លោក សម រង្ស៊ី ចាត់ទុកសភាជាទីងមោង

មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានវាយប្រហារធ្ងន់ៗទៅលើស្ថាប័ន​នីតិប្បញ្ញត្តិ(រដ្ឋសភា) ដោយចាត់ទុករដ្ឋសភាជាទីងមោង ព្រោះតែធ្វើតាមបញ្ជាជនផ្តាច់ការ ។ រដ្ឋសភាទីងមោងនិងតាមបញ្ជាជនផ្តាច់ការដែលលោក សម រង្ស៊ី ប្រើខាងលើនេះ ទំនងជាលោក​ចង់សំដៅទៅ​ដល់រដ្ឋសភាដែលដឹកនំាដោយគណបក្សប្រជាជនកម្ពុជា(ពេលសភាប្រជុំតំណាងរាស្រ្តបក្សប្រឆំាងអត់ចូលរួម) និងតាមបញ្ជាជនផ្តាច់ការនោះ ក៍ទំនងជាលោក សម រង្ស៊ី សំដៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី​លោក ហ៊ុន សែន បានបញ្ជាឲ្យក្រុមតំណាងរាស្រ្តខ្លួនរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​។ ការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះដែរ ក៍ធ្វើឡើងនៅមុនពេលដែលរដ្ឋសភាខ្មែរ...

ថ្ងៃនេះលោក កឹម សុខា ចាកចេញពីកម្ពូជាហើយ

រហូតមកទល់នឹងវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មិនទាន់មានមន្រ្តីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិអះអាងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិចាកចេញពីស្រុកខ្មែរ​ទៅកាន់ប្រទេសណាមួយនិងទៅក្នុងគោលបំណងអ្វីឲ្យពិតបា្រកដនៅឡើយទេ គ្រាន់តែមន្រ្តីខ្លះថាលោក កឹម សុខា ចេញទៅប្រទេសថៃក្នុងនាមឯកជន និងខ្លះទៀតថា លោក កឹម សុខា ទៅពិនិត្យសុខភាពតែប៉ុណ្ណោះ ។ ការចាកចេញទៅក្រៅប្រទេសនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានជួប​ពិភាក្សា​ការងារពាក់ព័ន្ឋនឹងស្ថានការណ៍នយោបាយដែលបាននិងកំពុងឡើងកម្តៅជាមួយលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាកម្ពុជានោះរួចមក ៕

តុលាការសម្រេចឃុំខ្លួនចៅសង្កាត់រងមកពីបក្សប្រឆាំង

ទីបំផុតទៅ ចៅសង្កាត់រងទី២សង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា បានត្រូវចៅក្រមសាលាដំបូងខេត្តបន្ទាយ​មានជ័យ​សម្រេចឃុំខ្លួនដាក់ពន្ឋនាគារកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបើកសវនា​ការ​អស់ពេលពេញ​មួយព្រឹក​ថ្ងៃព្រហស្បតិ៍ដដែលនេះ ។ លោក ចៅ វាសនា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ សម​គំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។ បេក្ខជន​ចៅ​សង្កាត់​រូប​នេះ បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស ​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ជា​មនុស្ស​​សកម្ម​មួយ​រូបបានអះអាងថា...

ទូតអាមេរិកហៅលោក កឹម សុខា ជួបដោយសម្ងាត់

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាប្រទេសខ្មែរ លោក William A. Heidt បានអញ្ជើញប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ទៅកាន់ស្ថានទូតនៅភ្នំពេញដើម្បីពិភាក្សាគ្នានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។ មិនមានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់លម្អិតពីជំនួបសម្ងាត់ខាងលើនេះ ថាតើភាគីទំាងពីរនឹងជជែកគ្នាទៅ​លើរបៀបវារៈអ្វីនោះទេ ប៉ុន្តែបញ្ហាវិវត្តន៍នៃនយោបាយនៅក្នុងប្រទេសខ្មែរ អាចជាប្រធានបទសំខាន់នៅក្នុង​ជំនួបដែលគេមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់នេះ ។ យ៉ាងណាក៍ដោយ«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក៍ដូចជាមន្រ្តីស្ថានទូតអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ ។ ការកោះហៅលោក កឹម សុខា ពីសំណាក់លោកឯកអគ្គរដ្ឋទូតដើម្បពិភាក្សាគ្នានេះដែរ បានធ្វើឡើងចំគ្រាដែល​ស្ថានការណ៍នយោបាយបាននិងកំពុងតែឡើងកម្តៅ ពិសេសការលាលែងតំណែងរបស់លោក សម...

សម រង្ស៊ី ដើរមុន ហ៊ុន សែនរហូត

មេដឹកនំាគណបក្សប្រឆាំង គឺ លោក សម រង្ស៊ី បានត្រូវក្រុមអ្នកតាមដាន​នយោបាយ និងវិភាគសង្គម​មួយ​ចំនួន​មើលឃើញ លោក សម រង្ស៊ី បានធ្វើសកម្មភាពនយោបាយដើរមុនមួយជំហានរហូតប្រៀបលើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ។ សកម្មភាពនយោបាយរបស់លោក សម រង្ស៊ី ដែលបានប្រកាសជាផ្លូវការលាលែងតំណែងពីប្រធានគណបក្ស​សង្រ្គោះ​ជាតិ និងកំពុងតែធ្វើឲ្យមានការរំជើបរំជួលនៅចុងសប្តាហ៍នេះ ហើយអ្នកវិភាគចាត់ទុកថាបានដើរមុន​មួយជំហានប្រៀបលើលោក ហ៊ុន សែននោះដូចជាលោក សម រង្ស៊ី ដើរចូលផ្សារជួបសំណេះសំណាលជាមួយ​អាជីវករ និងប្រជាពលរដ្ឋ ទទួលទាននំបញ្ចុក ទិញម្ហូបអាហារនៅតាមផ្សារ...

នយោបាយនឹងឡើងកម្តៅកាន់តែខ្លំាងមុនចូលឆ្នំាខ្មែរ

បើគ្មានអ្វីប្រែប្រួលនោះទេ តាមសំណើរបស់​ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច​(គណបក្ស​ប្រជាជន​កម្ពុជា) រដ្ឋសភាជាតិនឹងលើកយកសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់​អ្នក​នយោបាយដែលជាប់ពិរុទ្ឋ ឬ ទណ្ឌិត មិនអាចធ្វើជាប្រធាននិងអនុប្រធានគណបក្សនយោបាយ​ តាមការ​បញ្ជា​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកធ្វើការពិភាក្សា​និងអនុម័តនៅថ្ងៃទី០១ ខែមេសា ​ឆ្នាំ២០១៧​ខាងមុខនេះ ។ នេះបើយោងតាមអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាដែលបា្រប់កាសែតភ្នំបេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា ប្រសិនបើរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​តាមការបញ្ជារបស់លោ ហ៊ុន សែន និងក្រោយការធ្វើវិសោធនកម្មច្បាប់នោះរួចហើយ លោក សម រង្ស៊ី មិន​អាច​ក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ ហើយគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងកំពុង​តែមាន​ប្រជាប្រិយ​ភាពនឹងត្រូវរលាយមែននោះ ស្ថានភាពនយោបាយនៅកម្ពុជានឹងអាចឡើងកម្តៅកាន់តែខ្លំាង ។ អ្នក​វិភាគ​នយោបាយ...

លោក ហ៊ុន សែន នៅតែញៀនអំណាច ?

ខាងលើនេះជាការលើកឡើងរបស់ក្រុមអ្នកវិភាគនយោបាយមួយចំនួន បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យសមត្ថកិច្ចចាប់ចងស្លាបសេកបញ្ជូនទៅតុលាការនូវអ្នកនយោបាយ ឬជនទំាងឡាយណា ដែល​ឃោសនា ឬ ដើរទៅក្សឹបប្រជាពលរដ្ឋថា បើខ្លួនឈ្នះឆ្នោតនឹងជួយដោះបំណុល ឬជួយចេញសំណងស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ។ នៅក្នុងពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ឋផលនានាក្នុងវត្តព្រែកបា្រ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​កាល​ពី​ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានបញ្ជាក់កុំឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុមិនមែនជារបស់រដ្ឋទេ ហើយបានអំពាវនាវឲ្យម្ចាស់ស្ថាប័នមីក្រូហិរញ្ញវត្ថុយោគយល់​ចំពោះការ​លំបាក​របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ហើយកុំរឹបអូសផ្ទះសម្បែងរបស់ពលរដ្ឋ​ដែលលោកនាយករដ្ឋមន្រ្តីចង់បា្រប់​ម្ចាស់​មីក្រូហិរញ្ញវត្ថុថា​ពេលនេះ​ពលរដ្ឋមួយចំនួនដែលជំពាក់បំណុលមីក្រូហិរញ្ញវត្ថុកំពុងជួបការលំបាកដោយ​សារកសិផល​ធ្លាក់ថ្ងៃពិសេសស្រូវ និងដំឡូងមីជាដើម ។ ក្នុងឱកាសនោះលោក ហ៊ុន សែន...

លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ធ្វើតាមយួន

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសនៅក្រៅប្រទេសបានចាត់ទុកលោក ហ៊ុន សែន និង ហេង សំរិន ជាឃាតកសម្លាប់រង្គាល ឬការកែនពលរដ្ឋស្លូតត្រង់ដោយបង្ខំ បញ្ជូនទៅឲ្យស្លាប់ក្នុងផែនការ ក៥ (ពីឆ្នាំ​១៩៨៤-១៩៨៨) តាមបញ្ជារបស់យួន ។ សូមបញ្ជាក់ថា ផែនការ ក៥នេះ គឺរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចាត់​និងចាប់​បញ្ចូន​បុរសខ្មែរក្នុង១គ្រួសារយ៉ាងហោចណាស់ក៍ម្នាក់ឲ្យទៅកាប់ព្រៃ ដែលមេដឹកនំាខ្មែរសម័យនោះថា ព្រៃនេះហើយ​ជា​ជម្រករបស់ពួកប៉ុល ពត ។ អំឡុងពេលនោះ អ្នកដែលទៅកាប់ព្រៃមួយចំនួនធំបានស្លាប់ដោយសារ​ជំងឺគ្រុន​ចាញ់ ជាន់មីន និង ជំងឺដង្កាត់ផ្សេងៗទៀត ។ បើតាមបណ្តាញសង្គមហ្វេសប៊ុគរបស់លោក...

លោក ហ៊ុន សែន ចង់យករួចខ្លួន ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា«របបនេះជារបបរាជានិយម មិនមែនជារបបរបស់ ហ៊ុន សែនទេ»​។ នៅក្នុងពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ឋផលនានានៅក្នុងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នជារបបរាជានិយម​ ដែលមាន​រាជរដ្ឋាភិបាលដឹកនំាដោយលោក មិនមែនជារបប ហ៊ុន សែននោះទេ ។ ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្រោយពេលដែល​ប្រជាពលរដ្ឋ​ជាទូទៅ ក៍ដូចជា​មជ្ឈដ្ឋាននានាទំាងជាតិនិងអន្តរជាតិមួយចំនួនបានលើកឡើងថា...

ធី សុវណ្ណថា ទារលុយពីលោក សម រង្ស៊ី បន្ថែម

បន្ទាប់ពីចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាយិកាអង្គការ​យុវជន​កិច្ចសង្គម កញ្ញា ធី សុវណ្ណថា បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយអនឡាញក្នុងស្រុកថា កញ្ញាបានសម្រេចទារ​លុយពីលោក សម រង្ស៊ី ចំនួន២៥ម៉ឺនដុល្លារបន្ថែមទៀត បង្រ្គប់៥០ម៉ឺនដុល្លារ ដើម្បីយកលុយទៅអភិវឌ្ឍន៍​តំបន់​អារ៉ែង ។ ធី សុវណ្ណថា បានសម្រេចប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្ត៍ជាសាធារណៈ បន្ទាប់ពីប្រធានគណបក្ស​សង្រ្គោះជាតិ​ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បានថ្លែងនៅក្នុង​ប្រទេសបារំាង​ដោយចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន...

តើលោក ហ៊ុន សែននិងហ៊ុន ម៉ាណែត មានទោសឬ..?

បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ តុលាការប្រចំាទីក្រុងឡូសអ៊ែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនឹងបើកសវនាការសំណុំរឿងលោក មាជ សុវណ្ណារ៉ា ប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិង​លោក ហ៊ុន ម៉ាណែត ពីបទ«ធ្វើភេរវកម្មនិងការធ្វើទារុណកម្មនិងឃុំខ្លួនខុសច្បាប់» ។ នេះបើយោងតាមវីដេអូខ្លីមួយរបស់លោកស្រី ជេមី មាជ ភរិយារបស់លោក មាជ សុវណ្ណារ៉ា សញ្ជាតិអាមេរិក ជា​ប្រធាននាយកដ្ឋាន​ព័ត៌មានរបស់​គណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ឋនាគារព្រៃ​.ស ។ រង់ចំាតាមដានទំាងអស់គ្នា តើលោក ហ៊ុន...

អតីតអ្នកថតរូបនៅ.ស២១ ថា CPPនិងCNRP …

អតីត​អ្នក​ថតរូប​អ្នក​ទោស​នៅ​គុក​ទួលស្លែង ឬ មន្ទីរ.ស២១ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ (ខ្មែរ​ក្រហមពី​ឆ្នាំ​១៩៧៥​-១៩៧៩) លោក ញ៉ែម អេន បាននិយាយរិះគន់គណបក្ស​កាន់​អំណាច (គណបក្សប្រជានកម្ពុជា CPP)  និង​ គណបក្ស​ប្រឆាំង​(គណបក្សសង្រ្គោះជាតិ CNRP) មិនបាន​បម្រើ​ផលប្រយោជន៍​ប្រជាជននិងជាតិដោយ​ស្មោះត្រង់នោះទេ ។ ដោយសារមើលឃើញបែបនេះ ទើបលោក ញ៉ែម អេន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា លោកនឹងបើក​គណបក្ស​នយោបាយ​មួយ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ។ បើតាមអតីត​ខ្មែរក្រហមរូបនេះ គណបក្សលោកដែលគ្រោងនឹងចូលរួមការបោះឆ្នោតជាតិនោះ​មានឈ្មោះ​ថា​«គណបក្ស​គ្រួសារខ្មែរ) ។ សូមបញ្ជាក់ថា...

លោក ហ៊ុន សែនថាផែនការ ក៥ ជាផែនការការពារជាតិ

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​ពិធី​ចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅ​មជ្ឈមណ្ឌល​កម្សាន្ត​និង​ពិព័រណ៍កោះពេជ្រ ។ ក្រៅពីហៅផែនការ ក៥ ថាជាផែនការការពារជាតិ  លោក ហ៊ុន សែន ក៍បានបន្ថែមទៀតថា ផែនការ ក៥ ក៍ជាការ​ទប់ស្កាត់ការវិលត្រឡប់មកវិញរបស់របបខ្មែរក្រហមផងដែរ ។ ការពន្យល់បកស្រាយរបស់បុរសខ្លាំងនៅកម្ពុជាខាងលើនេះ ជាការឆ្លើយតបទៅនឹងការបកស្រាយរបស់លោក សម រង្ស៊ី នៅលើបណ្តាញសង្គមហ្វេសប៊ុគ ដែលចោទថា ផែនការ ក៥ ដែលចាប់ផ្តើមពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៨៨​នោះគឺជាការកែនប្រជាពលរដ្ឋ​ដោយ​បង្ខំឲ្យទៅស្លាប់រាប់ម៉ឺនរាប់សែននាក់ នៅក្នុងព្រៃ...

លោក ហ៊ុន សែន គំរាមវ៉ៃខ្នោះលោក កឹម សុខា , សុន ឆ័យ

ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​ពិធី​ចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅ​មជ្ឈមណ្ឌល​កម្សាន្ត​និង​ពិព័រណ៍កោះពេជ្រ ។ នៅចំពោះមុខនិស្សិតជ័យលាភីជាង៥០០០នាក់ រហ័សនាមបុរសខ្លំាង ហ៊ុន សែនបាននិយាយថា បើ​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ ដើរ​និ​យ​យាយ​ថា​ ខ្លួន​ជា​តំណាង​ឱ្យ​សភា​សម្លេង​ភាគតិច​ឬ​ប្រធាន​ក្រុម​តំណាង​រាស្ដ្រ​ទៀត​នោះ​ អស់​លោក​នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា«ទីមួយ ផ្ដាំទៅ​លោក សុន ឆ័យ លោកចង់សាកលោកធ្វើមើល៍ រដ្ឋនេះគឺរដ្ឋ...

លោក ហ៊ុន សែន ព្រមានរំលាយ CNRP

ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​ពិធី​ចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅ​មជ្ឈមណ្ឌល​កម្សាន្ត​និង​ពិព័រណ៍កោះពេជ្រ ។ បើតាម លោក ហ៊ុន សែន នៅល្ងាចថ្ងៃព្រហស្បតិ៍ដដែលនេះ​ នឹងមានកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់​ស្តីពី​គណបក្ស​នយោបាយ ។ នៅចំពោះមុខនិស្សិតជ័យលាភីជាង៥០០០នាក់ រហ័សនាមបុរសខ្លំាង ហ៊ុន សែន ចង់ឲ្យក្រុមតំណាងរាស្រ្តរបស់​លោក តាក់តែងវិសោធនកម្មស្តីពីបក្សនយោបាយនេះ យកលំនាំតាមច្បាប់នៅក្នុងប្រទេសថៃ ដោយកំណត់ថា បក្សនយោបាយណាធ្វើផ្ទុយពីច្បាប់ ត្រូវរំលាយចោលតែម្តង ហើយហាមឃាត់សិទ្ធិធ្វើនយោបាយថែមទៀត ។ បើទោះបីជាលោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣០ឆ្នាំរូបនេះ...

មេបក្សនយោបាយកំពុងជាន់ឈ្លីបណ្តាំសម្តេចឪ

ចាប់តំាងពីដើមឆ្នាំ២០១៧នេះ គេកត់សម្គាល់ឃើញជាទូទៅថា ស្ថានការណ៍នយោបាយនៅក្នុង​ប្រទេសខ្មែរ​ បាន​​និងកំពុងឡើងកម្តៅបន្តិចម្តងៗ រហូតដល់ឈានទៅយកគ្នាជាសត្រូវកាន់តែខ្លំាងទៅៗហើយ ។ សត្រូវ​នឹង​គ្នានោះ ពោលគឺកាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់បង្ហាញ​ពី​ការ​បញ្ចប់ជីវិត​នយោបាយ លោក សម រង្ស៊ី តាមរយៈការបញ្ជាឲ្យក្រុមតំណាងរាស្រ្តរបស់ខ្លួន ត្រៀមរៀប​ចំធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោក ហ៊ុន សែន ចង់ឲ្យដាក់បញ្ចូលក្នុងច្បាប់ ដោយចែងថា «ទណ្ឌិត មិនអាចឈរជាប្រធាន ឬ អនុប្រធានគណបក្សនយោបាយបាន»...

លោក សម រង្ស៊ីថា លោក ហ៊ុន សែន កាន់តែសាហាវ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា ការគំរាមកំហែងចុងក្រោយមកលើរូបលោក ពីសំណាក់លោកនាយករដ្ឋមន្រ្តីកាន់តែសាហាវឡើង ដោយសារលោក ហ៊ុន សែន យល់ច្បាស់ថា គាត់មិន​អាចរារាំងឆន្ទៈប្រជារាស្ត្រខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្តូរ គាត់បែរជាមករករឿងកាន់តែសាហាវឡើង មកលើ​រូបខ្ញុំ ពីព្រោះខ្ញុំជានិមិត្តរូបនៃការតស៊ូប្រឆាំងអំណាចផ្តាច់ការ និងពុករលួយ របស់គាត់ និងក្រុមគ្រួសារគាត់។ ការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើបែបនេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ​បន្ទាប់ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៣១ ខែមករា...

កម្តៅនយោបាយចាប់ផ្តើមឡើងទៀតហើយ

ជំនួបចរចារវាងប្រធានក្រុមមតិភាគច្រើនក្នុងសភាដឹកនំាដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង អនុប្រធាន​គណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមមតិភាគតិសភាដឹកនំាដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ ដែលតាមគម្រោងនឹងធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នោះ ទំនងជាមិនអាច​ដំណើរ​​ការជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយ​ដែលនៅសេស​សល់​បាន​ឡើយ ។​ ការជាប់គំាងនេះ ត្រូវបានក្រុមអ្នកតាមដាននយោបាយលើកឡើងថា ដោយសារនៅថ្ងៃទី១៦ ខែមករានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីប្រទេសស្វីស បានស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​នូវប្រការ​ ៤៨ថ្មី (បី) ​ ដើម្បីលុបចោល ​សិទ្ឋិអំណាចប្រធានក្រុមមតិភាគតិច...

អ្នកទោសនយោបាយគ្រាន់តែជាចំណាប់ខ្មំាងលោក ហ៊ុន សែន

ខាងលើនេះជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ។ បើតាមលោក សម រង្ស៊ី ដែល​កំពុងនិរទេសខ្លួននៅក្រៅប្រទេស «អ្នកទោសនយោបាយនៅប្រទេសកម្ពុជា គ្រាន់តែជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែលគាត់(លោក ហ៊ុន សែន) ប្រើប្រាស់ជាថ្នូរ ដើម្បីបង្ខំគណបក្សសង្គ្រោះជាតិ ឲ្យធ្វើអ្វីៗតាម​តែគាត់​ចង់បាន ។ លោក សម រង្ស៊ី បានយកអត្ថបទទំាងស្រុងរបស់ខេមបូឌាដេលី ដែលមានចំណងជើងថា​«លិខិតបែកធ្លាយ​បង្ហាញ​ថា បក្សប្រជាជន​ព្យាយាមបំបែកបំបាក់បក្សសង្គ្រោះជាតិ»និងភ្នំពេញប៉ុស្តិ៍ «មានការលើកឡើងថាលោក ហ៊ុន...

យល់ម៉េចដែរ ! សុខ ឥសានថា សម រង្ស៊ី ឡប់សតិ

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយវាយប្រហារធ្ងន់ៗទៅលើមេដឹកនំា​គណបក្ស​ប្រឆាំងគឺ លោក សម រង្ស៊ី ថាជាមនុស្សឡប់សតិដោយសារតែអស់ផ្លូវដើរ ។ ការលើកឡើងរបស់លោកសុខ ឥសានខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេសបានសរសេរវាយប្រហារមកលើរាជរដ្ឋាភិបាលដឹកនំាដោយគណបក្សប្រជាជន កម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នំា២០១៧នេះថា«រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ / A destructive governmentប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗ​ទាំងអស់ ឲ្យវិនាសហិនហោច។ ដីក៏ប្លន់...

លោក ហ៊ុន សែន ដំឡើងស័ក្តិអង្គរក្សដែលវាយតំណាងរាស្រ្ត

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែ​វិច្ឆិកា ឆ្នំា២០១៦កន្លងមកនេះបានបង្ហាញថា លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ​​ដែលទើបចេញពី​ពន្ឋនាគារ​​​ពីបទប្រើហិង្សាវាយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះ បានត្រូវដំឡើង​ឋានន្តរស័ក្តិពី​វរៈសេនីយ៍ទោទៅវរៈសេនីយ៍ឯក​ ។ គួររំឮកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា បានរងការវាយ​ទាត់​ធាក់​កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងមក នៅមុខរដ្ឋសភាជាតិ ចំពេលដែលក្រុមបាតុករ ដែលគេ​ដឹង​ថាគាំទ្រគណបក្សកាន់អំណាច...

តើ ធី សុវណ្ណថា នៅទីណា ?

នេះជាសំណួរដែលប្រជាពលរដ្ឋចូលចិត្តតាមដានរឿងនយោបាយនិងសង្គមបានចោទសួរគ្នាទៅវិញទៅមកនៅតាមហាងគុយទាវ កាហ្វេ ទីប្រជុំជនសាធារណៈ បន្ទប់ការិយាល័យទំាងឯកជននិងរដ្ឋឬ ក៍អ្នកខ្លះទូរស័ព្ទសួរគ្នាចំពោះការបាត់មុខ ឬសំឡេង អតីតសកម្មជនគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជានាយិកាអង្គការយុវជនកិច្ចការសង្គម នាង ធី សុវណ្ណថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬ ពន្យល់បំភ្លឺបានទេពីនាង ធី សុវណ្ណថា ចំពោះប្រជាពលរដ្ឋនិងអ្នកតាមដាននយោបាយក៍ដូចជាកិច្ចសង្គមមួយចំនួនបានចោទសួរគ្នាខាងលើនេះ ។ ចំណែកនៅអាក់ខោនហ្វេសប៊ុករបស់ ធី សុវណ្ណថានោះវិញ ក៍ពុំឃើញមានការបង្ហោះពីបច្ចុប្បន្នភាពស្តីពីសកម្មភាពនានារបស់អតីតសកម្មជនបក្សប្រឆំាងរូបនេះផងដែរ ។ ការបាត់មុខនិងសកម្មភាពនានារបស់ ធី...

សម្តេចក្រុមព្រះ៖ បើហ្វ៊ុនស៊ិនប៉ិចឈ្នះ តម្លៃស្រុូវមិនក្រោម១២០០

អតីតនាយករដ្ឋមន្រ្តីទី១ក្នុងនីតិកាលទី១ សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ បានមានបន្ទូលថា នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខ ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះ តម្លៃស្រូវល្អ ពោលគឺមិនក្រោម១២០០រៀលក្នុង១គីឡូក្រាមនោះទេ ។ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចមានបន្ទូលខាងលើបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសដែលព្រះអង្គបានយាងប្រមូលផលស្រូវជាមួយប្រជាកសិករ ស្ថិតក្នុងភូមិត្បែង.ខ ឃំុត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សេចក្តីរាយការណ៍ក៍បានបញ្ជាក់ទៀតថា ក្រៅពីសន្យាធ្វើឲ្យតម្លៃស្រូវឡើងថ្លៃ សម្តេចក្រុមព្រះក៍បានសន្យាទិញម៉ូតូ១គ្រឿងប្រគល់ជូនមេឃុំ ឬ ចៅសង្កាត់ ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ខាងមុខផងដែរ ៕

អុញសុខៗ ហ៊ុន សែន សុំព្រះមហាក្សត្រលើកលែងទោស កឹម សុខា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិហើយតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៦/១១០៥ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី០២ ធ្នូ ២០១៦ ។ គេនៅចំាបានថា កន្លងមកបុរសខ្លំាង ហ៊ុន សែន ធ្លាប់បានប្រកាសក្តែងៗជាសាធារណៈថា «បើអញលើកលែងទោសឲ្យអ្ហែងឆ្កែសុទ្ឋ..» ប៉ុន្តែពេលនោះលោក ហ៊ុន សែន មិនបញ្ជាក់ចំឈ្មោះបុគ្គលណា ឬ...

ស្រី ចំរើន ស្នើឲ្យចាប់ខ្លួន ផែ សុវណ្ណារិទ្ឋ

អ្នកប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គឺលោក ស្រី ចំរើន បានស្នើឲ្យសមត្ថកិច្ចចាប់ខ្លួនលោក ផែ សុវណ្ណារិទ្ឋ ដែលគេដឹងថាជាមនុស្សគំាទ្រគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី ផែ សុវណ្ណារិទ្ឋ បានត្រូវលោក ស្រី ចំរើន ចោទថាជាអ្នកទម្លាយព័តមានស្តីពីការសន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាង ធី សុវណ្ណថា ប្រធានអង្គការយុវជន កិច្ចការសង្គម និងជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ...

ធ្លាយរឿង ហ៊ុន សែន ឲ្យលុយ ធី សុវណ្ណថា ៦០ម៉ឺនដុល្លារ

នៅក្នុងកិច្ចសន្ទនាតាមបណ្ដាញសង្គម Line លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៦០ម៉ឺនដុល្លារ ទៅកញ្ញា ធី សុវណ្ណថា ដែលជាផ្នែកមួយនៃការរៀបចំផែនការបំបែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។ ក្នុងសារសន្ទនាដ៏វែងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅទទួលប្រាក់ចំនួន ២០ម៉ឺន ដុល្លារ ពីលោក ហូ...

តើពិភពលោកមានអ្វីប្រែប្រួលពេលលោកត្រំាឡើងកាន់អំណាច?

ទីបំផុតទៅលោក ដូណាល់ ត្រំា (Donald Trump ) បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក សម្រាប់អាណត្តិទី៥៨ ដែលតាមគម្រោងលោកនឹងចូលកាន់តំណែងនៅសេតវិមាន នាខែមករា ឆ្នាំ២០១៧ខាងមុខ ។ នៅប៉ុន្មាននាទី ក្រោយដឹងលទ្ឋផលឈ្នះឆ្នោតលើលោកស្រី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ត្រំា បានប្រកាសជាសាធារណៈនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិសាសន៍អាមេរិក និងដើរតាមគោលនយោបាយដែលលោកធ្លាប់បានសន្យាអំឡុងពេលយុទ្ឋនាការឃោសនាបោះឆ្នោតដូចជា សន្យាថានឹងបណ្តេញរាល់ជនអន្តោប្រវេសន៍ដែលខុសច្បាប់និងមិនមានឯកសារត្រឹមត្រូវ ហាមឃាត់រាល់បណ្តាប្រជាជនម៉ូស្លីមមិនឲ្យចូលមកសហរដ្ឋអាមេរិក លោកនឹងសង់ជញ្ជាំងហ៊ុមព័ទ្ធអាមេរិក...

លោក សម រង្ស៊ី៖លោកហ៊ុន សែននិងត្រំា ឆេវឆាវដូចគ្នា

ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន និងលោក ត្រាំ មានអត្តចរិតដូចគ្នា និងមិនមែនជាអ្នកប្រជាធិបតេយ្យដូចគ្នាទៀត ។ មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនៅក្រៅប្រទេសរូបនេះបានត្រូវកាសែត«Cambodia Daily »ស្រង់សម្តីទៀតថា  លោក(សំដៅដល់លោក សម រង្ស៊ី) គាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ពេញទំហឹង ហើយថាលោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាង ។...

លោក ហ៊ុន សែន ប្រកាសជាថ្មីឲ្យកងកម្លំាងការពាររដ្ឋាភិបាល

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសចំពោះមេនិងកូនប៉ូលិសថា « កងកម្លាំងគ្រប់ប្រភេទត្រូវធានាដាច់ខាតមិនអោយមានបដិវត្តន៍ពណ៍កើតឡើងនៅកម្ពុជាដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេសជាតិ ហើយការពាររាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៍បានបញ្ជាដល់កងកម្លំាងគ្រប់ប្រភេទ ត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាព ទឹកដីអោយបានដាច់ខាត និងត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាធំ ។ ត្រូវពង្រឹងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍អោយមានប្រសិទ្ឋភាព។...

បុរសម្នាក់បបួលលោក ហ៊ុន សែន ភ្នាល់កាត់ក្បាល

អាក់ខោនហ្វេសប៊ុកមួយដែលដាក់រូបថតផ្ទៃមុខជាបុរសម្នាក់ដុសពុកមាត់ឈ្មោះ«Rotha Sroy» បានចូលទៅខមមិន(Comment) នៅក្នុងផេកហ្វេសប៊ុក (Page Facebook) ព័ត៌មានរបស់កោះសន្តិភាពដែលដាក់ចំណងជើងថា«សម្តេចតេជោ ហ៊ុន សែន ៖ បើត្រំាងឈ្នះ សភាពការណ៍ពិភពលោកល្អ» ដោយ Comment សរសេរថា «អស់ពីទាយបាល់ឥឡូវចេះទាយនយោបាយទៀត! ចង់បបួលសំដាចម៍ទាយភ្នាល់ដាក់ក្បាល១ម្នាក់ បើអាត្រាំឈ្នះខ្ញុំឲ្យកាត់ក្បាលខ្ញុំ តែបើអាឆ្គួតត្រាំចាញ់សុំក្បាលសំដាចម៍វិញ!» ។ សូមបញ្ជាក់ថា ការចូលទៅខមមិន (Comment)នៅលើផេកហ្វេសប៊ុកព័ត៌មានរបស់កោះសន្តិភាពពីសំណាក់អាក់ខោនដែលមានឈ្មោះ«Rotha Sroy»ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី០៣...

អាជ្ញាធរមិនឲ្យសង់រោងបុណ្យសពលោកប៉ែន សុវណ្ណ

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមកម្លំាងសមត្ថកិច្ចជាច្រើននាក់របស់សាលាខណ្ឌចំការមន បានចុះទៅហាមឃាត់មិនឲ្យមានការសង់រោងបុណ្យសពលោក ប៉ែន សុវណ្ណ នៅក្នុងបរិវេណវត្តនួន មណីរាម ហៅវត្តថាន់  ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយអាជ្ញាធរខណ្ឌចុះហាមឃាត់មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះ គេឃើញលោកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ហូរ វ៉ាន់ ចុះទៅអន្តរាគមន៍ ដើម្បីបន្តសង់រោងបុណ្យ ប៉ុន្តែអាជ្ញាធរនៅតែមិនអនុញ្ញាត ។ សូមបញ្ជាក់ថា តាមគម្រោង នៅថ្ងៃទី០២ ខែវិច្ឆិកា សពលោក ប៉ែន សុវណ្ណ អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី...

តំណាងរាស្រ្ត ពេលស្លាប់មិនអាចបូជានៅមុខវត្តបទុម

អ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍បញ្ជាក់ថា « ការបូជាសពនៅមុខវត្តបទុមវត្តី ជាធម្មតាសាលារាជធានីភ្នំពេញ អនុញ្ញាតបានតែថ្នាក់ដឹកនំាជួររដ្ឋាភិបាលនិងស្ថាប័នកំពូលទំាង៣ (ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ) ប៉ុណ្ណោះ ចំណែកតំណាងរាស្រ្តសាលារាជធានីភ្នំពេញមិនដែលអនុញ្ញាតឲ្យបូជានៅទីនោះទេ ។ ការលើកឡើងរបស់អ្នកនំាពាក្យសាលារាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ មានគម្រោងនឹងដង្ហែសពអតីតនាយករដ្ឋមន្រ្តីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនេះមកតម្កល់នៅក្នុងបរិវេណវត្តថាន់នៅថ្ងៃទី០២ ខែវិច្ឆិកា និងបូជាសពតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរូបនេះនៅមុខវត្តបទុមវត្តី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។ យ៉ាងណាក៍ដោយ ថ្លែងបា្រប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី៣១ ខែតុលានេះ លោក...

អ្នកដាក់​បណ្តាសាលោក ហ៊ុន សែន​ ត្រូវចាប់ខ្លួន

ទីបំផុតទៅយុវជនម្នាក់ដែលសមត្ថកិច្ចអះអាងថា បានប្រមាថតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដើម្បីយកជីវិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅផ្ទះយុវជនជាប់ចោទតែម្តង ។ យុវជនជាប់ចោទឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិបឹងជ័យ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយចាប់ខ្លួនតាមដីកានៅខេត្តព្រៃវែង ភ្លាមៗយុវជនខាងលើបានត្រូវបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ មុនពេលបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី២៩ ខែតុលា ឆ្នំា ២០១៦...

អ្នកប្រឆាំងយួន គឺលោក ប៉ែន សុវណ្ណ ទទួលមរណភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ អតីតនាយករដ្ឋមន្ត្រីនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ បានទទួលមរណភាពហើយកាលពីវេលាម៉ោង៧និង១៧យប់ថ្ងៃទី២៩ តុលា ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ ។ លោក ប៉ែន សុវណ្ណ បានធ្វើជានាយករដ្ឋមន្ត្រី ក្នុង ឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៨២ ដែលតែងតាំងដោយមហាសន្និបាតបក្សប្រជាជនកម្ពុជា និងធ្លាប់ជាប់គុកនយោបាយ ១០ឆ្នាំ ៥២ថ្ងៃ នៅ ស្រុកយួន ដោយសារតែនយោបាយប្រឆាំងនឹងយួន។។ នេះបើយោងទៅតាមការរៀបរាប់របស់លោកផ្ទាល់ក្នុងពេលថ្មីៗកន្លងទៅនេះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវបានចាប់ខ្លួនដោយសារតែការបដិសេធសំណើ ដែលសុំឲ្យជនជាតិយួនស្នាក់នៅចំនួនពី...

មន្រ្តីមួយចំនួនកំពុងដេកអោបស្រីយួនចារកម្ម

រដ្ឋាភិបាលក្រុងហាណូយបានចាត់បញ្ជូនចារកម្មរបស់ខ្លួនជាច្រើននាក់ចូលប្រទេសកម្ពុជាដើម្បីស៊ើបការណ៍សម្ងាត់ រួចរាយការណ៍ទៅរដ្ឋាភិបាលយួនមានវិធានការថ្មីៗ ធ្វើយ៉ាងណាយកកម្ពុជាចំណុះយួនតាមផែនការនិងទិសដៅមហិច្ឆតារបស់ខ្មោច ហូ ជីមិញ ឲ្យទាល់តែបាន ។ មន្រ្តីម្នាក់របស់រាជរដ្ឋាភិបាលបានបង្ហើបបា្រប់ភ្នាក់ងារ«អង្រុត»ថា ខ្លួន(មន្រ្តីរាជការមួយរូបសុំមិនបញ្ចេញឈ្មោះ) ទើបតែដឹងថា ស្រីដែលខ្លួនយកធ្វើជាគូកំណាន់ ឬ ស្រីស្នេហ៍ ដោយរួមរស់ជាមួយគ្នាលួចលាក់ប្រពន្ឋពេញច្បាប់អស់រយៈពេលជាងមួយឆ្នំា គឺជាស្រីជនជាតិយួននិងជាចារកម្មរបស់រដ្ឋភិបាលក្រុងហាណូយ ។ ការលើកឡើងរបស់មន្រ្តីរូបនោះ បានធ្វើឡើង បន្ទាប់ពីស្រីយួនដែលមានរូបសម្ផស្សសស្អាតឆើតឆាយ និងនិយាយភាសាខ្មែរច្បាស់ជាងខ្មែរនិយាយខ្មែរទៀតបានសុំថាទៅលេងស្រុកកំណើតនៅខេត្តស្វាយរៀងមួយសប្តាហ៍ ប៉ុន្តែដោយសារសង្ស័យនិងចង់ដឹងការពិត ព្រោះតែស្រីរបស់ខ្លួនមួយរយៈចុងក្រោយនេះចេះតែសួរនំាពីការងារនិិងកិច្ចការគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ ក៍បានតាមដានឃ្លំាមើល ។ ទីបំផុតទៅស្រីយួននោះ មិនបានទៅខេត្តស្វាយរៀងនោះទេ ពោលគឺគេទៅជួបមេកើយរបស់គេ ដែលទើបមកពីក្រុងហាណូយដើម្បីរាយការណ៍េនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ ។ ការបែកធ្លាយនេះ...

បែកធ្លាយ សុខ ឥសាន ធ្លាប់លួចលុយរដ្ឋជាប់គុក១៥ខែ

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់លួចលុយរដ្ឋនៅក្នុងក្រសួងមួយកាលពីជំនាន់ឆ្នាំ១៩៨០ ហើយត្រូវបានយួនចាប់ដាក់គុក T3 (ទីតំាងគុកនេះនៅខាងក្រោយវត្តឧណ្ណាឡោមក្នុងខណ្ឌដូនពេញ)រយៈពេល១៥ខែ ។ នេះបើយោងតាមអាក់ខោនហ្វេសប៊ុកឈ្មោះ «SySy NaNa ដែលចូល Comment ក្នុងផេកហ្វេសប៊ុកកោះសន្តិភាព  នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ។ យ៉ាងណាក៍ដោយ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬឆ្លើយតបបំភ្លឺភ្លាមៗបានទេពីលោក សុខ ឥសាន ជុំវិញការចោទប្រកាន់ខាងលើនេះ ៕

លោក ហ៊ុន សែន ៖ បើអញចរចា ឆ្កែសុទ្ឋអាហ៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើពាក្យសម្តីអសុរោះតបទៅនឹងគណបក្សប្រឆាំងនៅចំពោះមុខមន្រ្តីការទូត រាជរដ្ឋាភិបាលនិងនិស្សិតដោយសង្កត់ធ្ងន់ថា«គំរាមគេធ្វើបាតុកម្មដើម្បីចរចា ..អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយឲ្យស្រួល បាតុកម្ម ចរចា ! បើអញចរចា ឆ្កែសុទ្ឋអាហ៍ ! បា្រប់ឲ្យហើយទៅ...កន្លែងតែមួយគត់គឺសភា»។ លោក ហ៊ុន សែន ប្រើពាក្យពេចន៍ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅវិទ្យាស្ថានជាត់អប់រំ ។ បុរសខ្លំាង ហ៊ុន សែន...

ត្រៀមស្បៀងទុកឲ្យហើយសម្រាប់ថ្ងៃទី២៣តុលា

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខសកម្មជននិងអ្នកគំាទ្រ គណបក្សសង្រ្គោះជាតិក្នុងប្រទេសបារំាងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថា គណបក្សសង្រ្គោះជាតិគ្រោងនឹងដឹកនំាសកម្មជន និងអ្នកគំាទ្រធ្វើមហាបាតុកម្មនៅថ្ងៃខួបទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ខាងមុខនេះដើម្បីទាមទាររាជរដ្ឋាភិបាលបញ្ឍប់ការយកស្ថាប័នតុលាការជាឧបករណ៍នយោបាយ និង រំលោភសិទ្ឋិមនស្ស ។ កាលពីយប់ថ្ងៃទី១២ ខែកញ្ញាម្សិលមិញ លោក ហ៊ុន សែន បានចេញបទបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកំចាត់ចោល នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារនូវភាពសុខសាន្តរបស់ ប្រជាជន គឺដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យខាន តែបាន...

លោក កឹម សុខា និង ឡៅ ម៉ុងហៃ ត្រូវគេគំរាមសម្លាប់

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងជនល្បីឈ្មោះមួយចំនួនទៀត បានត្រូវបុគ្គលមិនស្គាល់អត្តសញ្ញាណ ពិតបា្រកដបានគំរាមសម្លាប់នៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) . គណនេយ្យហ្វេសប៊ុកឈ្មោះ Oun Heang Love កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ បានសរសេរថា៖ «កែម ឡី ងាប់មួយហើយបន្តទៀតគឺ កឹម សុខា បន្ទាប់ សុខ ទូច ហើយ ប៊ុត ប៊ុនតិញ, ខុម...

អគ្គមេបញ្ជាការទ័ពប្រាប់អង្គរក្សឲ្យការពារលោក ហ៊ុន សែន

អង្គរក្សទំាងអស់ត្រូវការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងក្រុមគ្រួសារ ពិសេសកងទ័ពត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដោយមិនអោយមានបដិវតត្តន៍ព៌ណកើតឡើងឡើយ ។ នេះជាការបញ្ជារបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន នៅក្នុងពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតកងអង្គរក្ស នៅបន្ទាយទួលក្រសំាង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ៕

លោក ហ៊ុន សែន បា្រប់អូបាម៉ាឲ្យប្រដៅអ្នកប្រមាថគ្រួសារលោក

ជនជាតិអាមេរិកម្នាក់បានប្រមាថភរិយាខ្ញុំធ្ងន់ធ្ងរ ដោយថា ភរិយាខ្ញុំជាប្រពន្ឋរបស់មេដឹកនំាវៀតណាម ,ហ៊ុន ម៉ាណែត ជាកូនមេដឹកនំាវៀតណាម មិនមែនជាកូនរបស់ខ្ញុំ តើឯកអគ្គរដ្ឋទូតអាមេរិក គិតម៉េច ? លោក អូបាម៉ា និង ចន ឃែររី ធ្វើយ៉ាងម៉េចចំពោះជនជាតិអាមេរិកម្នាក់នេះ ? ខ្ញុំមិនអត់ឱនដាច់ខាតចំពោះការប្រមាថនេះ ហើយជាការប្រមាថដ៍ធ្ងន់ធ្ងរបំផុតក្នុងជីវិតរបស់ខ្ញុំ ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងវេទិកាស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦...

តើពេលណាកម្ពុជាប្តឹងវៀតណាមទៅ ICJ ?

យោងតាមលិខិតក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានបង្ហាញថា ចាប់តំាងពីឆ្នាំ២០១១រហូតមកទល់នឹងឆ្នាំ២០១៦នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា បានផ្ញើកំណត់ទូតនិងលិខិតតវ៉ាជិត៣០មកហើយ ដើម្បីទាមទារឲ្យភាគីវៀតណាមបញ្ឈប់ជាបន្ទាន់ក្នុងការសាងសង់ប៉ុស្តិ៍យាមតាមព្រំដែន និងជីកស្រះនៅលើទីតំាងដែលគណៈកម្មាធិការព្រំដែនរវាងប្រទេសទំាងពីរមិនទាន់ឯកភាពគ្នានៅឡើយ(តំបន់ស) ប៉ុន្តែផ្គើននឹងកំណត់ទូតនិងលិខិតតវ៉ារបស់កម្ពុជា ភាគីវៀតណាមមិនត្រឹមតែមិនឆ្លើយតបនោះទេ ថែមទំាងរំលោភសាងសង់ប៉ុស្តិ៍ ឬ ខ្លោងទ្វារព្រំដែនជាបន្តបន្ទាប់នោះថែមទៀត ។ បើតាមលិខិតដែលចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រទី១៩ ខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលវៀតណាមជាថ្មីម្តងទៀត បញ្ឈប់សកម្មភាពសាងសង់ទំាងអស់នៅតំបន់ស ដើម្បីធ្វើឲ្យស្ថានភាពបរិស្ថាននៅតំបន់ដែលវៀតណាមរំលោភបំពាននោះមានសភាពដូចដើមវិញ ។ ជាមួយគ្នានេះដែរ កម្ពុជាក៍បានស្នើឲ្យវៀតណាមចាត់វិធានការរារាំងពលរដ្ឋរបស់ខ្លួនកុំឲ្យចូលមកដំាដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែនទំាងឡាយណា ដែលមិនទាន់បញ្ចប់ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននៅឡើយ ។ លិខិតរបស់ក្រសួងការបរទេសកម្ពុជាសង្កាត់ធ្ងន់ទៀតថា យោងតាមលទ្ឋផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាមកាលពីថ្ងៃទី១៩ ខែមីនា...

លោក សម រង្ស៊ី បន្តចោទរដ្ឋាភិបាលនៅពីក្រោយឃាតកម្ម

ប្រធានគណបក្សប្រឆំាងដែលកំបុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបន្តចោទប្រកាន់រដ្ឋាភិបាលជាអ្នកនៅពីក្រោយអំពើឃាតកម្មនានារាប់ទំាងការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ,លោកជា វិជ្ជា ,លោក ឈុត វុទ្ឋី និងការបំផ្ទុះគ្រាប់បែកដៃ៤គ្រាប់ចូលតៅក្រុមបាតុករកាលពីពញរឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។ នៅលើបណ្កាញទំនាក់ទំនងសង្គមលោក សម រង្ស៊ី បានសរសេរចោទមានខ្លឹមសារទំាងស្រុងថា៖ «សំណួរមួយទៅលោក ហ៊ុន សែន / A question to Mr....

លោក សម រង្ស៊ី ហៅមេដឹកនំាបច្ចុប្បន្នជាមនុស្សល្ងង់ខ្លៅ

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានហៅមេដឹកនំាប្រទេសកម្ពុជាបច្ចុប្បន្នជាអតីតខ្មែរក្រហម គឺជាមនុស្សល្ងង់ខ្លៅ មានចរិតសាហាវ និងមានគំនិតចាស់គំរិល។ លោក សម រង្ស៊ី សរសេរនៅបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា«ក្នុងឱកាសទិវាយុវជនអន្តរជាតិ ថ្ងៃ ១២ សីហា ២០១៦ នេះ យុវជនខ្លួនឯងគួរតែរម្លឹកប្រជាពលរដ្ឋទូទៅ ឲ្យយល់ច្បាស់ថា អនាគតរបស់យុវជនខ្មែរមិនអាចមានភាពភ្លឺថ្លាបានទេ ក្រោមរបប នយោបាយគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស ជាង៣៧ ឆ្នាំមកហើយ ។ អ្នកដឹកនាំប្រទេសសព្វថ្ងៃ...

លោកសម រង្ស៊ី ៖ CPP ជាអ្នកសម្លាប់ផ្លូវចិត្តសម្តេចឪ

មេបក្សប្រឆាំងដ៍មានឥទ្ឋិពលនៅកម្ពុជា លោក សម រង្ស៊ី បានថ្លែងថា«សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលក្រោយ មក ប្រែ ក្លាយ ជាគណបក្សប្រជាជនកម្ពុជា(CPP)  បានសម្លាប់សម្តេចព្រះនរោត្តមសីហនុ តាមផ្លូវចិត្ត និងផ្លូវនយោបាយ កាលពីឆ្នាំ១៩៧៩»។ នៅលើបណ្តាញទំនាក់ទំនងសង្គម ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះបានស្រង់អត្ថបទពីកាសែត ឌឹ ខេមបូឌាដេលី( The Cambodia Daily) ដែលស្រង់ប្រសាសន៍លោកបញ្ជាក់ទៀថា  «ហេង សំរិន អត់មានសិទ្ធិអ្វីប្តឹងខ្ញុំទេ ។ បើមាននរណាម្នាក់អាចមានសិទ្ធិប្តឹងខ្ញុំ គឺ ប៉ែន...

នាយកអង្គការGlobal Witness នំាទុក្ខដល់លោកហ៊ុន សែន

សហស្ថាបនិកនិងជានាយកអង្គការ Global Witness ដែលជាអង្គការឃ្លំាមើលការប្រព្រឹត្តអំពើពុករលួយនិងទំនាស់ដីធ្លីនៅលើពិភពលោក លោកផាទ្រីក អាឡេយ៍ (Patrick Alley) បានសរសេរលិខិតចំហមួយផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយជំរុញឲ្យលោក ហ៊ុន សែន បើកការស៊ើបអង្កេតដោយឯករាជ្យពិតបា្រកដលើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការធានាលើសុវត្ថិភាពរបស់បុគ្គលទំាងឡាយណាដែលធ្វើការបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាលដើម្បីស្ថាបនា។ នៅក្នុងលិខិតចំហចុះថ្ងៃតី០២ ខែសីហា ឆ្នាំ២០១៦ផ្ញើជូនលោកហ៊ុន សែននោះ លោកនាយកអង្គការ Global Witness បានបញ្ជាក់ថា ការចូលរួមដង្ហែសពលោក...

លោក ហ៊ុន សែន បា្រប់លោកស្រី​ថាក់ ឡានី កុំឲ្យរត់

ពីខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយផ្តំាទៅសមាជិកព្រឹទ្ឋសភាម្នាក់ថា«កុំយកលេសទៅព្យាបាលជំងឺនៅថៃអី ប្រយ័ត្នគេចាប់» ។ បើទោះបីជាលោក ហ៊ុន សែន មិនបញ្ចេញចំឈ្មោះសមាជិកព្រឹទ្ឋសភានោះក៍ដោយ ក៍ក្រុមអ្នកវិភាគបានលើកឡើងថា លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣០ឆ្នាំរូបនេះ ចង់ផ្តំាទៅលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ឋសភាមកពីគណបក្ស សម- រង្ស៊ី ដែលកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក គី តិច មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន...

លោក ហ៊ុន សែន ទារសំណងពីលោក សម រង្ស៊ី ១០០រៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ឋសភាមកពីគណបក្សសមរង្ស៊ី ក្នុងម្នាក់ចំនួន១០០រៀល ដោយសារតែសម្តេចមិនចង់បានប្រាក់អ្វីនោះឡើយ តែសម្តេចចង់បានតែការបញ្ជាក់ពីភាពស្អាតស្អំតែប៉ុណ្ណោះ។ នេះបើយោងតាមលោក គី តិច មេធាវីការពារក្តីឲ្យលោកហ៊ុន សែន ដែលបា្រប់អ្នកកាសែតនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ខណៈលោកបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោកស្រី...

តុលាការពិន័យលោកសម រង្ស៊ី ជិត៤ម៉ឺនដុល្លារ

ទីបំផុតទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសសាលក្រមពិន័យប្រធានគណបក្សប្រឆាំងដ៍ធំនៅកម្ពុជា លោក សម រង្ស៊ី នូវទឹកបា្រក់ចំនួន១៦០លានរៀល(១០លានរៀលចូលថវិការដ្ឋនិង១៥០លានសងជំងឺចិត្តដើមចោទ) ប្រមាណ៣ម៉ឺន៨៤៥០០រៀល ពីបទបរិហាកេរ្ត៍ប្រធានរដ្ឋសភា លោក ហេង សំរិន ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកសម រង្ស៊ី បានសរសេរអត្ថបទដោយភ្ជាប់ជាមួយរូបភាពវីដេអូមួយនៅផេកហ្វេស   ប៊ុក Page Facebook ផ្លូវការរបស់លោកថា...

លោក សម រង្ស៊ី៖លោកកែម ឡី ចង់ចូលCNRPទើបគេសម្លាប់

ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានថ្លែងថា ការស្លាប់របស់លោក កែម ឡី ពាក់ព័ន្ឋនឹងរឿងនយោបាយ ពីព្រោះលោកកែម ឡី មានគម្រោងនឹងចូលរួមនយោបាយជាមួយគណបក្សសង្រ្គោះជាតិ(CNRP) ហើយថាមុនពេលគេបាញ់សម្លាប់លោក កែម ឡី និងភរិយាបានទៅសួរសុខទុក្ខលោក គឹម សុខា ដែលសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិស្ថិតក្នុងសង្កាត់ចាក់អង្រែនោះថែមទៀត ។ យ៉ាងណាក៍ដោយ លោក សម រង្ស៊ី មិនបាននិយាយចំឈ្មោះថា អ្នកណាជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡីនោះទេ...