ប្តី​តាម​ទាន់ ប្រពន្ធ​លួច​មាន​សាហា​យ​ស្មន់​ជាមួយ​ជនជាតិ​ចិន រហូត​មានកូន

ប៉ោយ​ប៉ែ​ត ៖ ស្រី​រួប​ស្រស់​ម្នាក់ ត្រូវ​ប្តី​ការ​ពេញ​ច្បាប់ ប្ដឹង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ប្រភព​ពី​សមត្ថកិច្ច បន​ប្រាប់​ថា នារី​ជាប់ចោទ​ផិតក្បត់​នោះ​ឈ្មោះ ស្រី កែវ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ប្តី​ឈ្មោះ រ៉ូ អាយុ​២១​ឆ្នាំ មុខរប​ធ្វើការ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្ដាល...

ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ហើយ​ថត​វី​ដេ​អូ​ទុក បង្ខំ​ប្រពន្ធ​ឱ្យ​អារ​ប្រដាប់​ភេទ​យក​ទៅ​ឆា​ស៊ី

ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​ប្ដី​ហេងស៊យ​ធ្វើ​ទារុណកម្ម​ប្រចាំ​ថ្ងៃ​លើ​រាយ​កាយ និង​ផ្លូវភេទ ជា​ពិសេស​បង្ខំ​ឱ្យ​នាង​កាត់​ចៀរ​ប្រដាប់​ភេទ យក​ទៅ​ឆា​ឱ្យ​ខ្លួន​ស៊ី ទំនង​នៅ​ស្រុក​ខ្មែរ​មាន​តែ​ម្នាក់​នឹង​គត់ ដែល​មើលទៅ​អាក្រក់​ជួជាតិ ធ្វើ​ឱ្យ​នាង​មិន​អាច​អត់ទ្រាំ​តទៅ​ទៀត ក៏​បង្ខំចិត្ត​កាត់​កេរ្ដិ៍ កាត់​ខ្មាស ទម្លាយ​រឿង​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាម​ច្បាប់ និង​សំ​ណូ​រ​ពរ ធ្វើ​យ៉ាងណា​ជួយ​នាង​ឱ្យ​មាន​សុវត្ថិភាព​ផង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​៦ ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ធ្វើបាប​ប្រពន្ធ​ម្នាក់​នេះ ឈ្មោះ នឹម ឈី​ន...

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​តាម​ចាប់ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ឈ្មោះ​«​សង្ឃ​ម៉ា​រី​» បាន​ភ្លាម

កំពត ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ឈ្មោះ «​ម៉ា​រី​» បាន​ហើយ នៅ​ខេត្តកំពត ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់មាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា​នេះ ទៅ​អភិបាលខេត្ត​កែប លោក កែន ស​ត្ថា ឲ្យ​ស្វែងរក​បុគ្គល​ម្នាក់​ដែល​ស្លៀកពាក់​ជា​សង្ឃ និង​មានឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​កថា «​សង្ឃ​ម៉ា​រី​» ដែល​តែងតែ​បង្ហោះ​សារភូត​កុហក​រឿង​ប្រទេស​ជាតិ ។ លោក​ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា នៅ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ងៃ​ទី​២១...

លោកស្នងការ​រៀបរាប់​ពី​ទ​ង្វើ​របស់​ឃាតករ​សម្លាប់​នាង​​យ៉ាង​ព្រៃផ្សៃ​ហួសការ​ស្មាន

កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៨​នេះ នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ឃាតករ ករណី​សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ម្ដុំ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ។ បើ​តាម​លោកស្នងការ អ៊ា​វ ចំរើន ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ ឃាតករ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ ក្នុង​សន្និសីទ​ខាងលើ​នេះ​ដែរ លោក អ៊ា​វ ចំរើន បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ដំណើរ​រឿងហេតុ ជុំវិញ​ករណី​ឃាតកម្ម សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក...

យកគ្រាប់ទៅព្យួរនៅទ្វារផ្ទះ ហើយគំរាមនឹងសម្លាប់បើហ៊ាន…

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន ក្រោយ​យក​គ្រាប់កាំភ្លើង​ទៅ​ព្យួរ​នៅ​ទ្វារផ្ទះ​នារី ដោយ​គំរាម​សម្លាប់​ចោល​បើ​ហ៊ាន​ស្រឡាញ់​បុរស​ផ្សេង​ក្រៅពី​ខ្លួន ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច នៅ​ភូមិ​សម្ត​ច ពាន់ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​នារី​នោះ ឈ្មោះ ម៉ាង ច​ន្ធី អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​ភូមិ​ព្រៃ​ជប់ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ​។ រីឯ​នារី​ដែល​រង​ការ​គំរាម​សម្លាប់​ពី​ជ​នខា​ថ​លើ​នោះ​ឈ្មោះ ច​.​ច​.​ថ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សម្ត​ច​ពាន់ ឃុំ​ក្តា​ញ់...

យន្តហោះធុនតូច១គ្រឿងបង្ខំចុះចតនៅកំពង់ឆ្នំាង ដោយសារ..

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង បាន​បង្ខំចិត្ត​ចុះ​ចត​ជា​បន្ទាន់​នៅ​លើ​វាល​ដីចំការ​មួយ​កន្លែង​ក្នុងភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​មាន​សត្វ​ស្លាប​ហើរ​បុក​ចំ​កញ្ចក់​ខាង​មុខ​បណ្តាល​ឲ្យ​បែក​។ តែ​សំណាងល្អ​អ្នក​ជិះ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ ចំនួន​៣​នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​បារាំង​២​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ មិន​មាន​រងគ្រោះថ្នាក់​នោះ​ទេ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិ​ជា​ច្រើន​នាក់ រត់​ទៅ​មើល​ឧទ្ធម្ភាគចក្រ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨​ តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១២៖៥០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ក្រោយ​ការ​ជួសជុល​រួច​នោះ ពួក​គេ​ទាំង​៣​នាក់ បាន​ហោះ​ចាកចេញ​ទៅ​បាត់​។ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី ឡុ​ច សុវណ្ណ​រ៉ា បាន​ថ្លែងប្រាប់​ប្រព័ន្ឋផ្សព្វផ្សាយក្នុង​ស្រុកឲ្យ​ដឹង​ថា...

ដឹង​ការ​ពិត​ហើយ ករណី​ផ្ទុះ​គ្រាប់​នៅ​ACO ស្លាប់​អូស្ត្រាលី​ម្នាក់​និង​ខ្មែរ​ម្នាក់ របួស​៣​នាក់

ត​កំពង់ស្ពឺ ៖ ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​គ្រាប់​នៅ​សៀ​ល​ថ្ងៃ​ទី​១៥ មីនា បណ្តាល​ឲ្យ​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​គ្រូ​បង្គោល​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត បាន​ស្លាប់ និង​រង​បួស​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទាយ​យោធា​បញ្ជាការដ្ឋាន​កងរថក្រោះ ACO ដោយសារ​តែ​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ ខុស​បច្ចេកទេស​ពី​ក្រុម​អ្នកជំនាញ ។ លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ចំពោះ​ជនជាតិ​អូស្ត្រាលី​ដែល​ស្លាប់​នោះ មិនមែន​ជា​គ្រូ​ឧទ្ទេសនាម​ស្អី​ទេ គាត់​គ្រាន់តែ​ជា​អ្នក​ធ្លាប់​ហ្វឹក​ហាក់ និង​មានបទពិសោធន៍​លើ​ការងារ​ដោះ​មីន ហើយ​បាន​សុំ​អនុញ្ញាត ដើម្បី​បង្ហាញ​ពី​បទ​ពិសោធន៍​ខ្លះ​ៗ​ផ្ទាល់ខ្លួន ប៉ុន្តែ​ភ្លាត់ស្នៀត​ផ្ទុះ​ស្លាប់...

ចូល​ធ្វើការ​បាន​១​ស​ប្ដា​ហ៍ ត្រូវ​សន្តិសុខ​ចាប់រំលោភ​១​ថ្ងៃ​ម្តង​ៗ លើក​ទី​៣​បាន​សម្រេច

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ស្ត្រី​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ ដោយ​បាន​ចោទប្រកាន់​ថា ជនសង្ស័យ​ដែល​ជា​អនុ​សាខា​សន្តិសុខ យាម​គោលដៅ​ជាមួយ​គ្នា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​បាន​សម្រេច កាលពី​យប់​ថ្ងៃ​ទី​១២ ខែមីនា នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ​យ័​២ ខណ្ឌមានជ័យ ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មាន​អាយុ​៤៦​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​មួយ ស្ន​ក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​សួង សុខ​ឌឿ​ន អាយុ​៣៦​ឆ្នាំ មុខរបរ​អនុសារ​ខា​ក្រុមហ៊ុន​សន្តិសុខ​ជាមួយ​គ្នា...

សូម​សរសើរ​សមត្ថកិច្ច! ឃាតកម្ម​កាប់​ចិញ្ច្រាំ​ស្ដ្រី​ម្នាក់​ដាក់​ធុង​ទឹកកក ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់

ខេត្តកណ្តាល ៖ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​ជន​ដៃដល់បាន​ហើយ ដែល​សម្លាប់​ស្ដ្រី​ម្នាក់ ដោយ​ការ​កាប់​ចិញ្ច្រាំ​ជា​ច្រើន​កាំបិត​ញាត់​ចូល​ក្នុង​ធុង​ទឹកកក ហើយ​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​ម៉ាក ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។ សូម​សរសើរ​សមត្ថកិច្ច! គិត​មក​ដល់​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៨​ខែមីនា ឆ្នាំ​២០១៨ នេះ ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ចស្រាវជ្រាវ​រហូត​​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​សម្លាប់​នារី​ម្នាក់​រស់នៅ​ខេត្តកំពង់ចាម ដោយ​កាប់​ជា​ច្រើន​កន្លែង ញាត់​ចូល​ក្នុង​ធុង​ក្លា​ស្សេ​ទឹកកក ដែល​មើលទៅ​សាហាវព្រៃផ្សៃ​ពន់ពេក រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ស្ពាន​មួយ ស្ថិត​ក្នុង​ឃុំ​ព្រែក​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ មិន​ទាន់​អាច​និយាយ​អ្វី​ឱ្យ​បាន​វែង​ឆ្ងាយ មន្ត្រី​នគរបាល​ដែល​ធ្វើ​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​នេះ...

ឈាមស្រែកស្បែកហៅ ជនសង្ស័យសម្លាប់ស្រ្តីម្នាក់ញាត់ធុងទឹកកក ចាប់ខ្លួនបានហើយ

ជនសង្ស័យ​ដែល​ជា​ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់ ដោយ​កាប់​ជា​ច្រើន​កាំបិត​ឡើង​សុះសាច់ ហើយ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​យ៉ាង​សាហាវព្រៃផ្សៃ រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​បញ្ជាក់​ថា ការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​របស់​លោក និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។ បើ​តាម​លោកស្នងការ នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​នាំ​ខ្លួន​ជនសង្ស័យ ទៅ​ឆែក​ផ្ទះ​នៅ​ភូមិ​បឹង​ឈូក...

ទ្រំានឹងការឡួឡារបស់ក្មេងៗមិនបាន មន្រ្តីយោធាបាញ់មេឃ

ដោយសារ​តែ​ក្មេង​ៗ​ស្រែក​ឡូឡា​នៅ​មុខ​ផ្ទះ​រំខាន​ដល់​ការ​ដេក​ពួន មន្ត្រី​យោធា​ម្នាក់​បាន​យក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់​បង្អើល​ក្មេង​ៗ​ទាំងនោះ​អោយ​រត់​បាត់​អស់ តែ​មិន​បណ្តាល​អោយ​មាន​មនុស្ស​រង​របួស​នោះ​ទេ ដែល ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៧​ខែ​មិ​នា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ពោធិ៍​ចិន​តុង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បើ​តាម​អ្នក​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​កើតហេតុ​គេ​បានឃើញ ក្មេង​ស្ទាវ​១​ក្រុម​ស្រែក​ឡូឡា​នៅ​មុខ​ផ្ទះ​មន្ត្រី​យោធា​ខាងលើ បន្ទាប់​ពី​ស្រែក​ឡូឡា​ធ្វើ​អោយ​គេ​ដេក​ពួន​មិន​បាន​មន្ត្រី​យោធា​បាន​យក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់ ដើម្បី​បង្អើល​ដល់​ក្មេង​ទាំងនោះ តែ​មិន​មាន​មនុស្ស​រង​របួស​នោះ​ទេ បន្ទាប់​ពី​បាញ់​ហើយ​ក្មេង​ទាំងនោះ​ក៏​រត់​បាតជើង​ស​ព្រាត​អស់​ទៅ ។ សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​យោធា​ដែល​បាញ់​មេឃ​នោះ​ទេ ហើយក៍​មិនដឹង​ថា​តើ​មន្ត្រី​យោធា​នោះ​ពាក់​ស័ក្តិ ឬ​ផ្កាយ​ប៉ុន្មាន​នោះ​ដែរ តែ​ដូច​«​អង្រុត​»​បាន​បង្ហាញ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ មន្ត្រី​យោធា ឬ​ប៉ូលិស​ដែល​មាន​សិ​ទ្ឋិ​ប្រើប្រាស់​កាំភ្លើងខ្លី​ផ្ទាល់ខ្លួន​បាន​គឺ ចាប់ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ឡើង​ទៅ ឬ មុខ​តំណែង ចាប់ពី​អនុប្រធាន​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​.​ខេត្ត...

ស្គាល់អត្តសញ្ញាណស្រ្តីដែលគេសម្លាប់ញាត់ក្នុងធុងទឹកកកហើយ

ស្ត្រី​ម្នាក់​ដែល​គេ​សម្លាប់​ញាត់​ចូល​ក្នុង​ធុង​ទឹក​ក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៨ ចំណុច​គល់​ស្ពាន​ព្រែក​រូង ស្ថិត​ក្នុងភូមិ​អន្លុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ហើយ គឺ​ឃឿ​ន ធានី អាយុ​២៩ ឆ្នាំ​ស្នាក់​នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។ យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​អំពី​មូលហេតុ​និង​ជនសង្ស័យ​ជា​ឃាតករ​កាប់​ចិញ្ច្រាំ​សម្លាប់​នារី​រង​គ្រោះ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​នោះ​ទេ ព្រោះ​ជា​ការ​សម្ងាត់​ក្នុង​ស៊ើបអង្កេត​តាម​ចាប់​ជន​ដៃដល់ ។ គួរ​រំ​ឮ​កថា សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ធុង​ទឹកកក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល...

កូនថាពុកស្រវឹងហើយកុំជិះអី.. ខឹងចាក់សំាងដុតខ្ទេច

ម៉ូតូ C100 ស៊េរី​ឆ្នាំ​២០១១ មួយ​គ្រឿង​បាន​ឆេះ​ហ្មត់ ដោយសារ​បុរស​ម្នាក់​ចាក់​សាំង​ដុត បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្ម​គៅ​ល ខេត្តបាត់ដំបង ។ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ឈ្មោះ សួន សំ​អុល អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ស្រវឹងស្រា​បាន​ទារ​សោ​ម៉ូតូ​ពី​កូន​ជិះ ដោយសារ​ឃើញ​ឪពុក​ស្រវឹង​កូន​មិន​ឲ្យ​អោយ ក៍​ទៅ​ទាញ​ដប​សាំង​ចាក់​លើ​ម៉ូតូ​រួច​គូស​ដែកកេះ​ដុត​ចោល​តែ​ម្តង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជន​បង្ក​ទៅ​អប់រំ​ណែនាំ​និង​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ស្ដ្រី​ម្នាក់​ដែល​បាត់​ខ្លួន​៣​ថ្ងៃ និង​សព​ស្ដ្រី​ក្នុង​ធុង​ទឹកកក​ក ជា​មនុស្ស​២នាក់​ផ្សេង​គ្នា

ខេត្តកណ្តាល ៖ តើ​អាច​ទេ ស្ដ្រី​ម្នាក់​ដែល​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ ឈ្មោះ សេក ប្រណី អាយុ​២៣​ឆ្នាំ ដែល​ក្រុម​គ្រួសារ​កំពុង​ប្រកាស​រក គឺជា​មនុស្ស​តែ​មួយ​នឹង​សព​ស្ដ្រី​ម្នាក់ ដែល​ត្រូវ​បាន​ឃាតករ​កាប់​ច​ញ្ច្រាំ ហើយ​ដាក់​ចូល​ក្នុងធុង​ទឹកកក​ក ចំណុច​ស្ពាន​ព្រែក​រូង (​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់​) ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នោះ ? ការ​ពិតនោះ គឺ​​មិនមែន​ទេ សាកសព និង​នារី​ដែល​បាត់​ខ្លួន៣​ថ្ងៃ មិនមែន​ជា​មនុស្ស​តែ​មួយ​ឡើយ ពោលគឺ​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា ព្រោះថា​ក្រុម​គ្រួសារ​រួម​នឹង​ម្តាយ​របស់​ស្ដ្រី​​ដែល​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ បាន​ទៅ​ត្រូ​ត​ពិនិត្យ​សព​ស្ត្រី​ដែល​ត្រូវ​ឃាតករ​កាប់​ច​ញ្ច្រាំ​ដាក់​ចូល​ក្នុង​ធុង​ទឹកកក​ក...

ការពិតអីចឹងសោះ បានជាជនដៃដល់ហានអារ.កសម្លាប់បុរសម្នាក់

ទីបំផុត​ទៅ​ជន​ដៃដល់​ដែល​អារ​.​ក​សម្លាប់​បុរស​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​ថ្ងៃនេះ ពោល​គឺ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ដ៍​សាហាវ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​អាន សុភាព អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​(​អាន សុភាព​) ដាច់​ចិត្ត​អារ​.​ក​សម្លាប់​ជន​រង​គ្រោះ​នោះ ដោយសារ​តែ​ខឹង​នឹង​ជន​រង​គ្រោះ​ស្រឡាញ់​និង​ភ្ជាប់ពាក្យ​ជាមួយ​ប្រ​ព​ន្ឋ​ខ្លួន​( អាន សុភាព​) ដែល​មិន​ទាន់​លែង​គ្នា​ដាច់ស្រេច ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​និង​រក​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ។ គួរ​បញ្ជាក់​ថា...

មិនដឹងកូនចៅអ្នកណាទេលោកអើយ គេសម្លាប់ញាត់ចូលធុងទឹកកក

សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ធុង​ទឹកកក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ ។ បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច ក៍​ដូច​ជា​ពលរដ្ឋ​ដែល​ឃើញ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម​ក្នុង​រឿង​អ្វីមួយ ព្រោះ​នៅ​លើ​សាកសព​មាន​ស្នាម​កាប់​ចិញ្ច្រាំ​ច្រើន​កន្លែង និង​ស្ថិត​ក្នុង​សភាព​ស្រាត​ននលគក ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​និង​សាច់ញាតិ ក្រុម​គ្រួសារ​៕

អគ្គិភ័យ​ឆាបឆេះ​ សាល​មហោស្រព​អាណាចក្រ​អង្គរ នៅ​ក្រុង​សៀមរាប

សៀមរាប ៖ មហោស្រព​អាណាចក្រ​អង្គរ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ហើយ​ទើប​បើក​សម្ពោធ​ថ្មី​ៗ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​តែ​ទាំងស្រុង ដែល​ករណី​នេះ សមត្ថកិច្ច បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ប្រហែល​អំឡុង​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដែល​មហោស្រព​ខាងលើ មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ជាប់​បុរី​ប្រឹ​ម​ប្រិ​យ៏ តាម​ដង​វិ​ថី​ទៅ​កាន់ ប្រាសាទអង្គរវត្ត ។ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ស្ថានការណ៍​នៅ​មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេ ដោយ​ក្រុម​សមត្ថកិច្ច​ចម្រុះ រួម​ទាំង​ផ្នែក​រថយន្ត...

ខណៈនេះ ភ្លើងកំពុងឆេះផ្សារច្បារអំពៅ

សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ផ្សារ​ច្បា​អំពៅ​ត្រូវ​បាន​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ ហើយ​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​បាញ់​ពន្លត់ ។ មិន​ទាន់​ដឹង​ពី​មូលហេតុ​នេះ​ការ​ឆាបឆេះ និង​ទំហំ​នៃ​ការ​ខូចខាត​នោះ​នៅឡើយ​ទេ ។ គិត​ត្រឹម​វេលា​ម៉ោង​១២​និង​០៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ ភ្លើង​កំពុង​បន្ត​ឆាបឆេះ​ផ្សារ​ក្នុង​ទំហំ​ធំធេង ហើយ​មិន​ទាន់​មាន​របាយការណ៍​បឋម​អំពី​ការ​ស្លាប់ ឬ​របួស​នោះ​នៅឡើយ​ទេ ៕      

អូស្ត្រាលី​ម្នាក់ ​និង​ខ្មែរ​ម្នាក់​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់

សេចក្តី​រាយ​ករ​ណ៍​ពី​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មាន​ករណី​ផ្ទុះ​គ្រាប់​បាន​កើតឡើង​នៅ​ក្នុង​ទីលាន​បាញ់​ស៊ី​ប​ឯកជន​មួយ​កន្លែង ក្បែរ​បន្ទាយ​ទាហាន​រថក្រោះ ACO ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ករណី​ផ្ទុះ​គ្រាប់​នៅ​សៀ​ល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ បណ្តាល​ឲ្យ​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​គ្រូ​បង្គោល​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត បាន​ស្លាប់ ខណៈ​មនុស្ស​៣​នាក់​ផ្សេង​ទៀត​រង របួសធ្ងន់​ស្រាល​។ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​អ្នក​របួស​៣​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ជួយ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ​ខេត្តកំពង់ស្ពឺ ហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​ផង​ដែរ ។ ប្រភព​បន្ត​ថា ដើមហេតុ​ដំបូង ដោយសារ​ហាត់​បាញ់ តែ​ពេល​បាញ់​មិន​ផ្ទុះ រួច​ហើយ​ក៏​ទៅ​រើស​គ្រាប់ ស្រាប់តែ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​តែ​ម្តង​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កុយ ម៉ូក...

បញ្ជូន​ជនសង្ស័យ​វ័យក្មេង​៤​នាក់ ​ទៅ​ឲ្យ​តុលាការ​កាត់ទោស

ភ្នំពេញ ​៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ក្រុម​ចោរឆក់​វ័យក្មេង​ចំនួន​៤​នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ ។ យោង​តាម​របាយការណ៍​របស់​បាន​សមត្ថកិច្ច ​បាន​បញ្ជាក់​ថា ជនសង្ស័យជា​​​ចោរឆក់ទាំង៤នាក់ មាន​ទី​១​ឈ្មោះ នី វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់​នៅ​ម្តុំ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ​ទី​២​ឈ្មោះ គឹ​ម ខៃ ហៅ តឿ ភេទ​ប្រុស...

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ​បុរស​ម្នាក់​ត្រូវ​គេ​អារ​.​ក​សម្លាប់​ ផ្កាប់​លើ​គល់ឈើ

ភ្នំពេញ ៖ ពេល​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​បាន​ដើរ​ឆ្លងកាត់ ក៏​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់ ដេក​ស្លាប់​ផ្កាប់់មុខ នៅ​លើ​គល់ឈើ​ធំ​មួយ ដោយ​មាន​ស្នាម​អារ​.​ក បណ្ដាល​ឲ្យ​ឈាម​ហូរ​ជោក​ពេញ​ខ្លួន ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ។ ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​ម៉ោងជាង​៦ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង នៅ​ក្បែរ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ខាងក្រោយ​រោង​ច​ក្រ ប៊ើ​រី ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា សាកសព​បុរស​រង​គ្រោះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈ​នេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន...

អីចឹង​តើ! បានជា​ម្ចាស់​សិប្បកម្ម​ប្រហុក​គីមី ក្នុង​ខេត្តតាកែវ មិន​រាងចាល

តាកែវ​ ៖ ក្នុង​រយៈពេល​២​ថ្ងៃ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តតាកែវ បាន​រឹបអូស​យក​​បានជិត​២​តោន ក្រោយត្រួតពិនិត្យ​គុណភាព​សាច់​ត្រី​ប្រហុក​ខូចគុណភាព និង​លាយ​សារធាតុ​គីមី​ហាមឃាត់ ដែល​នាំ​ចូល​មក​ពី​ប្រទេស​រៀត​ណា​ម ស្ថិត​នៅ​ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃនេះ មិន​មាន​វិធានការ​ផ្លូវច្បាប់​ណាមួយឲ្យជាក់លាក់​​ទៅ​លើ​ម្ចាស់​សិប្បកម្ម​ឡើយទេ អ៊‌ីចឹងតើបានជា​​​ជន​ល្មើសច្បាប់ មិនរាងចាល ។ សូមបញ្ជាក់ថា ទីតាំង​សិប្បកម្ម​ខុសច្បាប់២​កន្លែង​នៅ​ក្នុងភូមិ​នេះ កាល​ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​ម្ដង​ហើយក្នុងចំណោមទីតាំង​កែ​ច្នៃ​ប្រហុក​យ៉ាង​ហោច​៦​កន្លែង​ បន្ទាប់​ពី​រក​ឃើញ​សារធាតុ​គីមី​ហ្វ​រ​មូលី​ន​នេះ ប៉ុន្តែមិនដឹងថាបើកដំណើរការតាំងពីពេលណាមក​ទេ ស្រាប់តែពេលនេះ​នៅ​តែ​លក់​ត្រី​ប្រហុក​លាយ​គីមី​ដដែល ដោយ​មិន​រាងចាល​ អ្វី​ទាំងអស់​ ។ ជាក់​ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ២០១៨ មន្ត្រី​ជំនាញ​នៃ​សាខា​កាំកុងត្រូល​ខេត្ត បាន​ត្រួតពិនិត្យ​មើល​ទីតាំង​សិប្បកម្ម​ផលិត...

ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ម្នាក់ ប្រើ​ហិង្សា​លើ​សាស្ត្រាចារ្យ ស៊ុ​យ សា​រ៉េ​ត

ភ្នំពេញ ៖ មុន​នេះ​បន្តិច​លោក ផែង វណ្ណៈ បាន​ទម្លាយ​ពី​អត្តសញ្ញាណ​ជន​ដៃដល់ ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​ប៉ង​សម្លាប់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ហើយ គឺជា​សន្តិសុខ​ខណ្ឌដូនពេញ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vannak Pheng បញ្ជាក់​ថា «ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​ប៉ង​សម្លាប់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ គឺ​ឈ្មោះ ភា​ច គឹ​ម​ហាក់ ផ្ទះ​នៅ​ភូមិ​វត្ត​លៀប ឃុំ​ស្វាយប៉ោ ខេត្តបាត់ដំបង នៅ​ចំ​ខាងក្រោយ​វត្ត​លៀប​ក្បែរ​មន្ទី​ពេទ្យ​បង្អែក ខេត្តបាត់ដំបង ។...

១២​ឆ្នាំ​ចិញ្ចឹម​កូនធម៌ មិន​នឹក​ស្មាន​លួច​រួមរ័ក​ជាមួយ​ប្រពន្ធ​ក្នុងផ្ទះ តាម​ទាន់​ដល់​ផ្ទះសំណាក់

ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​មានកូន និង​ប្ដី​ជាម​ន្ដ្រី​យោធា បែរជា​មិន​ស្កប់​ស្គាល់​នឹង​តណ្ហា លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយនឹង​កូនចិញ្ចឹម នៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​បន្ត​ដឹក​ដៃ​គ្នា​ឡើងផ្ទះ​សំណាក់​លេងល្បែង​ផ្កាប់ផ្ងារ​ជាមួយ​គ្នា ក៏​ត្រូវ​ប្ដី​តាមដាន​ដឹង ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​គ្មាន​លេខ នៅ​ចំណុច​ផ្ទះសំណាក់ យីហោ​ព្រៃ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​ ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​ជា​ប្តី បាន​បង្ហើប​ប្រាប់​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ទទួល​រង​ការ​ចោទប្រកាន់​ថា បាន​នាំ​កូនចិញ្ចឹម​ឡើងផ្ទះ​សំណាក់​រួមរ័ក​នោះ មានឈ្មោះ ថ​.​គ​.​ស អាយុ​៤៤​ឆ្នាំ...

ដឹង​មូលហេតុ និង​ស្គាល់​អត្តសញ្ញាណ​បុរស​លោត​សម្លាប់​ខ្លួន​ពីលើ​សណ្ឋាគារ វី

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ល្ងាច​មាន​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ លោត​ពីលើ​អគារ​ជាន់​ទី​១៥ បន្ទប់​លេខ​១៥០២ នៃ​សណ្ឋាគារ វី បង្ក​ការ​ភ្ញាក់ផ្អើលឡើងនៅ​​ទីតាំង​លេខ៤៨B ផ្លូវ​លេខ​១១១ តាម​ផ្លូវ​លេខ​១១១ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ជនជាតិ​ចិន​ដែល​ស្លាប់ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​មាន​ឈ្មោះ LEE HSIANG PENG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​វី (V...

ជួន សុវណ្ណ បញ្ជាឲ្យតាមចាប់អ្នកវាយប៉ងសម្លាប់អ្នកបើកបររថយន្ត

«​ក្នុង​ករណី​នេះ យើង​ពិនិត្យ​ឃើញ​ថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ក៏​មាន​ស្ថាន​ទម្ងន់ទោស​ផង​ដែរ ព្រោះ​បាន​បំផ្លាញ​ទ្រព្យ សម្បត្តិ​អ្នក​ដទៃ​ជា​ក្រុម​។ ក្នុង​ករណី​នេះ​ដែរ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​បាន​រត់គេច​ពី​កន្លែង​កើតហេតុ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យ​ខ្លាច​អំពី​ក្រុម​ជន​បង្ក​ដែរ​។ ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ហើយ​គេចវេស​ពី​ការ​ទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​។ ...​ជា​ទម្លាប់​អ​សីលធម៌​ក្នុង​សង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជន​បង្ក ដោយ​ឯកចិត្ត គឺ​មិន​ទៅ​តាម​ច្បាប់​»​។»។ នេះ​ជា​ការ​លើក​ឡើង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ នៅ​ព្រឹក​ថ្ងៃ​ទី​១២...

ប្រហុក​ជាង​១​តោន នាំ​ចូល​ពី​យួន រក​ឃើញ​លាយ​គីមី formalin រក្សា​សាកសព

តាកែវ ៖ ត្រី​ប្រហុក​នាំ​ចូល​ពី​យួន​មាន​លាយ​សារធាតុ​គីមី​ជាង​មួយ​តោន ត្រូវ​បាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួម​នឹង​អាជ្ញាធរ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ត្រី​ប្រហុក​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​អង្កាញ់ ក្នុង​នោះ​បាន​រក​ឃើញ​សាច់​ត្រី​ធ្វើ​ប្រហុក​ខូចគុណភាព និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​សាច់​ត្រី​សម្រាប់​ធ្វើប្រហុក​ដែល​​ខូចគុណភាព​ទាំងនេះ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី Formalin ដាក់​ក្នុង​សាច់​ត្រី​ចំនួន​១២​បាវ ស្មើនឹង​៨៤០​គីឡូក្រាម ដែល​សាច់​ត្រី​ខូចគុណភាព​នេះ គឺ​បាន​មក​ពី​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម ដឹក​សាច់​ត្រី​នេះ​យក​មក​លក់​អោយ​ដល់ទី​តាំង​សិប្បកម្ម​ផលិត​ប្រហុក​ឈ្មោះ យិ​ន យ៉ុ​ង នៅ​ភូមិ​រលួស...

ជំនាញខាងបោករថយន្ត បានរថយន្តជាង៣០គ្រឿងយកទៅលក់

នគរបាល​ខេត្តសៀមរាប​ចាប់ មន្ត្រី​សមត្ថកិច្ច​ដែល​ឆបោក​រថយន្ត​ប្រជាពលរដ្ឋ​យក​ទៅ លក់​អស់​ជាង​៣០​គ្រឿង​ពេល​នេះ​រក​ឃើញ​១០​គ្រឿង​។ ជនសង្ស័យ​ឈ្មោះ អៀង វាសនា ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ យោង​តាម​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​០៩​ខែមីនា​នេះ​ថា កម្លាំង​នគរបាល​បាន​រក​ឃើញ​រថយន្ត​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​១០ គ្រឿង ក្នុង​ចំណោម​រថយន្ត​៣១​គ្រឿង​ជនសង្ស័យ​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ បាន​ជួល​រួច​ក្លែងបន្លំ​ឯកសារ​យក​ទៅ​លក់ ។ ស្រ​ដៀង​គ្នា​នេះ​មន្ត្រី​នគរបាល​សង្កាត់​គោក​ចក ថា​ពិតជា​បាន​ឃាត់ខ្លួន​ម្នាក់​មែន ក្នុង​ករណី​ឆបោក ខ​ណះ​នេះ កំពុងធ្វើការ​សាកសួរ​នៅឡើយ ៕

ខណៈ​នេះ ជនបរទេស​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន ​នៅ​សង្កាត់​បឹង​ព្រលឹត

ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ធ្លាក់​ពីលើ​អគារ​មួយ​កន្លែង ស្ថិត​នៅ​តេ​ម​បណ្តោយ​ផ្លូវ​លេខ​១១១ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ព័​ទ្ឋ​ទីតាំង​ដែល​បុរស​បរទេស​មិនដឹង​ថា​ជា​ជនជាតិ​ចិន ជប៉ុន ឬ កូរ៉េ ដែល​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ ឬ សណ្ឋាគារ មក​លើ​ម៉ូតូ​តុ​កតុក បណ្តា​ឲ្យ​ស្លាប់​។ សេចក្តីរាយការណ៍​ថា នៅ​ពេល​នេះ ពលរដ្ឋ​ជា​ច្រើន​កំពុង​ចោមរោម​មើល​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ផង​ដែរ ។ ចំណែក​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ ថា​តើ​ជា​ករណី​លោត​ស​ន្លា​ប់​ខ្លួន ឬ ករណី​អ្វី​ផ្សេង និង​រក​មូលហេតុ ៕   ...

បង្កៃគ្រាប់​M79 ចង​ភ្ជាប់​ក្រោម​រថយន្ត​ឡិច​ស៊ី​ស ម្ចាស់​យក​មក​ជួសជុល​ទើប​ដឹង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​២ ថា​បាន​ប្រទះ​ឃើញ​គ្រាប់​ម៉ាក M79 មួយ​គ្រាប់​ចង​ភ្ជាប់​នឹង​ទុយោ​ធុង​ទឹក​រថយន្ត​ម៉ាក​ឡិច​ស៊ីស RX.330 មួយ​គ្រឿង ខណ​:​ដែល​ម្ចាស់​រថយន្ត​បាន​យក​មក​ជួសជុល​នៅ​យានដ្ឋាន​មួយ​កន្លែង​នៅ​ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​០៩ មីនា ២០១៨ ។ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ងួ​ន ហួត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ីស ពណ៌​ស​ស៊េរី​ឆ្នាំ ២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7668 បាន​អះអាង​ថា ខ្លួន​បាន​ទិញ​រថយន្ត​នេះ​ពី​ឈ្មោះ ស៊ី​ណា លី​ម៉េ​ង...

បុរស​ប្រមាញ់​សត្វ​ប៉ះ​ជ្រូកព្រៃ ខ្វេះ​របួស​ដៃ ងាប់​ឆ្កែ​ចិញ្ចឹម​មួយ​ក្បាល

ខេត្តរតនគិរី ៖ បុរស​ព្រានព្រៃ​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ជ្រូកព្រៃ​មួយ​ក្បាល មក​ខាំ​ខ្វេះ​បណ្តាល​ឲ្យ​មុត​ដាច់​សាច់​ត្រង់​ស្មា រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ចូល​ទៅ​ប្រមាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៨ មីនា ២០១៨ ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្រៀង ឃុំ​កិ​ចុង ស្រុក​ប​កែវ ។ បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ា​ម ព្យើ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ទំពួន មាន​មុខរបរ​កសិករ និង​ប្រមាញ់​សត្វព្រៃ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍ បន្ត​ថា នៅ​មុន​ពេល​កើតហេតុ...

ប៉ូលិស​ជួល​ក្រុម​ចោរ​ឲ្យ​ប្លន់​ប៉េ​អឹ​ម? សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ការ​ពិត

ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​មួយ​ប្រាវ រវាង​កម្លាំង​មន្ត្រី​អាវុធហត្ថ​ល្បាត​ក្នុង​មូលដ្ឋាន និង​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​អាកា បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់ រង​របួស​ជើង​នោះ ជនសង្ស័យ​ដែល​របួស​នៅ​នឹង​កន្លែង​បាន​សារភាព​ថា មាន​ប៉ូលិស​ពាក់​ស័ក្តិ​៣ ជា​អ្នក​ជួល​ក្នុង​តម្លៃ​៣,០០០​ដុល្លារ ឲ្យ​ធ្វើ​សកម្ម​ប្លន់​ផ្ទះ​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់លក់​សាំង​នៅ​ខណ្ឌ​ព្រែក​ព្នៅ ពេលនេះសមត្ថកិច្ច​កំពុង​​ស្រាវ​ជ្រាវរក​ការ​ពិត ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​០៩​យប់​ថ្ងៃ​ទី​០៨ មីនា ២០១៨ ដោយ​ជនសង្ស័យ​ចំនួន​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​២​ដើម បាន​សម្រុក​ដើរមក​ត្រង់​ចំណុច​លើ​ដី​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែ​ព្នៅ ដែល​មាន​តូប​លក់ដូរ​២​កន្លែង មួយ​កន្លែង​គឺជា​របស់​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់ (​ប៉េ​អឹ​ម​បាញ់​ទៅ​លើ​ជនសង្ស័យ​ម្នាក់​រង​របួស​) ។ ពាក់ព័ន្ធ​ករណី បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មីនា...

ចាប់​បាន​ហើយ​ចោរប្លន់​ក្នុងផ្ទះ Wring Cafe នៅ​ខណ្ឌ​ជ្រោយចង្វា

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨​នេះ ចោរប្លន់​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ចូល​ប្លន់​ដល់​ក្នុងផ្ទះ Wring Cafe ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​បាន​ហើយ ក្នុង​នោះ​មាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា និង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែល​សហការ​គ្នា​ចាប់​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ប្លន់ ។ សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហូ ម៉េ​ង ហ​រ័ អាយុ២៩​ឆ្នាំ មុខរបរចោរប្លន់ ស្រុក​កំនើត​នៅ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្ត កំពង់ចាម ។...

មែនក៍អី ! ចោរប្លន់ថាប៉ូលិសជួលឲ្យចេញប្លន់ក្នុងតម្លៃ៣ពាន់ដុល្លារ

ចោរប្លន់​ម្នាក់ ក្នុង​ចំណោម​៥​នាក់ ដែល​សមត្ថកិច្ច​បាញ់​ចំ​មួយ​គ្រាប់​ចាប់​បាន​នោះ បាន​ឆ្លើយ​នៅ​កន្លែង​កើតហេតុ​ថា មាន​ប៉ូលិស​ស​ក្ត័​៣​ម្នាក់ ជួល​ឱ្យមក​ប្លន់​នៅ​ទី​នេះ ក្នុង​តម្លៃ​៣០០០​ដុល្លារ ។ យ៉ាងណា​ក៍ដោយ​«​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេពី​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ចម្លើយ​របស់​របស់​ជនសង្ស័យ​ដែល​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​រូប​នោះ ។ សូម​ជ​ម្រា​ថា ហេតុការណ៍​ចោរ AK​ប្លន់ នៅ​ខណ្ឌ​ព្រែក​ព្នៅ កើតហេតុ​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨​នៅ​ចំណុច​តូប​លក់​ប្រេងសាំង កន្លែង​ចាំ​ដី​ឡូ​តិ៍​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ដោយ​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ថោ​ង...

អាជ្ញាធរ​ថា សូ​ម្បី​តែ​ស្លាប់​ម្នាក់ ក៏​គ្មាន​ដែរ ក្នុង​ការ​ប៉ះទង្គិច​គ្នា វិវាទ​ដីធ្លី​នៅ​ក្រចេះ

ក្រចេះ ៖ ជម្លោះ​រហូត​ផ្ទុះ​ហិង្សា​ដាក់​គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ រហូត​ឈាន​ដល់​ការ​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៧៦ ចំនួន​៣​កន្លែង បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បង្ខំចិត្ត​បាញ់​ឡើង​លើ​ជា​ច្រើន​គ្រាប់ បំបែក​ការ​តវ៉ានិង​ការ​ប្រមូលផ្ដុំ​បិទផ្លូវ​ជាតិ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ។ ហេតុការណ៍​ភ្ញាក់ផ្អើលនេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​រសៀល ថ្ងៃ​ព្រ​ហ​ស្បត៍ ទី​៨ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ច្រកចូល​របស់​ក្រុមហ៊ុន​មេមត់ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ ប្រភពពីមន្ត្រី​អាជ្ញាធរ​ម្នាក់បាន​អះអាង​ថា អំពើ​ហិង្សា​នេះ គេ​ឃើញ​ខាង​ប្រជាពលរដ្ឋ មានប្រើ​កាំបិត ចំពាម​ប្រើ​គ្រាប់​ដែក និង​កាំភ្លើង​កែ​ច្នៃ...

មតិ​ចម្រូងចម្រាស​គ្នា ជុំវិញ​ទីតាំង​បញ្ចាំង​កុនមើល​​ជា​​គូ​ៗ ​ក្រោយ​ផ្សារ​សុ​វ​ណ្ណា

ភ្នំពេញ ៖ បន្ទាប់​ពី​កម្លាំង​ចម្រុះ​ខណ្ឌចំការមនរ​ឆ្មក់​បង្ក្រាប លើ​ទីតាំង​បញ្ចាំង​កុន​គ្មាន​ច្បាប់​១​កន្លែងធ្វើការ​ត្រួតពិនិត្យ​ទីតាំង​មាន​លក្ខណៈ​ជា​បន្ទប់​គ្រែ​ពូក ដែល​អាច​ឲ្យ​យុវវ័យ​ប្រព្រឹត្ត​រឿង​ក្តៅ​សាច់​បាន កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ កន្លង​ទៅ គេ​សង្កេត​ឃើញ​ស្ងប់ស្ងាត់បាន​​មួយ​រយៈ​ខ្លី​ ស្រាប់តែ​ថ្មី​ៗ​នេះ រោង​បញ្ចាំង​កុន​មាន​លក្ខណៈ​ជា Private movie បែប​គេង​កើយ​ជា​គូ​ៗ បើក​ទទួលភ្ញៀវ​វិញ ភាគច្រើន​ជា​យុវវ័យ និង​ក្មេង​សិ​ស្សា​សាលា ធ្វើ​អោយ​មាន​មតិរិះគន់​លើ​ករណី​នេះ​ ។ ជាក់ស្តែង អាជីវកម្ម​បញ្ចាំង​កុន​មួយ​ផ្សេង​ មា​នទី​តាំងនៅ​ខាងក្រោយ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ផ្លូវ​ស៊ី​ល​វ័​រ ដែល​អះអាង​ថា មានច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម ដោយ​សុំ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ បាន​បើក​ដំណើរការ​ជា​រាងរាល់ថ្ងៃ ចាប់ពី​ព្រឹក​ម៉ោង​៨...

សម្លាប់​នារី​ម្នាក់​ក្នុង​បន្ទប់​ជួល ជនសង្ស័យ​អង្គុយ​ក្បែរ​សព រហូត​ប៉ូលិស​មក​ដល់

ភ្នំពេញ ៖ ករណី​ឃាតកម្ម​សម្លាប់​នារី​ម្នាក់​ក្នុង​បន្ទប់​ជួល ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​រួច​មិន​បាន​គេចខ្លួន​នោះ​ទេ សុខចិត្ត​សំងំ​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាងលើ ហើយ​ក៏​បានដឹង​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​ថ្ងៃ នៅ​ម៉ោង​ប្រហែលជា​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៦ បន្ទប់​លេខ​២៦ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ពេល​ឃាត់ខ្លួន​ជន​នេះ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ហាក់ដូចជា​មនុស្ស​សតិ​មិន​ប្រក្រតី ឬ​ក៏​ទំនងជា​មនុស្ស​បែក​ថ្នាំ ។ បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សព​នារី​រង​គ្រោះ​មានឈ្មោះ ន​ង ច​ន្ទ្រា អាយុ​២៤​ឆ្នាំ...

ឪពុកចេញពីផឹករកកាប់ម្ដាយ កូនប្រុសទ្រាំមិនបាន ជ្រុលដៃសម្លាប់ ដឹកសពទៅបោះចោល ២ឆ្នាំទើបដឹង

បុរស​ម្នាក់​ឃើញ​ឪ​ពុ​ុ​ក​បង្កើត​របស់​ខ្លួន​ចេញពី​ផឹក​ស្រវឹង ហើយ​កាន់​កាំបិត​ទៅ​រក​ចាក់​ម្ដាយ ក៏​ផ្ទុះ​កំហឹង​រុញ​ទម្លាក់​ពីលើ​ផ្ទះ ធ្លាក់​បាក់​ក​ស្លាប់ ហើយ​ដឹក​សាកសព​យក​ទៅ​កប់​ចោល​អស់​រយៈពេល​២​ឆ្នាំ ទើប​សមត្ថកិច្ច​បំបែកសំណុំរឿង​ដ៏​អាថ៌​កំបាំង​នេះ​បាន និង​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់ កាលពី​រសៀល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។ មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សូ វុ​ធ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ រីឯ​ជន​រង​គ្រោះ ឈ្មោះ និ​ប...

ចូល​លេង​ផ្ទះ​ ជួប​ប្រពន្ធ​ក្លើ​សាច់​សខ្ចី ទាញ​ពូថៅ​គំរាម រំលោភ​នាង​បាន​សម្រេច

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ទៅ​លេង​មិត្តភក្ដិ​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា ប៉ុន្តែ​ពេល​ទៅ​ដល់​ជួប​តែ​ប្រពន្ធ ហើយ​ឃើញ​នាង​ស្លៀក​ខ្លី​បញ្ចេញ​សាច់​សខ្ចី ធ្វើ​ឲ្យ​តណ្ហា​ពុះកញ្ជ្រោល​ឡើង​ដោយ​ទ្រាំ​មិន​បាន​ក៏​បាន​យក​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គំរាម​សម្លាប់​នាង​និង​កូន​ចោល រួច​ហើយ​រំលោភ​នាង​រហូត​បាន​សម្រេច​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ មីនា ២០១៨ នៅ​ក្នុង​បន្ទប់​ជួល​របស់​នារី​រង​គ្រោះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ ម៉ោង មក​រា អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។...

ច្រើន​ឆ្នាំ​ស្នេហ៍ស្និទ្ធ កំលោះ​ប្រែចិត្ត​ភ្ជាប់ពាក្យ​ស្រី​ថ្មី ក្រមុំ​គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន

បាត់ដំបង ៖ នាង​ក្រមុំ​ម្នាក់ បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ដែល​គេ​សង្ស័យ​ថា ទំនង​មាន​វិបត្តិ​ស្នេហា ហើយ​បាន​ស្លាប់​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ស្ថិត​នៅ​ក្នុង​មន្ទីរ​ព្យាបាល «​ហូត​សុ​គុណ​» ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ហេតុការណ៍​នារី​វ័យក្មេង​ផឹកថ្នាំ​ងងុយដេក​ជិត​អស់​១​ទីប ធ្វើ​អត្តឃាត ព្រោះតែ​ទ្រាំ​ឈឺចិត្ត​រឿង​ប្រុស​ស្នេហ៍​ទៅ​ភ្ជាប់ពាក្យ​ជាមួយនឹង​ស្រី​ថ្មី​មិន​បាន​នោះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​គំនិត​ខ្លី​ដែល​ផឹកថ្នាំ​ងងុយដេក​ធ្វើ​អត្តឃាត មានឈ្មោះ​ស៊ី​ញ ហួយ អាយុ​២៥​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។ តាម​សម្តី​បុរស​ឈ្មោះ​និ​ត...

គំនុំសងសឹក នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអូរស្មាច់ត្រូវគេគប់បែកក្បាល

នាយ​រង​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ត្រូវ​គេ​គប់ ត្រូវ​ក្បាល​មួយ​កែវ​ស្រា​បែក​ហូរ​ឈាម​ស្រោច​ខ្លួន​ព្រោះតែ​រឿង​គំនុំ​ចាស់​យូរហើយ ជាមួយ​គូ​ជម្លោះ​។ ករណី​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ថ្ងៃ​ទី​០៣ ខែមីនា​ឆ្នាំ​២០១៨ នៅត្រង់ចំណុច ចំណតរថយន្ត​បេនឡាន​អូរ​ស្មាច់ ក្នុង​បរិវេណ​ក្រុម ហ៊ុន​អូរ​ស្មាច់ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។ ជនសង្ស័យ​ឈ្មោះ ហេង សុវណ្ណ​រ័​ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ប​ច្នុ​ប្បន្ន​នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ...

បោក​អ្នក​ចងការ​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ គ្រាន់តែ​អួតខ្លួន​ថា ជា​គ្រូពេទ្យ​នៅ​ជោ​រៃ​ភ្នំពេញ

ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់ បាន​អួតអាង​ថា​ពួក​គេ​ទាំង​២ គឺ​សុទ្ធតែ​ជា​គ្រូពេទ្យ​បម្រើ​ការ​នៅ​ឯ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ រួច​ក៏​ដើរ​ខ្ចី​លុយ​ពី​ស្ត្រី​ជា​អ្នក​ស្គាល់គ្នា​ចំនួន​៤​នាក់ គិត​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​សន្យា​ថា​បង់​រំ​លោះ​សង​មក​វិញ​ទាំង​ការ​ទាំង​ដើម លុះ​បង់​បាន​តែ​ប៉ុន្មាន​ខែ ក៏​លែង​ឃើញ​បង់​បន្ត​ទៀត ទើប​ស្ត្រី​រង​គ្រោះ​ទាំង​៤​នាក់ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទប់ស្កាត់​ខ្លាចក្រែង​ប្តី​ប្រពន្ធ​ជើងល្អ​លក់​ផ្ទះ​បាត់ ទីបំផុត ប្តី​ប្រពន្ធ​នោះ​នៅ​តែ​លក់​ផ្ទះ​បាន​ដោយ​រលូន រួច​ប្រមូល​យក​លុយ​រត់គេច​ខ្លួន​បាត់ ។ ករណី​ស្ត្រី​ម្ចាស់បំណុល​ទាំង​៤​នាក់ កើតទុក្ខ​មិន​សុខចិត្ត ក៏​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​សង្ស័យ​ជា​កូនបំណុល​ដែល​អួតខ្លួន​ថា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ទាំង​ប្តី​ប្រពន្ធ...

នាំ​បក្សពួក​ប្លន់​បងស្រី ប៉ូលិស​តាម​ចាប់ សំងំ​ផឹកថ្នាំ​សម្លាប់​ខ្លួន ដេក​ប្រកាច់​ក្នុងផ្ទះ​សង្សារ

ខេត្ត​ត្បូងឃ្មុំ ៖ ចោរ​មាន​គ្នា​២​នាក់ បាន​ចូល​ប្លន់ ហាង​វេរ​លុយ​វី​ង​របស់ ស្ត្រី​ឈ្មោះ ពិដោរ យីហោ ស្រី​ពេជ្រ នៅ​ចំណុច​ផ្លូវបំបែក ក្រែក​-​ជី​មាន់ កាលពី​វេលា​ម៉ោង​៧ និង​៣០​ព្រឹក ថ្ងៃ​ទី​៥ មីនា ​២០១៨ នេះ ដោយ​ក​ម្នាក់​ចាំ​មើលផ្លូវ និងម្នាក់​ទៀត​ចូល​ទៅ​ភ្ជង់​ប្លន់ ហើយ​បាន​ដណ្តើម​យក​ម៉ាស៊ីន​ចុច​លេខ​សម្ងាត់​វេរ​លុយ​១​គ្រឿង ប៉ុន្តែ​មិន​បាន​យក​លុយ ឬរបស់​អី​ផ្សេង​ទៀត​ទេ​ ។ ជនសង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី​១​ដើម ភ្ជង់​ទៅ​នារី​បុគ្គលិក​វី​ង ដោយ​សម្លុត​សួរ​រក​លុយ ដើម្បី​ប្រមូល​ទុក តែ​បែរជា​គ្មាន​ឱកាស​ទៅ​វិញ...

រណ្តៅ​ដី​ជ្រៅ​ៗ៣​កន្លែង បង្កក្ដី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​លង្វែក

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​លង្វែក ព្រួយ​បារ​ម្ម​ណ៍ ចំពោះ​រណ្តៅ​ដី​ដែល​ជ្រៅ​ៗ​យ៉ាង​ខ្លាំង ព្រោះថា នៅ​ក្នុង​រដូវ​ភ្លៀងធ្លាក់ ខាង​មុខ​នេះ ទឹកនឹង​ចូល​ពេញ​រណ្តៅ ហើយ​ពេល​អ្នក​បូម​ខ្សាច់​ទាំងនោះ​ចេញ​អស់​ទៅ បើសិន​អ្នក​បូម​ខ្សាច់​ទាំងនោះ មិន​គោរព​តាម​ការ​កំណត់​ក្នុង​ច្បាប់ អោយ​លើក​ទំនប់ ធ្វើ​របង​ និង​ដាក់​ស្លាក​សញ្ញា​ការពារ​ទេ​នោះ ពិតជា​មាន​គោក្របី ឬ​ក្មេង​ៗ ​ក្នុងស្រុក​ធ្លាក់​ចូល​រណ្តៅ​ដី​លង់ទឹក​ស្លាប់​មិន​ខាន​ឡើយ ។ ការ​ព្រួយ​បារ​ម្ម​ណ៍​ប្រជាពលរដ្ឋ​បែប​នេះ ដោយសារ​ណ្តៅ​ជីកដី ​បូម​យក​ខ្សាច់​ជ្រៅ​ៗ ចំនួន​៣​កន្លែង នៅ​ក្នុងភូមិ​អន្លុង​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច របស់​ក្រុម​ឈ្មួញ​បូម​ខ្សាច់ ​ដែល​បាន​ធ្វើ​អាជីវកម្ម​នេះ​ជា​យូរ​មក​ហើយ...

ខឹងខ្មែរលក់ដាច់ជាង ជនជាតិចិនវ៉ៃខ្មែរ

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នៅ​មុខ​ភោជនីយដ្ឋាន សុខ​ធា តាម​បណ្ដោយ​ផ្លូវ​វិមាន​សព កែង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ភោជនីយដ្ឋាន សុខ​ធា មាន​លក់​បាយ​មាន់ គុយទាវ សាច់​គោ​អាំង និង​ម្ហូប​គ្រប់មុខ ។ ចំណែក​ជន​បង្ក​ជា​ជនជាតិ​ចិន ជា​ម្ចាស់​ហាង​យីហោ អួ​ង​ជែ​ឡូ​អ៊ី លក់​ម្ហូប​ចិន​គ្រប់មុខ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ និង​ជន​បង្ក​ជា​ជនជាតិ​ចិន បើកហាង​ជាប់​គ្នា ។...

អត់ជឿថាខន្តីជាទ្រព្យ ទីបំផុតតុលាការប្រាប់ថាហួសពេលហើយ

ស្រ្តីម្នាក់បានសុំដកពាក្យបណ្តឹងនិងសុំឲ្យតុលាការដោះលែងប្តីរបស់ខ្លួន ក្រោយពីនាងបានខឹងប្តីប្រើអំពើ​ហិង្សា​វ៉ៃរបួសផ្ទៃមុខ ហើយបានប្តឹងប៉ូលិសមូលដ្ឋានឲ្យចាប់ខ្លួននោះរួចមក តែ​តុលាការ ឆ្លើយ​ថា​ហួសពេល​ហើយ បើ​ទោះជា​នាង​ដកពាក្យបណ្តឹង ក៏​ប្តី​នាង​នៅ​ជាប់​បណ្តឹងអាជ្ញា​ដែរ​...​ទីបំផុត​ត្រី​រ៉ស់​ក៏​រួច​ទន្សាយ​ក៏​រួច ដោយសារ​តែធ្វើតាម​កំហឹង ខាងក្រោម​នេះ​ជា​សាច់​រឿង​ជម្លោះ​រវាង​ប្តី​និង​ប្រពន្ធ​ទាំង​ពីរ ៖   ជនសង្ស័យ​ម្នាក់​ដែល​គេ​ស្គាល់​ជា​ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​GANZBERG​នៅ​ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ​បញ្ជា​ឲ្យ​សមត្ថកិច្ច​យក​ទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ឋនាគារ​ ​កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់ពីប្រពន្ឋរូបនោះបាន Live លើហ្វេសប៊ុក ហើយប្តឹងប៉ូលិសនិងឲ្យតុលាការចាត់​ការ​តាមច្បាប់ ក្រោយប្តីរបស់ខ្លួនបាន​ប្រើ​អំពើ​ហិង្សា​វាយ​ឲ្យ​រង​របួស​ពេញ​ផ្ទៃមុខ ។ បើតាមអធិការ​នគរបាល​ក្រុង​សិរី​សោភ័ណលោក​វរសេនីយ៍ឯក ស៊ី ឌី ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី០​១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សុ​ភី...

បង្ក្រាប​មេ​ខ្លោង​ជនជាតិ​ឡាវ​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​ប្រមាណ​៣០​គីឡូក្រាម នៅ​ស្ទឹង​ត្រែង

ស្ទឹង​ត្រែង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្រសួងមហាផ្ទៃ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​មេខ្លោងជនជាតិ​ឡាវ ជាអ្នក​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង ។ ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៨​នេះ ត្រង់​ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣០​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម ។ លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​​ជាបឋម​ឱ្យដឹងថា​...

សមត្ថកិច្ច​ព័ទ្ធ​ផ្ទះ ខ្មាន់កាំភ្លើង​យោធា​គេចខ្លួន ស្រាប់តែ​ចូល​សារភាព​ឯកឯង

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងដែល​តាម​បាញ់ប្រហារ​ស្រី​ប្រុស​២​នាក់​ដល់​មុខ​ផ្ទះ ត្រូវកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​យ៉ាង​ប្រកិតៗ រហូត​ឈាន​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​ជន​ដៃដល់​តាំងពី​ក្បាល​ព្រលប់ លុះ​​ព្រឹកឡើង​ថ្ងៃ​ទី​២៨ កុម្ភៈ ក៏ត្រូវ​ជន​ដៃដល់​គេចខ្លួន​បាត់ បានប៉ុន្មានថ្ងៃ ស្រាប់តែចូលមកទទួលកំហុស នៅកងរាជអាវុធហត្ថក្រុង ដោយខ្លួនឯង ។ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ខ្មាន់កាំភ្លើង ដែល​បាន​បាញ់ប្រហារ​ប្រុស​ស្រី​០២​នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ នា​ពាក់កណ្តាល​អា​ធ្រា​ត្រ​យប់​ថ្ងៃ​ទី​២៥ ឈាន​ចូល​២៦ កុម្ភៈ ២០១៨ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ...

ខារ៉ាអូខេ​«​កូ​ឡូ​សូ​»​ដែល​ល្បី​នារី​រាំ​ស្រាត បើក​ដំណើរ​វិញ​ហើយ

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០១ មីនា ២០១៨ ទីតាំង​ខារ៉ាអូខេ​យីហោ កូ​ឡូ​សូ «Coloso» ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខណ្ឌចំការមន ចុះ​ទៅ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើង​វិញ​ហើយ ក្រោយ​ពី​កម្លាំង​គណៈកម្មាធិការ​ចម្រុះ បាន​ចុះ​ពិនិត្យ និង​សម្រេច​បិទទ្វារ ដោយសារ​តែ​ធ្លាយ​វី​ដេ​អូ​នារី​រាំ​ស្រាត​ជាមួយ​ភ្ញៀវ​ បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ។ ទីតាំង​ខារ៉ាអូខេ កូ​ឡូ​សូ ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​កន្លង​មក កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ហាង​ខារ៉ាអូខេ​ឈ្មោះ កូ​ឡូ​សូ «Coloso KTV»...

កុំ​បិទ​តែ​សិប្បកម្ម ហើយ​ទុក​ឲ្យ​ម្ចាស់​ទីតាំង​រត់ការ​បើក​វិញ​នោះ ស្លាប់ឆាប់មិនខាន

ភ្នំពេញ ៖ បន្ទាប់​ពី​រក​ឃើញ​ថា សិប្បកម្ម​ផលិត​គ្រឿងទេស​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ ផលិតផល​មួយ​ចំនួន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ ។ ទីតាំង​សិប្បកម្ម​ដែល​ត្រូវ​បាន​បិទ​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦៦​អា ផ្លូវលំ ខាងត្បូង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ កម្លាំង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ក្រោម​ការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ទ្បុ​ង ព្រះរាជអាជ្ញា​រង​អម​សា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​សិប្បកម្ម​ផលិត​គ្រឿងទេស​មួយ​កន្លែង យីហោ​«​ខេ​ម​ហ្វ៊​ត​» តាម​ដីកា​បង្គាប់​របស់​តុលាការ​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ បាន​រក​ឃើញ​ផលិតផល​មួយ​ចំនួន​មាន​ដូច​ជា ទឹកម្ទេស ទឹកសៀង...