ខឹង​ចាស់ទុំ​ផ្តាច់​ពាក្យ ចាប់អតីត​គូ​ដណ្តឹងរំលោភរួច​សម្លាប់​យ៉ាង​ព្រៃផ្សៃ

យុវជន​ម្នាក់ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិ​វិត ពី​បទ​ឃាតកម្ម នៅ​ព្រឹក ថ្ងៃ​ទី​២១ កក្កដា នេះ ដោយ​លោកស្រី ចាន់ ម៉ា​ឌី​ណា ចៅក្រម​សាលាឧទ្ធរណ៍ ព្រោះតែ​ខឹង​ចាស់ទុំ​ផ្តាច់​ពាក្យ មានគំនិត ចាប់​ទៅ​លើ​អតីត​គូ​ដណ្តឹង រួច​ច្របាច់​-​ក​សម្លាប់​បំបិទមាត់​។ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​កាលពី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ខាងក្រោយ​ភូមិ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ​។ ជនសង្ស័យ​មានឈ្មោះ ធឿ​ន...

បង្ក្រាប​ទីតាំង ចែកចាយ​ហ្គា​ស​ត្រជាក់​ខុសច្បាប់ ជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន

អនុវត្តន៍​តាម​លិខិត​របស់​ក្រសួងបរិស្ថាន ដែល​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច មាន​វិធានការ​លើ​ការ​ចរាចរណ៍​ដោយ​ខុសច្បាប់​នូវ​សារធាតុ​CFC-12 ដែល​ជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ទើប​កំលាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ប្រហែល​ជិត ២​ស​ប្ដា​ហ៍ បាន​រក​ឃើញ​ទីតាំង​ខាងលើ និង​កំពុង​ស្តុក ហើយ​ចែកចាយ​នូវ​សារធាតុ​CFC-12 ខុសច្បាប់​ទើប​នាយកដ្ឋាន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​តុលាការ ដើម្បី​ធ្វើការ​ឆែកឆេរ​នៅ​រសៀល ថ្ងៃ​ទី​១៥ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៥ នេះ ។ សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់​ព​ន្ធ័ ក្រោម​ក​ការ​ដឹកនាំ​ពី​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ ទីតាំង​ផ្ទះ​លេខ​107B ផ្លូវ​150 ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២...

អាជីវកម្ម​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នៅ​ស្រុក​ភ្នំព្រឹក​នៅ​តែ​បន្តសកម្មភាព​ប្រឆាំង​នឹង​ការ​ហាមឃាត់​របស់​ក្រសួង​រ៉ែ និង​ថាមពល

អាជីវកម្ម​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នៅ​ចំណុច​ភ្នំព្រឹក ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្ត​បាត់ ដំបង​ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែ​បន្តសកម្មភាព​ជា​ដដែល​។ ការ​ធ្វើ​អាជីវកម្ម​នោះ​ត្រូវ​គេ​និយាយ​ថា ប្រឆាំង​ការ​ហាមឃាត់​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ស្នើ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កកាយ​រ៉ែ​មាស​នៅ​ចំណុច​ភ្នំព្រឹក​ឱ្យ​ផ្អាក​សកម្មភាព បណ្តោះអាសន្ន ដោយ​រង់ចាំ​នាំ​គ្នា​ចងក្រង​ជា​សហគមន៍ ហើយ​ស្នើ​សុំ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ទៅ​ក្រសួង រ៉ែ​និង​ថាមពល​នោះ​សិន​។ សកម្មភាព​នៃ​ការ​ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់​ពី​សំណាក់​ក្រុម​ឈ្មួញ​អាណា​ធិ​ប​តេ​យ្យ​នៅ ភ្នំព្រឹក ត្រូវ​គេ​និយាយ​ថា​ធ្វើ​ឡើង​ដោយ​ប្រថុយប្រថាន ខ្វះ​បច្ចេកទេស ជីក​រូង​យក​ថ្ម រ៉ែ​មាស​ក្នុង​ជម្រៅ​ជាង​២០​ម៉ែត្រ​។ សកម្មភាព​នោះ​ត្រូវ​គេ​និយាយ​ថា ធ្វើ​ឱ្យ​កម្មករ​ដែល​ស៊ីឈ្នួល​ចុះ​ទៅ​ជីក​លុង​យក​ថ្ម​រ៉ែ​មាស​អាច​ប្រឈម​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ក្នុង​នោះ​បើ​តាម​សេចក្តីរាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​កន្លង​មក​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ស្លាប់​បន្ទាប់​បី​មានការ​ដាក់​ជាតិ​រំសេវ​បំផ្ទុះ​យក​ថ្ម​ខុស​បច្ចេកទេស​ហើយ​ផ្លោង​ខ្ទាត​ថ្ម​ត្រូវ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស បន្ទាប់​មក​បាន​ស្លាប់​ក្រោយ​ពី​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​សំណុំរឿង​នៃ​ការ​ស្លាប់​របស់​កម្មករ​នោះ ត្រូវ​គេ​បិទ​ចោល​យ៉ាង​ស្ងៀមស្ងាត់​។ បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​អាជីវកម្ម រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ​នៅ​ភ្នំព្រឹក​នោះ​ដែរ ភាគច្រើន​ជា​ឈ្មួញ​នៅ​ពីក្រោយ​ខ្នង ដែល​ជួល​កម្ម...

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់ សង្ស័យ​រស់នៅ និង​ធ្វើការ​ខុសច្បាប់

ជនជាតិ​វៀតណាម​១៨​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវ​សមត្ថកិច្ច​ចាប់​និង​បញ្ជូន​ខ្លួន​សួរនាំ​ដោយ​សង្ស័យ​ថា បាន​មក​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​សុទ្ធតែ​បុរស​ភេទ​ទាំង​១៨​នាក់​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក​អ៊ុ​ក ហៃ​សិលា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​លោក​មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ផង​ដែរ​។ ការ​ចុះ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី ៕

ស្ត្រី​ម្នាក់​នាំ​ក្មេង​ស្រី​ៗ​អោយ​តា​តា ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ចាប់ខ្លួន​នៅ​ឡាក់​គី​ស្តា

កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ម៉ាក​យ៉ែ​ម​ម្នាក់​ដែរ​បាន​នាំ​ស្រី​ៗ​ក្មេង​ឲ្យ​ទៅ​តា​តា ដែល​ចង់​សប្បាយ​ផ្លូវភេទ រហូត ស្រាវជ្រាវ​ចុះ​បង្ក្រាប់ ជាក់ស្តែង កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច សណ្ឋាគារ ឡាក់​គី​ស្តារ ក្បែរ​(​ឈូក​ទិព្វ​) សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។ ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ឃាត់ខ្លួន ម៉ែ​យែ​ម ម្នាក់ និង​ជន​រង​គ្រោះ​២​នាក់​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​តែ​ជន​រង​គ្រោះ ទី​១​មាន​អាយុ​២០​ឆ្នាំ និង​ទី​២ មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ​។ ប្រភព​ព័ត៌មាន​ដ​ដែរ បាន​ឲ្យ​ដឹង​ទៀត​ថា...

បង្ក្រាប​ទីតាំង​កន្លែង​កត់​កន្ទុយលេខ និង​ភ្នាល់​បាល់​ខុសច្បាប់​នៅ​ទួល​សង្កែ

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្ទះល្វែង​ដែល​លួចលាក់​កត់​កន្ទុយលេខ និង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦០ ក្រុម​៤ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៩​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ និង​ដកហូត​សម្ភារ​មួយ​ចំនួន​ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៕

ក្រឡាហោមចេញអន្តរាគមន៍ កាន់ព្រនង់ចាំវាយមន្រ្តីព្យាយាម​រារាំងសំណុំរឿងសាសា​

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បញ្ជា​ឱ្យ​កម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ តាម​ចាប់​លោក ឧកញ៉ា សុខ ប៊ុ​ន ដែល​វាយដំលើ​កញ្ញា​សា​សា មក​ផ្តន្ទាទោស​ឱ្យ​បាន ទោះជា​ជន​រូប​នេះ រត់​ទៅ​ដល់​ទីណា​ក៏​ដោយ ។ ដែល​គេ​សង្ស័យថា​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ។ ហើយក៏បានព្រមានបន្រ្តីដែលរារាំងសំណុំរឿងនេះផងដែរ ដោយសម្តេច​ក្រឡាហោមបាន​បញ្ជាក់​ថា «​ត្រូវ​តែ​ចាប់​ឲ្យ​បាន កុំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់ ​ប្រជាពលរដ្ឋ​ ក្នុងសង្គមកម្ពុជា​ ហើយ​សម្តេច​បាន​បន្ថែម​ថា សម្តេច​ដឹង​ថា មាន​មន្ត្រីជាន់ខ្ពស់​ជួយ​ការពារ​» ​។ ការ​ដាក់​បទបញ្ជា​ក្តៅ​ៗ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ...

គ្រឿង​សមុទ្រ​មក​ពី​វៀតណាម ដែល​សង្ស័យ​មាន​ជាតិ​កៅស៊ូ ឥឡូវ​រក​ឃើញ​មាន​ជាតិ​បូ​រ៉ា​ក់​នៅ​ក្នុង​នោះ

គ្រឿង​សមុទ្រ​ក្រៀម ដែល​មាន​ដូច​ជា បបែល បង្គារ មឹក ត្រូវ​ឈ្មួញ​វៀតណាម​នាំ​ចូល​មក​កម្ពុជាតាមច្រកព្រែកចាក ខេត្តកំពត ដែល​ត្រូវ​បាន​ចាប់​ឃាត់ ដោយ​សង្ស័យ​ថា មាន​លាយ​ជាតិ​កៅស៊ូ​នោះ ឥឡូវនេះ​សមត្ថកិច្ច​កាំកុងត្រូល​បាន​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ទាំងនោះ​មាន​ជាតិ​បូ​រ៉ា​ក់​។ លោក សៅ រស្មី ប្រធាន​កា​រិ​យា​កាំកុងត្រូល​ច្រក​អន្តរជាតិ​ព្រែក​ចាក​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ពិសោធន៍​បឋម​នៅ​រសៀល​ថ្ងៃ​ទី​១៣ កក្កដា​នេះ ជា​លទ្ធផល​បង្ហាញ​ថា លើ​គ្រឿង​សមុទ្រ​ក្រៀម​ចំនួន​ជាង​៣០០​គីឡូក្រាម​នោះ គឺ​មិន​សារធាតុ​ជ័រកៅស៊ូ​ដូច​ជា​ការ​សង្ស័យ​នោះ​ទេ​។ ប៉ុន្តែ​បបែល​ក្រៀម​ចំនួន​២០​គីឡូក្រាម ត្រូវ​មន្ត្រី​ជំនាញ​ដកហូត និង​ត្រៀម​ដុត​កំទេច​ចោល ក្រោយ​ការ​ពិសោធន៍​ដឹង​ថា មាន​ជាតិ​បូ​រ៉ា​ក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ដែល​នាំ​ចូល​គ្រឿង​សមុទ្រ​ក្រៀម​ទាំងនោះ ត្រូវ​ព្រះរាជអាជ្ញា​ហៅ​ទៅ​សាកសួរ ដើម្បី​ឲ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​នាំ​ចូល​ទំនិញ​មាន​ជាតិ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព​ដូច្នេះ​ទៀត​។ គួរបញ្ជាក់ថា...

ឧកញ៉ា សុខ ប៊ុន គេចខ្លួនទៅសិង្ហបូរី ?

ប្រភពបានបង្ហើបឲ្យដឹងនៅមុននេះបន្តិចថា​ លោកឧកញ៉ា សុខ ប៊ុន ​ដែលបាន​វាយ​ទាត់​ធាក់​យ៉ាង​សាហាវឃោរឃៅ ទៅ​លើ​កញ្ញា សា​សា អតីតពិធី​ការី​នី​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន ​បានចេញ​ទៅ​ប្រទេសសិង្ហបូរី ​កាលពីព្រឹកថ្ងៃទី០៨​ កក្កដា ម្សិលមិញ​ បន្ទាប់ពីជនរងគ្រោះ​បានដាក់ពាក្យបណ្តឹងនោះរួចមក ។ តើការចេញទៅសិង្ហបូរីមុន​អយ្យការ​រងចេញដីកាឲ្យចូលខ្លួន​ ​ជាការរត់គេចពីផ្លូវច្បាប់​ ឬ​យ៉ាងណា?

ក្រុម​​ជនទុច្ច​រិតនៅតែកបនឹងល្បិចទំលាក់​យោង

ក្រុម​ជនខិលខូច​ឆបោក​គេដោយប្រើ​ល្បិច​ទំលាក់យោងនៅ​តែ​កាកកប​ដដែល គឺ​យក​សំណ​រឺ​គ្រាប់កង់​មួយ​កូន​ថង់​បន្លំ​ធ្វើ​មាស​ទៅ​ដូរ​យក​មាសសុទ្ធ និង​គ្រឿងអលង្ការ​ផ្សេង​ៗ​ពីជន​រង​គ្រោះ នេះ​ក៏​ព្រោះតែ​ភាព​ឆោតល្ងង់ និង​មានចិត្ត​លោភលន់​របស់​មនុស្ស​នៅ​តែ​មាន បើទោះបីជា​​សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ និង​អប់​រំជា​សាធារណ​:​យ៉ាងណា​ក៍ដោយ ។ ការ​លើក​ឡើង​បែប​នេះ មិន​បន្ទោស ឫ​ក៏​គាំទ្រ​ជន​ជន​ទុច្ចរិត​ឆបោក​ទាំង​នោះឡើយ តែ​ចង់​ឲ្យ​ចេះ​រៀន​ប្រើ​គំនិត​ឱ្យ​ឆ្លាត​បន្តិច​ផង កុំ​បណ្តោយ​ឱ្យ​មានចិត្ត​លោភលន់​ខ្លាំង​ពេក ព្រោះ​នាំ​ឱ្យ​អន្តរាយ​ដល់​ខ្លួនឯង ។ ជាក់ស្តែង​ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំរ​ត់រក​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ក្រោយ​ដឹងខ្លួន​គាត់​ថា ចាញ់បោក​គេ​អស់​មាស​មួយ​ជី​កន្លះ​នោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១៥ នេះ នៅ​ផ្សារ​ឈូក​មាស ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។...

ឃុំខ្លួនអគ្គនាយកក្រុមហ៊ុន Aero Cambodia ពីបទទិញពេស្យាកម្មកុមារ

បើតាមមន្ត្រីនៃ​សាលាដំបូង​រាជធានី​ភ្នំពេញបានអោយដឹងថា ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់ ត្រូវតុលាការសម្រេច​ឃុំខ្លួននៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅរសៀលថ្ងៃ​ទី​២៧ ខែឧសភា​ ២០១៥ ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​លើ​កុមារ និង​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ខ្មែរ​ ។ មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងទៀត​ថា បុរស​អា​មេ​រិ​ក​កាំ​ង​នេះ​មានឈ្មោះ BRIAN NASWALL ​ជា​ប្រធាន​ក្រុ​ហ៊ុន Aero Cambodia ដែល​ត្រូវ​បាន​តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​ពី​បទ«​ទិញ​ពេស្យាចារ​កុមារ​ តាម​មាត្រា៣៤ ​នៃ​​ច្បាប់​ស្តីពី​​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​​​របស់​កម្ពុជា» គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​កុមារី​ខ្មែរ និង​រួម​ភេទ​ជាមួយ​កុមារី​ម្នាក់នៅ​តំបន់​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​​សុក្រ​ ទី​២២ ខែឧសភា ២០១៥​ ។ សូមបញ្ជាក់ថា...

សមត្ថកិច្ច​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន​សិស្ស​ប្រុស​ដែល​វាយ​សិស្ស​ស្រី​ក្នុង​ថ្នាក់រៀន

លោក​វរសេនីយ៍ទោ​ទេព ចាន់​ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប នាង​អោយ​ដឹង​ថា វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ជា​ករណី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០១៥ វេលា​ម៉ោង ៩​និង​៥​នាទី ព្រឹក នៅ​ក្នុង​ថ្នាក់រៀន​ទី​៩B នៃ​វិទ្យាល័យ​ដំ​ដែក ស្ថិត​ក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ លោក​បន្ត​ថា ដែល​សិស្ស​ស្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ វី​រៈ មណី​នាថ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង...

តុលាការ​ផ្តន្ទាទោសកូនប្រុស​លោក​មេ​គយដាក់​ពន្ធនាគារ​​៨ខែ និង​ពិន័យ​ប្រាក់​​២​លាន​រៀល

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ នេះ បាន​បើក​សវនាការ​សំណុំរឿង​កូនប្រុស​លោក​មេ​គយ កែវ សុខ​ឃាង ឈ្មោះ កែវ វិទូរ និង​គូកន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បាញ់បោះ​សេរី នៅ​មជ្ឈមណ្ឌល​កំសាន្ត Rock កាលពី​ពាក់កណ្ដាល​ខែមីនា ឆ្នាំ ២០១៥ នោះ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឈ្មោះ កែវ វិទូ ដាក់​ពន្ធនាគារ​៨​ខែ និង​ពិន័យ​ប្រាក់​២​លាន​រៀល ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ រីឯ​គូកន​ម្នាក់​ទៀត​ឈ្មោះ...

ជំនួយការខុទ្ទការល័យឯកឧត្តមទៀ បាញ់ បើករថយន្តបុករនាំងដែកបាក់អស់៥ផ្ទាំង

បុរសម្នាក់ជាជំនួយការខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ស្រវឹងស្រាបើករថយន្តបុករនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ឧសភា ២០១៥ ត្រង់ចំណុចស្តុបបូកគោ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7473 ។ ក្រោយពេលកើតហេតុ អ្នកបើកបានចុះពីលើរថយន្ត ហើយទូរស័ព្ទហៅមិត្តភក្កិយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1377 មកយក ពេលរថយន្តមកដល់អ្នកបើករថយន្តបង្ករត់ឡើងរថយន្តគេចខ្លួនបាត់ ទោះបីជាសមត្ថកិច្ចតាមក៏តាមមិនទាន់ដែរ...