ថ្ងៃ​សែន​ចិន ខ្មែរផឹកស៊ីស្រវឹង​កាប់​គ្នា​ផ្អើល​ភូមិ ម្នាក់​ដេកពេទ្យម្នាក់​រត់ចោលស្រុក

ព្រៃវែង ៖ សប្បាយ​ក្លាយជា​ទុក្ខ ក្នុង​ឱកាស​ថ្ងៃ​សែន​ក្បាលទឹក បុរស​៤​នាក់​បាន​ផឹកស៊ី​ជាមួយ​គ្នា ។ លុះ​ស្រវឹង​រាង​ៗ​ខ្លួន ក្លែមពាក្យ​សម្ដី ទាស់​គ្នា​ប្រតាយប្រតប់​កើតជា​កំហឹង បុរស​ម្នាក់​ស្ទុះ​ទាញ​ពូថៅ កាប់​មក​លើ​ដៃគូរ​ទំនាស់​ចំ​ក្បាល​២​កន្លែង បណ្ដាល​ឲ្យ​របួសធ្ងន់ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​ភ្នំពេញ រីឯ​ជន​ដៃដល់​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។ ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​៤​នាក់​បាន​ផឹកស៊ី​ជុំ​គ្នា ទី​១​ឈ្មោះ លី លាភ...