ផឹកស៊ី​ស្រវឹងក្រុម​គុន​និយម​ចិនបើក​ឆាកប្រយុទ្ធ​គ្នាផ្អើល​«​តារា​រះ​នា​ទិសនិរតី​»

ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បាន​អន្តរាគមន៍​ភ្លាម​ៗ ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម ដែល​បាន​បើក​ឆាកប្រយុទ្ធ​គ្នា បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ ស៊ុប​ឆ្នាំងភ្លើង ឆ​ង ឈិង ដែល​មាន​ថៅកែ​ជនជាតិ​ចិន​ដូច​គ្នា ផ្អើល​អស់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ ។ ករណី​បង្ក​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ការណ៍​វាយតប់​គ្នា កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​មក​អន្តរាគមន៍​ចុះ​ចាប់​បាន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ភ្លាម​ៗ...

រន្ទះបាញ់សម្លាប់មនុស្សជាង៥០នាក់ ត្រឹមរយៈពេលជាង៥ខែ

គិត​ចាប់តាំងពី​ខែមករា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ មនុស្ស​ចំនួន​៥២​នាក់​បាន​ស្លាប់​និង​របួស​៤០​នាក់ ដោយសារ​បាតុភូត​ធម្មជាតិ​រន្ទះបាញ់ ។ បើ​តាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​សម្លាប់​និង​ធ្វើ​ឲ្យ​មនុស្ស​របួស ក៍​នៅ​មាន​សត្វពាហនៈ​ជាង​៥៣​ក្បាល​បាន​ងាប់ និង​ផ្ទះ​១១​ខ្នង​បាន​ខូចខាត ដោយសារ​រន្ទះ​ផង​ដែរ ។ «​រន្ទះ​» គឺជា​ថាមពល​ម្យ៉ាង​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន​រហូត​ដល់​រាប់​ពាន់​លាន​គីឡូវ៉ាត់ និង​មាន​រយៈពេល​ត្រឹមតែ​៣០​មីក្រូ​វិនាទី (១​មីក្រូ​វិនាទី ស្មើនឹង ០.០០០០០១​វិនាទី​) តែ​ប៉ុណ្ណោះ ។ ឧបករណ៍​ការពារ​រន្ទះ អាច​បញ្ចៀស​រន្ទះ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុន្តែ វា​មិន​អាច​ការពារ​បាន ១០០% នោះ​ឡើយ​។ ម្យ៉ាងទៀត រន្ទះ​មិន​ចាំ​ទាល់តែ​ប៉ះ​អ្នក​ដោយ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​អ្នក​សន្លប់​បាន ។...

ឃាត់ខ្លួន​បុរស​ជាងកាត់សក់​ម្នាក់ ចែកចាយ​បន្ដ​នូវ​សារ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​

សៀមរាប​ ៖ បុរស​ម្នាក់​ទៀត​ហើយ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន ក្រោយ​បាន​ចែកចាយ​បន្ដ​នូវ​សារ​ប្រមាថ​ព្រះ​ជេ​ស្ដា ព្រះមហាក្សត្រ​ខ្មែរ តាម​បណ្ដាញ​សង្គមហ្វេសប៊ុក ហើយ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ​នេះ ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់​ពន្ធនាគារ ជា​បណ្ដោះអាសន្ន​ ។ កម្លាំង​សមត្ថកិច្ច បាន​ហៅ​សា​ម៉ី​ខ្លួន​ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុកឈ្មោះ Ban Samphy មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ហើយ​បើ​តាម​ចម្លើយ​របស់​ឈ្មោះ បាន សម្ភីរ បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៣ ឧសភា ២០១៨ ...

ផ្កាយ​៤ ជួន សុវណ្ណ ចេញ​បញ្ជា​ឲ្យ​តាម​រក​ចាស់​ស្ទាវ​១​ក្រុម​ដែល​ព្រួត​វាយ​ជនបរទេស

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្ដមសេនីយ៍ ផ្កាយ ៤ ជួន សុវណ្ណ បាន​ដាក់​បទបញ្ជា​អោយ​ស្រាវជ្រាវ​ដើម្បី​វែក​រកមុខ​ក្រុម​ជន​ដៃដល់ ដែល​បាន​ព្រួយ​គ្នា​វាយ​ជនបរទេស​យ៉ាងដំណំ នៅ​មុខ​ផ្សារ​សូ​រិ​យា​ម៉​ល ខណ្ឌដូនពេញ ដែល​គេ​សង្ស័យ​ថា​មាន​ជម្លោះ​រឿង​ស្នេហា ផង​ដែរ ។ ការ​ដាក់​បទបញ្ជា​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល វី​ដេ​អូ មួយ​ឃ្លី​ប ត្រូវ​បាន​ជនបរទេស​ដែល​បាន​ថត សកម្មភាព​វាយ​ដោយ​ក្រុម​ជនជាតិ​ខ្មែរ​មួយ​ក្រុម​នោះ ត្រូវ​បាន​គេ​ធ្វើការ​ចែកចាយ​ពេញ​បណ្ដាញ​ស​ង្គ ម​ហ្វេ​ស​ប៊ុ​ក ដែល​បណ្ដាល​អោយ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​ទាំងនោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ២០១៨ ។ បើ​តាម​វី​ដេ​អូ​ដែល​ត្រូវ​បាន​គេ​ចែករំលែក​នោះ បាន​បង្ហាញ​អោយ​ឃើញ​ថា ការ​ព្រួត​វាយ​នោះ...

រន្ទះបាញ់​ផ្ទាំង​សូ​ឡា ឆក់​យក​ជិ​វីត​មនុស្ស​២​នាក់ និង​ឆេះ​ផ្ទះ​ដោយសារ​ផ្ទាំង​សូ​ឡា

រតនគិរី ៖ មនុស្ស២នាក់ បានបាត់​បង់ជីវិត និងងាប់​មាន់២ក្បាល ក្រោយពីរន្ទះបាញ់ផ្ទាំ​ងសូឡាលើដំបូលផ្ទះ កាលពីម៉ោង១១យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចំការអូរកាវ ស្ថិតក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ។ សាកសពទាំង២នាក់ ត្រូវបានក្រុមគ្រួសារ​កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះទី១ ឈ្មោះ ស៊ីង កិត ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិកាវែត ។ ជនរងគ្រោះទី២ ឈ្មោះ ប៉ាង...

សង្ស័យ​ក្រុមហ៊ុន​ចិន ប្រើ​គីមី​ពុល​«​ហ្សា​នី​ត​» ​ប​ន្សុ​ត​រ៉ែ​យក​​មាស

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​​សម្តែង​ក្តី​សោកស្តាយ ក្នុង​ពេល​ដែល​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​រ៉ែ និង​ថាមពល មិន​បាន​ធ្វើ​ដំណើរទៅ​ដល់ទី​តាំង​ស្វែងរក​រ៉ែ​មាស​របស់​សហគមន៍ និង​ទីតាំង​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន រ៉ុ​ងឆេ​ង​ គ្រា​ដែល​ទីតាំង​ទាំង​ពីរ​នេះ កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា ប្រើប្រាស់​សា​រធាតុគីមី​ពុល «​ហ្សា​នី​ត​» ធ្វើការ​ចម្រាញ់​មាស ហើយ​ហូរ​កាក​សំណល់​ចូល​ទឹក​ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ពុល​រហូត​មានការ​ស្លាប់​ជា​ច្រើន​នាក់ ។ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​មន្ត្រី​ជំនាញ ​និង​កងកម្លាំង ប្រដាប់ អាវុធ​ជា ច្រើន​នាក់​ចុះ​ទៅ​ភូមិ​ពូ​ទុង...

បោកគ្រាប់បែកដៃចូលផ្ទះប៉ងសម្លាប់មួយគ្រួសារ

ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​យក​គ្រាប់បែកដៃ​១​គ្រាប់​បោក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ តែ​សំណាង​មិន​មាន​អ្នក​ណា​ម្នាក់​ស្លាប់ ឬ រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ជ្រេ​ស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង រី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សោ យៀន អាយុ​៥៣​ឆ្នាំ ។ ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា ជនល្មើស​បាន​ធ្វើ​សកម្មភាព​បោះ​គ្រាប់បែក​ចូល​លើ​ផ្ទះ​ជន​រង​គ្រោះ ដែល​ផ្ទះ​នេះ​ធ្វើ​អំពី​ឈើ មាន​កម្ពស់​ពី​ដី​ប្រមាណ​២.៥ ម៉ែត្រ...

ល្បិច​ត្រៀម​វិក្កយបត្រ​ថ្មី ដើម្បី​កោរ​ភ្ញៀវ របស់​ម្ចាស់​ហាង​ខារ៉ាអូខេ ​ផ្លូវ​២០០៤

ភ្នំពេញ ៖ ហាង​ខារ៉ាអូខេ​នៅ​តាម​ផ្លូវ​២០០៤ តែងតែ​ផ្ទុះ​រឿង​ដដែល​ជា​ដដែល ញ៉ាម​ធ្លាប់​កោរ​ភ្ញៀវ​មិន​ដាក់​ទឹក គិតលុយ​ថ្លៃ​កប់​ពពក ពី​សំណាក់​ថៅកែ​ទាំងនោះ​ជា​រឿយ​ៗ ធ្វើ​អោយ​ភ្ញៀវ​ចេញ​មក​វិញ​មុខជូរ​ដូច​ទឹកខ្មេះ បែរជា​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ទីរ​ទេសចរណ៍ គ្មាន​វិធានការ ទុក​ឲ្យ​ហាង​ខារ៉ាអូខេ​ជា​ច្រើន ប្រព្រឹត្ត​ស្រេច​តែ​ចិត្ត ម្តង​ហើយ​ម្តងទៀត រឿង​ប្រើ​ល្បិច​បន្លំ​គិតលុយ​ថ្លៃ​កប់​ពពក មក​ដល់​លើក​នេះ ផ្ទុះ​រឿង​ជា​ថ្មី​ទៀត ប្រើ​ល្បិច​ហៅភ្ញៀវ​៣​នាក់​ដោយ​ប្រាប់​ថា មាន​ប្រ​ម៉ូ​សិន​ពិសេស ផឹក​១​កេស ថែម​ម្ហូប​៤​ចាន តម្លៃ​តែ​២០​ដុល្លារ ដល់​ពេល​គិតលុយ​អស់​១៤៥​ដុល្លារ ពេល​តវ៉ា​ហៅ​ជើងកាង​ហាង​ខារ៉ាអូខេ​មក​គំរាម​វាយ​ទៀត ទើប​ជន​រង​គ្រោះ​ប្តឹង​ប៉ូលិស ស្រាប់តែ​ចេញ​វិក្កយបត្រ​ថ្មី​មួយទៀត អស់​តម្លៃ​តែ​៥០​ដុល្លារ​ទៅ​វិញ...

ដឹង​ច្បាស់​ហើយ ទឹក​ក្នុង​ព្រែក​ទេរ​«​ពុល​» មិនមែន​ដោយសារ​ថ្នាំ​សម្លាប់​ស្មៅ​ទេ

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បានអោយ​ដឹង​ថា ករណី​ពុល​ស្លាប់​មនុស្ស​ជាង​១០​នាក់ និង​រាប់រយ​នាក់​ផ្សេង​ទៀត​ពុល​ខ្លាំង ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មាន​ទាំង​ក្មេង​ទាំង​ចាស់ នៅ​ស្រុក​ចិត្ត​បូ​រី ខេត្តក្រចេះ នោះ គឺ​ដោយសារ​ពុល​នឹង​សារធាតុ​គីមី​សម្រាប់​លាង​សម្អាត​រ៉ែ​មាស មិនមែន​ថ្នាំ​កសិកម្ម​បាញ់​សម្លាប់​ស្មៅ​ទេ ។ លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​បន្ត​ថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​និង​កំពុង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ត្រួតពិនិត្យ និង​មាន​វិធានការ ផង​ដែរ ។ ហើយ​ក្រសួង បាន​បញ្ជូន​ក្រុម​បេស​កម្ម​ចម្រុះ មាន​វិទ្យាស្ថាន​ស្តងដារ...

ព្រះរាជអាជ្ញា​រង​សម្រេច​ចោទប្រកាន់​ឧកញ៉ា ហូ ចំរើន ពី​បទ​«​គំរាមកំហែង​ថា​នឹង​សម្លាប់​»

ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ​២០១៨​នេះ លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​សួរនាំ ​ឧកញ៉ា ហូ ចំរើន ដោយ​សម្រេច​ចោទប្រកាន់​ពី​បទ «​គំរាមកំហែង​ថា​នឹង​សម្លាប់​» ​។ បើ​យោង​តាម​មន្ត្រី​តុលាការ​ជាន់ខ្ពស់ បាន​ប្រាប់អោយដឹងថា ឧកញ៉ា​ហូ ចំរើន ត្រូវ​ចោទប្រកាន់​ពី​បទ «​គំរាមកំហែង​ថា​នឹង​សម្លាប់​» តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ផ្តន្ទាទោស​ពី​៦ ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល...

អាវុធហត្ថ​បំបែកសំណុំរឿង​គាស់​ផ្ទះ​លួច​ទូរស័ព្ទ នៅ​ក្រុង​តា​ខ្មៅ ចាប់ខ្លួន​៤​នាក់

កណ្ដាល ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​បំបែកសំណុំរឿង​គាស់​ផ្ទះ​យក​ទូរស័ព្ទ នៅ​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្ដបន្ទាប់ ចំនួន​៤​នាក់ និង​ដកហូត​បាន​ទូរស័ព្ទ​ចំនួន​៤៤​គ្រឿង ។ បើ​តាម​លោក សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នេះ​ថា ក្រោយ​កើតហេតុ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ក្រុង​តា​ខ្មៅ ដឹកនាំ​ចុះ​ប្រតិបត្តិការ​ផ្ទាល់​ដោយ លោក​វរសេនីយ៍ឯក ទូច...

បាញ់សម្លាប់ថៅកែទឹកសុទ្ឋផ្អើលកំពង់ឆ្នំាង

ខ្មាន់កាំភ្លើង​បាញ់​ថៅកែ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ម្នាក់​ប្រមាណ​២-៣ គ្រាប់​បណ្ដាល​អោយ​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ នៅ​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង ៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ប៉ិន ហឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​ មាន​ប្រពន្ធ និង​កូន​៦​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មានមុខរ​បរជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​យីហោ ជី​ង​ថា​យ ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ​២​ទៅ​៣​គ្រាប់ ទើប​ស្ទុះ​ទៅ​មើល​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​លើ​ដី​ក្រោម​ឡាន...

សំណុំរឿង ហូ ចំរើន និង ហ៊ុន ជា ស្រដៀងគ្នា តែនីតិវិធីខុសគ្នា?

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​សាកសួរ​លោក​ឧកញ៉ា ហូ ចំរើន ពាក់​ព័​ន្ឋ​នឹង​ការ​ចោទ​ថា​លោក​ផ្កាយ​៣ ដែល​មាន​អំណាច​ម្នាក់​នៅ​ទីបញ្ជាការ​កង​អង្គរក្ស​រូប​នេះ​បាន​បាញ់​គំរាម​ភរិយា​និង​ឪពុកក្មេក ។ លោក​ឧកញ៉ា ហូ ចំរើន ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ និង​បាន​បញ្ជូន​ទៅ​សួរនាំ​នៅ​ក្រសួងមហាផ្ទៃ មុន​ពេល​បញ្ជូន​បន្ត​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ដដែល ។ បន្ទាប់​ពី​សួរ​អស់​ជា​ច្រើន​ម៉ោង​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ នោះ​រួច​មក តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រូប​នេះ ក៍បាន​សម្រេច​បញ្ជូន​ខ្លួន​លោក​ឧកញ៉ា ហូ ចំរើន ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​វិញ ដោយ​មិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ​រង់ចាំ​សាកសួរ​បន្ត​នៅ​ព្រឹក​នេះ...

សង្ស័យ​ជា​ប្រធាន​មន្ទីរ គំរាម​បាញ់​សម្លាប់​នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​«BK KTV»

វី​ដេ​អូ​ចំនួន​ពីរ​ឃ្លី​ប ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​ប្រធាន​មន្ទីរ ឫ​ក៏​ជា​សមត្ថកិច្ច​ខាង​ណាមួយ ដោយ​បាន​និយាយ​គំរាម​បាញ់​នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ «BK KTV» ។ នេះ​គឺជា​រឿង​ដែល​គួរ​អោយ​ចាប់អារម្មណ៍ ចំពោះ​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ដែល​ប្រើប្រាស់​ទួ​នាទី និង​អំណាច​របស់​ខ្លួន ដើម្បី​ធ្វើការ​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី «​អង្រុត​»​មិន​ទាន់​រក​ប្រភព​ព័ត៌មាន​ដើម្បី​បញ្ជាក់​ថា បុរស​ដែល​ប្រើ​ពាក្យ​សម្ដី​លើ​នារី​ខារ៉ាអូខេ​នោះ បម្រើ​ការ​នៅ​អង្គភាព​ណាមួយ​នោះ​ទេ ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ក្នុង​ខារ៉ាអូខេ «BK KTV» ក៏​មិន​ទាន់​ដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ដែរ ។ បើ​តាម​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ដែល​ជា​អ្នក​បង្ហោះ​វី​ដេ​អូ ទាំងនេះ​មានឈ្មោះ​ថា «​បេះ​ដួង ខ្មែរ​» បានអោយ​ដឹង​ថា...

មុន​នេះ​បន្តិច ឧកញ៉ា ហូ ចំរើន បញ្ជូន​មក​ដល់​តុលាការ​ហើយ

ភ្នំពេញ ៖ នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​បញ្ជូន​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ធ្វើការ​សួរនាំ​បន្ដ​តាម​នីតិវិធី ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា លោក​ឧកញ៉ា ហូ ចំរើន ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​ការ​បាញ់បោះ​សេរី​ប្រហែល​៦-៧​គ្រាប់ កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងផ្ទះ​វិឡា​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស...

ឧកញ៉ា ហូ ចំរើន ត្រូវឃាត់ខ្លួនហើយ

ទីបំផុត​ទៅ​លោក​ឧកញ៉ា ហូ ចំរើន ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ពាក់​ព័​ន្ឋ​នឹង​ការ​បាញ់​គំរាម​ភរិយា​និង​ម្តាយក្មេក ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​លោក​ផ្កាយ​៣ ហូ ចំរើន ដែល​គេ​ដឹង​ថា​ជា​មនុស្ស​មាន​អំណាច​និង​លុយ និង​បម្រើ​ការងារ​នៅ​ទីបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សួរនាំ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។ ករណី​លោក​ឧកញ៉ា​ទើប​ឡើង​ថ្មី បាញ់​ជា​ច្រើន​គ្រាប់​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​គ្រិះ ផ្ទះ លោក​ឧកញ៉ា ហួ ចំរើន...

ឧកញ៉ា ហូ ចំរើន ត្រូវ​ប៉ូលិស​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​រសៀល​ម្សិលមិញ?

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ហូ ចំរើន ដែល​ទើប​ទទួល​ងារ​ជា​ឧកញ៉ា​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​យក​ទៅ​សួរនាំ កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ម្សិលមិញ​នេះ ។ ប្រភព​ច្បាស់ការ​ពី​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការ​បាញ់បោះ​សេរី​ប្រហែល​៦-៧​គ្រាប់ កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងផ្ទះ​វិឡា​មួយ​កន្លែង...

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ប្រហារ

សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ជំនាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​បាញ់ប្រហារ​ចំនួន​មួយ​គ្រាប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១២ ឧសភា​។ ការ​បាញ់ប្រហារ​នេះ ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​របស់​គាត់​តែ​ម្ដង​។ ជន​រង​គ្រោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាមទារ​ឱ្យ​សមត្ថកិច្ច​ចុះ​ស៊ើបអង្កេត និង​ចាប់​ជន​បង្ក​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។ សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង លោក វ៉ែន អែ​ត អះអាង​ប្រាប់​អាស៊ី​សេរី​ថា ការ​លួច​បាញ់ប្រហារ​លើ​រូប​លោក​នោះ កើតឡើង​នៅ​ម៉ោងជាង ១០​យប់ ពេល​លោក​កំពុង​ដើរទៅ​តម្រង់​ទៅ​បន្ទប់ទឹក ចម្ងាយ​ប្រហែល ១០​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក ប៉ុន្តែ​សំណាងល្អ​គ្រាប់កាំភ្លើង​នោះ មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​រូប​លោក​នោះ​ទេ​។ ទោះបីជា​យ៉ាងណា លោក​អះអាង​ថា ហេតុការណ៍​លប​បាញ់ប្រហារ​នេះ ធ្វើ​ឱ្យ​លោក​ភិតភ័យ និង​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​៖...

ឆេះ​ផ្ទះ​អតីត​អភិបាលរង​ខេត្តតាកែវ​ម្នាក់ ស្ទើរ​អស់ទាំង​ស្រុង

តាកែវ ៖ នៅ​មុន​នេះ​បន្តិច ផ្ទះ​ឈើ​លើ​បេតុង​ក្រោម ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​អភិបាលរង​ខេត្តតាកែវ​ចូល​និវត្តន៍ មួយ​រូប​គឺ​លោក កង សំ​អឿ​ន ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ស្ទើរ​ទាំងស្រុង ដោយ​មិន​អាច​ជួញ​សង្គ្រោះ​បាន ។ ហេតុការណ៍​មាន​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ នៅ​ចំណុច​ផ្ទះ​អតីត​អភិបាលរង​ខេត្តតាកែវ ស្ថិត​នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ពេល​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្តតាកែវ​កំពុង​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់ ករណី​នេះ​ដែរ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​អគ្គិសនី​ក្នុងផ្ទះ ហើយ​បង្ក​បានជា​អណ្ដាតភ្លើង​ឆាបឆេះ​តែ​ម្តង​ទៅ ។ ចំពោះ​សម្ភារៈ​ដែល​ត្រូវ​ខាតបង់ នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ដោយ​ដឹង​ត្រឹម​ថា​ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង ៕ ...

បុគ្គលិក​អាច​​ត្រូវ​កាត់​ប្រាក់ខែ ព្រោះតែ​លោក​ជិះ​រថយន្ត​បង់​រំលស់ ចាក់​សាំង​មិន​ឲ្យ​លុយ

ភ្នំពេញ ៖ រឿង​ដ៏​ហួសចិត្ត​មួយ បាន​កើតឡើងនៅថ្ងៃ​​ម្សិលមិញ​នេះ ដោយ​មានការ​ស៊ែ​រត​ៗ​គ្នា​ជា​ច្រើន ទាក់ទង​នឹង​រថយន្ត​ហា​យ​ឡេ​ន​ឌឺ Highlander មួយ​គ្រឿង ដែល​ចូល​ចាក់​សាំង​ក្នុង​ស្ថានីយ៍​តូ​តា​ល​មួយ​កន្លែង នៅ​ផ្លូវ​វេ​ង​ស្រេង ស្រាប់តែ​ចាក់​ហើយ​ភ្លាម បើក​ចេញ​ទៅ​យ៉ាង​លឿន មិន​ឲ្យ​លុយ​ទៅ​បុគ្គលិក​ចាក់​សាំង​នោះ​ទេ ។ បើ​តាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ថា ដំរី​ស បាន​បង្ហោះ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​រថយន្ត Highlander ដែល​ចាក់​សាំង​មិន​ឲ្យ​លុយ ដោយ​លោក​សរសេរ​ថា «​ជួយ​ឈឺឆ្អាល​បន្តិច​ចុះ ដើម្បី​កុំអោយ​ជន​នេះ​បានចិត្ត កុំអោយ​មាន​សកម្មភាព​បែប​នេះ​តទៅ​ទៀត អ្នក​ដែល​ត្រូវ​អាណិត គឺ​បុគ្គលិក​ជា​អ្នកលក់ ដែល​ត្រូវ​រង​គ្រោះ ដោយ​ថៅកែ កាត់​ប្រាក់ខែ...

ជិះ​រថយន្ត​តម្លៃ​ម៉ឺន​ដុល្លារ តែ​ចាក់​សាំង​មិន​ឲ្យ​លុយ ស្លាក​លេខ ភ្នំពេញ 2AR-6513

ភ្នំពេញ ៖ ស្ថានីយ៍​ចាក់​សាំង​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង បាន​ប្រកាស​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​ហា​យ​លែ​ន​ឌឺ Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​-2AR 6513 ចូលខ្លួន​ដោះស្រាយ​ជា​បន្ទាន់ ក្រោយ​ពេល​ដែល​ម្ចាស់​រថយន្ត​នេះ ចាក់​សាំង​ហើយ មិន​ឱ្យ​លុយ រួច​បើករថយន្ត​គេចខ្លួន​ទៅ​បាត់ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម និង​សរសេរ​សារ​មួយ​ចំនួន ឱ្យ​ដឹង​ថា «​ឡាន​ចាក់​សាំង​មិន​ឲ្យ​លុយ នៅ​ស្ថានីយ៍​វេ​ង​ស្រេង​! នៅ​ម៉ោង​៧​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ។ សូម​ជូន​ជា​ដំណឹង...

ចាប់​កូនប្រុស​លោកស្នងការ​រង ដាក់​ពន្ធនាគារ​ខេត្តព្រៃវែង

ព្រៃវែង ៖ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​កូនប្រុស​បង្កើត​របស់​ស្នងការ​រង ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​ជា​មន្ត្រី​នគរបាល​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ បាន​រង​ការ​ចោទប្រកាន់​ថា បាន​ចាប់​បង្ខាំង​នារី​ម្នាក់​ទុក​រំលោភ​សេពសន្ថវៈ រួច​លក់​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត​នោះ កម្លាំង​នគរបាល​ខេត្តព្រៃវែង ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ភ្លាម​ៗ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន ។ លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឌឹ​ម មក​រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ លោកស្នងការ...

កូនប្រុសលោកស្នងការរងខេត្តព្រៃវែងដេកគុកបានសម្រេច

ទីបំផុតទៅ កូនប្រុស​បង្កើត​របស់​ស្នងការ​រង​នៃស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ ដែលរងការចោទពីបទ​ចាប់​បង្ខាំង​នារី​ម្នាក់​ទុក​រំលោភ​សេពសន្ថវៈ​ រួច​លក់​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត​នោះ​ ត្រូវបានតុលាការសម្រេច​ឃុំខ្លួន​ដាក់ពន្ឋនាគារហើយ។​ គួររំឮកថា មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ម្នាក់ ដែល​មាន​ប្រពន្ធ​ថែម​ទាំង​មានកូន​២​នាក់ ទៅ​ហើយ​បាន​រង​បណ្តឹង​ចោទប្រកាន់​ពី​ពលរ​ដ្ធ​១​គ្រួសារ ពី​បទ​គំរាមកំហែង​បាញ់​សម្លាប់​មួយ​ពូជ និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូន​របស់​គាត់​ដែល​មាន​អាយុ​ទើប​១៥​ឆ្នាំ រហូត​បាន​សម្រេច ហើយ​ចុង បាន​យក​កូនស្រី​របស់​គាត់​ទៅ​ចាក់សោរ​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ ជួល​ក្នុង​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​បម្រើសេវា​ផ្លូវភេទ ជាមួយ​ភ្ញៀវ​ផ្សេង​ៗ ដើម្បី​យក​លុយ​មក​ឲ្យ​ខ្លួន​គេ​ទិញ​ថ្នាំ​ញៀន ដើម្បី​ជួញដូរ និង​ប្រើប្រាស់​ផង ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ល​.​ស​.​ហ អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ព្រំ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម...

៤៣​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ អាជ្ញាធរ​ចុះ​បិទ​លើក​ទី​៤ និង​ជា​លើក​ចុង​ក្រោយ

តាកែវ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤៣​ទីតាំង នៅ​ក្នុង​ឃុំ​ចំនួន​៣ របស់​ស្រុក​បាទី ដែល​រង​ការ​រិះគន់​ពី​សំណាក់​មហាជន​ឡើង​ជ្រេញ​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០១៨ នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក សហការ​ជាមួយនឹង​មន្ត្រី​កាំកុងត្រូល និង​មន្ទីរ​ជំនាញ​ឧស្សាហកម្ម​សិប្បកម្ម​ខេត្ត ចុះ​បិទ​ចោល​ទាំងស្រុង និង​ធ្វើការ​រឹបអូស​នូវ​សម្ភារៈ​សម្រាប់​ផលិត​មូ​យ​ចំនួន​ថែម​ទៀត​ផង ។ លោក ភួ​ន ឈឹ​ម អភិបាលស្រុក​បាទី ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បិទ​ទីតាំង​ទាំង​៤៣​ខាងលើ​នេះ បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ អាជ្ញាធរ​ស្រុក​បាទី បាន​សហការ​គ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ទីរ​ឧស្សាហកម្ម​ខេត្ត បាន​ចុះ​មក​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​ចោល​តែ​ម្តង ហើយ​នេះ​ជា​លើក​ទី​៤...

ឃាត់​ខ្លួន៥​នាក់ ​​អ្នកលក់​ប្រដាប់​ភេទ​សិប្បនិមិត្ត និង​ថ្នាំ​សម្រើប ​គ្មាន​ច្បាប់

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស នៃ​មន្ទីរ​យុត្តិធម៌ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៥​នាក់ លួច​លក់​ផលិតផល​ប្រដាប់​ភេទ​សិប្បនិមិត្ត របស់​បុរស និង​ស្ត្រី រួម​និង​ថ្នាំ​សម្រើប​ផ្សេង​ទៀត ដោយ​មិន​មានច្បាប់​អនុញ្ញាត​ឡើយ ។ ការ​ចុះ​បង្ក្រាប​ជាក់ស្តែង ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៤៨៥ ក្រុម​១៥​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​ភូមិ ចៅសង្កាត់ និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ផង​ដែរ ។ បើ​តាម​មន្ដ្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា...

ក្មេងស្រីអាយុ៤ឆ្នំា ត្រូវឪពុកចុងធ្វើទារុណកម្មរំលោភរហូតស្លាប់

អនិច្ចារ​ជា​ពន់ពេក​ណាស់ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ឪពុកចុង​ចិត្ត​តិរច្ឆាន​ធ្វើ​ទារុណកម្ម​ផ្លូវភេទ និង​ចាប់រំលោភ ។ អ្វី​ដែល​ជា​រឿង​ហួស​នឹង​និយាយ​ទៀត​នោះ បន្ទាប់​ពី​កុមារី​ដ៍​អភ័ព្វ​នោះ​បាន​ស្លាប់ ឪពុកចុង​ដ៍​ថោកទាប បាន​ភូត​កុហក​សមត្ថកិច្ច​ថា នាង​ស្លាប់​ដោយសារ​លេបថ្នាំ​លើស​កម្រិត ។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាង​ថា កុមារី​រង​គ្រោះ​ឈ្មោះ ដា​រ៉ា រស្មី ម្ដាយ​ឈ្មោះ ឈុ​ន ស្រី​ចាន់ អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ឪពុកចុង​ចិត្ត​តិរច្ឆាន​ឈ្មោះ ឃួ​ន ដា​រ៉ា អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ...

កូនប្រុស​ស្នងការ​រង បង្ខាំង​ក្មេង​ស្រី​ទុក​រំលោភ រួច​ឲ្យ​លក់ខ្លួន យក​លុយ​ទិញ​ថ្នាំ​ញៀន

ព្រៃវែង ៖ មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ម្នាក់ ដែល​មាន​ប្រពន្ធ​ថែម​ទាំង​មានកូន​២​នាក់ ទៅ​ហើយ​បាន​រង​បណ្តឹង​ចោទប្រកាន់​ពី​ពលរ​ដ្ធ​១​គ្រួសារ ពី​បទ​គំរាមកំហែង​បាញ់​សម្លាប់​មួយ​ពូជ និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូន​របស់​គាត់​ដែល​មាន​អាយុ​ទើប​១៥​ឆ្នាំ រហូត​បាន​សម្រេច ហើយ​ចុង បាន​យក​កូនស្រី​របស់​គាត់​ទៅ​ចាក់សោរ​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ ជួល​ក្នុង​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​បម្រើសេវា​ផ្លូវភេទ ជាមួយ​ភ្ញៀវ​ផ្សេង​ៗ ដើម្បី​យក​លុយ​មក​ឲ្យ​ខ្លួន​គេ​ទិញ​ថ្នាំ​ញៀន ដើម្បី​ជួញដូរ និង​ប្រើប្រាស់​ផង ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ល​.​ស​.​ហ អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ព្រំ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម តង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ...

ស្នងការ​បញ្ជា​ឱ្យ​ស្រាវជ្រាវ ករណី​កូនប្រុស​លោកស្នងការ​រង​ម្នាក់ បង្ខាំង​នារី​ទុក​រំលោភ រួច​លក់​បន្ត

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់វិធានការ​តាម​ច្បាប់ បើសិន​រក​ឃើញ​ថា កូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង​នោះ នេះ​បើ​តាម​ផេ​ក​អគ្គស្នងការ​នគរបាល​ជាតិ ។ អគ្គស្នងការ​នគរបាល​ជាតិ បានអោយដឹងនៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨​ នេះថា «​ដោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ពាក់ព័ន្ធ​ករណី​កូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ប្រើ​អំណាច​ឪពុក ចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង​នោះ អគ្គស្នងការ​នគរបាល​ជាតិ...

អគ្គិភ័យ​បំផ្លាញ​ឃ្លាំង​លក់​រថយន្ត និង​គ្រឿងបន្លាស់ ក្រោយ​ម៉ុង​ឌី​យ៉ា​ល់ វេលា​ទៀប​ភ្លឺ

ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ៗ​ថ្លៃ​ៗ​ជា​ច្រើន​គ្រឿង ដែល​បើ​តាម​ការ​ប៉ាន់​ប្រមាណ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ត្រូវ​បាន​រង​ការ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​ឃ្លាំង​លក់​រថយន្ត ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង នៅ​ខាងក្រោយ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ក្លាយជា​ចំណី​អគ្គិភ័យ នា​ទៀប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៤​ព្រឹក​ទាប​ភ្លឺ​ថ្ងៃ​ទី​១០ ឧសភា ២០១៨ នេះ​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទៅ​លើ​ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត និង​ឃ្លាំង​លក់​រថយន្ត សរុប​ចំនួន​៣​កន្លែង ស្ថិត​នៅ​នៅ​ផ្លូវ​២១៩ ភូមិ​១៥ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ភ្លើង​ឆេះ​លើ​របង​ឃ្លាំង គាត់​ក៏​បាន​ទាញ​ទុយោ​ទឹក​ទៅ​បាញ់​តែ​បាញ់​ពុំ​ឈ្នះ ហើយ​ភ្លើង​ក៏​ចាប់ផ្តើម​ឆេះ​ទៅ​ដល់​កេះ​ឡាំង...

ពុល​ទៀត​ហើយនៅ​ស្រុក​កែវ​សីមា ព្រឹកនេះ កើនឡើង​ដល់​ជាង​៣០​នាក់

មណ្ឌលគិរី ៖ ប្រភព​ពី​លោកស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨​នេះ​ថា ជន​រង​គ្រោះ​ដែល​ពុល​ នៅ​ស្រុក​កែវ​សីមា បាន​កើនឡើង​ជាង​៣០​នាក់​ហើយ ។ សេចក្ដីរាយការណ៍​ថា ករណី​ពុល​​នេះ គេសង្ស័យថាពុកទឹក ​បាន​កើតឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខណៈ​ដែល​ពី​ដំបូង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាកា​រៈ​ក្អូ​ត​ចង្អោរ រហូត​ដល់​ព្រឹក​នេះ​កើនឡើង​ដល់​ជាង​៣០​នាក់ ។ បើ​តាម​សេចក្ដីរាយការណ៍​បន្ថែម​ថា លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជា​ឲ្យ​មន្ទីរពេទ្យ​បង្អែក​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ខេត្ត បញ្ជូន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ចំនួន​២​គ្រឿង នៅ​កាន់​ភូមិ​កើតហេតុ ដើម្បី​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ភ្លាម​ៗ​ផង​ដែរ ។ សូម​បញ្ជាក់​ថា...

ថ្នាំពុល​គីមី​ប្រមាណ​១០​តោន ឈ្មួញ​​លួច​នាំ​ចូល​ពី​យួន ​ដោយ​ខុសច្បាប់

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើការ​បង្ក្រាប​ទំនិញ​ចំនួន​១៣​មុខ ដែល​ជា​ប្រភេទ​ថ្នាំ​គីមី កសិកម្ម​ដែល​មាន​សារធាតុ​គីមី​ប្រមាណ​១០​តោន នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម កាលពី​ម៉ោង​ប្រហែល​១២​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ក្រោយ​វត្ត​ពោធិ៍​យួន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។ ប្រភព​បញ្ជាក់​ថា ថ្នាំពុល​ទាំងនេះ ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​ទូក​ធំ​ៗ ដឹក​មក​ពី​វៀតណាម​តាម​កាណូត​ឆ្លងកាត់​តាម​ច្រករបៀង​ព្រំដែន​ជ្រៃ​ធំ ។ បន្ទាប់​ពី​បង្ក្រាប និង​ដកហូត​ថ្នាំ​គីមី​ពុល​ទាំងនោះ សមត្ថកិច្ច​បាន​នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។ ទំនិញ​ទាំងនេះ​ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ ។ ចំណែក​ម្ចាស់​ចំនួន​បី​នាក់...

ចិនជិះរថយន្តស៊ឺរ៉ែនរបស់ប៉ូលិសដើរផ្សាយលក់បំពង់ពន្លត់អគ្គិភ័យ

ជនជាតិ​០២​នាក់ ត្រូវ​បាន​កងកម្លាំង​នគរបាល​ចរាចរ​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​សួរនាំ ក្រោយ​ជនជាតិ​ទាំង​២​នាក់​នេះ បាន​ជិះ​រថយន្ត​ប៉ូលិស​មាន​បំពាក់​ស៊ឺ​រ៉ែ​ន​ដើរ​ផ្សព្វផ្សាយ​លក់​បំពង់​ពន្លត់​អគ្គិភ័យ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំ ចរ សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ ឧសភា ឆ្នាំ ២០១៨​នៅ លើ​ផ្លូវ​២​ធ្នូ ត្រង់​ចំណុច​កែង​គុ​ជ​អាស៊ី ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បើ​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ HUANG...

មន្ត្រី​សាលាក្រុង ​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​មិនមែន​លួច​កាត់​ដែក​ក្រោម​ស្ពាន​បេ​ឡេ​ទេ

ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០១៨ នេះ​ថា ការ​ពិត​មិនមែន​ចោរលួច​កាត់​ស្ពាន​បេ​ឡេ​ទេ ក្រុម​នេះ​បាន​មក​មុជទឹក ចូល​ទៅ​យក​កំណាត់​កម្ទេច​ដែក ដែល​សេសសល់ ធ្លាក់​ក្នុង​ទឹក ។ ទោះជា​យ៉ាងណា សមត្ថកិច្ច បាន​និង​កំពុងធ្វើការ​ងារ​នេះ​ហើយ ។ លោក​បាន​សង្កត់ធ្ងន់​ថា ចំពោះ​ស្ថា​ភាព​ស្ពាន និង​គុណភាព​ស្ពាន នៅ​ល្អ​ដដែល​ទេ ។...

ទើប​សម្ពោធ​ស្ពាន​បា​ឡេ​តម្លៃ​ជាង​៩​លាន​ដុល្លារ ជនសង្ស័យ​ជិត​២០​ទូក ចូលប្រមូលដែក​ក្រោម​ស្ពាន

ភ្នំពេញ ៖ ស្ពានដែក​បា​ឡេ ដែល​អភិបាល​ក្រុងភ្នំពេញ ទើបតែ​ស​ម្ពោ​ទ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ទី​៨ ឧសភា​នេះ ស្រាប់តែ​នៅ​វេលា​យប់​ថ្ងៃ​ដដែល​នេះ ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជិត​២០​ទូក បាន​ធ្វើ​សកម្មភាពចូលប្រមូលដែកក្រោម​ស្ពាន ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ទូក​ចំនួន​៣​គ្រឿង ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ ក្រោយ​ពី​ក្រុម​សន្តិសុខ​យាម​នៅ​គល់​ស្ពាន ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ហើយ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ រួម​មាន ទី​១​ឈ្មោះ មោះ ម៉ូត...

រូបភាព​គួរ​ឲ្យ​តក់ស្លុត អ្នក​ភូមិ​ដែល​បាន​ស្លាប់​ក្នុង​ករណី​ពុល​ទឹក និង​ស្រាស

ខេត្តក្រចេះ ៖ សែន​អនិច្ចា​ណាស់​! ទឹកភ្នែក​ហូរ​ស្រក់​លាយ​លំនឹង​សម្រែក​យំសោក​សង្រេង​ចិត្ត ស្ដាយ​ស្រណោះ​​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន ដែល​ធ្លាប់តែ​នៅ​ថែរក្សា ដែល​ធ្លាប់តែ​ផ្ដល់​ភាព​កក់ក្ដៅ ដែល​ធ្លាប់តែ​មើល​នៅ​ហៅ ដែល​ធ្លាប់តែ​ប្រឡែង​គ្នា​លេង ដែល​ធ្លាប់តែ​ឃើញ​មុខ ប៉ុន្តែ​ពេល​នេះ ត្រូវ​បាន​ឃ្លាតឆ្ងាយ​ពី​ខ្លួន ត្រឹម​មួយប៉ប្រិចភ្នែក ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​សុំ​អរគុណ​បង​ៗ​សមត្ថកិច្ច​ដែល​បាន​ជួយ​ជា​កម្លាំង​ដល់​ក្រុម​គ្រួសារ​នៃ​សព ។ នេះ​ហើយ​ជា​រូបភាព​ដែល​មើលទៅ​គួរ​ឲ្យ​តក់ស្លុត​យ៉ាង​ខ្លាំង អំពី​ជោគវាសនា​របស់​អ្នក​ភូមិ ដែល​បាន​ស្លាប់ ក្នុង​ករណី​ពុល​ទឹក និង​ស្រាស ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ន ឃុំ​កន្ទួត ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ​កន្លង​មកនេះ ដែល​សាកសព​ខ្លះ បាន​រៀបចំ​ធ្វើបុណ្យ​បាន​ត្រឹមត្រូវ...

ថ្ងៃត្រង់នេះ ឆេះផ្ទះនៅផ្សារកណ្តាលរបួសមនុស្ស០៤នាក់

មនុស្ស​០៤​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទះ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​«​យីហោ ស៊ែរ អ៊ី ប៉ាន់​យ៉ាប​» ស្ថិត​នៅ​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស ហើយ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន​៥​គ្រឿង ដើម្បី​ជួយ​សង្គ្រោះ​។ យ៉ាងណា​ក៍ដោយ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​បញ្ជាក់​ថា​អគ្គិភ័យ​នេះ​បាន​រលត់​ទាំងស្រុង​វិញ​ហើយ​នៅ​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​អង្គារ​ដដែល​នេះ និង​មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ។ សេចក្តីរាយការណ៍បន្តថា ក្រៅពីបណ្តាលឲ្យមនុស្ស០៤នាក់របួស អគ្គិភ័យខាងលើក៍បានបង្កឲ្យខូចខាត​សម្ភារ​ជាច្រើន​ផងដែរ ៕

ចាប់ខ្លួនអនុប្រធានសាខាកាកបាទក្រហមស៊ីដាច់លុយរាប់ម៉ឺនដុល្លារ

កាកបាទ​ក្រ​ហាម​កម្ពុជា បាន​ប្រារ​ព្ឋ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​» ។ ជា​ការ​កត់សម្គាល់ ការ​ប្រារ​ព្ឋ​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ គេ​មិនឃើញ​មានការ​ផ្សាយ​ផ្ទាល់​ស្តី​ពី​ការ​បរិច្ចាគ​លុយ​ពី​សំណាក់​មហាសេដ្ឋី សេដ្ឋី និង​សមាជិក​សមាជិកា​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល ក៍​ដូច​ជា​សប្បុរសជន​ជា​ច្រើន​ទៀត​ដូច​កាលពី​ឆ្នាំ​មុន​ៗ​នោះ​ទេ ដែល​កាលពី​ឆ្នាំ​មុន​ៗ នៅ​ក្នុង​ពិធី​ខាងលើ កាកបាទ​ក្រហម​កម្ពុជា​ដែល​ដឹកនាំ​លោកស្រី...

ខួង​ខូច​ថ្ម​នៅ​មុខ​អង្គរវត្ត​ហើយ ជនជាតិ​ចិន​ឆ្លើយ​ថា ខួង​ថ្ម​ដើម្បី​វាស់​នីវ៉ូទឹក

សៀមរាប ៖ រូបភាព​ជនជាតិ​ចិន​មួយ​ក្រុម មាន​ឥ​វ៉ា​ន់​នៅ​ក្នុង​សាក់​កាដូរ និង​ឧបករណ៍​ដូច​ជា​ស្វាន និង​ដែក ទៅ​ខួង​ថ្ម​ប្រាសាទ​នៅ​ក្នុង​តំបន់​អង្គរ កាលពី​ម្សិលមិញ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​មួយ និង​មានការ​ប្រតិកម្ម​រិះគន់ ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ និង​មានការ​ស៊ែ​រត​ៗ​គ្នា​ជា​ច្រើន នៅ​លើ​បណ្ដាញ​សង្គម នៅ​កម្ពុជា ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កឈ្មោះ Bunna Long បាន​សរសេរ​អម​ដោយ​រូប​២​សន្លឹក រួច​បង្ហោះ​ថា «​សួស្តី មិត្ត​ទាំងអស់​គ្នា ខ្ញុំ​បានឃើញ​ក្រុមការងារ​បច្ចេកទេស​របស់​ជនជាតិ​ចិន​១​ក្រុម បាន​នឹង​កំពុងធ្វើការ​ខួង​ថ្ម នៃ​ទក្សិណ អង្គរវត្ត ។​សំណួរ សួរ​ថា...

នាង​មិន​ព្រម​បែក សង្សារ​រឹត​.​ក​ដល់​សន្លប់ ស្មានថា​ស្លាប់ដឹក​មក​ចោល​លើ​គំនរ​សំរាម

មណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សង្សា​ខ្លួន​រឹត​-​ក​សម្លាប់ ហើយ​ត្រូវ​ជន​ដៃដល់​ដឹក​តាម​ម៉ូតូ​យក​មក​បោះចោល​កន្លែង​គំនរ​សំរាម តែ​ជីវិត​ថ្លៃ​ត្រូវ​ទឹកសន្សើម​ទៀប​ភ្លឺ​ដឹងខ្លួន ក៏​ត្រូវ​កម្លាំង​នគរបាល ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ុស្តិ៍ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តមណ្ឌលគិរី ឥឡូវ​នាង​មាន​សុខភាព​ជា​ធម្មតា​ឡើង​វិញ​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ បាន​ប្រាប់​ថា ជន​រង​គ្រោះ​មានឈ្មោះ ញ៉​រ៉ា ស្រី​នាង ភេទ​ស្រី...

រក​ឃើញ​​សារធាតុ​គីមី​ក្នុង​ទឹក​ព្រែក​ទេរ និង​ស្រាស ក្រោយ​ធ្វើតេស្ត​វិភាគ​បឋម​នៅ​នឹង​កន្លែង

​ខេត្តក្រចេះ ៖ នៅ​មុន​នេះ​បន្តិច ក្រសួង​ឧស្សាហកម្ម បាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ ដោយ​រក​ឃើញ​សារធាតុ​គីមី​ក្នុង​ស្រាស និង​ទឹក​ព្រែក​ទេរ នៅ​ខេត្តក្រចេះ ដែល​ជា​ហេតុផល​នាំ​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​រាប់​រយនាក់ ។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម បានអោយ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​៧ ឧសភា ២០១៨​នេះ​ថា មន្ត្រី​នៃ​មន្ទីរពិសោធន៍​ចល័តក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់នៅ​កន្លង​កើតហេតុ ដើម្បី​រក​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​កំពុង​សង្គ្រោះ​បន្ទាន់ ដោយ​បាន​ប្រមូល​យក​សំណាក​គំរូ ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេរ នៅ​កន្លែង​កើតហេតុ មក​ពិនិត្យ​នៅ​នឹង​កន្លែង...

ខ្លាំង​មែន​! ស្ត្រី​មេ​កន្ទុយលេខ​យួន ប៉េ​អ៊ឹម​ចាប់​ថ្ងៃ​ទី​៣ ដល់​តុលាការ​ថ្ងៃ​ទី​៤ ដោះ​លែង

ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ឧសភា ២០១៨ នេះ​ថា ស្ត្រី​មេ​កន្ទុយលេខ​យួន ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​នោះ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ ដោះ​លែង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ឧសភា កន្លង​ទៅ​បាត់​ហើយ ។ ប្រភព​ពី​សមត្ថកិច្ច បន្ដ​ថា ស្ត្រី​ជា​មេ​កន្ទុយលេខ​ដែល​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ ដោះ​លែង​នោះ មានឈ្មោះ មី ឡា​រៀ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។ គួរ​រំលឹក​ថា...

កូន​ឈឺ! ផ្សំ​ថ្នាំ​ហួស​កម្រិត​ហើយ ឲ្យ​លេប​ប្រេង​ក្រឡា​បន្ថែម​ទៀត រឹង​ថ្គាម​ស្លាប់​ភ្លាម​ៗ

ប៉ៃលិន ៖ កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​នាង​ឈឺ ហើយ​ត្រូវ​ឪពុក​ម្តាយ មានការ​ធ្វេសប្រហែស ឲ្យ​កូន​លេបថ្នាំ​លើស​កម្រិត និង​ថែម​ទាំង​ឲ្យ​លេប​ប្រេង​ក្រឡា​បន្ថែម​ទៀត​នោះ បណ្ដាល​ឲ្យ​រឹង​ថ្គាម​ស្លាប់​ភ្លាម​ៗ​គួរ​អោយ​អាណិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ កុមារី​រង​គ្រោះ​មានឈ្មោះ ដា​រ៉ា រស្មី មាន​ឪពុក​ឈ្មោះ ឃួ​ន ដា​រ៉ា...

សង្ស័យ​ពុល​ស្លាប់​កើន​ដល់​១៤​នាក់ ខណៈ​អ្នក​ភូមិ​ផ្សេង​ទៀត កំពុង​ជម្លៀស​ខ្លួន​ចេញ​សិន

ភ្នំពេញ ៖ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល នៅ​ខេត្តក្រចេះ បាន​កើន​ដល់​១៤​នាក់​ហើយ ក្នុង​នោះ​មាន​ស្រី​៩​នាក់ និង​ជន​រង​គ្រោះ​ចំនួន​ជាង​២០០​នាក់​ទៀត​កំពុងធ្វើការ​សង្គ្រោះ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ និង​មន្ទីរពេទ្យ​កាល់់​ម៉ែ​ត រាជធានី​ភ្នំពេញ ។ ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ​, ក្អួតចង្អោរ​, ឈី​ក​,...

មន្ត្រី​យោធា​មួយ​ក្រុម ​ផឹកស៊ី​ស្រវឹង​បាញ់​ជិត​៥០​គ្រាប់ ប៉េ​អ៊ឹម​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ

កំពត ៖ មន្ត្រី​យោធា​មួយ​ក្រុម ដែល​ផឹកស៊ី​ស្រវឹង​ចង់​បង្ហាញ​ឥទ្ធិពល​ថា ខ្លួន​ជា​អ្នក​ខ្លាំង​បាន​ទាញ​កាំភ្លើង​វែង​-​ខ្លី បាញ់​អស់​៤៨​គ្រាប់ នៅ​ចំណុច​ដីចម្ការ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អាវុធហត្ថ​ខេត្តកំពត ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្នុង​ចំណោម​ជិត​១០​នាក់ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ។ ប្រភពពីលោក ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ នៅ​ចំណុច​មុខ​ហាង យីហោ​«​មី​ហឺរ ៧​យ៉ាង​» ស្ថិត​ក្នុងភូមិ​ក្រាំង...

ក្រសួងសុខាភិបាល ប្រកាស​ករណី​ពុល​«​ស្រា​» ដោយឡែក​«​ទឹក​» ពុំ​ទាន់​មាន​លទ្ធផល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តី​ប្រកាស​មួយ បញ្ជាក់​អំពី​មូលហេតុ នៃ​ការ​ពុល​ស្រា នៅ​ក្នុង​ខេត្តក្រចេះ បន្ទាប់​ពី​ក្រុមការងារ​សុខាភិបាល​បាន​ពិសោធន៍​រួច ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ករណី​ពុល​ទឹក ក្រសួង​កំពុង​ស្រាវជ្រាវ និង​ពិសោធន៍​បន្ត​ទៀត ហើយ​មូលហេតុ​ពិត​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។ បើ​តាម​ក្រសួងសុខាភិបាល ករណី​ពុល​ស្រា នៅ​ខេត្តក្រចេះ​នេះ ដោយសារ​តែ​នៅ​ក្នុង​ស្រា​នោះ មាន​ផ្ទុក​ជាតិ​មេតា​ណុ​ល​ខ្ពស់​ខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​ពុល​តែ​ម្តង ។ ដោយឡែក​ការ​វិភាគ​សំណាក​ទឹក​ដែល​ផ្ញើ​មក​ពី​ភូមិ​ពាក់ព័ន្ធ ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ ។ លិខិត​របស់​ក្រសួងសុខាភិបាល...

កាន់តែ​ធ្ងន់ធ្ងរ​! ស្លាប់​និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក អ្នក​នៅ​ក្នុងភូមិ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ

ក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ឧសភា ២០១៨ នេះ​ថា ដោយ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បន្ត​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន ។ ប៉ុន្តែ​អ្វី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ដោយសារ​តែ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​ដោយ​ការ​ពុល មានការ​កើនឡើង​យ៉ាង​គំហុក នៅ​ស្រុក​ចិត្រ​បុរី និង​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ខណៈ​នៅ​ក្នុងភូមិ​ប្រជាពលរដ្ឋ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ ព្រោះតែ​ការ​ភ័យ​ខ្លាច​ជំងឺ ដែល​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ ក្អួតចង្អោ ឈឺ​ក អស់កម្លាំង...

ក្រោយ​ស្លាប់​១០​នាក់ រដ្ឋបាល​ខេត្តក្រចេះ ប្រកាស​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ

ក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​០៦ ឧសភា ២០១៨​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងព្រែក​ទេរ និង​ដៃ​ព្រែក​ទេរ បញ្ឈប់​ការ​បរិភោគ និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ និង​ទឹក​តាម​ដៃ​ព្រែក​ទេរ​ក្នុង​តំបន់​នោះ ។ ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្តក្រចេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ កើន​ដល់​១០​នាក់​ហើយ បាន​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត ដោយសារ​ពុល​ទឹក នៅ​ខេត្តក្រចេះ ដែល កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ។ គួរ​បញ្ជាក់​ថា ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ជួប​គ្រោះអាសន្ន...

អ្នក​ស្លាប់​និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក មន្ត្រី​ជំនាញ​ចុះ​យក​សំណាក​៥​មុខ​ទៅ​ពិនិត្យ

ក្រចេះ ៖ ​វេលា​ថ្ងៃត្រង់​ទី​៦ ​ខែឧសភា​នេះ​ ក្រុម​មន្ត្រី​ជំនាញ​បាន​ប្រមូល​យក​សំណាក​ចំនួន​៥​មុខ រួម​មាន ទឹក​, ស្រាស​, ស្រា​លាយ​តា​ប៉ែ​, ​បាយ​ស្រា​ និង​មេតំបែ​ យក​មក​ដល់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​នៅ​រាជធានី​ភ្នំពេញ​ហើយ ​ដើម្បី​ពិនិត្យ​រក​មូលហេតុ​ពិត ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​១០​ស្លាប់ និង​ប្រមាណជិត​១៥០​នាក់ទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ដំបូង​គេ​ដាក់​ការ​សង្ស័យ​លើ​ការ​ពុល​ទឹក និង​ចំណី​ ។ សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ២០១៨​នេះ ក្មេង​សិ​ស្សា​សាលា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ នៅ​ក្នុងស្រុក​ឆ្លូង...

ពុល​ទៀត​ហើយ​នៅ​ក្រចេះ ខណៈ​ស្រុក​ចិត្រ​បុរី ស្លាប់​កើនឡើង​១០​នាក់ ជិត​១៥០​នាក់​កំពុង​សង្គ្រោះ

ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ២០១៨​នេះ ក្មេង​សិ​ស្សា​សាលា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ នៅ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ពុល​(​សង្ស័យ​ពុល​ត្រី​) បណ្ដាល​ឲ្យ​មាន​អ្នក​ធ្ងន់ធ្ងរ​ជាង​២០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ ។ នេះ​ជា​ករណី​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ខេត្តក្រចេះ កើត​មាន​ករណី​ពុល បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​គ្រោះជា​ច្រើន​នាក់ បាន និង​កំពុង​សង្គ្រោះ​បន្ទាន់ ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ចំនួន​១០​នាក់​បាន​ស្លាប់ និង​ជិត​១៥០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ចាប់ពី​ថ្ងៃ​ទី​៤...

ផ្ទុះ​មីនតោន​នៅ​សង្កាត់​ចោម​ចៅ​ ប៉ើង​អ្នក​បើក​គ្រឿងចក្រ​ទើរ​លើដំបូល​ផ្ទះ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​មីនតោន​មួយ​គ្រាប់ បាន​កើតឡើង​នៅ​ដី​ឡូត៍​មួយកន្លែង ក្បែរ​វត្ត​ទួល​សភា​ខួ​ន បណ្តាល​ឱ្យ​គ្រឿងចក្រ​ Bulldozer កំពុង​ឈូស​ឆាយដី ផ្ទុះ​រញ្ជួយបើ​ងឡើង​ក្រឡាប​ផ្ងារជើង ចំណែក​អ្នកបើកបរ​រង​របួសធ្ងន់ ផងដែរ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៦ ឧសភា ២០១៨ នេះ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​ជាបឋម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ហេង ហ៊ី អាយុ​២១​ឆ្នាំ រង​របួសធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។...