ប្រាក់ សុខុន ៖បរទេសនិងសង្គមស៊ីវិល​គំរាមកំហែងអធិបតេយ្យភាពកម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ឡើង​ថា អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវ​បាន​គំរាមកំហែង​ដោយ​រដ្ឋាភិបាល​បរទេស និង អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ជុំវិញ​ការ​បង្ក្រាប​លើ​បក្ស​សង្គ្រោះ​ជាតិ​កាល​ចុងឆ្នាំ ២០១៧​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ប្រាក់ សុ​ខុន បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សុន្ទរកថា​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១៧ និង ទិស​ដៅ​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួងការបរទេស​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុ​ម្ភះ​។ លោក ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា​៖ «​អធិបតេយ្យ​ជាតិ​របស់​យើង​ត្រូវ​បាន​គំរាមកំហែង ដោយសារ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន អង្គការក្រៅរដ្ឋាភិបាល​បរទេស និង​អង្គការ​ជាតិ​ខ្លះ ដែល​ទទួល​ឥទ្ធិពល​ពី​រដ្ឋាភិបាល​បរទេស​ទាំងនោះ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​»​។ លោក ប្រាក់ សុ​ខុន​បន្ត​ថា...

មុននេះបន្តិច ហ៊ុន សែន សំពងទូរទស្សន៍ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ទូរទស្សន៍​ជាតិ​កម្ពុជា​( ទ​ទក​) ដែល​ធ្វើ​អត្ថាធិប្បាយ​ខុស​និង​ដាក់​រូប​ខុស​អត្ថន័យ ។ បើ​តាម​លោក ហ៊ុន សែន ខុស​នៅ​ត្រង់​ថា លោក​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​ព្រះ​សីហ​នុ បែរជា​អ្នក​ធ្វើ​អត្ថាធិប្បាយ (​ស្ត្រី​) និយាយ​ថា នៅ​ខេត្តកំពង់ស្ពឺ ។ ចំណែកឯ​រូបភាព​វិញ គេ​កំពុង​ទះដៃ​សើច បែរជា​ដាក់​រូប​ចំហ​រមាត់ និង​មុខ​ក្រមូវ​ទៅ​វិញ ។ បើ​តាម​លោក​ប្រមុខ​រាជរដ្ឋាភិបាល បើ​ទោះបីជា​ទូរទស្សន៍​ជាតិ​បាន​ផ្លាស់​ប្តូរ​មេដឹកនាំ​យ៉ាងណា​ក៍ដោយ ក៍​នៅ​តែ​មិន​ទៅ​មុខ នៅ​តែ​ដដែល អីចឹង​បានជា​មិន​ដំឡើង​ប្រាក់ខែ​អោយ ។ ការ​លើក​ឡើង​របស់​លោក ហ៊ុន...

ហ៊ុន សែន រិះគន់លោកទូតអាមេរិកថាអត់ចេះធ្វើការនិងភូតកុហក

ថ្លែ​ទៅ​កាន់​កម្មករ​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រិះគន់​ចំ​ៗ​សំដៅ​លោក វិ​លាម ហៃ​ត៍​(William A. Heidt ) ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ដោយ​ថា លោក វិ​លាម ហៃ​ត៍​(William A. Heidt ) មិន​ចេះ​ធ្វើ​ការងារ​ផ្នែក​រដ្ឋបាល ទាក់ទង​និង​ការ​ប្រកាស​កាត់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​។ បុរស​ខ្លាំង ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ណោ​ត​(Note)​ទូត​ធម្មតា​គេ​សរសេរ​ទៅ​ក្រសួងការបរទេស ទូត​នេះ​(​អា​មេ​រិ​ក​) ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ គ្រាន់តែ​ទម្លាប់​ទូត​ក៏​ខុស​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​វា​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ទៅ​ទៀត​។ បើ​ថា​មិន​ចេះ​កិច្ច​ការទូត​ទេ...

មានការសង្ស័យអំពី គន់ គីម ផ្ទេរសិទ្ឋិគ្រប់គ្រងទ័ពឲ្យទៅ ហ៊ុន ម៉ាណែត

អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ផ្ទេរ​សិ​ទ្ឋិ​ដឹកនាំ បញ្ជាកា​រសនា​ចម្រុះ​ទៅ​ឲ្យ​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ។ នេះ​បើ​យោង​តាម​លិខិត​របស់​លោក គន់ គី​ម ផ្ញើ​ជូន​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ ដើម្បី​សម្រេច​កិច្ចការ​ផ្ទេរ​ការងារ​ខាងលើ​នេះ ។ ក្រោយ​ការ​បែកធ្លាយ​លិខិត​ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​របស់​លោក​ផ្កាយ​៤ គន់ គី​ម នោះ​រួច​មក...

ហ៊ុន សែនថាលោកនឹងបន្តកាន់តំណែងបើមេបក្សប្រឆំាងមិនទាន់ទៅណា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា «​ដរាបណា​មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ទាន់​ទៅ​ណា សម្តេច​នឹង​មិន​ឈប់​ដឹកនាំ​ប្រទេស​នោះ​ឡើយ ព្រោះ​មាន​តែ​សម្តេច​ទើប​អាច​ទប់​ស្ថានការណ៍ ប្រទេស​ពី​ការ​បង្ក​អ​ស្ថេ​រ​ភាព​ដែល​បង្ក​ឡើង ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​។​»​។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ហៅ​កាត់​ថា ស​.​គ​.​យ​.​ត ឬ TYDA នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​សុក្រ ០១​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន បាន​ថ្លែង​បែប​ចោទសួរ​លោក...

សមាជិក​សភា​អូស្ត្រាលី​មិន​អត់​ឱន​សម្ដី​ ហ៊ុន សែន

សមាជិក​សភា​អូស្ត្រាលី ម្នាក់​ទៀត​ព្រមាន​ថា លោក​មិន​អត់ឱន​ឲ្យ​លោក ហ៊ុន សែន និង​មិន​ស្វាគមន៍​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ខែមីនា នេះ​ទេ​។ លោក​អះអាង​ថា តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​នៅ​ក្នុង​រដ្ឋសភា​អូស្ត្រាលី នឹង​ក្រោក​តវ៉ា​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​លោក ហ៊ុន សែន​។ សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្សប្រឆាំង​មួយ​រូប​ទៀត និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ស្រមោល​ទទួល​បន្ទុក​ផ្នែក​រតនាគារ បញ្ជាក់​ជំហរ​របស់​លោក និង​តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​ថា ពួក​គាត់​មិន​អាច​ទទួលយក​បាន​នូវ​សម្ដី​ដ៏​ហិង្សា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ដាច់ខាត​។ លោក គ្រី​ស បា​វ៉ិ​ន (Chris...

ហ៊ុន សែនថាស្រុកខ្មែរឥឡូវសម្បូរអ្នកមាន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​«​ប្រទេស​យើង​ឥឡូវនេះ មានការ​កើនឡើង​នូវ​ចំនួន​អ្នកមាន ប៉ុន្តែ បក្ស​ប្រឆាំង​គេ​ថាបើ​គេ​ឈ្នះ​នឹង រឹបអូស​ពី​អ្នកមាន​ឲ្យ​អ្នកក្រ​» ។ លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​កាត់​ឫស្ស​សីមា​ព្រះ​វិហារ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត «​ជ័យ​មង្គល​» ហៅ​វត្ត​ជ្រៃ ស្ថិត​នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​ចំណាយ​ថវិកា​សាងសង់​ជិត ៤​លាន​ដុល្លារ​អា​មេ​រិ​ក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ពេញ​បូរ​មី ខែ​ផល្គុន ឆ្នាំរកា នព្វស័ក...

សម រង្ស៊ី មិន​​ភ្ញាក់​ផ្អើល​នឹង​ដីកា​រឹប​អូស​ទ្រព្យសម្បត្តិ​

លោក សម រ​ង្ស៊ី ថ្លែង​ថា លោក​មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​របប​ក្រុងភ្នំពេញ រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​នោះ​។ លោក​ចាត់​ទុក​ការ​សម្រេច​បែប​នេះ គឺជា​ផ្នែក​មួយ​នៃ​សំណុំរឿង​នយោបាយ​ដែល​របប​លោក ហ៊ុន សែន បាន​សាង​ឡើង​ដើម្បី​ធ្វើទុក្ខបុកម្នេញ​រូប​លោក ដែល​លោក​បាន​ចេញ​មុខ​ខ្លាំង​ជាងគេ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់​ការ និង​ពុក​រលួយ​ដូច​សព្វ​ថ្ងៃនេះ​។ លោក សម រ​ង្ស៊ី នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​មិន​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ដីកា​រក្សា​ការពារ​រឹបអូស​ទ្រព្យសម្បត្តិ​រួប​លោក​នោះ ដោយ​លោក​អះអាង​ថា លោក​មិនមែន​ជា​មនុស្ស​សម្ភារៈ​និយម​ទេ ដូច​ជា​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្ដិ​នោះ មិនមែន​ជា​អ្វី​ដែល​លោក​ស្វែងរក​ក្នុង​ការ​តស៊ូ​របស់​លោក​អស់​រយៈពេល ២៥​ឆ្នាំ​កន្លង​មកនេះ​ទេ​។ នៅ​ក្នុង​សារ​ដែល​លោក សម រ​ង្ស៊ី ផ្ញើ​ជូន​មក​អាស៊ី​សេរី...

បន្ទាប់ពីអូស្រ្តាលីនិងកាណាដា ការដុតទីងមោងរូប ហ៊ុន សែន នឹងបន្តធ្វើនៅអាមេរិក

ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក អះអាង​ថា ពួក​គេ​នឹង​ធ្វើ​ចលនា​មហាជន​មួយ​ដើម្បី​ឲ្យ​មានការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​តាម​បណ្តា​រដ្ឋ​នានា ក្នុង​សហរដ្ឋអាមេរិក​។ ពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​កាំ​ង ទាំងនោះ​អះអាង​ថា ពួក​គាត់​គ្មាន​ការ​ភ័យ​ក្នុង​ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នោះ​ឡើយ ទោះ​មានការ​គំរាម​របស់​មន្ត្រី​សមត្ថកិច្ច​កម្ពុជា ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ពួក​គេ​បាន​ដុត​ទីងមោង​រូប​របស់​លោក ហ៊ុន សែន រួច​មក​ហើយ​ក៏​ដោយ​។ ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ហ្វី​យ៉ា (Philadelphia) នៃ​រដ្ឋ​ភែ​ន​ស៊ី​ល​វែ​ន​ញ៉ា (Pennsylvania) សហរដ្ឋ​អាមេរិក អះអាង​ថា ពួក​គេ​នឹង​នាំ​គ្នា​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន...

តុលាការសម្រេចរឹបអូសដីនិងស្នាក់ការបក្ស ជាកម្មសិទ្ឋិរបស់ សម រង្ស៊ី

ដី​និង​អគារ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​ជាក​ម្មសិ​ទ្ឋិ​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​រឹបអូស​ហើយ តាម​អំណាច​សាលក្រម​លេខ​៦៨ (​គ​) ជ​.​រ​. ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ។ លោក សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​កំពូល​សាលដីកា សម្រេច​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់ សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ដែល​ជាដើម​បណ្តឹង ចំនួន...

ហ៊ុន ម៉ានី ឡើងស័ក្តិ៥ ជាមេបញ្ជាការម្នាក់ការពារឪពុក

កូន​ប្រុស​ពៅ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​កំពង់​ស្ពឺ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ នៅ​ក្នុង​ជួរ​កងទ័ព​ ពីឋានៈ​ជា​វរសេនីយ៍ទោ ទៅ​ជា​វរសេនីយ៍​ឯក នៅ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ ២៦ ​​រូប​​ផ្សេង​ទៀត​។ នេះ​បើ​តាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​កាល​ពីថ្ងៃទី ១៩ ខែធ្នូ ហើយ​ដែល​ទើប​​តែ​ត្រូវ​បាន​ចេញ​ផ្សាយ​ ក្នុង​សៀវភៅ​ព្រះ​រាជ​កិច្ច នៅ​ត្រី​មាស​ទី​ ១ ឆ្នាំ...

រដ្ឋាភិបាលគ្រោងដំឡើងប្រាក់សម្រាប់បរទេសចូលសញ្ជាតិខ្មែរ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​សិក្សាការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សញ្ជាតិ​បាន​និង​កំពុង​ដំណើរ​ការងារ​របស់​ខ្លួន​ហើយ ដើម្បី​កែប្រែ​ចំណុច​ខ្លះ ជា​ពិសេស​រយៈពេល​នៃ​ការ​ស្នាក់​នៅ និង​ចំនួន​ថវិកា (​ចំពោះ​ជនបរទេស​ដែល​ត្រូវ​ទទួល​បាន​សញ្ជាតិ​) ។ បើ​តាម​លោក​ផ្កាយ​៤ ខៀវ សុភ័គ ដែល​ត្រូវ​បាន​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​ប្រសាសន៍​លោក​បញ្ជាក់​ថា​«​ច្បាប់​សញ្ជាតិ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​តាំង​ពេល​នោះ​មក​តម្លៃ​សម្រាប់​ជនបរទេស​ដែល​ត្រូវ​បង់ (​សម្រាប់​ចូលសញ្ជាតិ​) មាន​ចំនួន​តែ ១ ២៥០ ០០០ ០០០ រៀល​តែ​ប៉ុណ្ណោះ ប្រហែលជា ៣០០ ០០០ ដុល្លារ​សហរដ្ឋអាមេរិក...

ក្រុមប្រឹក្សាអឺរ៉ុបថាគ្មានជម្រើសអ្វីក្រៅពីបញ្ឈប់ការអនុគ្រោះពន្ឋ

អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស បាន​សម្រេច​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​នៅ ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) ថ្ងៃទី​២៦ ខែ​កុម្ភៈ នេះ ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ត្រូវតែ​ចាត់​វិធានការ​ទណ្ឌកម្ម​ជាក់លាក់​មួយ​ចំនួន ដើម្បី​ស្តារ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​បច្ចុប្បន្ន ឲ្យ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ។ សេចក្ដី​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​កម្រាស់ ៤ទំព័រ ផ្ញើ​ទៅ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទាំងអស់ នៅ​ថ្ងៃ​ចន្ទ ទី​២៦ កុម្ភៈ នេះ ថា សហភាព​អឺរ៉ុប...

សប្តាហ៍នេះ EU អាចនឹងចេញវិធានការបន្ថែមប្រឆំាងរដ្ឋាភិបាលខ្មែរ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​មក​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​លុប​ចោលការ​អនុគ្រោះ​លើ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ជុំវិញ​អ្វី​ដែល​សហភាព​អឺរ៉ុប​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​មុន​។ សហភាព​អឺរ៉ុប បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ថា​រ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​នោះ ឲ្យ​វិល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​ខាង​មុខ​ឡើង​វិញ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​នោះ​ឡើយ​។ ខណៈ​ដែល​កម្ពុជា​នៅ​តែ​មិន​ផ្លាស់​ប្ដូរ​ជំហរ​ងាក​ទៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក ២៨​ប្រទេស គ្រោង​នឹង​ជជែក​ជា​ថ្មី​ម្ដងទៀត​អំពី​បញ្ហា​កម្ពុជា និង​ភូមា នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប្រ៊ុ​ច​ស៊ែ​ល...

ដុតទីងមោងរូប ហ៊ុន សែន រាលដាលពីអូស្រ្តាលីដល់កាណាដា

ពលរដ្ឋ​ខ្មែរ​កា​ណា​ដា​ប្រមាណ ១០០​នាក់ មក​ពី​តាម​តំបន់​នានា​ក្នុង​ប្រទេស​កា​ណា​ដា រួម​មាន រដ្ឋធានី​អូ​តា​វ៉ា (Ottawa) ក្រុង​ម៉ុង​រ៉េ​អាល់ (Montreal) និង​ខេត្ត​កេ​ប៉ិច (Quebec) កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ បាន​មក​ជួបជុំ​គ្នា​នៅ​វត្ត​ចម្ការ​រតនា​រាម ក្នុង​ក្រុង​ឡា​វ៉ាល់ (Laval) ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ម៉ុង​រ៉េ​អាល់ ដើម្បី​រៀបចំ​ពិធី​ដុត​រូប​ទីងមោង លោក ហ៊ុន សែន​។ ក្រុម​អ្នកចូលរួម​បាន​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត និង​ក្ដី​ខឹងសម្បារ​របស់​ពួក​គេ​ទៅ​នឹង​សារ​គំរាម​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ...

ភរិយា កែម ឡី ជំទាស់នឹងការយកឈ្មោះប្តីដាក់ឈ្មោះបក្ស

លោកស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត កែម ឡី ដែល​ទើប​ទទួល​បាន​សិ​ទ្ឋិ​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រតិកម្ម​ចំពោះ​ប្អូនថ្លៃ​លោកស្រី គឺ​លោក កែម រិ​ទ្ឋិ​សិត ដែល​គ្រោង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដោយ​យកឈ្មោះ​ប្តី​លោកស្រី​ដាក់​ជា​ឈ្មោះ​គណបក្ស ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក កែម រិ​ទ្ឋិ​សិត ប្អូនប្រុស​សព​លោក​បណ្ឌិត កែម ឡី បាន​ប្រកាស​ជា​សាធារណៈ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា​«​គណបក្ស កែម ឡី​» ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក កែម រិ​ទ្ឋិ​សិត​ដដែល​បាន​បញ្ជាក់​ថា...

បោះឆ្នោតព្រឹកនេះស្ងប់ស្ងាត់ ខណៈCNRP បន្តច្រានចោល

ស្ថានភាព​ជា​ទូទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹ​ទ្ឋ​សភា​សម្រាប់​អាណត្តិ​ទី​៤ មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ចាប់អារម្មណ៍ និង​ខ្លះ​ក៍​មិនដឹង​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​បោះ​ឆ្នោត​ស្អី​គេ​ផង ស្រប​ពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជា​អ​សកល​នា​ថ្ងៃនេះ ។ បើ​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ពន្យល់​ពី​មូលហេតុ​ដែល​គណបក្សប្រឆាំង​នេះ​មិន​ទទួលស្គាល់​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹ​ទ្ឋ​សភា​ដូច​តទៅ​៖ ០១-​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) កើតឡើង​ដោយ​មិន​ស្របច្បាប់ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ០២-​អង្គ​បោះ​ឆ្នោត​ដែល​ជា​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន​៥០៦២​រូប ពុំ​មែន​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ ។ ០៣-​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​កន្លះ​ប្រទេស​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា និង​នៅ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក...

សមាជិក​សភា​អាស៊ាន​ថា​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នឹង​គ្មាន​ភាព​ស្រប​ច្បាប់

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) នៅ​ថ្ងៃ​សុក្រ ទី​២៣ កុម្ភៈ បាន​អះអាង​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា​ដែល​ធ្វើ​នៅ​ថ្ងៃនេះ នឹង​មិន​អាច​ចាត់​ទុក​ថា​មាន​ភាព​ស្របច្បាប់​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​បាន​នោះ​ឡើយ ។ អង្គការ​នេះ​សង្កត់ធ្ងន់​ៗ​ថា នេះ​គឺ​ដោយសារ​តែ​ការ​រម្លាយ​គណបក្សប្រឆាំង​ធំ​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​រួម​ក្នុង​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស លោក ឆា​លស៍ សាន​ទី​អេ​ហ្គោ (Charles Santiago) បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​និង​ត្រូវ​បាន RFA ស្រង់​ចុះ​ផ្សាយ​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ គឺជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ថា...

ខ្មែរដែលមិនគំាទ្រ ហ៊ុន សែន ផ្តើមដុតរូបលោក ទោះជា ហ៊ុន សែន គំរាមតាមវ៉ៃដល់ផ្ទះ

ដូច​តាម​ការ​គ្រោងទុក​និង​ប្រកាន់​ជំហរ​របស់​សហព័ន្ធ​ខ្មែរ​-​អូស្ត្រាលី​សាជីវកម្ម បាន​ចាប់ផ្តើម​ដុត​ទីងមោង​រូប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បើ​ទោះបីជា​បុរស​ខ្លាំង ហ៊ុន សែន បាន​គំរាម​តាម​វ៉ៃ​ដល់​ផ្ទះ​នោះ​ក្តី ។ ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន និង ការ​ច្រៀង​ចម្រៀង​ដែល​បង្ហាញ​ពី​ការ​ស្រឡាញ់​ជាតិខ្មែរ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ខាងលើ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ភរិយា​និង​កូន​ៗ​របស់​សព​លោក​បណ្ឌិត កែម ឡី ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ។ មួយ​ថ្ងៃមុន​ដុត​ទីងមោង​រូប​លោក​ប្រមុខ​រាជរដ្ឋាភិបាល ពោល​គែ​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ចៅហ្វាយ​ក្រុង​ដែន​ឌឺ​ណុ​ង (Dandenong)...

ថ្ងៃនេះ បោះឆ្នោតព្រឹទ្ឋសភា ខណៈបក្សប្រឆំាងស្នើឲ្យ UN បដិសេធ

ការ​បោះ​ឆ្នោត​អ​សកល​ជ្រើសរើស​សមាជិក​ព្រឹ​ទ្ឋ​សភា​សម្រាប់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ (UN) និង​សហគមន៍​អន្តរជាតិ ទាត់​ចោលការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ស្រប​ពេល​ដែល​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​តែង​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍ ។ សេចក្ដីថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែកុម្ភៈ នេះ ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ កុំ​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដោយសារ​តែ​ការ​បោះ​ឆ្នោត​នេះ រំលោភ​រដ្ឋធម្មនុញ្ញ គ្មាន​គណបក្សប្រឆាំង​។ គណបក្សប្រឆាំង​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​បង្កើត​កិច្ច​ខំប្រឹង​ប្រែង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ផង​ដែរ​។ មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវា​ង្ស ឲ្យ​អាស៊ី​សេរី​ដឹង​ថា...

អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ លោក ឃុន ឈី ទទួលមរណភាព

ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ ដឹក​ជញ្ជូន និង​ប្រៃសណីយ៍​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ឃុន ឈី បាន​ទទួលមរណភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៨៤​ឆ្នាំ នៅ​ថ្ងៃ​សៅរ៍ ១០​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២១០១៨ ។ សព​របស់​លោក ឃុន ឈី កំពុង​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ព្រះពុទ្ធ​សាសនា នៅផ្ទះ​លេខ...

«គណបក្ស កែម ឡី»នឹងលេចជារូបរាងនៅពេលដ៍ខ្លី

ប្អូនប្រុស​បង្កើត​លោក​បណ្ឌិត កែម ឡី បាន​ប្រកាស​ថា​នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ថា «​គណបក្ស កែម ឡី​» ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក កែម រិ​ទ្ឋិ​សិត ប្អូនប្រុស​សព​លោក​បណ្ឌិត កែម ឡី ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។ បើ​តាម​លោក កែម រិ​ទ្ឋិ​សិត ការ​បង្កើត​គណបក្ស​ដែល​ដាក់​ឈ្មោះ​បងប្រុស​របស់​លោក​នេះ គឺ​ក្នុង​គោលបំណង​យក​ទស្សនទាន​ល្អ​ៗ​របស់​លោក កែម ឡី មក​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង ដើម្បី​ទប់ទល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ដែល​តែងតែ​យកឈ្មោះ​លោក​បណ្ឌិត កែម...

ហ៊ុន សែន មានឈ្មោះ​ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​បង្ក​ការ​គំរាម​កំហែង

សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ដែល​ជា​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ចំនួន ១៧​ស្ថាប័ន ក្នុង​នោះ​រួម​មាន​ទាំង​ភ្នាក់ងារ សេ.អ៊ី.អា (CIA) ផង បាន​ដាក់​លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេដឹកនាំ «បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់» អាស៊ី​អាគ្នេយ៍ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​អត្ថប្រយោជន៍​អាមេរិក នៅ​លើ​ពិភពលោក។ ​ការ​ដាក់​ឈ្មោះ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​របស់​សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង​នេះ ធ្វើ​ឡើង​ដោយ​ប្រធាន​ការិយាល័យ​ចារកិច្ច​ជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel Coats) ដែល​គ្រប់គ្រង​លើ​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ទាំង​អស់​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​របាយការណ៍​វាយ​តម្លៃ​មួយ​កម្រាស់ ២៨​ទំព័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ...

ហ៊ុន សែនថាលោកនឹងមិនកាន់តំណែងមិនលើសពីឆ្នំា២០៣០

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា លោក​នឹង​កាន់​អំណាច​មិន​តិច​ជាង​១០​ឆ្នាំ​ទៀត តែ​ក៍​មិន​ឲ្យ​លើស​ពី​ឆ្នាំ​២០៣០​នោះ​ដែរ ។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជា​កម្មករ​កម្មការិនី​រោងចក្រ​នៅ​តំបន់​ទឹកថ្លា ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ បើ​តាម RFA លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ដំបូង​ជា​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​១៩៨៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង និង​លើក​បន្តុប​ពី​សំណាក់​ប្រទេស​វៀតណាម...

អាល្លឺម៉ង់សម្រេចផ្អាកផ្តល់ទិដ្ឋការដល់មន្ត្រីជាន់ខ្ពស់ខ្មែរ

នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិរបស់​ប្រទេសកម្ពុជាកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០១៨  ​។ សេចក្តី​ថ្លែង​ការ​ណ៍​ដដែលបាន​ឲ្យ​ដឹង​ថា ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូន ព័ត៌មាន​ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្តី​ពី​ការ​ផ្អាក​ផ្តល់​ទិដ្ឋាការ​តាម​លក្ខខណ្ឌ​ពិសេស​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។ ជាមួយ​គ្នា​នេះ ស្ថានទូត​បាន​បញ្ជាក់​ថា ការ​ផ្អាក​បែប​នេះ មិន​មានលក្ខណៈ​ដូច​ការ​ដាក់​កម្រិត​ទិដ្ឋាការ​ទូទៅ​នោះ​ទេ​។ ជាមួយនឹង​ការ​គោរព​ចំពោះ​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​អំពី​បញ្ហា​នេះ ក្រសួងការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ មានការ​សោកស្តាយ​ដោយ​ការ​ប្រកាន់​យក​វិធាន​ការណ៍​បែប​នេះ មិន​បាន​ពិចារណា​​ពី​តថភាព​នយោបាយ និង​ជា​ការ​មើល​ស្រាល​ទាំងស្រុង​ដល់​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​កម្ពុជា​។ ក្រសួងការបរទេស...

USIC ថា​លោក​​ ហ៊ុន សែន នឹង​ដាក់​សម្ពាធ​ដើម្បី​បន្ត​កាន់​អំណាច

របាយការណ៍​មួយ​របស់​សហគមន៍​ស៊ើបអង្កេត សហរដ្ឋអាមេរិក (The US Intelligent Community) ស្តីពី​ការ​គំរាម​កំហែង​នៅ​ទូទាំង​ពិភពលោក​បាន​សរសេរ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​លោក​អាច​គ្រប់គ្រង​អំណាច​តទៅ​ទៀត​បាន​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ ២០១៨​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​។ របាយការណ៍​ដែល​មាន​ចំនួន ២៨ ទំព័រ​ចេញ​ដោយ The US Intelligent Community កាលពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​សរសេរ​ថា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នឹង​ងាយ​បាក់បែក​នៅ​ឆ្នាំ​ ២០១៨...

ហេតុអ្វីរាជរដ្ឋាភិបាលបង្កើតច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ?

ខាងលើ​នេះ​ជា​ការ​ចោទសួរ​និង​ឆ្លើយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ។ បើ​តាម​លោក សម រ​ង្ស៊ី «​មូលហេតុ​ដោយសារ​តែ​របប ហ៊ុន សែន ត្រូវការ​ស្វែងរក​ភាព​ស្របច្បាប់​មួយ (legitimacy) ដែល​ងាយស្រួល​យក​មក​បង្ហាញ​ជាងគេ គឺ​ការ​អះអាង​ថា ខ្លួន​ជា​អ្នក​ការពារ​ព្រះមហាក្សត្រ ដែល​មិន​ហ៊ាន​មាន​ព្រះ​បន្ទូល​អ្វី​ឡើយ​។ តាម​ការ​ពិត ភាព​ស្របច្បាប់ ដែល​មាន​តម្លៃពិត​ប្រាកដ​តែ​មួយ​គត់ គឺ​ភាព​ស្របច្បាប់​ដែល​បាន​មក​ពី​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ កំពុង​តែ​ត្រូវ​បាត់បង់ ដោយសារ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ការ​កម្ចាត់​គណបក្សប្រឆាំង​និង​សង្គម​ស៊ី​វិល និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ដែល​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​លេងសើច នៅ​ឆ្នាំ...

ហ៊ុន សែន គំរាម​ចាត់​ការ​ត្រកូល “ហ៊ុន”

មេដឹកនាំ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ត្រកូល "ហ៊ុន" ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ល្មើស​ច្បាប់។ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ហិង្សា​របស់​កូន​លោក​បង្កើត គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រព្រឹត្ត​ទៅ​លើ​តារា​ល្បីៗ​មួយ​ចំនួន​នោះ។ ក្រោយ​ព័ត៌មាន​រួម​ភេទ​ដោយ​ហិង្សា និង​ការ​មិន​ទទួល​ខុស​ត្រូវ​ក្រោយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ដោយសារ​ស្នាដៃ​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ត្រូវ​ផ្សព្វផ្សាយ​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​មក​នោះ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មិន​អត់​អោន​ឲ្យ​ត្រកូល "ហ៊ុន" ណា​ដែល​ហ៊ាន​បំពាន​ច្បាប់​នោះ​ទេ។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជាង...

ហ៊ុន សែន តែងតំាង ហ៊ុន ជា ជា​អគ្គាធិការរង​

តាម​សំណើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ជា អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុ​ត្តិ​ធ៌​ម ទៅ​ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​លេខ​១៤៩៤​អន​ក្រ​.​ត​ត ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ។ បើ​តាម DTN7 ការ​តែងតាំង​លោក ហ៊ុន ជា កូនប្រុស​លោក ហ៊ុន...

ស ខេង ថាជិត២០ឆ្នំាមកនេះ រាជរដ្ឋាភិបាលទម្លាក់លុយជាង២០០០លានដុល្លារទៅថ្នាក់ក្រោមជាតិ

ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) លោក ស ខេ​ង បាន​ថ្លែង​ថា ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍ តា​យ​រយៈ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ថវិកា​ជាង​២០០០​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ចាត់ចែង​ប្រើប្រាស់​សម្រាប់​ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​។ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២១០១៨​នេះ ក្នុង​សន្និសីទ​ជាតិ ស្ដី​ពី​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ «​មេរៀន​បទ​ពិសោធន៍ បញ្ហា​ប្រឈម និង​ចក្ខុវិស័យ​នៅ​អនាគត​»...

មុននេះបន្តិច ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅពិនិត្យព្រះរាជសុខភាពនៅចិន

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ងសាធារណរដ្ឋប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ទំាងទ្វេ។ យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចម៉ែ ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៨​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ គេ​សង្កេត​ឃើញ​មាន​ព្រះរាជ​វត្តមាន​និង​វត្តមាន លោក...

ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាន់ជំហរដុត​ទីងមោង​រូប​ ហ៊ុន សែន ទោះ​បី​មាន​ការ​គំរាម

ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ប្រកាស​ថា ពួកគាត់​នឹង​កាន់​តែ​នាំ​គ្នា​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន និង​ដុត​រូប​ទីងមោង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក​នាយករដ្ឋមន្ត្រី​មក​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី នា​ពាក់​កណ្ដាល​ខែ​មីនា ខាង​មុខ។ ​ការ​ប្រកាស​បែប​នេះ ជា​ការ​ឆ្លើយ​តប​ភ្លាមៗ ទៅ​លោក ហ៊ុន សែន ដែល​ប្រកាស​ព្រមាន​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នៅ​ក្នុង​ពិធី​ជួបជុំ​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា លោក​នឹង​តាម​វាយ​ដល់​ផ្ទះ​ចំពោះ​អ្នក​ណា​ហើយ​ធ្វើ​រូប​លោក​ជា​ទីងមោង​ហើយ​ដុត​ចោល​នោះ។ ​តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ថ្លែង​ចំអក​ទៅ​លោក...

វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​គន្ធរ​បុប្ផា​ម្នាក់ និយាយ​មួលបង្កាច់កូនស្រី​លោកនាយក​រដ្ឋមន្ត្រី

ភ្នំពេញ ៖ ថ្លែងក្នុង​​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​វត្ត​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​២១ កុម្ភៈ ២០១៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​មន្ទី​ពេទ្យ​គន្ធរ​បុប្ផា ទាក់ទង​នឹង​ការ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ថា កូនស្រី​របស់​លោក គឺ​លោកស្រី ហ៊ុន ម៉ា​ណា នឹង​ទៅ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធរ​បុប្ផា នា​ពេល​ខាង​មុខ ។ លោកនាយក​រដ្ឋមន្ត្រីនៃកម្ពុជា ព្រមាន​ចំ​ៗ វេជ្ជបណ្ឌិត​វះកាត់​ខួរក្បាល​ម្នាក់ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​បាន​និយាយ​តាម​ទូរស័ព្ទ​ថា «បន្តិចទៀត​លោកស្រី ហ៊ុន ម៉ា​ណា...

អ្នក​រិះគន់​ ហ៊ុន សែន ​រង​ការ​គំរាម​ចាប់​ និង​សម្លាប់

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​បង្ហោះ​វី​ដេ​អូ​មួយ​ដោយ​គំរាម​ចាប់ខ្លួន និង​បាញ់​សម្លាប់​ពលករ​ម្នាក់​ដែល​គាំទ្រ​គណបក្សប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង ដោយសារ​តែ​ការ​បង្ហោះ​វី​ដេ​អូ​ប្រមាថ និង​ចង់​ប្រកួត​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នោះ​មានឈ្មោះ កង ប៊ុ​ន​ទូ បាន​បង្ហោះ​វី​ដេ​អូ​មួយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​រប​ស់បុរសជន​ជាតិខ្មែរ​ម្នាក់​ឈ្មោះ សុត ស៊ី​ឡា​ត ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​បាន​ចោទសួរ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្មី​ៗ​នេះ​ដែល​ថា​លោក​នឹង​បាញ់​គ្រាប់​បេ​ទៅ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី ប្រសិនបើ​គាត់​ចូល​មក​ក្នុង​តំបន់​អាស៊ី​។ យោង​តាម​ព័ត៌មាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ លោក ប៊ុ​ន​ទូ ដែល​មាន​ទំព័រ​គណនី​ឈ្មោះ វិទូ យុវជន​ដើម្បី​មនុស្សធម៌ ហើយ​រូបថត​ភាគច្រើន​បាន​បង្ហាញ​ថា គាត់​បាន​ផ្តល់​ចំណីអាហារ​ដល់​ពលរដ្ឋ​ក្រីក្រ ខណៈ​រូប​ខ្លះ​ទៀត​ក៏​បាន​បង្ហាញ​ពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ផង​ដែរ​។ លោក ប៊ុ​ន​ទូ...

អាណាន់ដាយ៉ាត ថាសម រង្ស៊ី សូម្បីតែបង្គន់ក៍គ្មានសមត្ថភាពសង់ផង

ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក អាណា​ន់ ដា​យ៉ា​ត បាន​លើក​ឡើង​ថា «​សម រ​ង្ស៊ី ឯង​នេះ​គ្មាន​ស្នាដៃ​កសាង​ប្រទេស​ជាតិ​ទេ កុំ​ថា​ឡើយ​កសាង​ប្រជាធិបតេយ្យ សូ​ម្បី​តែ​បង្គន់​អនាម័យ ក៏​សម រង្សី គ្មាន សម្ថ​ភាព​កសាង​ផង​ដែរ​។​» មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​អតីត​នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ បច្ចុប្បន្ន​កំពុង​ជ្រក​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ថា​«​សម រ​ង្ស៊ី អើយ​ឈប់​ល្ងីល្ងើ​ទៅ ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​រីក​ចំរើន...

គ្រូបង្រៀន១១នាក់ដែលគាំទ្របក្សប្រឆាំង ត្រូវក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុ​ង ឈុ​ន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា តាម​របាយការណ៍​ដែល​សមាគម ទទួល​បាន គឺ​មាន​គ្រូបង្រៀន​ដែល​ជា​អតីតមន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១០​នាក់ និង​រូប​គាត់​ម្នាក់​ត្រូវ​បាន​ក្រសួង អប់រំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​។ លោក​ឲ្យ​ដឹង​ថា ក្រុម​គ្រូបង្រៀន​ដែល​ក្រសួង​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​នោះ នៅ​ខេត្តសៀមរាប​៤​នាក់ ខេត្ត​ព្រះ​សីហ​នុ​២​នាក់ កំពត​១​នាក់ កំពង់ស្ពឺ​១​នាក់ បាត់ដំបង​១​នាក់ និង​ភ្នំពេញ​១​នាក់​ដែរ​។ ជា​អតីត​បុគ្គលិក​អប់រំ​ដែល​ក្រសួង​ទើប​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ ក្រោម​ហេតុផល​ថា អវត្តមាន​ពី​ការងារ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត លោក រ៉ុ​ង ឈុ​ន មាន​ប្រសាសន៍​ថា...

មូរ សុខហួរ ទាមទារ​ឲ្យ​ ហ៊ុន ម៉ានី បំភ្លឺ​ករណី​បែក​ធ្លាយ​

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​កូន​អ្នក​មាន​អំណាច​ម្នាក់ ឆ្លើយ​បំភ្លឺ​ករណី​រឿង​អាស្រូវ​ស្នេហា​ហិង្សា​ទៅ​លើ​តារាភាពយន្ត ពិធីការនី និង​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល​ព័ត៌មាន​នេះ។ ​អតីតតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រឆាំង និង​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​បកស្រាយ​អោយ​បាន​ច្បាស់​អំពី​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​បែប​ហិង្សា​និយម​ទៅ​លើ​ស្ត្រី​ខ្មែរ​មួយ​ចំនួន។ អ្នកស្រី មូរ សុខហួរ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​ស្រី្ត​ខ្មែរ​ដែល​មាន​ឈ្មោះ និង​មាន​រូប​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដែល​កំពុង​ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ។ ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក...

ស្ថានភាពសុខភាព កឹម សុខា មានបញ្ហាត្រូវវះកាត់

លោក​ ម៉េង ​សុភា​រី​ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ជា​ច្រើន​នាក់​ដែល​ការ​ពារ​ក្ដី​ឲ្យ​ លោក ​កឹម​ ​សុខា​ អតី​ត​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ នៅ​ថ្ងៃ​នេះ​​បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​រួច​រាល់​ហើយ​ ដើម្បី​ស្នើ​សុំ​ឲ្យ​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អា​សន្ន​នឹង​អាច​មាន​ឱ​កាស​ទៅ​ព្យា​បាល​ជំងឺ​នៅ​ប្រ​ទេស​សង្ហា​បុរី។​ លោក​ សុភា​រី​ ថ្លែង​ថា៖«យើង​បាន​ដាក់​លិខិត​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដោយ​​​យើង​យល់​ឃើញ​ថា​ការ​ឃុំ​ខ្លួន​របស់​គាត់​គឺ​ជា​ការ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​…​​ហើយ​ពេល​នេះ​គាត់​មាន​ជំ​ងឺ​បញ្ហា​សុខ​ភាព​ តុលាការ​គួរ​តែ​ធ្វើ​ការ​ពិចារ​ណា​ឲ្យ​គាត់​ទៅ​ព្យា​បាល​សុខ​ភាព​របស់​គាត់​ពី​ព្រោះ​ប្រសិន​បើ​សុខ​ភាព​របស់​គាត់​មាន​បញ្ហា​ដុន​ដាប​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលា​កា​រ​។​គាត់ធា​នា​រថា​គាត់​នឹង​មិន​គេច​វេស​និង​រត់​គេច​នោះ​ហើយ​គាត់​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅរ​បស់​តុលា​ការ​»។ លោក មេធាវី​ ថ្លែង​ថា​ ដោយ​សារ​តែ ​អា​កា​រៈ​ឆ្អឹង​​កៀប​សរ​សៃ​របស់​ លោក កឹម​ សុខា​ ​ត្រូវ​ការ​​ការ​វៈ​កាត់​ក៍​ដូច​ជា​ឆាប​ឆ្អឹង​ចេញ ​នេះ​បើ​តាម​លោក​គ្រូ​ពេទ្យ​នៅ​ប្រ​ទេស​សិង្ហ​បុរី​បាន​ផ្តល់​ជា​យោ​បល់​ឲ្យ​​ធ្វើ​ការ​វះ​កាត់​និង​ឆាប​ឆ្អឹង​ តែ​កាល​ពី​មុន​ដោយ​សារ​កាល​នោះ​អា​កា​រៈ​នៃ​ជំងឺ​មិន​ទាន់​ធ្វើ​ទុក​ ហើយ​ដោយ​ពេល​នេះ​​ចាប់​ផ្តើម​ធ្វើ​ទុក​ដូ​ច្នេះ​គ្រូពេទ្យ​​មាន​ការ​ព្រួយ​​បារ​ម្ភ​ខ្លាច​មាន​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​លោក​ កឹម សុខា​។​ ​លោក...

អាឡឺម៉ង់ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះដល់ ហ៊ុន សែននិងគ្រួសារ

រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ បាន​ចាត់វិធានការ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ ដូច​ការ​ចង្អុលបង្ហាញ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់​ទៅ​នឹង​សំណួរ​របស់​សភា ក្នុង​នោះ​ក៏​មានការ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ផង​ដែរ​។ ចម្លើយ​ដែល​ផ្ញើ​ទៅ​រដ្ឋសភា​អា​ល្លឺ​ម៉​ង់​កាលពី​ថ្ងៃ​ពុធ​ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ និង​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី ១៦ ខែកុម្ភៈ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល «​រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​របស់​លោក​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា​។ សំណួរ​របស់​រដ្ឋសភា​អា​ល្លឺ​ម៉​ង់​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក Frithjof Sch-midt ដែល​តំណាង​ឲ្យ​អ្នកនយោបាយ ១៣ រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​បៃតង និង​ជា​ការ​ឆ្លើយ​តប​របស់​អា​ល្លឺ​ម៉​ង់​ចំពោះ...

សម រង្ស៊ី ថាហ៊ុន សែន និងយួនសប្បាយចិត្តបើលោកឈប់ធ្វើនយោបាយ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងបញ្ជាក់ថា «​ដរាបណា​ខ្ញុំ​នៅ​មានជីវិត ដរាបណា​ខ្ញុំ​នៅ​មាន​សេរីភាព ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើង​វិញ ដំណើរការ​ទៅ​មុខ អត់​គាំង​ដាច់ខាត​។ ហ៊ុន សែន មិនដឹង​សប្បាយចិត្ត​យ៉ាងណា យួន​មិនដឹង​សប្បាយចិត្ត​យ៉ាងណា បើ សម រ​ង្ស៊ី ឈប់​ធ្វើ​នយោបាយ បើ សម រ​ង្ស៊ី ឱបដៃ កឹ​ម សុខា ជាប់គុក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រងា តែលតោល...

សម រង្ស៊ី អំពាវ​នាវ​ឲ្យ​សមា​ជិកCPP​ចុះ​ចូល​ជា​មួយ​ចលនា​សង្គ្រោះ​ជាតិ​

អតីត​ប្រធាន​គណបក្សប្រឆាំង និង​បច្ចុប្បន្ន ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ពួក​ឧទ្ទាម​ក្រៅច្បាប់ បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចាក​ចេញពី​បក្ស​កាន់​អំណាច​យូ​អង្វែង​មួយ​នេះ រួច​ចូលរួម​ជា​សំងាត់ ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក ដើម្បី​សង្គ្រោះ​ជាតិ​ជាមួយ​គ្នា​។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ ក្នុង​វត្ត​មួយ នាទី​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី ១៨ កុម្ភៈ ឆ្នាំ ២០១៨ លោក​សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទ្ទេស​នៅ​ក្រៅប្រទេស ក៏​បាន​បញ្ចេញ​សារ​នយោបាយ វាយប្រហារ​ត្រង់​ៗ លើ​លោកនាយក​រដ្ឋមន្ត្រី​ផង​ដែរ​។ លោក​ថ្លែង​ថា​៖«​សូម​បងប្អូន​កុំ​ភ្ជាប់​វាសនា...

យុវជនម្នាក់បបួល ហ៊ុន សែន បាញ់គ្នាមួយស្មើ

យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ តែអះអាងថាខ្លួនកំពុងរស់នៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាញ់គ្នាមួយស្មើ ។ នៅលើគណនីផេកហ្វេសប៊ុកឈ្មោះ «អាសង្ហា» យុវជនរូបនោះក៍បានលើកឡើង​ថានឹងខ្លីកំាភ្លើងពីកូរ៉េផ្លោង​ទៅប្រទេសខ្មែរ និងបាននិយាយបង្អាប់​អំពីគុណភាពកំាភ្លើង​របស់ខ្មែរ ថាជាកំាភ្លើងច្រែសចាប់នោះថែមទៀត ។ មិនទាន់មានប្រតិកម្មនៅឡើយទេពីមន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យលោក ហ៊ុន សែន ប៉ុន្តែនៅលើបណ្តាញសង្គម​ហ្វេស​ប៊ុក​គណនីមួយចំនួនបានថ្កោលទោសយុវជនដែលបបួលលោប្រមុខរាជរដ្ឋាភិបាលបាញ់គ្នាមួយស្មើនោះ និងលើកឡើងថានឹងជិះយន្តហោះទៅជួបយុវជនរូពនោះនៅកូរ៉េផងដែរ ៕

ពលរដ្ឋ​ក្រីក្រទៅ​សុំ​អាំងប៉ាវ​ពី ហ៊ុន សែន តែ…

កង​សន្តិសុខ​ខណ្ឌដូនពេញ​កាលពី​ម្សិលមិញ​បាន​ដេញ​បំបែកហ្វូង​មនុស្ស​ក្មេង​-​ចាស់​ប្រុស​-​ស្រី​ប្រមាណ ៥០ នាក់​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា ខណៈ​ដែល​ពួក​គេ​មក​ជុំ​គ្នា​នៅ​សួនច្បារ​ជិត​ភូមិ​គ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ចាំ​ទទួល​អាំង​ប៉ាវ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ពី​គ្រួសារ​លោកតា​មរយៈ​ការ​ឮ​ត​ៗ​គ្នា​។ ក្រោយ​ពី​ការ​បណ្ដេញ​ដេញ​ដោយ​ក្រុម​សន្តិសុខ​ឲ្យ​ចេញ​ឆ្ងាយ​ពី​សួនច្បារ​ជិត​ភូមិ​គ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ពួក​គេ​បាន​មក​ប្រមូលផ្តុំ​គ្នា​ក្បែរ​ភោជនីយដ្ឋាន ១ ឈ្មោះ ង៉​ន ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​គ្រឹះ​នោះ​។ ស្ត្រី​ម្នាក់​ឈ្មោះ សម ចាន់ អាយុ ៤៥ ឆ្នាំ​ដែល​អះអាង​ថា គាត់​ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ច្បារ​អំពៅ​ទី ១ ខណ្ឌ​ច្បារ​អំពៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​មក​ភូមិ​គ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​គឺ​ក្នុង​បំណង​មក​ទទួលយក​អាំង​ប៉ាវ​ពី​លោក ព្រោះ​អ្នកស្រី​ត្រូវ​បាន​មនុស្ស​ប្រុស​ម្នាក់​នៅ​ក្បែរ​ភូមិ​អ្នកស្រី​ប្រាប់​អ្នក​ភូមិ​ថា ជា​រៀង​រាល់​រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម គាត់​តែងតែ​មក​ទទួលយក​អាំង​ប៉ាវ​នៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​។ អ្នក​ស្ត្រី​បញ្ជាក់​ថា​៖...

ចលនា​សង្គ្រោះ​ជាតិ​ប្រកាស​ឲ្យ​ពលរដ្ឋ​ឈប់​ទិញ​ទឹក​សុទ្ធ​វីតាល់

ខណៈ​ដែល​របប​ក្រុងភ្នំពេញ កំពុង​រិះរក​វិធី​ប្ដឹង និង​ស្វះស្វែង​បង្ក្រាប​ចលនា​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង​ដោយ លោក សម រ​ង្ស៊ី ចលនា​នេះ​ក៏​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនា​ជា​លើក​ទី​មួយ​របស់​ខ្លួន​ដែរ នោះ​គឺ​ការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ឈប់​ទិញ​ទឹក​សុទ្ធ​ម៉ាក វី​តា​ល់ (Vital) និង​មុខទំនិញ​មួយ​ចំនួន​ផ្សេង​ៗ​ទៀត​ប្រើប្រាស់ ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​នេះ​ទៅ​។ ចលនា​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ទឹក​សុទ្ធ​វី​តា​ល់ និង​ផលិតផល​ជា​ច្រើន​ទៀត​ដែល​ជា​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី និង​បក្ខពួក ជា​ក្រុម​ដែល​បំផ្លាញ​លទ្ធិ​ប្រ​ធិ​ប​តេ​យ្យ​នៅ​កម្ពុជា ហើយ​ថា ទឹក​សុទ្ធ​វី​តា​ល់ នេះ ជា​ទឹកជ្រោះ​ទឹកភ្នែក​។ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​ដែល​រៀបរាប់​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​រង​គ្រោះ​នៅ​តំបន់​បឹង​កក់ តាម​រយៈ​បទ​ចំរៀង​នោះ មាន​ខ្លឹមសារ​ថា ក្រុមហ៊ុន​វី​តា​ល់ ជា​ក្រុមហ៊ុន​ដែល​កើត​ចេញពី​ត្រកូល​អ្នកមាន​អំណាច​ផ្ដាច់​ការ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ជា​ក្រុមហ៊ុន​ដែល​បាន​ច្រោះ​បឺត​ទឹកភ្នែក​បងប្អូន​បឹង​កក់...

ប្តឹងលុះក្ស័យ!! សម រង្ស៊ី និងមន្រ្តី៤រូបទៀត ត្រូវមហាផ្ទៃប្តឹង

បណ្តឹង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលយក​ទៅ​ពិនិត្យ​និង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ហើយ ដើម្បី​ប្រឆាំង​ទៅ​នឹង​ចលនា​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ន់​ណា ដែល​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។ ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែរ​ថា តុលាការ​កំពូល បាន​ប្រកាស​សាលដីកា​រួច​ហើយ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២0១៧ ដោយ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​នេះ នៅ​តែ​ធ្វើ​សកម្មភាព​ដដែល​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ...

ផេកហ្វេសប៊ុកកូនប្រុស ហ៊ុន សែន ត្រូវគេលួចចូល

យោង​តាម​សេចក្តីជូនដំណឹង​មួយ បាន​ឲ្យ​ដឹង​ថា គណនី​ហ្វេ​ស​ប៊ុ​ក និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន ម៉ា​នី ដែល​ជា​តំណាងរាស្ត្រ និង​ជា​កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​លួច (Hack) យក​ទៅ​គ្រប់គ្រង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែកុម្ភៈ​។ បុគ្គលិក​ម្នាក់ នៅ​ក្នុង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់​លោក​ហ៊ុន ម៉ា​នី​បាន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ​។ បុគ្គលិក​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា​៖«​យើង​កំពុងធ្វើការ​លើ​រឿង​នេះ​។ ពេល​នេះ យើង​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​»​។ យោង​តាម​សេចក្តីជូនដំណឹង បាន​បញ្ជាក់​ថា ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គណនី​ហ្វេ​ស​ហ៊ុ​ក​ដែល​មាន ឈ្មោះ​ថា «Hun...

បក្ស​កាន់​អំណាច​ ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​តាមដាន​ឲ្យ​កាន់​តែ​រឹងមាំ

បក្ស​កាន់​អំណាច​នឹង​ពង្រឹងសមត្ថភាព​នៃ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ឲ្យ​កាន់តែ​រឹង​មាំ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ ចំពោះ​សង្គម និង​ទប់ស្កាត់​លុប​បំបាត់​សកម្មភាព​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ណា​ដែល​មាន​ចរិត​ញុះញង់ «​បំភ្លៃ​ការ​ពិត​»​។ នេះ​បើ​តាម​កម្មវិធី​នយោបាយ​ប្រាំ​ឆ្នាំ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ទី ១២ ខែកុម្ភៈ​។ កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ ២០១៨-២០២៣ ដែល​ត្រូវ​បាន​អនុម័ត​នៅ​ឯ​សមាជ​បក្ស​កាលពី ៣ ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​អំពី​ជំហាន បន្ទាប់​របស់​រដ្ឋាភិបាល​ជា​អ្វី​ដែល​ក្រុម​អ្នក​សង្កេតការណ៍​បាន​ពណ៌នា​ថា ជា​ការ​ប្រើ​អំណាច​ផ្តាច់​ការ ហើយ​ជា​វោហារ​ស័ព្ទ​មួយ​ដែល​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​។ បទបញ្ជា​ដែល​ដាក់​ចេញ​ដោយ​គណបក្ស​ប្រជាជន​គឺ «​មិន​អនុញ្ញាត​ឱ្យ​មាន​ចន្លោះ​ប្រហោង ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​បង្កើត​ឡើង​នូវ​កម្លាំង​ប្រឆាំង ឬ​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ណាមួយ​មក​បំផ្លាញ សមិទ្ធផល​នានា និង​ភាព​សុខសាន្ត​នៃ​សង្គម​ជាតិ​»​នោះ​ទេ​។ កម្មវិធី​នយោបាយ​នោះ​បាន​បញ្ជាក់​ថា​៖ «​ត្រូវ​ពង្រឹងសមត្ថភាព​នៃ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ឲ្យ​កាន់តែ​រឹង​មាំ ដើម្បី​កាត់​បន្ថយ​ហានិភ័យ ចំពោះ​សង្គម​»​។ កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ​បាន​កើតឡើង​ក្នុងអំឡុងពេល​មានការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​ទៅ​លើ​អ្នកប្រឆាំង​នៅ​កម្ពុជា ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកនយោបាយ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ...

សឺន ស៊ូប៊ែរ្តិ៍ ៖ហ៊ុន សែន ជា​អ្នក​ធ្លាប់​ប្រមាថ​អតីត​ព្រះមហាក្សត្រ

អតីត​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថា ការ​បង្កើត​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ជា​ចេតនា​នយោបាយ​ច្រើន​ជាង​ការពារ​ព្រះមហាក្សត្រ​ពិតប្រាកដ ព្រោះ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន គឺ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មាន​ប្រវត្តិ​ប្រមាថ​អតីត​ព្រះមហាក្សត្រ​ខ្លួនឯង​។ អ្នកវិភាគ​នយោបាយ​ថា ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ខុសច្បាប់​។ អតីត​ទីប្រឹក្សា​ព្រះ​បរម​រតន​កោដ្ឋ គឺ លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ស្វាគមន៍​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ដែល​ប្រមាថ​ប្រមុខរដ្ឋ គឺ​ព្រះមហាក្សត្រ​។ ប៉ុន្តែ លោក​មើលឃើញ​ថា ច្បាប់​នេះ គួរ​បង្កើត​យូរណាស់​ហើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន...

សំណុំរឿង​ក្លែងបន្លំ​ចំនួន​“Like”​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហ៊ុន សែន បាន​ធ្លាក់​ដល់​ដៃ​តុលាការ​អា​មេ​រិ​ក

អតីត​ប្រមុខ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី តាម​រយៈ​មេធាវី​អា​មេ​រិ​កាំ​ង​បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​កាន់​តុលាការ​ថ្នាក់​សង្កាត់​នៃ​ភាគ​ខាងជើង​រដ្ឋ California សហរដ្ឋអាមេរិក​ដោយ​ប្តឹង​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ជុំវិញ​ចំនួន​“Like”​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហ៊ុន សែន​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​មេធាវី​លោក​សម រ​ង្ស៊ី កាលពី​ម្សិលមិញ​។ ជា​ការ​កត់សម្គាល់ ពាក្យ​ប្តឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រ​ង្ស៊ី ធ្លាប់​បាន​ចាញ់ក្តី​ជុំវិញ​រឿង​នេះ​ប្តឹង​រួច​មក​ហើយ​នៅ​តុលាការ​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ ។ សេចក្តីជូនដំណឹង​របស់​មេធាវី​លោក​សម រ​ង្ស៊ី​ចុះ​ថ្ងៃ​ទី ៨ ខែកុម្ភៈ បាន​ឲ្យ​ដឹង​ថា បណ្តឹង​របស់​លោក​សម រ​ង្ស៊ី​នេះ គឺ​ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេង​ៗ​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចំពោះ​អ្វី​ដែល​លោក​សម រ​ង្ស៊ី បាន​ចោទ​ថា លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខុស​ទិស​ដៅ ដោយ​បោក​បញ្ចោ​ត​អ្នកបោះឆ្នោត​នៅ​កម្ពុជា...

សម រង្ស៊ី បន្តចោទ ហ៊ុន សែន ជាភេរវករនិងឧទ្ទាម

ជា​ថ្មី​ម្តងទៀត មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​បន្ត​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា​ជា​ជា​ភេរវ​ករ និង​ជា​ឧទ្ទាម យ៉ាង​ច្បាស់លាស់ ។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍​ដូច​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ជុំវិញ​ការ​ចោទប្រកាន់​របស់​លោក សម រ​ង្ស៊ី ខាងលើ​នេះ ។ ការ​លើក​ឡើងជា​ថ្មី​ម្តងទៀត​របស់​លោក សម រ​ង្ស៊ី នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ...