូ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ រូប​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ស្វែងរក​ការ​ពិត ដើម្បី​សម្រេច​ទៅ​លើ​ថា តើ​ត្រូវ​ព្យួរ ឬ​ត្រូវ​បន្ត​កម្មវិធី «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ពី​ប្រទេស​កម្ពុជា ? បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ជំនួប​ចុង​ក្រោយ​របស់​ពួក​គេ​នឹង​ធ្វើ​ឡើងជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្រសួងការបរទេស​។ លោក កត្តា អ៊​ន សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង និង​កំពង់ស្ពឺ​ដោយ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន និង​អមដំណើរ​ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ផង​។ លោក​ថ្លែង​ថា​៖ «​យើង​មាន​ចំនួន ១៥ ចំណុច​ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​។ ១៥ ចំណុច​នេះ​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន​ចំនួន ៨ ដូច​ជា​ក្រសួងការបរទេស មហាផ្ទៃ ការងារ កិច្ចការ​នារី និង​ដែនដី​ជាដើម...

កឹម សុខា ផ្ដាំ​មិន​ឲ្យ​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ

ជំនួយការ​របស់​លោក កឹ​ម សុខា អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ថា មិន​ត្រូវ​ធ្វើការ​ចរចា​ណាមួយ ជាមួយ​របប​ក្រុងភ្នំពេញ ដោយ​គ្រាន់តែ​ដើម្បី​ចង់​ឲ្យ​មានការ​ដោះ​លែង​រូប​លោក ឬ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឡើយ​។ អ្នកវិភាគ​ថា ប្រសិនបើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ចរចា​មិន​រក្សា​ជំហរ​រឹង​មាំ​ទេ គណបក្ស​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។ ប្រធាន​ចលនា​យុវជន និង​ជា​ជំនួយការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ដ ឲ្យ​ដឹង​ថា លោក កឹ​ម សុខា ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា បង្ហើប​ថា ចង់​មានការ​ចរចា​ជាមួយ​ក្រុម​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស ដើម្បី​លើកលែង​ការ​ចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​១១៨​នាក់ បាន​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ...

ហ៊ុន សែន ប្រាប់កម្មករថា បើCPPចាញ់ លោកឈប់ជួបហើយ

នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​២​ម៉ឺន​នាក់​មក​ពី​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នា​ព្រឹក​មិ​ញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា «​បើ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ឈ្នះ​ឆ្នោត លោក​នៅ​តែ​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត​លោក​នឹង​មិន​មានឱកាស​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ទៀត​នោះ​ឡើយ​។​»​។ បើ​តាម​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ក្រៅពី​ចុះ​ជួប​កម្មករ កម្មការិនី​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ហើយ​នោះ លោក​ក៍​នៅ​មាន​គម្រោង​ជួប​កម្មករ កម្មការិនី​ក្នុង​វិស័យ​ដទៃ​ទៀត ដូច​ជា​វិស័យ​សំណង់ និង​សណ្ឋាគារ​ជាដើម​។ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា លោក​នឹង​បញ្ចប់​ការងារ នៅ​ពេល​មាន​គណបក្ស​ដទៃ​ឈ្នះ​ឆ្នោត តែ​លោក​ជឿ​ថា គ្មាន​គណបក្ស​នយោបាយ​ណា​អាច​ប្រជែង​យកឈ្នះ...

ហ៊ុន សែន ទាត់ចោលព័ត៌មានថាបឹងយក្សឡោមវិនិយោគឲ្យចិន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអង្គារ​ម្សិលមិញ បាន​ប្រកាស​ទាត់ចោល​ទាំង​ស្រុង​នូវ​ការ​វិនិយោគ​ឯកជន​ទៅលើ​បឹង​យក្សឡោម ដែល​ជា​បឹង​វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់​កម្ពុជា បើ​ទោះ​ជា​ក្រុមហ៊ុន​នោះ​មកពី​ប្រទេស​ណាក៏ដោយ​។ ការប្រកាស​ទាត់ចោល​នូវ​ការវិនិយោគ​ឯកជន​ទៅ​លើ​បឹង​ធម្មជាតិ​ដ៏សំខាន់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​បាន​អាន​នូវ​អត្ថបទ​ព័ត៌មាន​មួយ​របស់​កាសែត​រស្មី​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ៣ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ដែល​មាន​ចំណងជើង​ថា​ «​រដ្ឋាភិបាល​នឹង​ដាក់​បឹង​យក្ស​ឡោម​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​ ៧៥ ​ឆ្នាំ​»​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​តាមរយៈ Facebook ផ្លូវការ​របស់​លោក​ថា​៖ «​ព្រឹក​នេះ​ខ្ញុំ​បាន​មើល​សារព័ត៌មាន​រស្មី​កម្ពុជា​ដែល​បាន​សរសេរ​ថា​ (​រដ្ឋាភិបាល​នឹង​ដាក់​បឹង​យក្ស​ឡោម​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​ ៧៥ ​ឆ្នាំ​)​។ តើ​អ្នក​ណា​បង្កើត​រឿង​បែប​នេះ​ឡើង​ដើម្បី​អ្វី​? ក្នុង​ឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សុំ​ទាត់ចោល​ទាំង​ស្រុង​នូវ​ការ​វិនិយោគឯកជន​ណា​មួយ​មក​លើ​បឹង​ធម្មជាតិ​ដ៏សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មកពី​ប្រទេស​ណាក៏ដោយ​»​។ បឹង​យក្សឡោម ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង ​ដែល​មាន​ផ្ទៃដី​សរុប...

ហ៊ុន ម៉ាណែត ត្រៀមពាក់ផ្កាយ៤

របប​លោក ហ៊ុន សែន ត្រៀម​នឹង​ដំឡើង​ឋានន្តរសក្ដិ​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​៣ ឲ្យ​ក្លាយទៅជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ខណៈ​នៅ​មិន​ដល់​១​ខែ​មុន​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​។ អ្នកវិភាគ​នយោបាយ ព្រមាន​ថា ការប៉ុនប៉ង​ដំឡើង​ផ្កាយ​កូនប្រុស​ច្បង​បង្កើត​លោក ហ៊ុន សែន ក្នុង​ជួរ​កំពូល​យោ​ធានា​យ៉ាង​ឆាប់រហ័ស​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច និង​ជួរ​កងទ័ព​រង្គោះរង្គើ ព្រមទាំង​អាច​ឈាន​ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ ឬ​បក្ស​ប្រហារ ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើ​ដូច្នេះ​ដោយ​មិន​អើពើ​ដល់​គុណសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​យោធា​ចាស់​វស្សា​ដទៃ​ទៀត ដែល​ជា​សម​មិត្ត​រួម​អាវុធ​ជាមួយ​លោក។ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត...

មុនបោះឆ្នោតមួយថ្ងៃ បក្សប្រឆំាងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ

មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម នៅ​ក្រៅប្រទេស​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួម​គ្នា​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ថ្ងៃ​បោះ​ឆ្នោត​ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ថា ការ​ធ្វើការ​ទាមទារ​ទ្រង់ទ្រាយ​ធំ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ចំ​ថ្ងៃ​បោះ​ឆ្នោត គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ដើម្បី​លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ក្នុងស្រុក​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ធ្វើ​យុទ្ធនាការ "​ដេក ផ្ទះ​ឈ្នះ​ឯង ឬ​ម្រាមដៃ​ស្អាត​”​។ អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះបី​ប្រទេស​ខ្លះ​មាន​ពេលវេលា​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា ក៏​ពលរដ្ឋ​ខ្មែរ​ធ្វើការ​ទាមទារ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ឃើញ​ឆន្ទៈ​មោះមុត​របស់​ពួក​គេ​។ ការ​ប្រកាស​នេះ​របស់​លោក អេ​ង ឆៃ​អ៊ា​ង ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​យប់​ទី​២៥ មិថុនា​។ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ក៏​បាន​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក...

សម្តេចក្រុមព្រះ បាន​ធូរស្រាល ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អ្នក​ម្នាង​យ៉ាងម៉េច​នៅឡើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៨​នេះ​ថា ស្ថានភាព​របួស​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធូរស្រាល​មួយ​កម្រិត​ហើយ ។ លោក ញ៉េ​ប ប៊ុ​ន​ជិន បញ្ជាក់​ថា គ្រា​ដែល​ដឹង​ព្រះ​កាយ​នោះ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ព្រះ​សុខភាព​ទ្រង់ ហើយ​អំពាវនាវ​ដល់​អ្នកគាំទ្រ​ទាំងអស់​ទៅ​ចូលរួម​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨...

ហ៊ុន សែនបន្ទោសចៅហ្វាយខេត្តតាកែវ ចំអកឲ្យឪក្មេក ឡាយ វណ្ណៈ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​លោក អ៊ូច ភា ថា​មិន​ចេះ​ធ្វើការ មិន​ចេះ​ឆ្លើយ​ចំពោះ​មុខ​លោក ។ ការ​រិះគន់​លោក​ចៅហ្វាយ​ខេត្តតាកែវ ដែល​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​កំពុង​ជាប់​ឃុំ​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋសភា​ជាតិ លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​នោះ គឺ​នៅ​ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មក​កម្មការិនី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​នៅ​ក្នុងភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨...

ឈាង វុន ហៅជំនួបត្រំានិងគីម ជាជំនួបចាស់ទំនើងនិងក្មេងទំនើង

មួយ​ថ្ងៃ មុន​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ម្សិលមិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ថា ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ​និង លោក គី​ម ជុង​អ៊ុ​ន​ថា​ជា​ជំនួប​រវាង​ក្មេង​ទំនើង​និង​ចាស់​ទំនើង​ប៉ុណ្ណោះ ។ ជំនួប​លើក​ទី​មួយ​រវាង​មេដឹកនាំ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា បន្ទាប់​ពី​ធ្វើ​ពេញ​មួយ​ព្រឹក​រួច​មក​។ ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់...

ហ៊ុន សែនចាត់ទុកអ្នកហាមពលរដ្ឋទៅបោះឆ្នោតគឺប្រឆំាងព្រះមហាក្សត្រ

«​ឥឡូវនេះ​តើ​គេ​(​សម រ​ង្ស៊ី​) ហ៊ាន​ចេញ​មុខ​ប្រឆាំង​ជាមួយ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ឬទេ​។ បើ​គេ​ចេញ​មុខ​ប្រឆាំង​សូមកុំ​ភ្លេច​ថា នេះ​ជា​ទោស​ពានវាំង​តែ​ម្ដង ប្រោះ​ទ​ង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា ថ្ងៃ​ណាមួយ​គេ​នឹង​បំផ្លាញ​របប​រាជា​និយម អាស្រ័យ​ធម្មនុញ្ញ និង​ផ្ដួលរំលំ​រា​ជប​ល្ល័​ង​តែ​ម្ដង​។ ព្រះមហាក្សត្រ​អំពាវនាវ​តាម​ព្រះរាជ​សារ ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​បោះ​ឆ្នោត​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា បើសិន​គេ​អំពាវនាវ​ឲ្យ​ប្រជាជន​កុំទៅ​បោះ​ឆ្នោត គឺ​ច្បាស់​ណាស់​ថា នេះ​ជា​ការ​ប្រឆាំង​ព្រះមហាក្សត្រ​តែ​ម្ដង មិន​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន ទេ​គឺ​ប្រឆាំង​ស្ដេច​ផែនដី​តែ​ម្ដង​។ អ្នកឯង​ត្រូវ​កំផ្លៀង​ធ្ងន់ធ្ងរ​»​។ ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។ ការ​លើក​ឡើង​របស់​លោក...

កុំចេះតែហ៊ាន! ហ៊ុន សែន បញ្ជាក់ហើយជ្រលក់ទឹកខ្មៅបន្លំជាប់គុក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​ថា « អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត ហើយ​យក​ទឹក​លាបថ្នាំ​សក់​មក​លាប​ដៃ គឺជា​ការ​បង្កើត​ទោស​ព្រហ្មទណ្ឌ​ដោយ​ខ្លួនឯង​។​» ។ លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ស៊ីម៉ង់ត៍ (Battambang Conch Cement Company Limited)​នៅ​តំបន់​ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ។ បើ​តាម​លោក ហ៊ុន សែន អ្នក​ដែល​បោះបង់​ការ​បោះ​ឆ្នោត...

ហ៊ុន សែន៖បើមិនផ្ទុះអាវុធឆ្នំា១៩៩៧ ខ្មែរក្រហមនឹងគ្រប់គ្រងភ្នំពេញ

ជា​ថ្មី​ម្តងទៀត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា «​បើ​មិន​មានការ​សម្រេចចិត្ត​ផ្ទុះអាវុធ​នៅ​ថ្ងៃ​ទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧​ទេ ខ្មែរក្រហម​នឹង​គ្រប់គ្រង​រាជធានី​ភ្នំពេញ ព្រោះ​កាលនោះ​ខ្មែរក្រហម​យក​ទាហាន ពី​សំឡូត​ជា​ច្រើន​នាក់ ចូល​ទៅ​រាជធានី​ភ្នំពេញ​។​»​។ លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ស៊ីម៉ង់ត៍ (Battambang Conch Cement Company Limited)​នៅ​តំបន់​ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ។ កាលពី​១៩​ឆ្នាំ​មុន...

ការ​រិះគន់​បក្ស​តូចៗ​របស់​ ហ៊ុន សែន ​គ្រាន់តែ​ជា​ល្បិច​សម្ដែង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្ដើម​រិះគន់​គោលនយោបាយ​របស់​គណបក្ស​តូច​ៗ​មួយ​ចំនួន ជា​ថ្មី​ឡើង​វិញ ក្រោយ​ពេល​ដែល​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សន្យា​លុប​ចោល​បំណុល​ធនាគារ ដែល​ពលរដ្ឋ​ជំពាក់ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​ផ្ដល់​ថវិកាជាតិ​ជូន​ចាស់ជរា​។ អ្នកវិភាគ​យល់​ថា នេះ​គ្រាន់តែ​ជា​ល្បិច​សម្ដែង​ឱ្យ​ពលរដ្ឋ​មើល តែ​ប៉ុណ្ណោះ ខណៈ​ដែល​នរណា ក៏​អាច​ដឹង​ពី​លទ្ធផល​ឆ្នោត​រួច​ហើយ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពី​បាន​រិះគន់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​របប​របស់​លោក​បាន​រំលាយ​ទៅ​ហើយ​នោះ ឥឡូវនេះ លោក​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ដាក់​ចេញ​គោលនយោបាយ​របស់​គណបក្ស​មួយ​ចំនួន​ដែល​ត្រៀម​នឹង​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ជាមួយ​គណបក្ស​របស់​លោក​នោះ​។ លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ទៅ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺ​ព្រះ​អង្គ​ម្ចាស់​នរោត្តម...

អត់បានទេជ្រលក់ម្រាមដៃនឹងទឹកខ្មៅផ្សេងបន្លំថាបានបោះឆ្នោតគឺជាប់គុក

«​ការ​បន្លំ​ខ្លួន​បាន​ទៅ​បោះ​ឆ្នោត ដោយ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​ចេតនា​ទុច្ចរិត ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រ​លំ​ទៅ​លើ​ចំនួន​ពិតប្រាកដ​អ្នក​ដែល​បាន​បោះ​ឆ្នោត ដែល​នាំ​ឲ្យ​ចំនួន​អ្នកបោះឆ្នោត​ច្រើន​ជាង​ចំនួន​សន្លឹក​ឆ្នោត ដែល​បាន​បោះ​ពិតប្រាកដ ជា​អំពើ​ល្មើសច្បាប់ ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់ព្រហ្មទណ្ឌ​។​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម លោក គឹ​ម សន្តិភាព នៅក្នុងបទសម្ភាសន៍មួយតាម​ប្រព័ន្ឋអនឡាញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នំា២០១៨។ បើ​តាម​លោក គឹ​ម សន្តិភាព​«​ម្រាមដៃ​ខ្មៅ ក្រោយ​ការ​បោះ​ឆ្នោត គឺជា​ការ​កំណត់សំគាល់​អត្តសញ្ញាណ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត ដែល​មាន​តែ គ​.​ជ​.​ប ប៉ុណ្ណោះ​មាន​សមត្ថកិច្ច​ក្នុង​ការ​ចាត់ចែង​ជ្រលក់​ម្រាមដៃ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​។ អ្នក​ដែល​ប្រឡាក់​ម្រាមដៃ​ខ្មៅ​នេះ មាន​ន័យ​ថា បាន​បោះ​ឆ្នោត​រួច​ហើយ ហើយ​ចំនួន​អ្នក​ប្រឡាក់​ម្រាមដៃ​ខ្មៅ ត្រូវ​ស្មើនឹង​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត...

សម្តេចក្រុមព្រះខ្ចីលុយ ហ៊ុន សែន ជាង១លានដុល្លារ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ​ដោយ​លើក​ឡើង​ថា «​អ្នក​ឃោសនា​សន្យា​ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ​ពេល​ឈ្នះ​ឆ្នោត ទើបនឹង​បាន​សរសេរ​សំបុត្រ​មក​ខ្ចី​ថវិកា​លោក​ជាង​១​លាន​ដុល្លារ ហើយ​បោះ​ឆ្នោត​ហើយ​បាន​សង​វិញ​។​»​។ បើ​ទោះបីជា​លោក ហ៊ុន សែន ថ្លែង​មិន​ចំ​ឈ្មោះ​ក៍ដោយ ក៍​អ្នក​តាមដាន​នយោបាយ​យល់​ថា អ្នក​ដែល​សរសេរ​សំបុត្រ​មក​ខ្ចី​លុយ​ដូច​អ្វី​ដែល​លោក ហ៊ុន សែន​លើក​ឡើង​នោះ គឺ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៍​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​មុន អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ និង​ប្រធាន​សភា សម្តេចក្រុមព្រះ​ធ្លាប់​បាន​សន្យា​ថា ប្រសិនបើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈ្នះ​ឆ្នោត​នឹង​ដោះស្រាយ​បំណុល​ជូន​ប្រជាពលរដ្ឋ ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​មក​ពី​ស្រុក​ស្អាង​និង​កោះធំ ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ក៍បាន​បញ្ជាក់​ទៀត​ថា​«​ការ​ឃោសនា​របស់​សម្តេចក្រុមព្រះ...

ស ខេង បញ្ជា​ឲ្យ​ត្រៀម​ចាត់​ការ​អ្នក​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ ក្នុង​ហ្វេ​ស​ប៊ុ​ក (Facebook) ដោយ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា បើ​ទោះបីជា​លោក ស ខេ​ង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាមដាន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ដែល​អំពាវនាវ​នេះ​ក៏​ដោយ​។ អ្នកគាំទ្រ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា សារ​អំពាវនាវ​នេះ គឺជា​ការ​បញ្ចេញមតិ​ដោយ​ពុំ​ខុសច្បាប់​នោះ​ឡើយ​។ អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ខេត្តបន្ទាយមានជ័យ លោក នី​វ ចំរើន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​មិន​ត្រូវការ​របប​គ្រប់គ្រង​បែប​ផ្ដាច់​ការ​នោះ​ទេ ព្រោះ​របប​នេះ​បាន​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ លោក នី​វ ចំរើន អះអាង​ទៀត​ថា ដូច្នេះ​ដើម្បី​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ ត្រូវ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌...

ដន្លង ហ៊ុន សែន​៖​ការ​រស់រាន​និង​ស្លាប់​យក​មួយ​ណា?

លោក ពេ​ជ សោភ័ន ដែល​គេ​ស្គាល់​ថា​ត្រូវជា​ដន្លង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (​ឪពុកក្មេក​លោក ហ៊ុន ម៉ា​ណែ​ត​)​នោះ​បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​។ បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ «​គឺជា​ការ​បោះ​ឆ្នោត​រវាង​សន្តិភាព​និង​សង្គ្រាម ការ​អភិវឌ្ឍ​និង​វិនាសកម្ម ភាព​រស់រាន​សម្បូរ​សប្បាយ​និង​សេចក្តីស្លាប់​»​។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លោក ពេ​ជ សោភ័ន ដែល​គេ​ស្គាល់​ថា​ជា​អ្នកមាន​ចំណេះដឹង​ជ្រៅជ្រះ​មួយ​រូប​ក៍បាន​និយាយ​វា​ប្រហារ​បក្ស​ប្រឆាំង​ថា​គ្មាន​បាន​ធ្វើ​អ្វី​ទាំងអស់​សូ​ម្បី​តែ​បង្គន់​អនាម័យ​មួយ ៕  

ខ្មែរកំពុងបន្តអួតបរទេសថាខ្លួនជាពូជអ្នកចម្បំាង.. ឱខ្មែរអើយខ្មែរ..

ពាក្យ​ថា​«​ខ្មែរ​ពូជ​អ្នក​ចម្បាំង​» បាន​ត្រូវ​ខ្មែរ​ភាគច្រើន​ធ្លាប់​ឮ និង​ប្រើ​តាំងពី​រាប់​ជំនាន់​រហូត​មក​ទល់​នឹង​ពេល​នេះ ។ ជាក់ស្តែង​អំឡុង​កាល​ប្រកួត​បាល់ទាត់​ជ​ម្រុ​ហ World Cup ឬក៍​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្សេង​ៗ អ្នក គាំទ្រ​(Fan)​ក្រុមបាល់ទាត់​ជម្រើសជាតិ ឬ​ក្លឹ​ប​អាជីព​របស់​ខ្មែរ បាន​ដាក់​រហ័ស​នាម​ថា​ជា​ក្រុម​ចម្បាំង​អង្គរ ឬ គោព្រៃ​កម្ពុជា​ជាដើម ។ ជា​ការ​ពិត បើ​តាម​សិលាចារឹក ឬ​សៀវភៅ​ឯកសារ គឺ​បាន​បង្ហាញ​ថា ពូជពង្ស​សាវតា​ខ្មែរ ពិតជា​ពូជ​អ្នក​ពង្រីក​ទឹកដី និង​កសាង​ស្ថាបនា​ជាតិ​ឲ្យ​ថ្កុ​ង​ថ្កើង​រុងរឿង​តាម​គោលនយោបាយ​ជាក់លាក់​និង​ច្បាស់លាស់​របស់​ខ្លួន​និង​មានការ​គាំទ្រ​ពី​ប្រជានុរាស្ត្រ​រហូត​ក្លាយជា​ចក្រភព​ខ្មែរ​នា​អំឡុង​សតវត្សរ៍​ទី​១១-១២ ប្រាកដ​មែន ។ យ៉ាងណា​ក៍ដោយ ឆ្លង​តាម​រយៈ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ការ​ដាក់​អាណានិគម​និង​ការ​ផ្សាយ​ចាប់​យក​មនោ​គម​វិទ្យា​បរទេស បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់តែ​ល្បីល្បាញ​ខាង​ពង្រីក​ទឹកដី និង​កសាង​ជាតិ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន​និង​អាស៊ី​នេះ...

គ្រាន់តែទីប្រឹក្សានិងនាយករងខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ឋសភាមាន៣០រូប

មន្ត្រីជាន់ខ្ពស់​ចំនួន​៣០​រូប ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​និង​នាយករង​ខុទ្ទកាល័យ​លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា ។ បើ​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៤១៨/៤៦៣ ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​ខ្មែរ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នំា២០១៨ គឺ​ទីប្រឹក្សា​និង​ជា​នាយករង​ខុទ្ទកាល័យ​លោក នៃ ប៉េ​ណា មាន​ឋានៈ​ស្មើ​ចាប់ពី​អគ្គនាយក​រហូត​ដល់​រដ្ឋមន្ត្រី ។ សូម​បញ្ជាក់​ថា ក្រៅពី​មាន​តួនាទី​ជា​អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា លោក នៃ ប៉េ​ណា ក៍​ជា​មន្ត្រី​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច (​គណបក្ស​ប្រជាជន​កម្ពុជា​) និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៥...

ហ៊ុន សែនថាមិនខ្វល់ នរណាហៅលោកម៉េចហៅទៅ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​មិន​ខ្វល់​ចំពោះ​នរណា​ហៅ​លោក សំខាន់ ហ៊ុន សែន នៅ​តែ​ជា ហ៊ុន សែន ដែល​តំណាង​ឲ្យ​ជាតិ​សាសន៍​មួយ​ពិតប្រាកដ ។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បន្ទាប់​ពី​លោក​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​«​នៅ​ប្រទេស​កុម្មុយនីស្ត​គេ​ហៅ​ខ្ញុំ​ថា ជា​ជន​សេរី​ដល់​ទៅ​ប្រទេស​សេរី គេ​ហៅ​ខ្ញុំ​ថា គឺជា​ជន​កុម្មុយនីស្ត ដូច្នេះ​តើ​ខ្ញុំ​ជា​អ្វី ? តែ​អ្វី​ដែល​ខ្ញុំ​មាន​ជំនឿ​ពិតប្រាកដ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ជា​តំណាង​ជាតិ​សាសន៍​មួយ ដែល​ប្រកបដោយ​មោទកភាព ទោះ​អ្នក ណា​ហៅ​ខ្ញុំ​ជា​អ្វី​ខ្ញុំ​មិន​ខ្វល់...

តំណាង​រាស្ត្រ​ CNRP ​អ៊ូ ច័ន្ទរ័ត្ន ចាកចេញ​ពី​កម្ពុជា ​ក្រោយ..

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​សម្រេច​ចាក​ចេញពី​កម្ពុ​ជាមួយ​រយៈ ដើម្បី​ទៅ​បំពេញបេសកកម្ម​នៅ​អា​មេ​រិ​ក​ពី​រស​ប្ដា​ហ៍​។ ការ​សម្រេច​ចាកចេញ​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន ពី​កម្ពុជា​នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​លោក​ប្រកាស​ផ្អាក​សកម្មភាព​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក អ៊ូ ច័ន្ទ​រ័​ត្ន ឲ្យ​អាស៊ី​សេរី​ដឹង​ថា មូលហេតុ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ដើម្បី​ជួបជុំ​សមាគម​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​។ លោក អ៊ូ ច័ន្ទ​រ័​ត្ន គឺជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​នា​ពេល​កន្លង​មក លោក​បាន​ធ្វើការ​ទាមទារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ប្ដឹង​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​។...

ហ៊ុន សែន ព្រមានដក ចម ប្រសិដ្ឋ

លោកនាយក​រដ្ឋមន្ត្រី ព្រមាន​ដក​តំណែង​លោក ចម ប្រសិទ្ធ បើ​រក​ឃើញ​ថា រដ្ឋមន្ត្រី​រូប​នេះ​ពិតជា​បាន​រំលោភ​ឋា​នា​នុ​ក្រម ជុំវិញ​ការ​និយាយ​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស ជាប់​ពាក់ព័ន្ធ​នឹង​ធ្វើ​ឲ្យ​ទឹក​ព្រែក​ទេរ ខេត្តក្រចេះ មាន​ជាតិពុល សម្លាប់​អ្នក​ភូមិ ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ បាន​ស្តីបន្ទោស​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ថា​មិន​គោរព​ថា​នា​នុ​ក្រម ដោយ​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុន​របាយការណ៍​ទៅ​ដល់​ដៃ​លោក ។ លោក ចម ប្រសិទ្ធិ កាលពី​ថ្ងៃ​ទី​១៧​...

ស ខេង គំរាម​ដាក់ទោស​អ្នក​​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្សកាន់អំណាច បន្ត​គំរាមកំហែង​ចំពោះ​អ្នក​ដែល​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។ ការ​ព្រមាន​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ខណៈ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុងស្រុក កុំឱ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេ​ង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ ហើយ​លោក​ព្រមាន​ថា អ្នក​ដែល​ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​ល្មើសច្បាប់...

ហ៊ុន សែនថាបុរសដែលស្លាប់ដោយរន្ទះនៅអារ៉ែង មកពីចាញ់បារមីលោក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ថា លោក​មាន​បារមី​ខ្ពស់ ហើយ​ថា​អ្នក​ដែល​ជេរ​លោក អាច​ស្លាប់​តាយហោង​គ្មាន​ដី​កប់ ដូច​ប៉ុ​ល ពត និង​បាន​ប្រដូច​ករណី​រន្ទះបាញ់​សម្លាប់​មនុស្ស​នៅ​អា​រ៉ែ​ង​ថា​អាច​មក​ពី​ពួក​គេ​ជេរ​លោក ដោយសារ​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង​។ កាលពី​ស​ប្តា​ហ៍​មុន ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង ៥​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ក្រោយ​ពី​មាន​បាតុភូត​ធម្មជាតិ​រន្ទះ បាន​កើតឡើង នៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ខណៈ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​ជួយ​សាងសង់​ផ្ទះ​ថ្មី​មួយ របស់​អ្នក​ភូមិ​នៅ​ទីនោះ ។ ប៉ុន្តែ​លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​កម្មករ នៅ​ខេត្តកំពង់ស្ពឺ...

តើនរណាអាចនឹងជំនួសតំណែង ទៀ បាញ់ , ប៉ុល សារឿន ,គន់ គីម ,មាស សុភា ?

ប្រភពពី RFA បានឲ្យដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​និង​ជា​នាយសេនាធិការ​ចម្រុះ និង លោកនាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នឹង​ត្រូវ​ព្យួរ​មុខ​តំណែង ដើម្បី​ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុ​ជាតិ អះអាង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook)...

William Guang បង្កើត​គណបក្ស​ខ្មែរ​ក្រោក ត្រូវ​បាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ

​ទី​បំផុត​ គណបក្ស​ខ្មែរ​ក្រោក ដែល​បង្កើត​ឡើង​ដោយ​យុវជន​ម្នាក់​ឈ្មោះ សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ដែល​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ក្រោម​ឈ្មោះ​ថា William Guang ត្រូវ​បាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ គណបក្ស​នយោបាយ​ឈ្មោះ​ថា «​ខ្មែរ​ក្រោក​» ដែល​ដាក់​បេក្ខជន​ឲ្យ​ឈរឈ្មោះ​នៅ​៦​មណ្ឌល ។ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​០១៨​នេះ គ​.​ជ​.​ប ក៏​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ គណបក្ស​នយោបាយ​មួយទៀត រួម​នឹង​គណបក្ស​ខ្មែរ​ក្រោក បន្ទាប់​ពី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ចំនួន​១៣ ដែល​បាន​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦​នោះ ។ បើ​តាម​អ្នកនាំពាក្យ...

តោះទៅស្គាល់បេក្ខជនតំណាងរាស្រ្តវ័យក្មេង ២០រូប របស់ CPP

គណបក្ស​ប្រជាជន​កម្ពុជា(CPP) បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ទាំង​បេក្ខជន​ពេញ​សិ​ទ្ឋិ​និង​បម្រុង​នៅ​ទូ​ទាំង ២៥ រាជធានី​-​ខេត្ត សរុប ២៧១​រូប ក្នុង​នោះ​បេក្ខជន​បម្រុង ១៤៦​រូប ។ ក្នុង​ចំណោម​បេក្ខជន​សរុប​ទាំង ២៧១​រូប​នោះ មាន​បេក្ខជន ២០​រូប ជា​បេក្ខជន​តំណាងរាស្ដ្រ​កើត​នៅ​ក្រោយ​ថ្ងៃ​រំដោះ​០៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​មាន​វ័យ​ជាង ៣០​ឆ្នាំ និង​ក្រោម ៣០​ឆ្នាំ ហើយ​ភាគច្រើន​ជា​កូន និង​កូន​ប្រសា​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច ។ បេក្ខជន​តំណាងរាស្ត្រ​ទាំង​២០​រូប ក្នុង​ចំណោម​២៧១​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦​នោះ​រួម​មាន​៖ ១៖ លោក ហ៊ុន ម៉ា​នី អាយុ...

ចុម !គ្រាន់តែគេរិះគន់ រដ្ឋមន្រ្តីកសិកម្មហៅគេអគតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក វេ​ង សា​ខុន ហាក់​សម្តែង​ការ​មិន​សប្បាយចិត្ត​ដោយ​ហៅ​អ្នក​បារម្ភ​និង​រិះគន់​ចំពោះ​ក្រសួងកសិកម្ម​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍​និង​សណ្ឋាគារ​ថា​ជា​ជន​អគតិ​ចង់​កេង​ចំណេញ​ខាង​នយោបាយ ។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​របស់​វៀតណាម​មួយ ឈ្មោះ FLC Group មាន​គម្រោង​នឹង​មក​បោះទុន​វិនិយោគ​ចំនួន ១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ខ្មែរ ។ គម្រោង​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ជំនួប រវាង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់...

ខាន់ ច័ន្ទសុផល ៖ អ្នកមិនទៅបោះឆ្នោត គ្មានវាសនាធ្វើការរដ្ឋ

អ្នកគាំទ្រ​គណបក្សកាន់អំណាច​មួយ​រូប​និង​ជា​អ្នកធ្វើការ​រិះគន់​បក្ស​ប្រឆាំង​នៅ​លើ​បណ្តាញ​ស្គម​ហ្វេ​ស​ប៊ុ​ក លោក ខាន់ ច័ន្ទ​សុផល បាន​ស្នើ​ដល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៍​ដូច​ជា​មជ្ឈដ្ឋាន​ទូទៅ​គាំទ្រ​ច្បាប់​ថ្មី ដែល​កំណត់​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ហើយ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​គឺ​មាន​សិ​ទ្ឋិ​ចូល​បម្រើ​ការងារ​រដ្ឋ​និង​ឯកជន ។ យ៉ាងណា​ក៍ដោយ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ​«​អង្រុត​» មិន​អាច​រក​ការ​សុំ​បញ្ជាក់​បន្ថែម​បាន​ទេពី​លោក ខាន់ ច័ន្ទ​សុផល ជុំវិញ​ការ​លើក​ឡើង​របស់​លោក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រិះគន់​លោក​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​កាលពី​ថ្ងៃ​ម្សិលមិញ ។ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា លោក​ខាន់ ច័ន្ទ​សុផល ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​គណនី​ឈ្មោះ Khan Chansophal បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​«​សូម​គាំទ្រ​ច្បាប់​ថ្មី ៖...

ហ៊ុន សែន ប្រាប់ប៉ូលិសកុំភ្លេចទៅបោះឆ្នោត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំ​ឮ​ក​ដល់​កងកម្លាំង​នគរបាល (Police) ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ដោយ​ត្រូវ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ ។ ការ​ក្រើន​រំ​ឮ​ករប​ស់លោក ហ៊ុន សែន នៅ​ក្នុង​សារលិខិត​ផ្ញើ​ជូន​កងកម្លាំង​នគរបាល​ក្នុង​ខួប​លើក​ទី​៧៣ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ​នា​ថ្ងៃ​ទី​១៦ ឧសភា ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​មេ​គណបក្សប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព លោក សម រ​ង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត ។ បើ​តាម​លោក សម រ​ង្ស៊ី « ការ​ទៅ​បោះ​ឆ្នោត...

ព្រះមហាក្សត្ររងការប្រមាថអំឡុងពេលថ្ងៃចម្រើនព្រះជន្មព្រះអង្គ

មួយ​ថ្ងៃ មុន​ពេល​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះ​មហា​ត្ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពោល​គឺ​តាំងពី​ថ្ងៃ​ទី​១២ ឧសភា មាន​ជន​អគតិ​ បាន​កាត់ត​រូបភាព​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​ដ៍​ធ្ងន់ធ្ងរ​មក​លើ​ព្រះមហាក្សត្រ អតីត​ព្រះ​មហា​វីរក្សត្រ និង​សម្តេចម៉ែ នរោត្តម​មុនិនាថ​សីហ​នុ​។ ក្រុម​អ្នក​តាមដាន​ព័ត៌មាន នយោបាយ​និង​សង្គម​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាត់វិធានការ​តាម​ចាប់​ជន​ដែល​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ និង​អតីត​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហ​នុ ក៍​ដូច​ជាស​ម្តេច​ម៉ៃ យក​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន ។ មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្នក​តាម​នយោបាយ​និង​សង្គម ក៍​ដូច​ជា​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ កូនប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី បាន​ថ្កោលទោស​និង​ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​វែកមុខ​រក​ជន​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​យក​មក​ផ្តន្ទាទោស​ផង​ដែរ...

មុនបោះឆ្នោតកន្លះខែ ដក ជួន សុវណ្ណ ដាក់ ស ថេត

បើមិនមានអ្វីប្រែប្រួលនោះទេ ស្នងការ​នគរបាល​ក្រុងភ្នំពេញ នឹង​ត្រូវ​ផ្លាស់​ប្តូរ​តំណែង​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នំា២០១៨ ដោយលោក​ផ្កាយ​៤ ជួន សុវណ្ណ នឹង​ត្រូវ​ផ្ទេរ​ចេញ ដោយ​ដាក់​ជំនួស​ប្អូនប្រុសលោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោក​ផ្កាយ​៣ ស ថេ​ត​ ។ នេះបើយោងតាមការចេញផ្សាយរបស់ Cam Post ដែលអះអាងថាបានស្រង់ប្រភពច្បាស់ការណ៍។ ជុំវិញប្រភពខាងលើនេះ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៨នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ​បញ្ជាក់បន្ថែមបានទេ ពីអ្នកនំាពាក្យក្រសួងមហាផ្ទៃ ក៍ដូចជាអ្នកនំាពាក្យអគ្គស្នងការនគរបាលជាតិ...

ចាប់ខ្លួននាយកសាលាម្នាក់ពីបទប្រមាថព្រះមហាក្សត្រ

នាយក​សាលា​ម្នាក់​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំឃាត់ខ្លួន ក្រោយ​ពី​នាយក​សាលា​រូប​នោះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ដែល​សារ​នោះ​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ ។ បើ​តាម​សមត្ថកិច្ច ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨​នេះ ឈ្មោះ ឃាង ណា​វី អាយុ​៥០​ឆ្នាំ មាន​តួនាទី​ជា​នាយក​សាលា​បឋម​សិក្សា​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ​«​គ្រូ​ប្រ​ព​ន្ឋ​ល្អ​» ហើយ​ដែល​គណនី​នេះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ជា​ឈ្មោះ ឃាង ណា​រី បាន​សរសេរ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​«​ស្តេច​ចោលម្សៀត ហ៊ាន​រំលាយ CNRP ក្បត់​ឆន្ទៈ​រាស្ត្រ​ជាង​៣​លាន​នាក់ ដើម្បី​បម្រើ​យួន...

ក្រសួងសន្តិសុខចិននិងទីបញ្ជាការអង្គរក្សបង្កើតយន្តការប្រមូលព័ត៌មានចារកម្ម

ប្រសិនបើ​មាន​អ្វី​កើតឡើង ពិសេស​នៅ​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នា​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ កម្ពុជា​-​ចិន នឹង​រួម​គ្នា​ចាត់វិធានការ​ដោះស្រាយ​ភ្លាម​ៗ តាម​រយៈ​យន្តការ​រួម​មួយ​ដែល​បង្កើត​ឡើង​២៤​ម៉ោង​លើ​២៤​ម៉ោង ។ ការ​បង្កើត​យន្ដការ​ប្រមូល​ព័ត៌មាន​ចារកម្ម​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចាត់វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ក្នុង​ជំនួប​មួយ​រវាង​លោកនាយ​ឧត្តមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ជាមួយ​លោក ចាវ ឃើ​ជឺ រដ្ឋមន្ដ្រីក្រសួង​សន្តិសុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ សូម​បញ្ជាក់​ថា លោក​ប្រមុខ​សន្តិសុខ​ជាតិចិន ចាវ...

រ៉ូមានីស្នើសុំសាងសង់រូបសំណាកសម្តេចតានៅក្រុងប៊ូការ៉េស

អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​រ៉ូ​ម៉ា​នី លោកស្រី Monica Dorina Gheorghita បាន​ស្នើ​រដ្ឋាភិបាល​ខ្មែរ​សុំ​សាងសង់​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ (​សម្តេចឪ នរោត្តម​សីហ​នុ​) ដោយ​ដាក់​តាំងនៅ​ក្នុង​ទីក្រុង​ប៊ូ​កា​រ៉េ​ស ( Bucharest) របស់​ប្រទេស​រ៉ូ​ម៉ា​នី​ដែល​ស្ថិត​នៅ​ប៉ែក​ខាងកើត​នៃ​ទ្វីបអឺរ៉ុប ។ សំណើ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ។ បើ​តាម​លោកស្រី Monica Dorina Gheorghita អនុរដ្ឋមន្ត្រី​ការ​បរទេស​រ៉ូ​ម៉ា​នី បាន​ឲ្យ​ដឹង​ថា...

អៀង ម៉ូលី៖ពលរដ្ឋដែលមិនទៅបោះឆ្នោតគឺជាអ្នកគំាទ្រពួកក្បត់ជាតិ

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ លោកទេស​រដ្ឋមន្ត្រី អៀង មូលី បាន​​ប្រាប់​​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ប្រសិនណា ​បើ​ពួក​គាត់​មិន​ព្រមទៅ​បោះ​ឆ្នោត​ទេ នឹង​មានឈ្មោះ​ថា ជា​អ្នក​ដែល​គាំទ្រ​ទៅ​លើ​ក្រុម​ពួក​ឧទ្ទាម​ដែល​ក្បត់ជាតិ​ ។ ​លោក អៀង មូលី ថ្លែងខាងលើបែប​នេះ បានធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាលជាមួយ​កម្មករ កម្មការិនី ជាង២ពាន់នាក់ នៅ​ឃុំ​ភា​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ លោក​ អៀង ម៉ូលី ដែលគេស្គាល់ថាជាអតីតសមាជិកជាន់ខ្ពស់របស់គណបក្សសេរីនិយមព្រះពុទ្ឋសាសនារបស់​សម្តេចបវរសេដ្ឋា សឺន សាន​...

ហ៊ុន សែន ថាមិនលែង កឹម សុខា និងថា CNRP ក្លាយជាខ្មោច

ជាថ្មីម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថាលោក​នឹង​មិន​លើកលែងទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ ដោយសារតែ​មេ​បក្ស​រូប​នេះ ធ្លាប់​បាន​ដឹកនាំ​បា​តុ​ម្ម​ផ្តួលរំលំ​របប​ដឹកនាំ​ស្រប​ច្បាប់​របស់​លោកមិន​បាន​សម្រេច​។ បើ​ទោះបីជា​លោក ហ៊ុន សែន ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ ប៉ុន្តែអ្នកវិភាគយល់ថា មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពេល​នេះ គឺ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា​។ លោក កឹ​ម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន ជាង​៧​ខែ​មក​ហើយដោយចោទ​ពីបទ «​ក្បត់ជាតិ​»​ ប៉ុន្តែសហ​គន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប​ជាដើម បាន​ជំរុញ​ឲ្យ​ដោះ​លែង​លោក...

ប៉ុល ហំម បំបែក​ភាព​ស្ងប់ស្ងៀម និយាយ​​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ​ម ចេញ​មក​និយាយ​ជា​សាធារណៈ​លើក​ដំបូង​បំផុត ក្រោយ​គណបក្ស​របស់​លោក ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល កាលពី​ខែវិច្ឆិកា កន្លង​ទៅ​។ ជា​អ្វី​ដែល​លោក​ចង់​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​ពិតជា​មានការ​បារម្ភ​ពី​សុវត្ថិភាព និង​សុខចិត្ត​សម្ងំ​នៅ​ស្ងៀម​ក្នុង​ប្រទេស ជា​ជាង​ធ្វើ​សកម្មភាព​នយោបាយ​។ លោក​និយាយ​ថា ៖ «​ខ្ញុំ​មិន​នឹង​ស្មានថា តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ហាមឃាត់ ១១៨​នាក់ ធ្វើ​នយោបាយ​ទេ​»​។ លោក​បញ្ជាក់​បន្ថែម​ថា ៖ «​សព្វ​ថ្ងៃនេះ មិនមែន​មិន​ចង់​ធ្វើ មិន​ចង់​និយាយ​ទេ តែ​គេ​យក​ស្កុ​តម​ក​បិទ​មាត់ ហើយ​ចង់ដៃ​ខ្ញុំ​មិន​ឲ្យ​ធ្វើ តែ​មាន​អ្នកខ្លះ​រិះគន់​ថា​ខ្ញុំ​អត់​ធ្វើ​អី...

រដ្ឋមន្រ្តីក្រសួងព័ត៌មានទៅសួរសុខទុក្ខ ញឹក ប៊ុនឆៃ

លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ លោក ញឹក ប៊ុ​ន​ឆៃ ដែល​ទើប​ចេញពី​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ទឹកចិត្ត​លោក​រដ្ឋមន្ត្រី ។ បើ​តាម​លោក ខៀវ កា​ញា​រី​ទ្ឋ ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​០២ ខែឧសភា​កន្លង​មក លោក ញឹក ប៊ុ​ន​ឆៃ គឺជា​មិត្ត​ចាស់​របស់​លោក តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ជា​មិត្ត​ភ័ក្តិ​ពី​កុមារភាព ធ្លាប់​រៀន​ជាមួយ​គ្នា ធ្វើការ​ឬ ធ្លាប់​តស៊ូ​ជាមួយ​គ្នា​នោះ​ទេ​។ ក្រោយ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្ហោះ​ខ្លឹមសារ​ខ្លី​និង​រូបភាព​ក្នុង​ជំនួប​នោះ​រួច​មក ធ្វើ​ឲ្យ​មានការ​កោត​សរ​សើរ​ទឹកចិត្ត​របស់​លោក​រដ្ឋមន្ត្រី ដែល​ជា​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​លោក ញឹក...

មន្រ្តីថានឹងចាត់វិធានការច្បាប់បើសម រង្ស៊ី បោះខិត្តប័ណ្ណ

អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​គូប្រជែង​នយោបាយ​នឹង​បក្ស​កាន់​អំណាច ហើយ​ត្រូវ​បាន​រំលាយ​ចោល​នោះ​បាន​ប្រកាស​ត្រៀមខ្លួន​បោះពុម្ព​ខិត្តប័ណ្ណ​ឲ្យ​បាន ១០ ម៉ឺន​សន្លឹក​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ប្រាប់​គាត់​កុំទៅ​បោះ​ឆ្នោត​នា​ខែកក្កដា​ក្រោយ​ការ​អំពាវនាវ​របស់​អតីត​ប្រធាន​គណបក្ស លោក សម រ​ង្ស៊ី ប្រសិនបើ​គ្មាន​វត្តមាន​សង្គ្រោះ​ជាតិ​ចូលរួម​។ ប៉ុន្តែ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) និង​សមត្ថកិច្ច​រាជរដ្ឋាភិបាល កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​អតីត​ប្រធាន​គណបក្សប្រឆាំង​មួយ​នេះ​គឺ លោក សម រ​ង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចំពោះ​ការ​អំពាវនាវ និង​ការ​បោះពុម្ព​ខិត្តប័ណ្ណ​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​ខាង​មុខ​។ មន្ត្រី​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ខ្លួន​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​បោះពុម្ព​ខិត្តប័ណ្ណ​ទាំងនេះ​ឲ្យ​បាន ១០ ម៉ឺន​សន្លឹក ហើយ​ចែក​ជូន​ពលរដ្ឋ​ដោយ​ប្រាប់​ពួក​គាត់​កុំទៅ​បោះ​ឆ្នោត​។ លោក​បន្ថែម​ថា​ដំណើរការ​នៃ​ការ​បោះពុម្ព​ខិត្តប័ណ្ណ​នេះ​នឹង​ធ្វើ​ឡើង បន្ទាប់​ពី​ឱសានវាទ​នៃ​ការ​ចុះ​ឈ្មោះ​បក្សនយោបាយ​ត្រូវ​ផុតកំណត់ ហើយ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​។ លោក​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖ «​ខ្ញុំ​នឹង​ត្រៀម​បោះ​ខិត្តប័ណ្ណ ១០ ម៉ឺន​សន្លឹក​ចែក​នៅ​ខេត្តស្វាយរៀង​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ អត់​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៩...

អតីតអ្នកថតរូបនៅគុកទួលស្លែងឈរឈ្មោះតំណាងរាស្រ្ត

អតីត​អ្នក​យក​ព័ត៌មាន​និង​ថតរូប​នៅ​គុក​ទួល​ស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​) លោក ញ៉ែ​ម អេ​ង បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប របស់​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដឹកនាំ​ដោយ​លោក លន់ ប្ញ​ទ្ឋិ កូនប្រុស ដែល​គេ​ស្គាល់​ថា​ជា​កូនលោក​សេនាប្រមុខ លន់ ន​ល់ អតីត​ប្រធានាធិបតី​នៃ​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥) ។ សូម​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ (​អាណត្តិ​ទី​១) រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៩៣ លោក ញ៉ែ​ម អេ​ង ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ស្រុក​អន្លង់​វែង និង​ក្រោយមក​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​លោក​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ ។ បច្ចុប្បន្ន​ក្នុងវ័យជិត៦០ឆ្នំា អតីត​អ្នក​ថតរូប​នៅ​គុក​ទួល​ស្លែង​រូប​នេះ...

លឿន​ដូច​ព្យុះសង្ឃរា តុលាការ​ផ្តា​ន្ទា​ទោស ហ៊ុន ជា ឲ្យ​ជាប់គុក​១៨​ខែ

ទីបំផុត​ទៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​ក្មួយ​ប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ផ្កាយ​៣ ហ៊ុន ជា ដាក់​ពន្ធនាគារ​ព្រៃ​សរ​ចំនួន​១៨​ខែ ពាក់ព័ន្ធ​នឹង​ការ​ចោត​ថា លោក ហ៊ុន ជា បាន​បាញ់បោះ​សេរី នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ ។ ប្រភព​ពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ទៀត​ថា កា​រស​ម្រ​ចនេះ​ធ្វើ​ឡើង​ក្នុង​អង្គ​ជំនុំជម្រះ​អស់​រយៈពេល​ជិត​៥​ម៉ោង ដែល​គេ​អះអាង​ថា ជា​ករណី​ជាក់ស្តែង ហើយ​សន​វនា​ការ​នេះ​មាន​លោក ហ៊ឹង ប៊ុ​ន​ថន ជា​តំណាង​អយ្យការ...

GDP ថាបើខ្លួនឈ្នះចាស់ជរានឹងទទួលបានប្រាក់១៥ម៉ឺនរៀលក្នុង១ខែ

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​/GDP) លោក យ៉ង សាំង​កុមារ បាន​ថ្លែង​ថា ប្រសិនបើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​នោះ ចាស់ជរា​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​១៥​ម៉ឺន​រៀល​ក្នុង​១​ខែ ។ នៅ​ក្នុង​សមាជ​បោះ​ឆ្នោត​រើស​បេក្ខជន​តំណាងរាស្ត្រ​ចំនួន​១២​រូប នៅ​ក្នុង​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ លោក យ៉ង សាំង​កុមារ បាន​ស្នើ​ដល់​សមាជិក​សមាជិកា​បក្ស​ជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកស្រុក អ្នក​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គគ្រឹកគគ្រេង ហើយ​បោះ​គូស​ឲ្យ​ចំ​សញ្ញា​ត្រីកោណ​៣​ជ្រុង​នេះ គណបក្ស​ប្រជា​ធិ​បេ​តយ្យ​មូលដ្ឋាន ។ បើ​តាម​លោក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន «​កាលណា​យើង​គូស​ឲ្យ​ចំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យើង​បាន​នូវ​គោ​លន​យោ​យ​បាយ ស​៥ ដែល​មាន​ដូច​ជា កសិករ​ទទួល​បាន​ទីផ្សារ ស្ត្រី​ជា​ម្តាយ​ទទួល​បាន​ម​តេ្ត​យ្យ​សាលា​ល្អ សម្រាប់​កូនចៅ​របស់​យើង...