រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកឯម សំអាន ទទួលមរណភាព

បុរស​ដែល​មាន​ឥ​ទ្ឋិ​ពល​និង​អំណាច​ម្នាក់​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ពិសេស​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ លោក នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាព​ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​មន្ទីរពេទ្យ​អន្តរជាតិ​បំ​រុង​រ៉ាត់​( Bumrungrad International )​ប្រទេស​ថៃ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Piseth Pin ដែល​អះអាង​ថា​ជា​កូនប្រសារ​លោក​រដ្ឋលេខាធិការ សន្តិ​បណ្ឌិត ឯម សំ​អាន និង​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ០៨​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក...

ភរិយានិងកូនៗ កែម ឡី រងការគំរាមសម្លាប់ផ្តាច់ពូជ

អាជ្ញាធរ​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជាក់​ថា ពួកគេ​បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​ទៅ​លើ​សារ​សរសេរ​គំរាម​សម្លាប់​ដែល​ផ្ញើ​ទៅ​គ្រួសារ​របស់​លោក កែម ឡី និង​សមាជិក​សភា​រដ្ឋ Victoria លោក ហុង លីម​។ លិខិត​ដែល​សរសេរ​ដោយ​ការ​វាយ​កុំព្យូទ័រ​នេះ​ត្រូវ​បាន​រាយការណ៍​ទៅ​នគរបាល​រដ្ឋ Victoria ទំនង​ជា​ត្រូវ​បាន​សរសេរ​ដោយ​នរណា​ម្នាក់​ដែល​ត្រូវ​បាន​អះអាង​ថា ជា​សមាជិក​ឥស្សរជន​នយោបាយ​របស់​កម្ពុជា​។ មន្ត្រី​នគរបាល​អូស្ត្រាលី លោក Cameron Scott បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​នគរបាល​រដ្ឋ Victoria បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​បន្ទាប់ពី​មាន​ការ​រាយការណ៍​ថា លិខិត​គំរាម​កំហែង​នោះ​ត្រូវ​បាន​យក​ទៅ​ឲ្យ​បុរស​ម្នាក់​កាលពី​ដើម​ខែ​មីនា​»​។ នេះ​ជា​ការឆ្លើយតប​នឹង​សំណួរ​អំពី​ការរាយការណ៍​នៃ​ការគំរាមកំហែង​ដែល​ទទួល​ដោយ​តំណាងរាស្ត្រ​ និង​ជា​សមាជិក​សហគមន៍​ខ្មែរ​អូស្ត្រាលី​។ ដោយសារ​តែ​ច្បាប់​ស្តីពី​ភាព​ឯកជន នគរបាល​បាន​បដិសេធ​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​បុគ្គល​ជាក់លាក់​។ លោក Scott បាន​ថ្លែង​បន្ត​ថា​៖ «​ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ...

ហ៊ុន សែន បន្តគំាទ្រនិងសរសើរចិន

ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​ចិន​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ថា​ការ​គាំទ្រ​ចិន​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​ជួយ​ឲ្យ​ចិន​កាន់តែ​រីក​ចម្រើន ដើម្បី​ជួយ​ដល់​ប្រទេស​នានា​រាប់​ទាំង​កម្ពុជា​ផង​ដែរ ។ បើ​តាម​លោក ហ៊ុន សែន ចិន​មាន​ឥរិយា​បទ​គោរព​ប្រទេស​ដទៃ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​ដទៃ​ទេ​នោះ ដូច្នេះ​ការ​រីក​ចម្រើន​របស់​ចិន នឹង​បាន​ក្លាយជា​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​ដទៃ ហើយ​ថា​ចិន​មិន​ធ្លាប់​មាន​ប្រវត្តិ​នាំ​កងទ័ព​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ណាមួយ​នោះ​ទេ ដូច្នេះ​មិន​គួរ​ព្រួយបារម្ភ​អំពី​ប្រទេស​ចិន​នោះ​ឡើយ​។ លោកហ៊ុន សែន លើកឡើងខាងលើ បានធ្វើឡើងនៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ឡើង​វិញ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​វាង​ប្រវែង​សរុប ៩៦.៤៨​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃ​០៧​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១...

ក្រសួង​មហា​ផ្ទៃ​សន្យា​ថា​ នឹង​បន្ដ​បង្ក្រាប​នូវ​អ្វី​ដែល​ថា​ជា ​«អ​មិត្ត»

ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ បាន​សន្យា​ថា នឹង​បន្ត​ការ​បង្ក្រាប​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ដើម្បី​ទប់ស្កាត់​ឧបាយកល​របស់​ក្រុម​អមិត្ត​នៅ​មុន​ការ​បោះ​ឆ្នោត នា​ខែកក្កដា​ខាង​មុខ​។ ការ​ប្តេជ្ញា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ក្រសួង បាន​ចេញផ្សាយ កាលពី​ម្សិលមិញ​។ កាលពី​ឆ្នាំ​មុន បណ្តឹង​របស់​ក្រសួង​ទៅ​តុលាការ​ក៏​ជា​ហេតុផល​មួយ​ដែល​នាំ​ទៅ​ដល់​ការ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ទាក់ទង​នឹង​ករណី​«​បដិវត្តន៍​ពណ៌​»​។ របាយការណ៍​នោះ​បញ្ជាក់​ថា​៖«​ប្រមូលផ្តុំ​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​គ្រប់គ្រង សភាពការណ៍​ឲ្យ​បាន​ល្អ ដោយ​ម្ទា​ស់ការ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ នូវ​ឧបាយកល វិធីសាស្ត្រ ឬ​សកម្មភាព​ថ្មី​ៗ​របស់​ក្រុម​អមិត្ត ដោយ​ការ​គ្រប់គ្រង​និង​រក្សា​ស្ថានភាព​ឲ្យ​បាន​ល្អ​ដោយ​ស៊ើបអង្កេត​ល្បិច​កល យុទ្ធសាស្ត្រ ឬ​សកម្មភាព​ថ្មី​ៗ​របស់​ក្រុម​អមិត្ត គ្រប់​ប្រភេទ សំដៅ មាន​វិធានការ​រាំង​ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស...

ហ៊ុន សែន ថាប្រាក់ខែមន្រ្តីខ្មែរខ្ពស់ឈរលេខ៥ក្នុងតំបន់អាស៊ាន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា កម្ពុជា​ឈរ​នៅ​លំដាប់ថ្នាក់​ទី​៥ ក្នុង​អាស៊ាន​ជា​ប្រទេស​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ខ្ពស់ រាប់​ចាប់ពី​មន្ត្រី​ថ្នាក់ទាប​ជាងគេ​ឡើង​ទៅ​។ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៦​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​គរុ​សិស្ស និស្សិត​ជាង​១៦០០​នាក់ នៅ​វិទ្យាស្ថាន​អប់រំ ក្បែរ​វិមាន​ឯករាជ្យ ។ បើ​តាម​លោក ហ៊ុន សែន លើ​ពិភពលោក​នេះ ប្រហែល​មិន​មាន​ប្រទេស​ណា​ដែល​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​នៅ​នៅ​ស​ប្តា​ហ៍​ទី​៣​នៃ​ខែ​នីមួយ​នោះ​ទេ​។ មិនតែប៉ុណ្ណោះ​សម្រាប់​មុន​ពេល​បុណ្យចូលឆ្នាំ និង​ក្រោយ​ពេល​ចូល​ឆ្នាំ​សុទ្ធតែ​បាន​បើក​ប្រាក់ខែ​នៅ​ពាក់​កណ្តាលខែ...

ហ៊ុន សែន ៖អ្នកណានៅលើលោកនេះហ៊ានចាប់ ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​បុគ្គល​ឈ្មោះ​«​ម៉ា​រី​» ដែល​ដើរ​ភូត​ប្រជាពលរដ្ឋ​តាំងពី​ខេត្តកំពត កែប​និង​ខេត្តតាកែវ ថា​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចាប់ខ្លួន ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​តំបន់​ជ្រៃ​កោង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ក៍បាន​ប្រកាស​ជា​សាធារណៈ​ដែរ​ថា «​អ្នក​ណា​នៅ​លើ​លោក​នេះ ហ៊ាន​ចាប់ ហ៊ុន សែន » ។ ដោយឡែក​សេចក្តីរាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុរស​ខ្លាំង ហ៊ុន សែន បញ្ជា​ឲ្យ​តាម​រក​ឈ្មោះ​«​ម៉ា​រី​»​នោះ​រួច​មក​កម្លាំង​សមត្ថកិច្ច​ខេត្តកំពត​បាន​ឃាត់ខ្លួន​បុគ្គល...

ហ៊ុន សែន កាត់ផ្ទៃដីបឹងជើងឯករបស់រដ្ឋជិត៤០ហិកតាឲ្យកូនស្រី

ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ឋិត​នៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ទំហំ​៤៧៣ ១៧៦​ម៉ែត្រក្រឡា ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​ធ្វើ​អនុ​ប​យោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល និង​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១២​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ពុធ...

អ្នក​តវ៉ា​ប្រឆាំង​ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​រង​ការ​គំរាម​សម្លាប់

សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្រោយ​ពី​បាន​ទទួល​ការ​គំរាមកំហែង​របស់​ជនអនាមិក ដែល​មាន​បំណង​ចង់​សម្លាប់​ពួក​គាត់​។ ទោះបីជា​មានការ​គំរាម​បែប​នេះ​ក៏​ដោយ ក៏​ក្រុម​សកម្មជន​នៃ​សហគមន៍​ខ្មែរ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ អះអាង​ថា ការ​គំរាម​នេះ មិន​អាច​រារាំង ពួក​គេ​ឲ្យ​ឈប់​ការ​តវ៉ា​អំពី​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នោះ​ឡើយ​។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ពី​ខាង​គណបក្ស​ពលករ អះអាង​ថា​លោក​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​របស់​ប្រទេស​អូស្ត្រាលី​រួច​ហើយ ដើម្បី​ប៉ូលិស​អូស្ត្រាលី​បើក​ការ​ស៊ើបអង្កេត​ស្វែងរក​ភស្តុ​តាង និង​តម្រុយ របស់​ជនអនាមិក​ដែល​បាន​ផ្ញើ​លិខិត​គំរាម​រូប​លោក និង​សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន​ទៀត​កាលពី​ពេល​ថ្មី​ៗ​នេះ​៖ «​រឿង​នេះ​យើងខ្ញុំ​ក៏​មានការ​ព្រួយបារម្ភ​ដែរ ដោយ​គ្មាន​អ្នក​ណា​គេ​មក គំរាមកំហែង​នោះ​ទេ​។ អ៊ីចឹង​យើង​បាន​ប្ដឹង​ករណី​នេះ​ទៅ​ប៉ូលិស វី​ក​តូ​រី​យ៉ា និង​ប៉ូលិស​សហព័ន្ធ​។ ហើយ​ប៉ូលិស​គេ​បាន​យកចិត្តទុកដាក់​។ ពីព្រោះ​គេ​មិន​អាច​ទទួលយក​បាន​ទេ​ចំពោះ​ការ​គំរាម​មក​លើ​សមាជិក​សភា​ដូច្នេះ​»​។ លោក​បន្ត​ថា លោក​ទទួល​លិខិត​អនាមិក​ដែល​លោក​ទទួល​បាន​នេះ គឺ​មួយ​អាទិត្យ​មុន​ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ជា​ការ​ដុត​រូប​ទីងមោង​រូប​របស់​លោក...

ផ្អើលពេញហ្វេសប៊ុក សន្លឹកឆ្នោតយួនមានរូបវំាងខ្មែរ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​និង​មាន​ច​ម្ង​ល់​ផង​ដែរ ក្រោយ​ឃើញ​រូបភាព​ព្រះ​បរមរាជវាំង​ខ្មែរ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​សន្លឹក​ឆ្នោត​យួន ។ មក​ទល់​នឹង​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ០៣​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រីជាន់ខ្ពស់​ព្រះ​បរមរាជវាំង ។ យ៉ាងណា​ក៍ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា សន្លឹក​ឆ្នោត​០១​សន្លឹក ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា​ម្សិលមិញ​នេះ មាន​ប្រភព​ចេញ​មកពីណា​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​សន្លឹក​ឆ្នោត​ដែល​មាន​រូប​ព្រ​គ​បរមរាជវាំង​នេះ ត្រូវ​បាន​គេ​ឃើញ​ផ្សាយ​នៅ​លើ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ HDTV ជាដើម ។ ក្រោយ​ធ្លាយ​សន្លឹក​ឆ្នោត​យួន​មាន​រូបភាព​ព្រះ​បរមរាជវាំង​នៅ​ខាង​មុខ​នោះ...

ហ៊ុន សែន ប្រកាជាថ្មីមិនចរចាជាមួយបក្សប្រឆំាង

លោក ហ៊ុន សែន ប្រាប់​អ្នកគាំទ្រ​លោក​ថា ដោយសារ​តែ​ការ​ដុត​ទីងមោង​រូប​របស់​លោក ដូច្នោះ​លោក​មាន​លេស​ប្រាប់​សហគមន៍​អន្តរជាតិ​ថា លោក​មិន​អាច​ចរចា​នឹង​គណបក្សប្រឆាំង​បាន​ឡើយ​។ លោក​ថា ការ​ដុត​ទីងមោង​រូប​របស់​លោក បង្ហាញ​ថា គណបក្សប្រឆាំង​គ្មាន​ឆន្ទៈ និង​ស្មោះត្រង់​ក្នុង​ការ​ចរចា​។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ប្រកាស​បន្ត​បើកទ្វារ​ចរចា​នឹង​គណបក្ស​នយោបាយ​ផ្សេង​ទៀត ជុំវិញ​ការ​បោះ​ឆ្នោត​។ កាលពី​ថ្ងៃ​ទី​១៧ មីនា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ប្រមាណ​ជាង ១​ពាន់​នាក់ មក​ពី​ទីក្រុង និង​រដ្ឋ​ផ្សេង​ៗ នៃ​ប្រទេស​អូស្ត្រាលី បាន​មក​ជួបជុំ​គ្នា​នៅ​ចំ​ពីមុខ​សាលាក្រុង​ស៊ី​ដ​នី ដើម្បី​ធ្វើ​បាតុកម្ម​ដុត​ទីងមោង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន...

ហ៊ុន សែន៖សង្ស័យចារកម្មអាមេរិកជាអ្នកសម្លាប់ កែម ឡី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​កំពុង​ឲ្យ​ស៊ើបអង្កេត​ការ​បាញ់​សម្លាប់​លោក កែម ឡី ដោយ​លោក​ដាក់​ការ​សង្ស័យ​ថា​ឃាតកម្ម​នេះ​បង្ក​ឡើង​ដោយ​ចារកម្ម​របស់​អា​មេ​រិ​ក​។ លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី​នា​ថ្ងៃនេះ ថ្លែង​ថា លោក​សោកស្តាយ ដែល​ប្រពន្ធ​លោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្ត​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ប្រឆាំង​នឹង​វត្តមាន​រូប​លោក ដោយ​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ប្តី​អ្នកស្រី​។ លោក ហ៊ុន សែន បន្ត​ថា តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ចារកម្ម...

ខ្មែរកំពុងបន្តអួតបរទេសថាខ្លួនជាពូជអ្នកចម្បំាង.. ឱខ្មែរអើយខ្មែរ..

ពាក្យ​ថា​«​ខ្មែរ​ពូជ​អ្នក​ចម្បាំង​» បាន​ត្រូវ​ខ្មែរ​ភាគច្រើន​ធ្លាប់​ឮ និង​ប្រើ​តាំងពី​រាប់​ជំនាន់​រហូត​មក​ទល់​នឹង​ពេល​នេះ ។ ជាក់ស្តែង​អំឡុង​កាល​ប្រកួត​បាល់ទាត់​ជ​ម្រុ​ហ World Cup ឬក៍​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្សេង​ៗ អ្នក គាំទ្រ​(Fan)​ក្រុមបាល់ទាត់​ជម្រើសជាតិ ឬ​ក្លឹ​ប​អាជីព​របស់​ខ្មែរ បាន​ដាក់​រហ័ស​នាម​ថា​ជា​ក្រុម​ចម្បាំង​អង្គរ ឬ គោព្រៃ​កម្ពុជា​ជាដើម ។ ជា​ការ​ពិត បើ​តាម​សិលាចារឹក ឬ​សៀវភៅ​ឯកសារ គឺ​បាន​បង្ហាញ​ថា ពូជពង្ស​សាវតា​ខ្មែរ ពិតជា​ពូជ​អ្នក​ពង្រីក​ទឹកដី និង​កសាង​ស្ថាបនា​ជាតិ​ឲ្យ​ថ្កុ​ង​ថ្កើង​រុងរឿង​តាម​គោលនយោបាយ​ជាក់លាក់​និង​ច្បាស់លាស់​របស់​ខ្លួន​និង​មានការ​គាំទ្រ​ពី​ប្រជានុរាស្ត្រ​រហូត​ក្លាយជា​ចក្រភព​ខ្មែរ​នា​អំឡុង​សតវត្សរ៍​ទី​១១-១២ ប្រាកដ​មែន ។ យ៉ាងណា​ក៍ដោយ ឆ្លង​តាម​រយៈ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ការ​ដាក់​អាណានិគម​និង​ការ​ផ្សាយ​ចាប់​យក​មនោ​គម​វិទ្យា​បរទេស បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់តែ​ល្បីល្បាញ​ខាង​ពង្រីក​ទឹកដី និង​កសាង​ជាតិ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន​និង​អាស៊ី​នេះ...

សម រង្ស៊ី ថា ហ៊ុន សែន ដើរតាមគន្លង ប៉ុល ពត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​មេកង​ពល​ក្រោម​បញ្ជា​របស់ ប៉ុ​ល ពត កំពុង​យក​លេស​គ្រប់​បែប​យ៉ាង​ចោទប្រកាន់​រូប​លោក​និង​លោក កឹ​ម សុខា ក្នុង​បំណង​កម្ចាត់​អ្នក​រិះគន់​ទាំងអស់ ដែល​ប្រឆាំង​លោក ហ៊ុន សែន ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ ក៍បាន​ហៅ​ទ​ង្វើ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​ថា​កំពុង​ដើរ​តាម​គន្លង ប៉ុ​ល ពត ជា​មេដឹកនាំ​ដែល​មាន​ជំងឺសរសៃប្រសាទ ។ ការ​លើក​ឡើង​ខាងលើ​របស់​លោក សម...

ចំណាត់ការលើ សម រង្ស៊ី រឿង​សន្យា​កាត់​ដី​ឲ្យ​យួនមាន​ប្រសិទ្ធភាព តែ​គ្មាន​យុត្តិធម៌

អ្នកវិភាគ​លើក​ឡើង​ថា បទបញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែមីនា អោយ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ពិនិត្យ​ករណី​លោក​សម រ​ង្ស៊ី ដែល​លោក​ចោទ​ថា សន្យា​កាត់​ខេត្ត​ចំនួន ៤ ឲ្យ​វៀតណាម​នោះ គឺ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​។ អ្នកវិភាគ​ស្នើ​សុំ​ឲ្យ​អ្នកនយោបាយ​រួបរួម​គ្នា គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​។ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើក​ឡើង​ថា លោក សម រ​ង្ស៊ី...

ហ្វេសប៊ុកច្រានចោលបណ្តឹងរបស់ សម រង្ស៊ី

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​លោក សម រ​ង្ស៊ី ដែល​ប្តឹង​ស្នើ​សុំ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ការ​ច្រានចោល​នេះ​បាន​ជំរុញ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ច្បាប់​របស់​លោក សម រ​ង្ស៊ី​។ កាលពី​ខែ​មុន​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ស្នើ​សុំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហ៊ុន សែន​។ ពាក្យបណ្តឹង​នេះ​បាន​ចោទប្រកាន់​លោក ហ៊ុន សែន ថា បាន​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ទិញ​ចំនួន​ចូល​ចិត្ត «Like» និង​ការ​គំរាម​សម្លាប់​ជាដើម​។ ពាក្យបណ្តឹង​នោះ​ក៏​អះអាង​ផង​ដែរ​ថា​ព័ត៌មាន​ដែល​ស្វែងរក​នេះ​អាច​នឹង​ជួយ​ការពារ​បណ្តឹង​ផ្នែក​ច្បាប់​របស់​លោក សម រ​ង្ស៊ី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន...

ហ៊ុន សែន ថាបើនៅមានមេបក្សប្រឆំាង លោកនឹងនៅបន្តកាន់អំណាច

ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោក​នៅ​តែ​បន្ត​កាន់​អំណាច ហើយ​នៅ​តែ​កាន់​អំណាច ប្រសិនបើ​នៅ​មាន​សេសសល់​អ្នកប្រឆាំង​រាជរដ្ឋាភិបាល ដែល​លោក​ទំនងជា​សំដៅ​ដល់​មេដឹកនាំ​គណបក្សប្រឆាំង​។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​១០​ឆ្នាំ​ទៀត ហើយ​លោក​ក៍បាន​ប្រកាស​ការពារ​សន្តិភាព មិន​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​បាន​ឡើយ ព្រោះ​សន្តិភាព​ជា​គ្រឺះ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ជាតិ ។ លោក ហ៊ុន សែន ប្រកាស​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក...

ភរិយា​ កែម ឡី អំពាវនាវ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម

ភរិយា​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ចូលរួម​ធ្វើ​បាតុកម្ម​នា​ចុង​ស​ប្តា​ហ៍​នេះ​នៅ​ទីក្រុង​ស៊ី​ដ​នី ក្នុង​ដំណើរ​ចូលរួម​ប្រជុំ​អាស៊ាន​-​អូស្ត្រាលី របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច សហរដ្ឋអាមេរិក បាន​ដុត​រូបតំណាង​លោក ហ៊ុន សែន​។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ជាង ១០ វិនាទី​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក អ្នកស្រី ប៊ូ រចនា ដែល​ទើបបាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​បាន​ថ្លែង​ថា​៖ «​នាង​ខ្ញុំ ប៊ូ រចនា គឺជា​ភរិយា​លោក​បណ្ឌិត កែម...

ទៀ បាញ់ ថាករណីផ្ទុះហិង្សានៅក្រចេះជារឿងតូចតាច

«​រឿង​តូច​គេ​យក​ធ្វើ​ជា​រឿង​ធំ ហើយ​វ៉ៃ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​មុខសញ្ញា​សំខាន់​របស់​ពួក​គេ ដើម្បី​ស្វែងរក​ការ​គាំទ្រ ។ ធម្មតា​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ខ្លួនឯង គឺ​ត្រូវ​តែ​វាយប្រហារ​និង​បន្ទាប​អ្នក​ដទៃ ទើប​លើក​ខ្លួនឯង​បាន ។​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ក្នុង​ពិធី​បញ្ចុះ​ប្ញ​សសី​មា​ឆ្លង​ព្រះ​វិហារ​និង​សម្ពោធ​ស​មិ​ទ្ឋ​ផល​នានា​នៅ​ក្នុង​វត្ត​បឹង​ខ្នារ ស្ថិត​ក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។ បើ​តាម​លោក ទៀ បាញ់ ការ​ផ្សាយ​ព័ត៌មាន​ថា​មាន​អ្នក​ស្លាប់​និង​របួស​ច្រើន​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អំពើ​ហិង្សា​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​នេះ គឺជា​ចេតនា​របស់​បក្ស​ប្រឆាំង ។ គួរ​រំ​ឮ​កថា មានការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការ​តវ៉ា​បិទផ្លូវ​រឿង​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ...

ហ៊ុន សែន តែងតាំង ធី សុវណ្ណ​ថា ជា​អនុប្រធាន​ទី​១…

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន តែងតាំង​ជា​អនុប្រធាន​ទី​១​នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​កែសម្រួល និង​តែងតាំង​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន ឃុំ​និង​ភូមិ នៃ​ឃុំ​ត្រើយ​ស្លា ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ ។ សូម​បញ្ជាក់​ថា រហ័ស​នាម​ជួប​ប្តឹង កញ្ញា ធី សុវណ្ណ​ថា បាន​សុំ​ចូលរួម​ជីវភាព​ន​យោ​យ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣១...

តុលាការកំពូលមិនឲ្យ កឹម សុខា នៅក្រៅឃុំ

ទីបំផុត​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​និង​ជា​អនុប្រធាន​តុលាការ​កំពូល លោក​ចៅក្រម ឃឹម ប៉ុណ្ណ បាន​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា មាន​ន័យ​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បន្ត​ជាប់​នៅ​ក្នុង​ព​ន្ឋ​នាគារ​ត្រពាំង​ផ្លុ​ង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​រង់ចាំ​តុលាការ​បន្ត​នីតិវិធី ។ នេះ​បើ​តាម​ប្រភព​ដែល​ចូលរួម​ស្តាប់​នៅ​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ ។ ប្រភព​បន្ត​ថា នៅ​ក្នុង​សវនាការ​ព្រឹក​មិ​ញ មេ​បក្ស​ប្រឆាំង​រូប​នេះ ពុំ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​តុលាការ​កំពូល ដើម្បី​ចូលរួម​សវនាការ​ទេ ដោយ​មន្ត្រី​តុលាការ​សំអាង​ថា នេះ​ជា​សវនាការ​មុន​អង្គសេចក្តី ដោយ​ដេញដោល​តែ​លើ​អង្គច្បាប់​ប៉ុណ្ណោះ ពុំ​មាន​វត្តមាន​ជន​ត្រូវ​ចោទ​ក៏​បាន​។ លោក កឹ​ម សុខា...

ស ខេងថាការតែងតំាងស័ក្តិ១ ជាអនុប្រធាននាយកដ្ឋានអត់ខុសទេ

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា ការ​តែងតាំង​ប៉ូលិស​ស័ក្តិ​១​ម្នាក់ ជា​អនុប្រធាន​នាយកដ្ឋាន​នោះ​មិន​ខុស​ទេ តែ​ការ​បកស្រាយ​ដូច​ជា​មិនសូវ​ទំនង ។ ការ​បកស្រាយ​របស់​លោក​ប្រមុខ​មហាផ្ទៃ​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​នៅ​លើ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​បែកធ្លាយ​លិខិត​របស់​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ស្នើ​ទៅ​លោក ស ខេ​ង ដោយ​សុំ​តែងតាំង​លោក​អនុសេនីយ៍ត្រី​(​ស័ក្តិ​១) គិ​ន សុ​លី​តា មន្ត្រី​នាយកដ្ឋាន​រដ្ឋបាល សរុប នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ជា​អនុប្រធាន​នាយកដ្ឋាន ដោយ​សំអាង​លើ​ការងារ​និង​សញ្ញាបត្រ​បរិញ្ញាបត្រ​របស់​លោក គិ​ន សុ​លី​តា...

មន្រ្តី​សិទ្ធិមនុស្ស​ ថា​ សម រង្ស៊ី គ្មាន​កំហុស ​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការណ៍​ដែល លោក សម រ​ង្ស៊ី ប្ដេជ្ញា​ពី​ការពារ​ជនជាតិ​ដើម​ភាគតិច នៅ​ភាគ​ឥ​សាន​នោះ គឺ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម​។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជា​ជួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច (Degar) ដេ​កា ឬ​ហៅ​ថា ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣ នៅ​សហរដ្ឋអាមេរិក លោក សម រ​ង្ស៊ី លើក​ឡើង​ថា បើសិនជា​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​របស់​លោក​នឹង​គិត​គួរ​ចំពោះ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​ញ៉ា តាម​ការ​អនុញ្ញាត​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ប៉ុន្តែ​របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​សន្យា​របស់​លោក...

កម្ពុជា​កំពុង​មាន​ហានិភ័យ​បំណុល​ក្រោម​គម្រោង​​ចិន«ខ្សែក្រវ៉ាត់មួយ-វិថីមួយ»

មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល (Center for Global Development) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន បាន​ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ត្រួតពិនិត្យ​មើល​ផល ប៉ះពាល់​នៃ​បំណុល​របស់​មហាអំណាច​ចិន មក​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ៦៨ ដែល​អនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន ក្រោម​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ វិ​ថី​មួយ​» ឬ​ហៅ​ថា «​វិ​ថី​សូត្រ​ថ្មី​»​។ មជ្ឈមណ្ឌល​នេះ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ថា​មាន​«​ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​»​។ មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​ការ​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ និង​ការ​អនុវត្ត​របស់​ក្រុម​ប្រទេស​អ្នកមាន និង​ស្ថាប័ន​មាន​ឥទ្ធិពល ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​នៅ​ទូ​ទាំង​សាកលលោក រក​ឃើញ​ថា ប្រទេស​កម្ពុជា...

ឃាត់ខ្លួនបុរសម្នាក់ក្រោយសរសើរ ហុក ឡងឌី បង្អាប់ នេត សាវឿន

អតីត​មន្ត្រី​នគរ​បាល​ម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ និង​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ​ ឃាត់​ខ្លួន ​កាល​ថ្ងៃ​ទី៧​ មីនា​នេះ​ ដើម្បី​ធ្វើការ​សាក​សួរ​ពាក់​ព័ន្ធ​ករណី​«ប្រមាថ»​ថ្នាក់​ដឹក​នាំ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ តាម​ហ្វេសប៊ុក។ ជន​សង្ស័យ​ក្នុង​ករណី​នេះ​ឈ្មោះ ​កែវ ​សា​រ៉ាវុធ​ ហៅ​ម៉ាន់​ អាយុ​៤០​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​អ៊ិស្លា​ម រស់​នៅ​ផ្ទះ​គ្មាន​លេខ​ ក្រុម​២ ភូមិ​២​សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឫស្សី​កែវ មុខ​របរ​ លក់​ដូរ​ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧:​៣៥​នាទី​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២។ លោក​អ៊ីវ ឈុន​ខេង អធិកា​ររង​ខណ្ឌ​ឫស្សី​កែវ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«ការ​ពិត​ទៅ​ខ្ញុំ​មិន​ដឹង​ថា​តើ​គាត់​​ បាន​ប្រព្រឹត្ត​អ្វី​នៅ​ក្នុង​ហ្វេសប៊ុកទេ​ ប៉ុន្តែ​មន្ត្រី​នគរ​បាល​មក​ពី​នាយក​ដ្ឋាន​ប្រឆាំង​ បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហា​ផ្ទៃ​ដែល​ជា​ម្ចាស់​ករ​ណី​ បាន​ប្រាប់​ថា...

មួយករណីទៀតហើយ! សម រង្ស៊ី ប្រឈមនឹងជាប់ពន្ឋនាគារមួយជីវិត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ប្រឈម​នឹង​ការ​ប្តឹង​មួយ​ករណី​ទៀត​របស់​ក្រសួងមហាផ្ទៃ​ដោយ​ចោទ​ពី​បទ​កាត់​ខេត្ត​ចំនួន​០៤​ឲ្យ​ទៅ​ប្រទេស​វៀតណាម ។ បើ​តាម Fresh News ខេត្ត​ចំនួន​០៤​ដែល ត្រូវ​បាន​គេ​អះអាង​ថា លោក សម រ​ង្ស៊ី ប្រកាស​កាត់​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​នោះ គឺ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង និង ខេត្តក្រចេះ ហើយ លោក​សម រ​ង្ស៊ី ប្រកាស​កាត់​ខេត្ត​ទាំង​៤​នេះ គឺ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ។ ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​មួយ​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧត្តមសេនីយ៍...

មុននេះបន្តិច ហ៊ុន សែន ថារដ្ឋមន្រ្តីខ្លះសរសេរអក្សរខុស

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ចេះ​តែ​ចុះហត្ថលេខា​មិន​បាន​ពិនិត្យ​មើល​អក្ខរា​វិ​រុ​ទ្ឋ​និង​លេខ គឺ​សរសេរ​ខុស ។ យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បង្ហាញ​អត្តសញ្ញាណ​រដ្ឋមន្ត្រី​រូប​ណា​នោះ​ទេ និង​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ទៅ​លើ​ភាព​ទំនើប​កម្ម​នៃ​សម្ភារ​និយម ដែល​ទំនងជា​លោក​ចង់​បញ្ជាក់​អំពី​ការ​វាយ​អក្សរ​នៅ​លើ​កុំព្យូទ័រ ។ ការ​លើក​ឡើង​ខាងលើ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ០៦​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី​ចំនួន ១៣,៩៧១​នាក់...

ទូត​អា​មេ​រិ​ក​ពន្យល់​ករណីផ្ដាច់ជំនួយ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើការ​ចោទ​ថា សហរដ្ឋអាមេរិក កំពុង​បង្ក​ការ​ភាន់ច្រឡំ និង​ភូត​កុហក​ពលរដ្ឋ រឿង​ផ្ដាច់ជំនួយ​កម្មវិធី​កសាង​សមត្ថភាព​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​មួយ ដើម្បី​ធ្វើការ​បកស្រាយ​បំភ្លឺ​ពី​ករណី​នេះ ​។ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា លោក David Josar ពន្យល់​ថា កម្មវិធី​កសាង​សមត្ថភាព ដែល​ផ្ដល់​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ចប់​នៅ​ខែធ្នូ ​ឆ្នាំ​២០១៦ ​។ ប៉ុន្ដែ លោក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ជា​ច្រើន​ដង​ឲ្យ​បន្ដសកម្មភាព​ជំនួយ​ទាំងនេះ...

ហុង លីម ​ចាត់​ទុក​របប​ ហ៊ុន សែន​ ​ជា​របបពេជ្ឈឃាដ

កូនប្រុស​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចោទ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ថា បាន បើក​ការ​វាយប្រហារ លាប​ព័​ណ៍ និង​មាក់ងាយ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ក្រុមប្រឆាំង​។ លោក ហុង លី​ម ថា រដ្ឋាភិបាល​កំពុង​លាប​ព័​ណ៍​ខ្លួនឯង​។ រីឯ​លោក ហុង លី​ម វិញ​បាន​ហៅ​របប​លោក ហ៊ុន សែន ថា​ជា​របប​អ​សីលធម៌​ទាំង​អំពើ​ពុក​រលួយ និង​ផ្លូវភេទ​។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក ហុង លី​ម បាន​ចាត់ទុក​របប​ដឹកនាំ​លោក ហ៊ុន សែន ថា​ជា​របប​ពេជ្ឈឃាដ...

តិចអត់ដឹងកូន ហុក ឡងឌី ទទួលការងារអី?

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ប្រគល់​ភារកិច្ច​ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការងារ​បច្ចេកទេស​សន្តិសុខ និង​ការងារ​រួម​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ក្រៅពីលោកផ្កាយ៣ ឌី វិជ្ជា សេចក្តីសម្រេចខាងលើ ក៍បានប្រគល់ភារកិច្ចផ្សេងៗគ្នាជូនអគ្គស្នងការរង​ចំនួន​១៦រូបទៀតផងដែរ ។ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា...

ច្រឡោតរឿងដុតទីងមោង! ហ៊ុន សែន ប្រើពាក្យអសុរោះក្នុងវត្ត

ទំនងជា​ខឹង​នឹង​ករណី​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ថា​« អ្នកឯង​ចង់​ឲ្យ​រដ្ឋាភិបាល​ហ៊ុន សែន ត្រូវ​បាន​គេ​ព្យួរ​នៅ​អង្គការសហប្រជាជាតិ អ្នកឯង​ដុត​រូប​ខ្ញុំ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​ខ្ញុំ​មិន​ចរចា​ជាមួយ​អ្នកឯង​នោះ​ទេ បើសិនជា​អ្នកឯង​កុំ​ធ្វើ​ឲ្យ​ជ្រុល​ហួស ប្រហែលជា​ទទួល​បានការ​ចរចា​ខ្លះ ឥឡូវនេះ​វា​ហួសពេល​ហើយ​អូន ។ បើ​ចាប់ផ្ដើម​ដំបូង​ទី​អ្នកឯង​សុំ​ចរចា ប្រហែលជា​អាច ឥឡូវ​អ្នកឯង​បាន​ដុត​រូប​ហ៊ុន សែន ដួង​កែវ​ហ៊ុន​សែន​នៅ​ក្នុង​រូប​នាគ ដើរ​ដុត​រូប​នាគ​ឲ្យ​អស់​ទៅ ការ​ដុត​រូប​នេះ​មាន​ន័យ​ថា អាណា​ជាប់គុក​នៅ​តែ​ជាប់​បន្ត គ្មាន​ទេ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ទី​២ ស្អី​ហា​ហែង​ខ្លាំង​ម្ល៉េះ​ហា...

ហ៊ុន សែនថាជួនកាលអតីតបក្សប្រឆំាងជាអ្នកជំរុញឲ្យពលរដ្ឋកាប់បំផ្លាញឈើ

«​ភាគច្រើន​បក្ស​ប្រឆាំង ជា​អ្នក​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​រាជរដ្ឋាភិបាល តាម​រយៈ​ការ​តវ៉ា​រឿង​ដីធ្លី និង​ជួនកាល​ជា​អ្នក​រុញ​ឲ្យ​ពួក​គាត់ កាប់​បំផ្លាញ​ព្រៃឈើ ។ នៅ​ក្បាលឆាយ​នេះ ក៏​មានការ​កាប់​ដែរ អ្នក​ណា​ទៅ​កាប់ ជួនកាល​អា​បក្ស​ប្រឆាំង​ហ្នឹង គឺ​រុញ​មនុស្ស​ទៅ​កាប់ ខ្លះ​កាប់​ទៅ​ធ្វើស្រែ ធ្វើ​ចំការ​មនុស្ស​កើនឡើង​ត្រូវការ​ដី​។ ក្រុមប្រឆាំង​វា​តែ​បែប​ហ្នឹង ចឹ​ង​ហើយ​បាន​វា​ចឹ​ង ហើយ​ស្រែ​កថា ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ ចាំ​ទៅ​អា​ពៅ​អើយ អញ​មិន​ទៅ​ណា​ទេ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ...

មហាផ្ទៃបដិសេធឈ្មោះ«គណបក្ស កែម ឡី»

ក្រសួងមហាផ្ទៃ​មិន​ជំទាស់​ចំពោះ​ការ​ស្នើ​សុំ​បង្កើត​គណបក្ស​ថ្មី​ទេ (​គណបក្ស កែម ឡី​) ប៉ុន្តែ​ឈ្មោះ​គណបក្ស​នេះ​មិន​ត្រឹមត្រូវ​បាន​ច្បាប់​ថ្មី​ស្តី​ពី​គណបក្ស​នយោបាយ តាម​មាត្រា​ទី​១១​។ ឈ្មោះ​រូប​វ័​ន្ត​បុគ្គល និង​រូបភាព​រូប​វ័​ន្ត​បុគ្គល ត្រូវ​បាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​យក​មក​ប្រើប្រាស់​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ដែល​ត្រូវ​បាន Fresh News ស្រង់​ប្រសាសន៍​លោក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ។ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្អូនប្រុស​បង្កើត​លោក កែម ឡី គឺ​លោក កែម រិ​ទ្ឋិ​សិត...

ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋថាឪពុកខ្លួនដឹកនំាកាន់តែចូលកៀកប្រជាជន

កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា​«​សម្ដេច​តេ​ជោ ដឹកនាំ​ប្រទេស​កាន់​យូរ កាន់តែ​ចូល​គៀក​ប្រជាជន កាន់តែ​ដឹង​ពី​សុខទុក្ខ​ប្រជាជន និង​បាន​ជួយ​ដោះស្រាយ​បញ្ហា ជូន​ប្រជាជន​បាន​កាន់តែ​ច្រើន​។​»​។ ការ​លើក​ឡើង​របស់​លោក​ផ្កាយ​៣ ដែល​ទើប​ទទួល​បានការ​គ្រប់គ្រង​បញ្ជា​ទ័ព​ជំនួស​លោក គន់ គី​ម កាលពី​ពេល​ថ្មី​ៗ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ មហា​កុដិ ខ្លោងទ្វារ ពុទ្ធា​ភិ​សេក ក្នុង​វត្ត​រដ្ឋ​បា​លា​រាម ហៅ​វត្ត​ប​ច្ឆា ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ថ្ងៃ​ទី​០៣ ខែមីនា...

ប្រាក់ សុខុន ៖បរទេសនិងសង្គមស៊ីវិល​គំរាមកំហែងអធិបតេយ្យភាពកម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ឡើង​ថា អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវ​បាន​គំរាមកំហែង​ដោយ​រដ្ឋាភិបាល​បរទេស និង អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ជុំវិញ​ការ​បង្ក្រាប​លើ​បក្ស​សង្គ្រោះ​ជាតិ​កាល​ចុងឆ្នាំ ២០១៧​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ប្រាក់ សុ​ខុន បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សុន្ទរកថា​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១៧ និង ទិស​ដៅ​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួងការបរទេស​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុ​ម្ភះ​។ លោក ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា​៖ «​អធិបតេយ្យ​ជាតិ​របស់​យើង​ត្រូវ​បាន​គំរាមកំហែង ដោយសារ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន អង្គការក្រៅរដ្ឋាភិបាល​បរទេស និង​អង្គការ​ជាតិ​ខ្លះ ដែល​ទទួល​ឥទ្ធិពល​ពី​រដ្ឋាភិបាល​បរទេស​ទាំងនោះ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​»​។ លោក ប្រាក់ សុ​ខុន​បន្ត​ថា...

មុននេះបន្តិច ហ៊ុន សែន សំពងទូរទស្សន៍ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ទូរទស្សន៍​ជាតិ​កម្ពុជា​( ទ​ទក​) ដែល​ធ្វើ​អត្ថាធិប្បាយ​ខុស​និង​ដាក់​រូប​ខុស​អត្ថន័យ ។ បើ​តាម​លោក ហ៊ុន សែន ខុស​នៅ​ត្រង់​ថា លោក​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​ព្រះ​សីហ​នុ បែរជា​អ្នក​ធ្វើ​អត្ថាធិប្បាយ (​ស្ត្រី​) និយាយ​ថា នៅ​ខេត្តកំពង់ស្ពឺ ។ ចំណែកឯ​រូបភាព​វិញ គេ​កំពុង​ទះដៃ​សើច បែរជា​ដាក់​រូប​ចំហ​រមាត់ និង​មុខ​ក្រមូវ​ទៅ​វិញ ។ បើ​តាម​លោក​ប្រមុខ​រាជរដ្ឋាភិបាល បើ​ទោះបីជា​ទូរទស្សន៍​ជាតិ​បាន​ផ្លាស់​ប្តូរ​មេដឹកនាំ​យ៉ាងណា​ក៍ដោយ ក៍​នៅ​តែ​មិន​ទៅ​មុខ នៅ​តែ​ដដែល អីចឹង​បានជា​មិន​ដំឡើង​ប្រាក់ខែ​អោយ ។ ការ​លើក​ឡើង​របស់​លោក ហ៊ុន...

ហ៊ុន សែន រិះគន់លោកទូតអាមេរិកថាអត់ចេះធ្វើការនិងភូតកុហក

ថ្លែ​ទៅ​កាន់​កម្មករ​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រិះគន់​ចំ​ៗ​សំដៅ​លោក វិ​លាម ហៃ​ត៍​(William A. Heidt ) ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ដោយ​ថា លោក វិ​លាម ហៃ​ត៍​(William A. Heidt ) មិន​ចេះ​ធ្វើ​ការងារ​ផ្នែក​រដ្ឋបាល ទាក់ទង​និង​ការ​ប្រកាស​កាត់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​។ បុរស​ខ្លាំង ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ណោ​ត​(Note)​ទូត​ធម្មតា​គេ​សរសេរ​ទៅ​ក្រសួងការបរទេស ទូត​នេះ​(​អា​មេ​រិ​ក​) ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ គ្រាន់តែ​ទម្លាប់​ទូត​ក៏​ខុស​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​វា​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ទៅ​ទៀត​។ បើ​ថា​មិន​ចេះ​កិច្ច​ការទូត​ទេ...

មានការសង្ស័យអំពី គន់ គីម ផ្ទេរសិទ្ឋិគ្រប់គ្រងទ័ពឲ្យទៅ ហ៊ុន ម៉ាណែត

អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ផ្ទេរ​សិ​ទ្ឋិ​ដឹកនាំ បញ្ជាកា​រសនា​ចម្រុះ​ទៅ​ឲ្យ​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ។ នេះ​បើ​យោង​តាម​លិខិត​របស់​លោក គន់ គី​ម ផ្ញើ​ជូន​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ ដើម្បី​សម្រេច​កិច្ចការ​ផ្ទេរ​ការងារ​ខាងលើ​នេះ ។ ក្រោយ​ការ​បែកធ្លាយ​លិខិត​ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​របស់​លោក​ផ្កាយ​៤ គន់ គី​ម នោះ​រួច​មក...

ហ៊ុន សែនថាលោកនឹងបន្តកាន់តំណែងបើមេបក្សប្រឆំាងមិនទាន់ទៅណា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា «​ដរាបណា​មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ទាន់​ទៅ​ណា សម្តេច​នឹង​មិន​ឈប់​ដឹកនាំ​ប្រទេស​នោះ​ឡើយ ព្រោះ​មាន​តែ​សម្តេច​ទើប​អាច​ទប់​ស្ថានការណ៍ ប្រទេស​ពី​ការ​បង្ក​អ​ស្ថេ​រ​ភាព​ដែល​បង្ក​ឡើង ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​។​»​។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ហៅ​កាត់​ថា ស​.​គ​.​យ​.​ត ឬ TYDA នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​សុក្រ ០១​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន បាន​ថ្លែង​បែប​ចោទសួរ​លោក...

សមាជិក​សភា​អូស្ត្រាលី​មិន​អត់​ឱន​សម្ដី​ ហ៊ុន សែន

សមាជិក​សភា​អូស្ត្រាលី ម្នាក់​ទៀត​ព្រមាន​ថា លោក​មិន​អត់ឱន​ឲ្យ​លោក ហ៊ុន សែន និង​មិន​ស្វាគមន៍​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ខែមីនា នេះ​ទេ​។ លោក​អះអាង​ថា តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​នៅ​ក្នុង​រដ្ឋសភា​អូស្ត្រាលី នឹង​ក្រោក​តវ៉ា​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​លោក ហ៊ុន សែន​។ សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្សប្រឆាំង​មួយ​រូប​ទៀត និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ស្រមោល​ទទួល​បន្ទុក​ផ្នែក​រតនាគារ បញ្ជាក់​ជំហរ​របស់​លោក និង​តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​ថា ពួក​គាត់​មិន​អាច​ទទួលយក​បាន​នូវ​សម្ដី​ដ៏​ហិង្សា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ដាច់ខាត​។ លោក គ្រី​ស បា​វ៉ិ​ន (Chris...

ហ៊ុន សែនថាស្រុកខ្មែរឥឡូវសម្បូរអ្នកមាន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​«​ប្រទេស​យើង​ឥឡូវនេះ មានការ​កើនឡើង​នូវ​ចំនួន​អ្នកមាន ប៉ុន្តែ បក្ស​ប្រឆាំង​គេ​ថាបើ​គេ​ឈ្នះ​នឹង រឹបអូស​ពី​អ្នកមាន​ឲ្យ​អ្នកក្រ​» ។ លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​កាត់​ឫស្ស​សីមា​ព្រះ​វិហារ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត «​ជ័យ​មង្គល​» ហៅ​វត្ត​ជ្រៃ ស្ថិត​នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​ចំណាយ​ថវិកា​សាងសង់​ជិត ៤​លាន​ដុល្លារ​អា​មេ​រិ​ក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ពេញ​បូរ​មី ខែ​ផល្គុន ឆ្នាំរកា នព្វស័ក...

សម រង្ស៊ី មិន​​ភ្ញាក់​ផ្អើល​នឹង​ដីកា​រឹប​អូស​ទ្រព្យសម្បត្តិ​

លោក សម រ​ង្ស៊ី ថ្លែង​ថា លោក​មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​របប​ក្រុងភ្នំពេញ រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​នោះ​។ លោក​ចាត់​ទុក​ការ​សម្រេច​បែប​នេះ គឺជា​ផ្នែក​មួយ​នៃ​សំណុំរឿង​នយោបាយ​ដែល​របប​លោក ហ៊ុន សែន បាន​សាង​ឡើង​ដើម្បី​ធ្វើទុក្ខបុកម្នេញ​រូប​លោក ដែល​លោក​បាន​ចេញ​មុខ​ខ្លាំង​ជាងគេ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់​ការ និង​ពុក​រលួយ​ដូច​សព្វ​ថ្ងៃនេះ​។ លោក សម រ​ង្ស៊ី នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​មិន​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ដីកា​រក្សា​ការពារ​រឹបអូស​ទ្រព្យសម្បត្តិ​រួប​លោក​នោះ ដោយ​លោក​អះអាង​ថា លោក​មិនមែន​ជា​មនុស្ស​សម្ភារៈ​និយម​ទេ ដូច​ជា​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្ដិ​នោះ មិនមែន​ជា​អ្វី​ដែល​លោក​ស្វែងរក​ក្នុង​ការ​តស៊ូ​របស់​លោក​អស់​រយៈពេល ២៥​ឆ្នាំ​កន្លង​មកនេះ​ទេ​។ នៅ​ក្នុង​សារ​ដែល​លោក សម រ​ង្ស៊ី ផ្ញើ​ជូន​មក​អាស៊ី​សេរី...

បន្ទាប់ពីអូស្រ្តាលីនិងកាណាដា ការដុតទីងមោងរូប ហ៊ុន សែន នឹងបន្តធ្វើនៅអាមេរិក

ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក អះអាង​ថា ពួក​គេ​នឹង​ធ្វើ​ចលនា​មហាជន​មួយ​ដើម្បី​ឲ្យ​មានការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​តាម​បណ្តា​រដ្ឋ​នានា ក្នុង​សហរដ្ឋអាមេរិក​។ ពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​កាំ​ង ទាំងនោះ​អះអាង​ថា ពួក​គាត់​គ្មាន​ការ​ភ័យ​ក្នុង​ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នោះ​ឡើយ ទោះ​មានការ​គំរាម​របស់​មន្ត្រី​សមត្ថកិច្ច​កម្ពុជា ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ពួក​គេ​បាន​ដុត​ទីងមោង​រូប​របស់​លោក ហ៊ុន សែន រួច​មក​ហើយ​ក៏​ដោយ​។ ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ហ្វី​យ៉ា (Philadelphia) នៃ​រដ្ឋ​ភែ​ន​ស៊ី​ល​វែ​ន​ញ៉ា (Pennsylvania) សហរដ្ឋ​អាមេរិក អះអាង​ថា ពួក​គេ​នឹង​នាំ​គ្នា​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន...

តុលាការសម្រេចរឹបអូសដីនិងស្នាក់ការបក្ស ជាកម្មសិទ្ឋិរបស់ សម រង្ស៊ី

ដី​និង​អគារ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​ជាក​ម្មសិ​ទ្ឋិ​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​រឹបអូស​ហើយ តាម​អំណាច​សាលក្រម​លេខ​៦៨ (​គ​) ជ​.​រ​. ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ។ លោក សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​កំពូល​សាលដីកា សម្រេច​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់ សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ដែល​ជាដើម​បណ្តឹង ចំនួន...

ហ៊ុន ម៉ានី ឡើងស័ក្តិ៥ ជាមេបញ្ជាការម្នាក់ការពារឪពុក

កូន​ប្រុស​ពៅ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​កំពង់​ស្ពឺ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ នៅ​ក្នុង​ជួរ​កងទ័ព​ ពីឋានៈ​ជា​វរសេនីយ៍ទោ ទៅ​ជា​វរសេនីយ៍​ឯក នៅ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ ២៦ ​​រូប​​ផ្សេង​ទៀត​។ នេះ​បើ​តាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​កាល​ពីថ្ងៃទី ១៩ ខែធ្នូ ហើយ​ដែល​ទើប​​តែ​ត្រូវ​បាន​ចេញ​ផ្សាយ​ ក្នុង​សៀវភៅ​ព្រះ​រាជ​កិច្ច នៅ​ត្រី​មាស​ទី​ ១ ឆ្នាំ...

រដ្ឋាភិបាលគ្រោងដំឡើងប្រាក់សម្រាប់បរទេសចូលសញ្ជាតិខ្មែរ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​សិក្សាការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សញ្ជាតិ​បាន​និង​កំពុង​ដំណើរ​ការងារ​របស់​ខ្លួន​ហើយ ដើម្បី​កែប្រែ​ចំណុច​ខ្លះ ជា​ពិសេស​រយៈពេល​នៃ​ការ​ស្នាក់​នៅ និង​ចំនួន​ថវិកា (​ចំពោះ​ជនបរទេស​ដែល​ត្រូវ​ទទួល​បាន​សញ្ជាតិ​) ។ បើ​តាម​លោក​ផ្កាយ​៤ ខៀវ សុភ័គ ដែល​ត្រូវ​បាន​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​ប្រសាសន៍​លោក​បញ្ជាក់​ថា​«​ច្បាប់​សញ្ជាតិ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​តាំង​ពេល​នោះ​មក​តម្លៃ​សម្រាប់​ជនបរទេស​ដែល​ត្រូវ​បង់ (​សម្រាប់​ចូលសញ្ជាតិ​) មាន​ចំនួន​តែ ១ ២៥០ ០០០ ០០០ រៀល​តែ​ប៉ុណ្ណោះ ប្រហែលជា ៣០០ ០០០ ដុល្លារ​សហរដ្ឋអាមេរិក...

ក្រុមប្រឹក្សាអឺរ៉ុបថាគ្មានជម្រើសអ្វីក្រៅពីបញ្ឈប់ការអនុគ្រោះពន្ឋ

អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស បាន​សម្រេច​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​នៅ ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) ថ្ងៃទី​២៦ ខែ​កុម្ភៈ នេះ ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ត្រូវតែ​ចាត់​វិធានការ​ទណ្ឌកម្ម​ជាក់លាក់​មួយ​ចំនួន ដើម្បី​ស្តារ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​បច្ចុប្បន្ន ឲ្យ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ។ សេចក្ដី​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​កម្រាស់ ៤ទំព័រ ផ្ញើ​ទៅ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទាំងអស់ នៅ​ថ្ងៃ​ចន្ទ ទី​២៦ កុម្ភៈ នេះ ថា សហភាព​អឺរ៉ុប...

សប្តាហ៍នេះ EU អាចនឹងចេញវិធានការបន្ថែមប្រឆំាងរដ្ឋាភិបាលខ្មែរ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​មក​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​លុប​ចោលការ​អនុគ្រោះ​លើ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ជុំវិញ​អ្វី​ដែល​សហភាព​អឺរ៉ុប​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​មុន​។ សហភាព​អឺរ៉ុប បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ថា​រ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​នោះ ឲ្យ​វិល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​ខាង​មុខ​ឡើង​វិញ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​នោះ​ឡើយ​។ ខណៈ​ដែល​កម្ពុជា​នៅ​តែ​មិន​ផ្លាស់​ប្ដូរ​ជំហរ​ងាក​ទៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក ២៨​ប្រទេស គ្រោង​នឹង​ជជែក​ជា​ថ្មី​ម្ដងទៀត​អំពី​បញ្ហា​កម្ពុជា និង​ភូមា នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប្រ៊ុ​ច​ស៊ែ​ល...

ដុតទីងមោងរូប ហ៊ុន សែន រាលដាលពីអូស្រ្តាលីដល់កាណាដា

ពលរដ្ឋ​ខ្មែរ​កា​ណា​ដា​ប្រមាណ ១០០​នាក់ មក​ពី​តាម​តំបន់​នានា​ក្នុង​ប្រទេស​កា​ណា​ដា រួម​មាន រដ្ឋធានី​អូ​តា​វ៉ា (Ottawa) ក្រុង​ម៉ុង​រ៉េ​អាល់ (Montreal) និង​ខេត្ត​កេ​ប៉ិច (Quebec) កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ បាន​មក​ជួបជុំ​គ្នា​នៅ​វត្ត​ចម្ការ​រតនា​រាម ក្នុង​ក្រុង​ឡា​វ៉ាល់ (Laval) ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ម៉ុង​រ៉េ​អាល់ ដើម្បី​រៀបចំ​ពិធី​ដុត​រូប​ទីងមោង លោក ហ៊ុន សែន​។ ក្រុម​អ្នកចូលរួម​បាន​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត និង​ក្ដី​ខឹងសម្បារ​របស់​ពួក​គេ​ទៅ​នឹង​សារ​គំរាម​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ...

ភរិយា កែម ឡី ជំទាស់នឹងការយកឈ្មោះប្តីដាក់ឈ្មោះបក្ស

លោកស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត កែម ឡី ដែល​ទើប​ទទួល​បាន​សិ​ទ្ឋិ​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រតិកម្ម​ចំពោះ​ប្អូនថ្លៃ​លោកស្រី គឺ​លោក កែម រិ​ទ្ឋិ​សិត ដែល​គ្រោង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដោយ​យកឈ្មោះ​ប្តី​លោកស្រី​ដាក់​ជា​ឈ្មោះ​គណបក្ស ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក កែម រិ​ទ្ឋិ​សិត ប្អូនប្រុស​សព​លោក​បណ្ឌិត កែម ឡី បាន​ប្រកាស​ជា​សាធារណៈ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា​«​គណបក្ស កែម ឡី​» ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក កែម រិ​ទ្ឋិ​សិត​ដដែល​បាន​បញ្ជាក់​ថា...

បោះឆ្នោតព្រឹកនេះស្ងប់ស្ងាត់ ខណៈCNRP បន្តច្រានចោល

ស្ថានភាព​ជា​ទូទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹ​ទ្ឋ​សភា​សម្រាប់​អាណត្តិ​ទី​៤ មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ចាប់អារម្មណ៍ និង​ខ្លះ​ក៍​មិនដឹង​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​បោះ​ឆ្នោត​ស្អី​គេ​ផង ស្រប​ពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជា​អ​សកល​នា​ថ្ងៃនេះ ។ បើ​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ពន្យល់​ពី​មូលហេតុ​ដែល​គណបក្សប្រឆាំង​នេះ​មិន​ទទួលស្គាល់​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹ​ទ្ឋ​សភា​ដូច​តទៅ​៖ ០១-​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) កើតឡើង​ដោយ​មិន​ស្របច្បាប់ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ០២-​អង្គ​បោះ​ឆ្នោត​ដែល​ជា​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន​៥០៦២​រូប ពុំ​មែន​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ ។ ០៣-​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​កន្លះ​ប្រទេស​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា និង​នៅ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក...