បែកធ្លាយ​រូបភាព​នារី​​រាំ​ស្រាត​ក្នុង​ខារ៉ាអូខេ កូ​ឡូ​សូ ខណ្ឌចំការមន

វ​ភ្នំពេញ ៖ រូបភាព​វី​ដេ​អូ​រាំ​ស្រាត​ដ៏​ស្រើបស្រាល របស់​នារី​វ័យក្មេង​ម្នាក់ នៅ​ក្នុង​បន្ទប់​ខា​រ៉ា​អូ កូ​ឡូ​សូ «Coloso» ត្រូវ​បាន​បែកធ្លាយ និង​ចែកចាយ​បន្ត​ៗ​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​មើល​ជា​ការ​កម្សាន្ត​អារម្មណ៍​របស់​បុរស​ៗ ។ សូម​ជម្រាប​ថា វី​ដេ​អូ​នោះ​មាន​រយៈពេល​ជាង​២​នាទី ដែល​ថត​ដោយ​ភ្ញៀវ​ក្នុង​បន្ទប់​១ នៃ​ខារ៉ាអូខេ កូ​ឡូ​សូ ស្ថិត​នៅ​ផ្លូវ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​សុះសាយ​នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។ នារី​វ័យក្មេង​ដែល​ទំនងជា​នារី​បម្រើ​ការ​កម្សាន្ត​នៅ​ខារ៉ាអូខេ នោះ​បាន​ដោះ​ល្វែង​លើ​ទាំងស្រុង ថែម​ទៀត​រាំ​អម​សើច​សប្បាយ​ជាមួយ​បុរស​វ័យ​ចំណាស់​ម្នាក់ បម្រុង​ស្រាតខោ​នាង​ឱ្យ​អស់...

សមត្ថកិច្ច​ធ្វេសប្រហែស ជនសង្ស័យ​ម្នាក់​រត់​បាត់ ពេល​នាំ​ខ្លួន​ទៅ​ព្រៃ​ស

ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារ​អំពៅ ​បាន​ធ្វើ​អោយ​ជនសង្ស័យ​ម្នាក់ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន ឲ្យ​រត់គេច​ខ្លួន​បាត់​ ​នៅ​ក្នុង​ខណ្ឌមានជ័យ ខណៈពេល​ដែល​កំពុង​នាំ​ខ្លួន​ទៅ​ដាក់​ពន្ធនាគារព្រៃ​ស ។ ហេតុការណ៍​ដែល​ធ្វើអោយ​ជនសង្ស័យ​មានឱកាស​លួច​រត់គេច​ខ្លួន​ពី​កម្លាំង​សមត្ថកិច្ចនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ៣ ខណ្ឌមានជ័យ ។ ជនសង្ស័យ​ដែល​លួច​រត់​នោះ​មិន​បាន​ស្គាល់​អត្ដសញ្ញាណ​ឡើយ ក្នុង​ករណី​គ្រឿងញៀន ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ច្បារ​អំពៅ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៥​នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញសួរនាំ រួចរាល់ហើយចៅក្រមក៏ចេញ​ដីកា​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន...

អតីត​បុគ្គលិក​អាស៊ី​សេរី ចូលរួម​ថត​រឿង​សិច ជាមួយ​បរទេស នៅ​កម្ពុជា ?

ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បង្ហើប​តាម​រយៈ​គេហទំព័រ Fresh News អោយ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​រូបភាព​ជា​ភស្តុ​តាង នៅ​ក្នុង​កុំព្យូទ័រ ដែល​បញ្ជាក់​ពី​លោក អួន ឈិ​ន អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លួច​ថត​វី​ដេ​អូ​សិច (រឿងអាសអាភាស)។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុ​តាង​ថ្មី​មួយទៀត គឺ​រូបភាព និង​វី​ដេ​អូ​របស់​មួយ​ចំនួន របស់​លោក អ៊ួ​ន ឈិ​ន អតីត​បុគ្គលិក​អាស៊ី​សេរី ដែល​បាន​ចូលរួម ថត​វី​ដេ​អូ​សិច ជាមួយ​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា...

ឆាតហ្វេ​ស​ប៊ុ​ក​ពី​ក្នុង​គុក បោក​ឲ្យ​នាង​ថត​អាក្រាត លួច​ថត​វី​ដេ​អូគំរាម​ទារប្រាក់​៥​ពាន់​ដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ច​បាន​វែកមុខ​រក​ឃើញ​ជនល្មើស​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​ជា​ទណ្ឌិត​កំពុង​ជាប់​ទោស​ស្រាប់ក្នុង​គុក​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ នេះ តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ថា បាន​គំរាមកំហែង​ហែកកេរ្ដិ៍ បង្ហោះ​រូប​អាក្រាត​ជា​ថ្នូរ​នឹង​ប្រាក់​៥,000​ដុល្លារ​អា​មេ​រិ​ក ។ បើ​តាម​លោក​អធិការ​ខេត្តកណ្តាល​បានអោយ​ដឹង​ថា ជនល្មើស​មានឈ្មោះ យ៉ែ​ម ប្រុស ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍ ដឹង​នាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រ៉ា បាន​បើក​ប្រត្តិបត្តិការ​ដើម្បី​តាម​រក​បិសាច​ព្រាននារី​ដ៏​ថោកទាប​ម្នាក់​នោះ មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន ដោយ​ប្រើ​រយៈពេល​៥​ថ្ងៃ ទើប​ទទួល​បាន​ជោគជ័យ​ទាំងស្រុង ដោយ​បាន​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព​អាក្រាត​របស់​នារី​រង​គ្រោះ ដែល​បាន​លួច​ថត​ពី​សំណាក់​ជនល្មើស​ផង​ដែរ...

ចៅក្រម អ៊ី ឋា​វរៈ សម្រេចដោះ​លែង​លោក​ប្តីដែល​វាយ​ប្រពន្ធ​ខៀវ​ភ្នែក

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា នៅ​រ​សៀ​ល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨​នេះ លោក អ៊ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះ​លែង បុរស​ជា​ប្តី​ដែល​វាយ​ប្រពន្ធ​ខ្លួនឯង​ខៀវ​ភ្នែក ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​ដាក់​ជន​ត្រូវ​ចោទ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ លោក ងិ​ន ពេជ្រ ជា​តំណាង​អយ្យការ​បាន បានឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​នេះ​ថា ក្រោយ​ពី​ពិនិត្យ​សំណុំរឿង លោក​បាន​បើក​ការ​ស៊ើបសួរ ដោយ​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ សរ ច​ន្នី​រឹទ្ធ ភេទ​ប្រុស​ពី​បទ អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ...

មន្ត្រី​កិច្ចសន្យា​មន្ទីរ​សង្គមកិច្ច​៣​នាក់ យក​លុយ​ពី​អ្នក​សុំទាន​តាម​ស្តុ​ប​នានា ១​ថ្ងៃ​ម្នាក់​៣​ដុល្លារ

ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ នេះ​ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​ពលកម្ម លើ​កុមារ​មនុស្ស​ចាស់ជរា និង​ញុះញង់​អ​និ​តិ​ជន​ឲ្យ​ដើរ​សុំទាន នៅ​តាម​ភ្លើងស្តុប​នានា ក្នុង​ក្រុងភ្នំពេញ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​០១ តុលា ២០១៧ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​ស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​ស្តារ​និ​តិ​សម្បទា​រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ប្រមូល​អ្នក​សុំទាន យក​មក​សាកសួរ និង​ស្រាវជ្រាវ​រក​ជន​ជាប់​ពាក់ព័ន្ធ រហូត​ឈ​នា់​ដល់​ឃាត់ខ្លួន​បុគ្គលិក​ជាប់កិច្ចសន្យា​របស់​មន្ទីរ​សង្គមកិច្ច ចំនួន​៣​នាក់...

សាហាវ​ណាស់! ឃាតក​រំលោភ​សម្លាប់​នារី​កាស៊ីណូ​នៅ​បា​វិត ធ្លាយរឿង​​មួយ​ទៀត

ស្វាយ​រៀង ៖ ជនសង្ស័យ​ជា​ឃាតក​ទាំង​២​នាក់ ដែល​បាន​រំលោភ​សម្លាប់​នារី​បុគ្គលិក នៅ​កាស៊ីណូ «Good Luck» ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​បាន​១​ស​ប្ដា​ហ៍ ស្រាប់តែ​ធ្លាយ​រឿង​ឃាតកម្ម​ដូច​គ្នា​នេះ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ កន្លង​ទៅ ដោយ​ពួក​គេ​បាន​រំលោភ ហើយ​សម្លាប់​នារី ជនជាតិ​វៀតណាម​ម្នាក់ នៅ​សង្កាត់​បាទី ក្រុង​បា​វិត ។ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នេះ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ឃាតក​ពីរ​នាក់...

ដឹង​មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្រី​ឆក់អ​គ្គិ​សនី​ស្លាប់ នៅ​ផ​ប់​ស្ទ្រី​ត​សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យុវតី​វ័យក្មេង​វ័យ​ដ៏​ស្រស់​ស្អាត​ម្នាក់ ខណៈ​កំពុង​តែ​រាំ​កម្សាន្ត និង​លេង​បាញ់​ទឹក​សាច​ពាសពេញ​ផ្លូវ ជាមួយ​កា​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផង​ដែរ​នៅ​តំបន់​កម្សាន្ត​ផ​ប់​ ស្ទ្រី​ត Pub Street ក្នុង​ក្រុង​សៀមរាប នាំ​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ ភ្លាម​ៗ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ ប្រភព​ព័ត៌មាន​បាន ​បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៧​ថា យុវតី​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នេះ មានឈ្មោះ មុនី រ​ដ្ឋា​នី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ខេត្តសៀមរាប...

ស្ករត្នោត​ក្លែងក្លាយ មន្ត្រី​ជំនាញ​បើកដៃ​ឲ្យ​ផលិត មិន​ខ្វល់​គិត​ជីវិត​ខ្មែរ​ឈឺ​ស្លាប់

តាកែវ ៖ រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​បាទី បាន​បែកធ្លាយ​ក្លិនស្អុយ​ហើយ ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ ធ្វើ​អាជីវក​ម្មយ៉ាងរ​លួ​ន​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង ។ ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយជា​ច្រើន​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ កំពុង​បន្ត​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ បាន​យ៉ាង​រលូន​ដោយសារ​ពួក​គេ​បង់លុយ​ជួន លោក​ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម ស្រុក​បាទី​ជា​ប្រចាំ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​មុខការ​ចុះ​បង្ក្រាប និង​បិទ​កន្លែង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​មិន​ខាន ។ ប្រភព​ពី​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​ជា​ច្រើន​នាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដែល​ពួក​គាត់​នៅ​តែ​បន្ត​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​យ៉ាង​រលូន​បែប​នេះ គឺ​ពួក​គាត់​បាន​ចំណាយ​លុយ​ច្រើន​ណាស់​បង់​ទៅ​ឲ្យ​លោក ស៊ី ណា...

សម្លាប់​នារី​ម្នាក់​ក្នុង​បន្ទប់​ជួល ជនសង្ស័យ​អង្គុយ​ក្បែរ​សព រហូត​ប៉ូលិស​មក​ដល់

ភ្នំពេញ ៖ ករណី​ឃាតកម្ម​សម្លាប់​នារី​ម្នាក់​ក្នុង​បន្ទប់​ជួល ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​រួច​មិន​បាន​គេចខ្លួន​នោះ​ទេ សុខចិត្ត​សំងំ​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាងលើ ហើយ​ក៏​បានដឹង​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​ថ្ងៃ នៅ​ម៉ោង​ប្រហែលជា​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៦ បន្ទប់​លេខ​២៦ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ពេល​ឃាត់ខ្លួន​ជន​នេះ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ហាក់ដូចជា​មនុស្ស​សតិ​មិន​ប្រក្រតី ឬ​ក៏​ទំនងជា​មនុស្ស​បែក​ថ្នាំ ។ បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សព​នារី​រង​គ្រោះ​មានឈ្មោះ ន​ង ច​ន្ទ្រា អាយុ​២៤​ឆ្នាំ...

កូនកំលោះ​ទារ​បណ្ណាការវិញ សម្រេច​មិន​យក​កូនក្រមុំ ដែល​គេ​បន្លំ​ផ្សំ​ដំណេក

ខេត្តព្រៃវែង ៖ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៨​នេះ រឿងរ៉ាវ​បន្លំ​ខ្លួន​ជា​កូនកំលោះ លប​ឡើង​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ ឯ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តី ក៏​បណ្តោយ​ខ្លួន​ឱ្យ​ប្រុស​កំហូច​រួមរ័ក​ដល់​ទៅ​៣​ដង ក្នុង​១​យប់​នោះ ពេល​នេះ ធ្វើ​ឱ្យ​សាមីខ្លួន​ជា​កូនកំលោះ​សម្រេច​រំសាយ​មង្គលការ រួច​វេច​បង្វេច​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ទាមទារ​បណ្ណាការ​ពី​ម្តាយ​ខាង​ស្រី ចំនួន​១,៤០០​ដុល្លារ​មក​វិញ ។ ហេតុការណ៍​ដ៏​គួរ​ឱ្យ​ដ៏​គួរ​ឱ្យ​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​រៀប​មង្គលការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឆ្ពឹះ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ។ ទោះជា​យ៉ា​នេះ​ក្តី​ក្រុម​គ្រួសារ​ខាង​ស្រី បាន​អះអាង​ថា គ្មាន​លុយ​ទេ ព្រោះ​ចាត់ចែង​ពិធី​មង្គលការ​អស់ហើយ...

សរសៃ​គុយទាវ​មាន​ផ្ទុក​សារធាតុ​គីមី​បូ​រ៉ា​ក់ ដាក់​លក់​នៅ​ផ្សារ​កំពង់ក្តី និង​ផ្សារ​ដំ​ដែក

សៀមរាប ៖ គុយទាវ​ចំនួន​២០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ធ្វើការ​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល និង​ហាមឃាត់​មិន​ឲ្យ​លក់​បន្ត​ទៀត បន្ទាប់​ពី​ពិនិត្យ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​បូ​រ៉ា​ក់ ធ្ងន់ធ្ងរ នៅ​ក្នុង​សរសៃ​គុយទាវ ។ សកម្មភាព​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រួម​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទំនិញ ដែល​ហួស​កាលបរិច្ឆេទ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន នៅ​តាម​ផ្ទះ និង​ក្នុង​ផ្សារ​កំពង់ក្តី ស្រុក​ជីក្រែង និង​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បានអោយ​ដឹង​ថា ប្រសិនបើ​មាន​បងប្អូន​បរិភោគ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង...

ករណី​នារី​ម្នាក់ស្លាប់​ មន្ដ្រី​នគរបាល​៨​រូប មាន​ស្នងការ​រង​ម្នាក់​ផង ហៅ​មក​សួរ​ទាំង​យប់

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍ ប្រាប់​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នេះ​អោយ​ដឹង​ថា ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក​ឧត្តមសេនីយ៍ត្រី ឡាយ ណា​រិ​ន្ធ (​បងប្រុស​លោក ឡាយ វណ្ណៈ​) និង​មន្ត្រី​នគរបាល​៨​នាក់ ត្រូវ​បាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅ​មក​សួរនាំ ដើម្បី​ផ្ទៀងផ្ទាត់​នៅ​កន្លែង កើតហេតុ ក្នុង​ករណី​ស្ដ្រី​ស្រស់​សោភា វ័យ​៣៦​ឆ្នាំ​មួយ​រូប...

កាល​ស្រុក​មាន​សង្គ្រាម តើ​​ឧកញ៉ា តែ តាំង​ប៉ មាន​ដី​នៅ​ទីនោះ​ដែរ​ឬទេ?

ព្រះ​សីហ​នុ ៖ ឧត្តមនាវី អ៊ុ​ក សីហា មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម បាន​បដិសេធ​ថា កម្លាំង​លោក​មិន​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ឧកញ៉ា តែ តាំង​ប៉ នោះ​ឡើយ ហើយ​រូប​លោក​គ្រាន់តែ​បញ្ជា​ឲ្យ​កងកម្លាំង​វាយ​របង​បើកផ្លូវ​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​លោក​ឧកញ៉ា បាន​បិទ​របង​តែ​ប៉ុណ្ណោះ ។ ការ​បដិសេធ​បែប​នេះ ប​ន្ទាប់​ពី​ឧកញ៉ា តែ តាំង​ប៉ កាលពី​ថ្ងៃ​ទី​០២ តុលា...

បុរស​ប្រមាញ់​សត្វ​ប៉ះ​ជ្រូកព្រៃ ខ្វេះ​របួស​ដៃ ងាប់​ឆ្កែ​ចិញ្ចឹម​មួយ​ក្បាល

ខេត្តរតនគិរី ៖ បុរស​ព្រានព្រៃ​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ជ្រូកព្រៃ​មួយ​ក្បាល មក​ខាំ​ខ្វេះ​បណ្តាល​ឲ្យ​មុត​ដាច់​សាច់​ត្រង់​ស្មា រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ចូល​ទៅ​ប្រមាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៨ មីនា ២០១៨ ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្រៀង ឃុំ​កិ​ចុង ស្រុក​ប​កែវ ។ បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ា​ម ព្យើ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ទំពួន មាន​មុខរបរ​កសិករ និង​ប្រមាញ់​សត្វព្រៃ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍ បន្ត​ថា នៅ​មុន​ពេល​កើតហេតុ...

ចេវ សុវឌ្ឍនា បង្ហាញអារម្មណ៍ក្នុងសំបុត្របែបណាមុននាងត្រូវគេសម្លាប់ ?

បន្ទាប់​ពី​សំណុំរឿង​ចង​.​ក ក្លាយជា​ឃាតកម្ម​ដោយ​អាថ៌​កំបាំង​ត្រូវ​បាន​បំបែក​ដោយ​សមត្ថកិច្ច​និង​បាន​បង្ហាញ​ថា​ជន​ពាក់​ព័​ន្ឋ​ក្នុង​សំណុំរឿង​នេះ​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ជា​បងប្រុស​លោក ឡាយ វណ្ណៈ អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឡាយ ណា​រិ​ទ្ធ និង​មនុស្ស​ទី​៤ ទី​៥ ជា​ប្តី​-​ប្រពន្ធ អ្នកបម្រើ​នៅផ្ទះ​ជន​រង​គ្រោះ ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា នោះ​រួច​មក «​អង្រុត​» សូម​លើកយក​ខ្លឹមសារ​ទាំងស្រុង​នៃ​សំបុត្រ​ដែល​នាង ចេ​វ សុ​វ​ឌ្ឍ​នា បាន​សរសេរ​ទុក​មុន​ពេល​នាង​ត្រូវ​បាន​គេ​សម្លាប់ ។ សំបុត្រ​មួយ​ច្បាប់​រហែក​ជា​២​បំណែក...

ស្រី​ស្រស់​សោភា​ម្នាក់​ចងក​សម្លាប់​ខ្លួន ចោល​កូន​៣​នាក់​ឲ្យ​នៅ​កំព្រា

តាកែវ ៖ នារី​ស្រស់​សោភា​ម្នាក់ បាន​បញ្ចប់ជីវិត​ខ្លួនឯង នៅ​ជាប់​ចម្រឹង​បង្អួច ដោយ​ចងក​នឹង​ខ្សែ​វាំងនន ស្លាប់​ដោយ​មិនដឹង​មូលហេតុ អ្នក​ជិតខាង​សង្ស័យ​ថា ជា​ឃាតកម្ម ឯ​ជំនាញ​សមត្ថកិច្ច​សង្ស័យ​ថា​មាន​វិបត្តិ​ស្នេហា ធ្វើ​អត្តឃាត​ខ្លួនឯង ។ នារី​រង​គ្រោះ​មានឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ័យ រាជធានី​ភ្នំពេញ មុខ​របបរ​សព្វថ្ងៃ ជា​ជា​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា ហើយ​ក៏​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ការងារ​ពង្រីក​ចលនា​យុវជន​នៅ​ក្រៅប្រទេស​ផង​ដែរ ។ ជន​រង​គ្រោះ ចេ​វ សុ​វ​ឌ្ឍ​នា មានកូន​៣​នាក់ កំពុង​ស្នាក់​នៅ​ជាមួយ​ជីដូន​ក្នុង រាជធានី​ភ្នំពេញ ។...

នេ​ត សា​វឿ​ន បញ្ជា​មក ជួន សុវណ្ណ ករណី​មេធាវី​ ត្រូវធ្វើ​តាម​ច្បាប់ កុំ​ខ្វល់​រឿង​អន្តរាគមន៍

ភ្នំពេញ ៖ សំណុំរឿង​លោក​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី បាញ់បោះ​សេរី​នៅ​មុខ​ភូមិ​គ្រឹះ​មេ​ប៉ូលិស​ស្រុក​ខ្មែរ លោកផ្តាយ៤ នេ​ត សា​វឿ​ន កាលពី​យប់មិញនេះ មាន​សេចក្តីរាយការណ៍​មក​ថា ពេល​នេះ​កំពុង​មានការ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​ជន​បង្ក ប៉ុន្តែ​ការ​អន្តរាគមន៍​ហាក់​ចង្អៀត​បន្តិច បន្ទាប់​ពី​មាន​គោលការណ៍​ពី​ថ្នាក់លើ​ បាន​ដាក់​បញ្ជា​ដាច់អហង្កា​តែ​ម្ដង ។ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ នេះ​ថា «​គ្មាន​ទេ ការ​អន្តរាគមន៍​សំខាន់ គឺ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​» ។ នាយ​ឧត្តមសេនីយ៍ ជួន...

ក្មេង​ប្រុស​ម្នាក់ ដើរ​លេង​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ លង់ទឹក​ស្លាប់

ឧត្តរ​មាន​ជ័​យ ៖ ក្មេង​ប្រុស​ម្នាក់ ធ្លាក់​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​មួយ​កន្លែង ដែល​គេ​ជីក​កាយ​យក​អាចម៍ដី បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ជប់​គគីរ​ខាងលិច ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​ ។ យោង​តាម​សម្តី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ បាន​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ ឡា​ត់ ងិ​ត ភេទ​ប្រុស អាយុ​៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ នៅ​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ពួក​គាត់​ទាំង​២​នាក់ ជាប់រវល់​ល​ទៅ​ចំការ ដោយ​ទុក​កូន​ឱ្យ​នៅ​នឹង​ជីដូន​ចាស់ជរា ស្រាប់តែ​កូន​ទៅ​លេង​ទឹក​រណ្តៅ​ដី​ខាងលើ បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង...

មើល​ចម្លើយ ប៉ូលិស លឹ​ម ចំណាន បន្តិច​មើល បំភ្លឺ​យ៉ាងម៉េច​ដែរ?

ករណី​នគរបាល លឹ​ម ចំណាន ដែល​បើករថយន្ត​ប៉ះ​គេ​ហើយ​ដក​កាំភ្លើង​បាញ់​គម្រាម​ថែម​ទៀត​នោះ ខណៈ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិ​ញ​នេះ ដោយ​នាំ​ទាំង​រថយន្ត​របស់​ជន​បង្ក​ទៅ​ជាមួយ​ផង ប៉ុន្តែ​ការ​ចូលខ្លួន​នេះ ត្រូវ​បាន​នគរបាល​រាជធានី​ហាមប្រាម​អ្នកកាសែត​មិន​ឲ្យ​ចូល​សួរនាំ និង​ថតរូប​ភាព​ទេ ។ តែ​ទោះជា​យ៉ាងណា ជន​បង្ក​ឈ្មោះ លឹ​ម ចំណាន ត្រូវជា​កូនប្រុស​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប៉ុ​ល លឹ​ម ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ ជន​បង្ក​បាន​សារភាព ​និង​ទទួលស្គាល់​ពី​កំហុស​របស់​ខ្លួន ក៏​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តកណ្តាល សម្រេច​ដាក់​ពិន័យ​តាម​បទបញ្ជា​កងកម្លាំង​នគរបាល​ជាតិ គឺ​ពិន័យ ព្រមាន​ជា​លាយលក្ខណ៍អក្សរ​លើក​ទី​១ របស់​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ប​ឈ្ឈរជើង​មួយ​រយៈ និង​ដកហូត​កាំភ្លើង នៅ​រសៀល​ថ្ងៃ​ទី​១២...

បុគ្គលិក​អង្គការ​មិត្តសម្លាញ់ ក្លាយជា​ចោរឆក់​កាបូប

រាជធានី​ភ្នំពេញ ៖ នៅ​ព្រលប់​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ជនសង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​រង្វង់​មូល​ស្ពាន ព្រែក​សំរោង​តា​ខ្មៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។ ជនសង្ស័យ​ឈ្មោះ យឹ​ម សាំ​យូ​អ៊ែ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ បុគ្គលិក​អង្គការ​មិត្តសំលាញ់ ស្នាក់​នៅ​ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជឿន មាលា ភេទ​ស្រី អាយុ...

ដើមចមទាហាន​​ឡាវ​ ឈ្លានពាន​ទឹកដី​​ខ្មែរ​

យោធា​កម្ពុជា​វី​រៈការ​ពារ​ព្រំដែន​ប្រចាំ​ខេត្តស្ទឹងត្រែង បាន​ប្រឈម​មុខ​ដាក់​ជាមួយ​យោធា​ឡាវ តាំងពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ។ ហេតុការណ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា គឺ​ដើម្បី​រារាំង​សកម្មភាព​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ត្រង់​ចំណុច​អូ​តា​ង៉ាវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។ សកម្មភាព​របស់​យោធា​ឡាវ​នេះ គឺជា​​លេស​ដើម្បី​​ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា បង្ក​នូវ​ភាព​ស្មុគស្មាញ និង​រាំងស្ទះ​ដល់​ការ​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​របស់​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ធ្វើ​ដោយ​កង​វិស្វកម្ម បាន​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ចំណុច ដុ​ង​ក្រឡ ក្នុង​ក្រុង​ស្ទឹង​ត្រែង ទៅ​កាន់​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​នេះ ។ នៅ​ថ្ងៃ​ទី​២២...

ករណី​ប្រពន្ធ​ស្លាប់​ប្តីដេក​ឱប​សព សមត្ថកិច្ច​ចាប់​ប្តី ប៊ិះ​ដាក់ទោស​ខុស​មនុស្ស

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ដេក​ឱប​សព​ប្រពន្ធ​នៅ​ក្នុង​មុង ទាំង​ស្ថានភាព​ស្រវឹង ដែល​ធ្វើ​ឱ្យ​មហាជន និង​សមត្ថកិច្ច​សង្ស័យ​ថា បុរស​នេះ​ជា​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ការ​ពិត​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ។ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ សមត្ថកិច្ច​អោយ​ដឹង​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឃិ​ន វ​ណ្ណា អាយុ​៣៧​ឆ្នាំ និង​បុរស​ជា​ប្តី​នោះ​ឈ្មោះ អ៊ុ​ក ចាន់​សី អាយុ​៣៨​ឆ្នាំ...

ខឹង​បំបែក​ប្រពន្ធ​ពី​ខ្លួន ទិញ​កាំភ្លើង​ពី​ថៃ​ ប៉ង​បាញ់​សម្លាប់​ម្តាយក្មេក

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ព្រោះតែ​ខឹង​នឹង​ម្តាយក្មេក​ដោយ​សង្ស័យ​ថា ជាដើម​ចម​នៃ​ការ​បំបែកបំបាក់​ខ្លួន​នឹង​ប្រពន្ធ បាន​សម្រេច​ទិញ​កាំភ្លើងខ្លី​ពី​ប្រទេស​ថៃ មក​ប៉ុន​ប៉ងបាញ់​សម្លាប់​ម្តាយក្មេក តែ​មិន​សម្រេច ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។ ជនសង្ស័យ​មានឈ្មោះ អ៊ុត បុរី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ទួល​សាលា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្ដស្វាយរៀង ។...

ចោរលួច​ម៉ូតូ​មាន​កាំភ្លើងខ្លី បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច

សៀមរាប ៖ នៅ​វេលា​ម៉ោង៨ព្រឹកថ្ងៃ​ទី​០៨ វិច្ឆិកា ​២០១៧ នេះ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​បាន ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ បាន​សម្រេច១​គ្រឿង ហើយ​បាន​ផ្ទុះអាវុធ​បាញ់​ទៅ​លើ​សមត្ថកិច្ច៤​គ្រាប់ នៅ​ចំណុច​ភូមិ​កូន​សាត់ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ជនសង្ស័យ​មានឈ្មោះ ណុ​ប វី​រៈ ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ​។ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ ចាប ចិន អាយុ៦២​ឆ្នាំ...

សារិកាកែវ​វង ជាសត្វ​ចេះ​និយាយ​ភាសា​មនុស្ស ជិត​១​ពាន់​ក្បាលបង្ក្រាប​មុន​ចេញ​ទៅ​វៀតណាម

ខេត្តក្រចេះ ៖ កម្លាំង​ចម្រុះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រួម​នឹង​កង​អាវុធហត្ថ​ខេត្ត ដឹក​ដោយ​លោក​អភិបាលរង​ស្រុក​ចិត្រ​បុរី ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​សត្វ​សារិការ​កែវ​វង ប្រមាណ​ជិត​មួយ​ពាន់​ក្បាល ដែល​ក្រុម​ឈ្មួញ​បម្រុង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម  កាលពី​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ឧសភា ២០១៧ នេះ​នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ សត្វ​សារិកាកែវ​ទាំងនោះ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ទ្រុង​ជា​ច្រើន​លាក់​ទុក​ក្នុង​គេហដ្ឋាន​មួយ​កន្លែង ប្រតិបត្តិការ​នេះ​លោកនាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹង​ថា ម្ចាស់​លំនៅ​ដ្ឋា​ន​ដែល​ស្តុក​សត្វ​សារិការ​កែវ​វង នោះ​មានឈ្មោះ ពក ណេ​ង ភេទ​ប្រុស ហើយ​ត្រូវ​រត់គេច​ខ្លួន​បាត់​ស្រមោល...

មាន​ជាតិ​គីមី​ក្នុង​ស​សៃ​មី ត្រសក់​ជ្រក់ និង​ស្ពៃជ្រក់ អាជីវករ​ផ្សារ​ដើម​គរ​ខ្លះ​លាក់​ប្រភព

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​កាំកុងត្រូល​ភ្នំពេញ បាន​ចុះ​ឆែកឆេរ ចំណីអាហារ និង​បន្លែបង្កា ប្រមាណ​ជា​ជិត​១០០​មុខ នៅ​ផ្សារ​ដើម​គរ ជា​លទ្ធផល កម្លាំង​ជំនាញ​បាន​រក​ឃើញ​ក្នុង​ស​សៃ មី​គីឡូ រឺមី​លឿង មាន​ផ្ទុក​គីមី​ប៉ូ​រ៉ា​ក់​ច្រើន និង​ជាតិ​សាលី​អាស៊ីត នៅ​ក្នុង​ជ្រក់ស្ពៃ និង​ជ្រក់ត្រសក់ ដែល​សារធាតុ គីមី​ហាមឃាត់​ទាំង ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​យ៉ាង​ខ្លាំង ។ ការ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​ដើម​គរ​នេះ លោក គង់ វុ​ទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ...

ក្រុម​ចោរ​ជនជាតិ​ចិន ​ភ្ជង់​ប្លន់​ម្ចាស់​រថយន្ត​ នៅ​ចំណត​ដំបូល​ផ្សារ​ទំនើប​អ៊ី​អន

ភ្នំពេញ ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ផ្សារ ហើយ​ចត​នៅ​ចំណត​ស្ងាត់ ដូច​ជា​ក្រោម​ដី ឬ​លើដំបូល គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​មាន​ករណី​ជនជាតិ​ចិន​២​នាក់ បាន​ភ្ជង់​ប្លន់​ម្ចាស់​រថយន្ត​លើ​ចំណត​ដំបូល​នៃ​ផ្សារ​ទំនើប​អ៊ី​អន​កាលពី​ម៉ោង​០៧ និង​៣០​នាទី យប់​ថ្ងៃ​សៅរ៌​ទី​០៧ តុលា ២០១៧ ។ តាម​ការ​បញ្ជាក់​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Tee Tee Theariya បាន​ឲ្យ​ដឹង​ថា ពេល​ខ្លួន​ចត​ឡាន​លើដំបូល​ផ្សារ​អ៊ី​អន ស្រាប់តែ​មាន​ជនជាតិ​ចិន ២​នាក់ មក​ភ្ជង់​រុញ​ចូល​ឡាន​វិញ រួច​យក​ស្គ​ត់​មក​ចងដៃ​ទៅ​ក្រោយ ចង​មាត់ និង​យក​វ៉ែនតា​ខ្មៅ​មក​ពាក់​លើ​ភ្នែក​។ ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​ទេ ព្រោះ​បម្រុង​បើកឡាន​ចេញ...

ផ្ទុះអាវុធខាងលិចកោះសេះខេត្តព្រះសីហនុ របួសយួនម្នាក់

បុរស​ជនជាតិ​យួន​ម្នាក់​បាន​រង​របួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ទឹកដី​យួន​ខេត្ត​គៀន​យ៉ាង ដើម្បី​ព្យាបាល ។ បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ប្រជា​នេសាទ​ជនជាតិ​យួន​រង​របួស​នេះ សង្ស័យ​សមត្ថកិច្ច​ខ្មែរ​បង្ក្រាប​ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ជនជាតិ​យួន​ដែល​លបចូល​មក​នេសាទ​ក្នុង​ដែនទឹក​ប្រៃ​របស់​ខ្មែរ ។ ករណី​នេះ​ដែរ ស្នងការ​នគ​រាប​ល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា លោក​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​ហើយ ដោយ​លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ច្បាស់លាស់​នៅឡើយ​ទេ ។ តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ ការ​ឈាន​ដល់​ផ្ទុះ​អា​វុ​ុ​ធ​កណ្តាល​សមុទ្រ​ខាងលិច​កោះសេះ​បណ្តាល​ឲ្យ​របួស​ប្រជា​នេសាទ​ជនជាតិ​យួន​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ទំនងជា​ក្រុម​អ្នកនេសាទ​យួន​ទាំងនោះ​តដៃ​សមត្ថកិច្ច​ខ្មែរ ទើប​មានការ​ផ្ទុះអាវុធ​បែប​នេះ ។ ក្រុម​អ្នក​តាមដាន​សង្គម​បាន​លើក​ឡើង​ថា សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ព្រំដែន​ទាំង​ទឹក​និង​គោក ពិសេស​ប្រចាំ​សមុទ្រ​គួរ​ពង្រឹង​វិធានការ​ច្បាប់​ខ្មែរ​ឲ្យ​តឹង​រឹង​និង​មាន​ប្រ​សិ​ទ្ឋ​ភាព ព្រោះ​កន្លង​មក​មាន​ព័ត៌មាន​ខ្លះ​ថា មាន​ជនជាតិ​យួន​បាន​ឆ្លង​ចូល​មក​ដែនទឹក​ប្រៃ​ខ្មែរ ធ្វើការ​នេសាទ​ដោយ​មានការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នោះ​ថែម​ទៀត​៕

កម្លាំង​ចម្រុះខេត្តពោធិ៍សាត់​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​បាកាន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​ខណ្ឌ ផ្នែកសង្កាត់ អាវុធហត្ថ​ខេត្ត យោធា​សឹក​រង​ខេត្ត បរិស្ថាន និងសហ​គម​នេសាទ​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ស្ដី​ពី​ជលផល​នៅ​ស្រុក​បាកាន ។ ប្រតិបត្តិការ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ ប្រព្រឹត្ត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​បឹង​ទន្លេសាប​ត្រង់​ចំណុច​មាត់ពាម ស្ថិត​ក្នុងភូមិ​ដី​រនាត ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ប្រភព​ពី​កម្លាំង​ចម្រុះ​បានឱ្យ​ដឹង​ថា លទ្ធផល​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​ឧបករណ៍​ខុសច្បាប់​ស្ដី​ពី​ជលផល​ខាងលើ រួម​មាន បែរ​ចំនួន ៨​ខ្សែ មាន​ប្រវែង ១០៥០​ម៉ែត្រ​, បង្គោល​ចំ​រ៉ឹង​ចំនួន ៥១៦​ដើម ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង និង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ក្នុង​ទឹក​បឹង​ទន្លេសាប​ចំនួន...

សម្រេចឃុំខ្លួននាយករងសាលា GOLDEN BRIDGE ក្រោយរកឃើញបទល្មើសមែន

ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៧​នេះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃុំខ្លួនជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការ​សួរនាំ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះបាន​រក​ឃើញ​ថា ជនបរទេស​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពិតជា​បាន​ជាប់​ព័ន្ធ​នឹង​បទល្មើស​ពិត​ប្រាកដ​​មែន ។ បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សម្រាប់​សំណុំរឿង​នេះ​គឺ​មានការ​សួរនាំ​លម្អិត​បន្ថែម​ទៀត ដោយ​លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​សួរនាំ​ទៅ កម្លាំង​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​រក​ឃើញ​ថា ជន​នេះ​ពិតជា​បាន​ជាប់​ព័ន្ធ នឹង​បទល្មើស​នេះ​មែន ហើយនឹង​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត...

ប្តី​តាម​ទាន់ ប្រពន្ធ​លួច​មាន​សាហា​យ​ស្មន់​ជាមួយ​ជនជាតិ​ចិន រហូត​មានកូន

ប៉ោយ​ប៉ែ​ត ៖ ស្រី​រួប​ស្រស់​ម្នាក់ ត្រូវ​ប្តី​ការ​ពេញ​ច្បាប់ ប្ដឹង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ប្រភព​ពី​សមត្ថកិច្ច បន​ប្រាប់​ថា នារី​ជាប់ចោទ​ផិតក្បត់​នោះ​ឈ្មោះ ស្រី កែវ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ប្តី​ឈ្មោះ រ៉ូ អាយុ​២១​ឆ្នាំ មុខរប​ធ្វើការ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្ដាល...

ណាត់គ្នា​ទៅ​សាលាឃុំ​លែងលះ ព្រឹក​ឡើង​ប្តី​ចាក់​សម្លាប់​ប្រពន្ធ

តាកែវ​ ៖ ជន​ដៃដល់​ជា​ប្តី បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​នោះ​មានឈ្មោះ ហង្ស ច​ន្ធូ អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត (​ជា​ប្តី​) ​។ ចំណែក​សព​ប្រពន្ធ​មានឈ្មោះ ប៉ែន ចាន់​ស្រី​ខួច អាយុ​២៣​ឆ្នាំ...

បែកធ្លាយមូលហេតុសម្លាប់ ចេវ សុវឌ្ឍនា ហើយអ្នកសម្លាប់ផ្ទាល់ដៃគឺ ឡាយ វណ្ណៈ

គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អាក់​ខោ​ន​ឈ្មោះ​« Sophea Sin » បាន​អះអាង​ថា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ឃាតករ​សម្លាប់​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​ផ្ទាល់​ដៃ​ដោយសារ​តែ​ជម្លោះ​ដែល​កើត​ចេញពី​លោក ឡាយ វណ្ណៈ យក​ស្រី​ផ្សេង​មក​ដេក​នៅផ្ទះ​ដែល​នាង ចេ​វ សុ​វ​ឌ្ឍ​នា ស្លាប់ ។ យ៉ាងណា មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេពី​លោក ឡាយ វណ្ណៈ ក៍​ដូច​ជា​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោក ជុំវិញ​ការ​អះអាង​របស់​គណនី​ខាងលើ ប៉ុន្តែបើតាមប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុក លោក...

ធាន វុ​ទ្ធី បដិសេធ​ថា បុរស​ដែល​តាំងខ្លួន​ជា​ព្រះមហាក្សត្រ មិនមែន​ជា​រូប​លោក

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា ២០១៧ នេះលោក ធាន វុ​ទ្ធី បាន​បដិសេធ មិន​ទទួលស្គាល់​ថា ​រូប​បុរស​ដែល​តាំងខ្លួន​ជា​ព្រះ ដោយ​ពាក់​ម្កុដ អង្គុយ​លើ​បា​ល័​ង្គ ជា​រូប​របស់​លោក​ឡើយ ហើយ​លោក​ក៏​មិន​ដែល​ប្រាថ្នា​ចង់​លើកខ្លួន​ជា​ព្រះ​នោះ​ឡើយ ។ នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ លោក ធាន វុ​ទ្ធី បាន​បដិសេធ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន ថា ចំពោះ​ការ​ចោទប្រកាន់​ទាំងឡាយ ដែល​អះអាង​ថា លោក​បាន​តាំងខ្លួន​ជា​ព្រះមហាក្សត្រ ដែល​សូ​ម្បី​តែ​គិត​ក៏​លោក​គ្មាន​ដែរ​នោះ ។ លោក...

អស្ចារ្យ​! ឈ្មួញ​នាំ​ចូល​រថយន្ត​គេចពន្ធ ដាក់​លក្ខខណ្ឌ​២ ឲ្យ​មន្ត្រី​គយ​ជ្រើសរើស

ខេត្តកោះកុង ៖ ពិតជា​រឿង​មួយអស្ចារ្យ ករណី​លួច​នាំ​ចូល​រថយន្ត​ទំនើបម៉ាក​ឡិច​ស៊ី​ស៥៧០ ចំនួន​២​គ្រឿង គេចពន្ធហើយ ថែម​ទាំង​គំរាម​បាញ់​សមត្ថកិច្ទទៀត ហើយអ្វីកាន់តែពិសេសនោះគឺឈ្មួញ​មាន​អំណាច​ម្នាក់ ហ៊ាន​ដាក់​លក្ខខណ្ឌ​២​ចំណុច ឲ្យ​មន្ត្រី​គយជ្រើសរើស​ថា បើ​បង់ពន្ធ​ពិន័យ​មិន​ចូលខ្លួន​បង់​ទេ តែបើ​ចូលខ្លួន គឺ​បង់ពន្ធ​ធម្មតា កាលពីម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ មករា ២០១៨ ។ ឈ្មួញ​យក​លក្ខខណ្ឌ​ចំនួន​២ មក​គំរាម​សមត្ថកិច្ច​នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​គយ​ចល័ត​តំបន់ ប្រចាំ​ផ្លូវជាតិ​លេខ​៤ និង​គយ​ខេត្តកោះកុង​គ្រប់​ស្នាក់​ការ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត បាន​ប្រើ​អូ​ប័​រ​ប្រដេញ​ចុះ​ឡោម​ព័ទ្ធ​ទូក​មួយ​គ្រឿង​ដឹក​រថយន្ត​គេចពន្ធ ប្រើ​ពេល​មួយ​យប់​ទល់​ភ្លឺ​ថ្ងៃ​ទី​១៣​ឈាន​ចូល​ទី​១៤ មក​រា ២០១៨...

ត្រូវ​ព្យាបាល​ជំងឺ និង​គ្រប់គ្រង​អាជីវកម្ម​ផង ម្តាយ ថោ​ង សា​រ៉ាត់ ប្តឹង​សុំ​ស្រូប​ទោស

ភ្នំពេញ ៖ កាលពី​រសៀល ថ្ងៃ​ទី​៨ កុម្ភៈ ២០១៨ លោក លាង សំណាត់ ចៅក្រម​ជំនុំជម្រះ​នឹង​លោក ហ៊ឹង ប៊ុ​ន​ថន តំណាង​អយ្យការ បាន​បើក​សវនាការ​លើ​បណ្តឹង​ប្តឹង​សុំ​ស្រូប​ទោស របស់​ជនជាប់ចោទ កែវ សារី ត្រូវជា​ម្តាយ​ជន​ជាប់ ចោទ​ថោ​ង សា​រ៉ាត់ ។ ជនជាប់ចោទ កែវ សារី ត្រូវ​ជាប់ចោទ​ចំនួន​០២ បទល្មើស ទី​១-​កាន់កាប់​អាវុធ​ខុសច្បាប់ តាម​មាត្រា​៤៩០...

លោក​នេន​រំលោភ​កុមារី​ក្នុង​ព្រះ​វិហារ ហូរ​ឈាម​ឈឺផ្សា​យំទើប​បែក​ការណ៍

ខេត្តព្រៃវែង ៖ សាមណេរ​មួយ​អង្គ​ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ចាប់​ផ្សឹក រួច​ប​ញ្ចូ​ន​ទៅ​អោយ​សមត្ថកិច្ច បន្ទាប់​ពី​លួង​ក្មេង​ស្រី​យក​ទៅ​រំលោភ​បាន​សម្រេច នៅ​ក្នុង​វិហារ ។ ហេតុការណ៍​រំលោភ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល នៅ​ចំណុច​វត្ត​ជ្រោយ​មាន​ជ័យ នៅ​ក្នុង​ព្រះ​វិហារ​ខាងត្បូង ស្ថិត​នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង ​ថា ក្មេង​ស្រី​ជន​រង​គ្រ‌ោះ អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។ ‌​‌​‌​‌​‌​‌​‌​រីឯ​ជនសង្ស័យ​ជា​លោក​នេន...

មាន់​ជល់​ដែល​ជា​វត្ថុ​តាង បុរស​ម្នាក់​ចូល​លួច​១​ក្បាល លក់​តម្លៃ​៥,០០០​ដុល្លារ

កណ្តាល ៖ លោក អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​អោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់ ដែល​ថ្លើមធំ ហ៊ាន​ចូល​លួច​មាន់គក នៅ​ស្នងការដ្ឋាន ដែល​ជា​វត្ថុ​តាង ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បង្ក្រាប​សង្វៀន​ជល់​មាន់ ដ៏​ធំ​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ។ ហេតុការណ៍​ចូល​លួច​មាន់​ជល់​ដែល​ជា​វត្ថុ​តាង​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ នៅ​ស្នងការដ្ឋាន ស្ថិត​នៅ​មាត់​ស្ទឹង ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ជន​ស​ង្ស​យ័​មានឈ្មោះ...

ឆ្មក់​ចូល​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម

ខេត្តក្រចេះ ៖ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ឆ្មក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ តុលា ២០១៧ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ និង​រឹបអូស​បាន​ឈើ​ហ៊ុ​ប​ជាង​១០០​កំណាត់ និង​រថយន្ត​ដឹកឈើ​ជាង​១០​គ្រឿង សម្រាប់​ដឹកឈើ​ទៅ​វៀតណាម ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​របស់​វៀតណាម ។ លោក សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​មាន​ប្រសាសន៍​ថា ករណី​បង្ក្រាប​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​ខ្មែរ​ដោយ​ខុសច្បាប់​នេះ ធ្វើ​ឡើង​នៅ​ទីតាំង​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ឈ្មោះ E-Investment Co.Ltd ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កា​បី ឃុំ​២​ធ្នួ ស្រុក​ស្នួល ខេត្តក្រចេះ និង​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន ដូច​ជា​ត្រាក់ទ័រ​ចំនួន​៤​គ្រឿង​, រ៉ឺ​ម៉ក​ផ្ទុក​ឈើមូល​ចំនួន​៣​គ្រឿង​, រថយន្ត​កែ​ច្នៃ​សម្រាប់​ដឹកឈើ​ចំនួន​២​គ្រឿង​,...

ឧកញ៉ា សុខ ប៊ុ​ន ធ្លាប់​វាយ​កញ្ញា​សា​សា ត្រូវ​ពលរដ្ឋ​៤២​គ្រួសារ​នៅ​កោះ​រ៉ុ​ង ប្តឹង​រឿង​ដី

ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤២​គ្រួ​សារបាន​ប្តឹង​លោក​ឧកញ៉ា សុខ ប៊ុ​ន ដែល​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​កញ្ញា ឯក សុ​ជាតិ​តា ហៅ​សា​សា នា​ពេល​កន្លង​ទៅ ថា​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់ ដែល​កំពុង​រស់នៅ​សព្វថ្ងៃ នៅ​លើ​កោះ​រ៉ុ​ង ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្តឹង​ទៅ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​២៦ មីនា ២០១៨ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​រស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ដោយ​បច្ចុប្បន្ន...

ឃាតកម្ម​ស្រី​ស្អាត​៖ សមត្ថកិច្ច​បញ្ជូន​ស្នងការ​រង​និង​ប៉ូលិស​៥​នាក់​ទៅ​តុលាការ

ស្នងការ​រង​នគរបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ឋ និង នគរបាល​ចំនួន​០៥​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា បន្ទាប់​ពី​សាកសួរ​និង​កសាង​សំណុំរឿង​នោះ​រួច​មក ។ នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ។ គួរ​រំលឹក​ថា កាល​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ ធ្វើការ​នៅ​រដ្ឋសភា​និង​មានកូន​៣​នាក់ នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​ចង​.​ក​នឹង​ខ្សែ​វាំងនន...

មុននេះបន្តិច សមត្ថកិច្ចឃាត់ខ្លួន ឡាយ វណ្ណៈ

អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​ស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ ការឃាត់ខ្លួនលោក ឡាយ វណ្ណៈ ពាក់ព័ន្ឋនឹងសំណុំរឿងឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា បានធ្វើឡើង​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ​ក្រោយ​ពេល​លោក​ចូលរួម​ពិធី​ផ្ទេរ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ជូន​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ទើប​តែងតាំង​ថ្មី​ជំនួស​លោក​នៅ​ព្រឹក​ថ្ងៃអាទិត្យដដែលនេះ ។ ប្រភពបន្តថា នៅពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនលោក ឡាយ វណ្ណៈ...

បុរស​ម្នាក់​លួច​មើល​ក្មេង​ស្រី​វ័យ​ក្រមុំ​ផ្លាស់​ខោអាវ ទ្រាំ​មិន​បាន ចូលចាប់​រំលោភ

ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន ហើយ​ក៏​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​សាកសួរ និង​ឃាត់ខ្លួន ក្រោយ​ពី​ជន​ល្មោភកាម​រូប​នេះ បាន​លួច​មើល​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ផ្លាស់​សម្លៀក​បំពាក់ ដោយ​មិន​បាន​ចាក់​គន្លឹះទ្វារ ទំនង​តណ្ហា​ឡើង ទ្រាំ​មិន​បាន​ចូល​ទៅ​ចាប់រំលោភ​នាង តែ​មិន​បាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃ​ទី​៩ ធ្នូ ២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ បានអោយ​ដឹង​ថា...

ភ្លើងឆេះផ្សារសែនមនោរម្យ ស្លាប់និងរបួសធ្ងន់៥នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ភ្នក់ភ្លើង និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​ភ្លើង​ឆេះ​ផ្សារ​សែន​មនោ​រម្យ ។ សេចក្តី​រយ​ការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល វេលា​ពី​ម៉ោង​០២​និង​២០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ បើ​តាម​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក សំណាង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទី​១-​ឈ្មោះ សេង ម៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី​២-​ឈ្មោះ ទូច ណា​វី​ន...

ចាប់ខ្លួនផ្កាយ៣និងមន្រ្តីយោធាម្នាក់

កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ចំនួន​០២​នាក់ ដែល​ក្នុង​នោះ​ម្នាក់​មាន​ថ្នាក់​ឧត្តមសេនីយ៍ឯក​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញ​ស្សី​កែវ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ទាំង​ពីរ​នាក់​នោះ​ពាក់​ព័​ន្ឋ​នឹង​បទ​កាន់កាប់​កាំភ្លើង​ខុសច្បាប់ (​កាំភ្លើង​ហ្គា​ស​) និង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ ។ មន្ត្រី​យោធា​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ​ឡូត ហេង ហៅ​អា​ម៉េ​ង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​យោធា (​ម្ចាស់​អាវុធ និង​លុយខ្មៅ​) និង​ទី​២៖ ឈ្មោះ សន ប៊ុ​ន​ថេ​ង...

ចាប់ខ្លួន ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice Cambodia

លោក ប៊ុត សីហា ដែល​ជា​ម្ចាស់​ជយលាភី The Voice Cambodia រដូវ​កាល​ទី​១ ត្រូវ​បាន​កងកម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ខណៈ​រូបគេ​កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា នៅ​ពេល​សួរនាំ​និង​រក​ឃើញ​ថា ប៊ុត សីហា គ្រាន់តែ​ពាក់ព័ន្ធ​ការ​ជក់ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ...

កូនថាពុកស្រវឹងហើយកុំជិះអី.. ខឹងចាក់សំាងដុតខ្ទេច

ម៉ូតូ C100 ស៊េរី​ឆ្នាំ​២០១១ មួយ​គ្រឿង​បាន​ឆេះ​ហ្មត់ ដោយសារ​បុរស​ម្នាក់​ចាក់​សាំង​ដុត បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្ម​គៅ​ល ខេត្តបាត់ដំបង ។ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ឈ្មោះ សួន សំ​អុល អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ស្រវឹងស្រា​បាន​ទារ​សោ​ម៉ូតូ​ពី​កូន​ជិះ ដោយសារ​ឃើញ​ឪពុក​ស្រវឹង​កូន​មិន​ឲ្យ​អោយ ក៍​ទៅ​ទាញ​ដប​សាំង​ចាក់​លើ​ម៉ូតូ​រួច​គូស​ដែកកេះ​ដុត​ចោល​តែ​ម្តង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជន​បង្ក​ទៅ​អប់រំ​ណែនាំ​និង​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

គ្រាន់តែនិយាយថា«ឈប់ខាងហ្នុះ ម៉េចមើលខាងហ្នេះ»បាញ់៣គ្រាប់ស្លាប់ភ្លាម

ស្ត្រី​ជា​កម្មការិនី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ដោយសារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ចំនួន​០៣​គ្រាប់ ដោយសារ​តែ​ជន​រង​គ្រោះ​និយាយ​ថា​«​ឈប់​ម៉ូតូ​ខាង​ហ្នុះ ម៉េច​បាន​មើល​មក​ខាង​ហ្នេះ​» ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បើ​តាម​សមត្ថកិច្ច ស្ត្រី​រង​គ្រោះ​ឈ្មោះ មូល ស៊ី​ម អាយុ​ជាង​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​និង​មិត្ត​ភ័ក្តិ​ប្រុស​ស្រី​៤​នាក់​ទៀត បាន​ជិះ​ម៉ូតូ​២​គ្រឿង...

សមត្ថកិច្ចដណ្តើមកាមេរ៉ា ក្រោយលោក កែម ឡីស្លាប់

ប្រភពពីអ្នកឃើញហេតុការណ៍ម្នាក់បានបង្ហើបឲ្យដឹងថា ភ្លាមៗពេលដែលលោក កែម ឡី បានត្រូវឃាតករលបបាញ់សម្លាប់ ពោលគឺប្រមាណជា២ទៅ៣នាទីប៉ុណ្ណោះ មានសមត្ថកិច្ចស្លៀកឯកសណ្ឋានជាជនស៊ីវិលម្នាក់មកអះអាងថា ខ្លួនជាសមត្ថកិច្ចរួចក៍ឡើងដោះយកកាមេរ៉ាសុវត្ថិភាពដែលដាក់នៅក្នុងហាងម៉ាតខាងលើទីតំាងដែលលោកបណ្ឌិត  កែម ឡី តែងតែអង្គុញទទួលទានកាហ្វេ ។ សាក្សីថា ក្រោយដោះយកកាមេរ៉ាបានភ្លាម ជនមិនស្គាល់អត្តសញ្ញាណនោះបានដើរចេញក្រៅយ៉ាងប្រញាប់ប្រញាល់បាត់ស្រមោលតែម្តង ។ គួររំឮកថា អ្នកវិភាគនយោបាយនិងសង្គមដ៍ល្បីឈ្មោះ លោកបណ្ឌិត កែម ឡី បានត្រូវឃាតករដែលសមត្ថកិច្ចអះអាងថាឈ្មោះ«ជួប សម្លាប់» បាញ់ស្លាប់ភ្លាមៗនៅក្នុងហាងម៉ាត នៃស្ថានីយ៍ប្រេងឥន្ឋនៈកាល់តិចបូកគោ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នំា២០១៦ ។ មកដល់ពេលនេះមានរយៈពេលប្រមាណ៤ខែកន្លះហើយ...