លោក ទៀ បាញ់ ថាកម្ពុជា​អន់​ចិត្ត​នឹង​អាមេរិក

ក​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ហើយ តែ​មិន​សហការ​ចូលរួម​ដោះស្រាយ​។ លោក ទៀ បាញ់ អះអាង​ដូចនេះ នៅ​ពេល​សួរសុខទុក្ខ​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ជា​តំបន់​គ្រាប់បែក​គីមី​សហរដ្ឋអាមេរិក បាន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​។ លោក​បន្ត​ទៀត​ថា កម្ពុជា​នឹង​ព្យាយាម​បោសសំអាត​គ្រាប់បែក​គីមី ដែល​បន្សល់​ដោយ​អា​មេ​រិ​ក​នេះ ឲ្យ​អស់​ចេញពី​ឃុំ​គគីរ ពីព្រោះ​គ្រាប់បែក​គីមី​ទាំងនេះ កំពុង​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង​។ ចំណែក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ទីតាំង ដែល​មាន​គ្រាប់​គីមី របស់​អា​មេ​រិ​ក​នៅ​ឃុំ​គគីរ ហើយ​បាន​រក​ឃើញ​ក្មេង​៣​នាក់ ដែល​កើតមក​ខុស​ប្រក្រតី​ដែល​លោក​អះអាង​ថា អាច​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ពី​ការ​សាយភាយ​គ្រាប់បែក​គីមី​នេះ​។ កុមារ​ទាំង​៣​នាក់​នោះ...

ស្ថានការណ៍នយោបាយអាចនឹងប្រែប្រួលក្រោយចូលឆ្នំាខ្មែរ?

ខាងលើ​នេះ ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ ក៍​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន ខណៈ​ដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃ​សុក្រ ០៦​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ មុន​ពេល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក តា​រ៉ូ កា​ណូ (Taro Kono)​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ខែមេសា​នេះ​។ យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ មិន​ទាន់​មាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បញ្ជាក់​លម្អិត​អំពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ​នៅឡើយ​ទេ គ្រាន់តែ​បញ្ជាក់​ថា​តាម​គម្រោង​ព្រះ​អង្គ​នឹង​យាង​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ដើម​ស​ប្តា​ហ៍​ក្រោយ​នេះ​ប៉ុណ្ណោះ ។ បើតាមផេកហ្វេសប៊ុក...

ខ្មែររួបរួមគ្នាខែ្មរនឹងខ្លំាង! រ៉ូហ្ស៊ែត ធ្វើបុណ្យជាមួយ ស សុខា

ខ្មែរ​រួបរួមសាមគ្គី​គ្នា​ខ្មែរ​នឹង​ខ្លាំង នេះ​ជា​ព្រះរាជ​បន្ទូល​ចុង​ក្រោយ​មុន​យាង​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) ។ ដោយឡែក ជា​គំរូ​មួយ​ដ៍​ល្អ​ប្រពៃ​បំផុត​ដែល​ចៅសង្កាត់​អូរ​ចា ក្រុង​-​ខេត្តបាត់ដំបង ដែល​ទើប​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា រ៉ូ ហ្ស៊េ​ត និង​កូនប្រុស​បង្កើត​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចូលរួម ក្នុង​កម្មវិធី​ដង្ហែ​ទានវស្សា​មក​កាន់​វត្ត សាមគ្គី​រស្មី ហៅ​វត្ត​ទួល​ដូន​ប៉ុក ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង...

សុខ ទូច ថាហ៊ុន សែន កំពុងដឹកនំាខ្មែរដើរលើផ្លូវត្រូវ

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​បង្ហាញ​គោល​ជំហរ​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ខ្មែរ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ថា​កំពុង​ដើរ​លើ​ផ្លូវត្រូវ ដែល​មិន​ព្រម​ឱនក្បាល​ចំពោះ​ប្រទេស​មហាអំណាច​គំរាម​ដាក់​ទណ្ឌកម្ម​នោះ ។ នៅ​ក្នុង​កិច្ច​ពិ​ភា​ក្ស​តុមូល​ក្រោម​ប្រធានបទ​«​តួនាទី​របស់​មហាអំណាច​ក្នុង​កិច្ចការ​តំបន់​និង​ពិភពលោក​» លោក សុខ ទូច បាន​លើក​ឡើង​ថា អា​មេ​រិ​ក​តាំងពី​ដើម​មក មិន​ដែល​ដឹង​កំហុស​របស់​ខ្លួន​ទេ ហើប​ន្ត​ធ្វើបាប​កម្ពុជា ។ បើ​តាម​លោក សុខ ទូច ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា​ក្រោយ​លោក​និយាយ​ថា ប្រធានរដ្ឋសភា​ខ្មែរ​លោក ហេង សំ​រិ​ន យក​ដី​យួន​នៅ​នោះ គឺ​អា​មេ​រិ​ក​ខុស​ពី​ចិន...

ប្រធានគណបក្សយុវជនកម្ពុជានឹងប្តឹងលោក កឹម សុខា

បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ នឹង​យកពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​រើសអើង​គណបក្ស​នយោបាយ ។ លោក ពេជ្រ ស្រស់ បាន​ប្រាប់​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​នេះ ដោយ​ពន្យល់​ថា លោក​ប្តឹង​លោក កឹ​ម សុខា គឺ​ដើម្បី​ទាមទារ​ស្វែងរក​សេចក្តី​ថ្លៃថ្នូរ​ជូន​គណបក្ស​តូច​ៗ និង​ឲ្យ​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ប្តឹង​លោក...

ផ្ទុះប្រតិកម្ម ពេលឃើញផេកមួយបង្ហាញផែនទីយួនគូសយកដីខ្មែរ

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​សម្តែង​ការ​ខឹងសម្បារ និង មិន​សប្បាយចិត្ត បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​« VIETNAMBALL» បង្ហាញ​ផែនទី​ប្រទេស​វៀតណាម​មួយ គូស​យក​ដី​ខ្មែរ​ស្ទើរតែ​ជាង​ពាក់កណ្តាល​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​របស់​ខ្លួន ។ នៅ​ក្នុង​ផេ​ក​ដដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​ទៅ​ខម​មិន​(Comment) កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ដោយ​អ្នកខ្លះ​បាន​ជេរ​រិះគន់​ថា​យួន​និង​សៀម​ជា​ចោរលួច​ដី​ខ្មែរ ខ្លះ​ថា​ពូជ​យួន​ជា​ពូជ​ចង្រៃ​ដល់​គេឯង ជា​ពូជ​ចោរ អ្នកខ្លះបានបង្ហាញផែនទីអតីតកាលរបស់ខ្មែរពេលជាមហាអំណាចចក្រខ្មែរ ខ្លះ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ចាត់វិធានការ​តវ៉ា​តាម​ផ្លូវច្បាប់​ចំពោះ​ការ​បង្ហាញ​ផែនទី​ប្រទេស​វៀតណាម​ដែល​នាំ​ដល់​ការ​បាត់បង់​ទឹកដី​ខ្មែរ​ជា​ច្រើន​.... ។​ល​។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ខ្មែរ គិត​ត្រឹម​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ ៕    

ហ៊ុន សែន ដំឡើងឋានៈ ហ៊ុន ម៉ានិត ស្មើរដ្ឋលេខាធិការ

  កូនប្រុស​ទី​២​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​និ​ត ដែល​ទើប​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លង​មកនេះ ត្រូវ​បាន​លោក ហ៊ុន សែន ដំឡើង​ឋានៈ​មួយ​កម្រិត​ទៀត​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ក្នុង​ព្រះ​បរម​នាម​និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​ដោយ​លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី កាលពី​ថ្ងៃ​ទី​២៩ ខែ​ញ្ញា​ម្សិលមិញ តាមសំណើលោក ហ៊ុន សែន។ ក្នុង​វ័យ​៣៦​ឆ្នាំ ប​ច្ចប្ប​ន្ន លោក ហ៊ុន ម៉ា​និ​ត ត្រូវ​បាន​គេ​ដឹង​ថា​លោក​មាន​តួនាទី​ជា​នាយករង​ខុទ្ទកាល័យ​ឪពុក​របស់​លោក (​លោក​ហ៊ុន...

ហ៊ុន សែន ថាលោកជាវីរបុរសដូចសាលដឺហ្គោល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សរសើរ​ខ្លួន​លោក​ផ្ទាល់​ទៅ​នឹង​វីរបុរស​បារាំង​លោក សាល​ដឺ​ហ្គោ​ល នៅ​ត្រង់​ថា​លោក​និង​អតីត​ប្រធានាធិបតី​បារាំង​សាល​ដឺ​ហ្គោ​ល ដែល​ធ្លាប់​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​អំឡុង​ទសវត្សរ៍​ទី​៦០​គឺ​ទៅ​ពឹង​កម្លាំងយោធា​បរទេស​មក​រំដោះប្រទេស​ដូច​គ្នា គឺ​លោក​ពឹង​វៀតណាម ឯ​លោក​សាល​ដឺ​ហ្គោ​ល​ពឹង​អង់គ្លេស​មក​វាយ​អា​ឡឺ​ម៉​ង់ ។ លោក ហ៊ុន សែន ក៍បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ចង់​បន្ទោស​លោក​ថា ហេតុ​អ្វី​ទៅ​ពឹង​ប្រទេស​វៀតណាម ដើម្បី​ជួយ​រំដោះប្រទេស អីចឹង​គួរ​បន្ទោស​លោក សាល​ដឺ​ហ្គោ​ល ផង​ដែរ​។ បុរស​ខ្លាំង ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​កងទ័ព​វៀតណាម ដែល​មិន​ត្រឹមតែ​មិន​ចាប់ចង​និង​ធ្វើបាប​លោក អំឡុង​ពេល​លោក​រត់​ភៀសខ្លួន​ទៅ​វៀតណាម​នោះ​ទេ បែរជា​វៀតណាម​បាន​ជួយ​លោក និង​យុទ្ធ​មិត្ត ៤​រូប​ទៀត...

ហ៊ុន សែន ថាថ្ងៃ​៧ មករា​ ១៩៧៩ នាំ​មក​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា បាន​នាំ​មក​វិញ បន្ទាប់​ពី​ថ្ងៃជ័យ​ជម្នះ ៧ មក​រា ១៩៧៩ លើ​របប​ខ្មែរក្រហម​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃនេះ ចំ​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ​។ លោក ហ៊ុន សែន រៀបរាប់​ថា​៖ «​ថ្ងៃ​៧ មក​រា ១៩៧៩ គឺ​បាន​នាំ​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​វឌ្ឍនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​»​។ លោក​បាន​អះអាង​បន្ថែម​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ...

ថ្ងៃនេះកាលពី២០ឆ្នំាមុន រដ្ឋប្រហារមួយសម្លាប់មនុស្សច្រើននាក់

ថ្ងៃនេះ​ជា​ខួប​ឆ្នាំ​ទី​២០ នៃ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​មួយ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ថ្ងៃ​ទី​៥-៦ កក្កដា ១៩៩៧ ដែល​ត្រូវ​គេ​អះអាង​ថា​ជា​រដ្ឋប្រហារ​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ដើម្បី​កម្ចាត់​សម្តេចក្រុមព្រះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១​អំឡុង​ពេល​នោះ បើ​ទោះបីជា​លោក ហ៊ុន សែន ថា​ជា​ការ​វាយ​កម្លាំង​ខ្មែរក្រហម​នៅ​ភ្នំពេញ​ក្តី ។ បើ​តាម​របាយការណ៍​នានា​របស់​អង្គការ​សិ​ទ្ឋិ​មនុស្ស​អន្តរជាតិ​និង​ជាតិ​បាន​បង្ហាញ​ថា រដ្ឋប្រហារ​ពេល​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០០​បាត់បង់​ជីវិត ។ ក្រៅពី​នោះ​មនុស្ស​ប្រមាណ​៦០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មុន​ពេល​អំឡុង​ពេល និង​ក្រោយ​ពេល​ព្រឹត្តិការណ៍​បង្ហូរឈាម​នោះ​។ ពួក​គេ​ភាគច្រើន​គឺជា​មន្ត្រី និង​ជា​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ដូច​ជា​លោក ហូ សុក រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​នា​ពេល​នោះ​លោកឧត្តមសេនីយ៍ ចៅ...

ហ៊ុន សែនថាបើCPPមិនកាន់អំណាចគ្រោះថ្នាក់នឹងមកដល់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​(CPP) មិន​ខិតខំ និង​មិន​បន្ត​កាន់​អំណាច គ្រោះថ្នាក់​នឹង​មក​ដល់​ជា​ថ្មី​ទៀត​។ នៅ​ក្នុង​ពិធី​ខួប​លើក​ទី​១០ ទិវា​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​គំរាម​ជា​ថ្មី​ទៀត​ដែរ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​បាត់បង់​ការ​ប្រុង​ប្រយ័ត្ន​តែ​បន្តិច សង្គ្រាម​វា​នឹង​មក​ដល់​ភ្លាម​។ ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន សែន ក៍បាន​វាយប្រហារ​បក្ស​ប្រឆាំង​ថា​មិន​បាន​ធ្វើ​អ្វី​សោះ ក្រៅពី​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ដូច​ជា​ទៅ​សុំ​ឲ្យ​បរទេស​ផ្តាច់ជំនួយ សុំ​បរទេស​កុំ​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ទៅ​សុំ​បរទេស​កុំ​ឲ្យ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ជាដើម ៕    

រដ្ឋាភិបាលព្រមានចាប់ខ្លួនអ្នកតវ៉ានឹងសាលដីការំលាយ CNRP

ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​មុខ​នឹង​ការ​រំលាយ​នា​ពេល​ខាង​មុខ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា​ការ​តវ៉ា​ណាមួយ​គាំទ្រ​គណបក្សប្រឆាំង​នឹង​ត្រូវ​ហាមឃាត់ បើ​ទោះបីជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​អំពី​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក៏​ដោយ​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ការ​ប្រមូលផ្តុំ​ត្រូវ​ហាមឃាត់​នៅ​កន្លែង​នោះ ហើយ​ប្រសិនបើ​មានការ​រឹងទទឹង យើង​នឹង​អនុវត្ត​ច្បាប់​នៅ​កន្លែង​នោះ ហើយ​ចាប់ខ្លួន​ពួក​គេ​»​។ លោក​បាន​បន្ថែម​ថា​៖ «​យើង​គ្រាន់តែ​រក្សា​សន្តិសុខ​»​។ លោក​អះអាង​ថា មិន​ត្រូវ​មាន «​សំឡេង​រំខាន​ណាមួយ​» ខណៈ​តុលាការ​កំពូល​កំពុង​ធ្វើ​សេចក្តីសម្រេច​នោះ​ទេ​។ តុលាការ​កំពូល​នឹង​ធ្វើ​សេចក្តីសម្រេច​ថា​តើ​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​អត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មេដឹកនាំ​គណបក្ស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ថា​បាន​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​មើលឃើញ​ថា​ជា​រឿង​នយោបាយ​។ បើ​ទោះបីជា​មានការ​ហាមប្រាម​នេះ​ក្តី​លោក សុភ័គ បាន​ថ្លែង​ថា​លោក​មិន​រំពឹង​ថា​នឹង​មានការ​តវ៉ា​ណាមួយ​ទេ​ដោយសារ​ភាគច្រើន​បំផុត​នៃ​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ភ័យ​ខ្លាច​ការ​ចាប់ខ្លួន​បន្ថែម​ទៀត​។ ទន្ទឹម​នេះ​រដ្ឋបាល​ខេត្តកោះកុង​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បោះបង់​គណបក្ស​នេះ​ចោល ហើយនឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​តវ៉ា​។ លិខិត​នេះ​បាន​ប្រកាស​ថា​៖ «​រដ្ឋបាល​ខេត្តកោះកុង​សូម​ជម្រាប​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ឈប់​គាំទ្រ​គណបក្ស​....​ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​ថា សកម្មជន​...​គ្រោង​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តីសម្រេច​នៅ​តុលាការ​កំពូល អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​»​។ លោក...

សែស្រឡាយ​រាជវង្ស​មួយ​អង្គ​គ្រោង​ប្ដឹង​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច

សែស្រឡាយ​ព្រះរាជ​វង្ស​មួយ​ព្រះ​អង្គ គឺ​ទ្រង់ ស៊ី​សុវត្ថិ ចក្រី​នុ​ពល បាន​ប្រកាស​ដឹកនាំ​មហាជន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន ប្រចាំ​ក្រុងភ្នំពេញ ដើម្បី​ប្រឆាំង​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ប្រសិនបើ​ចិន​ពិតជា​បាន​ឧបត្ថម្ភ​ជំនួយ​តាម​សំណើ​របស់​ទ្រង់ នរោត្តម រណឫទ្ធិ ពិតមែន​។ ការ​ប្រកាស​នេះ ក្រោយ​ពេល​ដែល​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ប្រកាស​សុំ​ជំនួយ​ពី​ចិន និង​អះអាង​ថា ចិន​តែងតែបាន​ផ្ដល់​ជំនួយ​ជា​និច្ច​ដល់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។ ក្រៅពី​ព្រមាន​ចេញ​ព្រះ​ភ័ក្ត្រ​ដឹកនាំ​មហាជន​ធ្វើ​បាតុកម្ម ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ចក្រី​នុ​ពល ក៏​បាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​អង្គ​ថា ទ្រង់​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដូចដែល​គណបក្ស​នេះ ធ្លាប់​បាន​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​នោះ​ដែរ​។ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺ​ទ្រង់ នរោត្តម រណឫទ្ធិ...

ហ៊ុន សែន គំរាមចាប់ខ្លួន សម រង្ស៊ី ឲ្យទាល់តែបាន

ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន លោក សម រ​ង្ស៊ី ឲ្យ​ទាល់តែ​បាន និង បាន​ហៅ​លោក សម រ​ង្ស៊ី ជា​ភេរវ​ករ និង​បាន​ព្រមាន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ កុំ​ឲ្យ​មក​កាន់​តំបន់​អាស៊ី បើ​មិន​ចង់​ឲ្យ​មានការ​ចាប់ខ្លួន​។ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ និង​សម្ពោធ​អគារ​ទេ​ព្យ​កោសល្យ​វិស្វកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០១​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ...

មុននេះបន្តិច ហ៊ុន សែន សួររកមុខអ្នកធំនិងឧកញ៉ាណាដែលស្រឡាញ់តារាៗ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​តារា​មួយ​ចំនួន​ដែល​អះអាង​ថា មាន​អ្នកធំ​និង​ឧ​ញ៉ា​ច្រើន​ណាស់​ដែល​តាម​ស្រឡាញ់​ខ្លួន ។ លោក ហ៊ុន សែន ក៍​ស្នើ​ឲ្យ​តារា​ៗ ពិសេស​តារា​ស្រី ត្រូវ​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​ៗ​ថា លោក​ធំ ឬ ឧកញ៉ា​ណា ដែល​តាម​ស្រឡាញ់ ព្រោះ​នៅ​ស្រុក​ខ្មែរ​អ្នកធំ​និង​ឧកញ៉ា​ច្រើន​ណាស់ ខូច​ឈ្មោះ​គេ​អស់ហើយ ។ លោក ហ៊ុន សែន បាន​លើក​ឧទាហរណ៍​ថា បើ​ថា ឧកញ៉ា គិត ម៉េ​ង ថា​ឲ្យ​ចំ​ៗ​អីចឹង​ទៅ ហើយ​បើ​ថា​អ្នកធំ...

អង្គុយកៅអី CNRP មិនទាន់ក្តៅគូថផង ត្រូវគេស្នើឲ្យដកតំណែង

មន្ត្រីជាន់ខ្ពស់​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ២ រូប​ដែល​ជា​តំណាងរាស្ត្រ​បាន​តំណែង ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ(CNRP)​គឺ​លោក ប៉ោ ប៊ុ​ន​ស្រ៊ឺ និង លោក យឹ​ម សា​វី កំពុង​ត្រូវ​បាន​សមាជិក​ក្នុង​បក្ស​ធ្វើ​ញត្តិ​ថ្វាយ​សម្តេចក្រុមព្រះ ដើម្បី​ឲ្យ​បញ្ចប់​មុខ​តំណែង​ក្នុង​បក្ស​ពាក់ព័ន្ធ​នឹង​រឿង​បក្ខពួក​និយម ប៉ុន្ដែ មន្ត្រី​នោះ​ថា ការ​ផ្ដិត​មេដៃ​ជា​ទ​ង្វើ​ខុសឆ្គង​។ លោក សេង ហាក់​ស្រ៊ុ​ន អគ្គលេខាធិការ​រង និង​ជាទី​ប្រឹក្សា​សម្តេចក្រុមព្រះ​មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​រឿង​នេះ​បាន​ឲ្យ​ដឹង កាលពី​ម្សិលមិញ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ​បាន​កើតឡើង​ក្រោយ​ពី​មាន​មន្ត្រី​មួយ​ចំនួន​មិន​សប្បាយចិត្ត​ចំពោះ​ការ​តែងតាំង​តែ​បក្ខពួក​របស់​ខ្លួន​។ លោក​ថា ឥឡូវនេះ​ប្រមូល​បាន ៦០ ភាគរយ ហើយ​ពេល​ល្ងាច ​នឹង​ទទួល​បាន...

អេង ឆៃអ៊ាងថាបើ សម រង្ស៊ី ចូលស្រុកCNRPរលាយ មិនបាច់ចូលទេ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​«​រឿង​ថា​លោក​ប្រធាន សម រ​ង្សុ​ី ក្លាហាន​ឬ កំសាក ក្នុង​ការ​ចូល​ស្រុក​ខ្មែរ​វិញ​នោះ មិន​សំខាន់​សំរាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ។ រឿង​ដែល​សំខាន់ បើ​លោក​ប្រធាន សម រ​ង្សុ​ី ចូល​មក នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នោះ​លោក​ប្រធាន ដាច់ខាត​ត្រូវ​តែ​ចូល​ទោះ​ជាប់គុក​ឬ​បាត់បង់​ជីវិត​ក៏​ដោយ ។ តែបើ​ចូល​មក នាំ​ឲ្យ​គេ​យក​លេស​លើក​ការ​បោះ​ឆ្នោតជាតិ ឬ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដាច់ខាត​មិន​ត្រូវ​ចូល​ឡើយ ។​»៕

គជប ប្រាប់គណបក្សចំនួន៦ ឲ្យត្រៀមទទួលយអាសនៈ CNRP

គណបក្ស​នយោបាយ​ចំនួន​៦ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ឲ្យ​ទៅ​បំពេញ​សំណុំ​បែបបទ​ដើម្បី​ទទួលយក​អាសនៈ​ដែល​ទំនេរ​(​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ) ។ គណបក្ស​នយោបាយ​ទាំង​៦​នោះ​រួម​មាន​៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ។ យ៉ាងណា​ក៍ដោយ ក្នុង​ចំណោម​គណបក្ស​ទាំង​៦​ខាងលើ គឺ​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹ​ម វាសនា និង គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់​លោក ក្រ​វ៉ា​ញ ដា​រ៉​ន ធ្លាប់​បាន​ប្រកាស​មិន​ទទួលយក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ។ ក្រៅពី​គណបក្ស​ទាំង​ពីរ ក៍​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន...

កូនលន់ នល់ ប្រកាសចូលរួមប្រកួតបោះឆ្នោតឆ្នំាក្រោយ

ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក លន់ ប្ញ​ទ្ឋិ ដែល​គេ​អះអាង​ថា​ជា​កូនប្រុស​លោក​សេនាប្រមុខ លន់ ន​ល់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ពី​ឆ្នាំ​១៩៧០-១៩៧៥ បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិ​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ថា​«​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹកនាំ​ដោយ​លោក លន់ ឫទ្ធិ ជា​អធិបតី នឹង​ចូលរួម​បោះ​ឆ្នោត​សភា​តំណាង​រាស្ត្រ 2018 ខាង​មុខ​នេះ , ដូច​បាន​ជំរាប​ជូន​ខាងលើ សូម​ជនរួមជាតិ​ដែល​និយម​សាធារណរដ្ឋ និង​គណបក្ស​នានា​ដែល​មាន​គោលនយោបាយ​សាធារណរដ្ឋ ដែល​ធ្លាប់​បាន​ស្វែង​យល់​ពី​ការ​បូជាជីវិត និង​ពលិកម្ម​សព្វបែប​យ៉ាង​ក្នុង​ការ​វាយប្រហារ​បណ្ដេញ​យួន យៀ​ក កុង និង​ខ្មែរក្រហម ការពារ​បូរណភាព​ទឹកដី...

សម រង្ស៊ី នៅតែថាកោះត្រល់បាត់ដោយសារ ហ៊ុន សែន

ជាថ្មីម្តងទៀត អ​តី​តមេដឹកនាំ​បក្ស​ប្រឆាំង លោក សម រ​ង្ស៊ី បន្ត​រំឭក​ពី​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ដោយ​ចោទ​ចំ​ៗ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​កោះត្រល់​របស់​ខ្មែរ ឲ្យ​ទៅ​វៀតណាម តាម​រយៈ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩៨២​។ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅប្រទេស​នោះ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​លោក កាលពី​ថ្ងៃ​ម្សិលមិញ​ថា តាម​គណៈ​ក​ម្មា​ការ​ព្រំដែន​ខ្មែរ របស់​លោក ស៊ា​ន ប៉េង​សែ មា​នទី​តាំងនៅ​ប្រទេស​បារាំង បាន​បញ្ជាក់​ថា សន្ធិសញ្ញា​ព្រំដែន​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩...

សុខ ឥសាន៖នរណា​មាន​លទ្ធភាព​ទប់ស្កាត់​បន្លែ​គីមី ​គួរ​បង្កើត​បក្ស​មក​ប្រកួតជាមួយ CPP

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​មិន​ទទួលយក​ការ​រិះគន់​របស់​សាធារណជន​ទូទៅ​រឿង​ប្រមុខ​រដ្ឋាភិបាល​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​រឿង​មិន​ចេះ​មើល​អាហារ​មាន​ជាតិ​គីមី​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​បែរជា​ឌឺដង​ឲ្យ​អ្នក​ដែល​រិះគន់ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ប្រជែង​គ្នា​ជាមួយ​គណបក្សកាន់អំណាច​ទៅ​វិញ បើ​ថា​ខ្លួន​ជា​អ្នកមាន​សមត្ថភាព​ទប់ស្កាត់​បន្ថែម​មាន​ជាតិពុល ឬ​បន្ថែ​គីមី​បាន​មែន​នោះ​។ ប៉ុន្តែ​អ្នកធ្វើការ​ផ្នែក​កសិកម្ម​ថា ការ​លើក​ឡើង​បែប​នេះ​គឺជា​សម្ភី​ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​នាម​ជា​មន្ត្រីរាជការ​ដែល​បម្រើ​រាស្ត្រ​។ មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ពលរដ្ឋ​អំពី​រឿង​អាហារ​ដែល​មាន​សារធាតុ​គីមី ដោយ​លើក​ឡើង​ថា នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​សមត្ថភាព និង​អ្នកវិភាគ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ដណ្ដើម​ប្រជាប្រិយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សុខ ឥ​សាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែមករា នេះ របៀប​ឌឺដង​ឡង​សម្តី​ថា អ្នក​ដែល​រិះគន់​អ្នកមាន​សមត្ថភាព និង​អ្នកវិភាគ​ទាំងនោះ​អាច​សង្ឃឹម​ឈ្នះ​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​កុំ​ឲ្យ​មាន​បញ្ហា​ទាំង​អស់នេះ​បាន​។ ការ​ឌឺដង​បែប​នេះ...

ជុំ កុសល ហៅសម រង្ស៊ី កូនជនក្បត់ជាតិ

ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ជុំ កុសល បាន បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​ថា​«​គ្មាន​ភាព​អាថ៌​កំបាំង​ចំពោះ​ប្រភព​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ដូចដែល​កូន​ជន​ក្បត់ជាតិ សម សារី ឈ្មោះ​សម រ​ង្ស៊ី បាន​លាប​ពណ៌​នោះ​ទេ​»​។ ការ​លើក​ឡើង​របស់​លោក ជុំ កុសល​ខាងលើ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​អះអាង​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ថា បង្កើត​ដោយ​ចលនា​កុ​ម្មុ​យ​នី​ស​វៀតណាម ហើយ​ចោទប្រកាន់​ថា គណបក្សកាន់អំណាច​ព្យាយាម​លាក់​ប្រវត្តិ​ពិត​របស់​ខ្លួន​។ លោក ជុំ...

កូនទ្រី ភាព កាន់តំណែងជាអនុប្រធានទី២ យុវជនបក្សស្រុកកណ្តាលស្ទឹង

លោក​ឧកញ៉ា ទ្រី ដា​លុ​ច ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​លោក​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ធ្លាប់​ជា​មេ​ឈ្មួញ​ឈើ​ដ៍​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ បាន​កាន់​តំណែង​ជា​អនុប្រធាន​ទី​២ យុវជន​បក្ស​ប្រចាំ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​នៅ​ថ្ងៃអាទិត្យ​នេះ ។ នៅ​លើ​បណ្តាញ​សង្គម​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា «​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក​ឧកញ៉ា ទ្រី ដា​លុ​ច អនុប្រធាន​ទី​២ យុវជន​បក្ស ស្រុក​កណ្តាលស្ទឹង និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្បែង តំណាង​លោក​ឧកញ៉ា...

ហ៊ុន សែន ទុកពេលឲ្យសមាជិកCNRP ចុះចូលត្រឹមថ្ងៃទី២៤ វិច្ឆិកា

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ទុក​ឱកាស​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នៅ​ត្រឹម​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ថា ជាង​១​ម៉ោង ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទុក​រយៈពេល​ពី​រស​ប្តា​ហ៍​ឲ្យ​សមាជិក​គណបក្សប្រឆាំង​ធ្វើការ​សម្រេចចិត្ត ។ បើ​តាម​លោក ហ៊ុន សែន ដែល​ត្រូវ​បាន Fresh News ធ្វើ​បទ​សម្ភាសន៍​ផ្តាច់មុខ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់​ទៀត​ថា...

ហ៊ុន សែន បន្ទោសរដ្ឋមន្រ្តីកសិកម្មរឿងបង្កើតច្បាប់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​សំដែង​ការ​ភ្ញាក់ផ្អើល​និងមិនសប្បាយចិត្តចំពោះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ដី​កសិកម្ម​ដែល​រៀប​រៀង​​និង​តាក់តែង​ឡើង​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ។ នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សែន បាន​បន្ទោស​មិន​ចំ​ឈ្មោះ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដោយ​ហាម​កុំ​ឲ្យ​លោក វេ​ង សាខុន កុំរ​ពិស​ដៃ​បង្កើត​ច្បាប់​ដែល​មិន​ទាន់​ចាំបាច់​នា​ពេល​បច្ចុប្បន្ន ដោយ​លោក​ប្រមុខ​រាជរដ្ឋាភិបាល​យកពាក្យ​ស្លោក​ខ្មែរ​បុរាណ​មក​ប្រើ​គឺ​«​ដំបៅ​មិន​ឈឺ​យក​ឈើ​រុក​»​។ យ៉ាងណា​លោក ហ៊ុន សែន ក៍បាន​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន...

មុននេះបន្តិច ហ៊ុន សែន ឲ្យពលរដ្ឋក្រោកឈរការពារសន្តិភាព

នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ ISI ផ្លូវ​វេ​ង​ស្រេង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រួម​គ្នា​ក្រោកឈរ​ដើម្បី​ការពារ​សន្តិភាព ព្រោះ​បើ​គ្មាន​សន្តិភាព​ក៍​គ្មាន​ការ​អភិវឌ្ឍ​ដែរ ។ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ទៅ​កាន់​កម្មករ​កម្មការិនី​នៅ​រោងចក្រ​ខាងលើ នា​ប៉ុន្មាន​នាទី​មុន​នេះ​ដែរ លោក ហ៊ុន សែន ក៍បាន​រិះគន់​ជា​ថ្មី​ម្តងទៀត​ដល់​សហគមន៍​អន្តរជាតិ​ដែល​គាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ ហើយ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​អំឡុង​ទសវត្សរ៍​៨០ ។ លោក ហ៊ុន សែន ក៍បាន​បន្ត​ចោទប្រកាន់​មិន​ចំ​ឈ្មោះ ដែល​ក្រុម​អ្នក​តាមដាន​យល់​ថា​លោក ហ៊ុន សែន​សំដៅ​ដល់​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ព​ន្ឋ​នាគារ ម​៤...

ហេតុអ្វីសម្តេចក្រុមព្រះគំាទ្រការចាប់ខ្លួនកឹម សុខានិងប្តឹងរំលាយCNRP?

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ ខណៈ​ដែល​គណបក្ស​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ បាន​ដាក់​ពាក្យសុំ​រំលាយ​ដូច​គ្នា​នេះ​កាលពី​ថ្ងៃ​ទី​០៤ ខែតុលា​កន្លង​ទៅ​។ នៅ​ក្នុង​ពាក្យបណ្តឹង​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ការ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយ​យោង​តាម​មាត្រា​៦​ថ្មី មាត្រា​៧ មាត្រា​៣៨​ថ្មី និង​មាត្រា​៤៤​ថ្មី នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​គណបក្ស​នយោបាយ​។ ក្រោយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដោយ​មានការ​យល់ព្រម​ឯកភាព​ពី​សម្តេចក្រុមព្រះ​ជា​ព្រះប្រធាន​គណបក្ស សម្រេច​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​( CNRP)​នោះ​រួច​មក ភ្លាម​ៗ​ព្រះ​អង្គ​(​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ​) ត្រូវ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​អ្នក​តាមដាន​នយោបាយ​និង​អ្នកវិភាគ​មួយ​ចំនួន ខ្លះ​បាន​ចោទ​ព្រះ​អង្គជា​កូនជឹង ឬ​កូនអុករ​ប់ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ខ្លះ​ថា​គណបក្ស​របស់​ព្រះ​អង្គជា​គណបក្ស​រណប​គណបក្ស​ប្រជាជន​កម្ពុជា...

ឈ្មោះ​ល្អ​ មាន​ជ័យ​និង​សែន​សុខ តែ ​CPP ក្អួត​ឈាម

រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១០៥ ឃុំ​-​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​ចៅសង្កាត់​ចំនួន​៥៤ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន​៥១ (​ដែល​ពី​មុន​អាណត្តិ​ទី​៣ មាន​សង្កាត់​ចំនួន​៩៦ គឺ​អាសនៈ​ចៅសង្កាត់​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​) ។ យោង​តាម​របាយការណ៍​បណ្ដោះអាសន្ន​របស់​គ​.​ជ​.​ប បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ CNRP ដែល​កើត​ចេញពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ អាច​ទទួល​បាន​នូវ​អាសនៈ​មេឃុំ​-​ចៅសង្កាត់ នៅ​ទូ​ទាំង​ប្រទេស​យ៉ាងច្រើន​ហួស​ពី​ការ​ស្មាន ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​ចៅសង្កាត់​រហូត​ដល់​ជាង​៥០ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១០៥ ។ ជាមួយ​គ្នា​នេះ​សុំ​ក្រឡេក​មើល​ខណ្ឌ​ចំនួន​២​ដែល​មានឈ្មោះ​ល្អ តែ​លទ្ធផល​វិញ​សូន្យ​សំឡេង គឺ​សែន​សុខ​និង​មាន​ជ័យ ។ បើ​តាម​ទស្សនៈ​យុវជន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា...

មន្រ្តី​សិទ្ធិមនុស្ស​ ថា​ សម រង្ស៊ី គ្មាន​កំហុស ​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការណ៍​ដែល លោក សម រ​ង្ស៊ី ប្ដេជ្ញា​ពី​ការពារ​ជនជាតិ​ដើម​ភាគតិច នៅ​ភាគ​ឥ​សាន​នោះ គឺ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម​។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជា​ជួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច (Degar) ដេ​កា ឬ​ហៅ​ថា ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣ នៅ​សហរដ្ឋអាមេរិក លោក សម រ​ង្ស៊ី លើក​ឡើង​ថា បើសិនជា​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​របស់​លោក​នឹង​គិត​គួរ​ចំពោះ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​ញ៉ា តាម​ការ​អនុញ្ញាត​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ប៉ុន្តែ​របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​សន្យា​របស់​លោក...

អាមេរិកប្រាប់ពលរដ្ឋខ្លួនឲ្យប្រយ័ត្នផ្នែកសន្តិសុខបើធ្វើដំណើរមកស្រុកខ្មែរ

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ខ្មែរ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដល់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ផ្នែក​សន្តិសុខ​ចំពោះ​ប្រសិនបើ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ខ្មែរ ។ បើ​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​អា​មេ​រិ​ក​ដែល​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​មានការ​ប្រុង​ប្រយ័ត្ន​ផ្នែក​សន្តិសុខ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មានកា​រវិ​វត្ត​ថ្មី​ៗ និង​ភាព​តានតឹង​ផ្នែក​នយោបាយ​បាន​កើនឡើង ពិសេស​ការ​ចាប់ខ្លួន​អ្នកនយោបាយ (​លោក កឹ​ម សុខា​) ការ​បណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក ការ​បណ្តេញ​បុគ្គលិក​បរទេស និង​ការ​និយាយ​មួលបង្កាច់​ប្រឆាំង​អា​មេ​រិ​ក​។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន បាន​ប្រតិកម្ម​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចាត់​ទុក​ថា សេចក្តី​ប្រកាស​របស់​ស្ថានទូត​អា​មេ​រិ​ក​ខាងលើ​នេះ ជា​ការ​ញុះញង់ និង​បំភ្លៃ​អំពី​ស្ថានការណ៍​តែ​ប៉ុណ្ណោះ ៕

ផៃ ស៊ីផាន ៖ សកម្មភាពអ្នកនយោបាយនៅក្រៅប្រទេសជារដ្ឋប្រហារ

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ចាត់​ទុក​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​នៅ​សហរដ្ឋអាមេរិក​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា និង​សកម្មភាព​មួយ​ចំនួន​របស់​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ ។ កាលពីដើម​ស​ប្តា​ហ៍​នេះ ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ជា​ច្រើន​រយ​នាក់​មក​ពី​តាម​បណ្តា​រដ្ឋ​ជាង​៣០​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​មានការ​ចូលរួម​ពី​អ្នកតំណាង​រាស្ត្រ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រត់គេច​ខ្លួន​ពី​ប្រទេស​ខ្មែរ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន (Washington) ប្រយោជន៍​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា និង​អ្នកនយោបាយ​ផ្សេង​ទៀត ក៍​ដូច​ជា​ទម្លាក់​ចោលការ​ចោទប្រកាន់​មក​លើ​លោក សម រ​ង្ស៊ី ដើម្បី​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​អាច​វិល​ចូល​ប្រទេស​ចូលរួម​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ៕

តុលាការ​​កោះហៅ​ថ្នាក់​ដឹកនាំ​នៃ​​ចលនា​សង្គ្រោះជាតិ​៦​នាក់​ឱ្យ​ចូល​បំភ្លឺ

តុលាការ​នៃ​របប​លោក ហ៊ុន សែន កោះហៅ​ថ្នាក់ដឹកនាំ ៦នាក់ នៃ​ចលនា​សង្គ្រោះជាតិ​ឱ្យ​ទៅ​បំភ្លឺ​នៅ​ចុង​ខែ​ឧសភា​ខាងមុខ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ ដែល​របប​ក្រុងភ្នំពេញ​ចាត់ទុក​ថា ជា​ចលនា​ខុសច្បាប់។ ដីកាកោះ​ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញារង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ កាលពី​ថ្ងៃ​ទី ៣០ មីនា និង​ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ មេសា នេះ កោះហៅ​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ​ចំនួន ៦នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ទី ៣០ឧសភា ខាងមុខ។ ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ទាំង ៦ រូប​នោះ​រួមមាន (១)...

ហ៊ុន ជា ក្មួយ ហ៊ុន សែន ឡើងឋានន្តរស័ក្តិផ្កាយ៣

លោក​ឧកញ៉ា ហ៊ុន ជា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សាន និង​ត្រូវជា​ក្មួយ​ប្រុស​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរសក្ដិ ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​នៃ​ក្របខ័ណ្ឌ​នាយ​នគរបាល​ជាតិ​កម្ពុជា​ក្រសួងមហាផ្ទៃ​។ លោក​ឧត្តមសេនីយ៍ ហ៊ុន ជា អត្តលេខ​៥៥៥៥៥ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួង មហាផ្ទៃ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៧/៣៣៩ ចុះ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២) កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ។ មុន​ពេល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក លោក​ឧត្តមសេនីយ៍ ហ៊ុន...

ហ៊ីង ប៊ុនហៀង៖បើមិនការពារ ហ៊ុន សែននិងគ្រួសារទៅការពារអ្នកណាវិញ

ក្នុង​នាម​ជា​អង្គរក្ស បើ​មិន​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​នាយក​រដ្ឋមន្ដ្រី សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ តើ​ឲ្យ​ការពារ​អ្វី​ទៅ​វិញ? ។ នេះ​ជា​ការ​លើក​ឡើង​របស់​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ក្នុង​ពិធី​រំ​ឮ​ក​ខួប​ឆ្នាំ​ទី​០៩ នៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោ​ផ្កាយ​៤ ហ៊ីង ប៊ុ​ន​ហៀ​ង បាន​ប្រកាស​ជា​ថ្មី​ម្ដងទៀត​ថា «​បញ្ជាការដ្ឋាន​អង្គរក្ស​សូម​ប្រកាស​បូជាជីវិត ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់...

ប៉ុល សារឿន ប្រាប់ទ័ពឲ្យ​ប្រុងប្រយ័ត្ន​ការ​ប៉ុនប៉ង​បង្កើត​តំបន់​ទ័ព​ពី​សំណាក់​អតីតCNRP

លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​អះអាង​នៅ​ចំពោះ​មុខមន្ត្រី​ជាន់ខ្ពស់​យោធា​ជា​ច្រើន​នាក់​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​អគ្គ​បញ្ជាការដ្ឋាន​នៃ​ក្រសួងការពារជាតិ​កាលពី​ម្សិលមិញ​ថា​អ្នកនយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម ១១៨ នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​កំពុង​ចិញ្ចឹមចិត្ត​រៀបចំ​តំបន់​កម្លាំងប្រដាប់អាវុធ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដូច​ក្នុង​សម័យ​សង្គ្រាមស៊ីវិល​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន​របស់​កង​យោធពលខេមរភូមិន្ទ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ហ្វឹកហ្វឺន​ឆ្នាំ ២០១៨ នៅ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ ២០១៨ អគ្គមេបញ្ជាការ លោក ប៉ុ​ល សា​រឿ​ន បាន​ថ្លែង​ថា​៖ «​អ្នក​ដែល​នៅ​ពីក្រោយ​នៅ​បន្ត​ព្យាយាម​ធ្វើ​បដិវត្តន៍​ពណ៌ និង​វា​អាច​មាន​គ្រោះថ្នាក់​ហើយ​សុំ​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដើម្បី​ថែរក្សា​សន្តិភាព និង​ការ​អ​វិ​ឌ្ឍ​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ការពារ​សន្តិភាព​ក្នុង​នាម​ជា​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​យើង​ឲ្យ​បាន​»​។ លោក​ថ្លែង​បន្ត​ថា​៖ «​នៅ​ក្នុង ១១៨ នាក់​ហ្នឹង​នៅ​មានគំនិត​ថា​នឹង​រៀបចំ​តំបន់​យោធា​នៅ​តាម​ព្រំដែន​ដូច​សម័យ​សង្គ្រាមស៊ីវិល​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​គណបក្សប្រឆាំង​នឹង​មិន​អាច​រស់​ឡើង​វិញ​ទេ​។...

ផ្កាយ៤ មេអង្គរក្ស ហ៊ុន សែន ប្រកាសការពាររាជរដ្ឋាភិបាល

មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​លោកនាយ​ឧត្តមសេនីយ៍ ហ៊ិ​ង ប៊ុ​ន​ហៀ​ង ប្រកាស​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា និង​ប្តេជ្ញា​បង្ក្រាប​រាល់​សកម្មភាព​បំពាន​ទាំងឡាយ​ណា ដែល​មាន​បំណង​មិនល្អ​បំពុលបរិយាកាស​សង្គម​បំផ្លាញ សន្តិភាព​ស្ថិរភាព​ជាតិ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សា​សង្កាត់​ប្រជា​ការពារ ចំនួន​១២០០​នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​កាលពី​ព្រឹក​ថ្ងៃ ទី​០៨ ខែតុលា ឆ្នាំ​២០១៧ នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង ក៍បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួម​គ្នា​រក្សាសុខ​សន្តិភាព​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ឲ្យ​បាន​គង់វង្ស​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន...

រដ្ឋមន្រ្តីក្រសួង​យុត្តិធ៌មចូលបំភ្លឺសភា​ថ្ងៃទី០៩ ​មិថុនា

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក អង្គវង្ស វឌ្ឍានា ចូលបំភ្លឺក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៦ ពាក់ព័ន្ឋនឹងការអនុវត្តច្បាប់និងប្រព័ន្ឋតុលាការនៅកម្ពុជា ។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការកោះហៅនិងចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះរួចមក  ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យលោក អង្គ វង្ស...

មុននេះបន្តិច ហ៊ុន សែន ថាខ្មែរមានសំណាងដោយសារលោក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា​«​កម្ពុជា​មានសំណាង​ណាស់​ដែល​មាន ហ៊ុន សែន ដើម្បី​ការពារ​សុខ​សន្តិភាព ប្រឆាំង​ការ​ប៉ុនប៉ង​ណាមួយ​នាំ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​ភ្លើងសង្គ្រាម​» ។ នៅ​ចំពោះ​មុខ​កម្មក​កម្មការិនី​ជាង​១​មុ​ឺ​ន​នាក់ នៅ​រោងចក្រ​នៅ​តំបន់​ទួល​សង្កែ​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ លោក ហ៊ុន សែន ក៍បាន​និយាយ​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​បាន​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាម​រយៈ​ខ្ចីដៃ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ នៅ​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​កាលពី​ឆ្នាំ​២០១៣​។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​បញ្ជាក់​ជា​ថ្មី​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ក្នុង​ពេល​ខាង​មុខ​ដោយសារ​តែ​អំពើ​ក្បត់ជាតិ​របស់​មេ​បក្ស​នេះ ហើយ​ថា​គណ​ព​ក្ស​ណាក៍ដោយ​រាប់​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ក៍​នឹង​ត្រូវ​រំលាយ​ដូច​គ្នា បើ​គណបក្ស​ប្រជាជន​ធ្វើ​សកម្មភាព​ខុសច្បាប់ ។ រហ័ស​នាម​បុរស​ខ្លាំង​នៅ​ស្រុក​ខ្មែរ ក៍បាន​អំពាវនាវ​ដល់​តំណាងរាស្ត្រ ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត មេឃុំ ចៅសង្កាត់...

សម រង្ស៊ី ថា ហ៊ុន សែន ដើរតាមគន្លង ប៉ុល ពត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​មេកង​ពល​ក្រោម​បញ្ជា​របស់ ប៉ុ​ល ពត កំពុង​យក​លេស​គ្រប់​បែប​យ៉ាង​ចោទប្រកាន់​រូប​លោក​និង​លោក កឹ​ម សុខា ក្នុង​បំណង​កម្ចាត់​អ្នក​រិះគន់​ទាំងអស់ ដែល​ប្រឆាំង​លោក ហ៊ុន សែន ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ ក៍បាន​ហៅ​ទ​ង្វើ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​ថា​កំពុង​ដើរ​តាម​គន្លង ប៉ុ​ល ពត ជា​មេដឹកនាំ​ដែល​មាន​ជំងឺសរសៃប្រសាទ ។ ការ​លើក​ឡើង​ខាងលើ​របស់​លោក សម...

កម្ពុជា​កំពុង​មាន​ហានិភ័យ​បំណុល​ក្រោម​គម្រោង​​ចិន«ខ្សែក្រវ៉ាត់មួយ-វិថីមួយ»

មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល (Center for Global Development) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន បាន​ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ត្រួតពិនិត្យ​មើល​ផល ប៉ះពាល់​នៃ​បំណុល​របស់​មហាអំណាច​ចិន មក​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ៦៨ ដែល​អនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន ក្រោម​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ វិ​ថី​មួយ​» ឬ​ហៅ​ថា «​វិ​ថី​សូត្រ​ថ្មី​»​។ មជ្ឈមណ្ឌល​នេះ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ថា​មាន​«​ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​»​។ មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​ការ​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ និង​ការ​អនុវត្ត​របស់​ក្រុម​ប្រទេស​អ្នកមាន និង​ស្ថាប័ន​មាន​ឥទ្ធិពល ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​នៅ​ទូ​ទាំង​សាកលលោក រក​ឃើញ​ថា ប្រទេស​កម្ពុជា...

វង សូត គំរាមវាយអ្នកតវ៉ាលទ្ឋផលឆ្នោតនឹងគល់ប្ញស្សី

រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា លោក វង សូត បាន​និយាយ​ព្រមាន​ថា​«​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ មិន​អនុញ្ញាត​ឲ្យ​តវ៉ា​ចំពោះ​លទ្ធផល​នោះ​ទេ ហើយ​បើ​តវ៉ា​នឹង​ត្រូវ​ក្បាល​គល់​ឬ​ស្សី​ហើយ​»​។ លោក​រដ្ឋមន្ត្រី​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសា​រលោក​ប្រធានរដ្ឋសភា​ជាតិ ហេង សំ​រិ​ន​លើក​ឡើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​សង្គមកិច្ច​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់ដឹកនាំ​និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី​តុ​សម្បទា ។ នៅ​ក្នុង​ពិធី​នោះ​ដែរ​លោក វង សូត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​« គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាញ់​ទេ ព្រោះ​មាន​កម្លាំង​គ្រប់គ្រាន់​ហើយ ហើយ​ពលរដ្ឋ​គាំទ្រ​ដោយ​ការ​បោះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​»​។ បើ​តាម​លោក​រដ្ឋមន្ត្រី លោក សម រង្សី...

សួង សុភណ្ឌ ទាមទារឲ្យតុលាការចាត់ការ ហ៊ុន សែននិងមនុស្ស៣រូបទៀត

ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​ទាមទារ​ឲ្យ​តុលាការ​មាន​ចំណាត់ការ​ផ្លូវច្បាប់ លើ​បុគ្គល​អ្នកនយោបាយ ៤​រូប បន្ថែម​ទៀត លោក​ថា​បាន​ប្រមាថ​ដល់​ប្រជាពលរដ្ឋ ជាតិ សាសនា និង​ព្រះមហាក្សត្រ ដែល​ការ​ស្នើ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ប្រធាន​បក្ស​នេះ​ត្រូវ​បាន​ចាប់ខ្លួន​។ លោក សួង សុ​ភណ្ឌ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​ស្នាក់ ការ​បក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​ថា ប្រធាន បក្ស​របស់​លោក គឺ​លោក សួន សេរីរ​ដ្ឋា មិន​មាន​កំហុស រហូត​ដល់​ចាប់ខ្លួន​នោះ​ទេ ដោយ​លោក​ថា នោះ​គ្រាន់ តែ​និយាយ​ពី​ស្ថានភាព​របស់​កងទ័ព​ដែល​កំពុង​ជួប​ការ​លំបាក​។ លោក សុ​ភណ្ឌ បន្ត​ថា...

ហ៊ុន សែន៖សង្ស័យចារកម្មអាមេរិកជាអ្នកសម្លាប់ កែម ឡី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​កំពុង​ឲ្យ​ស៊ើបអង្កេត​ការ​បាញ់​សម្លាប់​លោក កែម ឡី ដោយ​លោក​ដាក់​ការ​សង្ស័យ​ថា​ឃាតកម្ម​នេះ​បង្ក​ឡើង​ដោយ​ចារកម្ម​របស់​អា​មេ​រិ​ក​។ លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី​នា​ថ្ងៃនេះ ថ្លែង​ថា លោក​សោកស្តាយ ដែល​ប្រពន្ធ​លោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្ត​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ប្រឆាំង​នឹង​វត្តមាន​រូប​លោក ដោយ​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ប្តី​អ្នកស្រី​។ លោក ហ៊ុន សែន បន្ត​ថា តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ចារកម្ម...

ប៊ិន ឈិនថាគណបក្សសង្រ្គោះជាតិលួចឈ្មោះកាសែតលោកដាក់

ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីកា​គណៈរដ្ឋមន្ត្រី ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់​ព័​ន្ឋ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​) ។ ក្រៅពី​អះអាង​ថា​លោក​ក៍​ជា​អ្នកកាសែត​មួយ​រូប​ផង​នោះ លោក​ប៊ិ​ន ឈិ​ន ក៍បាន​បញ្ជាក់​អះអាង​ទៀត​ថា កាសែត​របស់​លោក​ដំបូង​ឈ្មោះ​ស្រោចស្រង់​ជាតិ​ជា​ភាសា​ចិន មក​ជា​ភាសា​ខ្មែរ​ដាក់​ថា​ជួយ​ជាតិ ប៉ុន្តែ​ដោយសារ​រដ្ឋមន្ត្រី​ឃោសនាការ​ដែល​លោក​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​បិទ​កាសែត​ជួយ​ជាតិ រួច​លោក​ក៍​ទៅ​បង្កើត​កាសែត​មួយទៀត​ឈ្មោះ​«​សង្គ្រោះ​ខ្មែរ​» ដល់​ពេល​កាសែត​សង្គ្រោះ​ខ្មែរ​បិទ​ទៀត ក៍​បើក​មួយទៀត​ឈ្មោះ​កាសែត​«​សង្គ្រោះ​ជាតិ​» ដែល​គណបក្សប្រឆាំង​បាន​លួច​យកឈ្មោះ​កាសែត​របស់​លោក​មក​ដាក់​ឈ្មោះ​គណបក្ស​ខ្លួន ។ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​២១​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុន​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕

វី​ល្លាម ហួសចិត្ត​នឹង​ព្រះរាជអាជ្ញា​រង គ្រាន់តែ​ដីកាកោះ ចុះ​ថ្ងៃខែ​មិន​ត្រូវ​ផង?

ភ្នំពេញ ៖ លោក វិ​ល្លាម ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក William Guang បាន​សរសេរ​សារ​បង្ហោះ​ដោយ​សម្តែង​ការ​ហួសចិត្តចំពោះព្រះរាជអាជ្ញា​ ថាគ្រាន់តែ​ស៊ី​ញ៉េ​ដីកា​កោះហៅ​លោក សរសេរ​ថ្ងៃខែ​មិន​ត្រូវ​ផង ? តើ​ចោទ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រង​គ្រោះ ? ការ​ប្រតិកម្ម​តប​របស់​លោក វី​ល្លាម បាន​ធ្វើ​ឡើង​បន្ទាប់​ពីព្រះរាជអាជ្ញា​រង សឿ​ន មុន្នី​រ័​ត្ន​ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៨ បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ម្ចាស់​គណនីហ្វេ​ស​ប៊ុ​ក William Guang ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណ​: និង​ញុះញង់​អោយ​មានការ​រើសអើង យោង​តាម​បណ្តឹង...

វត្តបាក់ណាមជាសសរព្រំដែនខ្មែរដ៍រឹងមំាកំពុងប្រែមុខមាត់

វត្ត​ប៉ាកណាម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បាក់​ណា​ម ឋិត​នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ជាប់​នឹង​ព្រំដែន​កម្ពុជា​-​វៀតណាម ចាប់ផ្ដើម​ប្រែ​មុខមាត់​ថ្មី​ជា​បណ្ដើរ​ៗ តាម​រយៈ​ការ​សាងសង់​ខ្លោងទ្វារវត្ត និង​ការ​រៀបចំ​ទីធ្លា​វត្ត មាន​ដាក់​បន្ថែម​រូបសំណាក​ជាដើម​។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​វត្តមាន​ព្រះសង្ឃ​ច្រើន​អង្គ​គង់នៅ ហើយ​យាយជី តាជី ក៏​មាន​ច្រើន​ជាង​មុន​ដែរ​។ រូបសំណាក​យក្សា​នៅ​អម​សងខាង​មុខ​ខ្លោងទ្វារវត្ត ហាក់​អង្គុយ​យាម​វត្ត​បាក់​ណា​ម ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ជនជាតិ​វៀតណាម ការពារ​សត្រូវ​ចូល​មក​យាយី ឬ​រំកិល​ដី​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​។ វត្ត​កម្សត់កម្រ​មួយ​នេះ ទើបតែ​មាន​ខ្លោងទ្វារ​ថ្មី ប៉ុន្តែ​មិន​ទាន់​មាន​ព្រំ​ដី​នៅឡើយ​។ យ៉ាងនេះ​ក្តី វត្ត​បាក់​ណា​ម នៅ​ពេល​នេះ​មានការ​ចាប់ផ្ដើម​ប្រែប្រួល​មុខមាត់​ថ្មី បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​វត្ត​កាលពី​មួយ​ឆ្នាំ​មុន​។ លោក​អាចារ្យ ជា ស្រ៊ា​ង...

អគ្គមេបញ្ជាការទ័ពបញ្ជាឲ្យត្រៀមបង្រ្កាបបាតុភាពមិនប្រក្រតី

មន្ត្រីជាន់ខ្ពស់​កង​យោធពលខេមរភូមិន្ទ​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​ទាំងអស់​បង្ក្រាប​ក្រុម​ជ្រុលនិយម និង​ការពារ «​សណ្ដាប់ធ្នាប់​សាធារណៈ​» សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ និង​ដើម្បី «​ការពារ​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​សកម្មភាព​ណាមួយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព​» ខណៈ​ក្រសួងមហាផ្ទៃ​ក៏​បាន​ណែនាំ​ពី​ករណី​នេះ​ដូច​គ្នា​។ នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​បញ្ជា​នៅ​ថ្ងៃ​ចន្ទ​ហើយ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​ត្រូវ​បង្កើន​កិច្ច​បង្ការ​ការពារ​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន​ឡើងជា​ដាច់ខាត​នូវ​ក្រុម​ជ្រុលនិយម ឬ​សកម្មភាព​ណាមួយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព​»​។ លោក​ថ្លែង​ថា​៖ «​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​បង្កើន​ការ​វាយបក​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ប្រព័ន្ធ Facebook លើ​សមរភូមិ​សាធារណ​មតិ​»​។ លោក ប៉ុ​ល សា​រឿ​ន បាន​សរសេរ​ទៀត​ថា​មេបញ្ជាការ មេបញ្ជាការ​រង​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែទាំ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​ការ​បណ្តុះបណ្តាល ហ្វឹកហ្វឺន ការ​ថែទាំ​សុខភាព ការ​ចិញ្ចឹម​ទ័ព ជំរុញ​ការ​កសាង​សមត្ថភាព​កងឯកភាព...

ជប៉ុនចង់ជួយបញ្ចប់វិបត្តិ តែហ៊ុន សែន ទាត់​ចោល​សំណើ

មិន​ខុស​ពី​ការ​ប្រកាស​ជា​សាធារណៈ​ជា​ប្រចាំ​នោះ​ដែរ នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​រដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ដដែល​នេះ​ថា លោក​មិន​ព្រម​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ដាច់ខាត​។ ជំហរ​មិន​ចរចា​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ ដកស្រង់​ប្រសាសន៍​លោក ហ៊ុន សែន ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ជំនួប​នោះ​ថា វប្បធម៌​សន្ទនា​រវាង​លោក ជាមួយ​លោក សម រ​ង្ស៊ី បរាជ័យ​ហើយ​។ ទើបតែ​ពីរ​ថ្ងៃមុន​នេះ ពេល​ចុះ​ជួប​កម្មករ​រោងចក្រ នៅ​ម្តុំ​ផ្លូវ​វ៉េ​ង​ស្រេង...

ហ៊ុន សែន យកពាក្យសម រង្ស៊ីនិយាយ ទៅបា្រប់ ត្រំា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ដោយ​ត្រង់​ៗ​ប្រាប់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ថា ក្រុម​បក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ហៅ​លោក ដូ​ណា​ល់ ត្រាំ និង​រូប​លោក ជា​ជន​ផ្តាច់​ការ​ដូច​គ្នា និង​ហៅ​លោក ត្រាំ ជា​ជន​ផ្តាច់​ការ​ដោយសារ​លុយ ។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រាប់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៥​ខាងលើ​នេះ ត្រូវ​បាន Fresh News អះអាង​ថា បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន រួម​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បាន​ធ្វើ​ឡើង​នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា...

មរណភាពរបស់អតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី នៅតែអាថ៌កំបំាង?

អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី (​នាយក​រដ្ឋមន្ត្រី​) នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ចាន់ ស៊ី ដែល​បាន​ស្លាប់​កាលពីដើម​ខែធ្នូ ឆ្នាំ​១៩៨៤​នោះ បាន​ត្រូវ​នាំ​គ្នា​និយាយ​ថា​លោក​ស្លាប់​ដោយ​អាថ៌​កំបាំង ទោះបីជា​អ្នកខ្លះ​ថា​ស្លាប់​ដោយ​ជំងឺ​បេះដូង​នៅ​ក្នុង​ប្រទេស​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​(​រុ​ស្ស៊ី​)​ក៍ដោយ ។ បើ​តាម​សៀវភៅ​«​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៩»​បាន​បង្ហាញ​ថា លោក ចាន់ ស៊ី ជា​មិត្តភក្ដិ​របស់ ប៉ែន សុវណ្ណ ដែល​ជា​អ្នក​ស្រឡាញ់​វៀតណាម ហើយ​វៀតណាម​ទុកចិត្ត​បំផុត​នៅ​មុន​ឆ្នាំ​១៩៨១ ។ ចាន់ ស៊ី ជា​អ្នកនយោបាយ និង​ជា​កូនកាត់​ខ្មែរ​-​ចិន​។ ដូច ប៉ែន សុវណ្ណ ដែរ...