កូន​ឈឺ! ផ្សំ​ថ្នាំ​ហួស​កម្រិត​ហើយ ឲ្យ​លេប​ប្រេង​ក្រឡា​បន្ថែម​ទៀត រឹង​ថ្គាម​ស្លាប់​ភ្លាម​ៗ

ប៉ៃលិន ៖ កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​នាង​ឈឺ ហើយ​ត្រូវ​ឪពុក​ម្តាយ មានការ​ធ្វេសប្រហែស ឲ្យ​កូន​លេបថ្នាំ​លើស​កម្រិត និង​ថែម​ទាំង​ឲ្យ​លេប​ប្រេង​ក្រឡា​បន្ថែម​ទៀត​នោះ បណ្ដាល​ឲ្យ​រឹង​ថ្គាម​ស្លាប់​ភ្លាម​ៗ​គួរ​អោយ​អាណិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ កុមារី​រង​គ្រោះ​មានឈ្មោះ ដា​រ៉ា រស្មី មាន​ឪពុក​ឈ្មោះ ឃួ​ន ដា​រ៉ា...

សង្ស័យ​ពុល​ស្លាប់​កើន​ដល់​១៤​នាក់ ខណៈ​អ្នក​ភូមិ​ផ្សេង​ទៀត កំពុង​ជម្លៀស​ខ្លួន​ចេញ​សិន

ភ្នំពេញ ៖ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល នៅ​ខេត្តក្រចេះ បាន​កើន​ដល់​១៤​នាក់​ហើយ ក្នុង​នោះ​មាន​ស្រី​៩​នាក់ និង​ជន​រង​គ្រោះ​ចំនួន​ជាង​២០០​នាក់​ទៀត​កំពុងធ្វើការ​សង្គ្រោះ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ និង​មន្ទីរពេទ្យ​កាល់់​ម៉ែ​ត រាជធានី​ភ្នំពេញ ។ ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ​, ក្អួតចង្អោរ​, ឈី​ក​,...

មន្ត្រី​យោធា​មួយ​ក្រុម ​ផឹកស៊ី​ស្រវឹង​បាញ់​ជិត​៥០​គ្រាប់ ប៉េ​អ៊ឹម​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ

កំពត ៖ មន្ត្រី​យោធា​មួយ​ក្រុម ដែល​ផឹកស៊ី​ស្រវឹង​ចង់​បង្ហាញ​ឥទ្ធិពល​ថា ខ្លួន​ជា​អ្នក​ខ្លាំង​បាន​ទាញ​កាំភ្លើង​វែង​-​ខ្លី បាញ់​អស់​៤៨​គ្រាប់ នៅ​ចំណុច​ដីចម្ការ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អាវុធហត្ថ​ខេត្តកំពត ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្នុង​ចំណោម​ជិត​១០​នាក់ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ។ ប្រភពពីលោក ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ នៅ​ចំណុច​មុខ​ហាង យីហោ​«​មី​ហឺរ ៧​យ៉ាង​» ស្ថិត​ក្នុងភូមិ​ក្រាំង...

ក្រសួងសុខាភិបាល ប្រកាស​ករណី​ពុល​«​ស្រា​» ដោយឡែក​«​ទឹក​» ពុំ​ទាន់​មាន​លទ្ធផល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តី​ប្រកាស​មួយ បញ្ជាក់​អំពី​មូលហេតុ នៃ​ការ​ពុល​ស្រា នៅ​ក្នុង​ខេត្តក្រចេះ បន្ទាប់​ពី​ក្រុមការងារ​សុខាភិបាល​បាន​ពិសោធន៍​រួច ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ករណី​ពុល​ទឹក ក្រសួង​កំពុង​ស្រាវជ្រាវ និង​ពិសោធន៍​បន្ត​ទៀត ហើយ​មូលហេតុ​ពិត​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។ បើ​តាម​ក្រសួងសុខាភិបាល ករណី​ពុល​ស្រា នៅ​ខេត្តក្រចេះ​នេះ ដោយសារ​តែ​នៅ​ក្នុង​ស្រា​នោះ មាន​ផ្ទុក​ជាតិ​មេតា​ណុ​ល​ខ្ពស់​ខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​ពុល​តែ​ម្តង ។ ដោយឡែក​ការ​វិភាគ​សំណាក​ទឹក​ដែល​ផ្ញើ​មក​ពី​ភូមិ​ពាក់ព័ន្ធ ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ ។ លិខិត​របស់​ក្រសួងសុខាភិបាល...

កាន់តែ​ធ្ងន់ធ្ងរ​! ស្លាប់​និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក អ្នក​នៅ​ក្នុងភូមិ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ

ក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ឧសភា ២០១៨ នេះ​ថា ដោយ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បន្ត​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន ។ ប៉ុន្តែ​អ្វី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ដោយសារ​តែ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​ដោយ​ការ​ពុល មានការ​កើនឡើង​យ៉ាង​គំហុក នៅ​ស្រុក​ចិត្រ​បុរី និង​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ខណៈ​នៅ​ក្នុងភូមិ​ប្រជាពលរដ្ឋ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ ព្រោះតែ​ការ​ភ័យ​ខ្លាច​ជំងឺ ដែល​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ ក្អួតចង្អោ ឈឺ​ក អស់កម្លាំង...

ក្រោយ​ស្លាប់​១០​នាក់ រដ្ឋបាល​ខេត្តក្រចេះ ប្រកាស​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ

ក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​០៦ ឧសភា ២០១៨​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងព្រែក​ទេរ និង​ដៃ​ព្រែក​ទេរ បញ្ឈប់​ការ​បរិភោគ និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ និង​ទឹក​តាម​ដៃ​ព្រែក​ទេរ​ក្នុង​តំបន់​នោះ ។ ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្តក្រចេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ កើន​ដល់​១០​នាក់​ហើយ បាន​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត ដោយសារ​ពុល​ទឹក នៅ​ខេត្តក្រចេះ ដែល កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ។ គួរ​បញ្ជាក់​ថា ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ជួប​គ្រោះអាសន្ន...

អ្នក​ស្លាប់​និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក មន្ត្រី​ជំនាញ​ចុះ​យក​សំណាក​៥​មុខ​ទៅ​ពិនិត្យ

ក្រចេះ ៖ ​វេលា​ថ្ងៃត្រង់​ទី​៦ ​ខែឧសភា​នេះ​ ក្រុម​មន្ត្រី​ជំនាញ​បាន​ប្រមូល​យក​សំណាក​ចំនួន​៥​មុខ រួម​មាន ទឹក​, ស្រាស​, ស្រា​លាយ​តា​ប៉ែ​, ​បាយ​ស្រា​ និង​មេតំបែ​ យក​មក​ដល់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​នៅ​រាជធានី​ភ្នំពេញ​ហើយ ​ដើម្បី​ពិនិត្យ​រក​មូលហេតុ​ពិត ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​១០​ស្លាប់ និង​ប្រមាណជិត​១៥០​នាក់ទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ដំបូង​គេ​ដាក់​ការ​សង្ស័យ​លើ​ការ​ពុល​ទឹក និង​ចំណី​ ។ សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ២០១៨​នេះ ក្មេង​សិ​ស្សា​សាលា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ នៅ​ក្នុងស្រុក​ឆ្លូង...

ពុល​ទៀត​ហើយ​នៅ​ក្រចេះ ខណៈ​ស្រុក​ចិត្រ​បុរី ស្លាប់​កើនឡើង​១០​នាក់ ជិត​១៥០​នាក់​កំពុង​សង្គ្រោះ

ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ២០១៨​នេះ ក្មេង​សិ​ស្សា​សាលា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ នៅ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ពុល​(​សង្ស័យ​ពុល​ត្រី​) បណ្ដាល​ឲ្យ​មាន​អ្នក​ធ្ងន់ធ្ងរ​ជាង​២០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ ។ នេះ​ជា​ករណី​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ខេត្តក្រចេះ កើត​មាន​ករណី​ពុល បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​គ្រោះជា​ច្រើន​នាក់ បាន និង​កំពុង​សង្គ្រោះ​បន្ទាន់ ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ចំនួន​១០​នាក់​បាន​ស្លាប់ និង​ជិត​១៥០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ចាប់ពី​ថ្ងៃ​ទី​៤...

ផ្ទុះ​មីនតោន​នៅ​សង្កាត់​ចោម​ចៅ​ ប៉ើង​អ្នក​បើក​គ្រឿងចក្រ​ទើរ​លើដំបូល​ផ្ទះ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​មីនតោន​មួយ​គ្រាប់ បាន​កើតឡើង​នៅ​ដី​ឡូត៍​មួយកន្លែង ក្បែរ​វត្ត​ទួល​សភា​ខួ​ន បណ្តាល​ឱ្យ​គ្រឿងចក្រ​ Bulldozer កំពុង​ឈូស​ឆាយដី ផ្ទុះ​រញ្ជួយបើ​ងឡើង​ក្រឡាប​ផ្ងារជើង ចំណែក​អ្នកបើកបរ​រង​របួសធ្ងន់ ផងដែរ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៦ ឧសភា ២០១៨ នេះ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​ជាបឋម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ហេង ហ៊ី អាយុ​២១​ឆ្នាំ រង​របួសធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។...

ស្លាប់​កើនឡើង​៨​នាក់ និង​ជិត​១០០​នាក់​ទៀត​កំពុង​សង្គ្រោះ សង្ស័យ​ផឹកទឹក​មាន​ជាតិពុល

ភ្នំពេញ ៖ គិត​មក​ទល់​នឹង​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ២០១៨​នេះ​មនុស្ស​ស្លាប់​បាន​កើនឡើង​០៨​នាក់​ហើយ និង​ជិត​១០០​នាក់​ផ្សេង​ទៀត កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​គេ​រាយការណ៍​ថា បាន​ផឹកទឹក​អូរ​មាន​សារធាតុពុល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨​មក​ម្ល៉េះ តែ​ទើបនឹង​ត្រូវ​បាន​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា នេះ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បាន​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ពុល​ទឹក​នៅ​ខេត្តក្រចេះ បាន​កើន​ដល់​៨​នាក់​ហើយ...

រឿង​បន្លំ​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ​១​យប់​៣​ដង ការ​ពិតជា​ល្បិច​កូនកំលោះ​ទេ

ខេត្តព្រៃវែង ​៖ ប្រិ​យ​មិត្ត​មួយ​ចំនួន​ច្បាស់​ជា​នៅ​ចាំ​ច្បាស់​ កាលពី​ដើមឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ការ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ក​ញ្ច្រៀ​ច​ មាន​ករណី​រឿងរ៉ាវ​យុវជន​មួយ​រូប​បន្លំ​ខ្លួន​ជា​កូនកំលោះ​លប​ឡើង​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ ឯ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តី ក៏​បណ្តោយ​ខ្លួន​ឱ្យ​ប្រុស​កំហូច​រួមរ័ក​ដល់​ទៅ​៣​ដង ក្នុង​១​យប់​នោះ​ ។ ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ក​ម្លោះ និង​ក្រុម​គ្រួសារ​មិន​ទទួលយក​កូនក្រមុំ ទាមទារ​បណ្ណាការ​ពី​ម្តាយ​ខាង​ស្រី ចំនួន​១,៤០០​ដុល្លារ​មក​វិញ ។ នៅ​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ត្រីរងគ្រោះជាកូនក្រមុំ កំពុងតែរស់នៅក្នុងអង្គការមួយកន្លែង ​បាន​ចេញ​មក​បកស្រាយ​ ដោយលោក តាន់ គីមសួរ ​ផ្សាយ​បន្ត​ផ្ទាល់​ថា ករណី​នេះ...

ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ទុក​កូនប្រុស​​អាយុ​៤​ខែ ឃ្លាន​ទឹកដោះ​ម្តាយ យំ​រហូត​ដាច់ខ្យល់

ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​ទារក​អាយុ​៤​ខែ​ម្នាក់ ដែល​ធ្លាប់តែ​បៅដោះ​ម្តាយ បែរជា​មាន​ជម្លោះ​ក្នុង​គ្រួសារ​រវាង​ប្តី​និង​ប្រពន្ធ ហើយ​ស្ត្រី​ជា​ប្រពន្ធ​រវល់​ដើរ​លេង ឯ​ប្តី​រវល់​ការងារ ទុក​កូន​ចោល​ជាមួយ​ជីដូន ដោយសារ​តែ​ស្រេកឃ្លាន​ទឹកដោះ​ម្តាយ ទោះបី​ឲ្យ​បៅ​ទឹកដោះគោ​បៅ​ក៏​មិន​បៅ​ដែរ យំ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់ តើ​នេះ​ជា​កំហុស​នរណា ? រឿង​រ៉ាវ​​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​វត្ត​ចាក់​អង្រែ​ក្រោម ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា គេ​ឃើញ​មាន​បុរស​ម្នាក់ ដែល​អះអាង​ថា ជា​ឪពុក​របស់​សព​ទារកខាងលើ​នេះ ដោយ​បី​សព​កូន​ដើរ​ចូល​​សំដៅមក​មច្ឆា រួច​តថ្លៃ​ជាមួយ​តា​អាចារ្យ...

យោធា​ប្រចណ្ឌប្រពន្ធ​ យក​សាំងចាក់ដុតខ្លួនឯង ឆេះស្លាប់ក្នុងផ្ទះ

បាត់ដំបង ៖ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ មន្ត្រី​យោធា​ស័ក្ដិ​៣ នៃ​អង្គភាព​សឹក​រង​ខេត្តបាត់ដំបង បាន​ធ្វើ​អត្តឃាត​ដោយ​ការ​ចាក់​សាំង​ដុត​ខ្លួនឯង ឆេះ​រាលដាល​ដល់​តូប​លក់​អីវ៉ាន់​ខ្ទេច​អស់​ហ្មត់ បណ្តាល​ឱ្យ​ស្លាប់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ឧសភា ២០១៨ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​១៤ ភូមិ​បាយដំរាំ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ភ្លឿ​ន ទិ​ត្យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​យោធា​ផ្នែក​សឹក​រង​ខេត្តបាត់ដំបង (​ស័ក្ដិ​៣)...

អាមុំាងរំលោភប្រពន្ឋគេហើយ គំរាមយករឿងប្រាប់ប្តីទៀត

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០០​និង​៣០​នាទី ត្រង់​ចំណុច​ផ្ទះសំណាក់​មិន​ស្គាល់ឈ្មោះ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ខាងលើ​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​១០​នាទី​។ លោក​វរសេនីយ៍ទោ ឈឹ​ម ប៊ុ​ន​រ័​ត្ន អធិការ​ស្តីទី​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ ហេង ហួត ហៅ​ម៉ាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត​ដឹក​អ៊ី​វ៉ា​ន់​រោងចក្រ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ទីលំនៅ​របស់​ជនសង្ស័យ...

ឃាត់ខ្លួនលោកឧកញ៉ាអតីតអភិបាលរងខេត្តកណ្តាល

អតីត​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល លោក​ឧកញ៉ា ឡៅ ស៊ុន​ប៉ា ត្រូវ​បាន​កងកម្លាំង​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​និង​បាន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ។ ការ​ឃាត់ខ្លួន​លោក​ឧកញ៉ា ឡៅ ស៊ុន​ប៉ា ត្រូវ​បាន​ប្រភព​អះអាង​ថា ពាក់​ព័​ន្ឋ​នឹង​ការ​ចេញ​មូល​ទា​នប​ត្រ (​សែក Cheque) គ្មាន​សាច់ប្រាក់ ។ យ៉ាងណា​ក៍ដោយ មិន​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​លម្អិត​ថា​តើ​ថៅកែ​ខ្សាច់​រូប​នេះ ចេញ​សែក​ឲ្យ​នរណា​និង​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ។ ប្រភព​បន្ត​ថា ក្រៅពី​ពាក់​ព័​ន្ឋ​នឹង​ការ​ចេញ​សែក​គ្មាន​សាច់ប្រាក់ អតីត​អភិបាលរង​ខេត្តកណ្តាល លោក​ឧកញ៉ា ឡៅ ស៊ុន​ប៉ា នៅ​មានរឿង​ក្តីក្តាំ​ជា​ច្រើន​ទៀត​នៅ​តុលាការ...

ឃុំខ្លួនតំណាងប្រធានក្រុមហ៊ុនកំាមីនតែលដែលយកបង ហើយរំលោភប្អូនទៀត

ប្រភព​ពី​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ លោក ឌុ​ច សុខ​សា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុរស​ម្នាក់​ជា តំណាង​ប្រធាន​ក្រុមហ៊ុន​កា​មីន​តែ​ល ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​ករណី​រំលោភ​ប្អូនស្រី​សង្សារ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​លោក ហោ លី​ណា ជា​តំណាង​អយ្យការ​បាន​ចោទប្រកាន់​លើ ឈ្មោះ ឡេ​ង ផៃ​លី​ន​សាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​តំណាង​ប្រធាន​ក្រុមហ៊ុន កាំ​មីន​តែ​ល មាន​ទីលំនៅ​ផ្ទះ​លេខ...

ស្នងការ ជួន ណា​រិ​ន្ទ បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​រក​ម្ចាស់​រថយន្ត​បើក​កាត់​បា​រ៉ា​ស់ឆ្លង​មុខ​រថភ្លើង

ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួនណា រិ​ន្ទ ស្នងការនគរបាល​ខេត្តព្រះ​សីហ​នុ បាន​បញ្ជា​អោយ​សមត្ថកិច្ច​តាម​រក​រថយន្តកាម​រីឆ្លាម ពណ៌​សំបក​ឪឡឹក ដែល​បើកបរ​បំពាន​កាត់​បា​រ៉ា​ស់​ផ្លូវ​រថភ្លើង​ នៅ​ក្នុងភូមិ​សាស្ត្រវាល​រិញ ខេត្តព្រះសីហនុ ដើម្បី​យក​មក​ចាត់វិធានការ​ណ៍តាម​ច្បាប់ ។នេះតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ ។ នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១ ឧសភា ២០១៨ ម្សិលមិញនេះ វី​ដេ​អូ​ឃ្លី​ប​ដ៏​ហួសចិត្ត​មួយ ត្រូវ​បាន​ថត​ដោយ​ជនជាតិ​អា​ល្លឺ​ម៉​ង់ម្នាក់ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​អំឡុង​ពេល​ដែល​រថភ្លើង​កំពុង​បើកបរ​លើ​ផ្លូវដែក មាន​ទាំង​ការ​ដាក់​របាំង​បិទផ្លូវ ដើម្បី​កុំ​ឲ្យ​រថយន្ត ឬ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់នេះ បែរជា​មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​សំបក​ឪឡឹក​មួយ​គ្រឿង...

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​នាំ​ខ្លួន ហ៊ុន ជា ទៅ​តុលាការ រឿង​បាញ់​ជាង​១០​គ្រាប់ យប់មិញ

ភ្នំពេញ ៖ ក្មួយ​ប្រុស​បង្កើត​នាយក​រដ្ឋមន្ត្រី គឺ​ឧត្តមសេនីយ៍​ផ្កាយ​៣ ហ៊ុន ជា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ក្រសួងមហាផ្ទៃ តាម​បញ្ជា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហើយ ហើយនឹង​ត្រៀម​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​បាញ់​ប្រមាណ​ជាង​១០​គ្រាប់ កាលពី​យប់មិញ ។ នេះ​បើ​តាម​ប្រភព​ពី​ក្រសួងមហាផ្ទៃ​​។ ប្រភព​ច្បាស់ការ​មួយ​ពី​ក្រសួងមហាផ្ទៃ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា លោក ហ៊ុន ជា ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា​នេះ តាម​បញ្ជា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​ជា​ឪពុកមា ។ លោក...

ហ៊ុន ជា បាញ់មេឃផ្អើលកណ្តាលក្រុង អាជ្ញាធរបានត្រឹមឈរមើល

អគ្គាធិការ​រង​នៃ​អគ្គាធិការ​កិច្ច​ក្រសួងមហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែល​គេ​ស្គាល់​ថា​ជា​ក្មួយបង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ប្រភព​អះអាង​ថា បាន​ដក​កាំភ្លើង​បាញ់​មេឃ​ប្រមាណ​១០​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កណ្តាល​រាជធានី​ភ្នំពេញ ឯ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មក​ដល់​កន្លែង​កើតហេតុ បាន​ត្រឹម​ឈរ​មើល​ពី​ចម្ងាយ​។ ការ​បាញ់បោះ​សេរី​ពី​សំណាក់​លោក ហ៊ុន ជា ដែល​ប្រភព​ថា ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ភរិយា​របស់​លោក​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​បើក​អាជីវកម្ម​វេរ​លុយ​យីហោ True Money ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ...

តើកូនអាយុ១ខួបមានកំហុសអី បានចាប់បោកផ្ទប់ជញ្ជាំងស្លាប់?

ក្មេង​ប្រុស​អាយុ​១​ខួប​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ដោយសារ​ម្តាយបង្កើត​ចាប់​បោក​ផ្ទប់​ជញ្ជាំង​ផ្ទះ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចាប់​បោក​កូន​ខ្លួន​ខាងលើ​ឈ្មោះ តិ សុខ​ឃី អាយុ​៣៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ជា​មនុស្ស​មាន​រោគ​សរសៃប្រសាទ ។ ក្រោយ​កើតហេតុ ប៉ូលិស​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ​យក​ទៅ​អធិការ​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ តែ​គេ​ក៍​មិនដឹង​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​ចាត់វិធានការ​ច្បាប់​បែប​ណា​នោះ​ទេ ខណៈ​ជនសង្ស័យ​ជា​ស្ត្រី​មាន​រោគ​សរសៃប្រសាទ ៕  

ចាប់វៀតណាម​២៨​នាក់ ​នៅ​លើ​កប៉ាល់​បូម​ខ្សាច់ តាម​បណ្តោយ​ទន្លេមេគង្គលើ

ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ស្នាក់​នៅ​លើ​កប៉ាល់​បូម​ខ្សាច់ (​លើ​ផ្ទៃ​ទឹក​) តាម​បណ្តោយ​ទន្លេមេគង្គ​លើ ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន យក​ទៅ​សួរនាំ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ ។ ការ​ចុះ​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់ ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី​, លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា...

ស្រឡាញ់​នាង​បង ល្បួង​បាន​នាង​ប្អូន​ទៀត តើ​មានទោស​ទេ ?

បុគ្គលិក​ក្រុមហ៊ុន​កាំ​មីន​តែ​ល​ម្នាក់​ចិត្ត លោភ​តណ្ហា​ធំ​សម្បើម បង្កើត​ល្បែង​ស្នេហ៍​រួមមេត្រី​ជាមួយ​នារី​ជា​បងហើយ ឆ្លៀត​កេស​បង្ខំ​រួមមេត្រី ដល់​ស៊ីជម្រៅ​ជាមួយ​នាង​ជា​ប្អូន​ម្នាក់ ទៀត​ជា​អនីតិជន​អាយុ​ទើប​១៤​ឆ្នាំ បាន​ព្រហ្មចារី​យ៍​ទាំង​បង ទាំង​ប្អូន បែកធ្លាយ​រឿង​ក្រុម​គ្រួសារ​ប្តឹង​ប៉ូ​លី​ស​ចាប់​ឃាត់ខ្លួន កាលពី​វេលា ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល ផ្លូវ​១០១៩ ភូមិ​រិ​ង​ចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​នេះ លេចឮ​ព​ត៌​មាន​ក្រៅផ្លូវការ ពី​ភាគី​សងខាង ដោយ​ភាគី​ខាង​ក្មេង​ស្រី​រង​គ្រោះ​យល់ព្រម​ដ​កាៈ​ក្យ​បណ្តឹង ជា​ថ្នូរ​ទៅ​នឹង ជនសង្ស័យ​ទទួលយក​នារី​ទាំង​២ នាក់​ធ្វើ​ជា​ភរិយា តែ​ទោះជា​យ៉ាងណា​ក្តី...

នឹកដល់ឪពុកម្តាយ ពេលស្តាប់ព្រះសង្ឃស្រាប់តែ…

សិក្សា​នុ​សិស្ស​ចំនួន០៤នាក់ក្នុងចំណោមសិស្ស​២៧០០​នាក់​​ បានដួលសន្លប់ជាបន្តបន្ទាប់ បន្ទាប់ពី​ពួកគេ​កំពុង​អង្គុយស្តាប់ភិក្ខុសង្ឃ ស៊ី សំណាង ដែលមានថេរៈដីកាអំពីគុណព្រះមាតាបិតា ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបរិ​វេន​វត្ត​ពួក ក្នុងភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ សេចក្តីរាយការណ៍បានបន្តថា សិស្សានុសិស្សចំនួន២៧០០នាក់នោះ មក​ពី​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក ។ ប្រភពបន្តថា នៅមុនពេលកើតហតុ សិស្សានុសិស្សទំាងនោះ បានចូលរួមក្នុងកម្មវិធី​អប់រំ​សីលធម៌ បណ្តុះ​គុណ​ធម៌ និង ផ្កាឈូក​កតញ្ញូ ​ដែល​ដឹកនាំ​ដោយ​ភិក្ខុ...

តេស្ត​ទឹកនោម​បុគ្គលិក​«​ក្លឹ​ប​បុរស​»​រក​សារធាតុ​ញៀន រួច​ឲ្យ​ថៅកែ​ចិន ធ្វើ​កិច្ចសន្យា

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​យោង​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ចំពោះ​ករណី​ក្មេង​៣​នាក់ ដែល​ពុល​ភេសជ្ជៈ​នៅ​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​របស់​ខ្ញុំបាទ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ក្លឹ​ប «Men-​បុរស​» បន្ទាប់​ពី​ឃាត់ខ្លួន​បាន​បុគ្គលិក របស់​ក្លឹ​បម្នាក់​ដែល​បាន​យក​ដប​ថ្នាំ​ម្យ៉ាង មក​លាយ​ទឹក​ឲ្យ​ក្មេង​ៗ ទាំងនោះ​ផឹក ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ​១១​យប់មិញ​នេះ បន្ទាប់​ពី​មានការ​សម្រប សម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ...

លោកផ្កាយ១ម្ចាស់ខុនដូ ខឹងគេមើលមុខដកកំាភ្លើងវាយក្បាល ឥឡូវ..

ទីបំផុត​ទៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ី​ដេ​ន បន្ទាប់​ពី​លោក​ផ្កាយ​១​រូប​នេះ បាន​ដក​កាំភ្លើង​វាយ​អ្នក​រើស​អេ​ត​ចាយ​បែកក្បាល ។ ការ​សម្រេច​ឃុំខ្លួន​លោក​ផ្កាយ​១ ប៉ិច តុង​ហេង ពី​សំណាក់​លោក​ចៅក្រម​ស៊ើបសួរ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

លោកស័ក្តិ៤ដែលលោតពីលើស្ពានជ្រោយចង្វារយប់មិញ សពរកឃើញហើយ

បុរស​ម្នាក់ ដែល​គេ​អះអាង​ថា បាន​កើត​មាន​ជម្លោះ​ជាមួយ​គូ​ដណ្តឹង បន្ទាប់​មក​ពី​ចូលរួម​ហូប​ការ​គេ​ហើយ​ឲ្យ​គូ​ដណ្តឹង​ឈប់​រថយន្ត​បត់ជើងតូច តែ​បែរជា​លោត​ទម្លាក់​ខ្លួន​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​យប់មិញ​នោះ នៅ​វេលា​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា​នេះ សាកសព​បាន​ត្រូវ​រក​ឃើញ​ហើយ ។ បើ​តាម​នារី​ជា​គូ​ដណ្តឹង​ឈ្មោះ ហែល រចនា អាយុ​៣០​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា គូ​ដណ្តឹង​របស់​នាង​ដែល​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ដេ​ង សុវណ្ណ​ឌឿ​ន អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ​វរៈសេនីយ៍ទោ មាន​ទីលំនៅ​ម្ដុំ​សន្ធរ​ម៉ុ​ក ។ នាង​ជា​គូ​ដណ្តឹង​បាន​បន្ត​ថា រវាង​ពួក​គេ​ទាំង​ពីរ​នឹង​ចូល​រោងការ​នៅ​ពេល​ដ៍​ខ្លី​ខាង​មុខ តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​កាលបរិច្ឆេទ​នោះ​ទេ ។ បើ​តាម​នាង ហែល រចនា បាន​ប្រាប់​បន្ត​ថា នៅ​មុន​កើតហេតុ​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២៨...

មុននេះបន្តិច បុរសម្នាក់បានលោតពីលើស្ពានជ្រោយចង្វារ ខណៈកំពុងជិះរថយន្តជាមួយគូដណ្តឹង

បុរស​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ន​ម្នាក់​កំពុង​ជិះ​រថយន្ត​ជាមួយ​គូ​ដណ្តឹង​សុខ ស្រាប់តែ​សុំ​ប្រ​ព​ន្ឋ​បត់ជើងតូច ស្រាប់តែ​មិនដឹង​យ៉ាងម៉េច បុរស​នោះ​ក៍បាន​លោត​ទម្លាក់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ បណ្តាល​ឲ្យ​លិច​បាត់​នៅ​វេលា​ម៉ោងជាង​១០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ។ នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​សៅរ៍​ដដែល​នេះ សមត្ថកិច្ច​កំពុង​ចេញ​អន្តរាគមន៍​រក​បុរស​នោះ រីឯ​ស្ត្រី​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ក៍​កំពុង​អង្គុយ​យំ​ក្នុង​រថយន្តម៉ាកកាមរីបាឡែន ពាក់ស្លាកលេខភ្នំពេញ 2AS 2105 ដោយ​មិន​និយាយ​អ្វី​ទាំងអស់​ជាមួយ​អ្នក​សារព័ត៌មាន ។ ដោយឡែក​សេចក្តីរាយការណ៍​ចុង​ក្រោយនិងជំហានដំបូង​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​លោត​សម្លាប់​ខ្លួន​និង​ទំនងជា​បាត់បង់​ជីវិត​នោះ ឈ្មោះ ឌឿ​ន ធ្វើការ​នៅ​ក្រសួងការពារជាតិ និង​ជិត​រៀប​ការ​ផង​ដែរ ៕

ដឹង​ការ​ពិត​ហើយ​! ករណី​ល្បី​ថា​ក្មេង​ប្រុស​៣​នាក់​ត្រូវ​ថ្នាំ​ឆ្កួត​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ករណីមាន​ក្មេង​ប្រុស​តូច​ៗ​ចំនួន​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ២០១៨ នេះ ក្រោយ​ពី​ក្មេង​ៗ​ទាំងនោះ មាន​អាកា​រៈ​ប្រកាច់​ខុស​ប្រក្រតី ។ បើតាមសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយថា ថ្នាំ​ឆ្កួត​បាន​មក​ដល់​ស្រុក​ខ្មែរ​យើង​ហើយ គឺ​ថ្នាំ​ម្យ៉ាង​មានឈ្មោះ​ថា (Zoobie ) គឺ​ពួក​ជនល្មើស​យក​ដាក់​ក្នុង​ដប​ទឹកក្រូច​អោយ​ក្មេង​ៗ​ផឹក​ស្រាប់តែ​មាន​សភាព​បែប​នេះ​តែ​ម្តង ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ប្រាប់តាម​រយៈ​ទូរ​ស័ព្ទ អោយដឹងថា នា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០១៨ នេះ​ថា...

វីដេអូ ​ក្មេង​ប្រុស​៣​នាក់ ​ត្រូវ​ជនសង្ស័យ​​អោយ​ផឹកថ្នាំ​ម្យ៉ាង ប្រកាច់​ខុស​ប្រក្រតី

ព្រះសីហនុ ៖ មាន​ក្មេង​ប្រុស​តូច​ៗ​ចំនួន​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ២០១៨ នេះ ក្រោយ​ពី​ក្មេង​ៗ​ទាំងនោះ មាន​អាកា​រៈ​ប្រកាច់​ខុស​ប្រក្រតី ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Huy Bunleng ។ ប្រភព​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា ក្មេង​ៗ​ទាំងនេះ​ត្រូវ​បាន​គេ​អោយ​ផឹកថ្នាំ​ម្យ៉ាង​(​ថ្នាំ​គ្រវី​) និង​ថា ក្រោយ​កើតហេតុ ជនសង្ស័យ​ដែល​ដាក់​ថ្នាំ​អោយ​ក្មេង​ផឹក​នេះ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ហើយ ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ប្រាប់...

ឃើញ​ផ្ទាល់​ការ​កែ​ច្នៃ​កាក​សំណល់​ប្រេងឆា ​លែង​ចង់​ចំណីអាហារ​ជៀន​!

ភ្នំពេញ ៖ កាក​សំណល់​ប្រេងឆា​ដែល​ប្រើ​រួច​អាច​បង្ក​ជំងឺមហារីក​បាន ត្រូវ​សិប្បកម្ម​មួយ​កន្លែង ប្រមូល​ទិញ​តាម​ហាង​ភោជនីយដ្ឋាន​ពី​បណ្តា​ហាង​ផ្សេង​ៗ សល់​ពី​ការ​ជៀន​-​ឆា​រួច​ពី​៣​ទៅ​៤​ដង យក​មកចម្រាញ់​កែ​ច្នៃ​រំងាស់យកប្រេងឆាផលិតដោយ​គ្មាន​អនាម័យ ខុស​ស្តង់ដា នាំ​ទៅ​លក់​​ទីផ្សារក្រៅប្រទេស ក្នុង​នោះ​ក៏​មាន​លក់​​ក្នុង​ស្រុក​ផង​​ដែរ ។ បើ​តាម​រូបភាព​សិប្បកម្ម​ដែល​កែ​ច្នៃ​ប្រេងឆា​នោះ ពិតជា​កខ្វក់​គ្មាន​អនាម័យ​ទាល់តែ​សោះ ព្រោះតែ​កាក​សំណល​និង​ប្រេង​កខ្វក​ក់​កំពប់​ពាសពេញ​ទីកន្លែង​កែ​ច្នៃ​នោះ ថែម​ទាំង​បាន​ជះក្លិន​អាក្រក់​ប៉ះពាល់​ដល់​អ្នក​នៅ​ក្បែរ​ខាង​នោះ​ទៀត ។ កន្លង​មក​សិប្បកម្ម​កែ​ច្នៃ​ប្រេងឆា​គ្មាន​ច្បាប់​ខាងលើ ត្រូវ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ផ្អាក​អាជីវកម្ម​ម្តង​រួច​មក​ហើយ ក៏​ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្ងាត់​ៗ បែរជា​អាច​បើក​ដំណើរការ​បាន​វិញ​ដដែល សង្ស័យ​និយាយ​ត្រូវរ៉ូវ​គ្នា​តាម​ជំនាញ​ហើយ​មើលទៅ បញ្ហា​ផល​ប៉ះពាល់​កើត​មាន​ដដែល​ទៀត​ហើយ ទាំង​បរិស្ថាន ទាំង​សុខភាព​អ្នក​ប្រើប្រាស់ និង​ជីវិត​ពលរដ្ឋ​រស់នៅ​ជុំវិញ ទ្រាំ​លែង​បាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា...

បញ្ជូន​ស្ត្រី​វៀតណាម​ទៅ​តុលាការ បើក​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ

ភ្នំពេញ ៖ នគ​បាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​ករណី​បើកហាង​ម៉ាស្សា​ផ្តល់​សេវា រួម​ភេទ​ដោយ​ខុសច្បាប់ ។ សមត្ថកិច្ច អោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូន​មក​តុលាការ​មាន​ទី​១​ឈ្មោះ ង្វ្រៀ​ង ធី​អ៊ុ​ក អាយុ​៥៨​ឆ្នាំ និង​ទី​២ ឈ្មោះ ង្វៀ​ង ធី​មាំ​ង អាយុ​២៨​ឆ្នាំ ។ ហើយ​សំណុំរឿង​នេះ​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​ព្រះរាជអាជ្ញា​រង ស៊ិ​ន វិ​រៈ...

ចាប់​បាន​ឃាតក​សម្លាប់​ថៅកែ​នៅ​សៀមរាប​ រួច​ដោះកាមេរ៉ា​សុវត្ថិភាព​យក​​ទៅជាមួយ

សៀមរាប ៖ ឃាតករ​ដែល​បាន​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ប្លន់​យក​ទ្រព្យសម្បត្តិ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​ចាប់​បាន​ហើយ នៅ​ត្រង់​ចំណុចរ​ង្វ​ង៉​មូល ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង នៅ​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ ។ ប៉ូលិស បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នេះ មានឈ្មោះ ព្រហ្ម សុ​ព្រឹក្ស ហៅ​ថា​ន អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ស ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប...

ថៅកែ​ចិន​វ៉ៃ​បង់លុយ​៨​ពាន់​ដុល្លារ កញ្ញា​ហ្វី​ហ្វី ព្រម​បញ្ចប់រឿង

ភ្នំពេញ ​៖ តារា​សម្តែង​ស្រី​ស្រស់​ស្អាត​សាច់​ខ្ចី ដើមទ្រូងសម្បូរ​សាច់​ កញ្ញា ហ្វី​ហ្វី បញ្ជាក់​ថា រឿង​ជម្លោះ​ជា​ថៅ កែ​ហាង​ខារ៉ាអូខេ​យីហោ QI HAO GONG GOAN ហៅ (number 1 KTV) ត្រូវ​បាន​បញ្ចប់​ហើយ គឺ​ថៅកែ​ជនជាតិ​ចិន ​ព្រមសរសេរ​លិខិតសុំ​ទោស​ជា​សាធារណៈ និងផ្តល់​ប្រាក់​សំណង​ចំនួន៨​ពាន់​ដុល្លារ ដើម្បីបញ្ចប់រឿង ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​មេ​សា ​២០១៨ កញ្ញា ហ្វី​ហ្វី...

ស្រី​ក្បត់​ប្តី​ ប្តឹង​សមត្ថកិច្ចចាប់ប្រុស​ក្បត់​ប្រពន្ធ​ គំរាម​បង្ហោះ​វី​ដេ​អូ​សិច

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ប្តី​រួច​ទៅ​ហើយ ស្រាប់តែ​បែកគំនិត​ទាក់ទង​ស្នេហា​ជាមួយនឹង​បុរស​ជា​អ្នក​រួមការ​ងារ​គ្នា​ម្នាក់ រហូត​ឈាន​ដល់​លួច​ណាត់ជួប​គ្នា​រួមរ័ក​ជា​ញឹកញាប់ ត្រូវ​បាន​ខាង​ប្រុស​ថតរូប​ភាព និង​វី​ដេ​អូ​សកម្មភាព​រួមរ័ក​គ្នា​នោះ​រក្សា​ទុក​មើល​លេង​កម្សាន្ត​កែ​អផ្សុក​ទៀត​ផង ទីបំផុត ខាង​ស្រី​សុំ​បែក តែ​ខាង​ប្រុស​មិន​ទាន់​ដាច់​អាល័យ ក៏​គំរាម​បង្ហោះ​វី​ដេ​អូ​ដែល​ពួក​គេ​រួមរ័ក​គ្នា នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​ខាង​ស្រី ភ័យ​ចេះ​តែ​ព្រម​មក​ជួប​រួមរ័ក​ជាមួយ​គ្នា​ជា​បន្តបន្ទាប់ រហូត​ដល់​ចុង​ក្រោយ ដោយ​ទ្រាំ​នឹង​ការ​គំរាម​របស់​អតីត​ប្រុស​ស្នេហ៍​លែង​បាន ទើប​ស្ត្រី​រង​គ្រោះ បាន​សម្រេចចិត្ត​ប្តឹង​ឱ្យ​កម្លាំង​អាវុធហត្ថ ជួយ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ​ល្មោភកាម​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។ ជាក់ស្តែង​មួយ ដែល​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទើបតែ​ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ...

បើក​ប៉ះ​គូទ​រថយន្ត​គេ​ហើយ មិន​ដោះស្រាយបែរជា​ចង្អុល​ស្លាក​លេខ«​ខ​.​ម​»​ខ្លួន​ទៅ​វិញ​

ភ្នំពេញ ៖ បុរស​ម្នាក់​ខ្លួន​ទ្រេតទ្រោត​ដូច​ស្រវឹងស្រា បើករថយន្ត​ Isuzu ទៅ​ប៉ះ​គូទ​រថយន្ត​មែរ​សឺ​ដេ​ស រង​ការ​ខូចខាត​បន្តិចបន្តួច​សោះ ក៏​ចុះ​ពីលើ​រថយន្ត​និយាយ​សម្ដី​ឆ្គាំឆ្គង ​ទៅ​លើ​នារី​ភាគី​រថយន្ដ​មែរ​សឺ​ដេ​ស និង​ឱ្យ​គេ​ទៅ​មើល​ស្លាក​លេខ​រថយន្ត​គាត់ ដោយ​អាង​បំពាក់​ស្លាក​លេខ «​ខេមរភូមិន្ទ​» បណ្តាល​ឱ្យ​ភាគី​ខាង​រថយន្ត​មែរ​សឺ​ដេ​ស ខឹង ហើយ​ចង់ឱ្យ​ម្ចាស់​រថយន្ត បំពាក់​ស្លាក​លេខ «​ខេមរភូមិន្ទ​» និយាយ​សុំ​ទោស​គាត់​ជា​សាធារណៈ ដោយសារ​តែ​គាត់​មិន​ចង់បាន​សំណង​ថ្លៃ​ខូចខាត​នោះ​ទេ តែ​ចង់បាន​សេចក្ដី​ថ្លៃថ្នូរ គឺ​ចង់បាន​សង្គម​មួយ​ពោរពេញ​ទៅ​ដោយ​មនុស្ស​គោរព​ច្បាប់ និង​មាន​សេចក្ដី​ថ្លៃថ្នូរ ​។ ហេតុការណ៍​នេះ បានធ្វើអោយ​កកស្ទះ​ពេញ​ផ្លូវសហ​ព័ន្ធ​រុ​ស្សី ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា...

ជួន សុវណ្ណ បញ្ជាឲ្យចាត់ការម្ចាស់ខុនដូដែលដកកំាភ្លើងវាយអ្នករើសអេតចាយ

នៅ​យប់​ថ្ងៃ​ទី ២៤ មេ​សា ឆ្នាំ​២០១៨ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ បាន​បញ្ជា​អោយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ករណី បុរស​ម្នាក់​ដក​កាំភ្លើង​វាយ​ក្បាល​កម្មករ​រើស​អេ​ដ​ចាយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី ២៤ មេ​សា ឆ្នាំ ២០១៨ វេលា​ម៉ោងជាង ១១ ថ្ងៃត្រង់ នៅ​ក្បែ​ខុន​ដូរ​របស់​ជន​បង្ករ​ស្ថិត​នៅ​ផ្លូវ​លេខ ៣៦៨ សង្កាត់ បឹង​កេងកង ៣ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ...

សិប្បកម្ម​២​កន្លែង ផលិត​ទឹកម្ទេស​,​ទឹកសៀង និង​ទឹក​ប្រេងខ្យង គ្មាន​អនាម័យ

ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ រួម​ទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ បាន​ឆ្មក់​ចុះ​ទៅ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង យីហោ “​ម៉េ​ង លាង​” ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ នេះ​។ បន្ទាប់​ពី​ចូល​ពិនិត្យ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង យីហោ ម៉េ​ង លាង គឺ​ពុំ​បាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ ខ្វះ​អនាម័យ និង​កខ្វក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ធ្ងន់ធ្ងរ​បំផុត ។ សូម​រម្លឹក​ថា...

ច្រើន​ដង​ហើយ ល្បួង​ក្មេង​ស្រី​ឲ្យ​កា​រ៉េ​មហូប នាំ​ចូល​បន្ទប់ទឹក​រំលោភ​បាន​សម្រេច

ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់ មុខរបរ​លក់​កា​រ៉េ​ម ត្រូវ​នគរបាល​ប៉ុ​ស្ត៍​ច្បារ​អំពៅ​២ ឃាត់ខ្លួន តាម​បណ្តឹង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ពី​បទ​ល្បួង​នាំ​កូនស្រី​គាត់ ទៅ​រំលោភ​បាន​សម្រេច​ជា​ច្រើន​លើក​នៅ​ក្នុង​បន្ទប់ទឹក នៃ​វត្ត​ច្បារ​អំពៅ ។ បើ​តាម​លោកនាយ​ប៉ុស្តិ៍​ច្បារ​អំពៅ​២ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ហើយ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​២៤ មេ​សា ២០១៨ ។ លោកនាយ​ប៉ុស្តិ៍​ច្បារ​អំពៅ​២ បាន​ឲ្យ​ដឹង​បន្ត​ថា ជនល្មើស​មានឈ្មោះ​ជាតិ អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​ក្នុង​វត្ត​ច្បារ​អំពៅ​តែ​ម្តង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ មាន​អាយុ​១២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២...

នារី​រង​គ្រោះ​ដែល​ត្រូវ​ចិន​ជា​ថៅកែ​ខារ៉ាអូខេ​វាយ​យប់មិញ​នេះ ជា​តារា​សម្តែង​កញ្ញា ហ្វី​ហ្វី

ភ្នំពេញ ៖ ក្រោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅ​ហាង​ខារ៉ាអូខេ យីហោ QI HAO GONG GOAN បាន​ប្រើ​សិទ្ធិ​អំណាច​ជា ថៅកែ​ហាង ប្រើ​ហិង្សា​ទៅ​លើ​តារា​សម្តែង​ស្រី ហ្វី​ហ្វី កាលពី​យប់​ថ្ងៃ​ទី​២៣ មេ​សា ២០១៨ នេះ នារី​រង​គ្រោះ​បាន​ចេញ​មុខ​មក​បកស្រាយ​ការ​ពិត​ហើយ ដោយ​ការ​ធ្វើការ​ផ្សាយ​វី​ដេ​អូ Live ផ្ទាល់ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក រៀបរាប់​ពី​ហេតុការណ៍​នេះ​នៅ​ម៉ោង​៩​និង​៥៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ២០១៨​នេះ ។ តារា​សម្តែង​ស៊ិ​ច​ស៊ី​ កញ្ញា...

ថៅកែខារ៉ាអូខេ​​​ស្ទុះ​ទៅ​ធាក់​ទះ២​កំផ្លៀង​ ខឹងពួក​នាងមិន​ព្រម​ដេក​ជាមួយ​ភ្ញៀវ

ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅ​ហាង​ខារ៉ាអូខេ យីហោ QI HAO GONG GOAN បាន​ប្រើ​សិទ្ធិ​អំណាច​ជា ថៅកែ​ហាង បង្ខំ​ឱ្យ​នារី​ខ្មែរ ទៅ​ដេក​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន ជា​ភ្ញៀវ​ចិន លុះ​នារី​ទាំង​២​នាក់ មិន​យល់ព្រម ស្រាប់តែ​ច្រឡោតខឹង ស្ទុះ​ទៅ​​ធាក់ រួចទះកំផ្លៀង​នាង​ទាំង​កំរោល បណ្តាល​ឱ្យ​រង​របួស បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍ ។ ហេតុ​កា​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ មេ​សា ២០១៨ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ យីហោ...

អតីតងារជាឯកឧត្តមវ៉ៃមនុស្សគ្មានទោស បែរជាមកធ្វើ…

អតីត​ទីប្រឹក្សា​អគ្គលេខាធិការ​ព្រឹទ្ធសភា​លោក សយ សោ​ភ័​ណ្ឌ ដែល​ប្រើ​អំពើ​ហិង្សា​វាយ​អ្នក​រើស​អេ​ត​ចាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្រោយ​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​នោះ ត្រូវ​បាន​អាជ្ញាធរ​ហៅ​ភាគី​ទាំង​ពីរ​ទៅ​សម្របសម្រួល​បញ្ចប់រឿង ។ ក្រៅពី​ការ​សម្របសម្រួល​នោះ​រួច​មក គេ​ឃើញ​លោក សយ សោ​ភ័​ណ្ឌ បាន​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​មាន​សតិ​មិនល្អ អោប​ថើប​រួច​ថតរូប​ភាព​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ហាក់​សម្តែង​ការ​គោរព​ស្រឡាញ់​ជន​រង​គ្រោះ ។​យ៉ាងណា បើ​តាម​អ្នក​ច្បាប់​មួយ​ចំនួន​បាន​និយាយ​ថា ករណី​ហិង្សា​បង្ក​ឡើង​ដោយ​អតីត​ទីប្រឹក្សា​អគ្គលេខាធិការ​ព្រឹ​ទ្ឋ​សភា​រូប​នេះ នៅ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​ករណី​រឿង​ព្រហ្មទណ្ឌ បើ​ទោះបីជា​មានការ​សម្របសម្រួល​យ៉ាងណា ក៍​នៅ​តែ​ជាប់​បណ្តឹងអាជ្ញា​ដដែល ។ គួរ​រំលឹក​ថា​វី​ដេ​អូ​មួយ​មាន​រយៈពេល​ជិត​១​នាទី ដែល​ថត​ពី​សកម្ម​ភាពបុរស​ម្នាក់​មាន​តួនាទី​ជាទី​ប្រឹក្សា​នៅ​ស្ថាប័ន​ជាន់ខ្ពស់​មួយ មាន​ឋានៈ​ជា​ឯកឧត្តម​ទៀត​ផង បាន​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​តាម​អំពើ​ចិត្ត​ទៅ​លើ​បុរស​ម្នាក់​ទៀត ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម ធ្វើ​អោយ​មានការ​រិះគន់​យ៉ាង​ខ្លាំង ។ បើ​តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ច្បាស់ការ​មួយ បាន​ខ្សិ​ប​ប្រាប់​ថា...

សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​ ​រួច​ដោះយក​កាមេរ៉ា​សុវត្ថិភាព​​ទៅ​ទៀត

សៀមរាប ៖ ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះជា​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ដោយ​កាំបិត​ចុង​ស្រួច​ចំ​បំពង់ក​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ហើយ​ក៏​ប្រមូល​យក​ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់ ។ ករណី​ឃាតកម្ម​នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៩​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ (​គ្មាន​ផ្លា​ក់​យី​យោ​) ស្ថិត​នៅ​ក្រុម​ទី​៩ ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ មាន​គេ​ប្រទះ​ឃើញ​សព​ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។ ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពិត បារាំង ភេទ​ប្រុស...

៤​ថ្ងៃ​ហើយ មិនដឹង​ថា ឃាតករ​សម្លាប់​ប្រពន្ធ​រួច​លោតទឹក ស្លាប់​ឫ​នៅ​រស់​ទេ?

កណ្តាល ៖ ជនសង្ស័យ​ជា​ប្តី​ដែល​លួច​ស្ទាក់​កាប់សម្លាប់​អតីត​ប្រពន្ធ​នៅ​ស្រុក​លើក​ដែក​កាលពី​រសៀល​ថ្ងៃ​ទី​១៩ មេ​សា កន្លង​មក រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​លើ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដោយ​មានការ Live ថត​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផង​នោះ គិត​មក​ដល់​ពេល​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា នេះ មាន​រយៈពេល​៤​ថ្ងៃ​ហើយ សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ នៅឡើយ​ទេ ។ មិន​មាន​ប្រភព​ណាមួយ​អះអាង​ឱ្យ​បាន​ច្បាស់​ការណ៍​នៅឡើយ​នោះ​ទេ ហើយ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​ព័ទ្ធ​ចំណុច​ដែល​លោតទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា​នោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ស្រុក​លើក​ដែក ប្រាប់​ថា រក​មិនឃើញ​ជនសង្ស័យ​នោះ​ទេ ឃើញ​តែ​ម៉ូតូ​ចត​ចោល នៅ​កណ្តាល​ស្ពាន ដោយ​បន្សល់​ទុក​រួម​មាន ៖ -​ម៉ូតូ​១​គ្រឿង...

ស្រី​ស្នេហ៍​សុំ​បែក បុរស​ធ្លាប់​មាន​ប្រពន្ធ​កូន ទាញ​កន្ត្រៃ​ចាក់​ពោះ បង្ហាញ​ចិត្ត​ស្មោះ

ព្រៃវែង ៖ បុរស​ម្នាក់​ធ្លាប់​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ បែរជា​លួចលាក់​ទៅ​ទាក់ទង​ជាមួយនឹង​ស្ត្រី​ម្នាក់​ទៀត លុះ​ស្រី​ស្នេហ៍ ដឹង​រឿង​ថា ប្រុស​ស្នេហ៍​រូប​នេះ​មាន​ប្រពន្ធ​កូន ហើយ​មិន​ទាន់​លែងលះ​គ្នា​ដាច់ស្រេច​នៅឡើយ ទើប​សម្រេចចិត្ត​សុំ​បែក​ចែកផ្លូវ​គ្នា ស្រាប់តែ​ខាង​ប្រុស​មិន​ព្រម តាម​អង្វរ​ស្រី​ស្នេហ៍​យ៉ាងណា ក៏​នាង​នៅ​តែ​ចង់​បែក ទើប​ដាច់​ចិត្ត​យក​កូន​កន្ត្រៃ​ចាក់​ពោះ​ខ្លួនឯង ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្មោះ​ចំពោះ​នារី​ដែល​ខ្លួន​ស្រលាញ់ ។ ករណី​នេះ​បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ម៉ោង​៧​និង​២៤​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេ​សា ២០១៨ នៅ​ចំណុច​ផ្ទះ​តៀម​លក់​គ្រឿងសំអាង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ បុរស​ដែល​ចាក់​សម្លាប់​ខ្លួន​ដើម្បី​បង្ហាញ​ពី​ចិត្ត​ស្មោះ​មានឈ្មោះ ថៃ អាយុ​៣៨​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ...

ឧកញ៉ា ហូ ចំរើន បដិសេធ ខណៈ​ឪពុកក្មេក​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចូល​មើល​សំបក​គ្រាប់

ភ្នំពេញ ៖ ជុំវិញ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា លោក​ឧកញ៉ា ហូ ចំរើន បាន​បាញ់​ជា​ច្រើន​គ្រាប់ គំរាម​ប្រ​ព​ន្ឋ និង ម្តាយក្មេក ដោយសារ​ជម្លោះ​ពាក្យ​សម្តី​ក្នុង​គ្រួសារ​នៅ​ភូមិ​គ្រឹះ ស្ថិត​នៅ​ក្នុងភូមិ​រកា សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បង្ក​ការ​ភ្ញាក់ផ្អើល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ លោក​ឧកញ៉ា ហូ ចំរើន បាន​បដិសេធ​ថា ជា​ព័ត៌មាន​មិន​ពិត ព្រោះ​លោក​មិន​បាន​បាញ់​គំរាម​ទៅ​លើ​ប្រ​ព​ន្ឋ និង​ម្តាយក្មេក​ឡើយ ។ លោក​ឧកញ៉ា ហូ...

គ្រូ​ប្រើ​ល្បិច​បញ្ចូល​ស្នេហ៍ ប៉ង​ចាប់រំលោភ នាង​ស្ទុះ​រត់​ចេញ​ទាន់

ខេត្តស្វាយរៀង ៖ នារី​វ័យក្មេង​ម្នាក់ ត្រូវ​គ្រូ​បោក​ប្រើ​ល្បិច​ចាប់​លាត់​អាវ​ហើយ​ច្របាច់​និង​បៅដោះ ប៉ុនប៉ង​ចាប់រំលោភ ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ស្ទុះ​រត់​ចេញ​ក្រៅ ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ឃាត់ខ្លួន​គ្រូស្នេហ៍​យក​ទៅ​សួរនាំ និង​ចាត់ការ​តាម​ច្បាប់ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​១៩ មេ​សា ២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​រលួស ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ។ ប្រភពព័តមានបាន​ឲ្យ​ដឹង​ថា បុរស​តាំងខ្លួន​ជា​គ្រូស្នេហ៍​មានឈ្មោះ​កឹ​ម ស៊ា​ម អាយុ​៣៣​ឆ្នាំ ។ ចំណែក​នារី​រង​គ្រោះ​មានឈ្មោះ ផ​.​ប វ័យ​ប្រមាណ​២០​ឆ្នាំ ។ បើ​តាម​នារី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា...

ហូ ចំរើន ឡើង​«​ឧកញ៉ា​»​បាន​៩​ថ្ងៃ បាញ់​គំរាម​ប្រពន្ធ និង​ម្តាយក្មេក

ភ្នំពេញ ៖ ឧកញ៉ា ហូ ចំរើន ទើបតែ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង ជា​ឧកញ៉ា ទាំង​រូប​លោក និង​ភរិយា បាន​ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់គំរាម​ប្រពន្ធ និង​ម្តាយក្មេក ផ្អើល​ភូមិ​គ្រឹះ ដឹងដល់ប៉ូ​លី​ស​ចុះ​ទៅ​សួរនាំ​រក​មូលហេតុ ។ ករណី​លោក​ឧកញ៉ា​ទើប​ឡើង​ថ្មី បាញ់​ជា​ច្រើន​គ្រាប់​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​គ្រិះ ផ្ទះ លោក​ឧកញ៉ា ហួ ចំរើន ស្ថិត​នៅ​ក្នុងភូមិ​រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ...

ផលិត​ប្រហិត​លាយ​សារធាតុ​គីមី លក់​ចែកចាយ​ពេញ​ក្រុងភ្នំពេញ

ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) របស់​ក្រសួងមហាផ្ទៃ បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ផលិត​ប្រហិត​គ្មាន​យីហោ​មួយ​កន្លែង ដោយ​រក​ឃើញ​ប្រហិត​មាន​លាយ​សារធាតុ​គីមី នេះ​បើ​តាម​ប្រភព​ពី​វេ​ប​សាយ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ ការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ផលិត​ប្រហិត​មាន​ផ្ទុក​សារធាតុ​គីមី​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​លេខ​៨D ផ្លូវ​១១២ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ កម្លាំង​ប្រតិបត្តិការ​ពិសេស​បាន​ឆែកឆេរ នៅ​ក្នុង​សប្បិ​កម្ម​ខាងលើ បាន​រក​ឃើញ​ផលិតផល​ប្រហិត​សម្រេច​មាន​៖ ប្រហិត​សាច់​គោ​ម៉ាក​ថៃ សៀង​គី ចំនួន​៣៤០​គីឡូក្រាម​, ប្រហិត​សាច់​ជ្រូក​ចំនួន​២៥​គីឡូក្រាម...

ស្ពាន​«​ត្សឹ​បា​សា​»​អ្នក​លឿង រង​គ្រោះ​ព្រោះ​រថយន្ត​កង​ដឹក​ជញ្ជូន H.C ដឹង​លើស​ទម្ងន់

ព្រៃវែង ៖ ស្ពាន “​ត្សឹ​បា​សា​” ឫ​ស្ពាន​អ្នក​លឿង ទទួល​រង​គ្រោះ​ទៀត​ហើយ ដោយសារ​តែ​រថយន្ត​ធុន​ធំ ដឹក​លើស​ទម្ងន់ រាប់​សិប​តោន បាន​បើក​ចុះ​ចំណោត រ៉េ​ចង្កូត​កៀប​ជាប់​នឹង​ចិញ្ចើម​ឃឿ​ន​ស្ពាន ផុង​ដាច់​ថ្នល់​កៅស៊ូ ចំនួន​២​កន្លែង កាលពី​ម៉ោង​១​និង​២០​នាទី រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1787...

ខណៈនេះ ភ្លើងឆេះខេរ៉ាអូខេកូប្រា ហ្គោល

សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ខារ៉ាអូខេ កូ​ប្រា ហ្គោ​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​អនុ​វិទ្យាល័យ​អនុវត្តន៍ ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ក្បែរ​វិមាន​ឯករាជ្យ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ ។ មក​ទល់​នឹង​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមេសា​នេះ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រៀង​ចេញ​អន្តរាគមន៍ ។ មិន​ទាន់​មាន​របាយការណ៍​លម្អិត​អំពី​ការ​ខូចខាត​ហាង​ខារ៉ាអូខេ​កូ​ប្រា​ហ្គោ​ល​ខាងលើ​នេះ​នៅឡើយ​ទេ ៕