ម៉ម សូណង់ដូថាបើឈ្នះនឹងបង្កើតក្លឹបកីឡា

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​និង​ជា​ថៅកែ​វិទ្យុ​សំបុក​ឃ្មុំ​សំលេង​ប្រជាពលរដ្ឋ FM105 លោក ម៉​ម សូណ​ង់​ដូ​បាន​និយាយ​ថា ប្រសិនបើ​ឃុំ​-​សង្កាត់​ណា ដែល​បក្ស​លោក​ឈ្នះ​ឆ្នោត លោក​នឹង​បង្កើត​ក្លឹ​ប​កីឡា​ដើម្បី​ឲ្យ​យុវជន​ហាត់ប្រាណ ព្រោះ​លោក​យល់​ថា សុខភាព​ល្អ​គឺជា​កត្តាចាំបាច់​សម្រាប់​មនុស្ស​ម្នាក់​ៗ ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ លោក ម៉​ម សូណ​ង់​ដូ ក៍បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់​គណបក្ស​លោក​ដែល​មាន​ជា​អាទិ៍​៖ សម្អាត​អំពើ​ពុក​រលួយ គ្រឿងញៀន ល្បែងស៊ីសង បម្រើសេវា​សាធារណៈ ដោយ​គោរព​តាម​ច្បាប់​កំណត់​។ ប្រជាពលរដ្ឋ​ត្រូវ​មាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មានការ​សិក្សា​ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​។ ការពារ​ដីធ្លី​លំនៅ​ដ្ឋា​ន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ និង...

អា​មេ​រិ​ក​ប្រាប់​រដ្ឋាភិបាល​ឲ្យ​ធានា​កុំ​ឲ្យ​មានការ​គំរាមកំហែង

អ្នកនាំពាក្យ​សម្រាប់​តំបន់​អាស៊ី​ខាងកើត នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី អា​លី​សា អែ​ដ​វឺ​ត​ស៍ (Alicia Edwards) បាន​ថ្លែង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ថា​គ្មាន​ការ​គំរាមកំហែង​នយោបាយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​សហរដ្ឋអាមេរិក អេ​.​ភី (AP)​។ ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ខាងលើ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​គណបក្ស​នយោបាយ​ចំនួន​១២​បាន​និង​កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ដែល​តាម​គម្រោង​នឹង​ធ្វើការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុខនេះ ៕  

ឆ្ងល់​ណាស់​បាត់ ធី សុវណ្ណ​ថា ទៅ​ណា​ហ្ន?

នេះ​ជា​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​អ្នក​តាមដាន​នយោបាយ​និង​សង្គម ចំពោះ​ការ​បាត់​មុខ​កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​និង​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ឃើញ​ធ្វើ​សកម្មភាព​បម្រើ​នយោបាយ ឬ ការ​បើក​វេទិកាសាធារណៈ​នានា​។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ផ្ទាល់​ពី​កញ្ញា ធី សុវណ្ណ​ថា​និង​សហការី​របស់​នាង​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ។ កន្លង​មក​កញ្ញា ធី សុវណ្ណ​ថា បាន​ត្រូវ​គេ​ឃើញ​ចេញ​មុខ​ធ្វើ​សកម្មភាព​វាយប្រហារ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា តាម​វេទិកាសាធារណៈ​របស់​អង្គការ​យុវជន​កិច្ចការ​សង្គម​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន ។ ក្រៅពី​នេះ​កញ្ញា ធី សុវណ្ណ​ថា...

កញ្ញា Pey Pey Ly បដិសេធថា នាងមិនមែនជាសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិទេ

ភ្នំពេញ ៖ ប៉ុន្មាន​ម៉ោង​មុន​នេះ កញ្ញា Pey Pey Ly បាន​ចេញ​មក​បដិសេធ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​យប់​ថ្ងៃ​ទី​២១ ឧសភា ២០១៧​នេះ​ថា កញ្ញា​មិនមែន​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ សូម​លោក ហង្ស ពុទ្ធា មេត្តា​ជ្រាប ។ ការ​ថ្លែង​ក្នុង​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​របស់​កញ្ញា Pey Pey Ly ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បានអោយ​ដឹង​ថា...

ដន្លង ហ៊ុន សែន​៖​ការ​រស់រាន​និង​ស្លាប់​យក​មួយ​ណា?

លោក ពេ​ជ សោភ័ន ដែល​គេ​ស្គាល់​ថា​ត្រូវជា​ដន្លង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (​ឪពុកក្មេក​លោក ហ៊ុន ម៉ា​ណែ​ត​)​នោះ​បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​។ បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ «​គឺជា​ការ​បោះ​ឆ្នោត​រវាង​សន្តិភាព​និង​សង្គ្រាម ការ​អភិវឌ្ឍ​និង​វិនាសកម្ម ភាព​រស់រាន​សម្បូរ​សប្បាយ​និង​សេចក្តីស្លាប់​»​។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លោក ពេ​ជ សោភ័ន ដែល​គេ​ស្គាល់​ថា​ជា​អ្នកមាន​ចំណេះដឹង​ជ្រៅជ្រះ​មួយ​រូប​ក៍បាន​និយាយ​វា​ប្រហារ​បក្ស​ប្រឆាំង​ថា​គ្មាន​បាន​ធ្វើ​អ្វី​ទាំងអស់​សូ​ម្បី​តែ​បង្គន់​អនាម័យ​មួយ ៕  

ហ៊ុន សែន​អួត​ថា CPP ជា​អ្នក​កសាង​ប្រទេស​ពិត​ៗ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​និយាយ​ថា​«​យើង​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ព្រោះ​បក្ស​យើង​បាន​កសាង​ប្រទេស​ជាតិ​អោយ​រីក​ចម្រើន​ពិត​ៗ គឺ​យើង​ឃើញនឹងភ្នែក​ទាំងអស់​គ្នា​»​។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា​«​បក្ស​ប្រជាជន​កម្ពុជា គឺជា​បក្ស​ឈ្នះ​!​ចូលរួម​ដង្ហែរ​បក្ស​យើង​ទាំងអស់​គ្នា​! ថ្ងៃស្អែក​នេះ សូម​បងប្អូន សមាជិក សមាជិការ​គណបក្ស រួម​ទាំង​បងប្អូន​ដែល​ស្រឡាញ់​សន្តិភាព និង​ការ​រីក​ចម្រើន សូម​ចូលរួម​ដង្ហែ​បក្ស​ប្រជាជន​កម្ពុជា​យើង​អោយ​បាន​ច្រើន​កុះករ​ទាំងអស់​គ្នា​! ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​! បក្ស​យើង​ឈ្នះ គឺ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ឈ្នះ​! មិនមែន​គ្រាន់តែ​សន្យា​កោ​ក​ៗ​តាម​មីក្រូ​ទេ​! បើ​គ្រាន់ តែ​សន្យា​ខ្យល់ (​មិន​ច្បាស់...

មេបក្សប្រឆំាងប្រកាសរំលាយក្រសួងអភិវឌ្ឍន៍ជនបទ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ប្រកាស​ថា​ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​លុប​ចោល​ភ្លាម ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។ លោក​កឹ​ម សុខា ប្រកាស​រំលាយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​យុ​ទ្ឋ​នា​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ដែល​ជ​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង ។ បើ​តាម​មេ​បក្ស​ប្រឆាំង​រូប​នេះ ការ​រំលាយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​គឺ​ដើម្បី​ផ្តល់​អំណាច​ពេញលេញ​ដល់​មន្ត្រីឃុំ​-​សង្កាត់​នៅ​ថ្នាក់​ក្រោម​ជាតិ ។ លោក កឹ​ម សុខា បញ្ជាក់​បន្ថែម​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​បាន​ឡើង​កាន់​អំណាច រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឲ្យ​ទៅ​ឃុំ​-​សង្កាត់​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​ដោយ​ផ្ទាល់ ។​លោក​បន្ត​ថាបើ​ឃុំ ឬ​សង្កាត់​មួយ មាន​ថវិកា​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​ដោយ​ខ្លួនឯង...

សង្ឃឹមថា​មិន​មាន​អំពើ​ហិង្សា​នៅ​ថ្ងៃ​ដំបូង​ឃោសនាបោះឆ្នោត

ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​សម្រាប់​អាណត្តិ​ទី​៤ ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧​នេះ រហូត​ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១២​ចូលរួម​ប្រកួតប្រជែង ។ តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ​និង​យុ​ត្តិ​ធ៌​ម ។ តាម​គោលការណ៍​របស់​គ​.​ជ​.​ប គណបក្ស​នយោបាយ​ដែល​ឃោសនាបោះឆ្នោត​ត្រូវ​គោរព​នូវ​គោលការណ៍​៥​ចំណុច​ដែល​រួម​មាន ​៖ ០១-​ត្រូវ​តែ​គោរព​ច្បាប់​និង​បទបញ្ជា​របស់​គ​.​ជ​.​ប​និង​ក្រម​សីល​ធ៌​ម​របស់​គណបក្ស​ឲ្យ​បាន​ហ្មត់ចត់​។ ០២-​អាជ្ញាធរ​សាធារណៈ​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​សកម្មភាព​របស់​ខ្លួន​និង​ហាម​យក​សម្ភារ និង​មធ្យោបាយ​ដឹក​ជ​ញ​ញ​ជូន​របស់​រដ្ឋ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​គណបក្ស ។ ០៣-​កង​យោធពលខេមរភូមិន្ទ កងកម្លាំង​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​និង​ត្រូវ​គោរព​តាម​ក្រម​សីល​ធ៌​ម​នៃ​កងកម្លាំង ។ ០៤-​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​អំពើ​បំភិតបំភ័យ ការ​គំរាមកំហែង​ដល់​បេក្ខជន សកម្មជន​គណបក្ស​នយោបាយ​និង​អ្នកបោះឆ្នោត​តាម​គ្រប់​រូបភាព​។ ០៥-​គ្រប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ ត្រូវ​គោរព​តាម​ច្បាប់​ស្តី​ពី​រប​សារព័ត៌មាន និង​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ ព្រមទាំង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​។ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា...

អតីតមេខ្មែរក្រហមថាមានតែCPPទេនំាមកនូវសន្តិភាព

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​លោកនាយ​ឧត្តមសេនីយ៍ អ៊ី ឈាន បាន​បញ្ជាក់​ថា​«​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​( CPP) តែ​មួយ​គត់​ដែល បាន​នាំ​សន្តិភាព នាំ​ការ​អភិវឌ្ឍ​រីក​ចម្រើន និង​ភាព​រីករាយ​សុខដុម​ជូន​ប្រជាជាតិ​ខ្មែរ​ទាំងមូល »​។ លោក អ៊ី ឈាន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​កម្មាភិបាលជាន់ខ្ពស់​និង​ជា​មេ​ទ័​ប​ខ្មែរក្រហម​ប្រចាំ​តំបន់​ប៉ៃលិន​ហើយក៍​ជា​អតីត​អ្នក​ធ្លាប់​ប្រ​យុ​ទ្ឋ​ស៊ីសាច់ហុតឈាម​ជាមួយ​កងទ័ព​លោក ហេង សំ​រិ​ន និង ហ៊ុន សែន ក៍​ដូច​ជា​កងទ័ព​យួន ។ ក្រោយ​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៨ លោក​ផ្កាយ​៤ អ៊ី ឈាន ក៍​ធ្លាប់​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ហើយ​មុន​ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ក្រោយ​ដល់​អាយុ​ចូល​និវត្តន៍ លោក អ៊ី...

កឹម សុខា ៖បោះឲ្យ CNRP អត់បាក់ធ្មេញទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​និយាយ​ថា បើ​ចង់​បាក់​ធ្មេញ​បោះ​ឆ្នោត​ឲ្យ​គេ​ទៅ តែបើ​បោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) អត់​បាក់​ធ្មេញ​ទេ ទុក​ធ្មេញ​ហូប​បាយ ។ លោក កឹ​ម សុខា លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​បេក្ខភាព​ស្ត្រី​ឈរឈ្មោះ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។ បើ​តាម​មេ​បក្ស​ប្រឆាំង​រូប​នេះ បើ​បោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​សង្គ្រាម​កើតឡើង​ទេ ហើយ​ថាបើ​សង្គ្រោះ​ជាតិ​ឈ្នះ​នឹង​ធ្វើការ​រួបរួម​គ្រប់​និន្នាការ​នយោបាយ​ដើម្បី​សុខ​សន្តិភាព​។ យ៉ាងណា​លោក កឹ​ម សុខា មិន​បាន​បញ្ជាក់​ថា​«​គេ​»​នោះ​ជា​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ ប៉ុន្តែ​អ្នក​តាមដាន​នយោបាយ​បាន​មើលឃើញ​ថា លោក កឹ​ម...

អតីតគូសត្រូវ ហ៊ុន សែន ថាកន្លែងណាលំបាកមាន CPP

លោក​ទេស​រដ្ឋមន្ត្រី សេរី កុសល ដែល​គេ​ស្គាល់​ថា​ជា​អតីត​គូសត្រូវ​ទាំង​ក្នុង​សង្គ្រាម​ប្រដាប់​អាវុធ​និង​ពាក្យ​សម្តី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា «​រាល់ពេល រាល់វេលា គ្រប់​ទីកន្លែង គ្រប់​ទិស​ទី​ជិត​ឆ្ងាយ​ដែល​មាន​ប្រជាពលរដ្ឋ​ជួប​ទុក្ខ​លំបាក​គឺ​តែងតែមាន​វត្តមាន​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ជួយ​ដោះស្រាយ​ជា​និច្ច​»​។ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បច្ចុប្បន្ន​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​អំឡុង​ពេល​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ប្រមាណ​៧០០​នាក់ នៅ​ជើងភ្នំ​ដង​រ៉ែក ក្នុង​បរិវេណ​វត្ត​សមា​រាម​ថ្ម​រមៀល ស្ថិត​ក្នុងភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ៕

ហ៊ុន សែនថាប្រទេសអភិវឌ្ឍន៍ដោយសារ CPP

នៅ​ចំពោះ​មុខមន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ជាង​៣​ពាន់​នាក់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា​«​ការ​ប្រឹងប្រែង​របស់​យើង​ក្នុង​រយៈពេល​កន្លង​ទៅ សមិទ្ធផល​ដែល​យើង​ទទួល​បាន​ទាំង​សន្តិភាព ទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម មិន​មាន​បក្ស​ណា​ផ្សេង​ក្រៅ​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ដែល​បាន​នាំ​មក​នូវ​លទ្ធផល​ទាំង​អស់នេះ ហើយ​ក៏​គ្មាន​បាតដៃ​បក្ស​ប្រឆាំង​បាន​ចូលរួម​ណាមួយ​សូ​ម្បី​តែ​បន្តិច ក្រៅ​តែ​ពី​ការ​បំផ្លិចបំផ្លាញ​៕

មេចលនារណសិរ្សរំដោះជាតិខ្មែរគំរាមធ្វើភេរវកម្ម

ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី បាន​ប្រកាស​ពី​ប្រទេស​ដា​ណឺ​ម៉ាក ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះ​លែង​សមាជិក​របស់​លោក​វិញ​ជា​បន្ទាន់ បើ​ពុំនោះ​ទេ លោក​មិន​ធានា​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា មិន​ទាន់​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៍​ដូច​ជា​ក្រសួងការពារជាតិ​ជុំវិញ​ការ​ប្រកាស​របស់​មេ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ខាងលើ​នេះ ។ ការ​ប្រកាស​របស់​លោក សម សេរី បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​សមាជិក​របស់​លោក​០៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។ មនុស្ស​០៣​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ស្នាក់​ការ​អង្គការ​ឧត្តមស្នងការ​អន្តរ​សាស្ត្រ កាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ នៅផ្ទះ​លេខ​៤៩៧ ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា...

បញ្ជូនខ្លួនអ្នកបង្កើតរដ្ឋាភិបាលស្រមោលទៅតុលាការ

តាម​គម្រោង​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បញ្ជូន​មនុស្ស​០៣​នាក់​តំណាង​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​តំណាង​អង្គការ​ឧត្តមស្នងការ​អន្តរ​សាស្ត្រ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ មនុស្ស​០៣​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ស្នាក់​ការ​អង្គការ​ឧត្តមស្នងការ​អន្តរ​សាស្ត្រ កាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ នៅផ្ទះ​លេខ​៤៩៧ ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ខណៈ​កំពុង​ធ្វើ​សន្និសីទកាសែត ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​នយោបាយ រួម​មាន​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​សកម្មជន​នយោបាយ រូ​ម​និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​នោះ​រួម​មាន ឈ្មោះ ធុ​យ វី ឈ្មោះ ឃុន សាវៈ​ខែត្រ ...

សមាជិក​សភា​អាស៊ាន​ស្នើ​គ​.​ជ​.​ប​ចាត់ការ​ហ៊ុន សែន

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អេ​.​ភី​.​អេ​ច្ឆ​.​អា (APHR) បាន​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ចាត់វិធានការ​ទៅ​លើ​ការ​ថ្លែង​គំរាម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត​នឹង​កើត​មាន​សង្គ្រាម ។ ក្រៅពី​ការ​ស្នើ​ដល់ គ​.​ជ​.​ប ចាត់វិធានការ​ទៅ​លើ​ការ​គំរាម​របស់​លោក ហ៊ុន សែន ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ម៉ា​ឡេ​ស៊ី លោក ឆា​លស៍ សាន​ទី​អេ​ហ្គោ (Charles Santiago) ក៍បាន​ចាត់​ទុក​ការ​គំរាម​របស់​លោក ហ៊ុន សែន​និង លោក...

ទៀ បាញ់៖ចាញ់ឆ្នោតហ៊ានតវ៉ា វ៉ៃបែកធ្មេញ

សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​និយាយ​គំរាម​នឹង​វាយបំបាក់​ធ្មេញ ប្រសិនបើ​គណបក្ស​នយោបាយ​ណា​ចាញ់ឆ្នោត​ហើយ ហ៊ាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ល​ទ្ឋ​ផល​ឆ្នោត ។ ការ​គំរាម​របស់​លោក​ប្រមុខ​ការពារ​ជាតិខ្មែរ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ៕

យឹម សុវណ្ណ ៖វិមានសន្តិភាព មិនមែនវិមានសង្រ្គាមទេ

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹ​ម សុវណ្ណ​បាន​និយាយ​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ការ​ផ្ទេរអំណាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព មិនមែន​វិមាន​សង្គ្រាម​ទេ ។ បើ​តាម​លោក យឹ​ម សុវណ្ណ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​របៀប​ដឹកនាំ​និង​បញ្ចៀស​សង្គ្រាម ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ អ្នកនាំពាក្យ​រូប​នេះ ក៍បាន​និយាយ​ឌឺដង​ទៅ​កាន់​គណបក្សកាន់អំណាច​(​គណបក្ស​ប្រជាជន​កម្ពុជា​) ថាបើ​បក្ស​ប្រឆាំង​ដែល​លោក​ទំនងជា​សំដៅ​ដល់​បក្ស​ខ្លួន​(​សង្គ្រោះ​ជាតិ​)​និយាយ​អ្វី​ក៍​ខុស ឯ​គេ​(​បក្ស​កាន់​អំណាច​)​និយាយ​អ្វី​ក៍​ត្រូវ ៕

សម រង្ស៊ី៖ សង្គមណាក៍ត្រូវការឈាមនិងគំនិតថ្មី

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ដោយ​និយាយ​មិន​ចំ​ឈ្មោះ តែ​ទំនងជា​លោក​ចង់​សំដៅ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​មេដឹកនាំ​ខ្មែរ​ចាស់វស្សា ដែល​គួរតែ​លាលែង​ពី​តំណែង ដើម្បី​ឲ្យ​ក្មេង​ៗ​ឡើង​មក​ជំនួស ពីព្រោះ​សង្គម​ណា​ក៏​ដោយ ត្រូវការ​ឈាម​ថ្មី និង​គំនិត​ថ្មី ដើម្បី​រីក​ចម្រើន និង​លូតលាស់​ពិតប្រាកដ ។ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ខាងលើ​នេះ គឺ​លោក​បាន​ប្រៀបធៀប​ការ​ឡើង​កាន់​តំណែង​ជា​ប្រ​ធានា​ធា​ធិ​បតី​បារាំង​ទើប​ជាប់​ឆ្នោត លោក អំ​ម៉ា​នុ​អ៊ែ​ល...

សម្តេចក្រុមព្រះ៖ បើចិននិយាយកូរ៉េខាងជើងមិនស្តាប់ទុកឲ្យព្រះអង្គ

ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណ​ប្ញ​ទ្ឋិ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ស្នើ​ដល់​មេដឹកនាំ​កូរ៉េ​ខាងជើង ធ្វើ​យ៉ាងណា​ជៀសវាង​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ប្រសិនបើ​មហាអំណាច​ចិន សម្របសម្រួល​ជា​មួយ​កូរ៉េ​ខាងជើង​មិន​បាន ព្រះអង្គនឹងចូលព្រះកាយដោះស្រាយ ។ អតីត​នាយក​រដ្ឋមន្ត្រី​ទី​១​និង​ប្រធានរដ្ឋសភា មាន​បន្ទូល​ខាងលើ​នេះ​នៅ​ក្នុង​ព្រះ​បរមរាជវាំង កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ ។ បើ​តាម​សម្តេចក្រុមព្រះ «​បើ​ចិន​ធ្វើការ​មិនកើត ខ្ញុំ​នរោត្តម​រណ​ប្ញ​ទ្ឋិ ដែល​ជា​មិត្ត​ជិត​ស្និ​ទ្ឋ​ជាក់ស្តែង​នៃ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង ក៍​និយាយ​ខ្លះ​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​សង្គ្រាម​បរិ​មា​ណូ ។ សម្តេចក្រុមព្រះ​មាន​បន្ទូល​ទៀត​ថា ព្រះ​នឹង​យាង​ទៅ​កូរ៉េ​ខាងជើង​នៅ​អំឡុង​ខែ​ក្រោយ ឬ​កក្កដា​ខាង​មុខ ៕

ហ៊ុន សែនថាបើCPPមិនកាន់អំណាចគ្រោះថ្នាក់នឹងមកដល់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​(CPP) មិន​ខិតខំ និង​មិន​បន្ត​កាន់​អំណាច គ្រោះថ្នាក់​នឹង​មក​ដល់​ជា​ថ្មី​ទៀត​។ នៅ​ក្នុង​ពិធី​ខួប​លើក​ទី​១០ ទិវា​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​គំរាម​ជា​ថ្មី​ទៀត​ដែរ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​បាត់បង់​ការ​ប្រុង​ប្រយ័ត្ន​តែ​បន្តិច សង្គ្រាម​វា​នឹង​មក​ដល់​ភ្លាម​។ ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន សែន ក៍បាន​វាយប្រហារ​បក្ស​ប្រឆាំង​ថា​មិន​បាន​ធ្វើ​អ្វី​សោះ ក្រៅពី​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ដូច​ជា​ទៅ​សុំ​ឲ្យ​បរទេស​ផ្តាច់ជំនួយ សុំ​បរទេស​កុំ​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ទៅ​សុំ​បរទេស​កុំ​ឲ្យ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ជាដើម ៕    

អស់អំណាចនៅគ.ជ.ប អ៊ឹម សួស្តី ទៅក្រុមប្រឹក្សាធម្មនុញ្ញ

តាម​គម្រោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ រដ្ឋសភា​ជាតិ​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៨ នីតិកាល​ទី​៥ ដើម្បី​ជ្រើសតាំង​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) លោក អ៊ឹម សួស្តី ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ៕    

ហ៊ុន សែន៖ កុំប៉ុនប៉ងបង្កើតសង្រ្គាម

ជា​ថ្មី​ម្តងទៀត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​សន្តិភាព​ដែល​នាំ​ដល់​ការ​អភិវឌ្ឍ​ជាតិ​និង​ប្រឆាំង​ការ​ប៉ុនប៉ង​ណាមួយ​ក្នុង​ការ​បង្កើត​សង្គ្រាម ។ លោក ហ៊ុន សែន ថា សង្គ្រាម​មិនមែន​កើតឡើង​ដោយសារ​ធម្មជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មនុស្ស​ជា​អ្នក​បង្កើត ។ យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា​តើ​អ្នក​ណា​ជា​អ្នក​ចង់​បង្កើត​សង្គ្រាម​នោះ​ទេ ។ លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដែល​បាន​រៀបចំ​ធ្វើ នា​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៧៕  

លោក ហ៊ុន សែន អរគុណ​លោក សម រ​ង្ស៊ី ដែល​បាន​ជូនពរ​ឆាប់​ជា​ពី​ជំងឺ

លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនពរ​ឲ្យ​លោក ហ៊ុន សែន ឆាប់​ជា​ពី​ជំងឺ​តាម​រយៈ​បណ្ដាញ​សង្គម​ទ្វី​ត​ធឺរ (Twitter) ជា​ភាសា​អស់​គ្លេ​ស​ថា «My best wishes for a full and speedy recovery to Prime Minister Mr. Hun Sen.» ដែល​មាន​ន័យ​ថា «​សូម​ជូនពរ​គ្រប់យ៉ាង​ដោយ​អស់ពី​ចិត្ត...

បញ្ជូនយុវជនម្នាក់ទៅកាត់ទោសក្រោយបំផ្លាញស្លាកCPP

យុវជនម្នាក់បានត្រូវសមត្ថកិច្ចស្រុកកំរៀង ខេត្តបាត់ដំបងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីយុវជនរូបនោះ បានត្រូវមន្រ្តីមូលដ្ឋនាចោទថាបានកាប់បំផ្លាញ​ស្លាកគណបក្សប្រជាជនកម្ពុជា(CPP)។ បើតាមប៉ូលិសស្រុកកំរៀងបានឲ្យដឹងថា យុវជនដែលកាប់បំផ្លាញស្លាកគណបក្សប្រជាជនននោះ​ឈ្មោះ​ ផាត សុភាព អាយុ ២៤ឆ្នាំ មុខ​របរធ្វើ​ចម្ការ និងជា​កម្មករ​​ចេញ​ចូល​​ប្រទេស​ថៃ​ មាន​លំនៅ​ក្នុង​ភូមិ​ ១៨ ឃុំ​កំរៀង ស្រុក​កំរៀង ៕  

ហ៊ុន សែនកំពុងព្យាលបាលជំងឺនៅសិង្ហបុរី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកថាលោក​ហាត់នឿយ​ខ្លំាង​ពេករហូតធ្លាក់ខ្លួនឈឺ ហើយដែលចំាបាច់ត្រូវពិនិត្យនិងព្យាបាលបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសិង្ហបុរី​តំាងពី​ម៉ោង២រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ។ យ៉ាងណា បើតាមលោក ហ៊ុន សែន លោកនឹងវិលមកកាន់កម្ពុជាវិញនៅថ្ងទី០៧ ខែឧសភា ដើម្បីបន្តការងារ​ជា​ធម្មតា​ ៕  

ហ៊ុន សែន បា្រប់ចិនថា CPP នឹងឈ្នះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយាប្រាប់​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនថា គណបក្ស​ប្រជាជន(CPP) នឹង​អាច​បន្ត​កាន់អំណាច​ទៀត ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់​ក្រសួងការបរទេសនិង​សហប្រតិបត្តិ​ការអន្តរជាតិ  ។ សេចក្តីថ្លែងការណ៍ដដែលបានដែល​​ស្រង់​ប្រសាសន៍​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖« បើ​គិតពី​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ចំនួន​ដែលមាន បើសិនជា​សមាជិក​ម្នាក់​បោះឆ្នោត​បាន​មួយ​សម្លេង ហើយ​បូក​ជាមួយ​សម្លេង​របស់​សមា​ជិ​ក​ក្រុមគ្រួសារ​ទៀត​នោះ​គណបក្ស​ប្រជាជន​អាច​នឹង​ឈ្នះ​»​៕

លោក ជុន ច័ន្ទ​បុត្រ ប្រាប់​ថា ចាក​ចេញពី​កម្ពុជា​ទៅ​រក​មេធាវី

រាជធានី​ភ្នំពេញ ៖ នាយករង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសាលោក ជុន ច័ន្ទ​បុត្រ បាន​ថ្លែងប្រាប់​ឲ្យ​ដឹងតាម​រយៈ​ទូរស័ព្ទ​ពី​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៩ មេ​សា នេះ​ថា រូប​លោក​ចាក​ចេ​ញពី​កម្ពុជា​ ដើម្បី​ទៅ​ពិភាក្សា​ជាមួយ​មេធាវីលើ​ករណី​តុលាការ​ចេញ​ដីកា​កោះហៅ​អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ ។ ការ​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃនេះ បន្ទាប់​ពី​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ដដែលនេះ​ថា លោក ជុន ច័ន្ទ​បុត្រ បាន​ចាក​ចេញពី​កម្ពុជា ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃហើយ តាម​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway កាលពី​ម៉ោង​១៥​និង​០៤​នាទី ថ្ងៃ​ទី​២៨...

លោក ជុន ច័ន្ទ​បុត្រ ចាក​ចេញពី​កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​គេហទំព័រព័ត៌មានក្នុងស្រុកមួយ​បាន​ឲ្យ​ដឹង​នៅរសៀលថ្ងៃទី២៩ មេសា ២០១៧ នេះថា លោក ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា បាន​ចាក​ចេញពី​កម្ពុជា ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃហើយ តាម​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway កាលពីម៉ោង​១៥និង០៤​នាទី ​ថ្ងៃ​ទី​២៨ មេសា នេះ នេះ​បើ​​តាម​ទិន្នន័យ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ។ ប្រភពពីមន្ត្រីជាន់ខ្ពស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានបញ្ជាក់ឲ្យ​ដឹង​ថា ​ព័ត៌មាន​ខាងលើនេះ​ វាជា​ការ​ពិត​ ​។ ទោះជាយ៉ាងណា...

កឹម សុខា ៖ គ្មានទេសង្រ្គាម បើ CNRPឈ្នះ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បាននិយាយថា «បើគណបក្សសង្រ្គោះជាតិ (CNRP)ឈ្នះឆ្នោត គ្មានទេសង្រ្គាម » ។ នៅក្នុងពិធីសមាជរបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក កឹម សុខា​ បាន​បញ្ជាក់ថា« គណបក្សសង្គ្រោះជាតិ មិនធ្វើដំណើរទៅរកសង្គ្រាម មិនធ្វើដំណើរទៅរករដ្ឋប្រហារ តែធ្វើដំណើរ​ទៅ​រក​ការបោះឆ្នោត​ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន...បើសង្គ្រោះជាតិ​ឈ្នះ​ខ្មែរ​ឈ្នះទាំងអស់គ្នា»។ នៅក្នុងសមាជព្រឹកមិញ គណបក្ស​សង្គ្រោះ​ជាតិបានសម្រេច​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈប្រការ​៤៧ ដើម្បី​បើកផ្លូវ​ឲ្យ​អនុប្រធាន​៣​រូប អាចបំពេញ​ការងារ​ក្នុង​គណបក្ស​ឲ្យ​បាន​សមស្រប​ ។​ បើតាមមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក...

ព្រឹកនេះ CNRP ធ្វើសមាជកាត់ក្បាលតម្រូវមួក

តាមគម្រោងគណបក្សសង្រ្គោះជាតិ( CNRP) នឹងធ្វើសមាជដើម្បីជ្រើសតំាងអនុប្រធាន​គណបក្សសារជាថ្មី​ម្តង​ទៀត បន្ទាប់ពីក្រសួងមហាផ្ទៃបានអះអាងថា​សមាជ CNRP កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ជ្រើសតំាង​លោក កឹម សុខា ជាប្រធានជំនួសលោក សម រង្ស៊ីដែលលាលែង និងជ្រើសតំាងអនុប្រធានបក្ស០៣រូបទៀតគឺ លោក ប៉ុល ហំម ,លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាងនោះ គឺផ្ទុយពីលក្ខន្តិកៈតម្កល់​ទុកនៅ​ក្រសួង​មហាផ្ទៃ ។ ក្រោយមក...

មានអ្វីកើតឡើងប្រសិនបើ ជុុន ច័ន្ទបុត្រ ជាប់គុក ?

នេះជាសំណួរដែលត្រូវវានគេចោទសួរគ្នាទៅវិញទៅមករវាងក្រុមអ្នកតាមដានសង្គម ក៍ដូចជាអ្នកឃ្លំាមើល​ព្រឹត្តិការណ៍នានានៅក្នុងស្រុកខ្មែរ ក្រោយពេលមានការអះអាងរបស់អ្នកនំាពាក្យក្រសួងយុត្តិធ៌ម លោក គឹម សន្តិភាពថា មេវិទ្យុអាស៊ីសេរីប្រចំាភ្នំពេញ លោក ជុន ច័ន្ទបុត្រ​នឹងអាចត្រូវតុលាការឃាត់ខ្លួន​ប្រសិនបើរកឃើញ​មាន​ការជាប់ពាក់ព័ន្ឋនឹងបទល្មើសព្រហ្មទណ្ឌណាមួយ ។ លោក ជុន ច័ន្ទបុត្រ បានត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ឋនឹងការចូលទៅក្នុងពន្ឋនាគារព្រៃ.ស ជាមួួយតំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី កាលពីព្រឹក ថ្ងៃទី១៩...

ហេតុអ្វីមេវិទ្យុអាស៊ីសេរីទៅគុកព្រៃ.ស ?

នេះជាការចោទសួរគ្នាទៅវិញទៅមកក្នុងចំណោមអ្នកតាមដាននយោបាយនិងសង្គមនៅស្រុកខ្មែរ បន្ទាប់ពីមេ​វិទ្យុ​អាស៊ីសេរីផ្សាយជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត​ ឃីនវុទ្ធី ចូលទៅពន្ធនាគារព្រៃ.ស ជាមួយ​តំណាង​រាស្រ្ត​គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីសួរសុខទុក្ខតំណាងរាស្រ្តនិងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១៦រូប ។ ក្រុមអ្នកតាមដាននយោយបាយមួយចំនួនបានលើកឡើងថា លោក ជុន ច័ន្ទបុត្រ ដែលទៅឃ្លំាមើលក្រុម​តំណាង​រាស្រ្តគណបក្សប្រឆំាងទៅសួរសុខទុក្ខសកម្មជនខ្លួននៅគុកព្រៃ.សនោះ...

ហ៊ុន សែន ៖ បើCPPមិនកាន់អំណាច គ្មានសន្តិភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា«តើប្រាកដទេ នៅពេលដែលគណបក្សប្រជាជនកម្ពុជា​មិនកាន់​អំណាច តើប្រាកដថាសន្តិភាពនេះ ត្រូវបានធានាឬអត់?»។ ​ រហ័សនាមបុរសខ្លំាងនៅស្រុកខ្មែរ លោកហ៊ុន សែន បានស្នើឲ្យពលរដ្ឋពិចារណាអំពីការបោះឆ្នោត​នៅពេល​ខាង​មុខ ថាតើបោះដើម្បីបន្តសនិ្តភាព ឬ សង្រ្គាម ។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា​ គណបក្សប្រជាជន​កម្ពុជា(CPP) ជានិម្មិតរូបនៃសន្តិភាព ហើយថាបើ​បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានោះ សន្តិភាព និងការអភិវឌ្ឍនេះនឹងនៅតែកើតមានបន្តទៅមុខទៀត។ លោក ហ៊ុន សែន និយាយខាងលើបែបនេះបានធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី​ នារសៀល​ថ្ងៃទី២០ ខែមេសា...

មេវិទ្យុអាស៊ីសេរីនៅខ្មែរប្រឈមនឹងការជាប់គុក

មេវិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរប្រចំាភ្នំពេញ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី ដែលកំពុងល្បីឈ្មោះ ព្រោះ​តែលោកហាននិយាយការពិត ឬធ្វើអត្ថាធិប្បាយដោយរិះគន់ចំៗទៅលើមន្រ្តី​រាជរដ្ឋាភិបាលមួួយចំនួន​ដែល​ពុក​រលួយនិងអសមត្ថភាពនោះ អាចប្រឈមទៅនឹងការជាប់ពន្ធនា​គារ ។ នេះបើយោងតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលនិយាយប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុង​ស្រុកនៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ។ បើតាមអ្នកនំាពាក្យក្រសួងមហាផ្ទៃរូបនេះ  នៅពេលនេះ ក្រសួងមហាផ្ទៃ​ បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារ​ឲ្យពិនិត្យលក្ខន្តិកៈពន្ធនាគារ​ និង​រៀប​ចំឯកសារពាក់ព័ន្ធបញ្ជូន​ទៅ​​ក្រសួងមហាផ្ទៃនៅពេលឆាប់ៗនេះ ហើយថា​បើសមត្ថកិច្ចរកឃើញថា...

សមាជិកCPPប្រឈមនឹងការដកតំណែង ប្រសិនបើចាញ់ឆ្នោត

មន្រ្តីរាជការជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់មុខតំណែងចាប់ពីអនុប្រធាន​ការិយាល័យ​ថ្នាក់​កណ្តាលអាចប្រឈមទៅនឹងការដកហូតតួនាទី ឬ ព្យួរមុខងារ ប្រសិនបើភូមិ-ឃុំ ឬ សង្កាត់ ដែលខ្លួន​(សមាជិក​ចុះពង្រឹមមូលដ្ឋាន ឬឃោសនា) កាន់ ឬ ទទួលខុសត្រូវនោះចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ ។ ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាបានបន្តថា នៅក្នុងយុទ្ឋនាការនៃការស្វែងរកសំឡេង​ឆ្នោតក្នុងជួរ​បក្សកាន់​អំណាចក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៤ឆ្នាំ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា(CPP) ហាក់ខិតខំជាងបណ្តាឆ្នាំណាៗទំាងអស់ដើម្បីយកឈ្នះលើគូប្រកួត ពិសេសចង់ឈ្នះគណបក្ស​សង្រ្គោះជាតិ ។ មន្រ្តីគណបក្សប្រជាជនកម្ពុជាមួួចំនួនបានលួចបង្ហើបទៀតថា មន្រ្តីរាជការដែលជាសមាជិកគណបក្សប្រជាជន​កម្ពុជាដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យឡើងទៅ ត្រូវបង់លុយប្រចំាខែក្នុងម្នាក់ៗ៣ម៉ឺនរៀល ដោយ​មិនគិតពីការចុះមូលដ្ឋាននូវរៀងរាល់សប្តាហ៍ ឬ ខែនោះទេ ។ ប្រភពបន្តថា នៅតាមក្រសួង-ស្ថាប័នមួយចំនួន ប្រធានអង្គភាព ឬ ប្រធានគណៈពង្រឹង​មូលដ្ឋានបានតម្រូវ​ឲ្យ​ប្រធាន...

មេកាសែតម្នាក់សង្ស័យជាសមាជិកបក្សកុម្មុយនីស្តយួន

អ្នកកាសែតចាស់វស្សាម្នាក់ដែលគេស្គាល់ថាមានជំនាញខ្ពស់ខាងសរសេររិះគន់មេឈ្មួញធំមានឥទ្ឋិពល ឬ មន្រ្តី​ពុករលួយដើម្បីជំរិតទារលុយស្របច្បាប់នោះ ត្រូវប្រភពមិនច្បាស់ការណ៍លួចខ្សឹបបា្រប់«អង្រុត»ថា គាត់​នោះ​ឯង មិនមែនជាអ្នកកាសែតតំាងពីជំនាន់សង្គមរាស្រ្តនិយម ឬសម័យសាធារណរដ្ឋនោះទេ គ្រាន់តែ​ជាអ្នក​រៀន​អក្សរសាស្រ្ត ប្រវត្តិសាស្រ្តខ្មែរនិងរៀនសរសេរកាសែតនៅស្រុកយួន ហើយ​ចូលមកធ្វើកាសែតនៅខ្មែរ ងាយ​ស្រួល​​ក្នុងការ​ទទួលបានព័ត៌មាននយោបាយ និងព័ត៌មានផ្សេងៗ ដើម្បីឲ្យបក្សកុម្មុយនីស្តយួនងាយស្រួល​រៀបចំ​ផែន​ការ​គ្រប់​គ្រងស្រុកខ្មែរតាមមហិច្ឆតារបស់ខ្មោចហូ ជី​មិញ ប៉ុណ្ណោះ ។ ប្រភពបានបង្ហើបទៀតថា មិនត្រឹមតែប៉ុណ្ណោះ អ្នកកាសែតដែលហាក់ធ្វើខ្លួនដូចជាស្គាល់ដឹងប្រវត្តិសាស្រ្តនិង​កាសែត​នៅខ្មែរនោះ សង្ស័យបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តយួន ព្រោះអំឡុង​ពេល រដ្ឋាភិបាលក្រុងហាណូយមានជម្លោះស្ទើរតែផ្ទុះអាវុធជាមួយរដ្ឋាភិបាលក្រុងប៉េកំាងរឿង​ជម្លោះដែន​ទឹក​ប្រៃនៅសមុទ្រចិនខាងត្បូងកាលពីឆ្នាំ២០១៥ គេឃើញជននោះ(មេកាសែត)បានប្រញាប់ប្រញាល់ចាក​ចេញពី​រាជធានីភ្នំពេញឆ្ពោះទៅទីក្រុងហាណូយ ទំនងជាតាមការកោះហៅប្រជុំបន្ទាន់មួយរបស់បក្សកុម្មុយនីស្តយួន ៕

អាជ្ញាធរអត់ស្គាល់មេវិទ្យុអាស៊ីសេរី ទៅរករឿងCNRP

ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះទៅ ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យក្រុមអ្នកតំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិទៅសួរសុខទុក្ខតំណាងរាស្រ្ត ឬ មន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP) និង សកម្មជនបក្ស​នៅក្នុង​ពន្ឋនាគារ​ព្រៃ.សទៀតឡើយ ។ បើតាមនាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជាអតីត​អ្នកនំាពាក្យក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ​ការហាម​ឃាត់​ក្រុមតំណាង​រាស្រ្ត​គណបក្សសង្រ្គោះជាតិទៅសួរសុខទុក្ខមន្រ្តីជាន់ខ្ពស់ និងសកម្មជនខ្លួន​នោះ ដោយ​សារ​តែកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ អំឡុងពេលទៅសួរសុខទុក្ខមន្រ្តីខ្លួននៅ​ពន្ឋនា​គារ​ព្រៃ.ស តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺលោកស្រី មូរ សុខហួរ និង លោក...

អាជ្ញាធរខេត្តអត់ខ្វល់រឿងម៉ូតូស្លាកលេខយួន

សេចក្តីរាយការណ៍ពីខេត្តកំពតនិងកែបបានឲ្យដឹងថា ជនជាតិយួនដែលចេះភាសាខ្មែរនិងកំពុងរស់នៅក្នុង​ភូមិ​សាស្រ្តខេត្តកំពតនិងកែប បាននំាគ្នានិយយារិះគន់អាជ្ញាធឬ សមត្ថកិច្ចខ្មែរពាក់ព័ន្ឋទំាងអស់​ហាក់ដូចជា​មិនរវី​រវល់ ឬ ព្រងើយកន្តើយទៅនឹងជនជាតិយួនដែលជិះម៉ូតូពាក់ស្លាកលេខយួនចូលដីខ្មែរនិងរកស៊ីលក់ដូរតាមម៉ូតូនៅតាមតំបន់មាត់សមុទ្រខ្មែរទំាងពីរតាមអំពើចិត្ត ។ឮ ក្រុមអ្នកតាមដានបានលើកឡើងថា សមត្ថកិច្ចមិនចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមជនជាតិយួនទំាងនោះ សង្ស័យ​ថាសមត្ថកិច្ចមានការពាក់ព័ន្ឋទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួន និយាយដោយខ្លីយកលុយពីជនជាតិយួន​ទំាងនោះជាថ្នូរទៅនឹងអនុញ្ញាតឲ្យចូលមករកស៊ីលើដីខ្មែរ ។ បើតាមប្រជាពលរដ្ឋខ្លះបាននិយាយថា ជនជាតិយួនដែលចូលមករកស៊ីនៅលើទឹកដីខ្មែរដោយ​ជិះម៉ូតូស្លាកលេខ​យួនលក់ដូរផ្សេងៗ មិនមែនមានតែអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរនោះទេ គឺពួកគេបានចូលយូរមកហើយ ថែមទំាងមានជនជាតិយួនខ្លះថា គេ(យួន)មិនខ្លាចខ្មែរឡើយ ៕

CPP យកទឹកក្រូចនិងមីចែកពលរដ្ឋនៅភ្នំពេញ

ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ខ្សឹប​ប្រាប់​«​អង្រុត​»​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP) បាន​ចែក​អំណោយ​ទឹកក្រូច​១​កេស​និង​មី​១​កេស​ជូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​៣​និង​១២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។ ក្រុម​អ្នក​តាមដាន​សង្គម​បាន​និយាយ​ថា ការ​ចែក​ទឹកក្រូច​និង​មី​អំណោយ​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អ៊ិ​ត សំ​ហេង នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៧ នៅ​សង្កាត់​បឹង​កេងកង​ទី​១​នេះ បើ​ទោះបីជា​ស្ថិត​ក្នុង​រូបភាព​បុណ្យចូលឆ្នាំ​ក៍ដោយ ក៍​អាច​ជា​ការ​ទិញ​ទឹកចិត្ត​ដល់​ពលរដ្ឋ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជិត​ឈាន​មក​ដល់​នោះ ៕

ហ៊ុន ម៉ាណែត៖ ការធ្វើបដិវត្តន៍ព៌ណធ្វើឲ្យមានអស្ថិរភាព

នាយ​រង​សេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ថា ការ​ធ្វើ​បដិវត្ត​ព៌​ណ​ក្នុង​បំណង​ផ្តួល​រដ្ឋាភិបាល​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក មិន​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នោះ​មាន​សន្តិភាព​នោះ​ទេ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​ក្នុង​វិប្បដិសារី ។ កូនប្រុស​ច្បង លោក ហ៊ុន សែន លើក​ឡើង​ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​បញ្ជូន​សារ​ប្រចាំឆ្នាំ​២០១៦​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៧​របស់​វរៈ​សេនា​តូច​បញ្ជូន​សារ​លេខ​៥៤​នៃ​បញ្ជាការដ្ឋាន​បញ្ជូន​សារ​កងទ័ពជើងគោក កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៧ ៕  

ថ្ងៃទី១៣មេសា តុលាការអាមេរិកបើកសវនាការ ហ៊ុន ម៉ាណែត

តុលាការ​ក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​នឹង​បើក​សវនាការ​សំណុំរឿង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ប្តឹង​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ស​ប្តា​ហ៍​ក្រោយ​នេះ​បន្ទាប់​ពី​បាន​ពន្យា​ពេល​ម្តង​កាលពី​ខែមីនា​កន្លង​មក​។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកមា​ជ សុ​វ​ណ្ណា​រ៉ា ដែល​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ព​ន្ឋ​នាគារ​ព្រ​.​ស និង ភរិយា​ជេ​មី មា​ជ និង​កូនស្រី​បី​នាក់​របស់​លោក បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​លោក​ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៨ ខែមេសា...

សម្តេចក្រុមព្រះគ្រោងជួប គីម ជុងអ៊ុន នៅខែកក្កដា

ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ នឹង​យាង​ទៅ​កាន់​ទីក្រុង​ព្យុ​ង​យ៉ាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (​កូរ៉េ​ខាងជើង​) នៅ​ខែកក្កដា ឆ្នាំ​២០១៧​ខាង​មុខ​នេះ តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន ។ សម្តេចក្រុមព្រះ​មាន​បន្ទូល​ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ជំនួប​រវាង​ព្រះ​អង្គ​ជាមួយ​ប្រេសិត​ពិសេស របស់​លោក គី​ម ជុង​អ៊ុ​ន គឺ លោក Ma Chol Su តំណាង​អោយ​បក្ស​ពលករ​កូរ៉េ នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៧ ។ បើ​តាម​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ កាលពី​អាណត្តិ​ទី​១​និង​ជា​អតីត​ប្រធានរដ្ឋសភា ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ទៅ​កាន់​កូរ៉េ​ខាងជើង​នា​ពេល​ខាង​មុខ...

ពាក្យស្លោក«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ដក​ចេញ

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២ មេ​សា ២០១៧​នេះ​ថា គណបក្ស​បាន​សម្រេច​រក្សា​ក្បាលម៉ាស៊ីន​ថ្មី​របស់​ខ្លួន​ឱ្យ​នៅ​ដដែល ប៉ុន្តែ​សម្រេច​ដក​ចំណងជើង «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ចេញពី​គោលនយោបាយ អាទិភាព​ទាំង​៥​ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​។ ទោះជា​យ៉ាងណា ក្បាលម៉ាស៊ីន​ថ្មី​របស់​បក្ស​ប្រឆាំង ដែល​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​រក្សា​ទុក​ឱ្យ​នៅ​ដដែល​នោះ​គឺ​លោក កឹ​ម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស ដោយ​មាន​អនុប្រធាន​៣​រូប​រួម​មាន ៖ លោក ប៉ុ​ល...

ហ៊ុន សែនថាមានតែCPPទេ ដែលធានាសន្តិភាព

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​នៃ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ ខេត្តក្រចេះ​នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ប្រជាជន​ខ្មែរ​នឹង​គាំទ្រ​ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត ដើម្បី​ធានា​សន្តិភាព​និង​ការ​អភិវឌ្ឍ ។ តាម​គម្រោងការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នឹង​ប្រព្រឹត្ត​តៅ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ស​ប្តា​ហ៍​ទី​៤​នៃ​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ៕

មានអ្វីកើតឡើងប្រសិនបើ CNRP រលាយ?

ខាងលើ​នេះ​ជា​ការ​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​អ្នក​តាមដាន​ការ​វិត្ត​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ។ ការ​ចោទសួរ​គ្នា​បាន​កើតឡើង បន្ទាប់​ពី​មានកា​រវិ​វត្ត​ប្រែប្រួល​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ដូច​ជា​ការ​លាលែង​តំណែង​ជា​ប្រធាន​គណបក្ស​របស់​លោក សម រ​ង្ស៊ី ការ​ជ្រើសតាំង​លោក កឹ​ម សុខា ជា​ប្រធាន​បក្ស​និង​អនុប្រធាន​បក្ស​០៣​រូប​ទៀត​គឺ​លោក ប៉ុ​ល ហំ​ម , លោក អេ​ង ឆៃ​អ៊ា​ង​និង​លោកស្រី មូរ សុខ​ហួរ​កាលពីដើម​ខែមីនា ឆ្នាំ​២០១៧ ។ ជាង​នេះ​ទៀត កា​រវិ​វត្ត​ចុង​ក្រោយ​នោះ​គឺ​ក្រសួងមហាផ្ទៃ​ចាត់​ទុក​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​០២ ខែមីនា ថា​ជា​សមាជ​ខុសច្បាប់​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​ដែល​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ CNRP ដូរ​សារ​នយោបាយ​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»...

សុខ អានស្លាប់ មន្រ្តី CPP ខ្លះយំខ្លះសើច

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​៦​និង​៣២​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​ដោយ​រោគាពាធ ។ ប្រភព​ពី​មន្ត្រីរាជការ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​បាត់​បង់ជីវិត​លោក សុខ អាន បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​( CPP) មួយ​ចំនួន​ដែល​ស្និ​ទ្ឋ​ស្នាល ឬក៍​នៅ​ក្រោម​ឱវាទ ឬ​ជា​កូនចៅ​ជំនិត​លោក​បាន​យំសោក​ស្តាយ​អាឡោះអាល័យ​ស្នាដៃ​បម្រើ​ជាតិ​ជា​ច្រើន​របស់​លោក ។ ចំណែក​មន្ត្រី​គណបក្ស​ប្រជាជន​មួយ​ចំនួន​តូច​ទៀត បែរជា​សប្បាយចិត្ត​ទៅ​វិញ​រហូត​មាន​អ្នកខ្លះ​ផឹកស៊ី​បែប​ចំអក ព្រោះតែ​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​តូច​នោះ​ធ្លាប់​ចង់បាន​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​ច្រក​ចេញចូល​ឯកសារ​ផ្ទាល់​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ឲ្យ​ចំ​គឺ​កន្លែង​ខ្លាញ់ ត្រូវប៉ាន់...

ចៅហ្វាយក្រុងភ្នំពេញគំរាម CNRP ឲ្យដូរ..

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បាននិយាយថា លោកនឹងដាក់ពាក្យប្តឹង​គណបក្ស​សង្រ្គោះជាតិ បើគណបក្សប្រឆាំងមួយនេះ មិនព្រមដូរសារនយោបាយ«ប្តូរមេឃុំបម្រើបក្ស ដាក់មេឃុំ​បម្រើរាស្រ្ត»ចេញទេនោះ ។ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ឡុង ឈិន និងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោក ប៉ា សុជាតិវង្ស បានចាត់ទុកសារនយោបាយរបស់​គណបក្សសង្រ្គោះជាតិ(CNRP) ថាជាការឃោសនាប្រជាភិថុតិដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ ។ ការលើកឡើងរបស់លោកចៅហ្វាយក្រុងនាព្រឹកថ្ងៃសុក្រនេះ ក៍ធ្វើឡើងភ្លាមៗផងដែរ បន្ទាប់ពីអ្នកនំាពាក្យ​គណបក្សប្រជាជនកម្ពុជា លោក...

ទោះគាស់ខ្មោច សម សារី មក ក៍ហ៊ុន សែនមិនខ្លាច

ខាងលើនេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ។ នៅក្នុងពិធីដែលទើបនឹងបិទបញ្ចប់នាប៉ុន្មាននាទីមុននេះ លោក ហ៊ុន សែន ក៍បានប្រកាសមិនអត់ឱនឲ្យលោក សម រង្ស៊ី ជាដាច់ខាត ដែលលោក ហ៊ុន សែនថា លោកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ម៉ៅ មុនីវណ្ណ ជាអ្នកប្រាប់លោកថា លោកសម រង្ស៊ី បាននិយាយនៅក្នុងអង្គប្រជុំមួយដោយចោទ ភរិយារបស់លោកនិងកូន​ប្រុស​ច្បងរបស់លោក គឺលោក...

លោក ហ៊ុន សែន គំរាមវ៉ៃខ្នោះមន្រ្តីNGOម្នាក់

នៅក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវនិងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមចាត់វិធានការច្បាប់ទៅលើមន្រ្តីម្នាក់​បម្រើការងារនៅក្នុងអង្គការក្រៅរដ្ឋាៅិបាល (NGO) បើនៅតែធ្វើអត្ថាធិប្បាយនយោបាយ ហើយប៉ះពាល់ដល់​សិទ្ឋិអ្នកដទៃ ។ លោក ហ៊ុន សែនបញ្ជាក់ថា« NGO ឲ្យច្បាស់ជា NGO ..កុំមករញ៉េរញ៉ៃ..ធ្វើអ្នកវិភាគ ​..ព្រឹកមិញនេះ ខ្ញុំមើល​ឃើញគឺនិយាយ ខ្ញុំផ្តំាអ្នកនយោបាយគេនិយាយគ្នា អារឿងអ្នកនយោបាយ ..អ្ហែង NGO កុំមករញ៉េរញ៉ៃ..ហ្នេះ ស្អីសុទ្ឋតែបង្កើតស្អីៗអី អារឿងស្អីឯណា..កុំ..ហើយប្រយ័ត្ន.....

លោក ហ៊ុន សែនថានឹងបន្តបំបែកបំបាក់..

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមថានឹងទម្លាយខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោកនិងមេបក្សប្រឆាំង ។ បើទោះបីជាលោក ហ៊ុន សែន មិនបញ្ជាក់ចំឈ្មោះមេបក្សប្រឆំាង​នៅក្នុងពិធីបើកការដ្ឋានសាងសង់និង​សម្ពោធ​ដាក់​​ឲ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះក្តី ក៍ក្រុមអ្នកតាមដាន​នយោបាយមើលឃើញថា លោក ហ៊ុន សែន ចង់សំដៅទៅលោក សម រង្ស៊ី និង លោក កឹម សុខា ។ នៅចំពោះមុខប្រជាពលរដ្ឋ  ឯករាជរដ្ឋទូតចិន និង វៀតណាម និងមន្រ្តីជាន់ខ្ពស់ជាច្រើន...