ពឹង​អនាគត​ប្អូនថ្លៃ ឲ្យ​ជូន​ទៅ​លេង​ម្ដាយមីង បែរជា​ឌុ​ប​ចូល​ផ្ទះសំណាក់

ភ្នំពេញ ៖ នារី​ម្នាក់​មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ តែ​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត លុះ​មានឱកាស​ល្អ បាន​ឌុ​ប​បងថ្លៃ​ឡើង ផ្ទះសំណាក់​បង្ខំ​រំលោភ​សម្រេច​បាន​២​ដង នួនល្អង​ទំនង​ខ្លាច​លាក់​មិន​ជិត​នឹង​គូ​ដណ្ដឹង​ខ្លួន​ក៏​ប្រាប់​គូ​ដណ្ដឹង ប្តឹង​សមត្ថកិច្ច​តាម​ចាប់​បាន​សម្រេច កាល​វេលា​ម៉ោង​៥​ល្ងេ​ច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កន្លែង​វង់ល្បែង ក្នុង​បុរី​ញ្ញូ​ថោ​ន ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ឈ្មោះ ជាតិ ចាន់​លី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ម្តាយមីង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ...

ប្រជាពលរដ្ឋ​ស្នើ ACU ចុះ​ស៊ើបអង្កេត​ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

ព្រៃវែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង បាន​ស្នើ​ដល់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​អោយ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ និង​គូកន ទាក់ទង​បទល្មើស​ឃុបឃិត​ជាមួយ​ឈ្មួញរ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​ចំនួន​ទៀត ដឹក​ចេញពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង ក៏​ដូច​អាជីវករ​ឬ​អ្នក​រកស៊ី​ដឹក​ទំនិញ បាន​អះអាង​ដូច​គ្នា​ថា លោក ផែន ភឿន កំពុង​ត្រូវប៉ាន់ ជាមួយ​ការ​ប្រមូល​លុយ​ដាក់​ខែ ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ...

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ពិន័យ​ស្ត្រី​ពិការ ជិត​១២,០០០​ដុល្លារ រឿង​ដឹកឈើ​ជជុះ​លក់

ខេត្តកណ្តាល ៖ ព្រោះតែ​ជីវភាព​គ្រួសារ​គាត់​ទីទ័ល​ក្រ​ខ្លាំង​ពេក ទើប​ស្ត្រី​ពិការ​អង្គុយ​លើ​រទេះរុញ​ម្នាក់ បាន​ដើរ​ទិញ​ប្រភេទ​ឈើ​ជជុះ ដើម្បី​យក​មក​បោះ​ឱ្យ​ម៉ូយ​តាម​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល គ្រាន់​បាន​ប្រាក់​ចំណូល​ខ្លះ ចិញ្ចឹមជីវិត និង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ស្រាប់តែ​រថយន្ត​ដែល​គាត់​ជួល​ដឹកឈើ​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្តកណ្តាល ស្ទាក់​ឃាត់​ចាប់​ផាកពិន័យ​រហូត​ដល់​៤៧​លាន​រៀល (​ប្រមាណ​ជិត​១​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ពិការ គ្មាន​លទ្ធភាព​បង់ប្រាក់​ពិន័យ មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មេត្តា​ត្រា​ប្រណី​ដល់​រូប​គាត់​ផង ។ ស្ត្រី​ពិការ​ខាងលើ មានឈ្មោះ​វង់ ធា​រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ...

ស្គាល់​អត្តសញ្ញាណ នគរបាល ដែល​អា​មេ​កាំភ្លើង​គំរាម​បាញ់​បុរស​ម្នាក់

ភ្នំពេញ ៖ លោក​អនុសេនីយ៍ទោ លន់ ស៊ីវ​ថេ​ង ត្រូវ​បាន​អះអាង​ថា ជា​អ្នក​អា​មេ​កាំភ្លើង​គំរាម​បាញ់​បុរស​ម្នាក់ ព្រោះ​ជម្លោះ​ពាក្យ​សម្ដី ។ មជ្ឈដ្ឋាន​ជា​ច្រើន ចង់​ឃើញ​សមត្ថកិច្ច អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​នគរបាល​រូប​នេះ ប្រសិនបើ​រក​ឃើញ​បទល្មើស​មែន​នោះ​។ បើ​តាម​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បាន​សរសេរ​អោយ​ដឹង​ថា «​សុទ្ធតែ​បក្សពួក​អា​ពាល​ទាំងអស់ អ​ញ្ចឹ​ង​តើ​បាន​ពួក​វា​សាហាវ​ៗ​ណាស់ ។ តែ​អំពើអាក្រក់​របស់​ពួក​អា​ឈាមថោក​អស់នេះ​មិន​ស្ថិតស្ថេរ​ទេ វា​ដល់​ថ្ងៃ​ត្រូវ​ជាប់គុក​ជាមួយ​គ្នា​វា​ទៀត​ហើយ​» ។ ជាមួយ​គ្នា​នេះ​ដែរ ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បន្ត​ថា «​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍...

ចុះ​ពិនិត្យ​ភ្លាម រក​ឃើញ​ភ្លាម មន្ត្រី​ជំនាញ​ហាម​នាំ​ចូល​ស្ពៃក្តោប​វៀតណាម

ខេត្តតាកែវ ៖ ស្ពៃក្តោប​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ រក​ឃើញ​មាន​ផ្ទុក​គីមី​កាក​សំណល់​ថ្នាំ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ទៀត​ឡើយ ។ នៅ​ក្នុង​ប្រ​តិ​បិត្ត​ការណ៍​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២១ ឧសភា ២០១៨ រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​មក​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ចំនួន​២៥​មុខ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ​ ។ ករ​ត្រួតពិនិត្យ​ទំនិញ ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ទំនិញ​ដែល​ជា​ប្រភេទ​បន្លែ និង​ផ្លែ​ឈើ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ដកហូត​ធ្វើ​ជា​គំរូ​យក​មក​ធ្វើ​ត្តេស៍ នៅ​ក្នុង​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ទាំង​២៥​មុខ​នោះ គឺ​រក​ឃើញ​ស្ពៃក្តោប​ដែល​មាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្ពៃក្តោប​នេះ ។ លោក ប៉ោ លាង​គង់...

ដកតំណែង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ ជា​លើក​ទី​២

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​បាន​សម្រេច​ដក​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចេញពី​តំណែង​ហើយ បន្ទាប់​ពី​រង​នៅ​ពាក្យបណ្តឹង​ជា​ច្រើន​ករណី​ដាក់​ទៅ​ក្រសួង​ពី​សំណាក់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោកស្នងការ​ខេត្ត​។​នេះ​បើ​យោង​តាម​កាសែត​ក្នុងស្រុក​មួយ​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទិ​១២ វិច្ឆិកា ។ ប្រភព​ដដែល​បាន​បន្ត​ថា មក​ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៦ មាន​រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​ក្រុម​មន្ត្រី​ជំនាញ​អធិការកិច្ច​ក្រសួងមហាផ្ទៃ បាន​និង​កំពុង​ចុះ​មក​បើក​ការ​ស៊ើបអង្កេត​លើ​បណ្តឹង​តាម​នីតិវិធី ។ គេ​មិន​បានដឹង​ច្បាស់​ពី​អំពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​មានការ​ដក​តំណែង​លោកស្នងការ ម៉ៅ ពៅ នោះ​ឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​បង្ហើប​ខ្លះ​ៗ​ថា ដូច​ជា​កំហុស​ក្នុង​ការ​ដឹកនាំ បញ្ជា​មិន​មាន​តម្លាភាព​, បក្ខពួក​និយម​,...

ក្រុមពន្លត់អគ្គិភ័យទារ៥ពាន់ដុល្លារ ម្ចាស់ផ្ទះមិនព្រមឆេះហ្មត់

ក្រុមពន្លត់អគ្គិភ័យដែលប្រភពមិនបញ្ជាក់ថានៅអង្គភាពណានោះ បានរងការចោទប្រកាន់ថាបានទារលុយពីម្ចាស់ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះបំផ្លាញចំនួន៥០០០ដុល្លារ តែម្ចាស់ផ្ទះយល់ព្រមឲ្យតែ៣០០០ដុល្លារ ក៍ត្រូវក្រុមពន្លត់អគ្គិភ័យធ្វើសកម្មភាពយឺតយ៉ាវអូសក្រឡា បណ្តាលឲ្យភ្លើងឆេះបំផ្លាញគ្រឿងបន្លាស់រថយន្តហ្មត់តែម្តង ។ ហេតុការណ៍កើតមានអគ្គិភ័យនិងការតថ្លៃគ្នាខាងលើនេះ បានកើតឡើងតំាងពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញដដែល នៅទីតំាងផ្ទះឆេះចំនួន០៨ល្វែង ដែលជាផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទគឺផ្ទះលេខ ១៤,១៦ និង១៨ គឺមានម្ចាស់តែមួយ ហើយក៏ជាផ្ទះដែលភ្លើងផ្តើមឆេះមុនគេដែរ នៅលើផ្លូវ១៨៨ និងផ្ទះ៥ល្វែងទៀត ស្ថិតលើផ្លូវ១៩៤ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ បើតាមរបាយការណ៍បឋមពីបានឱ្យដឹងថា ក្រុមអន្លត់អគ្គិភ័យដែលចូលក្នុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះ មានមកពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ  ក្រសួងមហាផ្ទៃ ខាងប៉េអឹម លើផ្ទៃប្រទេស...

ដឹង​មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្រី​ឆក់អ​គ្គិ​សនី​ស្លាប់ នៅ​ផ​ប់​ស្ទ្រី​ត​សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យុវតី​វ័យក្មេង​វ័យ​ដ៏​ស្រស់​ស្អាត​ម្នាក់ ខណៈ​កំពុង​តែ​រាំ​កម្សាន្ត និង​លេង​បាញ់​ទឹក​សាច​ពាសពេញ​ផ្លូវ ជាមួយ​កា​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផង​ដែរ​នៅ​តំបន់​កម្សាន្ត​ផ​ប់​ ស្ទ្រី​ត Pub Street ក្នុង​ក្រុង​សៀមរាប នាំ​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ ភ្លាម​ៗ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ ប្រភព​ព័ត៌មាន​បាន ​បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៧​ថា យុវតី​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នេះ មានឈ្មោះ មុនី រ​ដ្ឋា​នី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ខេត្តសៀមរាប...

ប្រតិបត្តិការ​ឡោម​ព័​ទ្ឋ​ភូមិ​គ្រឹះ​លោក​ស័ក្តិ​៤ PM ខេត្តកំពង់ស្ពឺ មិន​ទាន់​បញ្ចប់

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្ត ប៉ូលិស​សេដ្ឋកិច្ច និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មានការ​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​លោក អ៊ូ ផា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​ក្នុង​ឃ្លាំង​ក្នុងភូមិ​គ្រឹះ​លោក​វរសេនីយ៍ទោ ឆេ​ង ឡុ​ង មាន​តួនាទី​ជា​នាយ​រង​សេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៧​នេះ រក​ឃើញ​វត្ថុ​តាង​រថយន្ត​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ចំនួន​៥​គ្រឿង និង​សម្ភារៈ ដែល​អាច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត...

មើល​ចម្លើយ ប៉ូលិស លឹ​ម ចំណាន បន្តិច​មើល បំភ្លឺ​យ៉ាងម៉េច​ដែរ?

ករណី​នគរបាល លឹ​ម ចំណាន ដែល​បើករថយន្ត​ប៉ះ​គេ​ហើយ​ដក​កាំភ្លើង​បាញ់​គម្រាម​ថែម​ទៀត​នោះ ខណៈ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិ​ញ​នេះ ដោយ​នាំ​ទាំង​រថយន្ត​របស់​ជន​បង្ក​ទៅ​ជាមួយ​ផង ប៉ុន្តែ​ការ​ចូលខ្លួន​នេះ ត្រូវ​បាន​នគរបាល​រាជធានី​ហាមប្រាម​អ្នកកាសែត​មិន​ឲ្យ​ចូល​សួរនាំ និង​ថតរូប​ភាព​ទេ ។ តែ​ទោះជា​យ៉ាងណា ជន​បង្ក​ឈ្មោះ លឹ​ម ចំណាន ត្រូវជា​កូនប្រុស​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប៉ុ​ល លឹ​ម ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ ជន​បង្ក​បាន​សារភាព ​និង​ទទួលស្គាល់​ពី​កំហុស​របស់​ខ្លួន ក៏​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តកណ្តាល សម្រេច​ដាក់​ពិន័យ​តាម​បទបញ្ជា​កងកម្លាំង​នគរបាល​ជាតិ គឺ​ពិន័យ ព្រមាន​ជា​លាយលក្ខណ៍អក្សរ​លើក​ទី​១ របស់​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ប​ឈ្ឈរជើង​មួយ​រយៈ និង​ដកហូត​កាំភ្លើង នៅ​រសៀល​ថ្ងៃ​ទី​១២...

ស្ករត្នោត​ក្លែងក្លាយ មន្ត្រី​ជំនាញ​បើកដៃ​ឲ្យ​ផលិត មិន​ខ្វល់​គិត​ជីវិត​ខ្មែរ​ឈឺ​ស្លាប់

តាកែវ ៖ រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​បាទី បាន​បែកធ្លាយ​ក្លិនស្អុយ​ហើយ ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ ធ្វើ​អាជីវក​ម្មយ៉ាងរ​លួ​ន​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង ។ ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយជា​ច្រើន​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ កំពុង​បន្ត​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ បាន​យ៉ាង​រលូន​ដោយសារ​ពួក​គេ​បង់លុយ​ជួន លោក​ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម ស្រុក​បាទី​ជា​ប្រចាំ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​មុខការ​ចុះ​បង្ក្រាប និង​បិទ​កន្លែង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​មិន​ខាន ។ ប្រភព​ពី​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​ជា​ច្រើន​នាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដែល​ពួក​គាត់​នៅ​តែ​បន្ត​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​យ៉ាង​រលូន​បែប​នេះ គឺ​ពួក​គាត់​បាន​ចំណាយ​លុយ​ច្រើន​ណាស់​បង់​ទៅ​ឲ្យ​លោក ស៊ី ណា...

មន្ត្រី​សុរិយោដី ដក​កាំភ្លើងខ្លី ភ្ជង់​គំរាមបាញ់​ប៉ូលិស

ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​សុរិយោដី​ជើង​ខ្លាំង​ម្នាក់ ក្រោយ​ពី​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ រួច​ព្យាយាម​បើក​រត់ លុះ​ជន​រង​គ្រោះ​ប្តឹង​ប៉ូលិស​ចុះ​ជួយ​អន្តរាគមន៍ ស្ទាក់​ឃាត់ ស្រាប់តែ​ដក​កាំភ្លើង ភ្ជង់​គំរាមបាញ់​មន្ត្រី​នគរបាល ទីបំផុត ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ នាំ​យក​ទៅ​សួរនាំ ​។ ករណី​មន្ត្រី​សុរិយា​ដី​ទំនើង បើករថយន្ត​បុក​គូទ​រថយន្ត​គេ​ហើយ នៅ​ថ្លើមធំ ដក​កាំភ្លើង​គំរាម​សមត្ថកិច្ច​ទៀត​នោះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣ ចំណុច​ក្បែរ​ផ្សារ​ទួល​ទំពូង ស្ថិត​ក្នុង...

ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​EBC ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​នាក់

ភ្នំពេញ ៖ ករណី​ឆបោក​ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ២០១៧ នេះ នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​តាម​ច្បាប់​ក្នុង​ករណី​ឆបោក​ប្រាក់​ជាង​៥៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ មន្ត្រី​នៅ​លា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មន្ត្រី​ដដែល​បាន​ថ្លែង​បន្ត​ថា ជនសង្ស័យ​២​នាក់ នេះ​ឈ្មោះ តេ​ង សា​រឿ​ន ភេទ​ប្រុស ជា​តំណាង​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ​(ICA) និង​ក្រុមហ៊ុន Empire...

កំពូលដោះលែងយួន៨នាក់ ដែលកាប់ឈើរាប់ពាន់ដើម

ក្រោយពី​បើក​សវនាការ​ជំនុំជម្រះ​ជិត​មួយ​ម៉ោង​កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ជា​ជនជាតិ​វៀតណាម​ ៨ ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ជា​ថ្នូរ​នឹង​ការតម្កល់​លុយ​ ៣០ ​លាន​រៀល​។ លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​សាលដីកា​ថា​៖ «​យោង​មាត្រា​ ២០៩ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អំពី​ការឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទមជ្ឈិមជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បើ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​គឺ​មាន​រយៈពេល​ជាង​ ៦ ​ខែ​ហើយ​។ ​ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បដិសេធ​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ​ចោល​។ តុលាការ​កំពូល​យល់ព្រម​ឲ្យ​ជន​ត្រូវ​ចោទ​ត្រូវ​តម្កល់​ប្រាក់​ធានា​ ៣០ ​លាន​រៀល​នៅ​តុលាការ និង​លិខិត​ឆ្លងដែន​ហើយ​ត្រូវ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​ក្នុង​ ១ ​ខែ​ម្តង​»​។ យោង​តាម​កំណត់​សមត្ថកិច្ច​បង្ហាញ​ថា បុរស​ជនជាតិ​វៀតណាម​ទាំង​...

មុន​នេះ​បន្តិច ហ្វេ​ស​ប៊ុ​ក​ផេ​ក​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​គេ Hack យក​ទៅ​គ្រប់គ្រង

ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នូវ​ដំណឹង​ចែក​អាសនៈ​៤​ឲ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អង្គភាព​សារព័ត៌មាន Fresh News ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​នេះ​ត្រូវ​បាន​គេ Hack យក​ទៅ​គ្រប់គ្រង ។ កាលពី​ម៉ោង​ជិត​១១ និង​៣០​នាទី ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ( Samdech Hun Sen,...

ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា ត្រូវដក​តំណែងហើយ​

ខេត្តមណ្ឌលគិរី ៖ លោក​វរសេនីយ៍ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ សីមា​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ដែល មានរឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​ឈ្មួញ​មក​ពី​ប្រទេស​វៀតណាម​លួច​ធ្វើ​ផ្លូវ​បើក​ច្រករបៀង​ដោយ​ខុសច្បាប់ កាយ​ប្រឡាយ​ពី​អូរ​ព្រំដែន​វៀតណាម​ចូល​ទឹកដី​កម្ពុជា និង​ក្តោប​អំណាច​ប្រកាន់​បក្ខពួក​គ្រួសារ​និយម​នោះ ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ផ្ទេរ​ភារកិច្ច​ចេញ​មក​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ហើយ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី តាម​ការ​គ្រោងទុក​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង និង​ផ្លាស់​ប្តូរ​មុខ​តំណែង​អធិការ​នគរបាល​ស្រុក កែវ​សីមា នឹង​ធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ ។ យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១២១៥ ប្រក ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​សម្តេច...

សារិកាកែវ​វង ជាសត្វ​ចេះ​និយាយ​ភាសា​មនុស្ស ជិត​១​ពាន់​ក្បាលបង្ក្រាប​មុន​ចេញ​ទៅ​វៀតណាម

ខេត្តក្រចេះ ៖ កម្លាំង​ចម្រុះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រួម​នឹង​កង​អាវុធហត្ថ​ខេត្ត ដឹក​ដោយ​លោក​អភិបាលរង​ស្រុក​ចិត្រ​បុរី ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​សត្វ​សារិការ​កែវ​វង ប្រមាណ​ជិត​មួយ​ពាន់​ក្បាល ដែល​ក្រុម​ឈ្មួញ​បម្រុង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម  កាលពី​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ឧសភា ២០១៧ នេះ​នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ សត្វ​សារិកាកែវ​ទាំងនោះ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ទ្រុង​ជា​ច្រើន​លាក់​ទុក​ក្នុង​គេហដ្ឋាន​មួយ​កន្លែង ប្រតិបត្តិការ​នេះ​លោកនាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹង​ថា ម្ចាស់​លំនៅ​ដ្ឋា​ន​ដែល​ស្តុក​សត្វ​សារិការ​កែវ​វង នោះ​មានឈ្មោះ ពក ណេ​ង ភេទ​ប្រុស ហើយ​ត្រូវ​រត់គេច​ខ្លួន​បាត់​ស្រមោល...

កុំ​ចង់​ឈ្នះ​រង្វាន់​ផ្សេង​ៗ ដោយ​ចុច Like ឬ Share ឲ្យ​សោះ ប្រយ័ត្ន​អស់ពី​ខ្លួន

មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​និង​បណ្ដាញ​ផ្សព្វផ្សាយ​បោកប្រាស់​ជា​ច្រើន បាន​និង​កំពុង​បង្កើត​ការ​បោកប្រាស​ថ្មី​ៗ ដែល​យើង​ស្មាន​មិន​ដល់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្សេង​ៗ ។ តួយ៉ាង អស់ពី​ការ​ប្រកាស​ដាក់​លក់​ស្បែកជើង​បោកប្រាស់ ពេល​នេះ គឺ​ចេញ​នូវ​ស្ទា​យ​បោកប្រាស់​ថ្មី គឺ​ការ​ឈ្នះ​ប្រាក់​រង្វាន់​ផ្សេង​ៗ ទស្សន៍​ទាយ​ត្រូវ​បាន​រង្វាន់ ។​ល​។ បើ​តាម​ប្រភព​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន ដល់​សាធារណៈជន ជា​ពិសេស​បងប្អូន និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ៖ «​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្សព្វផ្សាយ ដូច​ជា​ការ​ឈ្នះ​រង្វាន់​ផ្សេង​ៗ​តាម ប្រព័ន្ធ​បណ្តាញ​សង្គម​ដូច​ជា Facebook...

ក្មេង​ប្រុស​ម្នាក់ ដើរ​លេង​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ លង់ទឹក​ស្លាប់

ឧត្តរ​មាន​ជ័​យ ៖ ក្មេង​ប្រុស​ម្នាក់ ធ្លាក់​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​មួយ​កន្លែង ដែល​គេ​ជីក​កាយ​យក​អាចម៍ដី បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ជប់​គគីរ​ខាងលិច ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​ ។ យោង​តាម​សម្តី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ បាន​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ ឡា​ត់ ងិ​ត ភេទ​ប្រុស អាយុ​៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ នៅ​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ពួក​គាត់​ទាំង​២​នាក់ ជាប់រវល់​ល​ទៅ​ចំការ ដោយ​ទុក​កូន​ឱ្យ​នៅ​នឹង​ជីដូន​ចាស់ជរា ស្រាប់តែ​កូន​ទៅ​លេង​ទឹក​រណ្តៅ​ដី​ខាងលើ បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង...

ស្ករស​ច្នៃ​ជាមួយ​ប្រេងឆា ចេញ​ស្ករត្នោត​ក្លែងក្លាយ ស្តុក​​ចែកចាយ​នៅ​ផ្សារ​ដេប៉ូ

តាកែវ ៖ ទីតាំង​ផលិត​ស្ក​រត្នោត​ក្លែងក្លាយ ឬ​យក​ស្ករស​មក​កែ​ច្នៃ ធ្វើ​ជា​ស្ករ​ត្នោត​ទាំង​២៥​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ​ត្រូវ​អាជ្ញាធ​ខេត្តតាកែវ សុំ​គោលការណ៍​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​ បន្ទាប់​ពី​ម្ចាស់​ទីតាំង​ទាំង​អស់នោះ មិន​បាន​គោរព​ទៅ​តាម​កិច្ចសន្យា​ជាមួយ​មន្ត្រី​ជំនាញ ដែល​ត្រូវ​​សុំ​ច្បាប់​អនុញ្ញាត និង​កិច្ចសន្យា​មួយ​ចំនួន​ទៀត ។ លោក ខាន់ សុខា អភិបាលរង​ខេត្ត​បាន​ថ្លែង​ថា កន្លង​មក​មន្ត្រី​ជំនាញ​រួមជាមួយអាជ្ញាធ​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ផលិត​ស្ក​ត្នោត​ទាំង​អស់នោះ ដោយ​យើង​បានឃើញ​ពី​ការ​យក​ស្ករស និង​ប្រេងឆា មក​កែ​ច្នៃ​ជា​ស្ករ​ត្នោត និង​បាន​យក​ក្រណាត់​មក​ដុត ដែល​នាំ​អោយ​មាន​ធុ​លី​ហុយ​ចូល​ស្ករ...

ហូ ចំរើន កំពុង​ជាប់​ឃុំ ថៅកែ​៣​នាក់​ប្តឹងថែម​ ​រឿង​ស៊ីដាច់​លុយ​២០០​លាន​ដុល្លារ​

ភ្នំពេញ ៖ ស្រប​ពេល​ដែល​អតីត ឧកញ៉ា ហូ ចំរើន កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ ស្រាប់តែ​មាន​ថៅកែ​៣​នាក់ ដែល​ជា អ្នក​វិនិយោគ​ជនជាតិ​ចិន ចំនួន​ពីរ​នាក់ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ដាច់​ដោយឡែក​ៗ​ពី​គ្នា ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​ពី​បទ​ស៊ីដាច់​លុយ​ជាង​២០០​លាន​ដុល្លារ ដែល​ចូល​ហ៊ុន​រកស៊ី​រួម​គ្នា ។ ប្រភព​ច្បាស់ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អ្នក​វិនិយោគ​ខាងលើ​បាន​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​អតីត​ឧកញ៉ា ហូ ចំរើន ពី​បទ​ស៊ីដាច់​លុយ​នោះ តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប​នៅ​ទីក្រុង​តា​ខ្មៅ និង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត ។ លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

ជាង​២​ម៉ោង ទើប​យក​ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោកនាយក​រដ្ឋមន្ត្រី​មក​វិញ​បាន

ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រុម​កម្លាំង​ជំនាញ​យក​មក​គ្រប់គ្រង​វិញ​បាន​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ បន្ទាប់​ពី​បាន Hack ចូល​គ្រប់គ្រង​តាំងពី​ម៉ោង​១១​និង​១៦​នាទី​ថ្ងៃ​សុក្រ​នេះ ពោល​គឺ​គ្រប់គ្រង​បាន​ជាង​២​ម៉ោង ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាង​ថា កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់ខ្លួន​ក្រុម Hacker ទាំងនោះ ។...

ជាង​៧​ពាន់​នាក់​ចាញ់បោក​អស់​ជាង​៦០​លាន​ដុល្លារ នៅមានទៀតសរុប៤០០​លាន​ដុល្លារ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​និង​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​អង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និង​បុគ្គល​ពាក់ព័ន្ធ ក្នុង​ករណី​ប្រតិបត្តិការ​គ្មាន​ការ​អនុញ្ញាត​ក្នុង​វិស័យ​មូល​ប​ត្រ ឆបោក​ប្រជាពលរដ្ឋ​សរុប​ជា​ទឹកប្រាក់​ជាង ៦០​លាន​ដុល្លារ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧​នេះ ។ ប្រជាពលរដ្ឋ​៧,៤៣០​នាក់ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ ត្រូវ​បាន​គេ​ឆបោក​អស់​ទឹកប្រាក់​សរុប៦០​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ប៉ាន់ស្មាន​តែ​តាម​រយៈ​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង ដែល​ម្នាក់​ៗ បាន​ខាតបង់​ទឹកប្រាក់​ជា​មធ្យម៨,០០០ដុល្លារ តាម​រយៈ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ដាក់​ប្រាក់​វិនិយោគ​រួម ដោយ​ជនល្មើស​បាន​សន្យា​ថា នឹង​ផ្តល់​មក​វិញ​នូវ​អត្រា​ចំណេញ​ខ្ពស់ (ប្រមាណ​ជា​១០​ភាគរយ)...

ជិះ​រថយន្ត​តម្លៃ​ម៉ឺន​ដុល្លារ តែ​ចាក់​សាំង​មិន​ឲ្យ​លុយ ស្លាក​លេខ ភ្នំពេញ 2AR-6513

ភ្នំពេញ ៖ ស្ថានីយ៍​ចាក់​សាំង​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង បាន​ប្រកាស​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​ហា​យ​លែ​ន​ឌឺ Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​-2AR 6513 ចូលខ្លួន​ដោះស្រាយ​ជា​បន្ទាន់ ក្រោយ​ពេល​ដែល​ម្ចាស់​រថយន្ត​នេះ ចាក់​សាំង​ហើយ មិន​ឱ្យ​លុយ រួច​បើករថយន្ត​គេចខ្លួន​ទៅ​បាត់ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម និង​សរសេរ​សារ​មួយ​ចំនួន ឱ្យ​ដឹង​ថា «​ឡាន​ចាក់​សាំង​មិន​ឲ្យ​លុយ នៅ​ស្ថានីយ៍​វេ​ង​ស្រេង​! នៅ​ម៉ោង​៧​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ។ សូម​ជូន​ជា​ដំណឹង...

សម្រេចឃុំខ្លួននាយករងសាលា GOLDEN BRIDGE ក្រោយរកឃើញបទល្មើសមែន

ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៧​នេះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃុំខ្លួនជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការ​សួរនាំ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះបាន​រក​ឃើញ​ថា ជនបរទេស​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពិតជា​បាន​ជាប់​ព័ន្ធ​នឹង​បទល្មើស​ពិត​ប្រាកដ​​មែន ។ បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សម្រាប់​សំណុំរឿង​នេះ​គឺ​មានការ​សួរនាំ​លម្អិត​បន្ថែម​ទៀត ដោយ​លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​សួរនាំ​ទៅ កម្លាំង​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​រក​ឃើញ​ថា ជន​នេះ​ពិតជា​បាន​ជាប់​ព័ន្ធ នឹង​បទល្មើស​នេះ​មែន ហើយនឹង​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត...

​ស្រា​បៀរ​​កូ​រូ​ណា និងប៊ុត​វ៉ា​យ​ស័​រ​ ៩០០​កេស ​កិនកម្ទេចចោល

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៧​នេះ បាន​សម្រេច​កិនកម្ទេច​ចោល នូវ​ស្រា​បៀរ​នាំ​ចូល​ពី​បរទេស​ម៉ាក ប៊ុត​វ៉ា​យ​ស័​រ និង​ស្រា​បៀរ​ម៉ាក កូ​រូ​ណា អិ​ច​ស្ត្រា ប្រមាណ​៩០០​កេស​។ ការ​កិនកម្ទេច​ចោល​ស្រា​បៀរ​ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាម​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ដោយមាការចូលរួមពីក្រុម​អេ​ត​វូ​ដ និងនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ ។ បើតាមតំណាង​ក្រុមហ៊ុន អេ​ត​វូ​ដ ឲ្យ​ដឹង​ថា ដោយ​មាន​សេចក្ដីសម្រេច​ពី​តុលាការក្រុង​ភ្នំពេញ ស្រា​បៀរ​ដែល​សមត្ថកិច្ច​រឹបអូស​នេះ ជា​ប្រភេទ​ស្រា​បៀរ​ដែល​គេ​លួច​នាំ​ចូល​ពី​បរទេស​មក​ស្តុក​ទុក​លក់ ដោយ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ មក​លើ​ក្រុ​ក​ហ៊ុនអេ​ត​វូ​ដ​កម្ពុជា...

នាំគ្នា​​សុំ​ដក​លុយពីឧកញ៉ា ប៊ុ​ណ្ណ​ច័ន្ទ គ្រីស្នា ​វិញ សង្ស័យគំរោងផ្ទះល្វែង​ខុន​ដូ និងដីពុះឡូតិ៍(ខ្យល់)​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ២០១៧​នេះ អតិថិជន​ទៅ​តវ៉ា​សុំ​ដក​លុយ​កក់​វិញ ខណៈ​ខាង​ក្រុមហ៊ុន​មិន​ព្រម​ប្រគល់​លុយ​កក់​អោយ​វិញ​នោះ​ទេ តែ​ខាង​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា ជាមួយ​អតិថិជន​ដោយ​ធានា​ថា បើ​ខ្លួន​ទិញ​ដី​មិន​បាន​ទេ​ខ្លួន​នឹង​បង្វិល​លុយ​អោយ​អតិថិជន​វិញ នៅ​ចុងខែ​សីហា​នេះ តែបើ​ទិញ​ដី​បាន អតិថិជន​អាច​បន្ត​បង់លុយ​កក់​ក្នុង​ការ​ទិញ​គម្រោង​ផ្ទះល្វែង​នេះ​ជា​បន្ត​ទៀត ហើយ​បើ​ក្រុមហ៊ុន​មិន​អាច​អនុវត្ត​បាន​តាម​កិច្ចសន្យា​ទេ ក្រុមហ៊ុន​នឹង​សងជំងឺចិត្ត​ថ្លៃ​ខូចខាត​ក្នុង​ម្នាក់​៥,០០០​ដុល្លារ ។ ក្រុមហ៊ុន​ដែល​សង្ស័យ​ជាគម្រោង​ខ្យល់​! បាន​សន្យាបែប​នេះ បន្ទាប់​ពី​មាន​អតិថិជន​ដែល​បង់លុយ​កក់​ទិញ​ផ្ទះល្វែង និង​ខុន​ដូ​រាប់​សិប​នាក់​ដែល បាន​នាំ​គ្នា​ទៅ​តវ៉ា​ដល់​ភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា ប៊ុ​ណ្ណ​ច័ន្ទ គ្រីស្នា ស្ថិត​នៅ​ភូមិ​គ្រឹះ​លេខ​៥៧ ផ្លូវ​លេខ​៥៧ កែង​៣០៦ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន...

ប្តី​រត់​តាក់ស៊ី​តាម​ខេត្ត​ឆ្ងាយ ប្រពន្ធ​នាំ​សហាយ​ចូល​បន្ទប់​សម្ងំ​រួមមេត្រី

ភ្នំពេញ ៖ យោង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​ចែកចាយ​បន្ត​គ្នា ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ កំពង់ចាម​កំពង់​ចិត្ត កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ បាន​បង្ហាញ​ពី​សកម្មភាព​របស់​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ ដែល​កំពុង​លួចលាក់​ទាក់ទង​ប្រុស​សហាយ រហូត​ដល់​ថ្លើមធំ ហ៊ាន​នាំ​ប្រុស​សហាយ​ឡើង​មក​រួមរ័ក​សម្ងំ​រួម​ស្នេហ៍​ដល់​លើ​ផ្ទះ ត្រូវ​បាន​បុរស​ជា​ប្តី រួម​នឹង​សាច់ញាតិ​ជា​ច្រើន​នាក់ បាន​តាម​ទាន់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ប្រពន្ធ​បាន​ត្រឹម​ទួញ​យំ​សំពះ​អង្វរ​សុំ​ទោស​ប្តី ។ ប្តី​ប្រពន្ធ​ខាងលើ​នេះ មិន​ត្រូវ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​តាម​អ្វី​ដែល​ស្តាប់ ឮ​ពី​ការ​ជជែក​វែកញែក​គ្នា គឺ​បុរស​ជា​ប្តី មានរ​បរជា​អ្នក​បើករថយន្ត​ឈ្នួល​នៅ​តាម​ខេត្ត​ឆ្ងាយ​ៗ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​ប្តី​ទុក​ឱ្យ​នៅ​ចាំផ្ទះ ។ នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ រយៈពេល​៧​នាទី...

កូនប្រសា​នាយក​រដ្ឋមន្ត្រី ចាប់ខ្លួន​មេខ្លោង​ឆបោក​លុយរាប់​លាន​ដុល្លារ ២​នាក់​បន្ថែម​ទៀត

ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ក្រោម​បញ្ជា​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ក្រសួងមហាផ្ទៃ ដែល​ត្រូវជា​កូនប្រសា​លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់វិធានការ​ចាប់ខ្លួន​មេខ្លោង​ឆបោក​ធំ​ៗ២​នាក់​បន្ថែម​ទៀត នៅ​វេលា​ម៉ោង​១​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ក្នុង​ក្រុមហ៊ុន FUGI Investment Excellence ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុខ​រដ្ឋ​សភាជាតិ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន​។ បើ​តាម​សេចក្តីរាយការណ៍​ក្រុម​ឆបោក​អ្នកជំនួញ​នៅ​កម្ពុជា ដោយ​ប្រើ​រូបភាព​វិនិយោគ​ខ្យល់​នេះ...

ករណី​រំលោភ​សម្លាប់ កក្រើក​ក្នុង​ស​ប្តា​ហ៍​នេះ

ក្រៅពី​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ញឹក ប៊ុ​ន​ឆៃ ករណី​ចាប់រំលោភ​រួច​សម្លាប់​បាន​និង​កំពុង​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ស​ប្តា​ហ៍​នេះ បាន​កើតរឿង​ធំ​ៗ​យ៉ាង​ហោច​ណាស់​៣​ករណី​ផ្សេង​គ្នា ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ។ គេហទំព័រ​អង្រុត​ព័ត៌មាន សូម​ធ្វើការ​បង្ហាញ​ពី​ហេតុការណ៍​ធំ​ៗ​ទាំង​៣​នេះ ដូច​ខាងក្រោម ៖ ករណី​ទី​១-​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ជន​រង​គ្រោះ​ថា​បាន​បាត់​កូនស្រី បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​បាន​ចុះ​ជួយ​ស្រាវជ្រាវ​រកតែ​រក​មិនឃើញ លុះដល់​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​២ ខែសីហា ២០១៧ មាន​ប្រជាពលរដ្ឋ​បានឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ ទើប​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​តែ​ម្តង ​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​រួច​មក កម្លាំង​ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ រួម​នឹង​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល អង្គភាព​ការពារ​កុមារ​...

ហាម​នាំ​ចូល​បន្លែ​ពី​យួន​៣មុខ​មាន​គីមី ឥឡូវ​រក​ឃើញ​មាននៅ​លើ​ខ្ទឹមស និង​ខ្ទឹមក្រហម ថែម​ទៀត

ខេត្តត្បូងឃ្មុំ​ ៖ កាលពីរសៀល​ថ្ងៃ​ទី​១០ មីនា នេះរថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានសហការ​និងសម្របសម្រួល​ពីប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ត្រពាំង​ផ្លុ​ង ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែ​ឈើ មាន​ដូច​ជា ក្រូចឆ្មារ ខ្ទឹមក្រហម ការ៉ុត ប៉េងប៉ោះ ម្ទេស​ប្លោក ខ្ទឹមស ខ្ទឹមបារាំង ត្របែក និង​បន្លែ​ផ្លែ​ឈើ​ ជា​ច្រើន​មុខ​ទៀត ដែល​ឈ្មួញ​បាន​ដឹកនាំ​ចូល​តាម​រថយន្ត និង​រ៉ី​ម៉ក​ម៉ូតូ នាំចូលពី​ប្រទេស​វៀតណាម ដើម្បី​ជៀសវាង​ឲ្យ​បាន​ដាច់ខាត នូវ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ ដែល​ខូចគុណភាព ជា​ពិសេស​ផ្ទុក​នូវ​សារ​ធាតុគីមី ដែល​ប៉ះពាល់​ដល់​សុខុមាលភាពរបស់អ្នក​ទទួលទាន​...

អតីត​បុគ្គលិក​អាស៊ី​សេរី ចូលរួម​ថត​រឿង​សិច ជាមួយ​បរទេស នៅ​កម្ពុជា ?

ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បង្ហើប​តាម​រយៈ​គេហទំព័រ Fresh News អោយ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​រូបភាព​ជា​ភស្តុ​តាង នៅ​ក្នុង​កុំព្យូទ័រ ដែល​បញ្ជាក់​ពី​លោក អួន ឈិ​ន អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លួច​ថត​វី​ដេ​អូ​សិច (រឿងអាសអាភាស)។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុ​តាង​ថ្មី​មួយទៀត គឺ​រូបភាព និង​វី​ដេ​អូ​របស់​មួយ​ចំនួន របស់​លោក អ៊ួ​ន ឈិ​ន អតីត​បុគ្គលិក​អាស៊ី​សេរី ដែល​បាន​ចូលរួម ថត​វី​ដេ​អូ​សិច ជាមួយ​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា...

កូនស្រី​ទិញ​មី​១​កញ្ចប់​ហូប​ពុល​ស្លាប់​នៅ​សាលារៀន ឪពុក​ម្តាយ​យំ​ដល់​សន្លប់

ភ្នំពេញ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​ទិញ​មី​កញ្ចប់​ហូប​អស់​១​កញ្ចប់​នៅ​សាលារៀន រួច​ក៏​ស្រាប់តែ​កើត​មាន​អាការ​ឈឺពោះ​ក្អួតចង្អោ និង​ត្រូវ​គ្រូបង្រៀន​ទាក់ទង​ហៅ​ឪពុក​ម្តាយ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​អកុសល ក្មេង​ស្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សង្ស័យ​ថា កូនស្រី​ស្លាប់ ដោយសារ​ពុល​មី​កញ្ចប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា កុមារី​ដែល​ត្រូវ​ក្រុម​គ្រួសារ​សង្ស័យ​ថា ពុល​មី​កញ្ចប់​ស្លាប់​នោះ មានឈ្មោះ​ភៀន ឆេ​ង​លៀង អាយុ​៩​ឆ្នាំ...

សមត្ថកិច្ច​ឆែក​រក​ឃើញ​ភ័ស្តុតាង ​ក្នុង​ធុងសំរាម​តាម​បន្ទប់​បញ្ចាំង​កុន​គេង​កើយ​ជា​គូ​ៗ

ភ្នំពេញ ៖ ជុំវិញការឆ្មក់បង្ក្រាបរបស់កម្លាំង​ចម្រុះ​ខណ្ឌចំការមន លើទីតាំង​បញ្ចាំង​កុន​គ្មាន​ច្បាប់​១​កន្លែង ត្រួតពិនិត្យ​ទីតាំង​មាន​លក្ខណៈ​ជា​បន្ទប់​គ្រែ​ពូក ដែលអាចឲ្យយុវវ័យប្រព្រឹត្ត​រឿងក្តៅ​សាច់បាន សំណុំរឿងនេះ មន្រ្តីជំនាញ​កំពុង​តែ​ប្រមូល​ភ័ស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​នានា បន្ត​នីតិវិធីស៊ើបអង្កេត​តាម​ផ្លូវ​តុលាការ ។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆែកឆេរ​ទីតាំង​ផ្ទះល្វែង​មួយ​កន្លែង​ក្បែរ​ផ្សារ​សុ​វ​ណ្ណា យីហោ Home Cinema បន្ទាប់​ពី​សង្ស័យ​ថា កំពុង​ធ្វើ​អាជីវកម្ម​បើក​បញ្ចាំង​កុន​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​បាន​ឃាត់ខ្លួន​យុវវ័យ​ប្រុស​ស្រី​ចំនួន​១៩​នាក់ ដែល​បាន​មក​ពពាក់ពពូន​គ្នា​ចូល​មក​មើល​កុន​ក្តៅ​សាច់ និង​បាន​ដកហូត​ម៉ូតូ​ចំនួន​១៥​គ្រឿង...

ថៅកែ​ខារ៉ាអូខេ​និង​បុគ្គលិក​ទាំង​៦​នាក់​ឡើង​តុលាការ រឿង​ព្រួត​គ្នា​វាយ​ភ្ញៀវ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ធ្លាប់​បាន តុលាការ​ឃុំខ្លួន​បាន មួយសន្ទុះ​ម្តង​រួច​ទៅ​ហើយ ព្រោះតែ​រឿង​វាយ​ភ្ញៀវ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​មាន​ទាំង​ម្ចាស់​ហាង ខារ៉ាអូខេ យីហោ រាត្រី​សំណាងល្អ នៅ​តាម​ផ្លូវ​២០០៤​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ម្តងទៀត ព្រោះ​រឿងវាយ​ភ្ញៀវដេកពេទ្យ​ សារ​ជា​ថ្មី ។ បើ​យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ ទាំង​៦​នាក់ រួម​មាន ៖ ទី​១.​ឈ្មោះ យឹ​ម សំណាង ហៅ...

មន្ត្រី​កិច្ចសន្យា​មន្ទីរ​សង្គមកិច្ច​៣​នាក់ យក​លុយ​ពី​អ្នក​សុំទាន​តាម​ស្តុ​ប​នានា ១​ថ្ងៃ​ម្នាក់​៣​ដុល្លារ

ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ នេះ​ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​ពលកម្ម លើ​កុមារ​មនុស្ស​ចាស់ជរា និង​ញុះញង់​អ​និ​តិ​ជន​ឲ្យ​ដើរ​សុំទាន នៅ​តាម​ភ្លើងស្តុប​នានា ក្នុង​ក្រុងភ្នំពេញ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​០១ តុលា ២០១៧ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​ស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​ស្តារ​និ​តិ​សម្បទា​រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ប្រមូល​អ្នក​សុំទាន យក​មក​សាកសួរ និង​ស្រាវជ្រាវ​រក​ជន​ជាប់​ពាក់ព័ន្ធ រហូត​ឈ​នា់​ដល់​ឃាត់ខ្លួន​បុគ្គលិក​ជាប់កិច្ចសន្យា​របស់​មន្ទីរ​សង្គមកិច្ច ចំនួន​៣​នាក់...

កូនកំលោះ​ទារ​បណ្ណាការវិញ សម្រេច​មិន​យក​កូនក្រមុំ ដែល​គេ​បន្លំ​ផ្សំ​ដំណេក

ខេត្តព្រៃវែង ៖ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៨​នេះ រឿងរ៉ាវ​បន្លំ​ខ្លួន​ជា​កូនកំលោះ លប​ឡើង​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ ឯ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តី ក៏​បណ្តោយ​ខ្លួន​ឱ្យ​ប្រុស​កំហូច​រួមរ័ក​ដល់​ទៅ​៣​ដង ក្នុង​១​យប់​នោះ ពេល​នេះ ធ្វើ​ឱ្យ​សាមីខ្លួន​ជា​កូនកំលោះ​សម្រេច​រំសាយ​មង្គលការ រួច​វេច​បង្វេច​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ទាមទារ​បណ្ណាការ​ពី​ម្តាយ​ខាង​ស្រី ចំនួន​១,៤០០​ដុល្លារ​មក​វិញ ។ ហេតុការណ៍​ដ៏​គួរ​ឱ្យ​ដ៏​គួរ​ឱ្យ​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​រៀប​មង្គលការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឆ្ពឹះ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ។ ទោះជា​យ៉ា​នេះ​ក្តី​ក្រុម​គ្រួសារ​ខាង​ស្រី បាន​អះអាង​ថា គ្មាន​លុយ​ទេ ព្រោះ​ចាត់ចែង​ពិធី​មង្គលការ​អស់ហើយ...

សាហាវ​ណាស់! ឃាតក​រំលោភ​សម្លាប់​នារី​កាស៊ីណូ​នៅ​បា​វិត ធ្លាយរឿង​​មួយ​ទៀត

ស្វាយ​រៀង ៖ ជនសង្ស័យ​ជា​ឃាតក​ទាំង​២​នាក់ ដែល​បាន​រំលោភ​សម្លាប់​នារី​បុគ្គលិក នៅ​កាស៊ីណូ «Good Luck» ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​បាន​១​ស​ប្ដា​ហ៍ ស្រាប់តែ​ធ្លាយ​រឿង​ឃាតកម្ម​ដូច​គ្នា​នេះ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ កន្លង​ទៅ ដោយ​ពួក​គេ​បាន​រំលោភ ហើយ​សម្លាប់​នារី ជនជាតិ​វៀតណាម​ម្នាក់ នៅ​សង្កាត់​បាទី ក្រុង​បា​វិត ។ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នេះ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ឃាតក​ពីរ​នាក់...

ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ដឹកនាំ​កម្លាំង​អាវុធហត្ថ ចុះ​បង្ក្រាប​សត្វព្រៃ

កំពង់ធំ​ ៖ សត្វព្រៃ​ចម្រុះ​ជិត​១៧០​ក្បាល រួម​មានសត្វ​ប្រវឹក​១៥០​ក្បាល សត្វ​ស្វា​១០​ក្បាល និង​សត្វ​សំ​ពោ​ជ​៥​ក្បាល​ផង​ដែរ ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ លោក អ៊ិ​ត សុធា ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត ចុះ​បាន​បង្ក្រាប​ពី​ក្រុម​ឈ្មួញ នៅ​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ ។ សត្វព្រៃ​ដែល​បង្ក្រាប​បាន​នៅ​យប់មិញ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ស្ថា​ប​ន័​អយ្យការ​បាន​ធ្វើការ​ប្រគល់​សត្វព្រៃ ឲ្យ​ក្រុម​អន្តរ​គម​ន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​អង្ក​ការ​សម្ព័​ន​មិត្ត​សត្វព្រៃ ដើម្បី​ចាត់ការ​បន្ដ​តាម​ច្បាប់​ ៕

ដឹង​ការ​ពិត​ហើយ​! ករណី​ល្បី​ថា​ក្មេង​ប្រុស​៣​នាក់​ត្រូវ​ថ្នាំ​ឆ្កួត​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ករណីមាន​ក្មេង​ប្រុស​តូច​ៗ​ចំនួន​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ២០១៨ នេះ ក្រោយ​ពី​ក្មេង​ៗ​ទាំងនោះ មាន​អាកា​រៈ​ប្រកាច់​ខុស​ប្រក្រតី ។ បើតាមសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយថា ថ្នាំ​ឆ្កួត​បាន​មក​ដល់​ស្រុក​ខ្មែរ​យើង​ហើយ គឺ​ថ្នាំ​ម្យ៉ាង​មានឈ្មោះ​ថា (Zoobie ) គឺ​ពួក​ជនល្មើស​យក​ដាក់​ក្នុង​ដប​ទឹកក្រូច​អោយ​ក្មេង​ៗ​ផឹក​ស្រាប់តែ​មាន​សភាព​បែប​នេះ​តែ​ម្តង ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ប្រាប់តាម​រយៈ​ទូរ​ស័ព្ទ អោយដឹងថា នា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០១៨ នេះ​ថា...

សមត្ថកិច្ច​ឃាត់ខ្លួន​​ស្រី​ស្អាត​សាច់​សខ្ចី លក់​ឡេ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Love Riya

កណ្តាល ៖ តារា​លក់​ឡេ​លាប​ស្បែក​ជាមួយ​ការ​បញ្ចេញ​រូបរាង​កាយ​ដ៏​សិច​ស៊ីសាច់​សខ្ចីម្នាក់​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «Love Riya» ត្រូវ​បាន​នគរបាល​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ ចុះ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​និង​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា លក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់ ។ ការ​ចុះ​បង្ក្រាប​នោះ​ដឹកនាំ​ដោយ​លោក ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណ​:​កម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង បាន​ចុះ​ឆែកឆេរ​ផ្ទះ​ស្ត្រី​ម្នាក់ លក់​ឡេ លក់​ម្សៅ គ្រឿង​លម្អរ​ខ្លួន សង្ស័យ​ផលិត វេច​ខ្ចប់ រក្សា​ទុក...

ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្លាប់ ក្នុង​ជ្រោះ​បាត់​ស្នេហ៍

ភ្នំពេញ ៖ ករណី​ក្មេង​ប្រុស​ម្នាក់​ក៏​ព្រោះតែ​សតិ​មិនល្អ​ដូច​ក្មេង​ដ៏​ទៃ បាន​ដើរ​ចុះ​ទៅ​លេង ជាមួយ​សំបក​កង់​រថយន្ដ បាន​លង់ទឹក​ស្លាប់ ក្នុង​ជ្រោះ​បាត់​ស្នេហ៍ គួរ​ឲ្យ​អាណិត​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុក​ជាប់រវល់​រត់​ម៉ូតូ​កង់​បី និង​ម្ដាយ​ជាប់រវល់​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ ។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ក្នុង​ទឹកជ្រោះ​បាត់​ស្នេហ៍ ស្ថិត​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ប្រភព​ពី​លោកនាយ​នគរបាល​ស្ដីទី​ប៉ុស្ដិ៍​ទួល​សង្កែ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ឌី វិច្ឆិកា អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ សូ...

បង្ក្រាប​មេ​ល្បែងស៊ីសង ស្ទួ​ច​ប្រេងកូឡា នៅ​ទួល​សង្កែ

ភ្នំពេញ ៖ ទីតាំង​បើក​លេងល្បែង​ស៊ីសង ស្ទួ​ច​ប្រេងកូឡា មួយ​កន្លែង នៅ​តាម​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ​១ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​0១​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន​មេ​ល្បែង​ម្នាក់ ព្រមទាំង​ដកហូត​សម្ភារ​មួយ​ចំនួន ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​នេះ គឺ​មានការ​សម្របសម្រួល​ពី​លោក វង្ស ប៉ុន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង (​ស្ទូច​ប្រេងកូឡា​) ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កៅ និស្ស័យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ...

សមត្ថកិច្ចប្រកាសតាម ID សួរគ្នាថាបើឃើញ KO1 ចាប់ភ្លាម

គិត​ត្រឹម​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ គេ​មិនឃើញ​វត្តមាន​បុរស​ដែល​មាន​រហ័ស​នាម KO1 និង​បក្ខពួក ធ្វើ​សកម្មភាព​តាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ បន្ទាប់​ពី​តាំងពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ដដែល​នេះ គេ​ឮ​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​នានា​និយាយ​តាម អាយ​កូ​ម ឬ ID ឆ្លើយឆ្លង​និង​សួរ​គ្នា​ថា​ឃើញ KO1 ធ្វើ​សកម្មភាព​នៅ​ទីណា​ទៅ​ចាប់​ដល់ទី​នោះ​ភ្លាម ។ គិត​ត្រឹម​វេលា​ម៉ោង​ខាងលើ គេ​មិនដឹង​ថា​តើ KO1​នៅ​ទីណា​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​បាន​ថមថយ​ការ​សួរ​គ្នា​តាម​ID អំពី​វត្តមាន​និង​សកម្មភាព​របស់ KO1 នៅ​តាម​ផ្លូវ​សាធារណៈ ។ ការ​បាត់​មុខ KO1​និង​បក្ស​នា​ពេល​នេះ គឺ​បន្ទាប់​ពី​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួន សុវណ្ណ...

កូនប្រុស​ស្នងការ​រង បង្ខាំង​ក្មេង​ស្រី​ទុក​រំលោភ រួច​ឲ្យ​លក់ខ្លួន យក​លុយ​ទិញ​ថ្នាំ​ញៀន

ព្រៃវែង ៖ មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ម្នាក់ ដែល​មាន​ប្រពន្ធ​ថែម​ទាំង​មានកូន​២​នាក់ ទៅ​ហើយ​បាន​រង​បណ្តឹង​ចោទប្រកាន់​ពី​ពលរ​ដ្ធ​១​គ្រួសារ ពី​បទ​គំរាមកំហែង​បាញ់​សម្លាប់​មួយ​ពូជ និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូន​របស់​គាត់​ដែល​មាន​អាយុ​ទើប​១៥​ឆ្នាំ រហូត​បាន​សម្រេច ហើយ​ចុង បាន​យក​កូនស្រី​របស់​គាត់​ទៅ​ចាក់សោរ​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ ជួល​ក្នុង​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​បម្រើសេវា​ផ្លូវភេទ ជាមួយ​ភ្ញៀវ​ផ្សេង​ៗ ដើម្បី​យក​លុយ​មក​ឲ្យ​ខ្លួន​គេ​ទិញ​ថ្នាំ​ញៀន ដើម្បី​ជួញដូរ និង​ប្រើប្រាស់​ផង ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ល​.​ស​.​ហ អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ព្រំ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម តង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ...

ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​បដិសេធ​ថា មិន​បាន​ទទួល​សំណង​ជាង​១​ម៉ឺន​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ទេ​!

រាជធានីភ្នំពេញ ៖ ក្រោយពី​លេចដំណឹង​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ នា​ព្រឹក​ថ្ងៃ​៨ មីនា ២០១៧នេះ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ដក​ពាក្យបណ្តឹង​វិញ​ហើយ ដោយ​ទទួល​សំណង​បានជាង១​ម៉ឺន​ដុល្លារ​ពី​ក្រុម​ជន​ដៃដល់ ស្រាប់តែនៅរសៀលថ្ងៃដដែល ភ្នាក់ងាយ TVFB បាន​ទាក់ទង​ទូរស័ព្ទ​ផ្ទាល់​ទៅ​លោក សិលា ដែល​ជាជនរង​គ្រោះ​ និងជាម្ចាស់​រថយន្ត ឡិច​ស៊ី​សRX-400 សម្ភាសន៍​បានអោយ​ដឹង​ថា​ តើ​មានការ​ដោះស្រាយ​បញ្ចប់រឿង​ពិតប្រាកដ​មែនឬ​អត់? លោក​ សិលា បាន​បញ្ជាក់​ប្រាប់តាម​ទូរស័ព្ទ​ថា ​ពុំ​មានការ​សង​សំណង​ជាង១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​ដើម្បី​បញ្ចប់រឿង​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​ធ្លាប់​មានការ​សម្របសម្រួល​ម្ដង​រួច​មក​ហើយ​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា ដោយ​ភាគី​បង្ក​បាន​មក​សម្របសម្រួល...

លោក ជួន សុវណ្ណ បញ្ជា​ឲ្យ​ប៉ូលិសតាម​ចាប់​ជន​ដៃដល់​វាយ​បំបែក​កញ្ចក់​ឡិច​ស៊ី​សរឿង​ស៊ី​ប្លេ​បើក​បញ្ច្រាស

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fresh News នៅ​ថ្ងៃ​ទី​០៧ ខែមីនា នេះ បានអោយ​ដឹង​ថា លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ចំពោះ​ករណី​ម្ចាស់​រថយន្ត​ទំនើង បើករថយន្ត​បញ្ច្រាសទិស​ហើយ ជិះឡាន​ដេញ​វ៉ៃ​កញ្ចក់​រថយន្ត​គេ​ថែម​ទៀត​នោះ កម្លាំង​សមត្ថកិច្ច​របស់​លោក បាន​ស្រាវជ្រាវ​រក​ឃើញ​អត្តសញ្ញាណ​ជនសង្ស័យ និង​បាន​ចុះ​ដល់​គោលដៅ ក្នុង​ពេល​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ជនសង្ស័យ​រត់គេច​ខ្លួន ។ លោក​ឧត្តមសេនីយ៍ បញ្ជាក់​ករណី​អោយ​ច្បាស់​ពី​នេះ​ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ចាត់វិធានការ​យ៉ាង​យកចិត្តទុកដាក់​បំផុត...

រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់​ក្នុង​សរសៃ​គុយទាវ ក្នុង​ផ្សារ​ប៉ោយ​ប៉ែ​ត

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ សហកា​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​ក្រសួង រួម​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ផលិតផល​ម្ហូបអាហារ នៅព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ផ្សារ​ចំនួន​២ គឺ​ផ្សារ​អគ្គ​ថ្មី និង​ផ្សារ​ត្រី ក្រុង​បោយ​ប៉ែ​ត ហើយ​ពិនិត្យ​រក​ឃើញ សរសៃ​គុយទាវ​សរសៃ​ធំ មាន​ផ្ទុក​សារធាតុ​គីមី​បូ​រ៉ា​ក់​ហាមឃាត់​ខុសច្បាប់​បង្ក​ឱ្យ​គ្រោះថ្នាក់​ប៉ះពាល់​សុខភាព​ធ្ងន់​ដល់​ប្រជាពលរដ្ឋ​ដែល​អាជីវករ​បាន​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ត្រី​។ សរសៃ​គុយទាវ​ដែល​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី គឺ​មាន​ចំនួន​៣​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត ដើម្បី​ទុក​ដុត​កំទេច​ចោល ។ មន្ត្រី​ជំនាញ​កំពុង​បន្ត​នីតិ​វី​ធី​ស្រាវជ្រាវ​រក​ទីតាំង​ផលិត​សរសៃ​គុយទាវ​ដាក់​សារធាតុ​គីមី​បូ​រ៉ា​ក់ ដើម្បី​ចុះ​ទៅ​មាន​វិធានការ​តាម​នីតិវិធី​ច្បាប់ ។ ការ​ផលិត​សរសៃ​គុយទាវ​ដាក់​សារធាតុ​គីមី​បូ​រ៉ា​ក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ឱ្យ​ដឹង​ថា គឺ​ដើម្បី​រក្សា​គុណភាព​សរសៃ​គុយទាវ​បាន​យូរ និង​ធ្វើ​ឱ្យ​ស្វិត...

កូនស្រី​លោក ហ៊ុន សាន ទម្លាយ​បញ្ជី​ឈ្មោះ​អ្នក​ទទួល​សំណូក​ពី​បន​ល្បែង​ជល់​មាន់

កណ្តាល​+​តាកែវ ៖ ក្រោយ​វាយ​បំបែក​សង្វៀន​ជល់​មាន់​របស់កូនប្រសា​លោក ហ៊ុន សាន បាន​មួយ​ថ្ងៃ ពេល​នេះ អាជ្ញាធរ​ខេត្តតាកែវ ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ហែកកេរ្តិ៍​តាម​រយៈ​ការ​ទម្លាយ​ឯកសារ​ថា អាជ្ញាធរ​ពាក់ព័ន្ធ មាន​មន្ត្រី​តុលាការ ចៅហ្វាយខេត្ត ស្នងការ មេ​ប៉េ​អឹ​ម ខេត្តតាកែវ និង​អ្នកកាសែត បាន​ទទួល​សំណូក​ពី​ល្បែង​ជល់​មាន់់ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តតាកែវ ប្រតិកម្ម​ច្រានចោល​ថា មិន​បាន​ពាក់ព័ន្ធ​រឿង​នេះ​ទេ ។ នៅ​ក្នុង​គ្រុប WhatsApp នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៧ នេះ...

ចាប់​បាន​ឡេ​ក្លែងក្លាយ និង​គ្រឿងសម្អាង​ជាង​៥០០​កេស នាំ​ចូល​ពី​យួន

ភ្នំពេញ ៖ ប្រតិបត្តិការ​ឆ្មក់​ចុះ​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ស្តុក​ទុក​ទំនិញ​មួយ​កន្លែង លេខ​៧៤BEo ផ្លូវ​លេខ​២០២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក នៅ​រសៀល​ម៉ោង​២​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មួញ​ជនជាតិ​វៀតណាម​ម្នាក់ បាន​នាំ​ទំនិញ​អត់​បង់ពន្ធ និង​ក្លែង​ក្លាយជា​ច្រើន​ប្រភេទ​ដូច​ជា ថ្នាំពេទ្យ ឡេ​ខាត់​ស្បែក​គ្រប់​ប្រភេទ ចូល​មក​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ដើម្បី​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រតិបត្តិការ​នេះ​មាន​ចូល​រួប​ពី​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ស្រី ម៉ាក់​នី ព្រះរាជអាជ្ញា​រង សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ឱសថ​នៃ​ក្រសួងសុខាភិបាល បាន​រក​ឃើញ​ផលិតផល​ក្លែងក្លាយ...