កម្តៅនយោបាយចាប់ផ្តើមឡើងទៀតហើយ

ជំនួបចរចារវាងប្រធានក្រុមមតិភាគច្រើនក្នុងសភាដឹកនំាដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង អនុប្រធាន​គណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមមតិភាគតិសភាដឹកនំាដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ ដែលតាមគម្រោងនឹងធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នោះ ទំនងជាមិនអាច​ដំណើរ​​ការជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយ​ដែលនៅសេស​សល់​បាន​ឡើយ ។​ ការជាប់គំាងនេះ ត្រូវបានក្រុមអ្នកតាមដាននយោបាយលើកឡើងថា ដោយសារនៅថ្ងៃទី១៦ ខែមករានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីប្រទេសស្វីស បានស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​នូវប្រការ​ ៤៨ថ្មី (បី) ​ ដើម្បីលុបចោល ​សិទ្ឋិអំណាចប្រធានក្រុមមតិភាគតិច...

អ្នកទោសនយោបាយគ្រាន់តែជាចំណាប់ខ្មំាងលោក ហ៊ុន សែន

ខាងលើនេះជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ។ បើតាមលោក សម រង្ស៊ី ដែល​កំពុងនិរទេសខ្លួននៅក្រៅប្រទេស «អ្នកទោសនយោបាយនៅប្រទេសកម្ពុជា គ្រាន់តែជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែលគាត់(លោក ហ៊ុន សែន) ប្រើប្រាស់ជាថ្នូរ ដើម្បីបង្ខំគណបក្សសង្គ្រោះជាតិ ឲ្យធ្វើអ្វីៗតាម​តែគាត់​ចង់បាន ។ លោក សម រង្ស៊ី បានយកអត្ថបទទំាងស្រុងរបស់ខេមបូឌាដេលី ដែលមានចំណងជើងថា​«លិខិតបែកធ្លាយ​បង្ហាញ​ថា បក្សប្រជាជន​ព្យាយាមបំបែកបំបាក់បក្សសង្គ្រោះជាតិ»និងភ្នំពេញប៉ុស្តិ៍ «មានការលើកឡើងថាលោក ហ៊ុន...

យល់ម៉េចដែរ ! សុខ ឥសានថា សម រង្ស៊ី ឡប់សតិ

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយវាយប្រហារធ្ងន់ៗទៅលើមេដឹកនំា​គណបក្ស​ប្រឆាំងគឺ លោក សម រង្ស៊ី ថាជាមនុស្សឡប់សតិដោយសារតែអស់ផ្លូវដើរ ។ ការលើកឡើងរបស់លោកសុខ ឥសានខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេសបានសរសេរវាយប្រហារមកលើរាជរដ្ឋាភិបាលដឹកនំាដោយគណបក្សប្រជាជន កម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នំា២០១៧នេះថា«រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ / A destructive governmentប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗ​ទាំងអស់ ឲ្យវិនាសហិនហោច។ ដីក៏ប្លន់...

លោក ហ៊ុន សែន ដំឡើងស័ក្តិអង្គរក្សដែលវាយតំណាងរាស្រ្ត

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែ​វិច្ឆិកា ឆ្នំា២០១៦កន្លងមកនេះបានបង្ហាញថា លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ​​ដែលទើបចេញពី​ពន្ឋនាគារ​​​ពីបទប្រើហិង្សាវាយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះ បានត្រូវដំឡើង​ឋានន្តរស័ក្តិពី​វរៈសេនីយ៍ទោទៅវរៈសេនីយ៍ឯក​ ។ គួររំឮកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា បានរងការវាយ​ទាត់​ធាក់​កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងមក នៅមុខរដ្ឋសភាជាតិ ចំពេលដែលក្រុមបាតុករ ដែលគេ​ដឹង​ថាគាំទ្រគណបក្សកាន់អំណាច...

តើ ធី សុវណ្ណថា នៅទីណា ?

នេះជាសំណួរដែលប្រជាពលរដ្ឋចូលចិត្តតាមដានរឿងនយោបាយនិងសង្គមបានចោទសួរគ្នាទៅវិញទៅមកនៅតាមហាងគុយទាវ កាហ្វេ ទីប្រជុំជនសាធារណៈ បន្ទប់ការិយាល័យទំាងឯកជននិងរដ្ឋឬ ក៍អ្នកខ្លះទូរស័ព្ទសួរគ្នាចំពោះការបាត់មុខ ឬសំឡេង អតីតសកម្មជនគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជានាយិកាអង្គការយុវជនកិច្ចការសង្គម នាង ធី សុវណ្ណថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬ ពន្យល់បំភ្លឺបានទេពីនាង ធី សុវណ្ណថា ចំពោះប្រជាពលរដ្ឋនិងអ្នកតាមដាននយោបាយក៍ដូចជាកិច្ចសង្គមមួយចំនួនបានចោទសួរគ្នាខាងលើនេះ ។ ចំណែកនៅអាក់ខោនហ្វេសប៊ុករបស់ ធី សុវណ្ណថានោះវិញ ក៍ពុំឃើញមានការបង្ហោះពីបច្ចុប្បន្នភាពស្តីពីសកម្មភាពនានារបស់អតីតសកម្មជនបក្សប្រឆំាងរូបនេះផងដែរ ។ ការបាត់មុខនិងសកម្មភាពនានារបស់ ធី...

សម្តេចក្រុមព្រះ៖ បើហ្វ៊ុនស៊ិនប៉ិចឈ្នះ តម្លៃស្រុូវមិនក្រោម១២០០

អតីតនាយករដ្ឋមន្រ្តីទី១ក្នុងនីតិកាលទី១ សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ បានមានបន្ទូលថា នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខ ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះ តម្លៃស្រូវល្អ ពោលគឺមិនក្រោម១២០០រៀលក្នុង១គីឡូក្រាមនោះទេ ។ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចមានបន្ទូលខាងលើបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសដែលព្រះអង្គបានយាងប្រមូលផលស្រូវជាមួយប្រជាកសិករ ស្ថិតក្នុងភូមិត្បែង.ខ ឃំុត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សេចក្តីរាយការណ៍ក៍បានបញ្ជាក់ទៀតថា ក្រៅពីសន្យាធ្វើឲ្យតម្លៃស្រូវឡើងថ្លៃ សម្តេចក្រុមព្រះក៍បានសន្យាទិញម៉ូតូ១គ្រឿងប្រគល់ជូនមេឃុំ ឬ ចៅសង្កាត់ ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ខាងមុខផងដែរ ៕

អុញសុខៗ ហ៊ុន សែន សុំព្រះមហាក្សត្រលើកលែងទោស កឹម សុខា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិហើយតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៦/១១០៥ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី០២ ធ្នូ ២០១៦ ។ គេនៅចំាបានថា កន្លងមកបុរសខ្លំាង ហ៊ុន សែន ធ្លាប់បានប្រកាសក្តែងៗជាសាធារណៈថា «បើអញលើកលែងទោសឲ្យអ្ហែងឆ្កែសុទ្ឋ..» ប៉ុន្តែពេលនោះលោក ហ៊ុន សែន មិនបញ្ជាក់ចំឈ្មោះបុគ្គលណា ឬ...

ស្រី ចំរើន ស្នើឲ្យចាប់ខ្លួន ផែ សុវណ្ណារិទ្ឋ

អ្នកប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គឺលោក ស្រី ចំរើន បានស្នើឲ្យសមត្ថកិច្ចចាប់ខ្លួនលោក ផែ សុវណ្ណារិទ្ឋ ដែលគេដឹងថាជាមនុស្សគំាទ្រគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី ផែ សុវណ្ណារិទ្ឋ បានត្រូវលោក ស្រី ចំរើន ចោទថាជាអ្នកទម្លាយព័តមានស្តីពីការសន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាង ធី សុវណ្ណថា ប្រធានអង្គការយុវជន កិច្ចការសង្គម និងជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ...

ធ្លាយរឿង ហ៊ុន សែន ឲ្យលុយ ធី សុវណ្ណថា ៦០ម៉ឺនដុល្លារ

នៅក្នុងកិច្ចសន្ទនាតាមបណ្ដាញសង្គម Line លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៦០ម៉ឺនដុល្លារ ទៅកញ្ញា ធី សុវណ្ណថា ដែលជាផ្នែកមួយនៃការរៀបចំផែនការបំបែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។ ក្នុងសារសន្ទនាដ៏វែងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅទទួលប្រាក់ចំនួន ២០ម៉ឺន ដុល្លារ ពីលោក ហូ...

តើពិភពលោកមានអ្វីប្រែប្រួលពេលលោកត្រំាឡើងកាន់អំណាច?

ទីបំផុតទៅលោក ដូណាល់ ត្រំា (Donald Trump ) បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក សម្រាប់អាណត្តិទី៥៨ ដែលតាមគម្រោងលោកនឹងចូលកាន់តំណែងនៅសេតវិមាន នាខែមករា ឆ្នាំ២០១៧ខាងមុខ ។ នៅប៉ុន្មាននាទី ក្រោយដឹងលទ្ឋផលឈ្នះឆ្នោតលើលោកស្រី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ត្រំា បានប្រកាសជាសាធារណៈនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិសាសន៍អាមេរិក និងដើរតាមគោលនយោបាយដែលលោកធ្លាប់បានសន្យាអំឡុងពេលយុទ្ឋនាការឃោសនាបោះឆ្នោតដូចជា សន្យាថានឹងបណ្តេញរាល់ជនអន្តោប្រវេសន៍ដែលខុសច្បាប់និងមិនមានឯកសារត្រឹមត្រូវ ហាមឃាត់រាល់បណ្តាប្រជាជនម៉ូស្លីមមិនឲ្យចូលមកសហរដ្ឋអាមេរិក លោកនឹងសង់ជញ្ជាំងហ៊ុមព័ទ្ធអាមេរិក...

លោក សម រង្ស៊ី៖លោកហ៊ុន សែននិងត្រំា ឆេវឆាវដូចគ្នា

ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន និងលោក ត្រាំ មានអត្តចរិតដូចគ្នា និងមិនមែនជាអ្នកប្រជាធិបតេយ្យដូចគ្នាទៀត ។ មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនៅក្រៅប្រទេសរូបនេះបានត្រូវកាសែត«Cambodia Daily »ស្រង់សម្តីទៀតថា  លោក(សំដៅដល់លោក សម រង្ស៊ី) គាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ពេញទំហឹង ហើយថាលោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាង ។...

លោក ហ៊ុន សែន ប្រកាសជាថ្មីឲ្យកងកម្លំាងការពាររដ្ឋាភិបាល

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសចំពោះមេនិងកូនប៉ូលិសថា « កងកម្លាំងគ្រប់ប្រភេទត្រូវធានាដាច់ខាតមិនអោយមានបដិវត្តន៍ពណ៍កើតឡើងនៅកម្ពុជាដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេសជាតិ ហើយការពាររាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៍បានបញ្ជាដល់កងកម្លំាងគ្រប់ប្រភេទ ត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាព ទឹកដីអោយបានដាច់ខាត និងត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាធំ ។ ត្រូវពង្រឹងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍អោយមានប្រសិទ្ឋភាព។...

បុរសម្នាក់បបួលលោក ហ៊ុន សែន ភ្នាល់កាត់ក្បាល

អាក់ខោនហ្វេសប៊ុកមួយដែលដាក់រូបថតផ្ទៃមុខជាបុរសម្នាក់ដុសពុកមាត់ឈ្មោះ«Rotha Sroy» បានចូលទៅខមមិន(Comment) នៅក្នុងផេកហ្វេសប៊ុក (Page Facebook) ព័ត៌មានរបស់កោះសន្តិភាពដែលដាក់ចំណងជើងថា«សម្តេចតេជោ ហ៊ុន សែន ៖ បើត្រំាងឈ្នះ សភាពការណ៍ពិភពលោកល្អ» ដោយ Comment សរសេរថា «អស់ពីទាយបាល់ឥឡូវចេះទាយនយោបាយទៀត! ចង់បបួលសំដាចម៍ទាយភ្នាល់ដាក់ក្បាល១ម្នាក់ បើអាត្រាំឈ្នះខ្ញុំឲ្យកាត់ក្បាលខ្ញុំ តែបើអាឆ្គួតត្រាំចាញ់សុំក្បាលសំដាចម៍វិញ!» ។ សូមបញ្ជាក់ថា ការចូលទៅខមមិន (Comment)នៅលើផេកហ្វេសប៊ុកព័ត៌មានរបស់កោះសន្តិភាពពីសំណាក់អាក់ខោនដែលមានឈ្មោះ«Rotha Sroy»ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី០៣...

អាជ្ញាធរមិនឲ្យសង់រោងបុណ្យសពលោកប៉ែន សុវណ្ណ

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមកម្លំាងសមត្ថកិច្ចជាច្រើននាក់របស់សាលាខណ្ឌចំការមន បានចុះទៅហាមឃាត់មិនឲ្យមានការសង់រោងបុណ្យសពលោក ប៉ែន សុវណ្ណ នៅក្នុងបរិវេណវត្តនួន មណីរាម ហៅវត្តថាន់  ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយអាជ្ញាធរខណ្ឌចុះហាមឃាត់មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះ គេឃើញលោកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ហូរ វ៉ាន់ ចុះទៅអន្តរាគមន៍ ដើម្បីបន្តសង់រោងបុណ្យ ប៉ុន្តែអាជ្ញាធរនៅតែមិនអនុញ្ញាត ។ សូមបញ្ជាក់ថា តាមគម្រោង នៅថ្ងៃទី០២ ខែវិច្ឆិកា សពលោក ប៉ែន សុវណ្ណ អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី...

តំណាងរាស្រ្ត ពេលស្លាប់មិនអាចបូជានៅមុខវត្តបទុម

អ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍បញ្ជាក់ថា « ការបូជាសពនៅមុខវត្តបទុមវត្តី ជាធម្មតាសាលារាជធានីភ្នំពេញ អនុញ្ញាតបានតែថ្នាក់ដឹកនំាជួររដ្ឋាភិបាលនិងស្ថាប័នកំពូលទំាង៣ (ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ) ប៉ុណ្ណោះ ចំណែកតំណាងរាស្រ្តសាលារាជធានីភ្នំពេញមិនដែលអនុញ្ញាតឲ្យបូជានៅទីនោះទេ ។ ការលើកឡើងរបស់អ្នកនំាពាក្យសាលារាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ មានគម្រោងនឹងដង្ហែសពអតីតនាយករដ្ឋមន្រ្តីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនេះមកតម្កល់នៅក្នុងបរិវេណវត្តថាន់នៅថ្ងៃទី០២ ខែវិច្ឆិកា និងបូជាសពតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរូបនេះនៅមុខវត្តបទុមវត្តី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។ យ៉ាងណាក៍ដោយ ថ្លែងបា្រប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី៣១ ខែតុលានេះ លោក...

អ្នកដាក់​បណ្តាសាលោក ហ៊ុន សែន​ ត្រូវចាប់ខ្លួន

ទីបំផុតទៅយុវជនម្នាក់ដែលសមត្ថកិច្ចអះអាងថា បានប្រមាថតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដើម្បីយកជីវិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅផ្ទះយុវជនជាប់ចោទតែម្តង ។ យុវជនជាប់ចោទឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិបឹងជ័យ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយចាប់ខ្លួនតាមដីកានៅខេត្តព្រៃវែង ភ្លាមៗយុវជនខាងលើបានត្រូវបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ មុនពេលបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី២៩ ខែតុលា ឆ្នំា ២០១៦...

អ្នកប្រឆាំងយួន គឺលោក ប៉ែន សុវណ្ណ ទទួលមរណភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ អតីតនាយករដ្ឋមន្ត្រីនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ បានទទួលមរណភាពហើយកាលពីវេលាម៉ោង៧និង១៧យប់ថ្ងៃទី២៩ តុលា ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ ។ លោក ប៉ែន សុវណ្ណ បានធ្វើជានាយករដ្ឋមន្ត្រី ក្នុង ឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៨២ ដែលតែងតាំងដោយមហាសន្និបាតបក្សប្រជាជនកម្ពុជា និងធ្លាប់ជាប់គុកនយោបាយ ១០ឆ្នាំ ៥២ថ្ងៃ នៅ ស្រុកយួន ដោយសារតែនយោបាយប្រឆាំងនឹងយួន។។ នេះបើយោងទៅតាមការរៀបរាប់របស់លោកផ្ទាល់ក្នុងពេលថ្មីៗកន្លងទៅនេះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវបានចាប់ខ្លួនដោយសារតែការបដិសេធសំណើ ដែលសុំឲ្យជនជាតិយួនស្នាក់នៅចំនួនពី...

មន្រ្តីមួយចំនួនកំពុងដេកអោបស្រីយួនចារកម្ម

រដ្ឋាភិបាលក្រុងហាណូយបានចាត់បញ្ជូនចារកម្មរបស់ខ្លួនជាច្រើននាក់ចូលប្រទេសកម្ពុជាដើម្បីស៊ើបការណ៍សម្ងាត់ រួចរាយការណ៍ទៅរដ្ឋាភិបាលយួនមានវិធានការថ្មីៗ ធ្វើយ៉ាងណាយកកម្ពុជាចំណុះយួនតាមផែនការនិងទិសដៅមហិច្ឆតារបស់ខ្មោច ហូ ជីមិញ ឲ្យទាល់តែបាន ។ មន្រ្តីម្នាក់របស់រាជរដ្ឋាភិបាលបានបង្ហើបបា្រប់ភ្នាក់ងារ«អង្រុត»ថា ខ្លួន(មន្រ្តីរាជការមួយរូបសុំមិនបញ្ចេញឈ្មោះ) ទើបតែដឹងថា ស្រីដែលខ្លួនយកធ្វើជាគូកំណាន់ ឬ ស្រីស្នេហ៍ ដោយរួមរស់ជាមួយគ្នាលួចលាក់ប្រពន្ឋពេញច្បាប់អស់រយៈពេលជាងមួយឆ្នំា គឺជាស្រីជនជាតិយួននិងជាចារកម្មរបស់រដ្ឋភិបាលក្រុងហាណូយ ។ ការលើកឡើងរបស់មន្រ្តីរូបនោះ បានធ្វើឡើង បន្ទាប់ពីស្រីយួនដែលមានរូបសម្ផស្សសស្អាតឆើតឆាយ និងនិយាយភាសាខ្មែរច្បាស់ជាងខ្មែរនិយាយខ្មែរទៀតបានសុំថាទៅលេងស្រុកកំណើតនៅខេត្តស្វាយរៀងមួយសប្តាហ៍ ប៉ុន្តែដោយសារសង្ស័យនិងចង់ដឹងការពិត ព្រោះតែស្រីរបស់ខ្លួនមួយរយៈចុងក្រោយនេះចេះតែសួរនំាពីការងារនិិងកិច្ចការគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ ក៍បានតាមដានឃ្លំាមើល ។ ទីបំផុតទៅស្រីយួននោះ មិនបានទៅខេត្តស្វាយរៀងនោះទេ ពោលគឺគេទៅជួបមេកើយរបស់គេ ដែលទើបមកពីក្រុងហាណូយដើម្បីរាយការណ៍េនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ ។ ការបែកធ្លាយនេះ...

បែកធ្លាយ សុខ ឥសាន ធ្លាប់លួចលុយរដ្ឋជាប់គុក១៥ខែ

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់លួចលុយរដ្ឋនៅក្នុងក្រសួងមួយកាលពីជំនាន់ឆ្នាំ១៩៨០ ហើយត្រូវបានយួនចាប់ដាក់គុក T3 (ទីតំាងគុកនេះនៅខាងក្រោយវត្តឧណ្ណាឡោមក្នុងខណ្ឌដូនពេញ)រយៈពេល១៥ខែ ។ នេះបើយោងតាមអាក់ខោនហ្វេសប៊ុកឈ្មោះ «SySy NaNa ដែលចូល Comment ក្នុងផេកហ្វេសប៊ុកកោះសន្តិភាព  នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ។ យ៉ាងណាក៍ដោយ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬឆ្លើយតបបំភ្លឺភ្លាមៗបានទេពីលោក សុខ ឥសាន ជុំវិញការចោទប្រកាន់ខាងលើនេះ ៕

លោក ហ៊ុន សែន ៖ បើអញចរចា ឆ្កែសុទ្ឋអាហ៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើពាក្យសម្តីអសុរោះតបទៅនឹងគណបក្សប្រឆាំងនៅចំពោះមុខមន្រ្តីការទូត រាជរដ្ឋាភិបាលនិងនិស្សិតដោយសង្កត់ធ្ងន់ថា«គំរាមគេធ្វើបាតុកម្មដើម្បីចរចា ..អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយឲ្យស្រួល បាតុកម្ម ចរចា ! បើអញចរចា ឆ្កែសុទ្ឋអាហ៍ ! បា្រប់ឲ្យហើយទៅ...កន្លែងតែមួយគត់គឺសភា»។ លោក ហ៊ុន សែន ប្រើពាក្យពេចន៍ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅវិទ្យាស្ថានជាត់អប់រំ ។ បុរសខ្លំាង ហ៊ុន សែន...

ត្រៀមស្បៀងទុកឲ្យហើយសម្រាប់ថ្ងៃទី២៣តុលា

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខសកម្មជននិងអ្នកគំាទ្រ គណបក្សសង្រ្គោះជាតិក្នុងប្រទេសបារំាងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថា គណបក្សសង្រ្គោះជាតិគ្រោងនឹងដឹកនំាសកម្មជន និងអ្នកគំាទ្រធ្វើមហាបាតុកម្មនៅថ្ងៃខួបទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ខាងមុខនេះដើម្បីទាមទាររាជរដ្ឋាភិបាលបញ្ឍប់ការយកស្ថាប័នតុលាការជាឧបករណ៍នយោបាយ និង រំលោភសិទ្ឋិមនស្ស ។ កាលពីយប់ថ្ងៃទី១២ ខែកញ្ញាម្សិលមិញ លោក ហ៊ុន សែន បានចេញបទបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកំចាត់ចោល នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារនូវភាពសុខសាន្តរបស់ ប្រជាជន គឺដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យខាន តែបាន...

លោក កឹម សុខា និង ឡៅ ម៉ុងហៃ ត្រូវគេគំរាមសម្លាប់

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងជនល្បីឈ្មោះមួយចំនួនទៀត បានត្រូវបុគ្គលមិនស្គាល់អត្តសញ្ញាណ ពិតបា្រកដបានគំរាមសម្លាប់នៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) . គណនេយ្យហ្វេសប៊ុកឈ្មោះ Oun Heang Love កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ បានសរសេរថា៖ «កែម ឡី ងាប់មួយហើយបន្តទៀតគឺ កឹម សុខា បន្ទាប់ សុខ ទូច ហើយ ប៊ុត ប៊ុនតិញ, ខុម...

អគ្គមេបញ្ជាការទ័ពប្រាប់អង្គរក្សឲ្យការពារលោក ហ៊ុន សែន

អង្គរក្សទំាងអស់ត្រូវការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងក្រុមគ្រួសារ ពិសេសកងទ័ពត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដោយមិនអោយមានបដិវតត្តន៍ព៌ណកើតឡើងឡើយ ។ នេះជាការបញ្ជារបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន នៅក្នុងពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតកងអង្គរក្ស នៅបន្ទាយទួលក្រសំាង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ៕

លោក ហ៊ុន សែន បា្រប់អូបាម៉ាឲ្យប្រដៅអ្នកប្រមាថគ្រួសារលោក

ជនជាតិអាមេរិកម្នាក់បានប្រមាថភរិយាខ្ញុំធ្ងន់ធ្ងរ ដោយថា ភរិយាខ្ញុំជាប្រពន្ឋរបស់មេដឹកនំាវៀតណាម ,ហ៊ុន ម៉ាណែត ជាកូនមេដឹកនំាវៀតណាម មិនមែនជាកូនរបស់ខ្ញុំ តើឯកអគ្គរដ្ឋទូតអាមេរិក គិតម៉េច ? លោក អូបាម៉ា និង ចន ឃែររី ធ្វើយ៉ាងម៉េចចំពោះជនជាតិអាមេរិកម្នាក់នេះ ? ខ្ញុំមិនអត់ឱនដាច់ខាតចំពោះការប្រមាថនេះ ហើយជាការប្រមាថដ៍ធ្ងន់ធ្ងរបំផុតក្នុងជីវិតរបស់ខ្ញុំ ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងវេទិកាស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦...

តើពេលណាកម្ពុជាប្តឹងវៀតណាមទៅ ICJ ?

យោងតាមលិខិតក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានបង្ហាញថា ចាប់តំាងពីឆ្នាំ២០១១រហូតមកទល់នឹងឆ្នាំ២០១៦នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា បានផ្ញើកំណត់ទូតនិងលិខិតតវ៉ាជិត៣០មកហើយ ដើម្បីទាមទារឲ្យភាគីវៀតណាមបញ្ឈប់ជាបន្ទាន់ក្នុងការសាងសង់ប៉ុស្តិ៍យាមតាមព្រំដែន និងជីកស្រះនៅលើទីតំាងដែលគណៈកម្មាធិការព្រំដែនរវាងប្រទេសទំាងពីរមិនទាន់ឯកភាពគ្នានៅឡើយ(តំបន់ស) ប៉ុន្តែផ្គើននឹងកំណត់ទូតនិងលិខិតតវ៉ារបស់កម្ពុជា ភាគីវៀតណាមមិនត្រឹមតែមិនឆ្លើយតបនោះទេ ថែមទំាងរំលោភសាងសង់ប៉ុស្តិ៍ ឬ ខ្លោងទ្វារព្រំដែនជាបន្តបន្ទាប់នោះថែមទៀត ។ បើតាមលិខិតដែលចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រទី១៩ ខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលវៀតណាមជាថ្មីម្តងទៀត បញ្ឈប់សកម្មភាពសាងសង់ទំាងអស់នៅតំបន់ស ដើម្បីធ្វើឲ្យស្ថានភាពបរិស្ថាននៅតំបន់ដែលវៀតណាមរំលោភបំពាននោះមានសភាពដូចដើមវិញ ។ ជាមួយគ្នានេះដែរ កម្ពុជាក៍បានស្នើឲ្យវៀតណាមចាត់វិធានការរារាំងពលរដ្ឋរបស់ខ្លួនកុំឲ្យចូលមកដំាដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែនទំាងឡាយណា ដែលមិនទាន់បញ្ចប់ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននៅឡើយ ។ លិខិតរបស់ក្រសួងការបរទេសកម្ពុជាសង្កាត់ធ្ងន់ទៀតថា យោងតាមលទ្ឋផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាមកាលពីថ្ងៃទី១៩ ខែមីនា...

លោក សម រង្ស៊ី បន្តចោទរដ្ឋាភិបាលនៅពីក្រោយឃាតកម្ម

ប្រធានគណបក្សប្រឆំាងដែលកំបុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបន្តចោទប្រកាន់រដ្ឋាភិបាលជាអ្នកនៅពីក្រោយអំពើឃាតកម្មនានារាប់ទំាងការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ,លោកជា វិជ្ជា ,លោក ឈុត វុទ្ឋី និងការបំផ្ទុះគ្រាប់បែកដៃ៤គ្រាប់ចូលតៅក្រុមបាតុករកាលពីពញរឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។ នៅលើបណ្កាញទំនាក់ទំនងសង្គមលោក សម រង្ស៊ី បានសរសេរចោទមានខ្លឹមសារទំាងស្រុងថា៖ «សំណួរមួយទៅលោក ហ៊ុន សែន / A question to Mr....

លោក សម រង្ស៊ី ហៅមេដឹកនំាបច្ចុប្បន្នជាមនុស្សល្ងង់ខ្លៅ

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានហៅមេដឹកនំាប្រទេសកម្ពុជាបច្ចុប្បន្នជាអតីតខ្មែរក្រហម គឺជាមនុស្សល្ងង់ខ្លៅ មានចរិតសាហាវ និងមានគំនិតចាស់គំរិល។ លោក សម រង្ស៊ី សរសេរនៅបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា«ក្នុងឱកាសទិវាយុវជនអន្តរជាតិ ថ្ងៃ ១២ សីហា ២០១៦ នេះ យុវជនខ្លួនឯងគួរតែរម្លឹកប្រជាពលរដ្ឋទូទៅ ឲ្យយល់ច្បាស់ថា អនាគតរបស់យុវជនខ្មែរមិនអាចមានភាពភ្លឺថ្លាបានទេ ក្រោមរបប នយោបាយគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស ជាង៣៧ ឆ្នាំមកហើយ ។ អ្នកដឹកនាំប្រទេសសព្វថ្ងៃ...

លោកសម រង្ស៊ី ៖ CPP ជាអ្នកសម្លាប់ផ្លូវចិត្តសម្តេចឪ

មេបក្សប្រឆាំងដ៍មានឥទ្ឋិពលនៅកម្ពុជា លោក សម រង្ស៊ី បានថ្លែងថា«សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលក្រោយ មក ប្រែ ក្លាយ ជាគណបក្សប្រជាជនកម្ពុជា(CPP)  បានសម្លាប់សម្តេចព្រះនរោត្តមសីហនុ តាមផ្លូវចិត្ត និងផ្លូវនយោបាយ កាលពីឆ្នាំ១៩៧៩»។ នៅលើបណ្តាញទំនាក់ទំនងសង្គម ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះបានស្រង់អត្ថបទពីកាសែត ឌឹ ខេមបូឌាដេលី( The Cambodia Daily) ដែលស្រង់ប្រសាសន៍លោកបញ្ជាក់ទៀថា  «ហេង សំរិន អត់មានសិទ្ធិអ្វីប្តឹងខ្ញុំទេ ។ បើមាននរណាម្នាក់អាចមានសិទ្ធិប្តឹងខ្ញុំ គឺ ប៉ែន...

នាយកអង្គការGlobal Witness នំាទុក្ខដល់លោកហ៊ុន សែន

សហស្ថាបនិកនិងជានាយកអង្គការ Global Witness ដែលជាអង្គការឃ្លំាមើលការប្រព្រឹត្តអំពើពុករលួយនិងទំនាស់ដីធ្លីនៅលើពិភពលោក លោកផាទ្រីក អាឡេយ៍ (Patrick Alley) បានសរសេរលិខិតចំហមួយផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយជំរុញឲ្យលោក ហ៊ុន សែន បើកការស៊ើបអង្កេតដោយឯករាជ្យពិតបា្រកដលើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការធានាលើសុវត្ថិភាពរបស់បុគ្គលទំាងឡាយណាដែលធ្វើការបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាលដើម្បីស្ថាបនា។ នៅក្នុងលិខិតចំហចុះថ្ងៃតី០២ ខែសីហា ឆ្នាំ២០១៦ផ្ញើជូនលោកហ៊ុន សែននោះ លោកនាយកអង្គការ Global Witness បានបញ្ជាក់ថា ការចូលរួមដង្ហែសពលោក...

លោក ហ៊ុន សែន បា្រប់លោកស្រី​ថាក់ ឡានី កុំឲ្យរត់

ពីខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយផ្តំាទៅសមាជិកព្រឹទ្ឋសភាម្នាក់ថា«កុំយកលេសទៅព្យាបាលជំងឺនៅថៃអី ប្រយ័ត្នគេចាប់» ។ បើទោះបីជាលោក ហ៊ុន សែន មិនបញ្ចេញចំឈ្មោះសមាជិកព្រឹទ្ឋសភានោះក៍ដោយ ក៍ក្រុមអ្នកវិភាគបានលើកឡើងថា លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣០ឆ្នាំរូបនេះ ចង់ផ្តំាទៅលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ឋសភាមកពីគណបក្ស សម- រង្ស៊ី ដែលកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក គី តិច មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន...

លោក ហ៊ុន សែន ទារសំណងពីលោក សម រង្ស៊ី ១០០រៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ឋសភាមកពីគណបក្សសមរង្ស៊ី ក្នុងម្នាក់ចំនួន១០០រៀល ដោយសារតែសម្តេចមិនចង់បានប្រាក់អ្វីនោះឡើយ តែសម្តេចចង់បានតែការបញ្ជាក់ពីភាពស្អាតស្អំតែប៉ុណ្ណោះ។ នេះបើយោងតាមលោក គី តិច មេធាវីការពារក្តីឲ្យលោកហ៊ុន សែន ដែលបា្រប់អ្នកកាសែតនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ខណៈលោកបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោកស្រី...

តុលាការពិន័យលោកសម រង្ស៊ី ជិត៤ម៉ឺនដុល្លារ

ទីបំផុតទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសសាលក្រមពិន័យប្រធានគណបក្សប្រឆាំងដ៍ធំនៅកម្ពុជា លោក សម រង្ស៊ី នូវទឹកបា្រក់ចំនួន១៦០លានរៀល(១០លានរៀលចូលថវិការដ្ឋនិង១៥០លានសងជំងឺចិត្តដើមចោទ) ប្រមាណ៣ម៉ឺន៨៤៥០០រៀល ពីបទបរិហាកេរ្ត៍ប្រធានរដ្ឋសភា លោក ហេង សំរិន ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកសម រង្ស៊ី បានសរសេរអត្ថបទដោយភ្ជាប់ជាមួយរូបភាពវីដេអូមួយនៅផេកហ្វេស   ប៊ុក Page Facebook ផ្លូវការរបស់លោកថា...

លោក សម រង្ស៊ី៖លោកកែម ឡី ចង់ចូលCNRPទើបគេសម្លាប់

ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានថ្លែងថា ការស្លាប់របស់លោក កែម ឡី ពាក់ព័ន្ឋនឹងរឿងនយោបាយ ពីព្រោះលោកកែម ឡី មានគម្រោងនឹងចូលរួមនយោបាយជាមួយគណបក្សសង្រ្គោះជាតិ(CNRP) ហើយថាមុនពេលគេបាញ់សម្លាប់លោក កែម ឡី និងភរិយាបានទៅសួរសុខទុក្ខលោក គឹម សុខា ដែលសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិស្ថិតក្នុងសង្កាត់ចាក់អង្រែនោះថែមទៀត ។ យ៉ាងណាក៍ដោយ លោក សម រង្ស៊ី មិនបាននិយាយចំឈ្មោះថា អ្នកណាជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡីនោះទេ...

ធី សុវណ្ណថា៖លោក សម រង្ស៊ីនិងកឹម សុខា ជាអ្នកសម្លាប់លោកកែម ឡី

នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) កញ្ញា ធី សុវណ្ណថា នាយិការអង្គការយុវជនកិច្ចការសង្គម បានសរសេរដោយដាក់ការសង្ស័យថា ប្រធាននិងអនុប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី និង លោក កឹម សុខា ជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ យ៉ាងណាក៍ដោយលោក សម រង្ស៊ី បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គមដោយបញ្ជាក់ថា«គណបក្សប្រជាជនកម្ពុជា ចាំមើលប្រតិកម្មពីមហាជន ថា តើនរណាខ្លះអាចជឿរឿងគួរឲ្យអស់សំណើច ដែលថាលោក កឹម...

សួន សេរីរដ្ឋា ថាយួនជាអ្នកសម្លាប់លោក កែម ឡី

ឃាតកម្មលើលោក កែម ឡី វាមិនមែនជាទង្វើរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏វាមិនមែនជាទង្វើរបស់គណបក្ស សង្គ្រោះជាតិដែរ តែវាជាផែនការសម្លាប់របស់ពួកយួន ដែលកំពុងគ្រប់គ្រងអំណាច និងដាក់អាណានិគមស្រមោល លើទឹកដីខ្មែរ ! ។ នេះជាការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ។ បើតាមលោកសួន សេរីរដ្ឋា ទោះបីជាក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ភាគច្រើនទម្លាក់ការចោទប្រកាន់ទៅលើ បក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថាជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី ហើយម្ខាងទៀតក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា...

សាពូន មីដាដា ហៅលោក សម រង្ស៊ី អាឆ្កែអង្គែស៊ី

អ្នកចម្រៀងដែលធ្លាប់ច្រៀងនៅផលិតកម្មហង្សមាស លោក សាពូន មីដាដា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលមានអាក់ខោន Sapoun Midada មានខ្លឹមសារទំាងស្រុងថា «អា សម រង្សីុ បើឃាតកម្មលើ លោក កែម ឡី ជាការរៀបចំរបស់រដ្ឋអំណាចមែននោះ ច្បាស់ណាស់គេមិនសំលាប់អាចក់អាចែមទេ គឺគេបាញ់ក្បាលអាទណ្ឌិត សម រង្សីុឯងតែម្តង ....អាឆ្កែអង្កែសីុឯងសប្បាយចិត្តណាស់ហ្អែង ពេលកើតព្រឹត្តការណ៍បែបនេះ ឃើញខ្មែរស្លាប់ អាឃាតករស្វាសីុបាយលាបមាត់ពពែ ហ្អែងមានករណីល្មើសច្បាប់ច្រើនណាស់ដូចជាល្បួងទិញក្មេងប្រុសមិនទាន់គ្រប់អាយុមករួមភេទ...

លោក សម រង្ស៊ី ថារដ្ឋអំណាចជាអ្នកសម្លាប់លោក កែម ឡី

មេដឹកនំាគណបក្សប្រឆំាងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោក សម រង្ស៊ី បានចាត់ទុកការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃម្សិលមិញនេះថាជាអំពើភេរវកម្មមួយទៀតរៀបចំដោយរដ្ឋអំណាច ដូចការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃ ៣០ ខែមិនា ឆ្នាំ១៩៩៧ នៅទីក្រុងភ្នំពេញ និងដូចការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ានទិតៀនរដ្ឋាភិបាលអញ្ចឹងដែរ ។ នៅលើបណ្តាញទំនាក់ទំនងសង្គម លោក សម រង្ស៊ី បានលើកឡើងថា«លោក កែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ...

ហ៊ុន ម៉ាណែតថា Global Witness បង្កើតរឿងដដែលៗ

កូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់ខ្លួនថា «ខ្ញុំនៅចាំបានថាប៉ុន្មានអាណត្តិហើយ អោយតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្តង ។ ហើយលើកនេះក៏មិនមានអ្វីថ្មីដែរ..គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាង Phnom Penh...

កឹម មនោវិទ្យា ៖ លោក កឹម សុខា បានរស់និងរៀនដោយសារបាយវត្ត

កូនស្រី លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយអះអាង  ថា លោក កឹម សុខា ញាំុបាយចានស្រាក់ ជាមួយកំពឹសបុក កង្កែបបោក និង សម្លកកូរ ព្រោះលោក កឹម សុខា ធ្លាប់ជាក្មេងវត្តដែលរស់និងរៀនបានដេាយសារម្ហូបចានស្រាក់នេះឯង ។ ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យានាថ្ងៃទី៣០ ខែមិថុនា...

លោក ហ៊ុន សែនថា មន្រ្តីមួយចំនួនរបស់លោកក៍មានស្រីកំណាន់

នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់មន្រ្តីរាជការនិងសិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជាសាធារណៈសំដៅឌឺដងទៅរកគណបក្សសង្រ្គោះជាតិជាគណបក្សដៃគូប្រកួតប្រជែងសន្លឹកឆ្នោតដ៍ធំរបស់លោក ដែលនៅអំឡុងពេលយុទ្ឋនាការស្វែងរកសំឡេងឆ្នោតកាលពីឆ្នំា២០១៣ បានស្រែកថា«ដូរ មិនដូរ ដូរ ៗៗ ទីបំផុតដូរមែន លំបាកមែន ។ ចំណុចដែលលោក ហ៊ុន សែនថា «ទីបំផុតដូរមែន លំបាកមែននេះ» ត្រូវបានក្រុមអ្នកតាមដានសង្គមនិងនយោបាយមួយចំនួនយល់ថា លោក ហ៊ុន សែន ចង់សំដៅទៅលោក កឹម សុខា...

សមត្ថកិច្ចកំពុង​ពិនិត្យស្នាមមេដៃ​ ខណៈថ្ងៃនេះ​CNRP​បន្តទទួលញ្ញត្តិ

ប្រភពពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិនិងមន្រ្តីជំនាញពាក់ព័ន្ឋកំពុងបន្តពិនិត្យស្នាមមេដៃអ្នកគំាទ្រគណបក្សសង្រ្គោះជាតិដើម្បីរកឲ្យឃើញថាតើស្នាមមេដៃលើញ្ញត្តិដាក់ថ្វាយព្រះមហាក្សត្រសុំអន្តរាគមន៍ដោះលែងតំណាងរាស្រ្តនិងសកម្មជនCNRP មន្រ្តីអង្គការសង្គមស៊ីវិល មន្រ្តីគ.ជ.ប ជាពិសេសឲ្យសមត្ថកិច្ចនិងតុលាការទម្លាក់ចោលការចោទប្រកាន់លោក សម រង្ស៊ី និង លោក កឹម សុខានោះ ជាស្នាមមេដៃពិត ឬយ៉ាងណា ។ យ៉ាងណាក៍ដោយ លទ្ឋផលមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងនោះនៅឡើយទេ ខណៈដែលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ មិថុនានេះ គណបក្សសង្រ្គោះជាតិ(CNRP) បានផ្តើមទទួលយកញ្ញត្តិដែលមានស្នាមមេដៃអ្នកគំាទ្រមកពីតាមបណ្តារាជធានី-ខេត្ត ៕  

មេប៉ូលិសស្រុកខ្មែរផ្តើមបើកកញ្ចប់ស្នាមមេដៃអ្នកគំាទ្រ CNRP

ប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគំាទ្រគណបក្សសង្រ្គោះជាតិ(CNRP) និងជាមេប៉ូលិសជាតិ លោកនាយឧត្តមសេនីយ៍ មេត សាវឿន  បានចាប់ផ្តើមបើកកញ្ចប់ស្នាមមេដៃអ្នកគាំទ្រ CNRPហើយ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីស៊ើបអង្កេតស្រាវជ្រាវថាជាស្នាមេដៃពិត ឬយ៉ាងណា ? កាលពីថ្ងៃទី៣០ ខែឧសភា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញប្ញទ្ឋិបានដង្ហែញត្តិមួយអមដោយ ស្នាមមេដៃរបស់អ្នកគំាទ្រចំនួន ១៨ដុំ ស្មើនឹងជាង ១៧ម៉ឺនស្នាមមេដៃ ទៅថ្វាយព្រះមហាក្សត្រខ្មែរ ដែលក្នុងញ្ញត្តិនោះបានទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប...

រដ្ឋមន្រ្តីក្រសួង​យុត្តិធ៌មចូលបំភ្លឺសភា​ថ្ងៃទី០៩ ​មិថុនា

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក អង្គវង្ស វឌ្ឍានា ចូលបំភ្លឺក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៦ ពាក់ព័ន្ឋនឹងការអនុវត្តច្បាប់និងប្រព័ន្ឋតុលាការនៅកម្ពុជា ។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការកោះហៅនិងចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះរួចមក  ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យលោក អង្គ វង្ស...

លោកយឹម សុវណ្ណថា​ ការបោះឆ្នោតយុត្តិធ៌ម​ ទាល់តែលោក​សម រង្ស៊ី ​វិលចូលប្រទេស

ថ្លែងទៅកាន់សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅមុខទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៥ មិថុនា ២០១៦នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណបានមានប្រសាសន៍ថា «ការបោះឆ្នោតដែលសេរីនិងយុត្តិធ៌មទាល់តែមានវត្តមានលោក សម រង្ស៊ី » ។ លោក យឹម សុវណ្ណ បានបញ្ជាក់ពីជំហរទៀតថា គណបក្សសង្គ្រោះជាតិ(CNRP) នៅតែបន្តតស៊ូមតិដើម្បីបរិយាកាសនយោបាយល្អនិងការបោះឆ្នោតនៅឆ្នាំ២០១៧-២០១៨ ប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធ៌ម ហើយថាបរិយាកាសនយោបាយស្អាត ទាល់តែកុំឲ្យមានវ៉ៃតំណាងរាស្ត្រ ។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះក៍ទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់លោក កឹម...

សម្តេចក្រុមព្រះ​ធ្វើឲ្យលោក ហ៊ុន សែន​ខឹងម្តងទៀតហើយ

មានបន្ទូលទៅកាន់ក្រុមអ្នកគំាទ្រប្រមាណ១០០០នាក់ នៅស្រុកកងមាសខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ បានសន្យាផ្តល់ម៉ូតូ១គ្រឿងដល់មេឃុំ និងគោមេ១ក្បាលដល់ជំទប់ទី១ និងទី២របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោតនៅអាណត្តិទី៦ ។ គេនៅចំាបានថា កាលពីដើមឆ្នាំ២០១៦នេះ អតីតនាយករដ្ឋមន្រ្តីទី១និងប្រធានរដ្ឋសភាជាតិ សម្តេចក្រុមព្រះធ្លាប់បានសន្យាថា ប្រសិនបើព្រះអង្គជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខ ព្រះអង្គនឹងជួយដោះបំណុលទំាងអស់ជូនប្រជាពលរដ្ឋណាដែលជំពាក់ធនាគារ ។ ការសន្យារបស់សម្តេចក្រុមព្រះខាងលើនេះបានធ្វើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាការបោកប្រាស់ប្រជាពលរដ្ឋនិងព្រមានចាប់ខ្លួនមេគណបក្សនយោបាយណាដែលសន្យាដោះបំណុលធនាគារប្រសិនបើខ្លួនជាប់ឆ្នោតនោះ ៕

អាយ៉ៃឆ្លើយឆ្លង​រវាងក្រសួង​ការបរទេស​និង​សហភាពអឺរ៉ុប

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការសូកប៉ាន់សាក្សី ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេស ប្រជាធិបតេយ្យទំាងអស់ ហើយជាពិសេសនៅក្នុងប្រទេសសមាជិកនៃសហភាពអឺរ៉ុប ។ ការលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី០២ មិថុនា ២០១៦នេះ បានធ្វើឡើង បន្ទាប់ពីស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចំាកម្ពុជា កាលពីថ្ងៃទី៣០ ឧសភា ២០១៦ បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការសោកស្តាយយ៉ាងខ្លំាង ចំពោះការកើនឡើងកំដៅនយោបាយ ប្រកបដោយភាពគ្រោះថ្នាក់ និងអំពាវនាវឲ្យបញ្ឈប់ការយាយីតាមផ្លូវតុលាការចំពោះមេដឹកនំាស្តីទីគណបក្សប្រឆាំង (លោក កឹម សុខា) និងតំណាងអង្គការសង្គមស៊ីវិល ។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដដែលក៍បានជំរុញឲ្យអាជ្ញាធរកម្ពុជាចរចាជាមួយគណបក្សប្រឆាំងក្នុងន័យស្ថាបនា និងដោយសន្តិវិធីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីភាពស្របច្បាប់នៃការបោះឆ្នោតនាពេលខាងមុខ...

តើ​លោក កឹម សុខា ​នៅទីណា?

មកដល់ម៉ោង១និង២៥​នាទី​រសៀលថ្ងៃទី២៦ ឧសភា ២០១៦នេះ​ មិនដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា​ ស្ថិតនៅទីណា? នៅឡើយទេ ​ខណៈប្រភពខ្លះថា លោក កឹម សុខា ​នៅក្នុងរថយន្តឡិចស៊ីស​ ពណ៌ខ្មៅ ស្លាកលេខ ន.ប 2-7129​ ដែលមានម៉ូតូ​សមត្ថកិច្ច២០គ្រឿង ​អមដំណើរឆ្ពោះ​ទៅ​អគ្គស្នងការដ្ឋាននគរបាលជាតិ​ ឯប្រភពផ្សេងទៀតថា ​លោក កឹម សុខា ​កំពុងស្ថិតនៅក្នុងទីស្នាក់​ការគណបក្សសង្រ្គោះជាតិ​ក្នុង​សង្កាត់ចាក់អង្រែលើ ។ ចំណែក ​លោកនាយឧត្តមសេនីយ៍...

លោក ​កឹម សុខា ​នឹងអាចត្រូវចាប់ខ្លួន​នៅថ្ងៃនេះ ?

បន្ទាប់ពីមិនចូលទៅបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់នោះរួចមក ប្រភពមិនទាន់ច្បាស់ការណ៍បានបង្ហើបថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងអាចត្រូវចាប់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ។ យ៉ាងណាក៍ដោយមកដល់វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដដែលនេះ អង្រុតមិនអាចរកការសុំអត្ថាធិប្បាយបាននៅឡើយទេពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ក៍ដូចជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។ ដោយឡែក នៅឯទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យឯណោះវិញ នៅវេលាថ្ងៃត្រង់នេះ មានសេចក្តីរាយការណ៍មកថា កងកម្លំាងសមត្ថកិច្ចកំពុងត្រូវបានគេដាក់ពង្រាយនៅជុំវិញនោះ ខណៈលោក កឹម សុខា កំពុងប្រជុំផ្ទៃក្នុងបក្ស ៕

លោក ​សម រង្ស៊ីថា​ ដោយសារហេតុផល​នយោបាយ​ រូបលោកត្រូវ​គេបង្ខំឲ្យនិរទេស

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានមានប្រសាសន៍ថា «តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មក មានពាក្យបណ្តឹងមួយឈុតថ្មីទៀត ដែលគេបានរៀបចំចំពោះរូបខ្ញុំ ដោយសារមូលហេតុនយោបាយសុទ្ធសាធ ហើយដែលបណ្តាលឲ្យមានសាលក្រមដាក់ទោសជាប់ពន្ធនាគារមកលើរូបខ្ញំុ ។ ដោយសារហេតុផលនេះ ខ្ញុំត្រូវបានគេបង្ខំឲ្យនិរទេសខ្លួនជាបណ្តោះអាសន្នម្តងទៀត គឺជាលើកទី៣ហើយក្នុងជីវិតនយោបាយរបស់ខ្ញុំ ដែលត្រូវនិរទេសខ្លួន។» សរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម លោក សម រង្ស៊ី បានលើកឡើងទៀតថា« ការប្រកាសកាលបរិច្ឆេទ ថ្ងៃ-ខែ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងរៀបចំធ្វើក្នុងឆ្នាំ ២០១៧ និង...

​ទស្សនៈ​​នយោបាយរបស់​លោក កឹម សុខា រៀនពី​​លោកតា​ ​សឺន សាន

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា ទស្សនៈនយោបាយរបស់លោក គឺលោករៀនសូត្រពីលោកតា សឺន សាន ដែលជាវីរជនខ្មែរកម្ពុជា ។ មេបក្សប្រឆាំងមានប្រសាសន៍ខាងលើបែបនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភា ឆ្នាំ២០១៦ ក្នុងជំនួបជាមួយក្រុមបណ្តាញយុវជនស្នូលខ្មែរកម្ពុជា ។ បើតាមលោក កឹម សុខា ទស្សនៈដែលលោករៀនសូត្រពីលោកតាសឺន សាន រួមមាន៖ ១.អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ ២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ  ។ សត្រូវរបស់ខ្មែរគឺជា៖...