រដ្ឋមន្រ្តីក្រសួង​យុត្តិធ៌មចូលបំភ្លឺសភា​ថ្ងៃទី០៩ ​មិថុនា

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក អង្គវង្ស វឌ្ឍានា ចូលបំភ្លឺក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៦ ពាក់ព័ន្ឋនឹងការអនុវត្តច្បាប់និងប្រព័ន្ឋតុលាការនៅកម្ពុជា ។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការកោះហៅនិងចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះរួចមក  ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យលោក អង្គ វង្ស...

លោកយឹម សុវណ្ណថា​ ការបោះឆ្នោតយុត្តិធ៌ម​ ទាល់តែលោក​សម រង្ស៊ី ​វិលចូលប្រទេស

ថ្លែងទៅកាន់សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅមុខទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៥ មិថុនា ២០១៦នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណបានមានប្រសាសន៍ថា «ការបោះឆ្នោតដែលសេរីនិងយុត្តិធ៌មទាល់តែមានវត្តមានលោក សម រង្ស៊ី » ។ លោក យឹម សុវណ្ណ បានបញ្ជាក់ពីជំហរទៀតថា គណបក្សសង្គ្រោះជាតិ(CNRP) នៅតែបន្តតស៊ូមតិដើម្បីបរិយាកាសនយោបាយល្អនិងការបោះឆ្នោតនៅឆ្នាំ២០១៧-២០១៨ ប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធ៌ម ហើយថាបរិយាកាសនយោបាយស្អាត ទាល់តែកុំឲ្យមានវ៉ៃតំណាងរាស្ត្រ ។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះក៍ទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់លោក កឹម...

សម្តេចក្រុមព្រះ​ធ្វើឲ្យលោក ហ៊ុន សែន​ខឹងម្តងទៀតហើយ

មានបន្ទូលទៅកាន់ក្រុមអ្នកគំាទ្រប្រមាណ១០០០នាក់ នៅស្រុកកងមាសខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ បានសន្យាផ្តល់ម៉ូតូ១គ្រឿងដល់មេឃុំ និងគោមេ១ក្បាលដល់ជំទប់ទី១ និងទី២របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោតនៅអាណត្តិទី៦ ។ គេនៅចំាបានថា កាលពីដើមឆ្នាំ២០១៦នេះ អតីតនាយករដ្ឋមន្រ្តីទី១និងប្រធានរដ្ឋសភាជាតិ សម្តេចក្រុមព្រះធ្លាប់បានសន្យាថា ប្រសិនបើព្រះអង្គជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខ ព្រះអង្គនឹងជួយដោះបំណុលទំាងអស់ជូនប្រជាពលរដ្ឋណាដែលជំពាក់ធនាគារ ។ ការសន្យារបស់សម្តេចក្រុមព្រះខាងលើនេះបានធ្វើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាការបោកប្រាស់ប្រជាពលរដ្ឋនិងព្រមានចាប់ខ្លួនមេគណបក្សនយោបាយណាដែលសន្យាដោះបំណុលធនាគារប្រសិនបើខ្លួនជាប់ឆ្នោតនោះ ៕

អាយ៉ៃឆ្លើយឆ្លង​រវាងក្រសួង​ការបរទេស​និង​សហភាពអឺរ៉ុប

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការសូកប៉ាន់សាក្សី ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេស ប្រជាធិបតេយ្យទំាងអស់ ហើយជាពិសេសនៅក្នុងប្រទេសសមាជិកនៃសហភាពអឺរ៉ុប ។ ការលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី០២ មិថុនា ២០១៦នេះ បានធ្វើឡើង បន្ទាប់ពីស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចំាកម្ពុជា កាលពីថ្ងៃទី៣០ ឧសភា ២០១៦ បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការសោកស្តាយយ៉ាងខ្លំាង ចំពោះការកើនឡើងកំដៅនយោបាយ ប្រកបដោយភាពគ្រោះថ្នាក់ និងអំពាវនាវឲ្យបញ្ឈប់ការយាយីតាមផ្លូវតុលាការចំពោះមេដឹកនំាស្តីទីគណបក្សប្រឆាំង (លោក កឹម សុខា) និងតំណាងអង្គការសង្គមស៊ីវិល ។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដដែលក៍បានជំរុញឲ្យអាជ្ញាធរកម្ពុជាចរចាជាមួយគណបក្សប្រឆាំងក្នុងន័យស្ថាបនា និងដោយសន្តិវិធីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីភាពស្របច្បាប់នៃការបោះឆ្នោតនាពេលខាងមុខ...

តើ​លោក កឹម សុខា ​នៅទីណា?

មកដល់ម៉ោង១និង២៥​នាទី​រសៀលថ្ងៃទី២៦ ឧសភា ២០១៦នេះ​ មិនដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា​ ស្ថិតនៅទីណា? នៅឡើយទេ ​ខណៈប្រភពខ្លះថា លោក កឹម សុខា ​នៅក្នុងរថយន្តឡិចស៊ីស​ ពណ៌ខ្មៅ ស្លាកលេខ ន.ប 2-7129​ ដែលមានម៉ូតូ​សមត្ថកិច្ច២០គ្រឿង ​អមដំណើរឆ្ពោះ​ទៅ​អគ្គស្នងការដ្ឋាននគរបាលជាតិ​ ឯប្រភពផ្សេងទៀតថា ​លោក កឹម សុខា ​កំពុងស្ថិតនៅក្នុងទីស្នាក់​ការគណបក្សសង្រ្គោះជាតិ​ក្នុង​សង្កាត់ចាក់អង្រែលើ ។ ចំណែក ​លោកនាយឧត្តមសេនីយ៍...

លោក ​កឹម សុខា ​នឹងអាចត្រូវចាប់ខ្លួន​នៅថ្ងៃនេះ ?

បន្ទាប់ពីមិនចូលទៅបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់នោះរួចមក ប្រភពមិនទាន់ច្បាស់ការណ៍បានបង្ហើបថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងអាចត្រូវចាប់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ។ យ៉ាងណាក៍ដោយមកដល់វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដដែលនេះ អង្រុតមិនអាចរកការសុំអត្ថាធិប្បាយបាននៅឡើយទេពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ក៍ដូចជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។ ដោយឡែក នៅឯទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យឯណោះវិញ នៅវេលាថ្ងៃត្រង់នេះ មានសេចក្តីរាយការណ៍មកថា កងកម្លំាងសមត្ថកិច្ចកំពុងត្រូវបានគេដាក់ពង្រាយនៅជុំវិញនោះ ខណៈលោក កឹម សុខា កំពុងប្រជុំផ្ទៃក្នុងបក្ស ៕

លោក ​សម រង្ស៊ីថា​ ដោយសារហេតុផល​នយោបាយ​ រូបលោកត្រូវ​គេបង្ខំឲ្យនិរទេស

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានមានប្រសាសន៍ថា «តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មក មានពាក្យបណ្តឹងមួយឈុតថ្មីទៀត ដែលគេបានរៀបចំចំពោះរូបខ្ញុំ ដោយសារមូលហេតុនយោបាយសុទ្ធសាធ ហើយដែលបណ្តាលឲ្យមានសាលក្រមដាក់ទោសជាប់ពន្ធនាគារមកលើរូបខ្ញំុ ។ ដោយសារហេតុផលនេះ ខ្ញុំត្រូវបានគេបង្ខំឲ្យនិរទេសខ្លួនជាបណ្តោះអាសន្នម្តងទៀត គឺជាលើកទី៣ហើយក្នុងជីវិតនយោបាយរបស់ខ្ញុំ ដែលត្រូវនិរទេសខ្លួន។» សរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម លោក សម រង្ស៊ី បានលើកឡើងទៀតថា« ការប្រកាសកាលបរិច្ឆេទ ថ្ងៃ-ខែ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងរៀបចំធ្វើក្នុងឆ្នាំ ២០១៧ និង...

​ទស្សនៈ​​នយោបាយរបស់​លោក កឹម សុខា រៀនពី​​លោកតា​ ​សឺន សាន

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា ទស្សនៈនយោបាយរបស់លោក គឺលោករៀនសូត្រពីលោកតា សឺន សាន ដែលជាវីរជនខ្មែរកម្ពុជា ។ មេបក្សប្រឆាំងមានប្រសាសន៍ខាងលើបែបនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភា ឆ្នាំ២០១៦ ក្នុងជំនួបជាមួយក្រុមបណ្តាញយុវជនស្នូលខ្មែរកម្ពុជា ។ បើតាមលោក កឹម សុខា ទស្សនៈដែលលោករៀនសូត្រពីលោកតាសឺន សាន រួមមាន៖ ១.អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ ២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ  ។ សត្រូវរបស់ខ្មែរគឺជា៖...

ប្រមុខការពារជាតិ​ខ្មែរហៅគណបក្សប្រឆាំង​ថាជាពួកអមិត្ត

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា គណបក្សប្រឆាំងគឺជាពួកអមិត្ត ហើយថាក្រុមនេះធ្វើអ្វីៗដើម្បីប្រយោជន៍បរទេសប៉ុណ្ណោះ ដូច្នេះយោធាមិនអាចនៅស្ងៀមចំពោះការញុះញង់របស់ពួកប្រឆាំងឡើយ ។ លោកប្រមុខការពារជាតិខ្មែរ មានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់អគារសាលប្រជុំថ្មីនៃសាកលវិទ្យាល័យការពារជាតិ ដែលជាជំនួយរបស់ក្រសួងការពារជាតិវៀតណាម ។ បើតាមលោក ទៀ បាញ់ គណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល គឺជាពួកអមិត្ត ដែលតែងតែញុះញង់ធ្វើប្រទេសកម្ពុជា មានអស្ថិរភាព និងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងឱកាសនោះដែរលោកបន្តថា ប៉ុន្មានថ្ងៃកន្លងមកនេះ...

ផ្ទុះហិង្សាព្រឹកមិញ ​លោកស្រី ចំរើន​ ដាក់ពាក្យប្តឹងលោក​ កឹម សុខា

តំណាងក្រុមយុវជននិងនិស្សិតមួយក្រុម លោក ស្រី ចំរើន បានរៀបចំដាក់ពាក្យប្តឹងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្រោយផ្ទុះហិង្សាដែលលោក ចំរើន ថា យុវជនរបស់លោក៦នាក់បានរងរបួស ។ សរសេរនៅលើ Facebook នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក ស្រី ចំរើន បានចោទ លោក កឹម សុខា ថាបណ្តោយឲ្យអង្គរក្សប្រើហិង្សាលើក្រុមយុវជនរបស់លោក(ស្រី...

CNRP​​ថា​ លោក កឹម សុខា​​ និងតំណាងរាស្រ្តខ្លួន​​២រូបទៀតមិន​ចូលតាមដីកា​តុលាការ

ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិCNRP) ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងមិនចូលទៅតុលាការតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះទេ ព្រោះសមាជិកសភាគណបក្សសង្រ្គោះជាតិយល់ថា ការចេញដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ឋិ ត្រូវមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចាត់ទុកការចេញដីកាកោះហៅតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីសំណាក់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ថាជាការបំពានច្បាប់រដ្ឋធម្មនុញ្ញនោះ សមាជិកសភាគណបក្សសង្រ្គោះជាតិក៍បានស្នើឲ្យស្ថាប័ន អយ្យការបញ្ឈប់ជាបន្ទាន់នូវរាល់ការចេញដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ឋិសភា និងស្នើឲ្យស្ថាប័ន  តុលាការគ្រប់ជាន់ថ្នាក់គោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភាម្សិលមិញ លោកព្រះរាជអាជ្ញារង កែវ សុជាតិ បានចេញដីកាកោះហៅលោក កឹម សុខា...

លោកប្រ៊ែដ អាដាមថា លោក ហ៊ុន សែន មានលុយយ៉ាងហោចណាស់៥០០លានដុល្លារ

នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានមានប្រសាសន៍ក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ថា លោក ហ៊ុន សែន មានទ្រព្យសម្បត្តិយ៉ាងហោចណាស់ប្រហែល ៥០០លានដុល្លារអាមេរិក ($500 million)។ ជាមួយគ្នានេះដែរលោក ប្រ៊ែដ អាដាមដែលមានភរិយាជនជាតិខ្មែរ ក៍បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតថាតើលោក...

ធី សុវណ្ណថា​ ​​ប្រកាសធ្វើយុទ្ឋនាការ​​ទម្លាក់លោក កឹម សុខា

សកម្មជនបម្រើនយោបាយដ៍ល្បីឈ្មោះអំឡុងពេលមុននិងក្រោយការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ កញ្ញា ធី សុវណ្ណថា បានប្រកាសនៅរសៀលថ្ងៃទី០៣ ខែឧសភានេះថា នឹងធ្វើបាតុកម្មទាមទារទម្លាក់លោក កឹម សុខា ពីអនុប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលឆាប់ៗនេះ ។ នៅលើ Facebook  ធី សុវណ្ណថា បានសរសេរមានអត្ថាន័យទំាងស្រុងថា «សុំទោស បងប្អូនអ្នកគាំទ្របក្សសង្គ្រោះជាតិខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់ជ្រុលខ្លាំងពេក៣ឆ្នាំហើយ គាត់តែង និយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្ត្រ សមាជិកបក្ស...

តំណាងរាស្រ្ត CNRP ​ថាការឃុំ​ខ្លួន​មនុស្សក្នុងសំណុំរឿងលោក កឹម សុខា​ ជាល្បែងនយោបាយ​របស់ACU

ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានចាត់ទុកការឃុំខ្លួនមេឃុំគណបក្សសមរង្ស៊ី និងមន្រ្តីសិទ្ឋិមនុស្សអាដហុក និង មន្រ្តីគ.ជ.ប ថាជាល្បែងនយោបាយសំដែងដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដោយប្រើបា្រស់ប្រព័ន្ឋតុលាការ ដើម្បីនំាមកនូវភាពភ័យខ្លាចនិងការយាយីរំខានដល់ការបំពេញតួនាទី បម្រើប្រជាពលរដ្ឋរបស់មន្រ្តីសិទ្ឋិមនុស្ស និងសមាជិកគណបក្សដែលមិននៅក្នុងរដ្ឋាភិបាល ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ដែលចេញផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នំា២០១៦ ក៍បានប្រកាសថ្កោលទោស ACU និងអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសបណ្តាប្រទេសម្ចាស់ជំនួយ អន្តរាគមន៍ឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និងការយាយីតាមគ្រប់រូបភាពដល់អង្គការសង្គមស៊ីវិល អ្នកការពារសិទ្ឋិមនុស្សនៅកម្ពុជា និងមន្រ្តីគណបក្សជំទាស់ទំាងអស់ និងសូមឲ្យដោះលែងមន្រ្តីសិទ្ឋិមនុស្សទំាង៥រូប ព្រមទំាងសមាជិកព្រឹទ្ឋសភា លោក ហុង...

អាកាសធាតុក្តៅ ​នយោបាយក៍កាន់តែក្តៅ ​លោក កឹម សុខា​ តុលាការកោះហៅហើយ

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកកែវ សុជាតិ នៅរសៀលថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៦ បានចញដីការកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនមកបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៦ ដើម្បីសាកសួរកលើបរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រឈមចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា...

ការ​ប្រកួត​នយោបាយ​បញ្ចប់​តង់​ទី​១ ?

ទីបំផុត​ទៅ​កម្តៅ​នយោបាយ​ទំនងជា​ថមថយ​ឥ​ទ្ឋិ​ពល​វិញ​មួយ​រយៈ បន្ទាប់​ពី​អាជ្ញាកណ្តាល​កាត់សេចក្តី​ផ្លុំ​កញ្ចែ​បញ្ចប់​តង់​ទី​១ ។ នោះ​គឺ​កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ ពី​ស្រុក​ពួក ខេត្តបន្ទាយមានជ័យ នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៦ ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ប្រវែង​ជាង​១២០​គីឡូម៉ែត្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​វិធានការ​សង្គ្រោះ​ពលរដ្ឋ​អត់​ទឹក​និង​ជួប​ភាពរាំងស្ងួត ដែល​តម្រូវ​ឲ្យ​បញ្ឈប់​បណ្តោះអាសន្ន​ការ​ប្រជុំ​នៅ​ភ្នំពេញ ដើម្បី​ទុក​ពេលវេលា​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័នរដ្ឋ​ពាក់​ព័​ន្ឋ​ទាំងអស់​ចុះ​ជួយ​ដឹក​ទឹក​ជូន​ពលរដ្ឋ ។ នេះ​អាច​បញ្ជាក់​បាន​ថា រឿង​ប្តឹងផ្តល់ នយោបាយ ។​ល​។ អាច​ត្រូវ​ទុក​មួយអន្លើ​សិន ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ល​ទ្ឋ​ផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា...

ភូមា​យក​បទ​ពិសោធន៍​ពី​កម្ពុជា កម្ពុជា​ត្រូវ​ដក​ពិសោធន៍​ពី​ភូមា ?

ចាប់តាំងពី​គណបក្សប្រឆាំង​ឡើង​កាន់​តំណែង​កំពូល​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា (​ភូមា​) មេដឹកនាំ​ប្រទេស​ដែល​ធ្លាប់តែ​ដឹកនាំ​ដោយ​របប​យោធា​និង​ប្រើ​អំណាច​ផ្តាច់​ការ​អស់​ជា​ច្រើន​ឆ្នាំ​នោះ​រួច​មក នា​ពេល​បច្ចុប្បន្ន​មេដឹកនាំ​ប្រទេស​នេះ បាន​ប្រកាស​ធ្វើការ​កែទម្រង់​ជា​ច្រើន រាប់​ទាំង​កែសម្រួល​កាត់​បន្ថយ​សមាជិក​រដ្ឋាភិបាល និង​អតីត​ប្រធានាធិបតី​ភូមា លោក អ៊ូ ថេ​ន​សេន បាន​ប្រគល់​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​បក្ស​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី​និង​ទៅ​បួស​ជា​សង្ឃ​ផង​ដែរ ។ លើស​ពី​នេះ​ទៀត​នៅ​ដើម​សបា្ត​ហ៍​នេះ លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី រដ្ឋមន្ត្រី​ការ​បរទេស​និង​ជា​រដ្ឋមន្ត្រី ប្រចាំ​ការិយាល័យ​ប្រធានាធិបតី​ភូមា បាន​ប្រកាស​ហាម​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋសភា​និង​រដ្ឋាភិបាល​យក​សាច់ញាតិ​ធ្វើ​ជា​ជំនួយការ​ផ្ទាល់ ។ ក្រោយ​ពី​ការ​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ពោល​គឺ​កូនប្រុស​ប្រធាន​ព្រឹ​ទ្ឋ​រដ្ឋសភា​ភូមា​លោក Mann Win Khaing Than បាន​ប្រកាស​លាលែង​ពី​តំណែង​ជំនួយការ​ផ្ទាល់​ឪពុក​របស់​ខ្លួន​ភ្លាម...

កញ្ញា​ស្រី​មុំ​បាន​សារភាព​ថា​ខ្សែអាត់​សំឡេង​ជា​ការ​ពិត

នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ មេសា កញ្ញាស្រីមុំបានសារភាពចំពោះមុខតំណាងអយ្យការ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងថា ទទួលស្គាល់សំឡេងក្នុងខ្សែអាត់សំឡេងដែលត្រូវបានគេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) នោះ ពិតជាសំឡេងឆ្លើយឆ្លងរវាងនាង និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពិតប្រាកដមែន ។ លោកស្រី ទ្រី ឈួន មេធាវីការពារក្តីឲ្យកញ្ញាស្រីមុំ បានថ្ងែងប្រាប់អ្នកសារព័ត៍មានថា តំណាងអយ្យការកោះហៅកូនក្តីលោកស្រីមកសាកសួរ មាន៣ចំណុច រួមមាន ៖ ១.ពាក់ព័ន្ធខ្សែអាត់សំឡេង ២.អ្នកជាប់ពាក់ព័ន្ធខ្សែអាត់សំឡេង ៣.ជាការសាកសួរលើកចុងក្រោយ អត់មានកោះហៅកូនក្តីលោកស្រីមកសាកសួរទៀតទេ ។ លោកស្រីមេធាវីមិនបានលម្អិតចំណុចនិមួយៗប្រាប់អ្នកសារព័ត៍មាននោះទេ...

តើ​កម្ពុជា​ចំណេញ​អ្វីខ្លះ​ពី​កិច្ចប្រជុំ​កំពូល​អា​មេ​រិ​ក​-​អាស៊ាន ?

កិច្ចប្រជុំ​កំពូល​អា​មេ​រិ​ក​-​អាស៊ាន​ដែល​ប្រារ​ព្ឋ​ធ្វើ​នៅ​មជ្ឈមណ្ឌល Sunnylands ក្នុង​ទីក្រុង Rancho Mirage រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​ពី​ថ្ងៃ​ទី​១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​បាន​បិទ​បញ្ចប់​ហើយ ហើយ​ដែល​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន រាប់​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​នេះ​ទទួល​បាន​ជោគជ័យ​ដ៍​ត្រចះត្រចង់ និងពង្រឹង​បន្ថែម​ទៀត នូវ​ភាព​ជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​រវាង​អាស៊ាន​-​អា​មេ​រិ​ក​នោះ​ថែម​ទៀត​។ ក្រុម​អ្នក​តាមដាន​ស្ថាន​ការ​នយោបាយ​និង​សេដ្ឋកិច្ច​និង​អ្នកវិភាគ មួយ​ចំនួន​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​កំពូល​អា​មេ​រិ​ក​-​អាស៊ាន​នេះ មិន​ទទួល​បាន​ផ្លែផ្កា​ជា​ដុំ​កំភួន​សម្រាប់​អាស៊ាន​ប៉ុន្មាន​នោះ​ទេ ក្រៅ​តែ​ពី​ការ​សន្យា​ពង្រឹង​និង​ដំឡើង​ជញ្ជីង​ទំហំ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​-​អាស៊ាន និង ការ​សន្យា​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់ ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ភេ​វរ​កម្ម ការ​ជួញដូរ​មនុស្ស ទប់ស្កាត់​អំពើ ហិង្សា...

ជីវិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី នឹង​ត្រូវ​បញ្ចប់​ប្រសិនបើ​មិន​ចូល​ប្រទេស ?

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក សម រ​ង្ស៊ី ទំនងជា​គេច​មិន​ផុត​ពី​ចូល​ប្រទេស​កម្ពុជា​និង​ទទួលទោស​តាម​ច្បាប់ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​មាន​ពិ​រុ​ទ្ឋ​ភាព​ពាក់​ព័​ន្ឋ​នឹង​បណ្តឹង​បរិហា​កេរ្តិ៍ ដែល​ប្តឹង​ដោយ​លោក​ប្រមុខ​ការទូត​ខ្មែរ ហោ ណាំ​ហុង ។ អង្រុត ! យល់​ឃើញ​ខាងលើ​បែប​នេះ ដោយសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​ច្បាប់​ថា លោក​មិន​ចុះហត្ថលេខា​សុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែងទោស​ជា​លើក​ទី​៣​ឲ្យ​អ្នក​ណា​ឡើយ ។ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​បាន​លើក​ឡើង​ថា បើ​ទោះបីជា​លោក ហ៊ុន សែន ប្រកាស​មិន​ចំ​ឈ្មោះ​ក៍ដោយ...

តុលាការ​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​១១​នាក់​ក្នុង​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ

ជនជាប់ចោទ​ចំនួន​១១​នាក់ ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​ជាប់ចោទ​ពីបទ “​ដឹកនាំ​កូដកម្ម និង​អំពើ​ចូលរួម​ក្នុង អំពើ​កូដកម្ម​” ត្រូវ​បាន​តុលាការ​សម្រេច ផ្ដន្ទាទោស​៧​ឆ្នាំទៅ​២០​ឆ្នាំ ដាក់ពន្ឋនា​គារ​ព្រៃ.ស​ ក្នុង​នោះ​មាន លោកមា​ជ សុ​វ​ណ្ណា​រ៉ា ដែល​ជា​គណកម្ម​ការ​នាយក ទទួល​បន្ទុក​ព័ត៌មានវិទ្យា របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធានគេហទំព័រ​ខ្មែរ​ប៉ុស្ដិ៍ ។ លោក​កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ អ្នកកាសែត​ដឹង​ថា ជនជាប់ចោទ​៣​នាក់ គឺ​ឈ្មោះ​មា​ជ សុ​វ​ណ្ណា​រ៉ា អឿ ណា​រិ​ន និង...